* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 01:44:08 AM]

[June 20, 2018, 08:40:10 PM]

[June 20, 2018, 04:06:30 PM]

[June 20, 2018, 12:45:39 PM]

[June 20, 2018, 05:42:59 AM]

[June 20, 2018, 03:19:21 AM]

[June 19, 2018, 01:57:08 PM]

[June 19, 2018, 12:54:18 PM]

[June 19, 2018, 12:37:48 PM]

[June 19, 2018, 12:15:21 PM]

[June 19, 2018, 11:11:38 AM]

[June 19, 2018, 08:44:55 AM]

[June 19, 2018, 06:37:23 AM]

[June 18, 2018, 08:00:27 PM]

[June 18, 2018, 03:02:58 PM]

[June 18, 2018, 09:32:46 AM]

[June 18, 2018, 07:18:05 AM]

[June 18, 2018, 06:48:13 AM]

[June 17, 2018, 01:34:28 PM]

[June 17, 2018, 11:04:40 AM]

[June 17, 2018, 04:43:33 AM]

[June 16, 2018, 04:35:19 PM]

[June 14, 2018, 03:12:43 PM]

[June 14, 2018, 04:59:11 AM]

[June 14, 2018, 02:53:50 AM]

[June 14, 2018, 01:16:51 AM]

[June 13, 2018, 07:33:51 AM]

[June 12, 2018, 01:44:11 PM]

[June 12, 2018, 01:36:13 PM]

[June 11, 2018, 11:19:09 PM]

[June 11, 2018, 12:47:07 PM]

[June 10, 2018, 05:21:51 PM]

[June 10, 2018, 04:03:26 PM]

[June 10, 2018, 04:25:12 AM]

[June 09, 2018, 01:27:27 PM]

[June 09, 2018, 01:00:24 PM]

[June 09, 2018, 10:11:06 AM]

[June 09, 2018, 02:29:41 AM]

[June 09, 2018, 02:10:04 AM]

[June 08, 2018, 10:27:54 AM]

[June 08, 2018, 08:18:51 AM]

[June 07, 2018, 09:50:21 AM]

Author Topic: [sut.an.05] សុត្តន្តបិដក-អង្គុត្តរនិកាយ-បញ្ចកនិបាត  (Read 7521 times)

0 Members and 2 Guests are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
an  = អង្គុត្តរនិកាយ
05.001 = ៥.១
លេខដំបូង = និបាតទិ...
លើកទីពីរ = លេខសូត្រ
* = not incl. in original Edition (from CSCD)

ភាគ = ភ.
ទំព័រទី = ទ.

 *sgift*

ភាគ ៤៤-៤៥

* Johann : Attached an excel sheed to make chances and fill in missing text and infos of Index at once or in steps easier generate the BBC codes. If changed upload the current version, with new date in file name if like to use this way.

* Johann : List updated on 25. Sept. 2017


បញ្ចកនិបាតបាឡិ (Paṇcakanipātapāḷi) sut.an.05 | § 1 | ភ.?? ទ.??

១. បឋមបណ្ណាសក (1. Paṭhamapaṇṇāsakaṃ) sut.an.05.v1 | § 1 | ភ.?? ទ.??
១. សេខពលវគ្គោ (1. Sekhabalavaggo) sut.an.05.v1.1 | § 1 | ភ.?? ទ.??
២. ពលវគ្គោ (2. Balavaggo) sut.an.05.v1.2 | § 11 | ភ.?? ទ.??
៣. បញ្ចង្គិកវគ្គោ (3. Paṇcaṅgikavaggo) sut.an.05.v1.3 | § 21 | ភ.?? ទ.??
៤. សុមនវគ្គោ (4. Sumanavaggo) sut.an.05.v1.4 | § 31 | ភ.?? ទ.??
៥. មុណ្ឌរាជវគ្គោ (5. Muṇḍarājavaggo) sut.an.05.v1.5 | § 41 | ភ.?? ទ.??
២. ទុតិយបណ្ណាសកំ (2. Dutiyapaṇṇāsakaṃ) sut.an.05.v2 | § 51 | ភ.?? ទ.??
(៦) ១. នីវរណវគ្គោ ([6] 1. Nīvaraṇavaggo) sut.an.05.v2.6 | § 51 | ភ.?? ទ.??
(៧) ២. សញ្ញាវគ្គោ ([7] 2. Saṇṇāvaggo) sut.an.05.v2.7 | § 61 | ភ.?? ទ.??
(៨) ៣. យោធាជីវវគ្គោ ([8] 3. Yodhājīvavaggo) sut.an.05.v2.8 | § 71 | ភ.?? ទ.??
(៩) ៤. ថេរវគ្គោ ([9] 4. Theravaggo) sut.an.05.v2.9 | § 81 | ភ.?? ទ.??
(១០) ៥. កកុធវគ្គោ ([10] 5. Kakudhavaggo) sut.an.05.v2.10 | § 91 | ភ.?? ទ.??
៣. តតិយបណ្ណាសកំ (3. Tatiyapaṇṇāsakaṃ) sut.an.05.v3 | § 101 | ភ.៤៤ ទ.??
(១១) ១. ផាសុវិហារវគ្គោ ([11] 1. Phāsuvihāravaggo) sut.an.05.v3.11 | § 101 | ភ.៤៥ ទ.??
(១២) ២. អន្ធកវិន្ទវគ្គោ ([12] 2. Andhakavindavaggo) sut.an.05.v3.12 | § 111 | ភ.?? ទ.??
(១៣) ៣. គិលានវគ្គោ ([13] 3. Gilānavaggo) sut.an.05.v3.13 | § 121 | ភ.?? ទ.??
(១៤) ៤. រាជវគ្គោ ([14] 4. Rājavaggo) sut.an.05.v3.14 | § 131 | ភ.?? ទ.??
(១៥) ៥. តិកណ្ឌកីវគ្គោ ([15] 5. Tikaṇḍakīvaggo) sut.an.05.v3.15 | § 141 | ភ.?? ទ.??
៤. ចតុត្ថបណ្ណាសកំ (4. Catutthapaṇṇāsakaṃ) sut.an.05.v4 | § 151 | ភ.?? ទ.??
(១៦) ១. សទ្ធម្មវគ្គោ ([16] 1. Saddhammavaggo) sut.an.05.v4.16 | § 151 | ភ.?? ទ.??
(១៧) ២. អាឃាតវគ្គោ ([17] 2. Āghātavaggo) sut.an.05.v4.17 | § 161 | ភ.?? ទ.??
(១៨) ៣. ឧបាសកវគ្គោ ([18] 3. Upāsakavaggo) sut.an.05.v4.18 | § 171 | ភ.?? ទ.??
(១៩) ៤. អរញ្ញវគ្គោ ([19] 4. Araṇṇavaggo) sut.an.05.v4.19 | § 181 | ភ.?? ទ.??
(២០) ៥. ព្រាហ្មណវគ្គោ ([20] 5. Brāhmaṇavaggo) sut.an.05.v4.20 | § 191 | ភ.?? ទ.??
៥. បញ្ចមបណ្ណាសកំ (5. Paṇcamapaṇṇāsakaṃ) sut.an.05.v5 | § 201 | ភ.?? ទ.??
(២១) ១. កិមិលវគ្គោ ((21) 1. Kimilavaggo) sut.an.05.v5.21 | § 201 | ភ.?? ទ.??
(២២) ២. អក្កោសកវគ្គោ ([22] 2. Akkosakavaggo) sut.an.05.v5.22 | § 211 | ភ.?? ទ.??
(២៣) ៣. ទីឃចារិកវគ្គោ ([23] 3. Dīghacārikavaggo) sut.an.05.v5.23 | § 221 | ភ.?? ទ.??
(២៤) ៤. អាវាសិកវគ្គោ ([24] 4. Āvāsikavaggo) sut.an.05.v5.24 | § 231 | ភ.?? ទ.??
(២៥) ៥. ទុច្ចរិតវគ្គោ ([25] 5. Duccaritavaggo) sut.an.05.v5.25 | § 241 | ភ.?? ទ.??
(២៦) ៦. ឧបសម្បទាវគ្គោ ([26] 6. Upasampadāvaggo) sut.an.05.v5.26 | § 251 | ភ.?? ទ.??
១. សម្មុតិបេយ្យាលំ (1. Sammutipeyyālaṃ) sut.an.05.v5.27 | § 272 | ភ.?? ទ.??
២. សិក្ខាបទបេយ្យាលំ (2. Sikkhāpadapeyyālaṃ) sut.an.05.v5.28 | § 286 | ភ.?? ទ.??
៣. រាគបេយ្យាលំ (3. Rāgapeyyālaṃ) sut.an.05.v5.29 | § 303 | ភ.?? ទ.??



សូមថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ​។

សុត្តន្តបិដក˚

អង្គុត្តរនិកាយ

បញ្ចកនិបាត
បញ្ចមភាគ˚

បឋមបណ្ណាសក
ភាគ ៤៤
« Last Edit: May 30, 2018, 09:47:50 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*
សេក្ខពលវគ្គ ទី ១

Namo tassa bhagavato arahato sammā-sambuddhassa

សំខិត្តសូត្រ ទី១*
(??)*

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដី​កា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏​មានព្រះភា​​​​​​​​​​​​​គ ទ្រង់ត្រាស់​ដូច្នេះថា​​​​ ម្នាលភិក្ខុទាំងឡាយ​ កម្លាំងរបស់សេក្ខបុគ្គល​នេះ មាន​៥យ៉ាង​​។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ​។ គឺ កម្លាំងសទ្ធា ១ កម្លាំងហិរិ ១ ​កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១  កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ​​​ កម្លាំងរបស់សេក្ខបុគ្គលមាន​​ ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកប​ដោយ​កម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ ដែលជា​កម្លាំង​​របស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងឱត្តប្បៈ ដែលជាកម្លាំង​របស់​សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងវីរិយៈ​ ដែលជាកម្លាំង របស់​សេក្ខបុគ្គល គួរជាអ្នកប្រកប​ដោយ​កម្លាំង​បញ្ញា​ ដែលជាកម្លាំងរបស់សេក្ខ​បុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សា​យ៉ាងនេះឯង។
« Last Edit: August 06, 2017, 08:01:37 AM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វិត្ថតសូត្រ ទី២*
(??)*

[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ ​កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់ព្រះតថាគត ថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មា​សម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ជាសារថីទូន្មាននូវបុរស ដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់​ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា កម្លាំងសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានហិរិ អៀន​ខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត អៀនខ្មាស ចំពោះការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងហិរិ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមាន​ឱត្តប្បៈ តក់ស្លុត ចំពោះ​កាយ​ទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត តក់ស្លុត ចំពោះ​ការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កំលាំងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បី​លះបង់​អកុសលធម៌ ដើម្បីញ៉ាំងកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តី​ខ្មីឃ្មាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា បរិបូណ៌ដោយបញ្ញា ដែលអាច​កំណត់​ដឹង នូវការកើត និងការរលត់ (នូវខន្ធ) ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះ​ទម្លាយ (នូវគំនរ​កិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យ​អស់​ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា កម្លាំងបញ្ញា​។​ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គល មាន ៥ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ដោយកម្លាំង ហិរិ... ដោយកម្លាំងឱត្តប្បៈ...​ ដោយកម្លាំងវីរិយៈ ... គួរជាអ្នកប្រកបដោយកម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ​។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សា​យ៉ាង​នេះឯង។
   
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុក្ខសូត្រ ទី៣*
(??)*

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ប្រកប​ដោយ​សេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិ នឹងមានប្រាកដ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិភ្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង តែងនៅ​ជា​ទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាង តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិនចង្អៀតចង្អល់ មិនក្រវល់​ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ សុគតិ នឹងមានប្រាកដ។ ប្រកប​ដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសទ្ធា​ ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិន​ចង្អៀត​ចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ សុគតិ នឹងមានប្រាកដ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

យថាភតសូត្រ ទី៤*
(??)*

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចគេ​នាំ​​យកទៅទំលាក់។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង នឹងធ្លាក់​ទៅ​ក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងទៅ​កើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើ​ដូច​ម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានហិរិ ១ មាន​ឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង​នេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។​   
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សិក្ខាសូត្រ ទី៥*
(??)*

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់​ភេទ​ដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរ​តិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យតូចពាក្យធំ ៥យ៉ាង តើអ្វីខ្លះ។ គឺសូម្បី​តែសទ្ធា ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីហិរិក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីសេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌​របស់អ្នក ក៏មិនមាន ១ សូម្បីបញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទ​ដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥យ៉ាងនេះ រមែងមកកាន់ស្ថានដែលគួរតិះ​ដៀល ចំពោះ​បុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មាន​មុខ​ជោក​ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង រមែងមកកាន់ស្ថាន ដែល​គួរ​សរសើរ​ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិក្នុងកុសលធម៌របស់អ្នក ក៏មាន ១ ឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មាន ១ សេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌ របស់អ្នក ក៏មាន ១ បញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោក ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធ​ពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥ យ៉ាងនេះឯង រមែងមកកាន់ស្ថាន ដែលគួរសរសើរ ចំពោះមុខបុគ្គលនោះ ក្នុងបច្ចុប្បន្ននេះ។    
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សមាបត្តិសូត្រ ទី៦*
(??)*

[៦] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះសទ្ធា សាប​សូន្យ​ទៅ អស្សទ្ធិយៈ (ការមិនជឿ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ មាន​ក្នុង​កាល​ណោះ។ ម្នាលភិក្ខុទាំងឡាយ ហិរិដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មាន​ត្រឹម​ណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះហិរិ សាបសូន្យ​ទៅ អហិរិកៈ (សេចក្តីមិនអៀនខ្មាស) រួបរឹតក្នុងកាលណា ការប៉ះពាល់​នូវ​អកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បៈ ដែលបុគ្គលដំកល់ស៊ប់ ក្នុង​កុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិ​ន​មានត្រឹមណោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះឱត្តប្បៈ សាបសូន្យទៅ អនោត្តប្បៈ (សេចក្តីមិនតក់ស្លុត) រួបរឹត ក្នុង​កាល​ណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ វីរិយៈ ដែល​បុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់ នូវអកុសល ក៏មិន​មាន​ត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះវីរិយៈ សាបសូន្យទៅ កោសជ្ជៈ រួបរឹតក្នុងកាលណា ការ​ប៉ះពាល់ នូវអកុសល ក៏មានក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បញ្ញា​ដែល​បុគ្គលដម្កល់​ស៊ប់ ក្នុងកុសលធម៌​ មានត្រឹមណា ការប៉ះពាល់នូវ អកុសល ក៏មិនមានត្រឹមនោះ ម្នាល​ភិក្ខុទាំងឡាយ លុះបញ្ញា សាបសូន្យទៅ ទុប្បញ្ញា (ការអ័ប្បបញ្ញា) រួបរឹត ក្នុង​កាល​ណា ការប៉ះពាល់នូវអកុសល ក៏មានក្នុងកាលនោះ។    
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៧. កាមសុត្តំ (7. Kāmasuttaṃ) sut.an.05.007
« Reply #7 on: August 06, 2017, 08:09:10 AM »
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

កាមសូត្រ ទី៧*
(??)*

[៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយច្រើនតែជាប់ចិត្តក្នុងកាម ម្នាលភិក្ខុទាំង​ឡាយ​ បើកុលបុត្តលះបង់កណ្តៀវ និងអម្រែក ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស គួរហៅថា កុលបុត្តអ្នកមានសទ្ធាចេញបួស។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា កុលបុត្តអ្នកមានវ័យ គួរបាននូវកាមទាំងឡាយ តាមតែបែបណា។ ម្នាលភិក្ខុទាំង​ឡាយ ទោះកាមទាំងឡាយណា ថោកទាបក្តី កាមទាំងឡាយណា កណ្តាលក្តី កាមទាំងឡាយ​ណា ឧត្តមក្តី កាមទាំងអស់នោះ ក៏រាប់ថាជាកាមដូចៗគ្នា។ ម្នាលភិក្ខុទាំងឡាយ ដូចកុមារ​តូច ទន់ខ្ចីដេកផ្ងារ បៀមកំណាត់ឈើ ឬអំបែងក្នុងមាត់ ព្រោះអាស្រ័យ សេចក្តីប្រហែស​របស់ស្រីមេដោះ ៗ (នោះ លុះឃើញហើយ) ក៏យកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ លុះយកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ហើយ ក៏នាំចេញនូវកំណាត់ឈើ​ ឬអំបែង​នោះ ដោយប្រញាប់ប្រញាល់ ប្រសិនបើមិនអាចនឹងនាំចេញ ដោយប្រញាប់​ប្រញាល់​បានទេ ក៏យកដៃឆ្វេងត្រកងដោយរហ័ស ហើយធ្វើម្រាមចង្អុលដៃខាងស្តាំឲ្យខុប ខ្វេះយកចេញ ដោយទាំងឈាមមកផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះ (ខ្លាច) សេចក្តីលំបាកនុ៎ះ នឹងមានដល់កុមារ តថាគតមិនពោលថា​ សេចក្តី​លំបាកនុ៎ះ មិនមាន ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ស្រីមេដោះ ដែលមានប្រាថ្នាសេចក្តី ចំរើន ស្វែងរកប្រយោជន៍​ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរតែធ្វើ​យ៉ាង​នេះឯង។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា កុមារនោះ ចំរើនធំឡើង មានបញ្ញា​សមគួរ​ហើយ ម្នាលភិក្ខុទាំងឡាយ ទើបស្រីមេដោះ ក៏មិនសូវគយគន់មើល ចំពោះកុមារនោះ​ទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ កុមារចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ មិនធ្វើ​ដោយ​​សទ្ធា ក្នុងកុសលធម៌ មិនធ្វើដោយហិរិ ក្នុងកុសលធម៌ មិនធ្វើដោយឱត្តប្បៈ ក្នុង​កុសលធម៌ មិន​ធ្វើដោយវីរិយៈ ក្នុងកុសលធម៌ មិនធ្វើដោយបញ្ញា ក្នុងកុសលធម៌ ដរាប​ណា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតត្រូវតែតាមថែរក្សាភិក្ខុនោះ ដរាបនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លុះកាល​ណា ភិក្ខុធ្វើដោយសទ្ធា ក្នុងកុសលធម៌ ធ្វើដោយហិរិ ក្នុងកុសលធម៌ ធ្វើដោយ​ឱត្តប្បៈ ក្នុងកុសលធម៌ ធ្វើដោយបញ្ញា ក្នុងកុសលធម៌ហើយ ម្នាលភិក្ខុទាំងឡាយ ទើប​តថាគត ក៏មិនសូវគយគន់មើល ចំពោះភិក្ខុនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ ភិក្ខុនេះ ចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៨. ចវនសុត្តំ (8. Cavanasuttaṃ) sut.an.05.008
« Reply #8 on: August 06, 2017, 08:10:13 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ចវនសូត្រ ទី៨*
(??)*

[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម (សាសនធម៌)។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនមានសទ្ធា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនមានហិរិ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនមានឱត្តប្បៈ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នកខ្ជិលច្រអូស រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​អ័ប្បឥតបញ្ញា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម​បាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបមិនឃ្លាត រមែង​តាំង​នៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​មានសទ្ធា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មាន​ហិរិ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម​ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធ​សេចក្តី​ព្យាយាម រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មាន​បញ្ញា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៥​ យ៉ាងនេះឯង រមែងមិនឃ្លាត តាំងនៅស៊ប់​ ក្នុងព្រះសទ្ធម្មបាន។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមអគារវសូត្រ ទី៩*
(??)*

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥​ យ៉ាង ជាអ្នកមិនមានសេចក្តី គោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកប ដោយ​ធម៌ ៥ ​យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមាន សេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុអ្នកមិនមានហិរិ មិនមានសេចក្តីគោរព មិនមានសេចក្តីកោត ក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមាន ឱត្តប្បៈ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុង ព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំង​នៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមាន សេចក្តី​គោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកប​ដោយ​ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តី​គោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុអ្នកមានហិរិ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ មានសេចក្តីគោរព មាន​សេចក្តី​កោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែង​មិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបាន។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយអគារវសូត្រ ទី១០*
(??)*

[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង មិនមានសេចក្តីគោរព​​ មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុង ធម្មវិន័យនេះបាន។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នកមិនមានសទ្ធា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវ សេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិន មានហិរិ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានឱត្តប្បៈ ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក ខ្ជិល​ច្រអូស ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនមានសេចក្តីគោរព មិន​មាន​សេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​បានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ជាអ្នកមានសេចក្តីគោរព មាន​សេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​នេះ​បាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មាន​សេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំ​ទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម... ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នកមានបញ្ញា ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹង​ដល់​នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹង​ដល់​នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។

ចប់ សេក្ខពលវគ្គ ទី១។
ឧទ្ទាននៃសេក្ខពលវគ្គនោះ គឺ

និយាយអំពីកម្លាំងរបស់សេក្ខបុគ្គលយ៉ាងសង្ខេប ១ កម្លាំងរបស់សេក្ខបុគ្គយ៉ាង ពិស្តារ ១ ភិក្ខុមានធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ១ ភិក្ខុមានធម៌ ៥ យ៉ាង នឹងធ្លាក់ទៅ​ក្នុង​នរក ១ ភិក្ខុ ឬភិក្ខុនីលាសិក្ខា ១ ជាគម្រប់៥ ការប៉ះពាល់អកុសល ១ សត្វតែងជាប់​ចិត្ត​ក្នុង​កាម ១ ភិក្ខុឃ្លាតចាកព្រះសទ្ធម្ម ១ ភិក្ខុមិនមានសេចក្តីគោរព ២លើក។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*
បឋមបណ្ណាសក˚ ពលវគ្គ ទី២

Namo tassa bhagavato arahato sammā-sambuddhassa

អននុស្សុតសូត្រ ទី១*
(??)*

[១១] ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាថាជាអ្នកដល់នូវអរហត្ត ជាទីបំផុត​នៃ អភិញ្ញា និងត្រើយនៃអភិញ្ញា ក្នុងធម៌ដែលមិនធ្លាប់ឮមក ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយកម្លាំងទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន៥ យ៉ាងនេះ។ កម្លាំង ៥យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំង​ទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំង​ចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន ៥ យ៉ាងនេះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
២. កូដសុត្តំ (2. Kūṭasuttaṃ) sut.an.05.012
« Reply #12 on: August 06, 2017, 08:21:16 AM »
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

កូដសូត្រ ទី២*
(??)*

[១២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំង​បញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាកម្លាំងរបស់សេក្ខបុគ្គលទាំង ៥ នេះ កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មាន​កំពូល​ជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមា ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង របស់សេក្ខបុគ្គលទាំង ៥ យ៉ាងនេះ កម្លាំង​បញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប​​​​​​​ (នៃកម្លាំងទាំងពួង) ក៏មាន​ឧបមេយ្យ​ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ​សិក្សា​យ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំង​របស់​សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ... កម្លាំងឱត្តប្បៈ... កម្លាំងវីរិយៈ... កម្លាំង​បញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរ​សិក្សា​យ៉ាង​នេះឯង។         
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សំខិត្តសូត្រ ទី៣*
(??)*

[១៣] ម្នាលភិក្ខុទាំងឡាយ​ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥យ៉ាង តើអ្វីខ្លះ។ គឺកម្លាំង​សទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។   
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វិត្ថតសូត្រ ទី៤*
(??)*

[១៤] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ ​យ៉ាង តើអ្វីខ្លះ។​ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ​ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនា​​​​នេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ​ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប​ច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថី​ទូន្មាននូវបុរសដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង​សទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ ដើម្បី​ញ៉ាំង​កុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែង ដ៏មុតមាំ មិន​ដាក់​ធុរៈចោល ក្នុងកុសលធម៌ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ​។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ចុះកម្លាំងសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ​ ជាអ្នក​មានសតិប្រកបដោយបញ្ញា ដែលមានសតិជាជំនួយ ដ៏ប្រសើរ ជាអ្នករលឹក​នឹក​ឃើញ​​ជាក់​នូវអំពើ ដែលធ្វើរួចយូរហើយខ្លះ នូវសំដីដែលពោលរួចយូរហើយខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា កម្លាំងសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង​សមាធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ បាន​ដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​​ស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ បានដល់ទុតិយជ្ឈាន ជាគុណជាត​មានក្នុង​សន្តាន​នៃខ្លួន មានសេចក្តីជ្រះថ្លាមាំ គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក​ មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះលះបង់​បីតិ​ផង ជាអ្នកព្រងើយកន្តើយផង មានសតិ សម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ក៏បានដល់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយ តែងសរសើរថា បុគ្គលដែលបាន​ដល់​តតិយជ្ឈាន រមែងជាអ្នកព្រងើយកន្តើយ មានសតិនៅជាសុខ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះអស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសមាធិ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាច​កំណត់​ដឹងនូវការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះទម្លាយ (នូវគំនរ​កិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យអស់ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា កម្លាំងបញ្ញា។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥យ៉ាងនេះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 

Plauderbox

 

Johann

Today at 01:52:05 AM
Sadhu!
 

Sophorn

June 20, 2018, 08:42:25 PM
Möge es ein verdienstvoller Uposatha für alle sein!  :-* :-* :-*
 

Marcel

June 19, 2018, 07:41:34 AM
 :-* :-* :-*
Bhante Johann, ich habe die Daten für mein sangham email nicht!! Ich bitte Sie mir diese, aus Mitgefühl, zukommen zu lassen. :-* :-* :-*
 

Johann

June 19, 2018, 07:09:43 AM
Hat Nyom Marcel, Khemakumara, noch PW für seine sangham email? Wenn nicht vergibt Atma neues und sendet es an die Adressen wie zuvor.
 

Johann

June 19, 2018, 07:00:27 AM
_/\_ Okasa Bhante, if Bhante likes to give a teaching in regard of Vandami, out of compassion, his merits would be joyful received.
 

Indaññāno

June 19, 2018, 06:55:59 AM
សង្ឃ
 

Johann

June 19, 2018, 06:40:35 AM
_/\_ Bhante Indannano _/\_
 

Marcel

June 19, 2018, 02:48:19 AM
 :-* :-* :-*
Bhante Johann, i will let you all khnow when the final going forth has been requested :-* :-* :-*
 

Johann

June 19, 2018, 02:39:20 AM
If Bhante has lost account and email settings, let it be known, that my person sends it to marcel@sangham.net
 

Johann

June 19, 2018, 02:37:20 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:33:42 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:31:03 AM
Nyom Marcel
 

Johann

June 17, 2018, 07:18:53 PM
Bestes Gelingen und Freude dabei.
 

Moritz

June 17, 2018, 05:19:19 PM
Ich verabschiede mich für heut, muss andere Arbeit tun. Einen schönen Sonntag.
_/\_
 

Johann

June 17, 2018, 02:30:10 PM
Mudita
 

Marcel

June 17, 2018, 02:19:16 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:05 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:02 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Johann

June 17, 2018, 01:53:53 PM
Wie immer recht, Nyom. Wie stets mit der Übung und allem neu und unperfekt?
 

Marcel

June 17, 2018, 01:42:40 PM
 :-*  :-* :-* anumodana :-* :-* :-*
 

Marcel

June 17, 2018, 01:40:03 PM
 :-* :-* :-*

Der ehrwürdige bhante besitzt noch den pc ! Bhante idananno ist für 2 Tage nach phnom phen. Wenn bhante wieder. Da ist, werde ich ihn  fragen und mich darum kümmern dass bhante  einen Zugang zum onlinekloster bekommt!  :-* :-* :-* :-*
 

Johann

June 17, 2018, 01:26:26 PM
Hat Bhante noch den alten PC und das USB modem? Wenn Nyom, nach fragen, seine Sim da reintut, kann er damit sangham.net erreichen. Atma Tel. Nr. 012 345 025 wenn Nyom etwas benötigt.
 

Marcel

June 17, 2018, 01:23:38 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Marcel

June 17, 2018, 01:22:11 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Johann

June 17, 2018, 01:15:07 PM
Nyom? Marcel? Alles fein?
 

Johann

June 17, 2018, 01:14:25 PM
Atma kann nicht slowenisch, nur etwas Windisch/Kärntnerisch.

Soviele Raunzwörter... nie über Segensausdrücke gestolpert.

Sokh chomreoun, Nyom.
 

Moritz

June 17, 2018, 10:15:01 AM
Pozdravljeni, Guest!
 

Johann

June 16, 2018, 04:39:12 PM
Sadhu, may Nyom nourish on and rejoice with the merits done and gain pleasant and insightful dwellings of access.
 

Moritz

June 16, 2018, 04:32:09 PM
Chom reap lea.
May Bhante have a good day.
_/\_
 

Johann

June 16, 2018, 09:51:31 AM
Sokh chomreoun Nyom.

(May sukha (happiness) grow to its perfection, "previous father/relative")
 

Moritz

June 16, 2018, 09:38:06 AM
Vandami, Bhante.
Ich bin erst mal weg hier.
_/\_
 

Johann

June 12, 2018, 10:15:27 AM
Mag man sich, mag sich jeder, der Erinnerung an den Neumonduposatha, für geschicktes nutzen.

May everyone takes the New-moon Uposatha as a reminder for acting skilfully
 

Johann

June 06, 2018, 07:21:10 PM
Sadhu!
 

Sophorn

June 06, 2018, 03:02:27 AM
Einen verdienstvollen Uposatha heute  :-*
 

Johann

May 29, 2018, 06:44:12 PM
So der Tag mit Sonnenaufgang beginnt, ist selbt in Asien noch viel Gelegenheit dazu.
 

Sophorn

May 29, 2018, 05:53:50 PM
Möge heute ein verdienstvoller Tag gewesen sein!  :-* :-* :-*
 

Johann

May 29, 2018, 11:57:01 AM
Sadhu!
 

Marcel

May 29, 2018, 11:37:19 AM
 :-* :-* :-*

mögen sie alle ein verdienstvollen uposatha haben!  :-* :-* :-*
 

Johann

May 22, 2018, 10:11:37 AM
Sadhu!
 

Marcel

May 22, 2018, 09:37:30 AM
 :-* :-* :-*
einen verdienstvollen uposatha wünsche ich allen  :-* :-* :-*
 

Marcel

May 19, 2018, 03:07:57 PM
 :-* :-* :-*

ehrwürdiger bhante

 :-* :-* :-*
 

Johann

May 19, 2018, 03:05:38 PM
Nyom Marcel.
 

Johann

May 14, 2018, 01:24:42 PM
Sadhu!
 

Marcel

May 14, 2018, 01:23:37 PM
 :-* :-* :-*
allen ein verdienstvollen uposatha

 :-* :-* :-*
 

Johann

May 14, 2018, 08:34:09 AM
Schüsse von Wilderern am Tag sind ja nicht ungewöhnlich, doch aus mehreren Richtungen und automatischen Waffen doch bisher hier nicht üblich gewesen. Möge niemand anderen Schaden zufügen und sich mit Abstehen davon jeder beschützen.
 

Johann

May 14, 2018, 01:06:38 AM
It's not an accident that you came here and it will be not an accident whether one stays, comes back or leaves for another becoming or goes beyond.
 

Johann

May 13, 2018, 06:51:53 AM
Mag da keiner seine Mutter an dem Tag vergessen zu ehren.
 

Johann

May 11, 2018, 02:11:37 PM
Nyom Marcel.

Schlangentag und -nacht heute. Wem mag man was vergönnen? Der Schlange? Den Mäusen? Metta & Samvega oder umgekehrt? Mal angstlos Hunger, mal Angst, mal Maus, mal Schlange, essen, gegessen, verfolgen, gejagt...
 

Marcel

May 11, 2018, 11:57:36 AM
 :-* :-* :-*
ehrwürdiger bhante
 :-* :-* :-*
 

Johann

May 10, 2018, 04:00:02 PM
Nyom Marcel.

Show 50 latest