*

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Plauderbox

 

Cheav Villa

December 16, 2018, 12:16:28 PM
 _/\_
 

Johann

December 16, 2018, 10:37:26 AM
moved all block to the left side so it might be more smooth to use and view.
 

Cheav Villa

December 14, 2018, 02:06:47 PM
_/\_  _/\_  _/\_
 

Johann

December 14, 2018, 01:54:10 PM
Better, yes. Lesser fibre, only soft malary attacks seemingly ending. Abscesses going to an end, flu nearly gone and some time walk outside, some
more strength, as well already. Best supported by those near and far, direct, indirect. Sadhu Nyom Villa, Nyom Sophorn.
 

Cheav Villa

December 14, 2018, 01:50:17 PM
Vandami Bhante _/\_
Tomorrow early morning
Vithou, His brotherinlaw and Kana's brother Virak they will leave at 5am to Aural wished to visit Bhante and offering some medecines_/\_
 

Cheav Villa

December 13, 2018, 01:39:00 PM
ព្រះអង្គបានធូរខ្លះហេីយ _/\_
 

Sophorn

December 11, 2018, 04:43:02 PM
 :-* :-* :-*
May Bhante recover fast again
 :-* :-* :-*
 

Johann

December 10, 2018, 12:22:01 PM
...many.May Nyom Sokdina let it be known if he desires for an explaining of why modern ideas and demanding go not at all in conformity with the Buddhas Dhamma but are at large leading downwardly.
 

Johann

December 10, 2018, 12:06:17 PM
Thinking in therms of rights is grave wrong view, miccha ditthi. And there are times when voting is not usefull. Of cause people who go after such ideas simply search for relexation, fun and joy and will be not satisfied by the Dhamma, Nyom Sokdina. Don't follow fools and see the many goodness of ma
 

Kong Sokdina

December 10, 2018, 10:33:43 AM
ថ្វាយបង្គំព្រះអង្គ!
Human rigths!
Women rigths,
Children rights,
Democrecy;
We know the right to do. I use self-reflaction to our mind what are something in. The right way is a good way all wr wish. I have to g
ask you about the breath relaxation, meditatii
 

Cheav Villa

December 10, 2018, 09:43:12 AM
សូមព្រះអង្គបានសម្រាក និងឆាន់ថ្នាំ សូមព្រះអង្គឆាប់ធូរស្បេីយពីរោគា
_/\_
 

Johann

December 10, 2018, 09:12:24 AM
Krun Chan did the arriving appear faster and binds to rest. Everything fine, dhammata.
 

Sophorn

December 10, 2018, 07:03:39 AM
 :-* :-* :-* kana is good. Kana assumes Bhante arrived well at Thmor Touk again.
 :-* :-* :-*
 

Johann

December 09, 2018, 02:16:13 PM
Upanissaya, Nyom Villa... "accidents"...
 

Cheav Villa

December 09, 2018, 02:08:10 PM
ថ្វាយបង្គំព្រះអង្គ _/\_
 :D កូណាស្មនត្រូវថាព្រះអង្គនឹងត្រឡប់ទៅដល់អាស្រមវិញនាល្ងាចថ្ងៃអាទិត្យនេះ _/\_
 

Khemakumara

December 09, 2018, 01:33:19 AM
Nyom Sophorn, everything is fine!  How is nyom?
 

Sophorn

December 08, 2018, 05:40:28 PM
 :-* :-* :-* vandami Bhante Khemakura, how is Bhante?
 :-* :-* :-*
 

Sophorn

December 08, 2018, 05:40:24 PM
 :-* :-* :-* vandami Bhante Khemakura, how is Bhante?
 :-* :-* :-*
 

Cheav Villa

December 07, 2018, 01:18:12 PM
Kana Preah Ang _/\_
 

Khemakumara

December 07, 2018, 01:10:24 PM
Nyom Cheav Villa
 

Cheav Villa

December 05, 2018, 02:54:44 PM
Kana thought Bhante Johann could have left Watt Ayum on Tuesday morning _/\_
 

Cheav Villa

December 05, 2018, 12:04:44 PM
ព្រះអង្គ​Inddanano _/\_
 

Kong Sokdina

December 04, 2018, 11:52:14 AM
Sadhu! Kana Prah Ang;
There are many ways to wash & clean the all minds, Preah konmchas; i had been taught by prf. from Spain with theory & practice as well since 2006-2009 and i also let my clients to do like whatever you have told me right now. For me at this time; it should use cognitive behavio
 

Khemakumara

December 03, 2018, 05:06:22 PM
Sadhu!  Möge es Nyom Roman und Nyom Moritz gut er-gehen!
 

Moritz

December 03, 2018, 05:03:40 PM
Ebenso _/\_
 

Roman

December 03, 2018, 04:58:02 PM
ich wünsche Allen einen friedevollen Abend!
 

Roman

December 03, 2018, 04:55:34 PM
Guten Abend Moritz und Bhante Khemakumara
 

Khemakumara

December 03, 2018, 04:54:47 PM
Nyom Moritz Nyom Roman
 

Moritz

December 03, 2018, 04:45:52 PM
Vandami, Bhante Indaññano and Bhante Khemakumara _/\_
 

Cheav Villa

December 03, 2018, 12:05:41 PM
Kana Prah Ang  :D _/\_
 

Khemakumara

December 03, 2018, 12:01:58 PM
Nyom Cheav Villa
 

Johann

December 03, 2018, 09:37:36 AM
Nyom Sokdina. It would be good if Nyom could participate on the up-coming Meditation week-end at Wat Akyum to clean the mind.
 

Kong Sokdina

December 03, 2018, 02:15:52 AM
Nyoms! Last night, a gouhter is affect by irritable cougbhing so it disurbance to sleep.
 

Kong Sokdina

December 03, 2018, 02:11:21 AM
Sadhu! Thanks!
It is just  tried to give up & burn out of bad spiritul inside. Your Wishes isi good for all.
 

Sophorn

December 02, 2018, 08:48:58 AM
 :-* :-* :-*
may you recover well and fast  :-* :-* :-*
 

Kong Sokdina

December 02, 2018, 02:18:46 AM
Respectfully
Today, my is ill with lower blood pressure & blurred sion. But she tries to see because she really praises excellent merit, moral & virtue. How do you think  , as humanbeing?
 

Cheav Villa

December 01, 2018, 12:29:08 PM
 :o ព្រះអង្គស្រេងអាចនឹងដំឡេីងកម្មវិធីទាំងអស់នោះវិញបាននៅពេលក្រោយ ព្រះអង្គ _/\_
 

Johann

December 01, 2018, 12:16:35 PM
Not easy, but Atma has now erased all facebook, messenger.. apps on Bhantes device. Maybe possible to prepar the old Sangha-laptop in proper ways for him.
 

Johann

December 01, 2018, 07:58:21 AM
If wishing, you could use the Pali-language forum, http://sangham.net/index.php/board,26.0.html for your lessons.
 

Cheav Villa

December 01, 2018, 06:57:19 AM
 :D _/\_
 

Johann

December 01, 2018, 06:48:05 AM
.. was written by Johann
 

Indaññāno

December 01, 2018, 06:45:34 AM
It's good to make everything that Huang's may not use messenger and things like Facebook! Of course there is support (given support) needed to do so. Don't pull monks into the worlds markets and ways.
 

Cheav Villa

December 01, 2018, 06:00:30 AM
Kuna Prah Ang  :D _/\_
 

Johann

December 01, 2018, 05:22:57 AM
Bhante is just taking his meal, Nyom.
 

Cheav Villa

December 01, 2018, 04:40:17 AM
ព្រះអង្គ ឥន្ទញាណោ _/\_
 

Sophorn

November 30, 2018, 11:20:52 AM
 :-* :-* :-* sadhu and mudita to hear so.
 :-* :-* :-*
 

Cheav Villa

November 30, 2018, 05:52:17 AM
Sadhu _/\_
 

Johann

November 30, 2018, 05:43:37 AM
Everything "fine", better Dhammata, Nyom. Atma met Nyom. His mind is attentive, he could listen and its up to his own further investigation, blessed, being bound to care only about his breath for the time left.
 

Cheav Villa

November 29, 2018, 02:05:44 PM
តេីសុខភាពពិបាកទ្រាំ ដែរទេព្រះអង្គ? និងលោកតាឧបាសក?
 

Cheav Villa

November 29, 2018, 02:01:01 PM
ថ្វាយបង្គំព្រះអង្គ  :D
_/\_

Show 50 latest

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 03:51:08 PM]

[Today at 11:19:24 AM]

[December 18, 2018, 02:58:11 PM]

[December 17, 2018, 09:28:28 AM]

[December 17, 2018, 09:26:36 AM]

[December 17, 2018, 03:00:59 AM]

[December 16, 2018, 01:15:29 PM]

[December 16, 2018, 01:07:44 PM]

[December 16, 2018, 07:22:04 AM]

[December 16, 2018, 06:20:37 AM]

[December 16, 2018, 01:39:07 AM]

[December 14, 2018, 02:42:03 AM]

[December 14, 2018, 02:19:42 AM]

[December 10, 2018, 09:15:34 AM]

[December 10, 2018, 09:10:51 AM]

[December 06, 2018, 06:31:25 AM]

[December 06, 2018, 05:29:03 AM]

[December 06, 2018, 05:26:19 AM]

[December 05, 2018, 12:18:52 PM]

[December 04, 2018, 05:37:07 AM]

[December 03, 2018, 04:34:01 PM]

[December 03, 2018, 03:59:03 PM]

[December 03, 2018, 01:39:20 PM]

[November 30, 2018, 11:19:21 AM]

[November 30, 2018, 05:57:17 AM]

[November 29, 2018, 02:58:30 PM]

[November 23, 2018, 05:39:15 PM]

Author Topic: [sut.an.04] សុត្តន្តបិដក-អង្គុត្តរនិកាយ-ចតុក្កនិបាត  (Read 20623 times)

0 Members and 2 Guests are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បរិព្វាជកសូត្រ ទី១០*
(??)*

   
[៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ សម័យនោះ ពួកបរិញ្វជកដ៏ច្រើន ជាអ្នកចេះដឹង អាស្រ័យ​នៅ​ក្នុងអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹងឈ្មោះ សិប្បិនី បរិញ្វជកទាំងនោះ គឺអន្នភារបរិញ្វជក ១ វធរបរិញ្វជក ១ សកុលុទាយិបរិញ្វជក ១ និងពួកបរិញ្វជក ជាអ្នកចេះដឹងឯទៀត។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ក៏យាង​ចូលទៅ​ឯអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹង ឈ្មោះសិប្បិនី លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ បាន​ត្រាស់នឹងពួកបរិញ្វជកទាំងនោះ ដូច្នេះថា ម្នាលបរិញ្វជកទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែល​ពួក​សមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលបរិញ្វជកទាំងឡាយ អនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាល​បរិញ្វជកទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាលបរិញ្វជកទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលបរិញ្វជកទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិន​រតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលពួកបរិញ្វជក ធម្មបទទាំងឡាយ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ ក៏មិនអាចតិះដៀលបាន។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា​គប្បី​និយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលអ្នកមានអភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជា​សមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះនិយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយ​ដោះ​ស្រាយ​ទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះនឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទហើយ បញ្ញត្តបុគ្គលណាមួយ ដែលមាន​អភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬញ្រហ្មណ៍​ដូច្នេះ ហេតុនោះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា គប្បីនិយាយយ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមាន​ចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគតត្រូវនិយាយនឹងអ្នកនោះ ចំពោះ​ហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគតនឹងមើល​អានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវអព្យាបាទ ជា​ធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ អ្នកមានគំនិត ដែល​ទោសប្រទូស្តហើយ ថាជាសមណៈ ឬញ្រហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹង​ឃាត់ហាម នូវសម្មាសតិ ជាធម្មបទនោះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមាន​សម្បជញ្ញៈ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរ​និយាយ​ដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម​ នូវសម្មាសតិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬញ្រហ្មណ៍ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាមសម្មាសមាធិ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ ដែល​មិនមានចិត្តដំកល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង ឃាត់ហាមសម្មាសមាធិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដម្កល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬញ្រហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទ ទាំង ៤ នេះថា ជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម​គន្លង នៃពាក្យប្រកបដោយហេតុ ទាំង ៤ យ៉ាង ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ន។ ធម្មបទ ៤ តើដូចម្តេច។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់​ហាមអនភិជ្ឈា ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា ជាអ្នកប្រកប​ដោយអភិជ្ឈា អ្នកមានតម្រេកដ៏ក្រាស់ ក្នុងកាមទាំងឡាយ សមណៈ ឬញ្រហ្មណ៍​ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអព្យាបាទ ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា មានចិត្តព្យាបាទ មានគំនិត ដែលទោស​ប្រទូស្តហើយ សមណៈ ឬញ្រហ្មណ៍​ទាំងឡាយ​នោះ ជាទីបូជារបស់​អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសតិ ជាធម្មបទ ថា​សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍​ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាម​សម្មាសមាធិ ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា មានចិត្តមិនដម្កល់មាំ មានចិត្តរវើរវាយ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ ម្នាលបរិញ្វជក​ទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម គន្លងនៃពាក្យប្រកបដោយហេតុទាំង ៤នេះ ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ននេះ។ ម្នាលបរិញ្វជកទាំងឡាយ ជនទាំងឡាយ ពីរនាក់ គឺវស្សៈ ១ ភញ្ញៈ ១ ជាអ្នកនៅក្នុងឧក្កលជនបទ ជាអហេតុកវាទ អកិរិយវាទ និងនត្ថិកវាទ ក៏ជន​ទាំង​ពីរនាក់នោះ បានសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលមិនត្រូវតិះដៀល ថាជារបស់ដែលមិនត្រូវឃាត់ហាមឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះ​ខ្លាច​គេ​និន្ទា ពេបជ្រាយ តិះដៀលដល់ខ្លួន។


បុគ្គលអ្នកមិនមានចិត្តព្យាបាទ មានស្មារតីគ្រប់កាល មានចិត្តដម្កល់មាំ ប្រព្រឹត្តទៅក្នុងខាងក្នុង សិក្សាក្នុងការ​បន្ទោបង់នូវអភិជ្ឈា តថាគតហៅថា អ្នកមិនប្រមាទ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

ចប់ ឧរុវេលវគ្គ ទី៣។
ឧទ្ទាននៃឧរុវេលវគ្គនោះគឺ
ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឧរុវេលនិគម ពីរដង ១ លោក គឺទុក្ខជាដើម ដែល​ព្រះតថាគតត្រាស់ដឹងហើយ ១ ព្រះអង្គគង់ក្នុងកាឡការាម ១ ព្រហ្មចរិយធម៌ ជា​គំរប់ប្រាំ ១ ពួកកុហក ជាដើម ១ សេចក្តីសន្តោស ១ អរិយវង្ស ១ ធម្មបទ (ជាច្បាប់ចាស់) ១ ធម្មបទ ទ្រង់សំដែង ចំពោះពួកបរិញ្វជក ១។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.031] ១. ចក្កសុត្តំ (1. Cakkasuttaṃ)
« Reply #31 on: March 13, 2017, 05:56:06 PM »
 *sgift*

ចក្កវគ្គ


Namo tassa bhagavato arahato sammā-sambuddhassa


ចក្កសូត្រ ទី១*
(??)*

   
[៣២] ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ ចក្រ ៤ តែងប្រព្រឹត្តទៅ (ដើម្បីជាប្រយោជន៍) ដល់ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រ ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រហើយ មិនយូរប៉ុន្មាន ក៏បានដល់នូវភាព នៃខ្លួនជាធំទូលាយ ក្នុងភោគៈទាំងឡាយ ។ ចក្រ ៤ ដូចម្តេចខ្លះ។ គឺការ​នៅក្នុង​ប្រទេសដ៏សមគួរ ១ ការចូលទៅសេពគប់នឹងពួកសប្បុរស ១ ការដម្កល់ទុកខ្លួនដោយល្អ ១ បុណ្យដែលបានធ្វើទុកហើយ ក្នុងកាលមុន ១។ ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ យ៉ាង ចក្រ ៤ នេះ តែងប្រព្រឹត្តទៅ ដល់ពួកទេវតា និង​មនុស្ស ដែលប្រកប​ព្រមដោយ ចក្រ ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រហើយ មិនយូរប៉ុន្មាន គង់បាន​ដល់នូវភាវៈ នៃខ្លួនជាធំទូលាយ ក្នុងភោគទាំងឡាយ។
ជនណា នៅក្នុងប្រទេសដ៏សមគួរ សេពគប់នូវមិត្តដ៏ប្រសើរ ប្រកបដោយ ការដម្កល់ទុក នូវខ្លួនដោយល្អ បានធ្វើបុណ្យទុក ក្នុងកាលមុន ធញ្ញជាត ទ្រព្យ យស សេចក្តីសរសើរ សុខ តែង​ឃុំគ្រងនូវជននុ៎ះ។
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


សង្គហសូត្រ ទី២*
(??)*

   
[៣៣] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះ មាន ៤។ សង្គហវត្ថុ ៤ តើដូចម្តេចខ្លះ។ គឺ​ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្គិជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ មាន ៤ យ៉ាងនេះឯង។


ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការ​ប្រព្រឹត្គិ​ជា​ប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១ ដែលមាន​ក្នុងលោកនេះ តាមសមគួរក្នុងធម៌ទាំងឡាយនោះ ៗ បើ​សង្គហវត្ថុ​ទាំងឡាយនេះ មានក្នុងលោក ដូចជាភ្លៅរបស់រថ ដែល​អាច​វិល​ទៅ​បាន។ បើពួកសង្គហៈនេះ មិនមានទេ មាតាមិនគួរបាន នូវ​សេចក្តីរាប់អាន ឬការបូជាអំពីបុត្រ បិតា ក៏មិនគួរបាន នូវ​សេចក្តី​រាប់អាន ឬការបូជាអំពីបុត្រ (ប្រុសស្រី) ឡើយ ព្រោះហេតុណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ តែងសម្លឹងមើល នូវ​សង្គហៈ​ទាំងឡាយនេះ បណ្ឌិតទាំងឡាយនោះ ក៏បាន​ដល់នូវភាព នៃខ្លួនជាធំផង ជាបុគ្គលគួរសរសើរផង។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.033] ៣. សីហសុត្តំ (3. Sīhasuttaṃ)
« Reply #33 on: March 13, 2017, 06:00:32 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


សីហសូត្រ ទី៣*
(??)*

   
[៣៤] ម្នាលភិក្ខុទាំងឡាយ វេលាថ្ងៃរសៀល សត្វសីហៈ ជាស្តេចម្រឹគ រមែងចេញអំពីដំណេក លុះចេញអំពីដំណេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទិសទាំង ៤ ជុំវិញរួច ​ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបដើរចេញទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណា ឮសំឡេងសត្វសីហៈ ជាស្តេចម្រឹគ កំពុងបន្លឺ ពួក​សត្វតិរច្ឆាននោះ ក៏ភិតភ័យ សង្វេគ ញ័រចំប្រប់រាល់គ្នា ពួកសត្វនៅក្នុងរូង រមែង​ស្ទុះចូលទៅកាន់រូង ពួកសត្វអាស្រ័យនៅនឹងទឹក ក៏ស្ទុះទៅរកទឹក ពួកសត្វអាស្រ័យនៅ​ក្នុងព្រៃ ក៏ចូលព្រៃ ពួកសត្វបក្សីហើរទៅឯអាកាស។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណា របស់ស្តេច ដែលគេចងដោយចំណងព្រ័ត្រដ៏មាំ ក្នុងស្រុក និគម និងរាជធានីទាំងឡាយ ក៏ពួកដំរីទាំងនោះ ស្ទុះផ្តាច់ចំណងទាំងអំបាលនោះហើយ ភិតភ័យរាកនោម រាកអាចម៍ បោលប្រាសទៅខាងណេះខ្លះ ខាងណោះខ្លះ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចនៃម្រឹគ មានឫទ្ធិច្រើនយ៉ាងនេះ មានយសសក្តិធំយ៉ាងនេះ មាន​អានុភាព​ច្រើន​យ៉ាងនេះ ជាងពួកសត្វតិរច្ឆាន មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ កាលណា​ព្រះតថាគត បានត្រាស់ឡើង ក្នុងលោក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំងពួង ដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលដទៃប្រៀបផ្ទឹមមិនបាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់សំដែងធម៌ថា សក្កាយ ដូច្នេះ ការកើតនៃសក្កាយ ដូច្នេះ ការរលត់នៃសក្កាយ ដូច្នេះ បដិបទា ដំណើរទៅកាន់ទីរលត់ នៃសក្កាយ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាណា ដែលមានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ឋិតនៅ​លើវិមាន​ទាំងឡាយ​ដ៏ខ្ពស់ អស់កាលយូរ ពួកទេវតាទាំងនោះ បានស្តាប់នូវធម៌ទេសនា របស់ព្រះតថាគត ហើយច្រើនតែភិតភ័យ សង្វេគ ញ័រចំប្រប់គ្រប់គ្នាថា ម្នាលអ្នកដ៏ចំរើន ពួកយើង​មិន​ទៀង​ទេ​តើ តែពួកយើងសំគាល់ថា ទៀង ម្នាលអ្នកដ៏ចំរើន ពួកយើងមិនមាំមួនទេតើ តែ​ពួក​យើងសំគាល់ថា មាំមួន ម្នាលអ្នកដ៏ចំរើន ពួកយើងមិនឋិតថេរទេតើ តែពួកយើង​សំគាល់ថា ឋិតថេរ ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀង មិនមាំមួន មិនឋិតថេរទេ (ព្រោះ) រាប់បញ្ចូលក្នុងសក្កាយ គឺខន្ធទាំង ៥ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មានយសស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងសត្វលោក ព្រម​ទាំងទេវលោក ក៏មានឧបមេយ្យយ៉ាងនោះដែរ។


កាលព្រះពុទ្ធ បានត្រាស់ដឹងហើយ ទ្រង់ធ្វើធម្មចក្រ ឲ្យប្រព្រឹត្តទៅ ដល់​សត្វលោក ព្រមទាំងទេវលោក ជាសាស្តា មិនមានបុគ្គលដទៃ ប្រៀប​ផ្ទឹមស្មើបាន ទ្រង់សំដែង នូវសក្កាយផង នូវសេចក្តីរលត់ទៅ នៃ​សក្កាយផង នូវហេតុជាទីកើតឡើង នៃសក្កាយផង នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរលត់ទុក្ខផង ពួកទេវតា ដែលមានអាយុវែង មានសម្បុរល្អ មានយសស័ក្តិ ដែលមិនទាន់ផុតអំពីសក្កាយ លុះឮព្រះពុទ្ធដីកា របស់ព្រះ​អរហន្ត ជាតាទិបុគ្គល ដែលរួចស្រឡះ (ចាកអកុសលធម៌) ហើយ ក៏ភិត​ភ័យ ដល់នូវសេចក្តីតក់ស្លុតថា ពួកយើងមិនទៀងទេតើ ដូចពួក​ម្រឹគ​ដទៃខ្លាចសីហៈ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


អគ្គប្បសាទសូត្រ ទី៤*
(??)*

   
[៣៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លាដ៏ប្រសើរ) នេះ មាន ៤។ អគ្គប្បសាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ដែលឥតជើងក្តី មានជើង ២ ក្តី មានជើង ៤ ក្តី មានជើងច្រើនក្តី មានរូបក្តី គ្មានរូបក្តី មានសញ្ញាក្តី គ្មានសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរលើស ជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួក​សត្វ​ណា ជ្រះថ្លា​ក្នុងព្រះពុទ្ធ ពួកសត្វទាំងនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលប្រសើរ ផល​ដ៏​ប្រសើរ តែងមានដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងបុគ្គលប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ពួក​សង្ខតធម៌ ធម៌ដែលបច្ច័យតាក់តែងទាំងប៉ុន្មាន មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ប្រាកដជាប្រសើរជាងពួកសង្ខតធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លា ក្នុងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងព្រះធម៌​ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ទាំងប៉ុន្មាន ជាសង្ខតធម៌ក្តី អសង្ខតធម៌ក្តី វិរាគធម៌ ប្រាកដជា​ប្រសើរ​ជាងពួកធម៌ទាំងនោះ ព្រោះថា វិរាគធម៌នេះ ជាធម៌សម្រាប់បន្ទោបង់ នូវសេចក្តីស្រវឹង ជាធម៌កំចាត់បង់ នូវសេចក្តីស្រេកឃ្លាន ជាធម៌អាចដកនូវសេចក្តីអាល័យ ជាធម៌​ផ្តាច់បង់នូវវដ្តៈ ជាធម៌អស់ទៅនៃតណ្ហា ជាធម៌ប្រាសចាកតម្រេក ជាធម៌រលត់ ជា​ធម៌​មិន​មានគ្រឿងចាក់ស្រែះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់​ពួកសត្វ​អ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវក នៃតថាគត បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ នេះ​ជា​សង្ឃសាវក របស់ព្រះដ៏មានព្រះភាគ គួរទទួលរបស់ ដែលគេនាំមកបូជា គួរទទួល នូវ​អាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជា​ស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះសង្ឃ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួក​សត្វ អ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លា ដ៏ប្រសើរ) មាន ៤ យ៉ាងនេះឯង។


បុណ្យដ៏ប្រសើរផង អាយុដ៏ប្រសើរផង វណ្ណៈដ៏ប្រសើរផង យស​ដ៏​ប្រសើរផង សេចក្តីសរសើរដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង កំឡាំងដ៏ប្រសើរផង រមែងចំរើន ដល់បុគ្គលទាំងឡាយ អ្នកជ្រះថ្លា ចំពោះ​វត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏​ប្រសើរ ជាទក្ខិណេយ្យបុគ្គល មិនមានបុគ្គលដទៃលើស ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់រាគៈ នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ជាស្រែបុណ្យ មិនមាន​ស្រែដទៃ​លើស ឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ។ អ្នកប្រាជ្ញ ដែលមានចិត្តដម្កល់មាំ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ដល់បុគ្គល​ដ៏ប្រសើរ ទោះកើតជាទេវតាក្តី ជាមនុស្សក្តី តែងដល់នូវភាវៈ ដ៏ប្រសើរ រមែងរីករាយ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


វស្សការសូត្រ ទី៥*
(??)*

   
[៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំតែងបញ្ញត្តនូវជន ដែល​មាន​បញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ ថាជាមហាបុរស។ ប្រកបដោយធម៌ ទាំង ៤ តើ​ដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ជនជាពហុស្សូត ក្នុងលោកនេះ រមែងដឹងច្បាស់ នូវសេចក្តី នៃអ្នកចេះនោះ ៗ ១ នៃភាសិតនោះ ៗ ថា នេះជាសេចក្តី នៃភាសិតនេះ នេះ​ជាសេចក្តីនៃភាសិតនេះ ១ ជនជាអ្នកមានស្មារតី តែងនឹករលឹករឿយ ៗ នូវកិច្ច ដែលខ្លួនធ្វើយូរហើយផង នូវពាក្យដែលពោលយូរហើយផង ១ កិច្ចការទាំងឡាយ​ណា ជារបស់គ្រហស្ថ ក៏ជាអ្នកឈ្លាសវៃ ក្នុងកិច្ចការទាំងឡាយនោះ មិនខ្ជិល ប្រកប​ដោយ​បញ្ញា ដែលជាឧបាយ ក្នុងកិច្ចនោះថា គួរធ្វើ គួរចាត់ចែង ១។ បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំតែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន បើព្រះអង្គសព្វព្រះពុទ្ធហឫទ័យនឹងពាក្យខ្ញុំ សូមព្រះគោតមដ៏ចំរើន អនុមោទនាដល់ខ្ញុំចុះ បពិត្រព្រះគោតមដ៏ចំរើន បើព្រះអង្គ​ត្រូវការហាមឃាត់ពាក្យរបស់ខ្ញុំ សូមព្រះគោតមដ៏ចំរើន ហាមឃាត់ពាក្យរបស់ខ្ញុំចុះ។ ម្នាល​ញ្រហ្មណ៍ តថាគតមិនទទួលអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាល​ញ្រហ្មណ៍ តថាគត ក៏តែងបញ្ញត្ត នូវបុគ្គលដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ៤ ថាជា​មហាបុរសដែរ។ ប្រកបដោយធម៌ ៤ តើដូចម្តេច ។ ម្នាលញ្រហ្មណ៍ បុគ្គលក្នុង​លោកនេះ ជាអ្នកប្រតិបត្គិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ពួកជនច្រើនគ្នា បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ បុគ្គលនោះ ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏ត្រិះរិះ នូវវិតក្កៈនោះបាន មិនប្រាថ្នា​ដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេច នូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវ​គំនិតនោះឡើយ។ បុគ្គលជាអ្នកបានដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ជាអ្នក​បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ មិនខុសវេលាកំណត់ នូវ ឈាន​ទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេចនូវចេតោវិមុត្គិ និងបញ្ញាវិមុត្គិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ម្នាលញ្រហ្មណ៍ តថាគត មិនអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលញ្រហ្មណ៍ តថាគត តែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ អស្ចារ្យណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ហេតុនេះ មិនដែលមានទេ ព្រោះថា ពាក្យដែលព្រះគោតមដ៏ចំរើន​ សំដែងហើយ នេះជាពាក្យសុភាសិត។ ខ្ញុំព្រះអង្គ សូមចាំទុក នូវព្រះគោតមដ៏ចំរើន ដែល​ប្រកបដោយធម៌ ទាំង ៤ នេះថា ព្រះគោតមដ៏ចំរើន ប្រតិបត្គិដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើនមែន ជនច្រើននាក់ បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ព្រះគោតមដ៏ចំរើន ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា តែងត្រិះរិះនូវវិតក្កៈនោះបាន មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ព្រះគោតម​ដ៏ចំរើន ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ព្រះគោតមដ៏ចំរើន បានមិនបាច់ប្រាថ្នា បាន​ដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើត​ក្នុងព្រះហឫទ័យ ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រះគោតមដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្គិ និងបញ្ញាវិមុត្គិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលញ្រហ្មណ៍ សំដីនាំឲ្យចង្អៀតចង្អល់ ដែលអ្នកនិយាយហើយទាំងប៉ុន្មាន តថាគត នឹងព្យាករ នូវសំដីនោះ ឲ្យអ្នកស្តាប់ ម្នាល​ញ្រហ្មណ៍ តថាគត ប្រតិបត្គិហើយ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​សេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដំកល់នៅក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ម្នាលញ្រហ្មណ៍ តថាគត ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ទើបត្រិះរិះ នូវ​វិតក្កៈនោះ មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ តថាគត​ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះបាន មិនប្រាថ្នាសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ម្នាលញ្រហ្មណ៍ តថាគត ដល់​នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ម្នាលញ្រហ្មណ៍ តថាគត បានមិនបាច់ប្រាថ្នា បាន​ដោយ​មិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្នហើយ ម្នាលញ្រហ្មណ៍ តថាគត បានធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្គិ និងបញ្ញាវិមុត្គិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។


បុគ្គលណាជាអ្នកដឹងនូវឧបាយជាគ្រឿងរួចអំពីអន្ទាក់ នៃមច្ចុមារ របស់ពួកសត្វទាំងពួង ប្រកាសនូវញេយ្យធម៌ ជាប្រយោជន៍ ដល់​ទេវតា និងមនុស្សទាំងឡាយ ជនច្រើន បានឃើញ បាន​ស្តាប់​បុគ្គល​ណាហើយ ជ្រះថ្លា បុគ្គលណា ជាអ្នកឈ្លាសវៃ នូវ​មគ្គ និងមិនមែនមគ្គ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមាន​អាសវៈ ដឹងនូវសច្ចៈ ទាំង ៤ មានសរីរៈតាំងនៅ ក្នុងទីបំផុត តថាគត ហៅបុគ្គលនោះ ថាជាមហាបុរស។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
[sut.an.04.036] ៦. ទោណសុត្តំ (6. Doṇasuttaṃ)
« Reply #36 on: March 13, 2017, 06:11:56 PM »
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


ទោណសូត្រ ទី៦*
(??)*

   
[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុង​ចន្លោះ​ឧក្កដ្ឋនគរ និងសេតព្យនគរ។ ចំណែកទោណញ្រហ្មណ៍ ក៏ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ។ ទោណញ្រហ្មណ៍ ក៏បាន​ឃើញ​កងចក្រទាំងឡាយមួយពាន់ ក្នុងស្នាមព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគ ដែលប្រកបដោយខ្នងកង់ និងដុំ បរិបូណ៌ដោយអាការគ្រប់យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើអស្ចារ្យណាស់ហ្ន៎ យីអើ មិនដែលមានទេ ស្នាម​ជើង​ទាំង​ពីរនេះ មិនដែលមានដល់មនុស្សធម្មតាទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​យាង​បែរចេញពីផ្លូវ ហើយទ្រង់គង់ផ្គត់ព្រះភ្នែន ដម្កល់​ព្រះកាយឲ្យ​ត្រង់ តម្រង់ព្រះស្មារតីឲ្យនឹង ក្រោមម្លប់ឈើមួយ។ ឯទោណញ្រហ្មណ៍ ដើរទៅតាម​ស្នាមព្រះបាទ ព្រះដ៏មានព្រះភាគ ក៏បានឃើញព្រះដ៏មានព្រះភាគ គួរជាទីជ្រះថ្លា ជាទី​រីករាយ មានព្រះឥន្រ្ទិយស្ងប់រម្ងាប់ មានព្រះហឫទ័យស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិ ដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្រ្ទិយរក្សាហើយ ជាបុគ្គល​ដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា លោកដ៏ចំរើន នឹង​កើត​ជា​ទេវតា។ ព្រះអង្គតបថា ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាទេវតាទេ។ លោក​ដ៏ចំរើននឹងកើតជាគន្ធព្វ។ ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាគន្ធព្វទេ។ លោក​ដ៏ចំរើននឹងកើតជាយក្ខ។ ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ។ លោកដ៏ចំរើន នឹងកើតជាមនុស្សឬ។ ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាមនុស្សទេ។ ទោណញ្រហ្មណ៍​ពោលថា កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាទេវតាឬ លោក​ពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាទេវតាទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹង​កើតជាគន្ធព្វឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាគន្ធព្វទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាយក្ខឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាយក្ខទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាមនុស្សឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាមនុស្សទេ កាលបើដូច្នេះ តើលោកដ៏ចំរើន នឹងទៅកើតជាអ្វីទៅ។ ម្នាលញ្រហ្មណ៍ បើតថាគត កើតជាទេវតា ព្រោះថា តថាគត មិន​បានលះបង់អាសវៈទាំងឡាយណា អាសវៈទាំងឡាយនោះ តថាគត បានលះបង់ស្រឡះ​ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត ម្នាលញ្រហ្មណ៍ បើតថាគត កើតជាគន្ធព្វ ព្រោះតថាគត មិនទាន់បានលះបង់ នូវអាសវៈទាំងឡាយណា … បើកើតជាយក្ខ … បើកើតជាមនុស្ស អាសវៈទាំងឡាយនោះ តថាគត បាន​លះបង់​ស្រឡះហើយ បានគាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាល​ញ្រហ្មណ៍ ផ្កាព្រលឹតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី កើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះផុតពីទឹក មិនជាប់ដោយទឹកវិញទេ យ៉ាងណាមិញ ម្នាល​ញ្រហ្មណ៍ តថាគត ដែលកើតឡើងក្នុងលោក ចំរើនឡើងក្នុងលោក រមែងគ្របសង្កត់នូវលោក មិនបានជាប់ចំពាក់ ដោយលោកវិញ ក៏យ៉ាងនោះដែរ ម្នាលញ្រហ្មណ៍ អ្នកចូរចំណាំតថាគតថា ព្រះពុទ្ធដូច្នេះចុះ។


តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធព្វ ត្រាច់ទៅតាមអាកាស ព្រោះអាសវៈណាក្តី គប្បីដល់នូវភាព នៃខ្លួនជាយក្ខ និងជួបប្រទះនូវភាព នៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះ របស់តថាគតអស់ហើយ បានកំចាត់​បង់ហើយ ធ្វើឲ្យរបូតចំណងហើយ។ ផ្កាឈូកស ដុះឡើងផុត (ពីទឹក) មិនជាប់ដោយទឹកយ៉ាងណា តថាគត មិនជាប់ដោយលោក​យ៉ាងនោះ ម្នាលញ្រហ្មណ៍ ព្រោះហេតុនោះ តថាគត ជាព្រះពុទ្ធ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


អបរិហានិយសូត្រ ទី៧*
(??)*

   
[៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាង មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលបរិបូណ៌ ១ ជាអ្នកមានទ្វារ​គ្រប់គ្រងហើយ ក្នុង​ឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណក្នុងភោជ ១ ជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ អ្នកឃើញនូវភ័យ ក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​សីល​បរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយ​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាន​ឃើញ​រូបដោយចក្ខុ ហើយមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុ មិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្គិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮ​សំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនកួចកាន់ នូវ​និមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមមនិន្រ្ទិយ ព្រោះហេតុ​មិនបាន​សង្រួម នូវ​មនិន្ទ្រិយណា ក៏ប្រតិបត្គិ ដើម្បីសង្រួម​មនិន្ទ្រិយនោះ រក្សានូវមនិន្រ្ទិយ ដល់​នូវការសង្រួម ក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រិ្ទយ​ទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹង​ប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ដោយ​ឧបាយ នៃបញ្ញា និងបរិភោគនូវអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បី​ប្រដាប់​តាក់តែងរាង​កាយ​ក៏ទេ ដើម្បីឲ្យផូរផង់សម្បុរក៏ទេ ដើម្បីនឹងឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាង​ជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវសេចក្តីលំបាក ដើម្បី​នឹងអនុគ្រោះ ដល់​ព្រហ្មចារ្យប៉ុណ្ណោះឯង អាត្មាអញ នឹងឃាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មី​កើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តី​មិន​មាន​ទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​ដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជា​អ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចូលទៅចង្ក្រម ក្នុងវេលាថ្ងៃ សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ ចូល​ទៅ​ចង្ក្រម អស់បឋមយាម​នៃរាត្រី សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ សម្រេច​សីហសេយ្យា ដោយបង្អៀង​ខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង មាន​ស្មារតី ជាអ្នកដឹងខ្លួន ធ្វើទុក​ក្នុងចិត្តនូវឧដ្ឋានសញ្ញា ដល់បច្ឆិមយាមនៃរាត្រី ក្រោកឡើង ចូល​ទៅចង្រ្កម សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបដោយធម៌ទាំង ៤ នេះ មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។


ភិក្ខុឋិតនៅក្នុងសីលផង សង្រួមក្នុងឥន្រិ្ទយទាំងឡាយផង ដឹង​ប្រមាណ ក្នុងភោជនផង ប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹកផង កាល​ភិក្ខុ​ប្រកបដោយសេចក្តីព្យាយាម មិនខ្ជិលច្រអូស ទាំង​ថ្ងៃ​ទាំង​យប់ ចំរើននូវកុសលធម៌ ដើម្បីដល់នូវព្រះនិញ្វន ជាទី​ក្សេម​ ចាកយោគៈ យ៉ាងនេះ ភិក្ខុដែលមានសេចក្តីត្រេកអរ ក្នុង​សេចក្តី​មិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ មិនគួរដើម្បីសាប​សូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បតិលីនសូត្រ ទី៨*
(??)*

   
[៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា អ្នកមានបច្ចេកសច្ចៈ​បន្ទោបង់ហើយ ១ មានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ ១ មាន​កាយ​សង្ខារ​ស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានបច្ចេកសច្ចៈ​បន្ទោបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបច្ចេកសច្ចៈដ៏ច្រើនណា របស់ពួកសមណៈ និងញ្រហ្មណ៍ដ៏ច្រើន ដោយយល់ថា លោកទៀង ដូច្នេះក៏មាន លោកមិនទៀង ដូច្នេះក៏មាន លោកមានទីបំផុត ដូច្នេះក៏មាន លោកមិនមានទីបំផុត ដូច្នេះក៏មាន ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក៏មាន ជីវិតដទៃ សរីរៈដទៃ ដូច្នេះក៏មាន សត្វ​ស្លាប់ទៅ កើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក៏មាន សត្វស្លាប់​ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើត​ទៀតក៏មិនមែន ដូច្នេះក៏មាន ពួកបច្ចេកសច្ចៈ ទាំងអស់នោះ ភិក្ខុក្នុងសាសនានេះ បន្ទោបង់ហើយ កំចាត់បង់ហើយ លះបង់ហើយ ខ្ជាក់ចោលហើយ ច្បូតចេញហើយ បណ្តេញបង់ហើយ បំបាត់បង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​បច្ចេកសច្ចៈ​បន្ទោបង់ហើយ យ៉ាង​នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានការស្វែងរក​លះបង់ហើយ ដោយបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ (ដោយអនាគាមិមគ្គ) ការស្វែងរកភព ភិក្ខុលះបង់ហើយ (ដោយអរហត្តមគ្គ) ការ​ស្វែង​រកព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ (ដោយអរហត្តមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​មាន​ការ​ស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ​អ្នក​មានកាយសង្ខារ ស្ងប់រម្ងាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ដល់នូវ​ចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា និងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែល​តថាគត​ហៅថា មានបច្ចេកសច្ចៈបន្ទោបង់ហើយ មានការស្វែងរក លះបង់ហើយ ដោយ​បរិបូណ៌ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ យ៉ាងនេះឯង។


ការប្រកាន់ថា ពិតដូច្នេះ ៗ នឹងជាទីតាំងនៃទិដ្ឋិ ភិក្ខុដកចោល​ហើយ ការស្វែងរក គឺការស្វែងរកកាម ស្វែងរកភព​ ព្រម​ទាំង​ការស្វែងរក​ព្រហ្មចារ្យ និងទីតាំងនៃទិដ្ឋិ ភិក្ខុអ្នកប្រាសចាក​តម្រេក ក្នុងរាគៈទាំងពួង អ្នករួចផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហា បាន​លះ​បង់ហើយ បានដកចោលហើយ ភិក្ខុនោះឯង ជាអ្នកស្ងប់រម្ងាប់ មានស្មារតី មានកាយ និងចិត្តស្ងប់រម្ងាប់ មិនចាញ់កិលេស ជាអ្នក​ដឹង​នូវសច្ចៈ ព្រោះស្គាល់ច្បាស់ នូវមានះ តថាគតហៅថា ជាអ្នក​ពួន​សម្ងំ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


ខជ្ជយសូត្រ ទី៩*
(??)*

   
[៤០] គ្រានោះ ឧជ្ជយញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង​ពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ឧជ្ជយញ្រហ្មណ៍ អង្គុយក្នុង​ទី​សម​គួរ​ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរ​ការបូជា​របស់យើង ដែរឬទេ។ ម្នាលញ្រហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាលញ្រហ្មណ៍ តែតថាគត មិនមែនជា​មិនសរសើរការបូជាទាំងអស់ទេ។ ម្នាលញ្រហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏ដល់​នូវសេចក្តីស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត​មិនសរសើរការបូជា ប្រកបដោយ​សេចក្តីអន្តរាយ យ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជា ប្រកបដោយសេចក្តីអន្តរាយ មាន​សភាពយ៉ាងនេះឡើយ។ ម្នាលញ្រហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏មិន​ស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត​តែងសរសើរការ​បូជា ដែលមិន​ប្រកប​ដោយ​សេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជា តាមលំអានត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្ត​ទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងពេញចិត្តការបូជា ដែលមិន​ប្រកប​ដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។


ការបូជាធំ មានកិច្ចដែលត្រូវធ្វើច្រើន គឺការសម្លាប់សេះ សម្លាប់​បុរស ការទុកដាក់មនុស្ស ដោយប្រពៃ ការពោលពាក្យ​ជាទី​ស្រឡាញ់ ផ្ទះមិនបាច់មានគន្លឹះទ្វារ ការបូជាធំទាំងនោះ មិន​មាន​ផលឡើយ គេសម្លាប់ពពែ និងចៀមក្តី គោទាំងឡាយក្តី ពួកសត្វ​ផ្សេង ៗ ក្តី ព្រោះការបូជាណា ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និង​បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) តែងមិននិយម​ នូវការបូជានោះទេ។ ពួកជនបូជាសព្វកាល នូវយញ្ញណា ដែល​មិនប្រកបដោយសេចក្តីអន្តរាយ តាមលំអាននៃត្រកូលក្តី គេមិនសម្លាប់ពួកពពែ និងចៀម ឬពួកគោ ឬក៏ពួកសត្វផ្សេង ៗ ព្រោះ​ការបូជាណាក្តី ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) ទើប​ពេញ​ចិត្តការបូជានោះ ៗ។ អ្នកប្រាជ្ញ ត្រូវបូជាយ៉ាងនេះ ការបូជានុ៎ះ មានផលច្រើន។ ក៏កាលបុគ្គលបូជាយ៉ាងនេះ ទើបប្រសើរ មិន​មាន​បាប ការបូជា ឈ្មោះថា មានផលច្រើនផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


ឧទាយីសូត្រ ទី១០*
(??)*

   
[៤១] គ្រានោះ ឧទាយិញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ឧទាយិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជារបស់យើង ដែរឬទេ។ ម្នាលញ្រហ្មណ៍ តថាគត មិនសរសើរការបូជាទាំងអស់ទេ ម្នាលញ្រហ្មណ៍ ប៉ុន្តែតថាគត មិនមែនជា​មិនសរសើរ​ការបូជាទាំងអស់ទេ។ ម្នាលញ្រហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ស្លាប់​ព្រោះ​ការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត មិនសរសើរការបូជា ប្រកប​ដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិននិយមការបូជា ប្រកបដោយសេចក្តីអន្តរាយ មាន​សភាពយ៉ាងនេះឡើយ។ ម្នាលញ្រហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ មិនស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត តែងសរសើរ ការបូជា មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាមលំអាននៃត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែង​ចូលទៅជិតការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។


យញ្ញដែលគេតាក់តែងហើយ មិនប្រកបដោយសេចក្តីអន្តរាយ គួរតាមកាល ពួកព្រហ្មចារីបុគ្គល ជាអ្នកសង្រួម តែង​ចូល​ទៅជិត នូវយញ្ញប្រាកដដូច្នោះ ព្រះពុទ្ធទាំងឡាយ មានកិលេស​ដូច​ជា​គ្រឿងប្រក់បើកហើយ ក្នុងលោក បានប្រព្រឹត្តកន្លង នូវវដ្តត្រកូល និងវដ្តគតិ ព្រះអង្គឆ្លៀវឆ្លាសក្នុងបុណ្យ ទ្រង់សរសើរនូវការបូជានុ៎ះ បុគ្គលមានចិត្តជ្រះថ្លា ធ្វើនូវគ្រឿងបូជា ដ៏សមគួរ ទោះ​ក្នុងយញ្ញ គឺបកតិទានក្តី ទោះក្នុងការបូជា ដោយសទ្ធា គឺមតកទានក្តី ហើយ​បូជា ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ជាស្រែបុណ្យដ៏ល្អ យញ្ញណា ដែលជនធ្វើហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយ (យញ្ញនោះ) ឈ្មោះថា បូជាហើយ ដោយប្រពៃ បូជាហើយ ដោយល្អ សម្រេចហើយ ដោយស្រួល ឈ្មោះថា យញ្ញមានផល ច្រើន​ផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។ បណ្ឌិត ជាមេធាវី មានសទ្ធា មានចិត្តលះ (ទ្រព្យ) បូជាយ៉ាងនេះហើយ រមែង​ចូល​ទៅ​កាន់លោកជាសុខ មិនមានការបៀតបៀន។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

ចប់ ចក្កវគ្គ ទី៤។
ឧទ្ទាននៃចក្កវគ្គនោះគឺ
និយាយអំពីចក្កធម៌ ១ សង្គហវត្ថុ ១ ប្រៀបដោយសត្វសីហៈ ១ ការជ្រះថ្លា ១ វស្សការញ្រហ្មណ៍ ១ ជាគំរប់ ៥ ទោណញ្រហ្មណ៍ ១ ការមិនសាបសូន្យ (ចាកព្រះនិញ្វន) ១ ភិក្ខុមានការស្ងប់ស្ងាត់ ១ ឧជ្ជយញ្រហ្មណ៍ ១ ឧទាយិញ្រហ្មណ៍ ១ រួមទាំងអស់ត្រូវជា ១០។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

រោហិតស្សវគ្គ


Namo tassa bhagavato arahato sammā-sambuddhassa


សមាធិភាវនាសូត្រ ទី១*
(??)*

   
   [៤២] ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា[1] នេះមាន ៤យ៉ាង។ សមាធិភាវនា ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បាន​ធ្វើ​ឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី​បាននូវញាណទស្សនៈ[2] ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលចំរើន បាន​ធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ ជាអកុសលទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលទៅកាន់​ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្តខ្ពស់ឯក​ មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺ​បឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិ និងសម្បជញ្ញៈផង ទទួលយកនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់ នូវតតិយជ្ឈាន​នោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តី​សំគាល់​ក្នុងពន្លឺ) អធិដ្ឋាន នូវទិវាសញ្ញា (សេចក្តីសំគាល់ក្នុងវេលាថ្ងៃ) គឺថា ក្នុងវេលាថ្ងៃយ៉ាងណា  វេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ។ ភិក្ខុ​មាន​ចិត្ត​ស្ងប់​ស្ងាត់ មិនមានកិលេស ជាគ្រឿងរួបរឹត តែងចំរើនចិត្ត ដែលប្រកបដោយ​ពន្លឺ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បាន​ធ្វើឲ្យរឿយ ៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ របស់ភិក្ខុក្នុងសាសនានេះ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវ​សេចក្តីអស់ទៅវិញប្រាកដ សញ្ញា… ប្រាកដ វិតក្កៈទាំងឡាយ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវទី​កើត និងទីរលត់ ក្នុងឧបាទានក្ខន្ធទាំង ៥ ថា រូបដូច្នេះ ការកើតឡើង នៃរូបដូច្នេះ សេចក្តី​អស់ទៅ នៃរូបដូច្នេះ វេទនាដូច្នេះ ការកើតឡើង នៃវេទនាដូច្នេះ សេចក្តីអស់ទៅ នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ការកើតឡើង នៃសញ្ញាដូច្នេះ សេចក្តីអស់ទៅ នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ការកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីអស់ទៅ នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជា​សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ នៃ​អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា មាន ៤ យ៉ាង នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីនេះ តថាគតបានពោលហើយ ក្នុងបុណ្ណប្បញ្ហា ត្រង់បារាយនវគ្គ ព្រោះសំដៅយកសមាធិភាវនានុ៎ះ។


បុគ្គលបានពិចារណា នូវសភាពធម៌ដ៏ថោកទាប និងឧត្តម ក្នុងលោក សេចក្តីរំភើបចិត្តបន្តិចបន្តួច របស់បុគ្គលណា មិនមានក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នករម្ងាប់ (នូវសឹកសត្រូវ គឺកិលេស) មិនមានផ្សែង គឺសេចក្តីក្រោធ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ឈ្មោះថា ឆ្លងនូវជាតិ និងជរាបាន។

 1. ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ។
 2. ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ។
Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បញ្ហព្យាករណសូត្រ ទី២*
(??)*

   
[៤៣] ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា) នេះ មាន ៤ យ៉ាង។ បញ្ហាព្យាករណ៍ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយ​ទៅ​តែម្តង ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយចែករលែកឲ្យពិស្តារ ១ ម្នាលភិក្ខុ​ទាំង​ឡាយ បញ្ហាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែល​គួរ​បញ្ឈប់ទុក ១។ ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ មាន ៤ យ៉ាងនេះឯង។


បញ្ហាទី ១ ជាពាក្យគួរឆ្លើយទៅតែម្តង បញ្ហាដទៃ (ទី២) ជាពាក្យគួរឆ្លើយចែករលែកឲ្យពិស្តារ បញ្ហាទី ៣ ជា ពាក្យគួរសួរតបទៅវិញ ហើយទើបឆ្លើយ ចំណែកបញ្ហា ទី៤ ជាពាក្យគួរបញ្ឈប់ទុក។ ភិក្ខុណា ដឹងនូវបញ្ហាព្យាករណ៍​ទាំងនោះ ដ៏សមគួរតាមធម៌ ក្នុងទីនោះ ៗ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវភិក្ខុបែបនោះ ថាជាអ្នកឈ្លាសវៃ ក្នុងបញ្ហាទាំង ៤ យ៉ាង។ មួយទៀត ភិក្ខុដែលគេបៀតបៀនបានដោយកម្រ គ្របសង្កត់បានដោយកម្រ មានធម៌ដ៏ជ្រាលជ្រៅ ដែលគេ​កំចាត់បង់បានដោយកម្រ ជាអ្នកឈ្លាសវៃ ក្នុងប្រយោជន៍ទាំងពីរ គឺសេចក្តីចំរើន ១ សេចក្តីមិនចំរើន ១។ ភិក្ខុជាបណ្ឌិត តែងវៀរបង់ នូវសេចក្តីមិនចំរើន កាន់យកតែសេចក្តីចំរើន ទើបហៅថា​ជា​អ្នក​ប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់ ព្រោះដឹងនូវប្រយោជន៍ (ទាំងពីរ​ប្រការនោះ)។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


បឋមកោធគរុសូត្រ ទី៣*
(??)*

   
[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅ​ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ  ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។


ភិក្ខុណា ជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នក​ធ្ងន់​ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចំរើន ក្នុង​ព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឡើយ។ ភិក្ខុ​ទាំង​ឡាយ​ណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុ ទាំងនោះ រមែងចំរើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មា​សម្ពុទ្ធ ត្រាស់សំដែងហើយ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +350/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa


ទុតិយកោធគរុសូត្រ ទី៤*
(??)*

   
[៤៥] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង ។ អសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុង​ព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គល​ជាអ្នកធ្ងន់ ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ ទាំង​ឡាយ ព្រះសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង។ ព្រះសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ភាពនៃបុគ្គល​ជា​អ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុង​ព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្ម មាន ៤ យ៉ាងនេះឯង។


ភិក្ខុជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ ក្នុង​លាភ ក្នុងសក្ការៈ រមែងមិនដុះដាលឡើង ក្នុងព្រះសទ្ធម្ម​បាន​ឡើយ ដូចជាពូជ ដែលគេព្រោះក្នុងស្រែមិនល្អ។ ចំណែក​ភិក្ខុ​ទាំងឡាយណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវ​នេះ​ផង ភិក្ខុទាំងនោះឯង តែងចំរើនក្នុងព្រះធម៌ ដូចជាពូជ តែងដុះឡើង ព្រោះអាស្រ័យទឹកដូច្នោះ។

Quote from: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags: