km:lib:authors:ជា_ហាំង:ផ្លូវប្រតិបត្តិធម៌

ផ្លូវប្រតិបត្តិធម៌ (Path of practicing Dhamma)

វិសុទ្ធិកថា

ផ្លូវប្រតិបត្តិធម៌

Path of practicing Dhamma

២៥៦៣/១៩៩៩

រៀបរៀងពី

លេខទំព៍រ
រូបភាពទំព័រ

ការស្កេនត្រូវធ្វើ

ទ. Cover Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 00 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 01 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 02 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

បុច្ឆា វិសជ្ជនា ផ្តើមសេចក្តី​

ទ. 1 បុ. ខ្ញុំមានសទ្ធាក្នុងព្រះពុទ្ធសាសនាជាយូរមកហើយ តែមិនដឹងផ្លូវប្រតិបត្តិធម៌ ។ សូមមេត្តាជួយបំភ្លឺផង ។

វិ. ដើម្បីដឹងផ្លូវប្រតិបត្តិធម៌ គប្បីសិក្សាបរិយត្តសទ្ធម្ម ។

បុ. តើបរិយត្តសទ្ធម្ម បានសេចក្តីថាម៉េច ?

វិ. បរិយត្តសទ្ធម្ម បានសេចក្តីថាសាច់ធម៌សុទ្ធ ដែលបុគ្គលគប្បីសិក្សាឲ្យបានចេះ ។

បុ. តើសិក្សាសាច់ធម៌អ្វីទៅ ?

វិ. សិក្សាព្រះត្រៃបិដក ។ មានព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។

បុ. ព្រះត្រៃបិដកមានធម៌ច្រើនក្រៃពេកណាស់ ត្រូវប្រើពេលវេលាអស់ច្រើនឆ្នាំដើម្បីសិក្សា ។ ឥឡូវពេលវេលាកន្លងហួសទៅហើយ តើគប្បីសិក្សាបានអ្វីខ្លះទៅហ្ន៎ !

វិ. សូមកុំអស់សង្ឃឹម ។ មានពុទ្ធភាសិតសំដែងថា « អ្នកទាំងឡាយឆ្លងផុតចាកទុក្ខដោយ​ សេចក្តីព្យាយាម » ។

បុ. តើព្យាយាមធ្វើអ្វីខ្លះ ?

វិ. ព្យាយាមស្តាប់ធម៌របស់សប្បុរស ១ ព្យាយាមត្រងធម៌នោះទុកក្នុងចិត្តគិតប្រុងប្រតិបត្តិ ១ ព្យាយាមប្រតិបត្តិធម៌ដែលបានប្រុងទុកនោះ ១ ។

ទ. 2បុ. សូមមេត្តាបំភ្លឺសេចក្តីផងមើល ។

វិ. ព្យាយាមស្តាប់ធម៌របស់សប្បុរស បានឈ្មោះថាព្យាយាមសិក្សាបរិយត្តសទ្ធម្មមួយចំណែក ។ ព្យាយាមប្រតិបត្តិធម៌ដែលបានប្រុងទុកនោះ បានឈ្មោះថាដឹងផ្លូវប្រតិបត្តិធម៌មួយចំណែក ។

បុ.​ តើសប្បុរសនោះជាអ្នកណា ?

វិ. សប្បុរស គឺអ្នកដែលមាន សទ្ធា ហិរិ ឧត្តប្ប ពាហុសច្ច វីរិយ សតិ និងបញ្ញា ។

បុ. តើសំគាល់ថាជាសប្បុរស ដោយសង្កេតឃើញលក្ខណៈមួយណា ?

វិ. សំគាល់ថាជាសប្បុរស ដោយសង្កេតឃើញបុគ្គលនោះ ពោលអំពីធម៌ច្រើនជាងពោលអំពី​ រឿងមិនមែនធម៌ ។

បុ. តើសប្បុរសពោលអំពីអំពីធម៌អ្វីខ្លះ ?

វិ. សប្បុរសពោលអំពីទាន អំពីសីល អំពីសមាធិ អំពីអដ្ឋង្គិកមគ្គ អំពីវិបស្សនាបញ្ញា ។ល។

បុ. ចំពោះទាន សីល សមាធិ អដ្ឋង្គិកមគ្គ ខ្ញុំមិនតាំងបុច្ឆាទេ ។ ខ្ញុំសូមតាំងបុច្ឆាអំពីវិបស្សនាបញ្ញា ។ តើធ្វើដូម្តេច ទើបវិបស្សនាបញ្ញាកើតមាន ?

ទ. 3 វិ. ចំរើនវិបស្សនាកម្មដ្ឋាន ទើបវិបស្សនាបញ្ញាកើតមាន ។

បុ. វិបស្សនាកម្មដ្ឋាន ជាវិសុទ្ធិមគ្គមែនទេ ?

វិ. មែនហើយ វិបស្សនាកម្មដ្ឋានជាវិសុទ្ធិមគ្គ ។

បុ. តើវិសុទ្ធិមគ្គមានតែមួយប៉ុណ្ណឹង ឬក៏មានទៀតដែរ ?

វិ. វិសុទ្ធិមគ្គមាន៥ គឺ÷ វិបស្សនាកម្មដ្ឋាន ១ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ១​ អដ្ឋង្គិកមគ្គ ១​ សីលសមាធិបញ្ញា និងវីរិយ ១ ហើយនឹងពោធិបក្ខិយធម៌ ១ ។

បុ. តើវិសុទ្ធិមគ្គ គឺវិបស្សនាកម្មដ្ឋាន គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. វិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលមានសជាតិបញ្ញាអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធមគ្គ គឺសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលណាអ្នកប្រតិបត្តិ ?

វិ. សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន គួរដល់បុគ្គលមានភ័ព្វអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធមគ្គ គឺអដ្ឋង្គិកមគ្គ គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. អដ្ឋង្គិកមគ្គ គួរដល់ពួកបុគ្គលអ្នកមានសទ្ធាអ្នកប្រតិបត្តិ ។

ទ. 4 បុ. តើវិសុទ្ធិមគ្គ គឺសីល សមាធិ បញ្ញា និងវីរិយ គួរដល់ពួកបុគ្គលណាអ្នកប្រតិបត្តិ ?

វិ. សីល សមាធិ បញ្ញា និងវីរិយ គួរដល់ពួកព្រះសង្ឃអ្នកប្រតិបត្តិ ។

បុ. តើវិសុទ្ធិមគ្គ គឺពោធិបក្ខិយធម៌ គួរដល់ពួក​បុគ្គលណាអ្នកប្រតិបត្តិ ?

វិ. ពោធិបក្ខិយធម៌ គួរដល់ពួកបុគ្គលជាពហុសូត្រអ្នកប្រតិបត្តិ ។

បុ. វិសុទ្ធិមគ្គនីមួយៗ សុទ្ធតែជាដងផ្លូវដ៏បរិសុទ្ធឆ្ពោះទៅកាន់ព្រះនិព្វាន ។

វិ. បុគ្គលដែលធ្វើដំណើរតាមដងផ្លូវនោះ ប្រាកដជាបានទៅដល់និព្វានឬ ?

បុ. ប្រាកដជាបានទៅដល់ ឲ្យតែបុគ្គលអ្នកដើរនោះមានសេចក្តីបរិសុទ្ធទាំង៧យ៉ាង ។ សេចក្តីបរិសុទ្ធទាំង៧ យ៉ាងនោះគឺ​ សីលវិសុទ្ធិ ១ ចិត្តវិសុទ្ធិ ១​ ទិដ្ឋិវិសុទ្ធ ១​ កង្ខាវិតរណវិសុទ្ធិ ១ មគ្គាមគ្គញាណទស្សនវិសុទ្ធ ១​ បដិបទាញាណទស្សនវិសុទ្ធិ ១​ និងញាណទស្សនវិសុទ្ធ ១ ។

បុ. ខ្ញុំអស់សង្ស័យហើយ ។ ខ្ញុំសូមតាំងបុច្ឆាអំពីលំដាប់នៃការប្រតិបត្តិធម៌តទៅ ។

វិ. សូមឧបាសកតាំងបុច្ឆាមកចុះ ។

បុច្ឆា វិសជ្ជនា អំពីលំដាប់នៃការប្រតិបត្តិធម៌​

ទ. 5

បុ. ពុទ្ធបរិស័ទមានប្រាជ្ញាប្រតិបត្តិធម៌តាមធម៌ ។ តើសភាវអ្វីជាធម៌ ។

វិ. សភាវជាធម៌ គឺសេចក្តីល្អពិត ដែលបុគ្គលប្រតិបត្តិហើយរមែងទ្រទ្រង់ បុគ្គលនោះមិនឲ្យ ធ្លាក់ទៅកាន់ទីទាប ។

បុ. ប៉ុន្តែ ធម៌ជាកុសលក៌មាន ធម៌ជាអកុសលក៏មាន ធម៌ជាអព្យាក្រឹតក៏មាន ។ ចំណែក ខាងអកុសល គឺប៉ែកខាងសេចក្តីអាក្រក់ រីឯខាងអព្យាក្រឹត្យ គឺនៅប៉ែកខាងសេចក្តីមិនល្អមិនអាក្រក់ ។ បើយ៉ាងដូច្នេះ តើសភាវជាធម៌នោះ គឺមិនសេចក្តីអាក្រក់ខ្លះៗផងដែរ ឬមិនមែនទេ ?

វិ. មិនដូច្នោះទេ ។ ធម៌ជាកុសល សំដៅដល់កុសលចិត្ត និងសោភ័ណចេកសិក ។ ធម៌ជាអកុសល សំដៅដល់អកុសលចិត្ត និងអកុសលចេតសិក ។ ធម៌ជាអព្យាក្រឹត សំដៅដល់ វិបាកចិត្ត និង កិរិយាចិត្ត ។ កុសលធម៌ អកុសលធម៌ និងអព្យាក្រឹតធម៌ ជាធម៌មានប្រយោជន៌សំរាប់ការសិក្សា ។ លុះសិក្សាបានចេះហើយ គប្បីជ្រើសរើសយកតែខាងប្រព្រឹត្ត សេចក្តីល្អ ទ. 6 គឺមិនគប្បីយកខាងប្រព្រឹត្តសេចក្តីអាក្រក់ផងទេ ។ ព្រោះហេតុនេះទើបពោលថាសភាវធម៌ គឺសេចក្តីល្អពិតដែលបុគ្គលប្រតិបត្តិហើយរមែងទ្រទ្រង់បុគ្គលនោះ មិនឲ្យធ្លាក់ទៅកាន់ទីទាប ។

បុ. ខ្ញុំស្តាប់បានហើយ ។ ប្រតិបត្តិធម៌តាមធម៌ គឺប្រព្រឹត្តតែសេចក្តីល្អពិតតាមដែលបានសិក្សាមិនគប្បីប្រព្រឹត្តសេចក្តីអាក្រក់ផងទេ ។ ប៉ុន្តែខ្ញុំមិនទាន់អស់សង្ស័យត្រង់ពាក្យថា «ល្អពិត» ។ តើល្អពិតនោះបានសេចក្តីថាដូម្តេច​ ?

វិ. សេចក្តីល្អពិតនោះ បានសេចក្តីដូចឧបមាតទៅ: ឧបមាទី១: សេចក្តីគោរពផែនដី ព្រះអាទិត្យ ព្រោះគិតថាជារបស់មានគុណ នេះជាសេចក្តីល្អ ប៉ុន្តែសេចក្តីយល់ថា ផែនដីព្រះអាទិត្យ​ គឺអាទិទេពជាអ្នកបង្កើត នេះជាសេចក្តីមិន​ពិត​ សេចក្តីទាំងនេះមិនហៅថាធម៌ ពីព្រោះ «ល្អ» តែមិន «ពិត» ។ ឧបមាទី២: បុគ្គលដេកលក់ រមែងមិនមានកិលេសក្នុងសន្តាន នេះជាសេចក្តីពិត ប៉ុន្តែមិនល្អ ពីព្រោះកិលេសបាត់ទៅឯងដោយសេចក្តីងោកងុយ មិនមែនលះដោយសារចំរើន បញ្ញាឡើយ សេចក្តីទាំងនោះមិនហៅថា ធម៌ ពីព្រោះ «ពិត» តែមិន «ល្អ» ។ ទ. 7 ឧបមាទី៣: ទាយកលះសេចក្តីកំណាញ់ក្នុងចិត្តបាន ព្រោះបានអោយទានតាមពុទ្ធានុញ្ញាតិ​ យ៉ាងនេះទើបហៅថា ធម៌ ពីព្រោះល្អផងពិតផង គឺ «ល្អ» នៅត្រង់ដែលបានលះ​សេចក្តីកំណាញ់ពីក្នុងចិត្ត ។ តើសេចក្តីឧបមាទាំង ៣ បែបនេះល្មមយល់អំពីសេចក្តីប្រព្រឹត្តល្អពិតបានដែរឬទេ ?

បុ. ខ្ញុំយល់បានខ្លះៗហើយ ។ តែនៅមិនទាន់អស់ចិត្តសោះព្រោះចង់ដឹងថា តើធម៌ ឬសេចក្តីល្អពិតនោះ​ មានច្រើនប៉ុណ្ណា នឹងអាលខ្ញុំជ្រើសរើសយកមកប្រតិបត្តិ ។

វិ. ធម៌ ឬសេចក្តីល្អពិតនោះមានច្រើនជាអនេក ។ បើប្រមូលបញ្ចូលគ្នាតាមថ្នាក់រាប់ចំនួនបាន ៣ គឺ ទាន ១ សីល ១ និងភាវនា ១ ។

បុ. សាធុ! ខ្ញុំស្តាប់បានហើយ គឺថាប្រតិបត្តិធម៌បានសេចក្តីថា អោយទាន ១ សមាទានសីល ១ និងចំរើនភាវនា ១ ។ ឯរូបខ្ញុំនេះមានសេចក្តីប្រាថ្នាចង់រួចផុតចាកទុក្ខភ័យ ។ ប្រសិនបើខ្ញុំជ្រើសរើសយកធម៌ភាវនា​មកប្រតិបត្តិ តើនឹងមានសេចក្តីសង្ឃឹម ឬទេ​ ?

វិ. តើបានយល់អំពីធម៌ភាវនាហើយ ឬនៅ ?

បុ. ខ្ញុំយល់មិនច្បាស់ទេ សូមមេត្តាជួយបំភ្លឺផង ?

ទ. 8 វិ. ភាវនាមាន ២ បែបគឺសមថភាវនា ១ បែប និងវិបស្សនាភាវនា ១​ បែប ។ សមថភាវនា​ ហៅថា​ សមថកម្មដ្ឋានក៏បាន ។ វិបស្សនាភាវនា ហៅថា វិបស្សនាកម្មដ្ឋានក៏បាន ។ ភាវនា ឬកម្មដ្ឋានទាំង ២ បែបនេះបុគ្គលគប្បីចំរើនឲ្យបានល្អ ។

បុ. ប្រសិនបើខ្ញុំ ជ្រើសរើសយកវិបស្សនាកម្មដ្ឋានមកចំរើន… ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានសមថកម្មដ្ឋានជាបាត ។

បុ. បើខ្ញុំមិនចំរើនវិបស្សនាសមថកម្មដ្ឋានទេ ខ្ញុំចំរើនតែវិបស្សនាកម្មដ្ឋាន តើបានឬទេ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានសតិសម្បជញ្ញៈជាឧបាយសម្រាប់ចំរើន បើសតិសម្បជញ្ញៈកើត​ ហើយរលត់ភ្លាម មិនតាំងនៅយូរល្មមចម្រើនវិបស្សនាបាន តើដូចម្ដេចនឹងចម្រើនបានសម្រេច ?

បុ. ខ្ញុំនឹងខិតខំចំរើនរឿយៗ ដើម្បីសន្សំយកវិបស្សនានោះម្ដងបន្តិចៗ ចំណេរឯខាង ក្រោយនឹងបានសម្រេចផល ។ តើធ្វើយ៉ាងនេះសមគួរ ឬទេ ?

វិ. មិនសមគួរទេ ពីព្រោះត្រូវចំណាយពេលអស់ច្រើនមិនបានសម្រេច ។

ទ. 9 សូមបញ្ជាក់ថា ពាក្យថា « ចំរើនរឿយៗ » បានសេចក្តីថាព្យាយាមចំរើន ។ តើសេចក្តីព្យាយាមនោះ កើតមកអំពីណា ?

បុ. សូមមេត្តាជួយប្រាប់ផង ?

វិ. សេចក្តីព្យាយាមដែលពោលនោះសំដៅយក​ សម្មាវាយាម មិនសំដៅយកសតិបដ្ឋានដែលជាធម៌ត្រាស់ដឹង​នូវខន្ធ ៥ នោះទេ ។ សម្មាវាយាមកើតឡើងអាស្រ័យ ញុំាងឆន្ទះឲ្យកើត ១​ ប្រារព្ធវីរិយ ១ ផ្គងមនសិការឡើង ១ និងដំកល់ចិត្តទុក ១ ។ ចិត្តដែលបុគ្គលដំកល់ទុក បានហើយ ហៅថា សមាធិចិត្ត ។

បុ. ខ្ញុំស្តាប់បានហើយ ។ ពេលនេះទើបខ្ញុំដឹងថា ខ្ញុំបានយល់មិនច្បាស់រវាងកិច្ចចំរើនវិបស្សនា កម្មដ្ឋាន ជាមួយនឹងកិច្ចចំរើនសតិប្បដ្ឋាន ។ ឥឡូវខ្ញុំយល់ច្បាស់ហើយ ថាវិបស្សនាកម្មដ្ឋានមានសមាធិជាបាត ។ តើសមាធិនោះកើតមកអំពីណា ?

វិ. សមាធិកើតឡើងអាស្រ័យចំរើនសមថកម្មដ្ឋាន ។ សមថកម្មដ្ឋាន​ ជាឧបាយដ៏ចំណានសំរាប់បង្រ្កាប នីវរណធម៌ ដែលតែងតែរំខានចិត្តមិនឲ្យតាំងមាំបាន ។

បុ. បានសេចក្តីថា ចំរើនសមថកម្មដ្ឋាន ទើបកើតសមាធិចិត្ត ។ ត្រង់ចំណុច ទ. 10 នេះខ្ញុំនៅមានការសង្ស័យនៅឡើយ ពីព្រោះខ្ញុំបានឃើញ​ឧសបាសកមួយចំនួន​ មិនបានចំរើនសមថកម្មដ្ឋានទេ ប៉ុន្តែលោកទាំងនោះហាក់ដូចជាចិត្តជាសមាធិ ។

វិ.​ ប្រការនោះមិនមានទេដឹង ?

បុ. ប្រការនោះមានមែនពិត ។ ប៉ុន្តែខ្ញុំឃើញលោកឧស្សាហ៍ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និងឧស្សាហ៍ស្តាប់ធម៌ទេសនា ។

វិ. កិរិយាថ្វាយបង្គំព្រះរតនត្រ័យដោយគោរព កិរិយាសមាទានសីលមិនឲ្យដាច់សិក្ខាបទ កិរិយាស្តាប់ធម៌​ ទេសនាប្រកបដោយមនសិការ ទាំងអស់នេះតើគិតថាមិន​ មែនជាកិច្ចចំរើនសមថកម្មដ្ខាន ទេឬ ?

បុ. ខ្ញុំគិតថាមិនមែនទេ ព្រោះមិនដែលឃើញគាត់អង្គុយក្នុងទីស្ងាត់ ខំសំឡឹងកសិណ ឬអសុភ ឯណាឡើយ ។

វិ. សេចក្តីគិតនោះមិនគួរឡើយ ។ តាមពិតកិរិយាថ្វាយបង្គំព្រះរតនត្រ័យដោយគោរព​ កិរិយាសមាទាន សីលមិនឲ្យដាច់សិក្ខាបទ កិរិយាស្តាប់ធម៌ទេសនាប្រកប ដោយមនសិការ​ ទាំងអស់នេះគឺជាកិច្ចចំរើនសមថកម្មដ្ឋានហើយ ។ សមថកម្មដ្ឋានមានអារម្មណ៍ច្រើនដល់ទៅ ៤០ មុខ ឯណោះ ទ. 11 ​គឺកសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អរូប ៤​ សញ្ញា ១ និងវវដ្ឋាន ១ ។ ថ្វាយបង្គំព្រះរតនត្រ័យ គឺប្រារព្ធ ពុទ្ធគុណ ធម្មគុណ និង សង្ឃគុណ ក្នុងអនុស្សតិ ១០​ មកជាអារម្មណ៍ លុះថ្វាយ បង្គំរឿយៗឈ្មោះថាចំរើនសមថកម្មដ្ឋាន ។ សមាទានសីលមិនឲ្យដាច់សិក្ខាបទ គឺប្រារព្ធសីលគុណក្នុងអនុស្សតិ ១០ មកជាអារម្មណ៍ លុះសមាទានសីលរឿយៗ ឈ្មោះថាចំរើនសមថកម្មដ្ឋាន ។ អារម្មណ៍ ៣ ប្រភេទរបស់សព្វត្ថកកម្មដ្ឋានគឺ​ មេត្តា ១ មរណានុស្សតិ ១ និង អសុភកម្មដ្ឋាន ១ ដែលបុគ្គលគប្បីរក្សារាល់ថ្ងៃក្នុងទីសម្ងំ ពួននៃគេហដ្ឋានរៀងៗខ្លួន ប្រារព្ធអារម្មណ៍នោះៗមកដាក់ក្នុងចិត្ត ក៍ឈ្មោះថាចំរើនសមថកម្មដ្ឋាន ។

បុ. សាធុ! ខ្ញុំស្តាប់បានហើយ ។ ឥឡូវនេះ ឃើញច្បាស់ថា វិបស្សនាមានសមាធិជួយឧបត្ថម្ភជា កម្លាំង ។ សមាធិនោះ គឺជាផលសំរេចចេញអំពីសមថកម្មដ្ឋាន ។ តើពោលដូច្នេះ សមគួរឬទេ ?

វិ. សមគួរហើយ ។ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋានទាំង ២ នេះឈ្មោះថាភាវនា ។ ភាវនាជាលំដាប់ទី ៣ រីឯសីលជាលំដាប់ទី ២ ទ. 12 ចំណែកលំដាប់ទី ១ គឺទាន ។ គប្បីពោលរៀងតាមលំដាប់ដែលព្រះអង្គបានសម្តែងទុក​ ពីទាបទៅខ្ពស់ថា « ទាន សីល ភាវនា » ។

បុ. ខ្ញុំអស់សង្ស័យហើយ ។ សូមតាំងបុច្ឆាអំពីវិសុទ្ធិមគ្គ គឺ វិបស្សនាកម្មដ្ឋាន តទៅ ។

វិ. សូមឧបាសកតាំងបុច្ឆាមកចុះ ។

បុច្ឆា វិសជ្ជនា អំពីវិបស្សនាកម្មដ្ឋាន​ ​

ទ. 13

បុ. កល្យាណបុថុជ្ជនមានប្រាថ្នាប្រតិបត្តិធម៌តាមធម៌ ។ តើវិសុទ្ធិមគ្គណាមួយដែលគួរប្រតិបត្តិ ដើម្បីដល់ទីរំលត់ទុក្ខ ?

វិ. វិសុទ្ធិមគ្គ គឺ វិបស្សនាកម្មដ្ឋាន ។

បុ. សាធុ! ខ្ញុំមានចំណូលចិត្តចំពោះវិបស្សនាកម្មដ្ឋាន ។

វិ. សូមចំរើនវិបស្សនាកម្មដ្ឋាន បានសំរេចចុះ ។

បុ. ប៉ុន្តែ ខ្ញុំមិនទាន់ដឹងថា តើគួរតាំងតួខ្លួនជាអ្នកចំរើនវិបស្សនា ឬមិនគួរតាំងតួខ្លួនជាអ្នកចំរើន ។

វិ. បើអ្នកមិនចំរើនវិបស្សនាទេ តើអ្នកណាវិញដែលមានចំណូលចិត្តចំរើនវិបស្សនាកម្មដ្ឋាន ។

បុ. ខ្ញុំស្តាប់បានហើយ ។ ខ្ញុំនឹងព្យាយាមចំរើនវិបស្សនាកម្មដ្ឋាន តែខ្ញុំមិនដឹងចំរើនយ៉ាងដូម្តេច ?

វិ. ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានឧបចារសមាធិចិត្ត ។

បុ. សូមមេត្តា អធិប្បាយអំពីសារសំខាន់របស់ឧបចារសមាធិចិត្ត បន្តិចមើល៍ ។

វិ. ឧបចារសមាធិចិត្ត ប្រៀបបីដូចឧបករណ៍មួយចាំបាច់សំរាប់ប្រើប្រាស់ដើម្បីចំរើនវិបស្សនាកម្មដ្ឋាន ចាំនិយាយថ្វីដល់អប្បនាសមាធិចិត្ត ។ ទ. 14 អរិយមគ្គទាំងឡាយ មានសោតាបត្តិមគ្គជាដើម ដែលនឹងកើតឡើងក៍អាស្រ័យដោយឈានចិត្តកើតឡើងក្នុងខាងដើម ដែលជាចិត្តធ្លាប់បានសន្សំកុសលនិមិត្តទុកសំរាប់ បង្កឱកាសឲ្យកើតអរិយមគ្គនោះ ។ ឯឈានចិត្តនោះ គឺបុគ្គលគប្បីចំរើនបានតែអាស្រ័យដោយឧបចារសមាធិចិត្ត ឬប្រសើរជាងទៀត គឺតែដោយអប្បនាសមាធិចិត្ត ។ ព្រោះហេតុនោះទើបពោលថា ចំរើនវិបស្សនាកម្មដ្ឋាន គប្បីមានឧបចារសមាធិចិត្ត ។

បុ. តើចិត្តយ៉ាងដូម្តេច ដែលជាឧបចារសមាធិ ?

វិ. ឧបចារសមាធិចិត្ត ជាចិត្តដែលស្លុងទៅក្នុងអារម្មណ៍បានមួយស្របក់ ។

បុ. ឧបមាស្លុងទៅក្នុងអារម្មណ៍បានរយះពេល ៥ នាទី តើអាចទុកថាជាឧបចារសមាធិចិត្តបាន ឬទេ?

វិ. ចិត្តស្លុងបានក្នុងរយះពេល ៥ នាទី អាចប្រើការបាន គ្រាន់តែចិត្តនោះមានកំលាំងខ្សោយជាងចិត្តដែលស្លុងរយះពេលវែងជាង ។

បុ. រីឯអារម្មណ៍វិញ តើចិត្តគប្បីស្លុងទៅក្នុងអារម្មណ៍ណា ?

វិ. អារម្មណ៍របស់វិបស្សនា គឺសាមញ្ញលក្ខណរបស់រូបនាម ។

បុ. តើឧបចារសមាធិ កើតឡើងអាស្រ័យកម្មដ្ឋានណា ?

ទ. 15 វិ. តាមធម្មតា បុគ្គលចំរើនវិបស្សនាកម្មដ្ឋានតែម្យ៉ាង គឺបុគ្គលដែលមានសជាតិបញ្ញា ។ សជាតិបញ្ញា គឺបញ្ញាដែលមានជាប់មកពីកំណើត គ្រាន់តែលោកថ្វាយបង្គំព្រះ ឬសមាទានសីល ឬស្តាប់ធម៌ទេសនាមួយគ្រែ ចិត្តរបស់លោកឡើងដល់ឧបចារសមាធិទៅ ហើយ ។

បុ. តើនៅមានធម៌អ្វីទៀត ក្រៅអំពីឧបចារសមាធិចិត្ត ?

វិ. នៅមានសព្វត្ថកកម្មដ្ឋានទៀត ដែលបុគ្គលគប្បីចំរើនជានិច្ចកាល ។ លើកលែងខានចំរើនតែក្នុងពេលកំពុងចំរើនវិបស្សនា ។ ម្យ៉ាងទៀតគប្បីចាត់ទុកកិច្ចចំរើន​ វិបស្សនាកម្មដ្ឋានជាវិស័យទី ១ ឯកិច្ចការដទៃពីនេះជាវិស័យទី ២ ។

បុ. ឧបមាថា សមាធិចិត្តកើតមានហើយ តើគួរជ្រើសយកសាមញ្ញលក្ខណមួយណាមកជា អារម្មណ៍ ?

វិ. ពោលយ៉ាងដូច្នេះមិនសមគួរទេ ពីព្រោះឧបចារសមាធិចិត្តនោះ កាលដែលកើតមាន គឺមាន អារម្មណ៍ជាអាហាររួចទៅហើយ មិនអាចជ្រើសយកអារម្មណ៍ផ្សេងទៀតបានទេ ។

ទ. 16 បុ. តើសេចក្តីដែលសមគួរនោះ ជាយ៉ាងដូម្តេច ?

វិ. សេចក្តីដែលសមគួរនោះ គឺឧបចារសមាធិចិត្ត គប្បីជាចិត្តដែលមានសាមញ្ញលក្ខណៈណាមួយជាអារម្មណ៍រួចហើយ ។

បុ. សូមមេត្តាលើកឧទាហរណ៍ យកសាមញ្ញលក្ខណៈណាមួយ​ មកជាអារម្មណ៍មើល៍ ។

វិ. អនិច្ចលក្ខណរបស់រូប ជាអារម្មណ៍មួយប្រភេទដែលចិត្តគប្បីកាន់យកនៅ គ្រាដំបូងក្នុងកិច្ចចំរើនវិបស្សនាកម្មដ្ឋាន ។

បុ. ឧបមាថា ចិត្តមានអនិច្ចលក្ខណៈរបស់រូប ១ ជាអារម្មណ៍ ហើយតាំងនៅជាឧបចារសមាធិ​ គឺហ្នឹងហ្ន៍បានរយះ ៥ នាទី ។ តើសេចក្តីនេះឈ្មោះថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបាន ឬមិនទាន់បានទេ ?

វិ. មិនទាន់បានឈ្មោះថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានទេ គឺឈ្មោះថាឧបចារសមាធិចិត្ត ។ នៅមានកិច្ចរបស់វិតក្កចេតសិក និងវិចារចេតសិកថែមទៀត គឺកិច្ចត្រិះរិះពិចារណាដរាបដល់កើតសេចក្តីឃើញកិរិយាមិនទៀងទាត់នៃរូបនោះ ទើបបានឈ្មោះថាប្រតិបត្តិ វិបស្សនាកម្មដ្ឋានបានមួយចំណែក ។ ទ. 17 សេចក្តីឃើញកិរិយាមិនទៀងទាត់នៃរូបនោះហៅថា សម្មសនញាណ បានសេចក្តីថា មានប្រាជ្ញាឃើញអនិច្ចលក្ខណៈរបស់រូប ។ សម្មសនញាណចាត់ជា ទិដ្ឋិវិសុទ្ធ ។ សេចក្តីដូចអធិប្បាយនេះ តើស្តាប់បានហើយឬនៅ ?

បុ. ស្តាប់បានខ្លះៗហើយ ។ តើរូបនោះជារូបអ្វីខ្លះ ?

វិ. គឺរូប ២៨ ដែលហៅខ្លីថា កាយនេះឯង ។

បុ. តើគប្បីឃើញអនិច្ចលក្ខណៈរបស់រូបគ្រប់ទាំង ២៨ នោះឬ ?

វិ. មិនចាំបាច់ឃើញរហូតដល់គ្រប់ៗរូបនោះទេ ពីព្រោះសជាតិបញ្ញារបស់បុគ្គលអ្នកប្រតិបត្តិនោះ រមែងចម្លងសេចក្តីដឹងច្បាស់បានងាយ ។

បុ. បានសេចក្តីថាឃើញអនិច្ចលក្ខណៈរបស់រូបមួយណាក៏បានដែរ មែនឬ ?

វិ. មែនហើយ ។ ប៉ុន្តែគប្បីឃើញអនិច្ លក្ខណៈរបស់ឧឡារិករូប ទើបងាយឃើញជាងអនិច្ចលក្ខណៈរបស់ សុខុមរូប ។

បុ. សេចក្តីនោះព្រោះហេតុអ្វី ?

វិ. ព្រោះរូបក្នុងចង្កោមឧឡារិករូប ១២ មានអាការៈឲ្យបុគ្គលពិចារណាបានងាយជាងរូបក្នុងចង្កោមសុខុមរូប ១៦ ។

ទ. 18 បុ. សូមមេត្តាលើកឧទាហរណ៍​ រូប ១ ប្រភេទ ក្នុងចង្កោមឧឡារិករូប ១២ មើលមើល៍ ។

វិ. ចក្ខុបសាទរូប ជារូប ១ ក្នុងចង្កោមឧឡារិករូប ១២ ។ គប្បីជ្រាបថាចក្ខុ ជាអាយតនៈខាងក្នុង ឯរូបវិញ ជាអាយតនៈខាងក្រៅ ។ ចក្ខុ​ ១​ រូប ១ និង ចក្ខុវិញ្ញាណឃើញប្រាកដនូវពណ៌នៃរូបនោះ ១ របស់ទាំង ៣ នេះកើតឡើងព្រមគ្នាបានឈ្មោះថា ផស្ស ។ ចក្ខុវិញ្ញាណឃើញប្រាកដកើតឡើងអាស្រ័យមានបច្ច័យចាំបាច់ ៤ យ៉ាងគឺភ្នែក ១ រូបខាងក្រៅ ១​ មនសិការប្រុងមើលរូបនោះ ១ និង ពន្លឺ ១ ។ កាលបើខ្វះបច្ច័យណាមួយ សេចក្តីឃើញមិនអាចកើតឡើងបានឡើយ ។ ដែលហៅថាភ្នែក គឺ ចក្ខុ​ នោះគឺមិនមែនចក្ខុបសាទ ដែលសំដៅយក សភាវថ្លាស្អាតនៃចក្ខុនោះទេ ។ ចក្ខុ គឺតួភ្នែកដែលជាមហាភូតរូប ។ ចក្ខុបសាទរូប​ គឺសភាវថ្លាស្អាតនៃភ្នែក ដែលអាចថតរូបខាងក្រៅបានហើយ ដែលហៅថាឧបាទាយរូប ។

បុ. តើចក្ខុបសាទរូប មានអនិច្ចលក្ខណៈជាយ៉ាងដូម្តេចទៅហ្ន៍ ?

វិ. អនិច្ច បានសេចក្តីថា មិនទៀងទាត់ ។ មិនទៀងទាត់ បានសេចក្តីថា ទ. 19 ជួនកាលក៏កើតមាន ជួនកាលក៏មិនកើតមាន ស្រេចហើយ តែមានបច្ច័យគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់សំរាប់ឲ្យកើត ។ ចំណែកឯចក្ខុនៅត្រង់កាយដែលជាធាតុសំរាប់ឲ្យចក្ខុបសាទអាស្រ័យបាននោះ ក៏មានលក្ខណៈមិនទៀងទាត់ដែរគ្រាន់តែ រយះកាលដែលកើតមាន និងមិនកើតមានស៊ីថេរវេលាអស់យូរបន្តិចទំរាំដឹងច្បាស់ថា ចក្ខុមិនទៀងទាត់ ក៏ខានបានឃើញធម្មកថិក ស្រេចទៅហើយ ។

បុ. ខ្ញុំស្តាប់បានហើយ ។ កាលពីមុនបានវិសជ្ជនាថា ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានមួយចំណែក កើតបាននូវសម្មសនញាណ តើបន្ទាប់ពីនេះគប្បីប្រតិបត្តិអ្វីទៀត ?

វិ. គប្បីចំរើន អនិច្ចានុបស្សនា ដើម្បី​បន្ទោរ បង់នូវ និច្ចសញ្ញា ។

បុ. សូមមេត្តា អធិប្បាយបន្តិចមើល៍ ។

វិ. ចំរើនអនិច្ចានុបស្សនា បានសេចក្តីថាឃើញរឿយៗ នូវអនិច្ចលក្ខណនៃរូបដរាបដល់ចិត្តមាន អារម្មណ៍អនិច្ចលក្ខណៈ​ នោះច្រើនជាងអារម្មណ៍ដទៃ ។ បុគ្គលមានប្រក្រតីរលឹកឃើញអនិច្ចលក្ខណនៃរូប រមែងបន្ទោបង់នូវលោភដែលកើតរួមជាមួយសក្កាយទិដ្ឋិ ហើយស្វះស្វែងបំពេញទាន ទ. 20 ដោយមានប្រាថ្នាឲ្យអស់ លោភៈ ទោសៈ មោហៈ ពីក្នុងសន្តាន ។ បុគ្គលនោះបានឈ្មោះថា សោតាបត្តិមគ្គបុគ្គល ពីព្រោះលោកកំពុងស្វែងរកសោតាបត្តិមគ្គ ។

បុ. បានសេចក្តីថា​ សោតាបត្តិមគ្គបុគ្គល គឺបុគ្គលដែលមានទិដ្ឋិវិសុទ្ធផង ចំរើនអនិច្ចានុបស្សនាផង មានប្រាថ្នាឲ្យអស់ លោភៈ ទោសៈ មោហៈផង​និងមានចិត្តកំពុងស្វែងរកសោតាបត្តិមគ្គផង តើយ៉ាងដូច្នេះមែនឬ ?

វិ. មែនហើយ… ។

បុ. បន្ទាប់មកលោកពិចារណារកបច្ច័យដែលឲ្យកើតរូប ។ បណ្ឌិតពោលថា អវិជ្ជា តណ្ហា ឧបាទាន ភព និងអាហារ ជាបច្ច័យឲ្យកើតរូប ។ សេចក្តី​មិនដឹងថា ចក្ខុបសាទរូបជាដើមកើតមានឡើងអាស្រ័យបច្ច័យអ្វី ព្រមទាំងមិនដឹងថា ចក្ខុបសាទរូបនោះរលត់ទៅវិញព្រោះអ្វីរលត់ នោះជាអវិជ្ជា ។ ផ្គងមនសិការឡើងប្រកបដោយសេចក្តីអន្ទះអន្ទែងតាមចិត្តចង់ឃើញ បណ្តាលឲ្យចក្ខុបសាទកើតឡើង នុះជាតណ្ហា ។ តាំងចិត្តមាំថាកាលប្រាថ្នាចង់ ឃើញ ១ កាលធ្លាប់ឃើញ ១ ត្រូវតែទៅមើលអោយ ទ. 21 ឃើញខានមិនបាន បណ្តាលឲ្យចក្ខុបសាទរូបកើតឡើង នុះជាឧបាទាន ។ សកម្មភាពមិនឈប់ឈររបស់ចក្ខុលើកខាន​ តែពេលដេកលក់ បណ្តាលឲ្យចក្ខុបសាទរូបកើតឡើង នុះជាកម្មភព ។ ឱជារសនៃអាហារដែលបានបរិភោគចូលទៅ ចិញ្ចឹមរាងកាយ ក៏ចិញ្ចឹមចក្ខុឲ្យគង់នៅជាចក្ខុធាតុ បើកឱកាសឲ្យចក្ខុបសាទរូបកើតឡើង នុះជាអាហារ ។ លុះឃើញបច្ច័យឲ្យកើតរូបដូច្នេះហើយ គប្បីសង្កេតឃើញទៀត ថារូបឯណាកើតក្នុងអតីត រូបនោះរលត់ហើយក្នុងអតីត ។ រូបឯណាកើតក្នុងអនាគត រូបនោះនឹងរលត់ក្នុងអនាគត ។ សេចក្តីបែកធ្លាយនៃរូប រមែងកើតមានក្នុងកាលទាំង ៣ ។ សេចក្តីភ័យខ្លាចក៏កើតមានក្នុងចិត្ត ។ បញ្ញាឃើញសេចក្តីកើតរលត់នៃរូបជាឧទយព្វយញាណ ។ បញ្ញាឃើញសេចក្តីបែកធ្លាយនៃរូប ជាភង្គញាណ ។ សេចក្តីកើតភ័យខ្លាចក្នុងចិត្តជាភ័យញាណ ។ ញាណទាំងអប្បាលនេះចាត់ជា កង្ខាវិតរណវិសុទ្ធិ ។

វិ. ខ្ញុំស្តាប់បានហើយ ។ បានសេចក្តីថា នេះជាលើកទី ២ ដែលបុគ្គលប្រតិបត្តិវិបស្សនាកម្មដ្ឋានបាន មួយចំណែកទៀត រីឯលទ្ធផលគឺកើតបាន ទ. 22 នូវឧទយព្វញាណ ភង្គញាណ និងភ័យញាណ ។ តើបន្ទាប់ពីនេះគប្បីប្រតិបត្តិអ្វីទៀត ។

វិ. គប្បីចំរើនអនិច្ចានុបស្សនា ដើម្បីបន្ទោរបង់នូវនិច្ចសញ្ញា ។

បុ. សូមមេត្តាអធិប្បាយបន្តទៀតមើល៍ ។

វិ. បុគ្គលមានប្រក្រតីពិចារណា អនិច្ចលក្ខណៈនៃរូប រមែងបន្ទោរបង់នូវសេចក្តីងឿងឆ្ងល់លើរូបដែលកាល​ពីមុនពុំបានស្គាល់បច្ច័យ និងអនិច្ចលក្ខណៈជាក់ស្តែង ។ សេចក្តីប្រកាន់មាំលើរូបរមែងថយចុះ ហើយស្វះសែ្វងសមាទានឥន្រ្ទីយសំវរសីលបន្ថែមទៀត ដោយមានប្រាថ្នា​ឲ្យ​ អស់ លោភៈ ទោសៈ មោហៈ ពីក្នុងសន្តាន ។ បុគ្គលនោះ​បានឈ្មោះថា សោតាបត្តិមគ្គបុគ្គល ពីព្រោះលោកកំពុងធ្វើដំណើរទៅរក សោតាបត្តិមគ្គ ។

បុ. លុះក្នុងកាលបន្ទាប់មកទៀត តើលោកប្រតិបត្តិអ្វីខ្លះ ?

វិ. បន្ទាប់មក លោកពិចារណារកទោសរបស់រូប ។ ឧឡារិករូប និងសុខុមរូប រូបទាំង ២ ក្រុមនេះប្រជុំ​ ព្រមគ្នាហៅថាកាយ ដែលជារូបមួយដុំប្រព្រឹត្តទៅប្រកបដោយលក្ខណៈ​ ៤ ប្រការ គឺសន្សំរស់នៅដោយ « ទឹកបាយ ទឹកនំ ១ » កើតរលត់បន្តគ្នាហូរទៅមិនចេះដាច់ ១ ទ. 23 ដល់នូវសភាពទ្រុឌទ្រោមជាបណ្តើរៗ ១ និងលុះទៅក្នុងអំណាចនៃសេចក្តី ស្លាប់អសារឥតការ ១។ រូប ១ ដុំនោះ ជាសំបុកនៃរោគគ្រប់ជំពូក។ ជម្ងឺផ្សេងៗរមែងបៀតបៀនរូបនោះ ញុំាងសត្វឲ្យកើតទុក្ខវេទនាជៀស មិនផុត។ សេចក្តីនឿយណាយក្នុងរូប សេចក្តីប្រាថ្នាដោះដៃចេញអំពីរូប ក៏កើតមានឡើងក្នុងសន្តាន។ បញ្ញាឃើញទុក្ខទោសនៃរូប ជា អាទីនវញាណ។ សេចក្តីនឿយណាយ ក្នុងរូប ជា និព្វិទាញាណ។ ប្រាថ្នាដោះដៃចេញអំពីរួប ជាមុញ្ចិតុកម្យតា ញាណ។ ញាណទាំងអម្បាលនេះចាត់ជា កង្ខាវិតរណវិសុទ្ធិ ដដែល ពីព្រោះអស់សេចក្តីសង្ស័យ អំពីថាតើសារសំខាន់របស់រូបកាយជាយ៉ាងណា។

បុ. ខ្ញុំស្តាប់បានហើយ។ បានសេចក្តីថានេះជាលើកទី ៣ ដែលបុគ្គល ប្រតិបត្តិវិបស្សនាកម្មដ្ឋាន បានមួយចំណែកទៀត រីឯលទ្ធផល គឺកើតបាន នូវ អាទិនវញាណ និពិ្វទាញាណ និងមុញ្ចិតុកម្យតាញាណ។ តើបន្ទាប់ពី នេះ គប្បីប្រតិបត្តិអ្វីទៀត?

វិ. បន្ទាប់ពីនេះ គប្បីចំរើន អនិច្ចានុបស្សនា ឲ្យទូលាយជាងមុន ដរាប ដល់បញ្ញាកើតឡើងឃើញថាគ្មានផ្លូវជ្រើសរើសដទៃ ក្រៅអំពីព្យាយាម ទ. 24 ចំរើនអនិច្ចានុបស្សនា តទៅទៀតទេ។

បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍។

វិ. ដែលថា ចំរើនអនិច្ចានុបស្សនាឲ្យទូលាយជាងមុននោះ គឺព្យាយាម សង្កេតឃើញអនិច្ចលក្ខណនៃជីវិតរស់នៅរាល់ៗថ្ងៃ។ យើងមិនអាចរស់ នៅដោយផ្តាច់ទំនាក់ទំនងពីធម្មជាតិមានជីវិត និង ឥតជីវិត យ៉ាងដាច់ ស្រឡះតែឯងបានទេ។ បលិពោធគ្រប់បែបយ៉ាង រមែងកើតមានព្រោះ ហេតុនៃទំនាក់ទំនងនោះ ទោះបីត្រាច់ទៅកាន់ប្រទេសផ្សេង ឬ ទៅនៅ ក្នុងព្រៃក្តី ក៏ត្រូវនាំយករូបកាយនេះជាប់ទៅជាមួយផងដែរ។ អាស្រ័យ ឃើញទំនងនេះ បញ្ញាក៏កើតឡើង ដឹងច្បាស់ថាមិនមានផ្លូវណាគួរជ្រើស រើសក្រៅពីបន្តកិច្ចចំរើនអនិច្ចានុបស្សនា តទៅទៀតទេ។ បញ្ញាឃើញ ដូច្នេះចាត់ជា មគ្គាមគ្គញាណទស្សនវិសុទ្ធ។

វិ. លុះក្នុងកាលបន្ទាប់មកទៀត តើលោកប្រតិបត្តិអ្វីខ្លះ?

បុ. បន្ទាប់មក លោកព្យាយាមអប់រំចិត្តឲ្យថ្នឹកក្នុងការពិចារណាអនិច្ចលក្ខណៈ នៃរូប ហើយស្វះស្វែងចំរើនសមាធិចិត្ត ដោយមានប្រាថ្នាអោយអស់ លោភៈ ទោសៈ មោហៈ ពីក្នុងវិសន្តាន។ ទ. 25 លុះចំណេរឯខាងក្រោយ សេចក្តីថ្នឹកចិត្តពិចារណាអនិច្ចលក្ខណនៃរូប ក៏កើតឡើង សេចក្តីធុញទ្រាន់ និង សេចក្តីអបអរក្នុងរូបទាំងឡាយក៏ វិនាសទៅព្រោះ ឧបេក្ខាសមាធិចិត្ត។ សេចក្តីចាក់បណ្តោយតាមកម្លាំង ឧបេក្ខាសមាធិចិត្តដែលប្រព្រឹត្តទៅក៏កើតឡើងដែរ។

សេចក្តីថ្នឹកចិត្តពិចារណាអនិច្ចលក្ខណៈនៃរូប ជាបដិសង្ខារញាណ។ លែង ធុញទ្រាន់ និងលែងអបអរក្នុងរូបទាំងឡាយ ជា សង្ខារូបេក្ខាញាណ។

ចាក់បណ្តោយតាមឧបេក្ខាសមាធិចិត្ត អនុលោមញាណ។ ញាណទាំង អម្បាលនេះ ចាត់ជាបដិបទាញាណទស្សនវិសុទ្ធ ដោយចំពោះ។

បុ. ខ្ញុំស្តាប់បានហើយ។ បានសេចក្តីថានេះជាលើកទី ៤ ដែលបុគ្គល ប្រតិបត្តិវិបស្សនាកម្មដ្ឋានបានសំរេច រីឯលទ្ធផល គឺកើតបាននូវ បដិសង្ខារ ញាណ សង្ខារូបេក្ខាញាណ និងអនុលោមញាណ។

វិ. បន្ទាប់ពីនេះ មិនមានកិច្ចថ្មីគួរប្រតិបត្តិ ក្រៅអំពីរក្សាសន្សំសង្ខារូបេក្ខា ញាណ និងអនុលោមញាណ តែប៉ុណ្ណោះ ល្គឹកណាដែល សោតាបត្តិមគ្គ មិនទាន់កើតឡើង។

ទ. 26 បើបុគ្គលមានសជាតិបញ្ញាខ្លាំងក្លា សង្ខារូបេក្ខាញាណ ក៏មានកម្លាំង ខ្លាំងក្លា ឯអនុលោមញាណក៏កើតឡើងរហ័សត្រឹមតែ ២ ខណៈ ក៏ល្មម គ្រប់គ្រាន់ឲ្យសោតាបត្តិមគ្គ កើតឡើងបានក្នុងកាលសម័យដែលបុគ្គល កំពុងពិចារណាអនិច្ចលក្ខណនៃរូប។

បើបុគ្គលមានសជាតិបញ្ញាមិនខ្លាំងក្លាទេ សង្ខារូបេក្ខាញាណក៏មិនមាន កម្លាំងខ្លាំងក្លា ឯអនុលោមញាណក៏កើតឡើងត្រឹម បរិកម្ម ១ ខណៈ ក៏រលត់ទៅវិញ ក្នុងកាលសម័យដែលបុគ្គលកំពុងពិចារណាអនិច្ចលក្ខណ នៃរូប។ បុគ្គលនោះគប្បីរក្សាសន្សំសង្ខារូបេក្ខាញាណ និង អនុលោម ញាណ ដែលមានកម្លាំងខ្សោយនោះ ដរាបដល់អស់ថេរវេលា ជាថ្ងៃ ខែ ឆ្នាំ ទំរាំដល់អនុលោមញាណកើតគ្រប់គ្រាន់បាន ៣ ខណៈ គឺ បរិកម្ម

ឧបចារ និងអនុលោម ទើបសោតាមគ្គកើតឡើង។ ហើយសោតាបត្តិផលក៏កើតក្នងខណៈបន្ទាប់។

បុគ្គលអ្នកឃើញ សោតាបត្តិមគ្គ បានឈ្មោះថា សោតាបត្តិផលបុគ្គល ឬ ហៅថា សោតាបន្ន។ សេចក្តីឃើញមគ្គផលបែបអរិយដូច្នេះ ចាត់ជា ញាណទស្សនវិសុទ្ធិ។

បុ. តើចិត្តដែលឃើញសោតាបត្តិមគ្គនោះ ប្រព្រឹត្តទៅយ៉ាងដូម្តេច?

ទ. 27 វិ. ចិត្ត ដែលឃើញសោតាបត្តិមគ្គនោះ ប្រព្រឹត្តទៅក្នុងមនោទ្វារ អស់ ៥ ខណៈ។ ខណៈចិត្តនីមួយៗហៅថា ជវនចិត្ត។ ជវនចិត្ត បានសេចក្តីថា ចិត្តស្ទុះទៅកាន់អារម្មណ៍។ ជវនចិត្ត ទាំង ៥ ខណៈនោះបានឈ្មោះយ៉ាង ដូច្នេះ :

  • ជវនចិត្ត ទី ១ ឈ្មោះ បរិកម្មជវន
  • ជវនចិត្ត ទី ២ ឈ្មោះ ឧបចារជវន
  • ជវនចិត្ត ទី ៣ ឈ្មោះ អនុលោមជវន
  • ជវនចិត្ត ទី ៤ ឈ្មោះ គោត្រភូជវន
  • ជវនចិត្ត ទី ៥ ឈ្មោះ មគ្គជវន

តអំពីមគ្គជវនទៅ ផលជវនក៏កើតឡើង ២ ខណៈទៀត។ ចំពោះបុគ្គល ដែលមានសជាតិបញ្ញាខ្លាំងក្លា បរិកម្មជវនមិនកើតឡើងទេ បានសេចក្តី ថា អនុលោមញាណរបស់លោកកើតតែ ២ ខណៈ គឺឧបចារជវន ១ និង អនុលោមជវន ១ ឯផលជវនកើតកើនឡើងរហូតដល់ ៣ ខណៈ។

បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍។

វិ. បរិកម្មជវន គឺខណៈចិត្តដែលស្ទុះដោយឯកឯងទៅកាន់អនិច្ចលក្ខណ នៃរូប ព្រោះហេតុនៃសេចក្តីថ្នឹករបស់ចិត្ត។ ឧបចារជវន គឺខណៈចិត្តដែល ទ. 28 អែបជាប់ក្នុងអនិច្ចលក្ខណនោះ ព្រោះហេតុនៃឧបចារសមាធិចិត្ត។ អនុលោមជវន គឺ ខណៈចិត្តដែលហូរទៅតាមឧបចារជវន ដោយមិនភ្ញាក់ ផ្អើល ទោះបីអារម្មណ៍អនិច្ចលក្ខណនោះហៀបតែនឹងរលត់ទៅក៏ដោយ ព្រោះហេតុប្រាថ្នាមុតដើម្បីលះកិលេស។ ( សូមបញ្ជាក់ថា កាលណាអារម្មណ៍ជិតនឹងរលត់ ចិត្តមែងភ្ញាក់ផ្អើលស្ទុះទៅរកអារម្មណ៍សារជាថ្មី ទៀត )។ គោត្រភូជវន គឺខណៈចិត្តដែលស្ទុះទៅរកអារម្មណ៍ព្រះនិព្វាន ក្នុងអរិយគោត្រជំនួសអារម្មណ៍អនិច្ចលក្ខណក្នុងបុថុជ្ជនគោត្រ។ មគ្គជវន គឺខណៈចិត្តដែលយកបានព្រះនិព្វានជាអារម្មណ៍។ អារម្មណ៍ ព្រះនិព្វាននេះឈ្មោះថា អនិមិត្តវិមោក្ខ។

បុ. សូមមេត្តាបំភ្លឺសេចក្តី អំពីអនិមិត្តវិមោក្ខ ផងមើល៍។

វិ. អនិមិត្តវិមោក្ខ បានសេចក្តីថារួចផុតស្រឡះដោយមិនមាននិមិត្តអំពី សំយោជន៣ ប្រការ គឺ សក្កាយទិដ្ឋិ ១ វិច្ចិកិច្ឆា ១ និង សីលព្វត្ត បរាមាស ១។ លោកធម៌ឯណា ដែលមានមូលដ្ឋានចេញពី សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលពត្វបរាមាស លោកធម៌នោះមិនអាចញុំាងសោតាបន្ន ឲ្យមានកង្វល់ដោយសារបានឡើយ ពីព្រោះលោកមានអនិមិត្ត ជាអារម្មណ៍ ក្នុងសំយោជននោះ។

ទ. 29 បុ. សូមមេត្តា លើកឧទាហរណ៍មើលមើល៍។

វិ. ឧទាហរណ៍ទី ១ : បុថុជ្ជនទាំងឡាយ តែងសំគាល់យកបច្ច័យ ៤ មកតាក់តែងឲ្យកើតសេចក្តីថ្កុំថ្កើងដល់ខ្លួន ព្រោះហេតុជាប់ស្អិតដោយ សក្កាយទិដ្ឋិ ចំណែកឯសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ ព្រមទាំងមិនបានបូលរកកំហុសទៀតផង។

ឧទាហរណ៍ទី ២ : បុថុជ្ជនទាំងឡាយ តែងមានចិត្តរេចុះរេឡើង តាមគំនិតរបស់ខ្លួន និងទ្រឹស្តីផ្សេងៗក្នុងជីវិត ព្រោះហេតុជាប់ស្អិតដោយ វិចិកិច្ឆា ចំណែកឯសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ ប៉ុន្តែ លោកមាន កម្មស្សគតាញាណ និងព្រះរតនត្រ័យជាទីពឹងក្នុងជីវិត។

ឧទាហរណ៍ទី ៣ : បុថុជ្ជនទាំងឡាំយតែងប្រកាន់ខ្ជាប់នូវរបៀបរបប និងទំលាប់របស់ខ្លួនជាត្រីមុខ ព្រោះហេតុជាប់ស្អិតដោយ សីលព្វត្ត បរាមាស ចំណែកសោតាបន្នវិញ លោកមិនមាននិមិត្តដូច្នោះឡើយ ប៉ុន្តែលោកអនុវត្តកិច្ចទៅតាមដំណើររបស់កិច្ចនោះៗ។

បុ. ខ្ញុំស្តាប់បានហើយ។ ខ្ញុំនៅមានសេចក្តីសង្ស័យបន្តិចត្រង់វិបស្សនាញាណ ទ. 30 ទាំង ១០ ដែលបានកើតឡើងដល់សោតាបត្តិមគ្គបុគ្គល។ តើសោតា បត្តិមគ្គបុគ្គលគ្រប់រូប សុទ្ធតែមានវិបស្សនាញាណទាំង ១០ ដូចអធិ ប្បាយរួចហើយនោះ ឬ?

វិ. សោតាបត្តិមគ្គបុគ្គលរូបខ្លះ មានវិបស្សនាញាណត្រឹមតែ ៦ ប៉ុណ្ណោះគឺ ឧទយព្វញាណ ១ ភង្គញាណ ១ អាទីនវញាណ ១ និព្វិទាញាណ ១ បដិសង្ខារញាណ ១ និងសង្ខារូបេក្ខាញាណ ១ ពីព្រោះកម្លាំងសជាតិ បញ្ញារបស់លោកអាចចាត់ទុកជាថ្នាក់កណ្តាល។

ចំណែករូបខ្លះវិញទៀត មានត្រឹមតែសង្ខារូបេក្ខាញាណមួយមុខប៉ុណ្ណោះ ពីព្រោះកំលាំងសជាតិបញ្ញារបស់លោក អាចទុកជាថ្នាក់ខ្ពស់បំផុត។

បុ. ខ្ញុំអស់សង្ស័យហើយ។ សោតាបន្នជាអរិយបុគ្គលទី ១ ក្នុងព្រះពុទ្ធសាសនា។ តើអរិយបុគ្គលទី ២ មានឈ្មោះថាម៉េច?

វិ. អរិយបុគ្គលទី ២ មានឈ្មោះថា សកទាគាមិបុគ្គល។

បុ. តើសកទាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ?

វិ. សកទាគាមិបុគ្គល មានអនិមិត្តជាអារម្មណ៍ដូចសោតាបន្នដែរ ប៉ុន្តែចិត្ត ទ. 31 របស់លោកមានកង្វល់តិចជាង ពីព្រោះកាលលោកនៅកំពុងចំរើនវិបស្ស នា លោកកាន់យកអនិច្ចលក្ខណនៃវេទនាជាអារម្មណ៍។

បុ. បានសេចក្តីថា វេទនាក៏មិនទៀងទាត់ដែរ…។

វិ. មែនហើយ។ លោកពិចារណាឃើញកិរិយាមិនទៀងទាត់របស់ ទោ មនស្សវេទនា និងសោមនស្សវេទនា ក្នុងការដែលវេទនានោះៗកើត ឡើង។ ទោមនស្សវេទនា គឺសេចក្តីដឹងខ្លួនថា លំបាកចិត្ត រីឯសោមនស្ស វេទនា គឺសេចក្តីដឹងខ្លួនថា សប្បាយចិត្ត។

បុ. តើវិធីចំរើនអនិច្ចានុបស្សនានោះ ជាយ៉ាងដូម្តេច?

វិ. វិធីចំរើនមានរបៀបប្រហាក់ប្រហែលគ្នា នឹងសោតាបត្តិមគ្គបុគ្គលលោក ចំរើន។ ខុសគ្នាត្រង់ថា កាលសកទាគាមិបុគ្គលពិចារណារកបច្ច័យ ដែលឲ្យកើតវេទនានោះ លោកពិចារណារកបដិច្ចសមុប្បាទធម៌ទាំងមូល តែម្តង។

បុ. សូមមេត្តា អធិប្បាយអំពីបដិច្ចសមុប្បាទធម៌ បន្តិចមើល៍។

វិ. បដិច្ចសមុប្បាទធម៌ ជាធម៌ផ្តល់កំណើតដល់ជាតិ។ ជាតិ គឺសេចក្តី កើតឡើងនៃ ខន្ធ៥ អាយតន ៦ ធាតុ ៦ នាមរូប និងកាយចិត្ត។ ទ. 32 ជាតិ ជាបច្ច័យឲ្យកើតទុក្ខមាន ជរា មរណៈ សោក បរិទេវទុក្ខ ទោមនស្ស និងឧបាយាស។ រីឯបច្ច័យឲ្យកើតជាតិនោះមាន ១០ គឺ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតន ផស្ស វេទនា តណ្ហា ឧបាទាន និងភព។

បុ. តើលោកពិចារណា បដិច្ចសមុប្បាទធម៌ ទាំងមូលតាមបែបណា?

វិ. លោកពិចារណាតាមបែបជាខណៈចិត្ត។ លោកបែងចែកអង្គទាំង ១២ នៃបដិច្ចសមុប្បាទធម៌ ជា ៣ ក្រុមយ៉ាងដូច្នេះ :

  • ក្រុមទី ១ មានអង្គ ៣ គឺ អវិជ្ជា សង្ខារ និងវិញ្ញាណ។
  • ក្រុមទី ២ មានអង្គ ៧ គឺ នាមរូប សឡាយតន ផស្ស វេទនា តណ្ហា ឧបាទាន និងភព។
  • ក្រុមទី ៣ មានអង្គ ២ គឺ ជាតិ និងទុក្ខ។

ក្រុមនីមួយៗ ប្រព្រឹត្តទៅអស់ ១៧ ខណៈចិត្តក្នុងចន្លោះពេលបេះដូង កំរើក២ដង។ សូមបញ្ជាក់ថា ខណៈចិត្តនោះ គឺដឹងតាមព្រះពុទ្ធអង្គ សាវកកំណត់ដឹងមិនទាន់ទេ។

ដូច្នេះ បដិច្ចសមុប្បាទប្រព្រឹត្តទៅ ១ ជុំត្រូវស៊ីពេលអស់ ១៧ ខណៈចិត្ត ៣ ដងត្រូវជា ៥១ ខណៈចិត្ត។ ក្រុមទី១ ចាត់ជា អតីត ១៧ ទ. 33 ខណៈចិត្តនៃកាយចិត្តអតីត។ ក្រុមទី២ ចាត់ជាបច្ចុប្បន្នខណៈចិត្ត នៃ កាយចិត្តបច្ចុប្បន្ន។ ក្រុមទី៣ ចាត់ជាអនាគត ១៧ ខណៈចិត្តនៃកាយ ចិត្ត អនាគត។

បុ. សេចក្តីនេះល្អិតពេកណាស់។ ខ្ញុំមិនទាន់ឃើញបច្ច័យ ដែលឲ្យកើតវេទនា។ សូមមេត្តាអធិប្បាយបន្តិចមើល៍។

វិ. វេទនា ជានាមធម៌។ វេទនាកើតក្នុងកាយចិត្ត។ វេទនាមិនទៀង វេទនាឯណាកើតក្នុងអតីត វេទនានោះរលត់ហើយក្នុងអតីត។ វេទនាឯណាកើតក្នុងបច្ចុប្បន្ន វេទនានោះកំពុងរលត់ក្នុងបច្ចុប្បន្ន។ វេទនាឯណា កើតក្នុងអនាគត វេទនានោះនឹងរលត់ក្នុងអនាគត។ ឆ្លងតាមសេចក្តី ឃើញដូច្នេះ លោកស្រង់យកបច្ច័យនៃវេទនាពីក្នុងក្រុមទាំង ៣ នៃបដិច្ច សមុប្បាទធម៌បាន ៥ បច្ច័យគឺ : អវិជ្ជា ១ តណ្ហា ១ ឧបាទាន ១ ភព ១ និងវិញ្ញាណ ១។

បុ. ហេតុអ្វីក៏លោកស្រង់យកតែបច្ច័យធម៌ ៥ មកពិចារណា?

វិ. ពីព្រោះក្នុងបច្ច័យធម៌ ៥ នោះមានបច្ច័យ ៣ ដែលគប្បីលះបង់បាន គឺ អវិជ្ជា តណ្ហា និងឧបាទាន។ ចំណែកបច្ច័យធម៌ ២ ទៀតគឺ ភព និង វិញ្ញាណ មិនគប្បីលះបង់បានទាំងស្រុងឡើយ។ ទ. 34 ភព គឺ កម្មភព និងឧបបត្តិភព។ ក្នុងកម្មភព គប្បីលះបង់នូអកុសលកម្ម រីឯក្នុង ឧបបត្តិភព មិនគប្បីបណ្តោយឲ្យកើតក្នុងទីកន្លែងដែលមានទុក្ខ។ វិញ្ញាណ គឺជា អព្យាកតចិត្ត។ វិញ្ញាណ មានតួនាទីមួយចំណែក គឺសោយអកុសលវិបាកនៃកម្ម ដែលបុគ្គលប្រុងទុកកុំឲ្យមានអកុសល កម្មឲ្យផលទៅក្នុងអនាគតកាល។

បុ. ខ្ញុំស្តាប់បានហើយ។ ឃើញថា សកទាគាមិមគ្គបុគ្គល ពិចារណារក បច្ច័យនៃវេទនាក្នុងបដិច្ចសមុប្បាទធម៌ទាំងមូល។ កាលណាវិសុទ្ធិទាំង ៧ កើតក្នុងសន្តានលោកហើយ កាលនោះលោកនឹងបានទៅជា សកទាគាមិផលបុគ្គល។

តើអរិយបុគ្គលទី ៣ មានឈ្មោះថាដូម្តេច?

វិ. អរិយបុគ្គលទី ៣ មានឈ្មោះថា អនាគាមិបុគ្គល។

បុ. តើអនាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ?

វិ. អនាគាមិបុគ្គល មានអារម្មណ៍ព្រះនិព្វានឈ្មោះ អប្បណិហិត។

អប្បណិហិត បានសេចក្តីថាមិនមានអ្វីជាគ្រឿងដំកល់នូវទុក្ខ។

ទ. 35 បុ. សូមមេត្តា អធិប្បាយបន្តិចទៀតមើល៍។

វិ. អធិប្បាយថា អារម្មណ៍ទាំងឡាយណាដែលបុថុជ្ជនមាន ព្រោះហេតុ ជាប់ស្អិតក្នុងសំយោជន ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត្តបរាមាស ១ កាមឆន្ទៈ ១ និងបដិឃ ១ អារម្មណ៍ទាំងឡាយនោះមិនអាច ដំកល់ទុក្ខក្នុងចិត្តរបស់អនាគាមិបុគ្គលបានឡើយ។ ឬពោលម្យ៉ាងទៀតថា ចិត្តរបស់អនាគាមិបុគ្គល រលត់បាត់ស្រេចហើយជាមួយនឹងសំយោជន ៥។

បុ. តើអនាគាមិបុគ្គល បានឃើញសមញ្ញលក្ខណមួយណានៃសភាវធម៌ បានជាចិត្តរបស់លោក រលត់បាត់ជាមួយនឹងសំយោជន ៥?

វិ. លោកបានឃើញ ទុក្ខលក្ខណនៃចិត្ត។ សេចក្តីឃើញនេះជា ទិដ្ឋិវិសុទ្ធិ។

បុ. តើ ទុក្ខ បានសេចក្តីដូម្តេច?

វិ. ទុក្ខ បានសេចក្តីថា ប្រព្រឹត្តទៅដោយលំបាកទ្រាំ។ សភាវណាដែល កើតមាន សភាវនោះរមែងប្រព្រឹត្តទៅដោយលំបាកទ្រាំ ពីព្រោះសភាវ នោះត្រូវតែកើតមានឡើង។ សភាវណា ដែលមិនកើតមាន សភាវនោះ រមែងប្រព្រឹត្តទៅដោយលំបាកទ្រាំ ពីព្រោះសភាវនោះត្រូវតែរលត់ទៅវិញ។ ទ. 36 ដូច្នេះ ទោះបីសភាវនោះៗកើតមានក្តី រលត់ទៅវិញក្តី សភាវនោះៗ រមែងប្រព្រឹត្តទៅដោយលំបាកទ្រាំទាំងអស់។ ហេតុនេះ ប្រសិនបើគិត ខុសថា សភាវនោះៗជាតួយើង សេចក្តីនេះគឺ « យើងហ្នឹង » មុខជា ប្រព្រឹត្តទៅដោយលំបាកទ្រាំហើយ។

ដូច្នេះ ទុក្ខជាផលរបស់សេចក្តីមិនទៀងទាត់ ពីព្រោះមិនទៀងទាត់ មានន័យថា ជួនកាលក៏កើតមាន ជួនកាលក៏មិនកើតមាន។ ឧទាហរណ៍: ចិត្តមិនទៀង ចិត្តឯណាមិនទៀង ចិត្តនោះជាទុក្ខ។

បុ. សូមមេត្តា អធិប្បាយអំពីចិត្ត បន្តិចមើល៍។

វិ. ចិត្តជាធម្មជាតិរួមគ្នានៃ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ចិត្តមាន វេទនា និងសញ្ញា ជាគ្រឿងតាក់តែងឲ្យកើត និងមានអារម្មណ៍ជាអាហារ។ ចិត្តមានចេតសិក ( សង្ខារ ៥០ ) កើតរួមជាមួយដើម្បីជំរុញ កម្លាំងឲ្យចិត្តខ្លាំង។

កាលណា អកុសលចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះក៏ក្លាយទៅជា អកុសលចិត្ត។

កាលណា សោភណចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះក៏ក្លាយ ទៅជា កុសលចិត្ត។

កាលណា សព្វចិត្តសាធារណចេតសិក កើតរួមជាមួយចិត្តណា ចិត្តនោះ ទ. 37 ក៏ក្លាយទៅជា អព្យាក្រឹតចិត្ត ដែលលោកដាក់ឈ្មោះហៅថា វិញ្ញាណ។

ដូច្នេះ សភាវរួមនៃ វេទនា សញ្ញា សង្ខារ និង វិញ្ញាណ គឺជា ចិត្ត។

បុ. តើអនាគាមិមគ្គបុគ្គល ចំរើនទុក្ខានុបស្សនា យ៉ាងដូម្តេច?

វិ. ចំរើនទុក្ខានុបស្សនា បានសេចក្តីថា ឃើញរឿយៗតាមកិរិយាប្រព្រឹត្ត ទៅជាទុក្ខរបស់ចិត្ត។ ដំបូងលោកឃើញកិរិយាមិនទៀង ២ យ៉ាងរបស់ចិត្ត។ មិនទៀងម្យ៉ាង គឺចិត្តកើតឡើងហើយរមែងរលត់ទៅវិញ មិនទៀងម្យ៉ាងទៀត គឺចិត្តប្រព្រឹត្តទៅម្តងមានទុក្ខ ម្តងមានសុខ។ បន្ទាប់មកទើបលោកឃើញថា កិរិយាមិនទៀងនោះរបស់ចិត្ត រមែងជាប់ដោយកិរិយាជាទុក្ខរបស់ចិត្ត។ បានសេចក្តីថា ចិត្តឯណាមិនទៀង ចិត្តនោះជាទុក្ខ។

បុ. អម្បាញមិញ បានវិសជ្ជនាថា ចិត្តមិនទៀងទាត់ គឺចិត្តប្រព្រឹត្តទៅ ម្តងមានទុក្ខ ម្តងមានសុខ។ ស្រាប់តែទាញយកសេចក្តីថា កិរិយាមិនទៀងរបស់ ចិត្តរមែងមានកិរិយាជាទុក្ខតែម្យ៉ាង មិនមានកិរិយាជាសុខសោះ។

ប្រការនេះខ្ញុំស្តាប់មិនទាន់បានទេ សូមមេត្តាបំភ្លឺសេចក្តីផងមើល៍។

វិ. ចំងល់នេះ ពន្ធ័សេចក្តីគ្នាហើយ។ ចិត្តជាទុក្ខនោះ សំដៅយកសេចក្តីថា ទ. 38 តួចិត្តនោះប្រព្រឹត្តទៅដោយលំបាកទ្រាំ ទោះបីចិត្តនោះប្រព្រឹត្តទៅព្រម ជាមួយសេចក្តីសុខក៏ដោយ ក៏ចិត្តនោះទ្រាំតាំងនៅមិនយូរប៉ុន្មានជាមួយ នឹងសេចក្តីសុខនោះឡើយ ហើយក៏រលត់ទៅ។ ដូច្នេះទុក្ខជាលក្ខណ គ្រឿងសំគាល់របស់ចិត្ត ពុំសំដៅយកកិច្ចរបស់ចិត្តដែលសោយផលបាប ទើបមាន ទុក្ខ ឬ សោយផលបុណ្យទើបមានសុខនោះឡើយ។

តើសេចក្តីនេះ ល្មមស្តាប់បានហើយឬនៅ?

បុ. ខ្ញុំស្តាប់បានហើយ។ តើអនាគាមិមគ្គបុគ្គល ប្រតិបត្តិអ្វីខ្លះ?

វិ. លោកចំរើន ទុក្ខានុបស្សនា ដើម្បីបន្ទោរបង់នូវសុខសញ្ញា។

បុ. សូមមេត្តាអធិប្បាយបន្តិចមើល៍។

វិ. អនាគាមិមគ្គបុគ្គល រមែងឃើញរឿយៗនូវទុក្ខលក្ខណរបស់ចិត្ត។ ចិត្តជាធម្មជាតិកើតពីវេទនា និងសញ្ញា ប្រកបព្រមហើយដោយសង្ខារ ( ចេតសិក ) និងវិញ្ញាណ។ រី វេទនា សញ្ញា សង្ខារ វិញ្ញាណនោះ កាលកើតឡើងក៏អាស្រ័យមានរូបកាយកើតព្រមគ្នាផងដែរ មិនអាចលះ បង់គ្នីគ្នាបានឡើយ។ ព្រោះហេតុនោះទើបលោករំលឹកដល់ រូបមិនទៀង ទ. 39 រូបឯណាមិនទៀង រូបនោះជាទុក្ខ។ វេទនាមិនទៀង វេទនាឯណាមិនទៀង វេទនាឯណាមិនទៀង វេទនានោះជាទុក្ខ។ សញ្ញាមិនទៀង សញ្ញាឯណាមិនទៀង សញ្ញានោះជាទុក្ខ។ សង្ខារមិនទៀង សង្ខារឯណាមិនទៀង សង្ខារនោះជាទុក្ខ។ វិញ្ញាណមិនទៀង វិញ្ញាណឯណាមិនទៀង វិញ្ញាណនោះជាទុក្ខ។

បុ. ព្រោះហេតុតែឃើញ ទុក្ខលក្ខណនៃចិត្តដែលអាស្រ័យជាមួយកាយ បែបនេះ ទើបលោកបន្ទោរបង់នូវសុខសញ្ញាបាន មែនឬ?

វិ. មែនហើយ។ ព្រោះហេតុតែលោកពិចារណាឃើញផងដែរថា សេចក្តី សុខដែលបុថុជ្ជនទទួលត្រេកអរនោះ គឺជាអមិសសុខ មិនមែនជាកំពូល សេចក្តីសុខ គឺសេចក្តីស្ងប់នោះទេ។ អាស្រ័យពិចារណាឃើញថែមទៀត បែបនេះ សុខសញ្ញាក៏ថយចុះទៅជាលំដាប់។ រីឯអារម្មណ៍ក្នុងកាម ទាំងឡាយក៏មិនសម្បូរដូចកាលពីមុន។

បុ. បន្ទាប់ពីនេះ តើលោកពិចារណាធម៌អ្វីទៀតដែរ?

វិ. លោកពិចារណានូវទុក្ខសច្ច ដែលតែងតែបៀតបៀន ចិត្ត និងកាយ។ ទ. 40 ចិត្ត និងកាយ ដែលកើតឡើងដោយបដិច្ចសមុប្បាទធម៌នោះ ជារបស់មិនមានខ្លឹមសារ។ ទុក្ខលំបាកចិត្តកាយដែលបុគ្គលលំបាកទ្រាំនោះ មិនគឺ អ្វីដទៃក្រៅអំពីភាពកើតរលត់នៃសភាវធម៌ ជាអនេកខណៈក្នុងអនិដ្ឋារម្មណ៍។ រយះពេលដែលទុក្ខលំបាកប្រព្រឹត្តទៅយូរ ឬឆាប់ អាស្រ័យ ដោយរយះពេលដែលអនិដ្ឋារម្មណ៍តាំងនៅយូរ ឬ ឆាប់។ អនិដ្ឋារម្មណ៍តាំងនៅយូរ ឬ ឆាប់ អាស្រ័យដោយកិលេសមានកម្លាំងខ្លាំង ឬ ខ្សោយ។ អនិដ្ឋារម្មណ៍អស់អំណាចមិនអាចគ្របសង្កត់ចិត្តបាន អាស្រ័យចិត្ត មិនមានកិលេស។ ដូច្នេះ កាលណាចិត្តលែងសៅហ្មងដោយ លោភទោស មោហ កាលនោះ អនិដ្ឋារម្មណ៍ ក៏មិនមានកាលយូរ ឬឆាប់ ទៀតឡើយ ទោះបីអនិដ្ឋារម្មណ៍នោះមានច្រើនក្តី មានតិចក្តី ក៏អនិដ្ឋា រម្មណ៍នោះៗមិនញុំាងចិត្តឲ្យកើតទុក្ខបានឡើយ។

បុ. បន្ទាប់ពីឃើញបែបនេះ តើលោកប្រតិបត្តិធម៌អ្វីទៀត?

វិ. បន្ទាប់ពីឃើញបែបនេះ លោកក៏ចំរើនទុក្ខានុបស្សនាបន្តទៅទៀត ដរាបចិត្តថ្នឹករអិលទៅក្នុងទុក្ខលក្ខណ ដោយមានប្រាថ្នាឲ្យអស់ លោភ ទោស មោហ ពីក្នុងសន្តាន។

ទ. 41 បុ. ខ្ញុំយល់ទំនងដែលអនាគាមិមគ្គបុគ្គល លោកប្រតិបត្តិធម៌ហើយ។

លុះវិសុទ្ធទាំង ៧ កើតក្នុងសន្តានលោកហើយ លោកនឹងបានទៅជា អនាគាមិផលបុគ្គល។

តើអារម្មណ៍ព្រះនិព្វានរបស់អនាគាមិបុគ្គល មានឈ្មោះដូម្តេច?

វិ. អារម្មណ៍ព្រះនិព្វាននោះឈ្មោះថា អប្បណិហិតវិមោក្ខ។ គឺជា អារម្មណ៍រួចផុតស្រឡះ ដោយមិនមានគ្រឿងតំកល់ទុកនូវទុក្ខ ដែលប្រកបជាមួយសំយោជន ៥ ប្រការ។

បុ. ខ្ញុំស្តាប់បានហើយ។ តើអរិយបុគ្គលទី ៤ មានឈ្មោះថាដូម្តេច?

វិ. អរិយបុគ្គលទី ៤ មានឈ្មោះថាព្រះអរហន្ត។

បុ. តើព្រះអរហន្ត មានអារម្មណ៍ព្រះនិព្វានដូម្តេចដែរ?

វិ. ព្រះអរហន្ត មាន « សុញ្ញត » ជាអារម្មណ៍។ សុញ្ញត បានសេចក្តីថា មិនមានអ្នកខ្វល់ខ្វាយ ឬថា មិនមានអ្នកកើតទុក្ខ។

បុ. សូមមេត្តា អធិប្បាយបន្តិចមើល៍។

វិ. អធិប្បាយថា អារម្មណ៍ទាំងឡាយណាដែលបុថុជ្ជនមាន ព្រោះហេតុជាប់ ទ. 42 ស្អិតក្នុងសំយោជន ១០ គឺ: សក្កាយទិដិ្ឋ ១ វិចិកិច្ឆា ១ សីលព្វត្តបរាមាស ១ កាមឆន្ទ ១ បដិឃ ១ រូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ច ១ និងអវិជ្ជា ១ អារម្មណ៍ទាំងឡាយនោះ មិនអាចញុំាងចិត្តរបស់ព្រះ អរហន្តឲ្យខ្វល់ខ្វាយបានឡើយ។ ឬ ពោលម្យ៉ាងទៀតថា ចិត្តរបស់ព្រះ អរហន្តរលត់បាត់ស្រេចហើយជាមួយនឹងសំយោជន ១០។

បុ. តើព្រះអរហន្តបានឃើញសាមញ្ញលក្ខណមួយណានៃសភាវធម៌ បានជា ចិត្តរបស់លោករលត់បានជាមួយនឹងសំយោជន ១០?

វិ. លោកបានឃើញអនត្តលក្ខណនៃ ធម្ម។ សេចក្តីឃើញនេះជា ទិដ្ឋិ វិសុទ្ធ។

បុ. តើអនត្តលក្ខណៈ មានន័យថាម៉េច?

វិ. អនត្តលក្ខណៈ មានន័យថា គ្រឿងសំគាល់របស់ធម្ម គឺមិនមែនជា តួខ្លួន។ បានសេចក្តីថា ធម្ម ជាធម្មពិតៗ ធម្មមិនមែនជាតួខ្លួនទេ។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនជា តួខ្លួន។ តួខ្លួនមិនមាន ក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទេ។ តួខ្លួននោះមិនផ្សេងអំពី ទ. 43 រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឡើយ។ រីឯធម្មទាំងឡាយ ក៏មិនមែនជាតួខ្លួនដែរ។ ដែលធ្លាប់ពោលថា « ខ្លួនយើងៗ » នោះគឺពោល ភាសាសម្មតិ ដែលមានបង្កប់ទុកនូវសេចក្តីប្រកាន់មាំនូវខន្ធ ៥។

បុ. តើ ធម្ម គឺជាអ្វី?

វិ. ធម្ម គឺអារម្មណ៍ទាំងឡាយដែលកើតជាមួយចិត្ត។ ធម្មនោះមាន ៦ គឺ បសាទរូប ១ សុខុម ១ ចិត្ត ១ ចេតសិក ១ បញ្ញាត្តិ ១ និងនិព្វាន ១។

បុ. តើអរហត្តមគ្គបុគ្គល ចំរើនអនត្តានុបស្សនា យ៉ាងដូម្តេច?

វិ. ចំរើនអនត្តានុបស្សនា បានសេចក្តីថា ឃើញរឿយៗនូវអារម្មណ៍ដែល កើតជាមួយចិត្ត ថាមិនមែនជាតួខ្លួន។ បានសេចក្តីថា ឃើញរឿយៗ នូវបសាទរូប សុខុមរូប ចិត្ត ចេតសិក បញ្ញត្តិ អនិមិត្តវិមោក្ខ អប្បណិ ហិតវិមោក្ខ ថាមិនមែនជាតួខ្លួន។

បុ. តើចិត្ត អាចយកចិត្តជាអារម្មណ៍បានដែរ ឬទេ?

វិ. ចិត្តជាធម្ម ដូច្នេះចិត្តអាចយកចិត្តជាអារម្មណ៍បាន។

បុ. សូមមេត្តាលើកឧទាហរណ៍មើល មើល៍។

ទ. 44 វិ. ឧទាហរណ៍: ចិត្តគិតថា ចិត្តមិនទៀង ចិត្តឯណាមិនទៀង ចិត្តនោះ ជាទុក្ខ ចិត្តឯណាជាទុក្ខចិត្តនោះមិនមែនជាតួខ្លួន។ សូមរលឹកឃើញថា ចិត្តជាសភាវរួមនៃ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ដូច្នេះចិត្ត ក៏អាចគិតបានដែរថា វេទនាមិនទៀង វេទនាឯណាមិនទៀង វេទនា នោះជាទុក្ខ វេទនាឯណាជាទុក្ខ វេទនានោះមិនមែនតួខ្លួន។ លុះចិត្ត គិតឃើញច្បាស់ហើយ។ សេចក្តីឃើញច្បាស់នោះជាវិបស្សនាបញ្ញា។

បុ. ខ្ញុំស្តាប់បានហើយ តើគប្បីឃើញរឿយៗ នូវគ្រប់ធម្មទាំង ៦ នោះឬ?

វិ. គប្បីឃើញរឿយៗនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាមិនមែន ជាតួខ្លួន។ សេចក្តីយល់ច្រលំលើ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជា តួខ្លួននោះ គឺយល់ច្រឡំក្នុងសម័យកាលដែលរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះបានក្លាយទៅជាអារម្មណ៍របស់ចិត្ត។ ដូចជាយល់ថា ខ្លួនអាត្មាអញនេះបានសុខជាដើម ក៏គឺព្រោះតែក្នុងសម័យកាលដែលចិត្ត មានសុខវេទនាជាអារម្មណ៍។ មួយទៀត ដូចជាយល់ថា ខ្លួនអាត្មាអញ នេះពូកែរើសយកបានតែវត្ថុល្អៗ ក៏គឺព្រោះតែក្នុងសម័យកាលដែល ទ. 45 ចិត្តមានសញ្ញាជាអារម្មណ៍។ មួយទៀត ដូចជាយល់ថា ខ្លួនអាត្មាអញ នេះជាអ្នកមេគំនិតចេះគិតគូរ ក៏គឺព្រោះតែក្នុងសម័យកាលដែលចិត្តមាន សង្ខារ ( ចេតសិក ) ជាអារម្មណ៍។ល។ សេចក្តីពិត គឺពុំមែនជាតួខ្លួនឡើយ ប៉ុន្តែ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯណោះទេ ដែលជាតួអង្គពិតៗ។

បុ. តើសេចក្តីយល់ច្រឡំថាជាតួខ្លួននោះ មានទោសកំហុសយ៉ាងដូម្តេច?

វិ. កាលណាយល់ច្រឡំថាជាតួខ្លួន កាលនោះក៏ប្រកាន់មាំថា តួខ្លួនជា ម្ចាស់របស់ ( កម្មសិទ្ធិ ) ជានិច្ចឥតងាករេ។ ដូចជាប្រកាន់ចាំក្នុងលើក ដំបូងថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាតួខ្លួន លុះដល់លើកក្រោយ ក៏ប្រកាន់មាំថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះជារបស់ខ្លួនថែម ទៀត។ សេចក្តីប្រកាន់មាំបែបនេះ ជាកំហុសរបស់បុថុជ្ជនទូទៅ រីឯ លទ្ធផលគឺបានមកវិញនូវទុក្ខលំបាកកាយចិត្តឥតស្រាកស្រាន្ត កាលណា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះប្រាសចាកបាត់ពីតួខ្កួនទៅព្រោះ សាមញ្ញលក្ខណ។

បុ. តើគប្បីធ្វើយ៉ាងណា ទើបឈប់យល់ច្រឡំថាជាតួខ្លួន? ទ. 46

វិ. គប្បីចំរើន អនត្តានុបស្សនា ដើម្បីបន្ទោរបង់នូវ អត្តសញ្ញា។

បុ. សូមមេត្តា អធិប្បាយបន្តទៀតមើល៍។

វិ. ចំរើន អនត្តានុបស្សនា លើកនេះ គឺស្រាវយកអនិច្ចលក្ខណ និង ទុក្ខលក្ខណ ជាសេចក្តីផ្តើម។ រូបមិនទៀង រូបឯណាមិនទៀងរូបនោះជាទុក្ខ រូបឯណាជាទុក្ខ រូបនោះមិនមែនតួខ្លួន រូបឯណាមិនមែនតួខ្លួនរូបនោះមិនមែនជារបស់ យើង រូបឯណាមិនមែនជារបសយើង រូបនោះមិនមែនយើង។ វេទនាមិនទៀង វេទនាឯណាមិនទៀងវេទនានោះជាទុក្ខ វេទនា ឯណាជាទុក្ខវេទនានោះមិនមែនតួខ្លួន វេទនាឯណាមិនមែនតួខ្លួន វេទនានោះមិនមែនរបស់យើង វេទនាឯណាមិនមែនរបស់យើងវេទនា នោះមិនមែនយើង។ សញ្ញាមិនទៀង សញ្ញាឯណាមិនទៀងសញ្ញានោះជាទុក្ខ សញ្ញា ឯណាជាទុក្ខសញ្ញានោះមិនមែនតួខ្លួន សញ្ញាឯណាមិនមែនតួខ្លួនសញ្ញា នោះមិនមែនរបស់យើង សញ្ញាឯណាមិនមែនរបស់យើងសញ្ញានោះ មិនមែនយើង។ សង្ខារមិនទៀង សង្ខារឯណាមិនទៀងសង្ខារនោះជាទុក្ខ សង្ខារ ទ. 47 ឯណាជាទុក្ខសង្ខារនោះមិនមែនតួខ្លួន សង្ខារឯណាមិនមែនតួខ្លួនសង្ខារ នោះមិនមែនរបស់យើង សង្ខារឯណាមិនមែនរបស់យើងសង្ខារនោះ មិនមែនយើង។ វិញ្ញាណមិនទៀង វិញ្ញាណឯណាមិនទៀងវិញ្ញាណនោះជាទុក្ខ វិញ្ញាណឯណាជាទុក្ខវិញ្ញាណនោះមិនមែនតួខ្លួន វិញ្ញាណឯណាមិនមែន តួខ្លួនវិញ្ញាណនោះមិនមែនរបស់យើង វិញ្ញាណឯណាមិនមែនរបស់ យើងវិញ្ញាណនោះមិនមែនយើង។

កាលចំរើន អនត្តានុបស្សនារឿយៗ យ៉ាងដូច្នេះ អត្តសញ្ញារមែងថយចុះ ជាលំដាប់។

បុ. សូមមេត្តា បំភ្លឺសេចក្តីអំពី « រូបឯណាជាទុក្ខ រូបនោះមិនមែនតួខ្លួន » មើលមើល៍។

វិ. សូមរំលឹកឃើញឡើងវិញថា ទុក្ខគឺសភាវដែលប្រព្រឹត្តទៅដោយលំបាកទ្រាំ ឯអនត្តា គឺមិនមែនជាតួខ្លួន មិនមែនជាម្ចាស់របស់។

គប្បីផ្គងវិចារ បញ្រ្ចាសទៅវិញថា បើជាតួខ្លួនមែន ហេតុម្តេចក៏ឃាត់ សភាវដែលប្រព្រឹត្តទៅដោយលំបាកទ្រាំនោះ មិនបានទាល់តែសោះ។ ឬ ពោលម្យ៉ាងទៀតថា បើជាតួខ្លួនមែន បើជាម្ចាស់របស់មែន ហេតុម្តេច ទ. 48 ក៏ទុក្ខនៅតែកើតមានយ៉ាងដូច្នេះ ម្តេចក៏មិនបញ្ជាឲ្យយកតែសេចក្តីសុខ ម្យ៉ាងបានហើយ ទៅយកថ្វីសព្វបើទុក្ខដែលពិបាកទ្រាំ? ការពិត ទុក្ខំ និងអនត្តានោះ ជាលក្ខណដែលមាននៅប្រចាំជាធម្មតា របស់ខន្ធ ៥ ហ្នឹងឯង ដែលបុគ្គលមិនអាចត្រួតត្រា បញ្ជាលើបានឡើយ។ ហេតុនេះ រូបឯណាជាទុក្ខ រូបនោះមិនមែនជាតួខ្លួន មែនប្រាកដហើយ។

បុ. ខ្ញុំយល់ទំនង ដែលអរហត្តមគ្គបុគ្គល លោកពិចារណាធម៌ហើយ។ លុះ វិសុទ្ធិទាំង ៧ កើតក្នុងសន្តានលោកកាលណា កាលណោះលោកនឹងបាន ទៅជា ព្រះអរហន្ត។ តើអារម្មណ៍ព្រះនិព្វានរបស់លោក មានឈ្មោះដូម្តេច?

វិ. អារម្មណ៍ព្រះនិព្វាននោះឈ្មោះថា សុញ្ញតវិមោក្ខ។ គឺជាអារម្មណ៍រួច ផុតស្រឡះ ដោយមិនមានតួខ្លួនជាអ្នកកើតទុក្ខ។

បុ. តាមសេចក្តីវិសជ្ជនាកន្លងមក ឃើញថាព្រះអរហន្ត លះបានសំយោជន ១០ ប្រការប៉ុន្តែមិនលឺពោលថាលោកបានលះកិលេសប្រភេទណាទេ។ តើសេចក្តីនេះជាយ៉ាងដូម្តេច?

ទ. 49 វិ. សំយោជន សំដៅដល់គ្រឿងបង្វិលសត្វឲ្យប្រព្រឹត្តទៅក្នុងវដ្តសង្សារ។

ឯកិលេស សំដៅដល់គ្រឿងបង្វិលវដ្តសង្សារតែម្តង។ វដ្តសង្សារគឺសេចក្តី វិលវល់នៃ កម្ម វិបាក និងកិលេស។ ដូច្នេះបើចិត្ត មិនមានសំយោជន ហើយ ចិត្តក៏មិនមានអ្វីសំរាប់បង្វិលសត្វឲ្យប្រព្រឹត្តក្នុងកម្មវិបាក និង កិលេសដែរ។ បញ្រ្ចាសទៅវិញ បើចិត្តមិនមានកិលេសទេ ចិត្តក៏មិនមាន អ្វីសំរាប់បង្វិលនូវកម្ម វិបាក និងកិលេស ទុកឲ្យសត្វវិលវល់បានដូចគ្នា។ ហេតុនេះ កាលបើសំយោជនរលត់អស់ពីក្នុងសន្តានហើយ កិលេសក៏ កើតមិនបានផងដែរ ព្រោះហេតុនោះ ទើបពុំបានពោលអំពីរឿងលះ កិលេសនោះៗ។ សូមបញ្ជាក់ថាព្រះអរហន្ត ដែលសំរេចបានពីកិច្ចចំរើន វិបស្សនាកម្មដ្ឋានតែម្យ៉ាង រមែងលះនូវកិលេសគឺអវិជ្ជា ជាប្រធាន។ លោកបានឈ្មោះថា សុខវិបស្សកៈ។

បុ. តើព្រះអរហន្ត សុក្ខវិបស្សកៈ លោកធ្វើកិច្ចអ្វី?

វិ. សំនួរនេះ ជ្រុលហួសហើយ។

បុ. ខ្ញុំសូមខមាទោស។

វិ. សូមសប្បុរសទាំងឡាយ សន្តោសផងចុះ។

វិបស្សនាកម្មដ្ឋាន ចប់ដោយសង្ខេប

បុច្ឆា វិបស្សនា អំពី អដ្ឋង្គិកមគ្គ

ទ. 50

បុ. ឧបាសកឧបាសិកា មានប្រាថ្នានឹងប្រតិបត្តិធម៌តាមធម៌។ តើវិសុទ្ធិមគ្គ ណាមួយ ដែលគួរប្រតិបត្តិដល់ទីរំលត់ទុក្ខ?

វិ. វិសុទ្ធិមគ្គ គឺ អដ្ឋង្គិកមគ្គ។

បុ. សាធុ ! តើអដ្ឋង្គិកមគ្គ បានសេចក្តីថាដូម្តេច?

វិ. អដ្ឋង្គិកមគ្គ បានសេចក្តីថា ផ្លូវប្រតិបត្តិធម៌មានអង្គ ៨ ដែលឧបាសក ឧបាសិកា គប្បីប្រព្រឹត្តតាមដោយសេចក្តីគោរព ហើយនឹងបានឃើញ អរិយមគ្គ អរិយផល។

បុ. សូមមេត្តារាប់អង្គទាំង ៨ នោះមើល៍។

វិ. អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្ប ១ សម្មាវាចា ១ សម្មាកម្មន្ត ១ សម្មាអាជីវ ១ សម្មាវាយាម ១ សម្មាសតិ ១ និង សម្មាសមាធិ ១។

បុ. ខ្ញុំចង់សិក្សាអង្គទាំង ៨ នោះឲ្យបានចេះសិន រួចសឹមខ្ញុំប្រព្រឹត្តតាមឯ ខាងក្រោយ។ តើគិតបែបនេះជាសមគួរ ឬមិនសមគួរទេ?

វិ. សមគួរហើយ។ គប្បីសិក្សា ឲ្យបានចេះជាមុនសិន សឹមប្រព្រឹត្តតាម សេចក្តីចេះឯខាងក្រោយ។

ទ. 51 បុ. ឥឡូវ សូមមេត្តាអធិប្បាយអំពី សម្មាទិដ្ឋិ មើល៍។

វិ. សម្មាទិដ្ឋិ បានសេចក្តីថា ដឹងនូវសេចក្តីពិត ៤ យ៉ាងដែលប្រកបក្នុង កាយ ចិត្ត។ ទុក្ខ តែងកើតមានក្នុង កាយ ចិត្ត គឺ បុគ្គលគប្បីកំណត់ដឹង នេះជា សេចក្តីពិតទី ១។

តណ្ហា ជាហេតុឲ្យកើតទុក្ខក្នុង កាយ ចិត្ត គឺបុគ្គលគប្បីលះបង់នេះជា សេចក្តីពិតទី ២។

សេចក្តីរលត់ទុក្ខក្នុង កាយ ចិត្ត គឺបុគ្គលអ្នកប្រតិបត្តិគប្បីធ្វើឲ្យជាក់ ច្បាស់នេះជា សេចក្តីពិតទី ៣។

ផ្លូវប្រតិបត្តិ ដើម្បីរំលត់ទុក្ខ ក្នុង កាយ ចិត្ត គឺបុគ្គលគប្បីចំរើននេះជា សេចក្តីពិតទី ៤។

សេចក្តីពិតទាំង ៤ យ៉ាងនេះ ពិតមែនតែបុថុជ្ជនមិនអាចដឹងជាក់ច្បាស់ ប៉ុន្តែក៏មានទំនងឲ្យដឹងបាន តាមរយះនៃការប្រព្រឹត្តទៅរបស់ កាយ ចិត្ត រៀងរាល់ថ្ងៃ។

បុ. តើសេចក្តីពិត ៤ យ៉ាងនោះមានទំនងឲ្យបុគ្គលបានដឹងយ៉ាងដូម្តេច?

វិ. សូមសង្កេតមើល កាយ ចិត្ត ដែលប្រព្រឹត្តទៅ។ កាលណាដឹងថាខ្លួនលំបាក ទ្រាំក្នុង កាយ ចិត្ត បុគ្គលគប្បីកំណត់ដឹងថា នុះហើយជាទុក្ខ។ កាលណា ទ. 52 ចង់បានអ្វីប្រកបដោយសេចក្តីអន្ទះអន្ទែងក្នុងកាយចិត្ត ព្រោះអ្វីនោះមិន សំរេចដូចបំណង បុគ្គលគប្បីកំណត់ដឹងថា នុះហើយជាតណ្ហា។ កាល ណាប្រកបការងារនឿយហត់អស់កម្លាំង ហើយប្រាសដេកលង់លក់ទៅ លុះភ្ញាក់ឡើង បុគ្គលគប្បីរលឹកដឹងថា ទុក្ខបានរលត់ទៅឯងៗក្នុងកាយ ចិត្ត កាលពីក្នុងវេលាដេកលក់។ រីឯកិច្ចប្រកបការងារនឿយហត់នោះ បុគ្គលគប្បីយកទំនងថា ជាផ្លូវនាំទុក្ខឲ្យរលត់ទៅឯងៗ ដោយមិនបាន ប្រតិបត្តិធម៌។

សេចក្តីដឹងតាមទំនងយ៉ាងនេះ អាចញុំាងសទ្ធារបស់ឧបាសកឧបាសិកាឲ្យមាន កម្លាំងជឿជាក់ក្នុង ទុក្ខសច្ច សមុទយសច្ច និរោធសច្ច និងមគ្គសច្ច។

បុ. តើអ្នកដេកលក់បានដឹងសេចក្តីរំលត់ទុក្ខ ឬ?

វិ. អ្នកដេកលក់ស៊ប់មិនបានដឹងអ្វីទេ។ សេចក្តីនោះគ្រាន់តែជាទំនងឲ្យ ដឹងថា សេចក្តីរលត់ទុក្ខនោះមានមែនពិត ប៉ុន្តែមិនជាក់ច្បាស់ដល់អ្នក ដេកលក់ឡើយ រីឯចំពោះអ្នកដឹងខ្លួនវិញ ដែលជាអ្នកប្រតិបត្តិធម៌ដោយ គោរព គឺគេគប្បីធ្វើឲ្យជាក់ច្បាស់បានក្នុងពេលដឹងខ្លួន។

បុ. តើកិច្ចប្រកបការងារនឿយហត់អស់កម្លាំង នោះជាផ្លូវនាំទៅកាន់សេចក្តី

ទ. 53 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 54 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 55 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 56 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 57 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 58 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 59 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 60 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 61 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 62 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 63 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 64 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 65 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 66 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 67 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 68 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 69 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 70 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 71 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 72 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 73 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 74 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 75 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 76 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 77 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 78 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 79 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 80 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 81 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 82 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 83 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 84 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 85 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 86 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 87 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 88 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 89 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 90 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 91 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 92 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 93 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 94 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 95 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 96 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 97 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 98 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 99 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 100 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 101 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 102 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 103 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 104 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 105 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 106 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 107 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 108 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 109 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page

ទ. 110 Temporary as picture; click to get full size and details Add OCR-Text or final Text here and delete picture of this page


km/lib/authors/ជា_ហាំង/ផ្លូវប្រតិបត្តិធម៌.txt · ពេលកែចុងក្រោយ: 2020/05/12 17:17 និពន្ឋដោយ Johann