* *

Tipitaka Khmer

 Please feel welcome to join the transcription project of the Tipitaka translation in khmer, and share one of your favorite Sutta or more. Simply click here or visit the Forum: 

Search ATI on ZzE

Zugang zur Einsicht - Schriften aus der Theravada Tradition



Access to Insight / Zugang zur Einsicht: Dhamma-Suche auf mehr als 4000 Webseiten (deutsch / english) - ohne zu googeln, andere Ressourcen zu nehmen, weltliche Verpflichtungen einzugehen. Sie sind für den Zugang zur Einsicht herzlich eingeladen diese Möglichkeit zu nutzen. (Info)

Random Sutta
Random Article
Random Jataka

Zufälliges Sutta
Zufälliger Artikel
Zufälliges Jataka


Arbeits/Work Forum ZzE

"Dhammatalks.org":
[logo dhammatalks.org]
Random Talk
[pic 30]

Recent Topics

[Today at 01:13:18 AM]

[Today at 12:51:25 AM]

[June 21, 2018, 05:08:34 AM]

[June 20, 2018, 04:06:30 PM]

[June 20, 2018, 05:42:59 AM]

[June 20, 2018, 03:19:21 AM]

[June 19, 2018, 01:57:08 PM]

[June 19, 2018, 12:54:18 PM]

[June 19, 2018, 12:37:48 PM]

[June 19, 2018, 12:15:21 PM]

[June 19, 2018, 11:11:38 AM]

[June 19, 2018, 08:44:55 AM]

[June 19, 2018, 06:37:23 AM]

[June 18, 2018, 08:00:27 PM]

[June 18, 2018, 03:02:58 PM]

[June 18, 2018, 09:32:46 AM]

[June 18, 2018, 07:18:05 AM]

[June 18, 2018, 06:48:13 AM]

[June 17, 2018, 01:34:28 PM]

[June 17, 2018, 11:04:40 AM]

[June 17, 2018, 04:43:33 AM]

[June 16, 2018, 04:35:19 PM]

[June 14, 2018, 03:12:43 PM]

[June 14, 2018, 04:59:11 AM]

[June 14, 2018, 02:53:50 AM]

[June 14, 2018, 01:16:51 AM]

[June 13, 2018, 07:33:51 AM]

[June 12, 2018, 01:44:11 PM]

[June 12, 2018, 01:36:13 PM]

[June 11, 2018, 11:19:09 PM]

[June 11, 2018, 12:47:07 PM]

[June 10, 2018, 05:21:51 PM]

[June 10, 2018, 04:03:26 PM]

[June 10, 2018, 04:25:12 AM]

[June 09, 2018, 01:27:27 PM]

[June 09, 2018, 01:00:24 PM]

[June 09, 2018, 10:11:06 AM]

[June 09, 2018, 02:29:41 AM]

[June 09, 2018, 02:10:04 AM]

Author Topic: [sut.an.06] សុត្តន្តបិដក-អង្គុត្តរនិកាយ-ឆក្កនិបាត  (Read 2980 times)

0 Members and 1 Guest are viewing this topic.

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អនុត្តរិយសូត្រ ទី១០*
(??)*

[៣០] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតប្រសើរបំផុត) នេះ​ មាន៦។ ៦ តើ​អ្វីខ្លះ។ គឺ ទស្សនានុត្តរិយៈ (ការឃើញដ៏ប្រសើរបំផុត) ១ សវនានុត្តរិយៈ (ការស្តាប់​ប្រសើរ​បំផុត) ១ លាភានុត្តរិយៈ (ការបានប្រសើរបំផុត) ១ សិក្ខានុត្តរិយៈ (ការ​សិក្សា​ប្រសើរ​បំផុត) ១ បារិចរិយានុត្តរិយៈ (ការបម្រើប្រសើរបំផុត) ១ អនុស្សតានុត្តរិយៈ (ការរឭកប្រសើរបំផុត) ១។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅមើលដំរីរតន៍ក្តី ទៅមើលសេះរតន៍ក្តី ទៅមើល​មណិរតន៍ក្តី ឬក៏ទៅមើល​របស់ធំ តូចណាមួយក្តី ទៅមើលសមណៈ ឬព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នក​ប្រតិបត្តិ​ខុស​ក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការឃើញនុ៎ះ ឈ្មោះថាឃើញហើយ ការឃើញនុ៎ះ មិនមែនជាមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ តែថា ការ​ឃើញនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅឃើញតថាគត ឬសាវកនៃតថាគត ជា​អ្នក​មាន​សទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​ឃើញ​នុ៎ះ ទើបប្រសើរបំផុត ជាងការឃើញទាំងឡាយ (ព្រោះប្រព្រឹត្តទៅ) ដើម្បី​សេចក្តី​បរិសុទ្ធិដល់​សត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់​ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់ នូវព្រះនិព្វាន គឺ​នៅ​ត្រង់បុគ្គលទៅឃើញតថាគត ឬសាវកនៃតថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនេះ ទើបតថាគតឲ្យឈ្មោះថា ការឃើញប្រសើរបំផុត។ ទស្សនានុត្តរិយៈ ដូច្នេះឯង។ ចំណែក​​សវនានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅស្តាប់​សំឡេងស្គរក្តី ទៅស្តាប់សំឡេងពិណក្តី ទៅស្តាប់សំឡេងច្រៀងក្តី ឬក៏ទៅ​ស្តាប់សំឡេងធំ តូចណាមួយក្តី ទៅស្តាប់ធម៌ របស់សមណៈ ឬ​ព្រហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិ​ខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ការស្តាប់នុ៎ះ ក៏ឈ្មោះថា​ស្តាប់​ដែរ ការស្តាប់នុ៎ះ មិនមែនថាមិនស្តាប់ទេ មា្នលភិក្ខុទាំងឡាយ តែថាការស្តាប់នុ៎ះ ជារបស់​ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំង​ឡាយ លុះតែបុគ្គលណា ទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគត ជាអ្នក​មាន​សទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំង​ឡាយ ការ​ស្តាប់​នុ៎ះ ទើបប្រសើរបំផុត ជាងការស្តាប់ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តី​បរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យ​អស់ទៅ នៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់នូវព្រះនិព្វាន គឺនៅត្រង់​បុគ្គល​ទៅ​ស្តាប់ធម៌​តថាគត ឬសាវកនៃតថាគតហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្ត​ស្រឡាញ់​មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នេះ ទើប​តថាគត​ឲ្យ​ឈ្មោះ​ថា ការស្តាប់ប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ ដូច្នេះឯង។ ឯ​លាភានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បានលាភ គឺ កូន​ក្តី បានលាភ គឺប្រពន្ធក្តី បានលាភ គឺទ្រព្យក្តី ឬក៏បានលាភធំតូចណាមួយក្តី បាន​សេចក្តី​ជឿក្នុងសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី​ ម្នាលភិក្ខុទាំងឡាយ​ តថាគតពោលថា លាភនុ៎ះ ក៏ជាលាភដែរហើយ មិនមែនឥតលាភទេ ម្នាលភិក្ខុទាំង​ឡាយ តែថាលាភនុ៎ះ ជារ​បស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បី​ប្រាស​​ចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា បានសេចក្តីជឿក្នុងតថាគត ឬក្នុងសាវក​របស់​តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបាននុ៎ះ ប្រសើរបំផុតជាងលាភទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន គឺនៅត្រង់បុគ្គលបានសេចក្តីជឿ ក្នុងតថាគត ឬក្នុងសាវករបស់តថាគត ហើយ​ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាល​ភិក្ខុ​ទាំង​ឡាយ ការបាននេះ ទើបតថាគតឲ្យ​ឈ្មោះថា ជាលាភប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ ដូច្នេះឯង។ ចំណែកខាងសិក្ខានុត្តរិយៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ សិក្សាវិជ្ជាដំរីក្តី សិក្សាវិជ្ជាសេះក្តី សិក្សា​វិជ្ជា​រថក្តី សិក្សាវិជ្ជាធ្នូក្តី សិក្សាវិជ្ជាដងដាវក្តី ឬក៏សិក្សាវិជ្ជាខ្ពស់ទាបក្តី សិក្សា (វិជ្ជា) របស់​សមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា ការសិក្សានុ៎ះ ក៏ជាការសិក្សាហើយ មិនមែនមិនសិក្សាទេ ម្នាលភិក្ខុទាំងឡាយ តែថា ការសិក្សានុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា សិក្សានូវអធិសីល សិក្សានូវអធិចិត្ត សិក្សា​នូវ​អធិប្បញ្ញ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំង​ឡាយ ការសិក្សានុ៎ះ ប្រសើរបំផុត ជាង​ការ​សិក្សាទាំងឡាយ ព្រោះប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បី​កន្លង​បង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និង​ទោមនស្ស ដើម្បី​ត្រាស់​ដឹង​នូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលសិក្ខា នូវអធិសីលក្តី សិក្សា​នូវ​អធិចិត្តក្តី សិក្សានូវអធិប្បញ្ញាក្តី ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នក​មានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​សិក្សានេះ ទើបតថាគតហៅថា សិក្សាប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ ដូច្នេះឯង។ ឯបារិចរិយានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បម្រើក្សត្រិយ៍ក្តី បម្រើព្រាហ្មណ៍ក្តី បម្រើគហបតីក្តី ឬបម្រើ​បុគ្គល​ធំតូចណាមួយក្តី បម្រើសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការបម្រើនុ៎ះ ក៏ជាការបម្រើហើយ មិនមែនមិន​បម្រើទេ ម្នាលភិក្ខុទាំងឡាយ តែថា ការបម្រើនុ៎ះ ជារបស់​ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ។បេ។ ដើម្បី​និព្វានទេ។ ម្នាលភិក្ខុទាំងឡាយ ​លុះតែបុគ្គលណា បម្រើតថាគត ឬសាវក​របស់​តថាគត ហើយជា​អ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបម្រើនុ៎ះ ប្រសើរបំផុត ជាងការបម្រើទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលបម្រើតថាគត ឬសាវករបស់តថាគត  ហើយជាអ្នក​មាន​សទ្ធា​ខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​បម្រើ​នេះ ទើបតថាគតហៅថា ការបម្រើប្រសើរបំផុត។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ បារិចរិយានុត្តរិយៈ ដូច្នេះឯង។ ចំណែក​អនុស្សតានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ រឭកនូវការបានកូនក្តី រឭកនូវការបានប្រពន្ធក្តី រឭកនូវការបានទ្រព្យក្តី ឬក៏​រឭកនូវការបានរបស់តូចធំក្តី រឭកនូវសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នក​ប្រតិបត្តិ​ខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការរឭកនុ៎ះ ក៏ឈ្មោះថា រឭកដែរ មិន​មែន​មិន​រឭកទេ ម្នាលភិក្ខុទាំងឡាយ តែថា ការរឭកនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជា​របស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បី​ប្រាស​ចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បី​ត្រាស់​​ដឹងទេ ដើម្បីនិព្វានទេ​។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា រឭកនូវ​តថាគត ឬសាវករបស់តថាគត ហើយ​ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីរឭកនុ៎ះ ប្រសើរបំផុត ជាងសេចក្តីរលឹក​ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនិព្វាន គឺនៅ​ត្រង់បុគ្គលរឭកនូវតថាគត ឬសាវករបស់តថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការរឭកនេះ ទើប​តថាគត​ហៅថា ការរឭកប្រសើរបំផុត។ ម្នាលភិក្ខុទាំងឡាយ នេះឯងអនុត្តរិយៈ ទាំង៦យ៉ាង។
ពួកជនណា បាននូវទស្សនានុត្តរិយៈផង នូវសវនានុត្តរិយៈផង បាន​នូវ​លាភានុត្តរិយៈផង ត្រេកអរក្នុងសិក្ខានុត្តរិយៈផង តាំងនៅក្នុងបារិចរិយានុត្តរិយៈ ចំរើន​នូវអនុស្សតានុត្តរិយៈ ដែលប្រកបដោយវិវេក ដ៏ក្សេម ជា​គ្រឿងឲ្យ​ដល់​និព្វានផង ពួកជននោះ រីករាយក្នុងសេចក្តីមិនប្រហែស មានបញ្ញាចាស់ សង្រួមហើយក្នុងសីល រមែងដឹងនូវអមតនិព្វាន ដែលជាទីរលត់ទុក្ខ តាម​កាល​ដ៏គួរ។

ចប់ អនុត្តរិយវគ្គ ទី៣។
ឧទ្ទាននៃអនុត្តរិយវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ជិតសាមគ្រាម ១សូត្រ អបរិហានិយធម៌ ១សូត្រ ភ័យជាឈ្មោះរបស់កាមជាដើម ១សូត្រ ភិក្ខុអាចទំលាយភ្នំ​ហិមពាន្ត ១សូត្រ ភិក្ខុ​រមែងស្អាត ១សូត្រ ព្រះមហាកច្ចានៈ ១សូត្រ សម័យ ២សូត្រ ឧទាយិត្ថេរ ១សូត្រ អនុត្តរិយៈ ១សូត្រ។   ​
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១. សេខសុត្តំ (1. Sekhasuttaṃ) sut.an.06.031
« Reply #31 on: September 25, 2017, 12:44:20 PM »

សេក្ខបរិហានិយវគ្គ (ទេវតាវគ្គ) ទី៤
(៤. ទេវតាវគ្គ)


*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សេខសូត្រ ទី១*
(??)*

[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ (ចាកគុណឰដ៏ខាងលើ) ដល់ភិក្ខុជាសេក្ខៈ (ទាំង៧ពួក)។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺ​សេចក្តីត្រេកអរក្នុងការងារ ១  សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរ​ក្នុង​ការ​ដេក ១ សេចក្តីត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំង​ឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរក្នុងពួកគណៈ ១ គ្រប់គ្រងទា្វរ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាង​នេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមអបរិហានសូត្រ ទី២*
(??)*

[៣២]    គ្រានោះ មានទេវតា ១អង្គ កាលរាត្រីបឋមយាមកន្លងហើយ មាន​រស្មី​ដ៏​រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តី​គោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរពក្នុងអប្បមាទធម៌ ១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាង នេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ទេវតានោះ បានក្រាប​ទូល​ដូច្នេះ​ហើយ។ ព្រះសាស្តា ក៏មានព្រះហ្ឫទ័យរីករាយ។ លុះទេវតានោះ ដឹងថា​ព្រះសាស្តា​មាន​ព្រះហ្ឫទ័យរីករាយនឹងអាត្មាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។ លុះដល់រាត្រីបឋមយាមនោះ កន្លងហើយ ព្រះដ៏មាន​ព្រះភាគ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅ​ក្នុង​ទី​ដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាន​និយាយ​នឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តី​គោរព​ក្នុង​ព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តី​គោរព​ក្នុង​សិក្ខា ១ សេចក្តីគោរព ក្នុងអប្បមាទធម៌១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាល​ភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះនិយាយដូច្នេះហើយ ក៏ថ្វាយ​បង្គំ​តថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង។
ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏​ក្លៀវក្លា ក្នុង​ព្រះសង្ឃ (គោរពក្នុងសិក្ខា) គោរពក្នុងសេចក្តីមិនប្រមាទ គោរព​ក្នុង​បដិសន្ថារៈហើយ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅ ក្នុងទីជិត​នៃ​ព្រះនិព្វាន។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយអបរិហានសូត្រ ទី៣*
(??)*

[៣៣] ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រី​បឋមយាម កន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង   ចូល​មក​រក​តថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតក្នុងទីសមគួរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះទេវតានោះ ឋិតក្នុងទីសមគួរហើយ បាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរព​ក្នុង​ការ​ខ្មាស​បាប ១ សេចក្តីគោរពក្នុងការខ្លាចបាប ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាន​និយាយ​ដូច្នេះ លុះបាននិយាយដូច្នេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង។
ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏​ក្លៀវក្លា ក្នុង​ព្រះសង្ឃ (គោរពក្នុងសិក្ខា) បរិបូរណ៌ដោយហិរិ និង​ឱត្តប្បៈ ប្រកប​ដោយ​សេចក្តីឱនលំទោនដ៏ទន់ភ្លន់ មិនគួរដើម្បីសាបសូន្យ រមែង​តាំង​នៅ​ក្នុងទីជិតនៃព្រះនិព្វាន។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មហាមោគ្គល្លានសូត្រ ទី៤*
(??)*

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូល​ទៅកាន់​ទីស្ងាត់ ពួនសម្ងំ ហើយមានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ពួក​ទេវតា​ណា មានសេចក្តីដឹងថា យើងទាំងឡាយ ជាអ្នកដល់ស្រោតៈ មានសភាពមិន​ធ្លាក់​ចុះ​ជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ដែរឬទេ។ សម័យ​នោះ មានភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាលថ្មីៗ បានទៅកើតក្នុងព្រហ្មលោកណាមួយ។ ឯពួកព្រហ្ម ក្នុងព្រហ្មលោកនោះ ក៏ស្គាល់ព្រហ្មនោះ យ៉ាងនេះថា នេះជា​ព្រហ្ម​ឈ្មោះ​តិស្សៈ មានឫទ្ធិច្រើន មានអានុភាពច្រើន។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់​អំពីវត្តជេតពន ទៅប្រាកដឯព្រហ្មលោកនោះ ដូចជាបុរសដ៏មានកំឡាំង លាដៃដែល​ខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង។ តិស្សព្រហ្ម បានឃើញ​ព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏បាន​និយាយ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ យ៉ាងនេះថា បពិត្រ​ព្រះមោគ្គល្លាន​ជា​ម្ចាស់ សូមលោកនិមន្តចូលមកចុះ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកនិមន្ត​មក​ស្រួល​ហើយ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ អស់​កាលយូរណាស់ហើយហ្ន៎ បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកគង់ចុះ នេះ​ជា​អាសនៈ​ដែលខ្ញុំក្រាលប្រគេន។ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់លើអាសនៈ ដែល​តិស្សព្រហ្មក្រាលប្រគេន។ ឯតិស្សព្រហ្ម ថ្វាយបង្គំព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ហើយ អង្គុយក្នុងទីសមគួរ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលតិស្សៈ ពួកទេវតា ណា​ហ្ន៎ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ដែរឬទេ។ បពិត្រ​ព្រះមោគ្គល្លាន​ជា​ម្ចាស់ ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ យ៉ាង​នេះ​ដែរ។ ម្នាលតិស្សៈ ពួកទេវតាជាន់ចាតុម្មហារាជិកៈទាំងអស់ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹង​មាន​សេចក្តី​ត្រាស់ដឹងទៅខាងមុខ យ៉ាងនេះដែរ ឬដូចម្តេច។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតា ជាន់ចាតុម្មហារាជិកៈ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង​ទៅខាង​មុខ​យ៉ាងនេះទាំងអស់គ្នាទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុង​ព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ មិនប្រកប​ដោយ​សីល​ទាំង​ឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួកចាតុម្មហារាជិកទេវតានោះ មិនមាន​សេចក្តី​ដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹង​មានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួក​ចាតុម្មហារាជិកទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកប​ដោយ​សីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបពួក​ចាតុម្មហារាជិក​ទេវតា​នោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជា​បុគ្គល​ទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះបាន។ ម្នាលតិស្សៈ ចុះមាន​តែ​ពួកចាតុម្មហារាជិកទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាព​មិន​ធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខប៉ុណ្ណោះឬ ឬក៏ពួកតាវត្តិង្សទេវតាក្តី។បេ។ ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ពួក​និម្មានរតី​ទេវតា​ក្តី ពួកបរនិម្មិតវសវត្តីទេវតាក្តី មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាព​មិន​ធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាង​នេះ​ដែរ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មានសេចក្តីដឹងថា យើង​ជា​អ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ យ៉ាងនេះបាន។ ម្នាលតិស្សៈ ពួកបរនិម្មិតវសវត្តីទេវតា មាន​សេចក្តី​ដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខយ៉ាងនេះ ទាំងអស់គ្នា ឬដូចម្តេច។ បពិត្រ​ព្រះមោគ្គល្លាន​ជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មិនមានសេចក្តីដឹងថា យើងជាអ្នក​ដល់​ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខយ៉ាងនេះ ទាំងអស់គ្នាទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួក​បរនិម្មិតវសវត្តីទេវតា​ណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិន​ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុង​ព្រះសង្ឃ មិនប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួក​បរនិម្មិតវសវត្តីទេវតាទាំងនោះ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មាន​សភាព​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខ​យ៉ាង​នេះ​ទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លុះតែពួកបរនិម្មិតវសវត្តីទេវតាណា ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកប​ដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែល​ព្រះអរិយៈ​ត្រេកអរហើយ ទើបបានពួកបរនិម្មិតវសវត្តីទេវតាទាំងនោះ មាន​សេចក្តី​ដឹង​ថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន សេចក្តី​ត្រាស់ដឹង ទៅខាងមុខយ៉ាងនេះបាន។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រេកអរ អនុមោទនាភាសិតរបស់តិស្សព្រហ្ម ហើយក៏បាត់ពីព្រហ្មលោក មក​ប្រាកដ​ឯ​វត្តជេតពន​វិញ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះ​ឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វិជ្ជាភាគិយសូត្រ ទី៥*
(??)*

[៣៥] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ជាចំណែកនៃវិជ្ជានេះ មាន ៦យ៉ាង។ ធម៌ ៦យ៉ាង តើដូចម្តេច។ គឺសេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនិច្ចានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងទុក្ខានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែល​កើត​ឡើង) ក្នុងអនត្តានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​បហានានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​វិរាគានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​ និរោធានុបស្សនាញាណ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលជាចំណែកនៃវិជ្ជា ៦​យ៉ាង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វិវាទមូលសូត្រ ទី៦*
(??)*

[៣៦] ម្នាលភិក្ខុទាំងឡាយ មូលហេតុនៃសេចក្តីវិវាទនេះ មាន៦យ៉ាង។ ៦យ៉ាង តើ​ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចង​សេចក្តី​ក្រោធទុក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធ​ទុក ភិក្ខុនោះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង មិន​មានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យ​បរិបូណ៌ ក្នុងសិក្ខាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនមានសេចក្តីគោរព មិន​មាន​សេចក្តី​កោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុង​ព្រះធម៌ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ជាអ្នក​មិន​ធ្វើ​ឲ្យបរិបូណ៌ ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន មិនចំរើន​ដល់​ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំង​ឡាយ បើអ្នកទាំងឡាយ បានឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬ​ជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បី​លះមូលហេតុ នៃវិវាទដ៏លាមកនោះចេញ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិន​ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យមូលហេតុ នៃ​វិវាទ​ដ៏លាមក​នោះ ជាប់តាមតទៅទៀតបាន។ យ៉ាងនេះ ឈ្មោះថា ការលះមូលហេតុ នៃ​វិវាទ​ដ៏លាមកនុ៎ះចេញ។ យ៉ាងនេះ ឈ្មោះថា មានមូលហេតុ នៃវិវាទដ៏លាមកនុ៎ះ ជាប់​តាមតទៅទៀត១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និង​វាយ​ឫកស្មើ ១។បេ។ ជាអ្នកមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ១ ជាអ្នកអួតអាង មាន​ពុតត្បុត ១ ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក មានសេចក្តីយល់ខុស ១ ជា​អ្នកស្ទាប​អង្អែល តាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ១។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុណា ស្ទាបអង្អែលតាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់​បាន​ដោយ​ក្រ ភិក្ខុនោះ មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាផង មិនគោរព មិនកោតក្រែង ក្នុង​ព្រះធម៌ផង មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យបរិបូណ៌​ក្នុង​សិក្ខាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនគោរព មិនកោតក្រែង ក្នុង​ព្រះសាស្តា។បេ។ មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទ ឲ្យកើត​ឡើង​ក្នុង​ព្រះសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជា​សុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ​មូល​ហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំង​ឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់នូវវិវាទមូល​ដ៏លាមក​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវវិវាទមូល មាន​សភាពយ៉ាងនេះ ទាំងខាងក្នុង ទាំងខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នក​ទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យវិវាទមូលដ៏លាមកនុ៎ះជាប់តាម តទៅទៀត​បាន។ យ៉ាងនេះ ឈ្មោះថា ការលះបង់ចោល នូវវិវាទមូលដ៏លាមកនោះ។ យ៉ាងនេះ ឈ្មោះ​ថា មានវិវាទមូលដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត ១។ ម្នាលភិក្ខុទាំងឡាយ នេះ​ហើយ ជាវិវាទមូល ៦យ៉ាង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឆឡង្គទានសូត្រ ទី៧*
(??)*

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសិកា ជាមាតាព្រះនន្ទ អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មាន​ព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន។ ព្រះដ៏មានព្រះភាគ បានទត​ឃើញ​នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លង​ចក្ខុ​របស់មនុស្សធម្មតា ដែលកំពុងដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មាន​ព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈនោះ កំពុងដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្រ និង​ព្រះមោគ្គល្លាន ជាប្រធាន។ ម្នាលភិក្ខុទាំងឡាយ ចុះទានប្រកបដោយអង្គ ៦ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អង្គរបស់ទាយក មាន៣ អង្គ​របស់​បដិគ្គាហកៈ​ទាំងឡាយ មាន៣។ ចុះអង្គរបស់ទាយក ៣ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ទាយកជាអ្នកមានចិត្តត្រេកអរមុន អំពីកាលឲ្យ ១ កំពុងតែឲ្យ  ធ្វើចិត្តឲ្យជ្រះថ្លា ១ លុះឲ្យហើយ មានចិត្តរីករាយ ១។ នេះជាអង្គទាយកមាន ៣។ អង្គ​របស់បដិគ្គាហកៈទាំងឡាយ មាន ៣ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ ពួកបដិគ្គាហកៈ ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ១ ប្រាស​ចាក​ទោសៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ១ ប្រាសចាកមោហៈ ឬប្រតិបត្តិ ដើម្បី​បន្ទោបង់មោហៈ ១។ នេះជាអង្គបដិគ្កាហកៈមាន៣។ អង្គរបស់ទាយក មាន ៣ អង្គ​របស់​បដិគ្គាហកៈមាន ៣ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ជាទាន​ប្រកប​ដោយ​អង្គ ៦។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ នូវប្រមាណនៃបុណ្យ របស់​ទាន ដែលប្រកបដោយអង្គ ៦ យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿង​នាំមក​នូវ​សេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយ​ពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យច្រើន​ប៉ុណ្ណេះ​បាន។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដែលមិនងាយកំណត់ប្រមាណនូវទឹក ក្នុងមហាសមុទ្ទថា ទឹកប៉ុណ្ណេះអាឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹក​ប៉ុណ្ណេះពាន់​អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី បានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរទឹកដ៏ច្រើនប៉ុណ្ណោះបាន យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ប្រមាណនូវបុណ្យ នៃទានប្រកបដោយអង្គ ៦ យ៉ាង យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យដ៏ច្រើនប៉ុណ្ណោះបាន ក៏យ៉ាងនោះដែរ។
ទាយកមានចិត្តរីករាយ ក្នុងវេលាមុនអំពីកាលឲ្យ កំពុងឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា លុះ​ឲ្យ​ហើយ ក៏មានចិត្តត្រេកអរ (តាមក្រោយ) នេះជាសេចក្តីបរិបូណ៌របស់ទាន។ បុគ្គលអ្នកប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិន​មាន​អាសវៈ​ ជាព្រហ្មចារី មានសេចក្តីសង្រួម ឈ្មោះថាជាខេត្តនៃទានដ៏បរិបូណ៌ (ដោយគុណ)។ បុគ្គលខ្វល់ខ្វាយដោយខ្លួនឯង ឲ្យទានដោយដៃរបស់ខ្លួន។ ទាន​នុ៎ះ ជាទានមានផលច្រើន ព្រោះខ្លួនផង ព្រោះបុគ្គលដទៃផង។ អ្នកប្រាជ្ញ​ជាបណ្ឌិត​អ្នកមានសទ្ធា មានចិត្តផុតស្រឡះ (ចាកសេចក្តីកំណាញ់) លុះឲ្យទាន​យ៉ាង​នេះហើយ ក៏រមែងទៅកើតក្នុងទេវលោក ជាសុខ ឥតមានទុក្ខ។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អត្តការីសូត្រ ទី៨*
(??)*

[៣៨] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ពោលរួសរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទី​ដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃបានឡើយ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮ មនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ហេតុអ្វីបានជាមនុស្ស​ឈាន​ដើរ​ទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង និយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ ដូច្នេះបាន។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មាន​សេចក្តីប្រារព្ធ រមែងប្រាកដឡើងដែរឬទេ។ មានដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសចក្តីប្រារព្ធ ប្រាកដ​ដោយហេតុណា ហេតុនេះហើយ ជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បី​បុគ្គល​ដទៃ របស់សត្វទាំងឡាយ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច សេចក្តី​ព្យាយាម មានសភាពចេញចាកការខ្ជឹលច្រអូស មានដែរឬទេ។ប។ សេចក្តី​ប្រឹងប្រែង​ មានដែរឬទេ សេចក្តីរឹងប៉ឹង មានដែរឬទេ សេចក្តីមាំមួន មានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ក៏រមែងប្រាកដឡើងដែរឬទេ។ មានប្រាកដដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើសេចក្តីខ្វល់ខ្វាយមានហើយ សត្វទាំងឡាយ មានសេចក្តី​ខ្វល់ខ្វាយ ប្រាកដឡើងដោយហេតុណា ហេតុនេះជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប  មិនដែលឮមនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ដូចម្តេចក៏​មនុស្សឈាន​ដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង មកនិយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃសោះឡើយ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់។បេ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ ជាអ្នកដល់នូវព្រះអង្គ ជាទីពឹង​ស្មើ​ដោយជីវិត។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
៩. និទានសុត្តំ (9. Nidānasuttaṃ) sut.an.06.039
« Reply #39 on: September 25, 2017, 12:54:00 PM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

និទានសូត្រ ទី៩*
(??)*

[៣៩] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៣ យ៉ាងនេះ ដែលផ្តួចផ្តើមឲ្យកើត អកុសលកម្មទាំងឡាយ។ ហេតុ ៣ យ៉ាង តើដូចម្តេច។ គឺលោភៈ ជាហេតុ​ផ្តួចផ្តើម​ឲ្យកើត​អកុសលកម្មទាំងឡាយ ១ ទោសៈ ជាហេតុផ្តួចផ្តើម ឲ្យកើត​អកុសលកម្ម​ទាំងឡាយ ១ មោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អលោភៈ មិនកើតមកអំពីលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ លោភៈ ប្រាកដជាកើតមកអំពីលោភៈដដែល។ ម្នាលភិក្ខុទាំងឡាយ អទោសៈ មិនកើត​មក​អំពីទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ ទោសៈ ប្រាកដជា​កើត​មក​អំពី​ទោសៈដដែល។ ម្នាលភិក្ខុទាំងឡាយ អមោហៈ មិនកើតមកអំពីមោហៈទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើដូច្នោះ មោហៈ ប្រាកដជាកើតមកអំពីមោហៈដដែល។ ម្នាលភិក្ខុទាំង​ឡាយ ពួកទេវតាក្តី ពួកមនុស្សក្តី ឬសុគតិណាមួយឯទៀត មិនមែនបានប្រាកដ មក​អំពីកម្ម ដែលកើតអំពីលោភៈ កម្មដែលកើតអំពីទោសៈ កម្មដែលកើតអំពីមោហៈទេ ម្នាល​ភិក្ខុទាំងឡាយ កាលបើដូច្នោះ នរកក្តី កំណើតតិរច្ឆានក្តី ប្រេតវិស័យក្តី ឬក៏ទុគ្គតិ​ណាមួយ​ឯទៀត រមែងកើតប្រាកដមកអំពីកម្ម ដែលកើតអំពីលោភៈ កម្មដែល​កើត​អំពី​ទោសៈ កម្មដែលកើតអំពីមោហៈជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាង​នេះ​ហើយ ដែលផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣ យ៉ាងនេះ ដែលផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ។ ចុះហេតុ៣ យ៉ាង តើ​ដូច​ម្តេច។ គឺអលោភៈ ជាហេតុផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អទោសៈ ជាហេតុ​ផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អមោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើត​កុសលកម្ម​ទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ លោភៈ មិនមែនកើតមកអំពីអលោភៈទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើដូច្នោះ អលោភៈ ប្រាកដជាកើតមកអំពីអលោភៈដដែល។ ម្នាល​ភិក្ខុ​ទាំងឡាយ ទោសៈ មិនមែនកើតមកអំពីអទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នោះ អទោសៈ ប្រាកដជាកើតមកអំពីអទោសៈដដែល។ ម្នាលភិក្ខុទាំងឡាយ មោហៈ មិនមែន​កើតមកអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ អមោហៈ ប្រាកដ​ជា​កើតមកអំពីអមោហៈដដែល។ ម្នាលភិក្ខុទាំងឡាយ នរកក្តី កំណើតតិរច្ឆានក្តី ប្រេត​វិស័យក្តី ឬក៏ទុគ្គតិណាមួយឯទៀត មិនកើតប្រាកដមកអំពីកម្ម ដែលកើតពីអលោភៈ កម្មដែលកើតអំពីអទោសៈ កម្មដែលកើតអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នោះ ពួកទេវតាក្តី ពួកមនុស្សក្តី ឬក៏សុគតិណាមួយឯទៀត តែងកើត​ប្រាកដ​មកអំពីកម្ម ដែលកើតអំពីអលោភៈ កម្មដែលកើតមកអំពីអទោសៈ កម្ម​ដែលកើត​មក​អំពីអមោហៈជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣ យ៉ាងនេះហើយ ដែល​ផ្តួច​ផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១០. កិមិលសុត្តំ (10. Kimilasuttaṃ) sut.an.06.040
« Reply #40 on: September 25, 2017, 12:54:59 PM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

កិមិលសូត្រ ទី១០*
(??)*

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវន ទៀបក្រុងកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះកិមិលៈ ដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូល​សួរ​ព្រះដ៏មាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាល​បើ​ព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតឋេរនៅអស់កាលយូរបាន។ ម្នាល​កិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុង​ព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង ក្នុងអប្បមាទ មិនគោរព មិនកោតក្រែងក្នុងបដិសន្ថារៈ។ ម្នាល​កិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះ​សទ្ធម្ម​មិនឋិតថេរនៅអស់កាលយូរបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលព្រះតថាគតបរិនិព្វានហើយ  ព្រះសទ្ធម្ម ឋិតថេរ​នៅ​អស់​កាល​យូរ​បាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើព្រះតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកគោរព កោតក្រែង ក្នុងព្រះសាស្តា គោរព កោតក្រែង ក្នុង​ព្រះធម៌ គោរព កោតក្រែង ក្នុងសង្ឃ គោរព កោតក្រែងក្នុងសិក្ខា គោរព   កោតក្រែង ក្នុងអប្បមាទ គោរព កោតក្រែងក្នុងបដិសន្ថារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្ម ឋិតថេរ​នៅ​អស់​កាល​យូរ​បាន។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទារុក្ខន្ធសូត្រ ទី១១*
(??)*

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​លើ​ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចុះអំពីភ្នំគិជ្ឈកូដ ជាមួយនឹងពួកភិក្ខុដ៏ច្រើន បាន​ឃើញគំនរឈើដ៏ធំ ក្នុងប្រទេសមួយ ហើយប្រឹក្សានឹងភិក្ខុទាំងឡាយថា ម្នាល​អាវុសោទាំងឡាយ លោកទាំងឡាយ ឃើញគំនរឈើដ៏ធំឯណោះ ដែរឬទេ។ ឃើញ​ដែរ អាវុសោ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ ថាជាបឋវីធាតុ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ភិក្ខុមានឫទ្ធិ ដល់នូវ​សេចក្តី​ស្ទាត់​ជំនាញក្នុងចិត្ត អាស្រ័យបឋវីធាតុ ក្នុងគំនរឈើឯណោះ ហើយគប្បីកំណត់ នូវគំនរ​ឈើ​ឯណោះ ថាជាបឋវីធាតុ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់​នូវ​សេចក្តី​ស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ   ថាជាអាបោធាតុ។បេ។   គប្បី​កំណត់ថាជាតេជោធាតុ គប្បីកំណត់ថាជាវាយោធាតុ គប្បីកំណត់ថាជាសុភធាតុ[1]  គប្បីកំណត់ ថាជាអសុភធាតុ[2]។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះភិក្ខុ​មានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យអសុភធាតុ ក្នុងគំនរ​ឈើ​ឯណោះ គប្បីកំណត់នូវគំនរឈើឯណោះ ថាជាអសុភធាតុ។
 
 1. ផ្កាឈូកក្នុងស្រះ មានពណ៌ក្រហម ហៅថា សុភធាតុ។
 2. កំទេចស្អុយក្តី ស្រាយ និងក្រមរទាំងឡាយដ៏ស្អុយក្តី ដែលមានពណ៌មិនជាទី​គាប់ចិត្ត ហៅថា អសុភធាតុ។ អដ្ឋកថា។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១២. នាគិតសុត្តំ (12. Nāgitasuttaṃ) sut.an.06.042
« Reply #42 on: September 25, 2017, 12:57:24 PM »

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

នាគិតសូត្រ ទី១២*
(??)*

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ស្តេចទៅដល់​ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសលទាំងឡាយ។ មាន​សេចក្តី​ដំណាល​ថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ទៀប​ព្រាហ្មណ​គ្រាម ឈ្មោះឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ស្រុក​ឥច្ឆានង្គលៈ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់​ព្រះផ្នួស ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ ហើយគង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀប​ស្រុក​ឥច្ឆានង្គលៈ។ ឯព្រះគោតមដ៏ចំរើននោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ទ្រង់ត្រាស់ដឹង​នូវញេយ្យធម៌ ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ត្រាស់​ដឹង​អរិយសច្ច​ទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ព្រះដ៏មានព្រះភាគនោះ ទ្រង់​ញ៉ាំង​លោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ការបានចួប​ប្រទះ​ព្រះអរហន្ត​ទាំងឡាយ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​ឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូល​ទៅដល់ហើយ ឋិតនៅខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកងយ៉ាងខ្លាំង។ សម័យនោះ ព្រះនាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបំរើព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជនណា ស្រែកហ៊ោគឹកកង ទំនងដូចជាព្រានសំណាញ់ ដណ្តើមត្រីគ្នា។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយកខាទនីយ​ភោជនីយាហារ​ដ៏ច្រើនមុខ ហើយឈរខាងក្រៅខ្លោងទ្វារ ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ភិក្ខុ​សង្ឃ​ផង។ ម្នាលនាគិតៈ តថាគតសុំកុំចួបប្រសប់នឹងយសបរិវារ ឯយសក៏កុំចួបប្រសប់ នឹង​តថាគត​យ៉ាងនេះឡើយ។  ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ (សុខកើតអំពីកិរិយាចេញបួស) បវិវេកសុខ (សុខ​កើត​អំពី​សេចក្តី​ស្ងប់ស្ងាត់) ឧបសមសុខ (សុខកើតអំពីសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខកើតអំពីសេចក្តីត្រាស់ដឹង) បុគ្គលណា ជាអ្នកមិនបានសមតាមប្រាថ្នា មិន​បាន​ងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខទេ បុគ្គលនោះ គប្បី​ត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និង​សេចក្តី​សរសើរ​នោះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត សូម​ព្រះសុគត ទ្រង់ទទួលនិមន្តឥឡូវ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ គួរ​ព្រះដ៏មាន​ព្រះភាគ ទទួលនិមន្តណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន កាលនេះ គួរព្រះដ៏មានព្រះភាគ​ទទួលនិមន្តណាស់។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ ស្តេច​នឹងយាងទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹង​បាក់បប​ទៅ​តាមព្រះដ៏មានព្រះភាគ ក្នុងទីនោះៗដែរ។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់​ទឹកធំៗ បង្អុរចុះ ទឹករមែងហូរទៅកាន់ទីទំនាប យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះ ៗ ក៏យ៉ាង​នោះ​ដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ មានសីល និងបញ្ញា។ ម្នាលនាគិតៈ តថាគតសុំកុំចួបនឹងយសបរិវារ ឯយស​ក៏កុំចួបប្រសប់នឹងតថាគត (យ៉ាងនេះ) ឡើយ។ ម្នាលនាគិតៈ តថាគតជាអ្នក​បាន​សម​តាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធ​សុខ បុគ្គលណា មិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខនេះទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាល​នាគិតៈ ក្នុងទីឯណោះ តថាគតឃើញភិក្ខុ នៅក្នុងសេនាសនៈ នាចន្លោះស្រុក កំពុង​អង្គុយ​ចំរើន​សមាធិ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ជន​ជា​ម្ចាស់​អារាម នឹងបៀតបៀននូវលោកដ៏មានអាយុនេះ ឬក៏សាមណេរ មុខ​ជា​ញ៉ាំង​ភិក្ខុ​នោះ ឲ្យឃ្លាតចាកសមាធិដែរឬទេ។ ម្នាលនាគិតៈ ហេតុនោះ តថាគត​មិន​ពេញ​ចិត្ត​នឹង​ភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុង​ទី​ឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ កំពុងអង្គុយលក់ក្នុងព្រៃ ម្នាលនាគិតៈ តថាគត​នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះបន្ទោបង់ នូវ​សេចក្តី​លំបាក ក្នុងកិរិយាដេកលក់នេះ ហើយធ្វើមនសិការៈ នូវអរញ្ញសញ្ញា ឲ្យប្រសើរឯក។  ម្នាល​នាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ អ្នកនៅក្នុងព្រៃ មិន​អង្គុយ​ចំរើន​សមាធិក្នុងព្រៃទេ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា  ឥឡូវ​នេះ លោកនេះនឹងតាំងចិត្ត ដែលមិនទាន់ដល់សមាធិផង រក្សាចិត្ត​ដែល​បាន​ដល់​សមាធិ​ហើយផង។ ម្នាលនាគិតៈ ហេតុនេះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះ​តែ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ​អ្នក​នៅ​ក្នុង​ព្រៃ បានដល់សមាធិ ហើយអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះ ញ៉ាំងចិត្តដែលមិនទាន់រួចស្រឡះ ឲ្យរួច​ស្រឡះ​ផង រក្សាទុកនូវចិត្ត ដែលរួចស្រឡះហើយផង។ ម្នាលនាគិតៈ ហេតុនោះ បានជា​តថាគត​ពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងសេនាសនៈ នាចន្លោះស្រុក ធ្លាប់​បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលបើភិក្ខុនោះចង់បាន​លាភសក្ការៈ សេចក្តីសរសើរនោះហើយ រមែងលះបង់នូវទីសម្ងំ លះបង់​នូវ​សេនាសនៈ​ដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ ក៏ជ្រកនៅតែក្នុងស្រុក និគម រាជធានី។ ម្នាលនាគិតៈ ហេតុនោះ​ បានជាតថាគតមិនពេញចិត្ត នឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នា​ចន្លោះ​ស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ ធ្លាប់បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ បន្ទោបង់ នូវ​លាភសក្ការៈ សេចក្តីសរសើរនោះ ហើយមិនលះបង់ទីសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគត ពេញចិត្តនឹងភិក្ខុនោះ ព្រោះ​តែ​នៅ​ក្នុងព្រៃ។ ម្នាលនាគិតៈ ពេលណាតថាគតដើរទៅកាន់ផ្លូវឆ្ងាយ មិនបានឃើញ​បុគ្គល​ណា​មួយ ខាងមុខ ឬខាងក្រោយ ម្នាលនាគិតៈ ពេលនោះ តថាគតមាន​សេចក្តី​សុខ​សប្បាយ ដោយហោចទៅ (សូម្បីគ្រាន់តែ) ធ្វើឧច្ចារៈបស្សាវៈ ក៏ស្រួលដែរ។

ចប់ សេក្ខបរិហានិយវគ្គ ទី៤។
ឧទ្ទាននៃសេក្ខបរិហានិយវគ្គនោះគឺ

និយាយអំពីសេក្ខបរិហានិយធម៌ ១ សេក្ខអបរិហានិយធម៌ ២លើក សេចក្តី​ត្រិះរិះ​នៃ​ព្រះមហាមោគ្គល្លាន  ១ ធម៌ជាចំណែកនៃវិជ្ជា ១ មូលហេតុនៃវិវាទ ១ ការឲ្យទាន ១ មិន​មានការធ្វើ (កម្ម) ដើម្បីខ្លួន ១ ហេតុឲ្យកើតកម្មទាំងឡាយ ១ ព្រះកិមិលៈ ទូល​សួរ​ព្រះដ៏​មានព្រះភាគ ១ ព្រះសារីបុត្របង្ហាញគំនរឈើ ដល់ភិក្ខុទាំងឡាយ ​១ នាគិតត្ថេរ អ្នក​បំរើ​ព្រះដ៏មានព្រះភាគ ១។
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527
១. នាគសុត្តំ (1. Nāgasuttaṃ) sut.an.06.043
« Reply #43 on: September 25, 2017, 12:59:05 PM »
ធម្មិកវគ្គ ទី៥

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

នាគសូត្រ ទី១*
(??)*

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះព្រះអង្គ​ចូល​ទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ជាមួយនឹងព្រះអានន្ទដ៏​មាន​អាយុ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់​មាន​ព្រះបន្ទូលនឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូល​ទៅ​ឯស្រះ​ឈ្មោះ បុព្វកោដ្ឋកៈ ដើម្បីស្រោចស្រប់ខ្លួន។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ចូល​ទៅ​ឯស្រះបុព្វកោដ្ឋកៈ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ ដើម្បីស្រោចស្រប់ព្រះអង្គ។ លុះ​ព្រះដ៏មានព្រះភាគ ស្រោចស្រប់ព្រះអង្គ ក្នុងស្រះបុព្វកោដ្ឋកៈរួចហើយ ទ្រង់​ត្រឡប់​ឡើងមក មានចីវរតែមួយ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដ ដូចជាកាលមុន។ សម័យ​នោះ​ឯង ដំរីឈ្មោះសេតៈ របស់ព្រះបាទបសេនទិកោសល ត្រូវគេដេញ​ដំ ប្រគំ​តូរ្យតន្រ្តី​ដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ។ មហាជនបានឃើញដំរីនោះហើយ ក៏​និយាយយ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរ​ជាទីរមឹលមើលណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីជ្រះថ្លាណាស់តើ យីអើ ដំរី​របស់​ស្តេច មានកាយសមរម្យល្អណាស់តើ។ កាលបើមហាជន និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាជនបានឃើញនូវដំរីធំប្រសើរ មានកាយសមរម្យប៉ុណ្ណោះ ក៏និយាយ​យ៉ាង​នេះ​ថា យីអើ ប្រសើណាស់តើ ប្រសើរណាស់តើ ឬហ្ន៎ ឬថាមហាជន បានឃើញ​នូវ​វត្ថុ​ឯ​ទៀត​ណាមួយ ធំប្រសើរ មានកាយសមរម្យ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរ​ណាស់​តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញដំរីធំប្រសើរ មាន​កាយ​សមរម្យ​ក្តី ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាល​ឧទាយិ មហាជនបានឃើញសេះធំប្រសើរក្តី ម្នាលឧទាយិ មហាជន​បាន​ឃើញ​គោធំ​ប្រសើរ​ក្តី ម្នាលឧទាយិ មហាជនបានឃើញ​ពស់​ធំ​ប្រសើរក្តី ម្នាលឧទាយិ មហាជន បានឃើញដើមឈើធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញមនុស្ស​ធំ​ប្រសើរ មាន​កាយ​សមរម្យក្តី ហើយក៏និយាយ យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរ​ណាស់​តើ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ក៏ហៅ​បុគ្គលនោះថា នាគៈ គឺបុគ្គលប្រសើរ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ​អស្ចារ្យ​ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះចំឡែកពេកណាស់ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រោះពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានពោលហើយដោយប្រពៃ។ ម្នាល​ឧទាយិ មួយទៀត បុគ្គលណា ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ហៅ​បុគ្គល​នោះថា នាគៈ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងដោយប្រពៃហើយនេះ ខ្ញុំព្រះអង្គសូមអនុមោទនា ដោយគាថាទាំងនេះថា
មនុស្សទាំងឡាយ តែងនមស្ការ ព្រះសម្ពុទ្ធអង្គណា ដែលជាមនុស្សជាតិ មាន​ព្រះអង្គ​ទូន្មាន មានព្រះទ័យដំកល់មាំ តាំងនៅក្នុងផ្លូវដ៏ប្រសើរ ទ្រង់ត្រេកអរ ក្នុង​ព្រះនិព្វាន ជាទីរម្ងាប់នូវចិត្ត ដល់នូវត្រើយនៃធម៌ទាំងពួង គឺ ខន្ធ អាយតនៈ ធាតុ ខ្ញុំបានឮអំពីសំណាក់ នៃព្រះអរហន្តថា សូម្បីពួកទេវតា ក៏តែងនមស្ការ ចំពោះ​ព្រះសម្ពុទ្ធ​អង្គនោះ ដែលទ្រង់កន្លងបង់ នូវសំយោជនៈទាំងអស់ ចេញចាកព្រៃ គឺកិលេស ហើយបានដល់ព្រះនិព្វាន ទ្រង់ត្រេកអរក្នុងការចេញចាក​កាម​ទាំង​ឡាយ ដូចជាមាស ដែលផុតចាកថ្ម ព្រះពុទ្ធ ជាបុគ្គលប្រសើរ រុងរឿង​ កន្លងបង់​នូវ​សត្វ​ទាំងពួង ដូចភ្នំហិមពាន្ត ដែលរុងរឿងជាងភ្នំដទៃ (ព្រះសម្ពុទ្ធអង្គនោះ) មាន​នាម​ប្រាកដប្រសើរជាងនាគនាមទាំងអស់។ តថាគត នឹង​សំដែង​នូវ​ពុទ្ធនាគ ដល់អ្នកទាំងឡាយ ព្រោះថាពុទ្ធនាគនោះ រមែងមិនធ្វើអំពើអាក្រក់ សេចក្តី​ស្ងប់​ស្ងៀម​ និងសេចក្តីមិនបៀតបៀនទាំងពីរនោះ ទុកជាជើងខាងមុខរបស់ពុទ្ធនាគ តបៈ គឺការសមាទាននូវវត្ត ព្រហ្មចរិយៈ គឺសីលប្រកបដោយអរិយមគ្គនោះ ជា​ជើង​ខាង​ក្រោយ របស់ពុទ្ធនាគ មហានាគ (នោះ) មានសទ្ធាជាប្រមោយ មាន​ឧបេក្ខា ជាភ្លុកស មានសតិជាក មានបញ្ញាជាក្បាល ការគិតនូវធម៌ ទុកជាចុង (ប្រមោយ) មានធម៌ គឺចតុត្ថជ្ឈានសមាធិ ជាពោះសម្រាប់ចំអែតអាហារ មាន​សេចក្តី​ស្ងប់ស្ងាត់ ជាកន្ទុយរបស់ពុទ្ធនាគនោះ ពុទ្ធនាគនោះ មានឈាន មាន​សេចក្តី​ត្រេកអរ ក្នុងការដកដង្ហើមចេញ មានចិត្តដំកល់ខ្ជាប់ ក្នុងសន្តាន កាល​ពុទ្ធនាគ​ដើរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគឈរ ក៏មានចិត្តដំកល់ខ្ជាប់ កាល​ពុទ្ធនាគសិង ក៏មានចិត្តដំកល់ខ្ជាប់ សូម្បីអង្គុយ ក៏មានចិត្តដំកល់ខ្ជាប់ ពុទ្ធនាគ​បាន​សង្រួម ក្នុងទ្វារទាំងអស់ នេះជាសម្បទានៃពុទ្ធនាគ។ ពុទ្ធនាគនោះ រមែង​បរិភោគ​ភោជន ដែលមិនមានទោស មិនបរិភោគភោជន ដែលមានទោស បាន​គ្រឿង​បរិភោគ និងគ្រឿងស្លៀកដណ្តប់ តែងវៀរបង់នូវការសន្សំទុកដាក់ ផ្តាច់​បង់​នូវ​ចំណង គឺសំយោជនៈតូច និងធំទាំងអស់ បើទៅត្រង់ទីណាៗ មិនអាឡោះ​អាល័យ​នូវទីនោះៗ។ ឈូកស ដែលដុះឡើង ចំរើនឡើងក្នុងទឹក មានក្លិន​ល្អ​ ជា​ទី​ត្រេកអរ​នៃចិត្ត មិនជាប់ដោយទឹក ដូចម្តេចមិញ ព្រះពុទ្ធទ្រង់កើតឡើងក្នុងលោក ទ្រង់គង់​នៅក្នុងលោក ក៏មិនជាប់ដោយលោកឡើយ ដូចជាផ្កាឈូក មិនជាប់​ដោយ​ទឹក ដូច្នោះដែរ។ គំនរភ្លើងធំឆេះឡើង រមែង​រលត់ទៅ​ដោយ​មិន​មាន​អាហារ​ភ្លើង សង្ខារទាំងឡាយ ស្ងប់រម្ងាប់ទៅ ហៅថា រលត់ដូច្នេះ នេះជាសេចក្តី​ឧបមា ជាគ្រឿងពន្យល់ នូវសេចក្តីនោះ ដែលវិញ្ញុជនទាំងឡាយ បាន​សំដែង​ហើយ។ ពួកមហានាគ រមែងដឹងច្បាស់នូវវត្ថុដ៏ប្រសើរ ដែលពុទ្ធនាគ បានសំដែង​ហើយ ពុទ្ធនាគ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិន​មាន​អាសវៈ លះបង់នូវសរីរៈ ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។

 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Offline Johann

  • Samanera
  • Very Engaged Member
  • *
  • Sadhu! or +340/-0
  • Gender: Male
  • Date of ordination/Datum der Ordination.: 20140527

*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

មិគសាលាសូត្រ ទី២*
(??)*

[៤៤] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ វេលានោះ មិគសាលាឧបាសិកា ចូល​ទៅ​រកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ​ព្រះអានន្ទ​ដ៏មាន​អាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាន​និយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុង​បរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះ បុរាណៈ ជាអ្នកប្រព្រឹត្តនូវ​ធម៌​ដ៏​ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាល​គាត់ធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុង​ស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ចំណែកឥសិទត្ត ជាទីស្រឡាញ់​ នៃ​បិតា​របស់​ខ្ញុំ ជាអ្នកមិនប្រព្រឹត្តនូវធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែ​ក្នុងប្រពន្ធរបស់ខ្លួន កាលគាត់​ធ្វើ​មរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើត​ក្នុង​ពួកទេវតា ក្នុងស្ថានតុសិតដែរ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាង​បុគ្គល​ពីរ​ពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើ ៗគ្នា ក្នុងបរលោក។ ម្នាល​នាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏​មានអាយុ ទទួលយកចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។ លុះព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ នៃភត្តហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏​មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មិគសាលា​ឧបាសិកា ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលា​ឧបាសិកា អង្គុយ​ក្នុង​ទីសម​គួរហើយ ក៏បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌​ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយ​ហេតុ​ដូច​ម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្កល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំ ឈ្មោះបុរាណៈ ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុង​ស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្តៈ ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នក​មិនប្រព្រឹត្តធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់​ធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើត​ក្នុង​ពួកទេវតា ក្នុងស្ថានតុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាង​បុគ្គល​ពីរ​ពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាន​និយាយ​នឹងមិគសាលាឧបាសិកា ដូច្នេះថា ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ព្យាករ​យ៉ាងហ្នឹង​មែនហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មិគសាលា​ឧបាសិកា​ណា ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ណា មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និង​ទន់​នៃ​បុរសបុគ្គល​ទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះ មាន​ប្រាកដ​ក្នុងលោក។ បុគ្គលទាំង ៦ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកស្លូត ជាអ្នកមានសំវាសជាសុខ ពួកសព្រហ្មចារី រមែង​ត្រេកអរ​ដោយ​ការ​នៅ​ជា​មួយ (នឹងបុគ្គលនោះ)។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបាន​ធ្វើដោយ​សេចក្តី​ព្យាយាមផង មិនចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែល​អាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយ​រាង​កាយ​ស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាអ្នក​ដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយ​ការ​នៅ​ជា​មួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយ​សេចក្តី​ព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ គឺបីតិ និងបាមោជ្ជៈ ដែល​អាស្រ័យ​នូវ​ការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាអ្នក​ដល់​នូវ​គុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ មា្នលអានន្ទ បុគ្គលអ្នកកាន់យក​ប្រមាណ​ក្នុង​ធម៌នោះ រមែងដឹងប្រមាណថា នោះជាធម៌របស់អ្នកនេះ នោះ​ជា​ធម៌​របស់​អ្នក​ឯទៀត ហេតុដូចម្តេច បានជាអ្នកទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម។ ម្នាល​អានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីសេចក្តីទុក្ខ អស់​កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ ម្នាលអានន្ទ ក្នុងរឿងនោះ បុគ្គលណាជា​អ្នក​ស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅ ជាមួយ​នឹង​បុគ្គល​នោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បាន​ចាក់ធ្លុះ ដោយទិដ្ឋិផង បាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែល​អាស្រ័យ​នូវ​ការស្តាប់​ធម៌​សព្វកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯ​ណោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺ វិបស្សនាញាណ រមែង​ដឹក​នាំ នូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណា​គប្បី​ដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះ​ហេតុ​នោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំ​ប្រកាន់​យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា បុគ្គលកាន់​យក​នូវប្រមាណ ក្នុងបុគ្គលទាំងឡាយហើយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬ​បុគ្គល​ណា​ប្រហែល​នឹង​តថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ)។ ម្នាលអានន្ទ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោក​ធម៌ រមែងកើតឡើងដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិនបានធ្វើដោយការ​ស្តាប់​ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិន​បាន​នូវ​វិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បី​គុណ​វិសេស ជាបុគ្គលដល់នូវសេចក្តីសាបសូន្យ មិនដល់នូវគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែង​កើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើដោយ​ការ​ស្តាប់​ផង។បេ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះ​គ្រប​សង្កត់​ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិន​បាន​ធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះ ដោយ​ទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះ​បុគ្គល​នោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ មិន​ប្រព្រឹត្ត​ទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាល​អានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចី​សង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើ​ដោយ​ការ​ស្តាប់​ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែល​អាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជា​បុគ្គល​ដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់ យក​នូវប្រមាណ រមែងដឹងប្រមាណក្នុងធម៌នោះថា នោះជាធម៌របស់អ្នកនេះ នោះជា​ធម៌​របស់អ្នកឯទៀត ព្រោះហេតុអ្វី បានជាបុគ្គលទាំងនោះ មានធម៌មួយថោកទាប មាន​ធម៌​មួយឧត្តម។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ រឿងនោះ បុគ្គលណា មាន​សេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គល​នោះ​សព្វៗកាល។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយ​សេចក្តី​ព្យាយាម​ផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យ​នូវការ​ស្តាប់ធម៌​សព្វ​កាល​ផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ។ រឿង​នោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺវិបស្សនាញាណ ដឹកនាំ​នូវ​បុគ្គល​នេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណាគប្បីដឹង​បាន​នូវ​ហេតុ​នោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គល​ក្នុង​លោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យក​នូវ​ប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា កាលបុគ្គលកាន់យក​នូវ​ប្រមាណ ក្នុងបុគ្គលទាំងឡាយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត កាន់យក​នូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណា ប្រហែលនឹងតថាគត (ក៏​គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ )។ ម្នាលអានន្ទ មិគសាលា​ឧបាសិកាណាក្តី ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយណាក្តី មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយ​រឹង និងទន់ របស់បុរសបុគ្គល បុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាល​អានន្ទ បុគ្គល ៦ពួកនេះឯង មានប្រាកដក្នុងលោក។ ម្នាលអានន្ទ បុរាណឧបាសក ប្រកប​ដោយសីល មានសភាពយ៉ាងណា ឥសីទត្ត ក៏ប្រកបដោយសីល មាន​សភាព​យ៉ាង​នោះដែរ តែបុរាណឧបាសក មិនបានដឹង នូវគតិរបស់ឥសីទត្ត ក្នុងលោកនេះ​ឡើយ។ ម្នាលអានន្ទ ឥសីទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណ​ឧបាសក ក៏ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ តែឥសីទត្ត មិនបានដឹង នូវ​គតិ​របស់បុរាណឧបាសក ក្នុងលោកនេះឡើយ។ ម្នាលអានន្ទ បុគ្គលទាំងពីរនាក់នេះ មាន​សេចក្តីសាបសូន្យ ចាកអង្គ ១ ដូច្នេះឯង។
 
This post and Content has come to be by Dhamma-Dana and so is given as it       Dhamma-Dana: Johann

Tags:
 

Plauderbox

 

Johann

June 21, 2018, 01:52:05 AM
Sadhu!
 

Sophorn

June 20, 2018, 08:42:25 PM
Möge es ein verdienstvoller Uposatha für alle sein!  :-* :-* :-*
 

Marcel

June 19, 2018, 07:41:34 AM
 :-* :-* :-*
Bhante Johann, ich habe die Daten für mein sangham email nicht!! Ich bitte Sie mir diese, aus Mitgefühl, zukommen zu lassen. :-* :-* :-*
 

Johann

June 19, 2018, 07:09:43 AM
Hat Nyom Marcel, Khemakumara, noch PW für seine sangham email? Wenn nicht vergibt Atma neues und sendet es an die Adressen wie zuvor.
 

Johann

June 19, 2018, 07:00:27 AM
_/\_ Okasa Bhante, if Bhante likes to give a teaching in regard of Vandami, out of compassion, his merits would be joyful received.
 

Indaññāno

June 19, 2018, 06:55:59 AM
សង្ឃ
 

Johann

June 19, 2018, 06:40:35 AM
_/\_ Bhante Indannano _/\_
 

Marcel

June 19, 2018, 02:48:19 AM
 :-* :-* :-*
Bhante Johann, i will let you all khnow when the final going forth has been requested :-* :-* :-*
 

Johann

June 19, 2018, 02:39:20 AM
If Bhante has lost account and email settings, let it be known, that my person sends it to marcel@sangham.net
 

Johann

June 19, 2018, 02:37:20 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:33:42 AM
Let all know when the final going forth has been simply requested, simply received, to be able to rejoice with it.
 

Johann

June 19, 2018, 02:31:03 AM
Nyom Marcel
 

Johann

June 17, 2018, 07:18:53 PM
Bestes Gelingen und Freude dabei.
 

Moritz

June 17, 2018, 05:19:19 PM
Ich verabschiede mich für heut, muss andere Arbeit tun. Einen schönen Sonntag.
_/\_
 

Johann

June 17, 2018, 02:30:10 PM
Mudita
 

Marcel

June 17, 2018, 02:19:16 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:05 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Marcel

June 17, 2018, 02:19:02 PM
 :-* :-* :-* die Übung ist besser als im "alten haus"  Zuversicht, geduld und Respekt über den drei juwelen ist da!!  :-* :-* :-*
 

Johann

June 17, 2018, 01:53:53 PM
Wie immer recht, Nyom. Wie stets mit der Übung und allem neu und unperfekt?
 

Marcel

June 17, 2018, 01:42:40 PM
 :-*  :-* :-* anumodana :-* :-* :-*
 

Marcel

June 17, 2018, 01:40:03 PM
 :-* :-* :-*

Der ehrwürdige bhante besitzt noch den pc ! Bhante idananno ist für 2 Tage nach phnom phen. Wenn bhante wieder. Da ist, werde ich ihn  fragen und mich darum kümmern dass bhante  einen Zugang zum onlinekloster bekommt!  :-* :-* :-* :-*
 

Johann

June 17, 2018, 01:26:26 PM
Hat Bhante noch den alten PC und das USB modem? Wenn Nyom, nach fragen, seine Sim da reintut, kann er damit sangham.net erreichen. Atma Tel. Nr. 012 345 025 wenn Nyom etwas benötigt.
 

Marcel

June 17, 2018, 01:23:38 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Marcel

June 17, 2018, 01:22:11 PM
Entwürdiger bhante Johann, alles fein hier! Ich kann nun, über mein altes Handy, auf das online-Kloster zugreifen!
 

Johann

June 17, 2018, 01:15:07 PM
Nyom? Marcel? Alles fein?
 

Johann

June 17, 2018, 01:14:25 PM
Atma kann nicht slowenisch, nur etwas Windisch/Kärntnerisch.

Soviele Raunzwörter... nie über Segensausdrücke gestolpert.

Sokh chomreoun, Nyom.
 

Moritz

June 17, 2018, 10:15:01 AM
Pozdravljeni, Guest!
 

Johann

June 16, 2018, 04:39:12 PM
Sadhu, may Nyom nourish on and rejoice with the merits done and gain pleasant and insightful dwellings of access.
 

Moritz

June 16, 2018, 04:32:09 PM
Chom reap lea.
May Bhante have a good day.
_/\_
 

Johann

June 16, 2018, 09:51:31 AM
Sokh chomreoun Nyom.

(May sukha (happiness) grow to its perfection, "previous father/relative")
 

Moritz

June 16, 2018, 09:38:06 AM
Vandami, Bhante.
Ich bin erst mal weg hier.
_/\_
 

Johann

June 12, 2018, 10:15:27 AM
Mag man sich, mag sich jeder, der Erinnerung an den Neumonduposatha, für geschicktes nutzen.

May everyone takes the New-moon Uposatha as a reminder for acting skilfully
 

Johann

June 06, 2018, 07:21:10 PM
Sadhu!
 

Sophorn

June 06, 2018, 03:02:27 AM
Einen verdienstvollen Uposatha heute  :-*
 

Johann

May 29, 2018, 06:44:12 PM
So der Tag mit Sonnenaufgang beginnt, ist selbt in Asien noch viel Gelegenheit dazu.
 

Sophorn

May 29, 2018, 05:53:50 PM
Möge heute ein verdienstvoller Tag gewesen sein!  :-* :-* :-*
 

Johann

May 29, 2018, 11:57:01 AM
Sadhu!
 

Marcel

May 29, 2018, 11:37:19 AM
 :-* :-* :-*

mögen sie alle ein verdienstvollen uposatha haben!  :-* :-* :-*
 

Johann

May 22, 2018, 10:11:37 AM
Sadhu!
 

Marcel

May 22, 2018, 09:37:30 AM
 :-* :-* :-*
einen verdienstvollen uposatha wünsche ich allen  :-* :-* :-*
 

Marcel

May 19, 2018, 03:07:57 PM
 :-* :-* :-*

ehrwürdiger bhante

 :-* :-* :-*
 

Johann

May 19, 2018, 03:05:38 PM
Nyom Marcel.
 

Johann

May 14, 2018, 01:24:42 PM
Sadhu!
 

Marcel

May 14, 2018, 01:23:37 PM
 :-* :-* :-*
allen ein verdienstvollen uposatha

 :-* :-* :-*
 

Johann

May 14, 2018, 08:34:09 AM
Schüsse von Wilderern am Tag sind ja nicht ungewöhnlich, doch aus mehreren Richtungen und automatischen Waffen doch bisher hier nicht üblich gewesen. Möge niemand anderen Schaden zufügen und sich mit Abstehen davon jeder beschützen.
 

Johann

May 14, 2018, 01:06:38 AM
It's not an accident that you came here and it will be not an accident whether one stays, comes back or leaves for another becoming or goes beyond.
 

Johann

May 13, 2018, 06:51:53 AM
Mag da keiner seine Mutter an dem Tag vergessen zu ehren.
 

Johann

May 11, 2018, 02:11:37 PM
Nyom Marcel.

Schlangentag und -nacht heute. Wem mag man was vergönnen? Der Schlange? Den Mäusen? Metta & Samvega oder umgekehrt? Mal angstlos Hunger, mal Angst, mal Maus, mal Schlange, essen, gegessen, verfolgen, gejagt...
 

Marcel

May 11, 2018, 11:57:36 AM
 :-* :-* :-*
ehrwürdiger bhante
 :-* :-* :-*
 

Johann

May 10, 2018, 04:00:02 PM
Nyom Marcel.

Show 50 latest