Posted by: Vila
« on: April 07, 2019, 09:51:51 PM »សាធុៗ
Another day, another possibility. We don't know what tomorrow might be. _()_
Ein neuer Tag, wieder eine Möglichkeit. Wir wissen nicht was morgen sein wird. _()_
ថ្ងៃ ថ្មី មួូយ ជា ឳកាស ថ្មី មួយ ទៀត។ យើង មិន អាច ដឹង មុន នូវ អ្វី ដែល នឹង កើតឡើង ថ្ងៃ ស្អែក
"Dhammo have rakkhati dammacāriṁ"
"N'atthi santi param sukham"
Namo tassa bhagavato arahato sammā-sambuddhassa
This was said by the Blessed One, said by the Arahant, so I have heard: "I am a brahman, responsive to requests, open-handed, bearing my last body, an unsurpassed doctor & surgeon. You are my children, my sons, born from my mouth, born of the Dhamma, created by the Dhamma, heirs to the Dhamma, not heirs in material things.
"There are these two kinds of gifts: a gift of material things & a gift of the Dhamma. Of the two, this is supreme: a gift of the Dhamma.
"There are these two kinds of sharing: sharing of material things & sharing of the Dhamma. Of the two, this is supreme: sharing of the Dhamma.
"There are these two kinds of assistance: assistance with material things & assistance with the Dhamma. Of the two, this is supreme: help with the Dhamma.
"There are these two kinds of mass-donations: a mass-donation of material things & a mass-donation of the Dhamma. Of the two, this is supreme: a mass-donation of the Dhamma."
He who, unstinting,
made the mass-donation of Dhamma,
the Tathagata,
sympathetic to all beings:
to one of that sort
— the best of beings, human & divine —
living beings pay homage —
to one gone
to the beyond
of becoming.
ព្រាហ្មណធម្មយាគសូត្រ (១.)
- នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស -
(១. ព្រាហ្មណធម្មយាគសុត្តំ)
[១០២] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតជាព្រាហ្មណ៍ គួរគេសូមបាន មានដៃលាងស្អាតគ្រប់កាល ទ្រទ្រង់នូវអត្តភាពជាទីបំផុត ជាពេទ្យវះកាត់យ៉ាងប្រសើរ អ្នកទាំងឡាយ ជាបុត្ត ជាឱរស កើតអំពីមាត់តថាគត កើតអំពីធម៌ មានធម៌តាក់តែងហើយ មានធម៌ជាមត៌ក មិនមានអាមិសៈជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ ទាននេះមាន ២ គឺអាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំង ២ នេះ ធម្មទានប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះមាន ២ គឺការចែកអាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការចែកទាំង ២ នេះ ការចែកធម៌ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការអនុគ្រោះនេះ មាន ២ គឺការអនុគ្រោះដោយអាមិសៈ ១ ការអនុគ្រោះដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការអនុគ្រោះ ទាំង ២ នេះ ការអនុគ្រោះដោយធម៌ ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការបូជានេះ មាន ២ គឺការបូជាដោយអាមិស ១ ការបូជាដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំង ២ នេះ ការបូជាដោយធម៌ ប្រសើរជាង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ១៣៤
ព្រះតថាគតអង្គណា មិនមានព្រះទ័យកំណាញ់ មានការអនុគ្រោះដល់សព្វសត្វ បានប្រោសប្រទានធម៌ សត្វទាំងឡាយ តែងនមស្ការព្រះតថាគតនោះ ប្រាកដដូច្នោះ ព្រះអង្គប្រសើរជាងទេវតា និងមនុស្ស ទ្រង់ដល់នូវត្រើយនៃភព។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។
សូត្រ ទី ១។