User Tools

Site Tools


Translations of this page?:
km:lib:authors:index
  • មួយផ្នែកត្រូវការការបកប្រែជាភាសាខ្មែរ យកព័ត៌មាននេះចេញបន្ទាប់ពីធ្វើរួច
  • ត្រូវការពិនិត្យអក្ខរាវិរុទ្ធ
  • បន្ថែមព័ត៌មានជីវប្រវត្តិនិងរូបភាពរបស់អ្នកនិពន្ធ

អ្នកនិពន្ធ និង អ្នកបកប្រែ: ការសំគាល នៃជីវប្រវត្ដិ

Contributing Authors and Translators

អ្នកនិពន្ធ និង អ្នកបកប្រែ

ការសំគាល នៃជីវប្រវត្ដិ

សូម​មើល​ផង​ដែរ​សន្ទស្សន៍ តាម​អ្នកនិពន្ធ និង តាម​ចំណងជើង

These biographical notes were adapted from the sources that follow each entry.

This is a work in progress. We welcome your help in filling any of the gaping biographical holes. If you have any information to provide, please let us know. We'd be especially grateful for references to previously published sources (book, newspaper, magazine, official website, etc.) that we can cite as trustworthy references. letter.jpg

sabbatical 20120823 This is a work in progress. I welcome your help in filling any of the gaping biographical holes. If you have any information to provide, please let me know. I'd be especially grateful for references to previously published sources (book, newspaper, magazine, official website, etc.) that I can cite as trustworthy references.

| | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | ឥឦឧឩឯឱឪ

កោវិទត្ថេរោ ភិក្ខុ, ព្រះ (ម៉េង សុថាតិ) {Kovidatthero} (? - )

កោវិទត្ថេរោ_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ឃោសាភិរត័ ភិក្ខុ, ព្រះគ្រូ (លាស់ ឡាយ) {Ghosabhirata} (? - ២០១៩)

ឃោសាភិរត័_small.jpg សម្តេច​សង្ឃ ព្រះ​ធម្មលិខិត លាស់ ឡាយ បាន​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។ [Source: …]

ចៅ ឧត្តមជ្ធា, ឧបាសក {Cau Uttamaṭṭhā} (? - )

ចៅ_ឧត្តមជ្ធា_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ជា ហាំង, អាចារ្យថាន {Chā Hāṅṁ} (? - ២០១៥)

ជា_ហាំង_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ឈីម ទូច, បណ្ឌិត (ឥន្ទប្បញ្ញោ) {Indappanno} (? - )

ឈីម_ទូច_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

នូ បុណ្ណចន្ទ, ឧបាសក {Nū Puṇṇacanda} (? - )

នូ_បុណ្ណចន្ទ_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

បុណ្ណធម្មោ ភិក្ខុ, ព្រះ (យូ ប៊ុនរី) {Puṇṇadhammo} (? - )

បុណ្ណធម្មោ_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ពុទ្ធឃោសាចារ ពិក្ខុ, ​សម្តេច​ព្រះ​ឧត្តម​មុនី (ហេង លាង ហោ) {Buddhaghosācāra Bhikkhu} (២៥៦៦/១៩២២ - ​២៥៥៤/​២០១០ ៨៨​វស្សា)

ពុទ្ធឃោសាចារ_small.jpg ព្រះពុទ្ធឃោសាចារធ្លាប់​ជាចៅអធិកាផរ វក្ក ព្រះពុទ្ធមានបុណ្យ។ សម្តេច​ព្រះ​ឧត្តម​មុនី ហេង លាងហោ [អាន​ថា៖ ហេង-លាង-ហោ] គឺ​ជា​សមាជិក​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក, ជា​អនុ​ប្រធាន ទី១ ថេរ​សភា, នាយក​ពុទ្ធិក​វិទ្យាល័យ​​ព្រះ​សុរាម្រឹត, ជា​អនុគណ​ខ័ណ្ឌ​៧​មករា និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ សង្កាត់​វាលវង់ ខ័ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហមុនី។

ព្រះ​ជីវប្រវត្តិ សម្តេច​ឧត្តម​មុនី ហេង លាងហោ ប្រសូត​នៅ​ថ្ងៃ​ទី​១៣​កើត ខែ​ផល្គុន ឆ្នាំ​កុរ ព.ស.​២៤៦៦ គ.ស.​១៩២២ ក្នុង​ភូមិ​តាពោ ឃុំ​កន្តឿង​រាយ ស្រុក​កញ្ចៀច ខេត្ត​ព្រៃវែង។ បិតា​ព្រះ​អង្គ​ព្រះ​នាម ហេង គឹម និង​មាតា ព្រះ​នាម ងួន សាង។

ព្រះ​អច្ឆរិយ សម្តេច​ឧត្តម​មុនី ហេង លាងហោ ព្រះ​អង្គ​មាន​ចំណេះ​ដឹង​​ខ្ពង់​ខ្ពស់​ខាង​បាលី ចេះ​សរសេរ និង​និយាយ​ភាសា​បារាំង យ៉ាង​ខ្ទាត់​ជំនាញ មាន​ចំណេះ ខាង​បាតិមោក្ខ​យ៉ាង​ស្ទាត់ មាន​ឯក​ទេស ខាង​ការ​គ្រប់​គ្រង និង​ជាប់​សញ្ញាបត្រ​ធម្មវិន័យ​ថ្នាក់​ឯក។

ឋានន្តរសក្តិ និង​តួនាទី​​ផ្សេង​ៗ សម្តេច​ព្រះ​ឧត្តម​មុនី ហេង លាងហោ មាន​នាម​បញ្ញតិ «វិសារទប្បញ្ញោ» ​ព្រះ​អង្គ​គឺ​ជា​សមាជិក ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង​ជា​ធនធាន​មនុស្ស ដ៏​កំពូល​មួយ​ក្នុង​ចំណោម ព្រះ​រូប​ព្រះ​ត្រៃ​បិដក ដែល​នៅ​រស់​រាន មាន​ព្រះ​ជន្ម តែ​ប៉ុន្មាន​អង្គ​ប៉ុណ្ណោះ ដូច​ជា សម្តេច​ធម្មលិខិត លាស់ ឡាយ ជា​ដើម។ ក្រៅ​ពី​កិច្ចការ​ក្នុង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក សម្តេច​ព្រះ​ឧត្ដម​មុនី ហេង លាងហោ មាន​មុខ​នាទី​ជា​អនុ​ប្រធាន ទី​១ ថេរ​សភា, នាយក​ពុទ្ធិក​វិទ្យាល័យ​​ព្រះ​សុរាម្រឹត, ជា​អនុគណ​ខ័ណ្ឌ​៧​មករា និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ សង្កាត់​វាលវង់ ខ័ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហមុនី។

អនិច្ចធម្ម សម្តេច​ព្រះ​​ឧត្តម​មុនី ហេង លាងហោ បាន​ទទួល​អនិច្ចធម្ម នៅ​ថ្ងៃ​អាទិត្យ ៩កើត ខែ​អស្សុជ ឆ្នាំ​ខាល ទោ​ស័ក ព.ស.​២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១០ វេលា​ម៉ោង​៥.០០នាទី​​ល្ងាច ក្នុង​ព្រះ​ជន្មាយុ​៨៨ព្រះ​វស្សា ដោយ​ជរា​ពាធ។[ ឯកសារដើម: វិរសមណ ហេង លាង ហោ, watkhmers.org នីង សម្ដេច​ព្រះ​​ឧត្ដម​មុនី ហេង លាងហោ, preyvengkhmer.blogspot.com ]

លុក យូ ពិក្ខុ, ព្រះ​គ្រូ​ធម្មមុនី {Luk Yu} (? - )

លុក_យូ_small.jpg បាន​ជា អនុគណ ស្រុក​បាទី គង់​នៅ​វត្ត​ទន្លេបាទី ឃុំ​ទ្រំង ខេត្ត​តាកៃវ។ (មិនទាន់មានព័ត៌មាននៅឡើយទេ។) [Source: …]

វជិរប្បញ្ញោ ពិក្ខុ, (ល្វី ឯម) សម្តេចព្រះធម្មលិខិត ឧត្តមប្រឹក្សា {Vajirappañño} (១៨៧៩ - ១៩៥៧)

វជិរប្បញ្ញោ_small.jpg សម្តេចព្រះធម្មលិខិត ឧត្តមប្រឹក្សា ល្វី ឯម បាន​បំបួស​កុមារ ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧។ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។… [ឯកសារដើម: ល្វី ឯម, Wikipedia ]

សេក កាឡូ, ឧបាសក បណ្ឌិតមហា អតីតនិស្សិត {Sek Kāḷū} (? - )

សេក_កាឡូ_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

សែម សូរ, ឧបាសក {Seim Sūr} (? - )

សែម_សូរ_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

សាយ ហឿន, ឧបាសក {Sāy Hoeun} (? - )

សាយ_ហឿន_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ពុទ្ធ​បរិស័ទសង្ឃំ.net {sangham.net Buddhaparisada} (? - )

authors ? [Source: …]

អូ៊ (អូ៊រ) ចុង, បណ្ឌិត {Aū Cuṅ} (? - )

អូ៊_ចុង_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

ឥឦឧឩឯឱឪ

ឧត្តមមុនី ភិក្ខុ, ព្រះសពព្រះ (អ៊ុម ស៊ូរ) {Uttamamunī} (២៤៣៣/១៨៨០ - ?)

ឧត្តមមុនី_small.jpg ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការ ងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។

យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារអ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោចខែផល្គុនឆ្នាំម្សាញ់ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹកនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ ចេះមើលអានសរសរបាន។អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរ ស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បាន បព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។

សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧ គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះវស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។

បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមក ឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។

ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលកច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួននិងព្រះមហាវិមលធម្មថោង។

វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ [Source: រស្មី ព្រះធម៌ Facebook ]

ឱម ណាគ្រី, ឧបាសក {Om Ṇagrī} (? - )

ឱម_ណាគ្រី_small.jpg មិនទាន់មានព័ត៌មាននៅឡើយទេ។ [Source: …]

[amar]

Note

The four characters in square brackets that follow the names of translators are Reserved Translator Codes, which are used in assigning file names to Pali translations.


km/lib/authors/index.txt · ពេលកែចុងក្រោយ: 2023/01/17 11:45 និពន្ឋដោយ Johann