Antworten

Name:
E-Mail:
Betreff:
Tags:

Seperate each tag by a comma
Symbol:

Anti-spam: complete the task

Shortcuts: mit Alt+S Beitrag schreiben oder Alt+P für Vorschau


Zusammenfassung

Autor: Johann
« am: März 20, 2017, 08:00:20 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សារសូត្រ ទី១០*
(??)*

   
[១៥០] ម្នាលភិក្ខុទាំងឡាយ សារៈ (ខ្លឹម) នេះ មាន ៤ យ៉ាង។ សារៈ ៤យ៉ាង តើ​ដូចម្តេចខ្លះ។ គឺ សីលសារៈ ១ សមាធិសារៈ ១ បញ្ញាសារៈ ១ វិមុត្គិសារៈ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ សារៈ ៤ យ៉ាងនេះឯង។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

ចប់ អាភាវគ្គ ទី៥។
ចប់ បណ្ណាសក ទី៣។

ឧទ្ទាននៃអាភាវគ្គនោះគឺ[1]
និយាយអំពីពន្លឺ ១ អំពីរស្មី ១ អំពីសេចក្តីរុងរឿង ១ អំពីរស្មីរុងរឿង ១ អំពីពន្លឺរស្មី ១ អំពីកាល មាន ២លើក អំពីចរិត មាន២លើក អំពីសីលសារៈ ១ ត្រូវជា ១០ ក្នុងវគ្គនេះ។


ចប់ ភាគ៤២។


មាតិកា
សុត្តន្តបិដក
អង្គុត្តរនិកាយ ចតុក្កនិបាត
តតិយភាគ


បឋមបណ្ណាសក

ភណ្ឌគ្គាមវគ្គ ទី១   ១
 ចរវគ្គ ទី២   ៣១
 ឧរុវេលវគ្គ ទី៣   ៤៩
 ចក្កវគ្គ ទី៤   ៧៩
 រោហិតស្សវគ្គ ទី៥   ១០៧
ទុតិយបណ្ណាសក
បុញ្ញាភិសន្ទវគ្គ ទី១   ១៣៣
 បត្តកម្មវគ្គ ទី២   ១៦១
 អបណ្ណកវគ្គ ទី៣   ១៨៩
 មចលវគ្គ ទី៤   ២០៦
 អសុរវគ្គ ទី៥      ២២៧
តតិយបណ្ណាសក
វលាហកវគ្គ ទី១   ២៥៤
 កេសីវគ្គ ទី២      ២៨២
 ភយវគ្គ ទី៣      ៣០៥
 បុគ្គលវគ្គ ទី៤   ៣៤០
 អាភាវគ្គ ទី៥      ៣៥៣


* Johann : Ende von Buch 42. Anumodana puñña kusalā!
 1. ឧទ្ទាននេះ មានក្នុងគម្ពីរអក្សរភូមាតែម្យ៉ាង។
Autor: Johann
« am: März 20, 2017, 07:57:31 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

សុចរិតសូត្រ ទី៩*
(??)*

   
[១៤៩] ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន ៤ យ៉ាង។ វចីសុចរិត ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺនិយាយពាក្យសត្យ ១ មិននិយាយពាក្យញុះញង់ ១ និយាយពាក្យពីរោះពិសា ១ និយាយតែពាក្យដែលប្រកបដោយប្រាជ្ញា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ វចីសុចរិត ៤ យ៉ាងនេះឯង។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:54:29 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុច្ចរិតសូត្រ ទី៨*
(??)*

   
[១៤៨] ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤ យ៉ាង។ វចីទុច្ចរិត ៤យ៉ាង តើដូចម្តេចខ្លះ។ គឺការនិយាយកុហក ១ ការនិយាយញុះញង់ ១ ការនិយាយពាក្យ​ទ្រគោះ ១ ការនិយាយពាក្យរោយរាយ ១។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិត ៤ យ៉ាងនេះឯង។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:52:45 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយកាលសូត្រ ទី៧*
(??)*

   
[១៤៧] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាងនេះ កាលបើបុគ្គល​ចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅ ដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់។ កាល ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈ តាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល ៤ យ៉ាងនេះឯង កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់ ម្នាលភិក្ខុទាំងឡាយ ភ្លៀងមានដំណក់ដ៏ថ្លោស ធ្លាក់ចុះលើកំពូលភ្នំ ទឹកកាលហូរទៅ​កាន់​ទំនាប រមែងញុំាងជ្រោះ អូរ និងប្រឡាយភ្នំ ឲ្យពេញ លុះជ្រោះ អូរ និង​ប្រឡាយភ្នំ ពេញហើយ រមែងញុំាងបារាយណ៍[1] តូច ឲ្យពេញ លុះបារាយណ៍​តូច​ពេញ​ហើយ រមែងញុំាងបារាយណ៍ធំ ឲ្យពេញ លុះបារាយណ៍ធំពេញហើយ រមែងញុំាងស្ទឹងតូច ឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំ ឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងសមុទ្រសាគរ ឲ្យពេញ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទាំង ៤ យ៉ាងនេះ បើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅនៃអាសវៈ ដោយលំដាប់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។
 1. បឹងតូច។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:50:14 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមកាលសូត្រ ទី៦*
(??)*

   
[១៤៦] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) នេះ មាន ៤ យ៉ាង។ កាល ៤ យ៉ាង តើដូចម្តេច។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈតាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាង នេះឯង។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:48:29 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បជ្ជោតសូត្រ ទី៥*
(??)*

   
[១៤៥] ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មីនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺរស្មីព្រះចន្រ្ទ ១ ពន្លឺរស្មីព្រះអាទិត្យ ១ ពន្លឺរស្មីភ្លើង ១ ពន្លឺរស្មីប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មី ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺរស្មីទាំង ៤ យ៉ាងនេះ ពន្លឺរស្មីដែលប្រសើរនុ៎ះ គឺពន្លឺរស្មីប្រាជ្ញា។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:45:19 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ឱភាសសូត្រ ទី៤*
(??)*

   
[១៤៤] ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿងនេះ មាន ៤ យ៉ាង ។ រស្មីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺរស្មីរុងរឿងនៃព្រះចន្រ្ទ ១ រស្មីរុងរឿង នៃព្រះអាទិត្យ ១ រស្មីរុងរឿងនៃភ្លើង ១ រស្មីរុងរឿងនៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿង ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តារស្មីរុងរឿងទាំង ៤ នេះ រស្មីរុងរឿង ដែលប្រសើរនុ៎ះ គឺរស្មីរុងរឿងនៃប្រាជ្ញា។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:43:18 Vormittag »

 
*sgift*

Namo tassa bhagavato arahato sammā-sambuddhassa

អាលោកសូត្រ ទី៣*
(??)*

   
[១៤៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿងនេះ មាន ៤ យ៉ាង សេចក្តីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ សេចក្តីរុងរឿង នៃព្រះចន្រ្ទ ១ សេចក្តីរុងរឿងនៃព្រះអាទិត្យ ១ សេចក្តីរុងរឿងនៃភ្លើង ១ សេចក្តីរុងរឿង នៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿង ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីរុងរឿងទាំង ៤ នេះ សេចក្តីរុងរឿង ដែលប្រសើរនុ៎ះ គឺសេចក្តីរុងរឿងនៃប្រាជ្ញា។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:40:13 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បភាសូត្រ ទី២*
(??)*

   
[១៤២] ម្នាលភិក្ខុទាំងឡាយ រស្មីនេះ មាន ៤ យ៉ាង។ រស្មី ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ រស្មីព្រះចន្រ្ទ ១ រស្មីព្រះអាទិត្យ ១ រស្មីភ្លើង ១ រស្មីប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បណ្តារស្មីទាំង ៤ នេះ រស្មីដែលប្រសើរនុ៎ះ គឺ រស្មីប្រាជ្ញា។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:35:29 Vormittag »


 *sgift*

អាភាវគ្គ


Namo tassa bhagavato arahato sammā-sambuddhassa

អាភាសូត្រ ទី១*
(??)*

   
[១៤១] ម្នាលភិក្ខុទាំងឡាយ ពន្លឺនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺព្រះចន្រ្ទ ១ ពន្លឺព្រះអាទិត្យ ១ ពន្លឺភ្លើង ១ ពន្លឺ ប្រាជ្ញា១។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺទាំង ៤ នេះ ពន្លឺដែលប្រសើរនុ៎ះ គឺពន្លឺប្រាជ្ញា។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:29:21 Vormittag »

 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

វាទីសូត្រ ទី១០*
(??)*

   
[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះ មាន ៤ ពួក។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នក​ពោល តែងដល់នូវការអស់ទៅ​ដោយអត្ថ គឺអដ្ឋកថា មិនអស់ទៅដោយព្យញ្ជនៈ គឺបាឡីក៏មាន ១ [nbបានសេចក្តីថា កាលបើគេសួរអដ្ឋកថា ក៏សំដែងមិនរួច តែបើគេសួរតាមព្យញ្ជនៈ អាចសំដែងបាន។ អដ្ឋកថា។[/nb] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នលពោល តែងដល់នូវការអស់ទៅ ដោយព្យញ្ជនៈ មិនអស់ទៅដោយអត្ថ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅ ដោយអត្ថផង ដោយព្យញ្ជនៈផង ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មិនដល់នូវការអស់ទៅដោយអត្ថ ទាំងមិនដល់ នូវការអស់ទៅ ដោយព្យញ្ជនៈ ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ គ្មានហេតុ គ្មានបច្ច័យដែលនាំឲ្យភិក្ខុប្រកបដោយ​បដិសម្ភិទា ទាំង ៤ ដល់នូវការអស់ទៅ ដោយអត្ថ ដោយព្យញ្ជនៈ ឡើយ។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494

ចប់ បុគ្គលវគ្គ ទី៤។
ឧទ្ទាននៃបុគ្គលវគ្គនោះគឺ[1]
និយាយអំពីសំយោជនៈ ១ អំពីបុគ្គលមានប្រាជ្ញា ១ អំពីឧគ្ឃដិតញ្ញូបុគ្គល ១ អំពីបុគ្គលចិញ្ចឹមជីវិតដោយផល នៃព្យាយាម ១ អំពីបុគ្គលប្រកបដោយទោស ១ អំពីសីល មាន ២លើក ១ អំពីបុគ្គលមានកាយចេញទៅ មានចិត្តមិន​ចេញទៅ ១ អំពីធម្មកថិក ១ អំពីបុគ្គលអ្នកពោល ១។

* Johann : "center"-bbc wird doch "nb"-bbc gebrochen. Beheben ausständig.
 1. ឧទ្ទាននេះ មានតែក្នុងគម្ពីរអក្សរភូមា ។
Autor: Johann
« am: März 20, 2017, 07:27:40 Vormittag »

 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ធម្មកថិកសូត្រ ទី៩*
(??)*

   
[១៣៩] ​ម្នាលភិក្ខុទាំងឡាយ ធម្មកថិក (អ្នកសំដែងធម៌) នេះ មាន ៤ ពួក។ ធម្មកថិក ទាំង ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង ប្រកបដោយប្រយោជន៍ផង ទាំង​បរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និង​ធម៌ដែលមិនប្រកប​ដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់​នូវការ​រាប់ថា ជាធម្មកថិករបស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង មិនប្រកបដោយ​ប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយ​ប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង ប្រកបដោយប្រយោជន៍ផង ទាំង​បរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌​ដែលមិនប្រកប​ដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិសទ្យមានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក ៤ ពួកនេះឯង។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:25:21 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

និកដ្ឋសូត្រ ទី៨*
(??)*

   
[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ មានកាយមិនចេញទៅ មានចិត្តចេញទៅ ១ មានកាយមិនចេញទៅផង មានចិត្ត​ក៏មិនចេញទៅផង ១ មានកាយចេញទៅផង មានចិត្តចេញទៅផង ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ តែបុគ្គលនោះ តែងត្រិះរិះនូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះ នូវ​វិហឹសាវិតក្កៈ​ក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅ តែមាន​ចិត្តមិនចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមាន​កាយមិនចេញទៅ មានចិត្តចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ តែបុគ្គលនោះ តែងត្រិះរិះ​ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញ តែមានចិត្តចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះ ថែម​ទាំង​ត្រិះរិះ នូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះនូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយចេញទៅផង មានចិត្តក៏ចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវ​អព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី
 ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន​កាយចេញទៅផង មានចិត្តក៏ចេញទៅផង យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:23:02 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

ទុតិយសីលសូត្រ ទី៧*
(??)*

   
[១៣៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនគោរព​ក្នុងសីល មិនយកសីលជាធំ មិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរព​ក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរព​ក្នុងសីល យកសីលជាធំ តែមិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរព​ក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ តែមិនគោរពក្នុង បញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរព​ក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ គោរពក្នុងបញ្ញា យកបញ្ញាជាធំ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494
Autor: Johann
« am: März 20, 2017, 07:21:30 Vormittag »


 *sgift*

Namo tassa bhagavato arahato sammā-sambuddhassa

បឋមសីលសូត្រ ទី៦*
(??)*

   
[១៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិន​បំពេញ​​ក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញតែក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញ​ក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញក្នុងសីល បំពេញក្នុងសមាធិ តែមិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បំពេញក្នុងសីល បំពេញក្នុងសមាធិ បំពេញក្នុងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដ​ក្នុងលោក។
Zitat von: transcription given by Upasika Norum http://sangham.net/index.php?action=tpmod;dl=get494