ធម្មបទគាថា ទី ៣១ អដ្ឋកថា៖ "៨. រឿងភិក្ខុមួយរូប"
សង្ខេប
រឿងទាក់ទងនឹង ធម្មបទគាថា ទី ៣១ អំពីភិក្ខុដែលតានតឹង ហើយបានជួបភ្លើងឆេះព្រៃ។
sut kn dhp 031 att បាលី cs-km: sut.kn.dhp.031_att តិបិដក៖ sut.kn.dhp.031 PTS: ?
ធម្មបទគាថា ទី ៣១ អដ្ឋកថា
«៨. រឿងភិក្ខុមួយរូប»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
៨. រឿងភិក្ខុមួយរូប
៨. អញ្ញតរភិក្ខុវត្ថុ
ទ. ៥៣៨ ព្រះសាស្តា កាលប្រជាប់ទៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា អប្បមាទតោ ភិក្ខុ (ភិក្ខុត្រេកអររហើយក្នុង សេចក្តីមិនប្រមាទ) ដូច្នេះជាដើម។
បានស្ដាប់មកថា ភិក្ខុរូបនោះរៀនកម្មដ្ឋានដរាបដល់ព្រះអរហត្ត ក្នុងសំណាក់ព្រះសាស្តាហើយ ចូលទៅកាន់ព្រៃខំប្រឹងប្រែងព្យាយាម ក៏មិនអាចសម្រេចព្រះអរហត្តផលបាន។ ភិក្ខុនោះគិតថា “យើងនឹងទៅទូលសូម ព្រះសាស្តាឲ្យទ្រង់ត្រាស់ប្រាប់កម្មដ្ឋានឲ្យវិសេស (ឡើងទៅ)” ដូច្នេះហើយ ចេញអំពីព្រៃនោះ កំពុងដើរមកកាន់សំណាក់ព្រះសាស្តា (ឃើញភ្លើងព្រៃដ៏ធំតាំងឡើងហើយក្នុងចន្លោះផ្លូវ ប្រញាប់ឡើងកាន់កំពូលភ្នំត្រងោលមួយ អង្គុយសម្លឹងមើលនូវភ្លើងដែលកំពុងឆេះព្រៃ កាន់យកជាអារម្មណ៍ថា “ភ្លើង នេះនូវរំកាច់ឈើទាំងតូចទាំងធំយ៉ាងណាមិញ សូម្បីភ្លើង គឺ អរិយមគ្គញ្ញាណ ក៏រមែងដុតនូវសំយោជនៈទាំងឡាយ ច្រើន និងតិចដូច្នោះ”។ ព្រះសាស្តាប្រថាប់នៅក្នុងព្រះគន្ធកុដិនោះឯង ទ្រង់ជ្រាបវារៈចិត្តរបស់ភិក្ខុ នោះហើយ ត្រាស់ថា “ម្នាលភិក្ខុ យ៉ាងហ្នឹងឯង សំយោជនៈទាំងល្អិតទាំងទ. ៥៣៩ ភោគគ្រាត ទាំងតូចទាំងធំ ដែលកើតនៅខាងក្នុងសន្តានរបស់សត្វទាំងនេះ ដូចរំកាច់រឈើធំខ្លះ តូចខ្លះ ដូច្នោះ ភិក្ខុគួរដុតសំយោជនៈដោយភ្លើង គឺ ញាណ ហើយធ្វើឲ្យជាធម្មជាតិមិនគួរដល់ការកើតឡើងបានទៀត ដូច្នេះទើបទ្រង់បញ្ចេញនូវព្រះរស្មី ហាក់ដូចជាប្រថាប់នៅក្នុងទីចំពោះមុខនៃភិក្ខុនោះ ត្រាស់ព្រះគាថានេះថា៖
អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា សំយោជនំ អណុំ ថូលំ ឧហំ អគ្គីវ គច្ឆតិ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុង សេចក្តីប្រមាទ តែងដុតចោលសំយោជនៈទាំងតូចទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។
អធិប្បាយគាថា
បណ្ដាបទទាំងនោះ បទថា អប្បមាទរតោ (ត្រេកអរហើយក្នុងសេចក្តី មិនប្រមាទ) សេចក្តីថា ត្រេកអរ គឺ អភិរម្យហើយក្នុងសេចក្តីមិនប្រមាទ បានដល់ញ៉ាំងកាលឲ្យកន្លងទៅដោយសេចក្តីមិនប្រមាទ។ បទថា បមាទេ ភយទស្សិ វា (ឬមានប្រក្រតីឃើញភ័យក្នុងសេចក្តីប្រមាទ) សេចក្តីថា អ្នកទ. ៥៤០ ឃើញភ័យក្នុងសេចក្តីប្រមាទ មានការចូលទៅកើតក្នុងនរកជាដើម ប្រការមួយទៀត ឈ្មោះថា អ្នកឃើញសេចក្តីប្រមាទ ថាជាភ័យ ព្រោះសេចក្តីប្រមាទនោះ ជាឫសគល់នៃវិបត្តិទាំងនោះ។ បទថា សញ្ញោជនំ (សំយោជន) សេចក្តីថា សំយោជនៈ ១០ យ៉ាង1) ជាគ្រឿងប្រកប ជាគ្រឿងចង (សត្វ) ទុកក្នុងវដ្តទុក្ខ ដែលញ៉ាំងសត្វឲ្យលិចចុះក្នុងវដ្តៈបាន។ បទថា អណំ ថូលំ (ល្អិត និងគ្រោតគ្រាត) គឺច្រើន និងតិច។ បទថា ឧហំ អគ្គីវ គច្ឆតិ (ដូចភ្លើងឆេះរំកាច់តូចធំដូច្នោះ) សេចក្តីថា ភិក្ខុនោះត្រេកអរ ហើយក្នុងសេចក្តីមិនប្រមាទ រមែងដុតនូវសំយោជនៈនោះដោយភ្លើង គឺ ញាណ ដែលខ្លួនសម្រេចហើយដោយសេចក្តីមិនប្រមាទ គឺ ធ្វើឲ្យជាធម្មជាតិ មិនគួរដល់ការកើតឡើងតទៅទៀតបាន ដូចភ្លើងដុតរំកាច់តូចធំដូច្នោះ។
ក្នុងកាលចប់ព្រះគាថា ភិក្ខុនោះអង្គុយនៅក្នុងទីនោះឯង ក៏បានដុតចោលនូវសំយោជនៈទាំងអស់ ហើយបានសម្រេចព្រះអរហត្តព្រមទាំងបដិសម្ភីទាទាំងឡាយ មកតាមផ្លូវអាកាស (ហោះមក) សរសើរនូវព្រះសរីរៈទ. ៥៤១ របស់ព្រះតថាគតដែលមានវណ្ណៈដូចមាស ថ្វាយបង្គំហើយ ក៏ចៀសចេញទៅ។
ចប់ រឿងភិក្ខុមួយរូប។