* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 07:27:31 AM]

[Today at 05:42:59 AM]

[Today at 03:19:21 AM]

[June 19, 2018, 01:57:08 PM]

[June 19, 2018, 12:54:18 PM]

[June 19, 2018, 12:37:48 PM]

[June 19, 2018, 12:15:21 PM]

[June 19, 2018, 11:11:38 AM]

[June 19, 2018, 08:44:55 AM]

[June 19, 2018, 06:37:23 AM]

[June 19, 2018, 05:33:17 AM]

[June 18, 2018, 08:00:27 PM]

[June 18, 2018, 03:02:58 PM]

[June 18, 2018, 09:32:46 AM]

[June 18, 2018, 07:18:05 AM]

[June 18, 2018, 06:48:13 AM]

[June 17, 2018, 01:34:28 PM]

[June 17, 2018, 11:04:40 AM]

[June 17, 2018, 04:43:33 AM]

[June 16, 2018, 04:35:19 PM]

[June 14, 2018, 03:12:43 PM]

[June 14, 2018, 04:59:11 AM]

[June 14, 2018, 02:53:50 AM]

[June 14, 2018, 01:16:51 AM]

[June 13, 2018, 07:33:51 AM]

[June 12, 2018, 01:44:11 PM]

[June 12, 2018, 01:36:13 PM]

[June 11, 2018, 11:19:09 PM]

[June 11, 2018, 12:47:07 PM]

[June 10, 2018, 05:21:51 PM]

[June 10, 2018, 04:03:26 PM]

[June 10, 2018, 04:25:12 AM]

[June 09, 2018, 01:27:27 PM]

[June 09, 2018, 01:00:24 PM]

[June 09, 2018, 10:11:06 AM]

[June 09, 2018, 02:29:41 AM]

[June 09, 2018, 02:10:04 AM]

[June 08, 2018, 10:27:54 AM]

[June 08, 2018, 08:18:51 AM]

[June 07, 2018, 09:50:21 AM]

[June 07, 2018, 08:43:08 AM]

[June 07, 2018, 08:24:49 AM]

[June 07, 2018, 07:20:24 AM]

[June 07, 2018, 04:48:32 AM]

[June 06, 2018, 03:03:37 AM]

[June 05, 2018, 04:00:48 PM]

[June 04, 2018, 04:23:42 PM]

Author Topic: [sut.an.06] សុត្តន្តបិដក-អង្គុត្តរនិកាយ-ឆក្កនិបាត  (Read 2949 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុតប្បិយសូត្រ ទី៥*
(??)*

[១៥] ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ម្នាល​អាវុសោ​ទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែង​ក្តៅ​ក្រហាយ​រឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ម្នាលអាវុសោទាំងឡាយ ចុះ​គេ​សម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុ​រមែង​សម្រេច​ការនៅ​យ៉ាងនោះៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជា​អ្នក​មាន​សេចក្តីរីករាយ ក្នុងការងារ ត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវសេចក្តី​ត្រេកអរ ក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា... ជាអ្នកមានសេចក្តីរីករាយ ក្នុងការ​ដេក​លក់... ជាអ្នកមានសេចក្តីរីករាយ ក្នុងពួកគណៈ... ជាអ្នកមានសេចក្តីរីករាយ​ ក្នុង​ការ​ច្រឡូកច្រឡំ... ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រកប​រឿយៗ នូវសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាល​សម្រេច​ការ​នៅយ៉ាងណាៗ កាលកិរិយា ក៏ក្តៅក្រហាយរឿយៗ ភិក្ខុសម្រេច​ការនៅ​យ៉ាង​នោះៗ យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ត្រេកអរ ចំពោះ​សក្កាយ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅ​ក្រហាយ​រឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ។ ម្នាលអាវុសោទាំងឡាយ ចុះគេ​កាល​សម្រេច​ការនៅយ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែង​សម្រេច​ការនៅ​យ៉ាងនោះៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មិន​មានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវ​សេចក្តី​រីករាយ ក្នុងការងារ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការចរចា។បេ។ ជា​អ្នក​មិន​មាន​សេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងពួកគណៈ ជា​អ្នក​មិន​មាន​សេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ។បេ។ ជាអ្នកមិនមាន​សេចក្តីរីករាយ ក្នុង​បបញ្ចធម៌ មិនត្រេកអរក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តី​ត្រេកអរ ក្នុង​បបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏​មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់នូវសក្កាយ ដើម្បី​ធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃបាន។
បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រាកដ​ដូច​ជា​ម្រឹគ បុគ្គលនោះ ឈ្មោះថា វៀរនូវព្រះនិព្វាន ជាទីក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែល​មិនមានបបញ្ចធម៌ បុគ្គលនោះ ទើបឈ្មោះថា ញ៉ាំង​ព្រះនិព្វាន ជា​ទីក្សេម​ចាកយោគៈដ៏ប្រសើរ ឲ្យសម្រចបាន។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

នកុលបិតុសូត្រ ទី៦*
(??)*

[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទី​ឲ្យនូវ​អភ័យ​ដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគីរៈ ក្នុងភគ្គជនបទ។ សម័យនោះឯង នកុលបិតា​គហបតី មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់។ គ្រានោះ នកុលមាតាគហបតានី បាន​និយាយនឹងនកុលបិតាគហបតី ដូច្នេះថា បពិត្រគហបតី អ្នកកុំធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង បពិត្រគហបតី អ្នក​ប្រហែល​ជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី នឹង​មិនអាចដើម្បីចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រង នូវឃរាវាសបានឡើយ បពិត្រ​គហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ខ្ញុំជាស្រ្តី​ប្រសប់​រវៃកប្បាស ឆ្លៀវឆ្លាស បួងភ្នួងសក់ បពិត្រគហបតី អំណឹះអំពីអ្នកទៅ ខ្ញុំអាច​ដើម្បី​ចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រងនូវឃរាវាសបាន បពិត្រគហបតី ព្រោះ​ហេតុ​ដូច្នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាល​កិរិយា​របស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ផង។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះ​អំពីអញ​ទៅ នកុលមាតាគហបតានី ថប់តែយកប្តីទៀត បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិន​ត្រូវ​យល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី អ្នកក្តី ខ្ញុំក្តី ក៏ដឹងថា ព្រហ្មចរិយធម៌​របស់​គ្រហស្ថ យើងធ្លាប់សន្សំមក អស់១៦ឆ្នាំហើយ បពិត្រគហបតី ព្រោះហេតុនោះ អ្នក​កុំធ្វើ​មរណកាល​ទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល​ ដែលប្រកបដោយសេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នក​ប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា​ អំណឹះអំពីអញទៅ នកុលមាតា​គហបតានី ថប់តែមិនចង់ឃើញ​ព្រះដ៏មានព្រះភាគ មិនចង់ឃើញព្រះភិក្ខុសង្ឃ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ជឿ​ចុះ​ អំណឹះអំពីអ្នកទៅ ខ្ញុំនឹងរឹងរឹត​តែ​ចង់ឃើញព្រះដ៏មានព្រះភាគផង នឹង​រឹងរឹត​តែចង់​ឃើញ​ព្រះភិក្ខុសង្ឃផង បពិត្រគហបតី ព្រោះហេតុនោះ  អ្នកកុំធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកប​ដោយ​សេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នកប្រហែល​ជា​មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់​តែ​លែង​បំពេញ​សីលទាំងឡាយ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវ​យល់​ឃើញ​យ៉ាងនុ៎ះ​ឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះភាគអង្គនោះទាំង​ប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តាពួកសាវិកា​ទាំង​នោះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មាន​សេចក្តី​ងឿង​ឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់​គង់​នៅ​ភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គល​នោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយសួរល្បងចុះ បពិត្រគហបតី ព្រោះ​ហេតុ​នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាល​កិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយា​របស់​បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា នកុលមាតាគហបតានី ជាស្រ្តីមិនបាននូវចេតោសមថៈ ក្នុងសន្តាន បពិត្រគហបតី ដំណើរនុ៎ះ អ្នក​មិន​ត្រូវ​យល់​ឃើញ​យ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះ​ភាគ​ទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បាននូវចេតោសមថៈ ក្នុងសន្តាន បណ្តា​ពួកសាវិកាទាំងនុ៎ះ ខ្ញុំក៏ជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មាន​សេចក្តី​សង្ស័យ​ក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិត​ក្រុង​សុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយ​សួរល្បងចុះ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយ​សេចក្តី​អាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តី​អាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី ប្រហែល​ជាអ្នកមាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា នកុលមាតាគហបតានី មិនទាន់ដល់នូវការចុះចិត្តស៊ប់ មិន​ទាន់​ដល់នូវទីពឹង មិនទាន់ដល់នូវការកក់ក្តៅ មិនទាន់ឆ្លងផុតសេចក្តីសង្ស័យ មិន​ទាន់​ប្រាសចាក​សេចក្តីងឿងឆ្ងល់ មិនទាន់ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិន​ទាន់​លែង​ជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បពិត្រគហបតី ដំណើរនុ៎ះ អ្នក​មិន​ត្រូវ​យល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ​ទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹង ដល់នូវការកក់ក្តៅ មានសេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនា​នៃ​ព្រះសាស្តា បណ្តាសាវិកាទាំងនុ៎ះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មាន​សេចក្តី​សង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មា​សម្ពុទ្ធ ព្រះអង្គនោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុង​សុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគ អង្គនោះ ហើយ​សួរល្បងចុះ។ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយ​សេចក្តី​អាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកប​ដោយ​សេចក្តី​អាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ លំដាប់នោះ នកុលបិតាគហបតី ដែល​នកុលមាតាគហបតានីទូន្មានដោយឱវាទនេះ អាពាធនោះ ក៏ស្ងប់រម្ងាប់ ដោយឋានៈ ទាំង​នកុលបិតាគហបតី ក៏សះស្បើយ ចាកអាពាធនោះ។ អាពាធនោះ ជា​ស្រឡះ​អំពី​នកុលបិតាគហបតីហើយ។ លុះនកុលបិតាគហបតី ស្បើយចាកជម្ងឺ ក្រោកចាកជម្ងឺ មិន​យូរ​ប៉ុន្មាន ក៏ច្រត់នូវឈើច្រត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយ​ក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នក​ពេញ​ជា​បាន​ល្អ​ហើយ ត្រង់ដែលអ្នកបាននកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នា​នូវ​ប្រយោជន៍ ជាអ្នកទូន្មានប្រៀនប្រដៅ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់​តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តា​ពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី ពួកស្រ្តី​គ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បាននូវ​ចេតោសមថៈ ក្នុងសន្តាន បណ្តាពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកា​មួយ​ដែរ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នក​ស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹងមាំ ដល់នូវការកក់ក្តៅ មាន​សេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវ​ក្លា ក្នុង​ធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បណ្តា​ពួកសាវិកា​ទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី អ្នកពេញជា​មាន​លាភ​ហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានល្អហើយ ត្រង់ដែលអ្នកបាន​នកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ទូន្មានប្រៀនប្រដៅ។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៧. សោប្បសុត្តំ (7. Soppasuttaṃ) sut.an.06.017
« Reply #17 on: September 25, 2017, 11:39:37 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សោប្បសូត្រ ទី៧*
(??)*

[១៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេក្រាលថ្វាយ។ ចំណែកព្រះសារីបុត្រដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ទាំងព្រះមោគ្គល្លាន​ដ៏មានអាយុ ព្រះមហាកស្សបដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិកៈ​ដ៏​មាន​អាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះមហាកប្បិន​ដ៏មានអាយុ ព្រះអនុរុទ្ធ​ដ៏មានអាយុ ព្រះរេវតៈដ៏មានអាយុ ព្រះអានន្ទ ដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយ​ចូលទៅ​ឯឧបដ្ឋាន​សាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មាន​​ព្រះ​ភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់កន្លងវេលា រហូត​យប់ជ្រៅ ហើយក៏ទ្រង់ក្រោកចាកអាសនា ស្តេចទៅកាន់វិហារ។ ពួក​ព្រះថេរៈ​ដ៏​មាន​អាយុទាំងនោះ កាលដែលព្រះដ៏មានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏​ក្រោក​ចាកអាសនៈ ទៅកាន់លំនៅនៃខ្លួនៗ។ ចំណែកពួកភិក្ខុណា ដែលនៅក្នុងឧបដ្ឋាន​សាលា​នោះ ជាភិក្ខុថ្មី បួសមិនទាន់អស់កាលយូរប៉ុន្មាន ទើបនឹងមកកាន់​ធម្មវិន័យនេះ ពួក​ភិក្ខុទាំងនុ៎ះ ក៏សិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ព្រះដ៏មាន​ព្រះភាគ​បានឃើញ ពួកភិក្ខុទាំងនុ៎ះ កំពុងសិងស្រមុកលន់លក់ ដរាប​ដល់​ព្រះអាទិត្យ​រះ​ឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ លុះឃើញហើយ ក៏យាង​ចូលទៅ​ឯឧបដ្ឋានសាលា លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់សួរពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រទៅក្នុងទីណា មោគ្គល្លាន ទៅក្នុងទីណា មហាកស្សប​ទៅ​ក្នុង​ទីណា មហាកច្ចានៈទៅក្នុងទីណា មហាកោដ្ឋិកៈទៅក្នុងទីណា មហាចុន្ទ​ទៅក្នុង​ទីណា មហាកប្បិន​ទៅក្នុងទីណា អនុរុទ្ធទៅក្នុងទីណា រេវតៈទៅក្នុងទីណា អានន្ទ​ទៅ​ក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ ពួកសាវកជាថេរៈទាំងនោះ ទៅក្នុងទីណាបាត់អស់អេះ។ ពួក​ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គស្តេច​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន ពួកលោកទាំងនោះ ក៏ក្រោកចាកអាសនៈ ហើយទៅកាន់លំនៅនៃខ្លួនៗ។ ម្នាល​ភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ជាថេរៈ ឬជាភិក្ខុថ្មី សុទ្ធតែដេកស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយ ទ្រង់សព្វព្រះរាជហឫទ័យ តែខាងសុខអំពីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់​ទាល់តែស្កប់ស្កល់ សោយរាជ្យដរាបដល់អស់ព្រះជន្ម ហើយ​បាន​ជា​ទី​ស្រឡាញ់​ពេញចិត្ត នៃអ្នកជនបទដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិន​ដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ សូម្បីតថាគត ក៏​មិន​ដែលឃើញ មិនដែលឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​សព្វ​ព្រះរាជហឫទ័យតែខាងសុខអំពីទីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់​ទាល់​តែ​ស្កប់​ស្កល់ សោយរាជ្យ ដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃ​អ្នក​ជនបទដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូច​ម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកធំ ក្នុងដែន​អ្នក​ប្រើប្រាស់ទ្រព្យ​ជា​ដំណែល​បិតា ជាសេនាបតី ជាចៅហ្វាយស្រុក អ្នកជាធំលើប្រជាជន ចូលចិត្តតែខាង​សុខ​អំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ គ្រាន់​តែ​ទទួល​ដំណែង ជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយ​បាន​ជា​ទី​ស្រឡាញ់​ពេញចិត្ត នៃប្រជាជនដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិនដែលឮថា អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខ​អំពី​ការ​ផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ទទួលដំណែងជាចៅហ្វាយស្រុក នៃ​ប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ ជាទីពេញចិត្ត នៃប្រជាជន​ដូច្នេះ​ដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នក​ទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែ​ខាង​សុខ​អំពី​ការ​ដេក សុខអំពីការផ្អែក សុខអំពីដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុង​ឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិន​ពិចារណា​រកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលជាខាងចុងរាត្រី មិន​ខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាច​ធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយ​ប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិន​ដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិនដែលឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខ​អំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ មិនស្គាល់ប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណា​រកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាង​​ចុងរាត្រី មិន​ខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាច​ធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយ​ប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នក​ទាំង​ឡាយ គប្បីសិក្សាយ៉ាងនេះថា យើងគួរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ជាអ្នក​ពិចារណា​នូវ​កុសលធម៌​ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាងចុងរាត្រី គួរខ្វល់ខ្វាយ​នូវការព្យាយាម​ចំរើនពោធិបក្ខិយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវ​សិក្សាយ៉ាងនេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មច្ឆពន្ធសូត្រ ទី៨*
(??)*

[១៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ កាលព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រានត្រី អ្នកចាប់ត្រី កំពុងកាប់ សម្លាប់ត្រីលក់ ក្នុងប្រទេសមួយ លុះទត​ឃើញ​ហើយ ស្តេចចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលទុក ទៀប​គល់​ឈើ​មួយ​ដើម។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ឃើញព្រានត្រី អ្នកចាប់ត្រីឯណោះ កំពុងកាប់សំឡាប់​ត្រី​លក់ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុ​នោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ​ ឬ​ធ្លាប់​ឮ​ថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅ​ដោយ​សេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ ឬនៅគ្រប់​គ្រង ​នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត​បែបនោះ ដូច្នេះ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុនុ៎ះ សូម្បី​តថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា បុគ្គល​ជា​ព្រាន​ត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយ​រថ ទៅដោយយាន ឬបានជាអ្នក​បរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង នូវគំនរ​ភោគ​សម្បត្តិ​ដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ព្រានត្រីនោះ តែងរំពៃរកត្រី ដែល​ខ្លួន​ត្រូវសំឡាប់ នាំមក​ដើម្បី​សំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រាននោះ ទើប​ជាអ្នកមិនបាន​ទៅ​ដោយ​ដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបាន​ទៅ​ដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាន​គ្រប់គ្រង ​នូវ​គំនរ​ភោគ​សម្បត្តិ​ដ៏ច្រើនឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នក​ទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកពិឃាតគោ សំឡាប់គោលក់ បានជា​អ្នក​ទៅ​ដោយ​ដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវ​ភោគ​សម្បត្តិ នៅគ្រប់​គ្រងគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត បែប​នោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា អ្នក​ពិឃាត​គោ សំឡាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅ​ដោយ​យាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិ​ដ៏​ច្រើន ​ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នក​ពិឃាត​គោនោះ រមែងរំពៃរកគោ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់​នោះ ដោយ​ចិត្ត​អាក្រក់ ព្រោះហេតុនោះ អ្នកពិឃាតគោនោះ ទើបមិនបានជាអ្នក​ទៅដោយ​ដំរី មិន​បាន​ទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបាន​ជាអ្នក​បរិភោគ នូវភោគសម្បត្តិ មិននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នក​សំឡាប់កែះ។បេ។ អ្នកសំឡាប់ជ្រូក អ្នកសំឡាប់សត្វស្លាប អ្នកសំឡាប់​ម្រឹគ ដែល​សំឡាប់​ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដោយ​អំពើ​បែប​នោះ ដោយការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន មិនដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិន​ដែល​ឮ​ថា អ្នកសំឡាប់ម្រឹគ ដែលសំឡាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយ​រថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង​គំនរ​ភោគ​សម្បត្តិដ៏ច្រើន ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រាន​ម្រឹគនោះ រមែងរំពៃរកម្រឹគ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់នោះ ដោយ​ចិត្តអាក្រក់ ព្រោះហេតុនោះ ព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបាន​ទៅ​ដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នក​បរិភោគ នូវ​ភោគសម្បត្តិ មិនបាននៅ​គ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រាននោះ រមែងរំពៃរកសត្វតិរច្ឆានទាំងនោះ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមក ដើម្បីសំឡាប់ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ បានជាព្រានម្រឹគនោះ មិនបាន​ជា​អ្នក​ទៅ​ដោយ​ដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាន​នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ចាំ​​បាច់និយាយថ្វី ដល់បុគ្គល ដែល​សំឡឹង​រកមនុស្ស ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមក​ដើម្បី​សំឡាប់ ដោយចិត្តអាក្រក់ ម្នាលភិក្ខុទាំងឡាយ ដ្បិតការសំឡឹងបែបនោះ រមែង​ប្រព្រឹត្តទៅមិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង ដល់បុគ្គលនោះ លុះបុគ្គល​នោះ បែកធ្លាយរាងកាយ​ស្លាប់​ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមមរណស្សតិសូត្រ ទី៩*
(??)*

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀប​នាទិក​គ្រាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅ​ក្នុង​​ទីនោះថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណជាតិមានផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ម្នាលភិក្ខុ​ទាំងឡាយ ចុះអ្នក​ទាំង​ឡាយ ចំរើននូវមរណស្សតិដែរឬ។ និមិត្តតែ​ព្រះដ៏មានព្រះភាគ ត្រាស់​សួរ​យ៉ាង​នេះ​ហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះករុណា ចំរើននូវមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ​មុខ​ជានឹងរស់នៅ​តែត្រឹមមួយយប់​មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនា​របស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនា​របស់​ព្រះដ៏មាន​ព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ចំរើនមរណស្សតិ យ៉ាង​នេះ​ឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅតែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុ​មួយ​រូប​ទៀត ក្រាបបង្គំទូលព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណ​ស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់​នៅ​តែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយក​ចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់ព្រះដ៏មាន​ព្រះ​ភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញមុខ​ជា​នឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយ ៤ពំនូត (ដូច្នេះ) អញ​គប្បីយក​ចិត្តទុកដាក់ នូវសាសនារបស់​ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់​ព្រះដ៏មានព្រះ​ភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បាន​តាំង​ចិត្ត​ទុក យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញ​ទំពាលេប​ពំនូតបាយ​មួយពំនូត (ដូច្នេះ) អញគប្បីយកចិត្ត​ទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុង​សាសនា​​​របស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវ​មរណស្សតិ​ដែរ​។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែ​ក្នុងខណៈ ដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយ​ដក​ដង្ហើមចេញវិញ (ដូច្នេះ) អញគប្បីយកចិត្ត​ទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ កាលដែលភិក្ខុនោះ ក្រាប​បង្គំ​ទូល យ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងពួកភិក្ខុ ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែ​ត្រឹម​មួយ​យប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនា​របស់​ព្រះដ៏មានព្រះ​ភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏ព្រះមានព្រះភាគ) ឲ្យបានច្រើនក្តី មា្នល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ​តែ​ត្រឹម​មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខ​ជានឹងរស់នៅ​តែ​ក្នុងខណៈ ដែល​អញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវ​សាសនារបស់ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់ព្រះដ៏មាន​ព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបនំពូតបាយបួន ឬ​ប្រាំពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុទាំងនេះ ហៅថាជាអ្នកប្រមាទ ចំរើនមរណស្សតិយ៉ាងទន់ខ្សោយ ដើម្បី​ឲ្យ​អស់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជា​នឹង​រស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យ​បានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ​ដែល​អញ​ដក​ដង្ហើម​ចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដក​ដង្ហើមចេញ​វិញ​ ដូច្នេះ អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ទាំង​នេះ ទើបហៅថា ជាអ្នកមិនប្រមាទ ចំរើននូវមរណស្សតិយ៉ាងក្លៀវក្លា ដើម្បីឲ្យអស់​អាសវៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកមិនប្រមាទ គួរចំរើនមរណស្សតិយ៉ាងក្លៀវក្លា ដើម្បី​ឲ្យ​អស់​អាស​វៈ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយមរណស្សតិសូត្រ ទី១០*
(??)*

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀប​នាទិកគ្រាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាល​ភិក្ខុ​ទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែងជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះ​និព្វាន​ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចំរើនហើយ ដោយ​ប្រការ​ដូចម្តេច ធ្វើឲ្យច្រើនហើយ ដោយប្រការដូចម្តេច ទើបជាគុណជាតិ មាន​ផល​ច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វាន​ជា​ទី​បំផុត។ ម្នាលភិក្ខុទាំងឡាយ កាលបើថ្ងៃអស្តង្គតហើយ រាត្រីក៏ដល់មក ភិក្ខុក្នុងសាសនា​នេះ ពិចារណាដូច្នេះថា បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់​នឹង​ចឹក​អញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយ​ដែលអញ​បរិភោគហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញ នឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោររបស់អញ នឹងកម្រើក អញគប្បីធ្វើមរណកាល ដោយ​ហេតុ​នោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរ​ពិចារណា​ដូច្នេះថា អកុសលធម៌ដ៏លាមកទាំង​ឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី តើមានឬទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះថា អកុសលធម៌​ដ៏​លាមក​ទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាល​ធ្វើមរណភាព ក្នុងវេលារាត្រី ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បី​ធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការ​ប្រព្រឹត្តិ​មិន​ថយ​ក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់​នូវអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវភ្លើងឆេះសំពត់ក្តី ឆេះ​ក្បាល​ក្តី ធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តី​ប្រឹង​ប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលត់​ភ្លើង (ដែលឆេះ) សំពត់ ឬក្បាលនោះចេញ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តី​ខ្មីឃ្មាត​ផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យ​មាំ​មួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មាន​ឧបមេយ្យ​យ៉ាង​នោះ​ឯង។ ម្នាលភិក្ខុទាំង​ឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែល​នឹង​នាំឲ្យ​អន្តរាយដល់អញ​ កាលធ្វើមរណភាព ក្នុងវេលារាត្រី មិនមានទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និងវេលាយប់ ដោយ​បីតិ និង​បាមោជ្ជៈនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលបើវេលាយប់​កន្លងផុតទៅ វេលាថ្ងៃ ក៏ដើរមកដល់ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា បច្ច័យនៃ​សេចក្តី​ស្លាប់​របស់អញ មានច្រើនណាស់ គឺពស់នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញ​គប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញ​នឹង​ភ្លាត់ដួល ឬបាយដែល​អញ​បរិភោគ​ហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញនឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោរ​របស់អញ នឹង​កម្រើក អញ​គប្បី​ធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះ​បង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹង​យ៉ាង​នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹង​នាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តី​ប្រឹង​ប្រែងផង ការប្រព្រឹត្តិមិនថយ​ក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បី​លះបង់​អកុសលធម៌ដ៏លាមកទាំងនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវ​ភ្លើង​ឆេះសំពត់ក្តី ឆេះក្បាលក្តី គប្បីធ្វើនូវសេចក្តីប៉ុងប៉ងផង សេចក្តីព្យាយាមផង សេចក្តី​ខ្មីឃ្មាត​ផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យ​មាំមួន ដើម្បីលត់ភ្លើងដែលឆេះសំពត់ ឬក្បាលនោះ​ចេញ សេចក្តីនេះ មាន​ឧបមា​យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តី​ព្យាយាម​ផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មាន​ឧបមេយ្យយ៉ាងនោះឯង​។ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹង​យ៉ាង​នេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹង​នាំឲ្យ​អន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មិនមានទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និង​វេលា​យប់ ដោយបីតិ និងបាមោជ្ជៈនោះឯង។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែល​បុគ្គល​ចំរើន​យ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ទើបជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត។

ចប់ សារាណីយាទិវគ្គ ទី២។
ឧទ្ទាននៃសារាណីយាទិវគ្គនោះគឺ

និយាយអំពីសារាណីយធម៌ ពីរលើក អំពីមេត្តា ១ អំពីកាលកិរិយាល្អ ១ អំពីកាលកិរិយាក្តៅក្រហាយ ១ អំពីរឿងនកុលបិតា ១ អំពីការមិន​ពិចារណា​នូវ​កុសលធម៌ ១ អំពីអ្នកសម្លាប់ត្រី ១ អំពីមរណស្សតិ ពីរលើក ត្រូវជា ១០ រឿង។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១. សាមកសុត្តំ (1. Sāmakasuttaṃ) sut.an.06.021
« Reply #21 on: September 25, 2017, 11:45:06 AM »

អនុត្តរិយវគ្គ ទី៣


*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សាមកសូត្រ ទី១*
(??)*

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ប្រថាប់នៅក្នុងវិហារឈ្មោះ បោក្ខរណិយា ជិតសាមគ្រាម ក្នុងដែនសក្កៈ។ គ្រានោះ ទេវតាមួយអង្គ មានរស្មីរុងរឿង កាលរាត្រី​បឋម​យាម​កន្លងហើយ បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​ឈរនៅក្នុងទីសមគួរ។ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ បាន​ក្រាបបង្គំ​ទូល​​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ធម៌ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តី​ត្រេកអរ​ក្នុង​ការងារ ១ សេចក្តីត្រេកអរ​ក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ​ដល់​ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំទូលដូច្នេះហើយ។ ព្រះសាស្តា ក៏ទ្រង់ពេញ​ព្រះហ្ឫទ័យ។ ទើបទេវតានោះ ដឹងថាព្រះសាស្តារបស់អញ ទ្រង់ពេញ​ព្រះហ្ឫទ័យហើយ ​ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ បាត់ទៅក្នុងទីនោះឯង។ លុះកន្លង​រាត្រី​នោះ​ទៅហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ កាលរាត្រីបឋមយាមយប់មិញ កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង បណ្តាល​វិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលមកគាល់តថាគត លុះ​ចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីសមគួរ ម្នាលភិក្ខុ​ទាំង​ឡាយ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ​ដល់​ភិក្ខុ។ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តីត្រេកអរ ក្នុងការ​ងារ ១ សេចក្តីត្រេកអរ ក្នុង​ការ​ចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣​យ៉ាង​នេះ​ឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាន​និយាយយ៉ាង​នេះ លុះនិយាយយ៉ាងនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយ​​បាត់ទៅក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ដឹងលោកទាំង​ឡាយ​ណា ដែលកំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ លោកទាំងនោះឈ្មោះថា ឥតលាភ លោកទាំងនោះ ឈ្មោះថា បានដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែងនូវបរិហានិយធម៌ (ធម៌ជាគ្រឿងសាបសូន្យ) ៣ដទៃទៀត អ្នក​ទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលបួល តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំង​នោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះ​ករុណា ​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បាន​ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ បរិហានិយធម៌ ៣ យ៉ាង តើដូចម្តេច។ គឺសេចក្តី​ត្រេកអរនឹងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅបានដោយក្រ ១ ភាព​ជាអ្នកមានមិត្រអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បរិហានិយធម៌ ៣ យ៉ាង។​ម្នាល​ភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ សាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុង​អតីតកាល បុគ្គលទាំងអស់នោះ សាបសូន្យ​ហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួក​បុគ្គលណាមួយ នឹងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ គង់នឹងសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ កំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ គង់សាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អបរិហានិយសូត្រ ទី២*
(??)*

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ (ធម៌​ដែល​មិន​សាប​សូន្យ)  ៦ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦ យ៉ាង តើដូចម្តេច។ គឺសេចក្តីមិនត្រេកអរ ក្នុងការងារ ១ សេចក្តី​មិន​ត្រេកអរ​ ក្នុងការចរចារ ១ សេចក្តី​មិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តី​មិនត្រេកអរ ក្នុងការ​វឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅងាយ ១ ភាពជាអ្នក​មាន​កល្យាណ​មិត្ត ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង អបរិហានិយធម៌ ទាំង ៦ យ៉ាង។ ម្នាលភិក្ខុទាំង​ឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុង​អតីតកាល បុគ្គលទាំងអស់នោះ មិនសាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹង​មិនសាបសូន្យ ​ចាក​កុសលធម៌​ទាំងឡាយ ក្នុងអនាគតកាល បុគ្គល​ទាំងអស់នោះ នឹងមិន​សាបសូន្យ ​ចាក​ពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គល​ណា​មួយ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ មិនសាបសូន្យចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៣. ភយសុត្តំ (3. Bhayasuttaṃ) sut.an.06.023
« Reply #23 on: September 25, 2017, 11:49:59 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ភយសូត្រ ទី៣*
(??)*

[២៣] ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គណ្ឌៈ (ពក) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ (ការជាប់​ចំពាក់​ចិត្ត) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ (ភក់) នុ៎ះ ជាឈ្មោះ​នៃកាមទាំងឡយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះ​នៃកាម​ទាំង​ឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយ​កាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពី​ភ័យ​ក្នុង​បរលោកផង ព្រោះហេតុនោះ បានជាពាកថា ភ័យនុ៎ះ ជាឈ្មោះនៃ​កាម​ទាំង​ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ… គណ្ឌៈ… សង្គៈ… បង្កៈ នុ៎ះ ជា​ឈ្មោះ​នៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែល​ត្រេកអរ ដោយកាមនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈ ក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈ ក្នុងបរលោកផង​ ហេតុ​នោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះ​នៃ​កាម​ទាំងឡាយ។
កាមទាំងឡាយ ដែលជាទីជាប់នៅ របស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និងធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង។ អរិយ​សាវក​ទាំង​ឡាយ ឃើញភ័យ ក្នុងឧបាទាន ដែលជាហេតុឲ្យកើតជាតិ និងមរណៈ លុះមិន​ប្រកាន់​ហើយ រមែងរួចស្រឡះ ព្រោះការអស់ជាតិ និង​មរណៈ។ អរិយសាវកនោះ ដល់​នូវសេចក្តីក្សេមក្សាន្ត មានសេចក្តីសុខ រំលត់កិលេស ក្នុងអត្តភាពនេះ ប្រព្រឹត្ត​​កន្លងនូវវេរា និងភ័យទាំងអស់ ហើយលះបង់នូវទុក្ខទាំងអស់បាន។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ហិមវន្តសូត្រ ទី៤*
(??)*

[២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង គប្បីទំលាយ​ភ្នំហិមពាន្ត ជា​ស្តេចភ្នំបាន មិនបាច់និយាយ (ដល់ការទំលាយ) អវិជ្ជាដែលលាមកទេ។ ធម៌ ៦យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាស​ក្នុងការធ្វើសមាធិ ឲ្យតាំងនៅតាមកំណត់ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ឈ្លាសក្នុងការបែងចំណែកសមាធិ ១ ឈ្លាសក្នុងគោចរ របស់សមាធិ ១ ឈ្លាសក្នុង​ការ​សាងសន្សំ នូវសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៦ នេះឯង គប្បី​ទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយដល់អវិជ្ជា ដែលលាមកទេ។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុស្សតិដ្ឋានសូត្រ ទី៥*
(??)*

[២៥] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃ​សេចក្តី​រឭក) នេះ​មាន ៦យ៉ាង។ ៦យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ដោយប្រការដូច្នេះ។បេ។ ជាសាស្តា​នៃ​ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវសច្ចៈ ទាំង៤ លែងវិល​ត្រឡប់​មកកាន់​ភព​ថ្មី​ទៀត។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះតថាគត សម័យ​នោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្ត​ដែល​ទោសៈ​គ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មាន​ចិត្ត​ប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួច ឃ្លាតអំពីគេធៈបាន ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យថា គេធៈនោះ ជាឈ្មោះនៃកាមគុណ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ សត្វ​ពួក​ខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យ​ជា​អារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌​ដែល​ព្រះដ៏មានព្រះភាគសំដែងល្អហើយ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុង​រឭក​នូវ​ព្រះធម៌ សម័យនោះ អរិយសាវកនោះ ​មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមាន​ចិត្ត​ដែល​ទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញ​រួច​ឃ្លាត​អំពី​គេធៈ​បាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ទាំង៥។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វពួកខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវ​ធម្មានុស្សតិកម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយ​សាវក​រឭក​នូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយ​ប្រពៃ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្ត​ដែល​រាគៈ​គ្រប​សង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញ​រួច​ឃ្លាត​អំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាល​ភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវ សង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយ​សាវក​រឭក​នូវសីលទាំងឡាយរបស់ខ្លួន ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅដើម្បីសមាធិ។ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសីល សម័យនោះ អរិយសាវក មិន​មានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែល​មោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់តែ​មួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែង​បរិសុទ្ធ​បាន​យ៉ាងនេះ ព្រោះធ្វើសីលានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវចាគៈរបស់ខ្លួនថា ជាលាភរបស់អញហើយ អញ​ឈ្មោះថាបាន​ស្រួលហើយ ព្រោះអាត្មាអញ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និង​ការចែករលែក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែល​ទោសៈ​គ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ​ សម័យនោះ​ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្ត​ទៅត្រង់​តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យ​ថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ​ ក្នុង​លោកនេះ តែង​បរិសុទ្ធ​បានយ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាន ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា មានពួកទេវតាជាន់ចាតុម្មហារាជិកៈ ទេវតា​ជាន់​តាវត្តឹង្ស ទេវតាជាន់យាមៈ ទេវតាជាន់តុសិតៈ ទេវតាជាន់និម្មានរតី ទេវតាជាន់​បរនិម្មិតវសវត្តី មានទេវតាជាពួក​របស់ព្រហ្ម មានទេវតាជាន់ខ្ពស់ជាងនោះទៀត ទេវតា​ទាំង​នោះ ដែលប្រកបដោយ​សទ្ធាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើង​សោត ក៏មានសទ្ធាដូច្នោះ​ដែរ ទេវតាទាំងនោះ ប្រកបដោយសីលៈ សុតៈ ចាគៈ បញ្ញាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទី​នោះ យើងសោត ក៏មាន​បញ្ញា​ដូច្នោះ​ដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវក​នោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត​ដែល​មោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្ត​ទៅ​ត្រង់​តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះរបស់កាមគុណ ៥។ ម្នាលភិក្ខុទាំង​ឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន​យ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង អនុស្សតិដ្ឋាន ទាំង៦។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មហាកច្ចានសូត្រ ទី៦*
(??)*

[២៦] ក្នុងទីនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ បានហៅពួកភិក្ខុ​ថា ម្នាល​អាវុសោ​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះមហាកច្ចានៈដ៏មានអាយុថា អាវុសោ ​ដូច្នេះ។ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏​កើត​ឡើងបាន ព្រោះព្រះដ៏មាន​ព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប​ ទ្រង់​ឃើញ បានត្រាស់ដឹង នូវការបានឱកាសក្នុងទីដ៏ចង្អៀត ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និង​ទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦។ អនុស្សតិដ្ឋាន ទាំង៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អរិយសាវក ក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មាន​ព្រះភាគ អង្គនោះ ដោយ​ប្រការដូច្នេះ។បេ។ ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់​ដឹង​នូវ​សច្ចៈ ទាំង៤ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ ម្នាលអាវុសោទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវព្រះតថាគត សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្តដែលរាគៈគ្រប​សង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែល​មោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជា​ឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មានចិត្តស្មើ​ដោយ​អាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ​ មិន​មាន​ព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មាន​សេចក្តី​បរិសុទ្ធិ​ជា​ធម្មតាបាន​យ៉ាងនេះ ព្រោះធ្វើ​នូវ​ពុទ្ធា​នុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយដោយល្អ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹង​ចំពោះ​ខ្លួន។ ម្នាល​អាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះធម៌ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែល​ទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាល​អាវុសោ​ទាំង​ឡាយ ពាក្យថា គេធៈ​នេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មានចិត្តស្មើ ដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុង​លោក​នេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវធម្មា​នុស្សតិកម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭក​នូវ​ព្រះ​សង្ឃ​ថា ព្រះសង្ឃជាសាវករបស់​ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ។បេ។ លោក​ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក។ ម្នាលអាវុសោទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្ត​ដែល​រាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិន​មាន​ចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្ត​ចេញ​រួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះ​នៃ​កាមគុណ ៥​។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើរដោយ​អាកាស​ទាំង​មូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាល​អាវុសោ​ទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិ​ជា​ធម្មតា​បាន​យ៉ាងនេះ ព្រោះធ្វើនូវសង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត អរិយសាវក រឭកនូវសីលរបស់ខ្លួន ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ​ដើម្បី​បាននូវសមាធិ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុង​រឭក​នូវ​សីល សម័យនោះ អរិយសាវកនោះ មិនមានចិត្ត ដែលរាគៈគ្របសង្កត់ មិនមានចិត្ត​ដែល​ទោសៈគ្របសង្កត់ មិនមានចិត្ត​ដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយ​សាវក​នោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏​ទូលាយធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាល​អាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុង​លោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវ​សីលានុស្សតិ​កម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក​ រឭក​នូវចាគៈ​របស់ខ្លួនថា ជាលាភរបស់អញហើយ អញឈ្មោះថាបានស្រួលហើយ ព្រោះអាត្មា​អញ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និង​ការចែករលែក។ ម្នាល​អាវុសោ​ទាំង​ឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិន​មានចិត្ត​ដែល​មោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់តែ​មួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះ​នៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើ​ដោយ​អាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជា ធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា ទេវតាជាន់​ចាតុម្មហារាជិកៈក៏មាន។បេ។ ទេវតាជាន់ខ្ពស់ជាងនោះទៀត ក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធាយ៉ាងណា ច្យុតអំពីទីនេះ ហើយទៅកើតក្នុងទីនោះ អាត្មាអញ តែងមាន​សទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកប​ដោយសីលយ៉ាងណា។បេ។ ដោយ​សុតៈ ចាគៈ បញ្ញា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ អាត្មាអញ តែង​មាន​បញ្ញា​ដូច្នោះ​ដែរ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭក​នូវគុណ គឺ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មានចិត្ត​ប្រព្រឹត្ត​ទៅ​ត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យ​ថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មាន​ចិត្តស្មើដោយអាកាស​ទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិន​មានព្យា​បាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តី​បរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏​កើតឡើងបាន ត្រង់ដែលព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់​ជ្រាប ទ្រង់ឃើញ បានត្រាស់ដឹងនូវ​ការបានឱកាស ក្នុងទីចង្អៀតនេះ ដើម្បីសេចក្តី​បរិសុទ្ធិ ដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួលទាំងឡាយ ដើម្បី​ឲ្យ​អស់​​ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦នេះ។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមសមយសូត្រ ទី៧*
(??)*

[២៧] គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុង​ទីសមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សម័យដែលគួរចូលទៅឃើញភិក្ខុជាអ្នកមានចិត្តចំរើនហើយ តើមានប៉ុន្មាន។ ម្នាល​ភិក្ខុ សម័យដែលគួរចូលទៅឃើញភិក្ខុមានចិត្តចំរើនហើយនេះ មាន៦យ៉ាង។ ៦ តើអ្វីខ្លះ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តដែលកាមរាគគ្រប​សង្កត់​ហើយ រវើរវាយ ដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបាន សម័យនោះ ត្រូវចូលទៅរកភិក្ខុជាអ្នកមានចិត្តចំរើនហើយ និយាយ​យ៉ាង​នេះ​ថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយ​ដោយ​កាមរាគ ទាំងមិនដឹងនូវការលះ​កាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបានទេ សូម​លោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះកាមរាគដល់ខ្ញុំ ភិក្ខុដែលមានចិត្ត​ចំរើន គង់នឹងសំដែងធម៌ ដើម្បីលះកាមរាគ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុ នេះជា​សម័យ​ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី១។​ ម្នាលភិក្ខុ មួយទៀត សម័យណា បើភិក្ខុមានចិត្ត ត្រូវព្យាបាទគ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹង​នូវ​ការ​លះ​ព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដ សម័យនោះ ទើបត្រូវចូលទៅរកភិក្ខុ ដែល​មានចិត្តចំរើនហើយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវព្យាបាទ គ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើត​ឡើង​ហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បី​លះព្យាបាទ​ដល់​ខ្ញុំ។ ភិក្ខុដែលមានចិត្តចំរើន គង់នឹង​សំដែងធម៌ ដើម្បីលះព្យាបាទ​ដល់​ភិក្ខុ​នោះ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី២។ ម្នាលភិក្ខុ មួយ​ទៀត សម័យណា ភិក្ខុមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ រវើរវាយ​ដោយ​ថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើង ឲ្យពិតប្រាកដ សម័យនោះ ត្រូវចូល​ទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមាន​ចិត្ត​ត្រូវថីនមិទ្ធៈគ្របសង្កត់ ហើយរវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹង​នូវ​ការ​លះ​ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិត​សំដែង​ធម៌ ដើម្បីលះថីនមិទ្ធៈដល់ខ្ញុំ ភិក្ខុ​ដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដើម្បី​លះ​ថីនមិទ្ធៈដល់ភិក្ខុនោះ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញ​ភិក្ខុ​ដែល​មាន​ចិត្តចំរើន ទី៣។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈ គ្រប​សង្កត់ រវើរវាយដោយឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែល​កើត​ឡើង​ហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុមានចិត្តចំរើន ហើយ​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ គ្របសង្កត់ហើយ រវើរវាយ​ដោយ​ឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូម​លោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើមលះនូវឧទ្ធច្ចកុក្កុច្ចៈ ភិក្ខុជា​អ្នក​មាន​ចិត្ត​ចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះឧទ្ធច្ចកុក្កុច្ចៈ។ ម្នាលភិក្ខុ នេះ​ជា​សម័យ ដែលគួរចូលទៅឃើញភិក្ខុ​ ដែលមានចិត្តចំរើន ទី៤។ ម្នាលភិក្ខុ មួយទៀត សម័យ​ណា ភិក្ខុមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រវើ​​​រវាយដោយវិចិកិច្ឆា ទាំងមិនដឹង​នូវ​ការ​លះវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅ​រកភិក្ខុ ដែល​មានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្ត​ត្រូវ​វិចិកិច្ឆាគ្រប​សង្កត់ហើយ រវើរវាយដោយវិចិកិច្ឆា ទាំងមិនដឹងនូវការលះវិចិកិច្ឆា ដែល​កើត​ឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌​ដល់ខ្ញុំ ដើម្បីលះវិចិកិច្ឆា ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះនូវ​វិចិកិច្ឆា។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី៥។ ម្នាល​ភិក្ខុ មួយទៀត សម័យណា ភិក្ខុមិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យ​និមិត្ត​ណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាល​អាវុសោ ខ្ញុំមិនដឹង មិនឃើញនូវនិមិត្ត (ដែលខ្ញុំ​) អាស្រ័យនិមិត្តណា ធ្វើទុក​ក្នុងចិត្ត នូវ​និមិត្តណា  ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្ត​រាយនោះ សូមលោកដ៏មាន​អាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដល់ភិក្ខុនោះ ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុ នេះជា​សម័យ ដែលគួរចូលទៅឃើញនូវភិក្ខុ ដែលមានចិត្តចំរើន ទី៦​។ ម្នាលភិក្ខុ នេះឯងជា​សម័យ​ទាំង ៦ ដែលគួរចូលទៅឃើញភិក្ខុមានចិត្តចំរើន។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយសមយសូត្រ ទី៨*
(??)*

[២៨] ​សម័យមួយ ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសី។ គ្រានោះ ភិក្ខុជាថេរៈអម្បាលនោះ ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាល​ជាខាង​ក្រោយ ពេលចង្ហាន់ហើយ បានអង្គុយប្រជុំគ្នា ក្នុងរោងនៅក្នុងមណ្ឌលទី (ភោជនសាលា) ហើយនិយាយឡើងក្នុងចន្លោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ សម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន តើសម័យណា។ កាលបើ​ពួក​ព្រះថេរៈ​និយាយយ៉ាងនេះហើយ ភិក្ខុ ១ រូប បាននិយាយនឹងពួក​ភិក្ខុជា​ថេរៈ យ៉ាង​នេះ​ថា ម្នាលអាវុសោទាំងឡាយ សម័យណា ភិក្ខុដែលមានចិត្តចំរើន ផុតកិច្ចដោយ​បិណ្ឌបាត ក្នុងកាលជាខាងក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើប​គួរចូលទៅឃើញភិក្ខុ ដែល​មាន​ចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយ​យ៉ាងនេះហើយ ភិក្ខុ ១ រូបទៀត និយាយ​នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាសម័យ គួរចូលទៅឃើញ​ភិក្ខុ ដែល​មាន​ចិត្តចំរើនទេ។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុដែលមានចិត្តចំរើន ផុតកិច្ច​ដោយ​បិណ្ឌបាត ក្នុងកាលក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់​កាយឲ្យត្រង់ តាំងសតិចំពោះមុខ លោកកំពុងមាន​សេចក្តីលំបាកនឹងការត្រេចទៅ (បិណ្ឌបាត) មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយ សូម្បីសេចក្តីលំបាកព្រោះភត្ត ក៏មិនទាន់ស្ងប់រម្ងាប់ ក្នុង​សម័យនោះនៅឡើយដែរ ហេតុនោះ បានជាសម័យនោះ មិនមែន​ជា​សម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ សម័យ​ណា ភិក្ខុដែល​មានចិត្តចំរើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហ​សម័យ ហើយអង្គុយ​ក្នុង​ម្លប់​ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបជា​សម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនបាន។ កាលបើភិក្ខុនោះ និយាយ​យ៉ាងនេះហើយ ភិក្ខុដទៃទៀត និយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ មិន​មែន​ជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែល​មានចិត្តចំរើន (នោះទេ)។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុមានចិត្តចំរើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ អង្គុយ​ក្នុង​ម្លប់​ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យ​ត្រង់ តាំងសតិចំពោះមុខ ហើយធ្វើទុក​ក្នុង​ចិត្ត នូវ​សមាធិនិមិត្តណា ក្នុងវេលាថ្ងៃ សមាធិនិមិត្ត របស់លោកនោះឯង រមែងកម្រើក (ក្នុងមនោទ្វារ) ក្នុង​សម័យនោះ​។ ហេតុនោះ បានជាសម័យនោះ មិនមែនជាសម័យ ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុ​ដែលមានចិត្តចំរើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយ​​ផ្គត់ភ្នែន តម្រង់​កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅឃើញភិក្ខុ ដែល​មាន​ចិត្ត​ចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុឯទៀត និយាយ​នឹងភិក្ខុនោះ យ៉ាងនេះថា  ម្នាលអាវុសោ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែល​មានចិត្ត​ចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចំរើន ក្រោក​ឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់  តាំង​សតិ​ចំពោះមុខ សម័យនោះ កាយរបស់លោក កំពុងតាំងនៅក្នុងឱជារស (អាហារ) លោក​កំពុងសប្បាយនឹងធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ។ ព្រោះហេតុនោះ សម័យនោះ ទើបជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយនឹងពួក​ភិក្ខុជា​ថេរៈ​ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ការនោះ ខ្ញុំបានស្តាប់ចំពោះព្រះភក្រ្ត​ ខ្ញុំ​បាន​រៀន ចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលភិក្ខុ សម័យដែល​គួរ​ចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើននេះ មាន៦។ ៦ តើអ្វីខ្លះ។ ម្នាលភិក្ខុ សម័យណា ភិក្ខុ​ក្នុងសាសនានេះ មានចិត្តត្រូវកាមរាគគ្របសង្កត់​ហើយ រវើរវាយដោយកាមរាគ ទាំង​មិន​ដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវ​ចូល​ទៅរក​ភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមាន​ចិត្តត្រូវ​កាមរាគ​គ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែល​កើត​ឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បី​លះកាមរាគ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បី​លះ​កាម​រាគ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី១។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវព្យាបាទគ្របសង្កត់។បេ។ មានចិត្ត​ត្រូវ​ថីនមិទ្ធគ្របសង្កត់ មានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ មានចិត្តត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់។បេ។ មិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត​នូវ​និមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ទើបជា​សម័យគួរចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាល​អាវុសោ ខ្ញុំមិនដឹង មិនឃើញនិមិត្ត (ដែលខ្ញុំ) អាស្រ័យនិមិត្តណា ធ្វើទុក​ក្នុងចិត្ត​នូវ​និមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សូមលោកដ៏មាន​អាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែល​មានចិត្តចំរើន គង់​នឹង​សំដែងធម៌ដល់ភិក្ខុនោះ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុ នេះជាសម័យ ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី៦។ ម្នាលអាវុសោ​ទាំងឡាយ ការនោះ ខ្ញុំបាន​ស្តាប់ចំពោះព្រះភក្ត្រ ខ្ញុំ​បានរៀនហើយ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា ម្នាលភិក្ខុ នេះឯង ជាសម័យទាំង ៦ នេះ ដែលគួរចូលទៅឃើញ​ភិក្ខុ ដែល​មានចិត្តចំរើន។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៩. ឧទាយីសុត្តំ (9. Udāyīsuttaṃ) sut.an.06.029
« Reply #29 on: September 25, 2017, 11:59:42 AM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឧទាយីសូត្រ ទី៩*
(??)*

[២៩] គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះឧទាយិដ៏មានអាយុថា ម្នាល​ឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ កាលបើព្រះដ៏មាន​ព្រះភាគ ត្រាស់យ៉ាង​នេះ​ហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះ​ឧទាយិ​ដ៏មានអាយុ អស់វារៈពីរដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅ​ស្ងៀម​ទៀត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាល​ឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ ព្រះឧទាយិដ៏មានអាយុ ក៏នៅ​ស្ងៀម​ អស់វារៈ ៣ ដងទៀត។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បាននិយាយ​នឹងព្រះឧទាយិ​ដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោ ឧទាយិ ព្រះសាស្តាទ្រង់ត្រាស់ហៅអ្នក។ ម្នាល​អាវុសោ អានន្ទ ខ្ញុំបានឮព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ក្នុង​សាសនានេះ រឭកឃើញនូវ​បុព្វេនិវាសបានច្រើនប្រការ គឺ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រឭកឃើញនូវបុព្វេនិវាសបានច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយ​ប្រការដូច្នេះ​ បពិត្រព្រះអង្គដ៏ចំរើន ការរឭកឃើញជាតិនេះ ឈ្មោះថា អនុស្សតិដ្ឋាន។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ តថាគត​ដឹងច្បាស់ថា ឧទាយិនេះ ជាមោឃបុរស មិនមែនជាប្រកបរឿយៗ នូវអធិចិត្ត (សមាធិវិបស្សនា) ទេ។ ម្នាលអានន្ទ អនុស្សតិ​ដ្ឋាន តើមានប៉ុន្មានយ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អនុស្សតិដ្ឋាន មាន៥។ ៥យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ។បេ។ ចូលតតិយជ្ឈាន។ បពិត្រព្រះអង្គដ៏​ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាង​នេះ​ហើយ តែងប្រព្រឹត្តទៅ ដើម្បីជាសុខក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុ​ធ្វើ​ទុកក្នុងចិត្ត នូវសេចក្តីសំគាល់នូវពន្លឺ អធិដ្ឋាននូវសេចក្តីសំគាល់ថាថ្ងៃ គឺតាំងចិត្ត​ក្នុង​វេលា​ថ្ងៃយ៉ាងណា ក្នុងវេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា ក្នុងវេលាថ្ងៃ ក៏​យ៉ាងនោះ ជាបុគ្គលមានចិត្តជាប្រក្រតី ដែលនីវរណៈរួបរឹតមិនបាន តែងចំរើនចិត្ត ប្រកប​ដោយពន្លឺ (ដើម្បីបានទិព្វចក្ខុ)។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុ​បានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បី​បានញាណទស្សនៈ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុពិចារណា​ឃើញច្បាស់ នូវកាយនេះ ខាងលើតាំងអំពីបាទជើង ខាងក្រោមតាំងអំពីចុងសក់ ទីបំផុតជុំវិញអំពីត្រឹមស្បែក ដែលពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ[1] សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ​ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីលះនូវកាមរាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ដូចភិក្ខុណា ឃើញនូវសរីរៈ ដែលគេចោលទៅក្នុងព្រៃស្មសាន ទោះស្លាប់ ១ថ្ងៃក្តី ស្លាប់២ថ្ងៃក្តី ស្លាប់៣ថ្ងៃក្តី ជាសាកសពហើម​ប៉ោង មានសម្បុរខៀវដោយច្រើន មានខ្ទុះចេញតាមទ្វារផ្សេងៗ ភិក្ខុនោះ ប្រៀប​ផ្ទឹម​នឹងកាយ (ខ្លួន) នេះ យ៉ាងនេះថា សូម្បីកាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ​ ​កន្លង​​​​មិន​ផុតដូច្នោះដែរ​។ ពុំនោះសោត ដូចភិក្ខុណា ឃើញសរីរៈ ដែលគេ​ចោល​នៅក្នុង​ព្រៃស្មសាន ត្រូវពួកក្អែកជញ្ជែងក្តី ពួកត្រដក់គម្រង់ជញ្ជែងក្តី ពួក​ត្មាត​ជញ្ជែង​ក្តី ពួក​ស្វាន​ជញ្ជែងក្តី ពួកចចកកកេរស៊ីក្តី បាណកជាតិ (ពួកដង្កូវ) ផ្សេងៗ រូងជញ្ជក់ស៊ីក្តី ភិក្ខុ​នោះ ប្រៀបផ្ទឹមនឹងកាយនេះ យ៉ាង​នេះថា ទោះកាយនេះសោត ក៏មានសភាពដូច្នោះ គង់​នឹងក្លាយទៅដូច្នោះ មិនកន្លង​យ៉ាងនោះទៅបានឡើយ។ ឬថា ដូចភិក្ខុឃើញសរីរៈ ដែល​គេ​ចោលក្នុងព្រៃស្មសាន ជារាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជា​គ្រឿង​ចងរាងឆ្អឹង ឥតមានសាច់ គ្រាន់តែនៅប្រឡាក់ដោយឈាម ដែល​ជាប់​គ្នា​ដោយ​សរសៃ រាងឆ្អឹងឥតមានសាច់ និងឈាម ជាប់គ្នាដោយសរសៃ ជាគ្រឿង​ចង​ឆ្អឹង ដែល​ដាច់​ចេញហើយ ខ្ចាត់ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹង​ជើងទៅដោយឡែក ឆ្អឹងស្មង ទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះ​ទៅ​ដោយ​ឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក រលាក្បាលទៅដោយឡែក ភិក្ខុនោះ ប្រៀប​ផ្ទឹម​នឹងកាយនេះ យ៉ាងនេះថា កាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយ​ទៅ​ដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ មួយទៀត ឬថា ដូចភិក្ខុ​ឃើញ​នូវ​សរីរៈ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មាន​សម្បុរស ដូចស័ង្ខ រាងឆ្អឹង​ដែល​គរ​ជា​ពំនូក កន្លងហួស ១ឆ្នាំហើយ ពុកផុយ ខ្ទេចខ្ទីជាកំទេច ភិក្ខុនោះ ប្រៀបផ្ទឹម​នឹងកាយ​នេះ យ៉ាងនេះថា ទោះជាកាយនេះក៏ដោយ ក៏មានសភាពយ៉ាងដូច្នោះ គង់នឹងក្លាយទៅដូច្នោះ នឹងកន្លង​នូវ​ភាវៈដូច្នោះពុំបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើរឿយ ៗ យ៉ាងនេះហើយ តែង​ប្រព្រឹត្តទៅ ដើម្បីដកចោលនូវអស្មិមានះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុលះបង់សេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន។ បពិត្រព្រះអង្គដ៏​ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើរឿយ ៗ យ៉ាងនេះហើយ តែង​ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹងនូវធាតុច្រើនប្រការ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង​ជា​អនុស្សតិដ្ឋាន ទាំង៥។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរចាំ នូវ​អនុស្សតិដ្ឋាន ទី៦ នេះថែមទៀតចុះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ប្រុងស្មារតី ឈានដើរទៅមុខ ប្រុងស្មារតីត្រឡប់មកវិញ ប្រុងស្មារតីឈរ ប្រុងស្មារតីដេក ប្រុង​ស្មារតី​អធិដ្ឋានការងារ។ ម្នាលអានន្ទ នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បាន​ធ្វើ​រឿយ ៗ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិសម្បជញ្ញៈ។
 
 1. ខ្លះថា តម្រងបស្សាវៈ
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 

Plauderbox

 

Marcel

June 19, 2018, 07:41:34 AM
 :-* :-* :-*
Bhante Johann, ich habe die Daten für mein sangham email nicht!! Ich bitte Sie mir diese, aus Mitgefühl, zukommen zu lassen. :-* :-* :-*
 

Johann

June 19, 2018, 07:09:43 AM
Hat Nyom Marcel, Khemakumara, noch PW für seine sangham email? Wenn nicht vergibt Atma neues und sendet es an die Adressen wie zuvor.
 

Johann

June 19, 2018, 07:00:27 AM
_/\_ Okasa Bhante, if Bhante likes to give a teaching in regard of Vandami, out of compassion, his merits would be joyful received.
 

Indaññāno

June 19, 2018, 06:55:59 AM
សង្ឃ
 

Johann

June 19, 2018, 06:40:35 AM
_/\_ Bhante Indannano _/\_
 

Marcel

June 19, 2018, 02:48:19 AM
 :-* :-* :-*
Bhante Johann, i will let you all khnow when the final going forth has been requested :-* :-* :-*
 

Johann

June 19, 2018, 02:39:20 AM
If Bhante has lost account and email settings, let it be known, that my person sends it to marcel@sangham.net
 

Johann

June 19, 2018, 02:37:20 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:33:42 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:31:03 AM
Nyom Marcel
 

Johann

June 17, 2018, 07:18:53 PM
Bestes Gelingen und Freude dabei.
 

Moritz

June 17, 2018, 05:19:19 PM
Ich verabschiede mich für heut, muss andere Arbeit tun. Einen schönen Sonntag.
_/\_
 

Johann

June 17, 2018, 02:30:10 PM
Mudita
 

Marcel

June 17, 2018, 02:19:16 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:05 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:02 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Johann

June 17, 2018, 01:53:53 PM
Wie immer recht, Nyom. Wie stets mit der Übung und allem neu und unperfekt?
 

Marcel

June 17, 2018, 01:42:40 PM
 :-*  :-* :-* anumodana :-* :-* :-*
 

Marcel

June 17, 2018, 01:40:03 PM
 :-* :-* :-*

Der ehrwürdige bhante besitzt noch den pc ! Bhante idananno ist für 2 Tage nach phnom phen. Wenn bhante wieder. Da ist, werde ich ihn  fragen und mich darum kümmern dass bhante  einen Zugang zum onlinekloster bekommt!  :-* :-* :-* :-*
 

Johann

June 17, 2018, 01:26:26 PM
Hat Bhante noch den alten PC und das USB modem? Wenn Nyom, nach fragen, seine Sim da reintut, kann er damit sangham.net erreichen. Atma Tel. Nr. 012 345 025 wenn Nyom etwas benötigt.
 

Marcel

June 17, 2018, 01:23:38 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Marcel

June 17, 2018, 01:22:11 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Johann

June 17, 2018, 01:15:07 PM
Nyom? Marcel? Alles fein?
 

Johann

June 17, 2018, 01:14:25 PM
Atma kann nicht slowenisch, nur etwas Windisch/Kärntnerisch.

Soviele Raunzwörter... nie über Segensausdrücke gestolpert.

Sokh chomreoun, Nyom.
 

Moritz

June 17, 2018, 10:15:01 AM
Pozdravljeni, Guest!
 

Johann

June 16, 2018, 04:39:12 PM
Sadhu, may Nyom nourish on and rejoice with the merits done and gain pleasant and insightful dwellings of access.
 

Moritz

June 16, 2018, 04:32:09 PM
Chom reap lea.
May Bhante have a good day.
_/\_
 

Johann

June 16, 2018, 09:51:31 AM
Sokh chomreoun Nyom.

(May sukha (happiness) grow to its perfection, "previous father/relative")
 

Moritz

June 16, 2018, 09:38:06 AM
Vandami, Bhante.
Ich bin erst mal weg hier.
_/\_
 

Johann

June 12, 2018, 10:15:27 AM
Mag man sich, mag sich jeder, der Erinnerung an den Neumonduposatha, für geschicktes nutzen.

May everyone takes the New-moon Uposatha as a reminder for acting skilfully
 

Johann

June 06, 2018, 07:21:10 PM
Sadhu!
 

Sophorn

June 06, 2018, 03:02:27 AM
Einen verdienstvollen Uposatha heute  :-*
 

Johann

May 29, 2018, 06:44:12 PM
So der Tag mit Sonnenaufgang beginnt, ist selbt in Asien noch viel Gelegenheit dazu.
 

Sophorn

May 29, 2018, 05:53:50 PM
Möge heute ein verdienstvoller Tag gewesen sein!  :-* :-* :-*
 

Johann

May 29, 2018, 11:57:01 AM
Sadhu!
 

Marcel

May 29, 2018, 11:37:19 AM
 :-* :-* :-*

mögen sie alle ein verdienstvollen uposatha haben!  :-* :-* :-*
 

Johann

May 22, 2018, 10:11:37 AM
Sadhu!
 

Marcel

May 22, 2018, 09:37:30 AM
 :-* :-* :-*
einen verdienstvollen uposatha wünsche ich allen  :-* :-* :-*
 

Marcel

May 19, 2018, 03:07:57 PM
 :-* :-* :-*

ehrwürdiger bhante

 :-* :-* :-*
 

Johann

May 19, 2018, 03:05:38 PM
Nyom Marcel.
 

Johann

May 14, 2018, 01:24:42 PM
Sadhu!
 

Marcel

May 14, 2018, 01:23:37 PM
 :-* :-* :-*
allen ein verdienstvollen uposatha

 :-* :-* :-*
 

Johann

May 14, 2018, 08:34:09 AM
Schüsse von Wilderern am Tag sind ja nicht ungewöhnlich, doch aus mehreren Richtungen und automatischen Waffen doch bisher hier nicht üblich gewesen. Möge niemand anderen Schaden zufügen und sich mit Abstehen davon jeder beschützen.
 

Johann

May 14, 2018, 01:06:38 AM
It's not an accident that you came here and it will be not an accident whether one stays, comes back or leaves for another becoming or goes beyond.
 

Johann

May 13, 2018, 06:51:53 AM
Mag da keiner seine Mutter an dem Tag vergessen zu ehren.
 

Johann

May 11, 2018, 02:11:37 PM
Nyom Marcel.

Schlangentag und -nacht heute. Wem mag man was vergönnen? Der Schlange? Den Mäusen? Metta & Samvega oder umgekehrt? Mal angstlos Hunger, mal Angst, mal Maus, mal Schlange, essen, gegessen, verfolgen, gejagt...
 

Marcel

May 11, 2018, 11:57:36 AM
 :-* :-* :-*
ehrwürdiger bhante
 :-* :-* :-*
 

Johann

May 10, 2018, 04:00:02 PM
Nyom Marcel.
 

Marcel

May 09, 2018, 03:08:42 PM
 :-* :-* :-*
 

Johann

May 09, 2018, 07:01:42 AM
Nyom Matthew.

Show 50 latest