Post reply

Name:
Email:
Subject:
Tags:

Seperate each tag by a comma
Message icon:

Attach:
(Clear Attachment)
(more attachments)
Allowed file types: apk, doc, docx, gif, jpg, mpg, pdf, png, txt, zip, xls, 3gpp, mp2, mp3, wav, odt, ods, html, mp4, amr, apk, m4a, jpeg
Restrictions: 50 per post, maximum total size 150000KB, maximum individual size 150000KB
Note that any files attached will not be displayed until approved by a moderator.
Anti-spam: complete the task

shortcuts: hit alt+s to submit/post or alt+p to preview


Topic Summary

Posted by: Cheav Villa
« on: March 13, 2019, 04:29:54 AM »

 _/\_ _/\_ _/\_
Posted by: Johann
« on: March 13, 2019, 03:55:51 AM »

Sadhu, although my person feels that his suggestion and urging was not proper, and thinks that it is good not to accept this gift here, since it looks like using servants and that is not proper at all.

Maybe good if Nyom takes a break and use the mass of good deeds done in the last time for some rightly earned seclusion and meditation.

Or reading Suttanipat just for oneself, since it offers also short and most liberating Suttas as well many known and famous.

Download doc-file: ត្រៃបិដក ភាគ ទី ៥៤ book 54 version 20180209 (doc) (transcription by Nyom Norum , or the "Dhammayut"-Edition Tipitaka_054_sut_snp_០៥៤_ខុទ្ទកនិកាយ-៣_orig.pdf powered by friends of Maha Panna Foundation .

Some of Atmas favorites included, here one that also King Asoka selected , to encourage/rebuke the Sangha: Muni Sutta: The Sage

Namo tassa bhagavato arahato sammā-sambuddhassa

មុនិសូត្រ ទី១២

[២០] ភ័យកើតអំពីសេចក្តីស្និទ្ធស្នាល ធូលី គឺរាគៈជាដើម កើតអំពីលំនៅ គឺរូបនិមិត្តជាដើម ការមិនមានលំនៅ និងការមិនមានសេចក្តីស្និទ្ធស្នាលនុ៎ះឯង ជាការឃើញរបស់មុនី (អ្នកប្រាជ្ញ)។

បុគ្គលណា បានផ្តាច់បង់នូវកិលេសដែលកើតហើយ មិនបណ្តុះ កិលេសដែលកំពុងកើត មិនប្រមូលមក (នូវបច្ច័យ) នៃកិលេសនោះ អ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាបុគ្គលមានប្រយោជន៍ប្រសើរក្នុងចំណោមអ្នកប្រាជ្ញទាំងឡាយ កំពុងប្រព្រឹត្ត បុគ្គលនោះ ស្វែងរក (នូវខន្ធ មានសីលក្ខន្ធជាដើម) បានឃើញហើយនូវចំណែកនៃសន្តិភាព។

បុគ្គលណា ពិចារណាឃើញទីកើត (នៃកិលេស) ទាំងឡាយ ហើយលះបង់ពូជ មិនប្រមូលមកនូវជ័រ គឺតណ្ហា និងទិដ្ឋិ បុគ្គលនោះឯង ជាមុនី ឃើញនូវទីបំផុតនៃការអស់ជាតិ លះបង់នូវអកុសលវិតក្កៈ មិនដល់នូវកិរិយារាប់ (ថាជាអ្នកត្រេកអរ ឬប្រទូស្តឡើយ)។

បុគ្គលណា ដឹងច្បាស់នូវលំនៅ គឺភពទាំងអស់ មិនប្រាថ្នាលំនៅទាំងនោះទៀត សូម្បីលំនៅណាមួយ បុគ្គលនោះ ជាមុនី មានសេចក្តីប្រាថ្នាទៅប្រាសហើយ ជាអ្នកលែងប្រាថ្នា មិនប្រមូលមក (នូវកម្មជាកុសល ឬអកុសល) ព្រោះជាអ្នកដល់នូវត្រើយគឺព្រះនិព្វាន។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកគ្របសង្កត់នូវធម៌ទាំងពួង ដឹងច្បាស់នូវធម៌ទាំងពួង មានបញ្ញាល្អ មិនជាប់ក្នុងពួកធម៌ទាំងពួង លះបង់នូវធម៌ទាំងពួង រួចស្រឡះ ព្រោះអស់ទៅនៃតណ្ហា ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានកំឡាំង គឺប្រាជ្ញា ប្រកបដោយសីលវ័ត មានចិត្តដំកល់មាំ ត្រេកអរក្នុងឈាន មានស្មារតី រួចចាកធម៌ជាគ្រឿងជាប់ មិនរឹងរូស មិនមានអាសវៈ ថាជាមុនី។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច់ទៅ ជាអ្នកស្ងៀម [ព្រោះប្រកបមោនេយ្យធម៌។] មិនប្រមាទ មិនញាប់ញ័រ ក្នុងសេចក្តីនិន្ទា និងសរសើរ ដូចជាសត្វសីហៈ មិនតក់ស្លុតព្រោះសំឡេង មិនជាប់ក្នុងសំណាញ់ គឺតណ្ហា និងទិដ្ឋិ ដូចជាខ្យល់មិនជាប់ក្នុងសំណាញ់ មិនប្រឡាក់ដោយលោក ព្រោះគ្រឿងប្រឡាក់ គឺតណ្ហា និងទិដ្ឋិ ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ជាអ្នកដឹកនាំគេ មនុស្សដទៃមិនគប្បីនាំទៅបាន ថាជាមុនី។

ជនទាំងឡាយដទៃ តែងពោលនូវវាចាមានទីបំផុតដោយជុំវិញ ចំពោះវត្ថុណា បុគ្គលណា (មិនដល់នូវសេចក្តីត្រេកអរ ឬ តូចចិត្ត ក្នុងវត្ថុនោះ) ដូចជាសសរ ដែលបុគ្គលដាំចុះក្នុងកំពង់សម្រាប់ងូត អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានរាគៈទៅប្រាសហើយ មានឥន្ទ្រិយតម្កល់មាំល្អហើយ ថាជាមុនី។

បុគ្គលណា មានខ្លួនស្ថិតនៅត្រង់ដូចជាខ្នារ កាលពិចារណាឃើញការពុំរាបសា និងការរាបសា តែងខ្ពើមកម្មទាំងឡាយដ៏លាមក អ្នកប្រាជ្ញទាំងឡាយ ដឹងបុគ្គលនោះ ថាជាមុនី។

បុគ្គលណា មានខ្លួនសង្រួមហើយ មិនធ្វើបាប ទោះនៅក្មេងក្តី កណ្តាលក្តី ជាមុនី មានខ្លួនវៀរចាកបាបហើយ ជាបុគ្គលមិនមានការបៀតបៀន មិនប្រទូស្តនូវបុគ្គលណាមួយ អ្នកប្រាជ្ញទាំងឡាយ រមែងដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។

បុគ្គលណា ចិញ្ចឹមជីវិតដោយបុគ្គលដទៃឲ្យ បាននូវដុំបាយណា ទោះថ្មោងក្តី កណ្តាលក្តី សេសសល់ក្តី មិនសរសើរ មិនបន្តុះបង្អាប់ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។

បុគ្គលណា មិនជាប់នៅក្នុងវ័យណាមួយ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ដែលជាអ្នកស្ងៀម ប្រព្រឹត្តវៀរមេថុនធម្ម វៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ របូតចាកចំណង គឺកិលេស ថាជាមុនី។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកឃើញនូវបរមត្ថ ព្រោះដឹងច្បាស់នូវលោក ប្រព្រឹត្តកន្លងនូវអន្លង់ និងសមុទ្រ មិនញាប់ញ័រ កាត់ផ្តាច់នូវគ្រឿងចាកស្រែះ មិនស្រ័យនូវតណ្ហា និងទិដ្ឋិ មិនមានអាសវៈ ថាជាមុនី។

ជនទាំងពីរនាក់ មានការនៅ និងការចិញ្ចឹមជីវិតឆ្ងាយគ្នា មិនស្មើគា្នទេ គឺគ្រហស្ថជាអ្នកចិញ្ចឹមប្រពន្ធ ១ អ្នកបួសមិនប្រកាន់ខ្លួន ជាអ្នកមានវត្តល្អ ១ គ្រហស្ថមិនបានសង្រួមក្នុងការបៀតបៀនជីវិតសត្វដទៃ មុនីសង្រួមរក្សានូវពួកសត្វអស់កាលជានិច្ច។ ដូចជាសត្វក្ងោក មានកខៀវ ហើរតាមអាកាស មិនដល់នូវសន្ទុះរបស់ហង្ស ក្នុងកាលណា ៗ ឡើយ គ្រហស្ថ ក៏យ៉ាងនោះដែរ នឹងធ្វើតាមភិក្ខុជាមុនី អ្នកស្ងប់ស្ងាត់ អ្នកចំរើនឈានក្នុងព្រៃមិនបាន។

ចប់ មុនិសូត្រ ទី១២។

ចប់ ឧរគវគ្គ ទី១។

Quote from: book 54
Posted by: Cheav Villa
« on: March 13, 2019, 02:38:32 AM »

កូណាព្រះអង្គ   _/\_ _/\_ _/\_
សូម​ព្រះអង្គ ប្រាប់វិធីយកសៀវភៅ​ ទៅដំកល់នៅ​ ati.au
កូណា​នឹង​សូម​សាកល្បង​  _/\_
Posted by: Johann
« on: March 12, 2019, 05:54:56 PM »

ព្រះករុណា​ ព្រះអង្គ​ _/\_ _/\_ _/\_
ខ្ញុំកូណា​ កំឡុងពេលផ្ទៀងផ្ទាត់រកវីដេអូ មិនទាន់បានសម្រេច​ រកវិធីទំនង
មិនទាន់ត្រូវ ក៏ងាកមកអានសូត្រម្តងទៀតឃើញថាមានពាក្យខុសច្រើន
ទើបនឹកឃើញថា គួរទូលព្រះអង្គ​ទៅ​  :D _/\_


My person don't think there are that much errors, but sure there are and that "needs" effort, better is "gives a chance", to do this, first the files have just to be put in this enviroment. No need to correct if no mood or joy. Not that much different to upload videos or pictures and remove them here. Likewise with the downloads of the books here: [Kh] ព្រះត្រៃបិដកភាសាខ្មែរ (សេចក្តីព្រាង) Khmer translation of Tipitaka (drafts) .

Thinking that some work already years on it to bring it that far, is not ordinary, push google and download is of course common and prefered. 10.000 of downloads, not one word of even appreciation nor a single error report. A "normal" sociaty of consumer.

It's a working place, not feeding, and Nyom already knows a little the joy of deeplessness and the joy of giving.

But it's total understandable being tired of screens. Atma knows eye-hueting well already.
Posted by: Cheav Villa
« on: March 12, 2019, 04:07:46 PM »

ព្រះករុណា​ ព្រះអង្គ​ _/\_ _/\_ _/\_
ខ្ញុំកូណា​ កំឡុងពេលផ្ទៀងផ្ទាត់រកវីដេអូ មិនទាន់បានសម្រេច​ រកវិធីទំនង
មិនទាន់ត្រូវ ក៏ងាកមកអានសូត្រម្តងទៀតឃើញថាមានពាក្យខុសច្រើន
ទើបនឹកឃើញថា គួរទូលព្រះអង្គ​ទៅ​  :D _/\_
ម្យ៉ាងទៀត​ខ្ញុំកូណា​ ចង់​ទូល​សួរ​អំពី​ បាត់shout box, recent topics បានបាត់នៅពេលចុច forum, រូបភាព​ និងវីដេអូ
បា​នអាក់រអួល​ច្រើនថ្ងៃ​ មកហើយ _/\_

Posted by: Johann
« on: March 12, 2019, 12:32:21 PM »

Possible good if telling this praticulary story about someone changing his way of life while all are present, maybe in some days, Nyom. A story of many "accidentally" happenings.

If Nyom likes to "help" to bring the book containing the Suttanipat up on ati.eu, always a good deed. If needing some infos how to do, may Nyom not hesitate to ask what ever needed for performing good.
Posted by: Cheav Villa
« on: March 12, 2019, 10:55:06 AM »

 ::)  _/\_
Posted by: Johann
« on: March 12, 2019, 08:18:14 AM »

Sadhu

It might be actually already correct transcript in Nyom Norum s Dhamma gift, which was short after Nyom Chanroth took on the effort to help to write it and which actually was the reason why he decided to change his ways, and become a respected person as Atma did not allow someone without pure Sila work on such. Mudita
Posted by: Cheav Villa
« on: March 12, 2019, 03:56:56 AM »

Aramika   *

Dieses neue Thema (bzw. diese/r Beitrag/e) wurde  aus abgetrennten Beiträgen, ursprünglich in Who is a real Brahma, Bhikkhu (Bhikkhuni), by what is one called Sublime? , hinzugefügt. Für ev. ergänzende Informationen zur sehen Sie bitte das Ursprugsthema ein. Anumodana!
The new topic (or post/s) here are originaly from Who is a real Brahma, Bhikkhu (Bhikkhuni), by what is one called Sublime? . For eventual additionally information: please visit also the Topic of origin. Anumodana!

[Original post:]


Namo tassa bhagavato arahato sammā-sambuddhassa

(ចុន្ទកម្មារបុត្ត)

[ក្រាបទូលសួរព្រះមានព្រះភាគថា]

ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើនជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហា ដ៍ឧត្តមជាងសត្វជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណះ ក្នុងលោកនេះមានប៉ុន្មាន។

[ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា]

ម្នាលចុន្ទ សមណះមានត្រឹមតែ ៤ ពួក មិនមានដល់គំរប់ ៥ ទេ កាលបើអ្នកសួរបញ្ជាក់ហើយ តថាគត នឹងប្រាប់នូវសមណះ ទាំងនោះ ដល់អ្នក គឺសមណះ ឈ្នះកិលេស ដោយមគ្គ១ សមណះ សំដែងប្រាប់នូវមគ្គ១ សមណះ រស់នូវក្នុងមគ្គ១ សមណះប្រទូស្តនូវមគ្គ១។

[ចុន្ទកម្មារបុត្ត ទូលសួរថា]

ព្រះពុទ្ធទាំងឡាយ តែងសំដែង នូវសមណះណា ថាជាសមណះ ឈ្នះកិលេសដោយមគ្គ សមណះ ដុតបំផ្លាញ នូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹងមិនបាន រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសំដែងប្រាប់ឲ្យទាន មួយទៀតសូមព្រះអង្គប្រាប់ នូវសមណះ អ្នកប្រទុស្តនូវមគ្គ។

[ព្រះមានព្រះភាគ ត្រាស់ថា]

សមណះណាកន្លងផុត នូវសេចក្តីសង្ស័យប្រាស់ចាកកិលេស ត្រេកអរក្នុងព្រះនិព្វាន មិនជាប់ជំពាក់ដោយ តណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សំដែង នូវសមណះបែបនោះ ថាជាអ្នកឈ្នះកិលេស ដោយមគ្គ។

សមណះណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាត ឧត្តមក្រៃលែង ហើយសំដែងចែក នូវនិព្វានធម៌ក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយ ហៅសមណះ ដែលជាអ្នកកាត់បង់ នូវសេចក្តីសង្ស័ ជាអ្នកប្រាជ្ញមិនមានសេចក្តីញាប់ញ័រ នោះថាជាអ្នកសំដែងប្រាប់មគ្គ ជាសមណះទី២ នៃភក្ខុទាំងឡាយ។

សមណះណា មានស្មារតីសង្រួមហើយ សេពនូវគន្លងដែលមិនមានទោស រស់នូវក្នុងមគ្គ ជាផ្លូវនៃធម៌គឺព្រះនិព្វាន ដែលព្រះពុទ្ធ សំដែងប្រពៃហើយ អ្នកប្រាជ្ញទាំងឡាយ ហៅសមណះ នោះថាជាអ្នករស់នូវក្នុងមគ្គ ជាសមណះទី៣ នៃភិក្ខុទាំងឡាយ។

សមណះណា ធ្វើនូវភេទ របស់ពួកអ្នកមានវត្តល្អ ឲ្យជាគ្រឿងបិទបាំង ជាអ្នកស្ទុះស្ទា អ្នកទ្រុស្ដត្រកូល មានឬក្យពាមាយា មិនសង្រួម ពោលពាក្យលេះលោះប្រព្រឹត្តបន្លំ សមណះនោះ ឈ្មោះថាជាអ្នកទ្រុស្ត មគ្គ។

គ្រហស្ថណា ជាអ្នកចេះដឹង ជាអរិយសាវ័ក ប្រកបដោយបញ្ញា ស្គាល់ច្បាស់នូវសមណះទាំងនោះ សទ្ធារបស់គ្រហស្ថនោះ រមែងមិនសាបសូន្យទេ ព្រោះដឹងថា ពួកសមណះ ទាំងអស់មិនដូចច្នោះទេ ព្រោះឃើញដូចច្នេះ គប្បីប្រៀបនូវសមណះមិនអាក្រក់ ឲ្យស្មើដោយសមណះ អាក្រក់ ឬ គប្បីប្រៀប នូវសមណះបរិសុទ្ធ ឲ្យស្មើដោយសមណះមិនបរិសុទ្ធ ដូចម្ដេចកើត។

(ចុន្ទសុត្តំ នត្ថិតំ)   
(ចប់សូត្រទី៥)

ខ្ញុំកូណា​ ​បានរកឃើញ​ពាក្យ​ខុស​ ដូចខាងក្រោម:

ដ៍             ==> ដ៏
សមណះ​   ==> សមណៈ
ប្រទុស្ត​      ==> ប្រទូស,​ ប្រទូស្ត
គុណជាត​  ==> គុណជាតិ​
សង្ស័​        ==> សង្ស័យ
ឬក្យពា     ==> ឫកពា
លេះលោះ​ ==> ឡេះឡោះ
ដូចច្នោះ​    ==> ដូច្នោះ​
ដូចច្នេះ​     ==> ដូច្នេះ​
Posted by: Johann
« on: July 04, 2017, 10:46:43 AM »

* Johann : completed index added
Posted by: Chanroth
« on: January 08, 2017, 05:04:54 AM »

 *sgift*


Namo tassa bhagavato arahato sammā-sambuddhassa


ធនិយសុត្តំ ទី២ *
ធនិយសូត្រ ទី២

(??)
*

(សេដ្ឋិបុត្ត ឈ្មោះធនិិយគោបៈ ពោលថា) យើងមានបាយចំអិនហើយ មានទឹកដោះ រូតហើយ ជាអ្នកនៅ ជាមួយជនបរិស័ទ ទៀបឆ្នេរទន្លេមហី ខ្ទមយើង បានប្រក់ហើយ ភ្លើងក៍បានបង្កាត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត មិនមាន សេចក្ដីក្រោធ ប្រាសចាកសេចក្ដី រឹងត្អឹងហើយ នៅអស់រាត្រីមួយ ក្បែរឆ្នេរទន្លេមហី ខ្ទមគឺអត្តភាព មានដំបូលបើកចេញហើយ ភ្លើងរលត់ហើយ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) របោមក៍មិនមាន គោទាំងឡាយ ក៍ដើរទៅក្នុងច្រក ដែលមានស្មៅ លូតលាស់ល្អ គោទាំងឡាយ ក៍អត់ធន់និងភ្លៀង ដែលបង្អុរមក ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) ក្បូនតថាគត បានចងចាត់ចែងស្រេចហើយ តថាគតបានឆ្លងដល់ត្រើយ កំចាត់បង់ នូវឱឃៈបាន សេចក្ដីត្រូវការ ដោយក្បូន មិនមានទៀតទេ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) ប្រពន្ធរបស់យើង ជាអ្នកស្ដាប់បង្គាប់ ជាស្ត្រីមិនលេះលោះ ជាទីពេញចឹត្ត គួរនៅរួម អស់កាលដ៍វែង យើមិនដែលឮសំដី ដ៍អាក្រក់តិចតួច របស់ប្រពន្ធនោះឡើយ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) ចឹត្តរបស់ តថាគត ជាធម្មជាត ស្ដាប់បង្គាប់ ជាចឹត្តរួចស្រឡះហើយ តថាគត បានអប់រំហើយ ទូន្មានល្អហើយអស់កាលដ៍វែងចំណែកបាប មិនមាន ដល់តថាគតទៀតទេ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) យើងជាអ្នកចិញ្ចឹមជីវិត ដោយថ្លៃឈ្នួល ចំពោះខ្លួនឯង ចំណែកខាងកូនទាំងឡាយ របស់យើង មានសេចក្ដីមូលមិត្ត ឥតមានរោគទេ យើងមិនដែលឮហេតុ អាក្រក់តិចតួច របស់កូននោះឡើយ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត មិនមែន ជាអ្នកសុីឈ្នួល អ្នកណាមួយទេ តថាគត ត្រាច់ទៅ ដោយឥតមានជាប់ជំពាក់ ក្នុងលោកទាំងលូម សេចក្ដីត្រូវការ ដោយថ្លៃឈ្នួល មិនមានទេ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) គោជំទង់ក៏មាន កូនគោកំពង់បៅដោះក៏មាន មេគោមានគភ៌ នឹងមេគោកំពុងដោយឈ្មោលក៏មាន គោឈ្មោល ជាគោបា របស់យើងក៏មានម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគត្រាស់ថា) គោជំទង់ក៏មិនមានកូនគោកំពង់បៅដោះក៏មិនមាន មេគោមានគភ៌នឹងមេគោកំពុងដោយឈ្មោលក៏មិនមាន គោឈ្មោល ជាគោបា របស់តថាគត ក៏មិនមាន ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ធនិយគោបៈពោលថា) បង្គោលស្នឹង (សម្រាប់ចងគោ) យើងបានបោះមិនរង្គៀកទេ ខ្សែពួរទាំងឡាយ ដែលវេញអំពីស្មៅយ៉ាប្លងក៏នៅថ្មី មានសណ្ឋាននៅល្អ កូនគោកំពុងបៅដោះមិនអាចទាញផ្ដាច់បានទេ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត ផ្ដាច់ចំណង គឺសំយោជនៈ ចំណែកខាងលើប្រាំដូចគោឧបាសកផ្ដាច់នូវចំណង ទំលាយចំណងគឺសំយោជនៈប្រាំ ខាងក្រោមដូចដំរីទំលាយវល្លិ៍ផោមមិនបានចូលទៅ កាន់ដំណេកក្នុងគភ៌ទៀតទេ ម្នាលភ្លៀងឥឡូវនេះ បើអ្នកចង់បង្អុរ  ចូរបង្អុរមកចុះ។ខណៈនោះឯងមហាមេឃបង្អុលភ្លៀងឲ្យពេញ នូវទីនឹងទីទួល ធនិយគោបៈ បានឮសូរភ្លៀងបង្អុល ក៏ពោលនូវសេចក្ដីនេះ ថាឳលាភរបស់យើងមិនមែនតិចទេព្រោះយើងបានឃើញនូវព្រះមានព្រះភាគ បពឹត្រព្រះអង្គមានចក្ខុយើងសូមដល់ព្រះអង្គ ជាទីពឹង សូមព្រះមហាមុនីជាសាស្ដាចារ្យនៃយើង។
យើងទាំងឡាយគឺប្រពន្ធនឹងខ្ញុំព្រះអង្គជានាក់ស្ដាប់បង្គាប់សូមប្រព្រឹត្តនូវព្រហ្មចរិយធម៌ក្នុងសំណាក់នៃព្រះសុគត នៃជាតិនឹងមរណៈធ្វើទីបំផុតនៃទុក្ខ។
មារមានចិត្តបាបនិយាថាបុគ្គលមានបុត្តរមែងត្រេកអរនឹងបុត្តទាំងឡាយបុគ្គលមានគោរមែងត្រេកអរនឹងគោទាំងឡាយដូច្នោះដែរការត្រេកអររបស់នរជនរមែងមានព្រោះតែឧបធិទាំងឡាយគ្រឿងជាប់ជំពាក់បុគ្គលណាមិនមានឧបធិបុគ្គលនោះទើបមិនត្រេកអរ។
ព្រះមានព្រះភាគត្រាស់ថាបុគ្គលមានបុត្តរមែងសោកនឹងបុត្តទាំឡាយបុគ្គលមានគោរមែងសោកនឹងគោទាំឡាយដូច្នោះដែរការសោករបស់នរជនរមែងមានព្រោះតែឧបធិទាំងឡាយលុះតែបុគ្គលណាមិនមានឧបធិបុគ្គលនោះទើបមិនមានសោក។
Quote from: សរសេដោយខ្ញុំព្រះករុណា ខ្ញុំបាទ. chanroth

Posted by: Chanroth
« on: November 06, 2016, 07:18:24 AM »

 :) :)
Posted by: Chanroth
« on: November 04, 2016, 07:29:58 AM »

???
Posted by: Chanroth
« on: November 01, 2016, 08:52:29 AM »

Namo tassa bhagavato arahato sammā-sambuddhassa

សូមនមស្កាព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ 

ខុទ្ទកនិកាយ សុត្តនិបាត
ភាគ ៥៤
ឧរគសុត្តំ ទី១
ឧរគសូត្រ ទី១

ភិក្ខុណា បន្ទោបង់សេចក្ដីក្រោធ ដែលឆួលឡើហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅឳសថទាំងឡាយ ភិក្ខុនោះឈ្មោះថាលះបង់ត្រើយខាងអាយ[1]ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា ផ្ដាច់បង់រាគះ មិនមានសេសសល់ ដូចគេកាត់ផ្កាឈូក ដែលដុះក្នុងស្រះ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា បានផ្ដាច់បង់តណ្ហា មិនមានសេសសល់ ញាំុងតណ្ហា ដែលជាកិលេសជាតិ ត្រាច់ទៅអន្ទោលទៅដោយរហ័ស ឲ្យរីងស្ងួត ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា កំចាត់មានះ មិនមានសេសសល់ ដូចជំនន់ធំ កំចាត់បង់ នូវស្ពានបបុស ដែលទុព្វលភាព ក្រៃលែង ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា កាលស្វែងរកមិនបាន នូវសារះ ក្នុងភពទាំឡាយដូចបុគ្គល ស្វែងរក នូវផ្កាដើមល្វា ទាំងឡាយ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

សេចក្ដីក្រោធមិនមាន ក្នុងសន្ដាន នៃភិក្ខុណា មួយទៀត ភិក្ខុណាប្រព្រឹត្តកន្លង នូវបុណ្យនិងបាប ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា កំចាត់បង់ ផ្ដាច់បង់ ឲ្យជ្រះស្រឡះនូវវិតក្កទាំឡាយ ខាងក្នុងសន្ដាន មិនមានសេសសល់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណាមិនស្ទុះទៅ មិនក្រាញនៅ ប្រព្រឹត្តកន្លងនូវបច្ចធម៌(១)ធម៌នេះមាន៣ គឺតណ្ហា១ មានះ១ ទិដ្ឋិ១ ជាធម៌ញាុំងសត្វឲ្យមានកំណើតយឹតយូរក្នុងសង្សារវដ្ដ។ទាំងអស់នេះបាន ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ព្រោះដឹងច្បាស់ថា ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកលោភះ ដោយគិតថា  ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាករាគះ ដោយគិតថា  ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកទោសះ ដោយគិតថា  ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកមោហះ ដោយគិតថា  ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

អនុស្សយក្កិលេស ណាមួយមិនមាន ដល់ភិក្ខុណា ឬ អកុសលមូល ដែលភិក្ខុដកចេញហើយ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ភិក្ខុណា លះបង់នីវរណះ៥ប្រកា ជាអ្នកមិនតានតឹង ឆ្លងសេចក្ដីងឿងឆ្ងល់ ប្រាសចាក សរ គឺ កិលេស ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ។

ចប់ឧរគសូត្រ ទី១
នត្ថិ សន្តិ បរំ សុខំ
សរសេដោយខ្ញុំព្រះករុណាខ្ញុំបាទ.Chanroth
 1. ពាក្យថា ត្រើយខាងអាយបានដល់សំយោជនះ៥យ៉ាង ព្រោះថាសំយោជនះ ជាហេតុនាំសត្វឲ្យខកនៅក្នុងសង្សារវដ្ដ។
Quote from:
Posted by: Chanroth
« on: November 01, 2016, 08:49:48 AM »

Namo tassa bhagavato arahato sammā-sambuddhassa

សូមនមស្កាព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ
ចុន្ទសុត្តំ

ចុន្ទសូត្រទី៥


(ចុន្ទកម្មារបុត្ត)

[ក្រាបទូលសួរព្រះមានព្រះភាគថា]

ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើនជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហា ដ៍ឧត្តមជាងសត្វជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណះ ក្នុងលោកនេះមានប៉ុន្មាន។

[ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា]

ម្នាលចុន្ទ សមណះមានត្រឹមតែ ៤ ពួក មិនមានដល់គំរប់ ៥ ទេ កាលបើអ្នកសួរបញ្ជាក់ហើយ តថាគត នឹងប្រាប់នូវសមណះ ទាំងនោះ ដល់អ្នក គឺសមណះ ឈ្នះកិលេស ដោយមគ្គ១ សមណះ សំដែងប្រាប់នូវមគ្គ១ សមណះ រស់នូវក្នុងមគ្គ១ សមណះប្រទូស្តនូវមគ្គ១។

[ចុន្ទកម្មារបុត្ត ទូលសួរថា]

ព្រះពុទ្ធទាំងឡាយ តែងសំដែង នូវសមណះណា ថាជាសមណះ ឈ្នះកិលេសដោយមគ្គ សមណះ ដុតបំផ្លាញ នូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹងមិនបាន រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសំដែងប្រាប់ឲ្យទាន មួយទៀតសូមព្រះអង្គប្រាប់ នូវសមណះ អ្នកប្រទុស្តនូវមគ្គ។

[ព្រះមានព្រះភាគ ត្រាស់ថា]

សមណះណាកន្លងផុត នូវសេចក្តីសង្ស័យប្រាស់ចាកកិលេស ត្រេកអរក្នុងព្រះនិព្វាន មិនជាប់ជំពាក់ដោយ តណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សំដែង នូវសមណះបែបនោះ ថាជាអ្នកឈ្នះកិលេស ដោយមគ្គ។

សមណះណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាត ឧត្តមក្រៃលែង ហើយសំដែងចែក នូវនិព្វានធម៌ក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយ ហៅសមណះ ដែលជាអ្នកកាត់បង់ នូវសេចក្តីសង្ស័ ជាអ្នកប្រាជ្ញមិនមានសេចក្តីញាប់ញ័រ នោះថាជាអ្នកសំដែងប្រាប់មគ្គ ជាសមណះទី២ នៃភក្ខុទាំងឡាយ។

សមណះណា មានស្មារតីសង្រួមហើយ សេពនូវគន្លងដែលមិនមានទោស រស់នូវក្នុងមគ្គ ជាផ្លូវនៃធម៌គឺព្រះនិព្វាន ដែលព្រះពុទ្ធ សំដែងប្រពៃហើយ អ្នកប្រាជ្ញទាំងឡាយ ហៅសមណះ នោះថាជាអ្នករស់នូវក្នុងមគ្គ ជាសមណះទី៣ នៃភិក្ខុទាំងឡាយ។

សមណះណា ធ្វើនូវភេទ របស់ពួកអ្នកមានវត្តល្អ ឲ្យជាគ្រឿងបិទបាំង ជាអ្នកស្ទុះស្ទា អ្នកទ្រុស្ដត្រកូល មានឬក្យពាមាយា មិនសង្រួម ពោលពាក្យលេះលោះប្រព្រឹត្តបន្លំ សមណះនោះ ឈ្មោះថាជាអ្នកទ្រុស្ត មគ្គ។

គ្រហស្ថណា ជាអ្នកចេះដឹង ជាអរិយសាវ័ក ប្រកបដោយបញ្ញា ស្គាល់ច្បាស់នូវសមណះទាំងនោះ សទ្ធារបស់គ្រហស្ថនោះ រមែងមិនសាបសូន្យទេ ព្រោះដឹងថា ពួកសមណះ ទាំងអស់មិនដូចច្នោះទេ ព្រោះឃើញដូចច្នេះ គប្បីប្រៀបនូវសមណះមិនអាក្រក់ ឲ្យស្មើដោយសមណះ អាក្រក់ ឬ គប្បីប្រៀប នូវសមណះបរិសុទ្ធ ឲ្យស្មើដោយសមណះមិនបរិសុទ្ធ ដូចម្ដេចកើត។


(ចុន្ទសុត្តំ នត្ថិតំ)   
(ចប់សូត្រទី៥)
Quote from: personal transcripted from book