* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 02:54:58 AM]

[Today at 02:06:45 AM]

[June 18, 2018, 08:00:27 PM]

[June 18, 2018, 05:55:12 PM]

[June 18, 2018, 03:02:58 PM]

[June 18, 2018, 10:58:45 AM]

[June 18, 2018, 09:32:46 AM]

[June 18, 2018, 07:18:05 AM]

[June 18, 2018, 06:48:13 AM]

[June 18, 2018, 02:04:24 AM]

[June 17, 2018, 01:34:28 PM]

[June 17, 2018, 11:04:40 AM]

[June 17, 2018, 04:43:33 AM]

[June 16, 2018, 04:35:19 PM]

[June 14, 2018, 03:12:43 PM]

[June 14, 2018, 04:59:11 AM]

[June 14, 2018, 02:53:50 AM]

[June 14, 2018, 01:16:51 AM]

[June 13, 2018, 07:33:51 AM]

[June 12, 2018, 01:44:11 PM]

[June 12, 2018, 01:36:13 PM]

[June 11, 2018, 11:19:09 PM]

[June 11, 2018, 12:47:07 PM]

[June 10, 2018, 05:21:51 PM]

[June 10, 2018, 04:03:26 PM]

[June 10, 2018, 04:25:12 AM]

[June 09, 2018, 01:27:27 PM]

[June 09, 2018, 01:00:24 PM]

[June 09, 2018, 10:11:06 AM]

[June 09, 2018, 02:29:41 AM]

[June 09, 2018, 02:10:04 AM]

[June 08, 2018, 10:27:54 AM]

[June 08, 2018, 08:18:51 AM]

[June 07, 2018, 09:50:21 AM]

[June 07, 2018, 08:43:08 AM]

[June 07, 2018, 08:24:49 AM]

[June 07, 2018, 07:20:24 AM]

[June 07, 2018, 04:48:32 AM]

[June 06, 2018, 03:03:37 AM]

[June 05, 2018, 04:00:48 PM]

[June 04, 2018, 04:23:42 PM]

[June 03, 2018, 02:51:12 PM]

Author Topic: [sut.an.03] សុត្តន្តបិដក-អង្គុត្តរនិកាយ-តិកនិបាត  (Read 20297 times)

0 Members and 1 Guest are viewing this topic.

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.030 ១០. អវកុជ្ជសុត្តំ
« Reply #30 on: January 25, 2017, 09:29:51 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អវកុជ្ជសុត្តំ *
អវកុជ្ជសូត្រ *

(??)
*

[៣០] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។  បុគ្គល៣ពួក តើដូចម្ដេច។  គឺបុគ្គលមានប្រាជ្ញា ដូចជាក្អមផ្កាប់ ១ បុគ្គលមានប្រាជ្ញា ដូចថ្នក់លេច ១ បុគ្គលមានប្រាជ្ញា ដ៏ទូលាយ ១។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានប្រាជ្ញាដូចក្អមផ្កាប់ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ នៃពួកភិក្ខុរឿយៗ ពួកភិក្ខុសំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុងប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ សូម្បីក្រោកពីអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម ត្រង់កណ្ដាល និងខាងចុង នៃកថានោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមផ្កាប់ ទឹកដែលគេចាក់ទៅលើក្អមនោះ ក៏ហូរចេញអស់ទៅ មិនដក់នៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ នៃភិក្ខុទាំងឡាយរឿយៗ  ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ហើយប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលដែលអង្គុយលើអាសនៈនោះ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ទុកជាក្រោកឡើង អំពីអាសនៈនោះហើយ ក៏នៅតែមិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ  នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាក្អមផ្កាប់។  ម្នាលភិក្ខុទាំងឡាយ  ចុះបុគ្គលមានប្រាជ្ញាដូចថ្នក់លេច តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ  បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះដែរ តែលុះក្រោកចេញ អំពីអាសនៈនោះទៅហើយ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះឡើយ។  ម្នាលភិក្ខុទាំងឡាយ ដូចជាបង្អែមផ្សេងៗ ដែលលាយច្រឡំគ្នា គឺមានល្ង អង្ករ នំ ម្សៅ ផ្លែពុទ្រា ក្នុងថ្នក់លេចនៃបុរស បុរសនោះ កាលក្រោកអំពីអាសនៈនោះ ក៏ជ្រុះរាត់រាយ ព្រោះភ្លេចស្មារតី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ លុះក្រោកអំពីអាសនៈនោះទៅ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាថ្នក់លេច។  ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានប្រាជ្ញា ដ៏ទូលាយ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះទៅហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះទៀត។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមផ្ងារ ទឹកដែលគេចាក់ក្នុងក្អមនោះ ក៏ដក់នៅ មិនហូរចេញទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញាដ៏ទូលាយ។  ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។

បុរសមានប្រាជ្ញា ដូចក្អមផ្កាប់ គឺជាអ្នកឥតប្រាជ្ញា ឥតសេចក្ដីពិចារណា បុរសមានសភាពដូច្នោះ ទុកជាចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយ សូម្បីរឿយៗ ក៏មិនអាច ដើម្បីរៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) បាន ព្រោះថា ប្រាជ្ញា មិនមានដល់បុគ្គលនោះឡើយ។  បុរសមានប្រាជ្ញា ដូចថ្នក់លេច តថាគតពោលថា ប្រសើរជាង បុរសមានប្រាជ្ញាដូចជាក្អមផ្កាប់នុ៎ះ បុរសមានសភាពដូច្នោះ បើទុកជាចូលទៅកាន់សំណាក់ នៃភិក្ខុទាំងឡាយ សូម្បីរឿយៗ អង្គុយលើអាសនៈនោះ រៀនធម៌ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) បានដែរ តែលុះក្រោកចេញទៅ ក៏កំណត់ចាំព្យញ្ជនៈមិនបាន ព្រោះថា បុរសនោះ ភ្លេចព្យញ្ជនៈ ដែលខ្លួនរៀនហើយ។  ចំណែកខាងបុរសមានប្រាជ្ញា ដ៏ទូលាយ តថាគតពោលថា ប្រសើរជាង បុរសមានប្រាជ្ញាដូចថ្នក់លេចនុ៎ះ បុរសមានសភាពដូច្នោះ កាលបើចូលទៅកាន់សំណាក់ នៃភិក្ខុទាំងឡាយ សូម្បីរឿយៗ អង្គុយលើអាសនៈនោះ រៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) ចាំទុកនូវព្យញ្ជនៈបាន ជាជនមានតម្រិះដ៏ប្រសើរ មានចិត្តឥតសង្ស័យ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន។
Quote from: transcripted from book

ចប់ បុគ្គលវគ្គ ទី៣។
ឧទ្ទាននៃបុគ្គលវគ្គនោះគឺ

ពោលអំពីព្រះសវិដ្ឋត្ថេរ ១ អំពីអ្នកជម្ងឺ ១ អំពីសង្ខារ ១ អំពីបុគ្គលមានឧបការៈច្រើន ១ អំពីបុគ្គល ប្រៀបដូចពេជ្រ ជាដើម ១ អំពីបុគ្គលគួរសេពគប់ ជាដើម ១ អំពីបុគ្គលគួរខ្ពើម ជាដើម ១ អំពីបុគ្គលមានសំដីស្អុយ ដូចលាមក ជាដើម ១ អំពីបុគ្គលខ្វាក់ ជាដើម ១ អំពីបុគ្គលមានប្រាជ្ញា (ដូចក្អម) ផ្កាប់ ជាដើម ១។

សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.031 ១. សព្រហ្មកសុត្តំ
« Reply #31 on: January 28, 2017, 01:01:38 PM »
*sgift*
ទេវទូតវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


សព្រហ្មកសុត្តំ *
សព្រហ្មកសូត្រ *

(??)
*

[៣១] ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយព្រហ្ម ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយបុព្វាចារ្យ (អាចារ្យដើម) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយអាហុនេយ្យ (អ្នកគួរទទួលរបស់ដែលកូនប្រុសស្រីបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថាព្រហ្មនុ៎ះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថាបុព្វាចារ្យនុ៎ះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថាអាហុនេយ្យនុ៎ះ ជាឈ្មោះមាតាបិតា។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតាជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបានឃើញលោកនេះ។

មាតាបិតា លោកហៅថាព្រហ្មផង ថាបុព្វាចារ្យផង ថាអាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នកអនុគ្រោះនូវពពួកសត្វ។ ព្រោះហេតុនោះ បណ្ឌិតត្រូវតែនមស្ការ ធ្វើសក្ការៈមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងដុសខាត់ ទឹកងូត និងទឹកលាងជើង បណ្ឌិតរមែងសរសើរកូននោះ ព្រោះការបម្រើមាតាបិតានោះក្នុងលោកនេះ (កូននោះ) លុះលះលោកនេះទៅកាន់បរលោក រមែងរីករាយក្នុងស្ថានសួគ៌។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.032 ២. អានន្ទសុត្តំ
« Reply #32 on: January 30, 2017, 08:19:08 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អានន្ទសុត្តំ *
អានន្ទសូត្រ *

(ព្រះថេរៈព្រះនាមអានន្ទ)
*

[៣២] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើអហង្ការទិដ្ឋិ មមង្ការតណ្ហានិងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរឬ។ ម្នាលអានន្ទ បើអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរ បពិត្រព្រះអង្គដ៏ចំរើន អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ តើដូចម្ដេច។  ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្ដីត្រិះរិះដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់ ធម្មជាត ដែលហៅថា ឧត្ដមនោះ គឺការស្ងប់រម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ គឺព្រះនិព្វានហ្នឹងឯង។  ម្នាលអានន្ទ អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា មានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ យ៉ាងនេះឯង ម្នាលអានន្ទ ពាក្យថា

បុគ្គលណាដឹងច្បាស់ នូវរបស់ខ្លួន និងរបស់ជនដទៃ ក្នុងលោក រមែងមិនមានសេចក្ដីញាប់ញ័រ ក្នុងអារម្មណ៍នីមួយទេ តថាគតពោលថា បុគ្គលនោះ ស្ងប់រម្ងាប់ ប្រាសចាកផ្សែង គឺ ទុច្ចរិត មិនមានសេចក្ដីទុក្ខ មិនមានតណ្ហា បានឆ្លងជាតិ និងជរាហើយ ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងបុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅហេតុនុ៎ះឯង។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.033 ៣. សារិបុត្តសុត្តំ
« Reply #33 on: January 30, 2017, 08:25:12 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សារិបុត្តសុត្តំ *
សារីបុត្តសូត្រ *

(ព្រះថេរៈព្រះនាមសារីបុត្រ)
*

[៣៣] គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។  លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតសំដែងធម៌ ដោយបំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ដោយពិស្ដារខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ទាំងបំប្រួញ ទាំងពិស្ដារខ្លះ ដ្បិតថា ពួកបុគ្គលអ្នកយល់ធម៌ រកបានដោយកម្រ។  បពិត្រព្រះមានព្រះភាគ ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ បពិត្រព្រះសុគត ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ ប្រសិនបើព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេបក្ដី សំដែងធម៌ ដោយពិស្ដារក្ដី សំដែងធម៌ ទាំងសង្ខេប ទាំងពិស្ដារក្ដី ពួកអ្នកយល់ធម៌ គង់នឹងមាន។ ម្នាលសារីបុត្ត ហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមាន ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តណា យើងនឹងបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ។  ម្នាលសារីបុត្ត អ្នកត្រូវសិក្សា យ៉ាងនេះចុះ។  ម្នាលសារីបុត្ត កាលណាភិក្ខុមិនមានអហង្ការទិដ្ឋិ  មមង្ការតណ្ហា និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង មិនមានអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុរមែងបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តនោះ សម្រេចសម្រាន្តនៅ។  ម្នាលសារីបុត្ត ភិក្ខុនេះ តថាគតហៅថា បានផ្ដាច់ផ្ដិល នូវតណ្ហា គាស់រំលើង នូវសំយោជនៈ បានធ្វើនូវទីបំផុតទុក្ខ ព្រោះត្រាស់ដឹង នូវកិរិយាលះបង់មានះ ដោយឧបាយដ៏ល្អ ម្នាលសារីបុត្ត ពាក្យថា

តថាគត សំដែងនូវការលះបង់កាមសញ្ញា និងទោមនស្សទាំងពីរផង នូវការបន្ទោបង់ថីនៈផង នូវការហាមឃាត់កុក្កុច្ចៈផង នូវធម៌ដ៏ស្អាត ដោយឧបេក្ខា និងសតិផង នូវប្រធាននៃសេចក្ដីត្រិះរិះធម៌ផង នូវការរួចស្រឡះ ដោយអរហត្តផលផង ថាជាការទំលាយបង់ នូវអវិជ្ជា ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងឧទយ្យញ្ហា បារាយនវគ្គ សំដៅហេតុនេះឯង។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.034 ៤. និទានសុត្តំ
« Reply #34 on: January 30, 2017, 08:29:33 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


និទានសុត្តំ *
និទានសូត្រ *

(និទាន)
*

[៣៤] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣នេះ ជាហេតុឲ្យកើតកម្ម។ ធម្មជាត៣ តើដូចម្ដេច។  គឺលោភៈ ជាហេតុឲ្យកម្ម ១ ទោសៈ ជាហេតុឲ្យកើតកម្ម ១ មោហៈ ជាហេតុឲ្យកើតកម្ម ១។  ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះលោភៈ កើតអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាដែនកើត អត្តភាពបុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផល នៃកម្មនោះ ក្នុងទីនោះ គឺអត្តភាពជាបច្ចុប្បន្ន ឬអត្តភាព ដែលកើតបន្ទាប់ ឬអត្តភាពដទៃ ដែលអន្ទោលតទៅទៀត។  ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើហើយ ព្រោះទោសៈ កើតអំពីទោសៈ មានទោសៈជាហេតុ មានទោសៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ ឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផលរបស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាព ដែលកើតបន្ទាប់ក្ដី អត្តភាពដទៃ ដែលអន្ទោលតទៅទៀតក្ដី។  ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើដោយមោហៈ កើតអំពីមោហៈ មានមោហៈជាហេតុ មានមោហៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ រមែងឲ្យផល ក្នុងទីណា បុគ្គលរមែងទទួលផល របស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាពដែលកើតបន្ទាប់ក្ដី អត្តភាពដទៃដែលអន្ទោលតទៅទៀតក្ដី។ ម្នាលភិក្ខុទាំងឡាយ  ដូចពូជ ដែលមិនបែក មិនស្អុយ មិនខូច ដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ (ជាគ្រាប់មានសាច់ពេញលេញ ) គេទុកដាក់ស្រួលបួល ដែលបុគ្គលសាបព្រោះ លើទីដែលភ្ជួររាស់ល្អ ក្នុងស្រែមានជីរជាតិ ភ្លៀងសោត ក៏ផ្ដល់ធារទឹកដោយស្រួល ម្នាលភិក្ខុទាំងឡាយ  បើពូជទាំងនោះ សមប្រកបយ៉ាងនេះ ដល់នូវការលូតលាស់ ដុះដាលបែកគុម្ព យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះលោភៈ កើតអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះកើតក្នុងទីណា កម្មនោះ រមែងឲ្យផល ក្នុងទីនោះ កម្មនោះ ឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផល របស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ក្នុងបច្ចុប្បន្នក្ដី អត្តភាពដែលកើតបន្ទាប់ក្ដី អត្តភាពដទៃ ដែលអន្ទោលតទៅក្ដី។  កម្មណា ដែលបុគ្គលធ្វើ ព្រោះទោសៈ។ បេ។  កម្មណា ដែលបុគ្គលធ្វើ ព្រោះមោហៈ។ បេ។ ក្នុងអត្តភាពដទៃ ដែលអន្ទោលតទៅក្ដី។  ម្នាលភិក្ខុទាំងឡាយ ធម្មជាត៣នេះឯង ជាហេតុឲ្យកើតកម្មទាំងឡាយ ក៏យ៉ាងនោះដែរ។

[៣៥] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣នេះ ជាហេតុឲ្យកើតកម្មទាំងឡាយ។  ធម្មជាត៣ តើដូចម្ដេច។  គឺអលោភៈ ជាហេតុឲ្យកើតកម្មទាំងឡាយ ១ អទោសៈ ជាហេតុឲ្យកើតកម្មទាំងឡាយ ១ អមោហៈ ជាហេតុឲ្យកើតកម្មទាំងឡាយ១។  ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះអលោភៈ កើតអំពីអលោភៈ មានអលោភៈជាហេតុ មានអលោភៈជាបច្ច័យ បើសេចក្ដីលោភ មិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់យ៉ាងនេះ ជាកម្មមានឫសគល់ ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានពូជ ជាកម្មមិនកើត តទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ កើតអំពីអទោសៈ មានអទោសៈជាហេតុ មានអទោសៈជាបច្ច័យ កាលបើទោសៈ មិនមានហើយ កម្មនោះឈ្មោះថា បុគ្គលបានលះបង់យ៉ាងនេះ ជាកម្មមានឫសផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានពូជ ជាកម្មមិនកើតតទៅទៀត ជាធម្មតា។  ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះអមោហៈ កើតអំពីអមោហៈ មានអមោហៈ ជាហេតុ មានអមោហៈ ជាបច្ច័យ កាលបើអមោហៈមិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។  ម្នាលភិក្ខុទាំងឡាយ ដូចជាពូជ ដែលមិនបែក មិនស្អុយ មិនវិនាសដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ គេទុកដាក់ល្អ បុរសគប្បីដុត នូវពូជនោះ ដោយភ្លើង ដុតដោយភ្លើងរួចហើយ ធ្វើជាធ្យូងម៉ត់ ធ្វើជាធ្យូងម៉ត់រួចហើយ ក៏បាចទៅក្នុងខ្យល់ដ៏ខ្លាំងក្ដី បណ្ដែតក្នុងស្ទឹង ដែលមានខ្សែទឹកហូរត្របាញ់ក្ដី ម្នាលភិក្ខុទាំងឡាយ បើពូជាទាំងនោះ ត្រូវគេបំផ្លាញយ៉ាងនេះ មុខជានឹងមានកំណើតផ្ដាច់ផ្ដិល ធ្វើមិនឲ្យកើតទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាពូជមិនកើតតទៅទៀត ជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ កម្មណា ដែលបុគ្គលធ្វើ ព្រោះអលោភៈ កើតអំពីអលោភៈ មានអលោភៈ ជាហេតុ មានអលោភៈ ជាបច្ច័យ កាលបើលោភៈ មិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។  កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ។ បេ។  កម្មណា ដែលបុគ្គលធ្វើ ព្រោះអមោហៈ។ បេ។  ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀត ជាធម្មតា។  ម្នាលភិក្ខុទាំងឡាយ ធម្មជាត៣ នេះឯង ជាហេតុឲ្យកើតកម្មទាំងឡាយ។

បុគ្គលពាលជាអ្នកមិនដឹងច្បាស់នូវកម្ម ដែលកើតអំពីលោភៈផង កើតអំពីទោសៈផង កើតអំពីមោហៈផង កម្មណា ដែលបុគ្គលនោះធ្វើហើយ ទោះតិចក្ដី ច្រើនក្ដី បុគ្គលនោះ ត្រូវរងកម្មនោះ ក្នុងអត្តភាពនេះឯង វត្ថុដទៃ មិនមានទេ ហេតុនោះ ភិក្ខុ (ណា) ជាអ្នកដឹង (រមែងមិនធ្វើនូវកម្ម ដែលកើតអំពី) លោភៈផង ទោសៈផង មោហៈផង (ភិក្ខុនោះ) ឈ្មោះថា ញុំាងវិជ្ជា ឲ្យកើតឡើង ហើយលះបង់ នូវទុគ្គតិទាំងអស់បាន។
 
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: January 30, 2017, 08:50:10 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.035 ៥. ហត្ថកសុត្តំ
« Reply #35 on: January 30, 2017, 08:40:42 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ហត្ថកសុត្តំ *
ហត្ថកសូត្រ *

(ព្រះរាជកុមារព្រះនាមហត្ថកអាឡវកៈ)
*

[៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើកម្រាលស្លឹកឈើ ដែលជ្រុះក្នុងព្រៃឆ្នង់ ជិតផ្លូវគោ ក្នុងដែនអាឡវី។  លំដាប់នោះឯង ព្រះរាជកុមារ ព្រះនាមហត្ថកអាឡវក ត្រាច់ទៅមក ដើម្បីសម្រួលព្រះជង្ឃា ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់លើកម្រាលស្លឹកឈើ ក្នុងព្រែឆ្នង់ ជិតផ្លូវគោ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។  លុះហត្ថកអាឡវក គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទ្រង់ផ្ទំស្រួលទេឬ។  ម្នាលកុមារ យ៉ាងហ្នឹងហើយ តថាគត បានសិងស្រួលហើយ ពួកជនណា ដេកស្រួលក្នុងលោក បណ្ដាជនទាំងនោះ តថាគត ក៏ជាអ្នកសិងស្រួលមួយនឹងគេដែរ។  បពិត្រព្រះអង្គដ៏ចំរើន រាត្រីក្នុងហេមន្តរដូវ ត្រជាក់ កាលក្នុង ៨ថ្ងៃ ជាចន្លោះ (ខែមាឃ និងខែផល្គុន) ជាសម័យធ្លាក់ទឹកសន្សើម ផែនដីដែលត្រូវក្រចកជើងគោ ជាន់ខូងរដិបរដុប ក៏រឹង កម្រាលស្លឹកឈើ ក៏ស្ដើង អស់ទាំងស្លឹកឈើ ក៏រង្វើល សំពត់កាសាយៈ ក៏ត្រជាក់ ខ្យល់វល់ ដ៏ត្រជាក់ ក៏បក់មក កាលបើយ៉ាងហ្នឹង ម្ដេចក៏ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលកុមារ យ៉ាងហ្នឹងហើយ តថាគត បានសិងស្រួលហើយ។ ពួកជនណា ដេកស្រួលក្នុងលោក បណ្ដាជនទាំងនោះ តថាគត ក៏ជាអ្នកសិងស្រួលមួយនឹងគេដែរ។ ម្នាលកុមារ បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងដំណើរនុ៎ះ ថាបើអ្នកគាប់ចិត្តយ៉ាងណា គប្បីព្យាករ នូវដំណើរនោះ យ៉ាងនោះចុះ។  ម្នាលកុមារ អ្នកសំគាល់ហេតុនោះដូចម្ដេច គហបតី ឬគហបតិបុត្រ ក្នុងលោកនេះ មានផ្ទះកំពូល បូកលាបខាងក្នុង ទាំងបូកលាបខាងក្រៅ ខ្យល់ចូលមិនរួច មានទ្វារដ៏ជិត មានបង្អួចបិទជិត ក្នុងផ្ទះនោះ មានបល្ល័ង្កក្រាលដោយកម្រាលគោណកៈ ក្រាលដោយកម្រាលបដិកៈ ក្រាលដោយកម្រាលបដលិកៈ មានកម្រាលដ៏ប្រសើរ ជាវិការនៃស្បែកឈ្មុស[1]មានខ្នើយក្រហមទាំងពីរខាង ព្រមទាំងពិតានក្រហម ទាំងប្រទីបប្រេង ក៏ឆេះភ្លឺក្នុងផ្ទះនោះ មានប្រពន្ធ៤នាក់ នៅផ្គត់ផ្គង់បម្រើ ដោយសេចក្ដីគាប់ចិត្ត។  ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច បុគ្គលនោះ គួរដេកជាសុខ ឬទេ ឬអ្នកមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។  បពិត្រព្រះអង្គដ៏ចំរើន បុគ្គលនោះ គួរដេកជាសុខ ពួកជនណា ដេកជាសុខ ក្នុងលោក បណ្ដាជនទាំងនោះ អ្នកនោះ ជាអ្នកដេកជាសុខមួយនឹងគេដែរ។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច គហបតី ឬគហបតិបុត្រនោះ កើតសេចក្ដីរសាប់រសល់ ផ្សាយទៅក្នុងកាយ ក្នុងចិត្ត ដែលបណ្ដាលអំពីរាគៈ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីរាគៈណា រោលរាល តើត្រូវដេកជាទុក្ខ ឬទេ។  យ៉ាងនឹងហើយ ព្រះអង្គ។  ម្នាលកុមារ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីរាគៈណា រោលរាល ត្រូវដេកជាទុក្ខ រាគៈនោះ តថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ ធ្វើមិនឲ្យកើតទៀត ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យមានទីកើតតទៅទៀត ជាធម្មតា ហេតុនោះ ទើបតថាគតបានសិងជាសុខ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច គហបតី ឬគហបតិបុត្រ កើតសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីទោសៈ។ បេ។  កើតសេចក្ដីរសាប់រសល់ផ្សាយទៅក្នុងកាយ ក្នុងចិត្ត ដែលបណ្ដាលអំពីមោហៈ បុគ្គលនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីមោហៈណា រោលរាល តើត្រូវដេកជាទុក្ខ ឬទេ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។  ម្នាលកុមារ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីមោហៈណា រោលរាល ត្រូវដេកជាទុក្ខ មោហៈនោះ តថាគត លះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ ធ្វើមិនឲ្យកើតទៀត ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យមានទីកើតតទៅទៀត ជាធម្មតា ហេតុនោះ ទើបតថាគត បានសិងជាសុខ។

អ្នកណាមានបាបបន្សាត់ចោល រំលត់ទុក្ខហើយ រមែងដេកជាសុខសព្វកាល បុគ្គលណា មិនជាប់ជំពាក់ ក្នុងកាមទាំងឡាយ មានសេចក្ដីត្រជាក់ មិនមានឧបធិក្កិលេស បានផ្ដាច់បង់ នូវតណ្ហាទាំងអស់ បន្ទោបង់ នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហឫទ័យ បុគ្គលស្ងប់ រមែងដេកជាសុខ ដល់នូវការស្ងប់ នៃចិត្តបាន។ 
 1. ឈ្មោះកម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.036 ៦. ទេវទូតសុត្តំ
« Reply #36 on: January 30, 2017, 09:00:00 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ទេវទូតសុត្តំ *
ទេវទូតសូត្រ *

(អ្នកនាំដំណឹងរបស់ទេវៈ??)
*

[៣៧] ម្នាលភិក្ខុទាំងឡាយ  ទេវទូតនេះ មាន៣ ពួក។ ទេវទូត៣ពួក តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។  បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅខាងមុខ តែងកើតក្នុងប្រេត អសុរកាយ តិរច្ឆាន នរក។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុគ្គលនោះ ត្រង់ដើមដៃទាំងពីរ នាំទៅថា្វយដល់យមរាជ ដោយពាក្យថា បពិត្រលោក បុរសនេះ ប្រព្រឹត្តខុសក្នុងមាតា ប្រព្រឹត្តខុសក្នុងបិតា ប្រព្រឹត្តខុស ក្នុងសមណៈ ប្រព្រឹត្តខុស ក្នុងខីណាសវព្រាហ្មណ៍ មិនកោតខ្លាចបុគ្គលជាធំក្នុងត្រកូល សូមលោកដាក់អាជ្ញា ដល់បុរសនេះ។  ម្នាលភិក្ខុទាំងឡាយ យមរាជដេញដោល ចោទសាកសួរទេវទូត ទី១ ចំពោះបុរសនោះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី១ ដែលកើតប្រាកដ ក្នុងពួកមនុស្សឬទេ។  បុរសនោះ ក៏ក្រាបទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញទេ។  ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលទៅនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រី ឬប្រុស ដែលអាយុ៨០ក្ដី អាយុ៩០ក្ដី អាយុ១០០ឆ្នាំក្ដី គ្រាំគ្រាដោយជាតិ ទោរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់នាំមុខ ដើររញីរញ័រ រសាប់រសល់ព្រោះជរា មានវ័យកន្លងហើយ ធ្មេញបាក់ សក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រីវ មានខ្លួនដាស ដោយប្រជ្រុយ ក្នុងពួកមនុស្សដែរឬទេ។  បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។  ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី មានស្មារតីចាស់ហើយ តែមិនមានគំនិតយ៉ាងនេះថា អាត្មាអញ ក៏មានសេចក្ដីគ្រាំគ្រាជាធម្មតា មិនកន្លងសេចក្ដីគ្រាំគ្រាបានឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសេចក្ដីល្អដោយកាយ វាចា ចិត្ត។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសទៅហើយ។  ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនបានធ្វើ នូវអំពើល្អ ដោយកាយ វាចា ចិត្ត ព្រោះតែសេចក្ដីប្រហែស ម្នាលបុរសដ៏ចំរើន ពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើ ដែលអ្នកប្រហែសហើយនោះឯង អំពើបាបនោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិនិងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ និងព្រាហ្មណ៍ធ្វើទេ អំពើអាក្រក់នោះ អ្នកឯង ធ្វើជាប្រាកដ អ្នកឯងនឹងទទួលផល នៃអំពើអាក្រក់នោះ។  ម្នាលភិក្ខុទាំងឡាយ យមរាជដេញដោល ចោទសាកសួរទេវទូត ទី១ ចំពោះបុរសនោះហើយ ក៏ដេញដោល ចោទសាកសួរទេវទូត ទី២ ថា នែបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី២ កើតប្រាកដ ក្នុងពួកមនុស្សឬទេ។ បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញទេ។  ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រីក្ដី ប្រុសក្ដី មានអាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់ ដេកច្របល់ក្នុងមូត្រ និងករីសខ្លួន ដែលពួកជនដទៃ គ្រាហ៍ឲ្យក្រោក ពួកជនដទៃ ផ្ដេកឲ្យដេកក្នុងពួកមនុស្សដែរឬទេ។  បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។  ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី ចាស់ហើយ ក៏នៅតែឥតមានគំនិត ដូច្នេះថា អញមានព្យាធិ ជាធម្មតា មិនកន្លងព្យាធិបានឡើយ គួរតែអាត្មាអញ ធ្វើល្អដោយកាយ វាចា ចិត្ត។  បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាមិនអាច (នឹកឃើញទៅហើយ ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសទៅហើយ។  ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកមិនបានធ្វើកុសល ដោយកាយ វាចា ចិត្ត ព្រោះសេចក្ដីធ្វេសប្រហែស នែបុរសដ៏ចំរើន អើពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើដែលអ្នកប្រហែសហើយនោះ អំពើអាក្រក់នោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិ និងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ និងព្រាហ្មណ៍ធ្វើទេ អំពើអាក្រក់នោះ អ្នកឯងធ្វើជាប្រាកដ អ្នកនឹងទទួលផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ លុះយមរាជ ដេញដោល ចោទសាកសួរទេវទូត ទី២ ចំពោះបុរសនោះហើយ ក៏ដេញដោល ចោទសាកសួរទេវទូត ទី៣ ថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី៣ កើតប្រាកដ ក្នុងពួកមនុស្សខ្លះឬទេ។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឃើញទេ។  ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រីក្ដី ប្រុសក្ដី ដែលស្លាប់ ១ថ្ងៃក្ដី ស្លាប់ ២ថ្ងៃក្ដី ស្លាប់៣ថ្ងៃក្ដី ជាអសុភហើមប៉ោង មានសម្បុរខៀវ មានខ្ទុះហូរចេញ ក្នុងពួកមនុស្សដែរឬទេ។ បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី ចាស់ហើយ នៅតែមិនមានសេចក្ដីត្រិះរិះ ដូច្នេះថា អាត្មាអញ មានសេចក្ដីស្លាប់ ជាធម្មតា មិនកន្លងសេចក្ដីស្លាប់ទៅបាន គួរតែអាត្មាអញ ធ្វើល្អដោយកាយ វាចា ចិត្ត។  បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសធ្វេសទៅហើយ។  ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកមិនបានធ្វើកុសល ដោយកាយ វាចា ចិត្ត ព្រោះសេចក្ដីប្រហែសធ្វេស អើបុរសដ៏ចំរើន មុខជាពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើដែលអ្នកប្រហែសហើយនោះ អំពើអាក្រក់នោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិ និងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ ព្រាហ្មណ៍ធ្វើទេ ប្រាកដជាអ្នកឯង ធ្វើអំពើអាក្រក់នោះ អ្នកឯងនឹងទទួលយកផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ លុះយមរាជ ដេញដោល ចោទសាកសួរទេវទូត ទី៣ ហើយ ក៏ស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ ដែលហៅថា ចំណង៥ប្រការ ចំពោះបុរសនោះ គឺបោះដែកគោលដ៏ក្ដៅ ទៅត្រង់ដៃ បោះដែកគោលដ៏ក្ដៅ ទៅត្រង់ដៃទី២បោះដែកគោលដ៏ក្ដៅ ទៅត្រង់ជើង បោះដែកគោលដ៏ក្ដៅ ទៅត្រង់ជើងទីពីរបោះដែកគោលដ៏ក្ដៅ ត្រង់កណ្ដាលទ្រូង។ បុរសនោះ ទទួលវេទនាដ៏ក្លា ក្ដៅក្រហាយ ក្នុងនរកនោះ អំពើអាក្រក់នោះមិនទាន់អស់ ដរាបណា មិនទាន់ធ្វើមរណកាល ដរាបនោះ។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ផ្ដេកបុរសនោះ ចាំងដោយដឹងទាំងឡាយ។ បុរសនោះ ក៏ទទួលទុក្ខវេទនា ដ៏ក្លារឹង ផ្សាខ្លោច ក្នុងនរកនោះ អំពើអាក្រក់នោះ មិនទាន់អស់ ដរាបណា មិនទាន់ធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ បញ្ឈរ ឲ្យមានជើងឡើងលើ ក្បាលចុះក្រោម ច្រាស់នឹងកាំបិតព្រាទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ បរទៅមកលើផែនដី ដែលមានភ្លើងឆេះ រុងរឿងសន្ធោសន្ធៅ… ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ឲ្យបុរសនោះ ឡើងចុះភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងកំពុងឆេះច្រាលឆ្អៅ សន្ធោសន្ធៅ... ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះបញ្ឈរជើងឡើងលើ ក្បាលចុះក្រោម បោះទៅក្នុងខ្ទះលោហៈដ៏ក្ដៅ ដែលឆេះច្រាលឆ្អៅសន្ធោសន្ធៅ ។   បុរសនោះ ត្រូវបាបកម្មស្ងោរ នៅក្នុងខ្ទះលោហៈនោះ ផុលឡើងដូចជាពពុះទឹក។  កាលបុរសនោះ ត្រូវបាបកម្មស្ងោរ នៅក្នុងខ្ទះលោហៈនោះ ផុលឡើង ដូចជាពពុះទឹក ជួនណាពុះខ្ជោលឡើងលើម្ដង លិចចុះក្រោមម្ដង ជួនណាទៅទទឹងម្ដង។ បុរសនោះ ក៏ទទួលវេទនាជាទុក្ខដ៏ក្លារឹង ក្ដៅក្រហាយ ក្នុងនរកនោះ អំពើអាក្រក់មិនទាន់អស់ ដរាបណា ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ទើបពួកនិរយបាល បោះបុរសនោះ ទៅក្នុងមហានរក (មហាអវីចិ)។  ម្នាលភិក្ខុទាំងឡាយ ឯមហានរកនោះឯង

មានជ្រុង៤ មានទ្វារ៤ ដែលកម្មចែកហើយ ដោយចំណែក វាស់ដោយចំណែក មានកំពែងដែកព័ទ្ធជុំវិញ ប្រក់ដោយដែក ផែនដីរបស់នរកនោះ សុទ្ធតែដែកច្រាលឆ្អៅ ប្រកបដោយភ្លើង ផ្សាយទៅអស់ ១០០យោជន៍ជុំវិញ តាំងនៅសព្វៗកាល។

ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមកថា យមរាជ មានសេចក្ដីត្រិះរិះ ដូច្នេះថា ម្នាលអ្នកដ៏ចំរើន ឮថា ពួកសត្វណា ធ្វើអំពើអាក្រក់ក្នុងលោក ពួកសត្វនោះ ត្រូវពួកនិរយបាល ធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ អើហ្ន៎ សូមឲ្យអាត្មាអញ បានកើតជាមនុស្ស សូមឲ្យព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតក្នុងលោក អាត្មាអញសោត គប្បីបានអង្គុយជិត ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ អាត្មាអញ គប្បីយល់ធម៌ របស់ព្រះដ៏មានព្រះភាគនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងបានឮនូវហេតុនោះ អំពីសំណាក់ នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយសំដែង យ៉ាងនេះក៏ទេ ម្នាលភិក្ខុទាំងឡាយ ប្រាកដជាតថាគត បានសំដែងហេតុនោះឯង ដែលតថាគត ដឹងដោយខ្លួនឯង ឃើញដោយខ្លួនឯង យល់ជាក់ច្បាស់ ដោយខ្លួនឯង។

មាណពណា ដែលទេវទូតដាស់តឿនហើយ នៅតែប្រហែសធ្វេស មាណពនោះ ទៅកើតក្នុងពួកថោកទាប រមែងសោកសង្រេងអស់រាត្រីវែង។  នរជនណា ជាសប្បុរស ស្ងប់ទុក្ខក្នុងលោកនេះ ដែលទេវទូត ដាស់តឿនហើយ មិនប្រហែសធ្វេសក្នុងអរិយធម៌ក្នុងកាលខ្លះ ឃើញភ័យក្នុងឧបាទាន ជាដែនកើតនៃជាតិ និងមរណៈ រមែងរួចស្រឡះ ព្រោះមិនប្រកាន់ក្នុងការអស់ជាតិ និងមរណៈ នរជននោះ ដល់នូវសេចក្ដីក្សេម និងសុខ រលត់កិលេសក្នុងបច្ចុប្បន្ន កន្លងបង់នូវពៀរនិងភ័យទាំងអស់ កន្លងនូវសេចក្ដីទុក្ខទាំងអស់បាន។
Quote from: transcripted from book


សូមអនុមោទនា !!!
« Last Edit: February 03, 2017, 10:56:57 PM by Norum »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.037 ៧. ចតុមហារាជសុត្តំ
« Reply #37 on: February 03, 2017, 08:02:14 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ចតុមហារាជសុត្តំ *
ចតុមហារាជសូត្រ *

(ស្តេចទេវតាជាន់ចាតុម្មហារាជិកា)
*

[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃទី៨ នៃបក្ខ ពួកអាមាត្យ ជាបរិសទ្យ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយ​គិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នក​គោរព​មាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ រក្សាបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​ថ្ងៃ ទី១៤ នៃបក្ខ ពួករាជបុត្រ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែង​បុគ្គល​ជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើ​បដិជាគរ​ឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះដែរឬ។  ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបណ្ណរសីឧបោសថនោះ ពួកស្ដេចធំ ទាំង៤ តែង​ដើរ​ត្រួត​មើល​លោក​នេះខ្លួន​ឯង ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរព​សមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរ​ឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះ​ដែរ​ឬ។  ម្នាលភិក្ខុទាំងឡាយ បណ្ដាមនុស្សទាំងឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានតិចគ្នា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្ដេចធំទាំង៤  ប្រាប់ដំណឹងនោះ ដល់ពួកទេវតាស្ថានតាវត្តឹង្ស ដែលអង្គុយប្រជុំគ្នា ក្នុងសាលាសុធម្មាថា នែអ្នក​និទ៌ុក្ខ​ទាំង​ឡាយ បណ្ដាមនុស្សទាំងឡាយ  ពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុង​ត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើកុសលទាំងឡាយ តិចគ្នាណាស់។  ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកតាវត្តឹង្សទេវតា តូចចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងសាបសូន្យ ពួកអសុរនឹងកុះករ។ ម្នាលភិក្ខុទាំងឡាយ បណ្ដា​មនុស្ស​ទាំង​ឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សា​បកតិ​ឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានចំនួន​ច្រើន​គ្នា។  ម្នាលភិក្ខុទាំងឡាយ សេ្ដចធំ ទាំង៤ តែង​ប្រាប់​ដំណឹង​នោះ ដល់តាវត្តឹង្សទេវតា ដែលអង្គុយប្រជុំ ក្នុងសាលាឈ្មោះសុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដាមនុស្សទាំងឡាយ ពួក​មនុស្ស​ជាអ្នក​គោរព​មាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើ​បដិជាគរឧបោសថ ធ្វើបុណ្យ​ទាំង​ឡាយ​ច្រើន​គ្នា។  ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួក​តាវត្តឹង្សទេវតា មានសេចក្ដីពេញចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងកុះករ ពួកអសុរនឹងសាបសូន្យ។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ទុតិយចតុមហារាជសុត្តំ *
ទុតិយចតុមហារាជសូត្រ *

(ស្តេចចាតុម្មហារាជ ទី២)
*

[៣៩] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនក្រើនរំលឹកពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា

នរៈណា ដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ ផង តិថី ទី១៥ ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខផង

ម្នាលភិក្ខុទាំងឡាយ គាថានោះឯង ដែលសក្កៈ ជាធំជាងទេវតា ច្រៀងទាស់ហើយ មិនមែនច្រៀងត្រូវទេ ពោលទាស់ហើយ មិនមែនពោលត្រូវទេ។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ ព្រោះសក្កៈ ជាធំជាងពួកទេវតា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ។  ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា ជាអរហន្តខីណាស្រព នៅចប់ព្រហ្មចារ្យហើយ មានកិច្ចធ្វើរួចហើយ មានភារៈ ដាក់ចុះហើយ សម្រេចអរហត្តហើយ អស់សំយោជនៈ ក្នុងភពហើយ ជាអ្នកផុតស្រឡះ ព្រោះដឹងនូវហេតុ ភិក្ខុនោះឯងទើបគួរពោល នូវគាថានោះថា

នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារយបក្ខផង។

ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។  ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា

នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងតិថី ទី ១៤ ផង ទី ១៥ផង ទី៨ នៃបក្ខផង បាដិហារិបក្ខផង។

ម្នាលភិក្ខុទាំងឡាយ គាថានោះ សក្កទេវរាជជាធំ ជាងទេវតា ច្រៀងទាស់ហើយ មិនមែនច្រៀងត្រូវទេ ពោលទាស់ហើយ មិនមែនពោលត្រូវទេ។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ ព្រោះសក្កៈ ជាធំជាងទេវតា មិនទាន់ផុតចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីតានតឹង តថាគតហៅថា មិនទាន់ផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុ ជាអរហន្តខីណាស្រព នៅចប់ព្រហ្មចារ្យហើយ មានកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ បានសម្រេចអរហត្តហើយ មានសំយោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះដឹងនូវហេតុ ភិក្ខុនោះ ទើបគួរពោល នូវគាថានោះថា

នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខ​ផង។

ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ រួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីតានតឹង តថាគតហៅថា រួចស្រឡះចាកទុក្ខ។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.039 ៩. សុខុមាលសុត្តំ
« Reply #39 on: February 03, 2017, 08:16:54 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សុខុមាលសុត្តំ *
សុខុមាលសូត្រ *

(ច្រើនដោយសេចក្តីសុខ)
*

[៤០] ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់សុខដ៏ក្រៃលែង ធ្លាប់សុខជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតាតថាគត ទ្រង់ឲ្យ​ជីក​ស្រះបោក្ខរណី ក្នុងព្រះរាជនិវេសន៍ ទ្រង់ឲ្យដាំឧប្បលខៀវមួយកន្លែង ឈូកស មួយកន្លែង ឈូកក្រហម មួយកន្លែង ប្រយោជន៍​ដល់​តថាគត​ប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនទ្រទ្រង់ត្រឹមតែលំអិតខ្លឹមចន្ទន៍ ក្នុងដែនកាសី[1]ប៉ុណ្ណោះទេ ម្នាលភិក្ខុទាំងឡាយ ឈ្នួតរបស់តថាគត ក៏មកពី​ដែន​កាសី អាវ និងសំពត់ទទូរ ក៏មកពីដែនកាសី សំពត់ស្លៀក ក៏មកពីដែនកាសី សំពត់បង់ក ក៏មកពីដែនកាសី។ ម្នាលភិក្ខុទាំងឡាយ គេបាំង​ស្វេតច្ឆត្រ ឲ្យតថាគត ទាំងយប់ ទាំងថ្ងៃ ដោយការពារ មិនឲ្យត្រជាក់ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹកសន្សើមក្ដី ប៉ះត្រូវ​តថាគត​នោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានប្រាសាទ ៣ គឺប្រាសាទ ដែលសម្រាប់នៅ ក្នុងរដូវត្រជាក់ ១ សម្រាប់នៅ ក្នុងរដូវក្ដៅ ១  សម្រាប់នៅ ក្នុងរដូវភ្លៀង ១។  ម្នាលភិក្ខុទាំងឡាយ តថាគតមានគេបម្រើ ដោយតូរ្យតន្រ្តី មិនលាយដោយប្រុស អស់៤ខែ ក្នុង​វស្សាន​រដូវ ក្នុងប្រាសាទសម្រាប់រដូវភ្លៀង មិនដែលចុះមកខាងក្រោមប្រាសាទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំនៅទាំងឡាយ របស់​ពួក​ជន​ដទៃ គេឲ្យបាយចុងអង្ករ ដែលមានទឹកជ្រក់ ជាគំរប់ពីរ ដល់ទាសៈ និងអ្នកធ្វើការងារ និងបុរសអ្នកអាស្រ័យចិញ្ចឹមជីវិតយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ ចំណែកក្នុងនិវេសនស្ថាន របស់ព្រះបិតាតថាគត គេឲ្យបាយអង្ករស្រូវសាលី និងសាច់ ដល់ទាសៈ និងអ្នកធ្វើការ និង​បុរស​អ្នកអាស្រ័យចិញ្ចឹមជីវិត តែយ៉ាងហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ប្រកប ដោយឫទ្ធិ មានសភាពយ៉ាងនេះផង ដោយ​សេចក្ដីសុខ ដ៏ក្រៃលែង យ៉ាងនេះផង មានសេចក្ដីត្រិះរិះ ដូច្នេះថា បុថុជ្ជន ដែលមិនបានរៀនសូត្រ មានជរា ជាធម្មតា
មិន​កន្លងនូវជរាឡើយ លុះឃើញអ្នកដទៃគ្រាំគ្រា រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (នឹងអ្នកដទៃវិញ ) ចំណែក​អាត្មា​អញ មានជរា ជាធម្មតាដែរ មិនកន្លងជរាបានឡើយ បើអាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ លុះឃើញ​អ្នក​ដទៃ​ហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ពិចារណា​ឃើញ​ច្បាស់ ដូច្នេះហើយ ក៏លះបង់ នូវសេចក្ដីស្រវឹង ក្នុងវ័យទាំងអស់។ បុថុជ្ជន មិនបានរៀនសូត្រខ្លួនឯង មានព្យាធិជាធម្មតា មិនកន្លង​នូវព្យាធិ​ទៅបាន លុះឃើញអ្នកដទៃមានព្យាធិ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (អ្នកដទៃវិញ)។ សូម្បីអាត្មាអញ ក៏​មាន​ព្យាធិ ជាធម្មតាដែរ មិនកន្លងព្យាធិបាន បើអាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន លុះឃើញអ្នកដទៃ មាន​ព្យាធិ​ហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ កាល​ពិចារណា​ឃើញ ដូច្នេះ ក៏លះបង់សេចក្ដីស្រវឹង ព្រោះមិនមានរោគ ដោយប្រការទាំងពួង។ បុថុជ្ជន ដែលមិនបានរៀនសូត្រខ្លួនឯង មានមរណៈ ជា​ធម្មតា មិនកន្លងមរណៈទៅបាន លុះឃើញអ្នកដទៃស្លាប់ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (បុគ្គលដទៃវិញ)។ អាត្មាអញ ក៏មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបាន ប្រសិនបើអាត្មាអញ មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបានទេ លុះឃើញអ្នកដទៃ ស្លាប់ហើយ ក៏នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ ក៏មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនោះ ពិចារណាឃើញ ដូច្នេះ សេចក្ដីស្រវឹង ព្រោះជីវិតនោះ ក៏បាត់ទៅ ដោយប្រការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដី​ស្រវឹងនេះ មាន៣យ៉ាង។ សេចក្ដីស្រវឹង៣យ៉ាង តើអ្វីខ្លះ។ គឺស្រវឹងព្រោះវ័យ ១ ស្រវឹងព្រោះមិនមានរោគ ១ ស្រវឹងព្រោះជីវិត ១។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលមិនបានរៀនសូត្រ ស្រវឹង ដោយសេចក្ដីស្រវឹងព្រោះវ័យ តែងប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។  បុថុជ្ជននោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជ ដែល​មិន​បាន​រៀនសូត្រ ស្រវឹងដោយសេចក្ដីស្រវឹង ព្រោះមិនមានរោគ។ បេ។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនដែលមិនបានរៀនសូត្រ ស្រវឹង​ដោយ​សេចក្ដីស្រវឹង ព្រោះជីវិត តែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ បុថុជ្ជននោះ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅ​កើត​ជា​ប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹងដោយសេចក្ដីស្រវឹង ព្រោះវ័យក្ដី តែងលាសិក្ខា ត្រឡប់​មកកាន់​ភេទ​ដ៏ថោក​ទាប ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹង ដោយសេចក្ដីស្រវឹង ព្រោះមិនមានរោគក្ដី តែងលាសិក្ខា វិលត្រឡប់​មកកាន់​ភេទដ៏​ថោក​ទាប ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹង ដោយសេចក្ដីស្រវឹងព្រោះជីវិតក្ដី តែងលាសិក្ខា ហើយត្រឡប់មកកាន់ភេទដ៏ថោកទាប។


ពួកបុថុជ្ជន មានព្យាធិជាធម្មតា មានជរាជាធម្មតា មានមរណៈ ជាធម្មតា ធម្មតា (ខ្លួន) យ៉ាងណា ក៏ត្រូវតែមានយ៉ាងនោះ តែខ្ពើម (បុគ្គល​ដទៃ)។  ប្រសិនបើតថាគត ខ្ពើមរអើម នូវហេតុនោះ ក្នុងសត្វទាំងឡាយ ដែលមានធម្មតា យ៉ាងនេះ សេចក្ដីខ្ពើមរអើមនោះ មិន​សមគួរ ដល់តថាគត ដែលនៅយ៉ាងនោះទេ។ កាលតថាគត កំពុងនៅ យ៉ាងនេះ បានដឹងនូវធម៌ ដែលមិនមានឧបធិ ក៏បាន​គ្រប​សង្កត់​សេចក្ដីស្រវឹងព្រោះមិនមានរោគ ព្រោះវ័យ ព្រោះជីវិតទាំងពួងបាន ព្រោះឃើញនូវនេក្ខម្ម ដោយសេចក្ដីក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់នូវព្រះនិព្វាន ក៏កើតឧស្សាហ៍ តថាគត មិនគួរដើម្បីសេព នូវកាមទាំងឡាយ ក្នុងកាលឥឡូវនេះទេ នឹង​មិន​ត្រឡប់​មក​រក (កាម) វិញទេ មានព្រហ្មចារ្យប្រព្រឹត្តទៅខាងមុខ។
 1. សំដៅយករបស់ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.040 ១០. អាធិបតេយ្យសុត្តំ
« Reply #40 on: February 03, 2017, 08:24:02 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អាធិបតេយ្យសុត្តំ *
អាធិបតេយ្យសូត្រ *

(ភាពជាធំ)
*

[៤១] ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ (ភាពជាធំ) នេះ មាន៣យ៉ាង។ អាធិបតេយ្យ ៣យ៉ាង តើអ្វីខ្លះ។  គឺអត្តាធិបតេយ្យ ១ លោកាធិបតេយ្យ ១ ធម្មាធិបតេយ្យ ១។  ម្នាលភិក្ខុទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាឃើញច្បាស់ យ៉ាងនេះថា អាត្មាអញ មិនមែនចេញចាកផ្ទះ មកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញ​ចាកផ្ទះ​មក​បួស ព្រោះហេតុតែភពតូច ភពធំ[1]ទេ ក៏អាត្មាអញ ជា​បុគ្គល​ដែលជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខ​ប្រព្រឹត្តទៅ​ខាង​មុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។  អាត្មាអញសោត បានលះបង់កាមបែបណាហើយ ចេញ​ចាកផ្ទះ​មក​បួស គប្បីស្វែងរកនូវកាមបែបនោះក្ដី នូវអំពើអាក្រក់ ខ្លាំងជាងកាមទាំងនោះក្ដី ការនោះ មិនសមគួរ
ដល់​អាត្មាអញទេ។  ភិក្ខុនោះ តែងពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុសស្មារតី មិនឲ្យវង្វេងភ្លាត់ ឲ្យ​កាយ[2]ស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មាន​អារម្មណ៍​តែមួយ។  ភិក្ខុនេះ ធ្វើខ្លួនឯង ឲ្យជាអាធិបតេយ្យហើយ រមែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែល​ប្រកប​ដោយ​ទោស ចំរើនតែអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តាធិបតេយ្យ។  ម្នាលភិក្ខុទាំងឡាយ លោកាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែង​ពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែន​ព្រោះហេតុ​តែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក សេចក្ដីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានសេចក្ដីទុក្ខ​ប្រព្រឹត្តទៅ​ខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ អាត្មាអញ បួសយ៉ាងនេះហើយ ត្រិះរិះកាមវិតក្កៈក្ដី ត្រិះរិះ​ព្យាបាទវិតក្កៈ​ក្ដី ត្រិះរិះវិហឹសាវិតក្កៈក្ដី លោកសន្និវាសនេះសោត ក៏ធំ ទោះក្នុងលោកសន្និវាសធំមែន ក៏គង់មានសមណព្រាហ្មណ៍ ជាអ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែងដឹងច្បាស់ នូវចិត្តដោយចិត្ត ពួកសមណព្រាហ្មណ៍ទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នក​មើល​កុលបុត្រ​នេះ ចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។ ម្យ៉ាងទៀត គង់មាន​ពួកទេវតា ដែលមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកទេវតា​ទាំងនោះ តែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែង​ដឹង​ចិត្តដោយចិត្ត ពួកទេវតាទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះ មក​បួស​ដោយ​សទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។  ភិក្ខុនោះ ពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធ​ព្យាយាម មិនឲ្យធូរថយ នឹងប្រុងសតិ មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យធូរថយ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។  លុះភិក្ខុ​នោះ ប្រារព្ធលោក ឲ្យជាអាធិបតេយ្យហើយ តែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែលប្រកបដោយទោស ចំរើនតែ​អំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា លោកាធិបតេយ្យ។  ម្នាលភិក្ខុទាំងឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែង​ពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គល ដែលជាតិ ជារា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើ​ទីបំផុត​គំនរ​ទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។  ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ជាធម៌ដែលអរិយបុគ្គល ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ឲ្យផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលវិញ្ញូជន គប្បី
ដឹងច្បាស់​ចំពោះខ្លួន។  គង់មានសព្រហ្មចារីបុគ្គលដឹង ឬឃើញដែរ។ អាត្មាអញបួសក្នុងធម៌វិន័យ ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ល្អហើយ​យ៉ាងនេះត្រឡាំង ទៅជាអ្នកខ្ជិល ប្រហែលធ្វេស ហេតុនោះ មិនសមគួរទេ។ ភិក្ខុនោះ តែងពិចារណាដូច្នេះថា អាត្មាអញ នឹង​ប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុងស្មារតី មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មាន​អារម្មណ៍​តែមួយ។  ភិក្ខុនោះ ប្រារព្ធធម៌ហ្នឹងឯង ឲ្យជាអាធិតេយ្យ ហើយលះបង់អកុសល ចំរើនតែកុសល លះបង់​អំពើ​ប្រកប​ដោយ​ទោស ចំរើនអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ មាន៣យ៉ាងនេះឯង។

ធម្មតា បុគ្គលអ្នកធ្វើអំពើអាក្រក់ ក្នុងលោក មិនដែលកំបាំងទេ ម្នាលបុរស ខ្លួនអ្នកឯង រមែងដឹងថា ពិត ឬមិនពិត (ខ្លួនឯង) ម្នាល​អ្នកដ៏​ចំរើន អ្នកឯងជាសាក្សីចំពោះខ្លួនយ៉ាងល្អ អ្នកឯង​ផ្ទញ់ផ្ទាល់ខ្លួនឯង បើអ្នកឯង​បិទបាំងអំពើអាក្រក់ ដែល​មាន​ក្នុងខ្លួននោះ​ឯង​ហើយ ទេវតាទាំងឡាយ និងព្រះតថាគត​ទាំងឡាយ រមែងឃើញបុគ្គលពាល ដែលប្រព្រឹត្តខុស​ក្នុងលោក ហេតុនោះ បុគ្គល ត្រូវមាន​ខ្លួនជា​ធំ ប្រុងស្មារតី ប្រព្រឹត្តផង មានលោក​ជាធំ ទាំងមានប្រាជ្ញាចាស់ មានឈានផង មាន​ធម៌ជាធំ ទាំងប្រព្រឹត្តតាមធម៌ផង ជាអ្នក​ប្រាជ្ញ មានព្យាយាមទៀងទាត់ រមែងមិន​ថោកថយ បុគ្គលណា មានព្យាយាម ញំាញី គ្របសង្កត់មារ ជាអ្នកបំផ្លាញ រមែងសម្រេច នូវ​ព្រះនិព្វាន ជាទីអស់ទៅ​នៃជាតិ បុគ្គលបែបនោះ ជាអ្នកជ្រាបច្បាស់នូវលោក មានប្រាជ្ញាល្អ ជាអ្នកប្រាជ្ញ មិនមានចំណង់ ក្នុង​ធម៌​ទាំង​អស់។
 1. សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។
 2. សំដៅយកទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។
Quote from: transcripted from book

ចប់ ទេវទូតវគ្គ ទី៤។
ឧទ្ទាននៃទេវទូតវគ្គនោះគឺ

មាតាដូចជាព្រហ្ម ១សូត្រ រឿងព្រះអានន្ទ ១សូត្រ រឿងព្រះសារីបុត្រ ១សូត្រ ហេតុនៃកម្ម ១សូត្រ ហត្ថក ១សូត្រ ទេវទូត ១សូត្រ ទេវរាជ ២សូត្រ ពោធិសត្វធ្លាប់សុខ ១សូត្រ អាធិបតេយ្យ ១សូត្រ។


សូមអនុមោទនា !!!


Discussion: អធិបតេយ្យ - គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។
« Last Edit: December 02, 2017, 06:35:12 PM by Johann »

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.041 ១. សម្មុខីភាវសុត្តំ
« Reply #41 on: February 03, 2017, 08:30:05 PM »
*sgift*
ចូឡវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


សម្មុខីភាវសុត្តំ *
សម្មុខីភាវសូត្រ *

(ទីចំពោះមុខ)
*

[៤២] ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យ​ច្រើន ព្រោះមានរបស់ ៣ ក្នុងទីចំពោះមុខ។  របស់ ៣ តើ​ដូច​ម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបាន​បុណ្យច្រើន ព្រោះមាន​សទ្ធា ក្នុងទីចំពោះមុខ ១។  ម្នាលភិក្ខុទាំងឡាយ កុលបុត្រ​មានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមាន​ទេយ្យធម៌ ក្នុងទីចំពោះមុខ ១។  ម្នាលភិក្ខុទាំងឡាយ កុលបុត្រ​មានសទ្ធា រមែង​បាន​បុណ្យច្រើន ព្រោះមានទក្ខិណេយ្យបុគ្គល ក្នុងទីចំពោះមុខ ១។  ម្នាលភិក្ខុទាំងឡាយ កុលបុត្រ​មានសទ្ធា តែងបានបុណ្យច្រើន ព្រោះ​មាន​របស់៣នេះឯង ក្នុងទីចំពោះមុខ។
Quote from: transcripted from book


សូមអនុមោទនា !!!


Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.042 ២. តិឋានសុត្តំ
« Reply #42 on: February 03, 2017, 08:35:53 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


តិឋានសុត្តំ *
តិឋានសូត្រ *

(ហេតុ៣យ៉ាង)
*

[៤៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធាជ្រះថ្លា បណ្ឌិត​ត្រូវ​ដឹង​ដោយ​ហេតុ​៣យ៉ាង។  ហេតុ៣​យ៉ាង គឺអ្វីខ្លះ។  គឺ​បុគ្គល​នោះ ចង់​ឃើញ​បុគ្គល​មានសីល ១ ចង់ស្ដាប់​ព្រះសទ្ធម្ម ១ មាន​ចិត្តប្រាស​ចាក​សេចក្ដី​កំណាញ់​ជាមន្ទិល នៅគ្រប់​គ្រងផ្ទះ មានការ​លះ​រួច​ហើយ មាន​ដៃលាង​ហើយ ត្រេកអរ​ក្នុង​ការលះ ជាអ្នក​គួរដល់ស្មូម ជាអ្នក​ត្រេកអរ​ក្នុង​ការ​ឲ្យ និងការ​ចែក​រំលែក១។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​​មាន​​សទ្ធា​ជ្រះថ្លា បណ្ឌិត​ត្រូវដឹង ដោយហេតុ៣ យ៉ាងនេះ។

បុគ្គលណា ចង់ឃើញពួកបុគ្គលមានសីល ចង់ស្ដាប់ព្រះសទ្ធម្ម កំចាត់បង់នូវមន្ទិល គឺសេចក្ដីកំណាញ់ បុគ្គលនោះឯង ហៅថា អ្នកមានសទ្ធា។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.043 ៣. អត្ថវសសុត្តំ
« Reply #43 on: February 03, 2017, 08:40:31 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អត្ថវសសុត្តំ *
អត្ថវសសូត្រ *

(អំណាចប្រយោជន៍)
*

[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃ។  អំណាចប្រយោជន៍ ៣យ៉ាង តើដូចម្ដេច។  បុគ្គលអ្នកសំដែងធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកស្ដាប់ធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គលយល់អំណាចប្រយោជន៍ ៣ យ៉ាងនេះឯង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃបាន។
Quote from: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +41/-0
  • Gender: Female
  • To forgive some one, is to make yourself in peace.
Sut.AN.03.044 ៤. កថាបវត្តិសុត្តំ
« Reply #44 on: February 03, 2017, 08:43:23 PM »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


កថាបវត្តិសុត្តំ *
កថាបវត្តិសូត្រ *

(សំដីដែលប្រព្រឹត្តទៅស្រួល)
*

[៤៥] ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាង។  ហេតុ៣ យ៉ាង តើដូចម្ដេច។  គឺបុគ្គល​អ្នក​សំដែង​ធម៌ បាន​យល់​អដ្ឋកថា​ទាំង​យល់​បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ បានយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និង​បុគ្គល​អ្នក​ស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់​អដ្ឋកថា ទាំងយល់​បាលី ១។ ម្នាលភិក្ខុ​ទាំងឡាយ សំដីដែល​ប្រព្រឹត្តទៅ​ស្រួល ដោយ​ហេតុ​៣យ៉ាង​​នេះឯង។
Quote from: transcripted from book


សូមអនុមោទនា !!!

Tags:
 

Plauderbox

 

Marcel

Today at 02:48:19 AM
 :-* :-* :-*
Bhante Johann, i will let you all khnow when the final going forth has been requested :-* :-* :-*
 

Johann

Today at 02:39:20 AM
If Bhante has lost account and email settings, let it be known, that my person sends it to marcel@sangham.net
 

Johann

Today at 02:37:20 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

Today at 02:33:42 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

Today at 02:31:03 AM
Nyom Marcel
 

Johann

June 17, 2018, 07:18:53 PM
Bestes Gelingen und Freude dabei.
 

Moritz

June 17, 2018, 05:19:19 PM
Ich verabschiede mich für heut, muss andere Arbeit tun. Einen schönen Sonntag.
_/\_
 

Johann

June 17, 2018, 02:30:10 PM
Mudita
 

Marcel

June 17, 2018, 02:19:16 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:05 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:02 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Johann

June 17, 2018, 01:53:53 PM
Wie immer recht, Nyom. Wie stets mit der Übung und allem neu und unperfekt?
 

Marcel

June 17, 2018, 01:42:40 PM
 :-*  :-* :-* anumodana :-* :-* :-*
 

Marcel

June 17, 2018, 01:40:03 PM
 :-* :-* :-*

Der ehrwürdige bhante besitzt noch den pc ! Bhante idananno ist für 2 Tage nach phnom phen. Wenn bhante wieder. Da ist, werde ich ihn  fragen und mich darum kümmern dass bhante  einen Zugang zum onlinekloster bekommt!  :-* :-* :-* :-*
 

Johann

June 17, 2018, 01:26:26 PM
Hat Bhante noch den alten PC und das USB modem? Wenn Nyom, nach fragen, seine Sim da reintut, kann er damit sangham.net erreichen. Atma Tel. Nr. 012 345 025 wenn Nyom etwas benötigt.
 

Marcel

June 17, 2018, 01:23:38 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Marcel

June 17, 2018, 01:22:11 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Johann

June 17, 2018, 01:15:07 PM
Nyom? Marcel? Alles fein?
 

Johann

June 17, 2018, 01:14:25 PM
Atma kann nicht slowenisch, nur etwas Windisch/Kärntnerisch.

Soviele Raunzwörter... nie über Segensausdrücke gestolpert.

Sokh chomreoun, Nyom.
 

Moritz

June 17, 2018, 10:15:01 AM
Pozdravljeni, Guest!
 

Johann

June 16, 2018, 04:39:12 PM
Sadhu, may Nyom nourish on and rejoice with the merits done and gain pleasant and insightful dwellings of access.
 

Moritz

June 16, 2018, 04:32:09 PM
Chom reap lea.
May Bhante have a good day.
_/\_
 

Johann

June 16, 2018, 09:51:31 AM
Sokh chomreoun Nyom.

(May sukha (happiness) grow to its perfection, "previous father/relative")
 

Moritz

June 16, 2018, 09:38:06 AM
Vandami, Bhante.
Ich bin erst mal weg hier.
_/\_
 

Johann

June 12, 2018, 10:15:27 AM
Mag man sich, mag sich jeder, der Erinnerung an den Neumonduposatha, für geschicktes nutzen.

May everyone takes the New-moon Uposatha as a reminder for acting skilfully
 

Johann

June 06, 2018, 07:21:10 PM
Sadhu!
 

Sophorn

June 06, 2018, 03:02:27 AM
Einen verdienstvollen Uposatha heute  :-*
 

Johann

May 29, 2018, 06:44:12 PM
So der Tag mit Sonnenaufgang beginnt, ist selbt in Asien noch viel Gelegenheit dazu.
 

Sophorn

May 29, 2018, 05:53:50 PM
Möge heute ein verdienstvoller Tag gewesen sein!  :-* :-* :-*
 

Johann

May 29, 2018, 11:57:01 AM
Sadhu!
 

Marcel

May 29, 2018, 11:37:19 AM
 :-* :-* :-*

mögen sie alle ein verdienstvollen uposatha haben!  :-* :-* :-*
 

Johann

May 22, 2018, 10:11:37 AM
Sadhu!
 

Marcel

May 22, 2018, 09:37:30 AM
 :-* :-* :-*
einen verdienstvollen uposatha wünsche ich allen  :-* :-* :-*
 

Marcel

May 19, 2018, 03:07:57 PM
 :-* :-* :-*

ehrwürdiger bhante

 :-* :-* :-*
 

Johann

May 19, 2018, 03:05:38 PM
Nyom Marcel.
 

Johann

May 14, 2018, 01:24:42 PM
Sadhu!
 

Marcel

May 14, 2018, 01:23:37 PM
 :-* :-* :-*
allen ein verdienstvollen uposatha

 :-* :-* :-*
 

Johann

May 14, 2018, 08:34:09 AM
Schüsse von Wilderern am Tag sind ja nicht ungewöhnlich, doch aus mehreren Richtungen und automatischen Waffen doch bisher hier nicht üblich gewesen. Möge niemand anderen Schaden zufügen und sich mit Abstehen davon jeder beschützen.
 

Johann

May 14, 2018, 01:06:38 AM
It's not an accident that you came here and it will be not an accident whether one stays, comes back or leaves for another becoming or goes beyond.
 

Johann

May 13, 2018, 06:51:53 AM
Mag da keiner seine Mutter an dem Tag vergessen zu ehren.
 

Johann

May 11, 2018, 02:11:37 PM
Nyom Marcel.

Schlangentag und -nacht heute. Wem mag man was vergönnen? Der Schlange? Den Mäusen? Metta & Samvega oder umgekehrt? Mal angstlos Hunger, mal Angst, mal Maus, mal Schlange, essen, gegessen, verfolgen, gejagt...
 

Marcel

May 11, 2018, 11:57:36 AM
 :-* :-* :-*
ehrwürdiger bhante
 :-* :-* :-*
 

Johann

May 10, 2018, 04:00:02 PM
Nyom Marcel.
 

Marcel

May 09, 2018, 03:08:42 PM
 :-* :-* :-*
 

Johann

May 09, 2018, 07:01:42 AM
Nyom Matthew.
 

Johann

May 06, 2018, 11:49:06 PM
Chamreoun bo, Moritz
 

Moritz

May 06, 2018, 05:12:29 AM
Vandami Bhante _/\_
Einen angenehmen Tag. _/\_
 

Johann

May 04, 2018, 12:18:14 PM
...And what is lack of food for the arising of unarisen sloth & drowsiness, or for the growth & increase of sloth & drowsiness once it has arisen? There is the potential for effort, the potential for exertion, the potential for striving. To foster appropriate attention to them: This is lack
 

Johann

May 04, 2018, 12:14:44 PM
...“Und was ist das Fehlen von Nahrung für unaufgekommene Faulheit und Trägheit, oder für das Wachsen und Mehren von Faulheit unf Trägheit, wenn einmal aufgekommen? Da ist das Vermögen für Anstrengung, das Vermögen für Ausübung, das Vermögen für Streben. Dafür passende Aufmerk
 

Sophorn

April 30, 2018, 02:59:48 AM
Sadhu.  :-* :-* :-*

Show 50 latest