ព្រអង្គ ខ្ញុំព្រះករុណាណាសូមប្រគេន (ត) នូវអត្ថបទច្បាប់ប្រុសដូចខាងក្រោម
ច្បាប់ប្រុស
បទព្រហ្មគីត
នេះបទព្រហ្មគីត ពីព្រេងព្រីទ្ធទុកទូន្មាន ចែង
ចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី ។ ឲ្យអស់
កូនចៅក្រោយ ស្តាប់ពុំឲ្យភ្លេចស្មារតី ប្រដៅ
ទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា ។ ធម្មតា
កើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្តា ឲ្យបានដឹងសមនឹងគួរ ។ នឹង
អស់ញាតិសន្តាន សោះគេបានពាក្យនឹងជួ កុំឆ្មើង
កុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ ។ នឹងដើរដូចភូជង្គ
ឲ្យឱនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម គួរ
ប្រតិបត្តិកុំឲ្យឆ្គង ។ រៀនបទរៀនបាទចាស់ កុំ
ច្រឡាស់លើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យ
-៣០-
ឲ្យគួរកុំឯងវីុ ។ អីអឺអញដាច់សាច់ ឆ្គងពាក្យពេចន៏
គេស្រដី ដើមដៀលឲ្យអប្រិយ ស្រដីថាកូនឥត
ពូជ ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវា
ខូច គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្តី
ដើមជៀវជុំ ដំនៀលនោះដល់មកចាស់ ។ កុំកាច
កុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាខកុំហ៊ាន
ណាស់ ឲ្យរំពឹងរំពៃគ្រប់ ។ ទោះដេកឲ្យ
រហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់
មើលឲ្យគ្រប់ ទ្រព្យរបស់ស៊ឺមដេកវិញ ស្លាម្លូ
ស៊ីឲ្យច្រៀក កុំបបៀកទាំងមូលមិញ តូចធំឲ្យ
ច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ ។ ដេក
-៣១-
យប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់
ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន ។ នឹង
ដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បូន បើភ្ញាក់ឲ្យ
ដឹងខ្លួន ឡើងអង្គុកុំមាត់ខ្លាំង ។ ប្រែប្រាណ
ប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញ
ប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ ភ្ញាក់
ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា ។ ទោះ
ពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា កាំបិត
ខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង ។ ប្រអប់
ដាក់ទឹមស្មា ថ្វាយទេព្តារក្សាយើង ហើយ
ឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់ ។ កុំឲ្យ
-៣២-
អស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃ
មើលកុំដាច់ ។ កុំដើរយកពីផ្ទះគេ ថែទាំមើល
ជើងក្រាន ឲ្យឳសមានកុំទំនេរ បង្កាន់បង្កើតកេរ្តិ៍
កុំប្រហែសឲ្យសូន្យសុង ។ ប្រយ័ត្នក្រែងក្រងាយ
ពុំសប្បាយឈឺពោះពុង បង្កាត់កំដៅអង្គ អុជបំភ្លឺ
មើលនេះនោះ ។ មានកាលយប់ងងឹត ភ្លេច
មិនគិតជួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះ
រលត់ធេង ។ រត់រកភ្លើងសស្រាក់ ព្រួយលំបាក
តែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយ
ដើរឆ្ងាយ ។ ហើយថែឲ្យទាំទឹក ទោះយប់ព្រឹក
កុំគិតងាយ ដងដាក់ក្អមរាត់រាយ សព្វពួចពាង
អាងអុងធំ ។ កុំឲ្យស្ងួតក្អមធេង អស់រលីងពាងធំៗ ។
-៣៣-
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់
ថ្ងៃ ។ ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកទុកជាឳស ។
ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជោះ ជា
គ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ ។ ដើរ
ព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ កាន់
កាប់កុំដៃទេ អង្គុយគន់មើលឆ្វេងស្តាំ ។ ក្រែង
មានឈើព្រៃងាប់ គួរកាច់កាប់ធ្វើជាថ្នាំ ផ្ញើក្រាន
គ្រាន់ដណ្តាំ បាយបានឆ្អិនឆាប់ដូចចិត្ត ។ សោះ
ស្រីស្រដីបាន បើឳសមានមិនព្រួយចិត្ត សព្វថ្ងៃ
ប្រុងគំនិត ថែទាំទើបគង់របស់ ។ មាសប្រាក់
ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស សំច័យកុំឲ្យអស់
-៣៤-
មើលថែធួនខ្លួនឯងណា ។ សូវស្តួចកុំឲ្យដាច់
បើវាតិចឲ្យឧស្សាហ៏ រិះរកផ្សំទៀតណា ឲ្យបាន
ច្រើនក្រវើនទុក ។ នឹងចាយឲ្យគិតក្រោយ
ទោះនឹងឲ្យៗមើលមុខ កុំឲ្យស៊ុកគ្រលុក ទោះ
នឹងទុកឲ្យចំណាំ ។ រដូវធ្វើចំការ ឲ្យឧស្សាហ៏
គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញៃត្រប់ត្រុំ ត្រាវត្រសក់
សព្វបន្លែ ។ កុំខ្ជិលកុំច្រអូស ទៅងងុះរកសុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ ។ ទោះ
ធ្វើស្រែចំការ ឲ្យឧស្សាហ៏មើលថែទាំ កុំខ្ជិលកុំ
ប្រចាំ ចបចូកជីកស្មៅល្អិតផង ។ កុំឲ្យខាតកំឡាំង
ទោះខែប្រាំងប្រើឲ្យដង ទឹកទៅស្រោចស្រប់ផង
ឲ្យលូតលាស់មានផ្លែផ្កា ។ ធ្វើការកុំគិតព្រួយ
-៣៥-
ខ្លួនឯងមួយកុំត្អូញត្អែរ ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាច
តែនឿយហើយមិនធ្វើ ។ ជាងយប់បិតឬស្សី
ត្បាញជាល្អីតៅកញ្ជើ កុំឲ្យស្រីស្តីលើ ឥត
អំពើធ្វើលេងទៅ ។ កុំទុកដៃទទេ ជាងទំនេរ
បោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ ឲ្យវាលកាល
កើតសុខា ។ ឲ្យមានក្តីបារម្ភ ធ្វើស្រែកុំ
ចោលចំការ ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំ
ឲ្យបាត់ ។ ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុង
ប្រយ័ត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹង
ខ្លួន ។ ប្រយ័ត្នប្រយោជន៏យូរ ទោះលក់ដូរមើល
ថែធួន ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិន
-៣៦-
ដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា ។ ទោះបី
បើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេង
ឥតការ ឥតគេរកដើរឆ្ងាយជិត ។ ឲ្យប្រាប់អ្នក
នៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត
ព្រោះមិនដឹងជាទៅណា ។ បើទៅជាមានភ័ព្វ
ប្រសើរគាប់នោះឥតថា ប្រសិនពានពោះខ្លា
ខ្យល់ចាប់ចុកឥតគេសម ។ ទោះដើរមានដំណឹង
ឲ្យរំពឹងគិតបារម្ភ នឹងដើរៗឲ្យសម យប់
ព្រលប់ឲ្យមាត់ក ។ កុំស្ងៀមកុំស្ងាត់ពួន លប
លាក់ខ្លួនខ្លាចមិនល្អ ឲ្យមើលឲ្យមាត់ក ដើរឲ្យ
ស្មោះសោះគេថា ។ ទោះខ្លួនជាប៉ុន្មាន ពាក្យ
សន្តានរែងមុសា គេម៉ៃមកអាត្មា តាមដំណឹង
-៣៧-
ដំណើរខុស ។ កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យ
អាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឲ្យរករៀន
ច្បាប់មាត្រា ។ លោកថាហៅឆ្កួតបី មួយឆ្កួត
ស្រីមួយឆ្កួតស្រា ។ មួយឆ្កួតល្បែងពាលា លេង
បៀប៉ោធួកតាត់ ទាក់មាន់ទាក់ទទា ជល់
ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែង
អស់នោះមិនកំណើត ។ ធម្មតាប៉ោនិងបៀ មិន
ដែលខ្មែរណានឹងកើត មិនឮមានកំណើត មាន
តែលិចលង់ខ្លួនទេ ។ ជួនកាលគេចាញ់ឯង
រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ
កុំទុកចិត្តថាឯងប៉ិន ។ ពីព្រឹកស្លៀកហូលជរ
ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន
-៣៨-
ល្ងាចមិនទាន់ ចិនដាក់ខ្នោះ ។ ជួនកាលវាចងជើង
ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ
វាទារប្រាក់ឲ្យបានឆាប់ ។ មើលមុខល្អតិចអ្វី
មិនខ្មាសស្រីផ្សារឈរស្តាប់ មុខមិញដូចគេស្លាប់
មាត់ស្ញិញស្ញាញពេបដូចក្មេង ។ ស្រែកថ្ងូរអះ
អូយអើយ អាចិកអើយអាណិតលែង អញរក
ប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន ។ ចិនឮ
ព្រមស្រាយមក បណ្តើររកប្រាក់សន្តាន តឹង
ទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង ។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំល
កុំលូកលេង គួរឲ្យវៀងឲ្យវៀរសោះ កុំឈរ
កុំឈប់ជិត ក្រែងមិនអត់បង់កេរ្តិ៍កោះ កុំល្បង
-៣៩-
ល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ ។
ច្បាប់នេះជាប់រាល់ខ្លួន ទោះបងប្អូនមិត្តសំឡាញ់
តឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគ្នាយកទៅ ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបាន
ទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់ ។ ទោះបងប្អូន
ធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា
កុំធានាណាអ្នកអាយ ។ កូនអើយចូរបាចាំ ឪពុក
ផ្តាំកុំបីណាយ ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេច
ពាក្យនេះណា ។ មួយទៀតហៅឆ្កួតស្រី គួរកុំ
បីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេច
-៤០-
បាបបុណ្យ ។ ភ្លេចសីលទានសូន្យសោះ
ភ្លេចឃ្នាងខ្នោះដល់ជីបជន្ម ភ្លេចទោះភ្លេចទាំង
គុណ ភ្លេចទាំងការកាន់រសាយ ។ បង្កើត
តែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ បង្កើត
ក្តៅក្រហាយ ឲ្យទាស់ទែងខឹងនឹងគ្នា ។
ចងទោសគុំបង្គួន មិនគិតខ្លួនខ្លាចមរណា មាន
កាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ ។
បង្កើនតែចិត្តធំ ចៅគុំនំនឹងជីដូន ឯបងខឹងនឹងប្អូន
ម្តាយនឹងកូនគុំគួនគ្នា ។ រីខ្ញុំគុំកាប់ម្ចាស់ ឲ្យ
ក្តៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជា
គំនុំពុំត្រាស្បើយ ។ មានកាលគេដាក់ឃ្នាង វាមិន
រាងចាលចិត្តឡើយ លក់ព្ន័យខ្ញុំគេហើយ មិន
-៤១-
ខ្លាចស្លាប់ដល់អាត្មា ។ គេកាប់ដោតទាំងក្បាល
មិនចេះចាលចិត្តឡើយណា ភ្លេចខ្លួនសូន្យសោះ
សា នឹកតែត្រង់សេពសប្បាយ ។ រីឯកាម
កិលេស កុំប្រហែសគួរឲ្យណាយ ស្អិតណាស់
ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ ។ នេះឯង
ហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ ចូរចងចាំសព្វថ្ងៃ
ទុកទូន្មានអង្គអាត្មា ។ អ្នកប្រាជ្ញលោកនិទាន ទុក
ទូន្មានរាល់រូបា មួយហៅឆ្កួតសុរា នោះកុំផឹកវា
ស្រវឹង ។ វានាំភ្លេចវិញាណ ភ្លេចសីលទានសោះ
សូន្យឈឹង ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យ
ធំក្រៃ ។ ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កំឡាំងឯងស្មើចៃ មិនកោតគេតិចឡើយណា ។
-៤២-
ក្អេងក្អាងពាក្យកក្អែរ អួតពូកែបទបានស្រា មិន
មានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ ។
បញ្ចោរបញ្ជៀសផ្តាស់ ជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែឯឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់ ។
ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯង
ខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា ។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង ។
គេឃើញអស់ខ្មាសក្មំ ក្មេងមកជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំង
ខ្លួន ។ កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ផឹកហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន ។
-៤៣-
អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប ។ នេះ
ឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណា
ផឹកហើយបាប បង់កិតិ្តយសពុំសួរស្តី ។ គួរកុំសេព
សុរា នាំអាត្មាឲ្យអប្រិយ នឹងធ្លាក់ទៅអវចី នរករង
ទុក្ខវេទា ។ ហៃអស់ជនទាំងឡាយ កុំរាយ
មាយក្នុងអង្គា ចូរស្តាប់ច្បាប់នេះណា ទុកទូន្មាន
ខ្លួនសព្វថ្ងៃ ។ នេះឯងហៅឆ្កួតបី លោកស្រដីក្នុង
ធម៌ថ្លៃ បើអ្នកណាមួយនៃ នឹកប្រាថ្នាដោយ
ចំណង ។ លោកចងជាឧបមា ឲ្យអ្នកណាមួយ
ផ្ចិតផ្ចង់ យកដៃកដុលបង់ ក្នុងភ្លើងក្រាន
ឆេះច្រាលឆ្អៅ ។ បើកាន់ដែកដែលដុត នោះ
-៤៤-
មុតមិនមានក្តៅ កាន់បាននោះទើបហៅ ចិត្តមុត
មែនមិនគិតប្រាណ ។ នោះទើបលោកឲ្យធ្វើ
នូវអំពើទាំងបីបាន ដោយធម៌ពីបូរាណ លោក
ឧបមាដូច្នេះណា ។ ចាត់ចែងតែងជាបទ ព្រហ្ម-
ប្រាកដកាលបិតា ប្រដៅខ្ញុំនេះណា សព្វសេចក្តី
ដូច្នេះនៃ ។ កិច្ចកាព្យរាយរៀបរស ខ្ញុំនាម
ឈ្មោះបណ្ឌិតមៃ គិតចងជាសេចក្តី ប្រដៅ
ជនចប់ម្ល៉េះហោង ។
=ចប់=
ពន្យល់ពាក្យ
រៀមច្បង= បងបង្អស់
អាងអុង= ពាងធំៗ
វាលកាល= វាលស្រឡះ
រែងមុសា= រមែងពោលប្រកាន់
ព្ន័យ ពិន័យ= ផាក, ប្រាក់ផាក
កាមកិលេស= សេចក្តីប្រាថ្នាជាចំណង
បទបានស្រា= ព្រោះបានស្រា
ស្រវឹងមួន= ស្រវឹងខ្លាំង
សេពសុរា= ប្រព្រឹត្តស្រា
អវចី= ស្ថាននរកយ៉ាងជ្រៅ