* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 11:09:56 AM]

[Today at 11:04:37 AM]

[Today at 07:46:11 AM]

[Today at 02:25:32 AM]

[Today at 02:15:59 AM]

[Today at 02:13:01 AM]

[Today at 02:10:31 AM]

by gus
[Today at 12:58:26 AM]

by gus
[Today at 12:51:42 AM]

[September 22, 2018, 03:17:12 PM]

[September 22, 2018, 12:43:55 PM]

[September 22, 2018, 11:18:46 AM]

[September 21, 2018, 06:07:11 PM]

[September 21, 2018, 01:46:31 PM]

[September 21, 2018, 11:57:24 AM]

[September 18, 2018, 07:18:41 AM]

[September 17, 2018, 10:18:27 AM]

[September 17, 2018, 07:26:02 AM]

[September 16, 2018, 05:58:21 PM]

[September 16, 2018, 01:18:47 AM]

[September 15, 2018, 10:26:05 AM]

[September 15, 2018, 08:48:29 AM]

[September 12, 2018, 07:26:29 PM]

[September 11, 2018, 04:35:00 PM]

[September 11, 2018, 03:45:19 PM]

[September 11, 2018, 01:38:40 AM]

[September 10, 2018, 08:45:08 AM]

[September 09, 2018, 01:22:52 PM]

[September 09, 2018, 12:54:05 AM]

[September 08, 2018, 05:05:42 AM]

[September 07, 2018, 08:02:26 AM]

[September 06, 2018, 01:58:32 PM]

[September 06, 2018, 10:42:27 AM]

[September 06, 2018, 07:19:03 AM]

[September 05, 2018, 08:05:23 PM]

[September 05, 2018, 08:04:57 PM]

[September 05, 2018, 09:24:48 AM]

[September 05, 2018, 06:39:47 AM]

[September 04, 2018, 03:34:59 PM]

[August 30, 2018, 04:04:40 AM]

[August 27, 2018, 09:26:33 PM]

[August 26, 2018, 01:39:55 PM]

[August 25, 2018, 08:17:44 AM]

[August 25, 2018, 05:02:46 AM]

[August 23, 2018, 08:25:01 AM]

[August 22, 2018, 05:55:55 AM]

[August 21, 2018, 12:04:33 PM]

[August 21, 2018, 12:00:10 PM]

[August 21, 2018, 03:23:12 AM]

[August 21, 2018, 03:03:58 AM]

Author Topic: [sut.an.05] សុត្តន្តបិដក-អង្គុត្តរនិកាយ-បញ្ចកនិបាត  (Read 8976 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

នាគិតសូត្រ ទី១០*
(??)*

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែន​កោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះ ឥច្ឆានង្គលៈ របស់អ្នកដែនកោសល។ តាមដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ឥរិយាបថ ក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះ ឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នូស ឥឡូវនេះ ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ គង់​នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈ។ កិត្តិស័ព្ទដ៏ពីរោះ ឮខ្ចរខ្ចាយ សុះសាយ ចំពោះព្រះគោតមដ៏ចំរើននោះ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្ត ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៍ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជា្របច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែង​វិលត្រឡប់​មកកាន់ភពថ្មីទៀត​​​​​​​​​​​ ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ (នូវព្រះនិព្វាន) ដោយប្រាជ្ញាដ៏ឧត្តម ដោយព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសាមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹង ព្រះអង្គសំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ព្រមទាំងអត្ថ និងព្យព្ជានៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ពេញលេញទាំងអស់ ក៏ដំណើរដែលបានជួបប្រទះនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេកណាស់។ គ្រាកាលកន្លងរាត្រីនោះទៅ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ នាំយកខាទនីយភោជនីយាហារ ដ៏ក្រាស់ក្រែល ចូលសំដៅទៅឯដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ក៏ឈរ​ស្រែកហ៊ោ និយាយខ្លាំង នៅនាខាងក្រៅក្លោងទ្វារ។ គាប់ចួនសម័យនោះ ព្រះនាគិតៈដ៏​មានអាយុ លោកនៅជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរព្រះនាគិតៈ ដ៏មានអាយុថា ម្នាលនាគិតៈ ចុះពួកណាស្រែកហ៊ោ និយាយឮ​ខ្លាំងម្ល៉េះ ហាក់ដូចជាព្រានត្រី ដណ្តើមត្រីគ្នា។ ព្រះនាគិតៈដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយក​ខាទនីយភោជនីយាហារ ដ៏ក្រាស់ក្រែល មកឧទ្ទិសចំពោះព្រះអង្គផង ចំពោះភិក្ខុសង្ឃផង ឈរចាំនាខាងក្រៅក្លោងទ្វារ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាគិតៈ តថាគត សូម​កុំឲ្យចួបប្រសព្វ​នឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យចួបប្រសព្វនឹងតថាគត ម្នាល​នាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវ​នេក្ខម្មសុខ (សុខក្នុងផ្នួស) បវិវេកសុខ (សុខក្នុងសេចក្តីស្ងប់ស្ងាត់) ឧបសមសុខ (សុខ​ក្នុងសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខក្នុងការត្រាស់ដឹង) ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគត ធ្លាប់បានដូចប្រាថ្នា បានដោយងាយ បានដោយស្រួល បុគ្គលនោះឯង រមែងត្រេកអរ ចំពោះសេចក្តីសុខកខ្វក់ សុខក្នុងការ​ដេកលក់ សុខក្នុងលាភសក្ការៈ និងសេចក្តីសរសើរ។ ព្រះនាគិតៈ ក្រាបបង្គំទូលទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ ទទួលនិមន្ត សូមព្រះសុគត ទទួលនិមន្តចុះ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរព្រះអង្គនឹងទទួលហើយ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី នឹងនាំគ្នាតាមទៅ ក្នុង​ទីនោះៗមិនខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់ទឹកដ៏ថ្លោស កាលបង្អុរចុះ មក ទឹកទាំងឡាយ តែងហូរចាក់ទៅរកទីទំនាប យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី នឹងនាំគ្នាតាមទៅ ក្នុងទីនោះ មិនខាន ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះអង្គ មានសីល និងប្រាជ្ញា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៀតថា ម្នាលនាគិតៈ តថាគត សូមកុំឲ្យចួបប្រសព្វ នឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យចួបប្រសព្វនឹងតថាគត ម្នាលនាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគតធ្លាប់បានដូចប្រាថ្នា បានដោយងាយ បានដោយ ស្រួល បុគ្គលនោះឯង រមែងត្រេកអរ ចំពោះសេចក្តីសុខកខ្វក់ សុខក្នុងការដេកលក់ សុខក្នុងលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលនាគិតៈ បុគ្គលដែលស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស រមែងមានឧច្ចារៈ បស្សាវៈ នេះជាអានិសង្ស នៃការជ្រោកជ្រាកនោះ ម្នាលនាគិតៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្ត តែងកើតឡើង ព្រោះប្រែប្រួល ព្រាត់ប្រាស និរាសចាកសត្វ សង្ខារជាទីស្រឡាញ់ នេះជាអានិសង្ស នៃសេចក្តីស្រឡាញ់​នោះ ម្នាលនាគិតៈ ការខ្ពើមរអើម ក្នុងអសុភនិមិត្ត តែងតាំងឡើង ដល់បុគ្គលអ្នកប្រព្រឹត្ត​ព្យាយាម ក្នុងអសុភនិមិត្ត នេះជាអានិសង្ស នៃសេចក្តីព្យាយាមនោះ ម្នាលនាគិតៈ ការ​ខ្ពើមរអើម ក្នុងផស្សៈ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណារឿយ ៗ ថាមិនទៀង ក្នុង​ផស្សាយតនៈទាំង ៦ នេះជាអានិសង្ស នៃការពិចារណាថា មិនទៀងនោះ ម្នាលនាគិតៈ ការ​ខ្ពើមរអើម ក្នុងឧបាទានក្ខន្ធ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណា នូវការកើតឡើង និង​ការវិនាសទៅ ក្នុងឧបាទានក្ខន្ធទាំង ៥ នេះជាអានិសង្សនៃការពិចារណាឧបាទានក្ខន្ធនោះ។

ចប់ បញ្ចង្គិកវគ្គ ទី៣។
ឧទ្ទាននៃបញ្ចង្គិកវគ្គនោះ គឺ

និយាយអំពីសេចក្តីមិនគោរព មាន២លើក អំពីឧបក្កិលេស ១ អំពីសម្មាសមាធិ របស់បុគ្គលទ្រុស្តសីល ១ អំពីធម៌សម្រាប់ជ្រោមជ្រែងសម្មាទិដ្ឋិ ១ អំពីវិមុត្តាយតនៈ ១ អំពីបុគ្គលអ្នកចំរើនសមាធិ ១ អំពីការចំរើននូវសម្មាសមាធិ ប្រកបដោយអង្គប្រាំ ១ អំពីអានិសង្ស ក្នុងការចង្រ្កម ១ អំពីនាគិតត្ថេរ ១។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១. សុមនសុត្តំ (1. Sumanasuttaṃ) sut.an.05.031
« Reply #31 on: August 06, 2017, 08:47:25 AM »

*sgift*
សុមនវគ្គ ទី៤

Namo tassa bhagavato arahato sammā-sambuddhassa

សុមនសូត្រ ទី១*
(??)*

[៣១] គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និងរាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងសុមនារាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាវកពីររូបរបស់ព្រះដ៏​មាន​ព្រះភាគ ក្នុងសាសនានេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែ​មួយអង្គ​ជាទាយក មួយអង្គមិនមែនជាទាយក សាវកទាំងនោះ ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក បពិត្រព្រះអង្គដ៏ចំរើន សាវកទាំងពីរដែល​កើត​ជាទេវតានោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា សាវកណាជាទាយក សាវកនោះ ដល់​កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺអាយុទិព្វ ១ សម្បុរទិព្វ ១ សុខទិព្វ ១ យសទិព្វ ១ អធិបតេយ្យទិព្វ ១។ ម្នាល​នាង​សុមនា សាវកណា ជាទាយក សាវកនោះ ដល់ទៅកើតជាទេវតា រមែងគ្រប​សង្កត់​ទេវតា​ឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះបើ​ទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោកនេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សហើយ តើមានសេចក្តីវិសេស មានហេតុ​ផ្សេងគ្នា​ដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាង​សុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែង​គ្រប​សង្កត់​បុគ្គល​ឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាង គឺអាយុជារបស់មនុស្ស ១ សម្បុរ​ជា​របស់មនុស្ស ១ សុខជារបស់មនុស្ស ១​ យសជារបស់មនុស្ស ១ អធិបតេយ្យជារបស់មនុស្ស ១។ ម្នាលនាងសុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែង​គ្រប​សង្កត់​បុគ្គលឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាងនេះ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះបើអ្នកទាំងពីរនោះ ចេញចាកផ្ទះ បួស បពិត្រព្រះអង្គដ៏ចំរើន បព្វជិតទាំងនោះ តើ​មានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាល​នាង​សុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ លុះដល់បាន​បួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាង គឺ​បើគេអង្វរ រមែងប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ប្រើប្រាស់ចីវរតិច ១ បើគេអង្វរ រមែង​បរិភោគ​បិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគបិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើ​ប្រាស់​សេនាសនៈ
ច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែង​ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់​គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ បើប្រសិនជានៅជាមួយពួកសព្រហ្មចារីណា ពួក​សព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់​ចិត្ត​តិច រាប់អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទី​គាប់ចិត្តច្រើន មិនគាប់ចិត្តតិច ខ្វល់ខ្វាយបំរើជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១។ ម្នាល​នាងសុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់បានបួសហើយ រមែង​គ្រប​សង្កត់​បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះបើ​បព្វជិតទាំងពីររូបនោះ បានសម្រេចព្រះអរហត្ត បពិត្រព្រះអង្គដ៏ចំរើន បណ្តា​បព្វជិត​ទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនុ៎ះ តើមានសេចក្តីវិសេស មាន​ហេតុ​ផ្សេងគ្នាដែរឬទេ។ ម្នាលនាងសុមនា ត្រង់រឿងនុ៎ះ តថាគត មិនសំដែងហេតុផ្សេងគ្នា ត្រង់​ចិត្តដែលរួចស្រឡះ ដោយវិមុត្តិនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរ​ធ្វើបុណ្យទាំងឡាយមែន ព្រោះថាបុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជា​ទេវតាផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យ​ទាំងឡាយ ជាឧបការៈដល់អ្នកបួស (បាននៅយូរ) ផង។ ម្នាលនាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាល​នាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាលនាងសុមនា បុគ្គលគួរ​ឲ្យទានទាំងឡាយ គួរ​ធ្វើបុណ្យទាំងឡាយ (ព្រោះ) បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នក ដែលកើត​ជា​ទេវតា​ផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈ​ដល់អ្នកបួសផង។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះ​សុគត​ បាន​ត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យ ជាគាថានេះ តទៅទៀតថា   
ព្រះចន្រ្ទមិនមានមន្ទិល កាលចរទៅតាមអាកាស រមែងរុង   រឿងលើសជាងពួកផ្កាយ​ទាំង​អស់លើអាកាស ដោយពន្លឺ (របស់ខ្លួន) យ៉ាងណាមិញ បុរសបុគ្គល​មានសទ្ធា បរិបូណ៌ដោយសីល    រមែងរុងរឿង ជាងពួកបុគ្គលកំណាញ់ទាំងអស់​ក្នុងលោក​​ដោយចាគៈ ក៏យ៉ាងនោះដែរ។ កាលភ្លៀងប្រកប​ដោយផ្លេកបន្ទោរ ដ៏ឆ្វៀល​ឆ្វាត់​បរិបូណ៌ដោយភ្នំទឹកដ៏ច្រើន បង្អុរចុះមកបំពេញផែនដី ដែលខ្ពស់ទាប ឲ្យពោរពេញ យ៉ាងណាមិញ សាវករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយ​ទស្សនៈជាបណ្ឌិត រមែងគ្របសង្កត់បុគ្គលអ្នកមានសេចក្តីកំណាញ់ ដោយហេតុ ៥យ៉ាង គឺអាយុ យស​ សម្បុរ សុខ និងអធិបតី បណ្ឌិតនោះឯង បរិបូណ៌ដោយភោគៈ ដល់ទៅលោកខាង​មុខ រមែងរីករាយ ក្នុងឋានសួគ៌ ក៏យ៉ាងនោះដែរ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ចុន្ទីសូត្រ ទី២*
(??)*

[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ​ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​ប្រថាប់​ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះ​ដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គ​នោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជា​ទី​ពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅ​កើត​ក្នុងទុគ្គតិទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គល​ជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែក​ធ្លាយរាងកាយស្លាប់ទៅ បាន​ទៅ​កើត​ក្នុង​សុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មាន​សភាព​ដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើត​ក្នុង​ទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះ​បែក​ធ្លាយ​រាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ ម្នាលនាងចុន្ទី រាប់​តាំងពីពួកសត្វ​ឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មាន​សញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដ​ជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លា​ក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួក​បុគ្គល​អ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំង​ប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់​រំលើង​នូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមាន​គ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គល​ណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែង​មានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំង​ប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀង​ជា​បុរស​បុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរ​ទទួល​នូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែល​សត្វ​លោក​គប្បី​ធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ​ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាល​នាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុង​ព្រះសង្ឃ​ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុង​ព្រះសង្ឃ​ដ៏​ប្រសើរ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយ​តណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជា​ប្រសើរជាង​សីល​ទាំងនោះ។ ម្នាល​នាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែល​ព្រះអរិយៈ​សរសើរហើយ ពួក​បុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែង​មាន​ដល់​ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
បុណ្យ គឺអាយុ​ដ៏ប្រសើរ​ផង យស​ស័ក្តិ​ដ៏​ប្រសើរ​ផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏​ប្រសើរ​ផង កម្លាំងដ៏​ប្រសើរផង រមែងចំរើនដល់ពួក​បុគ្គលអ្នកជ្រះថ្លា​នឹងវត្ថុ​ដ៏​ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាទក្ខិណេយ្យ​បុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជា​ធម៌​ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជា​បុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គល​អ្នក​មានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះ​បុគ្គលដ៏ប្រសើរ  តែង​បានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែង​រីករាយ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៣. ឧគ្គហសុត្តំ (3. Uggahasuttaṃ) sut.an.05.033
« Reply #33 on: August 06, 2017, 08:50:06 AM »
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឧគ្គហសូត្រ ទី៣*
(??)*

[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។​​ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាង​នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួល​ភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅ​ឯ​លំនៅ​ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេ​ក្រាល​ថ្វាយ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់​ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូក​ព្រះហស្ត​​ក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុង​ទី​សម​គួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួក​កុមារី​របស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មាន​​ព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយ​ឱវាទានុសាសនៈណា ដែល​នាំឲ្យ​បានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារី​​​​​​​​​​​​​​​​​ទាំងនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យ​ដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុង​ខ្លួន​នឹង​ទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាល​កុមារី​ទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។​ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួក​កុមារី​ក្នុង​លោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតា​ក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គល​ទាំង​នោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែល​មកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារ​ទាំង​ឡាយ​ណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុង​ការងារ​ទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជា​ជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួក​យើង​ដឹង​ការងារ ដែល​ជន​ទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹង​ការងារ ដែលជនទាំង​នោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជន​ទាំង​នោះ​ផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុ​ដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះ​ទ្រព្យ​ក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើង​ទាំងឡាយ នឹង​ធ្វើ​របស់នោះ ឲ្យសម្រេច​ ដោយ​ការ​រក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិន​មែន​ជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាង​ត្រូវ​សិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាង​នេះ​ឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុង​ពួក​ទេវតា​ មាន​កាយ​ជា​គាប់​ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវ​មើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែង​គួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តី​មាន​ព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់​ចិត្ត​របស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយ​ប្រពៃ។ នារី​ណា​បាន​ប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែង​ទៅ​កើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សីហសេនាបតិសូត្រ ទី៤*
(??)*

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀប​ក្រុងវេសាលី។ គ្រានោះ សីហសេនាបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​សីហសេនា​បតី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយ​ខ្លួនឯងបានឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយក​អ្នកម្ចាស់​ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុ​នេះ​ឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ពួក​សប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយកអ្នកម្ចាស់ទាន ម្នាលសីហៈ បើ​ពួក​សប្បុរស មានចិត្តស្ងប់រម្ងាប់ តែងរាប់រកទាយកអ្នកម្ចាស់ទាន​​ ដោយហេតុណា ហេតុនេះ ជា​ផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត កិតិ្តស័ព្ទ​ដ៏ពីរោះ របស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិស័ព្ទដ៏​ពីរោះ របស់​ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែល​បុគ្គលគប្បីឃើញច្បាស់ ដោយខ្លួន​ឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន ចូល​ទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ទាន ចូល​ទៅកាន់បរិសទ្យណាក៏ដោយ ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិ​បរិសទ្យ​ក្តី សមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ដោយហេតុណា ហេតុនេះ ​ជាផលទាន ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដោយហេតុណា ហេតុនេះ ជាផលទាន មានក្នុងលោកខាងមុខ។ កាល​ព្រះដ៏​មាន​ព្រះភាគ ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤​ប្រការ ដែលបុគ្គលគប្បី​ឃើញ​ច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែង​ប្រាប់ហើយនេះ ខ្ញុំព្រះអង្គ មិន​បាច់​ជឿ​ព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គ បានដឹងផលទានទាំងនុ៎ះដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់​ចិត្ត​របស់ជនច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ពួកសប្បុរស​អ្នក​មាន​​ចិត្តស្ងាប់រម្ងាប់ តែងរាប់រកខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក​ម្ចាស់ទាន កិត្តិស័ព្ទដ៏ពីរោះរបស់ខ្ញុំ ក៏លាន់ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើ​បុណ្យ អ្នកឧបដ្ឋាកសង្ឃ។​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន ចូលទៅ​កាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស។ បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ ប្រការ ដែលបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មាន​ព្រះភាគ សំដែងហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទាន​ទាំង​នោះទេ ដ្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែល​ព្រះ​ដ៏មាន​ព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនេះរួចហើយថា ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ខ្ញុំព្រះអង្គ មិនដឹងហេតុនុ៎ះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គ ចេះតែជឿព្រះដ៏មានព្រះភាគ ក្នុង​ផល​ទាននោះ។ ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ ទាយក​ម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។
នរជន មិនមានសេចក្តីកំណាញ់ ជាអ្នកឲ្យទាន ជាទីស្រឡាញ់ (របស់​ជនដ៏ច្រើន) ផង ពួកសប្បុរសជាច្រើន តែងរាប់រកទាយកនោះផង (ទាយកនោះ) ដល់​នូវកិត្តិស័ព្ទ​ផង​​ យសរមែងចំរើន ដល់ទាយកនោះផង ទាយកនោះ ចូលទៅកាន់បរិសទ្យ មិនមានសេចក្តីអៀនខ្មាស មានតែសេចក្តីក្លៀវក្លាផង ហេតុដូច្នោះ បណ្ឌិត​ទាំង​ឡាយ    អ្នកស្វែងរកសេចក្តីសុខ ត្រូវលះបង់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទានទាំងឡាយ បណ្ឌិតទាំងនោះ ស្ថិតនៅក្នុងស្ថានត្រៃត្រឹង្ស អស់កាលយូរអង្វែង បណ្ឌិតទាំងនោះ ទៅកើតក្នុងសហភាព នៃពួកទេវតា រីករាយសប្បាយ បណ្ឌិតទាំងនោះ មានឱកាសធ្វើហើយ មានកុសលធ្វើហើយ ច្យុតអំពីលោកនេះ មានរស្មីខ្លួងឯង អន្ទោលទៅក្នុងទីជាទី​ត្រេកអរ បណ្ឌិតទាំងនោះ ស្កប់ស្កល់ដោយកាមគុណទាំង ៥ រីករាយសប្បាយក្នុងទីនោះ។ ពួកសាវកទាំងអស់ របស់ព្រះសុគត ធ្វើតាមពាក្យរបស់ព្រះតថាគត ព្រះអង្គ​មិនជាប់ដោយអកុសលធម៌ ប្រកបដោយតាទិគុណហើយ រមែងរីករាយ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទានានិសំសសូត្រ ទី៥*
(??)*

[៣៥] ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាទីស្រឡាញ់ ជាទីគាប់ចិត្តជនច្រើន ១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក ១ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែក​ធ្លាយ​រាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្ស ក្នុងទានទាំង ៥ ​យ៉ាង។          
បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាម​ធម៌របស់ពួក​សប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខ​ទាំង​អស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

កាលទានសូត្រ ទី៦*
(??)*

[៣៦] ម្នាលភិក្ខុទាំងឡាយ កាលទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដល់អ្នកមកថ្មី ​១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានដល់អ្នកមានជម្ងឺ ១ ឲ្យទាន ក្នុងពេលអត់បាយ ១ បានដំកល់ស្រូវថ្មី ផ្លែឈើដំបូង ដល់បុគ្គល​មាន​សីល​ទាំង​ឡាយ ជាដំបូង ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាកាលទាន ៥ យ៉ាង។   
ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់​ប្រាស​ចេញ​ហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យ តាម​កាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្ត ប្រកប​ដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌។ ពួកជនណា អនុមោទនា ឬធ្វើសេចក្តីខ្វល់ខ្វាយ ​ក្នុងទក្ខិណាទាននោះ ទក្ខិណាទាន របស់អ្នកទាំងនោះ នឹងបានឈ្មោះថា ជាទានថយថោក ព្រោះតែអនុមោទនា ឬធ្វើការខ្វល់ខ្វាយ​នោះក៏ទេ ពួក​ជន​ទាំង​នោះ ជាអ្នកបានចំណែកបុណ្យដែរ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ជាទានមានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យទាន ចំពោះបុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងនៃពួកសត្វ ក្នុងលោកខាងមុខ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៧. ភោជនសុត្តំ (7. Bhojanasuttaṃ) sut.an.05.037
« Reply #37 on: August 06, 2017, 08:54:52 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ភោជនសូត្រ ទី៧*
(??)*

[៣៧] ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ស្ថាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសុខ ១ ឲ្យកម្លាំង ១ ឲ្យបដិភាណ គឺប្រាជ្ញាវាងវៃ ១។ បុគ្គល ដែល​បាន​ឲ្យអាយុហើយ រមែងបានចំណែកអាយុទិព្វ ឬអាយុជារបស់មនុស្ស ឲ្យពណ៌សម្បុរ រមែងបាន​ចំណែកពណ៌សម្បុរទិព្វ ឬសម្បុររបស់មនុស្ស ឲ្យសុខ រមែងបានចំណែកសុខ ទិព្វ ឬសុខជារបស់មនុស្ស ឲ្យកម្លាំង រមែងបានចំណែកកម្លាំងទិព្វ ឬកម្លាំងជារបស់មនុស្ស ឲ្យបដិភាណ រមែងបានចំណែកបដិភាណជារបស់ទិព្វ ឬបដិភាណជារបស់មនុស្ស។ ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។
ធីរជន អ្នកមានប្រាជ្ញា ជាអ្នកឲ្យអាយុ ឲ្យកម្លាំង ឲ្យពណ៌សម្បុរ ឲ្យបដិភាណ ឲ្យសុខ (ដល់គេ) ហើយ ធីរជននោះ រមែងបានសុខ។ អ្នកប្រាជ្ញ ឲ្យអាយុ ពណ៌​សម្បុរ សេចក្តីសុខ ទាំងបដិភាណ ទៅកើតក្នុងទីណា ៗ រមែងមានអាយុវែង មាន យសបរិវារ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៨. សទ្ធសុត្តំ (8. Saddhasuttaṃ) sut.an.05.038
« Reply #38 on: August 06, 2017, 08:55:47 AM »
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សទ្ធសូត្រ ទី៨*
(??)*

[៣៨] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរស ដែល​មានចិត្ត​ស្ងប់​ក្នុង​លោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលចូលទៅជិត រមែងចូលទៅជិត​តែ​បុគ្គល​មានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមាន​សទ្ធាដូច្នោះទេ ១ កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាល​សំដែងធម៌​ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌​ចំពោះ​បុគ្គល​មិនមាន​សទ្ធាដូច្នោះទេ ១​ កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ៥ ក្នុង​កុលបុត្រ​អ្នកមានសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ដើមជ្រៃធំ ដុះលើផែនដីដ៏ល្អ ត្រង់ផ្លូវ​ធំ​បែក​ជា ៤ រមែងជាទីពួនសង្ងំ នៃពួកបក្សីជុំវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កុលបុត្រ ដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យ នៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ។
ដើមឈើធំ បរិបូណ៌ដោយមែក ស្លឹក ផ្លែ ដើម ឫស បរិបូណ៌ដោយផ្លែ ជាទីពឹង របស់សត្វបក្សីទាំងឡាយ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃ​រំលោង ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វ ដែល​ត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយ សីល ប្រព្រឹត្តឱនលំទោន មិនរឹងរូស ស្លូតត្រង់ ទន់ភ្លន់ ពួកព្រះសង្ឃ ដែល​​ប្រាស​ចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាបុញ្ញកេ្ខត្ត ក្នុងលោក រមែងរាប់រកនរជនប្រាកដដូច្នោះ ពួកព្រះសង្ឃទាំងនោះ រមែង​សំដែង​ធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់នរៈនោះ នរៈនោះ ដឹងនូវ​ធម៌​ច្បាស់​ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៩. បុត្តសុត្តំ (9. Puttasuttaṃ) sut.an.05.039
« Reply #39 on: August 06, 2017, 08:57:09 AM »
   
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បុត្តសូត្រ ទី៩*
(??)*

[៣៩] ម្នាលភិក្ខុទាំងឡាយ មាតាបិតា ពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែង ចង់បានបុត្រ ដែលកើតក្នុងត្រកូល។ ហេតុ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបុត្រដែលយើងចិញ្ចឹម​ហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយធ្វើកិច្ចយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទាន ឲ្យដល់យើង ដែលធ្វើមរណកាល ទៅកាន់លោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ មាតាបិតា កាលពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រ ដែលកើតក្នុងត្រកូល។
អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាង រមែងចង់បានបុត្រ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ នឹងធ្វើកិច្ចការដល់យើង វង្ស​ត្រកូលនឹងស្ថិតនៅយូរ ប្រតិបត្តិគួរដើម្បីទទួលយកមត៌ក មួយទៀត នឹងឧទ្ទិស​ទក្ខិណាទាន ឲ្យដល់យើង ដែលទៅកាន់លោកខាងមុខ អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាងនេះហើយ រមែងចង់បានបុត្រ ហេតុ​ដូច្នោះ ពួកសប្បុរសអ្នកស្ងប់រម្ងាប់ ជាកតញ្ញូកតវេទិបុគ្គល កាលរលឹកឃើញ នូវឧបការគុណ ដែលលោកធ្វើហើយ ក្នុងកាលមុន រមែងចិញ្ចឹមមាតាបិតា រមែងជួយធ្វើកិច្ចការ របស់បុព្វការីទាំងនុ៎ះ តាមសមគួរ បុត្រអ្នកធ្វើតាមឱវាទ អ្នកចិញ្ចឹមមាតាបិតា    ដែលលោកចិញ្ចឹមហើយ មិនញ៉ាំងវង្សត្រកូលឲ្យសាបសូន្យ ជាអ្នកមានសទ្ធា បរិបូណ៌ដោយសីល ដែលអ្នកផងគប្បីសរសើរ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មហាសាលបុត្តសូត្រ ទី១០*
(??)*

[៤០] ម្នាលភិក្ខុទាំងឡាយ ដើមឈើធំ ចំរើនឡើងដោយសេចក្តីចំរើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំ ឈ្មោះហិមវន្ត។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺចំរើនដោយមែក ស្លឹក ត្រួយ ១ ចំរើនដោយសម្បក ១ ចំរើនដោយក្រមរ ១ ចំរើនដោយស្រាយ ១ ចំរើនដោយខ្លឹម ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំ ចំរើនឡើងដោយសេចក្តីចំរើន ៥ យ៉ាងនេះ ព្រោះ​អាស្រ័យស្តេចភ្នំ ឈ្មោះហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចំរើនដោយ សេចក្តីចំរើន ៥ យ៉ាង ព្រោះអាស្រ័យជន ជាម្ចាស់ត្រកូលមានសទ្ធាដូច្នោះដែរ។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយ​ចាគៈ ១ ចំរើនដោយបញ្ញា​ ១។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចំរើន​ដោយ​សេចក្តី​ចំរើន ៥ យ៉ាងនេះ ព្រោះអាស្រ័យជនជាម្ចាស់ត្រកូលមានសទ្ធា។   
ភ្នំថ្មក្នុងដងព្រៃធំ ដើមឈើធំៗទាំងនោះ រមែងចំរើនឡើង ព្រោះអាស្រ័យភ្នំថ្មនោះ យ៉ាងណាមិញ កូនប្រពន្ធទាំងឡាយ ផៅពង្សទាំងឡាយ អមាត្យទាំងឡាយ ពួកញាតិទាំងឡាយ ពួកជនអ្នកចិញ្ចឹមជិវិត ដោយសារបុគ្គលនោះ រមែងចំរើន​ឡើង ព្រោះអាស្រ័យនឹងកុលបុត្រអ្នកមានសទ្ធា បរិបូណ៌   ដោយសីល ក្នុងលោកនេះ ពួកជន មានកូន និងប្រពន្ធ ជាដើមនោះ ឃើញសីលផង ចាគៈផង និង​សុចរិត​ទាំងឡាយផង របស់កុលបុត្រអ្នកមានសីលនោះហើយ រមែងធ្វើតាមយ៉ាង​នោះ​ដែរ ក្នុងលោកនេះ ពួកអ្នកប្រាជ្ញណា ជាអ្នកប្រពឹត្តធម៌ ជាអ្នកមានដំណើរ​ទៅកាន់​សុគតិ សួគ៌ ពួកអ្នកប្រាជ្ញនោះ ជាអ្នកត្រេកអររីករាយ សម្រេចដូចសេចក្តីប្រាថ្នា ក្នុង ទេវលោក។

ចប់ សុមនវគ្គ ទី៤​។
ឧទ្ទាននៃសុមនវគ្គនោះ​គឺ

រឿងទាំងនោះមាន ១០ គឺរឿងនាងសុមនារាជកុមារី ១​ ចុន្ទីរាជកុមារី ១ ឧគ្គហមេណ្ឌកនត្តា ១ សីហសេនាបតី ១ អានិសង្សទានទាំងឡាយ ១ កាលទាន ១ ភោជនាហារ ១ កុលបុត្រមានសទ្ធា ១ មាតាបិតាចង់បានកូន ១ ដើមឈើធំ ១។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១. អាទិយសុត្តំ (1. Ādiyasuttaṃ) sut.an.05.041
« Reply #41 on: August 06, 2017, 09:02:52 AM »
   
*sgift*
មុណ្ឌរាជវគ្គ ទី៥

Namo tassa bhagavato arahato sammā-sambuddhassa

អាទិយសូត្រ ទី១*
(??)*

[៤១] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថ​បិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាល​គហបតី ការកាន់យកនូវភោគៈនេះ មាន ៥ យ៉ាង។ ៥​យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ មានភោគទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ​ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមក​ដោយធម៌ ហើយញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតា បិតាឲ្យសុខ ឲ្យឆ្អែត​ រក្សាសេចក្តីសុខ ដោយប្រពៃ ញ៉ាំងបុត្រ​ ភរិយា ទាសកម្មករ និង​បុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវ​ភោគៈ ទី១។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបាន​មក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ រមែងញ៉ាំងមិត្រអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តី​សុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈ
ទាំងឡាយ ទី២។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ទុកការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពី​ជន​មិនជាទីស្រឡាញ់ អំពីអ្នកទាមទារមត៌ក ហើយក៏ធ្វើខ្លួនឲ្យដល់សួស្តី ព្រោះភោគៈ​ទាំងឡាយ​នោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៣។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម សន្សំដោយ​កម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយ​ជា​អ្នកធ្វើនូវពលី ៥ ប្រការ គឺ ញាតិពលី ១ អតិថិពលី ១ បុព្វបេតពលី ១ រាជពលី ១ ទេវតា​ពលី ១ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៤។ ម្នាលគហបតី មួយទៀត អរិយ​សាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួន​សន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ពួកសមណព្រាហ្មណ៍ណា ប្រាសចាកសេចក្តីប្រមាទ ព្រោះស្រវឹង តាំងនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនឯងម្នាក់ រម្ងាប់តែខ្លួនឯងម្នាក់ រំលត់ (កិលេស) ចំពោះខ្លួនម្នាក់ ហើយដំកល់ទុក នូវទក្ខិណាទាន ដ៏ខ្ពង់ខ្ពស់ ជាធម្មជាត ឲ្យនូវអារម្មណ៍ដ៏ល្អ មាន​សុខ​ជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ចំពោះពួកសមណព្រាហ្មណ៍ មានសភាពដូច្នោះ នេះជា​ការកាន់យក នូវភោគៈទាំងឡាយ ទី៥។ ម្នាលគហបតី ទាំង ៥ នេះឯង ជាការកាន់យក នូវភោគៈទាំងឡាយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ របស់​អរិយសាវកនោះ ដល់នូវកិរិយាអស់ទៅ ព្រោះហេតុដែលបុគ្គលគប្បីកាន់យក ចំពោះហេតុ ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អាត្មាអញ កាន់យកនូវហេតុទាំងឡាយនោះផង ភោគៈទាំងឡាយរបស់អាត្មាអញ ក៏ដល់នូវកិរិយាអស់ទៅផង ដូច្នោះ ហេតុនោះ អរិយសាវកនោះ មិនមានសេចក្តី​ស្តាយក្រោយ​សោះឡើយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ អរិយសាវកនោះ ចំរើនឡើង ព្រោះហេតុដែលគប្បីកាន់យក ចំពោះហេតុដែលបុគ្គលគប្បី​កាន់​យក​ភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុ​ទាំង​ឡាយណា ដែលអញគប្បីកាន់យក នូវភោគៈទាំងឡាយ អាត្មាអញ នឹងកាន់យកនូវ​ហេតុទាំងនោះផង ភោគៈទាំងឡាយ របស់អញ ចំរើនឡើងផង ហេតុដូច្នោះនោះ អរិយសាវកនោះ ជាអ្នកឥតមានសេចក្តីស្តាយក្រោយសោះឡើយ។ អរិយសាវក ឥតមានសេចក្តីស្តាយក្រោយ ដោយហេតុទាំងពីរយ៉ាង។
ភោគៈទាំងឡាយ ដែលអាត្មាអញ បានបរិភោគហើយ មិត្រ អាមាត្រ អាត្មាអញ បាន​ចិញ្ចឹមហើយ អាត្មាអញ បានកន្លងផុត អំពីសេចក្តីអន្តរាយហើយ ទក្ខិណា​ដ៏ប្រសើរ​បំផុត អាត្មាអញ បានឲ្យហើយ មួយទៀត ពលីទាំង ៥ អាត្មាអញ​បាន​ធ្វើ​ហើយ ពួកព្រហ្មចារី អ្នកមានសីល ជាអ្នកសង្រួម អាត្មាអញ បានដំកល់ទាន​ទុក​ហើយ បណ្ឌិតអ្នកនៅគ្រប់គ្រងផ្ទះ ប្រាថ្នាភោគៈ ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិនបានក្តៅក្រហាយតាមក្រោយ អាត្មាអញ បានធ្វើហើយ សត្វ គឺនរជន កាលរលឹក​ឃើញហេតុនុ៎ះ ឈ្មោះថា ជាអ្នក​ឋិតនៅក្នុងអរិយធម៌ ពួក​បណ្ឌិត តែង​សរសើរ​បុគ្គលនុ៎ះ នាលោកិយនេះ​ បុគ្គលនោះ ដល់ទៅបរលោក រមែងរីករាយ ក្នុងស្ថានសួគ៌។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សប្បុរិសសូត្រ ទី២*
(??)*

[៤២] ម្នាលភិក្ខុទាំងឡាយ បើសប្បុរសកើតក្នុងត្រកូល រមែងកើតដើម្បីសេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់​ពួក​មិត្រ​អាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួក​សមណ​ព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ ភ្លៀងធំ ញ៉ាំងសំទូងទាំងអស់ ឲ្យលូតលាស់ ដើម្បីសេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន យ៉ាងណាមិញ ម្នាលភិក្ខុទាំង​ឡាយ កាលបើសប្បុរស កើតក្នុងត្រកូល (នីមួយៗ) រមែងកើត ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ពួកមិត្រអាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួក​សមណ​ព្រាហ្មណ៍ ក៏យ៉ាងនោះដែរ។   
សប្បុរសមានប្រយោជន៍ដល់ពួកជនច្រើន ប្រើប្រាស់ភោគៈទាំងឡាយ ទេវតា រមែងរក្សានូវសប្បុរស ជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌​ដោយ​សីល និងវ័ត កិត្តិស័ព្ទ មិនលះបង់នូវសប្បុរស អ្នកតាំងនៅក្នុងធម៌។ អ្នកណាមួយ អាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ បីដូចជាមាសជម្ពូនទនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះដែរ។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៣. ឥដ្ឋសុត្តំ (3. Iṭṭhasuttaṃ) sut.an.05.043
« Reply #43 on: August 06, 2017, 09:05:17 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឥដ្ឋសូត្រ ទី៣*
(??)*

[៤៣] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​អនាថ​បិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ធម៌ ៥​ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយ​ក្រ​ក្នុងលោក។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ​។ ម្នាលគហបតី អាយុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ពណ៌សម្បុរ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រកបានដោយក្រក្នុងលោក ១ សុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបាន​ដោយក្រក្នុងលោក ១ យស ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុង​លោក ១ ស្ថានសួគ៌ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១។ ម្នាលគហបតី ធម៌ទាំង ៥ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបាន​ដោយក្រក្នុងលោក។ ម្នាលគហបតី តថាគត មិនពោលនូវការបានចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ ព្រោះការបន់ស្រន់ ឬព្រោះ​ការប្រាថ្នាទេ។ ម្នាលគហបតី បើការបានចំពោះនូវធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ នេះ នឹងមានហើយ ព្រោះការបន់ស្រន់ ឬ​ព្រោះ​ការប្រាថ្នា នរណាមួយ ក្នុងលោកនេះ អាចញ៉ាំងនរណា ឲ្យសាបសូន្យបាន។ ម្នាល​គហបតី អរិយសាវក អ្នកប្រាថ្នានូវអាយុ មិនគួរបន់ស្រន់ ឬមិនគួរត្រេកអរនឹងអាយុ ឬ​ក៏ព្រោះហេតុ នៃអាយុឡើយ។ ម្នាលគហបតី បដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ ដែល​អរិយសាវក អ្នកប្រាថ្នានូវអាយុ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បី​បាននូវអាយុ អរិយសាវកនោះ បានប្រតិបតិ្តហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ។ អរិយ​សាវកនោះ ជាអ្នកបានអាយុទិព្វ ឬអាយុជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នា​ពណ៌សម្បុរ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងពណ៌សម្បុរ ឬក៏ព្រោះហេតុតែ​ពណ៌សម្បុរទេ​។ ម្នាលគហបតី បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានពណ៌សម្បុរ ដែលអរិយសាវក អ្នកប្រាថ្នាពណ៌សម្បុរ គប្បីប្រតិបតិ្ត ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិ​ទៅ ដើម្បីបានពណ៌សម្បុរ អរិយសាវកនោះ ប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបានពណ៌​សម្បុរមែន។ អរិយសាវកនោះ ជាអ្នកបានពណ៌សម្បុរទិព្វ ឬជារបស់មនុស្ស។ ម្នាល​គហបតី អរិយសាវក ជាអ្នកប្រាថ្នា នូវសេចក្តីសុខ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹង​សេចក្តីសុខ ឬក៏ហេតុតែសេចក្តីសុខទេ។ ម្នាលគហបតី បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានសេចក្តីសុខ ដែលអរិយសាវក អ្នកប្រាថ្នាសេចក្តីសុខ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានសេចក្តីសុខ អរិយសាវកនោះ ប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបានសេចក្តីសុខមែន។ អរិយសាវកនោះ ជាអ្នកបានសេចក្តីសុខទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាយសសក្តិ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងយសសក្តិ ឬក៏ហេតុតែយសសក្តិទេ។ ម្នាលគហបតី បដិបទា មានកិរិយា​ប្រព្រឹត្តិទៅ ដើម្បីបានយសសក្តិ ដែលអរិយសាវក អ្នកប្រាថ្នាយសក្តិ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រពឹត្តិទៅ ដើម្បីយសសក្តិ ដែលអរិយសាវកនោះ ប្រតិបត្តិហើយ ប្រពឹត្តទៅ ដើម្បីបានយសសក្តិមែន។ អរិយសាវកនោះ ជាអ្នកបានយសសក្តិទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងស្ថានសួគ៌ ឬក៏ហេតុតែស្ថានសួគ៌ទេ។ ម្នាលគហបតី បដិបទា មានកិរិយា​ប្រពឹត្តិទៅ ដើម្បីបានទៅកើត ក្នុងស្ថានសួគ៌ អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានស្ថានសួគ៌ អរិយសាវកនោះ ប្រតិបត្តិ​ហើយ ប្រព្រឹត្តទៅ ដើម្បីបានស្ថានសួគ៌មែន។ អរិយសាវកនោះ ជាអ្នក​បានទៅ​កើត​ស្ថាន​សួគ៌។
អ្នកប្រាជ្ញទាំងឡាយ​ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះប្រាថ្នានូវសេចក្តីត្រេកអរ គឺ អាយុ ពណ៌សម្បុរ យសសក្តិ កិត្តិស័ព្ទ ស្ថានសួគ៌ ត្រកូលខ្ពស់ដ៏លើសលុបតៗទៅ។ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ រមែងបាន​សម្រេច​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ននេះ ១ ប្រយោជន៍​ក្នុងបរលោក ១ អ្នកមានប្រាជ្ញា ដែលហៅថា បណ្ឌិត ព្រោះបាននូវប្រយោជន៍។

This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +345/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មនាបទាយីសូត្រ ទី៤*
(??)*

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃឧគ្គគហបតី អ្នកក្រុងវេសាលី លុះចូល​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះ​ដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។​ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយ​ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា ​បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មាន​ព្រះ​ភាគ​ថា អ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខាទនីយាហារ ប្រាកដស្មើដោយផ្កាសាលព្រឹក្ស ជាទីគាប់ចិត្ត របស់ព្រះអង្គ សូមព្រះ​ដ៏មានព្រះភាគ ទទួលនូវខាទនីយាហារនោះ ដើម្បីសេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយសេចក្តីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន សូករមំសៈដ៏ប្រសើរ ស្អាតជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គមាន សូមព្រះដ៏មានព្រះភាគ ទ្រង់​ទទួលសូករមំសៈនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល ដើម្បី​អនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បាន​ទទួល​ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត ​រមែងបាន​របស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន នាលិយសាក[1] ដែលច្រឡំដោយប្រេង ជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនាលិយសាកនោះ ដើម្បី​អនុគ្រោះ​ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គ​ដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មាន​ព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះ​អង្គដ៏ចំរើន បាយស្រូវសាលី ឥតមានរនុក មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ជាទីគាប់ចិត្តខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភោជននោះ ដើម្បីអនុគ្រោះ ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្ត ព្រះដ៏មាន​ព្រះភាគ ថា បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រ​ព្រះអង្គដ៏ចំរើន សម្ពត់ទាំងឡាយ នៅក្នុងដែនកាសី ជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទទួលសម្ពត់ទាំងនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ទទួល ដើម្បីសេចក្តីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន បល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែង (ជាង ៤ ធ្នាប់) កម្រាលពណ៌ស ដែលធ្វើ​ដោយរោមសត្វ កម្រាល ដែលធ្វើដោយរោមសត្វជាផ្កាចង្កោម កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មស់ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតានមាន ពណ៌ក្រហម ជាទីគាប់ចិត្ត របស់ព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំ​ដឹង​របស់នុ៎ះថា របស់នុ៎ះ មិនគួរដល់ព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ផែនក្តារ​ខ្លឹមចន្ទន៍ របស់ខ្ញុំព្រះអង្គនេះ ថ្លៃជាងមួយសែន សូមព្រះដ៏មានព្រះភាគ ទទួល​ផែនក្តារនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល ដើម្បីអនុគ្រោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ អនុមោទនា ដោយអនុមោទនីយគាថានេះ ចំពោះ​ឧគ្គគហបតី អ្នកក្រុងវេសាលីថា
បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ សប្បុរសណា ដឹង​នូវពួកព្រះអរហន្ត ឧបមាដូចជាស្រែ ហើយប្រគេនសំពត់ស្លៀក ដណ្តប់ ដំណេក បាយ ទឹក និងបច្ច័យទាំងឡាយ មានប្រការផ្សេង ៗ ដែលខ្លួនបរិច្ចាគហើយផង លះបង់ហើយផង មិនមានស្តាយផង ចំពោះលោកអ្នកមានកាយ វាចា ចិត្តត្រង់ សប្បុរសនោះ ឈ្មោះថា លះបង់ហើយ នូវវត្ថុដែលគេលះបង់បានដោយកម្រ បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។

លំដាប់នោះ ព្រះដ៏មានព្រះភាគ អនុមោទនា ដោយអនុមោទនីយគាថានេះ ចំពោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ហើយទ្រង់ក្រោកចាកអាសនៈ ចៀសចេញទៅ។ លំដាប់ នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី​​ ក៏ធ្វើមរណកាល ក្នុងសម័យក្រោយមក លុះ​ឧគ្គគហបតី អ្នកក្រុងវេសាលី​ ធ្វើមរណកាលហើយ ក៏ទៅកើតក្នុងពួកទេវតា ដែល​សម្រេចដោយចិត្តណាមួយ[2]។ សម័យនោះសោត ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ឧគ្គទេវបុត្រ កាលរាត្រីកន្លងទៅហើយ មានរស្មីដ៏រុងរឿង បំភ្លឺវត្តជេតពនទាំងអស់ ហើយចូល​ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីសមគួរ។ លុះឧគ្គទេវបុត្រ ឈរក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ត្រាស់​សួរយ៉ាងនេះថា ម្នាលឧគ្គៈ សេចក្តីសមតាមបំណងរបស់អ្នក មានដែរឬទេ។ បពិត្រព្រះដ៏​មាន​ព្រះភាគ សូមទ្រង់ជ្រាប សេចក្តីសមប្រកបតាមបំណង របស់ខ្ញុំព្រះអង្គ មានដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងឧគ្គទេវបុត្រ ដោយគាថាទាំងឡាយថា
បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ បុគ្គល​អ្នកឲ្យ​របស់​ខ្ពង់ខ្ពស់ រមែងបានរបស់ខ្ពង់ខ្ពស់វិញ បុគ្គលអ្នកឲ្យរបស់ប្រសើរ រមែងបាន​របស់ដ៏​ប្រសើរ​វិញ បុគ្គលអ្នកឲ្យរបស់ដ៏ថ្លៃថ្លា រមែងបាននូវឋានៈដ៏ថ្លៃថ្លាវិញ នរៈណា អ្នកឲ្យរបស់ខ្ពង់ខ្ពស់ផង អ្នកឲ្យរបស់ប្រសើរផង អ្នកឲ្យរបស់ថ្លៃថ្លាផង នរៈនោះ កើតក្នុងទីណាៗ ជាអ្នកមានអាយុវែង មានយសសក្តិ ក្នុងទីនោះៗ។

 1. នាលិយសាកនេះ សំដៅយក​ភោជនីយាហារ ដែលគេច្របាច់ជាមួយនឹង​ម្សៅ​ស្រូវសាលី ហើយចំអិន​ក្នុង​សប្បិ ដែលលាយដោយជីរ​ជាដើម រួចលាយដោយរសផ្អែម ៤យ៉ាង ទើប​អប់ឲ្យក្រអូប។ អដ្ឋកថា។ បើតាមសេចក្តីចូលចិត្ត គឺ សំឡប្រហិត។
 2. តាមអដ្ឋកថា ថា ទៅកើតក្នុងពួកទេវតា ដែលកើត​ក្នុង​សុទ្ធាវាស​ទាំងឡាយ ដោយឯកជ្ឈានចិត្ត។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 

Plauderbox

 

Johann

September 14, 2018, 07:11:41 AM
Und was ist die Grundlage für das Aukommen (paccaya) von Saddhā? Dukkha ist die Grundlage für das Aufkommen von Vertrauen (Händen und Füßen). Viel Dukkha! um Khema zu werden.
 

Johann

September 14, 2018, 07:02:53 AM
Eine Person ohne Vertrauen, Saddhaa, so sagen die Weisen, ist wie jemand ohne Hände und ohne Füße.

Also besser heute "unperfekt" beginnen, Anstelle perfekt wiedermal weiter nirgendwo Zuflucht zu erlangen. "Da ist nichts Gutes, es sei den man tut es."
 

Johann

September 11, 2018, 02:42:47 PM
Nyom Roman.
 

Johann

September 10, 2018, 03:39:32 PM
Ein Besucher. Wie geht es den Katzen?
 

Johann

September 08, 2018, 01:28:03 AM
Meister Hanspeter
 

Johann

September 05, 2018, 08:34:31 AM
At Buddhas times, so in times of Ajahn Mun, Upāli was the great supporter of the Kassapa, now the "Upalis" just make their livelihoods with it. Sad but true: or "nor for sure?"
 

Johann

September 05, 2018, 08:31:06 AM
It's like with Metallica- Fans and their producer, or to put it into Buddhas words: Uposatha of the cowboys.
 

Johann

September 05, 2018, 08:27:52 AM
Today many trade an nurish on the reputation of forest or kammaṭṭhāna - monks, making their livelihood with it by giving books, while wasting away their own goodness and possibilities actually destruct their upanissaya to it.
 

Johann

September 01, 2018, 07:16:53 PM
mit gahaṭṭha den Tag abschließend und segenreichen (verdienstvollen puñña) Sonntag allen anregend.
 

Johann

September 01, 2018, 09:43:50 AM
Was immer Mönch/Lehrer im Westen/moderenen Welt weilt, ist entweder Außenseiter oder (möglich ist) Arahant. Denken Sie nach.
 

Johann

September 01, 2018, 09:41:14 AM
Suchen Sie die Theras in traditionellem Land. Die Mitglieder anderer Sekten/"Buddhisten/moderne, arroganz/dünkel gefangen, sind verloren!
 

Johann

September 01, 2018, 09:38:20 AM
Das ist so klärend... ohne, wie die Westlichen Lehrer, jemals in alte Kultur und Sprache eingetaucht zu sein, vermag man nicht mal Pali richtig übersetzen, scjreiben, dann erst Buddhavaca verstehen.
 

Johann

August 30, 2018, 03:39:04 PM
Be prepared to die! Pets -life in a rich country is nice, but you would not understand anything: paṭisandhi (Com., Mahavihara)
 

Johann

August 30, 2018, 01:38:39 PM
 

Johann

August 26, 2018, 10:06:36 PM
Verdienstreichen Vollmond-Uposatha Ausklang allen.
 

Johann

August 22, 2018, 06:04:12 AM
"No mercy" :) soweit Trübungen nicht hindern, Nyom Moritz und Mudita.
 

Moritz

August 22, 2018, 05:07:08 AM
Ich verabschiede mich. Viele Dinge zu ordnen. _/\_
 

Moritz

August 22, 2018, 04:50:41 AM
 _/\_
Gut zu hören, auch wenn sicher relativ.
Mögen Bhante genug Schonung finden. _/\_
 

Johann

August 22, 2018, 04:37:12 AM
Gegenüber dem "Sterben" gestern, "pumperlg'sund" auf Wienerisch. Sadhu der Nachfrage, Nyom Moritz.
 

Moritz

August 22, 2018, 04:10:10 AM
Vandami, Bhante _/\_
Wie geht es Ihnen körperlich?
 

Johann

August 17, 2018, 02:21:49 AM
Mein's oder nicht meines, (Gier) Liebe oder Hass... Da sind wenige, die Blumen im Wald stehen lassen und Insekten nicht töten, weder bleiben noch gehen, und alles geben aus Wohlwollen und Mitgefühl, Weisheit gewonnen, Geiz besiegt und Güte ohne zu vereinnahmen. Wie konnten andere diese je sehen,
 

Johann

August 13, 2018, 05:13:25 AM
Händler mögen es nicht sich für passendes Mudita hinzugeben, und würden nur in Lob über deren Handelsware sprechen. Warum Leute Lobenswertes nicht loben: apacayana eine er 12 Personen: "...ein Geschäftsmann, sich seiner Schuld zum Arbeiten für seinen Vorteil verschrieben."
 

Johann

August 11, 2018, 12:06:41 AM
Erfreuenden und klärenden Neumond-Uposatha, den Ehrw. Herren, Anhängern und Interessierten.
 

Johann

August 10, 2018, 08:31:57 PM
Sokh chomreoun Nyom. Möge sich Sukha zur Vollständigkeit mehren.
 

Moritz

August 10, 2018, 06:20:44 PM
Ich muss wieder an die Arbeit. Einen angenehmen Abend, Bhante _/\_
 

Johann

August 10, 2018, 05:25:27 PM
Nyom Moritz.

Nyom Mohan.
 

Moritz

August 10, 2018, 05:18:04 PM
Guten Abend, Bhante _/\_
 

Mohan Gnanathilake

August 05, 2018, 12:58:01 PM
Sehr ehrwürdiger Samanera Johann,

ich habe der Gruppe „ Anussavika“ beigetreten.

Dhamma Grüβe an Sie aus Sri Lanka!
 

Johann

July 31, 2018, 04:38:15 PM
Den Weg kennend, im Vertrauen jenen folgen ihn gehend, gegangen, sich dann ausschließlich um die Enihsltung des Weges kümmer, gelangt man nach oben und hinaus. So, in dieser Weise, ist "der Weh ist das Ziel zu verstehen.
 

Johann

July 31, 2018, 04:33:35 PM
Mögen alles stets vorrangig auf die Qualitäten von Handlungen und Hingaben, die Ursachen für Früchte achten und nicht wie dumme gewöhnliche Leute, Zeile fixieren und danach gfreifen, die Ursachen damit fehlen, nie zu Früchten kommend, falscher Mitteln für Wirkung bedient.

Mudita
 

Johann

July 28, 2018, 07:38:00 AM
on how the blessed hobby, the liberating anime, the sublime gotchi decays for one and at a certain point for all: Dhamma-Gotchi and only fake last for some times lasting till also the mythos decays.
 

Johann

July 26, 2018, 01:50:45 PM
Morgen, Vollmond vor dem Vassa seiend, mag jener, der nicht zu sehr verstrickt in Fehlinvestitionen, die Gelegenheit für Lösung von Verstrickungen zu nützen vermögen.
 

Johann

July 26, 2018, 01:50:20 PM
Morgen, Vollmond vor dem Vassa seiend, mag jener, der nicht zu sehr verstrickt in Fehlinvestitionen, die Gelegenheit für Lösung von Verstrickungen zu nützen vermögen.
 

Roman

July 22, 2018, 08:01:16 PM
Danke für die Infos
und eine friedliche Nacht
 

Johann

July 22, 2018, 06:27:44 PM
Atma, zieht sich nun zurück, wieder spät geworden, Nyom. Ruhe Freude und Geduld beim ungestörten Erkunden und Gelegenheiten, Gegeben-heiten, nutzen.
 

Johann

July 22, 2018, 03:13:38 PM
Atma wird das Gespräch nun versuchen in Passendes Thema im Forum zu kopieren.
 

Johann

July 22, 2018, 03:12:06 PM
In Sorge Unmut ob der Situation, gänzlich anders Vorgestellt,  zu mehren, hatte Johann nicht nach Marcel gefragt. Doch hätte er, würde er er erwähnen, wenn da dringliches und triftige Sorge um Marcel wäre. Gute Übung und Lehre, alles in allem, für viele, wenn danach ausgerichtet. Also einfach
 

Johann

July 22, 2018, 03:06:12 PM
Bhante Indannano, Johann angerufen habend, kurz, vor Tagen, unterrichtet geworden das Johann am Weg in die Hauptstadt sein, hatte sich sehr zurückhaltend und kurz gehalten. Wohl nicht mit den weltlichen Hindernissen all zu Erfreut und noch ungelößt.
 

Johann

July 22, 2018, 03:03:21 PM
Im Verwenden des Forums, überall, keine Sorge irgendwo was Falsch zu machen, ist es Stressfreier und Langlebiger, auch für andere, als Geschenk, Nyom Roman. Woimmer.
 

Johann

July 22, 2018, 03:00:55 PM
Nyom kam Nyom als "füherer Elternteil/Verwandter" betrachten. Hie etwas Technischer: ញោម "Nyom", ñoma - Ursprung bzw. Bedeutung
 

Johann

July 22, 2018, 02:56:10 PM
Wenn Sie sich freimachen können, besuchen Sie ihn, und machen Sie Entdeckungsreise in unbekannter Welt, während ihm vielleich Weltliches abnehmen könnend.
 

Johann

July 22, 2018, 02:53:55 PM
mit Freude tun oder Geben mag, wo immer, ist vorallem für Roman glücksverheißend, neben Moraluscher Stange zum Glück für ihn haltend.
 

Johann

July 22, 2018, 02:51:42 PM
Mag er sicher Abstand von Unsicherm Gewinnen. Was immer Roman sich inspiriet fühlt, geschicktes, niemanden Verletzendes zu geben, zu tun, gar vielleicht mehr an jemand erhabener als "nur" eigener Bruder denkend,
 

Roman

July 22, 2018, 02:49:04 PM
  Und was bedeutet Nyom...Ich habe versucht zu übersetzen.  Jedoch weiß ich nicht ob der Bezug richtig ist
 

Johann

July 22, 2018, 02:48:39 PM
Johann hat ihn schon länger nicht persönlich getroffen, ob in Buchstaben, am Ohr oder mit mehr Sinnen. Gestern war er wohl online hier. Denke er ist sehr vertieft in der Praxis und hat eigentlich wenig Interesse sich um Äußerses zu kümmern.
 

Roman

July 22, 2018, 02:46:46 PM
Beim lesen von den Beiträgen fällt es mir noch bißchen schwer alles zu verstehen...Ich frage mich gerade wer Atma ist..Und moritz bist du für die Internetseite zuständig?  
 

Roman

July 22, 2018, 02:43:49 PM
Hallo,

Ich lese viel hier und wollte mich mal erkundigen wie es mit Marcel so steht..Hatte letzte Woche mit ihm gesprochen und es geht ihm gut! Hatte Johann geschrieben wie ich helfen kann..
 

Johann

July 22, 2018, 02:41:15 PM
Nyom Roman
 

Sophorn

July 20, 2018, 05:09:54 AM
Sadhu. Möge es ein verdienstvolller Tag sein!
 :-* :-* :-*
 

Johann

July 20, 2018, 03:06:04 AM
Allen einen verdienstvollen Silatag, der letzte vor dem Antritt der Regenrückzugszeit.

Show 50 latest