* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[November 21, 2017, 09:30:49 AM]

[November 21, 2017, 09:18:16 AM]

[November 20, 2017, 10:45:05 PM]

[November 20, 2017, 03:54:31 AM]

[November 19, 2017, 10:35:14 PM]

[November 19, 2017, 03:07:36 PM]

[November 18, 2017, 05:19:50 PM]

[November 18, 2017, 06:52:11 AM]

[November 16, 2017, 02:15:16 AM]

[November 15, 2017, 10:39:21 AM]

[November 15, 2017, 01:05:20 AM]

[November 13, 2017, 02:40:57 PM]

[November 12, 2017, 09:44:30 PM]

[November 12, 2017, 05:27:43 PM]

[November 12, 2017, 07:41:17 AM]

[November 12, 2017, 01:56:27 AM]

[November 11, 2017, 01:37:51 AM]

[November 10, 2017, 09:39:31 PM]

[November 10, 2017, 06:36:03 PM]

[November 08, 2017, 07:06:44 AM]

[November 07, 2017, 11:10:03 AM]

[November 04, 2017, 01:50:44 AM]

[November 03, 2017, 12:04:56 PM]

[October 31, 2017, 06:29:49 AM]

[October 30, 2017, 02:47:19 PM]

[October 28, 2017, 02:18:33 PM]

[October 28, 2017, 09:49:59 AM]

[October 28, 2017, 03:20:46 AM]

[October 27, 2017, 12:39:54 PM]

[October 27, 2017, 12:06:02 PM]

[October 26, 2017, 11:55:28 AM]

[October 26, 2017, 11:35:16 AM]

[October 26, 2017, 11:19:05 AM]

[October 26, 2017, 09:39:08 AM]

[October 25, 2017, 04:24:52 PM]

[October 25, 2017, 01:53:27 PM]

[October 25, 2017, 06:25:48 AM]

[October 24, 2017, 09:08:16 PM]

[October 24, 2017, 08:33:53 PM]

[October 22, 2017, 07:35:47 AM]

[October 22, 2017, 02:19:00 AM]

[October 20, 2017, 10:57:13 AM]

[October 19, 2017, 09:35:17 AM]

[October 19, 2017, 06:32:06 AM]

[October 19, 2017, 02:12:09 AM]

[October 18, 2017, 05:24:35 PM]

[October 17, 2017, 10:42:02 AM]

[October 16, 2017, 07:36:32 PM]

[October 16, 2017, 05:28:42 PM]

[October 15, 2017, 09:49:06 AM]

Author Topic: [vin.par.pj] វិនយបិដក - បារាជិក - បារាជិកកណ្ឌំ  (Read 1556 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
par= បារាជិក
ve= វេរញ្ជកណ្ឌំ
pj= បារាជិកកណ្ឌំ

01 = សិក្ខាបទ ទី ១
លេខកូដដំបូង = លេខសិក្ខាបទ ទី...
លេខកូដបន្ទាប់ = លេខជំពូក
* = not incl. in original Edition (from CSCD)
˚ = not incl. in CSCD

ភាគ = ភ.
ទំព័រទី = ទ.

Red text: corrections of the print edition by Norum.
Blue text: missed text in Norums transcription and added from print edition by Johann.

Book 1 ភាគ ទី ១

 *sgift*


វិនយបិដកេ (Vinayapiṭaka) vin | § 1 | ភ.១ ទ.??

បារាជិកបាឡិ (Pārājikapāḷi) vin.par | § 1 | ភ.១ ទ.??

១. បារាជិកកណ្ឌំ (1. Pārājikakaṇḍaṃ) vin.par.ve.01 | § 1 | ភ.១ ទ.៣៥
សុទិន្នភាណវារោ (Sudinnabhāṇavāro) vin.par.pj.01.c01 | § 24 | ភ.១ ទ.??
មក្កដីវត្ថុ (Makkaṭīvatthu) vin.par.pj.01.c02 | § 40 | ភ.១ ទ.??
សន្ថតភាណវារោ (Santhatabhāṇavāro) vin.par.pj.01.c03 | § 43 | ភ.១ ទ.??
វិនីតវត្ថុ (Vinītavatthu) vin.par.pj.01.c04 | § 67 | ភ.១ ទ.??
វិនីតវត្ថុ (Vinītavatthu) vin.par.pj.02.c01 | § 84 | ភ.១ ទ.??
វិនីតវត្ថុ (Vinītavatthu) vin.par.pj.03.c01 | § 162 | ភ.១ ទ.??
វិនីតវត្ថុ (Vinītavatthu) vin.par.pj.04.c01 | § 193 | ភ.១ ទ.??


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វិន័យបិដក

បារាជិក*



« Last Edit: May 14, 2017, 12:49:28 PM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[vin.par.ve] វេរញ្ជកណ្្ឌ
« Reply #1 on: January 06, 2017, 05:16:05 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វេរញ្ជកណ្ឌំ


[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជា​លំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃ​មានប្រមាណ​ច្រើន ​ចំនួន​៥០០រូប។ វេរញ្ជព្រាហ្មណ៍[1] បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើប​ប្រកាស​សេចក្តី​ថា) ម្នាល​គ្នា​យើង បាន​ឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ឥឡូវ​មក​គង់​នៅ​ក្បែរ​ដើម​ស្តៅ ជា​លំនៅ​របស់​នឡេរុ​យក្ស ជិត​ស្រុកវេរញ្ជា ជាមួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏​ពីរោះ​របស់​​ព្រះគោតម​ដ៏ចំរើន​នោះ ឮ​ខ្ចរខ្ចាយ សុះសាយ យ៉ាង​នេះ​ថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺ​សេចក្តី​ចេះដឹង​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ថា អនុត្តរោ ព្រោះ​ព្រះអង្គ​ប្រសើរ ដោយ​សីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជា​អ្នកទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន​បាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​​ទេវតា ​និង​មនុស្ស​ទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះ​​ព្រះអង្គ​​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះអង្គ​បាន​ត្រាស់ដឹង បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ​នូវលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ​និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះ​បទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌​បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាង​ហ្នឹង ជាការប្រពៃពេក។

[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់ សំណេះ​សំណាល​ទៅ​រក​ព្រះដ៏មានព្រះភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រឭក​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ផ្តើម​ពាក្យ​នេះ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិន​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរឆ្នាំ​មក​ហើយ មាន​អាយុ​ក៏​ជ្រុល​ចូល​មក​​ក្នុង​បច្ឆឹមវ័យ​ហើយ ទោះបី​គ្រាន់​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា ព្រះសមណគោតមដ៏ចម្រើន មិន​​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់នៅ​​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ក៏ជ្រុល​ចូល​មក​​ក្នុង​​បច្ឆឹមវ័យ​ហើយ ថា សូម្បី​ត្រឹម​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះឲ្យអង្គុយលើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន កិច្ច​ មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំ​សមគួរ​ឡើយ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ក្នុង​លោក (នេះ) ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​​ឲ្យ​អង្គុយ​លើ​អាសនៈ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បើ​តថាគត​សំពះ​អ្នកណា ឬក្រោកទទួលអ្នកណា ឬ​អញ្ជើញ​ហៅ​រក​អ្នក​ណា​ឲ្យ​អង្គុយ​លើ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​-ក។ វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​​ច្រឡោះបោះ​ទៅ​រក​ព្រះសាស្តា​ថា ព្រះគោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះ​កក្រោះ ឥត​រសជាតិ​ទេ​តើ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នកផង​គេ​ថា ព្រះសមណគោតម​ជា​មនុស្ស​សោះកក្រោះ ឥតរសជាតិ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យ​អស់រលីងដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​ គាស់​​រំលើង​ ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​​តទៅ​​ខាង​មុខ​ទៀត​ហើយ ម្នាលព្រាហ្មណ៍ ដែល​អ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥត​រសជាតិនោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន គ្មាន​គ្រឿង​បរិភោគ​ទេ​តើ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាលព្រាហ្មណ៍ ពិត​មែន មានហេតុជាទំនង គួរ​ឲ្យ​អ្នក​ផង​គេថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​​បរិភោគ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​បរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្ស​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​​សម្រាប់​កើត​ទៀត​ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀតងហើយ ជាធម៌លែង​មាន​បែប ​ភាព​តទៅ​ទៀត​ហើយ ជា​ធម៌​មិនមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ គឺជា​សំដី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ ថា​មិនត្រូវ​ធ្វើ​ទេ​តើ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​​ពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវ​ធ្វើ ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ហាម​ឃាត់​ថា មិនត្រូវ​អ្នក​ណា​មួយ​ធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តថាគត​តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណា​មួយ ធ្វើ​នូវ​ធម៌​ទាំងឡាយ​ជា​អកុសល​ដ៏​អាក្រក់​ច្រើន​ប្រការ​នោះ​ឡើយ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះ​សមណគោតម ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា មិន​ត្រូវ​ធ្វើ​នោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល​ទេ​តើ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់​ផ្តាច់​ផ្តិល​នូវ​រាគៈ ទោសៈ មោហៈ តថាគត​តែង​​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ​ច្រើន​យ៉ាង​នោះ​ចេញ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផងគេ​ថា ព្រះសមណគោតម ជា​អ្នក​ពោលពាក្យ​ផ្តាច់​ផ្តិល​នោះ គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​​ខ្ពើម​រអើម​ណាស់​ទេ​តើ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នក​ផងគេថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​ខ្ពើម​សេចក្តី​ប្រព្រឹត្តិ​អាក្រក់ ដោយ​កាយ វាចា ចិត្ត តថាគត​ខ្ពើម​សេចក្តី​ប្រកប​ចិត្ត​ផ្តេកផ្តិត​ទៅរកអកុសលធម៌​ ទាំងឡាយដ៏អាក្រក់​ច្រើន​ប្រការ (នោះ​ណាស់) ម្នាល​ព្រាហ្មណ៍​ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ។ ព្រះ​លោកនាថ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ ដែល​គេថា​​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវប្រតិបត្តិ ដែល ​ រំលាង​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ​នោះ គឺ​​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ដុត​កំដៅ​ទេ​តើ។ ព្រះសព្វញ្ញូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម​ជា​អ្នក​ដុត​កំដៅ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាលព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការ​ប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត ជា​ទីតាំង​នៃ​សេចក្តី​ក្តៅ​ក្រហាយ ជា​អកុសលធម៌ដ៏​អាក្រក់ អកុសល​ធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើ​អ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង​ដូច​ដើមត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​​តទៅ​ទៀត​ហើយ ឲ្យជាធម៌លែងមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ជា​ទីតាំង​នៃ​សេចក្តី​ក្តៅក្រហាយ (នោះ)​ តថាគត​​ឯង​​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ដុត​កំដៅ​នោះ​គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ។ ព្រះដ៏​មាន​ជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង គួរឲ្យអ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅ​​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលីង ឲ្យលែងដុះ​តទៅទៀតហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នកនោះ​ថា អ្នក​ឥត​កំណើត ម្នាល​ព្រាហ្មណ៍ កិរិយា​ដេក​ក្នុង ​គភ៌​តទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត (នោះ) តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​​អស់​ហើយ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូច​ជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​​ខាងមុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​ឥត​កំណើត​នោះ គឺ​​ត្រូវត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។

[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវា​ជាមេដោយ​ប្រពៃ​ហើយ (លុះ​ដល់​​វេលា​​ញាស់) ក៏​បណ្តា​កូនមាន់​ទាំង​នោះ កូន​មាន់​ណា ទំលាយ​សម្បក​ពង ដោយ​ចុង​ក្រចក​ជើង ឬ​ដោយ​​ចុង​ចំពុះ ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុន​គេ​បំផុត បើ​ដូច្នេះ តើ​អ្នក​​ផង​​គួរ​ហៅ​កូនមាន់​នោះ​ថា កូន​​ច្បង ឬ​កូន​ពៅ​ហ៏។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន (កូនមាន់​នោះ) គេ​គួរ​ហៅ​ថា កូន​​ច្បង ព្រោះ​វា​ជា​បង​គេ​បំផុត។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាល​បើ​ពពួក​សត្វ ដូចជា​ពង​មាន់ កើត​ហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូច​ជា​សម្បកពង​កំពុង​រួបរឹត​ក្នុង​លោក មានតែតថាគតម្នាក់​ឯង ដែល​​ទំលាយ​សម្បក​ពង គឺ​សេចក្តី​ល្ងង់ ហើយ​ត្រាស់ដឹង​ខ្លួន​ឯង​ដោយ​ប្រពៃ​នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិន​​មាន​គុណជាត​ឯ​ទៀត ប្រសើរ​ជាង​ឡើយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង​ជា​ចម្បង ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​​សត្វលោក ម្នាល​ព្រាហ្មណ៍ ព្យា​យាម តថាគត​បាន​តាំង​ផ្តើម​ហើយ មិន​បន្ធូរ​បន្ថយ​ទេ ទាំង​ស្មារតី តថាគត​ក៏​​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយ​សោត ក៏​ស្ងប់​រំងាប់​មិន​ក្រវល់​ក្រវាយ ចិត្ត​ក៏​នឹង​ល្អ ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង លុះ​ដល់​ប្រាកដ ជា​ស្ងាត់​ចាកកាម​ទាំង​ឡាយ ប្រាកដ​ជា​ស្ងាត់​ចាក​ធម៌​ទាំង​​ឡាយ ជា​អកុសល​ហើយ ក៏​ចូល​ដល់​បឋមជ្ឈាន ដែល​ប្រកប​ដោយ​វិតក្កៈ វិចារៈ មាន​បីតិ និង​សុខ ដែល​កើត​​អំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​នៅ​ហើយ។ លុះ​តថាគត ចូល​ទៅ​ជិត​រំងាប់​វិតក្កៈ វិចារៈ រួច​ហើយ ក៏​​បាន​ចូល​ដល់​ទុតិយជ្ឈាន ជាទី​ផូរផង់​ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មាន​តែបីតិនិងសុខ កើតពី​សមាធិ​នៅ​ហើយ។ លុះ​លះបង់​បីតិ​ចេញ​ហើយ តថាគត​ជា​បុគ្គល​ព្រងើយ មាន​​សតិ មាន​សេចក្តី​ដឹងច្បាស់​នៅ​ហើយ តថាគត​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​​សំដែង​​នូវ​បុគ្គល ដែល​បាន​តតិយជ្ឈាន​ណា ថា​ជា​បុគ្គល​មាន​ចិត្ត​ព្រងើយ ជា​អ្នក​មាន​ស្មារតី មាន​ប្រក្រតី​​នៅ​ជា​សុខ តថាគត​ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ។ ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះ​លះ​បង់​នូវ​​សេចក្តី​ទុក្ខ​ផង ព្រោះ​រំលត់​នូវ​សោមនស្ស និង​ទោមនស្ស អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​​ចតុត្ថជ្ឈាន​ឥត​​ទុក្ខ ឥត​សុខ មាន​សតិ​ដ៏​ស្អាត​ព្រោះ​ឧបេក្ខា​ហើយ​នៅ។ កាល​ដែល​ចិត្ត​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​​កិលេស ប្រាសចាកសេចក្តីសៅហ្មង ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ យ៉ាង​នេះ​​ហើយ តថាគត​ឯង ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ (ញាណ​ជា​គ្រឿង​រឭកជាតិ​​មុន​បាន)។ តថាគត​ឯង ក៏​រឭកជាតិ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន ជា​អនេក​ជាតិ។ រឭក​ជាតិ​បាន​​ដូចម្តេច។ រឭកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រឭក​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើន​សំវដ្តវិវដ្ដកប្ប​ក៏​បាន ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯ​ណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មាន​​អាហារ​​​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើត​ក្នុង​ភព​នោះ តថាគត ​ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ឯង​ច្យុត​ចាក​អត្តភាព​នោះ​ហើយ មក​កើត​ក្នុង​ភព​នេះ។ តថាគត​រឭក​តាម​នូវ​ជាតិ ដែល​​អាស្រ័យ​នៅ​ពី​មុន បាន​ច្រើន​ជាតិ ព្រមទាំងអាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជា​​នេះ​ហើយ ដែល​តថាគត​បាន​ត្រាស់ដឹង​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្ចាត់​បាត់​ទៅ សេចក្តី​​ចេះដឹង​ប្រាកដ ក៏​កើត​ឡើង​ ងងឹត​​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស​ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជាបណ្ឌិត​ទាំង​ឡាយ ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​បឋមវិជ្ជា​ដែល​តថាគត​បាន​ត្រាស់ដឹង​ហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធ​​ផូរផង់ មិន​មាន​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង​ជា​ចិត្ត​ទន់សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹងធឹងមិនញាប់ញ័រ​​យ៉ាង​នេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​ញាណ ដែល​នាំ​ឲ្យ​បាន​ត្រាស់ដឹង​នូវ​ចុតិ និង​បដិសន្ធិ​​នៃ​សត្វ​ទាំងឡាយ គឺចុតូបបាតញ្ញាណ។ តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំងឡាយ ដែល​ ច្យុត និង​ចាប់​​បដិសន្ធិ​ទាប​ថោក​ និងឧត្តម មាន​សណ្ឋាន​ល្អ និង​អាក្រក់ ទៅ​កាន់​សុគតិ និង​ទុគ្គតិ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ​​ដ៏​​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​​ថា អើហ្ន៎ សត្វ​ទាំង​អម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​​កម្ម ជា​មិច្ឆាទិដ្ឋិ និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វ​ទាំង​នោះ លុះ​ដល់​[color]=red] រំលាង​ខន្ធ បន្ទាប់​អំពី​​មរណៈ ក៏​ទៅ​កើត​ឯ​អបាយ[2] ទុគ្គតិ[3] វិនិបាត[4] នរក[5] មួយ​សោត អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​សម្មា​ទិដ្ឋិ​ ប្រកាន់មាំ​នូវ​កម្ម ជា​សម្មា​ទិដ្ឋិ មិន​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំង​អម្បាល​នោះ លុះដល់​​ រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ក្នុង​លោក គឺ​សុគតិ[6] និង​ស្ថាន​សួគ៌[7]។ តថាគត​ពិចារណា​មើល​​នូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់​បដិសន្ធិ ទាប​ថោក និងឧត្តម មាន​សណ្ឋានល្អ និងអាក្រក់ ទៅកាន់​​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២នេះ​ឯង​ហើយ ដែល​តថាគតបានត្រាស់ដឹងក្នុងយាមជា ​កណ្តាល​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់​ទៅ សេចក្តី​ចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ងងឹតខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹក​នា​ដល់​កាយ និង​ជីវិត​ឡើយ ដូចជាបណ្ឌិតទាំងឡាយ​​ដែល​បាន​នូវ​វិជ្ជា​ទី២ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​វិជ្ជាទី២ ដែល​តថាគត​បាន​ត្រាស់​ដឹង​​ហើយ ដូចជា​កូនមាន់​ដែល​ញាស់​ចេញចាក​សម្បក​ពង។ កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិន​មាន​​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង ជា​ចិត្តទន់ សមគួរ​ដល់​កម្ម ជាចិត្ត​នឹង​ធឹងមិនញាប់ញ័រ យ៉ាងនេះ ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចំពោះ​ទៅ​ក្នុង​ញាណ​ជា​ហេតុ​ឲ្យ​បាន​អស់​ទៅ​នៃ​ អាសវៈ​ទាំងឡាយ គឺ​អាសវ​ក្ខយញ្ញាណ តថាគត​ក៏​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ប្រាកដ​តាម​ពិត​ថា នេះជា​ហេតុ​នាំឲ្យ​កើត​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះ​ជា​សេចក្តី​រលត់​ទុក្ខ ដឹងប្រាកដ​តាម​ពិត​ថា នេះ​ជា​បដិបទា​ឲ្យ​បាន​ដល់​នូវ​​សេចក្តី​​រលត់​ទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ដឹងប្រាកដ​តាម​ពិតថាធម៌នេះជាហេតុនាំឲ្យ ​កើត​អាសវៈ ដឹងប្រាកដតាមពិតថា នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​បដិបទា​ឲ្យ​បាន​​ដល់​នូវ​សេចក្តី​រលត់​នៃ​អាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ តថាគត​ឃើញ​យ៉ាងនេះ ចិត្តតថាគតក៏​ផុត​ចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង កាល​បើ​ចិត្ត​តថាគត​បាន​រួច​ផុត​ស្រឡះ​ហើយ ប្រាជ្ញាក៏កើត​ប្រាកដដល់តថាគតថា ចិត្តរួច​ផុត​ស្រឡះ​ចាក​អាសវៈ​ហើយ ទាំង​តថាគត​ក៏​ដឹង​ច្បាស់​ថា កំណើត​របស់​អញ​​អស់​ហើយ ព្រហ្មចរិយធម៌​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញ​ក៏​បាន​ធ្វើ​ស្រេច​ហើយ កិច្ច​​ដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី៣ នេះ​ហើយ ដែល​តថាគត​បាន​​ត្រាស់​ដឹង​​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់បាត់​ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ​ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជា​បណ្ឌិត​ទាំងឡាយ ដែល​​បាន​នូវ​វិជ្ជា​ទី៣ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ការ​ត្រាស់ដឹង​របស់​តថាគត ជា​គំរប់៣​នេះ ដូចគ្នា​នឹង​ការ​​ញាស់​ចេញ​របស់​កូនមាន់​អំពី​សម្បកពង។

[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះ​ដ៏មានព្រះភាគ​វិញ​ថា ព្រះគោតមដ៏ចម្រើន ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រ​ព្រះគោតមដ៏ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​​ច្បាស់​ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌​ដែល​ព្រះអង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាងនេះ (ភ្លឺ​ច្បាស់ណាស់) គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែល​គេផ្កាប់​ចុះ​ឲ្យ​ផ្ងារឡើង ពុំ​នោះ ដូចជា​មនុស្ស​បើក​​បង្ហាញ​របស់​ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជា​មនុស្សកាន់​ប្រទីប​ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ ខ្ញុំព្រះអង្គ​នោះ​សូម​ដល់​នូវ​ព្រះគោតមដ៏ចម្រើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជា​ទីពឹង​ទីរឭក ចាប់ដើម​ តាំង​ពី​ថ្ងៃនេះ​ទៅ​សូម​ព្រះគោតម​ដ៏​ចម្រើន​ជ្រាប​ នូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយ​ជីវិត មិនតែប៉ុណ្ណោះទេ សូម​ព្រះគោតម​ដ៏​ចម្រើន ទទួល​និមន្ត​គង់​ចាំ​វស្សា​ជិត​ស្រុកវេរញ្ជា​មួយ​អន្លើ​ដោយ​​ភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ​ក៏​ព្រម​ទទួល​និមន្ត​ដោយ​តុណ្ហីភាព[8]។ លំដាប់​នោះ វេរញ្ជព្រាហ្មណ៍​ដឹងច្បាស់​ថា ព្រះអង្គ​ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនៈថ្វាយ​បង្គំលា​ព្រះដ៏មាន​ព្រះភាគ ហើយ​ធ្វើ​​ប្រទក្សិណ​ដើរ​ចេញ​ទៅ។

[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយ​កម្រក្រៃពេក មនុស្ស​ណា​ដែល​ក្រ​លំបាក​ស្រាប់​ក៏​ស្លាប់ មាន​ឆ្អឹង​ស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែល​មាន​​ទ្រព្យសម្បត្តិ​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើប​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក។ សម័យនោះ មាន​ពួកឈ្មួញសេះ​នៅ​ក្នុង​ឧត្តរាបថប្រទេស នាំ​សេះ​ចំនួន​៥០០ចូល​មក​នៅ​សម្រាក​ក្នុង​ស្រុកវេរញ្ជា ក្នុង​​រដូវ​ខែ​វស្សា។ ពួក​ឈ្មួញ​ដែល​នៅ​ក្នុង​រោងសេះ​ទាំង​នោះ ក៏បានបញ្ញត្តគ្នាឲ្យ​ប្រគេន​បាយក្រៀម​ចំនួន​​១នាឡិ​ៗ​ម្នាក់ ដល់​ភិក្ខុ​ទាំងឡាយ។ លុះដល់​​ពេល​​បុព្វណ្ហសម័យ[9] ភិក្ខុ​ទាំងឡាយ​ស្លៀកស្បង់​ទ្រង់​ចីវរ និង​បាត្រ​នាំ​គ្នា​ចូល​ទៅ​​បិណ្ឌបាត​ ក្នុង​ស្រុកវេរញ្ជា ក៏​មិន​ប្រទះ​បាន​អាហារ​បិណ្ឌបាត​សោះ​ឡើយ ទើប​ទៅ​បិណ្ឌ​បាត​​​ខាង​​ពួក​ឈ្មួញឯរោងសេះវិញ ក៏​បានបាយក្រៀម​១នាឡិៗម្នាក់ ហើយ​វិល​មក​អារាម​យក​បាយក្រៀម​នោះ​​បុក​ក្នុង​ត្បាល់​រួចនាំ​គ្នា​ឆាន់។ ចំណែក​ខាង​ព្រះអានន្ទ​ដ៏មានអាយុ យក​បាយក្រៀម១នាឡិ កិន​ក្នុង​​ត្បាល់​ថ្ម​​ហើយ​យក​ទៅ​ថ្វាយ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ក៏​ទ្រង់​ទទួល​សោយ​បាយក្រៀម​នោះ។ វេលា​​នោះ ព្រះ​សម្ពុទ្ធ​ទ្រង់​បាន​ឮ​សូរ​ត្បាល់ និងអង្រែ​នោះ​ដែរ។ ព្រះតថាគត​ទាំងឡាយ បាន​ជ្រាប​នូវ​ហេតុ​​ហើយ​សួរ​​ក៏​មាន ​បានជ្រាប​ហើយ​មិន​សួរ​ក៏​មាន ជ្រាបច្បាស់​នូវ​កាល​គួរ​ហើយ​សួរ​ក៏​មាន ជ្រាប​ច្បាស់​នូវ​​កាលគួរ​ហើយ​មិន​​សួរ​ក៏​មាន ឯ​ព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែង​សួរ​នូវ​ការណា​ដែល​ប្រកប​ដោយ​​ប្រយោជន៍ កម្ម​ដែល​​មិន​​ប្រកប​ដោយ​ប្រយោជន៍ ព្រះអង្គ​មិន​សួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បាន​ផ្តាច់បង់​​នូវ​កម្ម​មិន​​ប្រកប​ដោយ​ប្រយោជន៍ ​ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះ​សព្វញ្ញុពុទ្ធ​ដ៏មានជោគ​ទាំង​ឡាយ ទ្រង់​តែង​សួរ​នូវ​ភិក្ខុ​ទាំងឡាយ ដោយ​ហេតុ​ពីរ​ប្រការ គឺ​ទ្រង់​សួរ​ដើម្បី​​នឹង​​សម្តែង​នូវ​ធម៌១ ដើម្បី​នឹង​​បញ្ញត្ត​នូវ​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅ​​ព្រះអានន្ទដ៏មានអាយុ​​មក ហើយ​ទ្រង់​សួរ​ថា ម្នាល​អានន្ទ សូរ​សម្លេង​នោះ​ជា​សូរ​ត្បាល់​អង្រែ​ឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ​ ក្រាបទូល​រឿង​នុ៎ះ​ឲ្យ​ព្រះដ៏មានព្រះភាគ​ជ្រាប​គ្រប់​ប្រការ។ ព្រះអង្គ​ត្រាស់​​សសើរ​​ថា ត្រូវ​ហើយ​អានន្ទ ប្រពៃ​ហើយអានន្ទ អ្នក​ឯង​រាល់គ្នា​ជា​សប្បុរស​ឈ្នះ​វិសេស​ហើយ បណ្តាល​​ជន​ខាង​ក្រោយ​គេ​នឹង​នឹក​ចង់​ឲ្យ​​នូវ​ចង្ហាន់​ដែល​គេ​ចំអិន ដោយ​អង្ករ​ស្រូវ​ខ្សាយ ព្រម​ទាំង​ម្ហូប​លាយ​ដោយ​​សាច់​​ដ៏​ឆ្ងាញ់​ពិសារ (ដល់​អ្នក​រាល់​​គ្នា)។

[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​​បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព រួចហើយ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មាន​​អាយុ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទួល​ស្នើ​សេចក្តី​នេះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថា​សូម​ទ្រង់​ព្រះ​ មេត្តា​​ប្រោស ឥឡូវ​នេះ ស្រុកវេរញ្ជា​កើត​អំណត់​អត់​បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បាន​ដោយ​កម្រ​ក្រៃ​​ពេក មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ក៏​ស្លាប់​មាន​ឆ្អឹងស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែលមាន​ទ្រព្យ​ សម្បត្តិ ​​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏​មិន​ងាយ​នឹង​ទិញ​ដូរ បើលុះ​តែ​មាន​ស្លាក​កាន់​ជា​សំគាល់​នោះ​ទើប​​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ នឹង​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃ​ពេក សូមទ្រង់ព្រះ​មេត្តា ​ប្រោស ផ្ទៃ​ខាង​ក្រោម​នៃ​ផែនដី​នេះ មាន​ឱជារស​ផ្អែម​ដូច​ទឹកឃ្មុំ ដែល​ស្អាត​បរិសុទ្ធ​ឥត​លាយ​ច្រឡំដោយ​មេឃ្មុំ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ចង់​ប្រែ​ត្រឡប់​ផែនដី​នេះ​ឲ្យ​ផ្ងារ​ឡើង ដើម្បី​នឹង​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ឆាន់​នូវ​ឱជារស ដែល​កើត​ឡើង​អំពី​ស្រទាប់​នៃ​ផែនដី​នោះ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ម្នាលមោគ្គល្លាន ចុះ​អ្នក​នឹង​យក​មនុស្ស សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី​នេះ អោយ​ទៅ​នៅ​ឯណា។ ព្រះមហាមោគ្គល្លាន​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​និម្មិត​បាតដៃ​ម្ខាង ឲ្យ​បាន​ដូច​ជា​ផែនដី ​ធំ នឹង​ឲ្យ​សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី មក​នៅ​លើបាតដៃ​ម្ខាង​នោះ ហើយ​​ខ្ញុំព្រះអង្គ​នឹង​ប្រែ​នូវ​ផែនដី​ដោយ​ដៃ​ម្ខាង។ ព្រះអង្គ​ទ្រង់​ឃាត់​ថា មោគ្គល្លាន អ្នក​កុំ​ពេញ​ចិត្ត​នឹង​ត្រឡប់​ផែនដី​​នោះ​ឡើយ សត្វ​ទាំងឡាយ​នឹង​បាន​នូវ​សេចក្តី​ជ្រួល​ជ្រើម​របល់។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តាប្រោស ព្រះពុទ្ធដីកា​ដែល​ទ្រង់​ត្រាស់​មក​នោះ​ប្រពៃ​ហើយ (បើ​ដូច្នោះ) សូម​ឲ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​​ទៅ​​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​វិញ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តប​ថា ម្នាល​មោគ្គល្លាន ចុះ​ភិក្ខុ​ទាំងឡាយ​ឯណា​ដែល​មិនមាន​ឫទ្ធិ អ្នក​នឹង​ធ្វើ​នូវ​ភិក្ខុ​ទាំងនោះ​ដូចម្តេច​ទៅ។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តា​​ប្រោស ភិក្ខុ​ទាំងអស់​នឹង​ទៅ​បាន​យ៉ាង​ណា ខ្ញុំព្រះអង្គ​នឹង​ធ្វើ​យ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់តប​ថា កុំ មោគ្គល្លាន អ្នក​កុំ​ពេញចិត្ត​ឲ្យ​ភិក្ខុសង្ឃ​ទាំងអស់​ទៅ​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​ នោះ​ឡើយ។

[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជា​ទីចេញ​ចាកពួក ហើយសម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា ព្រហ្មចរិយធម៌[10] របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌​មិន​ឋិតនៅយូរ ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះ​ហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរ​ដ៏មាន​អាយុ ចេញចាក​ទី​សម្ងំពួន​ក្នុង​វេលា​សាយណ្ហសម័យ ហើយ​ចូល​ទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់ បាន​ក្រាប​​ថ្វាយបង្គំ​ព្រះអង្គ​​ដោយ​គោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ គង់​ក្នុង​ទី​ដ៏​សម​គួរ​​ហើយ ក៏​ក្រាបទូល​សួរ​ ចំពោះ​ព្រះដ៏មានព្រះភាគ​ថា សូម​ទ្រង់​ព្រះ​មេត្តាប្រោស ខ្ញុំព្រះអង្គចូល​ទៅ​នៅ​ក្នុង​រហោឋាន​ជាទីចេញចាកពួក ហើយ​សម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មាន​សេចក្តី​​ត្រិះរិះ​ថា ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយអង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​មិន​ឋិត​នៅ​យូរ ព្រហ្មចរិយធម៌​​របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​​សិខី១ ព្រះដ៏មានព្រះភាគ​ព្រះនាមវេស្សភូ១ ជា​ព្រហ្មចរិយធម៌​​មិន​ឋិត​នៅ​យូរ ម្នាល​​សារីបុត្ត ឯ​ព្រហ្មចរិយធម៌​របស់​​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះដ៏មានព្រះភាគ​​ព្រះនាម​កោនាគមន១ ព្រះដ៏មានព្រះភាគ​ព្រះនាម​កស្សប១ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​បាន​យូរ។ ព្រះសារីបុត្តត្ថេរ​​ក្រាបទូល​សួរ​ថា សូម​​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើ​ព្រោះហេតុ និង​បច្ច័យ​ដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​សិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ ព្រះអង្គ​មិនសូវ​ប្រឹង​ប្រែង[11] សំដែងធម៌ដល់សាវកទាំងឡាយ​ដោយ​ពិស្តារ​ប៉ុន្មាន​ទេ ព្រហ្មចរិយធម៌​មាន​អង្គ៩​ប្រការ របស់​ព្រះពុទ្ធ​ទាំងឡាយ​នោះ​គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជា​ធម៌​មាន​ចំនួន​តិចៗ​ណាស់ សិក្ខាបទ​ក៏ព្រះពុទ្ធទាំងនោះ​មិនបាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយទេ អាណាបាតិមោក្ខ ក៏​ព្រះពុទ្ធ​ទាំងនោះ​មិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នក​ត្រាស់ដឹង​តាម​ព្រះពុទ្ធនោះទៅ សាវក​ទាំងឡាយ​ជាខាងក្រោយតមក ដែល​មាននាម​ផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយ​បួស​នោះ ក៏ញុំាងព្រហ្មចរិយធម៌នោះ​ឲ្យ​សាបសូន្យ​បាត់អស់​ភ្លាមទៅ ម្នាលសារីបុត្ត ឧបមា​ដូចជាផ្កាឈើ​ផ្សេងៗ​ ដែល​គេ​មិនបាន​ដោតក្រង​ចង​ដោយ​ចេស​ហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏​រមែងតែបក់​បោកកំចាត់​កំចាយផ្កា​ទាំងនោះ​ឲ្យ​វិនាស​អស់​ទៅ ខ្យល់​ដែល​ធ្វើ​នូវផ្កាទាំងនោះ​ឲ្យ​វិនាស​ ព្រោះហេតុអ្វី ពីព្រោះ​ផ្កាទាំងនោះ គេមិនបាន​ដោត​ក្រង​ ចង​ដោយចេស ក៏សេចក្តីនេះ​យ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥត​នឹង​ព្រះសម្ពុទ្ធ​ដ៏ទ្រង់ព្រះភាគ (ទាំង៣​ព្រះអង្គ) នោះ និងពួកសាវកដែល​ជាអ្នក​ត្រាស់ដឹង​តាមព្រះពុទ្ធ​ទាំងនោះទៅហើយ ពួកសាវក​ជាន់​ក្រោយ​ៗ​ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែល​ចេញចាក​ត្រកូល​ផ្សេងៗ​គ្នា​មក​បួស​នោះ ក៏​ញុំាង​ព្រហ្មចរិយធម៌​នោះ​ឲ្យ​វិនាស​ទៅឆាប់ភ្លាម ដូចជា​ផ្កា​ឥត​កំរង​យ៉ាងនោះ​ឯង ម្យ៉ាងទៀត ព្រះពុទ្ធ​ដ៏មានជោគ​ទាំងនោះ លោក​មិន​សូវ​ប្រឹង​ប្រែងស្ទង់ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយទូន្មាននូវ​សាវក​ទាំងឡាយ​ប៉ុន្មាន​ឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ព្រះអង្គ​កំណត់​នូវ​ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយ​ទ្រង់​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុសង្ឃ​ចំនួន​១ពាន់រូប​នៅ​នា​ដង​ព្រៃ​មួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរ​យកចិត្ត​ទុក​ដាក់​យ៉ាង​នេះ កុំ​យកចិត្ត​ទុកដាក់យ៉ាងនេះ​ឡើយ ចូរ​លះបង់​អំពើ​យ៉ាងនេះ​ចេញ ហើយ​ចូរ​ផ្តេកផ្តួល​ចិត្ត​ឲ្យ​ប្រដិតប្រជីទៅ​រក​អំពើ​នេះ​វិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ទ្រង់​បាន​ទូន្មាន​ប្រៀនប្រដៅ​យ៉ាងនេះៗ​ហើយ ចិត្ត​របស់​ភិក្ខុ​ទាំង​១ពាន់រូប​នោះ ក៏​បាន​រួច​ស្រឡះ​ចាក​អាសវក្កិលេស មិន​មាន​សេចក្តី​ប្រកាន់មាំ​ឡើយ ម្នាលសារីបុត្ត ដងព្រៃ​ដែល​មាន​នៅ​ទីនោះ មុខ​គួរ​ឲ្យ​ស្បើម​ពេក​ណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ព្រះនាម​វិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យ​ប៉ុណ្ណេះ​ឯង។ ព្រះសារីបុត្ត​ក្រាបទូល​សួរតទៅទៀត​ថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះនាម​កោនាគមន១ ព្រះនាម​​កស្សប១ (ទាំង៣ព្រះអង្គ​នេះ) បាន​ជា​ឋិត​នៅ​យូរ តើព្រោះហេតុ និងបច្ច័យ​អ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់​ចូល​និព្វាន​ទៅ ទាំង​​សាវក​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ ក៏​និព្វាន​អស់​ទៅ​ទៀត សាវក​ទាំងឡាយ​ជាន់​ក្រោយ​ៗតមក ដែល​មាន​នាម​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូល​ផ្សេងៗគ្នា ហើយ​បួស​នោះ ក៏​បាន​ញុំាង​ព្រហ្មចរិយធម៌ ឲ្យ​ឋិតថេរ​អស់​កាល​ជា​អង្វែង​តមក ម្នាលសារីបុត្ត មាន​គួរនា​ដូចជា ផ្កាឈើ​ផ្សេងៗ​ដែល​គេ​ក្រង​ដោយ​ចេស ហើយ​ដាក់​លើ​បន្ទះក្តារ ខ្យល់​ក៏​មិន (អាច) បក់បោក​ផ្កា​ទាំងនោះ​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ​វិនាស​ទៅ​បាន​ឡើយ សេចក្តី​នោះ​ព្រោះហេតុអ្វី ព្រោះថា ផ្កា​ទាំងនោះ គេ​ក្រងចងខ្ជាប់​ដោយ​អម្បោះ នេះ​មាន​ឧបមា​យ៉ាងណាមិញ ម្នាល​សារីបុត្ត សេចក្តី​ឧបមេយ្យ​ក៏​ដូចគ្នា​ដែរ លុះ​ព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះចូលនិព្វានទៅហើយ សាវក​ទាំងឡាយ​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំង​នោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែល​មាន​ឈ្មោះ​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗ​គ្នា មាន​ជាតិ​ផ្សេងៗ​គ្នា ចេញចាក​ត្រកូល​ផ្សេងៗ​ហើយ​បួស ក៏​ញុំាង​ព្រហ្មចរិយធម៌ (សាសនា) ឲ្យ​ឋិតនៅ​ជា​អង្វែង​មក ម្នាលសារីបុត្ត នេះឯងជា​ហេតុ ជា​បច្ច័យ ញុំាង​ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កោនាគមន​ក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កស្សប​ក្តី​ឲ្យ​ឋិត​នៅ​បាន​យូរ។

[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះ​ជា​កាលគួរ​ហើយ បពិត្រ​ព្រះសុគត កាលនេះ​ជា​កាល​គួរ​ដល់​ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ៗគួរ​បញ្ញត្តសិក្ខាបទ គួរ​សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុ​នឹង​ឲ្យ​ព្រហ្មចរិយធម៌​ឋិតថេរ​អស់​កាល​អង្វែង​ទៅ។ ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ទ្រង់​ត្រាស់​ថា ម្នាល​សារីបុត្ត អ្នក​ចូរ​បង្អង់​សិន ម្នាលសារីបុត្ត អ្នក​ចូរ​បង្អង់​សិន តថាគត​ឯង​សឹង​ដឹង​កាល​គួរ​ក្នុង​កិច្ច​ដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏​ធម៌​ទាំងឡាយ​ខ្លះ ដែល​ជា​ទីតាំង​នៃ​អាសវៈ មិនទាន់​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​ណា ព្រះសាស្តា ក៏​មិនទាន់​បញ្ញត្តសិក្ខាបទ មិនទាន់​សំដែង​អាណាបាតិមោក្ខ ដល់​សាវក​ទាំងឡាយ​ត្រឹម​នោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​ណា ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ក្នុង​កាល​នោះ ដើម្បី​នឹង​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ ដែល​ជា​ទីតាំង​នៃ​អាសវៈ ទាំងនោះ​ប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃ​នៅ​មិនទាន់​មាន​ភិក្ខុបួសចាស់វស្សា​ច្រើនគ្នា​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​ភិក្ខុបួសចាស់វស្សា​ច្រើន​គ្នា​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ​ដែល​ជាទីតាំង​នៃ​អាសវៈទាំង​អម្បាល​ នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​បាន​នូវ​សេចក្តី​ចំរើន មាន​គ្នា​ច្រើន​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​គ្នា​ច្រើន​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​នោះ ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​ដល់​នូវសេចក្តីចំរើន ដោយ​លាភ​សក្ការៈ​ដ៏​ប្រសើរ​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​នៅ​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ត្រឹម​នោះ ម្នាលសារីបុត្ត លុះ​សង្ឃ​ដល់​នូវ​សេចក្តី​ចំរើន ដោយ​លាភសក្ការៈ​ដ៏​ប្រសើរ​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​កាលនោះ​ដែរ ទើប​ព្រះសាស្តា​បញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃ​នៅ​មិនទាន់​មាន​ពុត (ហ៊ាន​លបលួច​ធ្វើ​អាក្រក់) នៅ​ឡើយ មិនទាន់​មាន​ទោស​មោះមៃ​នៅ​ឡើយ កំពុង​នៅ​មាន​ធម៌​បរិសុទ្ធ ឥត​ទាន់​មាន​ពណ៌​ខ្មៅ​សៅហ្មង សុទ្ធសឹង​តែ​ផូរផង់ ផ្ចង់ចិត្ត​ស្ថិតនៅ​ក្នុង​ធម៌​មាន​ខ្លឹម​នៅ​ឡើយ ម្នាលសារីបុត្ត ក៏​បណ្តា​ភិក្ខុ​ទាំង​៥០០រូប[12] នេះ ភិក្ខុ​ដែល​មាន​មគ្គផល​យ៉ាង​ទាប​ចុង​គេ​បំផុត​នោះ ក៏​គង់​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតៈ ជា​បុគ្គល​ទៀងទាត់ លែង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ នឹង​បាន​ត្រាស់ដឹង​មគ្គផល​តៗ​ទៅ​ទៀត​ជា​ប្រាកដ។

[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀម​ព្រះតថាគត​ទាំងឡាយ បើ​អ្នកណា​គេ​និមន្ត​ឲ្យ​នៅ​ចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏​មិន​ដែល​ចៀស​ចេញ (ពីទីនោះ) ទៅកាន់​ជនបទ​ចារិក​ឡើយ ចរិត​នេះ​ជា​ទំនៀម​របស់​ព្រះតថាគត​ទាំងឡាយ មក​អានន្ទ យើង​នឹង​ទៅ​លា​វេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទ​ដ៏មានអាយុ​ក៏​ទទួល​ព្រះពុទ្ធដីកា​ថា សូមទ្រង់ព្រះមេត្តាប្រោស មែន​យ៉ាង​នេះ​ហើយ។ លំដាប់​​នោះ ព្រះភគវា ព្រះអង្គ​ទ្រង់​ស្បង់​ចីពរ ព្រម​ទាំង​បាត្រ​ស្រេច​ហើយ ទ្រង់​យក​ព្រះអានន្ទ​ដ៏មាន​អាយុ​ជា​បច្ឆាសមណៈ (ឲ្យ​និមន្ត​តាម​ក្រោយ​ព្រះអង្គ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​រក​លំនៅ​របស់​វេរញ្ជព្រាហ្មណ៍ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​គង់​លើ​អាសនៈដែល​​គេ​រៀបចំ​ថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏​ចូល​មក​គាល់​ព្រះអង្គ លុះ​មក​ដល់​ទីគំនាល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព ហើយ​អង្គុយ​ក្នុង​ទី​ដ៏សមគួរ។ កាល​បើ​វេរញ្ជព្រាហ្មណ៍​អង្គុយ​ស្រួល​បួល​ហើយ ក៏​ព្រះដ៏មានព្រះភាគមាន​ព្រះបន្ទូល​ថា ព្រាហ្មណ៍ អ្នក​ឯង​បាន​និមន្តយើងឲ្យនៅចាំវស្សា (ឥឡូវ) ចេញ​វស្សា​ហើយ យើង​ត្រូវ​លាអ្នក​នឹង​ចេញ​ទៅកាន់​ជនបទចារិក។ វេរញ្ជព្រាហ្មណ៍ ក៏​ក្រាប​ទូល​តប​ថា បពិត្រ​ព្រះគោតមដ៏​ចំរើន មែន​ហើយ ខ្ញុំ​ព្រះអង្គ​បាន​និមន្ត​សូមឲ្យព្រះអង្គគង់ចាំវស្សា តែ​ថា​ទេយ្យធម៌​ដែល​ខ្ញុំព្រះអង្គ​បំរុង​នឹងថ្វាយ​នោះ ខ្ញុំព្រះអង្គ​មិនទាន់​បាន​ថ្វាយ​នៅ​ឡើយ ឯ​ទេយ្យធម៌​នោះ មិនមែន​ជា​គ្មាន​ទេ ខ្ញុំព្រះអង្គ​នឹង​បាន​បំរុង​ថា​នឹង​មិន​ថ្វាយ​នោះ​ក៏​ទេ (ចេះតែ​ខាន​មិនទាន់​បាន​ថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូម​ព្រះគោតម​ដ៏​ចំរើន ព្រមទាំងព្រះ​ភិក្ខុសង្ឃ​ទទួល​ចង្ហាន់​របស់​ខ្ញុំព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ សិន។ ព្រះដ៏មានព្រះភាគ ក៏​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ក៏​ត្រាស់​សំដែង​ធម៌ ពន្យល់​ណែនាំ​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ ខ្មីឃ្មាត​សង្វាត​ធ្វើការ​កុសល រួច​ទ្រង់​ក្រោកចាកអាសនៈ ហើយ​យាង​ត្រឡប់​មក​វិញ។ ដល់​វេលា​ព្រឹក​ឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់​ជន​ទាំងឡាយ​ឲ្យ​ចាត់ចែង​ធ្វើ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារក្នុងលំនៅរបស់ខ្លួនស្រេច​ហើយ ទើប​ចាត់​បំរើ​ឲ្យ​ទៅ​ក្រាបទូល​ព្រះដ៏មានព្រះភាគ​តាម​កំណត់​ពេល​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលនេះ​ជា​កាល​គួរ​ហើយ ចង្ហាន់​ក៏​បាន​រៀបចំ​ស្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ស្បង់ ​ចីវរ​ព្រម​ទាំង​បាត្រ ហើយ​យាង​ចូល​ទៅ​កាន់​លំនៅ​នៃ​វេរញ្ជព្រាហ្មណ៍ ជាមួយ​នឹង​ព្រះភិក្ខុសង្ឃ​ក្នុង​វេលា​ព្រឹក​នោះ លុះ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈដែល​គេ​រៀបចំ​ថ្វាយ។ វេលា​នោះ វេរញ្ជព្រាហ្មណ៍ បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារ​ដោយ​ដៃ​ខ្លួន​ឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យ​ឆ្អែត​ស្កប់ស្កល់​ត្រា​តែ​ដល់​លោក​ប្រកែក​លែង​ទទួល​ទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ ក៏​ថ្វាយ​ចីវរ​១ត្រៃ ហើយ​ប្រគេន​សម្ពត់​ព្រះភិក្ខុសង្ឃ​១គូៗ​រាល់​អង្គ។ លំដាប់​នោះ ព្រះភគវា​ទ្រង់​ត្រាស់​សំដែង​ធម៌​ណែនាំ​ពន្យល់​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ​ខ្មីឃ្មាត​សង្វាត​ធ្វើ​កុសល រួច​ព្រះអង្គ​ក្រោក​ចាក​អាសនៈ ហើយ​ទ្រង់​យាង​ត្រឡប់​មក​វិញ។ លុះ​ព្រះអង្គ​គង់​នៅជិត​ស្រុកវេរញ្ជា តាម​គួរ​ដល់​អធ្យាស្រ័យ​ហើយ ទ្រង់​ក៏​យាងចេញ​ទៅកាន់​នគរសោរេយ្យ រួច​ទៅ​នគរសង្កស្ស ហើយ​ហួស​ទៅ​នគរកណ្ណកុជ្ជៈ (ត​ពីនោះ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​ស្រុកបយាគបតិដ្ឋាន លុះ​ទៅ​ដល់​ហើយ ទ្រង់​ឆ្លង​គង្គានទី​ក្នុង​ស្រុក​បយាគបតិដ្ឋាន ហើយ​យាង​ទៅ​ដល់​នគរពារាណសី។ គ្រានោះ ព្រះអង្គ​គង់​កំសាន្ត​ក្នុង​ក្រុងពារាណសី ហើយ​ទ្រង់​ចៀស​ទៅ​កាន់​ចារិក​នៃ​ក្រុងវេសាលី កាល​ទ្រង់​យាង​ទៅកាន់​ចារិក​តាម​លំដាប់ ក៏​បាន​ទៅ​ដល់​ក្រុងវេសាលី។ បាន​ឮថា ព្រះដ៏មានជោគ ព្រះអង្គ​ទៅ​គង់​សម្រាន្ត​ឥរិយាបថ​ក្នុង​កូដាគារសាលា នៅ​នា​មហាវន (ព្រៃធំ) ជិត​ក្រុងវេសាលី​នោះ។ [/quote]
 1. ក្នុងអដ្ឋកថា ព្រាហ្មណ៍នេះ ឈ្មោះឧទយៈ ដែល​ហៅ​ថា វេរញ្ជៈ គឺ​ហៅ​តាមនាមស្រុកវេរញ្ជា ជា​ស្រុក​របស់គាត់នៅ
 2. កំណើត​សត្វតិរច្ឆាន
 3. ប្រេត​វិស័យ
 4. អសុរកាយដែលមានមហិទ្ធិឫទ្ធិ​ដូច​រាហូអសុរិន្ទ​ជាដើម
 5. លោក​ដែល​គ្មាន​​សេចក្តី​ចំរើន​មាន​ប្រការ​ច្រើន មានអវចីនរកជាដើម
 6. សង្គ្រោះយក​គតិ​របស់​មនុស្ស​ចូល​ផង
 7. ចំពោះ​យក​គតិ​នៃ​ទេវតា​តែ​ម្យ៉ាង
 8. ទទួល​និមន្ត​ដោយ​ស្ងៀម
 9. សម័យ​ជា​ចំណែក​ខាងដើម​នៃ​ថ្ងៃ គឺ​ពេល​ព្រឹក​ព្រលឹម
 10. ពាក្យប្រៀនប្រដៅ ​របស់​ព្រះពុទ្ធជាម្ចាស់ ចំពោះ​ត្រង់​ត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា។
 11. ប្រែចេញ ​ពី​បាលីថា កិលាសុនោ សព្ទនេះប្រែថាខ្ជិល ប៉ុន្តែក្នុងទីនេះ បើប្រែថាខ្ជិល នឹងទៅជាឆ្គងសេចក្តី មិនសមតាមន័យ​ក្នុង​អដ្ឋកថា ៗប្រាប់សេចក្តីថា ព្រះពុទ្ធ​គ្មាន​សេចក្តី​ខ្ជិល​ទេ។
 12. ភិក្ខុ​ទាំង​៥០០រូប ដែល​មក​នៅ​ចាំ​វស្សា​ជាមួយ​នឹង​ព្រះអង្គ ជិត​ក្រុង​វេរញ្ជា​នោះ​ឯង។
« Last Edit: May 14, 2017, 11:53:43 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[vin.par.pj.01] ១. បឋមបារាជិកំ
« Reply #2 on: January 09, 2017, 07:06:09 AM »
 *sgift*

បារាជិកកណ្ឌេ បឋមសិក្ខាបទំ

 

Namo tassa bhagavato arahato sammā-sambuddhassa



សុទិន្នភាណវារោ

[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅ​មិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុក​នោះមាន​កូនសេដ្ឋីម្នាក់​ឈ្មោះ​សុទិន្នកុមារជាបុត្ររបស់​ កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រ​ជាមួយនឹងសំឡាញ់​ទាំងឡាយ​ច្រើននាក់ នាំគ្នាទៅឯ​ក្រុងវេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់មានពពួក​បរិសទ្យច្រើនគាល់​ត្រៀបត្រា ទ្រង់កំពុងគង់​សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះ​បានឃើញ​ព្រះអង្គមាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា កំពុង​សំដែងធម៌។ លុះឃើញ​ហើយ សុទិន្នកុមារ​នោះក៏មាន​សេចក្តីតិ្រះរិះ​ថា អាត្មាអញ​គួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រក៏​ចូលទៅកាន់ទីដែល​បរិស័ទ្យអង្គុយនោះ លុះចូល​ទៅដល់ហើយ បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរ។ កាលដែល​សុទិន្នកុមារកលន្ទកបុត្រ​បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរហើយ ក៏មាន​សេចក្តីត្រិះរិះថា ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​ដំណើរ​យ៉ាងណាៗ អញក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ ប៉ុន្តែបើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌អោយបរិបូណ៌​តែម្យ៉ាង អោយ​បរិសុទ្ធ​តែម្យ៉ាង​ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​​នោះទេ បើលុះ​តែអញ​កោរសក់​និងពុកមាត់​ពុកចង្កា រូចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះ​ទៅបួស​ប្រតិបត្តិ​ក្នុងផ្នួស​ដែល​គ្មានប្រយោជន៍ ដោយកិច្ចការ​ក្នុងផ្ទះ​(នោះទើប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​កើត)។ គ្រានោះ ពួក​បរិសទ្យ​បានស្តាប់ធម្មីកថា​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ណែនាំ​ពន្យល់​អោយជឿជាក់​កុសលធម៌ ឲ្យរីករាយ​រាល់គ្នាហើយ ក៏ក្រោក​ចាក​ទីអង្គុយ ក្រាបថ្វាយបង្គំ​ព្រះអង្គ រួចដើរ​ប្រទក្សិណ​ហើយក៏ចេញ​អស់ទៅ។ ឯ​សុទិន្នកលន្ទកបុត្រ កាល​បើពួក​ពុទ្ធបរិស័ទ្យ​ក្រោកទៅអស់​ហើយភ្លាម ក៏ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ក្រាបថ្វាយ​បង្គំ​ព្រះអង្គ​ដោយគោរព រួចអង្គុយ​ក្នុងទីមួយ​ដ៏សមគួរ។ លុះ​សុទិន្នកលន្ទកបុត្រ អង្គុយ​នៅក្នុងទីមួយដ៏សម​គួរហើយ ក៏ក្រាបទូល​ព្រះអង្គថា សូមទ្រង់​ព្រះមេត្តា​ប្រោស ធម៌​ដែលព្រះអង្គ​សំដែងហើយ ដោយដំណើរ​យ៉ាងណាៗ ខ្ញុំព្រះអង្គ​បាន​យល់​តាមដំណើរ​ទាំង​នោះដែរហើយ ប៉ុន្តែ​បើខ្ញុំ​ព្រះអង្គ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ (យ៉ាង​នេះ) ក៏មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​នោះទេ សូមទាន​ខ្ញុំ​ព្រះអង្គ​ចង់​កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាក​ផ្ទះ​មកបួស​ប្រតិបត្តិ​ក្នុងផ្នួស ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ណាស់) សូម​ព្រះដ៏មាន​ជោគ ទ្រង់​បំបួស​ខ្ញុំព្រះអង្គ​ផង។ ព្រះសាស្តា​ទ្រង់ត្រាស់​សួរថា ម្នាលសុទិន្ន ចុះអ្នក​ឯងមាតាបិតា​បាន​យល់ព្រម​ឲ្យចេញចាក​ផ្ទះមក​បួសប្រតិបត្តិ​ ក្នុងបព្វជ្ជា ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ហើយឬ។ សុទិន្នក្រាប​ទូលថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​មាតាបិតា​មិនទាន់​បានយល់ព្រម​ឲ្យចេញចាក​ផ្ទះ​មកបួស​ក្នុង​ ព្រះពុទ្ធសាសនា​នៅឡើយទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​តបថា ម្នាលសុទិន្ន ព្រះតថាគត​ទាំងឡាយ មិនដែល​បំបួសកូនដែល​មាតាបិតា មិនទាន់​អនុញ្ញាត​នោះទេ។ សុទិន្នក្រាប​ទូល​ថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​ទទួចលា​មាតាបិតា ត្រាតែ​អនុញ្ញាត​ឲ្យ​ខ្ញុំព្រះអង្គ​ចេញចាកផ្ទះ​មក​បួសក្នុង​ព្រះពុទ្ធសាសនា​ ឲ្យបាន។

[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈ​ដែលខ្លួន​ត្រូវធ្វើក្នុង​ ក្រុងវេសាលីនោះរួច​ស្រេច​ហើយ ក៏វិល​ត្រឡប់​មក​ស្រុកកលន្ទ​វិញ បានចូល​ទៅរកមាតាបិតា ហើយ​ជំរាប​មាតាបិតា​ថា បពិត្រ​អ្នកម្តាយ អ្នកឪពុក ខ្ញុំបាទ​បានស្តាប់​ធម៌​ដែល​ព្រះដ៏មាន​ជោគ​ទ្រង់សំដែង​ដោយ​ដំណើរ​យ៉ាងណាៗ ក៏យល់​តាម​ដំណើរ​ទាំងនោះ​ហើយ ខ្ញុំបាទ​គិតថា បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​នោះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាងដូចជា​ស័ង្ខដែលគេខាត់​ហើយនោះទេ ខ្ញុំបាទ​ចង់កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះទៅ​បួសប្រតិបត្តិ​ក្នុងផ្នួស​ដែលគ្មាន​ប្រយោជន៍​ដោយកិច្ចការ​ ក្នុងផ្ទះ​(នោះ​ណាស់) សូមអ្នក​ម្តាយ អ្នកឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ​ចេញ​ចាកផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ ឲ្យទាន។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ កាលបើ​បានឮកូន​លាដូច្នេះ​ហើយ ក៏និយាយ​ឃាត់ថា ម្នាល​សុទិន្នកូន បាឯង​ជាបុត្រឯក​របស់យើង ជាទី​ស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់​ឋិត​នៅក្នុង​សេចក្តីសុខ មានអ្នក​ទំនុកបម្រុង​ឲ្យបានសេចក្តី​សុខ នែ​សុទិន្នកូន បាឯង​មិនដែល​ស្គាល់​ទុក្ខបន្តិច​បន្តួច​សោះឡើយ ទោះបី​បាឯងស្លាប់​ក្តី យើងក៏​មិន​ចង់ព្រាត់ប្រាស​ចាកបា​ឯងទេ យើង​នឹង​អនុញ្ញាត​បាកំពុង​រស់នៅ​ឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ ព្រះពុទ្ធសាសនា​ម្តេចបាន។ ទើប​សុទិន្នកលន្ទបុត្រ​និយាយ​ពាក្យនេះ​នឹង​មាតាបិតា​ជាគំរប់ពីរដង​ថា បពិត្រមាតាបិតា ធម៌ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ​ដោយ​ដំណើរ​យ៉ាងណាៗ ខ្ញុំបាន​យល់តាម​ដំណើរ​ទាំងនោះ​ដែរ​ហើយ ប៉ុន្តែ​បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ​​(យ៉ាង​នេះ) ក៏មិន​ងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខ​ដែលគេខាត់​ហើយ​នោះទេ ខ្ញុំចង់​កោរសក់​និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់សម្ពត់​ជ្រលក់​អម្ចត់ ហើយ​ចេញ​ចាក​ផ្ទះ មកបួស​ក្នុងព្រះពុទ្ធសាសនា សូម​មាតា​បិតា​អនុញ្ញាត​ឲ្យ​ខ្ញុំចេញចាក​ផ្ទះ ទៅបួស​ក្នុងព្រះពុទ្ធ​សាសនា​ឲ្យទាន។ មាតាបិតា​របស់សុទិន្នកលន្ទបុត្រ ទើប​និយាយ​នឹង​សុទិន្នកលន្ទបុត្រ​ជាគំរប់ពីរដង​ដូច្នេះថា នែសុទិន្នកូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់ពេញចិត្ត​របស់យើង (បាឯង) ធ្លាប់​ឋិត​នៅក្នុង​សេចក្តី​សុខ មាន​អ្នក​ថែរក្សា​ឲ្យបាន​សេចក្តី​សុខ នែបាសុទិន្ន បាមិនធ្លាប់​ស្គាល់សេចក្តី​ទុក្ខបន្តិច​បន្តួច​សោះ ទោះបី​បាឯង​ស្លាប់ក្តី យើងមិន​ចង់​ព្រាត់ប្រាស​ចាកបា​ទេ យើងនឹង​​អនុញ្ញាត​បា​កំពុងរស់​នៅឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធ​ សាសនា​ម្តេច​បាន។ សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងមាតាបិតា​ជាគំរប់បី​ដងថា បពិត្រ​មាតាបិតា ខ្ញុំ​ដឹង​ច្បាស់​នូវធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ដោយអាការ​ យ៉ាងណាៗ ធម្មតា​អ្នកនៅ​គ្រប់គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​ តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​បុគ្គល​ដុសខាត់​ហើយ មិនងាយ​ធ្វើទេ ខ្ញុំប្រាថ្នា​ដើម្បី​កោរសក់ និង​ពុកមាត់ ហើយ​ស្លៀក​ដណ្តប់​សម្ពត់កាសាយៈ ហើយចេញ​ចាក​ផ្ទះទៅបួសជា​បុគ្គល​មិនត្រូវ​ការដោយ​ផ្ទះ ហេតុនេះ​សូម​មាតា​បិតា​អនុញ្ញាត​ខ្ញុំ ឲ្យចេញ​ចាក​ផ្ទះទៅបួស​ជាបុគ្គល​មិនត្រូវ​ការ​ដោយផ្ទះ​វិញ​ចុះ។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ជាគំរប់បី​ដងថា នែ​សុទិន្ន​កូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​យើង ធ្លាប់ឋិតនៅ​ក្នុងសេចក្តី​សុខ មានអ្នក​ថែទាំឲ្យបាន​សេចក្តីសុខ នែបាសុទិន្ន បាមិន​ស្គាល់​សេចក្តី​ទុក្ខ​បន្តិច​សោះ ទោះបី​ស្លាប់ទៅក្តី យើងក៏​មិនប្រាថ្នាឲ្យ​ព្រាត់ប្រាសចាក​បា យើងនឹង​អនុញ្ញាតបា ដែល​កំពុង​រស់នៅ​ឲ្យ​ចេញ​ចាក​ផ្ទះ​ហើយ​បួសក្នុង​សាសនា​ម្តេចបាន។ គ្រានោះឯង​សុទិន្នកលន្ទបុត្រគិត​ថា មាតាបិតា​មិនអនុញ្ញាត​អញ​ឲ្យ​ចេញ​ចាក​ផ្ទះ​បួស​ក្នុង​សាសនា ដូច្នេះ​ហើយ ក៏ដួល​ដេក​នៅលើ​ផែនដី ប្រាសចាក​គ្រឿងកំរាល​ក្នុង​ទីនោះ​ឯងដោយ​គិតថា អញ​នឹង​ស្លាប់​ឬនឹង​បានបួស​ក្នុងទីនេះ​ជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបាន​បរិភោគបាយ​អស់មួយ​ពេល ២ពេល​ក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេល​ក៏មាន ៦ពេល​ក៏មាន ៧ពេលក៏មាន។

[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយ​នឹង​សុទិន្នកលន្ទបុត្រថា ម្នាល​សុទិន្នកូន បាឯង​​ជាកូនប្រុស​​តែមួយ ហើយជា​ទីស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់សុខ​ធ្លាប់សប្បាយ​ដោយមាន​ស្រីពីលៀង​ថែរក្សា សុទិន្នកូន បាឯង​មិនធ្លាប់​ស្គាល់​សេចក្តីទុក្ខ​តិចតួច​សោះទេ ទោះបី​បាស្លាប់ទៅ​ក្តី យើង​ក៏មិនចង់​ឲ្យព្រាត់​ប្រាសចាក​បាឡើយ យើងនឹង​អនុញ្ញាត​អ្នកកំពុង​រស់នៅ ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាល​បើអ្នក​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើ​ហើយ ចូរបរិភោគ​កាមនិងធ្វើ​បុណ្យចុះ យើងមិន​ព្រមអនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ។ កាលបើ​មាតាបិតា​ពោលយ៉ាង​នេះហើយ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ។ ឯ​មាតាបិតា​សុទិន្នកលន្ទបុត្រ​និយាយលួង​លោម​សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែ​សុទិន្នកូន អ្នក​ឯងជា​កូនប្រុស​តែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​យើង ធ្លាប់ចំរើន​ដោយសេចក្តី​សុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ សុទិន្នកូន អ្នកឯង​មិនដែល​ស្គាល់សេចក្តី​ទុក្ខតិចតួច​សោះ ទោះបី​អ្នកឯង​ស្លាប់ទៅ​ក្តី យើងមិន​ចង់ឲ្យព្រាត់​ប្រាសចាក​អ្នកឯង​ឡើយ យើង​នឹង​អនុញ្ញាត​ដល់អ្នក​កំពុង​រស់នៅ​ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាលបរិភោគ​បាយ ផឹកទឹក និងឲ្យគេ​បំរើហើយ ចូរបរិភោគ​កាម និងធ្វើ​បុណ្យតាម​ប្រាថ្នាចុះ យើងមិន​ព្រម​អនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ​ទៅវិញ​ជាគំរប់បីដង។

[១៣] លំដាប់នោះ ពួកសំឡាញ់​សុទិន្នកលន្ទបុត្របាន​នាំគ្នាចូលទៅ​និយាយអង្វរ​សុទិន្នកលន្ទបុត្រ ​ថា នែសុទិន្នសំឡាញ់ អ្នកឯង​ជាកូនប្រុស​តែមួយ ហើយ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​មាតាបិតា ធ្លាប់បាន​សេចក្តីសុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ នែ​សុទិន្ន​សំឡាញ់ អ្នកឯង​មិនធ្លាប់​ស្គាល់សេចក្តី​លំបាកតិច​តួចសោះ​ទេ ទោះបីអ្នក​ស្លាប់ទៅ​ក្តី មាតាបិតា​របស់អ្នក ក៏មិន​ចង់ឲ្យ​ព្រាត់ប្រាស​ចាកអ្នក​ឡើយ មាតាបិតា​ទាំងឡាយ​របស់អ្នក​នឹងអនុញ្ញាត​អ្នកដែល​កំពុងរស់​នៅឲ្យចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន នែសុទិន្ន​សំឡាញ់ ចូរអ្នក​ក្រោកឡើង បរិភោគ​បាយ ផឹកទឹក ឲ្យគេ​បំរើទៅ កាលបើអ្នក​បរិភោគបាយ​ចំណី ផឹកទឹក​ឲ្យគេបំរើខ្លួន​ហើយ និងបរិភោគ​នូវកាមទាំង​ឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយ​សប្បាយ​តាមសេចក្តី​ប្រាថ្នាចុះ មាតាបិតា​ទាំងឡាយ​របស់អ្នក មិនព្រម​អនុញ្ញាត​ឲ្យអ្នកចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ កាល​បើពួកសំឡាញ់​របស់សុទិន្ន​ពោលពាក្យ​យ៉ាងនេះ​ហើយ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម។ ពួក​សំឡាញ់​របស់​សុទិន្នកលន្ទបុត្រ​បានពោល​នូវពាក្យ​នេះនឹង​ សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែសុទិន្ន​សំឡាញ់ អ្នក​ឯង។បេ។ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម​អស់វារៈជា​គំរប់បី​ដង។ គ្រានោះ​ឯង មាតាបិតា​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​នៅក្នុង​ទីណា សំឡាញ់​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ បានពោល​នូវពាក្យ​នេះនឹងមាតា​បិតាទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ​ថា បពិត្រ​លោកម្តាយ លោក​ឪពុក សុទិន្ន​នេះដេកនៅ​លើផែនដី រក​គ្រឿង​កំរាល​អ្វីគ្មាន​សោះទេ ហើយ​គិតថា សេចក្តី​ស្លាប់ក្តី បព្វជ្ជា​ក្តី នឹងមាន​ដល់អញ​ក្នុងទីនេះ​ឯង បើលោក​ទាំងឡាយ​មិនព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ ក្នុងព្រះពុទ្ធ​សាសនា​ទេ សុទិន្ន​នឹងដល់​នូវសេចក្តី​ស្លាប់ក្នុង​ទីនោះ​មិនខាន​ឡើយ ប្រសិន​ណាបើ​លោក​ទាំងឡាយ​ព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុង ​ព្រះពុទ្ធ​សាសនា គង់តែ​នឹងបាន​ឃើញមុខ​សុទិន្ន ដែល​នៅជា​អ្នកបួស​តទៅ បើ​សុទិន្នមិន​ត្រេកអរ​ក្នុងបព្វជ្ជា​ហើយ គតិ​របស់សុទិន្ន​នោះប្រព្រឹត្ត​ទៅក្នុង​ទីដទៃ​ដូចម្តេច​បាន មុខជា​នឹងត្រឡប់​មកក្នុង​ទីនេះ​វិញ​មិនខាន ដូច្នេះ​សូម​លោក​ទាំងឡាយ​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ ព្រះពុទ្ធ​សាសនា។ មាតាបិតា​ទាំងឡាយ​នៃសុទិន្ន​ក៏ពោល​ថា ម្នាលអ្នក​ទាំងឡាយ យើង​ទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ ព្រះពុទ្ធសាសនា​ចុះ។

[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់​ទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ ក៏​ចូលទៅក្នុង​ទីនោះ លុះ​ចូលទៅ​ដល់ហើយ បាន​ពោលនូវ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ថា នែ​សុទិន្នសំឡាញ់ ចូរអ្នក​ក្រោកឡើង អ្នក​ឯងមាតា​បិតាព្រម​ព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​បួសក្នុង​ ព្រះពុទ្ធសាសនា​ហើយ។ គ្រានោះ​សុទិន្នកលន្ទបុត្រ​បានដឹង​ថាមាតាបិតា​ព្រមព្រៀង​អនុញ្ញាតឲ្យ​ចេញចាក ​ផ្ទះ ដើម្បី​បួសក្នុង​ព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មាន​ចិត្តរីករាយ​ដូចជា​អណ្តែត​ឡើង ជូត​សំអាត​ខ្លួនដោយ​ដៃទាំង​ឡាយ ហើយ​ក្រោកឡើង។ គ្រា​នោះ សុទិន្នកលន្ទបុត្រ​សំរាក​កំលាំង​បានពីរបី​ថ្ងៃ ព្រះដ៏មាន​ព្រះភាគ​គង់ក្នុង​ទីណា ក៏ចូល​ទៅកាន់​ទីនោះ លុះចូល​ទៅហើយ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សុទិន្នកលន្ទបុត្រ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំព្រះអង្គ​ជា​បុគ្គល គឺមាតា​បិតាអនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​ហើយបួស​ក្នុង​ភេទជា​បុគ្គលមិន​ មានប្រយោជន៍​ដោយ​ការងារ​ក្នុងផ្ទះ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់បំបួស​ខ្ញុំព្រះអង្គ​ផងចុះ។ សុទិន្នកលន្ទបុត្រ​បានបព្វជ្ជា និង​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ​ហើយ។ សុទិន្នភិក្ខុ​ដ៏មាន​អាយុបាន​ឧបសម្បទា​ហើយ​មិនយូរ​ប៉ុន្មាន ក៏ប្រព្រឹត្ត​សមាទាន​ធុតង្គគុណ មាន​សភាព​យ៉ាងនេះ​គឺ ជាអ្នក​នៅក្នុង​ព្រៃ ប្រព្រឹត្ត​បិណ្ឌបាត ប្រើប្រាស់​សម្ពត់​បំសុកូល និងត្រេច​ទៅ​(បិណ្ឌបាត) តាម​លំដាប់ផ្ទះ ហើយ​ចូលទៅ​អាស្រ័យ​នៅក្នុង​ស្រុកវជ្ជី​ឯណា​នីមួយ។

[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្ស​ទាំងឡាយនឹង​ចិញ្ចឹមជីវិត​បានដោយ​កម្រក្រៃពេក មនុស្សណា​ដែលក្រលំ​បាកស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករ​គេបាន ក៏​មិនងាយ​នឹងទិញ​ដូរដែរ លុះ​តែមានស្លាក​ជាទី​សំគាល់​ទើបទិញ​ដូរបាន ជនទាំង​អស់ក្នុង​ស្រុកនោះ​នឹងព្យាយាម​ស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក។ លំដាប់​នោះឯង​សុទិន្នភិក្ខុដ៏​មានអាយុ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ក្នុង​កាលឥឡូវ​នេះ ស្រុកវជ្ជី​មានអំណត់​អត់បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បានដោយ​កម្រ​ក្រៃពេក មនុស្ស​ណាដែល​ក្រលំបាក​ស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករបាន ក៏មិន​ងាយនឹង​ទិញដូរ​ដែរ លុះតែ​មានស្លាក​ជាទីសំគាល់ ទើប​ទិញដូរ​បាន ជង​ទាំងអស់​ក្នុងស្រុក​នោះ នឹង​ព្យាយាម​ស្វែងរក​អាហារ​បានដោយ​កម្រក្រៃ​ពេក ញាតិទាំង​ឡាយរបស់​អញមាន​ច្រើនក្នុង​ក្រុងវេសាលី ជា​អ្នកស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ​និងស្រូវ​ច្រើន បើ​ដូច្នោះ មានតែ​អាត្មាអញ​គប្បីចូល​ទៅអាស្រ័យ​នូវញាតិ​ទាំងឡាយ​ហើយ​នៅ ញាតិ​ទាំងឡាយ​សោត អាស្រ័យ​នូវអាត្មា​អញហើយ នឹង​បានឲ្យ​ទាន និង​ធ្វើបុណ្យ ភិក្ខុ​ទាំងឡាយ​នឹងបាន​លាភផង អាត្មាអញ​នឹងមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ទើប​សុទិន្នភិក្ខុដ៏​មានអាយុ​រៀបចំ​សេនាសនៈ ហើយ​កាន់យក​បាត្រនិង​ចីវរ ក្រុងវេសាលី​នៅក្នុង​ទិសណា ក៏ចៀស​ចេញទៅ​ក្នុង​ទិស​នោះ កាល​ដែលត្រាច់​ទៅកាន់​ចារិកដោយ​លំដាប់ៗ ក្រុងវេសាលី​នៅក្នុង​ទីណា ក៏ចូល​ទៅដល់​ទីនោះ។ មាន​ដំណឹង​ថា សុទិន្នភិក្ខុដ៏​មានអាយុ​នៅក្នុង​កូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី​ នោះ។ ពួក​ញាតិ​សុទិន្នភិក្ខុដ៏​មានអាយុ​បានឮថា​សុទិន្នភិក្ខុ​ជាកលន្ទបុត្រ​មកដល់ ​ក្រុងវេសាលី​ហើយ ពួក​ញាតិ​ទាំងនោះ ក៏​នាំនូវ​ភោជន​ប្រមាណ​ហុកសិប​សម្រាប់ទៅ​ប្រគេន​សុទិន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ចែកចាយ​សម្រាប់​ប្រមាណ​ហុកសិបថាស​នោះ ដល់ភិក្ខុ​ទាំងឡាយ ហើយ​ស្លៀកស្បង់​ប្រដាប់ដោយ​បាត្រនិង​ចីវរក្នុង​វេលាព្រឹក ហើយ​ចូល​ទៅកាន់​កលន្ទគ្រាម​ដើម្បី​បិណ្ឌបាត កាលដើរ​ទៅដើម្បី​បិណ្ឌបាត​តាមលំដាប់​ផ្ទះក្នុង​កលន្ទគ្រាម លំនៅ​នៃបិតា​របស់ខ្លួន​នៅក្នុង​ទីណា ក៏ចូល​ទៅក្នុង​ទីនោះ។ ក៏ក្នុង​សម័យ​នោះឯង ទាសី​របស់ញាតិ​នៃសុទិន្នភិក្ខុ​ដ៏មានអាយុ មាន​ប្រាថ្នាដើម្បី​ចោលនំកុម្មាស​ផ្អូម។ គ្រានោះ សុទិន្នភិក្ខុ​ដ៏មាន​អាយុ​និយាយ​នឹងខ្ញុំស្រី​របស់ញាតិ​នោះថា ម្នាលនាង​ទាសី បើនំ​នោះជារបស់​ចោលហើយ ចូរនាង​ចាក់ដាក់​មកក្នុង​បាត្រអាត្មា​នេះវិញ។ លំដាប់​នោះ ខ្ញុំស្រីនៃ​ញាតិរបស់​សុទិន្នដ៏​មានអាយុ ក៏ចាក់​នំកុម្មាសផ្អូម​នោះទៅ​ក្នុងបាត្រ​របស់​សុទិន្ន ហើយ​បានស្គាល់​ជាក់នូវ​ដៃជើង និង​សំឡេង​របស់​សុទិន្ននោះ​ច្បាស់។ វេលា​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ​នៅក្នុង​ទីណា ខ្ញុំស្រី​របស់ញាតិ​នៃសុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ ក៏​និយាយនឹង​មាតារបស់​សុទិន្នដ៏​មានអាយុ​ថា បពិត្រ​អ្នកម្ចាស់ សូម​អ្នកជ្រាប សុទិន្នជា​អយ្យបុត្រ​និមន្តមក​ដល់ហើយ។ មាតា​របស់​សុទិន្ន​ឆ្លើយថា នែ​ហង បើហង​ឯងនិយាយ​ពាក្យពិត​មែន អញ​នឹងឲ្យ​ហងរួចជា​អ្នកជា។ សម័យ​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ក៏ឆាន់​នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា១។ ចំណែក​ខាងបិតា​របស់សុទិន្ន​មកពីធ្វើ​ការងារវិញ ក៏បាន​ឃើញ​សុទិន្នកំពុង​ឆាន់នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា លុះឃើញ​ហើយ សុទិន្នភិក្ខុ​នៅក្នុង​ទីណា (បិតានោះ) ក៏ចូល​ទៅក្នុង​ទីនោះ លុះចូល​ទៅហើយ ក៏​និយាយ​នឹងសុទិន្ន​ដ៏មាន​អាយុថា នែ​សុទិន្នកូន យើង​ជាអ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន ថ្វីក៏​លោកមក​ឆាន់នំកុម្មាសផ្អូម​វិញ សុទិន្ន​កូនគួរតែ​លោកទៅ​ឯផ្ទះរបស់​ខ្លួនវិញ។ សុទិន្នភិក្ខុ​ឆ្លើយថា បពិត្រ​គហបតី អាត្មា​បានទៅ​ឯផ្ទះ​ញោម​ហើយ នំកុម្មាសផ្អូម​នេះ អាត្មា​បានពីផ្ទះ​នោះមក។ លំដាប់​នោះ បិតា​សុទិន្នភិក្ខុ​ក៏ចាប់កំភួន​ដៃសុទិន្នភិក្ខុ ហើយ​និយាយ​នឹង​សុទិន្នថា សុទិន្ន​កូន លោក​ចូរមក យើង​នឹងទៅ​ផ្ទះ។ លំដាប់​នោះ លំនៅ​​បិតា​របស់​ខ្លួននៅ​ក្នុងទីណា សុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​បានក្រាល​ប្រគេន។ បិតា​ក៏និយាយ​នឹងសុទិន្ន​ក្នុងពេល​នោះថា សុទិន្នកូន សូម​លោកនិមន្ត​ឆាន់ចង្ហាន់។ សុទិន្ន​ឆ្លើយថា ណ្ហើយ​គហបតី ថ្ងៃនេះ​អាត្មាភាព​ឆាន់រួច​ហើយ។ បិតា​ឆ្លើយថា សុទិន្ន សូម​លោក​និមន្ត​ទទួល​ចង្ហាន់​ក្នុងថ្ងៃ​ស្អែក។ សុទិន្នភិក្ខុ​ក៏ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ សុទិន្នភិក្ខុ​ក៏ក្រោក​ចាកអាសនៈ ហើយ​និមន្តទៅ​ក្នុងពេល​នោះឯង។

[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុ​ប្រើមនុស្ស​ឲ្យបង្ហាប់​ប្រថពី​ដោយអាចមន៍គោ​ស្រស់ រួចឲ្យ​គរគំនរទ្រព្យ​ពីរគំនរ គឺប្រាក់​១គំនរ មាស​១គំនរ ជាគំនរ​ធំៗ បុរស​ឈរខាងអាយ​មើលទៅ​បុរសឈរ​ខាងនាយ​មិនឃើញ បុរស​ឈរខាង​នាយមើល​មកបុរស​ឈរខាង​អាយក៏​មិន​ឃើញ ហើយ​ឲ្យបិទ​បាំងគំនរ​ទាំងពីរនោះ​ដោយ​កន្ទេល ឲ្យ​ក្រាលអាសនៈ​ទុកត្រង់​កណ្តាល រួចឲ្យ​បាំងរនាំ​ជុំវិញពី​ខាងក្រៅ (គំនរ​នោះ) ហើយ​ហៅស្រីជា​គូពីមុន​របស់​សុទិន្នដ៏​មានអាយុ​មកបង្គាប់​ថា កូនស្រី បើ​ដូច្នោះ គ្រឿង​ប្រដាប់​ណាដែល​ឯងស្អិត​ស្អាង​ហើយ​ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន ​កូនអញ ត្រូវឯង​ស្អិតស្អាង​គ្រឿងប្រដាប់​នោះចុះ។ ស្រីជាគូ​ពីមុន​របស់​សុទិន្នដ៏​មានអាយុ ក៏ទទួល​ពាក្យមាតា​របស់​សុទិន្ន​ដ៏មាន​អាយុថា ចា៎ស​អ្នកមាតា។ គ្រា​នោះ សុទិន្នដ៏​មានអាយុ​ស្លៀកស្បង់​រួចកាន់​យកបាត្រ​និងចីវរ​ក្នុងវេលា​ព្រឹក លំនៅ​បិតារបស់​ខ្លួននៅ​ត្រង់ទី​ណា ក៏ចូល​ទៅត្រង់​ទីនោះ លុះ​ចូលទៅដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​ក្រាលទុក​បំរុង។ លំដាប់​នោះ បិតា​របស់សុទិន្ន​ដ៏មានអាយុ សុទិន្ន​ដ៏មានអាយុ​នៅត្រង់​ទីណា ក៏ចូល​ទៅត្រង់​ទីនោះ លុះចូល​ទៅដល់​ហើយ បង្គាប់​អ្នកបំរើ​ឲ្យបើក​គំនរទ្រព្យ​ទាំងនោះ ហើយ​ប្រាប់សុទិន្ន​ដ៏មានអាយុ​ថា សុទិន្នកូន នេះជា​ទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតា​លោក នៅមាន​ទ្រព្យសម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​សម្បត្តិ​ផង ធ្វើបុណ្យ​ទាំងឡាយ​ផង សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​នឹង​ប្រើប្រាស់​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្ន​តបថា ញោម អាត្មា​មិនអាច​នឹងសឹក​បានទេ ព្រោះ​អាត្មាពេញ​ចិត្តតែ​ក្នុងការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌។ បិតាសុទិន្ន​ដ៏មានអាយុ​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ ជាគំរប់​បីដង​ផងថា សុទិន្នកូន នេះ​ជាទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតាលោក នៅមាន​ទ្រព្យ​សម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នតប​ថា គហបតី បើ​ញោមអត់​ទោសឲ្យ​អាត្មាភាព ៗ នឹង​សូមជំរាប​ញោមបន្តិច។ បិតា​ទទួល​ព្រមថា សុទិន្នកូន ចូរ​លោកនិយាយ​មកចុះ មិន​ជាអ្វីទេ។ សុទិន្នភិក្ខុ​ក៏ប្រាប់ថា គហបតី បើ​ដូច្នោះ ញោម​ត្រូវបង្គាប់​មនុស្ស​ឲ្យធ្វើ​ការុងធ្មៃ​ធំៗ ហើយ​ឲ្យច្រក​ប្រាក់​និងមាស​ឲ្យពេញ រួចផ្ទុក​ដោយ​រទេះ យក​ទៅចាក់​ចោលក្នុង​កណ្តាល​ខ្សែទឹក​ទន្លេគង្គា ហេតុអ្វី​បានជា​អាត្មាថា​ដូច្នោះ គហបតី ព្រោះថា​ទ្រព្យទាំង​ពួងតែង​មានដល់​អ្នកណា​ហើយ សេចក្តី​ខ្លាចក្តី សេចក្តី​តក់ស្លុតក្តី សេចក្តី​ព្រឺរោមក្តី ការថែ​រក្សាក្តី តែង​មានដល់​អ្នកនោះ​មិនខាន ព្រោះ​តែទ្រព្យ​ទាំងនោះ​ជាហេតុ (បើ​អ្នកយក​មាសប្រាក់​ទៅចាក់​ចោលក្នុង​ខ្សែទឹក​ហើយ) សេចក្តី​អន្តរាយ​មានភ័យ​ជាដើម​នោះ នឹង​មិនមាន​ដល់អ្នក​ឡើយ។ កាល​សុទិន្នដ៏មាន​អាយុពោល​យ៉ាងនេះ​ហើយ បិតា​របស់សុទិន្ន​ដ៏មានអាយុ មាន​សេចក្តី​ទោមនស្ស​តូចចិត្ត​ថា ហេតុ​ដូចម្តេច​បានជា​លោក​សុទិន្នជា​កូនពោល​យ៉ាងនេះ។ គ្រានោះ​ឯង បិតា​របស់​សុទិន្នដ៏​មានអាយុ ទើប​ហៅស្រី​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​មកប្រាប់​ថា នែនាង​ក្រមុំ បើ​ដូច្នោះ នាងឯង​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន​អញ នាង​ធ្វើដូចម្តេច​នឹងឲ្យសុទិន្ន​កូនអញ​ធ្វើតាម​ពាក្យនាង​បាន។ គ្រានោះ​ឯង ស្រីបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​បានប្រវា​ឱបជើង​ទាំងពីរ​ របស់សុទិន្ន​ដ៏មានអាយុ ហើយ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ថា បពិត្រ​អយ្យបុត្រ លោក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ហេតុនៃ​ស្រីអប្សរ​ទាំងឡាយ​ណា ស្រីអប្សរ​ទាំងឡាយ​នោះមាន​ទ្រង់ទ្រាយ​ប្រពៃដូច​ម្តេចទៅ។ សុទិន្នភិក្ខុ​ឆ្លើយថា នែប្អូន​ស្រី អាត្មា​មិនបាន​ប្រព្រឹត្តព្រហ្មចរិយធម៌​ដើម្បីស្រីអប្សរ​ទាំងនោះ​ទេ។ វេលានោះ ស្រីបុរាណទុតិយិកា​របស់សុទិន្នភិក្ខុ​ក៏នឹក​ទោមនស្ស​តូចចិត្តថា តាំងពី​ថ្ងៃនេះទៅ លោក​សុទិន្ន​អយ្យបុត្រ​គ្រាន់តែហៅ​អញថាប្អូន​ស្រីៗប៉ុណ្ណោះ​ទេ ដូច្នេះ​ហើយក៏ជ្រប់​ដួល​ដេក​ក្នុងទី​នោះឯង។ គ្រានោះ សុទិន្ន​ដ៏មាន​អាយុ​ទើបនិយាយ​ពាក្យនេះ​នឹងបិតា​ថា គហបតី បើ​ញោមមាន​ភោជន គួរនឹង​ឲ្យទាន អាត្មា​បានសូម​ញោមឲ្យ​ទានមកចុះ កុំធ្វើ​អាត្មាឲ្យ​លំបាកពេក​ឡើយ។ បិតា​សុទិន្ន​ឆ្លើយថា សុទិន្នកូន ភោជនាហារ​នោះមាន សូមលោក​និមន្តឆាន់​ចុះ។ វេលានោះ មាតា​បិតារបស់​សុទិន្នដ៏មាន​អាយុ​បានចាត់​ចែងចង្ហាន់​ដ៏ឆ្ងាញ់ពិសារ​ឲ្យ​ សុទិន្នភិក្ខុ​ដ៏មានអាយុ​ឆាន់ដោយ​ដៃខ្លួនឯង។ សម័យ​នោះឯង មាតា​របស់សុទិន្ន​ដ៏មានអាយុ​បាននិយាយ​នឹងសុទិន្ន​ភិក្ខុនៅវេលា​ឆាន់រួចហើយ លែង​លូកដៃ​ទៅក្នុងបាត្រ​ហើយថា នែ​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មាន​មាសប្រាក់​បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មានស្រូវ​អង្ករ​បរិបូណ៌ នែ​សុទិន្នកូន សូមលោក​និមន្តសឹក​ចេញជា​គ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​នូវទ្រព្យ​សម្បត្តិទាំង​ឡាយផង ធ្វើបុណ្យ​ឲ្យទានផង សុទិន្នកូន សូម​លោកនិមន្ត​សឹកចេញ​ជាគ្រហស្ថ​មក ហើយ​នឹងចាយ​វាយនូវ​សម្បត្តិ​ទាំងឡាយ ធ្វើ​បុណ្យ​ឲ្យទាន​ចុះ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម អាត្មា​មិនអាច​ហ៊ាន (ធ្វើ​យ៉ាងនោះ​ទេ) អាត្មា​ត្រេកអរ​ចំពោះតែ​ត្រង់ប្រព្រឹត្ត​ព្រហ្មចរិយធម៌​តែម្យ៉ាង។ មាតា​របស់​សុទិន្នដ៏​មានអាយុ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ដ៏មានអាយុ ​ជាគំរប់ពីរ​ដងផង។បេ។ ជាគំរប់​បីដងផង​ថា សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មាន​ស្រូវអង្ករ​បរិបូណ៌ សុទិន្នកូន បើដូច្នេះ សូម​លោកអាណិត​គ្រាន់តែ​ឲ្យពូជ​បន្តិចចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបជាន់ យក​ទ្រព្យសម្បត្តិ​ជារបស់​យើង ដែល​ជាត្រកូល​ឥតកូន​នោះឡើយ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម បើគ្រាន់​តែធ្វើ​កិច្ចប៉ុណ្ណេះ អាត្មា​អាចធ្វើ​ឲ្យបាន។ មាតា​សុទិន្ន​សួរថា សុទិន្នកូន ឥឡូវ​នេះលោក​គង់នៅ​ឯណា។ សុទិន្នភិក្ខុ​តបថា ញោម អាត្មា​នៅក្នុង​ព្រៃមហាវន។ គ្រានោះ​ឯង សុទិន្នដ៏​មានអាយុ ក៏​ក្រោកចាក​អាសនៈ​ហើយ​ចេញដើរ​ទៅ។

[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាង​បុរាណទុតិយិកា​របស់សុទិន្នដ៏​មានអាយុមក ហើយ​និយាយ​ថា ម្នាលនាង​កូនប្រសា បើកាល​ណានាង​មានរដូវ​ហើយ ផ្កាគឺឈាម​របស់នាង​កើតឡើង​ហើយ នាងត្រូវ​ប្រាប់ដល់​ម៉ែក្នុង​កាលនោះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួល​ពាក្យមាតា​របស់​សុទិន្នដ៏​មានអាយុ​ថា ចា៎សម៉ែ។ លំដាប់​នោះ នាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ មិន​យូរប៉ុន្មាន នាង​ក៏មាន​រដូវ ផ្កា​គឺឈាម​នៃនាងនោះ​ក៏កើត​ឡើង។ ទើប​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ប្រាប់មាតា​របស់​សុទិន្នដ៏​មានអាយុ​យ៉ាងនេះ​ថា ម៉ែ ខ្ញុំមាន​រដូវហើយ ផ្កា​គឺឈាម​របស់ខ្ញុំ​កើតហើយ។ មាតា​តបថា ម្នាល​នាង​កូនប្រសា បើ​ដូច្នោះ នាង​ឯងប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការ​ឯណា ដែលជា​ទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន (យើង) នាង​ចូរប្រដាប់​តាក់តែង​ដោយគ្រឿង​សម្រាប់​ស្អិតស្អាង​នោះចុះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួលពាក្យ​មាតារបស់​សុទិន្នដ៏​មានអាយុថា ច៎ាសម៉ែ។ លំដាប់​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ ក៏នាំនាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​ចូលទៅ​កាន់​ព្រៃមហាវន​ ដែលសុទិន្នភិក្ខុ​នៅនោះឯង លុះ​ចូលទៅ​ហើយ ក៏​បានពោល​នូវពាក្យ​នេះនឹង​សុទិន្នដ៏មាន​អាយុថា ម្នាល​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មាន​របស់​សម្រាប់​ប្រើប្រាស់ មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់ចិត្ត​ច្រើន មានធន​ធានស្រូវ​អង្ករច្រើន ម្នាល​សុទិន្នកូន អ្នក​ត្រឡប់មក​ដើម្បី​ហីនភេទ ក៏គង់​នឹងបាន​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យ​ទាំងឡាយ​ផង ម្នាល​សុទិន្នកូន អ្នក​ត្រូវត្រឡប់​មកកាន់​ហីនភេទ​ជាគ្រហស្ថ​វិញ ហើយ​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យទាំង​ឡាយផង។ សុទិន្ន​តបថា ញោម អាត្មា​សឹកមិនកើត​ទេ អាត្មាមិន​ព្រមសឹក​ទេ អាត្មា​ត្រេកអរ​តែប្រព្រឹត្ត​ព្រហ្មចរិយធម៌។ មាតា​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​អស់វារៈ២-៣​ដងយ៉ាងនេះ​ថា នែសុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានភោគៈ​ច្រើន មាសប្រាក់​ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់​ចិត្តច្រើន មាន​ធនធាន​ស្រូវអង្ករ​ច្រើន នែសុទិន្ន​កូន បើដូច្នោះ អ្នក​ចូរអោយ​ត្រឹមតែពូជ​ចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបយក​សម្បត្តិ​ទ្រព្យយើង ដែល​ជាត្រកូល​ឥតកូន​ទៅបាន។ សុទិន្ន​ឆ្លើយថា ញោម អាត្មាអាច​ធ្វើកិច្ចនេះ​ជូនបាន ហើយ​ក៏ចាប់ដៃ​នាងបុរាណទុតិយិកា កៀក​ចូលទៅ​កាន់ព្រៃ​មហាវន យល់​ឃើញថា​មិនមានទោស ព្រោះ​សិក្ខាបទ​ព្រះអង្គ​មិនទាន់​បានបញ្ញត្ត ហើយ​ញុំាង​មេថុនធម្ម​ឲ្យសម្រេច​ដោយនាង​បុរាណទុតិយិកា​អស់វារៈ៣​ដង នាង​ក៏មាន​គភ៌ដោយ​មេថុនសេវនៈ​នោះ។

[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮ​ទូទ័រឡើងទៅថា ម្នាលគ្នា​យើងទាំងឡាយ ពួក​ភិក្ខុមិនដែលវឹកវរ មិន​ដែលមាន​ទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ​ធ្វើសេចក្តីវឹកវរ និង​ទោសឲ្យកើត​ឡើងហើយ។ ចាតុម្មហារាជិកា​ទេវតា​ទាំងឡាយ​ឮ​សំឡេង​ភុម្មទេវតា​ទាំងនោះ​ហើយ ក៏ញុំាង​សំឡេង​ឲ្យឮឡើង​ទៅ ពួកទេវតា​ជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូត​ដល់) ពួកព្រហ្ម (បាន​ឮសំឡេង​តៗគ្នាមក​ហើយ) ក៏ញុំាង​សំឡេងឲ្យ​ឮឡើងៗ​ទៅថា ម្នាលគ្នា​យើងទាំង​ឡាយ ពួកភិក្ខុ​មិនដែល​វឹកវរ មិន​ដែលមាន​ទោស (ឥឡូវ​នេះ) សុទិន្នកលន្ទបុត្រ មក​ធ្វើ​សេចក្តី​វឹកវរ និងទោស​ឲ្យកើត​ឡើង​ហើយ។ សូរសព្ទ (យ៉ាង​នេះ) ក៏ឮ​កងរំពង​ឡើងទៅ​ដរាប​ដល់​ព្រហ្មលោក​ដោយ១ខណៈ ១រំពេច​នោះឯង។ គ្រានោះ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ អាស្រ័យ​គភ៌នោះ​កាន់តែចាស់​ឡើងជា​លំដាប់ ទើប​សំរាលនូវ​កូនប្រុស​មួយ។ លំដាប់​នោះ ពួក​សំឡាញ់​សុទិន្នដ៏​មានអាយុ បាន​តាំងឈ្មោះ​ទារកនោះ​ថា ពីជក បាន​តាំងឈ្មោះ​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​ថា ពីជក​មាតា បានតាំង​ឈ្មោះ​សុទិន្នដ៏មាន​អាយុថា​ពីជកបិតា។ លុះ​ដល់សម័យ​ខាងក្រោយ​មក អ្នក​ទាំងពីរ​នោះបាន​ចេញចាក​ផ្ទះ ហើយ​បួស​ក្នុងភេទ​ជាបុគ្គល​អ្នកមិន​មាន​ប្រយោជន៍​ដល់ការងារ​ក្នុងផ្ទះ​ ហើយបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះអរហត្តផល។

[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយ​ស្តាយក្រោយ ក៏កើត​មានដល់​សុទិន្នដ៏មាន​អាយុថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិនមែន​អាត្មាអញ​បានដោយ​ល្អទេ ដោយ​ហេតុ​អាត្មាអញ​បានបួស​ក្នុងធម្មវិន័យ ដែល​ព្រះសាស្តា​ទ្រង់សំដែង​ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាបដល់​អស់ជីវិត។ ព្រោះ​សេចក្តី​សង្ស័យ និង​សេចក្តីក្តៅ​ក្រហាយ​ស្តាយក្រោយ​នោះឯង សុទិន្ន​ក៏ទៅជា​ស្គមប្រដក់ មាន​សម្បុរ​អាក្រក់​កើតទៅ​ជារោគ​លឿងស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ មានចិត្ត​ក្រៀមក្រំ​ទ្រមឹងទ្រមើយ កើត​ទុក្ខតូចចិត្ត​នឹកស្តាយ​ក្រោយ សញ្ជប់​សញ្ជឹង។ លំដាប់​នោះ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្ន​ដ៏មានអាយុ​ថា អាវុសោសុទិន្ន កាល​ពីដើម លោក​មានសម្បុរ​ល្អ មានឥន្ទ្រិយ​ពេញលេញ មាន​សម្បុរមុខ​ដ៏ថ្លា មាន​សម្បុរថ្ងៃ​ស្រស់បស់​ផូរផង់​ល្អ ឥឡូវ​នេះលោក​ទៅជាស្គម​សៅហ្មង មាន​សម្បុរ​អាក្រក់ កើតរោគ​លឿងស្លេក​ស្លាំង មានខ្លួន​រវាមដោយ​សរសៃមាន​ចិត្តក្រៀម​ក្រំទ្រមឹង​ទ្រមើយ កើត​ទុក្ខតូចចិត្ត​ក្តៅក្រហាយ​សញ្ជប់​សញ្ជឹង ម្នាល​អាវុសោ​សុទិន្ន លោក​មិនសូវ​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទៅទេ​ឬអ្វី។ សុទិន្ន​ឆ្លើយតប​ថា នែលោក​ដ៏មានអាយុ​ទាំងឡាយ ខ្ញុំមិន​មែនមិន​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទេ ខ្ញុំបាន​ធ្វើបាបកម្ម គឺ​សេពមេថុនធម្ម​នឹងស្រ្តីបុរាណទុតិយិកា ម្នាល​អាវុសោ​ទាំងឡាយ សេចក្តី​សង្ស័យ និង​សេចក្តីស្តាយ​ក្រោយ​ក៏កើត​មានដល់​ខ្ញុំនោះ​ឯងថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស​ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិន​មែនអាត្មា​អញបាន​ដោយល្អ​ទេ ដោយ​ហេតុ​អាត្មាអញ​បាន​បួសក្នុង​ធម្មវិន័យ​ដែល​ព្រះសាស្តា​ទ្រង់​សំដែង​ ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាប​ដល់អស់​ជីវិត។ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​ក៏និយាយ​ថា អាវុសោ​សុទិន្ន លោកបួស​ក្នុងធម្មវិន័យ ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ល្អហើយ​យ៉ាងនេះ មិន​អាចដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ ជីវិតបាន ព្រោះ​មេថុនធម្ម​សេវនកិច្ច​ណា ម្នាល​អាវុសោ មេថុនធម្មសេវនកិច្ច​នោះ ល្មមឲ្យ​លោកសង្ស័យ ល្មម​ឲ្យស្តាយ​ក្រោយមែន ម្នាល​អាវុសោ ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ឲ្យប្រាស​ចាករាគៈ មិន​មែន​សំដែង​ដើម្បីឲ្យ​ប្រកប​ដោយរាគៈ​ទេ ធម៌​ដែលព្រះអង្គ​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប មិនមែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​ព្រះអង្គ​សំដែង​ហើយ ដើម្បីមិន​ឲ្យប្រកាន់​មាំ មិនមែន​សំដែង​ដើម្បី​ឲ្យប្រកាន់​មាំទេ (ក្រែង​ដូច្នេះ) មិនមែន​ឬ នែអាវុសោ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ លោក​ត្រឡប់​ជាយល់​ក្នុងធម៌​នោះថា ប្រកប​ដោយរាគៈ​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាកកិលេស​ជាគ្រឿង​ប្រកប លោក​ត្រឡប់​ជាចូល​ចិត្ត​តម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ លោក​ទៅជាចូល​ចិត្តថាឲ្យ​ប្រកាន់មាំ​វិញ ម្នាល​អាវុសោ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ប្រាសចាក​រាគៈ ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ញំាញី​នូវសេចក្តី​ស្រវឹង​ដើម្បីកំចាត់​បង់នូវ​សេចក្តី​ស្រេកឃ្លាន​ ក្នុងកាម ដើម្បី​ដកចេញ​នូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅ​នៃតណ្ហា ដើម្បី​គ្មានរាគៈ ដើម្បី​និរោធ ដើម្បី​ព្រះនិព្វាន (ក្រែង​ដូច្នេះ) មិនមែន​ឬ ម្នាល​អាវុសោ កិរិយា​លះបង់​នូវកាម​ទាំងឡាយ ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​ហើយ ការកំណត់​ដឹងនូវ​សេចក្តី​សំគាល់​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែងហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បាន​សំដែង​ហើយ កិរិយា​ចូល​ទៅ​រម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បានសំដែង​ហើយ​ដោយ​អនេក​បរិយាយ (យ៉ាងនេះ) មិន​មែនឬ ម្នាល​អាវុសោ កម្ម​ដ៏លាមក​របស់​លោកនេះ មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​ នោះទេ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយ ឲ្យរឹង​រឹតតែជ្រះ​ថ្លាឡើង​ទេ ម្នាល​អាវុសោ កម្មដ៏លាមក​របស់លោក​នេះ រមែង​ដឹកនាំ​សេចក្តី​មិនជ្រះថ្លា​ឲ្យកើត​មានដល់​ជនទាំងឡាយ​ដែលមិន​ ទាន់ជ្រះថ្លា​នៅឡើយ ដឹកនាំ​ជនទាំង​ឡាយខ្លះ​ដែលជ្រះថ្លា​ហើយឲ្យ​ទាស់ចិត្ត​គំនិត​ទៅវិញ​ទេតើ។ លំដាប់​នោះ ភិក្ខុ​ទាំងនោះ​ក៏តិះដៀល​សុទិន្ន​ដ៏មាន​អាយុ​ដោយ​អនេក​បរិយាយ ហើយនាំ​គ្នាក្រាប​ទូលនូវ​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។

[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគ​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ត្រាស់សួរសុទិន្នដ៏មាន​អាយុក្នុងកាល​នោះថា នែ​សុទិន្ន ឮថាអ្នក​ឯងសេពមេថុនធម្ម​នឹងនាងបុរាណទុតិយិកា ពិត​មែនឬ។ សុទិន្ន​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា នែមោឃបុរស បាបកម្ម​ដែលអ្នក​ឯងធ្វើនេះ​មិនសមគួរ មិន​ត្រូវទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស គួរបើ​ដែរ អ្នកឯង​បួសក្នុង​ធម្មវិន័យ​ដែលតថាគត​សំដែង​ហើយ ដោយ​ប្រពៃ​យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​ មិនកើត នែ​មោឃបុរស ធម៌​ដែលតថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈ​ទេ ធម៌​ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេសជា​គ្រឿង​ប្រកប មិន​មែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ មិនមែន​សំដែង​ដើម្បីឲ្យ​ប្រកាន់មាំ​ទេ មិនមែន​ឬ ម្នាល​មោឃបុរស ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ អ្នកឯង​ត្រឡប់​ចូលចិត្ត​ក្នុងធម៌​នោះថា​ឲ្យប្រកប​ដោយរាគៈ​វិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប អ្នកឯង​ត្រឡប់​ជាចូលចិត្ត​ថា ឲ្យប្រកប​ដោយ​កិលេស​ជាគ្រឿង​ប្រកបវិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ អ្នកឯង​ត្រឡប់ទៅ​ជាចូលចិត្ត​ថាឲ្យប្រកាន់​មាំវិញ នែ​មោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ឲ្យប្រាស​ចាករាគៈ ធម៌ដែល​តថាគត​សំដែងហើយ ដើម្បី​ញាំញី​នូវសេចក្តី​ស្រវឹង ដើម្បី​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ដើម្បីដក​ចេញនូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅនៃ​តណ្ហា ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​ព្រះនិព្វាន មិនមែន​ឬ នែមោឃបុរស កិរិយា​លះបង់នូវកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ ការកំណត់​ដឹងនូវសេចក្តី​សំគាល់ក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ចូលទៅរម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយដោយ​អនេកបរិយាយ មិនមែន​ឬ ម្នាល​មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស ជាសត្វ​មានពិស​ក្លៀវក្លា ប្រសើរ​ជាងអ្នក​ឯងដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​ពស់វែក​ប្រសើរជាង អង្គជាត​ដែលអ្នក​ឯងដាក់​ទៅក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ដែលឆេះ​ភ្លឺច្រាល​រន្ទាល​ប្រសើរ ​ជាង អង្គជាត​ដែលអ្នក​ដាក់ទៅ​ក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ ហេតុអ្វី បាន​ជាតថាគត​ពោល​ដូច្នោះ មោឃបុរស ព្រោះថា​មនុស្ស​ដែលដាក់​អង្គជាត​ទៅក្នុង​គំនររងើក​ភ្លើង គ្រាន់តែ​ដល់នូវ​សេចក្តី​ស្លាប់ ឬដល់​នូវសេចក្តី​ទុក្ខប្រហែល​នឹងស្លាប់​ប៉ុណ្ណោះ ឯ​នឹងបាន​ទំលាយ​រាងកាយ​ស្លាប់ហើយ ទៅ​កើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះ​បច្ច័យ​ដែលដាក់​អង្គជាត​ទៅក្នុង​គំនរ​រងើកភ្លើង​នោះក៏ទេ នែ​មោឃបុរស ចំណែក​ខាងភិក្ខុ​ដែលដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​នោះ តែទំលាយ​រាងកាយ​ហើយ ត្រូវ​ទៅកើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ម្នាល​មោឃបុរស កាល​បើកម្ម​ទាំងនោះ (សុទ្ធ​តែជា​កម្មប្រកប​ដោយទោស​ធំយ៉ាង​នេះ) អ្នក​ឯងនៅ​តែប្រព្រឹត្ត​ធ្វើនូវ​អសទ្ធម្ម ជាធម៌​របស់អ្នក​ស្រុក ជាធម៌​របស់មនុស្ស​ថោកថយ អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត ជាធម៌​លាក់លៀម ជាធម៌​របស់ជន​ពីរៗអ្នក តែង​ប្រជុំធ្វើ​តាមតែ​ប្រទះ​នោះ មោឃបុរស (ក្នុង​សាសនា​នេះ) មាន​តែអ្នក​ឯងហើយ ជាអ្នក​ធ្វើអកុសល​ខាងដើម​នៃអកុសលធម៌​ទាំងឡាយ​មានប្រមាណ​ច្រើន ហៅថា​ជាអ្នក​ផ្តើមធ្វើ​មុនគេ ម្នាល​មោឃបុរស កម្មដ៏​លាមក​របស់​អ្នកឯង​នេះ មិន​បណ្តាលឲ្យ​កើត​សេចក្តីជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឡើយ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយឲ្យ​រឹងរឹត​តែជ្រះថ្លា​ថែមឡើង​ទៀតទេ ម្នាល​មោឃបុរស កម្ម​ដ៏លាមក​របស់អ្នក​ឯងនេះ រមែង​បណ្តាល​ឲ្យកើត​សេចក្តី​មិនជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា ​នៅឡើយ ដឹកនាំ​ជនទាំងឡាយ​ខ្លះដែល​ជ្រះថ្លា​ហើយ ឲ្យត្រឡប់​ទាស់ចិត្ត​គំនិត​ទៅវិញ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​សុទិន្នភិក្ខុដ៏​មានអាយុ​ដោយអនេក​បរិយាយ ហើយ​ទ្រង់សំដែង​នូវទោស​នៃការ​ចិញ្ចឹមក្រ ថែ​ទាំរក្សា​ក្រ ប្រាថ្នា​ច្រើន មិន​សន្តោស ច្រឡូក​ច្រឡំដោយ​ពួកគណៈ និង​សេចក្តី​ខ្ជិលច្រអូស ទើប​ទ្រង់សំដែង​ដោយ​អនេក​បរិយាយ​នូវគុណ​នៃការដែល​គេចិញ្ចឹម​ងាយ ការ​ដែលគេ​ថែទាំ​រក្សាងាយ ប្រាថ្នា​តិច សន្តោស ចិត្តផូរផង់ ការកំចាត់​បង់នូវ​កិលេស ការនាំ​ឲ្យកើត​សេចក្តីជ្រះថ្លា ការ​មិនសន្សំ និង​ការប្រារព្ធ​ព្យាយាម ហើយ​ទ្រង់សំដែង​ធម្មីកថា​ដ៏ល្មមសម​គួរដល់​សិក្ខាបទ​នោះ ដល់​សំវរៈនោះ​ចំពោះភិក្ខុ​ទាំងឡាយ ហើយ​ហៅភិក្ខុ​ទាំងឡាយ​មក (មាន​ព្រះពុទ្ធដីកា)ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០​យ៉ាងគឺដើម្បី​សេចក្តីល្អ​ដល់សង្ឃ១ ដើម្បី​នៅសប្បាយ​ដល់សង្ឃ១ ដើម្បី​សង្កត់សង្កិន​នូវបុគ្គល​ទាំងឡាយ​ដែលមិន​អៀនខ្មាស១ ដើម្បី​នៅជា​សុខស្រួល​ដល់ភិក្ខុ​ទាំងឡាយ​ដែលមាន​សីលជា​ទីស្រឡាញ់១ ដើម្បី​រារាំង​អាសវធម៌​ទាំងឡាយ​ក្នុងបច្ចុប្បន្ន១ ដើម្បី​កំចាត់បង់​នូវអាសវ​ធម៌ទាំងឡាយ​ក្នុង​បរលោក១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ច្រើន​ឡើង១ ដើម្បី​ឲ្យតំកល់​នៅមាំ​នៃ​ព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុ​ណាមួយ​សេពមេថុនធម្ម (ភិក្ខុ​នោះ) ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ប្រការ​ យ៉ាងនេះ។

វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។

 
មក្កដីវត្ថុ

[២១] សម័យនោះ មានភិក្ខុ១រូបប្រលោម​លួងមេស្វាដោយ​អាមិសៈ ក្នុង​ព្រៃមហាវន ទៀប​ក្រុងវេសាលី ហើយ​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ លំដាប់នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយ​ចូល​ទៅ​កាន់​ក្រុង​វេសាលី​ដើម្បី​បិណ្ឌបាត​ក្នុង​វេលា​ព្រឹក​ព្រហាម។ ក្នុង​សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ច្រើនរូប​ដើរ​ទៅ​កាន់​សេនាសន​ចារិក ក៏​នាំ​គ្នា​ចូលទៅ​ត្រង់​កន្លែង​ដែលភិក្ខុ​នោះនៅ។ មេស្វា​នោះ​បាន​ឃើញ​ភិក្ខុអម្បាលនោះ​មកអំពី​ចម្ងាយ ក៏ចូល​ទៅត្រង់​កន្លែងដែល​ភិក្ខុទាំង​នោះ​នៅ លុះចូល​ទៅ​ដល់ហើយ (ក៏សំដែង​អាការ) ធ្វើចង្កេះ​ឲ្យញាក់ញ័រ​ផង ធ្វើកន្ទុយ​ឲ្យកំរើក​ផង ពើង​ចង្កេះផង បានធ្វើ​នូវនិមិត្តផង អំពី​ខាងមុខភិក្ខុ​ទាំងឡាយ​នោះ។ គ្រានោះ ភិក្ខុទាំងនោះ​មានសេចក្តីត្រិះរិះ​យល់ឃើញ​ថា ភិក្ខុនោះ​សេពមេថុនធម្ម​នឹង​មេស្វា​នេះ​ដោយ​ពិត​ឥតសង្ស័យ ទើបនាំ​គ្នាពួនចាំ​ឃ្លាំមើល​ក្នុងទី​កំបាំង១។ លំដាប់​នោះ ភិក្ខុនោះ​ដើរបិណ្ឌបាត​ក្នុង​ក្រុងវេសាលី បាន​បិណ្ឌបាត​ហើយ​ត្រឡប់​មក​វិញ។ គ្រានោះ មេស្វានោះ​ក៏ចូលទៅ​ត្រង់កន្លែង​ដែលភិក្ខុ​នោះនៅ។ លំដាប់នោះ ភិក្ខុ​នោះឆាន់​បិណ្ឌបាត​នោះ​មួយ​ចំណែក បានឲ្យ​ដល់មេស្វា​មួយ​ចំណែក។ គ្រានោះ មេស្វា​ស៊ីអាហារ​បិណ្ឌបាត​នោះ​ហើយ ក៏​ពើង​ចង្កេះ​ចំពោះ​ទៅ​ភិក្ខុ​នោះ។ លំដាប់​នោះ ភិក្ខុនោះ​ក៏​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ ទើបភិក្ខុ​ទាំងឡាយ​នោះបាន​ពោលពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា អាវុសោ សិក្ខាបទ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយមិន​មែនឬ នែអាវុសោ ហេតុអ្វី​ក៏​បាន​ជា​អ្នក​មក​សេព​មេថុនធម្ម​នឹង​មេស្វា​នេះ។ ភិក្ខុនោះ​ឆ្លើយថា នែ​អាវុសោ​ទាំងឡាយ សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បញ្ញត្តពិត​មែនហើយ តែ​សិក្ខាបទ​នោះ ទ្រង់​បញ្ញត្ត​ចំពោះតែ​ស្រីមនុស្ស មិនមែន​បញ្ញត្ត​ចំពោះ​សត្វតិរច្ឆាន​ញីទេ។ ភិក្ខុទាំង​ឡាយនោះ​ពោលថា នែ​អាវុសោ សិក្ខាបទ​ដែលព្រះអង្គ​បញ្ញត្តចំពោះ​ស្រីមនុស្ស ក៏ដូច​សត្វតិរច្ឆាន​ញីដែរ មិនមែន​ឬ នែ​អាវុសោ (អំពើ​អាក្រក់ដែល​អ្នកធ្វើ​នោះ) ជា​អំពើ​មិន​សមគួរ មិន​ត្រូវ​ទំនង មិន​ត្រូវ​បែប មិន​មែន​ជា​របស់​សមណៈ មិន​គប្បី មិន​គួរ​ធ្វើទេ នែ​អាវុសោ គួរ​បើ​ដែរ អ្នក​ឯង​បួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគត្រាស់​សំដែងល្អ​ហើយ​ យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យ​បរិសុទ្ធពេញលេញ​ដរាបអស់​ជីវិត​មិនកើត នែ​អាវុសោ ធម៌​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដើម្បី​ឲ្យប្រាសចាក​រាគៈ មិន​មែន​ដើម្បី​ប្រកប​ដោយរាគៈ​ទេ។ បេ។ កិរិយា​រម្ងាប់នូវ​សេចក្តី​ក្តៅក្រហាយ អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ព្រះអង្គ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ មិនមែន​ឬ ម្នាល​អាវុសោ អំពើ​អាក្រក់ដែល​អ្នកធ្វើនេះ មិនមែន​នាំឲ្យកើត​សេចក្តីជ្រះថ្លា​ដល់​ជន​ទាំង​ឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ ទេ មិនមែន​ដឹកនាំ​ជន​ទាំង​ឡាយ​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរិត​តែ​ជ្រះថ្លា​ថែម​ទៀតទេ នែ​អាវុសោ អំពើអាក្រក់​ដែលអ្នក​ធ្វើនេះ រមែងនាំ​ឲ្យកើតសេចក្តី​មិនជ្រះថ្លា​ដល់​ជន​ទាំងឡាយ​​ដែល​មិនទាន់​ជ្រះថ្លា ដឹកនាំ​ជន​ទាំង​ឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ ក៏តិះដៀល​ភិក្ខុនោះ​ដោយបរិយាយ​ច្រើន ហើយ​​នាំ​គ្នា​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ឲ្យប្រជុំសង្ឃ ហើយ​ត្រាស់សួរភិក្ខុ​នោះ ក្នុងវេលា​នោះថា ម្នាល​ភិក្ខុ ឮថា​អ្នកឯង​សេព​មេថុនធម្ម​នឹង​មេស្វា ពិត​មែន​ឬ។ ភិក្ខុនោះ​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថា នែ​មោឃបុរស (អំពើអាក្រក់​ដែលអ្នកឯង​ធ្វើនេះ) ជាអំពើ​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែប មិនមែន​ជា​របស់​សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯង​បួសក្នុងធម្ម​វិន័យ​ដែល​តថាគត សំដែង​ហើយដោយ​ល្អ​យ៉ាង​នេះ​ត្រឡំាង ទៅ​ជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​មិន​ កើត នែមោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈទេ។ បេ។ កិរិយា​រម្ងាប់នូវសេចក្តី​ក្តៅក្រហាយ អន្ទះ​អន្ទែង​ក្នុង​កាម​ទាំង​ឡាយ តថាគត​សំដែងហើយ​ដោយ​អនេកបរិយាយ នែ​មោឃបុរស អ្នកឯង​ដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស មាន​ពិសដ៏ក្លៀវក្លា​ប្រសើរជាង អ្នកឯង​ដាក់អង្គជាត​ទៅក្នុងអង្គជាត​របស់មេស្វា​មិនប្រសើរ​សោះឡើយ ម្នាល​មោឃបុរស អ្នកឯង​ដាក់អង្គជាត​ទៅក្នុង​មាត់ពស់វែក​ប្រសើរជាង​ដែលអ្នកឯង​ដាក់អង្គជាត​ ទៅក្នុងអង្គជាត​របស់មេស្វា​នោះ​ពុំ​ប្រសើរ​សោះ​ឡើយ ម្នាល​មោឃបុរស សូវ​អ្នកឯង​ដាក់អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ក្តៅ ដែលកំពុង​ឆេះសន្ធោរសន្ធៅ មាន​អណ្តាត​ភ្លើង​ដ៏​រុងរឿង​វិញប្រសើរ​ជាង ឯអង្គជាត​ដែលអ្នកឯងដាក់​ទៅក្នុងអង្គជាត​របស់​មេស្វានោះ ពុំ​ប្រសើរ​ឡើយ ពាក្យ​ដែល​តថាគត​ពោល​នោះ ព្រោះហេតុអ្វី ម្នាល​មោឃបុរស ព្រោះ​ថា​ទោះបី​បុគ្គល​ដល់​នូវ​សេចក្តី​ស្លាប់ ឬសេចក្តី​ទុក្ខស្ទើរនឹង​ស្លាប់​ដោយ​ហេតុ​ដែល​ដាក់​អង្គជាតទៅ​ ក្នុងមាត់ពស់វែក​ជាដើមនោះ​ក៏ដោយ បុគ្គល​នោះលុះ រំលាង​ខន្ធ នឹងបាន​ចូលទៅកាន់​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះតែដាក់​អង្គជាតទៅក្នុង​មាត់ពស់វែក​ជាដើមនោះ​ក៏ទេ ម្នាល​មោឃបុរស (ឯភិក្ខុ​នោះ) លុះ​ រំលាង​ខន្ធ ក៏រមែង​តែទៅកាន់​តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលដាក់​អង្គជាតទៅក្នុង​អង្គជាត​មេស្វា​នេះ​ឯង ម្នាល​មោឃបុរស កាល​បើកម្មនោះ​មានទោសធ្ងន់​ដល់ម្ល៉ោះ​ហើយ អ្នកឯង​មិនគួរបើហ៊ាន​សេពអសទ្ធម្ម​ជាធម៌របស់​អ្នក​ស្រុក ជា​ធម៌​របស់​មនុស្ស​ថោកទាប ក្រាស់​ដោយ​អំពើ​អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត​របស់ជនមាន​គូស្រករ ជាធម៌​លាក់លៀម ដែល​គេ​ត្រូវ​រួប​រួម​គ្នាតែ​ពីរ​នាក់​នោះសោះ ម្នាល​មោឃបុរស អំពើ​ដែលអ្នកឯង​ធ្វើនោះ មិនប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លាទេ។ បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​សិក្ខាបទនេះ​យ៉ាង​នេះ​ថា ភិក្ខុ​ណា​មួយ​សេពមេថុនធម្ម ដោយ​ហោច​ទៅ សូម្បីនឹង​សត្វតិរច្ឆានញី ភិក្ខុនោះ​ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន។ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​សិក្ខាបទនេះ ចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ហេតុ​យ៉ាង​នេះឯង។

និទានមេស្វា ចប់។

 
សន្ថតភាណវារ


[២៣] ក្នុងសម័យនោះ ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជា​ច្រើនរូប នាំគ្នាឆាន់ឆ្អែត​ហើយសឹង ៗស្កប់ហើយ​ស្រង់ទឹក ៗហើយ​ឆាន់ ៗហើយ​សឹង ៗស្កប់ស្កល់​ហើយស្រង់ទឹក ឥតបាន​ធ្វើទុកក្នុង​ចិត្តដោយ​ឧបាយប្រាជ្ញា​ឡើយ មិនពោល​លាសិក្ខា មិន​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយ (គឺមិន​សឹកសិន) ហើយ​សេពមេថុនធម្ម។ លុះ​សម័យតមក​ខាងក្រោយ ភិក្ខុ​ទាំង​នោះ​ប្រទះ​សេចក្តី​ព្រាត់ប្រាស​ចាកញាតិខ្លះ ប្រទះ​សេចក្តីវិនាស​ភោគសម្បត្តិខ្លះ ប្រទះរោគ​មកបៀតបៀន​ខ្លះ (ក៏នាំគ្នា) ចូល​ទៅ​រក​ព្រះអានន្ទ​ដ៏មានអាយុ ហើយ​ពោលពាក្យ​យ៉ាងនេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​មិនមែន​ជាអ្នក​តិះដៀល​ព្រះពុទ្ធ តិះដៀល​ព្រះធម៌ តិះដៀល​ព្រះសង្ឃទេ បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​ជាអ្នកតិះដៀល​តែ​ខ្លួន​ឯង មិន​មែន​តិះដៀលអ្នក​ដទៃទេ យើងខ្ញុំ​ទាំងឡាយ បាន​មកបួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​សំដែង​ហើយ​ដោយ ​ប្រពៃ​យ៉ាងនេះ ក៏ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ ឲ្យបរិបូណ៌​អស់មួយ​ជីវិតមិនកើត យើងខ្ញុំ​ទាំងឡាយហៅ​ពេញ​ជា​មនុស្ស​ឥត​សំណាង​វាសនា យើងខ្ញុំ​ពេញជាមនុស្ស​ឥតបុណ្យ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើប្រសិន​ជាយើងខ្ញុំ​បាននូវ​បព្វជ្ជា បាន​នូវ​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគឥឡូវ​នេះទៀត នោះយើង​ខ្ញុំគង់នឹង​បានឃើញ​នូវកុសលធម៌​ទាំង​ឡាយ និង​ខំ​ប្រឹង​ប្រកប​ព្យាយាមជា​គ្រឿងញុំាង​ធម៌ទាំងឡាយ​ដែលជាចំណែក​នៃពោធិញាណ​ ឲ្យចំរើន​អស់រាត្រី​មុន និង​រាត្រី​ក្រោយ (គឺ​បឋមយាម​និង​បច្ឆិមយាម) ក្នុង​កាលឥឡូវ​នេះឯង បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន យើងខ្ញុំ​សូមអង្វរ សូមលោក​ម្ចាស់​នាំ​សេចក្តី​នេះ​ទៅ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ឲ្យទានផង។ ព្រះអានន្ទដ៏​មានអាយុ​ក៏ទទួលពាក្យ​របស់ពួក​ភិក្ខុវជ្ជីបុត្រ​អ្នក​ក្រុង​ វេសាលីថា អើ អាវុសោ ហើយ​ចូលទៅកាន់​ទីដែលព្រះ​ដ៏មានព្រះភាគ​គង់ លុះចូលទៅ​ដល់ហើយ ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលអានន្ទ តថាគត​គប្បីដក​សិក្ខាបទ​ឈ្មោះបារាជិក ដែល​តថាគត បាន​បញ្ញត្ត​ហើយដល់​សាវកទាំងឡាយ ព្រោះហេតុ​នៃជនអ្នក​នៅក្នុងដែនវជ្ជី​ទាំងឡាយ​ក្តី ព្រោះហេតុ​នៃវជ្ជីបុត្តកភិក្ខុ​ទាំង​ឡាយ​ក្តី ដោយ​អំពើណា អំពើ​នុ៎ះ​មិនមែន​ជា​ហេតុ មិនមែន​ជាឱកាស​ឡើយ។

[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មាន​ព្រះភាគជាម្ចាស់​ទ្រង់សំដែង​ធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក ហើយមាន​ពុទ្ធដីកាថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​មួយមិនពោលលា​សិក្ខា មិនប្រកាស​ខ្លួន​ថា​ជា​អ្នក​មាន​កំឡាំង​ថយ ហើយ​សេពមេថុនធម្ម បើភិក្ខុ​នោះមក (សូមឧបសម្បទា​នឹងសង្ឃទៀត) សង្ឃមិន​ត្រូវ​ឲ្យ​ឧបសម្បទា​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​ណាមួយ​ពោលលាសិក្ខា​ហើយ ប្រកាសខ្លួន​ថាជាអ្នកមាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម បើ​ភិក្ខុ​នោះ​(សូម​បួស​ទៀត) សង្ឃ​គប្បីឲ្យ​ឧបសម្បទា​ចុះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុណា​​មួយ​ដល់​ព្រម​ដោយ​សិក្ខា​និង​សាជីវៈ (ដែល​តថាគត​បញ្ញត្ត​ហើយ) សម្រាប់​ភិក្ខុ​ទាំងឡាយ ហើយ​មិនពោលលា​សិក្ខា មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំងថយ ហើយ​សេពមេថុនធម្ម ដោយហោច​ទៅសូម្បីតែ​នឹងសត្វ​តិរច្ឆានញី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។

[២៥] ត្រង់ពាក្យថា​ណាមួយ អធិប្បាយថា ភិក្ខុជាថេរៈ​ក្តី ភិក្ខុបួសថ្មីក្តី ភិក្ខុកណ្តាល​ក្តីឯណា គឺថាតាម​តែភិក្ខុរូបណា​ដែល​ប្រកប​ក្នុង​កម្មយ៉ាងណា មានជាតិ​យ៉ាងណា មានឈ្មោះ​យ៉ាងណា មានគោត្រ​យ៉ាងណា មានប្រក្រតី​យ៉ាង​ណា មានគ្រឿង​នៅ​យ៉ាងណា មានគោចរ​យ៉ាងណា​ក៏ដោយ ភិក្ខុនេះ​តថាគត​ហៅថា (ភិក្ខុ) ណាមួយ។

[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះ​ថា សមណៈណា​ជាអ្នកសូម សមណៈ​នោះហៅថា​ភិក្ខុ។ សមណៈណា​ចូល​ទៅ​អាស្រ័យ​នូវភិក្ខាចរិយវត្ត សមណៈ​នោះហៅថា​ភិក្ខុ។ ជន​ណា​ទ្រទ្រង់សម្ពត់​ដែលគេកាត់​ហើយ ជននោះ​ហៅថាភិក្ខុ។ ជន​ដែល​ហៅថា​ភិក្ខុ ព្រោះហេតុ​វោហារ​បញ្ញត្តិ​ថា សមណៈ។ ហៅថា​ភិក្ខុ ព្រោះបាន​ប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះ​សម្រេចជា​ឯហិភិក្ខុ។ ហៅថា​ភិក្ខុ ព្រោះបាន​ឧបសម្បទា​ដោយ​សរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុ​ជាអ្នក​ចំរើន។ ហៅថាភិក្ខុ ព្រោះមាន​សារធម៌។ ហៅថាភិក្ខុ​ព្រោះជា​អ្នកសិក្សា។ ហៅថាភិក្ខុ ព្រោះ​មិនបាច់​សិក្សា។ ហៅថាភិក្ខុ ព្រោះ​បាន​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​ដ៏សមគួរ​ដល់ហេតុ​ដែលមិនមាន​ សេចក្តីអន្តរាយ ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ។ បណ្តាភិក្ខុ​ទាំងនោះ ភិក្ខុណា​ដែលបាន​ឧបសម្បទា​ដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរ​ដល់ហេតុដែល​មិនមាន​វិបត្តិកំរើក ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ ភិក្ខុនេះ តថាគត​សំដៅ​យក​ក្នុង​អត្ថនេះ។

[២៧] ត្រង់ពាក្យថា សិក្ខា សំដៅ​ត្រង់សិក្ខា៣​គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តា​សិក្ខាទាំង​៣​នោះ សិក្ខាណា​ដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគត​សំដៅ​យក​ក្នុងសេចក្តីនេះ។

[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ សិក្ខាបទ​ដែលព្រះដ៏មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយនុ៎ះ ហៅថា​សាជីវៈ ភិក្ខុដែល​សិក្សាក្នុង​សិក្ខាបទ ហៅថា​សាជីវៈនោះ តថាគត​ហៅថា អ្នកដល់​ព្រមដោយ​សាជីវៈដោយ​ហេតុនោះ​ឯង។

[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឲ្យ​ច្បាស់នូវ​ភាវៈជាអ្នកមាន​កំឡាំងថយ (មាន​ព្រះពុទ្ធភាសិត​ថា) ម្នាល​ភិក្ខុ​ទាំង​ឡាយ កិរិយា​ដែលភិក្ខុគ្រាន់​តែធ្វើឲ្យច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខាហៅថា ភិក្ខុមិនទាន់​ពោលលា​នៅ​ឡើយ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ កិរិយា​ដែលភិក្ខុ​បានធ្វើឲ្យ​ជាក់ច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយហើយ សិក្ខា​ហៅថា ភិក្ខុ​បាន​ពោលលា​ហើយ​ក៏មាន។

[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់​តែធ្វើឲ្យជាក់ច្បាស់​នូវភាវៈជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ នោះតើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អផ្សុក​មិនរីករាយ ចង់ដើម្បី​ឲ្យឃ្លាតផុតចាក​ភេទជា​សមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នាភាពជា​គ្រហស្ថ ប្រាថ្នាភាព​ជាឧបាសក ប្រាថ្នាភាព​ជាអ្នករក្សា​អារាម ប្រាថ្នា​ភាពជា​សាមណេរ ប្រាថ្នា​ភាពជាតិរ្ថិយ ប្រាថ្នា​ភាពជា​តិរ្ថិយសាវក ប្រាថ្នា​ភាពនៃខ្លួន​មិនមែនជា​សមណៈ ប្រាថ្នាភាព​នៃខ្លួនមិនមែន​ជា​សក្យបុត្រ ក៏​និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែធ្វើ​ឲ្យជាក់ច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់​ចេញចាក​សមណ​ភាព នឿយណាយ​ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។ បេ។ ប្រាថ្នា​នូវភាពមិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ព្រះធម៌។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំលះបង់​ព្រះសង្ឃ។ និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សិក្ខា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​វិន័យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​បាតិមោក្ខ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧទ្ទេស។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អាចារ្យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អន្តេវាសិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មានឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មាន​អាចារ្យស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុអ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាគ្រហស្ថ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាឧបាសក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​ទៅជាអ្នក​រក្សាវត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​ទៅជា​សាមណេរ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយសាវក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំលែង​ធ្វើជា​សមណៈ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បើ​ដូច្នោះ មានតែ​ខ្ញុំលែង​ធ្វើជា​សក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈជា​អ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់​ឃ្លាតចាក​សមណភាព កាល​ជា​ទុក្ខ​ធុញទ្រាន់ ខ្ពើមរអើម​ភាពជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។ បេ។ ប្រាថ្នា​ភាពមិនមែន​ជា​សក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវលែង​ធ្វើ​ជា​សក្យបុត្រ។ បេ។ និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា កាល​បើហេតុ​យ៉ាងនេះ​មានពិត​មែន ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា កាល​បើ​យ៉ាងនេះ មាន​តែខ្ញុំត្រូវ​លែងធ្វើជា​សក្យបុត្រ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវតែ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវ​លែង​ធ្វើ​ជា​សក្យបុត្រ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ហេតុ​របស់ខ្ញុំ​លើកទុក​សិនចុះ ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ហេតុរបស់​ខ្ញុំលើក​ទុកសិន​ចុះ ត្រូវតែ​ខ្ញុំលែងធ្វើ​ជាសក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជាអ្នក​មាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថា​ភិក្ខុបាន​ពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ប្រាថ្នា​ដើម្បីឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។បេ។ នឹងចង់​ឲ្យខ្លួនទៅ​ជាអសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំ​រឭក​មាតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បិតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនស្រី។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭកកូន​ប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​កូនស្រី។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រពន្ធ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំរឭក​ពួកញាតិ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​ពួកមិត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រុក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​និគម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រែ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់ថា ខ្ញុំ​រឭកចំការ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រាក់។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭកមាស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​សិល្បសាស្ត្រ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭក​ជាញឹកញយ​នូវការសើច ការស្រដី និងការ​លេង​អំពីមុន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនចាត់​ថាភិក្ខុបាន​ពោលលាឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ប្រាថ្នា​ឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមាន​មាតា ៗនោះខ្ញុំ​ត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ប្រុសរបស់​ខ្ញុំមាន បងប្អូន​ប្រុសនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនប្រុស​របស់ខ្ញុំ​មាន កូនប្រុស​នោះខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រីនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ពួកញាតិ​របស់ខ្ញុំ​មាន អ្នកទាំង​នោះត្រូវ​តែខ្ញុំចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន ពួកមិត្ត​ទាំងនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ចង់ឃ្លាត​ចេញចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាព​គ្រហស្ថ។បេ។ មិនប្រាថ្នា​ភាព​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា មាតា​របស់ខ្ញុំ​មាន មាតា​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​នឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា បង​ប្អូនប្រុស​របស់ខ្ញុំ​មាន បងប្អូន​ប្រុសនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា កូន​ប្រុស​របស់​ខ្ញុំមាន កូនប្រុស​នោះនឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រី​នោះនឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​នឹងចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកញាតិ​របស់ខ្ញុំមាន ពួក​ញាតិទាំងនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន មិត្ត​ទាំងនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ស្រុក​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ស្រុកនោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា និគម​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយនិគម​នោះក៏បាន។ និយាយ​ឲ្យ​អ្នក​ដទៃដឹង​ច្បាស់ថា ស្រែ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយស្រែ​នោះក៏បាន។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ចំការ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹម​ជីវិតដោយចំការ​នោះក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ប្រាក់​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ប្រាក់នោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់​ថា មាសរបស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយមាស​នោះក៏​បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា សិល្បសាស្ត្រ​របស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយសិល្បសាស្ត្រ​នោះ​ក៏បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិន​ទាន់​ហៅថា​ភិក្ខុបានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់ចេញ​ចាកភាព​ជាសមណៈ ជាទុក្ខនឹង​ភាពជា​ភិក្ខុ ជិនឆ្អន់ ខ្ពើមរអើម​ភិក្ខុភាព ប្រាថ្នា​នូវភាពជា​គ្រហស្ថ។បេ។ ប្រាថ្នា​ភាពមិនមែន​ជាសក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) កម្រ​បុគ្គលនឹង​ធ្វើបាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) បុគ្គល​មិនមែនងាយ​នឹងធ្វើបានទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​ប្រព្រឹត្តបាន​ដោយ​កម្រ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​មិនមែនប្រព្រឹត្ត​បានដោយ​ងាយទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​អាច (នៅ​ក្នុង​ភេទបព្វជិត​បាន)​ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិនហ៊ាន (នៅ​ក្នុង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ត្រេកអរ (នឹង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ពេញចិត្ត (នឹង​ភេទបព្វជិត) ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។

[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួន​ជាបុគ្គល​មាន​កំឡាំងថយ ទាំង​សិក្ខាក៏​ហៅថា​ភិក្ខុ​បាន​​ពោលលា​​នោះ តើដូចម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ អផ្សុក​មិន​ត្រេកអរ ចង់ឃ្លាត​ចាកភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ប្រាថ្នា​នូវ​ភាព​ជា​​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូមលះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ទើបហៅ​ថា កិរិយា​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏ហៅថា​ភិក្ខុបាន​ពោលលា។ ម្យ៉ាង​ទៀត ភិក្ខុ​អផ្សុក មិន​ត្រេកអរ ប្រាថ្នា​ចង់ឃ្លាត​ចាកភាព​ជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​ព្រះធម៌។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​ព្រះសង្ឃ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​សិក្ខា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​វិន័យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បាតិមោក្ខ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​នូវឧទ្ទេស។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា ខ្ញុំសូម​លះបង់​អាចារ្យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​អន្តេវាសិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បព្វជិត ដែលមាន​ឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​បព្វជិត​ដែល​មាន​អាចារ្យ​ស្មើគ្នា។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​ភិក្ខុដែល​ប្រព្រឹត្ត​ព្រហ្មចរិយៈជាមួយ​គ្នា។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​គ្រហស្ថចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​ឧបាសក​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោក​ចូរចាំ​ទុកនូវ​ខ្ញុំថា​ជា​ញោមវត្ត​ចុះ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​សាមណេរ​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​តិរ្ថិយចុះ។ និយាយ​ឲ្យគេដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជាសាវក​នៃតិរ្ថិយចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិនមែន​ជាសមណៈ​ទេចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិន​មែនជា​សក្យបុត្រ​ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះទើប​ហៅថា កិរិយា​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំង​សិក្ខា ក៏ហៅ​ថាភិក្ខុបាន​ពោលលា​ហើយ។ ម្យ៉ាង​ទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់​ឃ្លាត​ចាក​ភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹងភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំមិនត្រូវ​ការដោយ​ព្រះពុទ្ធទេ។បេ។ ពោលឲ្យ​គេដឹងច្បាស់​ថា ខ្ញុំមិនត្រូវ​ការដោយ​បព្វជិត​មាន​ព្រហ្មចារ្យ​ស្មើគ្នា​ទាំងឡាយទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏យ៉ាង​នេះ។បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​ព្រះពុទ្ធ​ដល់ខ្ញុំ។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ដល់ខ្ញុំ។ ក៏យ៉ាងនេះ។ បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវ​ការដោយ​ព្រះពុទ្ធ​នៃខ្ញុំ​មិនមាន។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវការ​ដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​នៃខ្ញុំ​មិនមាន។ ក៏យ៉ាងនេះ។ បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាកព្រះពុទ្ធ​ហើយ។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាក​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏​យ៉ាងនេះ ហៅថា ការបាន​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំងសិក្ខា​ក៏ហៅថា ភិក្ខុ​បានពោលលា​ហើយ។ ម្យ៉ាងទៀត ពាក្យ​ទាំងឡាយ​ណា សូម្បី​ដទៃជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះពុទ្ធក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះធម៌ក្តី ជា​ពាក្យ​ផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះសង្ឃក្តី ជាពាក្យ​ផ្លាស់ប្តូរដោយ​ពាក្យថា​សិក្ខាក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា វិន័យក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា បាតិមោក្ខក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧទ្ទេសក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧបជ្ឈាយ៍ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អាចារ្យ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សទ្ធិវិហារិកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាអន្តេវាសិក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាសមានុបជ្ឈាយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា សមានាចរិយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សព្រហ្មចារីក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា គ្រហស្ថ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាឧបាសកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អារាមិកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សាមណេរក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​តិត្ថិយក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាតិត្ថិយសាវក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា​មិនមែន​ជាសមណៈ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាមិនមែន​ជា​សក្យបុត្រ​ក្តី ភិក្ខុ​និយាយ​ឲ្យគេដឹង​ច្បាស់ដោយ​ពាក្យអម្បាល​នោះ ដែល​ជាអាការ​ពោលលា​សក្ខា) ដែល​ជាភេទ ដែល​ជានិមិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះហៅ​ថា ការធ្វើ​ឲ្យជាក់​ច្បាស់នូវ​ភាវៈនៃ​ខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏​ហៅថា ភិក្ខុ​បាន​ពោល​លា​ហើយ។

[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខា​ដែលភិក្ខុ​មិនបាន​ពោលលា​នោះ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ សិក្ខាដែល​ភិក្ខុក្នុង​សាសនា​នេះ បាន​ពោលលា​ហើយ​ដោយ​អាការ និងភេទ និង​និមិត្តទាំងឡាយ​ណាៗ ភិក្ខុ​ជា​មនុស្សឆ្កួត ក៏បាន​ពោលលាសិក្ខា​ដោយ​អាការ និង​ភេទ និង​និមិត្ត​ទាំងឡាយ​នោះៗ​ដែរ។ សិក្ខា មិន​ហៅថា​ភិក្ខុឆ្កួតនោះ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គលឆ្កួត។ សិក្ខា​មិនហៅថា ភិក្ខុ​បានពោល​លាទេ។ ភិក្ខុ​មានចិត្ត​រវើរវាយ ហើយ​ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា​ភិក្ខុបាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គល​មានចិត្ត​រវើរវាយ​ហើយ។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ដែល​វេទនា​កំពុងគ្រប​សង្កត់ ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុងសំណាក់​បុគ្គល​ដែលវេទនា​កំពុងគ្រប​សង្កត់។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ទេវតា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុពោលលា​សិក្ខាក្នុង​សំណាក់​សត្វតិរច្ឆាន។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ ដោយ​អរិយកភាសា។ បើ​ជនជា​មិលក្ខកជាតិ​នោះ មិន​ដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​ក៏មិន​ហៅថា ភិក្ខុ​បាន​ពោល​លា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​អរិយកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ មិនដឹង​សេចក្តី​ច្បាស់​ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជន​ជា​អរិយកជាតិ​ដោយ​អរិយកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​មិលក្ខកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ជា​ល្បែង​លេង។ សិក្ខា ហៅថា ភិក្ខុ​មិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខាដោយ​ភ្លាត់មាត់។ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​មាន​ប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជាឲ្យ​ឮវិញ[1] សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មានប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជា​មិនឲ្យ​ឮវិញ[2]។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​មនុស្ស​ដែលមិន​ដឹង​សេចក្តី​ច្បាស់។ សិក្ខា​ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​ពោលលា​សិក្ខា​ឲ្យឮ​ដល់​មនុស្ស​ដែលដឹង​សេចក្តី​ច្បាស់។ សិក្ខា ហៅថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ម្យ៉ាងទៀត ភិក្ខុ​ពោលលា​សិក្ខា​ខ្សឹបៗ គ្រប់បទ​មិនឲ្យ​អ្នកដទៃ​ឮ។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះ​ឯង សិក្ខា ហៅ​ថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។

[៣៣] ធម៌ដែល​ហៅថា​មេថុននោះ គឺ​ធម៌ដែលជា​របស់​អសប្បុរស ធម៌​របស់​អ្នកស្រុក ធម៌​របស់​មនុស្ស​ថោកទាប ឬអំពើ​អាក្រក់ មានកិច្ច​ដោយ​ទឹកជាទី​បំផុត ជាអំពើ​ដែលជនពីរ​នាក់តែង​រួបរួមគ្នា​ក្នុងទី​កំបាំង នេះឯង​ហៅថា មេថុនធម្ម។

[៣៤] បុគ្គលណា ឲ្យនិមិត្ត​ខ្លួនចូលទៅ​ដោយនិមិត្ត​(គេ) ឲ្យ​អង្គកំណើត (ខ្លួន) ចូល​ទៅដោយ​អង្គកំណើត​(គេ) ដោយហោច​ទៅសូម្បី​អស់ទី​ត្រឹមតែ​១គ្រាប់ល្ង បុគ្គល​នោះ​ហៅថា​សេព។

[៣៥] ត្រង់ពាក្យថា ដោយ​ហោចទៅ​សូម្បីដោយ​សត្វតិរច្ឆានញី អធិប្បាយ​ថា ភិក្ខុ​សេពចំពោះ​មេថុនធម្ម សូម្បី​ដោយ​សត្វ​តិរច្ឆានញី ក៏​មិនមែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ​ឡើយ នឹង​បាច់​និយាយ​ទៅ​ថ្វី​ដល់ភិក្ខុ​ដែល​សេពមេថុនធម្ម​ដោយ​ស្រីមនុស្ស ព្រោះ​ហេតុនោះ​បាន​ជា​ហៅថា (ភិក្ខុ​សេពមេថុនធម្ម) យ៉ាង​ហោច​ទៅសូម្បី​ដោយ​សត្វតិរច្ឆានញី (ក៏​ត្រូវ​អាបត្តិបារាជិក)។

[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវ​អាបត្តិបារាជិក អធិប្បាយ​ថា ធម្មតា បុរស​ដែលមាន​ក្បាល​ដាច់ មិនអាច​នឹង​តភ្ជាប់​ដោយសរីរៈ​នោះ ហើយ​រស់នៅ​វិញបាន យ៉ាងណា​មិញ ភិក្ខុ​តែ​សេពមេថុនធម្ម​ហើយ ក៏មិន​មែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ យ៉ាង​នោះ​ឯង ព្រោះ​ហេតុ​នោះ បាន​ជា​ហៅថា ត្រូវ​អាបត្តិបារាជិក។

[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយ​ថា សង្ឃកម្ម​ជាមួយគ្នា​ក្តី ឧទ្ទេសជាមួយគ្នា​ក្តី ការសិក្សា​ស្មើគ្នា​ក្តី នេះឯង​ហៅថា​សំវាស សំវាសនោះ​មិនមាន​ជាមួយ​នឹងភិក្ខុ​ដែលត្រូវ​អាបត្តិបារាជិក​នោះទេ ព្រោះ​ហេតុ​នោះ បាន​ជាហៅថា រកសំវាសគ្មាន។

[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១ សត្វតិរច្ឆានញី១។ ឧភតោព្យញ្ជនក គឺជន​ដែលមាន​ភេទពីរ មាន​៣ពួក គឺ​មនុស្ស​មានភេទ​ពីរ១ អមនុស្សមាន​ភេទពីរ១ តិរច្ឆាន​មានភេទ​ពីរ១។ បណ្ឌក គឺជន​ខ្ទើយ មាន​៣ពួក​គឺ មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១។ បុ្រស​មាន៣​ពួក គឺមនុស្ស​ប្រុស១ អមនុស្សប្រុស១ តិរច្ឆានឈ្មោល១។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គ​ណា​មួយ) របស់​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺ​វច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សស្រី។ បេ។ របស់​តិរច្ឆានញី ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្ស​មានភេទ​ពីរ។បេ។ របស់​អមនុស្ស​មានភេទ​ពីរ។ បេ។ របស់​តិរច្ឆាន​មាន​ភេទពីរ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ។បេ។ របស់​អមនុស្ស​ប្រុស។បេ។ របស់​តិរច្ឆាន​ឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារបស្សាវមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារមុខមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួច​ផ្តើម​ឡើង ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារបស្សាវមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្ស​ស្រី។បេ។ របស់​តិរច្ឆានញី របស់​មនុស្សមាន​ភេទពីរ របស់​អមនុស្ស​មាន​ភេទពីរ របស់​តិរច្ឆាន​មានភេទ​ពីរ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​តាំង​ឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់​សេព​តាំងឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ របស់​មនុស្សប្រុស របស់​អមនុស្សប្រុស របស់​តិរច្ឆានឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៤០] ពួកភិក្ខុជាសត្រូវនាំយក​មនុស្សស្រី (១នាក់) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិបារាជិក។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅទេ តែ​ថា ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិបារាជិក។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់​ទៅ​ហើយក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ ត្រូវ​អាបត្តិ​បារាជិក។ ពួកភិក្ខុ​ជា​សត្រូវ​នាំ​យក​មនុស្ស​ស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើភិក្ខុ​នោះ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារបស្សាវមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ មាន​ទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ​មានទ្វារមគ្គ​សត្វពុំទាន់​ស៊ី​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​មនុស្ស​ស្រីស្លាប់​(១នាក់) ដែល​មាន​ទ្វារមគ្គ សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​មនុស្សស្រី​ស្លាប់នោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ទេ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវនាំ​យក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពីរ តិរច្ឆាន​មាន​ភេទពីរ មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំង​នោះ)។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មាន​ភេទពីរ ដែល​នៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆាន​មានភេទ​ពីរដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​មាន​ភេទពីរ ដែល​ស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សខ្ទើយ។បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារ​មគ្គសត្វ​មិនទាន់​ស៊ីហើយ​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​ស្លាប់​ហើយមាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយច្រើន​ (នៅសល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានខ្ទើយ​ដែលស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គនោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យក​មនុស្សប្រុស។បេ។ អមនុស្ស​ប្រុស។បេ។ តិរច្ឆាន​ឈ្មោល មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូលអង្គជាត​(ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ នាំយក​តិរច្ឆានឈ្មោល ដែល​នៅភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​មាន​ទ្វារមគ្គសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវនាំ​យកតិរច្ឆាន​ឈ្មោលដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត​ភិក្ខុនោះ​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់​សំណាក់ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ ឬ​បស្សាវមគ្គ ឬ​មុខមគ្គ (របស់​ស្រី) ដែល​មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) ដែល​គ្មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យកមនុស្ស​ស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកស្រី​ដែល​ស្លាប់ហើយ​សត្វស៊ីហើយ​ដោយច្រើន (នៅ​សល់បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រី) ដែល​មានស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែលស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមាន​ភេទពីរ អមនុស្សមាន​ភេទពីរ តិរច្ឆាន​មានភេទពីរ មក​កាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជនទាំង​នោះ) ដែលមាន​ស្រោមទ្រនាប់​ក្តី អង្គជាត​ភិក្ខុមាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែលគ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មានភេទពីរ ដែលនៅ​ភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជាសត្រូវ​នាំយកតិរច្ឆាន​មានភេទពីរ​ដែលស្លាប់​ហើយសត្វ​ស៊ីហើយ​ដោយ​ ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែលគ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​តាមទ្វារ​មគ្គ (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ជន​ទាំងនោះ) ដែល​មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះ ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាតដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលនៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ សត្វ​មិនទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលស្លាប់​ហើយសត្វស៊ី​ហើយ​ ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​ឥតស្រោម​ទ្រនាប់​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានឈ្មោល) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គតិរច្ឆាន​ឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ ក្តី អង្គជាត​(របស់​ភិក្ខុ)ដែលមាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល)ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ក្តី។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។

[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់​សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​បញ្ចូល​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយកភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆាន​ញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពី តិរច្ឆាន​មានភេទ​ពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយ​ញុំាង​ទ្វាវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំងនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេក​លក់ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​តិរច្ឆាន​ឈ្មោល ដែលស្លាប់​ហើយ​សត្វស៊ី​ហើយដោយ​ច្រើន (នៅ​សល់បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆានឈ្មោល​នោះ) ឲ្យចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​របស់​ស្រីដែល​មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅ​ភ្ញាក់ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែល​ស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មាន​ភេទពីរ តិរច្ឆាន​មាន​ភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ជន​ទាំងនោះ) ដែលគ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជនទាំង​នោះ) មាន​ស្រោម​ទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​ឈ្មោល) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា ពួកស្តេចជាសត្រូវក្តី ពួកចោរ​ជាសត្រូវក្តី ពួកអ្នកលេង​ជាសត្រូវក្តី ពួកសត្រូវអ្នកពុះទ្រូងអារយកបេះដូងក្តី បណ្ឌិតគប្បីពោលឲ្យពិស្តារយ៉ាងនោះដែរចុះ។

[៤៥] ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយ​មគ្គ[3] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងអមគ្គ​ឲ្យចូល​ទៅដោយ​មគ្គ[4] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងមគ្គ​ឲ្យ​ចូលទៅ​ដោយ​អមគ្គ[5] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុញុំាង​អមគ្គ​ឲ្យចូល​ទៅ​ដោយ​អមគ្គ[6] ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែល​កំពុងដេកលក់ បើភិក្ខុ​នោះភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យវិនាស (គឺត្រូវផ្សឹកចេញ)ទាំងពីររូប។ បើភិក្ខុនោះ​ភ្ញាក់ឡើង ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យវិនាស​តែភិក្ខុ​ដែល​ប្រទូស្ត (គឺ​ភិក្ខុអ្នក​សេព​នោះ)។ ភិក្ខុ​សេព​មេថុនធម្ម​នឹង​សាមណេរ​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​សាមណេរ​នោះភ្ញា​ក់ឡើង ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវឲ្យ​វិនាស​តែភិក្ខុ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​ភិក្ខុ​ដែលកំពុង​ដេកលក់ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​សាមណេរ​ផងគ្នា​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវ​ឲ្យវិនាស​ទាំង​ពីររូប។ បើ​សាមណេរ​នោះ​ភ្ញាក់​ឡើង​ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។

[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ​ភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្តរវើរវាយ១ ភិក្ខុដែល​វេទនាគ្រប​សង្កត់១ អាទិកម្មិកៈ (គឺ​ភិក្ខុ​ដើមបញ្ញត្តិ)១។

របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។

វិនីតវត្ថុ

[៤៨] (មាតិកានុក្រម គឺបញ្ជីររឿង​តាមលំដាប់​ហូរហែ ដែលនឹង​សំដែង​តទៅ​ដូចមាន​ខាង​ក្រោម​នេះគឺ) រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺ​ភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូប​ឯទៀត​ក្នុង​ក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់​ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ។

[៤៩] សម័យនោះឯង ភិក្ខុ១រូបបាន​សេពមេថុនធម្មនឹង​ស្វាញី។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយ អញ​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ទើបភិក្ខុ​នោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិកហើយ។

[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ​ច្រើនរូប​នៅក្នុង​ក្រុងវេសាលី មិនបាន​លាសិក្ខា មិនបាន​ធ្វើឲ្យជាក់​ច្បាស់ថា​ខ្លួន​មាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម។ ភិក្ខុ​ទាំងអម្បាលនោះ​មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​រាល់គ្នា​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយ​ដឹង។ ភិក្ខុ​ទាំងនោះ ក៏ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកឯង​ទាំងអស់​គ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួន​ជាគ្រហស្ថ ហើយ​សេព​មេថុនធម្ម​ដោយគិតថា កាល​បើអញ​ធ្វើយ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥២] សម័យនោះឯង ភិក្ខុ១រូប​ធ្វើជាអ្នក​អាក្រាត ហើយ​សេព​មេថុនធម្ម​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញនឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៣] សម័យនោះឯង ភិក្ខុ១រូប​ស្លៀកស្បូវក្រង។បេ។ ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់​ដែលត្បាញ​ជារូប​ផ្លែឈើ ស្លៀកសម្ពត់​ដែលត្បាញ​ដោយសក់ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​រោមកន្ទុយសត្វ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​ស្លាបមៀម ស្លៀកស្បែកខ្លា​ដែល​នៅមាន​ទាំង​រោម​ទាំង​ក្រចក ហើយ​សេព​មេថុនធម្ម ដោយ​គិតថា កាលបើ​អញ​ធ្វើ​យ៉ាងនេះ អញ​នឹង​មិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៤] សម័យនោះឯង ភិក្ខុ១រូបជា​អ្នកប្រព្រឹត្ត​បិណ្ឌបាត បានឃើញ​នាង​ទារិកាម្នាក់​ដេក​នៅ​លើតាំង ក៏មាន​ចិត្តត្រេកអរ ហើយ​យក​មេជើង​(ខ្លួន) ទៅរុក​បញ្ចូល​ចំអង្គជាត​នាងទារិកា​នោះ។ នាង​ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៥៥] សម័យនោះឯង មាណពម្នាក់មាន​សេចក្តីប្រតិព័ទ្ធ ចាប់ចិត្ត​នឹង​ឧប្បលវណ្ណាភិក្ខុនី។ កាល​ដែល​ឧប្បលវណ្ណា​ភិក្ខុនី​ចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មាណព​នោះក៏ចូល​ទៅពួននៅ​ក្នុង​កុដិតូចចាំ។ លុះ​ដល់​ឧប្បលវណ្ណា​ភិក្ខុនី​ត្រឡប់​មកពី​បិណ្ឌបាត​វិញ ឆាន់​រួច​ហើយ ក៏លាង​ជើង​ហើយ​ចូល​ទៅក្នុង​កុដិ អង្គុយ​នៅលើ​គ្រែ។ ខណៈ​នោះ មាណពនោះ​ក៏ស្ទុះ​មក​សង្គ្រុប​ឧប្បលវណ្ណា​ភិក្ខុនី ហើយ​ប្រទូស្ត។ ឧប្បលវណ្ណា​ភិក្ខុនី​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយ​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក៏នាំ​សេចក្តី​នុ៎ះ​ទៅ​ក្រាបបង្គំ​ទូល​ចំពោះ​ ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧប្បលវណ្ណា​មិន​ត្រូវ​អាបត្តិ​ទេ ព្រោះ​មិនមាន​សេចក្តី​ត្រេកត្រអាល​ឡើយ។

[៥៦] សម័យនោះឯង ភិក្ខុ១រូប​ក្លាយភេទខ្លួន​ប្រែទៅជា​ស្រី។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំង​នោះ[7] និង​អនុញ្ញាត​ឲ្យនៅ​រួមជាមួយ​នឹងភិក្ខុនី​ទាំងឡាយ (ម្យ៉ាង​ទៀត) អាបត្តិ​ណា ជារបស់​ភិក្ខុ​ដែល​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំងនោះ ដើម្បី​ឲ្យភិក្ខុ​ដែល​ក្លាយភេទ​ជាស្រី​នោះនៅក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ បាន អាបត្តិ​ណាជា​របស់ភិក្ខុ​ដែលមិន​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ ភិក្ខុនី​នោះ​មិនត្រូវ​អាបត្តិ​ព្រោះ​អាបត្តិ​នោះ​ឡើយ។ សម័យ​នោះឯង ភិក្ខុនី​១រូប ក្លាយ​ភេទខ្លួន​ទៅជា​ប្រុស។ ភិក្ខុ​ទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំងនោះ និង​អនុញ្ញាត​ឲ្យ​នៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​ទួទៅ​ដល់ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំង​នោះ ដើម្បី​ឲ្យភិក្ខុនី​ដែល​ក្លាយភេទ​ខ្លួនជា​ប្រុសនោះ​នៅក្នុង​សំណាក់​ភិក្ខុ​ ទាំងឡាយ​បាន អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​មិនទួទៅ​ដល់​ភិក្ខុ​ទាំងឡាយ​ទេ (ភិក្ខុនី​នេះ) មិន​មាន​អាបត្តិ​ព្រោះ​អាបត្តិ​ទាំងនោះ​ឡើយ។

[៥៧] សម័យនោះឯងភិក្ខុ១រូប​សេពមេថុនធម្ម​នឹងមាតា​(របស់ខ្លួន) ដោយ​យល់ថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។បេ។ សេព​មេថុនធម្ម​នឹង​ធីតា​(របស់ខ្លួន)។បេ។ សេព​មេថុនធម្ម​នឹងប្អូនស្រី​(របស់ខ្លួន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទើប​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​សេព​មេថុនធម្ម​នឹងស្រី​ដែល​មាតាបិតា​ផ្សំផ្គុំ​ឲ្យអំពី​មុន។ ភិក្ខុ​នោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ​។

[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។ ភិក្ខុនោះ​មានសេចក្តី​អផ្សុក​បៀតបៀន ហើយបាន​យកអង្គជាត​ខ្លួន​មក​បៀម​នឹងមាត់។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង​ភិក្ខុ១រូប​មាន​អង្គជាតយារ​វែង។ ភិក្ខុ​នោះមាន​សេចក្តី​អផ្សុក​បៀតបៀន ក៏ចាប់​បំពត់​អង្គជាត​ខ្លួន​បញ្ចូល​ទៅក្នុង​វច្ចមគ្គ (គឺ​ទ្វារធំ) របស់​ខ្លួន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មាន​ដម្បៅជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅក្នុង​អង្គជាត​(សរីរ​នោះ) ហើយ​បន្ថយអង្គជាត​ចេញ​មក​វិញតាម​ដម្បៅ​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ឃើញ​សរីរ​មនុស្សស្លាប់។ ឯសរីរ​នោះ មាន​ដម្បៅ​ជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅ​ក្នុង​ដម្បៅ ហើយ​បន្ថយ​ចេញ​មកវិញ​តាម​អង្គជាតិ ដោយ​គិតថា កាល​បើ​អញធ្វើ​យ៉ាងនេះ អញ​នឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបគំនូរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​មាន​តម្រេក ហើយ​យក​អង្គជាត​(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបតុក្កតា​ស្រី​ដែល​ធ្វើដោយ ​ឈើ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែត្រឹម​អាបត្តិ​ទុក្កដ។

[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ ចេញពីក្រុងរាជគ្រឹះទៅបួស ហើយ​ដើរទៅ​តាមថ្នល់។ មាន​ស្រីម្នាក់​បាន​ឃើញ​ភិក្ខុ​នោះ ហើយ​ក៏និយាយ​ថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​បង្អង់១រំពេច​សិន ខ្ញុំព្រះករុណា​នឹង​ថ្វាយបង្គំ។ ស្រីនោះ​កាល​ដែល​ថ្វាយបង្គំ ក៏​សើយ​ស្បង់​ឡើង ហើយ​យកមាត់​ទៅបៀម​អង្គជាត​(របស់​ភិក្ខុ​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ​ទេ? ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​ទេ ព្រោះ​មិន​ត្រេកអរ។

[៦២] សម័នោះឯង មានស្រីម្នាក់បាន​ឃើញភិក្ខុ១រូប ហើយ​និយាយថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​លោកម្ចាស់​មក​សេព​មេថុន​ឯនេះ។ ភិក្ខុនោះ​និយាយ​ថា កុំនាង ការសេព​មេថុនធម្ម​នេះមិនគួរ​ទេ។ ស្រីនោះ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​និមន្ត​មក (កុំ​ប្រកែក) ខ្ញុំព្រះករុណា​នឹង​ព្យាយាម លោកម្ចាស់​មិនបាច់​ព្យាយាម​ទេ (នៅតែ​ស្ងៀម​បាន​ហើយ) សេព​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ទេ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​ស្រីនោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ស្រីម្នាក់​មាននាម​មិនប្រាកដ ឃើញ​ភិក្ខុ១រូប ហើយ​និយាយ​ថា បពិត្រ​លោកម្ចាស់ សូមនិមន្ត​លោក មកសេព​មេថុនធម្ម (នឹង​ខ្ញុំសិន)។ ភិក្ខុ​នោះឆ្លើយ​ថា កុំនាង អំពើ​នេះ​មិនគួរ​ទេ។ ស្រីនោះ​ក៏និយាយ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​មក សូម​លោកម្ចាស់​ព្យាយាម​ចុះ ខ្ញុំព្រះករុណា​មិន​ព្យាយាម​ទេ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យស្រី​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មានស្រី​ម្នាក់បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​បបួល​ថា បពិត្រ​លោកម្ចាស់ សូម​និមន្តមក​សេព​មេថុនធម្ម (នឹងខ្ញុំ​ព្រះករុណា​ឯនេះ)។ ភិក្ខុ​នោះ​ឆ្លើយថា កុំប្អូនស្រី អំពើ​នេះមិន​គួរទេ។ ស្រីនោះ​ក៏ពន្យល់​ថា បពិត្រ​លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ក្នុង​អង្គជាត​ខ្ញុំ រួច​បញ្ចេញ​អសុចិ​ទៅខាង​ក្រៅអង្គជាតិ​វិញ។បេ។ ព្យាយាម​ខាងក្រៅ​អង្គជាត ហើយ​បញ្ចេញ​អសុចិ​ទៅខាង​ក្នុង​អង្គជាត​វិញ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​ស្រីនោះ​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរ​ខ្មោចដែល​សត្វមិនទាន់​ស៊ី ហើយសេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​មិនទាន់ស៊ី​ច្រើនអន្លើ​ប៉ុន្មាន ហើយ​សេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​ចូលទៅ​កាន់ព្រៃ​ខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​ស៊ីច្រើន​អន្លើ ហើយ​សេព​មេថុនធម្ម​នឹង​សរីរខ្មោច​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាល​ខ្មោច​ដាច់ ក៏បញ្ច្រក​អង្គជាត (ខ្លួន) ឲ្យ​ចូលទៅ​ក្នុងមាត់​ដែល​បើកហា ឲ្យប៉ះ​ទង្គិច​(ក្នុងមាត់​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាលខ្មោច​ដាច់ ហើយ​បញ្ច្រក​អង្គជាត​(ខ្លួន) ទៅ​ក្នុងមាត់​ខ្មោច​ដែល​បើកហា មិន​ឲ្យប៉ះ​ទង្គិច​(ក្នុង​មាត់នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ចិត្តប្រតិព័ទ្ធ​ស្រឡាញ់​ស្រី​ម្នាក់។ ស្រីនោះ​ធ្វើកាល​កិរិយា​ទៅ​ហើយ គេនាំ​ខ្មោច​យកទៅ​ចោលក្នុង​ព្រៃស្មសាន[8]។ ឆ្អឹង​ទាំងឡាយ (នៃ​ខ្មោចស្រី​នោះ) ក៏ខ្ចាត់​ខ្ចាយ​រាត់រាយ។ គ្រានោះ ភិក្ខុនោះ​ទៅកាន់​ព្រៃខ្មោច ហើយ​ប្រមូល​ឆ្អឹងទាំងឡាយ​យក​មក​ដំរៀប ហើយ​បញ្ចូលអង្គជាត​(ខ្លួន)​ទៅក្នុង​និមិត្ត(នៃរាង​ឆ្អឹងនោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្ម​នឹងនាគី (នាគញី)។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​១រូបសេព​មេថុនធម្ម​នឹង​យក្ខិនី។ បេ។ សេព​មេថុនធម្ម​នឹង​ស្រីប្រេត។បេ។ សេព​មេថុនធម្ម​នឹង​មនុស្សខ្ទើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិបារាជិក​ហើយ។

[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយ​សាបសូន្យ (គឺមាន​រោគស្ពឹក)។ ភិក្ខុនោះ​ក៏សេពមេថុនធម្ម​ដោយ​គិតថា អញមិន​ដឹងសេចក្តី​សុខទុក្ខ អាបត្តិ​នឹងមិនមាន​ដល់អញ​ឡើយ។បេ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​សោះសូន្យ​នោះ ទោះបីដឹង​(សេចក្តី​សុខ​ទុក្ខ)​ក្តី មិន​ដឹងក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៦] សម័យនោះឯង មានភិក្ខុ១រូប គិតថា​អញនឹងសេពមេថុនធម្មនឹង​ស្រី គ្រាន់តែយក​ដៃទៅចាប់​ពាល់ ក៏​មាន​សេចក្តី​ក្តៅក្រហាយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៧] សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ទីសម្រាក​ក្នុងវេលាថ្ងៃ ក្នុងព្រៃ​ជាតិយាវន ជិត​នគរភទ្ទិយ ហើយ​សឹង​លក់​ទៅ។ ឯអវយវៈ​តូច​ធំ​របស់ភិក្ខុ​នោះ មាន​ខ្យល់បក់​មក​ឧបត្ថម្ភ (នាំឲ្យ​លោកនោះ​សឹងលក់​ស៊ប់)។ មាន​ស្រីម្នាក់​ឃើញ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ស្រេច​ហើយ​ក៏ចៀស​ចេញ​ទៅ។ ភិក្ខុ​នោះ​(ភ្ញាក់​ឡើង) ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្ម​ដោយ​អាការ​៥យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្មដោយ​អាការ៥​យ៉ាងនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ អង្គជាត​គួរ​ដល់កម្ម ព្រោះ​តម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ មិនមែន​ជាទី​ឱកាស​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះជា​អរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឥតមាន​ត្រូវ​អាបត្តិ​អ្វី​ឡើយ។

[៦៨] សម័យនោះឯង មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មានស្រី​គង្វាលគោ​ម្នាក់ឃើញ​ហើយ ទៅអង្គុយ​សង្កត់ពីលើ​អង្គជាតភិក្ខុ​នោះ។ ភិក្ខុ​នោះ កាល​អង្គជាត​កំពុងតែចូល​ទៅ ក៏ត្រេកអរ ចូល​ស៊ប់ទៅ​ហើយ ក៏ត្រេកអរ ស្ថិតនៅ​ខាងក្នុង ក៏ត្រេកអរ បន្ថយ​ចេញ​មកវិញ ក៏ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូបទៅកាន់​ទីសម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មាន​ស្រីគង្វាល​ពពែ​ម្នាក់​បានឃើញ​ភិក្ខុ​នោះ។បេ។ មាន​ស្រីអ្នក​រកឧស​ម្នាក់​បាន​ឃើញ​ភិក្ខុនោះ។បេ។ មាន​ស្រីអ្នក​នាំអាចមន៍គោម្នាក់​បាន​ឃើញ​ភិក្ខុនោះ ក៏​ទៅអង្គុយ​សង្កត់ពី​លើអង្គជាត។ ភិក្ខុ​នោះ កាលដែល​អង្គជាត​កំពុងតែចូល​ទៅ ត្រេកអរ ចូលស៊ប់​ទៅហើយ ត្រេកអរ ស្ថិតនៅ​ខាងក្នុង ត្រេកអរ បន្ថយ​ចេញមក​វិញ ត្រេកអរ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​ព្រៃមហាវន ទៀប​នគរវេសាលី ហើយ​សឹងលក់​ទៅ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយសង្កត់​ពីលើ​អង្គជាត លុះធ្វើ​កិច្ចសម្រេច​ហើយ ក៏មក​ឈរសើច​ជិត​ភិក្ខុនោះ។ ភិក្ខុ​នោះភ្ញាក់​ឡើង ហើយ​និយាយ​ទៅនឹង​ស្រី​នោះ​ថា អំពើនេះ​ជាអំពើ​របស់​នាងឬ។ ស្រី​នោះ​ឆ្លើយថា ករុណា​លោកម្ចាស់ អំពើ​នេះជាអំពើ​របស់ខ្ញុំ​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ដឹងដែរ​ឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹងទេ។ ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងកាល​បើមិន​ដឹង មិនមាន​អាបត្តិ​ទេ។ សម័យ​នោះ មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយសឹង​លក់ផ្អែក​នឹង​ដើមឈើ​មួយ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុនោះ ក៏ក្រោក​ឡើង​ដោយ​រហ័ស។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​បុណ្យទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​កាល​បើមិន​ត្រេកអរ មិនត្រូវ​អាបត្តិ​ទេ។ សម័យ​នោះ មាន​ភិក្ខុ​១រូប​ទៅកាន់​ទីសម្រាក​ក្នុង​វេលាថ្ងៃ​ក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយ​សឹងលក់​ផ្អែកនឹង​ដើមឈើ១។ មាន​ស្រីម្នាក់​ឃើញហើយ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុ​នោះ ក៏ធាក់​ច្រាន (ឲ្យ​ស្រីនោះ) ខ្ទាត​ចេញទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នក​ត្រេកអរ​ឬទេ។ ភិក្ខុនោះ​ក្រាបទូល​វិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​កាលបើ​មិន​ត្រេកអរ មិន​មាន​អាបត្តិ​ទេ។

[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​កូដាគារសាលា ព្ធដ៏ព្រៃ​មហាវន ជិត​នគរវេសាលី បើកទ្វារ​ហើយ ចូលទៅ​សឹង។ អវយវៈ​តូចធំរបស់​ភិក្ខុនោះ មានខ្យល់​បក់មក​ឧបត្ថម្ភ (នាំឲ្យ​សឹង​លក់ស៊ប់)។ សម័យ​នោះ មានស្រី​ទាំងឡាយ​ច្រើនគ្នា មាន​ប្រាថ្នា​នឹង​ទៅវត្ត ទើបកាន់​នូវគ្រឿង​ក្រអូបខ្លះ ផ្កា​កម្រងខ្លះ ដើរទៅ​កាន់អារាម។ គ្រានោះ ស្រី​ទាំងអស់​នោះ បានឃើញ​ភិក្ខុនោះ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ដរាប​ដល់​ហើយស្រេច ទើប​និយាយ​ថា ឱហ្ន៎ ភិក្ខុនេះ ជា​បុរសឧសភៈ ដូច្នេះ​ហើយ លើក​ឡើងនូវ​គ្រឿង​ក្រអូប និង​ផ្កាកម្រង ហើយ​ក៏ដើរ​ចៀសចេញ​ទៅ។ ភិក្ខុនោះ​ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់មាន​ព្រះពុទ្ធដីកា​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ដោយ​អាការ៥​យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម ដោយ​អាការ​៥យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ព្រោះតម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ ជា​ទីតាំង មិនមែន​ជា​ឱកាស​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​ជាអរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​មិនមាន​អាបត្តិ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ កាល​ដែល​សឹង​សម្ងំ​ក្នុង​វេលាថ្ងៃ ត្រូវ​បិទទ្វារ ហើយ​សិម​សឹង​សម្ងំចុះ។

[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់​សប្តិឃើញថា សេព​មេថុនធម្ម​នឹងនាង​បុរាណទុតិយិកា ហើយគិត​ថាខ្លួនអញ​មិនមែន​ជា​សមណទេ អញ​នឹង​សឹកទៅ​វិញ ដូច្នេះ ហើយ​ដើរទៅកាន់​ជនបទ​ឈ្មោះភារុកច្ឆកៈ ក៏បាន​ឃើញ​ព្រះឧបាលិ​ដ៏មាន​អាយុ​ក្នុង​ទីពាក់​កណ្តាល​ផ្លូវ ហើយ​និយាយ​ប្រាប់រឿង​នុ៎ះ។ ព្រះឧបាលិថេរ​ដ៏មាន​អាយុ​បានប្រាប់​យ៉ាង​នេះថា ម្នាល​អាវុសោ ឥត​មានអាបត្តិ​អ្វីដោយ​ចំណែក​នៃយល់សប្តិ​នោះទេ។

[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មានសេចក្តី​យល់ឃើញ​យ៉ាងនេះថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះថា​ឲ្យនូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោកនិមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាងសុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមកព្យាយាម​ត្រង់ចន្លោះ​ភ្លៅចុះ កាលបើ​លោក​ព្យាយាម​ដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​នោះ។ ទើប​ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​សង្ឃាទិសេស។ សម័យ​នោះ ក្នុងក្រុង​រាជគ្រឹះ មាន​ឧបាសិកាម្នាក់​ឈ្មោះសុបព្វា ជាស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ។ នាង​មានសេចក្តី​យល់​ឃើញ​យ៉ាងនេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះឈ្មោះ​ថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោកម្ចាស់ សូមលោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាង​សុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់ចន្លោះ​ម្រាមដៃចុះ។បេ។ លោកម្ចាស់ សូមលោក​និមន្ត​មកចុះ ខ្ញុំព្រះករុណា​នឹងព្យាយាម​ឲ្យចេញ​ទឹកសុក្កៈ​ដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​នោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមាន​សេចក្តីជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់ឃើញ​ដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះ​ថាឲ្យ​នូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោក​ម្ចាស់ សូម​លោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិន​គួរទេ។ នាង​សទ្ធា​ពោលថា លោកម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ភ្លៅ​ចុះ កាល​បើដូច្នេះ លោក​នឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យ​នោះទៅ។ ទើប​ភិក្ខុ​នោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់​ឃើញដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះ​ឈ្មោះថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​នាងបាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោក​និមន្តមក​សេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិនគួរ​ទេ។ នាង​សទ្ធា​ពោល​ថា លោកម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ម្រាម​ដៃចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកចុះ ខ្ញុំ​ព្រះករុណា​នឹង​ព្យាយាម​ឲ្យចេញ​ទឹកសុក្កៈដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោក​នឹងមិន​មាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យនោះ​ទៅ។ ទើប​ភិក្ខុនោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៥] សម័យនោះ ពួកលិច្ឆវិកុមារ​ក្នុងក្រុងវេសាលី​នាំភិក្ខុ១រូបទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងភិក្ខុនី។ បើ​អ្នកទាំងពីរ​មានសេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​គប្បីឲ្យអ្នក​ទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរមិន​មាន​អាបត្តិ​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារនាំ​ភិក្ខុ១រូប​ទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយនឹង​សិក្ខមានា។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងសាមណេរី។ បើអ្នក​ទាំងពីរ​ត្រេកអរ​ដូចគ្នា​ហើយ សង្ឃត្រូវ​ឲ្យអ្នកទាំង​ពីរសឹក​ចេញ។ បើអ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរឥត​មាន​អាបត្តិ​ឡើយ។

[៧៦] សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិនគាប់​ជាមួយ​នឹងស្រីវេស្យា។បេ។ ឲ្យធ្វើមោះ​មិនគាប់ជាមួយ​នឹងមនុស្សខ្ទើយ។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងស្រីគ្រហស្ថ។ បើ​ភិក្ខុមាន​សេចក្តី​ត្រេកអរ សង្ឃត្រូវ​ឲ្យភិក្ខុ​(នោះ)​សឹក​ចេញ។ បើភិក្ខុ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ ភិក្ខុនោះ ក៏​ឥតមាន​អាបត្តិ​អ្វី​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិន​គាប់ចំពោះ​គ្នា​នឹងគ្នា។ បើ​អ្នកទាំង​ពីរមាន​សេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​ត្រូវឲ្យ​អ្នកទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នក​ទាំងពីរ​ឥត​មាន​អាបត្តិ​ឡើយ។

[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួស​ខាងឯចាស់ និមន្ត​ទៅសួរភរិយា​ដែលជា​គូស្រករ (របស់​ខ្លួន) ពីដើម។ ឯភរិយា​ក៏និយាយ​ថា បពិត្រលោក​ដ៏ចម្រើន លោកចូរ​និមន្តសឹក​ចេញទៅ ថាហើយ​ក៏ស្ទុះ​ទៅចាប់។ ភិក្ខុនោះ​ថយដោះ​ខ្លួន ក៏ដួល​ផ្ងារទៅ​ក្រោយ។ ភរិយាចាស់​ក៏ឡើង​ជិះអង្គុយ​សង្កត់​ពីលើ​អង្គជាត។ ទើប​ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ ហើយ​បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​បានត្រេកអរ​ដែរឬ។ ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបាន​ត្រេកអរ​ទេ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនបាន​ត្រេកអរ មិន​ត្រូវ​អាបត្តិ​ទេ។

[៧៨] សម័យនោះឯង មានភិក្ខុមួយរួប​នៅក្នុងព្រៃ។ មាន​កូនម្រឹគ១ ដើរមក​កាន់ទីដែល​ភិក្ខុនោះ​កំពុងបន្ទោរបង់​បស្សាវៈ ហើយ​ផឹកនូវ​បស្សាវៈ រួចបៀម​នូវអង្គជាត​ដោយ​មាត់វា។ ភិក្ខុនោះ​ក៏មាន​សេចក្តី​ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ក៏​ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

បឋមបារាជិក ចប់។
 1. សំដៅ​ភិក្ខុ​ដែលកំពុង​បង្ហាញ​ក្តី សាកសួរ​ក្តី រៀនក្តី ទន្ទេញ​ក្តី ពណ៌នា​ក្តី នូវ​បាឡីសូត្រ​លាសិក្ខា គឺសូត្រ​បាឡីសឹក។
 2. សំដៅ​ភិក្ខុ​ដែលមិន​បញ្ចេញ​វចីភេទ​ឲ្យអ្នក​ដទៃឮ
 3. គឺភិក្ខុញុំាង​អង្គជាតិរបស់​ខ្លួនឲ្យចូល​ទៅតាម​ទ្វារមគ្គទាំង៣ ទ្វារមគ្គ​ណាមួយ។
 4. គឺបញ្ចូល​អង្គជាត​ទៅតាម​ទ្វាមគ្គ ហើយ​បន្ថយ​អង្គជាត​ចេញតាម​មុខដំបៅ​ដែលមាន​ជុំវិញ​ទ្វារមគ្គ​នោះ។
 5. គឺបញ្ចូល​អង្គជាត​ទៅតាម​មុខដំបៅ ហើយ​បន្ថយ​ចេញតាម​ទ្វារមគ្គ​វិញ។
 6. គឺបញ្ចូល​អង្គជាត​ទៅតាម​មុខ​ដំបៅមួយ ហើយ​បន្ថយ​ចេញ​តាមមុខ​ដំបៅ​ផ្សេង​វិញ។
 7. គឺ​ទ្រង់​អនុញ្ញាត​ មិនបាច់​ឲ្យសូម​ឧបជ្ឈាយ៍ និង​ឧបសម្បទា​ជា​ថ្មីទៀត វស្សា​ក៏មិន​បាច់ឲ្យ​រាប់​ជាថ្មី ត្រូវ​រាប់​តាំង​ពី​ឧបសម្បទា​ជា​ភិក្ខុ​នោះ​មក​ដដែល។
 8. ស្មសាន គឺព្រៃ​សម្រាប់ចោល​ខ្មោច ជាពាក្យ​សំស្ក្រឹតឲ្យ​អានថា ស្មៈសានៈ ដែលអាន​ក្លាយ​មកថា សំសាន។ ពាក្យ​បាលី​ថា សុសាន។
« Last Edit: May 14, 2017, 11:56:00 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[vin.par.pj.02] ២. ទុតិយបារាជិកំ
« Reply #3 on: February 01, 2017, 03:17:22 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បារាជិកកណ្ឌេ ទុតិយសិក្ខាបទំ

អទិន្នាទាន បឋមភាណវារៈ

[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មាន​ព្រះភាគ ទ្រង់គង់​នៅលើ​ភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ ក៏​ក្នុង​សម័យ​នោះ មានភិក្ខុ​ច្រើនរូប​ជាមិត្ត​សម្លាញ់ គ្រាន់​តែ​ជួប​ឃើញ​គ្នាខ្លះ ជាមិត្ត​សម្លាញ់​នៅ​រួបរួម​ជា​មួយ​គ្នាខ្លះ ធ្វើ​កុដិប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ ហើយ​ចាំ​វស្សា (នៅ​នោះ)។ មាន​ភិក្ខុ១រូប ឈ្មោះ​ធនិយ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង ធ្វើ​កុដិ​តូចប្រក់​ដោយ​ស្មៅ ហើយ​ចាំវស្សា​នៅនោះ​ដែរ។ គ្រានោះ ភិក្ខុ​ទាំងនោះ លុះចាំ​វស្សា​គ្រប់៣ខែ​ហើយ ក៏រុះរើ​កុដិ​ស្មៅ​នោះ ហើយ​រៀបចំ​ទុកដាក់​ស្មៅ និងឈើ (តាម​ដោយឡែក​ស្រួល​បួល) ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក។ ចំណែក​ខាង​ឯធនិយភិក្ខុ​ដ៏មាន​អាយុជា​កូនស្មូនឆ្នាំង ក៏នៅ​តែក្នុង​ទីនោះ​អស់​វស្សានរដូវ ហើយ​នៅអស់​ហេមន្តរដូវ និង​គិម្ហរដូវ​ក្នុង​ទីនោះ (តទៅ​ទៀត)។ គ្រានោះ កាល​ដែល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និង​ពួកអ្នក​រកឧស នាំគ្នា​រុះកុដិ​ប្រក់ដោយ​ស្មៅ​(របស់​ធនិយភិក្ខុ) ហើយ​ប្រមូល​យកស្មៅ និងឈើ​ទៅអស់។ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង ក៏រក​ស្មៅ និងឈើមក ហើយសង់​កុដិប្រក់​ដោយស្មៅ​ជាគំរប់ពីរ​ដង។ កាល​ធនិយភិក្ខុដ៏​មានអាយុជា​កូនស្មូនឆ្នាំង ចូល​ទៅបិណ្ឌបាត​ក្នុងស្រុក ពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស ក៏រុះ​កុដិស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅទៀត​ជាគំរប់ពីរ​ដង។ ធនិយភិក្ខុ​ដ៏មាន​អាយុជាកូន​ស្មូនឆ្នាំង ក៏​រកស្មៅ និង​ឈើមក ហើយ​សង់កុដិ​ស្មៅជា​គំរប់បី​ដង។ កាល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក ពួក​អ្នក​រកស្មៅ និង​ពួកអ្នក​រកឧស ក៏រុះកុដិ​ស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​ទៀត ជាគំរប់​បីដង។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ត្រិះរិះថា កាល​អញចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស​មករុះរើ​កុដិ ហើយយក​ស្មៅ និងឈើ​ទៅអស់ ដរាប​អស់វារៈ​បីដង​ហើយ ឯខ្លួនអញ​ជាអ្នក​សិក្សា​រៀនសូត្រ​ដោយ​ពេញលេញ ឥត​មានខ្វះខាត​ដោយសិល្បសាស្ត្រ​ណាមួយ​ឡើយ បានចេះ​ប្រាកដ​ក្នុងសិល្បសាស្ត្រ​ខាងការងារ​ស្មូនឆ្នាំង​ក្នុងសំណាក់​ គ្រូអាចារ្យ​របស់ខ្លួន​មកហើយ​ដែរ បើ​ដូច្នោះ មាន​តែអញ​ត្រូវជាន់ដី​ដោយខ្លួន​ឯង ហើយ​ធ្វើកុដិ​តូច១ ឲ្យ​សុទ្ធដោយដី​ទាំងអស់។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកូនស្មូនឆ្នាំង ក៏​ជាន់ដី​ដោយ​ខ្លួនឯង ហើយ​ធ្វើកុដិតូច​ដោយដីសុទ្ធ​ទាំងអស់ រួចហើយ​យកស្មៅ ឧស និងអាចមន៍គោ​មកដុតកុដិ​នោះ (ដើម្បី​ឲ្យឆ្អិន)។ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូច​ជាពណ៌​នៃ​សត្វមេភ្លៀង។ កុដិ​នោះ (កាល​បើមាន​ខ្យល់បក់​មកត្រូវ ក៏មាន​សម្លេង​លាន់ឮ) បីដូច​ជាសម្លេង​កណ្តឹង។ គ្រានោះ​ឯង ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ កាល​យាងចុះ​ពីភ្នំគិជ្ឈកូដ​ជាមួយនឹង​ភិក្ខុច្រើនរូប ទ្រង់​ទតទៅឃើញ​កុដិនោះ មាន​ទ្រង់ទ្រាយល្អ​គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម លុះទត​ហើយ ទើប​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយមាន​ព្រះបន្ទូល​ថា ម្នាល​ភិក្ខុទាំងឡាយ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់មើល គួរឲ្យកើត​សេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូចជា​ពណ៌នៃ​សត្វមេភ្លៀង​ឬអ្វី។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងគ្រា​ នោះ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ (ការងារ) របស់​មោឃបុរស​នោះជាការងារ​មិនសមគួរ មិនមាន​ទំនង មិនមាន​បែបផែន មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ហេតុដូចម្តេច​ក៏បានជា​មោឃបុរស​នោះជាន់​ដីដោយ​ខ្លួន​ឯង ហើយ​ធ្វើកុដិ​សុទ្ធដោយ​ដីទាំងអស់ (ដូច្នោះ) ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ករុណា សេចក្តី​អនុគ្រោះ និងសេចក្តី​មិនបៀតបៀន​ដល់ពួក​សត្វមាន​ជីវិត ទំនង​ជាមិនមាន​ដល់មោឃបុរស​នោះទេដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ទៅទំលាយ​កុដិនោះ​ចេញ កុំឲ្យ​បណ្តាជន​ជាខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណជាតិ​ទៀត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើកុដិ​ឲ្យសុទ្ធដោយដី​ទាំងអស់ទេ បើ​ភិក្ខុ​ណាធ្វើ ភិក្ខុនោះ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះ​នៅក្នុងទីណា នាំគ្នា​ចូលទៅ​ក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏​វាយ​បំបាក់​កុដិនោះ​ទៅ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង សួរភិក្ខុ​ទាំងនោះ​ថា នែលោក​ទាំងឡាយ ចុះហេតុអ្វី​បានជាលោក​នាំគ្នាមក​វាយបំបាក់​កុដិខ្ញុំ​ដូច្នេះ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាល​អាវុសោ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់ត្រាស់​ឲ្យវាយ​បំបាក់។ ធនិយភិក្ខុ​ឆ្លើយតប​ថា អើ លោកដ៏មាន​អាយុទាំងឡាយ បើ​ព្រះដ៏មាន​ព្រះភាគ​ជា​ធម្មសាមី ទ្រង់​ត្រាស់ឲ្យ​វាយ​បំបាក់ និមន្ត​វាយ​បំបាក់ចុះ។

[៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ​មានសេចក្តី​ត្រិះរិះថា កាលដែល​អញចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករកស្មៅ និង​ពួកអ្នក​រកឧសមករុះកុដិ​ដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និងឈើ​អស់ទៅ ដរាប​អស់វារៈ​បីដង កុដិ​ដែលអញ​ធ្វើ​ហើយឲ្យ​សុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​ចេញអស់ មាន​បុរសអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំង[1] ហ្លួង (១នាក់) អញ​ធ្លាប់​ស្គាល់​ដែរ បើដូច្នោះ​មានតែអញ​ត្រូវសុំឈើ​នឹងអ្នក​ដែលកាន់​កាប់ថែរក្សា​ឈើក្នុង​ ឃ្លាំងរបស់​ស្តេច ហើយ​ធ្វើកុដិ​ដោយ​ឈើវិញ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ក៏​ចូលទៅរក​អ្នកកាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច លុះ​ចូល​ទៅដល់​ហើយ ក៏​និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំងរបស់​ស្តេច​នោះ​ថា ម្នាលអ្នក​ដ៏មានអាយុ កាល​អាត្មាចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និងពួក​អ្នករក​ឧសមករុះ​កុដិដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​អស់ (តែ​ដូច្នេះ​ឯង) អស់វារៈ​បីដង​ហើយ កុដិ​ដែលអាត្មា​ធ្វើហើយ​ឲ្យសុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​បំបែក​ចេញ​អស់ នែអ្នក​ដ៏មានអាយុ ចូរអ្នក​ប្រគេន​ឈើមក​អាត្មា ៗចង់​ធ្វើ​កុដិឈើ។ អ្នកកាន់​កាប់ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន ឈើ​ដែលខ្ញុំ​ករុណាល្មម​គួរសម​នឹងប្រគេន​លោកម្ចាស់​នោះ គ្មាន​ទេ មាន​តែឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ដែលទុក​ប្រយោជន៍​ ការពារអន្តរាយ លោក​ម្ចាស់ បើព្រះរាជា​ទ្រង់ត្រាស់​ឲ្យប្រគេន (មាន​អ្វី) លោកម្ចាស់​ឲ្យគេ​មកនាំយក​ទៅចុះ។ ធនិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ សេ្តច​ប្រគេន​ហើយតើ។ លំដាប់​នោះ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់​ស្តេច​គិតថា សមណៈ​ទាំងនេះជា​សក្យបុត្ត ជាអ្នក​ប្រព្រឹត្ត​នូវធម៌ មាន​សេចក្តី​ប្រព្រឹត្ត​ស្មើជាប្រក្រតី មាន​កិរិយាប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ លោក​និយាយ​តែពាក្យ​ពិត លោកជា​អ្នកមាន​សីល និងមានធម៌​ដ៏ល្អ សូម្បី​ស្តេចក៏ជ្រះថ្លា​នឹងសមណៈ​ទាំងនេះ​ពេញទី (បើ​ដូច្នេះ) របស់​ដែលគេ​មិនទាន់​ឲ្យ លោក​មិនគួរ​នឹងនិយាយ​ថាគេឲ្យ​ទេ (លុះ​គិតដូច្នេះ​ហើយ) ក៏​និយាយ​នឹងធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ឲ្យគេមក​នាំយកឈើ​នោះទៅ​ចុះ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ឲ្យមនុស្ស​កាត់ឈើ​នោះជាកំណាត់​ តូចកំណាត់​ធំ ហើយ​ឲ្យ​ដឹកនាំ​យកទៅ​ដោយ​រទេះ​ទាំងឡាយ ហើយ​បាន​ចាត់ចែង​ធ្វើកុដិឈើ។

[៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ​ក្នុងដែនមគធៈ កាលដើរ​ពិនិត្យត្រួតត្រា​មើលការងារ​ក្នុងក្រុង​រាជគ្រឹះ ក៏ចូល​ទៅរកអ្នក​កាន់កាប់​ថែរក្សាឈើក្នុង​ឃ្លាំងរបស់​សេ្តច លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេចនោះ​ថា នែ​នាយឈើ ព្រះរាជទ្រព្យ​ឯណា​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ឈើនោះ​នៅឯណា។ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកជាម្ចាស់ ឈើ​នោះស្តេច​បានប្រគេន​ទៅ​ធនិយភិក្ខុ​ជាម្ចាស់​ជាកូន​ស្មូនឆ្នាំង​ហើយ។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជា​មហាមាត្យ​ក្នុង​ដែនមគធៈ​មានសេចក្តី​តូចចិត្ត (ដោយ​គិត) ថា ចុះ​ហេតុអ្វី​ក៏បានជា​ស្តេច​ប្រគេន​ឈើព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ទៅ​ធនិយភិក្ខុ​ជាកូន​ស្មូនឆ្នាំង​វិញ។ គ្រានោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ ក្នុង​ដែនមគធៈ ចូល​ទៅក្នុង​ទីដែល​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​គង់នៅ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ទូល​ថា បានឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ព្រះអង្គ​ទ្រង់ប្រគេន​ទៅ​ធនិយភិក្ខុ​មែនឬ។ ព្រះបាទ​ពិម្ពិសារ​សួរថា អ្នកណា​និយាយ​យ៉ាងនេះ។ មហាមាត្យ​ឆ្លើយថា បពិត្រ​ព្រះសម្មតិទេព អ្នក​កាន់កាប់​ថែរក្សា​ឈើ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នកឯង​ឲ្យមនុស្ស​ទៅនាំអ្នក​កាន់កាប់​ថែរក្សា​ឈើមក​មើល។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ​ក្នុង​ដែនមគធៈ ក៏ឲ្យ​មនុស្ស​ទៅ​ចាប់ចង​អ្នក​កាន់កាប់​ថែរក្សា​ឈើ​ហើយ​នាំ​មក។

[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង បានឃើញ​អ្នកកាន់កាប់​ថែរក្សាឈើ ដែល​ជាប់ក្តី ហើយ​គេកំពុង​បណ្តើរទៅ លុះ​ឃើញ​ហើយ ក៏សួរ​អ្នកកាន់​កាប់​ថែរក្សាឈើ​នោះថា ចុះ​ហេតុអ្វី​អាវុសោ បាន​ជាអ្នក​ត្រូវគេ​ចង​បណ្តើរ​ទៅដូច្នេះ។ អ្នក​កាន់កាប់​ថែរក្សាឈើ​ឆ្លើយថា បពិត្រ​លោក​ដ៏ចំរើន ព្រោះ​រឿង​ឈើ​នោះ។ ធនិយភិក្ខុ​ឆ្លើយថា អាវុសោ អ្នក​ទៅចុះ អាត្មា​នឹងទៅ​ដែរ។ អ្នកកាន់​កាប់ថែរក្សា​ឈើឆ្លើយ​ថា លោកម្ចាស់​គួរមក ខ្ញុំព្រះករុណា​លំបាក​មុនហើយ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ក៏ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​នៃព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែល​គេបាន​ក្រាល​ប្រគេន។ វេលា​នោះ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ ក៏ចូល​ទៅត្រង់​កន្លែងដែល​ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកុម្ភការបុត្រ​គង់នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ហើយ​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ គង់​ក្នុងទី​ដ៏សមគួរ​ហើយ ទើប​ទ្រង់មាន​ព្រះបន្ទូល​សួរធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន បាន​ឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុកបម្រុង​ការពារ​អន្តរាយ ខ្ញុំ​បានប្រគេន​លោក​ពិតមែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ ពិត​មែន។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ធម្មតា​យើងជាស្តេច​មានកិច្ច​ច្រើន ការងារ​ដែលត្រូវ​ធ្វើក៏មាន​ច្រើន បើទុក​ជាយើង​ឲ្យមែន ក៏នឹក​មិនឃើញ​ដែរ ហេតុនេះ​សូមលោក​រំលឹក​ខ្ញុំផង។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ សូម​ព្រះអង្គ​ទ្រង់រំពឹង​ទៅមើល កាល​ដែល​ទ្រង់ទើប​បានរាជាភិសេក​នោះ ទ្រង់មាន​ព្រះបន្ទូល មាន​សភាព​យ៉ាងនេះ​ថា ស្មៅ ឈើ និងទឹក ខ្ញុំបាន​ឲ្យហើយ ដល់​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ៗចូរ​ប្រើប្រាស់ (នូវ​ស្មៅ​ឈើ និងទឹក​នោះ​ចុះ)។ ព្រះបាទ​ពិម្ពិសារ​មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំនឹក​ឃើញហើយ (ប៉ុន្តែ​ថា) សមណៈ និងព្រាហ្មណ៍​ទាំងឡាយ​ដែលមាន​សេចក្តី​អៀនខ្មាស សេចក្តី​សង្ស័យ និងមាន​សេចក្តី​ប្រាថ្នា​ក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍​ទាំងនោះ រមែង​កើតមាន​សេចក្តី​សង្ស័យក្នុង​ហេតុនីមួយ​សូម្បី​តែបន្តិច​បន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំ​និយាយ​ថាឲ្យនោះ គឺ​ឲ្យចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹក​នោះឯង ដែល​មានក្នុង​ព្រៃឥត​មានអ្នក​ណាហួង​ហែង​ឡើយ បពិត្រ​លោកដ៏ចំរើន លោក​សំគាល់អាង​ដោយហេតុ​បន្តិចបន្តួច​នោះ ដើម្បី​នាំយកឈើ​ដែលគេ​មិនបាន​ឲ្យយ៉ាងនេះ មនុស្ស​ទាំងឡាយ​ប្រហែល​ដូចខ្ញុំ​នឹងសម្លាប់ ឬចង ឬ​បំបរបង់ នូវ​សមណៈ ឬព្រាហ្មណ៍ ដូចម្តេច​កើត បពិត្រ​លោកដ៏ចំរើន សូម​លោកនិមន្ត​ទៅចុះ លោករួច (ទោស) ហើយ​ដោយសារ​រោម (គឺភេទ​នៃបព្វជិត) លោក​កុំធ្វើ​យ៉ាងនេះ​ទៀតឡើយ។

[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់​ថា សមណៈជាសក្យបុត្ត​ទាំងនេះគ្មាន​សេចក្តី​អៀនខ្មាស ជាអ្នក​ទ្រូស្តសីល និយាយ​កុហក គួរណាស់​តែសមណៈ​ទាំងនេះ​ប្រព្រឹត្ត​នូវធម៌ មានសេចក្តី​ប្រព្រឹត្តស្មើ​ជាប្រក្រតី និងប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ និយាយ​ទៀងត្រង់ មាន​សីល និងមាន​ធម៌ល្អ ទើប​នឹងប្តេជ្ញា (ខ្លួន​ជាសមណៈ​បាន) ភាវៈនៃ​សមណៈ​របស់លោក​ទាំងនេះគ្មាន​ទេ ភាវៈនៃធម៌​ដ៏ប្រសើរ​របស់លោក​ទាំងនេះគ្មាន​ទេ សាមញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ ព្រហ្មញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់​លោកទាំង​នេះនឹង​មាន​មកអំពី​ឯណា ព្រហ្មញ្ញគុណ​របស់​លោក​ទាំងនេះ​នឹង​មានមក​អំពី​ឯណា លោក​ទាំងនេះ​ប្រាសហើយ​ចាក​សាមញ្ញគុណ លោក​ទាំងនេះ​ប្រាសហើយ​ចាក​ព្រហ្មញ្ញគុណ សមណៈ​ទាំងនេះ​ហ៊ានបញ្ឆោត​ដល់ស្តេច​ផែនដី ចំណង់​បើមនុស្ស​ឯទៀត​យ៉ាងណា​ទៅអេះ។ ភិក្ខុ​ទាំងឡាយ​បាន​ឮមនុស្ស​ទាំង​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ដូច្នេះ​ហើយ។ ពួក​ភិក្ខុ​ឯណា​មានសេចក្តី​ប្រាថ្នាតិច ជា​អ្នក​សន្តោស អ្នក​អៀនខ្មាស មាន​សេចក្តី​រង្កៀស មាន​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុ​ទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ចុះ​ហេតុអ្វី​បានជា​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូន​ឆ្នាំង ទៅយក​របស់​ដែលគេ​មិន​បានឲ្យ គឺឈើ​របស់​ស្តេច (ដូច្នោះ)។ គ្រានោះ ភិក្ខុ​ទាំងនោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាននេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង​ក្នុងវេលា​នោះថា ធនិយភិក្ខុ ឮថា អ្នក​ឯងបាន​យករបស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា មែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ធនិយភិក្ខុ​ថា នែ​មោឃបុរស កម្មនេះ​ជាកម្ម​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស ហេតុអ្វី​ក៏បានជា​អ្នកឯង​ទៅយក​របស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា (ដូច្នោះ) នែ​មោឃបុរស អំពើ​នេះមិន​មែននាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យ​រឹងរិត​តែជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់​ នោះទេ នែ​មោឃបុរស អំពើនេះ​ប្រាកដ​ជានាំ​បណ្តាល​មនុស្សពួក​ខ្លះ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យខាត ខានមានសេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្សពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ សម័យ​នោះ មាន​មហាមាត្យ​ម្នាក់ ពីដើម​ធ្លាប់ធ្វើ​ជាចៅក្រម​ចាស់ បាន​បួស​ក្នុង​សំណាក់​ពួកភិក្ខុ (ភិក្ខុ​នោះឯង) បាន​ទៅអង្គុយ​ជិត​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះអង្គ​ទ្រង់មាន​ព្រះបន្ទូល​សួរភិក្ខុ​នោះថា ម្នាល​ភិក្ខុ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​ចាប់ចោរ​បានហើយ សម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​របស់មាន​ដម្លៃចំនួន​ប៉ុន្មាន។ ភិក្ខុ​នោះក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ដោយ​របស់​មានដម្លៃ​ចំនួន១បាទ ឬគួរ​ដល់១បាទ ឬច្រើន​ជាង១បាទ។ សម័យ​នោះឯង ក្នុង​ក្រុងរាជគ្រឹះ គេចាយ​ប្រាក់​៥មាសក​ជា​១បាទ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់តិះ​ដៀល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ដោយ​អនេក​បរិយាយ ហើយ​ទ្រង់​សំដែង​នូវទោស​នៃការ​ដែល​គេពិបាក​ចិញ្ចឹម។បេ។ ហើយ​ទ្រង់ត្រាស់​សរសើរ​គុណនៃ​ការប្រារព្ធ​ព្យាយាម រួចទ្រង់​សំដែង​នូវធម្មីកថា ដ៏សម​គួរដល់​សិក្ខាបទ​នោះ ឲ្យមាន​ទំនងតាម​សិក្ខាបទ​នោះចំពោះ​ភិក្ខុ​ទាំងឡាយ ទើបទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកជួប​ជុំ។បេ។ ហើយ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុណា​មួយកាន់​យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ដោយ​ចំណែក​នៃចិត្តលួច ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ ត្រូវ​សម្លាប់ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា អាឯង​ជាចោរ ជាមនុស្ស​ពាល​វង្វេង ជាមនុស្ស​ល្មួចព្រោះ​អទិន្នាទាន មាន​សភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែលគេ​មិនបានឲ្យ​មានសភាព​ដូច្នោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន (គឺឥត​មានកិរិយា​នៅរួបរួម​គ្នាបាន)។ សិក្ខាបទ​នេះព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​ទាំងឡាយ​ យ៉ាងនេះ។

[៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាទៅកាន់​កំពង់របស់​ជាងជ្រលក់ ហើយ​លួចយក​បង្វិចសំពត់​របស់​ជាង​ជ្រលក់ មកកាន់​អារាម​ហើយ​ចែកគ្នា។ ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា ម្នាល​អាវុសោ លោក​ទាំងឡាយ​ជាអ្នក​មាន​បុណ្យ​ច្រើន ចីវរ​កើតឡើង​ដល់​លោក​ច្រើន។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ បុណ្យ​របស់យើង​មានមក​ពីណា អម្បាញ់​មិញ​យើងទៅ​ឯកំពង់​របស់ជាង​ជ្រលក់ ហើយ​យើងបាន​លួចយក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់មក​ទេតើ។ ភិក្ខុ​ទាំងឡាយ​និយាយ​ថា អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ទ្រង់​បញ្ញត្ត​រួចហើយ​តើ ចុះ​ហេតុអ្វី​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក។ ឆព្វគ្គិយភិក្ខុ​ឆ្លើយតប​ថា ម្នាល​អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ជាម្ចាស់​ទ្រង់​បញ្ញត្ត​រួចហើយ​ក៏ពិត​មែន តែថា​សិក្ខាបទ​នោះ ទ្រង់បញ្ញត្ត​ចំពោះតែ​ក្នុងស្រុក ត្រង់​ក្នុងព្រៃ​ទ្រង់មិន​បញ្ញត្ត​ទេ។ ភិក្ខុ​ទាំងនោះ​និយាយ​ថា អាវុសោ សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយក្នុង​ស្រុកនោះ​ក៏ប្រាកដ​ ដូចជាក្នុង​ព្រៃដូច្នោះ​ដែរ មិនមែន​ឬអ្វី នែ​អាវុសោ អំពើ​ដែលលោក​ធ្វើនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​អាវុសោ​ទាំងឡាយ ចុះ​ហេតុដូចម្តេច ក៏​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក ម្នាល​អាវុសោ កម្មនេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យរឹង​រិតតែកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមាន​ សេចក្តី​ជ្រះថ្លា​ហើយនោះ​ទេ ម្នាល​អាវុសោ កម្ម​នេះ​ប្រាកដ​ជានាំ​បណ្តាល​ឲ្យមនុស្ស​ពួកខ្លះ​ដែល​មិនទាន់​ជ្រះថ្លា ឲ្យខាន​បានកើត​សេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យ​ត្រឡប់ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ​ក៏តិះដៀល​ឆព្វគ្គិយភិក្ខុ ដោយ​អនេក​បរិយាយ ហើយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ឆព្វគ្គិយភិក្ខុ​ក្នុង​ពេលនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បាន​ឮថា ពួកអ្នក​ឯងនាំ​គ្នាទៅកាន់​កន្លែងដែល​ជាងជ្រលក់​គេលាត្រដាង​សំពត់ ហើយ​បាន​លួចបង្វិច​សំពត់​របស់​ជាងជ្រលក់​មែនឬ។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ថា នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែលពួក​អ្នកឯង​ធ្វើនេះ ជាអំពើ​មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស​ទាំងឡាយ ចុះ​ហេតុអ្វី​បានជា​អ្នកនាំ​គ្នាទៅ​លួចបង្វិច​សំពត់​របស់ជាង​ជ្រលក់ នែ​មោឃបុរស អំពើ​នេះមិនមែន​នាំឲ្យកើត​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នោះ​ ទេ។បេ។ នឹង​នាំបណ្តាល​ឲ្យជន​ពួកខ្លះ​ដែល​ជ្រះថ្លា​ហើយ ត្រឡប់​ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ដោយ​ព្រះពុទ្ធដីកា​ជាអនេក​ បរិយាយ ហើយ​ទ្រង់​សំដែង​ទោសនៃការ​ដែលគេ​ពិបាក​ចិញ្ចឹម។បេ។ ទើប​ទ្រង់ត្រាស់​សរសើរគុណ​នៃការប្រារព្ធ​នូវព្យាយាម រួច​ហើយទ្រង់​សំដែង​នូវធម្មីកថា​ដ៏សមគួរ​ដល់​សិក្ខាបទ​នោះៗ ឲ្យមាន​ទំនង​តាម​សិក្ខាបទ​នោះៗ ចំពោះ​ភិក្ខុ​ទាំងឡាយ ទើប​ទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ។បេ។ ហើយ​ទ្រង់បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​នេះថា ភិក្ខុណា​មួយ​កាន់យក​ទ្រព្យ​ដែលគេមិន​បានឲ្យ​ដោយចំណែក​នៃចិត្ត​លួច អំពី​ស្រុកក្តី ព្រៃក្តី ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ​ត្រូវសម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា ឯង​ជាចោរ ជាមនុស្ស​ពាលវង្វេង ជា​មនុស្សល្មួច ព្រោះ​អទិន្នាទាន​មានសភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ មាន​សភាព​យ៉ាងនោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន (គឺឥត​មាន​កិរិយានៅ​រួបរួមគ្នា​បាន)។

[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជា​ឯណា។បេ។ ភិក្ខុ​នេះ តថាគត​ហៅថា ណាមួយ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ សេចក្តីថា ភិក្ខុ​នេះតថាគត​អធិប្បាយ​ក្នុងសេចក្តី​នេះ។ ដែល​ឈ្មោះថា ស្រុក​(នោះ) គឺស្រុក​ដែលមាន​ខ្ទមមួយ​ក្តី ស្រុក​ដែលមាន​ខ្ទមពីរ​ក្តី ស្រុក​ដែល​មាន​ខ្ទមបី​ក្តី ស្រុកដែល​មានខ្ទម​បួនក្តី ស្រុក​ដែល​មាន​មនុស្សក្តី ស្រុក​ដែល​ឥតមនុស្ស​ក្តី ស្រុក​ដែលមាន​របង​ឬកំផែង​ក្តី ស្រុក​ដែលឥត​របងឬ​កំផែង​ក្តី ស្រុក​ដែលគេ​ទើបតាំង​នៅថ្មី (មាន​ផ្ទះពីរបី) ដូចជា​គោឈរ​ក្តី ពុំ​នោះ​សោត ប្រទេស​ណាដែល​មានពួក​ឈ្មួញ​បាន​អាស្រ័យ​នៅលើស​ជាង​៤ខែឡើង​ទៅ ប្រទេស​នោះក៏លោក​ហៅថា​ស្រុក។ ដែល​ឈ្មោះថា​ឧបចារ​នៃស្រុក (នោះ) គឺទី​ដែលធ្លាក់​ចុះដុំដី​របស់មជ្ឈិម​បុរសឈរ​ប្រប​ធរណីទ្វារ​ស្រុក​ដែល​ មានរបង ឬកំផែង ចោល​ទៅ (ឬ) ទីដែល​ធ្លាក់ចុះ​ដុំដីរបស់​មជ្ឈិមបុរស​ឈរប្រប​ឧបចារផ្ទះ​នៃស្រុក​ដែលឥត​របង ឬកំផែង ចោល​ទៅ។ ដែល​ឈ្មោះថា​ព្រៃ (នោះ) គឺទី​ដ៏សេស លើកលែង​តែស្រុក និង​ឧបចារ​នៃស្រុក​ចេញ ឈ្មោះថា​ព្រៃ។ ដែលឈ្មោះ​ថាទ្រព្យ​ដែលគេ​មិនបាន​ឲ្យ (នោះ) គឺ​របស់​ណាដែល​គេមិន​ទាន់ឲ្យ មិនទាន់​លះបង់​ឲ្យ មិនទាន់​ដាច់ចិត្ត​ឲ្យ គេរក្សា​ទុក គេគ្រប់​គ្រង​ទុក គេនៅ​ប្រកាន់ គេ​នៅហួង​ហែង ទ្រព្យ​នោះ​ឈ្មោះ​ថា ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ។ ត្រង់​បទថា ដោយ​ចំណែក​នៃចិត្ត​លួច សេចក្តី​ថា ភិក្ខុ​មានចិត្ត​ជាអ្នក​ល្មួច គឺថា ភិក្ខុ​មានចិត្ត​បម្រុង​នឹងលួច។

[៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា ភិក្ខុគប្បី​ចាប់យក គប្បី​នាំទៅ គប្បី​លួចយក គប្បីឲ្យ​កំរើក​ឥរិយាបថ គប្បី​ឲ្យឃ្លាត​ចាកទី គប្បីឈាន​កន្លងនូវ​ទីដែល​កំណត់។

[៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ) គឺទ្រព្យចំនួន​មួយបាទ ឬទ្រព្យគួរដល់​ថ្លៃមួយបាទ ឬថា ក្រៃ​លែង​ជាងមួយ​បាទឡើងទៅ។ ដែល​ឈ្មោះថា ស្តេច​ទាំងឡាយ (នោះ) គឺស្តេច​ជាធំលើ​ប្រថពី​ទាំងអស់ ស្តេចជា​ធំក្នុង​ប្រទេស ពួកអ្នក​ត្រួត​មណ្ឌល (ចៅហ្វាយខេត្ត) ពួក​អ្នក​បរិភោគ​ស្រុកជា​លំដាប់ (ចៅហ្វាយស្រុក) ពួក​អ្នក​កាត់ក្តី ពួក​មហាមាត្យ ពុំនោះ​សោត ពួក​ឥស្សរជន​ណាជា​អ្នកត្រួតត្រា​ក្នុងការ​កាប់សម្លាប់ ពួក​ឥស្សរជន​ទាំងនោះ ឈ្មោះ​ថាស្តេច។ ដែល​ឈ្មោះថា ចោរ​(នោះ) គឺអ្នក​ណាដែល​កាន់យក​ទ្រព្យ​ដែលម្ចាស់​គេមិន​បានឲ្យ មាន​ដម្លៃ​ប្រមាណ​៥មាសក ឬច្រើន​ជាង៥​មាសក​ឡើងទៅ ដោយ​ចំណែក​នៃចិត្ត​លួច អ្នកនោះ​ឈ្មោះថា ចោរ។ ត្រង់​ពាក្យថា គប្បី​សម្លាប់​ក្តី សេចក្តីថា គប្បី​សម្លាប់ដោយ​ដៃក្តី ដោយ​ជើងក្តី ដោយ​រំពាត់​ខ្សែតីក្តី ដោយ​ផ្តៅក្តី ដោយ​ដម្បង​វែងក្តី ដោយ​កាប់កាត់​ក្តី។ ត្រង់​ពាក្យថា គប្បី​ចងក្តី សេចក្តី​ថា គប្បី​ចងដោយ​ចំណង​គឺខ្សែក្តី ដោយ​ចំណង​គឺខ្នោះ​ក្តី ដោយ​ចំណង​គឺច្រវាក់ក្តី ដោយ​បង្ខាំទុក​ក្នុងផ្ទះ​ក្តី ដោយ​បង្ខាំទុក​ក្នុងក្រុង​ក្តី ដោយបង្ខាំ​ទុកក្នុង​ស្រុកក្តី ដោយ​បង្ខាំទុក​ក្នុងនិគម​ក្តី ឬគប្បី​ធ្វើនូវការ​ឃុំខាំងដោយ​បុរស។ ត្រង់ពាក្យ​ថា គប្បី​បំបរបង់​ក្តី ឬថាគប្បី​និរទេសក្តី សេចក្តី​ថា គប្បី​បំបរបង់​ចាកស្រុក​ក្តី ចាក​និគម​ក្តី ចាកក្រុង​ក្តី ចាក​ជនបទ​ក្តី ចាកប្រទេស​ក្នុងជនបទ​ក្តី។ ត្រង់​ពាក្យ៤ម៉ាត់​ថា អ្នកឯង​ជាចោរ អ្នកឯង​ជាពាល អ្នកឯង​ជាបុគ្គល​វង្វេង អ្នកឯង​ជាអ្នក​ល្មួចនេះ ជាពាក្យ​ជេរប្រទេច។

[៨៨] ដែលឈ្មោះថា មានសភាព​ដូច្នោះ (នោះ) គឺទ្រព្យ​ចំនួនមួយបាទ ឬទ្រព្យ​គួរដល់ដម្លៃ​មួយបាទ ឬថា ក្រៃលែង​ជាងមួយបាទ​ឡើងទៅ។ ត្រង់ពាក្យ​ថា កាល​កាន់យក សេចក្តីថា កាល​ចាប់យក កាលនាំ​ទៅ កាល​លួច កាលឲ្យ​កំរើក​ឥរិយាបថ កាលឲ្យ​ឃ្លាតចាកទី កាល​ឲ្យ​កន្លង​ហួសទី​ដែល​កំណត់។

[៨៩] ត្រង់បទថា ភិក្ខុនេះដែរ គឺពោល​ប្រៀបធៀប​នឹងភិក្ខុដែល​មានក្នុងសិក្ខាបទ​មុន។ ត្រង់ពាក្យ​ថា ជាបារាជិក អធិប្បាយ​ជាសេចក្តី​ឧបមាថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះ​ចាកទងហើយ មិន​អាចត្រឡប់​ទៅជាមាន​ពណ៌ខៀវ​វិញបាន ដូចម្តេច​មិញ ភិក្ខុ​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ​ចំនួន១បាទ ឬគួរ​ដល់ដម្លៃ​១បាទ ឬថា​ក្រៃលែង​ជាង១បាទ​ឡើងទៅ ដោយ​ចំណែក​នៃ​ចិត្តលួច ក៏​មិនមែន​ជាសមណៈ មិនមែន​ជាពូជ​ពង្សរបស់​ព្រះពុទ្ធ​ជាសក្យបុត្រ ដូច្នោះ​ដែរ ព្រោះហេតុ​នោះ បាន​ជា​តថាគត​ហៅភិក្ខុ​នោះជា​បារាជិក។ ត្រង់​បទថា រកសំវាសគ្មាន (នោះ) សេចក្តី​ថា សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះ​ឈ្មោះថា សំវាស សំវាស​នោះមិន​មានជា​មួយនឹង​ភិក្ខុដែល​ត្រូវបារាជិក​នោះឡើយ ព្រោះ​ហេតុនោះ បាន​ជា​តថាគត​ហៅថា រកសំវាសគ្មាន។

[៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី ស្ថិតនៅ​លើគោក ស្ថិតនៅ​ព្ធដ៏អាកាស ស្ថិតនៅ​លើធ្នើរ ស្ថិតនៅ​ក្នុងទឹក ស្ថិតនៅ​ក្នុងទូក ស្ថិតនៅ​លើយាន ស្ថិតនៅ​លើភារៈ ស្ថិត​នៅក្នុង​ច្បារ ស្ថិតនៅ​ក្នុងវត្ត ស្ថិតនៅ​ក្នុងស្រែ ស្ថិតនៅ​ក្នុងទីដី ស្ថិតនៅ​ក្នុងស្រុក ស្ថិតនៅ​ក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់​ដែលគេ​កំពុងនាំ​ទៅ របស់​ដែលគេ​ផ្ញើ ទីដែល​ហូតពន្ធ (គយ) សត្វ​មាន​ជីវិត គឺមនុស្ស សត្វគ្មាន​ជើង សត្វ​ជើងពីរ សត្វ​ជើងបួន សត្វជើង​ច្រើន អ្នក​កំណត់​របស់​ដើម្បីឲ្យ​គេលួច អ្នក​រក្សា​របស់ផ្ញើរ​ទុកមួយ​រំពេច កិរិយា​លួចយក​ដោយ​បបួលគ្នា សង្កេតកម្ម និមិត្តកម្ម។

[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេ​កប់លាក់ទុកក្នុងដី។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួច​នូវទ្រព្យ​ដែលស្ថិត​នៅក្នុងដី ហើយ​ស្វែងរក​គ្នាឲ្យបាន​ពីរនាក់ក្តី ស្វែង​រកចប​ក្តី កញ្ជើក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​កាត់នូវ​ឈើ ឬវល្លិ​ដែលកើត​ក្នុងទីនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ជីក ឬកកាយ ឬគាស់​នូវ​អាចមន៍ដី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ចាប់ពាល់​នូវឆ្នាំង ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យ​កំរើកត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត បញ្ចូល​នូវភាជនៈ​របស់ខ្លួន​ទៅ ហើយចាប់​ពាល់នូវ​វត្ថុមាន​ដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃ​លែង​ជាង​៥មាសកៈ​ឡើងទៅ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យឲ្យ​ចូលទៅ​ក្នុងភាជន​របស់ខ្លួន​ក្តី កាត់ដាច់​នូវក្តាប់​ដៃក្តី ត្រូវ​អាបត្តបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់ពាល់​នូវភណ្ឌ​ដែលគេ​ដោតក្រង​ដោយខ្សែ គឺសង្វារ​ក្តី ខ្សែកក្តី ខ្សែចង្កេះ​ក្តី សម្ពត់​សាដកក្តី ឈ្នួតក្តី ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ចាប់​ត្រង់ទី​បំផុត ហើយ​លើកឡើង ត្រូវ​អាបត្តិថុល្លច្ច័យ។ កាល​បើប៉ះ​ទង្គុក រួចនាំ​យកចេញ ត្រូវ​អាបត្តិថុល្លច្ច័យ។ ដោយ​ហោចទៅ​សូម្បីតែ​ឲ្យផុត​អំពីមាត់ឆ្នាំង ប្រមាណ​ប៉ុនចុង​សក់ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ផឹកនូវ​សប្បិក្តី ប្រេងក្តី ទឹកឃ្មុំ​ក្តី ទឹកអំពៅ​ក្តី ជារបស់​មានដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃលែង​ជាង៥មាសកៈ​ឡើងទៅ ដោយ​ប្រយោគ​តែមួយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ទំលាយក្តី ចាក់ចោល​ក្តី ដុតចោល​ក្តី ធ្វើ (នូវ​វត្ថុមាន​សប្បិជា​ដើមនោះ) ឲ្យជា​របស់​ប្រើប្រាស់​មិនកើត​ក្តី ក្នុង​ទីនោះឯង ត្រូវ​អាបត្តិទុក្កដ។

[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ) គឺទ្រព្យ​ដែលគេដម្កល់​ទុកលើទីគោក។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួចទ្រព្យ​ដែលស្ថិត​នៅលើទី​គោក ហើយ​ស្វែងរកគ្នា​ឲ្យបាន​ពីរនាក់ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ ចាប់​ពាល់ ត្រូវអាបត្តិទុក្កដ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។

[៩៣] ដែលឈ្មោះថា ទ្រព្យស្ថិត​នៅព្ធដ៏អាកាស (នោះ) គឺភណ្ឌ​ដែលទៅព្ធដ៏​អាកាស ទោះសត្វ​ក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី ឬជា​សម្ពត់សាដក​ក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែល​ដាច់ធ្លាក់​ចុះ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ថា អញនឹង​លួចនូវ​ភណ្ឌ ដែលស្ថិត​នៅព្ធដ៏អាកាស ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​ពីរនាក់ក្តី ដើរ​ទៅតែឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ផ្តាច់​បង់នូវ​ដំណើរ ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅ​លើធ្នើរ (នោះ) គឺភណ្ឌ​ដែលដម្កល់​នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើគ្រែក្តី លើតាំង​ក្តី ឬទ្រព្យ​ដែលគេពាក់​លើឈើ​ស្បៀងសម្រាប់​ពាក់ចីវរ​ក្តី លើខ្សែ​សម្រាប់​ពាក់ចីវរ​ក្តី លើ​ចម្រឹង​ជញ្ជាំងក្តី លើដៃ​កែវក្តី ដែល​គេព្យួរ​ទុកលើ​ដើមឈើ​ក្តី ដោយ​ហោចទៅ ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើជើង​បាត្រក៏ដោយ។ ភិក្ខុមាន​ថេយ្យចិត្ត​ថា អញនឹង​លួចយក​ភណ្ឌដែល​ស្ថិតនៅ​លើធ្មើរ ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌ​ដែលគេដម្កល់​ទុកក្នុងទឹក។ ភិក្ខុមាន​ថេយ្យចិត្តថា អញ​នឹងលួចយក​ភណ្ឌដែល​ស្ថិតនៅក្នុងទឹក ហើយស្វែង​រកគ្នាឲ្យ​បានជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ មុជ​ចុះក្តី ងើប​ឡើងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់ពាល់​ផ្កាឧប្បលក្តី ផ្កាឈូកក្រហម​ក្តី ផ្កាឈូក​សក្តី ក្រអៅឈូក​ក្តី ត្រីក្តី អណ្តើក​ក្តី ដែលកើត​ក្នុងទឹកនោះ មាន​ដំឡៃ៥មាសក​ក្តី លើសពី​៥មាសកក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើរបស់​នោះឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម) ដោយរបស់អ្វី របស់​នោះឈ្មោះ​ថាទូក[2]។ ទ្រព្យ​ដែលគេ​ដាក់ទុក​នៅក្នុងទូក ឬលើទូក ឈ្មោះ​ថាទ្រព្យ​ស្ថិត​នៅក្នុង​ទូក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទ្រព្យ​ដែល​ស្ថិតនៅ​ក្នុងទូក ហើយ​ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​(ទ្រព្យ​នោះ) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើទ្រព្យ​នោះ)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើ​ទ្រព្យ​នោះ) ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទូក ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ (ទូកនោះ) ត្រូវ​អាបត្តិទុក្កដ។ ធ្វើទូក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ស្រាយ​ចំណង ត្រូវ​អាបត្តិទុក្កដ។ ស្រាយ​ចំណង​រួចហើយ ចាប់ត្រូវ​(ទូក) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើ​ទូក)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើទូក) ឲ្យ​អណ្តែត​ច្រាសទឹកក្តី បណ្តោយ​ទឹកក្តី ទទឹងទឹក​ក្តី ដោយ​ហោចទៅ សូម្បី​ធ្វើឲ្យឃ្លាត​ចាកទី​ប៉ុនចម្រៀក​សក់ ត្រូវ​អាបត្តិបារាជិក។

[៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន។ ទ្រព្យដែល​ដាក់ក្នុងយាន ឬ​លើយាន ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​លើយាន។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ស្ថិតនៅ​លើយាន ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកយាន ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​យាននោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​យាននោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​យាននោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក (ទ្រព្យ​ដែលរែក ឬលី) នៅ​លើចង្កេះ (កណ្តៀត) និង​ទ្រព្យដែល​យួរនឹង​ដៃ ឈ្មោះ​ថាភារៈ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ក្បាល ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ភារៈនោះ​ចុះមក​ដល់ត្រឹម-ក ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់​ពាល់ភារៈ​ដែលនៅ​លើ-ក ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមកដល់​ត្រឹមចង្កេះ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ចង្កេះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមក​កាន់ជាប់​នឹងដៃ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ដាក់​ចុះនូវភារៈ​ដែលនៅ​ក្នុងដៃ​មកលើ​ផែនដី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​កាន់យក​ទ្រព្យអំពី​ផែនដី​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ) ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងសួន​ច្បារមាន​៤កន្លែង គឺក្នុង​ដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងសួន​ច្បារ។ ភិក្ខុ​មានថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងសួនច្បារ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់​ពាល់ឫស​ឈើក្តី សម្បក​ឈើក្តី ស្លឹក​ឈើក្តី ផ្កា​ឈើក្តី ផ្លែ​ឈើក្តី ដែលដុះ​ក្នុងសួនច្បារ​នោះ ទោះមាន​ដម្លៃប្រមាណ​៥មាសកក្តី លើពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុចោទ​ប្រកាន់​យកសួនច្បារ ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​ម្ចាស់សួនច្បារ​សង្ស័យ ត្រូវ​អាបត្តិថុល្លច្ច័យ។ បើម្ចាស់​សួនច្បារ​ដាក់ធុរៈ​ថា សួនច្បារ​មុខជានឹង​មិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សី​កោង ធ្វើម្ចាស់​សួនច្បារ​ឲ្យចាញ់) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ បើពួក​អ្នកវិនិច្ឆ័យ​កាត់សេចក្តី​នោះតាម​ធម៌វិន័យ​ជាសត្ថុសាសនា ហើយ​ត្រឡប់​ចាញ់លើ​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០០] ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងវិហារ (វត្ត) មាន៤កន្លែង គឺ ក្នុងដី១ លើ​គោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួចទ្រព្យ​ដែលឋិត​នៅក្នុងវត្ត ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ចោទប្រកាន់​យកវត្ត ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ម្ចាស់វត្ត​ឲ្យកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើម្ចាស់​វត្តដាក់​ធុរៈថា វត្តមុខ​ជាមិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬរាជ​ត្រកូល ភិក្ខុបាន​សូកដល់​ពួកអ្នក​វិនិច្ឆ័យ​ឲ្យកាត់​សេចក្តីដោយ​មិនយុត្តិធម៌) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់វិញ (គឺពួក​អ្នកវិនិច្ឆ័យ​កាត់ក្តី​ដោយ​យុត្តិធម៌​ថា ឲ្យ​ភិក្ខុចាញ់​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើមក្តី ដុះក្នុង​ទីណា ទីនោះ​ឈ្មោះថា ខេត្ត (ស្រែ)។ ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងស្រែ មាន៤​កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​នៅក្នុង​ស្រែ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងស្រែ​ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់ស្រូវ​ទាំងឡាយ មាន​ស្រូវ​សាលី​ជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើម​ក្តី ដែលដុះ​ក្នុងស្រែ​នោះ មាន​ដម្លៃប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទ​ប្រកាន់​យកស្រែ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ឲ្យម្ចាស់​ស្រែកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ស្រែ​ដាក់ធុរៈ​ថា ស្រែមុខ​ជានឹង​មិនបាន​មកអញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូក​ពួកអ្នក​វិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើម្ចាស់​ស្រែឲ្យ​ចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺបើ​ពួកអ្នក​វិនិច្ឆ័យ​កាត់ក្តី​នោះតាម​ធម៌ជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​លើខ្លួន​ឯងវិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី ទំនប់​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅ​តែ​ប្រយោគ​មួយមិន​ទាន់មក​ដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ ត្រូវ​អាបត្តិ​បារាជិក។

[១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី)។ ទ្រព្យដែលគេដម្កល់ទុក​ក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងទីដី។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញនឹង​លួចទ្រព្យ​ដែលគេ​ដម្កល់​ទុកក្នុង​ទីដី ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទប្រកាន់​យកទីដី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់ដី​កើតសង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ដី​ដាក់ធុរៈ​ថា ដីមុខ​ជាមិន​បានមក​អញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះក្នុង​ជំនុំសង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើ​ម្ចាស់ដី​ឲ្យចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ​បើពួក​អ្នក​វិនិច្ឆ័យ​នោះកាត់​តាមធម៌​វិន័យជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី កំផែងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅតែ​ប្រយោគ​មួយមិនទាន់​មកដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់[3] ត្រូវ​អាបត្តិ​បារាជិក។

[១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិត​នៅ​ក្នុងស្រុក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងស្រុក ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់​ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែង​រក្សា ទីនោះ​ឈ្មោះថាព្រៃ។ ទ្រព្យ​ដែល​បុគ្គល​ដម្កល់​ទុកក្នុង​ព្រៃ មាន​៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិតនៅ​ក្នុងព្រៃ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងព្រៃ ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានគំរប់​ពីរនាក់​ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើត​ក្នុង​ព្រៃនោះ មាន​ដំឡៃ​ប្រមាណ​៥មាសក​ក្តី ដែលលើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី ត្រូវ​អាបត្តិ​បារាជិក។

[១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី ក្នុងបឹងក្តី ឈ្មោះ​ថាទឹក។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់​ទឹកនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទឹកនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទឹកនោះ​ឲ្យហូរ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​ទឹកដែល​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី ដែល​លើសពី​៥មាសក​ក្តី ឲ្យ​ចូល​ទៅក្នុង​ភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិទុក្កដ។ ធ្វើទឹក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទឹក​នោះឲ្យ​បាន​ដម្កល់​ក្នុងភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ទំលុះ​ភ្លឺស្រែគេ ត្រូវ​អាបត្តិ​ទុក្កដ។ ទំលុះ​ភ្លឺស្រែ​ហើយ​បង្ហូរ​យកទឹក​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃលើស​ពី១មាសកក្តី ថយ​ពី៥មាសក​ចុះមក​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃ​១មាសក​ក្តី ថយចុះ​ពី១មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។

[១០៦] (ឈើសម្រាប់​ជំរះធ្មេញ) ទោះគេកាត់​ហើយក្តី គេមិនបាន​កាត់ក្តី ហៅថា​ឈើស្ទន់។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ឈើស្ទន់ដែល​មានដម្លៃ​៥មាសក​ក្តី លើសពី៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៧] ឈើណាជាគ្រឿងប្រើប្រាស់ ដែលមានពួក​មនុស្សថែរក្សាទុក ឈើ​នោះឈ្មោះ​ថាដើមឈើ។ ភិក្ខុ​មាន​ថេយ្យចិត្ត កាត់​ឈើនោះ ត្រូវ​អាបត្តិទុក្កដ​គ្រប់ៗប្រហារ។ នៅ​ប្រហារម្តង​ទៀតមិន​ទាន់មក​ដល់ (គឺថា​នៅតែប្រហារ​ម្តងទៀត​នឹងដាច់) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រហារ​ម្តងទៀត​មកដល់ (គឺថា​បានកាត់​ដាច់ហើយ) ត្រូវ​អាបត្តិ​បារាជិក។
[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែល​គេកំពុងនាំ​ទៅ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​គិតថា អញ​នឹង​លួច​យកទ្រព្យ​ព្រមទាំង​អ្នក​នាំទ្រព្យ ហើយ​ឲ្យមនុស្ស​នោះដើរ​ទៅ ១ជំហាន​ដំបូង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ ឲ្យមនុស្ស​នោះដើរ​ទៅបាន​២ជំហាន ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យចិត្ត គិត​ថា អញនឹង​យករបស់​ដែលជ្រុះ​ចុះ ហើយ​ធ្វើរបស់​គេឲ្យជ្រុះ ឬឲ្យ​ធ្លាក់ចុះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​របស់​ដែលជ្រុះ​នោះ មាន​ដម្លៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យ​មកខ្ញុំ ភិក្ខុពោលថា អាត្មា​មិនបាន​ទទួល​ទុកទេ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់របស់​គេកើត​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្ចាស់​របស់ដាក់​ធុរៈថា (ភិក្ខុនេះ) នឹង​មិនឲ្យ​អញវិញ​ទេ (ភិក្ខុនោះ) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ពឹងក្រម​វិនិច្ឆ័យ​ឲ្យសម្រេច​សេចក្តី ឲ្យម្ចាស់​បញ្ញើចាញ់ ត្រូវ​អាបត្តិ​បារាជិក។ កាល​ក្រមវិនិច្ឆ័យ​សម្រេច​សេចក្តី​ដោយធម៌ ភិក្ខុ​ត្រឡប់​ចាញ់វិញ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំ​របស់ចូលទៅ​ក្នុងទីនោះៗ គឺក្នុង​ទីភ្នំខណ្ឌ​ក្តី ក្នុងទី​កំពង់ទឹកក្តី ក្នុង​ទីទៀប​ទ្វារស្រុកក្តី ពួក​រាជបុរស​ត្រូវយក​ពន្ធពី​ជននោះ ឈ្មោះថា​គយ។ ភិក្ខុ​ចូលទៅ​ក្នុងខេត្ត​គយនោះ​ហើយ មាន​ថេយ្យចិត្ត ចាប់​ពាល់​នូវ​ទ្រព្យដ៏​គួរដល់​ព្រះរាជា​នឹងយក​ពន្ធ មាន​ដំឡៃ៥មាសក​ក្តី លើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ញុំាងរបស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី១ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី២ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ឋិតនៅ​ខាងក្នុង​ខេត្ត​របស់​គយ ហើយ​បោះផ្លោង​របស់ឲ្យ​ធ្លាក់ចុះ​ទៅខាង​ក្រៅខេត្ត​របស់គយ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​នាំទ្រព្យ​រត់ពន្ធ (ដោយ​វាង​ខេត្តគយ) ត្រូវ​អាបត្តិ​ទុក្កដ។

[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់មនុស្ស​នោះ ត្រូវអាបត្តិទុក្កដ។ ធ្វើ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុតចាក​ទីទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុគិតថា អញ​នឹងនាំមនុស្ស​ដើរទៅ​ដោយជើង ហើយឲ្យ​ឈានជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវសត្វគ្មាន​ជើង មានដំឡៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​​នូវសត្វជើង​​ពីរនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញ​នឹងនាំ​បណ្តើរសត្វជើង​ពីរទៅ​ដោយជើង ហើយ​ឲ្យឈាន​ជំហានទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២ ត្រូវ​អាបត្តិបារាជិក។

[១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹម​ហៅថា សត្វមាន​ជើង៤។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​សត្វ​ជើង៤នោះ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញនឹង​នាំបណ្តើរ​នូវសត្វ​ជើង​៤​ទៅ​ដោយ​ជើង ហើយ​ឲ្យ​ឈាន​ជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈានជំហាន​ទី២ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហាន​ទី៣ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហានទី៤ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា ពួកសត្វមានជើងច្រើន។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​សត្វមាន​ជើងច្រើន​នោះ មានដំឡៃ​៥មាសក​ក្តី ហួសពី​៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឲ្យឈានទៅ ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន។ ញុំាងជើងទីបំផុតរបស់សត្វនោះឲ្យឈានទៅ ត្រូវអាបត្តិបារាជិក។

[១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា អ្នកកំណត់​របស់ឲ្យគេលួច ត្រូវ​អាបត្តិទុក្កដ។ បើភិក្ខុអ្នកទទួល​បង្គាប់នោះ​លួចយកទ្រព្យ​នោះបានមក ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។

[១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុក​មួយសំណើរ ហៅថា អ្នករក្សា​បញ្ញើ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវទ្រព្យ​មានដំឡៃ​៥មាសកក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុ​ដែលរួមគំនិត​ចូលគ្នា​ច្រើនរូប ភិក្ខុ១រូប​ទៅលួចយក​ទ្រព្យបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។

[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូល​លួចយកទ្រព្យ​នោះ ដោយសង្កេត​នោះ ក្នុងពេល​ព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុលួច​ទ្រព្យនោះ​បានមកតាម​សង្កេតនោះ ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។ ភិក្ខុ​ទៅលួច​ទ្រព្យនោះ​មុនសង្កេត​នោះក្តី ក្រោយក្តី ភិក្ខុអ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។

[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹង​ប៉ប្រិចភ្នែកក្តី ញាក់​ចិញ្ចើមក្តី ងក់ក្បាល​ក្តី អ្នកចូរលួច​យកទ្រព្យ​នោះមកតាម​និមិត្តនោះ ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់ លួច​ទ្រព្យ​នោះ​បាន​មក​តាមនិមិត្ត​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុអ្នក​ទទួលបង្គាប់​ទៅលួចទ្រព្យ​នោះបាន​មកមុន​និមិត្ត​នោះ​ក្តី ក្រោយក្តី ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នកលួច។

[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះសំគាល់​ទ្រព្យនោះ​បានហើយ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរ​នាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​ទ្រព្យនោះ​បានហើយ ទៅ​លួចទ្រព្យ​ដទៃបាន​មកវិញ ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នក​ចូរលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះ ត្រឡប់​សំគាល់​ទ្រព្យដទៃ​វិញ តែទៅ​លួចទ្រព្យ​បានមក ត្រូវ​ពានលើ​ទ្រព្យដែល​ភិក្ខុប្រើ​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​នូវទ្រព្យ​ដទៃ ទៅ​លួចបាន​ទ្រព្យ​ដទៃមក​វិញ ភិក្ខុអ្នក​បង្គាប់ដើម មិន​ត្រូវអាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិកតែ​ភិក្ខុអ្នក​លួច។ ភិក្ខុបង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់ត​ដល់ភិក្ខុ​ឈ្មោះនេះ ឲ្យ​ភិក្ខុឈ្មោះ​នេះឯងទៅ​ប្រាប់តដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរទៅ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១​នោះទៅ​ប្រាប់ភិក្ខុ​អ្នកទទួល​បង្គាប់ទី២ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រាប់។ (ភិក្ខុអ្នក​ទទួល​បង្គាប់ទី២ ទៅប្រាប់​ដល់អ្នក​ទទួល​បង្គាប់ទី៣) ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣ ព្រមទទួល​នឹងទៅ​លួច ភិក្ខុអ្នក​បង្គាប់​ដំបូង ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ឯង ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ​ថា ភិក្ខុឈ្មោះ​នេះចូរ​ទៅលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​ដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ ទៅ​ប្រើភិក្ខុ​ដទៃ (គឺអ្នក​ទទួលបង្គាប់​ទី៣វិញ) ខ្លួន​អ្នកទទួល​បម្រើទី១​នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រើត។ អ្នក​ទទួល​បង្គាប់ទី៣ ទទួល​នឹងទៅ​លួច អ្នក​ទទួលបង្គាប់​ទី៣នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ទទួល។ អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក អ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នក​ទទួល​បង្គាប់ទី១ និង​ភិក្ខុអ្នក​លួចទី៣។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ប្រើ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅហើយ​ត្រឡប់មក​វិញប្រាប់​ថា ខ្ញុំ​មិនអាច​នឹងទៅលួច​យកទ្រព្យ​នោះមក​ទេ។ ភិក្ខុអ្នក​បង្គាប់ ប្រើម្តង​ទៀតថា លោកអាច​លួចយកបាន​ក្នុងពេល​ណា ចូរលួច​ទ្រព្យនោះក្នុង​ពេលនោះ​ចុះ ភិក្ខុអ្នក​បង្គាប់នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​លួចយកទ្រព្យ​នោះបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោក​ចូរលួច​យកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​បង្គាប់នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មានសេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ តែមិនទាន់​បានប្រាប់​ភិក្ខុនោះ​ថា អ្នកកុំលួច​ឡើយ ភិក្ខុអ្នក​ទទួលបង្គាប់​នោះ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកបង្គាប់​នោះ ត្រូវ​អាបត្តិ​ទុក្កដក្នុង​ខណៈ​បង្គាប់។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ហាមឃាត់​ថា លោក​កុំលួច​ឡើយ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ មិន​ព្រម​ត្រឡប់​ខានលួច​តាម ពោល​តបថា លោកបង្គាប់​ខ្ញុំហើយ រួចទៅ​លួចយក​ទ្រព្យនោះ​បានមក ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​លួចយកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​បង្គាប់នោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះ​ដល់បង្គាប់​ភិក្ខុនោះ​ហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ឃាត់ថា លោកកុំទៅ​លួចឡើយ ភិក្ខុអ្នក​ទទួល​បង្គាប់ ទទួល​ពាក្យថា ប្រពៃ​ហើយ ក៏លែង​លួចទៅ ភិក្ខុ​ទាំងពីររូប​មិនត្រូវ​អាបត្តិ​ឡើយ។

[១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវ​អាបត្តិ​បារាជិក គឺទ្រព្យ​ដែលអ្នក​ដទៃហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ចំនួន​៥មាសក ឬលើស​ពី៥​មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាកទី​ទេ) ភិក្ខុចាប់​ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេមិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែងរក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​កើតឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ញុំាងរបស់​នោះឲ្យ​ឃ្លាតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​គេមិនបាន​ឲ្យដោយ​អាការ៥យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែង​រក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយពី​១មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (សូម្បី​មិនទាន់​ឲ្យឃ្លាត​ចាកទី) ភិក្ខុចាប់​ពាល់ ក៏ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ក៏ត្រូវ​អាបត្តិ​ទុក្កដ។
[១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិ​បារាជិក គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​វិស្សាសៈ១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេ​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺមិន​បានសំគាល់​ថាជា​របស់​ខ្លួន១ មិនបាន​កាន់យក​ដោយស្និទ្ធ​ស្នាល១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​ស្និទ្ធស្នាល១ មិន​បាន​កាន់យក​ជារបស់​ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬ​ថយពី​១មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។
[១២៤] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាជាទ្រព្យ​មានអ្នក​ដទៃហួង​ហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់របស់​មិនបាន​ឲ្យដោយ​អាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែល​អ្នក​ដទៃមិន​បានហួង​ហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មាន​ដំឡៃតិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់មិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នក​ដទៃហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយ​ពី១មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។
[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យក​ដោយស្និទ្ធស្នាល​នឹងគ្នា កាន់យក​ជារបស់ខ្ចីគ្នា កាន់​យករបស់​ដែលពួក​ប្រេត​ហួងហែង​រក្សា កាន់យក​របស់ដែល​សត្វតិរច្ឆាន​ហួងហែង​រក្សា កាន់យក​ដោយ​សំគាល់​ថាជារបស់​បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នក​ដើមបញ្ញត្តិ (អម្បាល​នេះ) មិន​ត្រូវ​អាបត្តិឡើយ។
អទិន្នាទាន បឋមភាណវារៈ ចប់។

វិនីតវត្ថុ

 (មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួច​ទ្រព្យក្នុង​វេលាយប់ (ដោយ​ចំណាំទុក​ពីថ្ងៃ) រឿងភិក្ខុ៥រូប​លួចទ្រព្យ​គេដែលខ្លួន​កំពុងជួយ​នាំទៅ រឿងភិក្ខ៥រូប​ពោលតែពាក្យ​ថាលួច (តែគ្មាន​ថេយ្យចិត្ត) រឿងភិក្ខុ២រូប​ទៀត រើស​សម្ពត់​សាដក និងឈ្នួត​ដែលប៉ើង​ទៅដោយ​ខ្យល់ រឿងភិក្ខុ១រូប​ទស់យក​សម្ពត់បំសុកូល​អំពីសាក​អសុភ​ដែលមិនទាន់​បែកធ្លាយ រឿងភិក្ខុ១រូប​លួចប្តូរស្លាក​ចីវរ រឿងព្រះអានន្ទត្ថេរ​ច្រឡំស្លៀក​ស្បង់របស់​ភិក្ខុដទៃ​ក្នុងរោង​ភ្លើង រួមទាំង​រឿងភិក្ខុ៥ពួក​ដែលឆាន់​រំពា[4] សត្វផង ត្រូវ​ជា១០ រឿង​ភិក្ខុ៥រូប​មិនមាន​ហេតុ កុហក​យកខាទនីយ​ភោជនីយាហារ ដែល​គេចែក​ដល់សង្ឃ រឿងភិក្ខុ​៥រូបលួច​បាយ សាច់ នំ ស្ករក្រាម នំអន្សម ក្នុង​វេលាស្រុក​អត់បាយ រឿងពួក​ភិក្ខុលួច​បរិក្ខារ​ព្រមទាំង​ថង់យាម រឿងពួក​ភិក្ខុលួចពូក​របស់សង្ឃ និង​ចីវរលើ​ខ្សែស្បៀង រឿងភិក្ខុ​លួចចីវរ​ក្នុងវិហារ ហើយ​មិនហ៊ាន​ចេញទៅ​ក្រៅ រឿងភិក្ខុ​ឆាន់ខាទនីយ​របស់ភិក្ខុ​ជាសំឡាញ់ ព្រោះ​សេចក្តី​ស្និទ្ធស្នាល រឿងភិក្ខុ២រូប​ទៀតយក​ខាទនីយរបស់​ភិក្ខុដទៃឆាន់ ដោយ​សំគាល់ថា ជា​របស់ខ្លួន រឿងភិក្ខុ​៧ពួកប្រកែក​មិនទទួល​ខ្លួនថា​លួចយក រឿង​ភិក្ខុ៧ពួក​តាំងចិត្ត​លួចយក​ពិត រឿង​ភិក្ខុ៧រូប​លួចយក​ខាទនីយ​របស់សង្ឃ រឿង​ភិក្ខុ២រូប​ទៀតលួច​ផ្កា រឿងភិក្ខុ​៣រូបទៅ​និយាយ​យករបស់​អំពីត្រកូល​ឧបដ្ឋាក​នៃភិក្ខុ​ដទៃ តាមពាក្យ​ដែលលោក​ម្ចាស់ត្រកូល​ផ្តាំ រឿងភិក្ខុ​៣រូបយក​កែវមណី​រំលងគយ រឿង​ពួកភិក្ខុ​ដោះជ្រូក​ជាប់អន្ទាក់​លែង រឿងពួក​ភិក្ខុដោះម្រឹគ​ជាប់អន្ទាក់​លែង រឿង​ពួកភិក្ខុ​ដោះត្រី​ជាប់លប​លែង រឿង​ភិក្ខុ១រូប លួច​ប្រមៀល​ភណ្ឌនៅ​ក្នុងយាន រឿងភិក្ខុ២រូប​លួចយក​ដុំសាច់ រឿងភិក្ខុ២ពួក លួច​យកឈើ​ក្បូនរបស់​គេ រឿងភិក្ខុ១រូប​បំសុកូល​យកសម្ពត់​សាដក​របស់គេ រឿងភិក្ខុ២រូប រើស​យកសម្ពត់​សាដក​អណ្តែតទឹក រឿងភិក្ខុ១រូប​លួចផឹក​សប្បិ[5] រឿង​ពួកភិក្ខុ​ចូលដៃ​គ្នាលួច​ទ្រព្យគេ ហើយចែក​គ្នាមិនពេញ​៥មាសក​ម្នាក់ រឿងភិក្ខុ​៤រូបលួច​ធញ្ញជាតិ​ម្នាក់១ក្តាប់ វេលា​ក្រុងសាវត្ថី​អត់បាយ រឿងភិក្ខុ២​ពួកបំសុកូល​យកសាច់​ដែលសល់​អំពីចោរ​បរិភោគ រឿងភិក្ខុ២រូប​លួចស្មៅគេ រឿង​ភិក្ខុ៧ពួក​យក​ខាទនីយ​របស់​សង្ឃចែក​គ្នាឆាន់ រឿងភិក្ខុ៧​ពួកមិន​ហ៊ានទទួល​ខាទនីយ​ដែលមនុស្ស​មិនមែន​ម្ចាស់​ប្រគេន រឿងភិក្ខុ​យកឈើ​របស់សង្ឃ​ធ្វើជញ្ជាំង​កុដិដោយ​គិតថាខ្ចី រឿង​ភិក្ខុលួច​ទឹកសង្ឃ រឿង​ភិក្ខុលួច​ដីស្អិតសង្ឃ រឿង​ភិក្ខុ២រូបលួច​ស្មៅយាប្លង​របស់សង្ឃ រឿង​ភិក្ខុ៧រូប​លួចគ្រឿង​សេនាសនៈ​របស់​សង្ឃ រឿង​ភិក្ខុយក​សេនាសនៈ​សម្រាប់​វិហារ មាន​ម្ចាស់ទៅ​ប្រើប្រាស់ ហើយ​ចោល រឿងភិក្ខុ​១ពួក ព្រះដ៏មាន​ព្រះភាគ ទ្រង់​អនុញ្ញាត​ឲ្យខ្ចីគ្រឿង​សេនាសនៈ​របស់គេ​ប្រើប្រាស់​បាន រឿងពួក​ភិក្ខុនីជា​សិស្សរបស់​ថុល្លនន្ទាភិក្ខុនី​ក្នុងក្រុង​ចម្បា និងក្រុង​រាជគ្រឹះ ទៅ​និយាយ​យកបបរ​លាយ​ល្ងច្រឡំ​ដោយ​សណ្តែក​បាយ និងក្បាល​ទឹកឃ្មុំ​ក្នុងត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី រឿង​អជ្ជុកត្ថេរ​ក្នុងក្រុង​វេសាលី ចែក​មត៌កដល់​ក្មួយ​គហបតី រឿងបិលិន្ទវច្ឆត្ថេរ​ក្នុងក្រុង​ពារាណសី​នាំយកក្មេង​ពីរនាក់​របស់ឧបដ្ឋាក អំពី​ដៃចោរបាន​មកដោយ​ឫទ្ធិ រឿងភិក្ខុ​ជាសំឡាញ់​នឹងគ្នា២នាក់ ក្នុង​ក្រុងកោសម្ពី​រើសរំងក​ជ្រូក គិតថា​នឹងឲ្យ​ដល់ម្ចាស់ រឿង​ភិក្ខុជា​សទ្ធិវិហារិក​របស់​ទឡ្ហិកត្ថេរ​ក្នុងក្រុង​សាគល លួច​យកឈ្នួត​របស់គេ។
[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈ​នៃជាងជ្រលក់ ហើយ​លួចយក​ទ្រព្យរបស់​ជាង​ជ្រលក់។ ភិក្ខុ​អម្បាលនោះ មាន​សេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់​មានដំឡៃ​ច្រើន ហើយ​ញុំាង​ថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទៅកាន់​កន្លែង​ហាលភណ្ឌៈ​នៃជាង​ជ្រលក់ ឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​សម្ពត់នោះ។ ភិក្ខុ​នោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប ទៅកាន់​កន្លែង​ហាល​ភណ្ឌៈនៃ​ជាង​ជ្រលក់ បានឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើសម្ពត់​នោះឲ្យ​កំរើក។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​កន្លែងហាល​ភណ្ឌៈនៃជាង​ជ្រលក់ បាន​ឃើញសម្ពត់​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ញុំាងសម្ពត់​នោះឲ្យ​ឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញ​កំរាលដ៏ប្រសើរ​មានដំឡៃ​ច្រើន ហើយ​ញុំាងថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប អ្នក​ត្រាច់​ទៅបិណ្ឌ​បាត បានឃើញ​កំរាល​ដ៏ប្រសើរ​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។។បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យ​ក្នុងវេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់ថា អញ​នឹងលួច​យកទ្រព្យ​នោះក្នុងវេលា​យប់។ ភិក្ខុនោះ កាល​បើសំគាល់​ទ្រព្យនោះ​បានហើយ ក៏​លួច​យកទ្រព្យ​នោះមក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។ ភិក្ខុ​សំគាល់​ទ្រព្យនោះ​បាន (ក្នុង​វេលា​ថ្ងៃហើយ ដល់​វេលា​យប់) លួច​យកទ្រព្យ​ដទៃបាន​មកវិញ។បេ។ (វេលាថ្ងៃ) សំគាល់​ទ្រព្យ​ដទៃទេ (តែដល់​វេលាយប់) ត្រឡប់​លួចបាន​ទ្រព្យ​នោះមក។ បេ។ សំគាល់​ទ្រព្យ​ដទៃបាន​ហើយ ទៅលួច​យកទ្រព្យ​ដទៃបាន​មក។បេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ទ្រព្យក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់​ថា អញនឹង​លួចយក​ទ្រព្យនោះ​ក្នុងវេលា​យប់។ ភិក្ខុនោះ សំគាល់​ទ្រព្យនោះ​បានហើយ (វេលា​យប់) ត្រឡប់​លួចបាន​ទ្រព្យរបស់​ខ្លួនមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​ទុក្កដ។
[១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នក​ដទៃទៅឲ្យគេ (វេលា​កំពុងដើរ) កើត​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​របស់តាំង​នៅលើ​ក្បាល។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។បេ។ ភិក្ខុ​មានថេយ្យចិត្ត ហើយ​ធ្វើរបស់​នោះឲ្យ​កំរើក។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់របស់​ចុះមក​ត្រង់-ក។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​ភារៈដែល​តាំងនៅ​លើ-ក។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើភារៈ[6] នោះ​ឲ្យ​កំរើក។បេ។ ភិក្ខុមាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ចុះមក​ត្រង់ចង្កេះ។បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់​ពាល់​ភារៈ​ដែលតាំង​នៅលើ​ចង្កេះ។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​ធ្វើភារៈ​ឲ្យ​កំរើក។បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​បានកាន់​យកដោយ​ដៃ។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ដែលតាំង​នៅនឹងដៃ​មកលើ​ផ្ទៃផែន​ដី។បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​បានចាប់​យក​របស់អំពី​ផែនដី។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុង​ទីវាល ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅ​ឡើយ។ ភិក្ខុនោះ ចេញ​ពីវិហារ​ទៅ​ហើយ សួរភិក្ខុ​នោះថា អាវុសោ ចីវរ​របស់​ខ្ញុំ លោកណា​លួចយក​ទៅ។ ភិក្ខុ​នោះ​ពោល​តប​យ៉ាងនេះ​ថា (ចីវរ​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នក​មានចិត្ត​គិត​ដូចម្តេច។ ភិក្ខុ​នោះទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្រាន់​តែថា​ដោយ​ពាក្យ (តែគ្មាន​ថេយ្យចិត្ត​ទេ) ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែថា​ដោយ​ពាក្យ អ្នកមិន​ត្រូវអាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទុក​ដាក់ចីវរ​លើតាំង។បេ។ ទុក​ដាក់​សម្ពត់​និសីទន​លើតាំង។បេ។ ទុកដាក់​បាត្រក្រោម​តាំង ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯ​ទៀត​ទុកដាក់​បាត្រនោះ​ដោយ​គិតថា កុំឲ្យ​បាត្រនេះ​បាត់ទៅ​ឡើយ។ ភិក្ខុម្ចាស់​បាត្រនោះ ចេញ​ពីវិហារ ហើយ​ទៅសួរ​ភិក្ខុនោះ​ថា អាវុសោ បាត្រ​របស់ខ្ញុំ លោក​ណាលួច​យកទៅ។ ភិក្ខុ​នោះពោល​តបយ៉ាង​នេះថា (បាត្រ​របស់​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់​បាត្រ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែពោល​ពាក្យទេ មិន​ត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុនី១រូប ហាល​ចីវរនឹង​របង ហើយ​ចូលទៅ​កាន់វិហារ។ មាន​ភិក្ខុនី​ឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅឡើយ។ ភិក្ខុនី​ជាម្ចាស់​ចីវរនោះ​ចេញ​ពីវិហារ​ទៅ ហើយ​សួរភិក្ខុនី​នោះថា នាង ចីវរ​របស់​ខ្ញុំ អ្នកណា​លួចយក​បាត់ទៅ។ ភិក្ខុនី​នោះពោល​តបយ៉ាង​នេះថា (ចីវរ​នាង) យើង​លួច​យក​ហើយ។ ភិក្ខុនី​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនី​នោះថា នាង​មិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះមាន​សេចក្តី​សង្ស័យ។ ទើប​ភិក្ខុនី​នោះប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បានប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​បានក្រាប​ទូលសចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើត្រឹម​តែពោល​ពាក្យទេ (ភិក្ខុនី​នេះ) មិន​ត្រូវអាបត្តិ​អ្វីឡើយ។
[១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញ​សម្ពត់សាដក​ប៉ើងទៅដោយ​ខ្យល់កំបុត​ត្បូង ក៏បាន​រើសយក ដោយ​គិតថា អញ​នឹងឲ្យដល់​ជនទាំងឡាយ​ជាម្ចាស់​សម្ពត់។ ពួកម្ចាស់​សម្ពត់ចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានថេយ្យចិត្ត​គិតលួច​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនមាន​ថេយ្យចិត្ត ឥត​មានអាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​បានរើស​យកឈ្នួត​ក្បាលរបស់​គេដែល​ប៉ើងទៅ​ដោយខ្យល់​កំបុតត្បូង ដោយ​គិតថា ក្រែង​ម្ចាស់របស់​ទាំងឡាយ​ឃើញមុន (ហើយ​យកទៅ)។ ពួកម្ចាស់​របស់ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានថេយ្យចិត្ត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន ហើយបានកាន់​យកសម្ពត់​បំសុកូលអំពីសរីរៈខ្មោច​ដែលមិន​ទាន់បែក​ធ្លាយ។ ក៏ក្នុង​សរីរៈខ្មោច​នោះ មានប្រេត​មកអាស្រ័យ​នៅ។ គ្រានោះ ប្រេត​នោះបាន​និយាយ​នឹងភិក្ខុនោះ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន លោក​កុំយក​សាដក​របស់ខ្ញុំ​ឡើយ។ ភិក្ខុនោះ​មិនអើពើ​នឹងពាក្យ​ប្រេតនោះ ក៏ចេះ​តែកាន់​យកទៅ។ ខណៈនោះ សរីរៈនោះ​ក្រោកឡើង ហើយ​ដេញជាប់​តាមក្រោយ​ខ្នងភិក្ខុ​នោះ។ លំដាប់​នោះឯង ភិក្ខុនោះ​រត់ចូល​ទៅក្នុង​វិហារហើយ​បិទទ្វារ។ សរីរៈ​នោះ ក៏ដួល​ខ្ពោកក្នុង​ទីនោះ​ឯង។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុទាំង​ឡាយ តែ​តទៅ ពួកភិក្ខុ​កុំគប្បី​កាន់យក​សម្ពត់​បំសុកូល​អំពីសរីរៈ​ខ្មោចដែល​មិនទាន់​ បែកធ្លាយ ភិក្ខុ​ណាកាន់​យក ភិក្ខុនោះ ត្រូវ​អាបត្តិទុក្កដ។
[១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាល​គេកំពុងចែក​ចីវរដើម្បី​សង្ឃ មាន​ថេយ្យចិត្ត​គិតលួច ហើយបាន​ផ្លាស់ស្លាក​ខ្លួន លួចយក​ចីវរភិក្ខុ​ដទៃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់​របស់ភិក្ខុ​ដទៃថា ជារបស់​ខ្លួន ហើយ​ស្លៀកក្នុង​រោងភ្លើង។ គ្រានោះ​ឯង ភិក្ខុម្ចាស់​ស្បង់នោះ បានសួរ​ព្រះអានន្ទដ៏​មានអាយុ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​អានន្ទ ហេតុអ្វី​បានជាលោក​ស្លៀកស្បង់​របស់ខ្ញុំ។ ព្រះ​អានន្ទ​និយាយ​តបថា អាវុសោ ខ្ញុំ​សំគាល់​ថាជា​របស់​ខ្ញុំ។ ពួកភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកកាន់​យកដោយ​សំគាល់​ថា ជា​របស់ខ្លួន​ទេ។
[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាក​ភ្នំគិជ្ឈកូដ បានឃើញ​រំពាសត្វសីហ ហើយ​យកមក​ចំអិនចែក​គ្នាឆាន់។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ ការ​ឆាន់​រំពាសត្វ​សីហ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​ច្រើនរូប ចុះ​អំពី​ភ្នំគិជ្ឈកូដ ហើយបាន​ឃើញរំពា​សត្វខ្លាធំ។បេ។ ឃើញ​រំពា​សត្វខ្លាដំបង។បេ។ ឃើញ​រំពាសត្វ​ខ្លារខិន[7]។បេ។ ឃើញ​រំពាសត្វ​ឆ្កែព្រៃ ហើយ​នាំគ្នាយក​មកចំអិន​បរិភោគ។ ភិក្ខុ​ទាំងឡាយ​នោះ មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ វត្ថុជា​របស់សត្វ​តិរច្ឆាន មិន​ត្រូវ​អាបត្តិ​ឡើយ។
[១៣៨] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែក​បាយដល់សង្ឃ ខ្លួន​និយាយថា លោកចូរ​ឲ្យ១ចំណែក​ទៀតដើម្បី​ភិក្ខុដទៃ ថាដូច្នោះ​ហើយ ក៏កាន់​យកបាយ​ដោយឥត​មានមូល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែអាបត្តិ​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក​ប៉ុណ្ណោះ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប កាលគេ​កំពុងចែក​ខាទនីយាហារ​ដល់សង្ឃ។ បេ។ កាល​គេកំពុងចែក​នំដល់សង្ឃ។ បេ។ កាល​គេកំពុង​ចែកអំពៅ​ដល់សង្ឃ។ បេ។ កាល​គេកំពុង​ចែកផ្លែទន្លាប់​ដល់​សង្ឃ បាន​ពោលថា លោក​ចូរឲ្យ​១ចំណែក​ដើម្បីភិក្ខុ​ឯទៀត​ផង ថាដូច្នោះ​ហើយក៏​កាន់យក​ចំណែកនោះ​ដោយឥត​មានមូល។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក​ប៉ុណ្ណោះ។
[១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះ​ដែលគេដាំបាយ ក្នុង​វេលាស្រុក​អត់បាយ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​បាយពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់ផ្ទះ​សម្រាប់​ចំអិនសាច់​លក់ក្នុង​វេលាស្រុក​អត់បាយ ហើយ​មានថេយ្យ​ចិត្តលួច​យកសាច់​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ផ្ទះធ្វើនំ​ក្នុងវេលា​ស្រុកអត់បាយ ហើយ​មាន​ថេយ្យចិត្ត​បានលួច​យកនំដាក់​ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយលួច​យកនំក្រៀប​ដាក់ពេញ​១បាត្រ។បេ។ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​នំអន្សម​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយ​ធ្វើនិមិត្ត​ទុកថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុនោះ​សំគាល់​របស់នោះ​បានហើយ លួច​យករបស់​នោះបាន​មក។បេ។ សំគាល់​របស់នោះ​បានហើយ លួច​បានរបស់​ដទៃមក​វិញ។បេ។ សំគាល់​របស់​ដទៃទេ ត្រឡប់​លួច​បានរបស់​នោះមក​វិញ។បេ។ សំគាល់​របស់ដទៃ លួចបាន​របស់ដទៃ​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ឃើញ​បរិក្ខារក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្តទុក​ថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុ​នោះសំគាល់​របស់នោះ​បានហើយ ត្រឡប់​លួចបាន​បរិក្ខារ​របស់ខ្លួន​ឯងមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​អាបត្តិទុក្កដ។
[១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង ហើយ​គិតថា កាល​អញយក​ថង់យាម​អំពីទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ហើយ​រំកិលយក​ថង់យាម​នោះ ព្រមទាំង​តាំងទៅ​ផង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៤២] សម័យនោះឯង ភិក្ខុ១រូបមាន​ថេយ្យចិត្តហើយ​លួចយកពូក​របស់សង្ឃ។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិបារាជិក​ហើយ។
[១៤៣] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តហើយលួចយកចីវរ​ដែលពាក់លើ​ខ្សែស្បៀង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិកហើយ។
[១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ ហើយគិតថា កាលអញ​ចេញអំពីវិហារ​នេះទៅ អញនឹង​ត្រូវអាបត្តិ​បារាជិក​មិនខាន ហើយ​ពុំបានចេញ​អំពីវិហារ​ឡើយ។ ភិក្ខុទាំង​ឡាយក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មោឃបុរស​នោះគប្បី​ចេញទៅ​ក្តី មិនគប្បី​ចេញទៅ​ក្តី គង់តែ​ត្រូវ​អាបត្តិ​បារាជិក​ដែរ។
[១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា ភិក្ខុ១រូបចូលទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត ឯភិក្ខុទី២ កាល​គេចែកខាទនីយាហារ​ដល់សង្ឃ ក៏បាន​កាន់យក​ចំណែករបស់​ភិក្ខុជា​សំឡាញ់ ហើយ​បរិភោគដោយ​សេចក្តី​ស្និទ្ធស្នាល​នឹងគ្នា។ ភិក្ខុ​សំឡាញ់នោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​កាន់យក​ដោយ​ស្និទ្ធស្នាល​នឹងគ្នា។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកដោយ​សេចក្តី​ស្និទ្ធស្នាល​ដូច្នោះ អ្នកមិន​ត្រូវអាបត្តិ​ឡើយ។
[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែក​ខាទនីយាហារ​ដល់សង្ឃ ខាទនីយាហារ​ជាចំណែក​របស់ភិក្ខុ​ទាំងអស់​នោះ គេក៏​បាននាំយក​ទៅទុកដាក់​១កន្លែង​ហើយ។ មាន​ភិក្ខុ១រូប សំគាល់​ចំណែក​របស់ភិក្ខុ​ឯទៀត ថា​ជារបស់​ខ្លួន ហើយ​ឆាន់អស់​ទៅ។ ភិក្ខុ​ម្ចាស់​របស់​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់ខ្លួន។ សម័យ​នោះឯង ភិក្ខុ​ច្រើនរូប​ធ្វើនូវ​ចីវរកម្ម។ កាល​គេចែក​ខាទនីយាហារ​ដល់សង្ឃ ភិក្ខុ​យក​បាត្រ​ភិក្ខុឯ​ទៀត​មកទទួល​យកចំណែក​របស់ភិក្ខុ​ឯទៀត ហើយ​យកទៅ​ទុក។ ភិក្ខុ​ម្ចាស់បាត្រ​សំគាល់​ថាជា​របស់ខ្លួន ហើយ​ឆាន់​អស់ទៅ។ ភិក្ខុនោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុម្ចាស់​បាត្រនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិន​មានដល់​ភិក្ខុដែល​សំគាល់​ថាជា​របស់ខ្លួន។
[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះ​ផ្លែស្វាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកមនុស្ស​ជាម្ចាស់ស្វាយ​នាំគ្នាដេញ​តាមចោរ​អម្បាល​នោះ។ ពួកចោរ​ឃើញម្ចាស់​ស្វាយទាំង​ឡាយដេញ​តាម ក៏ទំលាក់​សំពាយស្វាយ​រត់ចោល​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​សំពាយ​ស្វាយនោះ ថា​ជារបស់​បំសុកូល ហើយ​ទស់ឆាន់​ទៅ។ ពួកម្ចាស់​ស្វាយចោទ​ប្រកាន់ភិក្ខុ​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុ​ទាំងឡាយ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ​សំគាល់ថា​ជារបស់​បំសុកូល។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល​ឡើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួក​ចោរលួច​ខ្នុរសំឡ។បេ។ ពួកចោរ​លួចខ្នុរ​ណាំង។បេ។ ពួកចោរ​លួចត្នោត​ទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួច​ផ្លែទន្លាប់ នាំគ្នា​លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ បានហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ទន្លាប់ដេញ​តាមពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញ​ពួកម្ចាស់​ទន្លាប់​ហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញ សំគាល់​នូវសំពាយ​នោះ ថាជា​របស់​បំសុកូល ហើយ​នាំគ្នា​ទស់ឆាន់​ទៅ។ ពួកជន​ជាម្ចាស់​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​មិនមែនជា​សមណៈ​ទេ។ ភិក្ខុអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល​ឡើយ។
[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ស្វាយដេញ​តាមចោរ​ទាំងអម្បាល​នោះ។ ចោរទាំង​ឡាយឃើញ​ពួកម្ចាស់​ស្វាយហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែង​ម្ចាស់​ស្វាយ​គេឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ពួកម្ចាស់​ស្វាយនាំគ្នា​ចោទប្រកាន់​ពួកភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។បេ។ ពួកចោរ​លួចខ្នុរសំឡ។បេ។ ពួកចោរ​លួចផ្លែ​ខ្នុរណាំង។បេ។ ពួកចោរ​លួចផ្លែ​ត្នោតទុំ។បេ។ ពួកចោរ​លួចអំពៅ។បេ។ ពួកចោរ​លួចផ្លែ​ទន្លាប់ លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ម្ចាស់​ទន្លាប់​ទាំងឡាយ​ដេញតាម​ពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញម្ចាស់ទន្លាប់​ហើយ ទំលាក់​សំពាយចោល ហើយ​រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ទន្លាប់ទាំង​ឡាយគេ​មកឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ម្ចាស់​ទន្លាប់ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៤៩] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តលួចយកស្វាយ​របស់សង្ឃ។បេ។ លួច​យកព្រីងរបស់​សង្ឃ។បេ។ លួចយក​ផ្លែខ្នុរសំឡ​របស់សង្ឃ។បេ។ លួច​យក​ផ្លែខ្នុរណាំង​របស់សង្ឃ។បេ។ លួច​យកផ្លែត្នោត​ទុំរបស់​សង្ឃ។បេ។ លួច​យកអំពៅ​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​លួចយក​ផ្លែទន្លាប់​របស់សង្ឃ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្ត​លួចយក​ផ្កាមាន​ដំឡៃ៥មាសក ដែល​ម្ចាស់គេ​បានបេះទុក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប​ទៅកាន់​សួនផ្កា ហើយ​មានថេយ្យ​ចិត្តលួច​បេះផ្កា​មានដំឡៃ​៥មាសក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយ​​បាននិយាយ​នឹងភិក្ខុ​១រូប​ថា អាវុសោ លោក​ផ្តាំខ្ញុំ​ហើយ ខ្ញុំនឹង​ទៅប្រាប់​ត្រកូលជា​ឧបដ្ឋាក​របស់លោក។ ភិក្ខុ​នោះទៅ​ហើយ បានឲ្យ​ត្រកូលនោះ​យកសម្ពត់​សាដក១​មក ហើយ​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ភិក្ខុ​អ្នក​ជិតដិត​នឹង​ត្រកូល​​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មានសេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ តែភិក្ខុ​កុំគប្បី​ពោលថា អ្នក​ផ្តាំខ្ញុំហើយ ខ្ញុំ​នឹងប្រាប់​ដូច្នេះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ។ ភិក្ខុឯទៀត​​បាននិយាយ​ពាក្យនេះ​​នឹងភិក្ខុ​នោះ​ថា អាវុសោ ខ្ញុំ​ផ្តាំហើយ លោក​ប្រាប់ត្រកូល​ឧបដ្ឋាក​របស់ខ្ញុំ​ចុះ។ ភិក្ខុនោះ​ទៅហើយ ឲ្យ​​ត្រកូល​​ឧបដ្ឋាក​​នោះយក​សម្ពត់សាដក​១គូមក ហើយ​ប្រើប្រាស់​សម្ពត់​សាដក១​ដោយខ្លួន​ឯង រួច​ឲ្យសម្ពត់​​សាដក១​​ដល់​ភិក្ខុ​អ្នកជិត​ដិតនឹង​ត្រកូលនោះ។ ភិក្ខុ​នោះ​ដឹង​​ហើយ ចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ តែ​ភិក្ខុ​កុំគប្បី​ពោលថា លោក​ខ្ញុំផ្តាំ​ហើយ ប្រាប់​ចុះដូច្នេះ តែភិក្ខុ​ណា​ពោល ភិក្ខុនោះ​ត្រូវអាបត្តិ​​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ ហើយ​​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុ​ឯទៀត​ថា អាវុសោ លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ត្រកូល​ឧបដ្ឋាក​របស់​លោក។ ឯភិក្ខុនោះ​ក៏បាន​និយាយ​យ៉ាងនេះ​ថា ខ្ញុំបាន​ផ្តាំនឹង​លោកហើយ លោក​ប្រាប់ចុះ។ ភិក្ខុ​នោះទៅ​ហើយ ឲ្យត្រកូល​ឧបដ្ឋាក​នោះយក​សប្បិ១អាឡ្ហកៈ[8] ស្ករ អំពៅ១គុលៈ[9] អង្ករ១ទោណៈ[10] មក​ហើយ បរិភោគ​ដោយខ្លួន​ឯង។ ភិក្ខុ​អ្នកជិតដិត​នឹង​ត្រកូលនោះ​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ តែ​ភិក្ខុកុំ​គប្បីពោល​ថា លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ដូច្នេះ ម្យ៉ាងទៀត កុំគប្បី​​ពោល​ថា​ ខ្ញុំផ្តាំ​នឹង​លោក​ហើយ លោក​ប្រាប់ចុះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។
[១៥២] សម័យនោះឯង បុរសម្នាក់នាំយក​កែវមណី​មានដំឡៃ​ច្រើន ហើយ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយជា​មួយនឹង​ភិក្ខុឯ​ទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ដាក់កែវ​មណីក្នុង​ថង់​យាម​របស់​ភិក្ខុនោះ ៗឥត​ដឹងឡើយ លុះ​កន្លង​ផុតទី​គយហើយ ក៏យក​កែវមណី​ពីថង់​យាមមក​វិញ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ទូល​ថា បពិត្រព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ដឹងសោះ​ឡើយ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមិន​ដឹង។ សម័យ​នោះឯង បុរស​ម្នាក់នាំ​យក​កែវមណី​មានដំឡៃ​ច្រើន ដើរ​ទៅ​​កាន់​ផ្លូវ​ឆ្ងាយជាមួយ​នឹងភិក្ខុ​ឯទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ក៏ធ្វើអាការ​ហាក់ដូច​ជាឈឺ ហើយ​បានប្រគល់​បង្វិចកែវ​មណីរបស់​ខ្លួនដល់​ភិក្ខុនោះ។ គ្រា​នោះឯង បុរស​នោះ​ដើរ​រំលង​ហួសទីគយ​ទៅហើយ បាន​និយាយពាក្យ​នេះ​នឹងភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ ចូរ​លោកយក​បង្វិចរបស់​ខ្ញុំមក ខ្ញុំ​មិនឈឺ​ទេ។ ភិក្ខុ​នោះសួរ​ថា អាវុសោ ចុះ​ហេតុអ្វី​បានជា​អ្នកធ្វើ​​អាការ​​យ៉ាងនេះ។ ទើប​បុរសនោះ​ប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនោះ។ ភិក្ខុ​នោះ​មាន​សេចក្តី​​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុនោះ​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះឡើយ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​​មិនមាន​ដល់​ភិក្ខុ​អ្នក​មិន​ដឹង។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ដើរទៅ​កាន់ផ្លូវ​ឆ្ងាយជា​មួយនឹង​ឈ្មួញរទេះ។ បុរស​ម្នាក់​ក៏​លួង​លោម​ភិក្ខុនោះ​ដោយ​អាមិស​ លុះឃើញ​ទីគយ​ហើយ បានឲ្យ​កែវមណី​មានដំឡៃ​ច្រើន ដល់​ភិក្ខុ​នោះដោយ​ពាក្យថា បពិត្រ​លោកដ៏​ចំរើន សូម​លោកម្ចាស់​យក​កែវមណី​នេះ ឲ្យរំលង​ទីគយ​ទៅ​ផង។ ភិក្ខុ​នោះយក​កែវមណី​នោះ រំលង​ទីគយ​ទៅក្នុង​កាលនោះ​ឯង។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៥៣] សម័យនោះ​ឯង មានភិក្ខុ១រូប ដោះលែង​ជ្រូកជាប់​អន្ទាក់ ដោយ​សេចក្តី​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានសេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា (ហើយ​ដោះ​លែង​ទៅ)។ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នាដោយ​សេចក្តី​ករុណា​ទេ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ជ្រូកជាប់​អន្ទាក់ ក៏មាន​​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយដោះ​លែងជ្រូក​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូប ដោះលែង​សត្វម្រឹគ​ជាប់អន្ទាក់ ដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញម្រឹគ​ជាប់​អន្ទាក់ មាន​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយ​ដោះលែង​ម្រឹគនោះ​ទៅ។បេ។ ភិក្ខុ​ដោះ​លែង​​ត្រីទាំងឡាយ​ដែលជាប់​លបដោយ​សេចក្តី​ករុណា។បេ។ ភិក្ខុ​ឃើញត្រី​ទាំងឡាយ​ជាប់លប មាន​​ថេយ្យចិត្ត​ថា ក្រែងពួក​ម្ចាស់គេ​ឃើញមុន ហើយ​ដោះលែង​ត្រីនោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញ​​យក​ចាក​ទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ទើប​ឈូស​ប្រមៀល​ឲ្យធ្លាក់ចុះ ហើយ​ក៏កាន់យក​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់​ដែលសត្វ​រអាតពាំ​យកទៅ ដោយ​​គិតថា អញ​នឹងប្រគល់​ឲ្យពួក​ម្ចាស់សាច់។ ពួក​ម្ចាស់សាច់​នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​​មិនមាន​ដល់ភិក្ខុ​ដែល​មិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ឃើញដុំ​សាច់​ដែល​សត្វ​រអាត​ពាំយក​ទៅ មានថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់គេ​ឃើញមុន ហើយ​ក៏កាន់យក​ដុំសាច់នោះ​ទៅ។ ពួកម្ចាស់​សាច់នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​​មិនមែន​​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​​បារាជិក​ហើយ។
[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែត​តាមស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​ក៏អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់ថា ជា​របស់​​បំសុកូល ហើយ​នាំគ្នាស្រង់​យកឡើង។ ពួកម្ចាស់​ក្បូននាំ​គ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យ​នោះឯង មនុស្ស​ទាំងឡាយ​ចងក្បូន ហើយ​បណ្តែតតាម​ស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​​ក៏​អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​មាន​ថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ឈើគេ​ឃើញ​មុន ហើយ​ស្រង់​យកឡើង ពួកម្ចាស់​ឈើនាំគ្នា​ចោទប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​​ទាំងឡាយ​​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងអម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​​ថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់​សម្ពត់សាដក​នឹងដើមឈើ ហើយក៏​​ដើរ​ទៅ​បន្ទោឧច្ចារៈ។ ភិក្ខុ១រូប​សំគាល់​ថា​ជា​របស់​បំសុកូល ហើយក៏​កាន់យក​ទៅ។ គ្រានោះ បុរស​គង្វាលគោ​នោះចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែនជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​​បំសុកូល។
[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​ទៅជាប់​នឹងជើង​ភិក្ខុ។ ភិក្ខុនោះ​បានកាន់​យកសម្ពត់​សាដកនោះ​​ដោយ​គិត​ថា អញ​នឹង​ឲ្យដល់ម្ចាស់​ទាំងឡាយ។ ពួកម្ចាស់​សម្ពត់សាដក​ក៏នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលមិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង កាលភិក្ខុ​១រូបកំពុង​ឆ្លងស្ទឹង សម្ពត់​សាដករបូត​អំពីដៃនៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​រសាត់ទៅ​ជាប់នឹង​ជើងភិក្ខុ។ ភិក្ខុ​នោះ មាន​ថេយ្យចិត្ត​​​គិត​ថា ក្រែង​ពួកម្ចាស់​សម្ពត់សាដក​ឃើញមុន ហើយ​ក៏កាន់យក​ទៅ។ ម្ចាស់​​សម្ពត់​សាដក​​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​​មិនមែន​​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មាន​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៥៩] សម័យនោះឯង ភិក្ខុ១រូបបាន​ឃើញឆ្នាំងដាក់សប្បិ ហើយ​បានឆាន់​បន្តិចៗម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិទុក្កដ។
[១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា យើង​ទាំងឡាយ​នឹង​ទៅលួចទ្រព្យ ហើយ​នាំគ្នា​ទៅ។ ភិក្ខុ១រូបលួចទ្រព្យបានមក។ ភិក្ខុ​ទាំងឡាយ​នោះ បាន​និយាយគ្នា​យ៉ាងនេះថា ពួកយើង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ លោកណា​លួចបានមក លោកនោះ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុទាំងឡាយ​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវ​អាបត្តិ​​បារាជិក​ហើយ។ កាលណោះ ភិក្ខុ​ទាំងឡាយ​​ច្រើន​រូប បបួល​គ្នាលួចទ្រព្យ​បានមក​ហើយ ក៏ចែក​គ្នា។ កាល​ដែលភិក្ខុ​អម្បាលនោះ​កំពុង​ចែកគ្នា ភិក្ខុ​១រូប​ៗ បាន​ចំណែក​មិនពេញ​៥មាសក។ ភិក្ខុ​ទាំងនោះ​បាននិយាយ​យ៉ាងនេះថា យើង​ទាំងឡាយ​​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ។ ទើបនាំ​គ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មាន​​ថេយ្យចិត្ត ហើយ​លួចយក​អង្ករ​របស់អ្នក​ផ្សារ​ប្រមាណ​១ក្តាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ ភិក្ខុ១រូប កាល​ក្រុងសាវត្ថី​កើតទូរភិក្ស​អត់បាយ មាន​ថេយ្យចិត្ត ហើយ​លួចយក​សណ្តែកបាយ​របស់អ្នកផ្សារ​១ក្តាប់។បេ។ សណ្តែក​រាជមាស​១ក្តាប់។បេ។ ល្ងរ១ក្តាប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏​ទុកដាក់សាច់​ដ៏សេសសល់​​ក្នុង​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នាកាន់​យកសាច់នោះ​បរិភោគ​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាលនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យនោះ ពួកចោរ​សម្លាប់ជ្រូក ស៊ីសាច់ ហើយ​ទុកដាក់​សាច់ដ៏សេស​សល់​ក្នុង​​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នា​កាន់​យក​សាច់​នោះ​មក​ឆាន់​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល។
[១៦៣] កាលណោះ ភិក្ខុ១រូប​ទៅកាន់​ស្រែស្មៅ (ចម្ការ​ស្មៅ) មាន​ថេយ្យចិត្ត ហើយ​បាន​លួច​យកស្មៅ​ដែលគេច្រូត​ទុក មាន​ដំឡៃ​៥មាសក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។
[១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត ហើយលួច​ច្រូតយក​ស្មៅ​គេ​មាន​​ដំឡៃ​៥មាសក។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៦៥] សម័យនោះ ភិក្ខុទាំងឡាយ​ជា​អាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នា​នឹងគ្នាឲ្យចែកផ្លែ​​ស្វាយ​របស់សង្ឃ ហើយ​បរិភោគ​ទៅ។ ភិក្ខុម្ចាស់​អាវាស​ទាំងឡាយ នាំគ្នាចោទ​ប្រកាន់ភិក្ខុ​ជា​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​អម្បាល​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ មាន​ចិត្តប្រាថ្នា​ដើម្បីនឹង​បរិភោគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែល​​ប្រាថ្នាដើម្បី​នឹងបរិភោគ​ទេ។ សម័យនោះ ភិក្ខុ​ទាំងឡាយ​ជាអាគន្តុក ញុំាងគ្នា​នឹងគ្នាឲ្យ​ចែកផ្លែ​ព្រីងរបស់​សង្ឃ។ បេ។ ផ្លែខ្នុរសំឡ​របស់​សង្ឃ។បេ។ ផ្លែខ្នុរណាំង​របស់​​សង្ឃ។បេ។ ផ្លែត្នោតទុំ​របស់​សង្ឃ។បេ។ អំពៅ​របស់​សង្ឃ។បេ។ ផ្លែទន្លាប់​របស់សង្ឃ ហើយ​នាំគ្នា​បរិភោគ​​ទៅ។ ពួកភិក្ខុ​ដែលជា​ម្ចាស់​អាវាស នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលប្រាថ្នា​ដើម្បីនឹង​បរិភោគ​​ទេ។
[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យមិន​មានទទួល ដោយ​គិតថា មនុស្ស​អម្បាល​នេះ ជាឥស្សរៈ​ត្រឹមតែរក្សា​ថែ​ទាំ​ប៉ុណ្ណោះ មនុស្ស​អម្បាល​នេះ មិនជា​ឥស្សរៈ​ដើម្បីនឹង​ឲ្យបានទេ។ ទើប​នាំគ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ បើទាន​ដែលបុគ្គល​អ្នករក្សា​គេ​ឲ្យ​ហើយ (ភិក្ខុអ្នក​ទទួល) មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មនុស្ស​អ្នករក្សា​ព្រីងទាំង​ឡាយ​។បេ។ អ្នករក្សា​ខ្នុរសំឡ​ទាំងឡាយ។បេ។ អ្នករក្សា​ខ្នុរណាំង​ទាំងឡាយ។បេ។ អ្នក​រក្សាផ្លែ​ត្នោតទុំ​ទាំងឡាយ​។បេ។ អ្នករក្សា​អំពៅទាំង​ឡាយ។បេ។ អ្នករក្សា​ផ្លែទន្លាប់​ទាំងឡាយ បាន​​ប្រគេន​ផ្លែ​ទន្លាប់​ទាំងឡាយ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យ​មិនហ៊ាន​ទទួល ដោយគិត​ថា មនុស្ស​អម្បាលនេះ ជាឥស្សរៈ​ត្រឹមតែ​រក្សា​​ប៉ុណ្ណោះ មនុស្ស​អម្បាលនេះ មិន​ជាឥស្សរៈ​ដើម្បី​នឹងឲ្យទេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ ព្រោះ​ទានដែល​អ្នក​ថែ​រក្សា​ឲ្យ​នោះ​ទេ។
[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំង​វិហារ​​របស់ខ្លួន។ ភិក្ខុ​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ អ្នក​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​តាំងចិត្ត​ថា​ជា​របស់​ខ្ចី។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកជា​របស់ខ្ចី​ដូច្នោះ អ្នក​មិនមាន​អាបត្តិ​ឡើយ។
[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹក​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកដី​របស់​សង្ឃ។បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកស្មៅ​យាប្លង​របស់​សង្ឃ។បេ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួច​ដុត​ស្មៅ​យាប្លង​របស់​សង្ឃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិ​ទុក្កដ។
[១៦៩] សម័យនោះ ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​គ្រែរបស់​សង្ឃ។ ​សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​តាំងរបស់​សង្ឃ។បេ។ ពូក​របស់​សង្ឃ។ បេ។ ខ្នើយ​របស់​សង្ឃ។បេ។ សន្ទះទ្វារ​របស់​សង្ឃ។បេ។ សន្ទះ​បង្អួច​របស់​សង្ឃ។បេ។ ឈើ​បង្កង់​របស់​សង្ឃ។ សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
[១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ ដែល​គេទុកជា​​របស់​សម្រាប់​​ប្រើប្រាស់​ក្នុងវត្ត ទៅ​ប្រើប្រាស់​ក្នុងទីដទៃ។ គ្រានោះ ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ដ៏ចំរើន​ទាំងឡាយ​មិនសម​នឹងមកយក​របស់គេ​សំរាប់ទុក​ប្រើប្រាស់​ក្នុង​ ទីដទៃ ទៅ​ប្រើប្រាស់​ក្នុងទី​ដទៃវិញ។ ភិក្ខុ​ទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ គ្រឿង​ប្រើប្រាស់​របស់គេ​ក្នុង​ទី​ដទៃ ភិក្ខុមិន​គប្បីយក​ទៅប្រើប្រាស់​ក្នុងទី​ដទៃទេ តែភិក្ខុ​ណាយក​ទៅប្រើ​ប្រាស់ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ប្រុងនឹង​នាំយក​អាសនៈ​សំរាប់អង្គុយ​ក្នុងរោង​ឧបោសថ តែ​មាន​សេចក្តី​សង្ស័យ​ មិនហ៊ាន​នាំយកទៅ ហើយ​ក៏អង្គុយ​ផ្ទាល់លើ​ផែនដី។ ខ្លួនក្តី ចីវរក្តី ក៏ប្រឡាក់​ទៅ​ដោយ​ធូលី។ ភិក្ខុ​ទាំងឡាយ​យកសេចក្តី​នុ៎ះក្រាបបង្គំ​ទូល​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យអ្នក​ទាំងឡាយ​ខ្ចីរបស់​ទាំនោះ​​ទៅ​ប្រើ​​ប្រាស់បាន។
[១៧១] សម័យនោះឯង ភិក្ខុនី១រូប ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនី​នៅក្នុងក្រុងចម្បា ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាករបស់​ថុល្លនន្ទាភិក្ខុនី ហើយ​បង្គាប់ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​​បបរដែល​​លាយ​សណ្តែក​និងល្ង ហើយក៏យក​ទៅបរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនី​នោះដឹង​​ហើយ ចោទប្រកាន់​សិស្សនោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។ ទើបភិក្ខុ​នីនោះនាំយក​រឿងនុ៎ះ​ទៅដំណាល​ប្រាប់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​នាំយក​រឿង​​នុ៎ះ​ទៅ​ប្រាប់​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​នាំយករឿង​នុ៎ះ​ទៅ​ក្រាប​ទូល​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក។ សម័យ​នោះឯង ភិក្ខុនី១រូប​ជាសិស្ស​​ថុល្លនន្ទា​ភិក្ខុនី​នៅ​ក្នុងក្រុង​រាជគ្រឹះ ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាក​របស់​ថុល្លនន្ទា​ភិក្ខុនី ហើយ​បង្គាប់​ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​នំមានរស​ឆ្ងាញ់ក្រៃ​ពេក ហើយ​ក៏​យក​ទៅ​​បរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនីនោះ​ដឹង​ហើយ ចោទ​ប្រកាន់សិស្ស​នោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក។
[១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១ ក្មួយប្រុស១​របស់គហបតី​​ជាឧបដ្ឋាក​​​របស់​​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ ក្នុង​ក្រុង​វេសាលី។ គ្រានោះ គហបតី​នោះបាន​និយាយ​ពាក្យ​​នេះ​នឹង​​ព្រះ​អជ្ជុកត្ថេរ​ដ៏មាន​អាយុ​ថា បពិត្រ​​លោកដ៏ចំរើន ជំនុំ​ក្មេង​ទាំងពីរ​​នាក់នេះ ក្មេងណា​​មានសទ្ធា​ជ្រះថ្លា ព្រះករុណា​គប្បីប្រាប់​ឱកាស​នេះ​ដល់​ក្មេងនោះ។ គហបតី​នោះធ្វើ​កាល​កិរិយា​ទៅ។ សម័យ​​នោះ​ឯង ក្មួយ​របស់​គហបតី​នោះ​​មាន​សទ្ធា​ជ្រះថ្លា។ លំដាប់​នោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​ប្រាប់​​ឱកាស​នោះ​​ដល់ទារក​ដែលជា​ក្មួយ​នោះ។ ទារក​ដែលជា​ក្មួយ​នោះ ក៏បាន​​បីបាច់​រក្សា​​នូវ​ទ្រព្យ​ និង​​ចាត់ចែង​​នូវ​ទាន​ដោយសម្បត្តិ​នោះ។ លំដាប់​នោះ កូនរបស់​​គហបតីនោះ​​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា បពិត្រ​​ព្រះអានន្ទ​ដ៏ចំរើន អ្នក​ណា​ជាអ្នកទទួល​មត៌ករបស់​បិតា កូន ឬក្មួយ។ ព្រះអានន្ទ​និយាយ​តបថា ម្នាលអ្នក​ដ៏មានអាយុ កូន​ទើបត្រូវ​ទទួល​ទ្រព្យមត៌ក​របស់​បិតា​បាន។ កូនរបស់​គហបតីនោះ បាន​និយាយតទៅ​ទៀតថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​អជ្ជុកត្ថេរ​នេះ​​ប្រាប់សម្បត្តិ​របស់ខ្ញុំដល់​បងប្អូន​ជីដូនមួយ​ របស់ខ្ញុំ​ហើយ។ ព្រះអានន្ទ​ពោលថា ម្នាលអ្នក​ដ៏​មានអាយុ អជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ មិនមែន​ជាសមណៈ​ទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​និយាយ​ពាក្យនេះនឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ លោកចូរ​ឲ្យ​សេចក្តី​​វិនិច្ឆ័យ​ដល់​ខ្ញុំចុះ។ សម័យ​នោះឯង ព្រះឧបាលីដ៏​មានអាយុ ជាបក្ខ​ពួករបស់​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ។ លំដាប់​នោះ ព្រះឧបាលី​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ ភិក្ខុណា​ដែលម្ចាស់​ទ្រព្យផ្តាំទុក​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់​អ្នក​នេះ ហើយភិក្ខុ​នោះទៅប្រាប់​ដល់អ្នកនោះ ភិក្ខុ​នោះត្រូវ​អាបត្តិអ្វី។ ព្រះអានន្ទ​ឆ្លើយតប​ទៅវិញថា បពិត្រ​លោក​ដ៏ចំរើន ភិក្ខុ​នោះ​មិនត្រូវ​អាបត្តិអ្វី​បន្តិចទេ ដោយ​ហោចទៅ តែ​​អាបត្តិទុក្កដ​ក៏មិនត្រូវ​​ដែរ។ ព្រះឧបាលី​ឆ្លើយថា ម្នាល​អាវុសោ ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ ម្ចាស់ទ្រព្យ​​បានផ្តាំទុក​​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់ជន​ឈ្មោះនេះ ក៏បាន​ប្រាប់ដល់​អ្នកនោះ​មែន ម្នាល​អាវុសោ អជ្ជុកត្ថេរ​ដ៏​មានអាយុ​មិនត្រូវ​អាបត្តិទេ។
[១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី ពួកចោរ​នាំគ្នា​ប្លន់ត្រកូល​ឧបដ្ឋាក​របស់​​ព្រះ​បិលិន្ទវច្ឆត្ថេរ​ដ៏មាន​ អាយុ ហើយ​ក៏នាំយក​កូនក្មេងពីរ​នាក់ទៅ។ លំដាប់​នោះ ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ សំដែង​ឫទ្ធិទៅនាំយក​ក្មេងទាំង​ពីរនាក់​នោះបាន​មក ហើយ​ទុកក្នុង​ប្រាសាទ។ មនុស្ស​ទាំងឡាយ​បានឃើញ​​ក្មេងទាំង​ពីរនាក់នោះ​ហើយ និយាយ​ថា នេះជា​ឫទ្ធានុភាព​របស់លោក​ម្ចាស់​បិលិន្ទវច្ឆត្ថេរ ហើយ​ក៏នាំគ្នា​ជ្រះថ្លានឹង​ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ពេកណាស់។ ភិក្ខុ​ទាំងឡាយ នាំគ្នា​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ មិន​សមគួរ​នឹងទៅ​នាំយក​​ក្មេង​ពីរនាក់ ដែលពួក​ចោរវា​នាំយក​ទៅហើយ។ ភិក្ខុ​ទាំងឡាយ​​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ទ្រង់ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នក​មាន​ឫទ្ធិ​ទេ ព្រោះ​វិស័យ​នៃ​ឫទ្ធិ។
[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះ​បណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូប​​នៅ​ស្រុក​ក្រៅ ១រូបនៅ​ក្នុងក្រុង​កោសម្ពី។ គ្រាដែល​ភិក្ខុនោះ​ចេញពី​ស្រុកក្រៅ ទៅកាន់​​ក្រុងកោសម្ពី កាល​កំពុងឆ្លង​ទឹកស្ទឹង​​ក្នុងរវាង​ពាក់កណ្តាល​ផ្លូវ កន្សោម​ខ្លាញ់របូត​អំពីដៃនៃ​មនុស្សអ្នក​សម្លាប់​ជ្រូក​​ទាំងឡាយ ទៅជាប់​នូវជើង​របស់ភិក្ខុ​នោះ។ ភិក្ខុនោះ​បានកាន់យក​ដោយគិត​ថា នឹងឲ្យ​ដល់ជន​ទាំង​ឡាយ​​ជាម្ចាស់វិញ។ ពួក​ម្ចាស់នាំ​គ្នាចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ស្រី​គង្វាល​គោម្នាក់ឃើញ​ភិក្ខុនោះ​ឆ្លងទឹកស្ទឹង​រួចហើយ បាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោក​​ចូរមក​សេពមេថុនធម្ម​នឹងខ្ញុំ។ ភិក្ខុ​នោះគិត​ថា អញមិន​មែនជា​សមណៈ​តាមប្រក្រតី​ទេ ទើប​ព្រម​​សេព​​មេថុនធម្ម​នឹងស្រីនោះ ហើយ​ទៅកាន់ក្រុង​កោសម្ពី ប្រាប់​សេចក្តីនុ៎ះ​​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា នែ​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ​មិនត្រូវ​​អាបត្តិ​បារាជិកព្រោះ​អទិន្នាទាន​ទេ ត្រូវ​អាបត្តិ​បារាជិក ព្រោះ​​សេព​​មេថុនធម្ម។
[១៧៥] សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុង​សាគលនគរ មានសេចក្តី​មិនសប្បាយ​មកបៀតបៀន ក៏ទៅ​លួចយកឈ្នួត​របស់អ្នកផ្សារ ហើយ​បាននិយាយ​ពាក្យ​នេះ​នឹង​​ព្រះទឡ្ហិកត្ថេរ​ដ៏មានអាយុ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំមិន​មែនជា​សមណៈ​ទេ ខ្ញុំនឹង​​សឹក (ឥឡូវនេះ)។ ព្រះទឡ្ហិកត្ថេរ បាន​សួរថា ម្នាល​អាវុសោ អំពើដូច​ម្តេចដែល​អ្នកធ្វើ​ហើយ។ ភិក្ខុនោះ​​ប្រាប់ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំលួច​យកឈ្នួត​របស់អ្នក​ផ្សារ។ ព្រះទឡ្ហិកត្ថេរ ក៏ឲ្យ​យក​ឈ្នួត​នោះមក ហើយ​កាត់ថ្លៃ។ ឈ្នួត​នោះកាត់​ថ្លៃទៅ ដំឡៃ​មិនដល់​៥មាសក។ ព្រះទឡ្ហិកត្ថេរ​ប្រាប់​ថា ម្នាល​អាវុសោ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ដូច្នេះ​ហើយ ក៏បាន​សំដែង​ធម្មីកថា។ ឯភិក្ខុ​នោះ​មាន​​សេចក្តី​ត្រេកអរ​ក្រៃពេក។
ទុតិយបារាជិក ចប់។
 1. ទីនេះ ច្រើនប្រែថា នាយស្មៀន តែតាមន័យក្នុងអដ្ឋកថា ប្រែថា អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងឈើរបស់សេ្តច (នាយឃ្លាំងឈើ)។
 2. ក្នុងអដ្ឋកថា​ថា ស្នូក​សម្រាប់​ជ្រលក់ក្តី បាច់​ឫស្សីក្តី ក្បូនក្តី ឲ្យ​ឈ្មោះថា នាវា ដែល​ប្រែជា ទូក​ក្នុងទី​នេះ
 3. អដ្ឋកថា ថា បណ្តា​កិរិយា​បង្ខិត​ទាំងឡាយ មាន​បង្ខិតគោល​ជាដើម នោះមាន​អធិប្បាយ​ថា ធម្មតា​ផែនដី​ជារបស់​កាត់ថ្លៃ​មិនបាន ព្រោះ​ហេតុដូច្នោះ បើ​សណ្ឋាន​ដីនោះ គេបោះ​គោលតែមួយ​ស្រេច ភិក្ខុបង្ខិត​គោលឲ្យ​ចូលទៅ​ក្នុងដីគេ សូម្បី​ប៉ុនចម្រៀក​សក់ ទោះបី​ម្ចាស់គេ​ឃើញក្តី មិន​ឃើញក្តី ត្រូវ​បារាជិក បើ​សណ្ឋាន​ដីនោះ គេ​បោះគោល​ពីរ ភិក្ខុ​បង្ខិត​គោលទី១ ត្រូវ​ថុល្លច្ច័យ ទី២ ត្រូវបារាជិក បើ​សណ្ឋានដី​នោះ គេបោះ​គោលបី ភិក្ខុបង្ខិត​គោលទី១ ត្រូវទុក្កដ ទី២ ត្រូវ​ថុល្លច្ច័យ ទី៣ ត្រូវ​បារាជិក។
 4. របស់​ដែលសល់​អំពីសត្វ​ស៊ី
 5. ទឹកដោះ​គោដែល​គេចំរាញ់​ឲ្យទៅ​ជាខ្លាញ់​បែបយ៉ាង​រាវៗ។
 6. បានដល់​របស់ដែល​គេនាំ​ទៅ ដោយ​អវយវ​មានក្បាល​ជាដើម គឺទ្រនូល ឬអម្រែក។
 7. ប្រែថា ឆ្កែព្រៃ​ក៏បាន
 8. មាត្រាវាល់​ក្នុងដែន​មគធៈ ៤នាឡិជា ១អាឡ្ហកៈ។
 9. ទម្ងន់​២០ដំឡឹង
 10. គ្រឿង​វាល់ ៤អាឡ្ហកៈ ត្រូវជា​១ទោណៈ។
« Last Edit: May 14, 2017, 11:58:52 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[vin.par.pj.03] ៣. តតិយបារាជិកំ
« Reply #4 on: February 01, 2017, 03:25:52 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បារាជិកកណ្ឌេ តតិយសិក្ខាបទំ

[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​កូដាគារសាលា[1] ក្បែរព្រៃ​មហាវន[2] ទៀប​ក្រុងវេសាលី[3]។ កាល​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​​អសុភកថា ទ្រង់​សំដែងរៀប​រាប់អំពី​អសុភ ទ្រង់​សំដែងគុណ​នៃការចំរើន​អសុភកម្មដ្ឋាន ទ្រង់​​សំដែង​គុណ​​នៃ​អសុភ​សមាបត្តិ​ក្នុងអសុភកម្មដ្ឋាន​ជាញឹកញយ ដោយ​បរិយាយ​ដ៏ច្រើន។ លំដាប់​នោះឯង ព្រះ​ដ៏​មានព្រះភាគ ទ្រង់ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធ​ដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ចង់​គេច​ចាកអារម្មណ៍ សម្ងំនៅ​អស់កាល​កន្លះខែ (ក្នុង​កម្មដ្ឋាន) កុំឲ្យ​អ្នកណាមួយ​ចូល​ទៅ​រក​តថាគត​ឡើយ វៀរលែង​តែភិក្ខុ​មួយរូប​ជាអ្នក​នាំបិណ្ឌបាត​ទៅឲ្យ​តថាគត។ ទើប​ពួក​ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះដ៏មាន​ព្រះភាគ​ថា ឯវំភន្តេ (យ៉ាង​ហ្នឹង​ព្រះអង្គ) តាំង​ពីកាល​នោះមក មិនមាន​អ្នកណា​មួយចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ​ឡើយ វៀរលែង​តែភិក្ខុមួយ​រូបជា​អ្នក​នាំ​​បិណ្ឌបាត​​ទៅថ្វាយ​ព្រះអង្គ។ ភិក្ខុ​ទាំងឡាយ​គិតគ្នាថា ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​អសុភ​​កថា ទ្រង់​សំដែង​រៀប​​រាប់អំពី​​អសុភ ទ្រង់​សំដែងគុណ​នៃការ​ចំរើន​អសុភកម្មដ្ឋាន ទ្រង់​សំដែង​​គុណ​នៃ​​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹក​ញយ។ ដោយ​បរិយាមិន​តែមួយ លុះ​គិត​ដូច្នេះហើយ ក៏​នាំគ្នា​ប្រកបសេចក្តី​ព្យាយាមក្នុង​ការចំរើន​​អសុភកម្មដ្ឋាន​​ជា​​ ច្រើនបែប​ច្រើនវិធី។ ពួក​ភិក្ខុ​ទាំង​នោះ​​កើត​សេចក្តី​​ទុក្ខ នឿយណាយ ខ្ពើមឆ្អើម​​នឹងរាងកាយ​របស់ខ្លួន​ឯង មាន​គួរនា​ដូចជា​ស្រីក្រមុំ ឬ​ប្រុស​​កំឡោះ ជាអ្នក​មានកិរិយាស្អិតស្អាង​ជាប្រក្រតី លុះបាន​ងូតទឹក កក់ក្បាល​ហើយ រមែង​​ជាទុក្ខ​​នឿយ​ណាយ ខ្ពើមឆ្អើម​​សាក​អសុភពស់ សាក​អសុភឆ្កែ ឬសាក​អសុភមនុស្ស​​ដែល​គេ​ព្យួរ​​នឹង​ក យ៉ាង​​ណា​មិញ ពួកភិក្ខុ​ទាំងនោះ​ ក៏ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹង​កាយ​របស់ខ្លួន យ៉ាង​នោះឯង ទើប​​ផ្តាច់​ជីវិត​​ខ្លួន​ដោយ​​ខ្លួនឯងខ្លះ ផ្តាច់ជីវិត​គ្នាទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូលទៅរក​សមណកុត្តក[4] ឈ្មោះ​​មិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា នែអ្នក​ដ៏មាន​អាយុ យើងសូម​អង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ​​និង​ចីវរ​ទាំង​នេះ នឹងបាន​ជារបស់​អ្នក។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក​ទទួល​ស៊ី​ឈ្នួល​​យក​បាត្រ និង​​ចីវរហើយ ទើប​ផ្តាច់បង់​ជីវិតភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប ហើយ​កាន់ដាវ​​ប្រឡាក់​​ឈាមដើរ​ទៅកាន់ស្ទឹង​ឈ្មោះ​វគ្គុមុទា កាល​ដែល​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​កំពុង​លាង​​ដាវ​ប្រឡាក់​​ឈាមនោះ (គាត់) ក៏​មាន​សេចក្តី​សង្ស័យ ក្តៅក្រហាយ​ស្តាយក្រោយ​ក្នុងកាលនោះ ដោយ​គិត​ឃើញថា ការនេះ​មិនមែន​ជា​លាភ​របស់អញ​ទេតើ នឹងចាត់​ថាជាលាភ​​របស់​អញ​មិនបាន​ឡើយ ជាតិ​ជា​មនុស្ស​អញ​បាន​ដោយក្រ​ណាស់ ជាតិជាមនុស្ស​ឈ្មោះថា អញ​បានដោយ​ងាយមិនមែន​ឡើយ អញបាន​បាបច្រើន​ណាស់ ព្រោះអញ​បានផ្តាច់​បង់ជីវិត​ពួកភិក្ខុអ្នក​មានសីល មាន​ធម៌ល្អ។ លំដាប់​នោះ ទេវតា ជាពួក​របស់មារ ដើរមក​លើទឹកមិនមាន​បែកធ្លាយ បាននិយាយ​ពាក្យនេះ​នឹង​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​ថា ល្អហើយ​ៗអ្នកសប្បុរស ការនេះ​ជាលាភ​របស់អ្នក​ហើយ អ្នក​សប្បុរស ជាតិជាមនុស្ស​អ្នកក៏បាន​ដោយប្រពៃ​ហើយ អ្នកសប្បុរស អ្នកបាន​ប្រទះបុណ្យ​​ច្រើន​ហើយ អ្នក​សប្បុរស ព្រោះអ្នក​បានញុំាងជន​ទាំងឡាយដែល​មិនទាន់ឆ្លង​សង្សារវដ្ត​ឲ្យ​ឆ្លងផុត​ ទៅបាន។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក ក៏នឹកអរ​ថា ឮថា (ការនេះ) ជាលាភ​របស់អញ ឮគេថា ជាតិ​មនុស្ស អញបាន​ដោយល្អ​ហើយ ឮគេថា អញបាន​ប្រទះបុណ្យ​ជាច្រើន ឮគេថា អញបាន​ញុំាង​ជន​ទាំងឡាយ​ដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លង​ផុតទៅបាន លុះ​គិតដូច្នេះ​ហើយ ក៏កាន់​ដាវមុត​ដើរ​ចេញពីវិហារ​ចូលទៅ​កាន់វិហារ ចេញ​ពីបរិវេណ​ចូលទៅ​កាន់បរិវេណ ហើយ​ពោលយ៉ាង​នេះថា លោកណា​មិនទាន់ឆ្លង (សង្សារវដ្ត) ខ្ញុំនឹង​ឲ្យលោកណា​ឆ្លងសង្សារវដ្ត​បាន។ បណ្តា​ភិក្ខុទាំងនោះ ភិក្ខុ​ទាំងឡាយ​ណាដែលមិន​ទាន់ប្រាសចាក​រាគៈ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និងសេចក្តី​ព្រឺ​រោម ក៏​មាន​ដល់ភិក្ខុ​ទាំងនោះជា​ប្រាកដក្នុង​សម័យនោះ។ ចំណែក​ភិក្ខុទាំង​ឡាយណា ដែល​ប្រាសចាក​​រាគៈ​ហើយ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និង​សេចក្តីព្រឺរោម ក៏​មិនមាន​ដល់ភិក្ខុ​ទាំងនោះក្នុង​សម័យ​នោះ​ឡើយ។ គ្រានោះ សមណកុត្តក​ឈ្មោះ​​មិគលណ្ឌិក ក៏ផ្តាច់​បង់ជីវិតភិក្ខុ​ក្នុងមួយថ្ងៃ​១រូបក៏មាន ក្នុង១ថ្ងៃ​ ផ្តាច់​បង់ជីវិត​ភិក្ខុពីររូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​បីរូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុបួនរូប​​ក៏​មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ប្រាំរូបក៏​មាន។ បេ។ ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុដប់រូប​ក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ម្ភៃរូបក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សាមសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សែសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហាសិប​រូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុហុកសិប​រូបក៏មាន។

[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាក​ទីសម្ងំក្នុងព្រះកម្មដ្ឋាន​ដោយកន្លង​កន្លះខែ​នោះទៅ ទើបទ្រង់​ត្រាស់​នឹង​ព្រះអានន្ទ​ដ៏មានអាយុ ដោយ​ព្រះពុទ្ធដីកា​ថា ដូចម្តេច​ហ្ន៎ អានន្ទ បានជា​ភិក្ខុសង្ឃហាក់​ដូចជាស្តួច​ស្តើងទៅ។ ទើប​ព្រះអានន្ទត្ថេរ ក្រាប​បង្គំទូល​ថា បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ពិតដូច​ព្រះពុទ្ធដីកា​ណាស់ ព្រោះ​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយ​​ជាច្រើន ទ្រង់​សរសើររៀប​រាប់អំពី​អសុភ ទ្រង់​សរសើរ​គុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃ​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹកញយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ទាំងនោះ ក៏គិត​គ្នាថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយដ៏​ច្រើន ទ្រង់​​សរសើរ​​រៀប​រាប់​អំពី​អសុភ​​កថា ទ្រង់​សរសើរគុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃការ​ប្រកប​ដោយអសុភកម្មដ្ឋាន​ជាញឹក​ញយ ហើយ (នាំគ្នា) ប្រកប​សេចក្តីព្យាយាម​ក្នុងអសុភភាវនា ជា​ច្រើនវិធី​ណាស់។ ទើប​ភិក្ខុ​ទាំងនោះ ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ប្រៀបដូច​ជាស្រីក្រមុំ ឬបុរស​ក្មេង​កំឡោះ មាន​ជាតិជាអ្នក​ស្អិតស្អាង លុះងូតទឹក កក់ក្បាល​ហើយ រមែង​ជា​ទុក្ខនឿយ​ណាយ ខ្ពើម​ឆ្អើម​សាកអសុភពស់​ក្តី សាកអសុភឆ្កែ​ក្តី សាកអសុភ​មនុស្ស​ក្តី ដែលចង​ភ្ជាប់នឹងក មាន​ឧបមាយ៉ាង​ណា​មិញ ភិក្ខុ​ទាំងអម្បាល​នោះ កាលជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ក៏មាន​ឧបមេយ្យ​​យ៉ាងនោះ ទើបផ្តាច់​បង់ជីវិតខ្លួន​ដោយខ្លួន​ឯងក៏មាន ខ្លះផ្លាស់​គ្នាឲ្យផ្តាច់​បង់ជីវិត​ទៅវិញទៅមក​ក៏​មាន រូបខ្លះ​បានចូលទៅ​រកសមណកុត្តក​ឈ្មោះមិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរ​អ្នក អ្នកចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ និងចីវរ​នេះនឹងបាន​ជារបស់អ្នក បពិត្រ​​ព្រះអង្គដ៏ចំរើន គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក លុះបាន​ទទួលស៊ីឈ្នួល​យកបាត្រ និងចីវរ​ហើយ ទើបផ្តាច់​បង់ជីវិត​ភិក្ខុមួយ​រូបមួយថ្ងៃ​ក៏មាន។បេ។ មួយថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហុកសិប​រូប​​ក៏មាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមអង្វរ ភិក្ខុសង្ឃ​នេះគប្បីស្ថិត​ស្ថេរនៅបាន​ដោយ​ហេតុ​​ណា សូមព្រះដ៏​មានព្រះភាគ ទ្រង់​សំដែងហេតុ​នោះដទៃ​ទៀត។ ទើប​​ព្រះដ៏មាន​ព្រះភាគទ្រង់​​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ ភិក្ខុ​ទាំង​អម្បាល​មាណ​ដែលអាស្រ័យ​នៅក្នុង​ក្រុងវេសាលី អ្នកចូរ​ឲ្យ​ភិក្ខុ​​អម្បាលនោះ​ទាំងអស់ប្រជុំ​គ្នាក្នុង​ឧបដ្ឋាន​សាលាចុះ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា​​របស់ព្រះ​ដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ដូច្នេះ​ហើយ ភិក្ខុ​ទាំងឡាយ​មានប្រមាណ​​ប៉ុន្មាន​ដែល​​អាស្រ័យ​​នៅក្នុង​ក្រុងវេសាលី ព្រះអានន្ទ​ក៏បង្គាប់​ភិក្ខុអម្បាល​នោះទាំង​អស់ឲ្យ​ប្រជុំគ្នាក្នុង​​ ឧបដ្ឋានសាលា[5] ទើប​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​បានក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​សង្ឃប្រជុំគ្នា​ព្រមហើយ ព្រះករុណា​ម្ចាស់ សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំគាល់​កាលដ៏សម​គួរក្នុង​កាល​ឥឡូវនេះ។

[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់​ឧបដ្ឋានសាលា លុះចូល​​ទៅដល់ហើយ ទ្រង់​ប្រថាប់លើ​អាសនៈដែលគេ​តាក់តែងថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​​គង់​ប្រថាប់​​ស្រេចហើយ ទើបត្រាស់​នឹងភិក្ខុ​ទាំងឡាយ​ដោយព្រះពុទ្ធដីកា​ថា ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិ​សមាធិ​នេះឯង ដែល​បុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើន​ជាប្រក្រតី​ហើយ ជាធម៌​​ល្អិត​ផង ជាធម៌​​ឧត្តមផង ជាធម៌​​មិនច្រឡូក​ច្រឡំ គឺជាធម៌​ដោយឡែក​ផង ជាគ្រឿង​នៅ នាំមកនូវ​សេចក្តី​សុខ​​ផង តែងញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​កើតឡើង​ៗឲ្យសាប​សូន្យទៅ​ផង ឲ្យស្ងប់​រម្ងាប់​​ទៅផង ដោយ​ទំនងដ៏​សមគួរ ម្នាល​ភិក្ខុទាំងឡាយ ប្រៀប​ដូចកំទេច​ធូលីដែល​ខ្យល់បក់​​កួចឡើងក្នុង​ខែដែលជា​ចុងគិម្ហន្ត​រដូវ គឺខែ​អាសាឡ្ហ មហា​អកាលមេឃ (ភ្លៀង​ធំបង្អុរចុះ​​ខុស​កាល​​វេលា) តែងញុំាង​​កំទេចធូលី​នោះឲ្យ​អន្តរធាន ឲ្យ​ស្ងប់ទៅ​បាន ដោយ​ទំនង​ដ៏សមគួរ មាន​ឧបមា​យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​បានអប់រំ ធ្វើឲ្យ​ច្រើន​ជា​​ប្រក្រតី​ហើយ ជាធម៌ល្អិត​ផង ជាធម៌​ឧត្តម​ផង ជាធម៌មិន​ច្រឡូកច្រឡំ គឺ​ជា​ធម៌ដោយ​ឡែកផង ជា​​គ្រឿងនៅ នាំមក​នូវសេចក្តី​សុខផង តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យ​សាបសូន្យ​ទៅ ឲ្យស្ងប់​រំងាប់ទៅ​ដោយទំនង​ដ៏សមគួរ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ អានាបានស្សតិ​សមាធិដែល​បុគ្គលចំរើន​ហើយ តើដូចម្តេច ដែល​បុគ្គលធ្វើ​ឲ្យច្រើន​ជា​ប្រក្រតី​ហើយ ជាធម៌​ល្អិតផង ជា​ធម៌ឧត្តមផង ជា​ធម៌មិនច្រឡូក​ច្រឡំ គឺជាធម៌​​ដោយឡែក​ផង ជា​គ្រឿង​នៅ នាំមក​នូវសេចក្តី​សុខផង តែងញុំាង​​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យសាប​សូន្យទៅ ឲ្យស្ងប់​រំងាប់ទៅដោយ​ទំនងដ៏សម​គួរ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​​សាសនានេះ ទៅកាន់​ព្រៃក្តី ទៅកាន់​ទីជិតនៃ​ដើមឈើក្តី ទៅកាន់​ផ្ទះដ៏ស្ងាត់​ក្តី អង្គុយ​ពែនភ្នែន តាំង​​កាយ​ឲ្យត្រង់ ដំកល់​សតិឲ្យ​មានមុខ​ឆ្ពោះទៅ​រកកម្មដ្ឋាន ភិក្ខុ​នោះមាន​សតិ ដក​ដង្ហើមចេញ មាន​​សតិ​ដកដង្ហើម​ចូល កាលដក​ដង្ហើមចេញ​វែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​វែង ឬកាល​​ដកដង្ហើម​​ចូលវែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចូល​វែង កាលដក​ដង្ហើមចេញ​ខ្លី ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​ខ្លី ឬកាល​​ដកដង្ហើម​​ចូលខ្លី ក៏ដឹង​ច្បាស់ថា អញ​ដកដង្ហើម​ចូលខ្លី (ភិក្ខុ) សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​កងខ្យល់​ទាំងពួង សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹង​​កំណត់​ដឹង​​ច្បាស់​នូវ​​កង​ខ្យល់​​ទាំងពួង សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​រម្ងាប់កាយ​សង្ខារ (គឺ​ខ្យល់​អស្សាស​បស្សាស) សឹម​ដកដង្ហើម​ចេញ សិក្សាថា អញ​នឹងរម្ងាប់​កាយសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវបីតិ (គឺ​សេចក្តី​ឆ្អែតកាយ​ឆ្អែតចិត្ត) សឹម​ដក​ដង្ហើមចេញ សិក្សា​​ថា អញ​នឹង​កំណត់​ដឹងច្បាស់​នូវបីតិ សឹមដក​ដង្ហើមចូល សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​សុខ (គឺ​សុខកាយ សុខចិត្ត) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវសុខ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងរម្ងាប់​ចិត្តសង្ខារ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងរំងាប់​ចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្ត សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹង​ច្បាស់​នូវចិត្ត សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងធ្វើចិត្ត​ឲ្យរីករាយ សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹង​ធ្វើចិត្ត​ឲ្យរីករាយ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងតាំង​ចិត្តខ្ជាប់ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងតាំង​ចិត្តខ្ជាប់ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងដោះចិត្ត​ឲ្យផុត​ស្រឡះ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងដោះ​ចិត្តឲ្យផុត​ស្រឡះ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹង​ពិចារណា​ដោយ​សភាពជា​របស់មិន​ទៀង សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ជារបស់មិនទៀង សឹមដកដង្ហើម​ចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពឥតរាគៈ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពរលត់ទៅ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​រឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹងពិចារណារឿយៗ ​ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយ​យ៉ាងនេះ ជាធម៌​ល្អិតផង ជាធម៌​ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌​ដោយឡែកផង ជាគ្រឿង​នៅ នាំមកនូវសេចក្តីសុខផង តែង​ញុំាង​​អកុសលធម៌​ទាំងឡាយដ៏លាមក​ដែល​កើតឡើងៗ ឲ្យ​សាបសូន្យទៅ ឲ្យ​ស្ងប់ទៅ ដោយទំនងដ៏សមគួរ។

[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់​សាកសួរ​ភិក្ខុ​ទាំងឡាយ​ក្នុងគ្រានោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកភិក្ខុ​ផ្តាច់បង់​ជីវិត​ខ្លួន​ដោយខ្លួន​ឯងខ្លះ ផ្លាស់គ្នា​ឲ្យផ្តាច់បង់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុ​ខ្លះ​ចូល​ទៅរក​សមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយ​និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិត​ពួក​យើងចុះ បាត្រ និង​ចីវរ​ទាំងនេះនឹង​បានជារបស់​អ្នក (យ៉ាងនេះ) ពិតមែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏ទ្រង់​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​ដែលអ្នក​ទាំងឡាយ​បានធ្វើហើយ​នេះ មិនសម មិនទំនង មិនគួរ មិនមែន​ជា​កិច្ច​របស់​សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្តេច បានជា​ពួកភិក្ខុ​ទាំង​នោះទៅផ្តាច់​បង់ជីវិត​ខ្លួនដោយ​ខ្លួនឯងខ្លះ ផ្លាស់​គ្នាឲ្យផ្តាច់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូល​ទៅ​រកសមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយពោល​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូម​អង្វរ​អ្នក ៗចូរផ្តាច់​បង់ជីវិត​ពួកយើង​ចុះ បាត្រ និង​ចីវរ​នេះនឹងបាន​ជារបស់​អ្នក ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ ដែលមិនទាន់​ជ្រះថ្លា។បេ។ ម្នាល​​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយក្លែង​ផ្តាច់​បង់​រាង​កាយ​របស់​មនុស្ស​ឲ្យឃ្លាតចាក​ជីវិតក្តី ទោះបី​ស្វែងរក​គ្រឿងសស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្ស​នោះក្តី ភិក្ខុនេះឯង​ហៅថា ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់​ឧបាសកនោះ មានរូប​ល្អ​​ស្រស់បស់​មុខគួរឲ្យគយ​គន់ជាទីនាំ​មកនូវសេចក្តី​ជ្រះថ្លា។ ពួក​ឆព្វគ្គិយភិក្ខុ​មានចិត្ត​ប្រតិព័ទ្ធ​​ចំពោះ​ស្រី​នោះ។ គ្រានោះ​សេចក្តីបរិវិតក្ក​នេះបានមាន​ដល់ពួកឆព្វគ្គិយភិក្ខុ​ដូច្នេះថា ម្នាល​អាវុសោ​ទាំង​ឡាយ បើ​ឧបាសកនោះ​នឹងរស់នៅ ពួកយើង​មុខជានឹង​មិនបានស្រី​នោះទេ ម្នាល​អាវុសោ​ទាំង​ឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នា​គុណនៃសេចក្តី​ស្លាប់ដល់​ឧបាសកនោះ។ គ្រានោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​កាន់ទីដែល​ឧបាសក​នោះនៅ លុះចូល​ទៅដល់​ហើយ ក៏និយាយ​ពាក្យ​នេះ​នឹង​ឧបាសក​នោះថា ម្នាល​ឧបាសក អ្នកឯង​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសលមក​ហើយ បាន​ធ្វើ​កម្មជាគ្រឿង​ការពារភ័យ​រួចអស់​ហើយ អ្នកឯង​មិនដែល​ធ្វើបាប មិនដែល​ធ្វើអំពើ​លាមក មិនដែល​ធ្វើអំពើអាក្រក់ អំពើល្អ​អ្នកបាន​ធ្វើហើយ បាបអ្នក​មិនធ្លាប់​ធ្វើឡើយ អ្នកឯង​មាន​ប្រយោជន៍​​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អ្នកស្លាប់​ទៅប្រសើរ​ជាងរស់នៅ អ្នកធ្វើ​កាលកិរិយា រំលាង​ខន្ធ​ស្លាប់​ចាក​មនុស្សលោកនេះ ទៅកាន់​បរលោក នឹងកើតក្នុង​មនុស្សសុគតិ ឬស្ថាន​សួគ៌ អ្នកនឹងបាន​ឆ្អែត​ស្កប់​ស្កល់ (នឹងបាន​ឲ្យស្រីអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដ៏ជាទិព្វ​ក្នុងស្ថាន​សួគ៌​នោះ។ គ្រានោះ​ឯង ឧបាសក​នោះគិតថា លោកម្ចាស់​ទាំងឡាយ​និយាយ (នេះ) ពិត​ណាស់ ដ្បិត​ខ្លួន​​អញ​ជាមនុស្ស​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសល​មកហើយ បានធ្វើ​វិធីការពារ​ភ័យ (ក្នុង​អបាយភូមិ) ហើយ បាប អញមិន​ដែលធ្វើ​ឡើយ អំពើ​អាក្រក់ ក៏អញ​មិនដែល​ធ្វើ មិន​ធ្លាប់ធ្វើ​អំពើ​អាក្រក់​​សោះ អំពើ​ប្រពៃ អញបាន​ធ្វើហើយ បាប អញ​មិនធ្លាប់​ធ្វើឡើយ អញ​មាន​​ប្រយោជន៍​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អញ​​ស្លាប់ទៅ​ប្រសើរជាង​រស់នៅ អញ​​ធ្វើកាលកិរិយា​ រំលាង​ខន្ធស្លាប់​ចាកមនុស្ស​លោកនេះ ទៅកាន់​បរលោក នឹងកើត​ក្នុងមនុស្ស​សុគតិ ឬស្ថាន​សួគ៌ អញ​មុខ​​ជានឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដែល​ជា​ទិព្វក្នុងស្ថាន​សួគ៌នោះ។ ឧបាសក​នោះបរិភោគ​ភោជនទាំងឡាយ​ដែលមិន​សប្បាយ (គឺអាហារ​​ដែល​ស្លែង​​នាំឲ្យកើត​រោគ) ទំពាស៊ី​តែខាទនីយ (គ្រឿង​ទំពា) ដែលមិន​សប្បាយផង ជញ្ជាប់​​ជញ្ជក់​តែវត្ថុ​សម្រាប់​ជញ្ជាប់ជញ្ជក់​ដែលមិន​សប្បាយផង ផឹកទឹក​ដែលមិន​សប្បាយផង។ កាលឧបាសក​​នោះ​បរិភោគ​ភោជនដែល​មិនសប្បាយ​តែម្យ៉ាងផង កាលទំពា​ស៊ីខាទនីយ​វត្ថុដែលមិន​សប្បាយផង កាល​ជញ្ជាប់ជញ្ជក់​វត្ថុសម្រាប់​ជញ្ជាប់ជញ្ជក់​​មិនសប្បាយ​ផង ផឹកទឹក​​ដែល​មិន​សប្បាយ​ផង អាពាធ​ដ៏​ក្លៀវក្លា​​ក៏កើត​ឡើង។ ឧបាសក​នោះក៏ធ្វើកាល​កិរិយាស្លាប់​ទៅដោយ​អាពាធនោះ​ឯង។ ទើប​​ប្រពន្ធ​របស់​​ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ​ទាំងនេះ ជាសក្យបុត្រ ជាបុគ្គល​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល មានប្រក្រតី​ពោលពាក្យ​មុសា ពួកសមណៈ​ទាំងនេះ​នឹង​ប្តេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌ ជា​អ្នកប្រព្រឹត្ត​រៀបរយ ជាអ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ជាអ្នក​​ពោល​ពាក្យ​សត្យ ជាអ្នក​មានសីល ជាអ្នក​មានកល្យាណធម៌ ដូច​ម្តេចបាន ភាព​សមណៈរ​បស់ភិក្ខុ​​ទាំង​នេះ​គ្មាន​ទេ ព្រហ្មចរិយធម៌​របស់ភិក្ខុ​ទាំងនេះ​ក៏គ្មានទេ សាមញ្ញ​គុណរបស់​សមណៈទាំង​នេះវិនាស​អស់​​ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​​នឹងមានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមកពីណា សមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ សមណៈ​ទាំងនេះប្រាស​ចាកព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំង​នេះ​បានពណ៌នា​គុណនៃសេចក្តី​ស្លាប់​ដល់​ស្វាមីរបស់​អញ ស្វាមីរបស់​អញ គឺ​សមណៈ​ទាំងនេះ​សម្លាប់​ហើយ។ ទាំងពួកមនុស្ស​ឯទៀតក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ពួកនេះ ជាសក្យបុត្រ ជាមនុស្ស​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល ពោល​តែពាក្យ​មុសា ពួក​សមណៈ​ទាំងនេះ​​ប្តេជ្ញាខ្លួន​ថាជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​រៀបសា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ពោល​​ពាក្យសច្ច មាន​សីល មានកល្យាណធម៌ ដូចម្តេច​បាន (ព្រោះ) សាមញ្ញគុណ​របស់សមណៈ​ទាំងនេះគ្មាន​ទេ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះក៏​គ្មានទេ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​វិនាស​អស់ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​​ទាំងនេះ​នឹង​​មាន​មក​ពីណា ពួកសមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ ពួក​​សមណៈ​​ទាំងនេះ​ប្រាស​​ចាក​ព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំងនេះ​បានពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់​ឧបាសក ឧបាសក​ដែលស្លាប់ ពីព្រោះ​តែសមណៈ​ទាំងនេះ។ ភិក្ខុទាំង​ឡាយបាន​ឮមនុស្ស​​ពួកនោះ​​កំពុង​​ពោល​ទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា​ ហេតុម្តេច​បានជាពួក​ឆព្វគ្គិយភិក្ខុទៅ​ពណ៌នា​គុណ​​នៃ​សេចក្តី​ស្លាប់ដល់​ ឧបាសក (ដូច្នោះ)។ គ្រានោះ​ឯង ពួកភិក្ខុ​ទាំងនោះ បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។បេ។ ព្រះបរម​សាស្តា​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នក​ទាំង​ឡាយ​ពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ឧបាសក មែនឬ។ ពួកភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ (អំពើ​ដែលអ្នក​ទាំងអស់គ្នា​ធ្វើហើយនុ៎ះ) មិន​សមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ ម្នាល​មោឃបុរស​ទាំងឡាយ ហេតុម្តេច​ បានជា​អ្នកទាំងឡាយ ទៅពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់ឧបាសក (ដូច្នោះ) ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ​គប្បី​សំដែង​​សិក្ខាបទនេះ យ៉ាងនេះ​ថា ភិក្ខុណា​មួយក្លែង​ផ្តាច់បង់​រាងកាយ​របស់មនុស្ស ឲ្យឃ្លាត​ចាក​ជីវិត​ក្តី ទោះបី​ស្វែងរក​គ្រឿង​សស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្សនោះ​ក្តី ពណ៌នា​គុណ​នៃ​​សេចក្តី​ស្លាប់ក្តី ឬនិយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់ថា នែបុរស​ដ៏ចំរើន អ្នកមាន​ប្រយោជន៍អ្វី​​ដោយ​ជីវិត​អាក្រក់លាមក​នេះ អ្នកស្លាប់​ទៅ​ប្រសើរ​ជាងរស់នៅ (ភិក្ខុ) មាន​ចិត្តគិត​ដូច្នេះ មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ដូច្នេះ គប្បីពណ៌នា​គុណនៃ​សេចក្តីស្លាប់ ឬគប្បី​ណែនាំដើម្បី​សេចក្តីស្លាប់​ដោយអនេក​​បរិយាយ ភិក្ខុនេះ​ក្តី ហៅថា​ត្រូវអាបត្តិ​បារាជិក មិនមាន​សំវាសឡើយ។

[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មាន​សេចក្តីអធិប្បាយ​ដូចក្នុង​​បារាជិកកណ្ឌទី១)។ ត្រង់បទ​ថា ក្លែង (នោះ) គឺដឹងជាក់​ច្បាស់ហើយ ក្លែង​សម្លាប់។ ដែលហៅថា រាងកាយ​នៃមនុស្ស (នោះ) គឺបឋម​ចិត្តណាដែល​កើតឡើង​ហើយ បឋមវិញ្ញាណ​ណាដែល​​កើត​ឡើង​​ប្រាកដ​ហើយ ក្នុងផ្ទៃ​នៃមាតា ដរាបដល់​ពេលស្លាប់ ក្នុងរវាង​​កាលប៉ុណ្ណេះ នេះឯង​ហៅថា រាងកាយ​​របស់​មនុស្ស។ ត្រង់​ពាក្យថា ផ្តាច់បង់​ចាកជីវិត គឺចូល​ទៅផ្តាច់បង់ ញុំាង​ឥន្ទ្រិយ គឺជីវិត​ឲ្យរលត់ទៅ គឺថាញុំាង​សន្តតិ (ខ្សែត​នៃចិត្ត) ឲ្យ​កំរើក។ ត្រង់​ពាក្យថា ទោះបី​ស្វែងរក​គ្រឿងសាស្ត្រាវុធ (ឲ្យ​គេសម្លាប់) រាង​កាយមនុស្ស​នោះក្តី សេចក្តីថា គឺគប្បី​ស្វែងរក​ដាវក្តី លំពែង​ក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។

[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃ​សេចក្តីស្លាប់ក្តី សេចក្តីថា សំដែង​​ទោស​ក្នុងកិរិយា​រស់​នៅ ពោល​សរសើរគុណ​ក្នុងការស្លាប់។

[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយ​ណែនាំថា អ្នក​ចូរ​នាំគ្រឿង​សស្ត្រាមកក្តី ថាអ្នកចូរ​ស៊ីថ្នាំពិសក្តី ថាអ្នកចូរ​ចងរិតដោយខ្សែ ហើយធ្វើ​មរណកាល​​ទៅ​ក្តី (យ៉ាងនេះ​ហៅថា និយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់)។

[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចំរើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យ​សម្រាប់​​ហៅ​រក) ថា ម្នាលបុរស​ដ៏ចំរើន។ ត្រង់ពាក្យ​ថា អ្នកមាន​ប្រយោជន៍​អ្វី​ដោយជីវិត​អាក្រក់លាមកនេះ អ្នក​ស្លាប់ទៅប្រសើរ​ជាងកិរិយា​រស់នៅ មាន​អធិប្បាយថា ជីវិត​របស់ពួក​មនុស្សកំសត់ បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិត​លាមក ជីវិត​របស់ពួក​មនុស្សឥត​ទ្រព្យ បើ​ធៀប​ផ្ទឹម​នឹងជីវិត​របស់​ពួកមនុស្ស​មានទ្រព្យ (ក៏ឃើញ​ថា) ជាជីវិត​លាមក ជីវិត​របស់​មនុស្ស​ទាំងឡាយ បើ​​ធៀបផ្ទឹម​​គ្នានឹងជីវិត​របស់​ទេវតា​ទាំងឡាយ (ក៏ឃើញ​ថា) ជាជីវិត​លាមក (យ៉ាងនេះ) ហៅថា ជីវិត​លាមក។ ជីវិត​របស់​មនុស្ស​ដាច់ដៃ ដាច់ជើង ដាច់ទាំង​ដៃទាំង​ជើង មនុស្ស​ដាច់ត្រចៀក មនុស្ស​ដាច់​ច្រមុះ មនុស្សដាច់​ទាំងត្រចៀក ទាំង​ច្រមុះ (ទាំងនេះ) ហៅថា ជីវិត​អាក្រក់។ អ្នក​មានប្រយោជន៍​អ្វី​នឹង​ជីវិត​ដ៏លាមក​នេះ នឹងជីវិតដ៏​អាក្រក់នេះ អ្នក​ស្លាប់ទៅ​ប្រសើរ​ជាងរស់នៅ។ ត្រង់​ពាក្យថា មាន​​ចិត្ត​គិត​ដូច្នេះ សេចក្តីថា ធម្មជាត​ណាជា​ចិត្ត ធម្មជាត​នោះជា​មនោ ធម្មជាត​ណាជា​មនោ ធម្មជាត​នោះ​គឺ​ចិត្ត។ ត្រង់​ពាក្យថា មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្តដូច្នេះ សេចក្តី​ថា មាន​សេចក្តី​សំគាល់ក្នុង​សេចក្តី​ស្លាប់ មាន​ចេតនាចង់​ឲ្យស្លាប់ មាន​សេចក្តី​​ប៉ុនប៉ង​ចង់ឲ្យ​ស្លាប់។ ត្រង់​ពាក្យថា ដោយ​អនេក​បរិយាយ គឺ​ដោយ​អាការទាំងឡាយ​ខ្ពស់និងទាប (ដោយ​ឧបាយ​ច្រើនយ៉ាង)។ ត្រង់​ពាក្យថា ពណ៌នា​​គុណនៃ​សេចក្តី​ស្លាប់ក្តី អធិប្បាយថា ភិក្ខុ​សំដែង​ទោស​ក្នុងការ​រស់នៅ ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​ទៅដូច្នេះ​ថា អ្នកស្លាប់​អំពីលោក​នេះ គឺអ្នក​ រំលាង​ខន្ធស្លាប់​ទៅកាន់​បរលោក នឹង​កើតក្នុង​មនុស្ស​សុគតិ ឬស្ថានសួគ៌ អ្នក​នឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំង​ឡាយ) បម្រើ​ដោយ​កាមគុណ​ទាំង៥ដ៏​ជាទិព្វក្នុង​ស្ថានសួគ៌​នោះ។

[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយ​ដឹកនាំ) ថា អ្នក​ចូរនាំគ្រឿង​សស្ត្រាមក​ក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅ​ក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។

[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់​បារាជិក​កណ្ឌ​ទី១)។ ត្រង់ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា ថ្មក្រាស់​បែកជា​ពីរចំណែក ជាវត្ថុ​ភ្ជាប់គ្នា​មិន​បាន​ទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់​បង់រាងកាយ​របស់​មនុស្ស​ឲ្យចាក​ជីវិត មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះ​ហេតុនោះ ទើប​ហៅថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់​ពាក្យ​ថា រកសំវាសគ្មាន សេចក្តី​ថា កម្មជា​មួយគ្នា ឧទ្ទេស​ជាមួយគ្នា សិក្ខា​ស្មើគ្នា នេះ​ហៅថា មាន​​សំវាស ភិក្ខុ​នោះ​គ្មានសំវាស​ដូច្នោះទេ ព្រោះ​ហេតុនោះ ទើប​ហៅថា រកសំវាសគ្មាន។

[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយ​ប្រើបម្រើ ដោយ​ប្រើបម្រើ តៗគ្នា ដោយ​បម្រើទៅ​ធ្វើការ​ខុសសង្កេត ដោយ​បម្រើទៅ​ហើយ ត្រឡប់​មកវិញ ភិក្ខុ​នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាកំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាកំបាំង ភិក្ខុ​ពណ៌នា (សេចក្តី​ស្លាប់) ដោយ​កាយ ពណ៌នា​ដោយវាចា ពណ៌នា​ដោយ​កាយ និងវាចា ពណ៌នា​ដោយប្រើ​បម្រើ ពណ៌នា​ដោយ​ចារិក​អក្សរ ជីក​រណ្តៅ ធ្វើបង្អែក បង្កប់​ចម្រូង ឲ្យភេសជ្ជៈ សម្លាប់​ដោយរូប សម្លាប់​ដោយ​សម្លេង សម្លាប់​ដោយក្លិន សម្លាប់​ដោយរស សម្លាប់​ដោយ​សម្ផស្ស សម្លាប់​ដោយធម៌ បង្គាប់​ឲ្យស្លាប់ ប្រៀន​​ប្រដៅ​ដើម្បីឲ្យ​ស្លាប់ ធ្វើសង្កេត​កម្ម ធ្វើនិមិត្តកម្ម។

[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី ដោយ​​អាវុធ​ដែល​ជាប់​​នឹងកាយក្តី ដោយ​គ្រឿងប្រយោល​ក្តី។ ត្រង់ពាក្យ​ថា ឋិតនៅ​ក្នុងទីជិត សេចក្តី​ថា ឋិតនៅ​ (ក្នុង​ទីជិត) ក៏បង្គាប់​ថា អ្នកចូរ​ចាក់យ៉ាង​នេះ អ្នកចូរ​ប្រហារ​យ៉ាងនេះ អ្នក​ចូរសម្លាប់​យ៉ាងនេះ។

[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិត​មនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ​ចំណាំ​មនុស្សនោះ​បាន ហើយផ្តាច់​បង់ជីវិត​មនុស្សនោះ ត្រូវ​​អាបត្តិ​​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំ​មនុស្សបាន (ប៉ុន្តែ) ទៅ​ផ្តាច់បង់​ជីវិតមនុស្ស​ដទៃវិញ ភិក្ខុ​អ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់ជីវិត​មនុស្សឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួល​បង្គាប់​​ចំណាំ​​មនុស្ស​ដទៃ​វិញ (ប៉ុន្តែ) ទៅផ្តាច់​បង់ជីវិត​មនុស្សនោះ (គឺ​មនុស្សដែល​អ្នកប្រើ ប្រាប់​ឲ្យសម្លាប់​នោះ) ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំមនុស្ស​ដទៃវិញ (លុះ​វេលា) ទៅផ្តាច់​បង់ ៗជីវិត​មនុស្ស​ដទៃ​នោះ (បើធ្វើ​ខុសបង្គាប់​ដូច្នេះ) ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់​ត្រូវ​អាបត្តិ​​បារាជិក។

[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា[6] លោកចូរ​ប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ប្រាប់ដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរផ្តាច់​បង់ជីវិត​​បុគ្គល​ឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​នោះទៅប្រាប់​អ្នកឯ​ទៀតវិញ (ដូច្នេះ) ក៏ត្រូវ​អាបត្តិ​ទុក្កដដែរ។ ភិក្ខុអ្នក​សម្លាប់ទទួល​បង្គាប់ ភិក្ខុអ្នក​ប្រើដើម​ត្រូវអាបត្តិ​ថុល្លច្ច័យ។ លុះ​ភិក្ខុ​អ្នក​សម្លាប់​បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ត្រូវអាបត្តិ​បារាជិក​គ្រប់ទាំង​បួនរូប។ ភិក្ខុ​​បង្គាប់​ភិក្ខុ​​ផង​គ្នាថា លោកចូរ​ទៅប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះទៅ​ប្រាប់ភិក្ខុឈ្មោះ​នេះថា ភិក្ខុ​ឈ្មោះ​នេះ ចូរទៅ​ផ្តាច់បង់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ ទៅ​បង្គាប់​​ភិក្ខុឯ​ទៀតវិញ (ធ្វើខុស​បង្គាប់​ដូច្នេះ) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់​ទទួល​បង្គាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់នោះ បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ភិក្ខុអ្នក​បង្គាប់​ដើម​​មិនត្រូវ​​អាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិក​តែភិក្ខុអ្នក​បង្គាប់ និងភិក្ខុ​អ្នក​សម្លាប់។

[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅ​ហើយ ត្រឡប់​មកប្រាប់​វិញថា ខ្ញុំ​មិន​អាច​នឹង​ផ្តាច់​​បង់​ជីវិត​​បុគ្គលនោះ​ទេ។ ភិក្ខុនោះ​បង្គាប់​ទៀតថា លោកអាច​វេលាណា លោកចូរ​ទៅផ្តាច់បង់​ជីវិត​គេ​វេលា​នោះចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ លុះភិក្ខុ​អ្នកទទួល​បង្គាប់នោះ បានផ្តាច់​បង់ជីវិត​​បុគ្គលនោះ​​សម្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។

[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ លុះបង្គាប់​ភិក្ខុផងគ្នា​នោះហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) តែ​នឹងបាន​ប្រាប់ឲ្យ​ដឹងថា លោកកុំ​ទៅសម្លាប់​ដូច្នេះ​ក៏ទេ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់ លុះ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ស្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំង​ពីររូប។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោកចូរ​ទៅផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​​ទុក្កដ។ (តែ) ភិក្ខុ​នោះ លុះ​បង្គាប់​រួច​ហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅ​សម្លាប់​ឡើយ។ ភិក្ខុ​នោះ​អាងថា លោកបង្គាប់​ខ្ញុំហើយ ក៏ទៅ​ផ្តាច់ជីវិត​បុគ្គលនោះ​ទៅ (យ៉ាងនេះ) ភិក្ខុ​អ្នក​ប្រើ​ដើមមិនត្រូវ​អាបត្តិទេ ត្រូវ​អាបត្តិ​បារាជិក​តែអ្នក​សម្លាប់។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅ​ផ្តាច់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​ភិក្ខុនោះ បង្គាប់​ហើយ ក៏​កើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅសម្លាប់​ឡើយ។ ភិក្ខុអ្នក​សម្លាប់​នោះទទួល​ថា សាធុ ហើយ​ឈប់វិញ (ដូច្នេះ) មិន​ត្រូវអាបត្តិ​ទាំងពីររូប។

[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គល​ឈ្មោះនេះ អញ​​ត្រូវតែ​​សម្លាប់ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែលស្ងាត់​ថាទីមិនស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែល​មិន​​ស្ងាត់​ថា​​ទី​មិន​ស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូម​វិនាស​ទៅចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សំគាល់​ទី​​ដែលស្ងាត់​ថាស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​​អាបត្តិ​​ទុក្កដ។

[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើ​វិការដោយ​កាយ​ដូច្នេះ បុគ្គល​ណា ស្លាប់ទៅ​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬនឹង​បាន​យសស័ក្តិ ឬនឹង​ទៅកាន់​ស្ថានសួគ៌ (ភិក្ខុ​ធ្វើ​យ៉ាងនេះ) ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយគិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយវាចា (នោះ) គឺ​ភិក្ខុ​ពោលដោយ​វាចាថា បុគ្គល​ណាស្លាប់​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្ស​ស្តាប់សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​​ឲ្យ​កើត​ឡើង​ដោយគិតថា អញនឹង​ស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ​បុគ្គល​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយ​កាយ និងវាចា (នោះ) គឺ​ភិក្ខុ​ធ្វើវិការ​ដោយកាយ​ផង ពោល​ដោយវាចា​ផង ដូច្នេះថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើ​បុគ្គលនោះ​ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺ​ភិក្ខុប្រាប់ដំណឹង​ដល់បម្រើថា បុគ្គលណា​ស្លាប់យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬពុំនោះ​ទៅកាន់​ស្ថានសួគ៌ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ (បើ) បុគ្គល​នោះបាន​ស្តាប់ដំណឹង​របស់បម្រើ ហើយ​គិតថា អញ​នឹង​ស្លាប់ ហើយ​ក៏ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើងភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គលនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​បារាជិក។ ដែល​ហៅថា ពណ៌នា​ដោយវិធី​សរសេរ​អក្សរ (នោះ) គឺ​ភិក្ខុ​ឆ្លាក់អក្សរ (ជា​សេចក្តី) ថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬ​បានយសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗ​អក្ខរ។ (បុគ្គល​នោះ) ឃើញ​អក្សរចារិក​ហើយគិត​ថា អញ​នឹង​ស្លាប់ទៅ ហើយ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គល​នោះ​ស្លាប់ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺ​ភិក្ខុជីករណ្តៅចំពោះមនុស្ស​ដោយ​តាំងចិត្តថា អ្នក​ណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​អ្នកណាមួយ​ធ្លាក់ទៅ​ហើយ កើត​ទុក្ខ​វេទនាឡើង (ដល់អ្នកនោះ) ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើអ្នក​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។ ភិក្ខុ​​ជីក​រណ្តៅ​មិនចំពោះ (មនុស្ស​ ឬអមនុស្ស) ដោយ​គិតថា ជន​ណា​មួយធ្លាក់​ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាល​មនុស្សនោះ​ធ្លាក់ទៅ កើត​ទុក្ខ​វេទនា​ឡើង ភិក្ខុត្រូវ​អាបត្តិថុល្លច្ច័យ។ (បើមនុស្ស​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ធ្លាក់​ទៅ​ក្នុងរណ្តៅនោះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ កាល​បើជន មានយក្ស​ជាដើមនោះ​ធ្លាក់ទៅហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ក៏ត្រូវអាបត្តិ​ទុក្កដដែរ។ (បើ) ជន​មានយក្ស​ជាដើមនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) សត្វតិរច្ឆាន​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាលបើ​ធ្លាក់ទៅ​ហើយ កើតទុក្ខ​​វេទនា ត្រូវអាបត្តិ​ទុក្កដ។ (បើ) វាស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៧] ដែលហៅថា បង្អែក (នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយ​​ថ្នាំ​ពិស​ក្តី ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុង​ត្រពាំងក្តី ក្នុងអណ្តូងក្តី ក្នុង​ជ្រោះក្តី ដោយគិតថា មនុស្ស​ណា​មួយ​នឹងធ្លាក់​ទៅស្លាប់​ដោយ​គ្រឿង​ប្រហារនេះ ត្រូវអាបត្តិ​ទុក្កដ។ បើមនុស្ស​នោះមានទុក្ខ​វេទនា​កើត​ឡើង​ដោយ​សស្ត្រាក្តី ដោយថ្នាំ​ពិសក្តី ដោយដំណើរ​ដែលធ្លាក់ចុះ​ទៅ (តាមធម្មតា) ក្តី ភិក្ខុ​​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើមនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ​ថ្នាំ​ពិស​ក្តី ខ្សែក្តី ដោយ​គិតថា មនុស្ស​ណាមួយ​នឹងស្លាប់​ដោយ​វត្ថុមានដាវ​ជា​ដើម​នេះ (យ៉ាងនេះ) ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​នោះញុំាង​ទុក្ខ​វេទនា​ឲ្យ​កើតឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយវត្ថុ​មានដាវ​ជាដើម​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឲ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅ​ក្តី[7] ដោយ​តាំងចិត្តថា មនុស្ស​ដែលជញ្ជក់​ជញ្ជាប់ (ស៊ី) ភេសជ្ជៈ មាន​សប្បិ​ជាដើមនេះហើយ គង់នឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មនុស្ស​ស៊ីភេសជ្ជៈ មានសប្បិ​ជាដើម​នោះហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយតាំងចិត្តថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខ​ជានឹង​សង្រេង​សង្រៃ រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយក្រៀមក្រំ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ) គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេង​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់ ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ ក្រៀមក្រំចិត្ត ព្រោះចង់​បាន​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្ស​ណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្ស​ណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះ​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយក​រសដែលមិនជាទីគាប់​ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្ស​ណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹង​​ស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រស​នោះហើយ មានទុក្ខ​វេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន (ដូចបំណង)​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះហើយ កើតក្រៀមក្រំ ព្រោះ​មិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយក​ផោដ្ឋព្វមិនជាទី​គាប់​ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្ស​ណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) ទុក្ខវេទនា​កើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្ស​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមាន​សម្ផស្ស​ទន់ ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ កើត​ក្រៀម​ក្រំ ព្រោះ​មិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើត​ក្នុង​នរក ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយ​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរក​នោះហើយ កើតតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែល​បានធ្វើកម្មដ៏ល្អ ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនា​ឲ្យ​កើត​ឡើង ដោយគិតថា អញនឹងអត់ដង្ហើម​ស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[២០១] ដែលហៅថា បង្គាប់ឲ្យស្លាប់ (នោះ) គឺ​មានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរ​ស្លាប់​ទៅ​យ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយ​ថា អ្នកចូរ​ស្លាប់​យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើប​បុគ្គល​នោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។

[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺ​ភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិ​បារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយ​ក្តី អំពី​កំណត់​នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា ធ្វើនិមិត្ត​កម្ម (នោះ) គឺ​ភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិ​បារាជិក​ទាំងពីររូប។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញា​នោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិ​បារាជិក។

[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្ត​រវើ​រវាយ​១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។

ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។

វិនីតវត្ថុ
[/b][/size][/center]

 (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែ​និងត្បាល់ រឿងបិតា និងបុត្រ​បួសឯចាស់ រឿងសាច់​ជាប់បំពង់ក រឿងភិក្ខុ​បិណ្ឌបាតបាន​ចង្ហាន់លាយ​ថ្នាំពិស រឿងភិក្ខុ​៣ពួកធ្វើការ​កសាងទីលំនៅ រឿងភិក្ខុ៣ពួក​ទៀតធ្វើការ​កសាងដោយ​ឥដ្ឋ រឿង​កាំបិតព្រា រឿង​បង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំ​ឲ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុ​ធ្វើភិក្ខុមាន​ជម្ងឺឲ្យក្រោក រឿងភិក្ខុ​ផ្តួលភិក្ខុ​មានជម្ងឺ រឿងភិក្ខុ​សម្លាប់ភិក្ខុ​ដោយបាយ​និងទឹក រឿងស្រី​មានផ្ទៃពោះ​ព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុ​សម្លាប់ម្តាយ​និងកូន​ទាំងពីរនាក់ រឿងស្រី​ពីរនាក់​រំលូតកូន តែមិនស្លាប់ រឿងកំដៅ​ផ្ទៃពោះ រឿងស្រីអារ រឿងស្រី​មានកូន រឿងភិក្ខុ​ចាក់ក្រឡេក រឿងខ្មោច​ចូលភិក្ខុ រឿងភិក្ខុ​បញ្ជូនភិក្ខុទៅ​កាន់ទីមាន​ខ្មោចលង រឿងភិក្ខុចំណាំ​ភិក្ខុជាសត្រូវ​ហើយប្រហារ រឿងភិក្ខុ​ពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុ​ស្រុកអាឡវី​បីរូបនាំ​គ្នាកាប់​ដើមឈើ រឿងភិក្ខុ​បីរូបទៀត​ដុតភ្លើងព្រៃ រឿងភិក្ខុ​និយាយនឹង​មនុស្សសម្លាប់​ចោរ រឿងប្រេង​ខ្លាញ់គោ និងថ្នាំ​ត្រាំទុកយូរ។

[២០៥] សម័យនោះឯង មានភិក្ខុមួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ភិក្ខុមាន​ជម្ងឺនោះ ដោយ​ចិត្តអាណិត​អាសូរ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ទើបភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ទេដឹង។ ភិក្ខុ​ទាំងនោះ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​ នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិកហើយ។

[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត អង្គុយ​សង្កត់ក្មេង​ដែលគេដណ្តប់​ដោយកំណាត់​សម្ពត់នៅ​លើតាំង​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អាត្មា​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង។ ទើបភិក្ខុ​នោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនទាន់បាន​ពិនិត្យទេ កុំអាល​អង្គុយលើ​អាសនៈ ភិក្ខុណា​អង្គុយ (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២០៧] សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្ត​ត្រង់ចន្លោះ​ផ្ទះ ហើយបាន​ឈោងទៅចាប់​អង្រែមួយ​ត្រង់កន្លែង​ដែលគេ​បញ្ឈរ​អង្រែ។ អង្រែ​ជាគំរប់ពីរ រលំ​ទៅសង្កត់​លើក្បាល​ទារកម្នាក់។ ទារក​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ក្លែងទេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិន​ត្រូវអាបត្តិ​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ឲ្យគេក្រាល​អាសនៈ​ក្នុងរោង​ភត្តត្រង់​ចន្លោះផ្ទះ បានទៅ​ជាន់ឈើ ដែល​គេសម្រាប់​ដម្កល់ត្បាល់ ឲ្យវិល​ទៅសង្កត់​ទារកម្នាក់​ស្លាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។

[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាលដល់​ពេលចង្ហាន់​គេបានប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជា​បិតាថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ ព្រះសង្ឃ​នឹងអង្គាស​លោកឪពុក (ថា​ហើយក៏) ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលស្លាប់។ ភិក្ខុ​ជាកូននោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ឥតមានបំណង​ឲ្យស្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណង​ឲ្យស្លាប់ទេ មិន​ត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង បិតានិង​បុត្របាន​មកបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ឆាន់គេប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជាបិតា​ថា បពិត្រលោក​ឪពុកដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាស​លោកឪពុក (ថា​ហើយ) មាន​បំណងចង់​ឲ្យស្លាប់ ក៏ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលចុះ​ហើយស្លាប់ទៅ។ ភិក្ខុ​ជាបុត្រនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង បិតា​និងបុត្រ​បានចេញ​បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ចង្ហាន់គេបាន​ប្រាប់ហើយ ភិក្ខុ​ជាបុត្រ​បាននិយាយ​នឹងភិក្ខុ​ជាបិតា​ថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាសលោក​ឪពុក (ថាហើយ) មាន​បំណងចង់​ឲ្យស្លាប់ ទើបចាប់​ខ្នងច្រាន​ទៅ។ ភិក្ខុជា​បិតានោះក៏​ដួលទៅ តែមិន​ស្លាប់។ ភិក្ខុជា​បុត្រនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២០៩] សម័យនោះឯង មានភិក្ខុមួយរូប​កំពុងឆាន់​ចង្ហាន់ សាច់ក៏ស្លាក់​ជាប់ក្នុង​បំពង់ក។ មានភិក្ខុ​មួយរូបទៀត បានវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយទាំង​ឈាមមកផង។ ភិក្ខុ​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងចង់​ឲ្យស្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​កំពុងឆាន់ សាច់ក៏​ស្លាក់ជាប់​ក្នុងបំពង់​ក។ មានភិក្ខុ​មួយរូបទៀត​ចង់សម្លាប់ ទើបវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់សាច់​ដោយទាំង​ឈាមមក​ផង។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកំពុង​ឆាន់ សាច់ក៏ស្លាក់​ជាប់ក្នុងបំពង់​ក។ មានភិក្ខុមួយ​រូបទៀតមាន​ប្រាថ្នាចង់​ឲ្យស្លាប់ ទើបវាយ​បំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយ​ទាំងឈាម​មកផង តែភិក្ខុ​នោះមិន​ស្លាប់។ ភិក្ខុ​អ្នកវាយ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប បាន​ចង្ហាន់​លាយដោយ​ថ្នាំពិស ហើយនាំ​ចេញទៅ បាន​ប្រគេនភោជន​ដ៏ឧត្តមដល់​ភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះក៏ (នាំគ្នា​ឆាន់) ពុលស្លាប់​អស់ទៅ។ ភិក្ខុ​អ្នកប្រគេន​បិណ្ឌបាត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវ​អាបត្តិទេ។សម័យ​នោះឯង មានភិក្ខុ​មួយរូប មានប្រាថ្នា​ចង់ល្បង​លេង បានឲ្យ​ថ្នាំពិសដល់​ភិក្ខុមួយ​រូប។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុ​អ្នកឲ្យ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងល្បង​លេងទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១១] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូប​នៅខាង​ក្រោមហុច​ថ្មទៅ ភិក្ខុ​នៅខាងលើ​ទទួលថ្ម​មិនមាំ ក៏របូត​ធ្លាក់មក​ចំក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុត្រូវ​ថ្មធ្លាក់លើ​នោះក៏ស្លាប់​ទៅ។ ភិក្ខុអ្នក​ទទួលថ្ម​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិទេ ព្រោះ​មិនបាន​ក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​ស្រុកអាឡវី (នាំគ្នា) រៀប​ចំទីវត្ត។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចថ្ម​ទៅលើ។ ភិក្ខុ​អ្នកនៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ថ្មមកចំ​ក្បាលភិក្ខុ​អ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុអ្នក​ទម្លាក់​ថ្មនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) រៀបចំ​ទីវត្ត។ មានភិក្ខុ​មួយរូប (ធ្វើការ) នៅខាង​ក្រោម បានហុច​ថ្មទៅ។ ភិក្ខុនៅ​ខាងលើ​មានបំណង​ចង់សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់ថ្ម​មកចំក្បាល​ភិក្ខុនៅ​ខាងក្រោម​នោះ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ថ្មនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) លើក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចឥដ្ឋ​ទៅខាង​លើ។ ឥដ្ឋ​ដែលភិក្ខុ​នៅខាង​លើចាប់​មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុទទួល​ឥដ្ឋនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​ទេ ព្រោះមិន​បានក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​នៅក្នុងដែន​អាឡវី (នាំគ្នា) ក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូប​នៅខាងក្រោម​ហុចឥដ្ឋ​ទៅ។ ភិក្ខុ (អ្នក​ទទួលឥដ្ឋ) នៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ឥដ្ឋមកចំ​ក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុនោះ​ស្លាប់។បេ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ឥដ្ឋ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើ​នវកម្ម (ការកសាង)។ មាន​ភិក្ខុមួយរូប​ទៀតនៅខាង​ក្រោមហុច​កាំបិតព្រា​ទៅខាងលើ។ កាំបិតព្រា​ដែលភិក្ខុនៅ​ខាងលើចាប់​មិនជាប់ ក៏របូត​មកចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។ ភិក្ខុ​អ្នកទទួល​កាំបិតនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចកាំបិតព្រា​ទៅខាង​លើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់​កាំបិតព្រា​ចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុអ្នក​ទម្លាក់កាំបិត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី (នាំគ្នា) ធ្វើ​នវកម្ម។ មានភិក្ខុ​មួយរូប​នៅខាងក្រោម ហុចបង្កង់​វិហារទៅ​ខាងលើ។ បង្កង់ដែល​ភិក្ខុនៅខាង​លើចាប់មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ក៏ធ្វើកាល​កិរិយាទៅ។ ភិក្ខុ​អ្នកទម្លាក់​នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចបង្កង់​ទៅខាងលើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើបទម្លាក់​បង្កង់មក​ចំក្បាលភិក្ខុ​នៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាល​កិរិយាទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុ​អ្នកទម្លាក់​បង្កង់នោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើ​នវកម្ម​ចងរន្ទា។ មានភិក្ខុ​មួយរូប​បាននិយាយ​នឹងភិក្ខុ​មួយរូប​ទៀតថា ម្នាល​អាវុសោ លោកចូរ​ឈរក្នុងទីនោះ ហើយ​ចងរន្ទា​ទៅ។ ភិក្ខុនោះ​ឈរនៅក្នុង​ទីនោះ ចងរន្ទា ក៏ភ្លាត់​ធ្លាក់មក ហើយ​ធ្វើកាល​កិរិយាទៅ។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​សម្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី កាលនឹង​ធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា។ មានភិក្ខុ​មួយរូប​មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុ​មួយរូបថា ម្នាល​អាវុសោ លោកចូរ​ឈរនៅ​ទីនោះចង​រន្ទាទៅ។ ភិក្ខុ​នោះឈរ​នៅទីនោះ កំពុង​តែចងរន្ទា ក៏ភ្លាត់​ធ្លាក់ចុះ​មក ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូបទៀត) ភ្លាត់​ធ្លាក់ដែរ តែ​មិនបាន​ធ្វើមរណកាល​ទេ។ លោកដែល​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។

[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះ​មក។ មានភិក្ខុ​មួយ​រូបទៀត បាន​និយាយ​​នឹងភិក្ខុ​នោះ​ថា ម្នាល​អាវុសោ លោកចូរ​ចុះខាង​នេះ។ ភិក្ខុនោះ​កាលចុះ​មកតាម​ផ្លូវនោះ ក៏ធ្លាក់​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​បង្គាប់នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់អ្នក​ដែលមិនមាន​បំណង​នឹងសម្លាប់​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ប្រក់វិហារ ហើយ​ចុះមក។ មានភិក្ខុ​មួយរូប​ទៀត មានបំណង​នឹងសម្លាប់ ទើប​និយាយ​នឹងភិក្ខុនោះ​ថា ម្នាល​អាវុសោ លោកចូរចុះ​ខាងនេះ។ ភិក្ខុនោះ​កាលចុះតាម​ផ្លូវនោះ​មក ក៏ធ្លាក់ចុះ ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូប​ទៀត) ធ្លាក់​ចុះហើយ តែមិនបាន​ធ្វើមរណកាល។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុក​មកបៀតបៀន ឡើងទៅ​កាន់ភ្នំ​គិជ្ឈកូដ ក៏ទម្លាក់​ខ្លួនចុះមក​ក្នុងជ្រោះ​សង្កត់លើ​ជាងត្បាញ​ផែងម្នាក់​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ភិក្ខុកុំ​គប្បីទម្លាក់​សម្លាប់ខ្លួន​ឯង ភិក្ខុណា​ទម្លាក់​សម្លាប់ខ្លួន​ឯង (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើង​ទៅកាន់ភ្នំ​គិជ្ឈកូដ ហើយប្រមៀល​ថ្មលេង។ ថ្មនោះ​ធ្លាក់មក​សង្កត់អ្នក​គង្វាលគោ​ម្នាក់ស្លាប់ទៅ។ ពួក​ភិក្ខុទាំង​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំង​ឡាយ ប៉ុន្តែភិក្ខុ​មិនត្រូវ​ប្រមៀលថ្ម​ដើម្បីជា​ល្បែងលេង​ទេ ភិក្ខុណា​ប្រមៀល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះ​ឆ្ពុង។ ភិក្ខុនោះធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមានដល់​ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យភិក្ខុ​នោះឆ្ពុង។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកើត​រោគក្តៅ​ក្បាល។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានរោគ​ក្តៅក្បាល។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំង​ឡាយនាំគ្នា​ច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបនាំ​គ្នាច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុមួយ​រូបមានជម្ងឺ។ ទើប​ភិក្ខុទាំងឡាយ​ឲ្យភិក្ខុនោះ​ងូតទឹក។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​ស្រង់ទឹក។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើប​ភិក្ខុទាំង​ឡាយ យកប្រេង​មកលាបភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) យកប្រេង​មកលាប​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុ​នោះក្រោក​ឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់ ទើប​ញុំាងភិក្ខុ​នោះឲ្យស្ទុះ​ក្រោកឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​ចាប់ភិក្ខុ​នោះផ្តួល។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) ផ្តួល​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ​ឯង មានភិក្ខុ​​មួយរូប​​មានជម្ងឺ។ ភិក្ខុ​​ទាំងឡាយ​​មានបំណង​នឹងសម្លាប់ បាន​ឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យ​ទឹកសម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យទឹក​សម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។

[២១៥] សម័យនោះឯង មានស្រីម្នាក់ព្រាត់ប្រាស​ចាកប្តីមកយូរ​ហើយ ទើប​មានគភ៌​នឹងសហាយ។ ស្រីនោះ​បាននិយាយ​នឹងភិក្ខុ​ជាជីតុនថា[8] សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យ​ទាន​ខ្ញុំករុណា)។ ភិក្ខុ​នោះទទួល​ថា ស្រួលហើយ​ប្អូនស្រី ហើយ​ក៏បានឲ្យ​ថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ (តែ) ប្រពន្ធ​ម្នាក់នោះ​ជាស្រីអារ ម្នាក់​ទៀតជាស្រី​មានកូន។ ស្រីអារ​និយាយនឹង​ភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន មុខតែ​នឹងបានជា​ធំលើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ​លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រី​នោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ឯម្តាយ​មិនបានធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់​ជាស្រី​មានកូន។ ឯស្រីអារ​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា បពិត្រ​លោកម្ចាស់ បើស្រី​នោះសម្រាល​កូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុជា​ជីតុនទទួល​ថា ស្រួល​ហើយប្អូន​ស្រី (ថា​ហើយ) ក៏បាន​ឲ្យថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ម្តាយ​ក៏ធ្វើ​មរណកាល​ទៅ។ ឯទារក​មិនធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់ទៀត​ជាស្រី​មានកូន។ ស្រីអារ​និយាយ​នឹងភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំរំលូត​គភ៌វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រីនោះ។ ម្តាយ​និងកូនទាំង​ពីរនាក់ ក៏ធ្វើ​មរណកាល​ទៅ។បេ។ ម្តាយ​និងកូនទាំង​ពីរនាក់មិន​បានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិបារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានស្រីម្នាក់​មានគភ៌ បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរ​ច្របាច់ពោះ​ទៅ។ ស្រីនោះក៏​ច្របាច់ពោះ​រំលូតគភ៌​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីម្នាក់​មានគភ៌ បាន​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យទាន​ខ្ញុំព្រះករុណា) ភិក្ខុ​នោះប្រាប់​ថា នែប្អូនស្រី បើដូច្នោះ នាងចូរ​កំដៅផ្ទៃពោះ​ទៅ។ នាងនោះ​ក៏កំដៅគភ៌​រំលូតកូន​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីអារ​ម្នាក់បាននិយាយ​នឹងកុលុបកភិក្ខុ​ជា (ជីតុន) ថា សូម​ទានមេត្តា​ចុះ លោកម្ចាស់ ខ្ញុំគប្បី​សម្រាលកូន​ដោយថ្នាំណា (ស្រួល) មេត្តា​ប្រាប់ថ្នាំ​នោះ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​នាងនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានស្រីម្នាក់​ជាស្រីមាន​កូន បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ ខ្ញុំមិន​សម្រាលកូន​ដោយថ្នាំ​ណា សូមលោកម្ចាស់​ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះ​ទទួលថា ស្រួល​ហើយប្អូន​ស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​ស្រីនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។

[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់​បញ្ចូលក្នុងពួក​សត្តរសវគ្គិយភិក្ខុ ដោយចុង​ម្រាមដៃ។ ភិក្ខុនោះ (រសើប​ភ័យខ្លាំង) តក់ស្លុត ផុត​ដង្ហើមស្លាប់​ទៅ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។

[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹង​ធ្វើកម្ម[9] (គិតហើយ) ក៏ចាប់​សង្កត់សម្រុញ​ឆព្វគ្គិយភិក្ខុ​មួយរូបទាល់​តែស្លាប់ទៅ។ ពួក​សត្តរសវគ្គិយភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យកើត​ឡើង។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។

[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យ​ចាប់ខ្មោច បានផ្តាច់​បង់ជីវិត​យក្ខមួយ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ​កើតឡើង។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២១៩] សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់​វិហារដែលមាន​យក្ខកាច (អាស្រ័យនៅ)។ ពួក​យក្ខក៏ (នាំគ្នា) ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ ឯភិក្ខុដែល​ជាអ្នកបញ្ជូន​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិ​ដល់ភិក្ខុ​ដែលមិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយរូប​មានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់វិហារ​ដែលមាន​យក្ខកាច។ ពួកយក្ខ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកយក្ខ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះ​ទេ។ ឯភិក្ខុជា​អ្នកបញ្ជូន​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ភិក្ខុ​មួយរូប បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​លំបាកមាន​សត្វសាហាវ។ សត្វសាហាវ​ទាំងឡាយ ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូនមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិន​មានអាបត្តិ​ដល់ភិក្ខុ​ដែលមិន​មានបំណង​នឹងសម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​ស្រយាល​មានសត្វ​សាហាវ។ សត្វសាហាវ​ទាំងឡាយ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកសត្វ​សាហាវ​មិនបានផ្តាច់​ជីវិតភិក្ខុ​នោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង មានចោរ (អាស្រ័យ​នៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង ដែលមាន​ចោរ (អាស្រ័យនៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកចោរ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំ​ភិក្ខុជាសត្រូវ​នោះបាន ហើយក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ជាសត្រូវ​នោះទៅ។ ចំណាំភិក្ខុ​ជាសត្រូវនោះ​បាន តែទៅផ្តាច់បង់​ជីវិតភិក្ខុដទៃ​វិញ។ ចូលចិត្ត​ថាជាភិក្ខុ​ដទៃ តែទៅផ្តាច់បង់​ជីវិតភិក្ខុជា​សត្រូវនោះ​វិញ។ សំគាល់ថា​ជាភិក្ខុដទៃ ក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ដទៃ (នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុ​មួយរូបទៀត​បានវាយភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុដែល​វាយនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបខ្មោច​ចូលដែរ។ មានភិក្ខុ​មួយរូបទៀត​មានបំណង​នឹងសម្លាប់ បានវាយ​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គល​ដែលបាន​ធ្វើអំពើល្អ។ បុគ្គល​ដែលបាន​ស្តាប់នោះ ក៏អត់ដង្ហើម​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​សំដែង មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបមាន​បំណងនឹង​សម្លាប់ ទើបសំដែង​សគ្គកថា របស់បុគ្គល​ដែលបានធ្វើ​អំពើល្អមក​ហើយ។ បុគ្គលនោះ ក៏អត់​ដង្ហើមធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ បានអត់​ដង្ហើមដែរ តែមិន​បានធ្វើ​មរណកាល​ទេ។ ឯភិក្ខុអ្នក​សំដែងមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​សំដែងនិរយ​កថា (ដំណាល​អំពីនរក) នៃសត្វ​ដែលទៅកើត​ក្នុងនរក។ ភិក្ខុអ្នកស្តាប់​នោះតក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​សំដែងនោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមានប្រាថ្នា​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានប្រាថ្នា​នឹងសម្លាប់ ទើបពោល​និរយកថា នៃសត្វ​ដែលទៅកើត​ក្នុងនរក។ បុគ្គល​នោះ តក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ​តក់ស្លុត តែមិន​បានធ្វើមរណកាល​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នា​កាប់ដើមឈើ។ មានភិក្ខុ​មួយរូបបាន​និយាយនឹង​ភិក្ខុមួយ​រូបទៀតថា ម្នាលអាវុសោ លោកចូរ​ឈរត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់ភិក្ខុនោះ​ដែលកំពុង​ឈរកាប់ ស្លាប់ក្នុង​ទីនោះទៅ។ ភិក្ខុអ្នក​បង្គាប់​នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុ​ដែលមិនប្រាថ្នា​នឹងសម្លាប់​មិនត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី កាលនឹង​ធ្វើនវកម្ម បាននាំ​គ្នាកាប់​ដើមឈើ។ មានភិក្ខុ​មួយរូប មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុមួយ​រូបទៀតថា ម្នាល​អាវុសោ លោក​ចូរឈរ​ត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់​ភិក្ខុនោះដែល​កំពុងឈរ​កាប់ ស្លាប់ក្នុង​ទីនោះ​ទៅ។បេ។ ដើមឈើ​រលំសង្កត់​មិនស្លាប់។ ភិក្ខុអ្នក​បង្គាប់នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើង​ឆេះស្លាប់ (ជាច្រើន​នាក់)។ ភិក្ខុទាំងនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានបំណង​នឹងសម្លាប់ ក៏នាំគ្នា​ដុតភ្លើងព្រៃ។ មនុស្ស​ទាំងឡាយ ត្រូវភ្លើងព្រៃ​ឆេះស្លាប់ (ជាច្រើន​នាក់)។បេ។ ពួកមនុស្ស​ត្រូវភ្លើងព្រៃឆេះ តែមិន​ស្លាប់។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកអ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយ​បាននិយាយ​នឹងពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំធ្វើ​ឲ្យបុរសនេះ​លំបាកឡើយ អ្នកចូរ​ផ្តាច់បង់ជីវិត​ដោយប្រហារ​ត្រឹមតែម្តង​ទៅ។ ពេជ្ឈឃាត​ទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់​ជីវិត (ចោរ) ដោយប្រហារ​តែត្រឹមម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបដើរ​ទៅកាន់ទី​សម្លាប់ចោរ ហើយបាន​និយាយនឹង​ពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំ​ធ្វើបុរសនេះ​ឲ្យលំបាកឡើយ ចូរអ្នក​ផ្តាច់បង់​ជីវិតដោយ​ប្រហារតែ​ត្រឹមម្តងទៅ។ ពេជ្ឈឃាត​ឆ្លើយថា ខ្ញុំព្រះករុណា​មិនធ្វើតាម​ពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់​ជីវិតបុរស​នោះទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិទុក្កដ។

[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួក​ញាតិមកប្រជុំគ្នា​ព្យាបាល។ មានភិក្ខុ​មួយរូបបាន​និយាយនឹងពួក​មនុស្សទាំង​នោះថា ម្នាល​អាវុសោ អ្នកទាំងឡាយ​ចង់ឲ្យបុរសនេះ​ស្លាប់ទេ។ ពួកមនុស្ស​ឆ្លើយតបថា ករុណា យើងចង់​ឲ្យគាត់​ស្លាប់ដែរ។ ភិក្ខុនោះ​ប្រាប់ថា បើដូច្នោះ អ្នក​ទាំងឡាយ​ចូរឲ្យគាត់​ផឹកខ្លាញ់ទឹកដោះគោ​ទៅ។ ពួកមនុស្ស​ក៏ឲ្យបុរសនោះ​ផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​បុរសម្នាក់ គេកាត់​ដៃកាត់ជើង (មកនៅ) ក្នុង​ផ្ទះត្រកូល ពួកញាតិ​ក៏ប្រជុំគ្នា​មកព្យាបាល។ មាន​ភិក្ខុនី (មួយរូប) និយាយ​នឹងពួកមនុស្ស​ទាំងនោះថា ម្នាល​អាវុសោ អ្នក​ទាំងឡាយ​ចង់ឲ្យបុរស​នេះស្លាប់​ឬទេ។ ពួក​មនុស្សឆ្លើយ​ថា ករុណា លោកម៉ែម្ចាស់ យើងចង់​ឲ្យស្លាប់​ដែរ។ ភិក្ខុនី​នោះប្រាប់​ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរឲ្យគាត់​ផឹកថ្នាំត្រាំ​ដោយអំបិល​ទៅ។ មនុស្ស​ទាំងនោះក៏ឲ្យ​បុរសនោះ​ផឹកថ្នាំត្រាំ​ដោយអំបិល​នោះ។ បុរសនោះ​ធ្វើមរណកាល​ទៅ។ ភិក្ខុនីនោះ​មានសេចក្តី​សង្ស័យ។ លំដាប់​នោះឯង ភិក្ខុនី​នោះបានប្រាប់​ដំណឹងនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ក៏ដំណាល​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិកហើយ។

បារាជិកទី៣ ចប់។
 1. សាលា គឺផ្ទះ​មានកំពូល។ តាមអដ្ឋកថា ថា ក្នុងព្រៃ​មហាវននោះ គេសាង​វត្ត សង់​សាលា ធ្វើគន្ធកុដិ សម្រាប់ជា​ទីប្រថាប់​នៃព្រះបរម​សាស្តា។
 2. គឺព្រៃធំ​មួយក្បែរ​កបិលវស្តុបូរី ជិតជាប់គ្នាមិនមាន​ដាច់នឹង​ព្រៃហេមពាន្តទៅទល់​នឹងមហា​សមុទ្រ​(ឥណ្ឌា)។
 3. ឈ្មោះ​ក្រុង​របស់​ដែន​វជ្ជី ពីដើម​មកជា​ទីក្រុង​ធំមួយ មានកំពែង​ព័ទ្ធជុំវិញ​ដល់៣ជាន់។ (សេចក្តី​នេះមាននិយាយ​ពិស្តារ​ក្នុង​​គម្ពីរ​បរមត្ថជោតិកា អដ្ឋកថា​ខុទ្ទកនិកាយ)។
 4. តាមន័យ​ក្នុង​អដ្ឋកថា ថា សមណកុត្តក ប្រែថា អ្នក​ទ្រង់នូវ​ភេទ​​ប្រហែល​​នឹង​សមណៈ។ ក្នុង​ដីកា ថា អ្នក​ធ្វើកិច្ចការ​បម្រើ​សមណៈ។ មាន​សេចក្តីពន្យល់​ក្នុង​អដ្ឋកថា ថា គាត់​កោរសក់​ឡៅ ឲ្យ​មាន​​សល់​បន្តិច​​ទុកជាជុក គាត់​ស្លៀកសម្ពត់​ជ្រលក់​​អម្ចត់មួយ បង់​កមួយ ចិញ្ចឹម​ជីវិតដោយ​សារ​អាហារ​​ដែល​សេស​សល់​អំពី​ភិក្ខុសង្ឃ។ ឯ​ពាក្យថា មិគលណ្ឌិក គឺជា​​ឈ្មោះ​របស់​​គាត់។
 5. សាលា​ជាទីបម្រើ គឺសាលា​សម្រាប់​ប្រើប្រាស់​ដោយកិច្ច​ផ្សេងៗ មានឆាន់​ចង្ហាន់​ជាដើម។
 6. ក្នុងអដ្ឋកថា ពន្យល់សេចក្តីថា ភិក្ខុជាអាចារ្យ​ប្រើភិក្ខុ​ឈ្មោះ​ពុទ្ធរក្ខិតឲ្យទៅ​ប្រាប់ភិក្ខុឈ្មោះ​ ធម្មរក្ខិតឲ្យ​ប្រាប់ភិក្ខុឈ្មោះ​សង្ឃរក្ខិត ឲ្យទៅ​សម្លាប់មនុស្ស​​ឈ្មោះនេះ។ ត្រង់​ពាក្យថា ឈ្មោះនេះ គឺ​មនុស្សនោះ​ឈ្មោះអ្វី ក៏ចេញ​ឈ្មោះនោះ​ឯង។
 7. អដ្ឋកថា ពន្យល់ថា ភិក្ខុឲ្យ​ភេសជ្ជៈ មានសប្បិ​ជាដើម ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ដោយមាន​បំណង​ថា តែឆាន់ទៅ​នឹងលាប់ស្លាប់។
 8. ភិក្ខុអ្នក​ចូលទៅកាន់​ត្រកូល គឺភិក្ខុ​ដែលជិត​ដិតស្និទ្ធ​ស្នាលនឹង​ត្រកូល។
 9. ធ្វើបាបឲ្យ​ពិបាក។
« Last Edit: May 14, 2017, 12:01:37 PM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +313/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[vin.par.pj.04] ៤. ចតុត្ថបារាជិកំ
« Reply #5 on: February 01, 2017, 03:32:48 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ

[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះនឹង​ព្យាយាមស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក តើយើង​នឹងគិតធ្វើ​ឧបាយដូច​ម្តេចឲ្យបាន​សាមគ្គីស្មោះសរ កុំឲ្យ​មានវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាឲ្យ​បានស្រួល​ផង កុំឲ្យលំបាក​ដោយអាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ បើដូច្នោះ យើងត្រូវ​ទទួលរ៉ាប់រង​ការងាររបស់​ពួកគ្រហស្ថ​ចុះ កាលបើ​យើងធ្វើយ៉ាង​នេះហើយ ពួកគ្រហស្ថ​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារដល់​យើងមិនខាន កាល​បើបានអាហារ​យ៉ាងនេះហើយ យើងក៏​បានសាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារបិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍អ្វី​នឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើងត្រូវ​ធ្វើជាអ្នក​បំរើ នាំដំណឹង​ដល់ពួកគ្រហស្ថ​វិញ កាលបើ​យើងធ្វើយ៉ាងនេះ​ហើយ ពួកជន​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ យើងនឹង​ព្រមព្រៀង​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍​អ្វីនឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ ប្រយោជន៍​អ្វីនឹងធ្វើជា​អ្នកបំរើ​នាំដំណឹង​ដល់ពួក​គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើង​ត្រូវពោលអួត​ឧត្តរិមនុស្សធម្ម​គ្នាយើងទៅ​វិញទៅ​មក ឲ្យពួក​គ្រហស្ថ (គេស្តាប់​វិញ) ថា ភិក្ខុ​ឯណោះបាន​ឈានទី១ ភិក្ខុឯណោះ​បានឈានទី២ ភិក្ខុ​ឯណោះបាន​ឈានទី៣ ភិក្ខុឯណោះ​បានឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន ភិក្ខុ​ឯណោះ​ជាសកទាគាមី ភិក្ខុឯណោះ​ជាអនាគាមី ភិក្ខុ​ឯណោះជា​ព្រះអរហន្ត ភិក្ខុ​ឯណោះ​បានត្រៃវិជ្ជា ភិក្ខុ​ឯណោះ​បានអភិញ្ញា៦ កាល​បើយើង​ពោលយ៉ាង​នេះហើយ ពួក​ជនទាំង​នោះ គង់នឹង​នឹកនា ឲ្យអាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ​ហើយ យើងក៏​នឹងមានសាមគ្គី​ស្មោះសរ​នឹងគ្នា មិនវិវាទ​ទាស់ទែងគ្នា​ឡើយ នៅចាំ​វស្សាក៏​ស្រួល ហើយមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ភិក្ខុ​ទាំងនោះក៏​យល់ព្រម​ថា ម្នាល​អាវុសោ​ទាំងឡាយ ការ​ពោលអួត​ឧត្តរិមនុស្សធម្ម​របស់គ្នា​យើងទៅវិញ​ទៅមក​ដល់ពួក​គ្រហស្ថ ដែលលោក​ថាមកនឹងយើង (អម្បាញ់​មិញនេះ) ស្រួល​ហើយ។ ក្នុងកាល​ជាខាងក្រោយ​មក ភិក្ខុទាំងនោះ​ក៏បានពោលអួត​ឧត្តរិមនុស្សធម្ម​ទៅវិញទៅមក​ដល់ពួកគ្រហស្ថ​ថា ភិក្ខុឯណោះ​បានឈាន​ទី១។បេ។ ភិក្ខុ​ឯណោះបាន​ឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន។បេ។ ភិក្ខុ​ឯណោះបាន​អភិញ្ញា៦។ គ្រានោះ មនុស្ស​ទាំងនោះក៏​និយាយគ្នា​ថា យើងរាល់គ្នា​បានភិក្ខុបែប​នេះមកនៅ​ចាំវស្សា អើហ្ន៎ ហៅពេញ​ជាលាភរបស់​យើង ឈ្មោះថា​យើងបានបុណ្យ​ដោយងាយ​ណាស់ហ្ន៎ ពីដើម​យើងរាល់គ្នា​មិនដែលបាន​ពួកភិក្ខុមាន​សីល មាន​ធម៌ជា​កុសល ដូចជា​ពួកភិក្ខុនេះ​មកនៅចាំ​វស្សា (ដល់ម្តង) សោះឡើយ។ មនុស្ស​ទាំងនោះ (កាលបើបាន) ភោជនាហារ​ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយមិន​ដែលបាន​ជូនទៅ​មាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស[1] មិត្រ អមាត្យ មន្ត្រី និងញាតិ​សាលោហិត​សោះឡើយ ឬបាន​ខាទនីយាហារ​ដែលឆ្ងាញ់ពីសា ក៏បំរុង​ទុកតែនឹងប្រគេន​ភិក្ខុទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតាទេ។បេ។ មិន​ដែលបានឲ្យ​ទៅញាតិសាលោហិត​ឡើយ ឬបាន​គ្រឿង​សម្រាប់​ជញ្ជក់​ជញ្ជាប់ ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ជញ្ជក់ជញ្ជាប់​មាត់ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតា​ទេ។បេ។ មិនដែល​បានឲ្យទៅ​ញាតិសាលោហិត​ឡើយ ឬបាន​ទឹកដែលមាន​រសល្អ ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ផឹកមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅមាតា​បិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស មិត្រ អមាត្យ ញាតិ​សាលោហិត​ឡើយ។ គ្រានោះ ភិក្ខុ​ទាំងនោះ (លុះបាន​អាហារឆាន់​បរិបូណ៌) ក៏មាន​សម្បុរល្អ មាន​ឥន្ទ្រិយ​ពេញលេញ មាន​ទឹកមុខ​ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា។ ភិក្ខុ​ទាំងឡាយ កាល​បើចេញ​វស្សារូច​ហើយ តែងនាំគ្នា​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ នេះជា​ទំនៀមមិនដែល​ខានឡើយ។ វេលានោះ​ឯង ភិក្ខុទាំង​នោះ លុះបាន​នៅចាំវស្សា​គ្រប់៣ខែ​ហើយ ក៏រៀបចំ​ទុកដាក់គ្រឿង​សេនាសនៈ​រួចហើយ នាំយក​បាត្រ និងចីវរ​ចូលទៅក្រុង​វេសាលី ដើរទៅ​កាន់ចារិក​តាមលំដាប់ បាន​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ដែលគង់​នៅកូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី លុះចូល​ទៅដល់ហើយ ទើប​ក្រាបថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។

[២២៨] សម័យនោះឯង ពួកភិក្ខុដែល​នៅចាំវស្សាក្នុង​ទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹង​ដ៏មានកាយ​ស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ ឯពួកភិក្ខុ​ដែលនៅទៀប​ត្រើយស្ទឹង​វគ្គុមុទា សឹងដ៏​មានសម្បុរ​ល្អ មាន​ឥន្ទ្រិយ​ពេញលេញ មានមុខ​មាត់ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា​ទាំងអស់គ្នា។ មាន​សេចក្តីថា ការស្មោះសរ​ចំពោះជា​មួយនឹង​អាគន្តុក​ភិក្ខុ គឺភិក្ខុ​ដែលទើប​នឹងមកដល់​ថ្មី នេះជា​ទំនៀមរបស់​ព្រះពុទ្ធដ៏​មានព្រះភាគ​គ្រប់ព្រះអង្គ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់សួរ​ទៅពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នករាល់​គ្នាល្មម​អត់ធន់បាន​ទេឬ[2] អ្នក​រាល់គ្នា​ល្មមប្រព្រឹត្ត​ទៅបានស្រួល​ទេឬ[3] អ្នក​ទាំងឡាយ​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំវស្សា​ស្រួលបួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត​ទេឬ។ ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​ល្មមអត់ធន់​បាន បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា ល្មម​ប្រព្រឹត្តទៅ​បានដែរ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​មានសេចក្តី​សាមគ្គី​ស្មោះសរ ឥតមាន​វិវាទទាស់ទែង​គ្នាទេ នៅចាំ​វស្សា ក៏ស្រួល​បួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ។ (មាន​សេចក្តីថា) ព្រះតថាគត​ទាំងឡាយ ទ្រង់ជ្រាប​ច្បាស់នូវ​ហេតុ ហើយត្រាស់​សួរក៏មាន ជ្រាបច្បាស់​ហើយមិន​ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ មិនត្រាស់​សួរក៏មាន ព្រះតថាគត​ទាំងឡាយ​ទ្រង់សួរ​ចំពោះតែ​អំពើដែល​មានប្រយោជន៍ អំពើ​ដែលមិន​មាន​ប្រយោជន៍ ទ្រង់​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់ផ្តាច់​បង់នូវអំពើ​ដែលមិនមាន​ប្រយោជន៍​ដោយ​អរិយមគ្គ​អស់ហើយ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទាំង​ឡាយដ៏មាន​ជោគ ទ្រង់សួរ​ពួកភិក្ខុ​ដោយហេតុ​ពីរប្រការ គឺ​ទ្រង់សួរ​ដើម្បីនឹង​សំដែង​ធម៌១ ដើម្បី​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ពួក​សាវក១។ កាលនោះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់សួរ​ពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​ វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​រាល់គ្នា បានជា​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំ​វស្សាក៏ស្រួល​បួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត នោះ​តើដោយ​ហេតុអ្វី។ គ្រានោះ ភិក្ខុ​ទាំងអម្បាល​នោះ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ (ដោយ​សព្វគ្រប់)។ ទើប​ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ​ទាំងឡាយ ហេតុនេះ​ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​ក្រាបទូល​តបវិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ហេតុនេះ​មិនពិតទេ។

[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ អំពើដែល​អ្នកទាំងអស់​គ្នាធើ្វនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ នែ​មោឃបុរស​ទាំងឡាយ គួរបើ​ដែរ អ្នក​ឯងរាល់គ្នា​ហ៊ានពោល​អួតឧត្តរិមនុស្សធម្ម​ទៅវិញទៅ​មកចំពោះ​ពួកគ្រហស្ថ ព្រោះ​ហេតុតែ​ចង់ចំអែត​ផ្ទៃ នែ​មោឃបុរស​ទាំងឡាយ បើអ្នក​រាល់គ្នា​យកកាំបិត​យ៉ាងមុត ដែល​សំរាប់ពន្លះ​សាច់គោ មក​វះពោះ (របស់​ខ្លួន) វិញ​ប្រសើរ​ជាង ឯការពោល​អួតឧត្តរិ​មនុស្សធម្ម​របស់គ្នា​នឹងគ្នា​ចំពោះពួក​គ្រហស្ថ ព្រោះ​ហេតុតែ​ចង់​ចំអែតផ្ទៃ ដែល​អ្នកឯង​ទាំងអស់​គ្នាពោលរួច​ទៅហើយ (នោះ) ពុំប្រសើរ​សោះឡើយ ហេតុអ្វី​បានជា​តថាគត​ពោលយ៉ាង​នោះ ម្នាល​មោឃបុរស​ទាំងឡាយ ពីព្រោះ​បុគ្គលដែល​វះពោះខ្លួន​ឯងនោះ ជាហេតុ​បានតែត្រឹម​សេចក្តី​ស្លាប់ ឬលំបាក​ទៀបស្លាប់​ប៉ុណ្ណោះ កាល​បើ រំលាង​ខន្ធតអំពី​មរណកាល​ទៅ ក៏មិន​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលវះពោះ​នោះឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ឯចំណែក​ខាងភិក្ខុដែល​ពោលអួត​ឧត្តរិមនុស្សធម្ម ជាហេតុ ជាទី​តាំងនេះ កាលបើ​ រំលាងខន្ធ​តអំពីមរណកាល​ទៅហើយ ទៀងតែ​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន​ឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ការដែល​ពោលអួត​ឧត្តរិមនុស្ស​ធម្មនេះ នឹង​បាននាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា ឬមនុស្ស​ដែលជ្រះថ្លា​ហើយ ឲ្យកាន់​តែជ្រះថ្លាឡើង​ក៏ទេ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​តិះដៀលពួក​ភិក្ខុទាំងនោះ រួច​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកជួប​ជុំហើយ ទើបទ្រង់​សំដែង​ធម្មីកថា តទៅថា។

[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុ​ជាមហាចោរ​៥ពួក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​មហាចោរ៥​ពួកនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតិ្រះរិះ​របស់មហាចោរ​ខ្លះដែលមានក្នុង​លោកនេះថា បើដល់​វេលាណា​អញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងលើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី ហើយនឹង​វាយសំពង ផ្តាច់​ជីវិតពួក​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុក​ទាំងនោះ ដោយ​ខ្លួនឯង ឬប្រើ​អ្នកដទៃ​ឲ្យដុតរោល។ លុះដល់​សម័យខាង​ក្រោយមក មហាចោរ​នោះ បាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ ក៏លើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី វាយ​សំពង ផ្តាច់ជីវិត​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុកទាំង​នោះដោយ​ខ្លួនឯង ឬប្រើអ្នក​ដទៃឲ្យដុត​រោល យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ត្រិះរិះ​របស់ភិក្ខុ​បាបខ្លះ ដែល​មានក្នុង​សាសនា​នេះ ក៏យ៉ាងនោះ​ដែរ (ត្រិះរិះ) ថាបើ​ដល់កាល​ណាអញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងត្រេច​ទៅកាន់ចារិក ក្នុង​ស្រុកនិគម​រាជធានី ក៏នឹង​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ដែល​ពួកគ្រហស្ថ​ក្តី ពួកបព្វជិត​ក្តី ធ្វើសក្ការ​គោរពរាប់អាន​បូជាកោត​ក្រែង។ លុះដល់​សម័យខាង​ក្រោយមក ភិក្ខុបាប​នោះបាន​បរិសទ្យ​១រយ ឬ១ពាន់​ចោមរោមជា​គ្នាហើយ ក៏ត្រេចទៅ​កាន់ចារិក ក្នុងស្រុក​និគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ដែលពួក​គ្រហស្ថក្តី បព្វជិត​ក្តី ធ្វើ​សក្ការ​គោរព​រាប់អាន​បូជាកោត​ក្រែង។ ម្នាលភិក្ខុ​ទាំឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី១ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃមាន​តទៅទៀត ក្នុងសាសនានេះ មានភិក្ខុ​បាបខ្លះរៀនសូត្រ​ធម្មវិន័យដែល​តថាគតបាន​សំដែងហើយ ដុតកំដៅ​ខ្លួនឯងចោល​[4] ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី២ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុង​សាសនានេះ មានភិក្ខុ​បាបខ្លះពោល​ចោទភិក្ខុ​ដែលប្រព្រឹត្ត​ធម៌ប្រសើរ​ដ៏ស្អាត ដែល​កំពុង​ប្រព្រឹត្តធម៌​ប្រសើរដ៏​បរិសុទ្ធ ចោទដោយ​ការប្រព្រឹត្ត​មិនប្រសើរ[5] រក​មូលគ្មាន[6]។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៣ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុងសាសនា​នេះ មានភិក្ខុ​បាបខ្លះ​សង្គ្រោះ​ផ្គាប់ផ្គុន​គ្រហស្ថដោយ​គ្រឿងគរុភណ្ឌ​របស់សង្ឃ ឬគ្រឿង​គរុណបរិក្ខារ គ្រឿង​គរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌ​នោះគឺ គុម្ពផ្កា និង​ដើមឈើ១ ទីដែល​សំរាប់ដាំ​គុម្ពផ្កា និង​ដើមឈើ១ កុដិ១ ទីដែល​សំរាប់សង់​កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំង​លោហៈ១ ស្នូក​លោហៈ១ ក្អមលោហៈ១ ផើងលោហៈ១[7] កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែក​កណ្តារ)១ វល្លិប្រវែង​មួយលូក​ឡើងទៅ១ ឫស្សី​ប្រវែង៨ធ្នាប់​ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើ​នឹងឈើ១ គ្រឿងធ្វើ​នឹងដី១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៤ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនប្រាកដ​ក្នុងខ្លួន ភិក្ខុនេះ​ជាមហាចោរទី៥ ជាចោរធំ​បំផុតក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហេតុអ្វីបាន​ជាតថាគត​ពោលដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ ពីព្រោះ​ដុំបាយរបស់​ជនអ្នកនៅក្នុងដែន គឺភិក្ខុនោះ​ឯងលួចយក​មកបរិភោគ។ (ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់ប្រាថ្នា​នឹងធ្វើសេចក្តី​នោះឲ្យច្បាស់​លាស់ឡើង ទើបត្រាស់​សំដែងសេចក្តី​ជាគាថាត​ទៅទៀតថា) ភិក្ខុណា​មានខ្លួនតាំង​នៅដោយ​អាការដទៃ គឺថាខ្លួន​មានកាយ​សមាចារមិន​បរិសុទ្ធ​ជាដើម ហើយ​ញុំាងអ្នក​ដទៃឲ្យ​ដឹងថាខ្លួន​តាំងនៅ​ដោយអាការ​ដទៃ គឺថាខ្លួន​មានកាយ​សមាចារ​ជាដើមស្អាត​វិញ ភិក្ខុនោះ​ឯងហៅថា លួចភោជន​គេមកបរិភោគ ដូចជា​ព្រានសត្វស្លាប លបលាក់​ខ្លួនប្រប​គុម្ពឈើ បម្រុង​ចាំបាញ់សត្វ។ ភិក្ខុ​ដែលយក​សម្ពត់កាសាវ​មកព័ទ្ធព័ន្ធ​ក តែប្រព្រឹត្ត​ធម៌អាក្រក់​ជាធម្មតា គ្មាន​សង្រួម (តាម​ធម៌វិន័យ) ឡើយ ជាបុគ្គល​លាមកក្រៃលែង​សឹងមានច្រើន ភិក្ខុនោះ​ទៀងតែ​ទៅនរក ព្រោះអំពើ​​ដែលខ្លួន​ធ្វើអាក្រក់។ បរិភោគ​ដុំដែកដែល​កំពុងឆេះក្តៅ ឧបមា​ដូចជាអណ្តាតភ្លើង​វិញ ប្រសើរ​ជាង ឯភិក្ខុ​ដែលទ្រុស្តសីល មិន​សង្រួម (តាម​ធម៌វិន័យ) នឹងបរិភោគ​នូវដុំអាមិស​របស់ជន​អ្នកនៅក្នុង​ដែន (នោះ) ពុំ​ប្រសើរ​សោះឡើយ។

[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួក​ភិក្ខុដែលនៅទៀប​ឆ្នេរស្ទឹងវគ្គុមុទា​ ដោយអនេក​បរិយាយ ហើយទ្រង់​សំដែងនូវទោស​នៃការដែល​គេពិបាក​ចិញ្ចឹម ពិបាក​ថែទាំ។បេ។ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​មិនដឹង​ចំពោះ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​គួរឃើញដោយ​ញាណដ៏ប្រសើរ បង្អោន​មកដាក់ក្នុង​ខ្លួនថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​ពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មាន​ប្រាថ្នា​ចង់ឲ្យ​បរិសុទ្ធ ហើយត្រឡប់​ជានិយាយ​កែសំនួនយ៉ាង​នេះវិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថា ដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ឯងក៏នៅ​ជាត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​រួចជាស្រេច​យ៉ាងនេះ។

[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់​ថាឃើញ ក្នុងហេតុ​ដែលខ្លួន​មិនឃើញ សំគាល់ថា​ដល់ ក្នុងហេតុ​ដែលខ្លួនឥត​បានដល់ សំគាល់​ថាត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួន​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលខ្លួនឥត​បានធ្វើឲ្យ​ច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល​ដោយសំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។ លុះដល់​សម័យដទៃ​មក ចិត្តរបស់​ភិក្ខុទាំងនោះ ក៏ឱន​ទៅរករាគៈ​ខ្លះ ចិត្តឱនទៅ​រកទោសៈខ្លះ ចិត្តឱនទៅ​រកមោហៈខ្លះ។ សេចក្តី​សង្ស័យក៏​កើតឡើង​ដល់ភិក្ខុ​ទាំងនោះថា សិក្ខាបទ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បានបញ្ញត្ត​រួចជាស្រេច​ហើយ ម្តេចឡើយ​ក៏យើងមក​សំគាល់ថា​ឃើញក្នុងហេតុ​ដែលយើង​ឥតបាន​ឃើញ សំគាល់ថា​ដល់ក្នុងហេតុ​ដែលយើង​ឥតបានដល់ សំគាល់ថា​ត្រាស់ដឹង ក្នុងហេតុ​ដែលយើង​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលយើង​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល ដោយ​សំគាល់ថា​ខ្លួនយើងបាន​ត្រាស់ដឹង (ដូច្នេះ) យើងប្រហែល​ជាត្រូវអាបត្តិបារាជិក​ទេដឹង។ ភិក្ខុទាំង​នោះបានប្រាប់​សេចក្តីនេះ ដល់​ព្រះអានន្ទដ៏​មានអាយុ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុទាំងឡាយ​ដែលមានសេចក្តី​សំគាល់ថា ឃើញក្នុង​ហេតុដែលខ្លួន​ឥតឃើញ សំគាល់ថា​បានដល់ក្នុង​ហេតុដែលខ្លួន​ឥតបានដល់ សំគាល់ថា​បានត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួនឥត​បានត្រាស់ដឹង សំគាល់​ថាធ្វើឲ្យ​ច្បាស់លាស់ ក្នុងហេតុ​ដែលខ្លួន​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​ពោលអួត​អរហត្តផល ដោយ​សេចក្តី​សំគាល់ថា ខ្លួនបាន​ត្រាស់ដឹង ក៏អំពើ​ដែលពោល​អួតនេះជា​អព្វោហារិក (មិនហៅ​ថាជាអង្គ​នៃអាបត្តិ​ឡើយ)។ ព្រោះនិទាន​នេះ ព្រោះដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយទ្រង់​សំដែងធម្មីកថា​ក្នុងគ្រា​នោះ។បេ។ ម្នាល​ភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណា​មួយ មិនដឹង​ច្បាស់ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់​នូវកិលេស គួរបង្អោន​មកដាក់ក្នុង​ខ្លួនដោយ​ពាក្យថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​អំពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មានប្រាថ្នា​ចង់ឲ្យបរិសុទ្ធ ហើយ​ត្រឡប់ជានិយាយ​កែសំនួន​យ៉ាងនេះ​វិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថាដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោល​ថាឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន វៀរលែង​តែ សំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។

[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។ ត្រង់ពាក្យ​ថា ភិក្ខុ។បេ។ ភិក្ខុដែល​បានឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​នេះ សំដៅឲ្យ​ឈ្មោះថា ភិក្ខុ ក្នុង​អត្ថនេះ។ ត្រង់​ពាក្យថា មិនដឹង​ច្បាស់ សេចក្តីថា មិនដឹង​មិនឃើញ​នូវកុសលធម៌​ដែលមិន​មាន មិនពិត មិន​ប្រាកដ​ក្នុងខ្លួន (ហើយ​ចូលចិត្ត​ថា) កុសលធម៌​ទាំងឡាយ​របស់អញ​មាន។ ឈាន (គុណជាត​សំរាប់ដុត​បង់នូវ​កិលេស)១ វិមោក្ខ (គុណធម៌​ដែលផុត​ស្រឡះចាក​រាគៈជាដើម)១ សមាធិ (សភាព​ដែលដំកល់​ចិត្តស្មើមាំ​ល្អក្នុង​អារម្មណ៍)១ សមាបត្តិ (គុណជាតិ​ដែលដល់​ព្រម)១ ញាណទស្សនៈ (កិរិយា​ឃើញដោយ​បញ្ញា)១ មគ្គភាវនា (កិរិយា​ចំរើននូវ​មគ្គ)១ ផលសច្ឆិកិរិយា (ដំណើរ​ធ្វើឲ្យច្បាស់​លាស់នូវ​ផល)១ កិលេសប្បហាន (កិរិយា​លះបង់​កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាន​នីវរណធម៌​ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តី​ត្រេកអរ​ក្នុងផ្ទះដ៏​ស្ងាត់១ (ធម៌ទាំង​១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា បង្អោន​មកដាក់ក្នុង​ខ្លួន សេចក្តីថា បង្អោន​កងកុសលធម៌​ទាំងនោះមក​ដាក់ក្នុងចិត្ត ឬបង្អោន​ចិត្តទៅក្នុង​កងកុសលធម៌​ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់​វិជ្ជា គឺសេចក្តី​ដឹងវិសេស​៣យ៉ាង។ ត្រង់ពាក្យ​ថា ទស្សនៈ សេចក្តីថា ធម្មជាត​ណា ហៅថា ញាណ ធម្មជាត​នោះហៅថា ទស្សនៈ ធម្មជាត​ណាហៅថា ទស្សនៈ ធម្មជាត​នោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យ​ថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញ​ដូច្នេះ សេចក្តីថា ខ្ញុំដឹង​ធម៌នេះ ខ្ញុំឃើញ​ធម៌នេះ ម្យ៉ាង​ទៀត ធម៌នេះ​ជារបស់​ខ្ញុំ ៗក៏យល់​ជាក់ច្បាស់​ក្នុងធម៌នេះ​ហើយ។

[២៣៤] ត្រង់ពាក្យថា លុះដល់សម័យ​ដទៃពីនោះមក សេចក្តីថា កិរិយា​ពោលអួត​ក្នុងខណៈ​ណា លុះដល់​សម័យដែល​កន្លងនូវខណៈ នូវ​ស្របក់ នូវពេល​មួយរំពេច​នោះមក។ ត្រង់ពាក្យ​ថា ទោះមាន​គេសាកសួរ​ក្តី សេចក្តីថា វត្ថុណា​ដែលខ្លួនបាន​ប្តេជ្ញាហើយ ក៏មាន​អ្នកឯទៀត​គេសាក​សួរចំពោះ​វត្ថុនោះថា ធម៌​អ្វីខ្លះដែលលោក​បានត្រាស់​ដឹង ព្រោះហេតុ​ដូចម្តេច បានជា​លោកបាន​ត្រាស់ដឹង លោកបាន​ត្រាស់ដឹង​ពីអង្កាល់ លោកបាន​ត្រាស់ដឹង​ក្នុងទីណា កិលេស​ណាខ្លះដែល​លោកបាន​លះរួចហើយ លោកបាន​ធម៌ដូច​ម្តេចខ្លះ។ ត្រង់​ពាក្យថា ទោះឥត​មានគេ​សាកសួរ​ក្តី សេចក្តី​ថា ឥតមាន​អ្នកណា​មួយសួរ​ដណ្តឹង​ឡើយ។ ត្រង់ពាក្យ​ថា ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ សេចក្តីថា (ភិក្ខុ) មាន​សេចក្តីប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នា​គ្របសង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម៌​ដែលមិន​ពិត មិនប្រាកដ ក៏ហៅថា ត្រូវ​អាបត្តិ​បារាជិក​ហើយ។ ត្រង់ពាក្យ​ថា មាន​ប្រាថ្នាចង់​ឲ្យបរិសុទ្ធ សេចក្តី​ថា (ភិក្ខុនោះ) ទោះមាន​ប្រាថ្នាចង់​ទៅជាគ្រហស្ថ​ក្តី ចង់ទៅ​ជាឧបាសក​ក្តី ចង់ទៅ​ជាញោមវត្ត​ក្តី ចង់ទៅ​ជាសាមណេរ​ក្តី។ ត្រង់​ពាក្យថា ម្នាល​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះ ហើយពោល​ថាដឹង ខ្ញុំមិន​បានឃើញ​យ៉ាងនេះ ហើយពោល​ថាបានឃើញ សេចក្តី​ថា ខ្ញុំមិន​បានដឹង​ធម៌នេះ​ទេ ខ្ញុំមិន​បានឃើញ​ធម៌នេះទេ ធម៌នេះ ខ្ញុំគ្មាន​ទេ ខ្ញុំនឹងបាន​ឃើញច្បាស់​ក្នុងធម៌​នេះក៏ទេ។ ត្រង់​ពាក្យថា ខ្ញុំពោល​កុហកសោះ​ទេ សេចក្តីថា ខ្ញុំពោល​សោះទទេ ខ្ញុំពោល​កុហកទេ ខ្ញុំពោល​មិនពិត​ទេ ខ្ញុំពោល​មិនប្រាកដ​ទេ ខ្ញុំបាន​ជាជ្រុលពោល មកពី​ហេតុមិន​ដឹងសោះ​ទេ។ ត្រង់​ពាក្យថា វៀរលែង​តែសំគាល់​ថាខ្លួនបាន​ត្រាស់ដឹង សេចក្តីថា លើក​លែងតែ​ខ្លួនបាន​ត្រាស់ដឹង​មែន។

[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុង​សិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតា​ដើមត្នោត តែមាន​កកំបុតហើយ មិនអាច​នឹងដុះឡើង​ទៀតបាន មាន​ឧបមាដូច​ម្តេចមិញ ភិក្ខុ​ដែលមាន​ប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នាគ្រប​សង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនកើត​ក្នុងខ្លួន មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះហេតុ​នោះ ទើប​តថាគត​ពោលថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់ពាក្យ​ថា រកសំវាសគ្មាន ដែល​ហៅថា សំវាស​នោះ គឺសង្ឃកម្ម​ជាមួយគ្នា បាតិមោក្ខុទ្ទេស​ជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា នេះ​ហៅថា សំវាស។ ភិក្ខុនោះ​គ្មានសំវាស​ដូច្នេះទេ ព្រោះ​ហេតុនោះ បានជា​តថាគត​ពោលថា រកសំវាសគ្មាន។

[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់​ពាក្យថា ឈាន បាន​ខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់​ពាក្យថា វិមោក្ខ (នោះ) បានខាង​ឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់​ពាក្យថា សមាធិ (នោះ) បាន​ខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យ​ថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់​ពាក្យថា ញាណ (នោះ) បាន​ខាង ត្រៃវិជ្ជា។ ត្រង់​ពាក្យថា មគ្គភាវនា (នោះ) បាន​ខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ។ ត្រង់​ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យ​ច្បាស់លាស់​នូវ​សោតាបត្តិផល ធ្វើឲ្យ​ច្បាស់លាស់​នូវសកទាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវនូវអនាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវអរហត្តផល។ ត្រង់​ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយា​លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់​ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាម​ឃាត់ចិត្ត​ចាករាគៈ ហាមឃាត់​ចិត្តចាក​ទោសៈ ហាមឃាត់​ចិត្តចាក​មោហៈ។ ត្រង់​ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បាន​ខាង ឯសេចក្តី​ត្រេកអរ​ក្នុងផ្ទះ​ស្ងាត់ ដោយ​បឋមជ្ឈាន សេចក្តី​ត្រេកអរក្នុង​ផ្ទះស្ងាត់ដោយ​ទុតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​តតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​ចតុត្ថជ្ឈាន។

[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​បឋមជ្ឈានហើយ ដោយអាការ​៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលបឋមជ្ឈានហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មាបាន​ចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយអាការ​៧យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ៧​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១