ព្រះករុណា ព្រះអង្គ
ដកស្រង់ពី អង្គុត្តរនិកាយ ទសកនិបាត ភាគ៥០ ។
តិរច្ឆានកថា នោះគឺ ÷ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្រធំ និយាយអំពីសេនា
និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់
និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន
និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា
និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិដែលចែកឋានទៅ.. និយាយរឿងឥតប្រយោជន៍ផ្សេងៗ។
ឯ កថាវត្ថុ១០ ដែលគួរសរសើរ ÷
និយាយអំពីសេចក្តីប្រាថ្នាតិច ១
និយាយអំពីសេចក្តីសន្តោស ១
និយាយអំពីសេចក្តីស្ងាត់ ១
និយាយអំពីសេចក្តីមិនច្រឡូកច្រឡំដោយពួកគណៈ ១
និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១
និយាយអំពីសីល ១
និយាយអំពីសមាធិ ១
និយាអំពីបញ្ញា ១
និយាយអំពីវិមុត្តិ ១
និយាយអំពីវិមុត្តិតញាណទស្សនៈ ១