* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 01:24:48 AM]

[Today at 12:46:45 AM]

[November 15, 2018, 01:32:52 PM]

[November 15, 2018, 12:44:19 PM]

[November 15, 2018, 12:39:30 PM]

[November 15, 2018, 11:42:48 AM]

[November 15, 2018, 11:21:45 AM]

[November 15, 2018, 10:06:37 AM]

[November 14, 2018, 04:17:02 PM]

[November 14, 2018, 03:11:16 PM]

[November 14, 2018, 02:24:37 PM]

[November 14, 2018, 02:24:19 PM]

[November 14, 2018, 10:27:40 AM]

[November 14, 2018, 04:49:12 AM]

[November 14, 2018, 01:50:53 AM]

[November 13, 2018, 01:04:48 AM]

[November 13, 2018, 01:02:43 AM]

[November 13, 2018, 01:00:18 AM]

[November 13, 2018, 12:57:55 AM]

[November 13, 2018, 12:20:23 AM]

[November 12, 2018, 02:04:32 PM]

[November 12, 2018, 01:23:15 PM]

[November 12, 2018, 01:21:34 AM]

[November 11, 2018, 04:42:45 PM]

[November 11, 2018, 10:57:57 AM]

[November 11, 2018, 03:34:14 AM]

[November 10, 2018, 01:55:33 PM]

[November 10, 2018, 03:52:30 AM]

[November 09, 2018, 03:40:13 PM]

[November 09, 2018, 09:37:41 AM]

[November 05, 2018, 11:53:46 AM]

[November 05, 2018, 10:36:02 AM]

Author Topic: [sut.an.03] សុត្តន្តបិដក-អង្គុត្តរនិកាយ-តិកនិបាត  (Read 22790 times)

0 Members and 1 Guest are viewing this topic.

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.015 ៥. សចេតនសុត្តំ
« Reply #15 on: January 21, 2017, 07:45:17 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សចេតនសុត្តំ *
បចេតនសូត្រ *

(ស្តេចព្រះនាមបចេតនៈ)
*

[១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។  ពួកភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។  ទើបព្រះដ៏មានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ១ព្រះអង្គ ព្រះនាមបចេតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទបចេតនៈ ទ្រង់ត្រាស់ទៅនឹងជាងរថម្នាក់ថា ម្នាលជាងរថជាសម្លាញ់ អំណឹះទៅ៦ខែ អំពីខែនេះ យើងនឹងមានសង្រ្គាម ម្នាលជាងរថសម្លាញ់ អ្នកអាចធ្វើចក្រ ១ គូយ៉ាងថ្មី ឲ្យយើងបានឬទេ។  ម្នាលភិក្ខុទាំងឡាយ ជាងរថ បានក្រាបបង្គំទូលតបព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។  ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថ ធ្វើចក្រឲ្យសម្រេចបានតែម្ខាង ក្នុងវេលា ៦ ខែ ខ្វះ៦ រាត្រី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទបចេតនៈ ទ្រង់ត្រាស់ប្រាប់ជាងធ្វើរថថា ម្នាលជាងរថសម្លាញ់ កន្លងទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើងនឹងមានសង្រ្គាម ចក្រ១គូយ៉ាងថ្មី អ្នកធ្វើសម្រេចហើយឬ។  សូមទ្រង់ព្រះមេត្តាប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះឯង ហើយបានតែចក្រម្ខាង។  ម្នាលជាងរថសម្លាញ់ ចុះអ្នកអាចធ្វើចក្រ ទី២ ឲ្យសម្រេច ត្រឹមតែ៦ ថ្ងៃនេះ បានឬទេ។  ម្នាលភិក្ខុទាំងឡាយ ជាងរថបានទទួលតបព្រះឱង្ការព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។  ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថធ្វើចក្រ ទី២ ឲ្យសម្រេចត្រឹមតែ ៦ ថ្ងៃ រួចនាំយកចក្រទាំង ១គូយ៉ាងថ្មី (នោះ) ចូលទៅគាល់ព្រះបាទបចេតនៈ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះបាទបចេតនៈ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស នេះហើយចក្រ ១គូយ៉ាងថ្មី របស់ព្រះករុណា ខ្ញុំព្រះអង្គ ធ្វើសម្រេចហើយ។  ព្រះបាទបចេតនៈទ្រង់ត្រាស់សួរថា អើជាងរថសម្លាញ់ ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់ ៦ខែ ខ្វះ៦រាត្រីក្ដី ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ ៦ ថ្ងៃក្ដី ចក្រទាំង ២នេះ មានដំណើរផ្សេងគ្នា ដូចម្ដេច យើងមិនទាន់យល់ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះ ថាដូចម្ដេចឡើយ។  បពិត្រព្រះសម្មតិទេព ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះមាន សូមទ្រង់ចាំទតការណ៍ផ្សេងគ្នា (នោះ) ចុះ។  ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ជាងរថ បង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់ត្រឹមតែ ៦ថ្ងៃ ឲ្យវិលទៅ។  កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី។  រួចទើបជាងរថបង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ឲ្យវិលទៅម្ដងទៀត។ កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយក៏នៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។  ព្រះបាទបចេតនៈ ត្រាស់សួរថា ម្នាលជាងរថសម្លាញ់ ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ៦ថ្ងៃ ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលចុះ លើផែនដី។  ម្នាលជាងរថសម្លាញ់ ហេតុដូចម្ដេច បច្ច័យដូចម្ដេច បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយក៏តាំងនៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។  ជាងរថក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចក្រណា ដែលធ្វើឲ្យសម្រេចត្រឹម ៦ថ្ងៃ ចក្រនោះឯង មានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង កាំក៏វៀច ពករដិបរដុប មានជាប់ស្រាយផង ដុំវៀច មានពករដិបដុប មានជាប់ស្រាយផង។  ចក្រនោះ ដែលខ្ញុំព្រះអង្គបង្វិល ក៏វិលទៅកាន់ទីអស់កំណត់ ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី ព្រោះមានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះកាំវៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះដុំវៀច មានពករដិបរដុប ជាប់ស្រាយផង។ បពិត្រព្រះសម្មតិទេព ចំណែកចក្រណា ដែលធ្វើឲ្យសម្រេចអស់ ៦ខែ ខ្វះ៦រាត្រី ចក្រនោះ មានខ្នងកង់មិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង មានកាំមិនវៀច មិនមានពករដិបដុប មិនមានស្រាយផង មានដុំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង។  ចក្រនោះ ដែលខ្ញុំព្រះអង្គបង្វិល ក៏វិលទៅកាន់ទីអស់កំណត់ ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយនៅគាំង ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ ព្រោះមានខ្នងកង់មិនវៀច មិនមានពករដិបដុប មិនមានស្រាយ ព្រោះមានកាំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយ ព្រោះមានដុំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង។  ម្នាលភិក្ខុទាំងឡាយ គំនិតរបស់អ្នកទាំងឡាយ ទំនងជាយល់យ៉ាងនេះថា ជាងរថនោះ ក្នុងសម័យនោះ គឺអ្នកដទៃផ្សេង ដោយពិត។  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវយល់ដំណើរនោះ យ៉ាងនោះឡើយ។   ម្នាលភិក្ខុទាំងឡាយ ជាងរថនោះ ក្នុងសម័យនោះ គឺតថាគតហ្នឹងឯង។  ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគត ជាអ្នកចេះស្គាល់ពួកឈើវៀច ឈើមានពករដិបរដុប ឈើមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ លុះតថាគត បានជាអរហន្ដ សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ជាអ្នកយល់ស្គាល់ ក្នុងកាយវៀច កាយមានពក កាយមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងមនោវៀច មនោមានពក មនោមានស្រាយ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយមិនបានលះបង់កាយវៀច កាយមានពក កាយមានស្រាយ មិនបានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ មិនបានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា រលំចាកធម៌វិន័យនេះ យ៉ាងនេះឯង ដូចជាចក្រ ដែលធ្វើឲ្យសម្រេច ត្រឹម៦ថ្ងៃនោះ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់កាយវៀច កាយមានពក កាយមានស្រាយ បានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ បានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម៌វិន័យនេះ យ៉ាងនេះឯង ដូចចក្រ ដែលធ្វើអស់ ៦ខែ ខ្វះ៦រាត្រី ទើបស្រេចនោះ។  ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់កាយវៀច កាយមានពក កាយមានស្រាយ នឹងលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ នឹងលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ។  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះឯង។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.016 ៦. អបណ្ណកសុត្តំ
« Reply #16 on: January 21, 2017, 07:48:56 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អបណ្ណកសុត្តំ *
អបណ្ណកសូត្រ  *

(??)
*

[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិបត្តិមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោកបានផ្គង ដើម្បីឲ្យអស់អាសវៈទាំងឡាយ។  ធម៌៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណ ក្នុងភោជន ១ ជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក ១។  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែកហើយ តែជាអ្នក​មិនបាន​កួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេង ដោយត្រចៀកហើយ។  បេ។ បានធុំក្លិន ដោយច្រមុះហើយ។  បេ។  បានជញ្ជក់ជញ្ជាបរស ដោយអណ្ដាតហើយ។ បេ។ បានពាល់ត្រូវ នូវផោដ្ធព្វៈ ដោយកាយហើយ។ បេ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ ដោយចិត្តហើយ តែជាអ្នកមិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែ មិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវ​សេចក្ដី​សង្រួម​ក្នុងមនិន្រ្ទិយ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយនៃប្រាជ្ញា បរិភោគ នូវអាហារដោយគិតថា មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែងដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែ​ដើម្បី​ឲ្យ​តាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្ដីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនា​ថ្មី​កើត​ឡើង​បាន​ផង ការប្រព្រឹត្តិទៅ នៃឥរិយាបថ ៤ ក្ដី ការមិនមានទោសគឺមិនខ្ជិលច្រអូសក្ដី ការនៅជាសុខក្ដី នឹងមាន​ដល់អាត្មាអញ ដោយប្រការដូច្នោះ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជា​អ្នក​ដឹង​ប្រមាណ ក្នុងភោជន។  ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយៗនូវការភ្ញាក់រលឹក តើដូច​ម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ (ធម៌ជាគ្រឿងរារាំង) ដោយការចង្រ្កម ដោយការអង្គុយ អស់១ថ្ងៃ រមែងធ្វើចិត្តឲ្យស្អាត ចាក​អាវរណីយ​ធម៌ ដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេច​នូវ​សីហសេយ្យាសន៍ ផ្អៀងទៅខាងស្ដាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង ប្រកប​ដោយ​សតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវសេចក្ដីសំគាល់ថា នឹងក្រោក ហើយក៏ក្រោក ក្នុងបច្ឆិមយាម​នៃ​រាត្រី ធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ ដោយការចង្រ្កម ដោយការអង្គុយ។  ម្នាលភិក្ខុទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣យ៉ាងនេះឯង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិប័ទមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោក​បានផ្គង ដើម្បីឲ្យអស់អាសវៈទាំងឡាយ។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: January 23, 2017, 09:17:34 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.017 ៧. អត្តព្យាពាធសុត្តំ
« Reply #17 on: January 21, 2017, 07:53:30 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អត្តព្យាពាធសុត្តំ *
អត្តព្យាពាធសូត្រ *

(ធម៌បៀតបៀនខ្លួន??)
*

[១៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៣យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។  ធម៌៣យ៉ាង តើដូចម្ដេច។  គឺកាយទុច្ចរិត ១ វចីទុច្ចរិត១ មនោទុច្ចរិត១។  ម្នាលភិក្ខុទាំងឡាយ ធម៌៣នេះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។  ម្នាលភិក្ខុទាំងឡាយ ធម៌៣យ៉ាងនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង២ផង។  ធម៌៣ តើដូចម្ដេច។ គឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។  ម្នាលភិក្ខុទាំងឡាយ ធម៌ ៣នេះឯង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង ២ផង។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.018 ៨. ទេវលោកសុត្តំ
« Reply #18 on: January 21, 2017, 07:56:58 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ទេវលោកសុត្តំ *
ទេវលោកសូត្រ *

(ទេវលោក)
*

[១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីទៅកើតក្នុងទេវលោកឬ។  ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ សួរយ៉ាងនេះ អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ដែរឬ។  ព្រះករុណា ព្រះអង្គ។  ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់  ធុញទ្រាន់ ខ្ពើមរអើម ភាពជាអធិបតីជាទិព្វ ដោយប្រការដូច្នេះហើយ។  ម្នាលភិក្ខុទាំងឡាយ បើម្ល៉ោះទៅហើយ អ្នកទាំងឡាយ គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម នឹងកាយទុច្ចរិត នឹងវចីទុច្ចរិត… គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើមនឹងមនោទុច្ចរិត។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.019 ៩. បឋមបាបណិកសុត្តំ
« Reply #19 on: January 21, 2017, 08:01:10 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


បឋមបាបណិកសុត្តំ *
បឋមបាបណិកសូត្រ  *

(អ្នកផ្សារ)
*

[១៩] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ជាអ្នកមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង។  អង្គ៣ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣ មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលកើតហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។  ធម៌៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ទើបគួរបាននូវភោគៈ ដែលមិនទាន់បានមកផង គួរធ្វើភោគៈ ដែលបានមកហើយ ឲ្យចំរើនឡើងផង។  អង្គ៣ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ប្រកបដោយអង្គ ទាំង៣ នេះឯង ទើបគួរបាននូវភោគៈ ដែលមិនទាន់បានផង គួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាងគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។  ធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង ទើបគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: February 24, 2017, 09:51:57 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.020 ១០. ទុតិយបាបណិកសុត្តំ
« Reply #20 on: January 21, 2017, 08:07:22 AM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ទុតិយបាបណិកសុត្តំ *
ទុតិយបាបណិកសូត្រ  *

(អ្នកផ្សារ)
*

[២០] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ មិនយូរប៉ុន្មាន រមែងដល់ នូវការចំរើន បរិបូណ៌ក្នុងភោគៈ។  អង្គ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ១ សម្បូណ៌ដោយទីពឹង១។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ដែលមានបញ្ញាចក្ខុ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងស្គាល់ទំនិញថា ទំនិញនេះ អញទិញមកថ្លៃប៉ុណ្ណេះ កាលបើអញលក់ទៅវិញថ្លៃប៉ុណ្ណេះ នឹងបានដំឡៃត្រឹមប៉ុណ្ណេះ នឹងបានចំណេញប៉ុណ្ណេះ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារមានបញ្ញាចក្ខុ។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងឆ្លៀវឆ្លាស ក្នុងការទិញទំនិញផង លក់ទំនិញផង។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារមានព្យាយាម ដ៏ប្រសើរ។  ម្នាលភិក្ខុទាំងឡាយ ចុះអ្នកផ្សារ សម្បូណ៌ដោយទីពឹង តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងមានពួកគហបតី ឬគហបតិបុត្រ ដែលស្ដុកស្ដម្ភមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ស្គាល់អ្នកផ្សារនោះ យ៉ាងនេះថា អ្នកផ្សារដ៏ចំរើននេះ មានបញ្ញាចក្ខុផង មានព្យាយាម ដ៏ប្រសើរផង ជាអ្នកអង់អាចដើម្បីរក្សាកូនប្រពន្ធផង ដើម្បីផ្ដល់នូវទ្រព្យ ដល់យើងមួយដង មួយកាលបានផង។  គហបតី ឬគហបតីបុត្រទាំងនោះ អញ្ជើញអ្នកផ្សារនោះ ដោយភោគៈទាំងឡាយថា ម្នាលអ្នកផ្សារសម្លាញ់ ចូរអ្នកយកភោគៈអំពីនេះ ទៅចិញ្ចឹមកូនប្រពន្ធចុះ ចូរផ្ដល់នូវទ្រព្យ ដល់យើង មួយដងមួយកាលផងចុះ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារសម្បូណ៌ដោយទីពឹង។  ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ទាំង៣ នេះឯង មិនយូរប៉ុន្មាន រមែងដល់នូវការចំរើន បរិបូណ៌ក្នុងភោគៈ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌៣ មិនយូរប៉ុន្មាន គង់ដល់នូវការចំរើន បរិបូណ៌ ក្នុងកុសលធម៌ ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ ១ សម្បូណ៌ដោយទីពឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងដឹងច្បាស់ តាមពិតថា នេះទុក្ខ.... ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាភិក្ខុមានបញ្ញាចក្ខុ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកតាំងផ្ដើមសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ ធ្វើកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្ដីប្រឹងប្រែង ដ៏មុតមាំ មិនបោះបង់ព្យាយាម ក្នុងកុសលធម៌ទាំងឡាយ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុមានព្យាយាមដ៏ប្រសើរ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបានពួកភិក្ខុ ដែលមានសេចក្ដីចេះដឹងច្រើន ចេះចាំស្ទាត់ ក្នុងនិកាយ ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុនោះក៏ចូលទៅដណ្ដឹង សាកសួរពួកភិក្ខុទាំងនោះ មួយដងមួយកាលថា បពិត្រព្រះករុណាដ៏ចំរើន កិច្ចនេះតើដូចម្ដេច ប្រយោជន៍នៃកិច្ចនេះ តើដូចម្ដេច។  ចំណែកលោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្ដី ដ៏កំបាំងផង ធ្វើឲ្យរាក់ នូវសេចក្ដីដែលជ្រៅផង បន្ទោបង់ នូវសេចក្ដីសង្ស័យ ក្នុងធម៌ ដែលគួរសង្ស័យ ដ៏ច្រើនប្រការផង ដល់ភិក្ខុនោះ។  ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុសម្បូណ៌ដោយទីពឹង។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯងហើយ មិនយូរប៉ុន្មាន គង់ដល់នូវសេចក្ដីចំរើន បរិបូណ៌ ក្នុងកុសលធម៌ ទាំងឡាយ។
Quote from: transcripted from book

ចប់ រថការវគ្គ ទី២ ។
ឧទ្ទាននៃរថការវគ្គនោះគឺ
សំដែងអំពីភិក្ខុមានកេរ្ដិ៍ឈ្មោះ ១ ហេតុដែលស្ដេចគប្បីរលឹក ១ ភិក្ខុ ១ ស្ដេចចក្រពត្តិ ១ ព្រះបាទបចេតនៈ ១ ភិក្ខុប្រតិបត្តិអបណ្ណកប្បដិបទា ១ អន្យតិរិ្ថយថា ព្រះសម្ពុទ្ធប្រព្រឹត្ត ដើម្បីកើតក្នុងទេវលោក ១ អ្នកផ្សារ ប្រកបដោយធម៌ ៣ មាន២លើក។

សូមអនុមោទនា !!!
« Last Edit: January 23, 2017, 09:21:36 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.021 ១. សមិទ្ធសុត្តំ
« Reply #21 on: January 23, 2017, 08:28:05 PM »
*sgift*
បុគ្គលវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa

សមិទ្ធសុត្តំ *
សមិទ្ធសូត្រ ឬសវិដ្ឋសូត្រ *

(ព្រះថេរៈព្រះនាមសមិទ្ធ ឬសវិដ្ឋៈ)
*

[២១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះ​សវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏​អង្គុយ​ក្នុង​ទីដ៏​សម​គួរ។  លុះព្រះសេវិដ្ឋៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល ៣ពួក តើដូចម្ដេច។  គឺកាយសក្ខិ (មានកាយជាបន្ទាល់) ១ ទិដ្ឋិប្បត្ត (ដល់​ដោយ​ទិដ្ឋិ គឺបញ្ញា) ១ សទ្ធាវិមុត្ត (រួចចាកកិលេសដោយសទ្ធា) ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។  ម្នាល​អាវុសោ បណ្ដាបុគ្គល ទាំង៣ ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងនិងឧត្ដមជាង ដែលគាប់ចិត្តលោក។  ម្នាលអាវុសោសារីបុត្ត បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពោលនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ដូច្នេះថា ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។  គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។  ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។  ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងគេ និងឧត្ដមជាងគេ ដែលគាប់ចិត្តលោក។  ម្នាលអាវុសោ សារីបុត្ត បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើ​ដូច​ម្ដេច។  គឺកាយសក្ខិ ១ ទដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល ៣ពួកនេះ រមែងមាននៅក្នុងលោក។  ម្នាលអាវុសោ បណ្ដាបុគ្គល៣ ពួកនេះ បុគ្គលណា ជាកាយសក្ខិ បុគ្គលទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលអាវុសោ ដ្បិតថា សមាធិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។  លំដាប់នោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល ៣ពួក តើដូចម្ដេច។  គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។  ម្នាលអាវុសោ បុគ្គល៣ពួកនេះ រមែងងមាននៅក្នុងលោក។  ម្នាលអាវុសោ បណ្ដាបុគ្គលទាំង ៣ ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងគេ និងឧត្ដមជាងគេ ដែល​គាប់ចិត្តលោក។  ម្នាលអាវុសោ កោដ្ឋិតៈ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។  ម្នាលអាវុសោ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។  ម្នាលអាវុសោ បណ្ដាលបុគ្គល៣ពួកនេះ បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលទាំង៣ ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​អាវុសា ដ្បិតថា បញ្ញិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។  លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បាន​ពោល​នឹង​ព្រះសវិដ្ឋៈដ៏មានអាយុផង និងព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ ( ប្រាជ្ញាវាងវៃ ) ដែលយើងទាំងអស់គ្នា ព្យាករទៅតាមអធ្យាស្រ័យរបស់ខ្លួន ម្នាលអាវុសោ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងទ្រង់ព្យាករ ដល់​យើង​យ៉ាង​ណា យើងនឹងចាំសេចក្ដីនោះ ទុកយ៉ាងនោះ។  ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ទទួល​ស្ដាប់​ពាក្យ​ព្រះសារីបុត្ត​ដ៏មានអាយុថា ករុណា អាវុសោ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ព្រះសវិដ្ឋៈដ៏មានអាយុ និង​ព្រះមហាកោដ្ឋិតៈ​ដ៏​មាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏​សម​គួរ។  លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យ ដែលចរចា ជា​មួយ​នឹង​ព្រះសវិដ្ឋៈ​ដ៏មាន​អាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំងពីដើមទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។  ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដា
បុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។  ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយព្យាករ ដោយ​ដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្តមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិតថា​ បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ប្រតិបត្តិដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជាសកទាគាមី ឬជា​អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។  ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គល​មិន​ងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុ​នុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជា​សកទាគាមី ឬអនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬអនាគាមី ក៏មាន។  ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមឯង ដូច្នេះទេ។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: January 25, 2017, 09:00:46 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.022 ២. គិលានសុត្តំ
« Reply #22 on: January 23, 2017, 08:46:07 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


គិលានសុត្តំ *
គិលានសូត្រ *

(អ្នកជម្ងឺ)
*

[២២] ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺ ៣ពួកនេះ រមែងមាននៅក្នុងលោក។ អ្នកជម្ងឺ ៣ពួក ដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នក​ជម្ងឺ​ពួកខ្លះ ក្នុងលោកនេះ បាន​ភោជន​ជា​ទី​សប្បាយក្ដី មិនបាន​ភោជន​ជាទី​សប្បាយ​ក្ដី បានភេសជ្ជៈជាទីសប្បាយក្ដី មិនបាន​ភេសជ្ជៈ​ជាទី​សប្បាយក្ដី បានឧបដ្ឋាក ដ៏សមគួរក្ដី មិនបានឧបដ្ឋាក ដ៏សមគួរក្ដី ក៏នៅតែមិនសះស្បើយ ចាកជម្ងឺនោះឡើយ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ម្យ៉ា់ង​ទៀត អ្នកជម្ងឺពួកខ្លះ ក្នុងលោកនេះ បានភោជនជាទីសប្បាយក្ដី មិនបានភោជនជាទីសប្បាយក្ដី បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី មិនបានភេសជ្ជៈជាទីសប្បាយក្ដី បានឧបដ្ឋាកដ៏សមគួរក្ដី មិន​បាន​ឧបដ្ឋាក​ដ៏សម​គួរក្តី ក៏រមែងសះស្បើយ ចាកជម្ងឺនោះ​បាន។  ម្នាលភិក្ខុទាំងឡាយ មួយទៀត អ្នកជម្ងឺពួកខ្លះក្នុងលោកនេះ បានភោជនជាទីសប្បាយ មិនមែន​ជាមិនបាន​ភោជន​ជាទី​សប្បាយ​ទេ បានភេសជ្ជៈជាទីសប្បាយ មិន​មែនជាមិនបានភេសជ្ជៈជាទីសប្បាយទេ បានឧបដ្ឋាកដ៏សមគួរ មិនមែន​ជាមិន​បាន​ឧបដ្ឋាក​ដ៏សមគួរទេ ទើបសះស្បើយ ចាកជម្ងឺនោះបាន។  ម្នាលភិក្ខុទាំងឡាយ បណ្ដាអ្នកជម្ងឺ ទាំង ៣ ពួកនោះ អ្នក​ជម្ងឺ​ណា បាន​ភោជន​ជាទីសប្បាយ មិនមែនជាមិនបានភោជនជាទីសប្បាយទេ បានភេសជ្ជៈជាទីសប្បាយ មិនមែន​ជាមិន​បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ទេ បានឧបដ្ឋាក ដ៏សមគួរ មិនមែនជាមិនបានឧបដ្ឋាក ដ៏សម​គួរទេ ទើបសះស្បើយ ចាកជម្ងឺនោះបាន ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតគិលានភត្ត (អាហារសម្រាប់អ្នកជម្ងឺ ) អនុញ្ញាតគិលានភេសជ្ជៈ (ថ្នាំរក្សាជម្ងឺ) អនុញ្ញាតគិលានុបដ្ឋាក (អ្នកថែជម្ងឺ) ព្រោះ​អាស្រ័យអ្នកជម្ងឺនេះឯង ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រោះអាស្រ័យអ្នកជម្ងឺនេះ សូម្បីអ្នកជម្ងឺទាំងឡាយឯទៀតៗ ភិក្ខុគួរ​ថែរក្សា​ដែរ។  ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺ៣ ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។  ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងដែរ បុគ្គល​៣ពួក​នេះ ប្រៀបដូចអ្នកជម្ងឺ រមែងមាននៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាន​ឃើញ​ព្រះតថាគត​ក្ដី មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី មិនបានស្ដាប់ធម៌វិន័យ ដែល​ព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុង​កុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគតក្ដី មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែល​ព្រះតថាគត​សំដែង​ហើយក្ដី មិន​បាន​ស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុង​កុសលធម៌​ទាំងឡាយ។  ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បាន​ឃើញ​ព្រះតថាគត មិនមែន​ជាមិន​បាន​ឃើញ​ទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់​ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។  ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាបុគ្គល ទាំង៣ពួកនោះ បុគ្គលណា បានឃើញព្រះតថាគត មិនមែន​ជា​មិន​បានឃើញទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់​​សេចក្ដី​និយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនា ដែលព្រះតថាគត អនុញ្ញាតហើយ ព្រោះ​អាស្រ័យ​បុគ្គល​នេះ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម៌​ដែល​ព្រះតថាគត គប្បីសំដែង ដល់ភិក្ខុទាំងឡាយ ឯទៀតសោត ក៏ព្រោះ​អាស្រ័យ​បុគ្គល​នេះដែរ។  ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង៣ ពួកនេះ មានសេចក្ដីប្រៀបដូចអ្នកជម្ងឺ រមែងមាននៅក្នុងលោក។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.023 ៣. សង្ខារសុត្តំ
« Reply #23 on: January 23, 2017, 08:54:12 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សង្ខារសុត្តំ *
សង្ខារសូត្រ *

(សង្ខារ)
*

[២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខ។  បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខ ផស្សៈ ដែលប្រកបដោយទុក្ខទាំងឡាយ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខនោះ។  បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខ មានទុក្ខតែម្យ៉ាង ដូចពួកសត្វ ដែលកើតក្នុងនរក។  ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខ។  បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។  ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ ពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មិនប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា មិនប្រកបដោយទុក្ខ មានសុខតែម្យ៉ាង ដូចទេវតាជាន់សុភកិណ្ហៈ។  ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះហើយ  រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ ដែលប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះនោះ។  បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ ឥមានទុក្ខខ្លះ មានសុខ និងទុក្ខ ច្រឡូកច្រឡំគ្នា ដូចមនុស្សនិងទេវតាពួកខ្លះ វិនិបាតពួកខ្លះ[1]។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
 1. [វេមានិកប្រេត។ (អដ្ឋកថា)។]
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.024 ៤. ពហុការសុត្តំ
« Reply #24 on: January 23, 2017, 08:59:25 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ពហុការសុត្តំ *
ពហុការសូត្រ *

(អ្នកមានឧបការៈច្រើន)
*

[២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន៣ពួកនេះ មានឧបការៈច្រើន ដល់បុគ្គល (ជាសិស្ស)។  បុគ្គល៣ ពួក តើ​ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គល​ដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​សេចក្ដី​រលត់ទៅ​នៃ​ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គល​នេះ​ហៅ​ថា មានឧបការៈច្រើន ដល់បុគ្គលនេះ។  ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលបាន​ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈ​ទាំងឡាយ​ដោយ​ប្រាជ្ញា ដ៏ឧត្ដមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេច​សម្រាន្ត​នៅ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឈ្មោះ​ថា មានឧបការៈច្រើន ដល់បុគ្គលនេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល៣ពួកនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គល។  ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតពោលថា បុគ្គលឯទៀត មាន​ឧបការៈច្រើន ដល់បុគ្គលនេះ លើសជាងបុគ្គលទាំង៣ ពួកនេះទៅទៀត មិនមានឡើយ។  ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគត​ពោលថា បុគ្គលនេះ មិនងាយនឹងតបគុណ ដល់បុគ្គល ទាំង៣ ពួកនេះ ដោយការថ្វាយបង្គំ ការក្រោកទទួល ការ​ធ្វើ​អញ្ជលិកម្ម សមីចិកម្ម និងការប្រគេនចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺបានទេ។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: January 23, 2017, 09:24:00 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.025 ៥. វជិរូបមសុត្តំ
« Reply #25 on: January 23, 2017, 09:07:40 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


វជិរូបមសុត្តំ *
វជិរូបមសូត្រ *

(??)
*

[២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល ៣ ពួក តើដូចម្ដេច។  គឺបុគ្គល​មាន​ចិត្តប្រៀប​ដូចដំបៅចាស់ ១ បុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដូចពេជ្រ ១។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មាន​ចិត្ត​ប្រៀប​ដូចដំបៅចាស់ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធច្រើន ដោយសេចក្ដីតានតឹង សូម្បី​គេ​ពោលតែបន្តិចបន្ដួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើត​ប្រាកដ​ឡើង។  ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង រមែងក្លាយឡើង លើសប្រមាណ មាន​ឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេ​ពោល​តែបន្ដិច​បន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើតប្រាកដឡើង ក៏​មាន​ឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចដំបៅចាស់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្តប្រៀបដូចផ្លេកបន្ទោរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះជាហេតុ ជាទីកើតឡើង នៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។  ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានចក្ខុ គប្បីឃើញនូវរូបទាំងឡាយ ក្នុង​ខណៈ​ដែល​មាន​ផ្លេក​បន្ទោរភ្លែតៗ ក្នុងវេលា​យប់​ងងឹត​សូន្យ​ឈឹង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះ​ជាទុក្ខ… ដឹងច្បាស់តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ក៏យ៉ាងនោះឯង។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គល​មានចិត្តប្រៀបដូចផ្លេកបន្ទោរ។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានចិត្តប្រៀបដូចពេជ្រ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។  ម្នាលភិក្ខុទាំងឡាយ ដូចជាវត្ថុអ្វីមួយ គឺកែវមណី ឬថ្ម ជាវត្ថុដែលពេជ្របំបែកចេញមិនបាននោះ មិនមានឡើយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ព្រោះអស់អាសវៈទាំងឡាយ សម្រេចសម្រាន្តនៅ ក៏យ៉ាងនោះឯង។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ។  ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.026 ៦. សេវិតព្វសុត្តំ
« Reply #26 on: January 23, 2017, 09:15:07 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សេវិតព្វសុត្តំ *
សេវិតព្វសូត្រ *

(បុគ្គលគួរសេព)
*

[២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត ១។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសាបសូន្យ ចាកសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គល មានសភាពយ៉ាងនេះ គេមិន​គួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត លើកលែងតែមានសេចក្ដីអាណិត ឬលើកលែងតែ​មាន​សេចក្ដី​អនុគ្រោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើគ្នា ដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។  ព្រោះគេគិតថា សីលកថា របស់ពួកសប្បុរសអ្នកមានសីលស្មើគ្នា នឹងមាន​ដល់ពួក​យើងផង សីលកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួកយើងផង សីលកថានោះ នឹងនាំឲ្យបានសុខដល់ពួកយើងផង សមាធិ​កថា របស់ពួកសប្បុរស អ្នកមានសមាធិស្មើគ្នា នឹងមានដល់ពួកយើងផង សមាធិកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួក​យើង​ផង សមាធិកថានោះ នឹងនាំឲ្យបានសេចក្ដីសុខ ដល់ពួកយើងផង បញ្ញាកថា របស់ពួកសប្បុរស អ្នកមានបញ្ញាស្មើគ្នា នឹងមាន​ដល់​ពួកយើងផង បញ្ញាកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួកយើងផង បញ្ញាកថានោះ នឹងនាំឲ្យ​បាន​សេចក្ដីសុខ​ដល់​ពួក​យើង​ផង។  ហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត តើដូចម្ដេច។
ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកលើសដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន​សភាព​យ៉ាងនេះ ដែលគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។  ព្រោះគេ​គិត​ថា អាត្មាអញ នឹងបំពេញសីលក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ក្នុងទី​នោះៗ ដោយបញ្ញាផង នឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសមាធិក្ខន្ធ ដែល​បរិបូណ៌​ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង នឹងបំពេញបញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផងនឹងអនុគ្រោះបញ្ញាខន្ធ ដែល​បរិបូណ៌​ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង។  ហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយ​ទើបសេពគប់ ចូលទៅអង្គុយជិត។  ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។

បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បើបុរសចូលទៅគប់រកបុគ្គល ដែលប្រសើរ (ជាងខ្លួន) រមែងចំរើនឆាប់ ព្រោះហេតុនោះ បុរស គួរគប់នឹងបុគ្គល ដែលប្រសើរលើសខ្លួន (ទើបប្រសើរ)។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: January 23, 2017, 09:44:40 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.027 ៧. ជិគុច្ឆិតព្វសុត្តំ
« Reply #27 on: January 25, 2017, 09:13:26 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ជិគុច្ឆិតព្វសុត្តំ *
ជិគុច្ឆិតព្វសូត្រ *

(??)
*

[២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មិនស្អាត មានកិរិយាមារយាទ ប្រកបដោយសេចក្ដីរង្កៀស មានការងារលាក់លៀមទុក មិនមែនជាសមណៈ ប្ដេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី ប្ដេជ្ញាថាជាព្រហ្មចារី ស្អុយខាងក្នុង មាន​ចិត្តជោគជាំដោយរាគៈ មានចិត្តជ្រោកជ្រាក។  ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន​សភាព​យ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។  ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិន​លុះទៅ​តាម​ដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែនហើយ ប៉ុន្តែថា បុគ្គលនោះ គង់មានកិត្តិសព្ទដ៏លាមក ល្បីឡើងថា បុរស​បុគ្គលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានគូកនអាក្រក់។  ម្នាលភិក្ខុទាំងឡាយ ដូចជាពស់លូនទៅក្នុងលាមក ទុកជាមិនចិក ក៏ពិតមែន ប៉ុន្តែថា លាមក គង់ប្រឡាក់ពស់នោះមិនខាន យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់​បុគ្គល​មានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែថា បុគ្គលនោះ មានកិត្តិសព្ទ ដ៏លាមក ល្បីឡើងថា បុរសបុគ្គល មានមិត្តអាក្រក់ មាន​សំឡាញ់​អាក្រក់ មានគូកនអាក្រក់ ក៏យ៉ាងនោះដែរ។  ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គល​ដែល​គេគួរ​ខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូល​ទៅអង្គុយ​ជិត។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិន​គួរ​គប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើន​ដោយ​សេចក្ដីតានតឹង សូម្បីគេនិយាយតែបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និង​សេចក្ដី​មិន​សប្បាយចិត្ត ឲ្យប្រាកដឡើង។  ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង រមែង​ក្លាយ​ឡើង លើសប្រមាណយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បី​គេនិយាយ​តែបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដ​ឡើង យ៉ាងនោះឯង។  ម្នាលភិក្ខុទាំងឡាយ ដូចជាអង្កត់ភ្លើងឧសដង្កោ ដែលគេកៀស ដោយកំណាត់ឈើ ឬអំបែង រមែងធ្វើ​សំឡេង ឮចិចិដៈ[1]ធ្វើសំឡេង ឮចិដិចិដៈ ដោយក្រៃលែង លើស​ប្រមាណ​យ៉ាង​ណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយបន្តិចបន្តួច ក៏​ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដី មិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាងនោះដែរ។  ម្នាល​ភិក្ខុទាំង​ឡាយ ដូចជារណ្ដៅលាមក ដែលបុគ្គលឆ្កឹស ដោយកំណាត់ឈើ ឬអំបែង រមែងមានក្លិនស្អុយដោយក្រៃលែង លើស​ប្រមាណ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីតែ​គេនិយាយ​បន្តិច​បន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាង​នោះដែរ។  ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរ​គប់រក មិនគួរចូលទៅអង្គុយជិត។  ដំណើរនោះ ព្រោះហេតុអ្វី។  ព្រោះគេគិតថា ជន (នេះ) គប្បីជេរអាត្មាអញខ្លះ ផ្ដាសា​អាត្មាអញ​ខ្លះ ធ្វើអាត្មាអញ ឲ្យខូចប្រយោជន៍ខ្លះ។  ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គល ដែល​គេគួរព្រងើយ​កន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរសេព គួរគប់រក គួរចូល​ទៅ​អង្គុយជិត តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសីល មានកល្យាណធម៌។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលមានសភាពយ៉ាងនេះឈ្មោះថា ជាបុគ្គលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលភិក្ខុទាំង​ឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់​បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែបុគ្គលនោះ គង់មានកិត្តិសព្ទ ដ៏ពីរោះ ល្បីឡើងថា បុរសបុគ្គល មានមិត្តល្អ មានសំឡាញ់ល្អ មានគូកនល្អ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គល​គួរសេព គួរគប់រក គួរចូល​ទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។

បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បុរសចូលទៅ​គប់រក​បុគ្គលប្រសើរ (ជាងខ្លួន) រមែងចំរើនឆាប់ ព្រោះហេតុនោះ បុរសគួរគប់រកនឹងបុគ្គលដ៏ប្រសើរលើសខ្លួន (ទើបប្រសើរ)។
 1. [សំឡេងផ្ទុះប្រែះៗ ព្រួសរងើកចេញ។]
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.028 ៨. គូថភាណីសុត្តំ
« Reply #28 on: January 25, 2017, 09:17:51 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


គូថភាណីសុត្តំ *
គូថភាណីសូត្រ *

(សំដីដូចលាមក??)
*

[២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  គឺបុគ្គលមានសំដីស្អុយ ដូចលាមក ១ បុគ្គលមានសំដីក្រអូបដូចផ្កា ១ បុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីស្អុយ ដូចលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូលមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។  បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹងក្ដី កាលដឹង និយាយថា ខ្ញុំមិនដឹងក្ដី កាលមិនឃើញ និយាយថា ខ្ញុំឃើញក្ដី កាលឃើញ និយាយថា ខ្ញុំមិនឃើញក្ដី ជាអ្នកពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួនក្ដី ព្រោះហេតុអ្នកដទៃក្ដី ព្រោះហេតុសំណូកបន្តិចបន្តួចក្ដី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីស្អុយ ដូចលាមក។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីក្រអូបដូចផ្កា តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។  បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក្ដី កាលដឹងនិយាយថា ខ្ញុំដឹងក្ដី កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក្ដី កាលឃើញនិយាយថា ខ្ញុំឃើញក្ដី ជាអ្នកមិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះតែខ្លួនក្ដី ព្រោះហេតុអ្នកដទៃក្ដី ព្រោះហេតុតែសំណូកបន្តិចបន្តួចក្ដី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីក្រអូបដូចផ្កា។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់វាចាអាក្រក់ វៀរចាកវាចាអាក្រក់ សំដីណា ជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសំដីអ្នកក្រុង ដែលជាទីពេញចិត្ត នៃជនច្រើន ជាទីគាប់ចិត្ត នៃជនច្រើន ជាអ្នកពោលនូវសំដី មានសភាពដូច្នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ។  ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.029 ៩. អន្ធសុត្តំ
« Reply #29 on: January 25, 2017, 09:24:10 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អន្ធសុត្តំ *
អន្ធសូត្រ *

(បុគ្គលខ្វាក់)
*

[២៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  គឺបុគ្គលខ្វាក់ ១ បុគ្គល​មានភ្នែកម្ខាង ១ បុគ្គលមានភ្នែកទាំងពីរខាង ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្វាក់ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ គប្បីបាននូវភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដី គប្បីធ្វើនូវភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមាន​សភាព​យ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ មិនមានឡើយ មួយទៀត បុគ្គលគប្បីដឹង នូវពួកធម៌ ជាកុសល និងអកុសល ដឹងពួក​ធម៌ ដែលមានទោស និងឥតទោស ដឹងពួកធម៌ថោកទាប និងឧត្ដម ដឹងពួកធម៌ ដែលមានចំណែក​ជាទំនាស់​គ្នាដោយអំណាច​ធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមានសភាពយ៉ាងនោះ ក៏មិនមាន ដល់បុគ្គលនោះដែរ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា បុគ្គលខ្វាក់។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានភ្នែកម្ខាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ គប្បីបានភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដីគប្បីធ្វើភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមាន​សភាព​យ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ រមែងមាន។ ប៉ុន្តែបុគ្គលនោះ គប្បីដឹងពួកធម៌ ជាកុសល និងអកុសល ដឹងពួក​ធម៌មានទោស និង​ឥតទោស ដឹងពួកធម៌ ដែលថោកទាប និងឧត្ដម ដឹងពួកធម៌ ដែលមានចំណែកជាទំនាស់គ្នា ដោយអំណាចធម៌ខ្មៅ និងធម៌ស ដោយដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមាន​សភាព​យ៉ាងនោះ ក៏មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានភ្នែកម្ខាង។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមាន​ភ្នែកទាំង​ពីរខាង តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ គប្បីបាននូវភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដី ធ្វើនូវ​ភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមាន​សភាពយ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ ក៏មាន មួយទៀត បុគ្គលនោះ គប្បីដឹងពួកធម៌ ជាកុសល និងអកុសល ដឹងពួក​ធម៌មានទោស និងឥតទោស ដឹងពួកធម៌ថោកទាប និងឧត្ដម ដឹងពួកធម៌ ដែល​មានចំណែកជាទំនាស់គា្ន ដោយអំណាច​ធម៌ខ្មៅ​និងធម៌ស ដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមាន​សភាពយ៉ាងនោះក៏មាន។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គល​មាន​ចក្ខុទាំងពីរខាង។  ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។


ភោគៈទាំងឡាយ មានសភាពដូច្នោះ មិនមានដល់បុគ្គលខ្វាក់ឡើយ បុគ្គលខ្វាក់ មិនដែលធ្វើបុណ្យទាំងឡាយទេ ការចាប់ខុស ចំពោះ​ប្រយោជន៍ទាំងពីរ រមែងមាន ដល់បុគ្គលខ្វាក់ ខូចចក្ខុ។  មួយទៀត បុគ្គលដែលហៅថា មានភ្នែកម្ខាងនេះ ជាអ្នកច្រឡូកច្រឡំ ដោយកុសលធម៌ និងអកុសលធម៌ ស្វែងរកភោគៈទាំងឡាយ ដោយថេយ្យចិត្ត ជាអ្នកឈ្លាស ប្រមូលមក នូវអំពើទាំងពីរ ដោយ​កូដកម្ម[1]ផង ដោយការពោលពាក្យកុហកផង ជាមនុស្សបរិភោគកាម បុគ្គល​ដែល​មាន​ចក្ខុតែ​ម្ខាងនោះ លុះរំលាងខន្ធ អំពីលោកនេះហើយ ទៅកាន់នរក រងទុក្ខខ្លោចផ្សា។  ចំណែកខាងបុរសបុគ្គល ដែលហៅថា មាន​ចក្ខុទាំងពីរខាង ជាអ្នកប្រសើរ ដោយភោគៈទាំងឡាយ ដែលខ្លួនបានមកដោយធម៌ ឲ្យទ្រព្យដែលខ្លួនរកបាន ដោយសេចក្ដីព្យាយាម មានតម្រិះដ៏ប្រសើរ ជាជនមានចិត្តឥតសង្ស័យ រមែងចូលទៅកាន់ស្ថានដ៏ចំរើន ដែលខ្លួនបានទៅ ហើយមិនសោកសៅ បុគ្គល គប្បីវៀរ​មនុស្សខ្វាក់ផង មនុស្សមានភ្នែកម្ខាងផង អំពីចម្ងាយ ហើយគប្បីសេពគប់បុរសបុគ្គល ដ៏ប្រសើរ មានភ្នែកទាំងពីរខាងចុះ។
 1. [អំពើកៀចក្រាញ ឬអំពើកោង។]
Quote from: transcripted from book


សូមអនុមោទនា !!!

Tags:
 

Plauderbox

 

Johann

Today at 01:00:45 AM
May all delight in observing this Sila-days inspirations of cleaning the mind.
 

Johann

November 15, 2018, 01:49:25 PM
Mag da Freude mit guten Unternehmungen sein.
 

Roman

November 15, 2018, 01:46:28 PM
ich gehe jetzt wieder an die Arbeit. ich wünsche allen einen friedevollen Tag!
 

Roman

November 15, 2018, 01:35:30 PM
ich würde mich sehr freuen dass mal mit eigenen augen zu sehen..habe auch geplant nächstes Jahr nach Kambodscha zu kommen.
 

Johann

November 15, 2018, 01:14:27 PM
Thmo Duk , zur Zeit und schon gute Weile, Nyom Roman.
 

Roman

November 15, 2018, 01:07:51 PM
Hello Cheav Villa

 

Roman

November 15, 2018, 12:57:27 PM
Johann wo leben sie eigentlich? Khemakumara erzählte mir dass sie eine Höle bewohnen im aural gebirge, wie ich mich erinneren kann
 

Roman

November 15, 2018, 12:53:28 PM
Hallo Johann
 

Johann

November 15, 2018, 12:52:15 PM
Nyom Roman
 

Cheav Villa

November 15, 2018, 09:03:03 AM
Kuna Prah Ang  :D _/\_
 

Johann

November 15, 2018, 08:56:25 AM
Everything fine now with Nyoms settings? (Nyom Sokdina is Nyom Villas husband, right? My person is very ignorant in remembering names and relations.)

Kong Sokdina

November 15, 2018, 08:18:06 AM
Because I Kuna cant go sangham.net
after move Gmail to mail Green.

Kong Sokdina

November 15, 2018, 08:13:31 AM
Prah Ang
I kuna Villa using his Acct _/\_
 

Johann

November 15, 2018, 08:04:33 AM
Nyom Kong Sokdina.
 

Johann

November 15, 2018, 03:16:45 AM
A fruitful Sila-observance day for those obsering it today.
 

Johann

November 14, 2018, 03:52:00 PM
Nyom Roman and Bhantes family will be surely happy and good that Bhante does not need to get much involved directly.
 

Cheav Villa

November 14, 2018, 03:40:07 PM
Kuna Prah Ang
 _/\_
The Kathina will be holding on Sat 17 and Sun 18. I kuna will meet both of Bhante Sreng and Bhante Khemearakuma to imform all about this, incl sharing much pictures.
 

Johann

November 14, 2018, 03:14:40 PM
Good if Nyom could explain Bhante Sreng how to use the online monastery. Sadhu! A topic on Bhante Khemakumaras going forth can be found here . Good also if informing and share date of Kathina at Wat Ayom, and much pictures to share
 

Cheav Villa

November 14, 2018, 02:55:43 PM
Kuna Prah Ang,
As I kuna knowing that Prah Ang Khemareakuma
was staying in Ork Yum Pagoda.
This Saturday or Sunday I kuna would join the Kathin there, but now I kuna will send some about Bhante Khemareakuma via FB Prah Ang Sreng.
 

Johann

November 14, 2018, 02:37:46 PM
Nyom Roman, Nyom Villa asked if she can help in something in regard of Bhante. Best when you talk in a new topic.
 

Johann

November 14, 2018, 02:36:12 PM
Nyom Roman , Bhantes twin brother and his family asked how Bhante is. They miss him much and Bhante praisworthy focus on practice.
 

Cheav Villa

November 14, 2018, 02:27:20 PM
ព្រះអង្គ  _/\_
តើខ្ញុំកូណានឹងអាចជួយអ្វីខ្លះអ្វីអំពីព្រះអង្គ​ Khemareakuma?
 

Cheav Villa

November 14, 2018, 02:15:11 PM
ជំរាបសួរលោក​ Moritz
_/\_
 

Cheav Villa

November 14, 2018, 02:12:59 PM
កូណាមិនបានដឹងទេ ព្រះអង្គ​
 

Moritz

November 14, 2018, 02:12:36 PM
ជំរាបសួរ Cheav Villa _/\_
 

Moritz

November 14, 2018, 02:12:29 PM
Auf Wiedersehen, Roman. Ich schreibe dir noch zurück per E-Mail und mache hier am besten noch ein Thema auf für später.

_/\_
 

Johann

November 14, 2018, 02:03:05 PM
Does Nyom Villa know Bhante Khemakumaras twin brother?
 

Johann

November 14, 2018, 02:01:43 PM
Eine Reihe der neuen Mitglieder hier, Nyom Villa, Puthy... sind öfter in Kontakt und in den Klöstern Ayum und in Phnom Penh. Mag sein, daß jemand von den Upasikas kürzlich Kontakt hatte. Gut auch wenn Nyom guten Kontakt zu anderen Laien vor Ort Pflegt, hallo sagt...
 

Roman

November 14, 2018, 02:01:26 PM
ich danke ihnen Johann und Motiz für die informationen und unterstützung.
 ich muss  jetzt weiter. ich  wünsche allen einen friedevolle tag
 

Johann

November 14, 2018, 01:46:29 PM
Ein paar generelle und erklärende Worte zum Thema Unterstützen hier: If willing to help the child, the "poor" the new, give to it's master, father!
 

Johann

November 14, 2018, 01:41:23 PM
Atma denkt, kann aber auch sein, daß er anderwo lernt. Einweiser ist die Person, die einen neuen Mönch einweist, und kommt einem Vater gleich. Bhante Indannano ist Bhantes Einweiser (Upajjhāya). (Hier übrigens das Thema zu "Unte
 

Roman

November 14, 2018, 01:36:35 PM
Und wie geht es Ihnen Johann? wo sind sie untergebracht?
 

Roman

November 14, 2018, 01:34:00 PM
Bhante Khemakumara ist jetzt in Takeo bei Bhante Indannanno soweit ich mitbekommen habe ja? welche bedeutung hat ein Einweiser?
 

Johann

November 14, 2018, 01:31:47 PM
Siehe Mountain kuti-sāmaggī weekend, Thmo Duk, end of last Rain-month 2018. . Bhante ist, wenn im Wat (Kloster) Ayum , sicher gut umsorgt von allen Seiten.
 

Johann

November 14, 2018, 01:27:18 PM
Seit seinem Mitziehen mit seinem Einweiser soweit nichts gehört und wird, denkt Atma, vertieft in der Praxis sein. Nächste Woche kommt Bhante Indannano mit seinen Schülern. Vielleicht kommt Bhante Khemakumara auch mit.
 

Roman

November 14, 2018, 01:22:13 PM
wie geht es Khemakumara..dass ist sehr oft in meinen gedanken..ihn nicht direkt fragen zu können dass ist schwierig..nicht auf dem aktuellen zu sein..denke das liegt auch daran dass mich meine famile oft fragt..roman wie gehts marcel
 

Roman

November 14, 2018, 01:16:20 PM
Ja Johann das werde ich meiner familie vorschlagen!
 

Johann

November 14, 2018, 01:10:27 PM
Nyom Roman kann jederzeit seine Familie hier her einladen. Da mögen alle mehr Bezug zu dem Streben bekommen und können stets auch Fragen stellen.
 

Johann

November 14, 2018, 01:06:07 PM
Da wart ein Forum nur für Nichtklösterliche eingerichtet, zu dem man mit gewisser Mitgliedschaft zugang hat. Mag sicher ein passender Rahmen sein für solches, um da entspannend beizutragen, oder Aramikabereich (Oberforum).
 

Roman

November 14, 2018, 01:05:53 PM
Khemakumara und nicht marcel die person die sich an vergangenen haftet
 

Roman

November 14, 2018, 01:04:12 PM
ehrwürdiger Johann

ja ich vermisse meinen bruder! ich berichte meiner familie von den Ereignissen..Dass is einwenig schwer für mich da familie immer über Marcel spricht und die erinnerungen hochholen wie es mal war! ich versuche ihnen auch zu erklären wie sie es mir versucht haben zu verdeutl
 

Moritz

November 14, 2018, 01:00:07 PM
Ich habe deine Mail gelesen, Roman, und gerade nach einem Thema/Unterforum hier gesucht, was genau für solche Fragen gedacht war: zu erfragen/besprechen/organisieren, was man materiell beisteuern/unterstützen kann.
 

Roman

November 14, 2018, 12:57:01 PM
hallo moritz und johann
 

Johann

November 14, 2018, 12:52:02 PM
Nyom Roman vermißt seinen Bruder sehr und kommt aus den Abschiedthemen ganz und gar nicht raus.
 

Moritz

November 14, 2018, 12:47:10 PM
Vandami Bhante _/\_
 

Johann

November 14, 2018, 12:46:33 PM
Werte Herren
 

Moritz

November 14, 2018, 12:43:40 PM
Hallo Roman! _/\_
 

Johann

November 11, 2018, 01:00:38 AM
Sadhu Nyom. "May the Dhamma of the Buddha, and those following, be all beings refuge for a blessed life and beyond."
 

Mohan Gnanathilake

November 11, 2018, 12:31:09 AM
May the Dhamma be the greatest blessing in our lives today!
 

Mohan Gnanathilake

November 11, 2018, 12:30:17 AM
Möge heute das Dhamma der größte Segen in unserem Leben sein!

Show 50 latest