* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search/Suche ATI u. ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent/aktuelle Topics

[Juni 24, 2017, 09:41:47 Vormittag]

[Juni 24, 2017, 06:55:19 Vormittag]

[Juni 24, 2017, 06:06:46 Vormittag]

[Juni 24, 2017, 02:48:28 Vormittag]

[Juni 23, 2017, 04:40:55 Nachmittag]

[Juni 23, 2017, 10:31:22 Vormittag]

[Juni 22, 2017, 10:04:49 Vormittag]

[Juni 21, 2017, 04:14:20 Nachmittag]

[Juni 21, 2017, 12:39:35 Nachmittag]

[Juni 21, 2017, 09:47:59 Vormittag]

[Juni 21, 2017, 08:12:01 Vormittag]

[Juni 20, 2017, 06:33:00 Nachmittag]

[Juni 20, 2017, 12:38:40 Nachmittag]

[Juni 20, 2017, 02:43:02 Vormittag]

[Juni 19, 2017, 05:36:01 Vormittag]

[Juni 19, 2017, 01:39:14 Vormittag]

[Juni 18, 2017, 07:13:52 Nachmittag]

[Juni 18, 2017, 05:40:16 Nachmittag]

[Juni 18, 2017, 05:36:31 Nachmittag]

[Juni 18, 2017, 01:06:52 Nachmittag]

[Juni 18, 2017, 12:24:46 Nachmittag]

[Juni 17, 2017, 11:57:40 Vormittag]

[Juni 17, 2017, 11:55:38 Vormittag]

[Juni 16, 2017, 05:47:30 Nachmittag]

[Juni 16, 2017, 04:25:52 Nachmittag]

[Juni 16, 2017, 04:23:09 Nachmittag]

[Juni 15, 2017, 04:50:08 Nachmittag]

[Juni 15, 2017, 04:26:14 Nachmittag]

[Juni 15, 2017, 10:28:30 Vormittag]

[Juni 15, 2017, 09:39:04 Vormittag]

[Juni 14, 2017, 04:00:12 Nachmittag]

[Juni 14, 2017, 02:04:59 Nachmittag]

[Juni 14, 2017, 12:40:56 Nachmittag]

[Juni 14, 2017, 09:42:49 Vormittag]

[Juni 14, 2017, 08:38:06 Vormittag]

[Juni 14, 2017, 07:13:21 Vormittag]

[Juni 14, 2017, 06:41:15 Vormittag]

[Juni 13, 2017, 02:21:33 Nachmittag]

[Juni 12, 2017, 01:57:31 Nachmittag]

[Juni 12, 2017, 01:50:11 Nachmittag]

[Juni 11, 2017, 04:25:07 Nachmittag]

[Juni 11, 2017, 04:05:01 Nachmittag]

[Juni 10, 2017, 01:21:42 Nachmittag]

[Juni 10, 2017, 10:39:05 Vormittag]

[Juni 10, 2017, 09:21:59 Vormittag]

[Juni 10, 2017, 06:29:55 Vormittag]

[Juni 09, 2017, 04:20:28 Nachmittag]

[Juni 09, 2017, 04:10:47 Nachmittag]

[Juni 09, 2017, 04:00:03 Nachmittag]

[Juni 09, 2017, 03:47:28 Nachmittag]

Autor Thema: [sut.an.03] សុត្តន្តបិដក-អង្គុត្តរនិកាយ-តិកនិបាត  (Gelesen 6777 mal)

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.059 ៨. តិកណ្ណសុត្តំ
« Antwort #60 am: Februar 11, 2017, 04:03:29 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


តិកណ្ណសុត្តំ *
តិកណ្ណសូត្រ *

(ព្រាហ្មណ៍ឈ្មោះតិកណ្ណៈ)
*

[៦០] គ្រានោះឯង តិកណ្ណព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ពោល​សេចក្ដីរីករាយ ជាមួយនឹង​ព្រះដ៏មាន​ព្រះភាគ លុះបញ្ចប់​ពាក្យគួររីករាយ និងពាក្យគួរ​រឭកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។  លុះតិកណ្ណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏និយាយសរសើរព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា ពួកព្រាហ្មណ៍ បានវិជ្ជា៣យ៉ាងនេះ ពួក​ព្រាហ្មណ៍​បានវិជ្ជា៣ ដូច្នេះ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជា​ឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺអំពីមាតាផង អំពីបិតាផង កើតអំពីផ្ទៃ ដ៏បរិសុទ្ធស្អាត ដែលបុគ្គលមិនរង្កៀស មិនតិះដៀល ដោយពោលអំពីជាតិបាន ដរាបអំពីជួរជីតា គំរប់ ៧ ជាអ្នករាយមន្ត ចេះចាំ​មន្ត ជាអ្នកដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ មានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់​ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណសាស្រ្ត។  បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។  ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នក​បាន​វិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។  បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តា​សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គ។  ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ប្រុងធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។  តិកណ្ណព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ។  ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិត្តកៈ និង​វិចារៈ មានបីតិ និងសុខ កើតអំពីវិវេក សម្រេចសម្រាន្តនៅ ព្រោះស្ងប់វិតក្កៈ វិចារៈ ក៏ចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិន​មាន​វិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាអ្នកព្រងើយកន្ដើយ មានសតិសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែង​សរសើរបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានកិរិយានៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះ​លះបង់​សុខ​ផង លះបង់ទុក្ខផង អស់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ កាលបើចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណភិក្ខុនោះ រឭក​ឃើញ​នូវ​ខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិ​ខ្លះ ១០០.០០០ជាតិខ្លះ រឭកអស់សំវដ្ដកប្បជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត ក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បាន​មកកើត​ក្នុងភពនេះ ភិក្ខុនោះ រឭកបាននូវខន្ធ ដែលខ្លួននៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការៈ គឺសម្បុរ និងអាហារ ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។  នេះ​ជា​វិជ្ជាទី១ ដែលភិក្ខុនោះបានសម្រេចហើយ អវិជ្ជាក៏បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុមិនមានសេចក្ដីប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មាន​ចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​សត្តានំ ចុតូបបាតញ្ញាណ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត ដែលកំពុងកើត ដឹងច្បាស់នូវពួកសត្វថោកទាប ឧត្តម មាន​សម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ ពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នក​តិះដៀល​ព្រះអរិយៈ​ទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯពួកសត្វទាំងអម្បាលនេះ បាន​ប្រកប​ដោយ​កាយ​សុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់អំពីជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅ​កើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលច្យុត ដែលកើត ក៏ដឹងច្បាស់ នូវពួកសត្វថោកទាប ឧត្ដម មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិ​អាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។  នេះជាវិជ្ជាទី២ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សម​គួរដល់​ភិក្ខុអ្នក​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។  កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈទាំងឡាយ ដឹងច្បាស់តាមពិតថា នេះជា​ហេតុ​នាំ​ឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់នូវសេចក្ដីរលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាក​កាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។  នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បាន​សម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។

ចិត្តរបស់បុគ្គលណា មានសីលមិនខ្ពស់ទាប មានប្រាជ្ញាចាស់ក្លា អ្នកដុតកំដៅកិលេស ជាចិត្តដ៏ស្ទាត់ មានអារម្មណ៍តែមួយ តាំងខ្ជាប់ខ្ជួន (ដោយអារម្មណ៍) ពួកអ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាអ្នកបន្ទោបង់ នូវងងឹត ជាអ្នកប្រាជ្ញបានវិជ្ជា ៣ លះបង់មច្ចុ ជាប្រយោជន៍ដល់ទេវតា និងមនុស្ស លះបង់នូវបាបធម៌ទាំងអស់ បរិបូណ៌ដោយវិជ្ជា ៣ មានកិរិយា នៅដោយសេចក្ដីមិនភាន់ច្រឡំ ចាក់ធ្លុះនូវសច្ចៈ ទាំង៤ ទ្រទ្រង់​នូវសរីរៈ មានក្នុងទីបំផុត ពួកទេវតា និងមនុស្ស តែងនមស្ការព្រះគោតមនោះ។ បុគ្គលណាដឹងនូវបុព្វេនិវាស ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាខីណាសវមុនិ ដល់​នូវការ​អស់​ទៅនៃ​ជាតិដឹង​ហើយ បានសម្រេចសម្រាន្តនៅ ដោយទីបំផុត នៃកិច្ច បានវិជ្ជា៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គលអ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនមែនហៅបុគ្គលដទៃ តាម​ពាក្យដែល​គេធ្លាប់ហៅឡើយ។

ម្នាលព្រាហ្មណ៍ វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។  បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ ដោយឡែក វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន តែ​ថា វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ មិនដល់នូវចំណែក ទី១៦ ៗ ដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។  បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។  សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំ​ព្រះអង្គ​ថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.060 ៩. ជាណុស្សោណិសុត្តំ
« Antwort #61 am: Februar 11, 2017, 04:07:45 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ជាណុស្សោណិសុត្តំ *
ជាណុស្សោណិសូត្រ *

(ព្រាហ្មណ៍ឈ្មោះជាណុស្សោណិ)
*

[៦១] គ្រានោះឯង ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ។ បេ។  លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រឿងបូជាក្ដី មតកភត្ត ដែលឲ្យ​ដោយ​សទ្ធា​ក្ដី អាហារជាសំរាប់ ដែលគប្បីឲ្យ ដល់បុគ្គលដទៃក្ដី ទេយ្យធម៌ គឺវត្ថុក្រៅពីនោះក្ដី របស់បុគ្គលណា បុគ្គលនោះ គួរឲ្យទាន ចំពោះ​ព្រាហ្មណ៍​ទាំងឡាយ អ្នកបានវិជ្ជា៣ដែរឬទេ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍​អ្នកមាន​វិជ្ជា៣ ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មាន​ជាតិល្អ​ទាំងពីរ​ខាង) គឺខាងមាតា និងខាងបិតា កើតអំពីគភ៌ ដ៏បរិសុទ្ធ មិនមានបុគ្គលរង្កៀស មិនមានគេតិះដៀល ដោយ​ពោលអំពីជាតិកំណើតបាន ដរាប​អំពីជួរ នៃជីតា គំរប់៧ ស្វាធ្យាយ ទ្រទ្រង់នូវមន្ត ដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ខុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឈ្មោះ ឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុង​លោកាយត​សាស្រ្ត និងមហាបុរិសលក្ខណៈ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។  ម្នាល​ព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តា​ប្រោស​សំដែង​ធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។  ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត​នឹងសំដែង។ ជានុស្សោណីព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។  ក៏ចូលចតុត្ថជ្ឈាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធ​ស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោន​ចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រឭកឃើញ នូវបុព្វេនិវាសច្រើនប្រការ។  បេ។ នេះជាវិជ្ជាទី១ ដែល​ភិក្ខុ​នោះ បានសំរេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។  កាលបើចិត្ត តាំងខ្ជាប់ បរិសុទ្ធស្អាត ឥតមានកិលេស ប្រាស​ចាក​ឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី សត្តានំ ចុតូបបាតញ្ញាណ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ឃើញពួកសត្វ។ បេ។  នេះ ជាវិជ្ជាទី២ ដែលភិក្ខុ​នោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរ​ដល់ភិក្ខុអ្នក​មិន​មាន​សេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធ​ស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោន​ចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។  ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់​សេចក្ដីរលត់ទុក្ខ។ ដឹងច្បាស់តាមពិតថា ទាំងអស់នេះ ជាអាសវៈ។ បេ។  ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យ​បានដល់​សេចក្ដីរលត់អាសវៈ។  កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាក​ភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលចិត្តរួចស្រឡះហើយ ញាណកើតឡើងថា ចិត្តរួចស្រឡះហើយ ដឹង​ច្បាស់​ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏​កើត​ឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។

បុគ្គលណា បរិបូណ៌ដោយសីល និងវ័ត មានចិត្តបញ្ជូនទៅរកព្រះនិព្វាន មានចិត្តដំកល់មាំ ចិត្តរបស់បុគ្គលណា ស្ទាត់ ប្រសើរឯក ខ្ជាប់​ខ្ជួនប្រពៃ បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ បាន​ដឹង​ច្បាស់​ហើយ សម្រេចសម្រាន្តនៅ ដោយទីបំផុតនៃកិច្ច ជាខីណាសវមុនិ អ្នកបានវិជា្ជ៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គល អ្នក​បាន​វិជ្ជា៣​នោះ ថាជាព្រាហ្មណ៍ មិនហៅបុគ្គលដទៃ តាមពាក្យ ដែលគេធ្លាប់ពោលឡើយ។

ម្នាលព្រាហ្មណ៍ វិជ្ជា៣ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតម​ដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ មិនដល់នូវចំណែក ទី១៦ៗដង នៃវិជ្ជា ៣ ក្នុង​វិន័យ​របស់អរិយៈនេះទេ។  បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។  បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវ​ខ្ញុំព្រះអង្គថា​ជា​ឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.061 ១០. សង្គារវសុត្តំ
« Antwort #62 am: Februar 11, 2017, 04:12:06 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សង្គារវសុត្តំ *
សង្គារវសូត្រ *

(ព្រាហ្មណ៍ឈ្មោះសង្គារវៈ)
*

[៦២] គ្រានោះឯង សង្គារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។  លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ ឈ្មោះថាជាព្រាហ្មណ៍ បូជានូវយញ្ញខ្លួនឯងខ្លះ ប្រើគេឲ្យបូជាខ្លះ បពិត្រព្រះគោតមដ៏ចំរើន ក្នុងដំណើរនោះ ព្រាហ្មណ៍ណា បូជាយញ្ញ ដោយខ្លួនឯងផង ព្រាហ្មណ៍ណា ប្រើគេឲ្យបូជាផង ព្រាហ្មណ៍ទាំងអស់នោះ ឈ្មោះថា ប្រតិបត្តិ នូវសេចក្ដីប្រតិប័ទ ជាហេតុឲ្យកើតបុណ្យ ដែលប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែការបូជានេះ បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបុគ្គលណា ចេញចាកត្រកូលណាក្ដី ចេញចាកផ្ទះណាក្ដី ហើយបួសក្នុងសំណាក់បុគ្គលមិនមានផ្ទះ ក៏ទូន្មានចំពោះខ្លួនមួយៗ រម្ងាប់ចំពោះខ្លួនមួយៗ រំលត់ទុក្ខ ចំពោះខ្លួនមួយៗ បុញ្ញប្បដិបទានេះ ប្រពឹត្តទៅក្នុងសរីរៈតែមួយ រមែងមានដល់បុគ្គលនោះ យ៉ាងនេះ ព្រោះហេតុតែបព្វជ្ជានេះ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគត នឹងត្រឡប់សួរដំណើរនោះ ចំពោះអ្នកវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក មិនមានបុគ្គលដទៃ ប្រសើរជាង ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច ទាំង៤ លែងវិលមកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ពោលយ៉ាងនេះថា នេះជាផ្លូវ នេះជាបដិបទា ក្នុងដំណើរនោះ ដូចតថាគតប្រតិបត្តិ បានធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ទើបប្រកាសប្រាប់ (សត្វដទៃ) ថា អើ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ ចូរប្រតិបត្តិ ធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាខ្លួនឯង សម្រេចសម្រាន្តនៅ យ៉ាងណា អ្នកទាំងឡាយ ចូរប្រតិបត្តិយ៉ាងនោះចុះ។  ព្រះសាស្ដានេះ តែងសំដែងធម៌ផង ពួកជនដទៃ ប្រតិបត្តិតាមបែបនោះផង ដោយប្រការដូច្នេះ។ ការប្រមាណនៃសត្វទាំងឡាយនោះ មានរយដ៏ច្រើនផង មានពាន់ដ៏ច្រើនផង មានសែនដ៏ច្រើនផង ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រព្រឹត្តទៅ ក្នុងសរីរៈតែមួយ ឬប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែ
បព្វជ្ជា ដោយប្រការដូច្នេះ។  បពិត្រព្រះគោតមដ៏ចំរើន កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រពឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែបព្វជ្ជានេះ ដូច្នេះ។  កាលបើព្រាហ្មណ៍និយាយ យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំង២នេះ អ្នកគាប់ចិត្តបដិបទាណា ថាមានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង។  កាលបើព្រះអានន្ទ និយាយយ៉ាងនេះហើយ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បុគ្គលដូចជាព្រះគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើនទាំងនេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។  ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់២ដង ដូច្នេះថា ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬ ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរ យ៉ាងនេះទេ។ ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទាទាំងពីរនេះ អ្នកគាប់ចិត្តបដិបទាណាថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។  សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់២ដង ដូច្នេះថា បុគ្គលដូចជាព្រះសមណគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើននេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។  ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់៣ ដង ដូច្នេះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរទេ។  ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំងពីរនេះ អ្នកកាន់បដិបទាណា ថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់៣ដង ដូច្នេះថា បុគ្គលដូចជាព្រះគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើននេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។  លំដាប់នោះឯង ព្រះដ៏មានព្រះភាគ មានសេចក្ដីត្រិះរិះ ដូច្នេះថា សង្គារវព្រាហ្មណ៍ ត្រូវអានន្ទសួរប្រស្នា ប្រកបដោយហេតុ ដរាប៣ដងហើយ បន្លប់មិនដោះស្រាយបើដូច្នោះ មានតែតថាគតដោះស្រាយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់នឹងសង្គារវព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ ថ្ងៃនេះ អន្តរាកថា (ពាក្យពោលក្នុងចន្លោះ ឬរវាង) ដូចម្ដេចកើតឡើង ដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យ ក្នុងខាងក្នុងរាជបុរី។  បពិត្រព្រះគោតមដ៏ចំរើន ថ្ងៃនេះ ខាងក្នុងរាជបុរី អន្ដរាកថានេះឯង កើតឡើងដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យថាបានឮថា កាលពីដើម ពួកភិក្ខុមានប្រមាណតិច តែភិក្ខុអ្នកមានឧត្ដរិមនុស្សធម៌ សំដែងឥទ្ធិប្បាដិហារ្យបាន មានច្រើន ឥឡូវនេះ ពួកភិក្ខុមានច្រើនមែន តែភិក្ខុអ្នកមានឧត្ដរិមនុស្សធម៌ សំដែងឥទ្ធិប្បាដិហារ្យបាន មានប្រមាណតិចវិញ។  បពិត្រព្រះគោតមដ៏ចំរើន ថ្ងៃនេះ ខាងក្នុងរាជបុរី អន្តរាកថានេះ កើតឡើង ដល់ពួកជន ដែលអង្គុយប្រជុំគា្ន ក្នុងរាជបរិសទ្យ។ ម្នាលព្រាហ្មណ៍ បាដិហារ្យនេះ មាន៣។  បាដិហារ្យ៣ ដូចម្ដេច។ គឺឥទ្ធិប្បាដិហារ្យ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ១។ ម្នាលព្រាហ្មណ៍ ឥទ្ធិប្បាដិហារ្យ តើដូចម្ដេច។  ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់វិញ ក៏បាន ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ ហាក់ដូចជាដើរទៅ ក្នុងអាកាស ក៏បាន ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ហាក់ដូចជាងើបឡើង ឬមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយ ហាក់ដូចជា ដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ហាក់ដូចសត្វស្លាប ក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ ព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។  ម្នាលព្រាហ្មណ៍ នេះហៅថា ឥទ្ធិប្បាដិហារ្យ។ ម្នាលព្រាហ្មណ៍ អាទេសនាបាដិហារ្យ តើដូចម្ដេច។  ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយ (ចិត្ត) តាមនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នក ដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតាហើយ ក៏ទាយបានថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នកដូច្នេះខ្លះ។  បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតា ហើយទាយទេ គ្រាន់តែឮសូរវិតក្ករៈ វិចារៈ របស់បុគ្គល ដែលត្រិះរិះពិចារណា ក៏ទាយបានថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ គំនិត អ្នកដូច្នេះខ្លះ។  បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។  ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ ទាំងមិនបាច់ស្ដាប់សំឡេងពួកមនុស្ស ពួកអមនុស្ស ពួកទេវតា ហើយទាយទេ ទាំងមិនបាច់ស្ដាប់សូរវិតក្កៈ វិចារៈ របស់មនុស្សដែលត្រិះរិះ ដែលពិចារណា ហើយទាយទេ ប៉ុន្តែថា កំណត់ដឹងចិត្ត ដោយចិត្តនៃបុគ្គល ដែលចូលសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកហើយយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ អំពីលំដាប់នៃចិត្តនេះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។  ម្នាលព្រាហ្មណ៍ នេះហៅថា អាទេសនាបាដិហារ្យ។  ម្នាលព្រាហ្មណ៍ ចុះអនុសាសនីបាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ត្រូវត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្ត យ៉ាងនេះឡើយ ចូរលះបង់ នូវអំពើនេះចេញ ចូរឱបក្រសោប នូវអំពើនេះចុះ។ ម្នាលព្រាហ្មណ៍ នេះហៅថា អនុសាសនីបាដិហារ្យ។  ម្នាលព្រាហ្មណ៍ បាដិហារ្យ មាន៣ប្រការនេះឯង។  ម្នាលព្រាហ្មណ៍ បណ្ដាបាដិហារ្យ ទាំង៣នេះ អ្នកគាប់ចិត្តបាដិហារ្យណា ថា ល្អផង ឧត្ដមផង។  បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យទាំងនោះ បាដិហារ្យ ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។  ធ្វើអំណោច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា ធ្វើបាដិហារ្យនោះ បុគ្គលនោះឯង រមែងបានបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ តែងមានដល់បុគ្គលនោះឯង។  បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។  បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយចិត្តតាមនិមិត្តបាន ថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ។  បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។  បពិត្រព្រះគោតមដ៏ចំរើន មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយបាន មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយ គ្រាន់តែឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយត្រូវ មិនបាច់ឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយទេ គ្រាន់តែកំណត់ដឹងចិត្ត ដោយចិត្ត របស់អ្នកបានសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ តាមលំដាប់នៃចិត្តនេះ។  បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា បានធ្វើបាដិហារ្យនោះ បុគ្គលនោះឯង បាននូវបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ រមែងមានដល់បុគ្គលនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។  បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។  បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យ ទាំង៣នេះ ខ្ញុំព្រះអង្គ គាប់ចិត្តបាដិហារ្យនេះ ល្អផង ឧត្ដមផង។  បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ពាក្យដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយនេះ ថាជាសុភាសិត យើងខ្ញុំចាំទុកនូវព្រះគោតមដ៏ចំរើន ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ ព្រោះព្រះគោតមដ៏ចំរើន បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ប្រើអំណាច ឲ្យប្រពឹ្រត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក ព្រោះព្រះគោតមដ៏ចំរើន កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គល អ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ ដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ដ្បិតព្រះគោតមដ៏ចំរើន ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះចុះ។  ម្នាលព្រាហ្មណ៍ វាចាអែបនែប ដែលអ្នកពោលហើយ ប៉ះត្រូវតថាគតដោយពិត មានតែតថាគត នឹងសំដែងដល់អ្នក ម្នាលព្រាហ្មណ៍ ព្រោះតថាគត បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។  ប្រើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក ម្នាលព្រាហ្មណ៍ ព្រោះតថាគត កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គលអ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ បានដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ម្នាលព្រាហ្មណ៍ ព្រោះតថាគត ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។ បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុអង្គណាមួយដទៃទៀត ដែលប្រកបដោយបាដិហារ្យ ទាំង៣ នេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ មានដែលឬ។  ម្នាលព្រាហ្មណ៍ មិនមានត្រឹមមួយរយ មិនមានត្រឹម២រយ មិនមានត្រឹម៣រយ មិនមានត្រឹម៤រយ មិនមានត្រឹមតែ៥រយទេ ដែលពិតនោះ ពួកភិក្ខុ ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ មានច្រើនណាស់។  បពិត្រព្រះគោតមដ៏ចំរើន ចុះឥឡូវនេះ ពួកភិក្ខុទាំងនោះ នៅក្នុងទីណា។  ម្នាលព្រាហ្មណ៍ នៅក្នុងពួកភិក្ខុនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាគេផ្ងា របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់បិទបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះ ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យ៉ាងណា ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណគមន៍ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
Zitat von: transcripted from book

ចប់ ព្រាហ្មណ៍វគ្គ ទី១។
ឧទ្ទាននៃព្រាហ្មណវគ្គនោះគឺ

ពោលអំពីជន ២ លើក អំពីព្រាហ្មណ៍ ១ អំពីបរិព្វាជក ១ អំពីសេចក្ដីរលត់១ អំពីសត្វលោក ដែលជាប់ជំពាក់ ដោយអធម្មរាគៈ ជាដើម ១ អំពីសេចក្ដីប្រាថ្នាដ៏ក្រៃលែង ១ អំពីព្រាហ្មណ៍ ឈ្មោះតិកណ្ណៈ ១ អំពីព្រាហ្មណ៍ឈ្មោះ ជាណុស្សោណី ១ អំពី​ព្រាហ្មណ៍​ឈ្មោះ សង្គារវៈ ១។

សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.062 ១. តិត្ថាយតនាទិសុត្តំ
« Antwort #63 am: Februar 11, 2017, 04:28:28 Nachmittag »
*sgift*
មហាវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


តិត្ថាយតនាទិសុត្តំ *
តិត្ថាយតនាទិសូត្រ *

(លទ្ធិនៃតិរ្ថិយ)
*

[៦៣] ម្នាលភិក្ខុទាំងឡាយ លទ្ធិនៃតិរ្ថិយ មាន៣ យ៉ាងដែលពួកបណ្ឌិតសាកសួររឿយៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្ត​ទៅតាមនូវបរម្បរាចារ្យ ហើយតាំងនៅក្នុងអកិរិយមតិ។  លទ្ធិនៃតិរ្ថិយ ៣យ៉ាង តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែន​ទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ ) ព្រោះហេតុតែអំពើដែលគេបានធ្វើហើយ ក្នុងកាលមុន។  ម្នាលភិក្ខុ​ទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះ ថា បុរសបុគ្គលនេះ ទទួលនូវ​អារម្មណ៍​ណា​មួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលទទួលហើយ ) ព្រោះហេតុតែព្រះឥសូរ
បាន​តាក់តែង​មក ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួល​នូវ​អារម្មណ៍​ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះមិន​មាន​ហេតុ មិនមានបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មាន​ទិដ្ឋិយ៉ាង​នេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែល​បុគ្គល​បានទទួលហើយ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន តថាគតបាន​ចូលទៅ​រកពួក​សមណ​ព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាង​នេះ​ថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬ ជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែល​បុគ្គល​បានទទួលហើយ ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន ពិតមែនឬ។  បើសមណព្រាហ្មណ៍ទាំងនោះ ដែល​តថាគត​សួរយ៉ាងនេះហើយ ក៏ប្ដេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏និយាយទៅនឹងពួកសមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះ​វិញ​ថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹង​ប្រព្រឹត្ត​អទិន្នាទាន ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តអព្រហ្មចារ្យ ព្រោះ​ហេតុតែ​អំពើ​ដែល​ខ្លួនបាន​ធ្វើ​ហើយ ក្នុងកាលមុន នឹងប្រព្រឹត្តមុសាវាទ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តបិសុណាវាចា ព្រោះ​ហេតុតែ​អំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តផរុសវាចា ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹង​ប្រព្រឹត្ត​សម្ជប្បលាបៈ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងជាអ្នកច្រើនដោយអភិជ្ឈា ព្រោះហេតុតែអំពើ ដែលខ្លួន​បានធ្វើហើយ ក្នុងកាលមុន នឹងមានចិត្តព្យាបាទ ព្រោះហេតុតែអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងជាមិច្ឆាទិដ្ឋិ ព្រោះ​ហេតុតែអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន។  ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រាថ្នា ឬសេចក្ដីព្យាយាមថា កិច្ចនេះ គួរធ្វើក្ដី កិច្ច​នេះ មិនគួរធ្វើក្ដី មិនសម្រេចដល់ពួកបុគ្គល ដែលប្រកាន់នូវអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុនថា មានសារៈទេ។  កាល​បើ​កិច្ច ដែលគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនហើយ សមណវាទ ដែលប្រកបដោយហេតុ ចំពោះខ្លួន ក៏មិន​សម្រេច ដល់ពួកបុគ្គល ដែលភាន់ភាំងសតិ និងមិនមានការរក្សាឡើយ។  ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ របស់តថាគត ប្រកប​ដោយ​ហេតុទី១ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណាមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែង​ទទួល​នូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ ) ព្រោះ​ហេតុតែព្រះឥសូរ បានតាក់តែងមក តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះហើយ ពោលយ៉ាងនេះថា ម្នាល​អ្នកដ៏​មាន​អាយុទាំងឡាយ ឮថាអ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជា​ទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែព្រះឥសូរ បាន​តាក់តែង​មកពិតឬ។  បើតថាគត សួរយ៉ាងនេះហើយ សមណព្រាហ្មណ៍ទាំងនោះ ក៏ប្ដេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏ពោល​ទៅនឹងសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះ​ហេតុតែ​ព្រះឥសូរបានតាក់តែងមក។ បេ។  នឹងមានគំនិតយល់ខុស ព្រោះហេតុតែព្រះឥសូរ បានតាក់តែងមក។  សេចក្ដីប្រាថ្នា ឬ​សេចក្ដី​ព្យាយាម​ថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេច ដល់ពួកបុគ្គល ដែលប្រកាន់នូវសេចក្ដីយល់ថា ព្រះឥសូរ អ្នក​តាក់តែង​មក​ថា មានសារៈទេ។ កាលបើកិច្ចគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទ ដែល​ប្រកបដោយ​ហេតុ​ចំពោះ​ខ្លួន ក៏មិនសម្រេចដល់បុគ្គល ដែលភ្លេចសតិ និងមិនមានការរក្សាឡើយ។  ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ របស់តថាគត ប្រកប​ដោយហេតុទី២ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មាន​ទិដ្ឋិយ៉ាងនេះ។ ម្នាល​ភិក្ខុទាំង​ឡាយ បណ្ដាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួល​នូវអារម្មណ៍​ណាមួយ ជាសុខឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ ) ព្រោះ​មិន​មាន​ហេតុ មិនមានបច្ច័យ តថាគត ក៏បានចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលលយ៉ាងនេះថា ម្នាល​អ្នកដ៏មាន​អាយុ​ទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរស​បុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គល​បានទទួលហើយ) ព្រោះមិនមានហេតុ មិនមានបច្ច័យ ពិត​ឬ។  បើតថាគតសួរ យ៉ាងនេះហើយ សមណព្រាហ្មណ៍ទាំងនោះ ប្ដេជ្ញាព្រមថា ព្រះករុណា ព្រះអង្គ តថាគត​ពោលទៅ​នឹង​សមណ​ព្រាហ្មណ៍​ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះមិនមានហេតុ មិនមាន​បច្ច័យ។ បេ។ នឹងគំនិតយល់ខុស ព្រោះមិនមានហេតុ មិនមានបច្ច័យ។  ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រាថ្នា ឬសេចក្ដី​ព្យាយាម​ថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេចដល់ពួកបុគ្គល ដែលប្រកាន់នូវអំពើ ដែលមិនមានហេតុ ថាជាសារៈ​ឡើយ។  កាលបើកិច្ចដែលគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទដែលប្រកបដោយហេតុចំពោះខ្លួន ក៏មិន​សម្រេច ដល់ពួកបុគ្គល ដែលភ្លេចស្មារតីនិងមិនមានការរក្សាឡើយ។  ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ​របស់​តថាគត​ប្រកប​ដោយ​ហេតុទី ៣ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។  ម្នាលភិក្ខុ​ទាំង​ឡាយ លទ្ធិនៃតិរ្ថិយ ទាំង៣ យ៉ាងនេះឯងហើយ ដែលបណ្ឌិតសាកសួររឿយ ៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្ត​តាម​បរម្បរាចារ្យ តាំងនៅដោយអកិរិយមតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងមកហើយនេះ ពួកសមណព្រហ្មណ៍ ជាអ្នក​ប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែល​តថាគត បានសំដែងមកហើយ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់​ខ្ពើម​មិនបាន តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នក​ប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែល​តថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបានធ្វើ​ឲ្យ​​សៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។  ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួក​សមណ​ព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើម​មិន​បាន។  ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅ​ហ្មង​មិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។  ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួក​សមណ​ព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគត​បាន​ពោលដូច្នេះឯង។  ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ ) នូវ​ធាតុ ៦ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ ១។  ម្នាលភិក្ខុទាំងឡាយ ធម៌​ដែល​តថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀល​មិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលដូច្នេះហើយ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះ​អាស្រ័យ​នូវហេតុនេះ។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់​សង្កិន​មិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនោះ តថាគតបានពោលហើយដូច្នេះឯង។ ពាក្យ​ដែល​តថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ ) នូវផស្សាយតនៈ ៦នេះ គឺ ផស្សាយតនៈ គឺចក្ខុ១ ផស្សាយតនៈគឺសោតៈ ១ ផស្សាយតនៈគឺឃានៈ១ ផស្សាយតនៈគឺជិវ្ហា១ ផស្សាយតនៈគឺកាយៈ១ ផស្សាយតនៈ​គឺមនោ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់​សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលហើយដូច្នេះ ពាក្យ​ដែល​តថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុនេះ។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតបានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ​តថាគត បានពោលហើយដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ព្រោះឃើញ នូវរូប​ដោយចក្ខុ ហើយពិចារណានូវរូប ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវរូបដែលជាទីតាំង នៃទោមនស្ស ពិចារណានូវរូប ដែល​ជាទីតាំង នៃឧបេក្ខា ឮសំឡេងដោយត្រចៀក... ហិតក្លិនដោយច្រមុះ... ជញ្ជក់នូវរស ដោយអណ្ដាត... ពាល់ត្រូវនូវផោដ្ធព្វ ដោយ​កាយ... ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ពិចារណា នូវធម្មារម្មណ៍ ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវធម្មារម្មណ៍ ដែលជា​ទីតាំងនៃទោមនស្ស ពិចារណា នូវធម្មារម្មណ៍ដែលជាទីតាំង នៃឧបេក្ខា។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បាន​សំដែង​ហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀល​មិន​បាន ស្អប់ខ្ពើមមិនបាន ពាក្យណាដែលតថាគត បានពោលហើយដូច្នេះ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវ​ហេតុ​នេះឯង។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ សង្កត់​សង្កិន​មិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគតបានពោលហើយ ដូច្នេះឯង។  ពាក្យ​ដែល​តថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។  ម្នាលភិក្ខុទាំងឡាយ ការចុះកាន់គភ៌ ព្រោះអាស្រ័យនូវធាតុ កាល​បើចុះ​កាន់​គភ៌មាន នាមរូបក៏មាន កាលបើនាមរូបជាបច្ច័យមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈជាបច្ច័យមាន ផស្សៈក៏មាន កាល​បើផស្សៈជាបច្ច័យមាន វេទនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹង នូវអារម្មណ៍ (ទាំងនោះ ) ទើបតថាគតបញ្ញត្តថា នេះជា​ទុក្ខ បញ្ញត្តថា នេះជាទុក្ខសមុទ័យ បញ្ញត្តថា នេះជាទុក្ខនិរោធ បញ្ញត្តថា នេះជាទុក្ខនិរោធគាមិនីបដិបទា។  ម្នាលភិក្ខុ​ទាំង​ឡាយ ទុក្ខអរិយសច្ច តើដូចម្ដេច។  គឺជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ អប្បិយេហិសម្បយោគទុក្ខ បិយេហិ វិប្បយោគទុក្ខ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ សង្ខិត្តេន បញ្ចុបាទានក្ខន្ធទុក្ខ ម្នាលភិក្ខុទាំងឡាយ  នេះ​ហៅថា ទុក្ខអរិយសច្ច។  ម្នាលភិក្ខុទាំងឡាយ ទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។  គឺ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្ស​កើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើត​មាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ សេចក្ដីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស តានតឹង ក៏កើតមានព្រម។  សេចក្ដីកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែង​មានយ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។  ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធអរិយសច្ច តើ​ដូចម្ដេច។  សេចក្ដីរលត់សង្ខារ ព្រោះវិនាស រលត់ មិនមានសេសសល់នៃអវិជា្ជ សេចក្ដីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ សេចក្ដី​រលត់​នាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប សេចក្ដីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្ដី​រលត់​វេទនា ព្រោះរលត់ផស្សៈ សេចក្ដីរលត់តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា សេចក្ដីរលត់ភព ព្រោះ​រលត់​ឧបាទាន សេចក្ដីរលត់ជាតិ ព្រោះរលត់ភព សេចក្ដីចាស់ ស្លាប់ រលត់ ព្រោះរលត់ជាតិ សេចក្ដីសោក ខ្សឹកខ្សួល លំបាក​កាយ លំបាកចិត្ត និងការចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ។  សេចក្ដីរលត់ នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម ១ សម្មាសតិ១ សម្មាសមាធិ១។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។  ម្នាលភិក្ខុទាំងឡាយ ធម៌ដែល​តថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀល​មិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគតពោលហើយ ដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះ​អាស្រ័យ​នូវហេតុនុ៎ះ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.063 ២. ភយសុត្តំ
« Antwort #64 am: Februar 11, 2017, 04:34:11 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ភយសុត្តំ *
ភយសូត្រ *

(ភ័យ)
*

[៦៤] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនចេះដឹង រមែងពោលថា អមាតាបុត្តិកភ័យ (ភ័យដែលមាតាមិនបានឃើញបុត្រ បុត្រមិន​បាន​ឃើញមាតា) នេះ មាន៣យ៉ាង។  ភ័យ៣យ៉ាង ដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ សម័យដែលមានកំដៅភ្លើងធំតាំងឡើង។  ម្នាល​ភិក្ខុទាំង​ឡាយ កាលបើកំដៅភ្លើងធំ តាំងឡើងហើយ អ្នកស្រុកក៏ក្ដៅ អ្នកនិគមក៏ក្ដៅ អ្នកនគរក៏ក្ដៅ ដោយភ្លើងនោះ កាលបើ​អ្នក​ស្រុក​ក្ដៅ អ្នកនិគមក្ដៅ អ្នកនគរក្ដៅ មាតាក៏មិនបានឃើញកូន ទាំងកូន ក៏មិនបានឃើញមាតា ក្នុងកាលដែលអគ្គិភ័យ កើតឡើងនោះ។  ម្នាល​ភិក្ខុ​ទាំងឡាយ បុចុជ្ជនអ្នកមិនចេះដឹង តែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី១។  ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យ​ដែល​មហាមេឃតាំងឡើង គឺបង្អុរភ្លៀង ឲ្យធ្លាក់ចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើមហាមេឃ បង្អុរភ្លៀងធ្លាក់ចុះ អន្លង់ទឹកធំ រមែង​កើត​ព្រម កាលបើជំនន់ធំ កើតព្រមហើយ អ្នកស្រុករមែងរសាត់ទៅ អ្នកនិគម រមែងរសាត់ទៅ អ្នកនគរ រមែងរសាត់ទៅ ដោយ​ទឹក​នោះ កាលបើអ្នកស្រុករសាត់ទៅ អ្នកនិគមរសាត់ទៅ អ្នកនគររសាត់ទៅ មាតាក៏មិនបានឃើញកូន ទាំងកូន ក៏មិនបានឃើញមាតា ក្នុង​ពេល​ដែលឧទកភ័យ កើតឡើងនុ៎ះ។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី២។  ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យដែលមាន អដវីសង្កោបភ័យ (គឺសេចក្ដីកម្រើកចោរក្នុង​ដងព្រៃ)[1]នោះ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយានបរទៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើ អដវីសង្កោបភ័យ មានហើយ ពួកអ្នកជនបទ នាំគ្នាឡើងកាន់ចក្កយាន បរទៅ មាតាក៏មិនបានឃើញបុត្រ ទាំងបុត្រ ក៏មិន​បាន​ឃើញមាតា ក្នុងកាលដែល អដវីសង្កោបភ័យ កើតឡើងនោះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង តែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី៣។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលថា អមាតាបុត្តិកភ័យ មាន៣ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោល នូវសមាតាបុត្តិកភ័យ (ភ័យដែលមាតា និងបុត្រនៅឃើញគ្នាបាន) ថាជា អមាតាបុត្តិកភ័យ (ភ័យដែលមាតា និងបុត្រមិនបានឃើញគ្នា) នេះ មាន៣យ៉ាង។ ភ័យ ៣ យ៉ាង តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ សម័យ​ដែលមានកំដៅភ្លើងធំ តាំងឡើង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំដៅភ្លើងធំ តាំងឡើងហើយ អ្នកស្រុកក៏ក្ដៅ អ្នកនិគមក៏ក្ដៅ អ្នកនគរ​ក៏ក្ដៅ ដោយភ្លើងនោះ កាលបើអ្នកស្រុកក្ដៅ អ្នកនិគមក្ដៅ អ្នកនគរក្ដៅ សម័យនោះ ជួនកាលមាតាបានឃើញបុត្រ បុត្រ​ក៏​បាន​ឃើញមាតាខ្លះ។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យនេះ​ថាជា អមាតាបុត្តិកភ័យ ទី១។  ម្នាលភិក្ខុទាំងឡាយ មួយទៀតសម័យដែលមានមហាមេឃបង្អុរភ្លៀង។  ម្នាលភិក្ខុទាំងឡាយ កាល​បើមហាមេឃ បង្អុរ​ភ្លៀង​ហើយ ជំនន់ធំ ក៏កើតឡើង កាលបើជំនន់ទឹកធំ កើតហើយ ពួកអ្នកស្រុក ក៏រសាត់ទៅ អ្នកនិគម ក៏រសាត់ទៅ អ្នកនគរ ក៏រសាត់ទៅ ដោយ​ទឹកនោះ កាលបើអ្នកស្រុករសាត់ទៅ អ្នកនិគមរសាត់ទៅ អ្នកនគរក៏រសាត់ទៅ សម័យនោះ ជួនកាលមាតា ក៏បានឃើញបុត្រ បុត្រក៏បានឃើញមាតាខ្លះ។  ម្នាលភិក្ខុទាំងឡាយ បុចុជ្ជន អ្នកមិនចេះដឹង តែងពោលនូវសមាតាបុត្តិកភ័យ នេះថាជា អមាតាបុត្តិក​ភ័យ ទី២។  ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យដែលមាន អដវីសង្កោបភ័យ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន បរទៅ។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញទៀត កាលបើអដវីសង្កោបភ័យមានហើយ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន បរទៅ សម័យ​នោះ ជួនកាល មាតាបានឃើញបុត្រ បុត្រក៏បានឃើញមាតាខ្លះ។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង តែងពោល​នូវ​សមាតាបុត្តិក​ភ័យនេះ ថាជាអមាតាបុត្តិកភ័យ ទី៣។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យ ៣ យ៉ាង​នេះឯងថា ជាអមាតាបុត្តិកភ័យ។  ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យនេះ មាន៣ យ៉ាង។  អមាតាបុត្តិកភ័យ ៣ យ៉ាង តើ​ដូចម្ដេច។  គឺជរាភ័យ ភ័យព្រោះជរា១ ព្យាធិភ័យ ភ័យព្រោះព្យាធិ១ មរណភ័យ ភ័យព្រោះមរណៈ១។ ម្នាលភិក្ខុទាំងឡាយ មាតា​មិនបាន​ឃើញបុត្រ ដែលកំពុងជរា យ៉ាងនេះថា អាត្មាអញចាស់ សូមកុំឲ្យបុត្រអាត្មាអញចាស់ឡើយ ចំណែកខាងបុត្រ ក៏មិន​បាន​ឃើញ​មាតា ដែលកំពុងចាស់ យ៉ាងនេះថា អាត្មាអញ សូមកុំឲ្យមាតារបស់អញ ចាស់ឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតា​មិនបាន​ឃើញ​បុត្រដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យបុត្ររបស់អាត្មាអញ មានព្យាធិឡើយ ចំណែកខាងបុត្រ មិនបាន​ឃើញមាតា ដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យមាតារបស់អាត្មាអញ មានព្យាធិឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលស្លាប់យ៉ាងនេះថា អាត្មាអញ រមែងស្លាប់ សូមកុំឲ្យបុត្ររបស់អញ ស្លាប់ឡើយ ចំណែក​ខាង​បុត្រ ក៏មិនបានឃើញមាតា ដែលស្លាប់ យ៉ាងនេះថា អាត្មាអញ រមែងតែស្លាប់ សូមកុំឲ្យមាតារបស់អាត្មាអញ ស្លាប់ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ អមាតាបុត្តិកភ័យ មាន៣ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទា រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បី​កន្លង​បង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង។  ម្នាលភិក្ខុទាំងឡាយ មគ្គ តើ​ដូចម្ដេច បដិបទា តើដូចម្ដេច រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ កន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣យ៉ាងនេះបានផង នូវ​អមាតាបុត្តិក​ភ័យ ទាំង៣ នេះបានផង។  មគ្គ ដែលប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ ១។  ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មគ្គ នេះហៅថា បដិបទា ប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីកន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣​យ៉ាង​នេះ​ផង។
 1. ពួកចោរ ដែលនៅក្នុងដងព្រៃ លបចាំប្លន់អ្នកស្រុក (អដ្ឋកថា)។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.064 ៣. វេនាគបុរសុត្តំ
« Antwort #65 am: Februar 11, 2017, 04:43:46 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


វេនាគបុរសុត្តំ *
វេនាគបុរសូត្រ *

(ក្រុងឈ្មោះវេនាគៈ)
*

[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្ដេចទៅ​កាន់ចារិក ក្នុងកោសលជនបទ មួយអន្លើ​ដោយភិក្ខុ​សង្ឃ​ជាច្រើន​អង្គ ទ្រង់​បាន​​ចូល​​ទៅដល់ព្រាហ្មណគ្រាម ឈ្មោះវេនាគបុរី នៃកោសលជនបទ។  ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេនាគបុរី បានឮ​ច្បាស់ នូវដំណឹងនោះហើយ ទើបប្រកាស​សេចក្ដីថា ម្នាលគ្នាយើង ឮថាព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ហើយស្ដេចបាន​មកដល់វេនាគបុរី។ កិត្តិស័ព្ទសរសើរ​ព្រះគោតមដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះ​ដ៏មាន​ព្រះភាគនោះ ទ្រង់ព្រះនាមថា អរហំ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជាចរណសម្បន្នោ ថា សុគតោ ថា លោកវិទូ ថាអនុត្តរោ ថា បុរិសទម្មសារថិ ថា សត្ថាទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះអង្គបានតា្រស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយ​ញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គសំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល និងពីរោះបទខាងចុង ទ្រង់​ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរ ដែលបានឃើញ បានជួប​នឹង​ព្រះអរហន្ដ​ទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។ លំដាប់នោះឯង ព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេនាគបុរី ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ​ក៏ធ្វើ​សេចក្ដី​រីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ​អង្គុយក្នុង​ទីដ៏សមគួរ​ប្រណម្យអញ្ជលី ចំពោះព្រះដ៏​មានព្រះភាគ ពួកខ្លះ ញុំាងនាម និងគោត្រ ឲ្យឮឡើង អង្គុយក្នុងទីសមគួរ ពួកខ្លះ​អង្គុយស្ងៀម ក្នុងទីសមគួរ។  ព្រាហ្មណ៍ ជាវច្ឆគោត្រ អ្នកនៅក្នុងវេនាគបុរី អង្គុយក្នុងទីសមគួរហើយ បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្ដីអស្ចារ្យមិនធ្លាប់កើត ក៏កើតមាន បពិត្រព្រះគោតមដ៏ចំរើន ឥន្រ្ទិយ​របស់​ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ ដោយពិត បពិត្រព្រះគោតមដ៏ចំរើន ប្រៀបដូចជាផ្លែពុទ្រាទុំ ក្នុង​សារទ​កាល បរិសុទ្ធ ផូរផង់ យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាង​នោះ​ដែរ។  បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ប្រៀបដូចជាផ្លែត្មោតទុំ បរិសុទ្ធល្អ ជ្រុះចាកទង យ៉ាងណាមិញ ឥន្រ្ទិយ​របស់ព្រះគោតម​ដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។  បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ដូចដុំមាសជម្ពោនទៈ ដែល​កម្មារបុត្រ អ្នកឈ្លាស ធ្វើបរិកម្មល្អ ទាំងរំលាយល្អហើយដំកល់ទុក លើសំពត់កម្ពល មានពណ៌លឿងទុំ រមែងភ្លឺផង ច្បាស់ផង រុងរឿង​ផង យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។  បពិត្រ​ព្រះគោតម​ដ៏ចំរើន ឧច្ចាសយនៈ និងមហាសយនៈទាំងនោះ មានដោយពិត គឺអាសន្ទិ (អាសនៈ ដែលខ្ពស់ហួសប្រមាណ) ១ បល្លង្ក (គ្រែដែល​មានជើងវិចិត្រ​ដោយរូប​សត្វសាហាវ)១ គោណកៈ (ព្រំដែលមាន​រោមវែងជាង ៤ ធ្នាប់)១ ចិត្តិកា (កម្រាល ដែលគេ​ធ្វើ​ដោយ​រោមសត្វ​វិចិត្រ​ដោយរតនៈ) ១ បដិកា (កម្រាលដែលមានពណ៌ស ធ្វើដោយរោមសត្វ) ១បដលិកា (កម្រាលដែល​ធ្វើដោយ​រោមសត្វជា​ផ្កាចង្កោម)១ តូលិកា (កម្រាលដែលញាត់ដោយសំឡី)១ វិកតិកា (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រ​ដោយរូប​សត្វ មាន​សីហៈ និងខ្លាធំ ជាដើម)១ ឧទ្ធលោមី (កម្រាលដែលធ្វើដោយរោមសត្វមានជាយទាំងពីរខាង) ១ ឯកន្ដលោមី (កម្រាល​ដែលធ្វើ​ដោយ​រោមសត្វ មានជាយតែម្ខាង) ១ កដ្ឋិស្សៈ (កម្រាលដែលធ្វើដោយអំបោះ លាយសូត្រ ដោតក្រងដោយរតនៈ) ១ កោសេយ្យៈ (កម្រាល​ដែលធ្វើដោយសូត្រ ដោតក្រងដោយរតនៈ) ១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១០ នាក់ ឈររាំ​បាន)១ ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) ១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ ១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាល​លើរថ )១ អជិនប្បវេណិ (កម្រាលដែលគេធ្វើដោយស្បែកខ្លាឃ្មុំ ) ១ កាទលិមិគប្បវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើ​ដោយ​ស្បែក​សត្វឈ្មុស)១ សឧត្តរច្ចទៈ (ទីដេក ដែលមានពិតានក្រហម)១ ឧភតោលោហិតកុបធានៈ (ខ្នើយ​មានពណ៌​ក្រហម​ទាំង​ពីរ​ខាង )១  ព្រះគោតមទ្រង់បានតាមសេចក្ដីប្រាថ្នា ទ្រង់បានដោយងាយ ទ្រង់បានដោយមិនលំបាក នូវឧច្ចាសយនៈ និង​មហាសយនៈ មានសភាពយ៉ាងនេះ ដោយពិត។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ឧច្ចាសយនៈ និង​មហាសយនៈ​ទាំង​នោះ​គឺ អាសន្ទិ ១... ឧភតោលោហិតកុបធានៈ ១ ពួកបព្វជិតបានដោយលំបាក ប្រសិនបើបព្វជិតបានហើយ ក៏មិន​គួរប្រើប្រាស់​បាន​ទេ។  ម្នាលព្រហ្មណ៍ ឥឡូវនេះ តថាគតជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និង​មហាសយនៈ ៣ យ៉ាងនេះឯង។  ឧច្ចាសយនៈ និងមហាសយនៈ ៣យ៉ាង តើដូចម្ដេច។  គឺឧច្ចាសយនៈ និងមហាសយនៈជាទិព្វ ១ ឧច្ចាសយនៈ និងមហាសយនៈ ជារបស់ព្រហ្ម១ ឧច្ចាសយនៈ និងមហាសយនៈ ជារបស់អរិយៈ១។  ម្នាលព្រាហ្មណ៍ ឥឡូវនេះ តថាគត បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈ ៣ យ៉ាងនេះឯង។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ឥឡូវព្រះគោតមដ៏ចំរើន បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និង​មហាសយនៈ​ជាទិព្វនោះ តើដូចម្ដេច។  ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគត បានចូលទៅអាស្រ័យ នូវស្រុក ឬនិគម ក្នុងបុព្វណ្ហ​សម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក និងនិគមនោះឯង ដើម្បីបិណ្ឌបាត្រ កាលតថាគត ត្រឡប់​ពីបិណ្ឌបាត្រ​ក្នុងបច្ឆាភត្ត ក៏ចូលទៅកាន់ព្រៃ តថាគតឯង ក៏ប្រមូលយកស្មៅ ឬស្លឹកឈើទាំងនោះ ដែលមានក្នុងព្រៃនោះ ឲ្យនៅ​តែមួយ​កន្លែង ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ តាំងសតិ ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបិតិ និងសុខ ដែលកើត​អំពី​សេចក្ដី​ស្ងប់​ស្ងាត់ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ វិចារ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្តខ្ពស់​ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺ​បឋមជ្ឈាន ក៏សម្រេចសម្រាន្តនៅ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួល​នូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះបានដល់ នូវតតិយជ្ឈាននោះ ទើបសម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវ​សុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាល​មុនផង ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិន​មែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ក៏សម្រេចសម្រាន្តនៅ។ ម្នាលព្រាហ្មណ៍ បើ​តថាគត​នោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កមជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរ មាន​សភាព​យ៉ាងនេះ ទីឈរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ អង្គុយ​មាន​សភាព​យ៉ាង​នេះ ទីអង្គុយជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ សម្រេចនូវសំណឹង មាន​សភាព​យ៉ាងនេះ សំណឹងដ៏ខ្ពស់ និងអង្គុយ ដ៏ប្រសើរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។  ម្នាលព្រាហ្មណ៍  ឥឡូវ​តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា ជាអ្នកបានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជាទិព្វ​នោះ​ឯង។  បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ មានបុគ្គលណាដទៃ អាច​នឹងបាន​តាម​សេចក្ដី​ប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវទីដេកដ៏ខ្ពស់និងទីអង្គុយដ៏ប្រសើរ ជាទិព្វ មានសភាពយ៉ាងនេះបានឡើយ លើកលែង​តែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ឥឡូវព្រះគោតមដ៏ចំរើន ទ្រង់បានតាមសេចក្ដីប្រាថ្នា បាន​ដោយ​ងាយ បានដោយមិនលំបាក នូវទីដេកដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្មនោះ តើដូចម្ដេច។  ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគត ចូលទៅអាស្រ័យស្រុក ឬនិគមណា តថាគតស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ​ចូលទៅ​កាន់​ស្រុក និងនិគមនោះឯង ដើម្បីបិណ្ឌបាត កាលតថាគតនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយចូលទៅក្នុងដងព្រៃ តថាគតនោះ បាន​ប្រមូលនូវស្មៅ ឬស្លឹកឈើទាំងនោះ ដែលមានក្នុងដងព្រៃនោះ ឲ្យដំកល់នៅមួយកន្លែង ហើយអង្គុយពែនភ្នែន ដំកល់​កាយ​ឲ្យត្រង់ ប្រុងសតិ ឲ្យមានមុខឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ មានចិត្តប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និង​ទិសទី៤  ក៏ដូចគ្នាផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់​នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុង​ទីទាំង​ពួង មានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិស​ទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្ត​ទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយ​អាការ​ទាំងពួង ក្នុងទីទាំងពួង។  ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមយ៉ាងនេះ ជាទីចង្រ្កមដ៏ប្រសើរ រមែងមានដល់តថាគត ក្នុងសម័យ​នោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរយ៉ាងនេះ... អង្គុយ... សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់​ព្រហ្ម​នោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។  ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បាន​ដោយ​មិនលំបាក នូវសំណឹងដ៏ខ្ពស់ និងអង្គុយទីដ៏ប្រសើរ ជារបស់ព្រហ្មនេះឯង។  បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចំឡែកណាស់ តើមានបុគ្គលដទៃឯណា នឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹង​ដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្ម មានសភាពយ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។  បពិត្រ​ព្រះគោតម​ដ៏ចំរើន ឥឡូវ ព្រះគោតមដ៏ចំរើន បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទី​អង្គុយ​ដ៏ប្រសើរ ជារបស់អរិយៈដូចម្ដេច។ ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគតនោះ ចូលទៅអាស្រ័យ នូវស្រុក ឬនិគមណា តថាគត​នោះ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត កាល​តថាគត​នោះ ត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ចូលទៅកាន់ដងព្រៃ តថាគតនោះ ប្រមូលនូវស្មៅ ឬស្លឹកឈើទាំងនោះ ក្នុងដង​ព្រៃនោះ ឲ្យតាំងនៅក្នុងទី១ ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ ប្រុងស្មារតី ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ដឹង​យ៉ាង​នេះ​ថា រាគៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជា​សភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ ទោសៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិល​ឫសគល់​អស់​ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅ មោហៈ តថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជា​សភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ។  ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កម​ជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះឈរ មានសភាពយ៉ាងនេះ... អង្គុយ... សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគតក្នុងសម័យនោះ។ ម្នាល​ព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយ​ដ៏ប្រសើរ​ជា​របស់​អរិយៈនេះឯង។  បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ តើមានបុគ្គលដទៃឯណា នឹង​បាន​តាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈ មាន​សភាព​យ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។  បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់ ដែលគេផ្កាប់ ឬបើករបស់ ដែលគេបិទបាំង ពុំនោះ ក៏ដូច​គេប្រាប់ផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ឲ្យបុគ្គល​អ្នកមានចក្ខុ​ឃើញនូវរូប​ទាំងឡាយ​បាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។  យើងខ្ញុំព្រះអង្គនេះ សូមដល់​នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.065 ៤. សរភសុត្តំ
« Antwort #66 am: Februar 11, 2017, 04:49:41 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សរភសុត្តំ *
សរភសូត្រ *

(បរិព្វាជកឈ្មោះសរភៈ)
*

[៦៦] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។  សម័យនោះឯង សរភបរិព្វាជក (បួសក្នុង​ព្រះពុទ្ធសាសនា) ទើបតែនឹង (សឹក) ចាកធម្មវិន័យនេះ បរិព្វាជកនោះ ដ៏ពោលពាក្យយ៉ាងនេះ ក្នុងបរិសទ្យ ក្នុងរាជគ្រឹះថា ធម៌របស់​ពួកសមណ​សក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ នូវធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើប​អាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ។  លំដាប់នោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូល​ទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។  ភិក្ខុទាំងនោះ បានស្ដាប់នូវវាចា ដែលសរភបរិព្វាជក ពោលក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាង​នេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ ដឹងច្បាស់នូវធម៌ របស់​សមណ​សក្យបុត្តិយ៍​ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនេះ។  លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រេចទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាល​ត្រឡប់​ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។  លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សរភ​បរិព្វាជក ទើបនឹងសឹកចាកធម្មវិន័យនេះ គាត់ក៏ពោលនូវពាក្យ ក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាងនេះថា ធម៌របស់​ពួកសមណ​សក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ ធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹក​ចាក​ធម្មវិន័យនោះ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរ​ឆ្នេរស្ទឹង​ឈ្មោះ សប្បិនី ដោយសេចក្ដីអនុគ្រោះ។  ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។  លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ​ចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងឈ្មោះសប្បិនី លុះចូល​ទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។  លុះព្រះដ៏មានព្រះភាគ គង់ហើយ បានត្រាស់​ទៅនឹង​សរភ​បរិព្វាជក ដូច្នេះថា ម្នាលសរភៈ ឮថា អ្នកនិយាយយ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អាត្មាអញ បានដឹងច្បាស់ហើយ លុះ​អាត្មា​អញ បានដឹងច្បាស់ធម៌ របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ ពិតមែនឬ។  កាល​​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ  សរភបរិព្វាជក ក៏នៅស្ងៀម។  ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ទៅនឹង​សរភ​បរិព្វាជក អស់វារ ២ ដងថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបានដឹងហើយ ប្រសិន​បើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគតនឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ តថាគតនឹងអនុមោទនា។  សរភ​បរិព្វាជក​ក៏ស្ងៀម អស់វារៈ ២ ដង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៅនឹងសរភបរិព្វាជកអស់វារៈ៣ ដងទៀតថា ម្នាលសរភៈ ធម៌​របស់​ពួកសមណសក្យបុត្តិយ៍ មានតែតថាគត ទើបឲ្យប្រាកដបានថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើល ថាដូចម្ដេច ធម៌របស់​ពួកសមណ​សក្យបុត្តិយ៍ ដែលអ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគត នឹងបំពេញឲ្យ តែបើ​គ្រប់គ្រាន់​ដល់អ្នក​ហើយ តថាគតនឹងអនុមោទនា។  សរភបរិព្វាជក ក៏ស្ងៀមអស់វារៈ៣ដង។ លំដាប់នោះ បរិព្វាជកទាំងនោះ បាននិយាយ​ទៅនឹង​សរភបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសរភៈ អ្នកគប្បីសូមនូវវត្ថុណា ចំពោះព្រះសមណគោតម ឯព្រះ​សមណ​គោតម​ទ្រង់បវារណា​វត្ថុនោះឯងដល់អ្នក ម្នាលអាវុសោសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបាន​ដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ ព្រះសមណគោតម នឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ ព្រះសមណ​គោតម នឹងទទួលអនុមោទនា។  កាលបរិព្វាជកទាំងនោះនិយាយយ៉ាងនេះហើយ សរភបរិព្វាជក ក៏នៅស្ងៀម មានមុខសំយុងចុះ មាន​កឱនចុះ មានមុខជ្រប់ចុះ ស្រពោនមុខ រកនិយាយតបត មកវិញមិនរួចឡើយ ក៏អង្គុយទៅ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​ថា សរភបរិព្វាជក នៅស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន មិននិយាយតបហើយ ក៏ទ្រង់​ត្រាស់ទៅនឹងបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ បុគ្គលណា ពោលចំពោះតថាគត យ៉ាងនេះថា ធម៌ទាំងនេះ ដែល​ព្រះអង្គជាសម្មាសម្ពុទ្ធ គ្រាន់តែប្ដេជ្ញា មិនទាន់បានត្រាស់ដឹងទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះ​បុគ្គលនោះ ក្នុងពាក្យដែលតថាគត បានសំដែងហើយនោះ បុគ្គលនោះឯង កាលបើត្រូវតថាគត សាកសួរ ដេញដោល ឈ្លេច​ឈ្លីមែន​ទែន ក៏ឥតមានហេតុ ឥតមានឱកាល គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃ ដោយ​ពាក្យ​ដទៃ ឬនាំពាក្យពីខាងក្រៅចេញ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង ១ មានសភាពស្ងៀម មាន​មុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច នឹងអង្គុយនៅ១ ដូចជាសរភបរិព្វាជក។  ម្នាល​បរិព្វាជកទាំងឡាយ បុគ្គលណា គប្បីពោល ចំពោះតថាគត យ៉ាងនេះថា អាសវៈទាំងនេះ ដែលព្រះអង្គ ជាខីណាសវៈ គ្រាន់​តែប្ដេជ្ញា មិនទាន់បានអស់រលីងទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះបុគ្គលនោះ ក្នុងពាក្យដែលតថាគត សំដែងហើយនោះ បុគ្គលនោះឯង កាលបើត្រូវតថាគតសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ក៏ឥតមានហេតុ ឥតមានឱកាស គួរ​នឹង​ឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃដោយពាក្យដទៃ ឬនាំពាក្យខាងក្រៅចេញ ១ បញ្ចេញ​នូវ​សេចក្ដី​ក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង ១ មានសភាពស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច និងអង្គុយនៅ១ ដូចជាសរភបរិព្វាជក។  ម្នាលបរិព្វាជកទាំងឡាយ បុគ្គលណា គប្បីពោល ចំពោះ​តថាគត យ៉ាងនេះថា ធម៌ គឺសច្ចៈ ៤ ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់មគ្គ និងផលណា ធម៌នោះ មិនប្រព្រឹត្ត​ទៅ ដើម្បីឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃ ដល់បុគ្គលអ្នកធ្វើ ដើម្បីមគ្គផលនោះទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេច​ឈ្លីមែន​ទែន ចំពោះបុគ្គលនោះ ក្នុងធម៌ដែលតថាគតសំដែងហើយ បុគ្គលនោះឯង កាលបើត្រូវតថាគតសាកសួរ ដេញដោល ឈ្លេចឈ្លី​មែន​ទែន ក៏ឥតមានហេតុ ឥតមានឱកាស គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃ ដោយពាក្យដទៃ ឬនាំ​ពាក្យខាងក្រៅចេញ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង១មានសភាពស្ងៀម មាន​មុខ​សំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច និងអង្គុយនៅ ១ ដូចជាសរភបរិព្វាជក។  លំដាប់​នោះ ព្រះមានព្រះភាគ បន្លឺនូវសីហនាទ អស់វារៈ ៣ដង ក្នុងបរិព្វាជការាម ជិតឆ្នេរស្ទឹងសប្បិនី ហើយហោះទៅកាន់វេហាស៍។  កាល​ដែលព្រះ​ដ៏មានព្រះភាគ ទ្រង់និមន្តមិនយូរប៉ុន្មាន បរិព្វាជកទាំងនោះ ក៏និយាយចាក់ដោត ទៅនឹងសរភបរិព្វាជក ដោយជន្លួញ គឺសំដី ដោយ​ជុំវិញថា ម្នាលអាវុសោ សរភៈ ប្រៀបដូចជាចចកចាស់ ក្នុងព្រៃធំ គិតថា អញនឹងបន្លឺ នូវសីហនាទ ហើយក៏បន្លឺនូវសំឡេង ជា​សំឡេង​ចចកដដែល បន្លឺនូវសំឡេង ក៏នៅជាសំឡេងស្អាដដែល យ៉ាងណាមិញ ម្នាលអាវុសា សរភៈ អ្នកវៀរ​ចាកព្រះសមណ​គោតម​ចេញ គិតថា អញនឹងបន្លឺ នូវសីហនាទ ហើយក៏បន្លឺដូចជាសំឡេងរបស់ចចក ដែលបន្លឺនូវសំឡេង ក៏នៅជាសំឡេងស្អាដដែល យ៉ាង​នោះ​ដែរ។  ម្នាលអាវុសោ សរភៈ ប្រៀបដូចជាមាន់ញី គិតថា អញនឹងរងាវ ឲ្យដូចជាមាន់ឈ្មោល ហើយក៏រងាវ​ជាសំឡេង​មាន់ញី​ដដែល យ៉ាងណាមិញ ម្នាលអាវុសោសរភៈ អ្នកវៀរចាកព្រះសមណគោតមចេញ គិតថា អញនឹងរងាវ ឲ្យដូចជាមាន់ឈ្មោល ហើយ​រងាវជា​សំឡេង​មាន់ញីដដែល យ៉ាងនោះដែរ។  ម្នាលអាវុសោសរភៈ ប្រៀបដូចគោបា សំគាល់នូវសំឡេង ដែលខ្លួន​គប្បីបន្លឺ​ឡើងដ៏​ខ្លាំង ក្នុងរោងគោ ដែលមិនមានគោបា យ៉ាងណាមិញ ម្នាលអាវុសោសរភៈ អ្នកវៀរចាកព្រះសមណគោតមចេញហើយ សំគាល់​នូវ​សំឡេង ដែលខ្លួនគប្បីបន្លឺឡើងខ្លាំង ក៏យ៉ាងនោះដែរ។  លំដាប់នោះបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត ចំពោះសរភបរិព្វាជក ដោយ​ជន្លួញ គឺ ពាក្យដោយជុំវិញ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.066 ៥. កេសមុត្តិសុត្តំ
« Antwort #67 am: Februar 11, 2017, 07:08:01 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


កេសមុត្តិសុត្តំ *
កេសបុត្តិសូត្រ *

(និគមឈ្មោះកេសបុត្តិ / កេសមុត្តិ)
*

[៦៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ក៏បានទៅ​ដល់​និគម​ឈ្មោះ កេសបុត្រ របស់ពួកក្សត្រិយ៍ឈ្មោះ កាលាមៈ។  ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បានឮដំណឹងហើយ ប្រកាស​ប្រាប់គ្នាថា ម្នាលគ្នាយើងដ៏ចំរើន បានឮថា ព្រះសមណគោតមជាសក្យបុត្រ ចេញពីសក្យត្រកូល បួសហើយ បានមក​ដល់​កេសបុត្ត​និគម កិត្តិស័ព្ទសរសើរព្រះគោតមដ៏ចំរើននោះឯង ពីរោះ ល្បីខ្ចរខ្ចាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ជា​ព្រះអរហន្ត ទ្រង់ត្រាស់ដឹងនូវធម៌ទាំងពួង ដោយព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប​ច្បាស់​នូវ​លោក ទ្រង់ប្រសើរជាងសត្វលោក ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាស្ដាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់​ត្រាស់​ដឹង នូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្ដម ដោយ​ព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងពួកសមណព្រាហ្មណ៍ និងមនុស្ស​ជា​សម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ព្រះអង្គ ទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រះ​អង្គ ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បាន​ជួប​នឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។  លំដាប់នោះ ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បាន​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើ​សេចក្ដីរីករាយ ជាមួយព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួក​ខ្លះ ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាសនាម និងគោត្ត អង្គុយក្នុងទីសមគួរ ពួកខ្លះ អង្គុយ​ស្ងៀម ក្នុងទីសមគួរ។  លុះពួកកាលាមក្សត្រ ក្នុងកេសបុត្តនិគម អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍មួយពួក មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សំដែងប្រកាស នូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់នូវវាទៈរបស់បុគ្គលដទៃ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត  មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ ក៏សំដែងប្រកាស នូវវាទៈ​របស់​ខ្លួន​ឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់ នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មាន​សេចក្ដី​ងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក។  ម្នាល​កាលាមក្យត្រិយ៍ គួរអ្នកទាំងឡាយ ងឿងឆ្ងល់ដែរ គួរសង្ស័យដែរ ព្រោះការងឿងឆ្ងល់ និងការសង្ស័យ កើត​ឡើង​ដល់អ្នក​ទាំង​ឡាយ ក្នុងទីនេះហើយ។  ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់​តាមពាក្យ​បរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់​ដោយកាត់​ដំរួយ​ផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់​ដោយ​យល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណា​បើអ្នក​ទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ អ្នកប្រាជ្ញតិះដៀល ធម៌ទាំង​នេះ បុគ្គល បានសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាល​កាលាមក្សត្រិយ៍​ទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយ ត្រូវលះបង់ចោលចេញ។  ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ នូវហេតុ​នោះ ដូចម្ដេច លោភៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បិមិនជាប្រយោជន៍ទេ។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។  ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកល្មោភ ត្រូវសេចក្ដីលោភគ្របសង្កត់ មាន​ចិត្ត​ត្រូវសេចក្ដីលោភរួបរឹត រមែងសម្លាប់នូវសត្វមានជីវិតខ្លះ កាន់យកនូវទ្រព្យ ដែលបុគ្គលដទៃមិនបានឲ្យខ្លះ គប់រក​នូវភរិយា​អ្នក​ដទៃខ្លះ និយាយកុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ​អស់កាល​ដ៏​អង្វែង ដល់បុគ្គលនោះឬទេ។  បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។  ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ទោសៈ កាលកើតឡើង ក៏កើតឡើង ក្នុងសន្ដាននៃបុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បីមិនជាប្រយោជន៍ទេ។  បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិន​ជាប្រយោជន៍ទេ។  ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្ត​ត្រូវទោសៈ​រួបរឹត រមែងសម្លាប់នូវសត្វមានជីវិតខ្លះ រមែងកាន់យកទ្រព្យ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយ​កុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដី​ទុក្ខអស់​កាល​ជា​អង្វែង ដល់បុគ្គលនោះឬទេ។  បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។  ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច មោហៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន នៃបុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បីមិនជាប្រយោជន៍ទេ។  បពិត្រព្រះអង្គដ៏ចំរើន ដើម្បី​មិនជាប្រយោជន៍ទេ។  ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងសម្លាប់សត្វមានជីវិតខ្លះ កាន់យកទ្រព្យ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ បបួលបុគ្គលដទៃ ដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ អស់កាលជាអង្វែង ដល់បុគ្គល​នោះ​ឬទេ។  បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះជាកុសល ឬជា​អកុសល។  ជាអកុសល ព្រះអង្គ។  ជាធម៌ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។  ជាធម៌ប្រកបដោយទោស ព្រះអង្គ។  ជាធម៌​ដែលអ្នកប្រាជ្ញតិះដៀល ឬអ្នកប្រាជ្ញសរសើរ។  ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ព្រះអង្គ។  ធម៌ទាំងនេះ ដែល​បុគ្គល​សមាទាន​ពេញលេញ​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ឬ មិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនុ៎ះ ដូចម្ដេច​ទៅ​វិញ។  បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន បរិបូណ៌ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះ ដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគតបានសំដែង នូវហេតុនោះ ដូច្នេះហើយថា ម្នាល​កាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថាសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់​ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកដឹង ដោយខ្លួនឯងថា ធម៌ទាំងនេះ ជា​អកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ពេញលេញ​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកត្រូវលះបង់​ចោល​ចេញ ពាក្យណា ដែលតថាគតសំដែងហើយ ពាក្យនោះ តថាគតពោលហើយ ព្រោះអាស្រ័យ នូវហេតុនេះ ដោយ​ប្រការ​ដូច្នេះ។ ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់​ដោយ​បានឮថា​ដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវ​អាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថាសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកដឹង ដោយខ្លួនឯងថា ធម៌ទាំង​នេះ ជាកុសល ធម៌ទាំងនេះ មិនមានទោស ធម៌ទាំងនេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងនេះ ដែលបុគ្គល​សមាទាន​ពេញលេញ​ហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ម្នាលកាលាមក្សត្រិយ៍ ក្នុងកាលនោះ អ្នកទាំងឡាយ ចូរដល់នូវធម៌ទាំងនោះ ហើយ​នៅ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អលោភៈ កាលកើតឡើង ក៏កើតក្នុងសន្ដាន របស់បុរស ដើម្បីជា​ប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ ដើម្បីជាប្រយោជន៍ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកមិនល្មោភ មិនត្រូវ​សេចក្ដីលោភគ្របសង្កត់ មានចិត្តមិនត្រូវសេចក្ដីលោភរួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រក​ភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិនបាន​ដឹកនាំអ្នកដទៃ ដើម្បីហេតុនោះ តើហេតុនេះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ អស់កាលជាអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់​ហេតុ​នោះ ដូចម្ដេច អទោសៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជា​ប្រយោជន៍ ឬដើម្បីមិនជាប្រយោជន៍ទេ។  ដើម្បីជាប្រយោជន៍ ព្រះអង្គ។  ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នក​មិន​ប្រទូស្ត មិនត្រូវទោសៈគ្របសង្កត់ មានចិត្ត​មិន​ត្រូវទោសៈ​រួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រក​ភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិន​បានដឹក​នាំបុគ្គលដទៃ ដើម្បីហេតុនោះ តើហេតុនេះ ប្រព្រឹត្តទៅ ដើម្បី​ជា​ប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលជាអង្វែង ដល់បុគ្គល​នោះដែរឬ។  យ៉ាងហ្នឹងហើយ ព្រះអង្គ។  ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់​ហេតុនោះ ដូចម្ដេច អមោហៈ កាលកើតឡើង ក៏កើត​ឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬដើម្បីមិនជាប្រយោជន៍ទេ។  ដើម្បីជាប្រយោជន៍ ព្រះអង្គ។  ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកមិនវង្វេង មិនត្រូវមោហៈគ្របសង្កត់ មានចិត្តមិនត្រូវមោហៈរួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រកភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិនដឹកនាំបុគ្គលដទៃ ដើម្បីហេតុនោះ តើហេតុនេះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។  ម្នាលកាលាមក្សត្រិយ៍ អ្នក​សំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះ ជាកុសល ឬអកុសល។  ជាកុសល ព្រះអង្គ។ ប្រកបដោយទោស ឬមិន​ប្រកប​ដោយ​ទោស​ទេ។  មិនប្រកបដោយទោសទេ ព្រះអង្គ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬ អ្នកប្រាជ្ញសរសើរ។ ជាធម៌​ដែល​អ្នកប្រាជ្ញ​សរសើរ​ព្រះអង្គ។ ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ឬមិនប្រព្រឹត្តទៅទេ ឬក៏ក្នុង​ដំណើរ​នុ៎ះ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគត បានសំដែងនូវហេតុនោះ ដូច្នេះហើយថា ម្នាល​កាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា អ្នកកុំប្រកាន់តាមពាក្យបរម្បរា អ្នកកុំប្រកាន់ ដោយ​បានឮថា​ដូច្នេះ កុំប្រកាន់ដោយអាងក្បួងតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាម​អាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់​ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើដឹងដោយខ្លួនឯងថា ធម៌នេះ ជាកុសល ធម៌នេះ មិនប្រកបដោយទោស ធម៌នេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌នេះ ដែលបុគ្គលសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ម្នាលកាលាមក្សត្រិយ៍ ក្នុងកាលនោះ អ្នកទាំងឡាយ ចូរដល់នូវធម៌ទាំងនោះ ហើយនៅ ហេតុ​នោះ តថាគតបានពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាល​កាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានអភិជ្ឈា មិនមានព្យាបាទ មិនវង្វេង មានសម្បជញ្ញៈ មានសតិយ៉ាងនេះឯង មានចិត្ត​ប្រកប​ដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិស​តូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង មានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មាន​ចិត្តប្រកប​ដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិស​ទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង។  ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមាន​ចិត្តចងពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តស្អាត យ៉ាងនេះហើយ ជាអ្នក​បាននូវអានិសង្ស ៤ យ៉ាង ក្នុងបច្ចុប្បន្ន បើបរលោកមាន ផល និងវិបាក នៃអំពើទាំងឡាយ ដែលបុគ្គលធ្វើល្អ និងអាក្រក់ក៏មាន លុះ​អាត្មាអញ ទំលាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនោះ ជាឋានៈ នេះជាអានិសង្ស ទី១ ដែលអរិយសាវកនោះ បានហើយ។  បើបរលោកមិនមាន ផលនិងវិបាក នៃអំពើដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ ក៏មិនមាន អាត្មាអញ​រក្សានូវខ្លួន ឲ្យជាបុគ្គលមិនមានពៀរ មិនមានព្យាបាទ មិនមានទុក្ខ មានតែសេចក្ដីសុខ ក្នុងបច្ចុប្បន្ននេះឯង នេះជា​អានិសង្ស ទី ២ ដែលអរិយសាវកនោះបានហើយ។  បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា បានធ្វើហើយ អញមិន​ដែលគិត​នូវអំពើ​អាក្រក់ របស់បុគ្គលណាមួយ សេចក្ដីទុក្ខ នឹងពាល់ត្រូវនូវអាត្មាអញ ដែលមិនបានធ្វើ នូវអំពើអាក្រក់អំពីទីណាបាន នេះ​ជា​អានិសង្ស ទី៣ ដែលអរិយសាវកនោះ បានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា មិនបានធ្វើ អាត្មាអញ នឹង​ពិចារណា​ឃើញច្បាស់ នូវខ្លួនដ៏បរិសុទ្ធ ដោយហេតុទាំងពីរ ក្នុងលោកនេះ នេះជាអានិសង្ស ទី៤ ដែលអរិយសាវកនោះ បានហើយ។  ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានចិត្តប្រកបដោយពៀរ យ៉ាងនេះ មិនមានចិត្តព្យាបាទ យ៉ាងនេះ មិនមាន​ចិត្ត​សៅហ្មង យ៉ាងនេះ មានចិត្តបរិសុទ្ធ យ៉ាងនេះ នេះជាអានិសង្ស ៤យ៉ាង ដែលអរិយសាវកនោះ បានក្នុងបច្ចុប្បន្ន ។  បពិត្រ​ព្រះដ៏មាន​ព្រះភាគ ហេតុនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកនោះឯង មិនមាន​ចិត្ត​ប្រកប​ដោយពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ  មានចិត្តបរិសុទ្ធយ៉ាងនេះ ទើប​អរិយសាវក​នោះ បាននូវអានិសង្ស៤យ៉ាង ក្នុងបច្ចុប្បន្ន បើបរលោកមាន ផលនិងវិបាកនៃអំពើ ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ក៏មាន លុះ​អាត្មាអញ ទំលាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនោះ ជាឋានៈ នេះជាអានិសង្ស ទី១ ដែលអរិយសាវកនោះ បានហើយ។  បើបរលោកមិនមាន ផលនិងវិបាកនៃអំពើដែលបុគ្គលធ្វើល្អ និងអាក្រក់ក៏មិន អាត្មាអញ នឹងរក្សាខ្លួន ឲ្យជាបុគ្គលមិនមានពៀរ មិនមានព្យាបាទ មិនមានទុក្ខ មានតែសេចក្ដីសុខ ក្នុងបច្ចុប្បន្ននេះឯង នេះ ជាអានិសង្ស ទី២  ដែលអរិយសាវកនោះ បានហើយ។  បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថាបានធ្វើ អាត្មាអញ មិនដែលគិត នូវអំពើអាក្រក់ របស់បុគ្គលណាមួយឡើយ សេចក្ដីទុក្ខ នឹងពាល់ត្រូវ នូវអាត្មាអញ ដែលមិនធ្វើអំពើអាក្រក់អំពីទីណាបាន នេះជាអានិសង្ស ទី៣ ដែលអរិសាវកនោះ បានហើយ។  បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា មិនបានធ្វើ អាត្មាអញ នឹងពិចារណាឃើញច្បាស់ នូវខ្លួនដ៏បរិសុទ្ធ ដោយហេតុ ទាំង២ ក្នុងលោកនេះ  នេះជាអានិសង្ស ទី៤ ដែលអរិយសាវកនោះ បានហើយ។  បពិត្រព្រអង្គដ៏ចំរើន អរិយសាវកនោះឯង មិនមានចិត្តប្រកបដោយពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មាន​ចិត្ត​បរិសុទ្ធ​យ៉ាងនេះ នេះ ជាអានិសង្ស៤យ៉ាង ដែលអរិយសាវកនោះ បានក្នុងបច្ចុប្បន្ន។  បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់។  បេ។  បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ថាជាទីពឹង បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំង​អំពី​ថ្ងៃនេះ​ជាដើមតទៅ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.067 ៦. សាឡ្ហសុត្តំ
« Antwort #68 am: Februar 11, 2017, 07:15:57 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


សាឡ្ហសុត្តំ *
សាឡ្ហសូត្រ *

(ចៅរបស់មិគារសេដ្ឋី ឈ្មោះសាឡ្ហៈ)
*

[៦៨] សម័យមួយ ព្រះនន្ទកៈ ដ៏មានអាយុ គង់ក្នុងប្រាសាទ​របស់មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី។  គ្រានោះ សាឡ្ហៈ ជាចៅរបស់មិគារ​សេដ្ឋីនិងរោហនៈ ជាចៅរបស់បេខុណិយសេដ្ឋី នាំគ្នាចូលទៅរក​ព្រះនន្ទកៈដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំព្រះនន្ទកៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។  លុះសាឡ្ហៈ ជាចៅរបស់មិគារសេដ្ឋី អង្គុយនៅក្នុងទីសមគួរ ព្រះនន្ទកៈ​ដ៏មានអាយុ បានពោលដូច្នេះថា ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូលមក អ្នកទាំងឡាយ កុំប្រកាន់​ដោយ​ការឮ​តៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់​ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថា សមនឹង​សេចក្ដី​យល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើងឡើយ ម្នាល​សាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសល ធម៌ទាំងអម្បាលនេះ ប្រកប​ដោយ​ទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងអម្បាលនេះ ដែលបុគ្គលបានសមាទាន ឲ្យពេញលេញហើយ តែង​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ ត្រូវលះចោល​ចេញ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះដូចម្ដេច លោភៈមានដែរឬ។  សាឡ្ហៈ និងរោហនៈឆ្លើយថា មាន​ដែរ​លោក​ម្ចាស់។  មា្នលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា លោភៈ ជាអភិជ្ឈា។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកល្មោភច្រើន ដោយ​អភិជ្ឈានេះ រមែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយា​របស់អ្នក​ដទៃខ្លះ ពោល​ពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្តីទុក្ខ អស់កាល​ជា​យូរ​អង្វែង ដល់បុគ្គលនោះមែនឬ។  មែន លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ទោសៈ​មាន​ដែរឬ។  មានដែរ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា ទោសៈ ជាព្យាបាទ។  ម្នាលសាឡ្ហៈ និង​រោហនៈ បុគ្គលអ្នកប្រទូស្ត មានចិត្តប្រកបដោយព្យាបាទនេះ តែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែលគេមិនបានឲ្យខ្លះ គប់រក​នូវ​ភរិយា របស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីមិន​ជា​ប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលនេះមែនឬ។  មែន លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អ្នក​សំគាល់​សេចក្ដីនោះ ដូចម្ដេច មោហៈ មានដែរឬទេ។ មានដែរ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា មោហៈ ជាអវិជ្ជា។  ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកវង្វេង ប្រកបទៅដោយអវិជ្ជានេះ រមែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែល​គេ​មិន​បានឲ្យខ្លះ គប់រកនូវភរិយា របស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុ ឲ្យ​ប្រព្រឹត្តទៅ ដើម្បីអំពើមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។  មែន លោកម្ចាស់។  ម្នាល​សាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះដូចម្ដេច ធម៌ទាំងអម្បាលនេះ ជាកុសល ឬជាអកុសល។  ជាអកុសល លោកម្ចាស់។  ប្រកប​ដោយទោស ឬមិនប្រកបដោយទោស។  ប្រកបដោយទោសលោកម្ចាស់។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬជា​ធម៌ដែល​អ្នកប្រាជ្ញ​សរសើរ។  ជាធម៌ដែលអ្នកប្រាជ្ញតិះដៀល លោកម្ចាស់។  ជាធម៌ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ឬមិនមែនទេ ឬ មួយក្នុងដំណើរនុ៎ះ មានប្រការដូចម្តេចទៅវិញ។  បពិត្រ​ព្រះករុណា ដ៏​ចំរើន អកុសលធម៌ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខមែន យើងខ្ញុំ​យល់​យ៉ាងនេះដែរ ក្នុងដំណើរនុ៎ះ។  ព្រះនន្ទកៈពោលថា ម្នាលសាឡ្ហៈ និងរោហនៈ យើងបានពោលនូវពាក្យណា ដូច្នេះយ៉ាងនេះថា ម្នាល​សាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់​ដោយ​បាន​ឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់​ដោយ​ត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មាន​សភាព​គួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ដូច្នេះឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាល​ណាអ្នក​ទាំង​ឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសលធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ  ដែល​អ្នកប្រាជ្ញ​តិះដៀល ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និង​សេចក្ដីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ ត្រូវលះចោលចេញ ពាក្យណា ដែលយើងពោលហើយ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះ។  ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ កុំ​ប្រកាន់ ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់​តាម​ហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះតាមអាការ កុំប្រកាន់​ដោយសេចក្ដី​ពេញចិត្តតាម​ការពិនិត្យ​ថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់​យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំង​អម្បាលនេះ មិនប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គល​សមាទាន​ឲ្យពេញលេញ​ហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ មា្នលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូល​ទៅ​សម្រេចសម្រាន្តនៅចុះ។  ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ មានដែរឬ។  មានដែរ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អលោភៈ ជាអនភិជ្ឈា (សេចក្ដីមិនលោភ) ម្នាលសាឡ្ហៈ និង​រោហនៈ បុគ្គលអ្នកមិនល្មោភ មិនមានអភិជ្ឈានេះ រមែងមិនសម្លាប់សត្វ មិនកាន់យកនូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវ​ភរិយា​របស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដី​សុខ អស់កាល​ជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។  មែនហើយ លោកម្ចាស់។  ម្នាលសាឡ្ហៈ   និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ មានដែរឬ។ មានដែរ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អទោសៈ  ជាអព្យាបាទ (សេចក្ដី​មិនប្រទូស្ត)។  ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកមិនប្រទូស្ដ មានចិត្តមិនព្យាបាទនេះ រមែងមិនសម្លាប់សត្វ មិនកាន់​យក​នូវ​វត្ថុ ដែលគេមិនបានឲ្យ មិនគប់រកនូវភរិយា របស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជា​ហេតុឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។  មែនហើយ លោកម្ចាស់។  ម្នាល​សាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អមោហៈ មានដែរឬ។  មានដែរ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោល​សេចក្ដីនោះថា អមោហៈ ជាវិជ្ជា។  ម្នាលសាឡ្ហហៈ និងរោហនៈ បុគ្គលអ្នកមិនវង្វេង ប្រកបដោយវិជ្ជានេះ រមែងមិន​សម្លាប់សត្វ មិនកាន់យក នូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវភរិយារបស់អ្នកដទៃ មិនពោលពាក្យកុហកដឹកនាំអ្នកដទៃ ដើម្បី​អំពើ​ដូច្នោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។  មែន​ហើយ លោកម្ចាស់។  ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ធម៌ទាំងអម្បាលនេះ ជាកុសល ឬជាអកុសល។  ជា​កុសល លោកម្ចាស់។ ប្រកបដោយទោស ឬមិនប្រកបដោយទោស។  មិនប្រកបដោយទោសទេ លោកម្ចាស់។  ជាធម៌ ដែលអ្នក​ប្រាជ្ញតិះដៀល ឬជាធម៌ ដែលអ្នកប្រាជ្ញសរសើរ។  ជាធម៌ដែលអ្នកប្រាជ្ញសរសើរ លោកម្ចាស់។  ជាធម៌ ដែលបុគ្គល​សមាទានឲ្យ​ពេញលេញ​ហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ឬមិនមែនទេ ឬមួយក្នុងដំណើរនុ៎ះ មានប្រការ​ដូចម្ដេច​ទៅវិញ។  បពិត្រព្រះករុណាដ៏ចំរើន ធម៌ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីសុខ យើងខ្ញុំ​ក៏យល់យ៉ាងនេះដែរ ក្នុងដំណើរនុ៎ះ។  ព្រះនន្ទកៈពោលថា ម្នាលសាឡ្ហៈ និងរោហនៈ យើងបានពោល នូវពាក្យណាដូច្នេះថា ម្នាល​សាឡ្ហៈ  និងរោហនៈ អ្នកទាំងឡាយ ចូលមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់​ដោយបាន​ឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ  កុំប្រកាន់​ដោយ​ត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការ ពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាព​គួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ដូច្នេះឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណា​អ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ជាធម៌ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រពឹត្តទៅ ដើម្បីប្រយោជន៍  និងសេចក្ដីសុខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូលទៅសម្រេចសម្រាន្តនៅចុះ ពាក្យណា​ដែលអាត្មា​បានពោល​ហើយ ដូច្នេះ ពាក្យនុ៎ះ អាត្មាបានពោលទុកហើយ ព្រោះអាស្រ័យហេតុនេះឯង។  ម្នាលសាឡ្ហៈ និងរោហនៈ អរិយ​សាវកនោះ ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ជាអ្នកមិនវង្វេង មានសម្បជញ្ញៈ មានសតិដំកល់ខ្ជាប់យ៉ាងនេះហើយ មានចិត្ត​ប្រកប​ដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទោះទិសទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយ​ទៅកាន់លោកទាំងអស់ ដោយប្រការទាំងពួង ក្នុងទីទាំងពួង... មានចិត្តប្រកបដោយករុណា។បេ។  មានចិត្តប្រកប​ដោយ​មុទិតា។បេ។  មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទោះទិសទី២ ទី៣ ទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ជាចិត្ត​ធំទូលាយ ដល់នូវសភាពជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម  និងទិសទទឹង ផ្សាយទៅកាន់លោកទាំងអស់ ដោយប្រការទាំងពួង ក្នុងទីទាំងពួង។  ព្រះអរិយសាវកនោះ ដឹងច្បាស់យ៉ាងនេះថា ទុក្ខសច្ច ក៏មាន សមុទយសច្ចក៏មាន មគ្គសច្ច ក៏មាន និរោធសច្ច ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង នូវសញ្ញាក៏មាន។  កាល​ព្រះអរិយ​សាវកនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរមែងរួចចាកកាមាសវៈផង ចិត្តរមែងរួចចាកភវាសវៈផង ចិត្តរមែង​រួចចាក​អវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ សេចក្ដីដឹងច្បាស់ ក៏កើតឡើងថា ចិត្តរួចផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។  ព្រះអរិយសាវកនោះ ដឹងច្បាស់យ៉ាងនេះថា លោភៈ កើតមានដល់អាត្មាអញ ក្នុងកាលមុន ធម្មជាតនោះ ជាអកុសល ឥឡូវនេះ លោភៈនោះ មិនមានឡើយ ធម្មជាតនោះ ឈ្មោះថា ជាកុសល ទោសៈ កើតមានដល់អាត្មាអញ ក្នុង​កាលមុន... មោហៈ កើតមានដល់អាត្មាអញ ក្នុងកាលមុន ធម្មជាតនោះ ជាអកុសល ឥឡូវនេះ មោហៈនោះ មិនមានឡើយ ធម្មជាត​នោះ ឈ្មោះថា ជាកុសលដូច្នេះ។  ព្រះអរិយសាវកនោះ អស់សេចក្ដីស្រេកឃ្លាន ជាអ្នករលត់កិលេស មានសេចក្ដីត្រជាក់ ជា​ប្រក្រតី ទទួលនូវសេចក្ដីសុខ មានខ្លួនដ៏ប្រសើរ នៅក្នុងបច្ចុប្បន្ន។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.068 ៧. កថាវត្ថុសុត្តំ
« Antwort #69 am: Februar 11, 2017, 07:25:08 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


កថាវត្ថុសុត្តំ *
កថាវត្ថុសូត្រ *

(រឿងនិទានដែលគួរនិយាយ??)
*

[៦៩] ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះ មាន៣យ៉ាង។  កថាវត្ថុ ៣យ៉ាងដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល​ពោលពាក្យ​ប្រារព្ធ​ហេតុ ជាអតីតកាលថា ហេតុជាអតីតកាល មានមកហើយយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោលពាក្យប្រារព្ធហេតុ ជា​អនាគត​កាលថា ហេតុជាអនាគតកាល នឹងមានយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោលពាក្យប្រារព្ធហេតុ ជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះថា ហេតុជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ យ៉ាងនេះ១។  ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាលដែលត្រូវ​គេសួរប្រស្នាហើយ មិនព្យាករប្រស្នា ដែលគេសួរ ព្យាករតែមួយចំណែក (តែម្ដង) មិនព្យាករ ដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក មិនព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករ ដោយការសួរតបទៅវិញ មិនបញ្ឈប់ នូវប្រស្នាដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះឈ្មោះថា ជាបុគ្គល មិនគួរសាកច្ឆា។  ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នា ក៏ព្យាករប្រស្នា ដែលគួរព្យាករ ដោយចំណែកមួយ តែមួយ​ចំណែក (ប៉ុណ្ណោះ) ព្យាករដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក ព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែល​គួរព្យាករ​ដោយការ​សួរតបទៅវិញ បញ្ឈប់នូវប្រស្នា ដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទៈ ដោយពាក្យសំដីថា នេះ​ជា​បុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ ដែលត្រូវគេសួរប្រស្នាហើយ មិនតាំងនៅក្នុងឋានៈ (ហេតុដែល​កើតមាន)  និងអដ្ឋានៈ (ហេតុដែលមិនកើតមាន) មិនតាំងនៅ ក្នុងបរិកប្បៈ (ការកំណត់សួរ និងឆ្លើយ) មិនតាំងនៅ ក្នុងវាទៈ​ដែលខ្លួនចេះ មិនតាំងនៅ ក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល មិនគួរ​សាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏តាំងនៅក្នុងឋានៈ និងអដ្ឋានៈ តាំងនៅ​ក្នុង​បរិកប្បៈ តាំងនៅក្នុងវាទៈ ដែលខ្លួនចេះដឹង តាំងនៅក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជា​បុគ្គល គួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជា​បុគ្គលគួរ​សាកច្ឆា ឬ មិនគួរសាកច្ឆា ដូច្នេះ។  ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏ពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស នាំយកសំដីខាងក្រៅ មកដំណាល ធ្វើសេចក្ដីក្រោធខឹង  និងសេចក្ដីតូចចិត្តឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ កាលបើ​យ៉ាង​នេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែល​ត្រូវគេសួរ​ប្រស្នា​ហើយ មិនពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស មិននាំយកសំដីខាងក្រៅ មកដំណាល មិនធ្វើសេចក្ដីក្រោធខឹង  និងសេចក្ដីតូចចិត្ត ឲ្យប្រាកដ​ឡើង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល គួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បណ្ឌិត​គប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា ដូច្នេះ។  ម្នាលភិក្ខុ​ទាំង​ឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ និយាយប៉ប៉ាច់ប៉ប៉ោច និយាយសង្កត់សង្ដិន និយាយសើចលេង ប្រុង​ចាប់ថ្នាក់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលមិនគួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិននិយាយប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិន មិននិយាយសើចលេង មិនប្រុង​ចាប់​ថ្នាក់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា។  ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គលមានឧបនិស្ស័យ ឬមិនមានឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលមិនផ្ទៀងត្រចៀកស្ដាប់ ជាបុគ្គលមិនមានឧបនិស្ស័យ បុគ្គលដែលផ្ទៀងត្រចៀកស្ដាប់ ជាបុគ្គលមានឧបនិស្ស័យ។ បុគ្គល​ដែល​មានឧបនិស្ស័យនោះ រមែងដឹងច្បាស់ នូវធម៌មួយ រមែងកំណត់ដឹង នូវធម៌មួយ រមែងលះបង់ នូវធម៌មួយ រមែងធ្វើឲ្យជាក់ច្បាស់ នូវធម៌​មួយ។  កាលបុគ្គលនោះ ដឹងច្បាស់នូវធម៌មួយ កំណត់ដឹង នូវធម៌មួយ លះបង់នូវធម៌មួយ ធ្វើឲ្យជាក់ច្បាស់ នូវធម៌មួយ រមែង​ពាល់​ត្រូវនូវវិមុត្តិ ដោយប្រពៃបាន។  ម្នាលភិក្ខុទាំងឡាយ ការនិយាយ ការប្រឹក្សាគ្នា ឧបនិស្ស័យ និងការផ្ទៀងត្រចៀកស្ដាប់ សុទ្ធតែ​មានការ​រួចផុតនៃចិត្ត ព្រោះមិនប្រកាន់មាំ នុ៎ះជាប្រយោជន៍។

ជនទាំងឡាយណា និយាយ (ទាំងកំហឹង ) ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកដំកើងខ្លួន ពោលទាក់ទង ដល់អនរិយគុណ ជាអ្នកស្វែង​រកកំហុស​គ្នា ទៅវិញទៅមក តែងត្រេកអរ ចំពោះពាក្យទុព្ភាសិត សេចក្ដីភ្លាំងភ្លាត់ ភាន់ច្រឡំនឹងការផ្ចាញ់សំដីនៃគ្នានឹងគ្នា ឯអរិយជន មិនប្រព្រឹត្ត​ការ​និយាយដូច្នោះឡើយ។ បើអរិយជន មិនបា្រថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសំដី ដែល​ប្រកប​ដោយធម៌ ជាសំដី ដែលអរិយជន ធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធ មិនលើកខ្លួន មានចិត្តឥត​មានមានះ​គ្រប​សង្កត់ ជាអ្នកមិនលើកកំពស់ ជាអ្នកមិនរួសរាន់ លោកជាអ្នកមិនមានឫស្យា និងសេចក្ដីប្រកាន់ខ្លួន ដឹងពិតហើយ ទើបនិយាយសំដី ដែលគេនិយាយត្រូវ ក៏អនុមោទនា កាលបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយ​ប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ។  ការប្រឹក្សាគ្នា របស់សប្បុរសទាំងឡាយ តែងប្រព្រឹត្ត​ទៅ ដើម្បីដឹងច្បាស់ ដើម្បីសេចក្ដីជ្រះថ្លា អរិយជនទាំងឡាយ តែងប្រឹក្សាគ្នា យ៉ាងនេះ នេះជាការប្រឹក្សា នៃអរិយ​ជន​ទាំងឡាយ បុគ្គលអ្នកមានបញ្ញា កាលបើដឹងសេចក្ដីនុ៎ះច្បាស់ហើយ មិនគួរនិយាយប្រឹក្សា លើកដំកើងតែខ្លួនឯងឡើយ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.069 ៨. អញ្ញតិត្ថិយសុត្តំ
« Antwort #70 am: Februar 11, 2017, 07:29:52 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អញ្ញតិត្ថិយសុត្តំ *
អញ្ញតិត្ថិយសូត្រ *

(អន្យតិរ្ថិយ)
*

[៧០] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរ (អ្នកទាំងឡាយ ) យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ធម៌​ទាំង​ឡាយអម្បាលនេះ មាន៣ យ៉ាង។  ធម៌ទាំង ៣ យ៉ាង តើដូចម្ដេច។  គឺរាគៈ១ ទោសៈ១ មោហៈ១។  ម្នាលអាវុសោទាំងឡាយ ធម៌ មាន៣ យ៉ាងនេះឯង។  ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៣ យ៉ាងនេះ ប្លែកគ្នា ដូចម្ដេច មានអធិប្បាយដូចម្ដេច មាន​សេចក្ដី​ផ្សេងគ្នា​ដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលត្រូវគេសួរ យ៉ាងនេះហើយ គប្បីព្យាករ ដូចម្ដេច ដល់ពួកបរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងអម្បាលនោះ។  បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាទីតាំង មាន​ព្រះដ៏មាន​ព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង។  បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមព្រះរាជទានឱកាស សូម​ព្រះដ៏មានព្រះភាគ បំភ្លឺសេចក្ដី នៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាល​ភិក្ខុទាំង​ឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹង សំដែង។  ភិក្ខុទាំងអម្បាលនោះ ទទួល​ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួក​បរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងអម្បាលនេះ មាន៣ យ៉ាង។  ធម៌៣ យ៉ាង តើដូចម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។  មា្នលអាវុសោទាំងឡាយ ធម៌មាន៣យ៉ាងនេះឯង។  ម្នាលអាវុសោទាំងឡាយ ធម៌ទាំង​៣យ៉ាងនេះ ប្លែកគ្នាដូចម្ដេច មានអធិប្បាយដូចម្ដេច មានសេចក្ដីផ្សេងគ្នា ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយ ត្រូវគេ​សួរយ៉ាង​នេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយអម្បាលនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ រាគៈ មានទោសតិច ប៉ុន្ដែក្រសាបរលាប ទោសៈមានទោសច្រើន ប៉ុន្ដែឆាប់សាបរលាប មោហៈ មានទោសច្រើនផង ក្រសាបរលាបផង។  ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើត ឲ្យកើតឡើងក្ដី រាគៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។  គួរដោះស្រាយថា សុភនិមិត្ត (អារម្មណ៍ដែលល្អ)។  កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត ដោយមិនជាឧបាយ នៃបញ្ញា រាគៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង រាគៈដែលកើតឡើងហើយ ក៏រឹងរឹតតែ​ចំរើនច្រើន​ឡើង​ផង។ ម្នាលអាវុសាទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងផង រាគៈដែល​កើតឡើង​ហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងផង។  ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទោសៈ ដែល​មិន​ទាន់​កើតឡើង ឲ្យកើតឡើងបានក្ដី ទោសៈដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។ គួរដោះស្រាយថា បដិឃនិមិត្ត (អារម្មណ៍​ដែលទាស់ចិត្ត)។  កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវបដិឃនិមិត្ត ដោយមិនជាឧបាយនៃបញ្ញា ទោសៈ ដែលមិន​ទាន់កើត​ឡើង ក៏កើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជា​បច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងផង ទោសៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើងផង។  មា្នល​អាវុសោ​ទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងក្ដី មោហៈដែល​កើត​ឡើង​ហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។  គួរដោះស្រាយថា អយោនិសោមនសិការៈ (ការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា)។ កាល​បុគ្គលនោះ មិនធ្វើទុកក្នុងចិត្ត ដោយជាឧបាយនៃបញ្ញា មោហៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង មោហៈ​ដែលកើត​ឡើង​ហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង។  ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិន​ទាន់កើត​ឡើង ឲ្យកើតឡើងផង មោហៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង។  ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។  គួរដោះ​ស្រាយ​ថា អសុភនិមិត្ត (អារម្មណ៍ដែលមិនល្អ)។ កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវអសុភនិមិត្ត ដោយឧបាយនៃបញ្ញា រាគៈដែល​មិនទាន់កើតឡើង ក៏មិនកើតឡើងផង រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។  ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជា​បច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបានផង រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។  ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងក្ដី ទោសៈ​ដែលកើត​ឡើង​ហើយ ក៏លះបង់ចេញបានក្ដី។  គួរដោះស្រាយថា មេត្តាចេតោវិមុត្តិ (គ្រឿងរួចផុតនៃចិត្ត ដោយអំណាចមេត្តា )។  កាលបុគ្គល​នោះ ធ្វើទុកក្នុងចិត្ត នូវមេត្តាចេតោវិមុត្តិ ដោយឧបាយនៃបញ្ញា ទោសៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ទោសៈ​ដែលកើត​ឡើង​ហើយ ក៏លះបង់ចេញបានផង។  ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទោសៈ ដែល​មិនទាន់​កើត​ឡើង មិនឲ្យកើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។  ម្នាលអាវុសោទាំងឡាយ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំ​ឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងក្ដី មោហៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។  គួរដោះ​ស្រាយ​ថា យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា) កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា មោហៈ​ដែល​មិនទាន់កើតឡើង ក៏មិនកើតឡើងផង មោហៈ ដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជា​ហេតុ នេះជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងផង មោហៈដែលកើតឡើងហើយ ក៏លះបង់​ចេញបានផង។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.070 ៩. អកុសលមូលសុត្តំ
« Antwort #71 am: Februar 11, 2017, 07:45:19 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អកុសលមូលសុត្តំ *
អកុសលមូលសូត្រ *

(ឫសគល់នៃអកុសល)
*

[៧១] ម្នាលភិក្ខុទាំងឡាយ អកុសលមូល (ឫសគល់ នៃអកុសល) នេះ មាន ៣ យ៉ាង។  អកុសលមូល ៣ យ៉ាង តើ​ដូចម្ដេច។  គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១ មោហៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួ​លោភៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកល្មោភ តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គល​អ្នក​ល្មោភ ត្រូវលោភៈគ្របសង្កត់ មានចិត្តត្រូវលោភៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ​ជាអ្នក​មានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន កើតអំពីលោភៈ មាន​លោភៈជា​ដើមហេតុ មានលោភៈជាប្រភព មានលោភៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រមដោយប្រការដូច្នេះ។  ម្នាល​ភិក្ខុទាំងឡាយ សភាវៈណា ជាតួទោសៈ សភាវៈនោះ ក៏ជាអកុសល បុគ្គលអ្នកប្រទូស្ត តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គលអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនពិត ដល់អ្នក​ដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយ​អាង​កំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះហៅថា ជាអកុសល។  អកុសលធម៌ទាំងឡាយ ដ៏លាមក​ជាច្រើន ដែលកើតអំពីទោសៈ មានទោសៈជាដើមហេតុ មានទោសៈជាប្រភព (ជាដែន កើត) មានទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែង​ប្រជុំកើតព្រម ដោយប្រការដូច្នេះ។  ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួមោហៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកវង្វេង តែង​សន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ហៅថាជាអកុសល បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មាន​ចិត្តត្រូវ​មោហៈ​រួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយ​ការតិះដៀល​ខ្លះ ដោយការបំបរបង់ចេញខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ​ហៅថា ជាអកុសល។  អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន ដែលកើតអំពីមោហៈ មានមោហៈជាដើមហេតុ មាន​មោហៈ​ជាប្រភព មានមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ។  ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសភាព​ដូច្នេះនេះ ហៅថា អកាលវាទី (និយាយក្នុងកាលមិនគួរ) ខ្លះ អភូតវាទី (និយាយពាក្យមិនពិត) ខ្លះ អនត្ថវាទី (និយាយពាក្យ ដែលមិន​មានប្រយោជន៍) ខ្លះ អធម្មវាទី (និយាយមិនត្រូវតាមធម៌ ) ខ្លះ អវិនយវាទី (និយាយមិនត្រូវតាមវិន័យ)ខ្លះ។  ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុដូចម្ដេច បានជាបុគ្គលមានសភាពយ៉ាងនេះ ហៅថា អកាលវាទីខ្លះ អភូតវាទីខ្លះ អនត្ថវាទីខ្លះ អធម្មវាទីខ្លះ អវិនយវាទី​ខ្លះ។  ម្នាលភិក្ខុទាំងឡាយ ពិតណាស់ ព្រោះថា បុគ្គលនេះ តែងបង្កទុក្ខ ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយ​ការចាប់ចង​ខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ​ជាអ្នក​មានកំឡាំងខ្លះ តែកាលបើអ្នកដទៃ ហ៊ាននិយាយដោយសេចក្ដីពិត ក៏បដិសេធ មិនព្រមទទួលដឹង កាលបើគេនិយាយ ដោយ​សេចក្ដីមិនពិត ក៏មិនធ្វើព្យាយាម ដើម្បីដឹង នូវសេចក្ដីមិនពិតនោះថា ពាក្យនោះ មិនមែនទេ ដូច្នេះក្ដី ពាក្យនុ៎ះ មិនពិតទេ ដូច្នេះក្ដី ព្រោះហេតុ​នោះ បុគ្គលមានសភាពយ៉ាងនេះ ហៅថា អកាលវាទីខ្លះ អភូតវាទីខ្លះ អនត្ថវាទីខ្លះ អធម្មវាទីខ្លះ អវិនយវាទីខ្លះ។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមក កើតអំពីលោភ គ្របសង្កត់ មានចិត្ត​ត្រូវអកុសលធម៌​រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង  និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ។ កើតអំពីទោសៈ។បេ។ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមក កើតអំពី​មោហៈ គ្របសង្កត់មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង  និង​សេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ។  ម្នាលភិក្ខុទាំងឡាយ  ដូចដើម​សាលព្រឹក្ស ដើមផ្ចឹក ឬដើមពង្រ ត្រូវពួរជ្រៃ ៣ដើម រួបរឹតពីខាងលើ ព័ទ្ធព័ន្ធដោយជុំវិញ រមែងដល់នូវសេចក្ដីមិនចំរើន ដល់នូវ​សេចក្ដីវិនាស ដល់នូវខូចខាត  និងសេចក្ដីហិនហោច យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ត្រូវ​អកុសលធម៌​ទាំងឡាយ ដ៏លាមក តែងកើតអំពីលោភៈ គ្របសង្កត់ មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកប​ដោយ​សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង  និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ស្លាប់ទៅ មានទុគ្គតិ​ជាទី​ប្រាកដ។ កើតអំពីទោសៈ។ បេ។  ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមកតែងកើតអំពីមោហៈ គ្របសង្កត់ មានចិត្តត្រូវ​អកុសលធម៌​រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង  និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ មានទុគ្គតិជា​ទីប្រាកដ ក៏យ៉ាងនោះឯង។  ម្នាលភិក្ខុទាំងឡាយ  អកុសលមូល មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កុសលមូល (ឫសគល់នៃកុសល) នេះ មាន ៣យ៉ាង។  កុសលមូល ៣ យ៉ាង តើដូចម្ដេច។  គឺអលោភៈ ជា​កុសលមូល១ អទោសៈ ជាកុសលមូល១ អមោហៈ ជាកុសលមូល១។  ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអលោភៈ ធម្មជាតនោះ ជាកុសល បុគ្គលអ្នកមិនល្មោភ តែងសន្សំនូវកម្មណា ដោយកាយ វាចាចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនល្មោភ ត្រូវលោភៈ​មិនគ្របសង្កត់ មានចិត្តត្រូវលោភៈមិនរួបរឹត មិនរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការ​ចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបងខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមាន​កំឡាំងខ្លះដោយហេតុណា ហេតុនោះ ហៅថា ជាកុសល។  កុសលធម៌ទាំងឡាយ ច្រើនប្រការ ដែលកើតអំពី អលោភៈ មាន​អលោភៈ ជាដើមហេតុ មានអលោភៈជាប្រភព មានអលោភៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គល​នោះ​ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអទោសៈ ធម្មជាតនោះជាកុសល បុគ្គលអ្នកមិនប្រទូស្ត តែងសន្សំ​នូវកម្ម​ណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនប្រទូស្ត ត្រូវទោសៈ មិនគ្របសង្កត់ មានចិត្តត្រូវទោសៈមិនរួបរឹត មិនរក​រឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយ​ការតិះដៀល​ខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំខ្លះ ដោយហេតុណា ហេតុនោះ ក៏ជា​អកុសល។  កុសលធម៌ទាំងឡាយជាច្រើន ដែលកើតអំពីអទោសៈ មានអទោសៈជាដើមហេតុ មានអទោសៈ ជាប្រភព មាន​អទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយប្រការដូច្នេះ។  ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជា​អមោហៈ ធម្មជាតនោះ ជាកុសល បុគ្គលអ្នកមិនវង្វេង តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាកុសល បុគ្គល​អ្នកមិន​វង្វេង ត្រូវមោហៈមិនគ្របសង្កត់ មានចិត្តត្រូវមោហៈមិនរួបរឹត មិនបានរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយ​ការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ក៏ជាកុសល។  កុសលធម៌ទាំងឡាយច្រើន កើតអំពីអមោហៈ មាន​អមោហៈ ជាដើមហេតុ មានអមោហៈជាប្រភព មានអមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយ​ប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ហៅថា កាលវាទី (និយាយក្នុងកាលដែលគួរ)ខ្លះ ភូតវាទី (និយាយ​ពាក្យពិត)ខ្លះ អត្ថវាទី (និយាយពាក្យដែលជាប្រយោជន៍)ខ្លះ ធម្មវាទី (និយាយត្រូវតាមធម៌)ខ្លះ វិនយវាទី (និយាយ​ត្រូវតាម​វិន័យ)ខ្លះ។  ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូចម្ដេច បុគ្គលដែលមានសភាពដូច្នេះ ហៅថា កាលវាទីខ្លះ ភូតវាទីខ្លះ អត្ថវាទី​ខ្លះ ធម្មវាទីខ្លះ វិនយវាទីខ្លះ។  ម្នាលភិក្ខុទាំងឡាយ ពិតណាស់ ព្រោះថា បុគ្គលនេះ មិនបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយ​ការ​សម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ តែកាលបើអ្នកដទៃ និយាយដោយសេចក្ដីពិត ក៏ទទួលរ៉ាប់រង មិនបដិសេធ កាលបើគេនិយាយ ដោយ​សេចក្ដីមិនពិត ក៏ធ្វើសេចក្ដីព្យាយាម ដើម្បីដឹងនូវសេចក្ដីមិនពិតនោះថា ពាក្យនុ៎ះ មិនមែនទេ ដូច្នេះក្ដី ពាក្យនោះ មិនពិតទេ​ដូច្នេះក្ដី ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ហៅថា កាលវាទីខ្លះ ភូតវាទីខ្លះ អត្ថវាទីខ្លះ ធម្មវាទីខ្លះ វិនយវាទីខ្លះ។  ម្នាលភិក្ខុ​ទាំងឡាយ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីលោភៈ ដែលបុគ្គលមានសភាពយ៉ាងនេះ លះបង់បានហើយ គាស់រំលើង​ឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា (បុគ្គលមានសភាពយ៉ាងនេះ ) តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។  ដែលកើតអំពីទោសៈ។បេ។  អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីមោហៈ បុគ្គលនោះ លះបានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយា​មិនកើត​តទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមាន​សេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។  ម្នាលភិក្ខុទាំងឡាយ  ដូចដើមសាលព្រឹក្ស ដើមផ្ចឹក ឬដើមពង្រ ត្រូវពួរជ្រៃ៣ ដើម រួបរឹតព័ទ្វព័ន្ធ ដោយជុំវិញ។  កាលណោះ មានបុរសកាន់ចប  និងកញ្ជើ ដើរមក បុរសនោះ ក៏កាប់​ពួរជ្រៃ ត្រង់គល់ លុះកាប់គល់រួចហើយ ជីកគាស់ លុះជីកគាស់ហើយ ក៏ភើចយកឫសទាំងឡាយ ដោយហោចទៅ សូម្បីប៉ុន​លំពង់ស្បូវភ្លាំង (ក៏មិនឲ្យសល់ ) បុរសនោះ ក៏កាត់ពួរជ្រៃនោះ ឲ្យជាកំណាត់តូចកំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់​ធំរួច​ហើយ ក៏ពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាចម្រៀកៗ លុះធ្វើឲ្យជាចម្រៀកៗរួចហើយ ក៏ហាលខ្យល់  និងកំដៅថ្ងៃឲ្យស្ងួត លុះហាល​ខ្យល់ និងកំដៅថ្ងៃរួចហើយ ក៏ដុតដោយភ្លើង លុះដុតដោយ​ភ្លើងរួចហើយ ក៏ធ្វើឲ្យជាធ្យូង លុះធ្វើឲ្យជាធ្យូងរួចហើយ ក៏បាចសាច​ទៅតាមខ្យល់ដ៏ខ្លាំង ឬបណ្ដែតទៅតាមខ្សែទឹកស្ទឹង ដែលហូរខ្លាំង ម្នាលភិក្ខុទាំងឡាយ  ពួរជ្រៃទាំងអម្បាលនោះ ដែលបុគ្គលនោះ គាស់រំលើង​ឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា​យ៉ាងនេះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ  អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីលោភៈ ដែលបុគ្គល​មាន​សភាព​យ៉ាងនេះ លះបានហើយ បានគាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយា​មិនកើត​តទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្ដីចង្អៀតចង្អល់ មិនមានសេចក្ដីតានតឹង មិនមាន​សេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។  កើតអំពីទោសៈ។  បេ។  អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើត​អំពីមោហៈ បុគ្គលនោះ លះបានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យ​មានបែប​ភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្ដីចង្អៀតចង្អល់ មិនមាន​សេចក្ដីតានតឹង មិនមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន ក៏យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ កុសល​មូល មាន៣ យ៉ាងនេះឯង។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.071 ១០. ឧបោសថសុត្តំ
« Antwort #72 am: Februar 11, 2017, 08:01:10 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


ឧបោសថសុត្តំ *
ឧបោសថសូត្រ *

(ឧបោសថ) *

[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី។  គ្រានោះ ថ្ងៃនោះ ជាថ្ងៃឧបោសថសីល នាងវិសាខាមិគារមាតា ចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។  លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាលនាងវិសាខា ចុះនាងមកពីណា ទាំងថ្ងៃម៉្លេះ។  នាងវិសាខា ក្រាបបង្គំទូលថា ថ្ងៃនេះខ្ញុំម្ចាស់រក្សាឧបោសថៈព្រះអង្គ។  ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលនាងវិសាខា ឧបោសថៈនេះ មាន៣ យ៉ាង។  ឧបោសថៈ ៣យ៉ាង តើដូចម្ដេច។  គឺ គោបាលកុបោសថៈ (ឧបោសថៈរបស់គង្វាលគោ) ១ និគណ្ឋុបោសថៈ (ឧបោសថៈរបស់និគ្រណ្ឋ) ១ អរិយុបោសថៈ (ឧបោសថៈ របស់ព្រះអរិយៈ) ១។ ម្នាលនាង​វិសាខា ចុះ គោបាលកុបោសថៈ តើដូចម្ដេច។  ម្នាលនាងវិសាខា ដូចគង្វាលគោ ប្រគល់គោទាំងឡាយ ដល់អ្នកម្ចាស់គោ ក្នុងវេលាល្ងាច រួចហើយគិតរំពឹង ដូច្នេះថា  ថ្ងៃនេះ គោទាំងឡាយ ត្រាច់រកស៊ី ក្នុងទីឯណោះៗ ផឹកទឹកក្នុងទីឯណោះ ៗ ស្អែកនេះ គោទាំងឡាយ នឹងត្រាច់ទៅរកស៊ី ក្នុងទីឯណោះ ៗ នឹងផឹកទឹកក្នុងទីឯណោះៗ យ៉ាងណាមិញ។  ម្នាលនាងវិសាខា បុគ្គលពួកខ្លះ ក្នុងលោក​នេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹង ដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផង ៗ អាត្មាអញ បានបរិភោគ នូវភោជនីយៈនេះផង ៗ ស្អែកនេះ អាត្មាអញ នឹងទំពាស៊ី នូវខាទនីយៈនេះផង ៗ នឹងបរិភោគ នូវខាទនីយៈនេះផង ៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃ ឲ្យប្រព្រឹត្តកន្លងទៅ ដោយលោភៈនោះ ក៏យ៉ាងនោះឯង។  ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា គោបាលកុបោសថៈ។  ម្នាលនាងវិសាខា គោបាលកុបោសថៈ ដែលបុគ្គលរក្សាយ៉ាងនេះ ជាឧបោសថៈ មិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្ដីរុងរឿងច្រើន មិនផ្សាយផល​ច្រើនទេ។  ម្នាលនាងវិសាខា ចុះ និគណ្ឋុបោសថៈ តើដូចម្ដេច។  ម្នាលនាងវិសាខា មានពួកសមណៈ ហៅថានិគណ្ឋៈ សមណៈអម្បាលនោះ តែងដឹកនាំសាវក យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកអាយ សត្វទាំងឡាយ​ណា មាននៅក្នុងទិសខាងកើត ខាងនាយ ពី១០០យោជន៍ទៅ អ្នកចូរដាក់អាជ្ញា (សម្លាប់) សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិច ខាងនាយពី១០០យោជន៍ទៅ អ្នកចូរដាក់​អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើង ខាងនាយពី១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុង​ទិសខាងត្បូង ខាងនាយពី ១០០យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ។  ពួកនិគ្រណ្ឋ តែងដឹកនាំសាវក ឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲ្យអាណិត មិនឲ្យ​អនុគ្រោះ ចំពោះពួកសត្វខ្លះ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវក យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲ្យអស់ ហើយពោលយ៉ាងនេះថា អាត្មាអញ​មិនទាក់​ទាមនឹងនរណាៗ  ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេ ក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេ ក៏ដឹងថា នេះមាតាបិតា​របស់អញ បុត្រភរិយា​របស់គេ ក៏ដឹងថា នេះជាស្វាមីរបស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាបុត្រភរិយា របស់អញ ពួកបុរសជាទាសកម្មកររបស់គេ ក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាពួកបុរស ដែលជា​ទាសកម្មកររបស់អញ (សាវកទាំងនោះ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា (អ្នកដឹកនាំ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ។ តថាគតពោលថា ពាក្យដឹកនាំនេះ ជាពាក្យ​មុសាវាទ​របស់គេ។  លុះកន្លងរាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ្យ។  តថាគតពោលថា ការបរិភោគនេះ ជាអទិន្នាទានរបស់គេ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថៈ។  ម្នាលនាងវិសាខា និគណ្ឋុបោសថៈ ដែលគេរក្សាយ៉ាងនេះ ជាឧបោសថៈមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្ដីរុងរឿងច្រើន មិនផ្សាយផលច្រើនទេ។  ម្នាលនាង​វិសាខា ចុះអរិយុបោសថៈ តើដូចម្ដេច។ ម្នាលនាងវិសាខា ការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់បាន ដោយ​សេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្ដីសៅហ្មងគ្រប់យ៉ាង ព្រះអង្គ​ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសិលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​ត្រឡប់មក​កាន់ភពថ្មីទៀត។  កាលអរិយសាវកនោះ កំពុងរឭក នូវព្រះតថាគត ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងនោះ អរិយសាវក​នោះ ក៏លះ​បង់ចេញបាន ម្នាលនាងវិសាខា ដូចការជម្រះក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការជម្រះក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយ​សេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ការអាស្រ័យកាក (កន្ទួតព្រៃ) ផង អាស្រ័យដីផង អាស្រ័យ​ទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើក្បាល ដែលមិនស្អាត ឲ្យស្អាត​បាន ដោយសេចក្ដីព្យាយាមយ៉ាងនេះ យ៉ាងណាមិញ។  ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះដែរ។  ម្នាលនាងវិសាខា ចុះការ​ធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់ ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។ បេ។  ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវព្រះតថាគត ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេស​ទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថារក្សា ព្រហ្មុបោសថៈ (ឧបោសថៈរបស់ព្រហ្ម ) នៅរួមនឹងព្រហ្ម ចិត្តរបស់គេប្រារព្ធចំពោះព្រហ្ម រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបកិ្កលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយ​សេចក្ដីព្យាយាម យ៉ាងនេះ។  ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ ជាធម៌ដែលបុគ្គលប្រតិបត្តិ គប្បីឃើញចំពោះខ្លួន ជាធម៌​ឲ្យផល មិនរង់ចាំកាល ជាធម៌គួរហៅអ្នកដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជន គប្បីដឹងចំពោះខ្លួន។  កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែង​ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា ដូចការជម្រះកាយ ដែលមិនស្អាត រមែង​ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការជម្រះកាយ ដែលមិនស្អាត រមែងឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ការអាស្រ័យដុំលំអិត សម្រាប់​ជម្រះកាយ​ផង អាស្រ័យលំអិត សម្រាប់ងូតផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើការជម្រះកាយ ដែលមិនស្អាត ឲ្យស្អាតបាន ដោយ​សេចក្ដី​ព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនោះដែរ។  ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់​បាន ដោយ​សេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគ ត្រាស់ទុកប្រពៃហើយ។ បេ។  ជាធម៌ដែល​វិញ្ញូជន​ទាំងឡាយ គប្បីដឹងចំពោះខ្លួន។  កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយ​សាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាធម្មុបោសថៈ នៅរួមដោយធម៌ ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះព្រះធម៌ រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏រមែង​កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា ការធ្វើចិត្តដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ។  ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿងៗ នូវព្រះសង្ឃថា ពួកសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិប្រពៃហើយ ពួកសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួក​សាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរហើយ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ពួកសាវកណា បើរាប់ជាគូ នៃបុរសបាន៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ពួក សាវកនៃព្រះដ៏មានព្រះភាគនុ៎ះ គួរទទួល​នូវចតុប្បច្ច័យ ដែលបុគ្គលនាំមក អំពីចម្ងាយ ហើយបូជា គួរទទួលនូវអាគន្ដុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។  កាលអរិយសាវកនោះ កំពុងរឭករឿងៗ នូវព្រះសង្ឃ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយ សាវកនោះ ក៏លះបង់បាន។ ម្នាលនាងវិសាខា ដូចការធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាល​នាងវិសាខា ព្រោះអាស្រ័យចំហាយផង អាស្រ័យទឹកក្បុងផង អាស្រ័យអាចម៍គោផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាត​បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។  ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះឯង។  ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែល​សៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រមែងរឭករឿយៗ នូវព្រះសង្ឃថា ពួកសាវក នៃព្រះដ៏មានព្រះភាគ លោក​ប្រតិបត្តិប្រពៃហើយ...  ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។  កាលព្រះអរិយសាវកនោះ កំពុងរឭករឿយៗ នូវព្រះសង្ឃ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេស​ទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាសង្ឃុបោសថៈ នៅរួមជាមួយនឹងព្រះសង្ឃ ចិត្តរបស់​អរិយសាវក​នោះ ប្រារព្ធចំពោះព្រះសង្ឃ រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាល​នាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាមយ៉ាងនេះឯង។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការ​ធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ជាសីលមិនដាច់ មិនធ្លុះធ្លាយ មិនពព្រុស មិន​ពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរហើយ ជាសីលមិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។  កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា ដូចការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាត​បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា ចុះការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា  ព្រោះអាស្រ័យប្រេងផង អាស្រ័យផេះផង អាស្រ័យច្រាសផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។  ម្នាលនាងវិសាខា  ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះឯង។  ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា  អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ដែលជាសីលមិនដាច់ មិនធ្លុះធ្លាយ... ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា  អរិយសាវកនេះ ហៅថា រក្សាសីលុបោសថៈ នៅរួមដោយសីល មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះសីល ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា  ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម។  ម្នាលនាងវិសាខា  ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយ​សេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវទេវតាទាំងឡាយថា ពួកទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ពួកទេវតាជាន់តាវត្តឹង្សក៏មាន ពួកទេវតាជាន់យាមៈក៏មាន ពួកទេវតាជាន់តុសិតក៏មាន ពួកទេវតាជាន់និម្មានរតីក៏មាន ពួកទេវតាជាន់បរនិម្មិតវសវត្តីក៏មាន ពួកទេវតា ដែលរាប់​បញ្ជូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សទ្ធាមាន​សភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សីលមានសភាពដូច្នោះ របស់​អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានមកកើតក្នុងភពនោះ សុតៈមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតា​ទាំងអម្បាល​នោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ ចាគៈមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកប​ដោយបញ្ញា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះ បញ្ញាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន។  កាលអរិយសាវកនោះ រឭករឿយៗ នូវសទ្ធា សីលៈសុតៈ ចាគៈ បញ្ញារបស់ខ្លួន  និងរបស់ទេវតាទាំងអម្បាលនោះ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាល​នាងវិសាខា ដូចការដុសខាត់មាស ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។  ម្នាលនាងវិសាខា  ចុះការដុសខាត់មាស ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។  ម្នាល​នាងវិសាខា  ព្រោះអាស្រ័យបាវមាសផង អាស្រ័យដីប្រៃផង អាស្រ័យរង្គផង អាស្រ័យស្នប់ និងដង្កាប់ផង អាស្រ័យសេចក្ដីព្យាយាមដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបដុសខាត់មាស ដែល​សៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា  ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏ដូច្នោះ យ៉ាងនោះឯង។  ម្នាលនាងវិសាខា  ចុះការ​ធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា  អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ពួកទេវតាជាន់តាវត្តិង្សក៏មាន។បេ។  ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាក​អត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះសទ្ធាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសុតៈ... ដោយចាគៈ... ដោយបញ្ញា... មានសភាពយ៉ាងណា  ច្យុតចាក​អត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះ បញ្ញាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន។  កាលអរិយសាវកនោះ រឭករឿយៗ នូវសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួន និងរបស់​ទេវតា​ទាំងនោះ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។  ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា ទេវតូបោសថៈ នៅរួមជាមួយនឹងពួកទេវតា មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធទេវតា ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេស​ទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា  ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។  ម្នាលនាងវិសាខា  អរិយសាវកនោះ តែងពិចារណា​ឃើញ ដូច្នេះថា ព្រះអរហន្ដទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្ដីខ្មាសបាប ប្រកប​ដោយ​សេចក្ដី​អាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត ដរាបដល់អស់ជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់បាណាតិបាត រៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មាន​សស្រ្តា​ដាក់ចុះ​ហើយ មានសេចក្ដីខ្មាសបាប ប្រកបដោយសេចក្ដីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ ឈ្មោះថា ធ្វើតាម​ព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។  ព្រះអរហន្តទាំងឡាយ  លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយក​តែរបស់ដែលគេឲ្យ មានខ្លួនមិនលួច ស្អាតរហូតអស់១ជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយកតែរបស់ ដែលគេឲ្យ មានខ្លួនមិនលួច ស្អាតនៅ​អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្ដទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញបានរក្សាផង ដោយអង្គនេះឯង។  ព្រះអរហន្តទាំងឡាយ លះបង់​អព្រហ្មចរិយៈជាព្រហ្មចារីបុគ្គល ជាអ្នកប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) វៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់អព្រហ្មចរិយៈ ជាព្រហ្មចារីបុគ្គល ជាអ្នក​ប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) រៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ បានរក្សា​ផង ដោយអង្គនេះឯង។  ព្រះអរហន្តទាំងឡាយ លះបង់នូវមុសាវាទ រៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្លួន មានពាក្យគួរជឿ មិនពោលបង្កាច់សត្វលោក រហូត​អស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់នូវមុសាវាទ វៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្ជួន មានពាក្យគួរជឿ មិនពោលបង្ដាច់សត្វលោក អស់យប់នេះ និងថ្ងៃនេះ​ដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ រក្សាផង ដោយអង្គនេះឯង។  ព្រះអរហន្តទាំងឡាយ លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំងនៃសេចក្ដីប្រមាទ រហូតអស់មួយជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។  ព្រះ​អរហន្តទាំងឡាយ បរិភោគភត្តតែម្ដង រៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល រហូតអស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏បរិភោគភត្តតែម្ដង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាក​ការបរិភោគខុសកាល អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។  ព្រះអរហន្តទាំងឡាយ វៀរចាក​ការមើលនូវរបាំ និងការស្ដាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌  និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង  និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ អាត្មាអញក្នុងថ្ងៃនេះ ក៏វៀរ​ចាកការមើលរបាំ  និងការស្ដាប់ចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌  និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ អស់យប់នេះ និងថ្ងៃ​នេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថា អាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។  ព្រះអរហន្ដទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់  និងទីដេក ទីអង្គុយ​ដ៏ប្រសើរ វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់  និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី រហូតអស់មួយជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់  និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរស្រឡះ ចាកទីដេក ទីអង្គុយដ៏ខ្ពស់  និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ​ឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ម្នាលនាងវិសាខា យ៉ាងនេះឈ្មោះថា អរិយុបោសថៈ ម្នាលនាងវិសាខា អរិយុបោសថៈ ដែលបុគ្គល​រក្សាយ៉ាងនេះ តែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្ដីរុងរឿងច្រើន ផ្សាយផលទៅច្រើន។  មានផលច្រើនយ៉ាងណា មានអានិសង្សច្រើនយ៉ាងណា មានសេចក្ដី​រុងរឿង​ច្រើនយ៉ាងណា ផ្សាយផលទៅច្រើនយ៉ាងណា។ ម្នាលនាងវិសាខា ប្រៀបដូចបុគ្គលណាមួយ គប្បីគ្រងរាជសម្បត្តិ ជាឥស្សរិយាធិបតី នៃមហាជនបទ ទាំង១៦នេះ ដែលមានរតនៈ៧ ប្រការដ៏ច្រើន មហាជន​បទ ទាំង១៦ គឺ អង្គៈ មគធៈ កាសី កោសលៈ រជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ  កម្ពោជៈ រាជសម្បត្តិរបស់បុគ្គលនុ៎ះ មានដំឡៃមិនស្មើចំណិត ទី១៦ៗ លើក នៃ​ឧបោសថៈ ប្រកបដោយអង្គ ៨ ឡើយ។  ដំណើរនោះ ព្រោះហេតុអ្វី។  ម្នាលនាងវិសាខា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចណាស់។  ម្នាលនាងវិសាខា ៥០ ឆ្នាំរបស់​មនុស្ស ជាមួយយប់ មួយថ្ងៃ របស់ពួកទេវតាជាន់ចាតុម្មហារាជិកៈ រាប់តាមរាត្រីនោះ ៣០រាត្រី ជាមួយខែ រាប់តាមខែនោះ ១២ខែ ជាមួយឆ្នាំ រាប់តាមឆ្នាំនោះ ៥០០ឆ្នាំទិព្វ ជាប្រមាណ នៃអាយុ​របស់ពួក​ទេវតាជាន់ចាតុម្មហារាជិកៈ។  ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សាឧបោសថៈ ប្រកបដោយអង្គ ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈ។  ម្នាលនាងវិសាខា ដែលថារាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគត​ពោល​សំដៅយកត្រង់ហេតុនុ៎ះឯង។  ម្នាលនាងវិសាខា ១០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែជាមួយឆ្នាំ រាប់តាម​ឆ្នាំនោះ១០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់តាវត្តិង្ស។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សាឧបោសថៈ ប្រកបដោយអង្គ ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស។  ម្នាលនាងវិសាខា ដែលថារាជសម្បត្តិ ជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគត​ពោលសំដៅយកត្រង់ហេតុនុ៎ះឯង។  ម្នាលនាងវិសាខា ២០០ឆ្នាំរបស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់យាមៈ រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែជា១ឆ្នាំ រាប់តាមឆ្នាំនោះ ២០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុ របស់ពួកទេវតាជាន់យាមៈ។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់យាមៈ។ ម្នាលនាងវិសាខា ដែលថារាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។  ម្នាលនាងវិសាខា ៤០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់តុសិត រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ៤០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុ របស់ពួកទេវតាជាន់តុសិត។  ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកប​ដោយអង្គ ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់តុសិត។  ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ៨០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់និម្មានរតី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ៨០០ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវ​ឧបោសថៈ ប្រកបដោយអង្គ ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ១.៦០០ ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់បរនិម្មិតវសវត្តី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាម​ខែនោះ ១២ ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ១៦០០ ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់បរនិម្មិតវសវត្តី។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោក​នេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀប​នឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួច នេះតថាគតពោល សំដៅយកត្រង់ហេតុនុ៎ះឯង។

បុរស ឬស្រ្តី មិនគប្បីសម្លាប់សត្វ១ មិនគប្បីលួចយកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ ១ មិនគប្បីនិយាយកុហក១ មិនគប្បីក្រេបផឹក នូវទឹកស្រវឹង ១ គប្បីវៀរចាកមេថុន ដែលមិនមែន​ជាសេចក្ដីប្រព្រឹត្តិ​ដ៏ប្រសើរ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី  និងភោជន ក្នុងវេលាខុសកាល ១ មិនគប្បីទ្រទ្រង់កម្រងផ្កា មិនគប្បីប្រើប្រាស់គ្រឿងក្រអូប ១ គប្បីដេកលើគ្រែ (ដែលត្រូវប្រមាណ) ឬកម្រាល ដែលក្រាល​ផ្ទាស់នឹងផែនដី ១ (បណ្ឌិតទាំងឡាយ ពោលសរសើរ ) ឧបោសថៈ ប្រកបដោយអង្គ ៨នុ៎ះ ដែលព្រះពុទ្ធ ទ្រង់ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសទុកហើយ។ ព្រះចន្រ្ទ និងព្រះអាទិត្យ ទាំងពីរមាន​រស្មីដ៏រុងរឿង ភ្លឺឆ្លុះផ្សាយចេញទៅ អស់ទីមានកំណត់ត្រឹមណា មួយទៀត ព្រះចន្រ្ទ និងព្រះអាទិត្យ មាននាទីកំចាត់បង់ នូវងងឹត មានដំណើរទៅក្នុងអាកាស ចាំងពន្លឺសព្វទិស តែងបំភ្លឺក្នុង​ផ្ទៃមេឃ ទ្រព្យណាមួយ ដែលមាននៅក្នុងចន្លោះនុ៎ះ គឺកែវមុក្តា កែវមណី កែវពៃទូរ្យដ៏ល្អ មួយវិញទៀត ដែលហៅថា មាសសិង្គី មាសកាញ្ចនៈ មាសជាតរូប និងមាសហដកៈ ទ្រព្យទាំងអម្បាលនោះ (មានដំឡៃ) មិនដល់នូវចំណិត ទី១៦ ៗ លើក នៃឧបោសថៈ ប្រកបដោយអង្គ ៨ ឡើយ ដូចពួកផ្កាយទាំងអស់(ភ្លឺ) មិនដល់ពន្លឺព្រះចន្រ្ទឡើយ  ព្រោះហេតុនោះ ស្រ្តីបុរស ដែលជាអ្នកមានសីល បានរក្សា​ឧបោសថៈ ប្រកបដោយអង្គ ៨ ធ្វើបុណ្យ​ទាំងឡាយដែល​មានសុខជាកម្រៃ ជាអ្នកមិនត្រូវគេតិះដៀល តែងទៅកើតក្នុងស្ថានសួគ៌។
Zitat von: transcripted from book


ចប់ មហាវគ្គ ទី២។
ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីតិត្ថាយតនៈ១ អំពីអមាតាបុត្តិកភ័យ ១ អំពីអ្នកស្រុកវេនាគបុរៈ ១ អំពីសរភបរិព្វាជក ១ អំពីអ្នកនិគមកេសបុត្ត ១ អំពីសាឡ្ហៈ ចៅរបស់មិគារសេដ្ឋី ១ អំពីកថាវត្ថុ ១ អំពីតិរ្ថិយទាំងឡាយ ១ អំពីអកុសលមូល និងកុសលមូល ១ អំពីឧបោសថៈ ១។


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.072 ១. ឆន្នសុត្តំ
« Antwort #73 am: Februar 17, 2017, 08:37:07 Nachmittag »
*sgift*
អានន្ទវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


ឆន្នសុត្តំ *
ឆន្នសូត្រ *

(បរិព្វាជកឈ្មោះឆន្នៈ)
*

[៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។  គ្រានោះ ឆន្នបរិព្វាជក ចូលទៅរក​ព្រះអានន្ទដ៏​មានអាយុ លុះចូលទៅ​ដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះ អានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។  លុះឆន្នបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹង​ព្រះអានន្ទដ៏​មាន​អាយុ ដូច្នេះថា នែអាវុសោអានន្ទ លោកបញ្ញត្ត​ការលះបង់រាគៈ  បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈ។  ម្នាលអាវុសោ យើងសោត ក៏បញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈដែរ។  ម្នាលអាវុសោ តែថាលោកឃើញទោស ក្នុងរាគៈដូចម្ដេច បានជាបញ្ញត្តការលះបង់រាគៈ ឃើញទោស ក្នុងមោហៈដូចម្ដេច បានជាបញ្ញត្តការលះបង់ទោសៈ ឃើញទោស ក្នុង​មោហៈ​ដូចម្ដេច បានជាបញ្ញត្តការលះបង់មោហៈ។  ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងគិត ដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ  គិតដើម្បី​បៀតបៀន​ទាំងពីរខាងខ្លះ រមែងទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលលះបង់រាគៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិត​ដើម្បី​បៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្ត។  ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត កាលបើលះរាគៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹតទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។  ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈ​គ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងមិនដឹងច្បាស់ នូវប្រយោជន៍របស់ខ្លួន តាមពិតខ្លះ មិនដឹងច្បាស់នូវប្រយោជន៍ របស់បុគ្គលដទៃ តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍ទាំងពីរខាង តាមពិតខ្លះ កាលបើលះបង់រាគៈបានហើយ បុគ្គលរមែងដឹងច្បាស់ នូវប្រយោជន៍របស់ខ្លួន តាមពិតផង ដឹងច្បាស់នូវប្រយោជន៍បុគ្គលដទៃ តាមពិតផង ដឹងច្បាស់នូវប្រយោជន៍ទាំងពីរខាង តាមពិតផង។  ម្នាលអាវុសោ រាគៈជាគ្រឿងធ្វើឲ្យងងឹត ធ្វើឲ្យដូចជាគ្មានចក្ខុ ធ្វើឲ្យគ្មានញាណ ឲ្យរលត់បញ្ញា ជាប៉ែកខាងសេចក្ដីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។  ម្នាលអាវុសោ បុគ្គលអ្នកប្រទូស្ត។ បេ។  ម្នាល​អាវុសោ បុគ្គលអ្នកវង្វេង ត្រូវសេចក្ដីវង្វេងគ្របសង្កត់ មានចិត្តត្រូវសេចក្ដីវង្វេងរួបរឹត រមែងគិតដើម្បីបៀតបៀនខ្លួនខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនទាំងពីរខាងខ្លះ តែង​ទទួលទុក្ខទោមនស្សប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលបើលះមោហៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួន មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្ត។  ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត កាល​បើលះ​បង់មោហៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។  ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មាន​ចិត្តត្រូវ​មោហៈ​រួបរឹត រមែងមិនដឹងច្បាស់ នូវប្រយោជន៍ខ្លួន តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍អ្នកដទៃ តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍ទាំងពីរខាង តាមពិតខ្លះ កាលបើលះមោហៈបានហើយ បុគ្គល​រមែង​ដឹង​ច្បាស់ នូវប្រយោជន៍ខ្លួន តាមពិតផង ដឹងច្បាស់នូវប្រយោជន៍អ្នកដទៃ តាមពិតផង ដឹងច្បាស់នូវប្រយោជន៍ទាំងពីរខាង តាមពិតផង។  ម្នាលអាវុសោ មោហៈជាគ្រឿងធ្វើឲ្យងងឹត ធ្វើឲ្យដូចជាគ្មានចក្ខុ ធ្វើឲ្យគ្មាន​ញាណ ឲ្យរលត់បញ្ញា ជាប៉ែកខាងសេចក្ដីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលអាវុសោ យើងឃើញទោស ក្នុងរាគៈនេះឯងហើយ ទើបបញ្ញត្ត នូវការលះបង់រាគៈ ឃើញទោស ក្នុងទោសៈ​នេះហើយ ទើបបញ្ញត្តនូវការលះទោសៈ ឃើញទោស ក្នុងមោហៈនេះហើយ ទើបបញ្ញត្ត នូវការលះមោហៈ។  ម្នាលអាវុសោ ចុះផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ មានដែរឬទេ។  ម្នាល​អាវុសោ ផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះមាន។  ម្នាលអាវុសោ ចុះផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ តើដូចម្ដេច។  ផ្លូវប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង គឺ សេចក្ដី​ឃើញ​ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។  ម្នាលអាវុសោ នេះឯង ជាផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ។  ម្នាលអាវុសោ ផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈនុ៎ះ ជាផ្លូវប្រសើរល្អហើយ។  ម្នាលអាវុសោអានន្ទ ហេតុនោះ គួរតែកុំធ្វេសប្រហែសឡើយ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Offline Norum

  • Moderator
  • Active Member
  • *
  • Sadhu! or +35/-0
  • Geschlecht: Weiblich
  • To forgive some one, is to make yourself in peace.
Sut.AN.03.073 ២. អាជីវកសុត្តំ
« Antwort #74 am: Februar 17, 2017, 09:01:10 Nachmittag »
*sgift*

 

Namo tassa bhagavato arahato sammā-sambuddhassa


អាជីវកសុត្តំ *
អាជីវកសូត្រ *

(អ្នកបួសក្រៅពុទ្ធសាសនា)
*

[៧៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។  គ្រានោះ គហបតី ជាសាវក​របស់​អាជីវក​ម្នាក់ ចូលទៅរកព្រះអានន្ទ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។  លុះគហបតី ជាសាវកអាជីវកនោះ អង្គុយ​ក្នុងទីសមគួរហើយ សួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រអានន្ទដ៏ចំរើន (យើងទាំងពីរនាក់) អ្នកណាសំដែងធម៌ត្រូវ ពួកអ្នក​ណា ឈ្មោះថា ប្រតិបត្តិត្រូវ ក្នុងលោក ពួកអ្នកណា ឈ្មោះថា ដើរត្រូវក្នុងលោក។  ម្នាលគហបតី បើដូច្នោះ អាត្មានឹង​ត្រឡប់​សួរ​ទៅអ្នក ក្នុងហេតុនុ៎ះវិញ បើហេតុនោះ គួរដល់អ្នកយ៉ាងណា ត្រូវអ្នកដោះស្រាយហេតុនោះ យ៉ាងនោះចុះ។  ម្នាលគហបតី អ្នក​សំគាល់​ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ អ្នកទាំង​នោះឈ្មោះថា សំដែងធម៌ត្រូវឬទេ ឬថាអ្នកមានសេចក្ដីយល់ដូចម្ដេច ក្នុងដំណើរនុ៎ះ។ បពិត្រ​អានន្ទដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ បុគ្គលទាំងនោះ ឈ្មោះថាសំដែងធម៌ត្រូវហើយ ខ្ញុំមាន​សេចក្ដីយល់ ក្នុងដំណើរនុ៎ះ យ៉ាងនេះដែរ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា ប្រតិបត្តិ​ដើម្បី​លះ​រាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោកឬទេ ឬថាអ្នក​មាន​សេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។  បពិត្រអានន្ទដ៏ចំរើន ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិ​ដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។  ម្នាល​គហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា បានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជា​ត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀតជាធម្មតា ពួកបុគ្គលណា លះទោសៈហើយ។  បេ។  ពួកបុគ្គលណា លះ​មោហៈ​ហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជា​ធម្មតា ពួកបុគ្គលនោះ ឈ្មោះថា ដើរត្រូវហើយ ក្នុងលោកឬទេ ឬក៏អ្នកមានសេចក្ដីយល់ ដូចម្ដេច ក្នុងដំណើរនុ៎ះ។  បពិត្រ​លោក​ដ៏​ចំរើន ពួកបុគ្គលណា លះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យ​កើត​ឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលណា លះទោសៈ ហើយ។  បេ។  ពួកបុគ្គលណាលះមោហៈហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួក​បុគ្គលនោះឈ្មោះថា ដើរ​ត្រូវ ក្នុងលោកហើយ ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។  ម្នាលគហបតី អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រ​លោកដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ បុគ្គលនោះ ឈ្មោះ​ថាសំដែងត្រូវហើយ។  អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា បាន​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ បុគ្គលទាំងនោះឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក។  អ្នកបាន​ដោះស្រាយ​ហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា បានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជា​ត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជាធម្មតា ពួកបុគ្គលណា បានលះទោសៈហើយ។  បេ។  ពួកបុគ្គលណា បាន​លះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យ​កើត​តទៅ​ទៀត ជាធម្មតា ពួកបុគ្គលនោះ ឈ្មោះថា ដើរត្រូវក្នុងលោក។  បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែក​ណាស់ ឈ្មោះថា មិនមានការលើកដំកើងតែធម៌ខ្លួនផង មិនមានការបន្ដុះបង្អាប់ធម៌បុគ្គលដទៃផង សំដែងធម៌ត្រង់ តាមតែហេតុ និយាយ​ចំពោះតែសេចក្ដី ទាំងមិនទាញមករកតែប៉ែកខាងខ្លួនផង។  បពិត្រអានន្ទដ៏ចំរើន លោក (ហ្នឹងហើយ) សំដែង​ធម៌ដើម្បី​លះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ លោកសំដែងធម៌ត្រូវហើយ បពិត្រអានន្ទដ៏ចំរើន លោក​ប្រតិបត្តិ​ដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ប្រតិបត្តិត្រូវហើយ ក្នុងលោក បពិត្រអានន្ទដ៏ចំរើន លោក​បាន​លះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជា​ធម្មតា លោកបានលះទោសៈហើយ។បេ។ លោកបានលះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជា​ត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជាធម្មតា លោកឈ្មោះថា ដើរត្រូវក្នុងលោក។  បពិត្រលោកដ៏ចំរើន ពីរោះ​ណាស់ បពិត្រលោកដ៏ចំរើន ពីរោះណាស់។ បពិត្រលោកដ៏ចំរើន ដូចគេផ្ងារ របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សអ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែង​មើលឃើញរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលលោកម្ចាស់អានន្ទ បានសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ ក៏យ៉ាង​នោះ​ដែរ។  បពិត្រអានន្ទដ៏ចំរើន ខ្ញុំនោះ ដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូម​លោក​ម្ចាស់អានន្ទ ចាំទុកនូវខ្ញុំព្រះករុណា ជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។
Zitat von: transcripted from book


សូមអនុមោទនា !!!

Tags:
 
8 Gäste, 0 Mitglieder
Willkommen Gast. Bitte einloggen oder registrieren.
Hast du deine Aktivierungs E-Mail übersehen?
Juni 25, 2017, 05:38:57 Vormittag

Einloggen mit Benutzername, Passwort und Sitzungslänge

Talkbox

 

Johann

Juni 14, 2017, 06:45:07 Nachmittag
Jetzt aber vorerst. Möge jeder guten Unterhalt (ung) im Dhamma und Stärkung finden uud sich davon reichlich nehmen.
 

Mohan Gnanathilake

Juni 11, 2017, 08:24:45 Vormittag
Werter Harry,

ich freue mich darüber, nach einigen Monaten wieder auf sangham.net Sie zu grüßen.

Herzliche Grüße aus Sri Lanka nach Deutschland!
 

Johann

Juni 09, 2017, 05:05:59 Nachmittag
Mögen sich alle, möge sich Gast der Uposatha-Einhaltung nicht nur heute annehmen, und glücksverheißende Zeit verbringen.

May all, may Gast not only today observe the Uposatha and spend auspicious time
 

Mohan Gnanathilake

Juni 03, 2017, 01:48:08 Vormittag
Sehr ehrwürdiger Samanera Johann,

es geht mir zur Zeit gut. Ich glaube, dass es Ihnen auch gut geht.

Dhamma Grüße an Sie aus Sri Lanka!
 

Johann

Juni 02, 2017, 11:19:32 Nachmittag
Wie geht es Upasaka Mohan?
 

Mohan Gnanathilake

Juni 02, 2017, 10:51:50 Nachmittag
Wie sehr ehrwürdiger Samanera Johann geschrieben hat, hatte ich am 10. Mai 2017 meinen  Geburtstag, an dem Tag  in diesem Jahr das Wesakfest gefeiert wurde.
Beste Grüße an Sie aus Sri Lanka!
Mohan Barathi Gnanathilake
 

Johann

Juni 02, 2017, 12:33:54 Nachmittag
Wußte doch, daß so Nahrung immer gefressen werden will.  :)
"Sehr gut, weiter hungern."

Freut das Nyom Marcel wohlauf ist.
 

Marcel

Juni 02, 2017, 12:20:52 Nachmittag
weil "keines" immer noch die bezugnahme auf eines hat!
 

Johann

Juni 02, 2017, 10:23:46 Vormittag
Wenn zwei mehr als eines sid, warum ist dann keines auch eines?
 

Johann

Mai 20, 2017, 04:30:26 Nachmittag
Moritz
 

Moritz

Mai 20, 2017, 03:42:08 Nachmittag
Namasakara, Bhante. _/\_
 

Johann

Mai 18, 2017, 09:56:06 Vormittag
Sadhu und Mudita.
 

Moritz

Mai 18, 2017, 09:53:33 Vormittag
_/\_ _/\_ _/\_
 

Sophorn

Mai 18, 2017, 09:22:19 Vormittag
 :-* :-* :-*
Wünsche allen einen guten Silatag.
 :-* :-* :-*
 

Johann

Mai 16, 2017, 01:45:43 Nachmittag
Erfreulich
 

Maria

Mai 16, 2017, 12:09:45 Nachmittag
 :-*Werte Sophorn noch am Flughafen getroffen :)
sitzt im Flieger :-*
 

Johann

Mai 16, 2017, 02:20:58 Vormittag
Ein Dhammatalk, über ein paar Audiofiles, sicher auch gut für ihre Familie, Mutter... http://sangham.net/index.php/topic,7997.0.html
 

Sophorn

Mai 16, 2017, 02:17:07 Vormittag
 :-* :-* :-*
 

Johann

Mai 16, 2017, 02:11:44 Vormittag
Vielleicht möchte Nyom Maria sie noch gerne am Flughafen verabschieden, wenn sie von der Gelegenheit weis.
 

Johann

Mai 16, 2017, 02:08:13 Vormittag
Gute Reise und beste Wünsche an alle.
 

Sophorn

Mai 16, 2017, 02:04:14 Vormittag
 :-* :-* :-*
 karuna tvay bongkum
kana macht sich in knapp 4h auf den weg nach Wien und dann Richtung K. Ankunft morgen in PP.
gerade ist kana am Sammeln vor der Abreise.
kana wünscht Bhante gute Genesung.
 :-* :-* :-*
 

Johann

Mai 16, 2017, 01:48:42 Vormittag
Nyom Sophorn. Wieder zurück im Land der Khmer? Mag Reise und Aufenthalt angenehm gewesen sein.
 

Johann

Mai 10, 2017, 09:51:50 Vormittag
Qi-Van-Chi
 

Johann

Mai 10, 2017, 01:30:17 Vormittag
Verdienstreiche und befreiende Vesak - Pūjā allen, heute.
 

Johann

Mai 09, 2017, 09:20:24 Vormittag
Atma will rest a little today and use the "hair cut day" to maintain his body a little for tomorrow's Puja, so see, Moritz has won a whole day today, maybe use it for same. Best wishes!
 

Moritz

Mai 09, 2017, 08:58:33 Vormittag
Namasakara Bhante.
May you have a good Vesakha Puja!
_/\_
 

Johann

Mai 08, 2017, 10:43:50 Vormittag
Viel Freude beim Aufräumen und angenehmes "Brotverdienen"
 

Moritz

Mai 08, 2017, 09:32:47 Vormittag
Muss nun hier aufräumen und bald los Brot verdienen. Wünsche einen angenehmen Tag.
_/\_
 

Moritz

Mai 08, 2017, 09:25:13 Vormittag
Namasakara, Bhante. _/\_
 

Johann

Mai 06, 2017, 05:42:48 Nachmittag
Nyom Senghour.
Darf Atma darauf vertrauen, daß es Ihm gut geht?
 

Johann

Mai 03, 2017, 08:26:24 Nachmittag
Hr. Bernd, Atma zieht sich für heute zurück. Viel Freude beim Entdecken.
 

Marcel

April 29, 2017, 11:44:21 Vormittag
 :-*
 

Johann

April 29, 2017, 11:29:06 Vormittag
Atma wird kurz etwas Wasser zum trinken abkochen.
 

Johann

April 29, 2017, 11:26:17 Vormittag
Sadhu der Nachfrage, Nyom Marcel. Alles soweit passend. Gut Nyom mal wieder anzutreffen. Vielleicht mag er ja etwas von seinen Verdiensten teilen.
 

Marcel

April 29, 2017, 11:07:15 Vormittag
 :-*ehwürdiger samana johann  :-*

wie geht es ihnen?
 

Johann

April 26, 2017, 08:11:22 Vormittag
Christian.
 

Johann

April 26, 2017, 02:45:50 Vormittag
Senghour, Atma verläßt nun für seinen Almosengang das Klosterhier.
 

Johann

April 24, 2017, 01:39:40 Nachmittag
Christian.
 

Johann

April 22, 2017, 07:23:20 Vormittag
Dylan.
 

Johann

April 22, 2017, 02:00:11 Vormittag
224. Sprecht Wahrheit, haltet nicht an Zorn, wenn gebeten, gebt, auch wenn nur wenig Ihr habt. Mit diesen drei Mittel, in Gegenwart der Götter, einer kann erreichen.
 

Johann

April 22, 2017, 01:55:53 Vormittag
224. Speak the truth; yield not to anger; when asked, give even if you only have a little. By these three means can one reach the presence of the gods.
 

Johann

April 13, 2017, 11:02:06 Vormittag
Hatte wohl kurzen Serverausfall gegeben.

Visitor

April 04, 2017, 09:44:42 Vormittag
Hallo!  :)
 

Johann

März 31, 2017, 09:59:39 Vormittag
Moritz, Maria
 

Maria

März 31, 2017, 08:09:04 Vormittag
 :-*
Guten Morgen Bhante
 

Maria

März 31, 2017, 08:08:39 Vormittag
 :-*
Guten Morgen Bhante
 

Moritz

März 31, 2017, 02:14:32 Vormittag
Namasakara, Bhante _/\_
 

Johann

März 24, 2017, 07:47:34 Vormittag
Und was ist paccayā (Ursache) fü die Beendigung von dukkha? Da ist Gebut, jāti, doch dann ist da saddhā, Vertrauen. Deshalb entkommen nur jene die paccayā aufgrund von saddhā geben. Und sonst ist da nichtt viel. Anumodanā!
 

Johann

März 24, 2017, 07:25:39 Vormittag
Und irgend wann, geht dann der Rest von dem was man nicht nährt zu Ende. Ürig das, was man weiter nährte. Das nennt man Grund, das nennt man upanissaya. Und gerade jetzt wieder upanissayapaccayena.
 

Johann

März 19, 2017, 05:04:25 Nachmittag
Atma zieht sich für Heute zurück.
Viel Freude noch beim aufopferndem Tun am Sonntag, dem "Tag des Herren".

Show 50 latest
Mitglieder
  • Mitglieder insgesamt: 270
  • Latest: Chris
Stats
  • Beiträge insgesamt: 12153
  • Themen insgesamt: 2398
  • Online Today: 12
  • Online Ever: 90
  • (September 25, 2014, 05:26:29 Vormittag)
Benutzer Online
Users: 0
Guests: 8
Total: 8