* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[August 21, 2017, 07:58:06 PM]

[August 21, 2017, 07:38:24 PM]

[August 21, 2017, 03:06:06 PM]

[August 19, 2017, 02:46:36 PM]

[August 19, 2017, 08:49:53 AM]

[August 18, 2017, 03:06:39 PM]

[August 18, 2017, 07:48:34 AM]

[August 17, 2017, 06:41:32 PM]

[August 16, 2017, 04:24:20 PM]

[August 14, 2017, 02:11:48 PM]

[August 12, 2017, 12:48:36 PM]

[August 09, 2017, 12:55:54 PM]

[August 09, 2017, 05:38:57 AM]

[August 09, 2017, 05:26:52 AM]

[August 08, 2017, 06:20:10 PM]

Author Topic: [sut.an.04] សុត្តន្តបិដក-អង្គុត្តរនិកាយ-ចតុក្កនិបាត  (Read 5404 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
an = អង្គុត្តរនិកាយ
04.001 = ៤.១
លេខដំបូង = និបាតទិ...
លើកទីពីរ = លេខសូត្រ
* = not incl. in original Edition (from CSCD)

ភាគ = ភ.
ទំព័រទី = ទ.

 *sgift*

* Johann : Attached an excel sheed to make chances and fill in missing text and infos of Index at once or in steps easier generate the BBC codes. If changed upload the current version, with new date in file name if like to use this way. Renewed, again: 2017-08-09



ចតុក្កនិបាតបាឡិ (Catukkanipātapāḷi) sut.an.04 | § 1 | ភ.៤២ ទ.??

១. បឋមបណ្ណាសកំ (1. Paṭhamapaṇṇāsakaṃ) sut.an.04.v1 | § 1 | ភ.៤២ ទ.??
១. ភណ្ឌគាមវគ្គោ (1. Bhaṇḍagāmavaggo) sut.an.04.v1.1 | § 1 | ភ.៤២ ទ.??
២. ចរវគ្គោ (2. Caravaggo) sut.an.04.v1.2 | § 11 | ភ.៤២ ទ.??
៣. ឧរុវេលវគ្គោ (3. Uruvelavaggo) sut.an.04.v1.3 | § 21 | ភ.៤២ ទ.??
៤. ចក្កវគ្គោ (4. Cakkavaggo) sut.an.04.v1.4 | § 31 | ភ.៤២ ទ.??
៥. រោហិតស្សវគ្គោ (5. Rohitassavaggo) sut.an.04.v1.5 | § 41 | ភ.៤២ ទ.??
២. ទុតិយបណ្ណាសកំ (2. Dutiyapaṇṇāsakaṃ) sut.an.04.v2 | § 51 | ភ.៤២ ទ.??
(៦) ១. បុញ្ញាភិសន្ទវគ្គោ ([6] 1. Puṇṇābhisandavaggo) sut.an.04.v2.6 | § 51 | ភ.៤២ ទ.??
១០. គិហិសាមីចិសុត្តំ (10. Gihisāmīcisuttaṃ) sut.an.04.v2.7 | § 60 | ភ.៤២ ទ.??
(៨) ៣. អបណ្ណកវគ្គោ ([8] 3. Apaṇṇakavaggo) sut.an.04.v2.8 | § 71 | ភ.៤២ ទ.??
(៩) ៤. មចលវគ្គោ ([9] 4. Macalavaggo) sut.an.04.v2.9 | § 81 | ភ.៤២ ទ.??
(១០) ៥. អសុរវគ្គោ ([10] 5. Asuravaggo) sut.an.04.v2.10 | § 91 | ភ.៤២ ទ.??
៣. តតិយបណ្ណាសកំ (3. Tatiyapaṇṇāsakaṃ) sut.an.04.v3 | § 101 | ភ.៤២ ទ.??
(១១) ១. វលាហកវគ្គោ ([11] 1. Valāhakavaggo) sut.an.04.v3.11 | § 101 | ភ.៤២ ទ.??
(១២) ២. កេសិវគ្គោ ([12] 2. Kesivaggo) sut.an.04.v3.12 | § 111 | ភ.៤២ ទ.??
(១៣) ៣. ភយវគ្គោ ([13] 3. Bhayavaggo) sut.an.04.v3.13 | § 121 | ភ.៤២ ទ.??
(១៤) ៤. បុគ្គលវគ្គោ ([14] 4. Puggalavaggo) sut.an.04.v3.14 | § 131 | ភ.៤២ ទ.??
(១៥) ៥. អាភាវគ្គោ ([15] 5. Ābhāvaggo) sut.an.04.v3.15 | § 141 | ភ.៤២ ទ.??
៤. ចតុត្ថបណ្ណាសកំ (4. Catutthapaṇṇāsakaṃ) sut.an.04.v4 | § 151 | ភ.៤៣ ទ.??
(១៦) ១. ឥន្ទ្រិយវគ្គោ ([16] 1. Indriyavaggo) sut.an.04.v4.16 | § 151 | ភ.៤៣ ទ.??
(១៧) ២. បដិបទាវគ្គោ ([17] 2. Paṭipadāvaggo) sut.an.04.v4.17 | § 161 | ភ.៤៣ ទ.??
(១៨) ៣. សញ្ចេតនិយវគ្គោ ([18] 3. Saṇcetaniyavaggo) sut.an.04.v4.18 | § 171 | ភ.៤៣ ទ.??
(១៩) ៤. ព្រាហ្មណវគ្គោ ([19] 4. Brāhmaṇavaggo) sut.an.04.v4.19 | § 181 | ភ.៤៣ ទ.??
៥. បញ្ចមបណ្ណាសកំ (5. Paṇcamapaññāsakaṃ) sut.an.04.v5 | § 191 | ភ.៤៣ ទ.??
(២០) ៥. មហាវគ្គោ ([20] 5. Mahāvaggo) sut.an.04.v5.20 | § 191 | ភ.៤៣ ទ.??
៥. បញ្ចមបណ្ណាសកំ (5. Pañcamapaṇṇāsakaṃ) sut.an.04.v5 | § 201 | ភ.៤៣ ទ.??
(២១) ១. សប្បុរិសវគ្គោ ([21] 1. Sappurisavaggo) sut.an.04.v5.21 | § 201 | ភ.៤៣ ទ.??
(២២) ២. បរិសាវគ្គោ ([22] 2. Parisāvaggo) sut.an.04.v5.22 | § 211 | ភ.៤៣ ទ.??
(២៣) ៣. ទុច្ចរិតវគ្គោ ([23] 3. Duccaritavaggo) sut.an.04.v5.23 | § 221 | ភ.៤៣ ទ.??
(២៤) ៤. កម្មវគ្គោ ([24] 4. Kammavaggo) sut.an.04.v5.24 | § 232 | ភ.៤៣ ទ.??
(២៥) ៥. អាបត្តិភយវគ្គោ ([25] 5. Āpattibhayavaggo) sut.an.04.v5.25 | § 243 | ភ.៤៣ ទ.??
(២៦) ៦. អភិញ្ញាវគ្គោ ([26] 6. Abhiṇṇāvaggo) sut.an.04.v5.26 | § 254 | ភ.៤៣ ទ.??
(២៧) ៧. កម្មបថវគ្គោ ([27] 7. Kammapathavaggo) sut.an.04.v5.27 | § 264 | ភ.៤៣ ទ.??
(២៨) ៨. រាគបេយ្យាលំ ([28] 8. Rāgapeyyālaṃ) sut.an.04.v5.28 | § 274 | ភ.៤៣ ទ.??



សុត្តន្តបិដក
អង្គុត្តរនិកាយ ចតុក្កនិបាត
តតិយភាគ
ភាគ៤២
សូមនមស្ការ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។
បឋមបណ្ណាសក
« Last Edit: August 09, 2017, 01:26:58 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
* Johann: One of the lagest.

Atma will try to make this from the upload, to see better what can be made easier.

Its also good and helpfull to post first, like mentioned, after typing the daily single suttas when made.

1. They are not lost (hardware and other issues can make much troubles and saving on 10 places one does no more know which was the latest, what forget where...)
2. You may get feedback and additions
3. Upasika only needs to focus on the topics for corrections, no need to correct all on 3 or four places and be sure to forget and make mistakes.

Would say always some weeks after the posts a book upload, so we do not send to much mixes into the net.

Just a suggestion.

And when having the indexes before prepared it really much lesser work and not so much danger to forget.

Make it you main workingplace for imorovements if wanted, Nyom Norum.

 *sgift*

១. បឋមបណ្ណាសកំ*

ភណ្ឌគ្គាមវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


អនុពុទ្ធសូត្រ ទី១

   [១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ គង់ក្នុងភណ្ឌគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវធម៌ ៤។ ធម៌ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសីល (សីលដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ (សមាធិដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយបញ្ញា (បញ្ញាដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយវិមុត្គិ (វិមុត្គិដ៏ប្រសើរ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បាន ត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្គិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្តីប្រាថ្នាក្នុងភព ក៏បានកាត់​ចោលហើយ តណ្ហា ជាគ្រឿងនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ ការកើត​តទៅទៀត​ មិនមានឡើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគត ជា​សាស្តា ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ តទៅទៀតថា
សីល សមាធិ បញ្ញា និងវិមុត្គិ ជាធម៌រកគុណជាតិដទៃ ប្រសើរ​ជាង​​គ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បាន​ត្រាស់​ដឹង​ហើយ។ ព្រះពុទ្ធសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់​ដឹង​ច្បាស់ ដោយប្រការដូច្នេះ សាស្តាមានចក្ខុ ធ្វើនូវទីបំផុត​នៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

* Johann : ២. ទុតិយបណ្ណាសកំ added Nyom Norum
« Last Edit: March 20, 2017, 10:48:47 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បបតិតសូត្រ ទី២*
(??)*

   
[២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​បាន​ប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យ​នេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្គិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបាន​ប្រកប​ដោយ​ធម៌ ៤ យ៉ាងនេះឯង តថាគត ហៅថា ឃ្លាតចាកធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​អរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្គិ តថាគតហៅថា មិនឃ្លាតចាក​ធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។


បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គល​ដែលធ្លាក់​ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុង​គុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ[1] (រមែងមានដល់បុគ្គលនោះ)។
 1. សេចក្តីសុខ បានដល់ព្រមហើយ ដោយ​សេចក្តី​សុខ គឺថា សេចក្តីសុខជាទិព្វ សម្រេចមកដោយសេចក្តីសុខ ជារបស់មនុស្ស សេចក្តីសុខរបស់វិបស្សនា សម្រេចមក​ដោយសេចក្តីសុខ​របស់​ឈាន សេចក្តីសុខ របស់មគ្គ សម្រេចមក ដោយសេចក្តីសុខ​របស់​វិបស្សនា សេចក្តីសុខរបស់ផល សម្រេចមក​ដោយសេចក្តីសុខ​របស់​មគ្គ សេចក្តីសុខរបស់ព្រះនិញ្វន សម្រេចមកដោយ​សេចក្តី​សុខ​របស់ផល។ អដ្ឋកថា។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

* Johann : nb-bbc seems to break the bockq-bbc . Have to fix that, but leave it for now.
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បឋមខតសូត្រ ទី៣*
(??)*

   
[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកប​ដោយ​ធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នក​ប្រកប​ដោយ​ទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាន​នូវ​បាប​ដ៏ច្រើនផង។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់​មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាប​ស្ទង់មើល ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិន​បាន​ពិចារណា​ស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នក​ប្រកប​ដោយ​ទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង រមែង​បាន​នូវបាប ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជា​សប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបាន​កំចាត់​គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់​អ្នក​ប្រាជ្ញ​ទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។ ធម៌ ៤ តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គល ដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គល ដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិន​គួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែល គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយ​ធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់​គុណ​ចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។


បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្តី តិះដៀលបុគ្គល ដែល​គួរសរសើរក្តី បុគ្គលនោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ ពាក្យរមែងមិនបានសេចក្តីសុខ ព្រោះកំហុសនោះ​ឡើយ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្តី ទាំងខ្លួនក្តី ព្រោះល្បែងភ្នាល់ ការចាញ់ដោយទ្រព្យនេះ ជាកំហុស មានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ក្នុងពួក​បុគ្គល ដែលស្រុះស្រួលមូលមិត្រគ្នា កំហុសរបស់បុគ្គលនោះឯង ទើប​ធំជាង បុគ្គលដែលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរក អស់ ១ សែនកប្ប និង ៣៦ និរព្វុទៈផង និង ៥ អព្វុទៈផង។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


ទុតិយខតសូត្រ ទី៤*
(??)*

   
   [៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាល​ប្រតិបត្គិខុស ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់​គុណ​ចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់​អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្គិ​ខុស​ ក្នុង​មាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកប​ដោយ​ទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏​ច្រើនផង ម្នាល​ភិក្ខុ​ទាំងឡាយ កាលបុគ្គលពាល ប្រតិបត្គិខុសក្នុងបិតា។បេ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ប្រតិបត្គិខុស ក្នុងព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្គិខុស ក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែល​ខ្លួន​ជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកប​ដោយទោសផង ប្រកបដោយ​សេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្គិខុស ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង តែងបាននូវ​បាប​ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្គិត្រូវ ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបាន​ជីក​គាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្គិត្រូវ ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្គិត្រូវ ក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្គិត្រូវ ក្នុងព្រះ​តថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាល​ប្រតិបត្គិត្រូវ ក្នុងសាវ័ក នៃព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នក​ប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្គិត្រូវ ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នក​មិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។


ជនណាប្រតិបត្គិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះ​តថាគត ​ជា​សម្ពុទ្ធ ១ ក្នុងសាវករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះ ទៅកាន់លោក​ខាង​មុខ​ហើយ រមែងទៅកាន់អបាយទៀត ព្រោះការប្រព្រឹត្គិ​មិនត្រូវ​តាម​ធម៌នោះ ក្នុងមាតា និងបិតាទាំងឡាយ។ ជនណា ប្រតិបត្គិ​ត្រូវ ក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវក របស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាន​នូវបុណ្យដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែង​សរសើរ​ជននោះ លុះជននោះ ទៅកាន់លោកខាងមុខហើយ រមែងរីករាយ ក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្គិត្រូវ តាមធម៌នោះ ចំពោះមាតា និងបិតាទាំងឡាយ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


អនុសោតសូត្រ ទី៥*
(??)*

   
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ១ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គល​បានឆ្លងទៅដល់ត្រើយ​នាយ​ហើយ ជាញ្រហ្មណ៍ឋិតនៅលើគោក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមាន​ដំណើរ​ទៅ​បណ្តោយតាមខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង។ ម្នាលភិក្ខុទាំង  ឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយ​ទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិញ្វន ក្នុងលោកនោះ មានការ​មិនបានត្រឡប់ចាកលោកនោះ ជាធម្មតា ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលបានឆ្លង ទៅដល់ត្រើយនាយ ជាញ្រហ្មណ៍ ឋិតនៅលើគោក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ នូវ​ចេតោវិមុត្គិ និងបញ្ញាវិមុត្គិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយ​ប្រាជ្ញា ដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាញ្រហ្មណ៍​ឋិត​នៅ​លើគោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។


ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិន​បាន​ប្រាសចាករាគៈ ជាអ្នកបរិភោគកាម ក្នុងលោកនេះ ជន​ទាំង​នោះ​ឯង តែងចូលទៅកាន់ជាតិ និងជរាជារឿយ ៗ ត្រូវតណ្ហា​គ្រប​សង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ព្រោះហេតុនោះ បុគ្គលអ្នកមានប្រាជ្ញា ក្នុងលោកនេះ ជាអ្នក​មានសតិដម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវ​អំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះ​បង់​កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នក​មាន​ដំណើរទៅច្រាសខ្សែទឹក។ ជនណា លះបង់នូវកិលេស ទាំង ៥ មាន​ការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្រ្ទិយដំកល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ។ ធម៌ទាំង​ឡាយ ដ៏ឧត្តម និងលាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកំចាត់​ចោល​ហើយ ដល់នូវសេចក្តីវិនាសទៅ មិនមានដល់​បុគ្គលណា បុគ្គលនោះ ហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុត នៃត្រៃលោក ដល់នូវត្រើយ  ហើយ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


អប្បស្សុតសូត្រ ទី៦*
(??)*

   
[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិន​បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន ហើយបាន​ប្រកប​ដោយ​ការចេះដឹង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបាន​ប្រកប​ដោយ​ការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ[1] មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌[2]។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកប ដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បាន​ប្រកប​ដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌[3]។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការ​ចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌[4]។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកប​ដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយ​ការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានច្រើន ដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ ហើយប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌[5]។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។


បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅ ក្នុង​សីល​ទាំង​ឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះ ដោយ​ហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១។ បើ​បុគ្គល​មាន​សេចក្តី​ចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ តែដោយសីល ប៉ុន្តែ សេចក្តីចេះដឹង មិនសម្រេចដល់បុគ្គលនោះទេ។ បើបុគ្គល​មាន​សេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះដោយសីល ប៉ុន្តែសេចក្តីចេះដឹង តែងសម្រេចដល់បុគ្គលនោះ។ បើ​បុគ្គល​មានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួន ក្នុង​សីលទាំង​ឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយ​ហេតុទាំង ២ គឺ សីល ១ សេចក្តីចេះដឹង ១។ អ្នកណាគួរនិន្ទា បុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកប​ដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំ នៃមាស​ជម្ពូនទបាន ទេវតា និងមនុស្សទាំងឡាយ រមែងសរសើរ​បុគ្គល​នោះ សូម្បីព្រហ្ម ក៏សរសើរដែរ។

 1. បាឡីក្នុងឧភតោវិភង្គនិទ្ទេស ខន្ធក បរិវារ សុត្តនិបាត មង្គលសុត្ត រតនសុត្ត នាឡកសុត្ត តុវដសុត្ត និងពុទ្ធវចនៈដទៃ ដែលមានឈ្មោះថា សុត្ត (សូត្រ) ហៅថា សុត្តៈ។ សុត្តៈ ដែលប្រកបដោយគាថាទាំងអស់ ហៅថាគេយ្យៈ។ សគាថវគ្គទាំងអស់ ក្នុងសំយុត្តនិកាយ ដោយឡែកក្តី អភិធម្មបិដកទាំងអស់ក្តី សូត្រដែលមិនមានគាថាក្តី និង​ពុទ្ធវចនៈណា ដែលមិនបានសង្គ្រោះ ដោយអង្គទាំង ៨ គឺដទៃអំពីអង្គ ទាំង៨ ក្តី ពុទ្ធវចនៈនោះ ហៅថា វេយ្យាករណៈ។ ធម្មបទ ថេរគាថា ថេរីគាថា និងពាក្យជាគាថាសុទ្ធ ដែល​មិនមាន​ឈ្មោះថា​​សុត្តៈ ក្នុងសុត្តនិបាត ហៅថា គាថា។ សុត្តៈ ៨២ ដែល​ប្រកបដោយគាថា កើតអំពីសេចក្តីសោមនស្ស ហៅថាឧទានៈ។ សុត្តៈ ១១០ ដែលប្រព្រឹត្តទៅ ដោយន័យថា “វុត្តមិទំ ភគវតា” (ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ពោលហើយ) ដូច្នេះ ជាដើម ហៅថា ឥតិវុត្តកៈ។ ជាតកទាំង ៥៥០ មានអបណ្ណកជាតក ជាដើម ហៅថា ជាតកៈ។ សូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ គឺធម៌ជាអស្ចារ្យ ចំឡែក ដែលប្រព្រឹត្តទៅ ដោយន័យថា “ចត្តារោ មេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទេ”  (ម្នាលភិក្ខុទាំងឡាយ ធម៌ជាអស្ចារ្យ ចំឡែក ៤យ៉ាងនេះ មានក្នុងអានន្ទ) ដូច្នេះ ជាដើម ហៅថា អព្ភូតធម៌។ ចូឡវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហសូត្រ និង​សង្ខារភាជនិយមហាបុណ្ណមសូត្រ ជាដើម និងសូត្រទាំងពួង ដែលកើតឡើងដោយ​បុគ្គលណាមួយ បានចំពោះ នូវសេចក្តីរីករាយ ត្រេកអរ ហើយចូលទៅក្រាបទូលសួរ ហៅថា វេទល្លៈ។
 2. បានដល់បុថុជ្ជន មានសេចក្តីចេះដឹងតិច ហើយជាអ្នកទ្រុស្តសីល។ អដ្ឋកថា។
 3. បានដល់​ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងតិច។ អដ្ឋកថា។
 4. បានដល់​បុថុជ្ជន មានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល។
 5. បានដល់ព្រះខីណាស្រព ដែលមានសេចក្តី​ចេះដឹងច្រើន។ អដ្ឋកថា
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


សោភនសូត្រ ទី៧*
(??)*

   
[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្គិធម៌ ដ៏សមគួរ ដល់ឋានៈនៃបុគ្គល ៤ ពួកនេះ​ រមែងញុំាង​សង្ឃ​ឲ្យ​រុងរឿង។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹង​ច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្គិធម៌ ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញុំាងសង្ឃ ឲ្យរុងរឿង។


បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ជា​អ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះ​ថា ញុំាងសង្ឃឲ្យរុងរឿង។ គឺភិក្ខុបរិបូណ៌ ដោយសីល ១ ភិក្ខុនី មានសេចក្តីចេះដឹងច្រើន ១ ឧបាសកមានសទ្ធា ១ ឧបាសិកា​មានសទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែង​ញុំាង​សង្ឃ​ឲ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នកធ្វើ​សង្ឃ ឲ្យរុង​រឿង។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


វេសារជ្ជសូត្រ ទី៨*
(??)*

   
[៨] ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) បែបណា តែងបេ្តជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រ គឺធម៌ដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគត មាន ៤ យ៉ាង។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកបេ្តជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងឯង ដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាល​ភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យ ប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ ហើយ ប៉ុន្តែអាសវៈទាំងអម្បាលនេះ មិនទាន់អស់ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់​នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ទាំង ឡាយ​ណា ដែលលោកពោលថា ធម៌ជាគ្រឿងធ្វើនូវអន្តរាយ ធម៌ទាំងអម្បាលនោះ មិនអាចធ្វើអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺ ធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ ដែលលោកសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឲ្យអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណណា តែងប្តេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនោះ របស់តថាគត មាន ៤ យ៉ាងនេះឯង។


គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្តី ពួក​សមណញ្រហ្មណ៍ ដែលអាស្រ័យនូវគន្លង នៃពាក្យណាក្តី គន្លងពាក្យទាំងនោះ លុះមកដល់ព្រះតថាគត ដែលជាអ្នក​មានសេចក្តីក្លៀវក្លា គ្របសង្កត់ នូវគន្លងនៃពាក្យហើយ ក៏រមែងវិនាសសាបសូន្យទៅ ព្រះតថាគតណា គ្របសង្កត់​នូវ​ធម៌​ទាំងអស់ មានសេចក្តីអនុគ្រោះ ដល់សត្វទាំងអស់ ហើយញុំាង​ធម្មចក្រ ឲ្យប្រព្រឹត្តទៅ ពួកសត្វតែងថ្វាយបង្គំ នូវព្រះតថាគត ប្រាកដដូច្នោះនោះ ព្រះអង្គ ប្រសើរជាងទេវតា និងមនុស្ស ទ្រង់ឆ្លងដល់ត្រើយនៃភព។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


តណ្ហុប្បាទសូត្រ ទី៩*
(??)*

   
[៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងនេះ។ បច្ច័យជាទីកើតឡើង នៃតណ្ហា ៤ យ៉ាង តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុ ចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុសេនាសនៈ ១ ម្នាលភិក្ខុ​ទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុ​ភេសជ្ជៈឧត្តម និងថ្លៃថ្លា ដូច្នេះ ៗ ១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែង កើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងប៉ុណ្ណេះ។


បុរសមានតណ្ហាជាគំរប់ពីរ អន្ទោលទៅ (ក្នុងសង្សារវដ្ត) អស់​កាល​ដ៏វែង រមែងមិនប្រព្រឹត្តកន្លង នូវសង្សារ គឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ។ លុះភិក្ខុ​ដឹង​ច្បាស់ នូវតណ្ហានេះ ថាជាទោស ជាដែនកើតព្រមនៃទុក្ខ ហើយ​ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់មាំ មានស្មារតីនៅ​គ្រប់ឥរិយាបថ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.010] ១០. យោគសុត្តំ (10. Yogasuttaṃ)
« Reply #10 on: March 13, 2017, 05:03:37 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


យោគសូត្រ ទី១០

   
[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង។ យោគៈ ៤ យ៉ាង តើដូចម្តេច។ គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើត​ឡើង​ផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេក​ក្នុង​កាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែង ព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ[1]។ កាម​យោគៈ ដូច្នេះឯង។ ភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិន​ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភពទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង​ព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នា​ក្នុងភព ក្នុងភព​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភវយោគៈ[2]។ កាមយោគៈ និងភវយោគៈ ដូច្នេះឯង។ ទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ មិនដឹង​ច្បាស់​តាម​ពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមាន​តម្រេក​ក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តីស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ[3]។ កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង។ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ កាលបើបុគ្គល​នោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏កើតមាន​សេចក្តីល្ងង់​ មិនដឹងក្នុងផស្សាយតនៈ ទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រកបដោយ អកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាគ្រឿងនាំឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាគ្រឿងនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ហៅថា ជាអ្នកមិនមានសេចក្តី​ក្សេម ចាក​យោគៈទេ។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះ មាន ៤ យ៉ាង ។ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ​ការ​មិន​ប្រកប ដោយកាមយោគៈ ១ ការមិនប្រកបដោយភវយោគៈ ១ ការមិនប្រកប ដោយ​ទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះ​ការ​មិន​ប្រកប​ដោយកាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវ​ហេតុ​ជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នាក្នុងកាម ក្នុងកាម​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយកាមយោគៈ។ ការមិនប្រកបដោយកាមយោគៈ ដូច្នេះឯង។ ចុះការមិនប្រកប ដោយភវយោគៈ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវ​ហេតុ​ជា​ទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីសេ្នហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង ព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយភវយោគៈ។ ការមិនប្រកបដោយកាមយោគៈ និង​ការមិនប្រកបដោយភវយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុ​ជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញ​ផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តី ស្នេហា​ក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះ​អន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ។ ការមិនប្រកប​ដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិន​មាន​សេចក្តី​ល្ងង់ សេចក្តីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិន​ប្រកប​ដោយ​ភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុ​នាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមានសេចក្តីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ  មាន ៤ យ៉ាងប៉ុណ្ណេះ។


ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកប​ដោយ​ទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈ ចោមរោម ជាអ្នកមាន​ដំណើរ​ទៅ​កាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែង​អន្ទោល​ទៅ​រក​សង្សារ។ ចំណែកពួកជនណា បានកំណត់ដឹង នូវ​កាម​យោគៈ​ផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើង​នូវ​ទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជា​អ្នក​ប្រាស​ចាក​យោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ។

 1. បានដល់សេចក្តីត្រេកត្រអាល ប្រកបដោយកាមគុណ ទាំង ៥ ។ អដ្ឋកថា។
 2. បានដល់សេចក្តីប្រាថ្នា និង​សេចក្តីត្រេកអរ ក្នុងរូបភព និងអរូបភព។
 3. បានដល់តម្រេក ប្រកបដោយសស្សតទិដ្ឋិ ៦២ ។ អដ្ឋកថា។
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

ចប់ ភណ្ឌគ្គាមវគ្គ ទី១។
ឧទ្ទាននៃភណ្ឌគ្គាមវគ្គនោះគឺ
និយាយអំពីការត្រាស់ដឹងធម៌ ៤ យ៉ាង ១ អំពីភិក្ខុជាអ្នកធ្លាក់ចុះចាកធម្មវិន័យ ១ អំពីការជីករំលើងគុណ មាន២លើក ១ ជាគំរប់ ៥ នឹងបុគ្គលមានដំណើរ ទៅតាម​ខ្សែ​ទឹក ១ អំពីបុគ្គលមានសេចក្តីចេះដឹងតិច ១ អំពីបុគ្គលញុំាងសង្ឃឲ្យរុងរឿង ១ (អំពី​វេសារជ្ជញ្ញាណ) ១ អំពីការកើតឡើងនៃតណ្ហា ១ និងយោគៈ ១ ទៀត ជា ១០។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.011] ១. ចរសុត្តំ (1. Carasuttaṃ)
« Reply #11 on: March 13, 2017, 05:06:08 PM »
 *sgift*

ចរវគ្គ

Namo tassa bhagavato arahato sammā-sambuddhassa


ចរសូត្រ ទី១*
(??)*

   
[១១] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរទៅ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរទៅ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាម ដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងឈរ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់​នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈរ មានសភាព​យ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​កាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់​នូវ​សេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយ មានសភាព​យ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិល ច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាម​វិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុតាំង​ចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុដែលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាម ថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរ បើភិក្ខុមិនបានតាំងចិត្ត​ទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈ​ទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងឈរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវ​សេចក្តី​វិនាស​នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈរមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយ មានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰ​ហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តី​ខ្លាច​ពាក្យ​តិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។


ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី តែងត្រិះរិះនូវវិតក្កៈ ដែល​អាស្រ័យនូវផ្ទះ គឺកិលេសដ៏លាមក ភិក្ខុប្រាកដដូច្នោះនោះ ឈ្មោះថា ដើរទៅកាន់ផ្លូវ ដែលបណ្ឌិតគប្បីខ្ពើម ជ្រប់នៅ​ក្នុង​អារម្មណ៍ ជាគ្រឿងវង្វេង មិនអាចពាល់ត្រូវនូវញាណ ជាគ្រឿង​ត្រាស់ដឹងដ៏ឧត្តមទេ។ ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានរម្ងាប់នូវវិតក្កៈ ត្រេកអរក្នុងធម៌ ជាគ្រឿងរម្ងាប់នូវវិតក្កៈ ភិក្ខុប្រាកដដូច្នោះនោះ ទើបអាចពាល់ត្រូវ នូវញាណ ជាគ្រឿង​ត្រាស់​ដឹងដ៏ឧត្តមបាន។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.012] ២. សីលសុត្តំ (2. Sīlasuttaṃ)
« Reply #12 on: March 13, 2017, 05:08:09 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


សីលសូត្រ ទី២*
(??)*

   
[១២] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វី ដែលគួរធ្វើ ឲ្យក្រៃលែងឡើងទៀត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកាលដើរ មាន អភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តី​រវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មាន​ព្យាយាម​ប្រារឰ​ហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរមានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុឈរ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុអង្គុយ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក មានអភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ហើយ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍​តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹក មានសភាពដូច្នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰ​ហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។


ភិក្ខុគប្បីដើរ សង្រួម គប្បីឈរ សង្រួម គប្បីអង្គុយ សង្រួម គប្បីដេក សង្រួម គប្បីបត់ (នូវអវយវៈតូចធំ) សង្រួម គប្បីលានូវអវយវៈតូចធំនុ៎ះ សង្រួម គតិនៃសត្វលោក ទាំងខាងលើ កណ្តាល និងខាងក្រោម[1] មានកំណត់ត្រឹមណា អ្នក​ប្រាជ្ញ​ទាំងឡាយ ពិចារណាឃើញ នូវកិរិយាកើតឡើង និង​វិនាសទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សា នូវបដិបទា ដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ច។
 1. បានដល់បញ្ចក្ខន្ធជាអតីត បច្ចុប្បន្ន និងអនាគត ។ អដ្ឋកថា ។
[/bockq]
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បធានសូត្រ ទី៣*
(??)*

   
[១៣] ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន (សេចក្តីព្យាយាមប្រពៃ) នេះ មាន ៤ យ៉ាង។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ១​ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យកើតឡើង ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំង​ព្យាយាម​មាំ ដើម្បីញុំាងកុសលធម៌ ដែលកើតឡើងហើយ ឲ្យស្ថិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យ​ចំរើនធំទូលាយ បរិបូណ៌ក្រៃលែងឡើង ១ ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ យ៉ាង​ប៉ុណ្ណេះ។


ព្រះខីណាស្រពទាំងនោះ ជាអ្នកមានព្យាយាមដោយប្រពៃ គ្រប​សង្កត់​នូវមារ គឺវដ្តៈបាន ជាអ្នកមិនបានអាស្រ័យ ជា​អ្នក​ដល់​ត្រើយ​នៃភ័យ គឺជាតិ និងមរណៈ ត្រេកអរ បាន​ឈ្នះ​នូវមារ​ ព្រម​ទាំង​វាហនៈ គឺសេនារបស់មារ ព្រះខីណាស្រពនោះ មិនបាន​ញាប់​ញ័រដោយតណ្ហា កន្លងបង់នូវពល នៃមារទាំងអស់បាន (លោកដល់នូវសេចក្តីសុខហើយ)។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +303/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


សំវរសូត្រ ទី៤*
(??)*

   
[១៤] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធានទាំង ៤ យ៉ាង តើដូចម្តេច។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបាន​កាន់​យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល ដែលមិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏​ប្រតិបត្គិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវ​សេចក្តី​សង្រួម ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិន​បានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​គ្រប​សង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវ​មនិន្រ្ទិយណា ក៏ប្រតិបត្គិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់​នូវ​សេចក្តី​សង្រួម​ ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិន​បាន​តាំង​ចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ... វិហឹសាវិតក្កៈ ដែល​កើត​ឡើងហើយ ... មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់​នូវ​សេចក្តី​វិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​នូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ ... ចំរើននូវវីរិយសម្ពោជ្ឈង្គ ... ចំរើននូវបីតិសម្ពោជ្ឈង្គ ... ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ ... ចំរើននូវសមាធិសម្ពោជ្ឈង្គ ... ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្ត គឺអដ្ឋិកសញ្ញា បុឡវកសញ្ញា វិនីលកសញ្ញា វិបុព្វកសញ្ញា វិច្ឆិទ្ទកសញ្ញា ឧទ្ធុមាតកសញ្ញា[1] ដ៏ល្អ ដែលកើតឡើងហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។


សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់​សំដែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាម ដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ។

 1. ប្រែថា សេចក្តីសំគាល់នូវរាងឆ្អឹង សេចក្តីសំគាល់នូវអសុភមានគំនរដង្កូវ សេចក្តីសំគាល់នូវអសុភ មានសម្បុរខៀវ សេចក្តីសំគាល់នូវអសុភមានខ្ទុះហូរចេញ សេចក្តីសំគាល់នូវអសុភដាច់ពាក់កណ្តាល សេចក្តីសំគាល់នូវអសុភហើមប៉ោង។ ក្នុងទីនេះ សំដៅយកអសុភទាំង ១០ ដែលមានពិស្តារ ក្នុងវិសុទ្ធិមគ្គ។ អដ្ឋកថា។
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 
11 Guests, 0 Users
Welcome, Guest. Please login or register.
Did you miss your activation email?
August 22, 2017, 06:53:30 PM

Login with username, password and session length

Talkbox

 

Johann

August 20, 2017, 01:37:40 AM
Es ist vielleicht gut eine Pause zu tun, doch kann es gut sein, daß man nicht zurückkehrt, für ein gutes oder schlechtes, für sich selbt und andere. Gut dort wo gut genährt und unterstützt und for allem Konzentration steigt, oder dort wo satt in jeder Hinsicht.
 

Johann

August 10, 2017, 11:31:40 AM
Wenn jemand Lust hat, oder anderen etwas Gutes oder Besseres tun kann und möchte: Korrekturlesen http://sangham.net/index.php/topic,1018.msg9625.html#msg9625 Baue nach und nach, so gut wie möglich ein auf ZzE.
 

Johann

August 07, 2017, 02:24:55 AM
Einen ausübungsreichen Vollmond-Uposatha and Gelegenheit die Mönche zu besuchen wünscht meine Person.
 

Sophorn

July 25, 2017, 03:59:03 PM
... versteht und womöglich sieht, wenn er nicht den Weg hierher
findet.

Großer Dank an alle im Hintergrund.

Mögen all diese Früchte vielfach zurückkommen und inspirieren.

Ayu vanno sukkham balam

 :-* :-* :-*
 

Sophorn

July 25, 2017, 03:55:25 PM
 :-* :-* :-*
karuna tvay bongkum Preah metschah

Herzliches Hallo an alle nach sehr langem!

Ein herzliches Dankeschön aus tiefsten Herzen an alle, die sich hier aktiv und indirekt hier beteiligen. Vor allem ein großes Sadhu an Bhante, der unvergleichliche Arbeit leistet, die kaum jemand ver
 

Johann

July 24, 2017, 03:15:56 AM
Fehlinvestition: Was immer man nicht in die Juwelen, in den Pfad investiert, ist vergeude Mühe, schnurrr einen fest im Rad des Leidens. Prüfen Sie es!   :) Wiederholungstäter...
 

Johann

July 17, 2017, 01:50:17 AM
Moritz
 

Moritz

July 16, 2017, 02:28:02 PM
Namasakara, Bhante _/\_
 

Johann

July 14, 2017, 07:07:17 AM
Moritz. Gut ihn früh Morgens und nicht bis in den frühen Morgen zu sehen.
 

Moritz

July 14, 2017, 07:03:53 AM
Namasakara, Bhante _/\_
 

Johann

July 13, 2017, 08:12:46 AM
Moritz.
 

Moritz

July 13, 2017, 07:42:39 AM
Chom reap lea
_/\_
 

Moritz

July 13, 2017, 07:40:46 AM
Namasakara, Bhante _/\_
 

Johann

July 08, 2017, 02:26:09 AM
Vor mehr als 2500 Jahen wurde a diesem Vollmondtag das Rad des Dhammas in bewegung gesetzt. Anumodana!
 

Mohan Gnanathilake

July 02, 2017, 08:24:13 AM
Sehr ehrwürdiger Samanera Johann,

ich bedanke mich bei Ihnen für Ihre nette Erklärung.

Dhamma Grüße an Sie aus Sri Lanka!

 

Johann

July 01, 2017, 07:43:41 PM
Nyom Mohan. Besser: "Ich hoffe, daß es Ihnen gut geht." und bestens (ohne suggerieren, wenn interessiert) "Wie geht es Ihnen." Oder: "Möge es Ihnen Gut gehen." (wenn metta ausdrücken wollend)
 

Mohan Gnanathilake

July 01, 2017, 10:43:15 AM
Sehr ehrwürdiger Samanera Johann,

ich glaube, dass es Ihnen gut geht.

Dhamma Grüße an Sie aus Sri Lanka!
 

Mohan Gnanathilake

July 01, 2017, 10:32:46 AM
Werter Micro,
herzliche Grüße aus Sri Lanka nach Deutschland!
 

Johann

July 01, 2017, 10:32:17 AM
Nyom Mohan.
 

Johann

June 25, 2017, 01:38:38 PM
Alles Zufälle. Nissaya. Und wenn da keine starke Grundlagenursache aufkommt, upanissayapaccayena, na dann war's das, und alles is weg. Lebewesen sind Erben ihrer Taten (im Geist, Wort und Körper).
 

Johann

June 25, 2017, 01:27:24 PM
Schwupps und weg. Waffen und Nahrung geholt.

Oh, was sag ich. Wenn man's doch nehmen kann, auch ohne das Gefühl zu nehmen... Unsinn hier. Hat doch keiner interesse Verdienste zu tun.
 

Johann

June 25, 2017, 01:21:28 PM
Mirco. Wie geht es?
 

Johann

June 25, 2017, 01:20:43 PM
Es ist doch viel angenehmer, wenn man sich nehmen kann was und wann immer man will, oder? Warum sollte man sich so viel antun, da sind genügend die Anbieten.
 

Johann

June 14, 2017, 06:45:07 PM
Jetzt aber vorerst. Möge jeder guten Unterhalt (ung) im Dhamma und Stärkung finden uud sich davon reichlich nehmen.
 

Mohan Gnanathilake

June 11, 2017, 08:24:45 AM
Werter Harry,

ich freue mich darüber, nach einigen Monaten wieder auf sangham.net Sie zu grüßen.

Herzliche Grüße aus Sri Lanka nach Deutschland!
 

Johann

June 09, 2017, 05:05:59 PM
Mögen sich alle, möge sich Guest der Uposatha-Einhaltung nicht nur heute annehmen, und glücksverheißende Zeit verbringen.

May all, may Guest not only today observe the Uposatha and spend auspicious time
 

Mohan Gnanathilake

June 03, 2017, 01:48:08 AM
Sehr ehrwürdiger Samanera Johann,

es geht mir zur Zeit gut. Ich glaube, dass es Ihnen auch gut geht.

Dhamma Grüße an Sie aus Sri Lanka!
 

Johann

June 02, 2017, 11:19:32 PM
Wie geht es Upasaka Mohan?
 

Mohan Gnanathilake

June 02, 2017, 10:51:50 PM
Wie sehr ehrwürdiger Samanera Johann geschrieben hat, hatte ich am 10. Mai 2017 meinen  Geburtstag, an dem Tag  in diesem Jahr das Wesakfest gefeiert wurde.
Beste Grüße an Sie aus Sri Lanka!
Mohan Barathi Gnanathilake
 

Johann

June 02, 2017, 12:33:54 PM
Wußte doch, daß so Nahrung immer gefressen werden will.  :)
"Sehr gut, weiter hungern."

Freut das Nyom Marcel wohlauf ist.
 

Marcel

June 02, 2017, 12:20:52 PM
weil "keines" immer noch die bezugnahme auf eines hat!
 

Johann

June 02, 2017, 10:23:46 AM
Wenn zwei mehr als eines sid, warum ist dann keines auch eines?
 

Johann

May 20, 2017, 04:30:26 PM
Moritz
 

Moritz

May 20, 2017, 03:42:08 PM
Namasakara, Bhante. _/\_
 

Johann

May 18, 2017, 09:56:06 AM
Sadhu und Mudita.
 

Moritz

May 18, 2017, 09:53:33 AM
_/\_ _/\_ _/\_
 

Sophorn

May 18, 2017, 09:22:19 AM
 :-* :-* :-*
Wünsche allen einen guten Silatag.
 :-* :-* :-*
 

Johann

May 16, 2017, 01:45:43 PM
Erfreulich
 

Maria

May 16, 2017, 12:09:45 PM
 :-*Werte Sophorn noch am Flughafen getroffen :)
sitzt im Flieger :-*
 

Johann

May 16, 2017, 02:20:58 AM
Ein Dhammatalk, über ein paar Audiofiles, sicher auch gut für ihre Familie, Mutter... http://sangham.net/index.php/topic,7997.0.html
 

Sophorn

May 16, 2017, 02:17:07 AM
 :-* :-* :-*
 

Johann

May 16, 2017, 02:11:44 AM
Vielleicht möchte Nyom Maria sie noch gerne am Flughafen verabschieden, wenn sie von der Gelegenheit weis.
 

Johann

May 16, 2017, 02:08:13 AM
Gute Reise und beste Wünsche an alle.
 

Sophorn

May 16, 2017, 02:04:14 AM
 :-* :-* :-*
 karuna tvay bongkum
kana macht sich in knapp 4h auf den weg nach Wien und dann Richtung K. Ankunft morgen in PP.
gerade ist kana am Sammeln vor der Abreise.
kana wünscht Bhante gute Genesung.
 :-* :-* :-*
 

Johann

May 16, 2017, 01:48:42 AM
Nyom Sophorn. Wieder zurück im Land der Khmer? Mag Reise und Aufenthalt angenehm gewesen sein.
 

Johann

May 10, 2017, 09:51:50 AM
Qi-Van-Chi
 

Johann

May 10, 2017, 01:30:17 AM
Verdienstreiche und befreiende Vesak - Pūjā allen, heute.
 

Johann

May 09, 2017, 09:20:24 AM
Atma will rest a little today and use the "hair cut day" to maintain his body a little for tomorrow's Puja, so see, Moritz has won a whole day today, maybe use it for same. Best wishes!
 

Moritz

May 09, 2017, 08:58:33 AM
Namasakara Bhante.
May you have a good Vesakha Puja!
_/\_
 

Johann

May 08, 2017, 10:43:50 AM
Viel Freude beim Aufräumen und angenehmes "Brotverdienen"

Show 50 latest
Members
Stats
  • Total Posts: 12702
  • Total Topics: 2435
  • Online Today: 16
  • Online Ever: 90
  • (September 25, 2014, 05:26:29 AM)
Users Online
Users: 0
Guests: 11
Total: 11