* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[January 15, 2018, 09:15:20 PM]

[January 15, 2018, 04:10:38 PM]

[January 14, 2018, 09:56:25 AM]

[January 13, 2018, 07:15:25 PM]

[January 13, 2018, 05:40:29 PM]

[January 13, 2018, 05:24:49 PM]

[January 13, 2018, 04:42:42 PM]

[January 13, 2018, 11:50:24 AM]

[January 12, 2018, 06:12:47 PM]

[January 12, 2018, 02:57:17 PM]

[January 12, 2018, 11:46:06 AM]

[January 10, 2018, 05:58:30 AM]

[January 09, 2018, 07:32:38 PM]

[January 09, 2018, 01:20:56 PM]

[January 09, 2018, 11:15:49 AM]

[January 09, 2018, 07:35:21 AM]

[January 09, 2018, 07:30:04 AM]

[January 09, 2018, 05:11:20 AM]

[January 09, 2018, 05:09:36 AM]

[January 09, 2018, 03:08:52 AM]

[January 09, 2018, 01:29:24 AM]

[January 08, 2018, 06:33:37 PM]

[January 08, 2018, 02:39:29 PM]

[January 07, 2018, 03:55:15 AM]

[January 05, 2018, 07:17:28 AM]

[January 04, 2018, 12:49:58 PM]

[January 03, 2018, 12:56:52 PM]

[January 03, 2018, 12:05:50 PM]

[January 01, 2018, 02:05:13 PM]

[January 01, 2018, 12:52:24 PM]

[January 01, 2018, 10:57:04 AM]

[January 01, 2018, 10:16:16 AM]

[January 01, 2018, 10:12:54 AM]

[January 01, 2018, 03:51:14 AM]

[December 31, 2017, 04:34:36 PM]

[December 31, 2017, 08:38:00 AM]

[December 31, 2017, 05:33:43 AM]

[December 31, 2017, 04:44:17 AM]

[December 30, 2017, 10:20:20 AM]

[December 30, 2017, 09:47:04 AM]

[December 29, 2017, 03:25:41 PM]

[December 29, 2017, 02:43:34 PM]

[December 28, 2017, 02:58:21 PM]

[December 28, 2017, 01:23:57 PM]

[December 27, 2017, 02:01:32 PM]

[December 25, 2017, 04:10:57 PM]

[December 25, 2017, 08:38:41 AM]

[December 25, 2017, 06:22:42 AM]

[December 25, 2017, 05:15:56 AM]

[December 24, 2017, 03:18:22 PM]

Author Topic: [sut.an.05] សុត្តន្តបិដក-អង្គុត្តរនិកាយ-បញ្ចកនិបាត  (Read 2128 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទដ្ឋព្វសូត្រ ទី៥*
(??)*

[១៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺ​កម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះកម្លាំងសទ្ធា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអង្គនៃ សោតាបត្តិ ៤។ កម្លាំង​សទ្ធា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ គួរឃើញ​ក្នុងធម៌​ណា។ គួរឃើញក្នុងសម្មប្បធាន ៤។ កម្លាំងវីរិយៈ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំង​ឡាយ ចុះកម្លាំងសតិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសតិប្បដ្ធាន ៤។ កម្លាំងសតិ គួរ​ឃើញ​ក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសមាធិ គួរឃើញក្នុងធម៌ណា។ គួរ​ឃើញ​ក្នុងឈាន ៤។ កម្លាំងសមាធិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះ​កម្លាំង​បញ្ញា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអរិយសច្ច ៤។ កម្លាំងបញ្ញា គួរ​ឃើញ​ក្នុង​ធម៌​នេះ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បុនកូដសូត្រ ទី៦*
(??)*

[១៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺ​កម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះ កម្លាំង​បញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង)។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះឯង កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំង​ទាំង​ពួង) ក៏មានឧបមេយ្យយ៉ាងនោះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមហិតសូត្រ ទី៧*
(??)*

[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥ យ៉ាង តើ​ដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីលដោយខ្លួនឯង មិន​បបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកបំពេញសមាធិដោយខ្លួនឯង មិនបបួល​អ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកបំពេញបញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកបំពេញវិមុត្តិធម៌ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការ បំពេញក្នុងវិមុត្តិធម៌ ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួល​អ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយហិតសូត្រ ទី៨*
(??)*

[១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនបំពេញសីល ដោយ ខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយខ្លួនឯង តែ បបួល​អ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង តែបបួល អ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង។         
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

តតិយហិតសូត្រ ទី៩*
(??)*

[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកមិន​ប្រតិបត្តិ​ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនបំពេញសីល ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិ ដោយ ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយ​ខ្លួន​ឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយ​ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។      
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ចតុត្ថហិតសូត្រ ទី១០*
(??)*

[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ឈ្មោះថា​​ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍អ្នកដទៃផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីល ដោយខ្លួន​ឯង​ផង បបួលអ្នកដទៃ ក្នុងការបំពេញសីលផង ១ ជាអ្នកបំពេញសមាធិ ដោយខ្លួនឯង​ផង បបួលអ្នកដទៃ ក្នុងការបំពេញសមាធិផង ១ ជាអ្នកបំពេញបញ្ញា ដោយខ្លួនឯងផង បបួល​អ្នក​ដទៃ ក្នុងការបំពេញបញ្ញាផង ១ ជាអ្នកបំពេញវិមុត្តិធម៌ ដោយខ្លួនឯងផង បបួលអ្នក​ដទៃ ក្នុងការបំពេញវិមុត្តិធម៌ផង ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង បបួល​អ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈផង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​​​​​ខ្លួនឯងផង ដើម្បី​ប្រយោជន៍​អ្នកដទៃផង។

            
ចប់ ពលវគ្គ ទី២។
ឧទ្ទាននៃពលវគ្គនោះគឺ

សំដែងអំពីព្រះដ៏មានព្រះភាគ ត្រាស់ដឹងសច្ចៈ ៤ ដែលមិនធ្លាប់ឮមក ១ អំពីកម្លាំង បញ្ញាប្រៀបដូចកំពូលផ្ទះ ១ អំពីកម្លាំង ៥ យ៉ាងដោយសង្ខេប ១ ដោយពិស្តារ ១ អំពី​កម្លាំង ៥ គប្បីឃើញក្នុងទីដូចម្តេច ១ អំពីកម្លាំងបញ្ញាប្រៀបដូចកំពូលផ្ទះម្តងទៀត ១ អំពី​ភិក្ខុ​ជាអ្នកប្រព្រឹត្តដើម្បីប្រយោជន៍មាន ៤លើក។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*
បញ្ចង្គិកវគ្គ ទី៣

Namo tassa bhagavato arahato sammā-sambuddhassa

បឋមអគារវសូត្រ ទី១*
(??)*

[២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តី កោត​ក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលសោះ នឹងបំពេញអភិសមាចារិកធម៌ គឺបញ្ញត្តសីលបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបំពេញសេក្ខធម៌ហើយ នឹង​បំពេញ​សីលបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសីលហើយ នឹងបំពេញ សម្មាទិដ្ឋិបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញ​សម្មាសមាធិបាន ហេតុនុ៎ះ រមែងមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នកមាន​សេចក្តី​គោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួកសព្រហ្មចារីបុគ្គល នឹងបំពេញ អភិសមាចារិកធម៌បាន ហេតុនុ៎ះទើបមាន បើភិក្ខុបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះទើបមាន បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញ​សីលបាន ហេតុនុ៎ះទើបមាន បើបានបំពេញសីលហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនុ៎ះទើបមាន បើបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនុ៎ះ​ទើបមាន។    
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយអគារវសូត្រ ទី២*
(??)*

[២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តី កោតក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួក​សព្រហ្មចារីបុគ្គលសោះ នឹងបំពេញ​អភិសមាចារិកធម៌​បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញ​សេក្ខធម៌​បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសេក្ខធម៌ហើយ នឹងបំពេញ​សីលក្ខន្ធ​បាន ហេតុនុ៎ះ​ រមែងមិនមានទេ បើមិនបានបំពេញ​សីលក្ខន្ធហើយ នឹង​បំពេញ​សមាធិក្ខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញ​សមាធិក្ខន្ធ​ហើយ នឹងបំពេញ​បញ្ញាខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​នោះ ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួក​សព្រហ្មចារី​បុគ្គល​ហើយ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​អភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សេក្ខធម៌​ហើយ នឹងបំពេញសីលក្ខន្ធបាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សីលក្ខន្ធ​ហើយ នឹងបំពេញសមាធិក្ខន្ធបាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សមាធិក្ខន្ធ​ហើយ នឹង​បំពេញបញ្ញាខន្ធបាន ហេតុនុ៎ះ ទើបមាន។   
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឧបក្កិលេសសូត្រ ទី៣*
(??)*

[២៣] ម្នាលភិក្ខុទាំងឡាយ មាសសៅហ្មង ដោយឧបក្កិលេសណា ជារបស់មិនទន់​ផង មិនគួរដល់ការងារផង មិនមានរស្មីផង ជារបស់ប្រេះឆាផង មិនងាយនឹងប្រកបការ​ដោយ​ស្រួលផង ឯឧបក្កិលេសនៃមាសនេះ មាន ៥ យ៉ាង។ ឧបក្កិលេសនៃមាស ៥ យ៉ាង តើអ្វីខ្លះ។ គឺដែក ១ ស្ពាន់ ១ សំណភក់ ១ សំណប៉ាហាំង ១ ប្រាក់ ១។ ម្នាលភិក្ខុទាំងឡាយ មាសដែលសៅហ្មង ដោយឧបក្កិលេសណា ជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានរស្មីផង ជារបស់ប្រេះឆាផង មិនងាយនឹងប្រកបការដោយស្រួលផង ឧបក្កិលេស​នៃ​មាសមាន ៥ ​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាបើមាស ផុត​ស្រឡះចាក​ឧបក្កិលេស ​ទាំង៥ យ៉ាងនេះហើយ មាសនោះ ទើបជារបស់ទន់ផង គួរដល់ការងារផង មានរស្មីផង មិនប្រេះឆាផង ងាយនឹងប្រកបការដោយស្រួលផង បុគ្គលណាមួយ ប្រាថ្នា​គ្រឿង​ប្រដាប់ប្លែក ទោះបីចិញ្ចៀន ទោះបីកុណ្ឌល ទោះបីខ្សែក ឬសង្វារមាស ក៏គ្រឿង​ប្រដាប់​ប្លែក ៗ នោះ តែងសម្រេចប្រយោជន៍ ដល់បុគ្គលនោះ (សេចក្តីនេះ មានឧបមា​ដូច​ម្តេច​មិញ) ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចចិត្ត ដែលសៅហ្មង ដោយឧបក្កិលេស​ណា ជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង​ មិនងាយ​នឹងដំកល់មាំ ដើម្បីអស់អាសវៈផង ឯឧបក្កិលេស នៃចិត្តនេះមាន ៥ យ៉ាង។ ឧបក្កិលេសនៃចិត្ត ៥យ៉ាង តើអ្វីខ្លះ។ គឺ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មង ដោយឧបក្កិលេសណា ជាចិត្តមិន​ទន់​ផង មិនគួរដល់ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង មិនងាយនឹងដំកល់មាំ ដើម្បី​អស់អាសវៈផង ឧបក្កិលេសនៃចិត្ត មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណា​បើចិត្តផុតស្រឡះ ចាកឧបក្កិលេសទាំង ៥ យ៉ាងនេះហើយ ទើបចិត្តនោះ ជាធម្មជាត​ទន់ផង គួរដល់ភាវនាកម្មផង មានរស្មីផង ជាចិត្តមិនប្រេះឆាផង ងាយនឹង​ដំកល់​មាំ ដើម្បីអស់អាសវៈផង មួយទៀត បុគ្គលបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើ ឲ្យ​ជាក់ច្បាស់ ដោយអភិញ្ញាបាន កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ សេចក្តី​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ បើបុគ្គល​នោះ​ ប៉ុន​ប៉ងថា អាត្មាអញ ចង់បាននូវឥទ្ធិវិធញ្ញាណច្រើនប្រការ គឺអាត្មាអញ តែម្នាក់ឯង ចង់​និម្មិតខ្លួន ឲ្យបានទៅជាមនុស្សច្រើននាក់ក៏បាន មានគ្នាច្រើននាក់ ចង់និម្មិតឲ្យ​ទៅជា​មនុស្ស​​ម្នាក់ឯងក៏បាន អាត្មាអញ ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅ ជញ្ជាំង ទីខាងក្រៅកំពែង និងទីក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាស ក៏បាន អាត្មាអញ ចង់ងើបឡើង និងមុជចុះក្នុងផែនដី ដូចជាងើបមុជក្នុងទឹកក៏បាន អាត្មាអញ​ ចង់ដើរទៅ​លើទឹក ក៏មិនបែកធ្លាយទឹក ដូចដើរលើផែនដីក៏បាន អាត្មាអញ ចង់ទៅក្នុងអាកាស​ទាំង​ភ្នែន ដូចជាសត្វស្លាបក៏បាន អាត្មាអញ ចង់យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន អាត្មាអញ ចង់ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើ មានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។ បើបុគ្គលនោះ​ ប៉ុនប៉ងថា អាត្មាអញ (ចង់ឲ្យ) មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួស នូវសោតធាតុរបស់មនុស្សធម្មតា ឮនូវសំឡេងពីរប្រការ គឺសំឡេងទិព្វ ១ សំឡេង​របស់​មនុស្ស ១ ដែលជាសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង បុគ្គល​នោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មា​អញ ចង់កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្ត​ប្រកប​ដោយ​រាគៈ​ក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏អាត្មា​អញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី អាត្មាអញ គប្បីដឹង​ច្បាស់​ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា​ ចិត្ត​ប្រាស​ចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកប​ដោយ​មោហៈ ចិត្តប្រាសចាកមោហៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្ត​រួញថយក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តរួញថយ ចិត្តរាយមាយក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី្ អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​មិន​មែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​ជា​សឧត្តរៈ ចិត្តជាអនុត្តរៈ គឺ លោកុត្តរចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្ត​តាំង​មាំក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់​ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​រួច​ចាក​កិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​មិន​ទាន់​រួច​ចាក​កិលេស កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុង​បរចិត្តវិជ្ជា​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់រលឹកនូវបុព្វេនិវាស (ជាតិដែល​ធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) ច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ជាតិខ្លះ ១.០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ សំវដ្តកប្បដ៏ច្រើនខ្លះ វិវដ្តកប្បដ៏​ច្រើន​ខ្លះ សំវដ្ដវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ កើតក្នុងភពឯណោះ​ មានឈ្មោះយ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មាន​កំណត់​អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទៅកើតក្នុងទីឯណោះ អាត្មាអញ ​ទៅកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះ​អាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ អាត្មាអញ គប្បីរលឹក​នូវបុព្វេនិវាស​បានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាល​បើ​មានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណ​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់ឲ្យមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួស​ចក្ខុ​របស់​មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់​ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ចង់ដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយ​ទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀល នូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ធិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ធិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ប្រកប​ដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វ​មិនតិះ​ដៀល​ពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែក​ធ្លាយ​រាង​កាយស្លាប់ទៅ ក៏ទៅកាន់សុគតិសួគ៌ទេវលោក អាត្មាអញ ចង់ឲ្យមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លង​ហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោក​ទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ អាត្មាអញ ចង់ដឹង​ច្បាស់ នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការៈដូច្នេះ កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វ​ចក្ខុញ្ញាណ​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលជាធម៌មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រាន្តនៅ កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុស្សីលសូត្រ ទី៤*
(??)*

[២៤] ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ឈ្មោះថា សមាធិមានឧបនិស្ស័យ[1] ស្លាប់ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ មាន ឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈ របស់បុគ្គល ដែល​វិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ មានឧបនិស្ស័យស្លាប់ កាល​បើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈមានឧបនិស្ស័យស្លាប់ ម្នាលភិក្ខុទាំងឡាយ ដើម​ឈើ​ប្រាស​ចាក​មែក និងស្លឹកហើយ ក្រមរនៃឈើនោះក្តី ក៏មិនសូវបរិបូណ៌ សម្បកក្តី ក៏មិនសូវ​បរិបូណ៌ ស្រាយក្តី ក៏មិនសូវបរិបូណ៌ ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ សេចក្តីនេះ មាន​ឧបមា​ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចសម្មាសមាធិ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ឈ្មោះថា សម្មាសមាធិមានឧបនិស្ស័យស្លាប់ កាលបើសម្មាសមាធិ​មិន​មាន​យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថា​ភូតញ្ញាណទស្សនៈ មានឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈ របស់បុគ្គលដែលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ​មានឧបនិស្ស័យស្លាប់ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈ​របស់បុគ្គល​ដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ មានឧបនិស្ស័យស្លាប់។ ម្នាលភិក្ខុ​ទាំងឡាយ សម្មាសមាធិ របស់បុគ្គលមានសីល ពេញលេញដោយសីល ឈ្មោះថា សមាធិ​បរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គល​ដែលពេញលេញ ដោយសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈ របស់បុគ្គលដែលពេញលេញ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទាវិរាគៈមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលពេញលេញ ដោយនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ​ដែលមានមែក និងស្លឹកបរិបូណ៌ ក្រមរនៃឈើនោះក្តី ក៏បរិបូណ៌ សម្បកក្តី ក៏បរិបូណ៌ ស្រាយក្តី ក៏បរិបូណ៌ ខ្លឹមក្តី ក៏បរិបូណ៌ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចសម្មាសមាធិ របស់បុគ្គលមានសីល ពេញលេញដោយសីល ឈ្មោះថា សម្មាសមាធិ បរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែល​ពេញលេញ​ ដោយ​សម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈ របស់បុគ្គល​ដែលពេញលេញ​ ដោយ​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើ​និព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលពេញលេញ ដោយនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ។   
 1. សំដៅយកសីល ដែលជាហេតុឲ្យកើត​សមាធិ ៗ​ជាហេតុ​ឲ្យកើត​យថាភូតញ្ញាណទស្សនៈ ៗ ជាហេតុឲ្យកើតនិព្វិទាវិរាគៈ ៗ ជាហេតុ​ឲ្យ​កើត​វិមុត្តិញ្ញាណទស្សនៈ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុគ្គហិតសូត្រ ទី៥*
(??)*

[២៥] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដែលមានអង្គ ៥ ជួយទំនុកបម្រុងហើយ រមែង​មានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផល​ផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ អង្គ ៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងធម្មវិន័យនេះ សម្មាទិដ្ឋិ ដែលសីលជួយទំនុកបម្រុង ១ សុតៈជួយទំនុកបម្រុង ១ សាកច្ឆា​ជួយទំនុកបម្រុង ១ សមថៈជួយទំនុកបម្រុង ១ វិបស្សនាជួយទំនុកបម្រុង ១។ ម្នាលភិក្ខុ​ទាំងឡាយ សម្មាទិដ្ឋិដែលអង្គ ៥ នេះឯង ជួយទំនុកបម្រុងហើយ រមែងមាន ចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វិមុត្តាយតនសូត្រ ទី៦*
(??)*

[២៦] ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ (ហេតុជាគ្រឿងរួចចាកកិលេស) នេះ មាន ៥ យ៉ាង ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះ ផង អាសវៈដែលមិនទាន់អស់ ក៏រមែងដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង។ វិមុត្តាយតនៈ ៥ យ៉ាង តើដូច​ម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ក្នុងសាសនានេះ ជាគរុដ្ឋាននីយបុគ្គល (បុគ្គលគួរគោរព) សំដែងធម៌ដល់ភិក្ខុ ម្នាលភិក្ខុទាំងឡាយ ព្រះ​សាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋាននីយបុគ្គល សំដែងធម៌ដល់ភិក្ខុនោះ​ យ៉ាងណា ៗ ភិក្ខុនោះ រមែងដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុង​ធម៌នោះ យ៉ាងនោះ ៗ កាលបើភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ  (សេចក្តីរីករាយ) រមែងកើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិ ក៏កើតឡើង កាល​បើមានចិត្តប្រកប​ដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់ រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ តែង​ដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី១ ដែលជាគុណជាត សម្រាប់ភិក្ខុ មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះផង អាសវៈដែលមិនទាន់អស់ ក៏ដល់នូវការ​អស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែង ដល់ផង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជា​គរុដ្ឋានីយបុគ្គល មិនសំដែងធម៌ដល់ភិក្ខុ តែថាសំដែងធម៌ដល់បុគ្គលដទៃ តាម សមគួរដល់ការចេះដឹង តាមសមគួរដល់ការសិក្សា ដោយពិស្តារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារយ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏កើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្ត​ប្រកប​ដោយ​បីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួល​សេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះ ជាវិមុត្តាយតនៈ ទី២ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ។ ចិត្តដែលមិន​ទាន់​ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ជាគរុដ្ឋានីយបុគ្គល មិនបានសំដែង ធម៌ដល់ភិក្ខុទេ ទាំងមិនបានសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរ ដល់ការចេះដឹង តាម សមគួរដល់ការសិក្សា ដោយពិស្តារទេ គ្រាន់តែធ្វើការស្វាធ្យាយធម៌ តាមសមគួរដល់​ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើនូវការ​ស្វាធ្យាយ​ធម៌ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារយ៉ាង​ណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏រមែងកើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិហើយ នាមកាយ ក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលសេចក្តីសុខ  ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី៣ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ​។ ចិត្តដែលមិន​ទាន់​ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋានីយបុគ្គល មិនសំដែងធម៌ដល់ ភិក្ខុ ទាំងមិនបានសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ ការសិក្សា ដោយពិស្តារទេ ទាំងមិនធ្វើនូវការស្វាធ្យាយធម៌ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារដែរ គ្រាន់តែត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្ត ចំពោះធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្ត ចំពោះធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា យ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវអដ្ឋកថាផង ដឹងច្បាស់នូវ​បាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី ​បាមោជ្ជៈ រមែងកើតឡើង កាលបើមានបាមោជ្ជៈ ​បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមាននាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ ក៏រមែងដំកល់មាំ ម្នាលភិក្ខុ​ទាំងឡាយ នេះជា វិមុត្តាយតនៈ ទី៤ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ។ ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ព្រះសាស្តា​ ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជា​គរុដ្ឋានីយបុគ្គល មិនបានសំដែងធម៌ដល់ភិក្ខុទេ ទាំងក៏មិនបានសំដែងធម៌ ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានធ្វើ​នូវការស្វាធ្យាយធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្តចំពោះធម៌ តាមសមគួរដល់ការ ចេះដឹង សមគួរដល់ការសិក្សាទេ តែលោករៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ​ ចងចាំ ដោយល្អ យល់ច្បាស់ដោយល្អ ដោយប្រាជ្ញា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុរៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញាយ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវ​អដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏កើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាន​នាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ​ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជាវិមុត្តាយតនៈ ទី៥ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ​។ បេ។ ចិត្ត​ដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ ទាំង ៥ យ៉ាងនេះឯង ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ចាកកិលេស ក៏រួចស្រឡះផង អាសវៈដែលមិនទាន់អស់ទៅ ក៏ដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់បានដល់​នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សមាធិសូត្រ ទី៧*
(??)*

[២៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិប្រមាណមិនបាន (លោកុត្តរៈ) ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិ ប្រមាណមិនបាន ញាណ (ការដឹង) ៥យ៉ាង ក៏រមែងកើតឡើង ចំពោះខ្លួនមិនខាន។ ញាណ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺញាណ រមែងកើតឡើងចំពោះខ្លួនថា សមាធិនេះ[1] ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅផង ១[2] ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ប្រាសចាកអាមិសៈ[3] ដ៏ប្រសើរ ១ ញាណ រមែងកើតឡើង ចំពោះ​ខ្លួនថា សមាធិនេះ បុរសល្អតែងសេពគប់ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ល្អិតម៉ដ្ឋចត់ ជាគុណនាំឲ្យបុគ្គលបាននូវបដិប្បស្សទ្ធិ (សេចក្តីស្ងប់) បាន​នូវ​ឯកគ្គតារម្មណ៍ តែមិនទាន់បានដល់ នូវ​ការ​សង្កត់​សង្កិន ឃាត់​ហាម​កិលេស ដោយ​សេចក្តី​ព្យាយាម​ទេ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា អាត្មាអញនោះសោត នឹករលឹករួច សឹមចូលកាន់សមាធិនេះ នឹករលឹករួច សឹមចេញចាកសមាធិនេះ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើន​នូវ​សមាធិ ប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើនសមាធិ ប្រមាណមិនបាន ញាណទាំង ៥ ប្រការនេះឯង រមែង​កើត​ឡើង ចំពោះខ្លួនឯងមិនខាន។
 1. អរហត្តផលសមាធិ ឬមគ្គសមាធិ។ សមាធិនោះ ជាសុខក្នុងបច្ចុប្បន្ន ព្រោះបានសេចក្តី​សុខ​ ក្នុងខណៈ​ដែលផឹក ឬក្រេបអារម្មណ៍។
 2. សមាធិដែលមានមុនហើយ ឲ្យផលជាសុខ ក្នុងខាងមុខតទៅ ព្រោះសមាធិមុននោះ ជាបច្ច័យដល់សមាធិសុខខាងក្រោយ។
 3. អាមិសៈ មាន៣យ៉ាង គឺ កាមាមិសៈ នុយគឺកាម១ វដ្តាមិសៈ នុយគឺ​វដ្ត១ លោកាមិសៈ នុយគឺលោក១។ អដ្ឋកថា។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បញ្ចង្គិកសូត្រ ទី៨*
(??)*

[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងវិធីចំរើន​សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ចូរអ្នកទាំងឡាយ ប្រុងស្តាប់សម្មាសមាធិនោះចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ វីធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម។បេ។ បានដល់បឋមជ្ឈាន។ ភិក្ខុនោះក៏ ញ៉ាំងករជកាយនេះ​ ឲ្យជ្រូតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយ​បីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់​ភិក្ខុ​នោះ ឈ្មោះថា​ មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមាន​ឡើយ ​ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី​ បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែល​ឈ្លាសវៃ រោយលំអិតសម្រាប់ងូត ក្នុងភាជនៈសម្រិទ្ធិ ហើយប្រោះព្រំដោយទឹក រួចហើយ​ក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួត ទាំង​ខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ​ដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពី​សេចក្តី​ស្ងប់​ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើន​សម្មាសមាធិ​ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យ​ជ្រួតជ្រាប ឆ្អែតស្កប់ស្កល់​ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ​ ដែលកើតអំពីសមាធិ ប្រទេស​បន្តិច​បន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបាន​ផ្សព្វផ្សាយដោយ​បីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់​ទឹក​ដ៏ជ្រៅ មានទឹក​ជោរឡើង ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងកើត នៃ​អន្លង់ទឹកនោះ ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជា​ទីហូរ​មក​នៃ​ទឹក ក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងត្បូង ក៏មិនមាន​ ទាំង​ភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់​ទឹកនោះ តាម​កាល​វេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើង អំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយ​ក៏​ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ ប្រទេស​បន្តិច​បន្តួច នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិន​មាន​ឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើត​អំពី​សមាធិ ប្រទេស​បន្តិច​បន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វ​ផ្សាយ​ដោយបីតិ និងសុខ ដែល​កើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាវីធី​ចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី២។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ បានដល់តតិយជ្ឈាន។ ភិក្ខុ​នោះ ក៏ញ៉ាំង​ករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេស​បន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបាន​ផ្សព្វផ្សាយ​ដោយ​សុខ ដែលគ្មានបីតិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទីដែលដុះ​ព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចទៅក្នុងទឹក រស់នៅអាស្រ័យទឹក បទុមជាតទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយ​ទឹកដ៏​ត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ប្រទេសបន្តិចបន្តួច នៃវារិជាតទាំងអស់ ដែលជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំង​ករជកាយ​នេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេស​បន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយ​សុខ ដែលគ្មានបីតិ មិនមានឡើយ​ ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ​នេះជាវិធីចំរើន សម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះលះបង់សុខផង លះបង់ទុក្ខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ភិក្ខុនោះ អង្គុយ​ផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផង មិនមានឡើយ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាបុរសយកសំពត់សស្អាត មកអង្គុយទទូរអស់ទាំងក្បាល ប្រទេសបន្តិចបន្តួច​នៃកាយទាំងអស់ របស់បុរសនោះ ឈ្មោះថា មិនផ្សាយដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំង​ឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៤។ ​​​​​​​​​​​​​​ ម្នាលភិក្ខុទាំង​ឡាយ មួយទៀត បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាមនុស្សដទៃ​ សំឡឹងមើលបុគ្គលដទៃ ឬអ្នកឈរ សំឡឹងមើលអ្នកអង្គុយ ឬក៏អ្នកអង្គុយ សំឡឹង​មើលអ្នក​ដេក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ក៏យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ អង្គ ៥ ទី៥។ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើន​ហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើ​ឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាពាង​ទឹក ដែលពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែកឱនផឹកបាន ដែលគេ​ដំកល់ទុកលើជើងទ្រ បុរសដែលមានកម្លាំង លើករំកិលពាងទឹកនោះ ទៅក្នុងទីណាៗ តើទឹកគប្បីដោយតាមមកបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន គប្បីដោយតាមមកបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកប​ដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោន​ចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាស្រះបោក្ខរណី ក្នុងភូមិភាគដ៏ស្មើ មានជ្រុង ៤ មានភ្លឺព័ទ្ធជុំវិញ ជាស្រះពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែក ឱនផឹកបាន បុរសអ្នកមានកម្លាំង នឹងបើកនូវភ្លឺនោះចេញ ត្រង់កន្លែងណាៗ តើទឹកគប្បីហូរ​ចេញទៅ​បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន នឹងហូរចេញទៅបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើន​ហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យ​ជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង ក៏រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ដូចជារថសេះអាជានេយ្យ ដែលគេទឹមបញ្ឈរទុក ក្នុងផ្លូវធំ ៤ មានផែនដី​រាបស្មើ តែងមានរំពាត់ផ្គងទុក នាយសារថីអ្នកទូន្មានសេះ ជាអាចារ្យអ្នកបង្ហាត់សេះ ស្ទាត់វាងវៃ ឡើងកាន់រថនោះ យកដៃឆ្វេងកាន់ខ្សែ ដៃស្តាំកាន់រំពាត់ហើយ បរទៅមុខក្តី បរបត់មកក្រោយក្តី តាមផ្លូវណាៗ ដែលគេប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយ យ៉ាងនេះ ធ្វើឲ្យ​ច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ក៏យ៉ាងនោះឯង។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ បានសម្រេចឥទ្ធិវិធញ្ញាណ ច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបាន​ច្រើននាក់ក៏បាន។បេ។ អាត្មាអញ គប្បីធ្វើអំណាច ឲ្យប្រពឹត្តទៅដោយកាយ ដរាបដល់​ព្រហ្មលោក​ក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់​នូវសេចក្តីជាក់​ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោត​ធាតុជាទិព្វ។បេ។ ឮសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្ត (របស់ខ្លួន) គឺចិត្ត ប្រកប​ដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់រួចស្រឡះ​ចាក​កិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ចាកកិលេស កាលបើមានហេតុ មាន​ទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបរចិត្តវិជ្ជានោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ គប្បីរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់​នូវសេចក្តី​ជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។បេ។ គប្បីដឹងច្បាស់ នូវពពួកសត្វ ដែលអន្ទោលទៅតាមកម្ម កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបាន​ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វចក្ខុញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មា​អញ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសាវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +320/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ចង្កមសូត្រ ទី៩*
(??)*

[២៩] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កមនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកអត់ធន់ ក្នុងដំណើរផ្លូវឆ្ងាយ ១ អត់ធន់ក្នុងការព្យាយាម ១ មិនមានជម្ងឺ ១ ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែង​រលួយដោយស្រួល ១ សមាធិដែលកើតអំពីការចង្រ្កម រមែងតាំងនៅអស់កាលយូរ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កម មាន៥យ៉ាងនេះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 
11 Guests, 0 Users
Welcome, Guest. Please login or register.
Did you miss your activation email?
January 17, 2018, 01:53:13 PM

Login with username, password and session length

Talkbox

 

Johann

Today at 01:08:49 PM
Und gestern? Übersehen, oder verdienstvoll?
 

Sophorn

January 09, 2018, 07:48:37 AM
 :-* :-* :-*
sadhu. anumodana.
 :-* :-* :-*
 

Johann

January 09, 2018, 01:51:15 AM
Sadhu! Anumodana!
 

Marcel

January 09, 2018, 01:39:30 AM
 :-*allen ein verdienstvollen uposatha :-*
 

Johann

January 03, 2018, 11:42:34 AM
ធម្មតា ញោម។ Dhammatā, Ñoma.
 

Marcel

January 03, 2018, 10:39:23 AM
 :-* បាទ :-*  អរគុណ :-*  ខ្ញុំសុខសបាយជាទទអរគុណ  :-* ehrwürdiger bhante, ja mir geht es gut! ich hab mich er-holt!  wie geht es ihnen?  :-*
 

Johann

January 03, 2018, 10:30:20 AM
Marcel. Er- oder besser vielleicht Entholt und Verdaut?
 

Marcel

January 03, 2018, 10:24:49 AM
 :-* :-* :-*
 

Chanroth

January 02, 2018, 04:59:02 AM
សាធុសាធុ :-*
 

Johann

January 01, 2018, 02:05:59 PM
Sokh chomreuon, Nyom.
 

Chanroth

January 01, 2018, 12:36:03 PM
 :-* :-* :-*Karuna tvay bongkum
 

Johann

January 01, 2018, 12:42:33 AM
Einen freidvollen und erkenntnisreichen Vollmond Uposatha, am ersten Tag des Jahres.
 

Johann

December 31, 2017, 05:59:48 PM
Also hier spricht man nun schon von Wiedergeburt 2018.
 

Maria

December 30, 2017, 10:19:57 AM
Danke, wird weitergegeben und ebenfalls die besten Wünsche retour
 

Johann

December 30, 2017, 10:12:19 AM
Beste Wünsche und Grüße in den Kreis der Familien, Freunde und Lieben und möge man viel Zeit mit den Älteren, guten Gönnern und Weisen verbringen, sich nicht zu sehr Panalem hingeben.
 

Maria

December 30, 2017, 10:09:05 AM
Zeichen davor ist leider unpassend.
 

Maria

December 30, 2017, 10:05:41 AM
 :-*Werter Bhante
 

Johann

December 30, 2017, 10:04:46 AM
Njom Maria.
 

Johann

December 23, 2017, 01:56:19 PM
Funtioniert hier gut, Nyom Sophorn
 

Sophorn

December 23, 2017, 01:35:54 PM
 :-* :-* :-*
Karuna tvay bongkum
kana ist aufgefallen, dass die Bilder sich schlecht runterladen lassen. Hat das mit dem Server zu tun oder doch eine Störung hier in Ö? :-* :-* :-*
 

Johann

December 23, 2017, 12:01:30 PM
មើលនិងចែករំលែកដោយខ្លួនអ្នកនៅពេលក្រោយ
http://sangham.net/index.php?topic=8304.new#new
 

Johann

December 23, 2017, 11:59:01 AM
បាន ណោម
 

Chanroth

December 23, 2017, 11:44:51 AM
 :-*តើព្រះតេជគុណបានទទួលEmailខ្ញុំកណាឬនៅ
 

Johann

December 23, 2017, 11:34:31 AM
ពិតប្រាកដបានបាត់ឬអត់? ហេតុអ្វីបានជាការកាន់និងការចិញ្ចឹម?
 

Johann

December 23, 2017, 11:29:29 AM
ប្រាកដ? ហើយវាយូរអង្វែង? ហើយ​ឥឡូវនេះ? មើលដោយអត់ធ្មត់!
 

Chanroth

December 23, 2017, 07:56:49 AM
អកុសល​បានកើតឡើងចំពោះខ្ញុំហើយ
 

Johann

December 22, 2017, 01:46:31 PM
Sadhu! Nyom Chanroth.
Mudita!
 

Chanroth

December 22, 2017, 03:01:50 AM
ខ្ញុំបាននាំ marvel មកដល់កំពង់ស្ពឺហើយ :-*
 

Chanroth

December 22, 2017, 02:59:59 AM
 :-* :-* :-*
 

Johann

December 18, 2017, 01:16:46 PM
Wird wohl schon sehr Weihnachtsstreß sein, oder Guest?
 

Johann

December 01, 2017, 11:19:47 AM
ចូលបន្ទប់ ព្រះត្រៃបិដកភាសាខ្មែរ . ផ្នែកខាងឆ្វេងមាន
 

Chanroth

December 01, 2017, 05:31:53 AM
ខ្ញុំកណារកមិនឃើញ កន្លែងមហាវគ្គទេសូមជួយប្រាប់កណាផង :-*
 

Chanroth

December 01, 2017, 05:29:34 AM
 :-* :-* :-* ខ្ញុំកណាសូមអគុណ
 

Johann

November 30, 2017, 10:49:09 AM
ពាក្យ "ញោម "។ ឣត្ថន័យ (អថន័យ!) មិនពិតប្រាកដ សំរាប់ អាត្ម។
 

Johann

November 30, 2017, 10:22:55 AM
Ñoma Chanroth.
 

Chanroth

November 30, 2017, 08:44:19 AM
ខ្ញុំព្រះករុណាសូមថ្វាយបង្គំមលោកម្ចាស់ Johann :-* :-* :-*
 

Chanroth

November 30, 2017, 08:40:12 AM
 :-* :-* :-*
 

Johann

November 26, 2017, 04:09:56 PM
Sadhu! Nyom Marcel.
 

Marcel

November 25, 2017, 10:59:50 PM
 :-* einen verdienstvollen uposatha allen  :-*
 

Marcel

November 15, 2017, 10:28:45 AM
 :-* ehrwürdiger samana johann  :-*
 

Johann

November 15, 2017, 10:22:52 AM
Nyom Marcel.
 

Sophorn

November 10, 2017, 09:42:54 PM
 :-* :-* :-*
Versucht mit laptop einzuloggen, aber die Updates ziehen sich dahin...
Möge der heutige Uposatha ein Tag der Erkenntnis und des Segens sein.
 :-* :-* :-*
 

Marcel

October 31, 2017, 05:36:49 AM
 :-*ehrwürdiger samana johann :-* ich hoffe, es geht ihnen gut und die dhamma-praxis schreitet vorran!
 

Johann

October 30, 2017, 01:48:18 AM
Nyom Sophorn.
 

Maria

October 25, 2017, 05:08:34 PM
Danke geht allen gut. Werther Bhante hoffentlich auch ?
 

Johann

October 25, 2017, 04:39:43 PM
Maria.
Familie und Freunden geht es gut? Nyom Maria selbst wohl auf, gesund?
 

Johann

October 19, 2017, 02:41:38 PM
Wenn jemand über das Layout des Entwurfes blicken möchte, ob es im eigenen Browser paßt und übersichtlich ist: Wisdom
 

Johann

October 16, 2017, 05:40:03 PM
Sokh chomreoun, Nyom. (Mag sukha sich für Nyom mehren). Thoamada (Dhammada - naturly, gewohnt). At mean ay pisech te (nichts besonders). Klach dukkh, klach sokh (wohl und weh wechseln sich ab). Nyom sokh sabay dea te? Sokh leumom dea te?
 

Marcel

October 16, 2017, 04:13:43 PM
 :-* ehrwürdiger samana johann! wie ist ihr befinden?  :-*
 

Marcel

October 07, 2017, 01:56:00 PM
 :-* :-* :-*

Show 50 latest
Members
Stats
  • Total Posts: 13437
  • Total Topics: 2595
  • Online Today: 17
  • Online Ever: 90
  • (September 25, 2014, 05:26:29 AM)
Users Online
Users: 0
Guests: 11
Total: 11