* * *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 02:50:05 AM]

[Today at 12:00:32 AM]

[April 21, 2018, 01:59:19 PM]

[April 21, 2018, 12:43:05 PM]

[April 21, 2018, 12:20:10 PM]

[April 20, 2018, 03:07:17 PM]

[April 20, 2018, 02:56:41 PM]

[April 19, 2018, 04:48:12 AM]

[April 19, 2018, 01:19:35 AM]

[April 18, 2018, 12:27:55 PM]

[April 18, 2018, 12:26:00 PM]

[April 18, 2018, 12:18:31 PM]

[April 18, 2018, 06:06:52 AM]

[April 18, 2018, 01:13:09 AM]

[April 17, 2018, 04:41:05 PM]

[April 17, 2018, 03:23:52 PM]

[April 16, 2018, 06:18:51 PM]

[April 16, 2018, 12:47:32 AM]

[April 15, 2018, 12:28:06 PM]

[April 15, 2018, 09:39:03 AM]

[April 15, 2018, 12:35:32 AM]

[April 14, 2018, 04:18:33 AM]

[April 14, 2018, 02:12:07 AM]

[April 13, 2018, 07:31:39 PM]

[April 13, 2018, 06:17:55 PM]

[April 13, 2018, 05:31:59 AM]

[April 12, 2018, 06:15:00 AM]

[April 12, 2018, 02:58:27 AM]

[April 11, 2018, 02:57:48 PM]

[April 11, 2018, 12:04:07 PM]

[April 11, 2018, 02:54:59 AM]

[April 09, 2018, 06:00:29 PM]

[April 09, 2018, 05:42:37 PM]

[April 09, 2018, 09:24:34 AM]

[April 09, 2018, 02:48:32 AM]

[April 09, 2018, 02:29:31 AM]

[April 07, 2018, 05:19:05 PM]

[April 04, 2018, 03:08:45 PM]

[April 04, 2018, 10:55:42 AM]

[April 04, 2018, 05:40:16 AM]

[April 04, 2018, 04:56:37 AM]

[April 04, 2018, 02:40:07 AM]

[April 02, 2018, 01:22:37 PM]

[April 02, 2018, 11:55:40 AM]

[April 02, 2018, 07:18:56 AM]

[April 02, 2018, 06:49:19 AM]

[April 01, 2018, 08:41:01 AM]

[April 01, 2018, 06:06:15 AM]

[April 01, 2018, 04:33:03 AM]

[March 31, 2018, 06:13:31 PM]

Author Topic: [sut.an.06] សុត្តន្តបិដក-អង្គុត្តរនិកាយ-ឆក្កនិបាត  (Read 1871 times)

0 Members and 1 Guest are viewing this topic.

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
an  = អង្គុត្តរនិកាយ
06.001 = ៥.១
លេខដំបូង = និបាតទិ...
លើកទីពីរ = លេខសូត្រ
* = not incl. in original Edition (from CSCD)

ភាគ = ភ.
ទំព័រទី = ទ.

 *sgift*

* Johann : Attached an excel sheed to make chances and fill in missing text and infos of Index at once or in steps easier generate the BBC codes. If changed upload the current version, with new date in file name if like to use this way.

* Johann New list with links to each sutta, 25.9.2017



ឆក្កនិបាតបាឡិ (Chakkanipātapāḷi) sut.an.06 | § 0 | ភ.?? ទ.??

១. បឋមបណ្ណាសក (1. Paṭhamapaṇṇāsakaṃ) sut.an.06.v1 | § 1 | ភ.?? ទ.??
១. អាហុនេយ្យវគ្គោ (1. Āhuneyyavaggo) sut.an.06.v1.1 | § 1 | ភ.?? ទ.??
២. សារណីយវគ្គោ (2. Sāraṇīyavaggo) sut.an.06.v1.2 | § 11 | ភ.?? ទ.??
៣. អនុត្តរិយវគ្គោ (3. Anuttariyavaggo) sut.an.06.v1.3 | § 21 | ភ.?? ទ.??
៤. ទេវតាវគ្គោ (4. Devatāvaggo) sut.an.06.v1.4 | § 31 | ភ.?? ទ.??
៥. ធម្មិកវគ្គោ (5. Dhammikavaggo) sut.an.06.v1.5 | § 43 | ភ.?? ទ.??
២. ទុតិយបណ្ណាសកំ (2. Dutijapaṇṇāsuttaṃ) sut.an.06.v2 | § 54 | ភ.?? ទ.??
៦. មហាវគ្គោ (6. Mahāvaggo) sut.an.06.v2.6 | § 55 | ភ.?? ទ.??
៧. ទេវតាវគ្គោ (7. Devatāvaggo) sut.an.06.v2.7 | § 65 | ភ.?? ទ.??
៨. អរហត្តវគ្គោ (8. Arahattavaggo) sut.an.06.v2.8 | § 75 | ភ.?? ទ.??
៩. សីតិវគ្គោ (9. Sītivaggo) sut.an.06.v2.9 | § 85 | ភ.?? ទ.??
១០. អានិសំសវគ្គោ (10. Ānisaṃsavaggo) sut.an.06.v2.10 | § 96 | ភ.?? ទ.??
១១. តិកវគ្គោ (11. Tikavaggo) sut.an.06.v2.11 | § 107 | ភ.?? ទ.??
១២. សាមញ្ញវគ្គោ (12. Sāmaṇṇavaggo) sut.an.06.v2.12 | § 117 | ភ.?? ទ.??
[១៣. រាគបេយ្យាលំ] ([13. Rāgapeyyālaṃ]) sut.an.06.v2.13 | § 140 | ភ.?? ទ.??



សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សុត្តន្តបិដក˚
អង្គុត្តរនិកាយ
ឆក្កនិបាត
សត្តមភាគ˚

ភាគ ៤៦

« Last Edit: September 25, 2017, 04:35:30 PM by Johann »
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

បឋមបណ្ណាសក ទី១
អាហុនេយ្យវគ្គ ទី១

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមអាហុនេយ្យសូត្រ ទី១*
(??)*

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ ដែលនៅក្នុង​ទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បាន​ទទួល​ស្តាប់​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេ​នាំ​មក​បូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើ​ដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិន​ត្រេក​អរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ឮសំឡេង​ដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់​ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ... ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល​វត្ថុ​ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់សត្វលោក។ លុះព្រះដ៏មានព្រះភាគ សំដែងសូត្រនេះចប់ហើយ។ ភិក្ខុ​ទាំង​នោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត នៃព្រះដ៏មានព្រះភាគ។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយអាហុនេយ្យសូត្រ ទី២*
(??)*

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ​ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកប​ដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការបាន គឺមនុស្សម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​នាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង​ឲ្យទៅជា​ទីវាល​ក៏​បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ឥត​ទើស​ទាល់ ដូចដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចមុជងើប​ក្នុង​ទឹក​ក៏បាន ដើរទៅលើទឹក ឥតបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែត​ទៅឯ​អាកាស​​ទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និង​ព្រះអាទិត្យ​ទាំង​នេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញ៉ាំង​អំណាចឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកក៏បាន ១។ ភិក្ខុមាន សោតធាតុ​ជា​ទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់​សំឡេង​ពីរ​ប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ១។ ភិក្ខុ​រមែងកំណត់​ដឹងច្បាស់ នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្ត​ដែល​ប្រកប​ដោយ​រាគៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាក​រាគៈក្តី... ចិត្ត​ដែល​ប្រកបដោយទោសៈក្តី... ចិត្តដែលប្រាសចាកទោសៈក្តី... ចិត្ត​ដែល​ប្រកប​ដោយ​មោហៈក្តី... ចិត្តដែលប្រាសចាកមោហៈក្តី ចិត្តដែលរួញរាក្តី... ចិត្តដែលរាយមាយក្តី... ចិត្ត​ដែលជាមហគ្គតៈក្តី... ចិត្តដែលមិនមែនជាមហគ្គតៈក្តី... ចិត្តដែលជាសឧត្តរៈក្តី... ចិត្ត​ដែលជាអនុត្តរៈក្តី... ចិត្តដែលតាំងមាំក្តី... ចិត្តដែលមិន​តាំង​មាំ​ក្តី... ចិត្តដែលរួច​ចាក​កិលេស​ក្តី... ចិត្តមិនរួចចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួច​ចាកកិលេស ១។ ភិក្ខុ​រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនជាច្រើនជាតិ គឺ​រលឹក​ឃើញ​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែន​ជាតិ​ក៏បានខ្លះ រលឹក​ឃើញ​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អញបានកើតក្នុង​ភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាង​នេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់​អាយុប៉ុណ្ណេះ លុះ​អញ​ច្យុតចាក​ភព​នោះ​ហើយ បានទៅកើតក្នុងភពឯណោះ ដែល​អញ​បានទៅកើត ក្នុងភពនោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បាន​ទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុត​ចាកភពនោះហើយ ក៏​បាន​មកកើតក្នុងភពនេះ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាល​មុន​បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ១។ ភិក្ខុមានចក្ខុ​ដូចជា​ទិព្វដ៏បរិសុទ្ធ កន្លងបង់នូវ​ចក្ខុរបស់​មនុស្សធម្មតា ឃើញនូវសត្វ​ទាំងឡាយ ដែលកំពុងច្យុត និងកំពុងកើត មានសភាព​ថោកទាប និងឧត្តម មានសម្បុរល្អ និង​សម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅ​តាម​កមុ្ម​របស់ខ្លួនថា អើហ៎្ន សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នក​តិះ​ដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់​មាំ ​នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត​ឯ​អបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែក​ឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិន​តិះដៀល នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ នូវ​អំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយ​រាង​កាយ​ស្លាប់ទៅ ក៏ទៅកើតឯ​សុគតិសួគ៌ ទេវលោក ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ​កន្លង​បង់​នូវចក្ខុរបស់មនុស្សធម្មតា បាន​ឃើញ​នូវសត្វទាំងឡាយ ដែល​ច្យុត ដែល​ចាប់​បដិសន្ធិ មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈ​ទាំង​ឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ទទួល​នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឥន្ទ្រិយសូត្រ ទី៣*
(??)*

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកប​ដោយ​ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ភិក្ខុប្រកបដោយសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង នេះ​ឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែល​គេរៀបចំ​ទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វលោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៤. ពលសុត្តំ (4. Balasuttaṃ) sut.an.06.004
« Reply #4 on: September 25, 2017, 11:17:48 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ពលសូត្រ ទី៤*
(??)*

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុប្រកបដោយសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង​នេះ​ឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វ​លោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមអាជានីយសូត្រ ទី៥*
(??)*

[៥] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ ប្រកប​ដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ​ដ៏ប្រសើរ​​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់​នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសម្បុរ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង​នេះ​ឯង ទើបជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ​ជា​អង្គ​របស់​ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មាន​ឧបមេយ្យដូចភិក្ខុ ប្រកប​ដោយ​ធម៌ ៦យ៉ាង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើប​គួរទទួលនូវ​ចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយអាជានីយសូត្រ ទី៦*
(??)*

[៦] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះ​រាជា។ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ​ដ៏ប្រសើរ​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៍ដោយកម្លាំង ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេចប្រកបដោយអង្គ ៦​យ៉ាង​នេះ​ឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មាន​ឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦យ៉ាង ទើបជាអ្នកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់​នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែល​គេ​នាំ​មក​បូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

តតិយអាជានីយសូត្រ ទី៧*
(??)*

[៧] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។​ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ប្រសើរ​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសន្ទុះ  ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦​យ៉ាង​នេះ​ឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦​យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកអត់ធន់នឹងរូប ១។បេ។ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែល​គេនាំ​មកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុត្តរិយសូត្រ ទី៨*
(??)*

[៨] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតដ៏ប្រសើរ) នេះ មាន ៦យ៉ាង។ អនុត្តរិយៈ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អនុត្តរិយៈ មាន ៦យ៉ាងនេះឯង។   
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុស្សតិដ្ឋានសូត្រ ទី៩*
(??)*

[៩] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរលឹក) នេះ មាន៦យ៉ាង។ អនុស្សតិដ្ឋាន ៦យ៉ាង តើដូចម្តេចខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន៦យ៉ាងនេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មហានាមសូត្រ ទី១០*
(??)*

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀប​ក្រុង​កបិលវត្ថុ ក្នុងសក្កជនបទ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់​ក្នុង​ទីដ៏​សម​គួរ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ហើយ បានក្រាបទូលសួរព្រះដ៏​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់​នូវសាសនា គឺត្រៃសិក្ខាហើយ តើអរិយសាវកនោះ ច្រើនតែនៅដោយ​វិហារធម៌​ដូចម្តេច។ ថ្វាយព្រះពរមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។ បពិត្រមហានាម អរិយសាវក ក្នុងសាសនានេះ រលឹករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាករាគាទិក្កិលេស ត្រាស់​ដឹងនូវញេយ្យធម៌ ដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គ​មាន​ដំណើរ​ល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរ ដោយ​សីលា​ទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដោយ​ហេតុ​នេះៗ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណនៃ​ព្រះ​តថាគត ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវ​ទោសៈ​រួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្ត​របស់​អរិយសាវក​នោះ ក៏រមែងជាចិត្តត្រង់បាន ព្រោះប្រារព្ធនូវគុណ នៃព្រះតថាគត។ បពិត្រ​មហានាម លុះអរិយសាវក មានចិត្តត្រង់ រមែងបាននូវការដឹងនូវអត្ថ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិ​ក៏​កើត​ឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់ រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្ត​ក៏​រមែង​ដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​ប្រកប​ដោយសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើន​នូវ​ពុទ្ធានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវករលឹករឿយៗ នូវគុណ​ព្រះធម៌​ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាធម៌​ឲ្យផល​មិន​រង់ចាំ​កាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌​ដែល​ពួក​វិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក​ រលឹក​រឿយៗ នូវព្រះធម៌ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិន​ត្រូវ​ទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្ត​របស់​អរិយ​សាវក​នោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះធម៌។ បពិត្រមហានាម លុះអរិយ​សាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវ​សេចក្តី​រីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាល​បើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់​ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រ​មហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុង​ពួកសត្វ​ដែល​ប្រាសចាក​ការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​មាន​សេចក្តីចង្អៀត​ចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវធម្មានុស្សតិកម្មដ្ឋាន។ បពិត្រ​មហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះសង្ឃថា ព្រះសង្ឃសាវក នៃ​ព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ​ត្រង់ហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បី​ត្រាស់ដឹង​ព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់​ជា​គូនៃបុរស បាន៤គូ បើរាប់រៀងជាបុរសបុគ្គល បាន៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃ​សាវក​នៃ​ព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល​នូវវត្ថុ ដែល​គេរៀបចំ​ដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណ​ព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវកនោះ ក៏មិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈ​រួប​រឹត​ចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែង​ជា​ចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះសង្ឃ។ បពិត្រមហានាម លុះអរិយសាវក មាន​ចិត្ត​ត្រង់​ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តី​រីករាយ​ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកប​ដោយ​បីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែង​ទទួល​នូវ​សេចក្តី​សុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នក​សម្រេច នូវធម្មស្សោតៈ គឺវិបស្សនា ចំរើនសង្ឃានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវសីលរបស់ខ្លួន ដែលមិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស ជាសីលរួចខ្លួន គឺ មិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិន​មាន​តណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម ក្នុង​សម័យ​ណា អរិយសាវករលឹករឿយៗ នូវសីលរបស់ខ្លួន ក្នុងសម័យនោះ អរិយ​សាវក​នោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវសីល។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាន​នូវ​ការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តី​រីករាយ​ហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះ​នាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដំកល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់​នូវការ​ស្ងប់​រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​មានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើន​នូវ​សីលានុស្សតិកម្មដ្ឋាន បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវចាគៈ​របស់​ខ្លួនថា ឱហ៎្ន អញពេញជាមានលាភហើយ ឱហ៎្ន អត្តភាពជាមនុស្ស អញពេញជា បានល្អហើយ ព្រោះកាលពួកសត្វមានសេចក្តីកំណាញ់ជាមន្ទិល កំពុងរួបរឹត អញ​មាន​ចិត្ត​ប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការលះរួចផុតហើយ មានដៃលាង​ស្អាត​ហើយ ត្រេកអរក្នុងការលះបង់ ជាបុគ្គលគួរគេសូម ត្រេកអរក្នុងការចែកចាយទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវចាគៈ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែង​ជា​ចិត្ត​ត្រង់ ព្រោះប្រារព្ធនូវចាគៈ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែង​បាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ​ក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាល​បើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នក​មិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេច​នូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវចាគានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយវិញ​ទៀត អរិយសាវក ចំរើននូវទេវតានុស្សតិថា ទេវតាទាំងឡាយ ជាន់ចាតុម្មហារាជិកៈ​ក៏មាន ទេវតាទាំងឡាយជាន់តាវត្តឹង្សក៏មាន ទេវតាទាំងឡាយជាន់យាមៈក៏មាន ទេវតាទាំងឡាយជាន់តុសិតក៏មាន ទេវតាទាំងឡាយ ជាន់និម្មានរតីក៏មាន ទេវតាទាំងឡាយ ជាន់បរនិម្មិតវសវត្តីក៏មាន ទេវតាទាំងឡាយជាព្រហ្មកាយិកៈក៏មាន ទេវតាទាំងឡាយខ្ពស់លើសជាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធា មាន​សភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សទ្ធារបស់​អញ​ដែល​មានសភាពយ៉ាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសីល មានសភាព យ៉ាង​​ណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សីលរបស់អញ ដែល​មាន​សភាពយ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សុតៈរបស់អញ ដែល​មាន​សភាព​យ៉ាង​នោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយចាគៈមានសភាពយ៉ាងណា លុះច្យុត​ចាក​លោក​នេះហើយ ទៅកើតក្នុងទីនោះ ចាគៈរបស់អញ ដែលមានសភាព​ដូច្នោះ​ក៏មាន ទេវតាទាំងនោះ ប្រកបដោយបញ្ញាមានសភាពយ៉ាងណា លុះច្យុតចាក​លោក​នេះ​​ហើយ ទៅកើតក្នុងទីនោះ បញ្ញារបស់អញ ដែលមានសភាពដូច្នោះក៏មាន។ បពិត្រ​មហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវសទ្ធា សីល សុតៈ ចាគៈ និង​បញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង ក្នុងសម័យនោះ អរិយសាវកនោះ រមែង​មិន​ត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុង​សម័យ​នោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវពួកទេវតា។ បពិត្រ​មហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាន​នូវ​ការ​ដឹង​នូវធម៌ បាននូវសេចក្តីរីករាយ ដែលប្រកបដោយធម៌ កាលបើមាន​សេចក្តី​រីករាយ​ហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះ​នាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្ត​ក៏​រមែង​ដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺ វិបស្សនា ចំរើន​នូវ​ទេវតានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹង​ច្បាស់​នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។

ចប់ អាហុនេយ្យវគ្គ ទី១។
ឧទ្ទាននៃអាហុនេយ្យវគ្គនោះគឺ

និយាយអំពីអាហុនេយ្យបុគ្គល ២លើក អំពីឥន្រ្ទិយ ១ ពលៈ ១ សេះអាជានេយ្យ ៣លើក អនុត្តរិយៈ ១ អនុស្សតិ ១ មហានាមសក្កៈ ១ រួមជា ១០។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

សារាណីយាទិវគ្គ ទី២
(២. សារណីយវគ្គ)


*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមសារណីយសូត្រ ទី១*
(??)*

[១១] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ (ធម៌គួររលឹក) នេះ មាន៦យ៉ាង។ សារាណីយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់នូវកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ទី​ចំពោះ​មុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់នូវវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ទី​ចំពោះ​មុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ទី​ចំពោះ​មុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​អ្នកបរិភោគ មិនញែកមុខដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បាន​មក​ដោយ​ធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែរបស់ដែលមានក្នុងបាត្រ ជាអ្នក​បរិភោគ​ជា​សាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្មើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល​រួច​ខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និង​ទិដ្ឋិ​ប៉ះពាល់​បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជា សារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅ ដើម្បី​អស់​ទៅ​នៃកងទុក្ខ ដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះ​ជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦យ៉ាងនេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយសារណីយសូត្រ ទី២*
(??)*

[១២] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦យ៉ាងនេះ ជាធម៌​ធ្វើ​សេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ សារាណីយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់កាយកម្ម ប្រកបដោយមេត្តា ចំពោះ​សព្រហ្មចារី​ទាំង​ឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់​វចីកម្ម ប្រកប​ដោយ​មេត្តា។បេ។ ដំកល់មនោកម្ម ប្រកបដោយមេត្តា ចំពោះ​សព្រហ្មចារី​ទាំង​ឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តី ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិន​ញែក​មុខ ដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយ​ហោច​ទៅ សូម្បីលាភត្រឹមតែរបស់ ដែលមានក្នុងបាត្រ ជាអ្នកបរិភោគជាសាធារណៈ ដោយ​សព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌ ជាធម៌​ធ្វើ​សេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជា​អ្នក​មាន​សីល​ស្នើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិន​ពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិន​មាន​តណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​មូល​មិត្រ​គ្នា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹង​សព្រហ្មចារី​ទាំង​ឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅ ដើម្បីអស់​ទៅ​នៃ​កងទុក្ខ ដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះ​ជា​សារាណីយធម៌ ជាធម៌ដែលធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារាណីយធម៌ ៦យ៉ាងនេះឯង ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រ​គ្នា។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

និស្សារណីយសូត្រ ទី៣*
(??)*

[១៣] ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុនេះ មាន៦យ៉ាង។ និស្សារណីយធាតុ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំច្រើនហើយ បាន​ធ្វើឲ្យ​ដូច​ជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏គង់តែគ្របសង្គត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង​គប្បី​និយាយ​ឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ​ កុំ​និយាយ​យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយ​បង្កាច់​ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់​យ៉ាង​នេះ​ទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យ​ដែល​ថា ចេតោវិមុត្តិ ប្រកបដោយមេត្តា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យ​ដូច​ជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើ​ទុក​ជា​ធ្វើដូច្នោះ​ក៏ដោយ ព្យាបាទ ក៏គង់នៅគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុ​នុ៎ះ មិន​ដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែល​ប្រកប​ដោយ​មេត្តា​ហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយករុណា ខ្ញុំ​បាន​អប់​រំ​បន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បាន​ប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា (សេចក្តីបៀតបៀន) ក៏​គង់​តែ​គ្រប​សង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះដ៏មាន​ព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះ​ដ៏​មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិន​មែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយករុណា ដែល​គេបាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ វិហេសា ក៏គង់តែ​គ្របសង្កត់​ចិត្ត​របស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាម​ដែល​ពិត​នុ៎ះ គឺ​ចេតោវិមុត្តិ ដែលប្រកបដោយករុណាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវវិហេសា។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិ ប្រកប​ដោយមុទិតា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បី​និយាយ​ឃាត់​ភិក្ខុ​នោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាង​នេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិន​ល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាល​អាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកប​ដោយ​មុទិតា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុក​ជា​ធ្វើដូច្នោះ​ក៏​ដោយ អរតិ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាល​អាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយមុទិតាហ្នឹងឯង ជា​ធម៌​រលាស់ចោលនូវអរតិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល​យ៉ាង​នេះ​ថា ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើ​ឲ្យដូច​ជា​យាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើ​ទុក​ជា​ធ្វើ​ដូច្នោះក៏ដោយ រាគៈក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គួរ​និយាយ​ឃាត់​ភិក្ខុ​នោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំ​និយាយ​បង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិន​ល្អ​ទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរ​នេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកប​ដោយ​ឧបេក្ខា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាធ្វើដូច្នោះក៏ដោយ រាគៈ​ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាល​អាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌​សម្រាប់​រលាស់ចោលនូវរាគៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល​យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យ​ដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើទុកជាធ្វើដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹកឃើញ នូវ​និមិត្ត​របស់ខ្ញុំ នៅតែមាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះ​ឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មាន​ព្រះ​ភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែន​ជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ដែលគេ​បាន​អប់រំ​បន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ​របស់​គេ គង់​តែនៅ​មាន​ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ចេតោវិមុត្តិ ដែលប្រកបដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវនិមិត្តទាំងអស់។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា អស្មិមានះ​របស់​ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា អាត្មាអញ មាន​អស្មិមានះ​ដូច្នេះ​ឡើយ តែបើទុកជាដូច្នោះក៏ដោយ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់​តែ​គ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះ យ៉ាងនេះថា លោកកុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ លោក​កុំនិយាយ​បង្កាច់​ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែល​ពិត​នោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនុ៎ះ មិន​មែន​ជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះ របស់​គេនេះ ​ទៅ​ប្រាស​អស់​ហើយ គេពិចារណាមិនឃើញថា អាត្មាអញ មានអស្មិមានះដូច្នេះឡើយ តែ​បើទុក​ជា​ដូច្នោះ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែ​គ្រប​សង្កត់​ចិត្ត​របស់​គេ​បាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដក​ឡើង​នូវអស្មិមានះបានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចេញនូវសរ គឺសេចក្តីសង្ស័យ និង​សេចក្តីងឿងឆ្ងល់។ ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុ មាន៦យ៉ាងនេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Online Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +339/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៤. ភទ្ទកសុត្តំ (4. Bhaddakasuttaṃ) sut.an.06.014
« Reply #14 on: September 25, 2017, 11:32:29 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ភទ្ទកសូត្រ ទី៤*
(??)*

[១៤] ព្រះសារីបុត្រដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចាព្រះសារីបុត្ត​ដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេ​កាល​សម្រេច​នូវការនៅយ៉ាងណា ៗ មរណៈមិនល្អ[1] កាលកិរិយាក៏មិនល្អ[2] ភិក្ខុរមែងសម្រេចការនៅ​យ៉ាង​នោះៗ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណា ៗ មរណៈ​មិន​ល្អ កាលកិរិយាក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយ ក្នុងការងារ[3] ត្រេកអរ ក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុង​ការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា ត្រេកអរក្នុងការចរចា ប្រកបរឿយៗ នូវ​សេចក្តីរីករាយ ក្នុងការចរចា រមែងជាអ្នកមានសេចក្តីរីករាយនឹងការដេកលក់ ត្រេកអរ ក្នុងការដេកលក់ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការដេកលក់ ជា​អ្នក​មាន​សេចក្តីរីករាយ ក្នុងពួកគណៈ ត្រេកអរ ក្នុងពួកគណៈ ប្រកបរឿយៗ នូវ​សេចក្តី​រីករាយ​នឹង​ពួកគណៈ ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ត្រេកអរ ក្នុង​ការ​ច្រឡូក​ច្រឡំ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការច្រឡូកច្រឡំ ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ គឺតណ្ហា ទិដ្ឋិ មានះ ត្រេកអរ ក្នុងបបញ្ចធម៌ ប្រកបរឿយៗ នូវ​សេចក្តី​រីករាយ​នឹង​បបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈមិនល្អ កាលកិរិយា ក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាង​នេះ​ឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះ​សក្កាយ គឺវដ្តៈ​ក្នុង​ត្រៃ​ភូមិ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុ​រមែងសម្រេចការនៅយ៉ាងនោះៗ។ ម្នាលអាវុសោ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុ រមែងសម្រេចការនៅយ៉ាងនោះៗ តើដោយ​ប្រការ​ដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជា​អ្នក​មិនមានសេចក្តីរីករាយ ក្នុងការចរចា មិនត្រេកអរ ក្នុងការចរចា មិនប្រកបរឿយៗ នូវ​សេចក្តីរីករាយ ក្នុងការចរចា ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការដេកលក់ មិន​ត្រេកអរ​ក្នុងការដេកលក់ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការដេកលក់ ជា​អ្នក​មិនរីករាយ ក្នុងពួកគណៈ មិនត្រេកអរ ក្នុងពួកគណៈ មិនប្រកបរឿយៗ នូវសេចក្តី​រីករាយ ក្នុងពួកគណៈ ជាអ្នកមិនរីករាយ ក្នុងការច្រឡូកច្រឡំ មិនត្រេកអរ ក្នុងការ​ច្រឡូក​ច្រឡំ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ជាអ្នក​មិន​មាន​សេចក្តី​រីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរ ក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវ​សេចក្តី​រីក​រាយ ក្នុងបបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាល​អាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់​ហើយ​នូវ​សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃ។
បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុង​បបញ្ចធម៌ ដូចជាម្រឹគ បុគ្គល​នោះ ឈ្មោះថា រៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ លុះ​តែ​បុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមាន​បបញ្ចធម៌ បុគ្គលនោះ ឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ ​ឲ្យសម្រេចបាន។

 
 1. បុគ្គលដែលស្លាប់ទាំង​សេចក្តី​តក់​ស្លុតភិតភ័យ ឈ្មោះថា មរណៈមិនល្អ។
 2. បុគ្គលដែលស្លាប់ហើយ ទៅ​កើតក្នុងអបាយ ឈ្មោះថា កាលកិរិយាមិនល្អ។ អដ្ឋកថា។
 3. ការងារ មានធ្វើវិហារជាដើម។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 
15 Guests, 1 User
Johann
Welcome, Guest. Please login or register.
Did you miss your activation email?
April 22, 2018, 02:57:49 AM

Login with username, password and session length

Talkbox

 

Danilo

April 15, 2018, 12:43:25 AM
Bhante _/\_
 

Johann

April 15, 2018, 12:38:56 AM
Nyom Danilo.
 

Johann

April 12, 2018, 10:05:15 AM
Moritz
 

Moritz

April 12, 2018, 08:34:11 AM
Namasakara, Bhante. _/\_
 

Moritz

April 10, 2018, 07:19:18 PM
Hello.
 

Johann

April 10, 2018, 01:09:20 PM
Nyom. (Sideboad ist stets zugeklappt... tech. Probl.) 3:00 ist auch schon guten Tag.
 

Moritz

April 10, 2018, 03:06:49 AM
Good day (night here)
_/\_
 

Moritz

April 10, 2018, 02:54:42 AM
Namasakara, Bhante. _/\_
 

Johann

April 09, 2018, 09:43:17 AM
Take your time Nyom Danilo and watch the breath to stay best calm for best benefit. A lot of chances to get ride of many ols burdens.
 

Danilo

April 08, 2018, 06:24:57 PM
_/\_
 

Johann

April 08, 2018, 05:54:03 PM
Nyom Danilo.
 

Marcel

April 08, 2018, 09:58:59 AM
sadhu!
 

Johann

April 08, 2018, 07:35:17 AM
Sadhu!
 

Moritz

April 08, 2018, 06:13:54 AM
Good Uposatha to all. _/\_
 

Marcel

April 01, 2018, 06:17:08 AM
 :-* :-* :-*
 

Johann

March 31, 2018, 07:13:47 PM
Nyom Jens.
 

Johann

March 31, 2018, 10:11:20 AM
Sadhu!
 

Marcel

March 31, 2018, 09:52:03 AM
 :-* ich wünsche allen ein verdienstvollen uposatha  :-*
 

Johann

March 27, 2018, 06:44:11 PM
Atma zieht sich hier nun zurück. Möge sich Vollkommenheit einstellen.
 

Johann

March 27, 2018, 05:26:44 PM
Nyom Binocular.
 

Johann

March 27, 2018, 04:10:58 PM
Nyom Jens.
 

Johann

March 27, 2018, 01:47:58 PM
Brahmane Hanspeter.
 

Johann

March 27, 2018, 01:41:50 PM
Moritz, mag sich Vollendung ergeben. (Chamreun bo)
 

Moritz

March 27, 2018, 12:20:53 PM
Chom reap sour. _/\_
 

Moritz

March 27, 2018, 12:11:33 PM
Vandami, Bhante _/\_
 

Johann

March 26, 2018, 01:42:45 PM
Nyom Binocular.

my person will leave for today and rests. There have been left some hard challenges (sure for many). May they be releasing taken and increase conviction.
 

Johann

March 25, 2018, 01:40:14 PM
Gute Antwort. Sadhu!
 

Marcel

March 25, 2018, 12:46:12 PM
 :-* :-* :-*

beste wünsche zurück an erhwürdigen bhante! es ist unsicher wann ich wieder komme! upanissayapaccayena!  :-* :-* :-*
 

Johann

March 25, 2018, 12:28:38 PM
Marcel.
(Heute im Nordkloster, best wünsche vom Abt dort, er fragt stets "Wann kommt er? Ich muß immer an ihn denken."
 

Johann

March 24, 2018, 10:44:34 AM
Sadhu!
 

Marcel

March 24, 2018, 09:52:48 AM
 :-* heute ist uposatha!! ich wünsche allen ein verdienstvollen tag! mögen die devas jene bescheid geben, die kein zugang haben! :-*
 

Johann

March 23, 2018, 11:37:46 AM
Sadhu! Zu was immer einer Zuflucht nimmt, sich hingibt, daran erfreut, das wird/ist sein Schutz, für Bindung oder Ungebundenheit.
 

Marcel

March 23, 2018, 01:43:01 AM
 :-* möge die drei juwelen den ehrwürdigen bhante beschützen und ihn auf seinem weg unterstützen :-*
 

Johann

March 23, 2018, 01:28:02 AM
Kampf der Devas mit den Asuras um den Berg. :)
 

Johann

March 23, 2018, 01:26:30 AM
Regenzeit... außen trüb und unangenehm, nagend, faulend, doch dahinter ist alles fein.
 

Marcel

March 23, 2018, 01:10:47 AM
 :-* ehrwürdiger bhante johann, ja soweit alles gut! und wie geht es ihnen?  :-*
 

Johann

March 23, 2018, 12:58:05 AM
verlesen... Marcel :) alles gut im (ver)laufen?
 

Johann

March 23, 2018, 12:26:23 AM
Moritz
 

Administration

March 21, 2018, 03:42:55 PM
Sadhu!
 

Marcel

March 21, 2018, 03:32:47 PM
 :-* mögen sie alle noch in diesem leben das herz von avijja befreien!!! :-*
 

Johann

March 19, 2018, 05:20:12 AM
This "wiki"-like backup tool is meant as a outwardy insurance that one does not be afraid that anything possible good can be desroyed or made bad while looking for cleaning it. So worry at all, kamma does not dissapear. No need to fear to make good deeds, knowing that.
 

Johann

March 19, 2018, 04:03:35 AM
And there is no intention to just make a museum out of a working and concentration camp, since the Dhamma can not be understood by just looking on forms but by learning and experiance skillful deeds.
 

Johann

March 19, 2018, 04:00:47 AM
Post-history: http://sangham.net/index.php/topic,1164.0.html (but there is no notification system). My person uses to make a @mention , off topic "/me" in the OP.
 

Johann

March 19, 2018, 03:49:28 AM
Or to simply make a new post. No need to be shy in doing good things. It's not a museum, it's a working and concentration place. Mudita.
 

Johann

March 19, 2018, 03:47:57 AM
There is such as a "wiki" backup function in all posts, Nyom Danilo. Good is to use the mention option, at the places where making changes @Johann , that it gets not "lost".
 

Danilo

March 19, 2018, 03:02:46 AM
I have a backup of the original post in any case. I might review the second post next time. Very insightful teaching. _/\_
 

Danilo

March 19, 2018, 03:01:35 AM
I've recently fixed many words and sentences of the first post of the thread "Debts, but to whom?". It take me some time trying to figure out the meaning of some sentences. So it would be good if Bhante could check if the original intended meaning of the post still intact. I have a backup of the ori
 

Danilo

March 19, 2018, 01:57:28 AM
_/\_ _/\_ _/\_
 

Johann

March 19, 2018, 12:01:09 AM
One leading to peaks pointing downward so that aging, sickness and death can be seen, know him/her as a sage, a giver of release.
 

Johann

March 18, 2018, 11:57:30 PM
One leading people to papanca, promoting rejoicing in objectification as the heart wood, increases to fields of corpse in the world.

Show 50 latest
Members
Stats
  • Total Posts: 14159
  • Total Topics: 2736
  • Online Today: 22
  • Online Ever: 90
  • (September 25, 2014, 05:26:29 AM)
Users Online
Users: 1
Guests: 15
Total: 16