* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 02:07:11 PM]

[Today at 05:45:35 AM]

[Today at 05:43:50 AM]

[Today at 05:34:39 AM]

[April 22, 2018, 06:35:55 PM]

[April 22, 2018, 06:31:53 PM]

[April 22, 2018, 08:36:46 AM]

[April 22, 2018, 02:50:05 AM]

[April 22, 2018, 12:00:32 AM]

[April 21, 2018, 01:59:19 PM]

[April 21, 2018, 12:43:05 PM]

[April 21, 2018, 12:20:10 PM]

[April 20, 2018, 03:07:17 PM]

[April 20, 2018, 02:56:41 PM]

[April 18, 2018, 12:27:55 PM]

[April 18, 2018, 12:26:00 PM]

[April 18, 2018, 12:18:31 PM]

[April 18, 2018, 06:06:52 AM]

[April 18, 2018, 01:13:09 AM]

[April 17, 2018, 03:23:52 PM]

[April 16, 2018, 06:18:51 PM]

[April 16, 2018, 12:47:32 AM]

[April 15, 2018, 12:28:06 PM]

[April 15, 2018, 09:39:03 AM]

[April 15, 2018, 12:35:32 AM]

[April 14, 2018, 04:18:33 AM]

[April 14, 2018, 02:12:07 AM]

[April 13, 2018, 07:31:39 PM]

[April 13, 2018, 06:17:55 PM]

[April 13, 2018, 05:31:59 AM]

[April 12, 2018, 06:15:00 AM]

[April 12, 2018, 02:58:27 AM]

[April 11, 2018, 02:57:48 PM]

[April 11, 2018, 12:04:07 PM]

[April 11, 2018, 02:54:59 AM]

[April 09, 2018, 06:00:29 PM]

[April 09, 2018, 05:42:37 PM]

[April 09, 2018, 09:24:34 AM]

[April 09, 2018, 02:48:32 AM]

[April 09, 2018, 02:29:31 AM]

[April 07, 2018, 05:19:05 PM]

[April 04, 2018, 03:08:45 PM]

[April 04, 2018, 10:55:42 AM]

[April 04, 2018, 05:40:16 AM]

[April 04, 2018, 04:56:37 AM]

[April 04, 2018, 02:40:07 AM]

[April 02, 2018, 01:22:37 PM]

[April 02, 2018, 11:55:40 AM]

[April 02, 2018, 07:18:56 AM]

[April 02, 2018, 06:49:19 AM]

Author Topic: [sut.an.05] សុត្តន្តបិដក-អង្គុត្តរនិកាយ-បញ្ចកនិបាត  (Read 4956 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ផាសុវិហារសូត្រ ទី៥*
(??)*

[៥] ម្នាលភិក្ខុទាំងឡាយ ការនៅសប្បាយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង​  គឺអ្វីខ្លះ។​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តាំងទុកនូវកាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១​ ភិក្ខុតាំងទុកនូវវចីកម្មប្រកប​ដោយ​មេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវមនោកម្ម ប្រកប​ដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ជាភិក្ខុប្រកប​ដោយ​សីលស្មើគ្នា និងសព្រហ្មចារីទាំងឡាយ ដោយសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនប៉ះពាល់ ជាសីលប្រព្រីត្តទៅ ដើម្បីសមាធិ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១​ ប្រកប​ដោយសេចក្តីយល់ស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ដោយសេចក្តីយល់ដ៏ប្រសើរ ជាគ្រឿង​​​​ចេញចាកទុក្ខ នាំជនអ្នកធ្វើតាមសេចក្តីយល់នោះ ឲ្យអស់ទុក្ខដោយប្រពៃបាន ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ការនៅសប្បាយ ៥ យ៉ាង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អានន្ទសូត្រ ទី៦*
(??)*

[៦] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​សង្ឃ គួរនៅសប្បាយបាន ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ម្នាលអានន្ទ កាលណាភិក្ខុបរិបូណ៌ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីល  ម្នាលអានន្ទ ភិក្ខុសង្ឃដែលគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ គួរនៅសប្បាយបាន ដោយបរិយាយដទៃទៀត តើមានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានដែរ។ ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ជាអ្នកពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុមានប្រមាណប៉ុណ្ណេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃគួរនៅសប្បាយ ដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ នៅមានទៀត ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ  គឺមានបុណ្យតិច ក៏មិនរន្ធត់ ព្រោះតែខ្លួនមិនល្បីឈ្មោះនោះផង។ ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃគួរនៅសប្បាយ​​​ដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ នៅមានទៀត ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ ក៏មិនរន្ធត់ ព្រោះតែខ្លួនមិនល្បីឈ្មោះនោះផង ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ ម្នាលអានន្ទ ភិក្ខុសង្ឃ គួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ បពិត្រព្រះអង្គដ៏ចំរើនភិក្ខុសង្ឃ គួរនៅសប្បាយ ដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលអានន្ទ នៅមានទៀត។ ម្នាលអានន្ទ កាលដែលភិក្ខុអ្នកបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិន​ល្បីឈ្មោះ ក៏មិនរន្ធត់ផង ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្នផង បានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ម្នាលអានន្ទ ភិក្ខុសង្ឃ​គួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអានន្ទ តថាគតពោលថា ធម៌ជាគ្រឿងនៅសប្បាយឯទៀត ជាធម៌លើសលុបជាង ឬថ្លៃថ្លាជាងធម៌ជាគ្រឿងនៅសប្បាយនេះ គ្មានទេ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៧. សីលសុត្តំ (7. Sīlasuttaṃ) sut.an.05.107
« Reply #107 on: August 08, 2017, 12:43:49 PM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សីលសូត្រ ទី៧*
(??)*

[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វ​លោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១ បរិបូណ៌ដោយវិមុត្តិ ១ បរិបូណ៌​​​​​ ដោយវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៨. អសេខសុត្តំ (8. Asekhasuttaṃ) sut.an.05.108
« Reply #108 on: August 08, 2017, 12:44:34 PM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អសេខសូត្រ ទី៨*
(??)*

[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយសីលក្ខន្ធជាអសេក្ខ ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខ ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខ ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខ ១ ប្រកប​ដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខ ១។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ចាតុទ្ទិសសូត្រ ទី៩*
(??)*

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកត្រេចទៅបាន ក្នុងទិសទាំង ៤។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយទោះមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១​ អ្នកស្តាប់ច្រើន ចាំរឿងដែលស្តាប់ហើយ ចាំមិនភ្លេច នូវរឿងដែលស្តាប់ហើយ ពួកធម៌ណា ពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង ប្រកាសព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិសុទ្ធពេញលេញអស់ជើង ភិក្ខុនោះ បានស្តាប់ធម៌ មានសភាពយ៉ាងនោះច្រើន ចាំស្ទាត់ រត់មាត់ យល់ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយក្នុងបច្ចុប្បន្ន ១ ជាអ្នកបានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យទៅ នៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ នេះឯង ទើបឈ្មោះថា ជាអ្នកត្រេចទៅបាន ក្នុងទិសទាំង ៤។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អរញ្ញសូត្រ ទី១០*
(??)*

[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរអាស្រ័យសេនាសនៈ ស្ងាត់ ជាព្រៃដែលមិនមែនជាទីឧបចារៈ របស់មនុស្ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ​។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត។បេ។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកប្រារព្ធព្យាយាម។បេ។ មានកំឡាំងប្រឹងប្រែងយ៉ាងខ្លាំង មិនបោះបង់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ១ ​ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកបានចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យទៅ នៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង​ខ្លួនឯង ​​​​​​​​ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរអាស្រ័យសេនាសនៈស្ងាត់ ជាព្រៃដែលមិនមែនជាទីឧបចារៈរបស់មនុស្ស។

ចប់ ផាសុវិហារវគ្គ ទី១។
ឧទ្ទាននៃផាសុវិហារវគ្គនោះគឺ

ធម៌​ធ្វើឲ្យអៀនអន់ ១ ភិក្ខុដែលគេរង្កៀស ១ ចោរ ១ សមណសុខុមាល ១ ជាគំរប់ ៥ នឹងភិក្ខុ​នៅសប្បាយ ព្រះអានន្ទ ១ ភិក្ខុប្រកបដោយសីលជាដើម ១ ភិក្ខុប្រកបដោយសីលជាសេក្ខៈ​ជាដើម ១ ភិក្ខុត្រេចទៅបាន ក្នុងទិសទាំងបួន ១ ភិក្ខុនៅក្នុងព្រៃ ១។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

អន្ធកវិន្ទវគ្គ ទី២ (១២)

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

កុលូបកសូត្រ ទី១*
(??)*

[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ប្រកបដោយធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិនពេញចិត្តផង​ មិនគោរពផង មិនសរសើរផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ  គឺជាអ្នកស្និទស្នាល ចំពោះត្រកូល ដែលមិនមានសេចក្តីរាប់អានខ្លួន ១ ខ្លួនមិនមែនជាឥស្សរៈ តែលើកខ្លួនជាឥស្សរៈ ១ ជាអ្នកចូលទៅរាប់រកដើម្បីផ្សះផ្សាត្រកូល ដែលបែកបាក់គ្នា ១ ជាអ្នកច្រើនខ្សឹបជិតត្រចៀកអ្នកឯទៀត ១ ជាអ្នកសូមគេចែៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិនពេញចិត្តផង​ មិនគោរពផង មិនសរសើរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ដែលប្រកបដោយធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែងស្រឡាញ់ផង ពេញចិត្តផង​ គោរពផង សរសើរផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺជាអ្នកមិនស្និទស្នាលចំពោះត្រកូល ដែលមិនមានសេចក្តីរាប់អានខ្លួន ១ ខ្លួនមិនមែនជាឥស្សរៈ ក៏មិនលើកខ្លួនជាឥស្សរៈ ១ ជាអ្នកមិនចូលទៅរាប់រក ដើម្បីផ្សះផ្សាត្រកូល ដែលបែកបាក់គ្នា ១ ជាអ្នកមិនខ្សឹបជិតត្រចៀកអ្នកឯទៀត ១ ជាអ្នកមិនសូមគេចែៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ដែលប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ត្រកូលទាំងឡាយ រមែងស្រឡាញ់ផង ពេញចិត្តផង​ គោរពផង សរសើរផង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បច្ឆាសមណសូត្រ ទី២*
(??)*

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរយកជាបច្ឆាសមណៈ​ឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុដើរឆ្ងាយពេក ឬជិតពេក ១ មិនទទួលយកបាត្រ ឬវត្ថុដែលនៅក្នុងបាត្រ ១ មិនហាមឃាត់ព្រះថេរៈ ដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈ កំពុងនិយាយ ក៏និយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកអ័ប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរយកជាបច្ឆាសមណៈឡើយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរយកជាបច្ឆាសមណៈបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុមិនដើរឆ្ងាយពេក មិនជិតពេក ១ ទទួលយកបាត្រ ឬវត្ថុដែលនៅក្នុងបាត្រ ១ ហាមឃាត់ព្រះថេរៈ ដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈ កំពុងនិយាយ មិននិយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរយកជាបច្ឆាសមណៈបាន។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សម្មាសមាធិសូត្រ ទី៣*
(??)*

[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងចូលកាន់សម្មាសមាធិ​បានឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរនឹងចូលកាន់សម្មាសមាធិ​បានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាង គួរនឹងចូលកាន់សម្មាសមាធិបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរចូលកាន់សម្មាសមាធិ​បាន។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អន្ធកវិន្ទសូត្រ ទី៤*
(??)*

[១៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអន្ធកវិន្ទគ្រាម ក្នុងដែនមគធៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ភិក្ខុទាំង​ឡាយណា ទើបតែនឹងបួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នាឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ក្នុងធម៌ ៥ យ៉ាង។ ក្នុងធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងបាតិមោក្ខសំវរសីល ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នក​មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសបន្តិបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងឥន្រ្ទិយសំវរៈ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំង​ឡាយ ចូរមក ចូរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ តាំងស្មារតីរក្សា (ទ្វារ) តាំងស្មារតីប្រកប​ដោយញាណ ជាអ្នកមានចិត្តរក្សាស្មារតី ប្រកបដោយចិត្តរក្សាស្មារតីដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងពាក្យសំដី​ ឲ្យមានទីបំផុត ដោយពាក្យថា ម្នាលអាវុសោទាំង​ឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកមានពាក្យសំដីតិច ធ្វើពាក្យសំដីឲ្យមានទីបំផុតដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងសេចក្តីស្ងប់កាយ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកនៅក្នុងព្រៃជាវត្ត គប់រកសេនាសនៈដ៏ស្ងាត់  គឺព្រៃតូច ព្រៃធំ ដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងការយល់ឃើញត្រូវ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកយល់ត្រូវ ប្រកបដោយការយល់ឃើញត្រូវ ដូច្នេះ​ ១។ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ទើបនឹងបួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នា ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងធម៌ទាំង ៥ នេះឯង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មច្ឆរិនីសូត្រ ទី៥*
(??)*

[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនីមិនកំណាញ់អាវាស ១ មិនកំណាញ់ត្រកូល ១ មិនកំណាញ់លាភ ១ មិនកំណាញ់គុណ ១ មិនកំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វណ្ណនាសូត្រ ទី៦*
(??)*

[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនីមិនពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែសគួរសរសើរ ១ មិនបានពិចារណា​​ មិនបានស្ទាបស្ទង់មើល ហើយសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសំដែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយ​ធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកប​ដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនីបានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឥស្សុកិនីសូត្រ ទី៧*
(??)*

[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជា​គេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គលដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀល បុគ្គលដែលគួរសរសើរ ១ ជាអ្នកច្រណែន ១ កំណាញ់ ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមិនច្រណែន ១ មិនកំណាញ់ ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មិច្ឆាទិដ្ឋិកសូត្រ ទី៨*
(??)*

[១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានសេចក្តីយល់ខុស ១ មានសេចក្តីត្រិះរិះខុស ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើល រួចទើបសរសើរបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ ១ មានសេចក្តីត្រិះរិះត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មិច្ឆាវាចាសូត្រ ទី៩*
(??)*

[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមាន​វាចា​ខុស ១ មានកាងារខុស ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។  គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើល រួចទើបសរសើរបុគ្គល ដែលគួរសរសើរ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 
13 Guests, 1 User
Moritz
Welcome, Guest. Please login or register.
Did you miss your activation email?
April 23, 2018, 11:28:46 PM

Login with username, password and session length

Talkbox

 

Johann

April 22, 2018, 09:11:17 AM
Sadhu!
 

Sophorn

April 22, 2018, 08:40:14 AM
 :-* :-* :-*
May every being be happy and free from dukkha.
May many renew their vows in silas today.   :-* :-* :-*
 

Danilo

April 15, 2018, 12:43:25 AM
Bhante _/\_
 

Johann

April 15, 2018, 12:38:56 AM
Nyom Danilo.
 

Johann

April 12, 2018, 10:05:15 AM
Moritz
 

Moritz

April 12, 2018, 08:34:11 AM
Namasakara, Bhante. _/\_
 

Moritz

April 10, 2018, 07:19:18 PM
Hello.
 

Johann

April 10, 2018, 01:09:20 PM
Nyom. (Sideboad ist stets zugeklappt... tech. Probl.) 3:00 ist auch schon guten Tag.
 

Moritz

April 10, 2018, 03:06:49 AM
Good day (night here)
_/\_
 

Moritz

April 10, 2018, 02:54:42 AM
Namasakara, Bhante. _/\_
 

Johann

April 09, 2018, 09:43:17 AM
Take your time Nyom Danilo and watch the breath to stay best calm for best benefit. A lot of chances to get ride of many ols burdens.
 

Danilo

April 08, 2018, 06:24:57 PM
_/\_
 

Johann

April 08, 2018, 05:54:03 PM
Nyom Danilo.
 

Marcel

April 08, 2018, 09:58:59 AM
sadhu!
 

Johann

April 08, 2018, 07:35:17 AM
Sadhu!
 

Moritz

April 08, 2018, 06:13:54 AM
Good Uposatha to all. _/\_
 

Marcel

April 01, 2018, 06:17:08 AM
 :-* :-* :-*
 

Johann

March 31, 2018, 07:13:47 PM
Nyom Jens.
 

Johann

March 31, 2018, 10:11:20 AM
Sadhu!
 

Marcel

March 31, 2018, 09:52:03 AM
 :-* ich wünsche allen ein verdienstvollen uposatha  :-*
 

Johann

March 27, 2018, 06:44:11 PM
Atma zieht sich hier nun zurück. Möge sich Vollkommenheit einstellen.
 

Johann

March 27, 2018, 05:26:44 PM
Nyom Binocular.
 

Johann

March 27, 2018, 04:10:58 PM
Nyom Jens.
 

Johann

March 27, 2018, 01:47:58 PM
Brahmane Hanspeter.
 

Johann

March 27, 2018, 01:41:50 PM
Moritz, mag sich Vollendung ergeben. (Chamreun bo)
 

Moritz

March 27, 2018, 12:20:53 PM
Chom reap sour. _/\_
 

Moritz

March 27, 2018, 12:11:33 PM
Vandami, Bhante _/\_
 

Johann

March 26, 2018, 01:42:45 PM
Nyom Binocular.

my person will leave for today and rests. There have been left some hard challenges (sure for many). May they be releasing taken and increase conviction.
 

Johann

March 25, 2018, 01:40:14 PM
Gute Antwort. Sadhu!
 

Marcel

March 25, 2018, 12:46:12 PM
 :-* :-* :-*

beste wünsche zurück an erhwürdigen bhante! es ist unsicher wann ich wieder komme! upanissayapaccayena!  :-* :-* :-*
 

Johann

March 25, 2018, 12:28:38 PM
Marcel.
(Heute im Nordkloster, best wünsche vom Abt dort, er fragt stets "Wann kommt er? Ich muß immer an ihn denken."
 

Johann

March 24, 2018, 10:44:34 AM
Sadhu!
 

Marcel

March 24, 2018, 09:52:48 AM
 :-* heute ist uposatha!! ich wünsche allen ein verdienstvollen tag! mögen die devas jene bescheid geben, die kein zugang haben! :-*
 

Johann

March 23, 2018, 11:37:46 AM
Sadhu! Zu was immer einer Zuflucht nimmt, sich hingibt, daran erfreut, das wird/ist sein Schutz, für Bindung oder Ungebundenheit.
 

Marcel

March 23, 2018, 01:43:01 AM
 :-* möge die drei juwelen den ehrwürdigen bhante beschützen und ihn auf seinem weg unterstützen :-*
 

Johann

March 23, 2018, 01:28:02 AM
Kampf der Devas mit den Asuras um den Berg. :)
 

Johann

March 23, 2018, 01:26:30 AM
Regenzeit... außen trüb und unangenehm, nagend, faulend, doch dahinter ist alles fein.
 

Marcel

March 23, 2018, 01:10:47 AM
 :-* ehrwürdiger bhante johann, ja soweit alles gut! und wie geht es ihnen?  :-*
 

Johann

March 23, 2018, 12:58:05 AM
verlesen... Marcel :) alles gut im (ver)laufen?
 

Johann

March 23, 2018, 12:26:23 AM
Moritz
 

Administration

March 21, 2018, 03:42:55 PM
Sadhu!
 

Marcel

March 21, 2018, 03:32:47 PM
 :-* mögen sie alle noch in diesem leben das herz von avijja befreien!!! :-*
 

Johann

March 19, 2018, 05:20:12 AM
This "wiki"-like backup tool is meant as a outwardy insurance that one does not be afraid that anything possible good can be desroyed or made bad while looking for cleaning it. So worry at all, kamma does not dissapear. No need to fear to make good deeds, knowing that.
 

Johann

March 19, 2018, 04:03:35 AM
And there is no intention to just make a museum out of a working and concentration camp, since the Dhamma can not be understood by just looking on forms but by learning and experiance skillful deeds.
 

Johann

March 19, 2018, 04:00:47 AM
Post-history: http://sangham.net/index.php/topic,1164.0.html (but there is no notification system). My person uses to make a @mention , off topic "/me" in the OP.
 

Johann

March 19, 2018, 03:49:28 AM
Or to simply make a new post. No need to be shy in doing good things. It's not a museum, it's a working and concentration place. Mudita.
 

Johann

March 19, 2018, 03:47:57 AM
There is such as a "wiki" backup function in all posts, Nyom Danilo. Good is to use the mention option, at the places where making changes @Johann , that it gets not "lost".
 

Danilo

March 19, 2018, 03:02:46 AM
I have a backup of the original post in any case. I might review the second post next time. Very insightful teaching. _/\_
 

Danilo

March 19, 2018, 03:01:35 AM
I've recently fixed many words and sentences of the first post of the thread "Debts, but to whom?". It take me some time trying to figure out the meaning of some sentences. So it would be good if Bhante could check if the original intended meaning of the post still intact. I have a backup of the ori
 

Danilo

March 19, 2018, 01:57:28 AM
_/\_ _/\_ _/\_

Show 50 latest
Members
  • Total Members: 305
  • Latest: Amisaki
Stats
  • Total Posts: 14167
  • Total Topics: 2737
  • Online Today: 18
  • Online Ever: 90
  • (September 25, 2014, 05:26:29 AM)
Users Online
Users: 1
Guests: 13
Total: 14