រឿងទាក់ទងនឹង ធម្មបទគាថា ទី ១ អំពីកលល្បិចអាក្រក់ និងការក្បត់ រុំនៅក្នុងរឿង។ ការប្រយុទ្ធរបស់ចក្ខុបាលថេរៈ ដើម្បីរំដោះ។
sut kn dhp 001 att បាលី cs-km: sut.kn.dhp.001_att តិបិដក៖ sut.kn.dhp.001 PTS: ?
ធម្មបទគាថា ទី ១ អដ្ឋកថា
«១. រឿងព្រះចក្ខុបាលថេរៈ»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
១. ចក្ខុបាលត្ថេរវត្ថុ
ទ. ៤ [១១] មានបុច្ឆាថា ព្រះធម្មទេសនានេះថា៖
មនាបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ធេតិ ចក្កំវ វហតោ បទំ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវ ទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ដូច្នេះ។
ព្រះសាស្តាត្រាស់ហើយ នៅក្នុងកន្លែងណា។ វិសជ្ជនាថា ព្រះអង្គត្រាស់ហើយនៅក្នុងក្រុងសាវត្ថី។ មានបុច្ឆា (ជាលំដាប់) ថា ព្រះអង្គទ្រង់ប្រារព្ធនរណា។
ដូចបានស្តាប់មក ក្នុងក្រុងសាវត្ថី មានសេដ្ឋីឈ្មោះមហាសុវណ្ណ ជាកុដុម្ពិកស្តុកស្តម មានទ្រព្យច្រើន មានសម្បត្តិច្រើន (ត) មិនមានបុត្រ។ ថ្ងៃមួយចូលទៅកាន់កំពង់ទឹក ងូតស្រេចហើយក៏ត្រឡប់មកវិញ ឃើញដើមឈើធំដែលជាមេឈើមួយដើម មានមែកបរិបូណ៌ក្នុងចន្លោះផ្លូវ គិតថា ដើមឈើនេះនឹងមានទេវតា ដែលមានសក្តិធំស្ថិតនៅ។ ដូច្នេះហើយ ទើបឲ្យសម្អាតខាងក្រោមដើមឈើនោះឲ្យស្អាត ឲ្យព័ទ្ធរបង រោយខ្សាច់ ឲ្យស្មើ លើកទង់ជ័យ និងទង់បដាសំពត់ឡើង តាក់តែងដើមឈើជាមេព្រៃនោះហើយ ធ្វើសេចក្តីប្រាថ្នា (គឺបន់) ថា ខ្ញុំបានបុត្រ ឬធិតាហើយ នឹងធ្វើសក្ការៈធំចំពោះលោក ដូច្នេះហើយ ក៏ចៀសចេញទៅ។
ក្មុងកាលជាលំដាប់មក ភរិយារបស់សេដ្ឋីក៏តាំងគត៌។ លោកក៏ឲ្យវិធីរក្សាគត៌1) ដល់នាង។ លុះកន្លងទៅ ១០ ខែ នាងប្រសូត្របុត្រទ. ៦ មួយរូប លោកសេដ្ឋីដាក់ឈ្មោះបុត្រនោះថា បាលៈ ព្រោះហេតុទារកនោះ ខ្លួនអាស្រ័យដើមឈើធំដែលជាមេព្រៃដែលខ្លួនអភិបាល ទើបបាន។ ក្នុងកាលតមក លោកសេដ្ឋីក៏បានបុត្រមួយរូបទៀត ដាក់ឈ្មោះបុត្រនោះថា ចុល្លបាល ដាក់ឈ្មោះបុត្រដំបូងថា មហាបាលៈ កាលកុមារទាំង ២ នោះ ចម្រើនវ័យឡើង មាតាបិតាក៏គិតចងចំណងដោយគ្រឿងចង គឺការគ្រប់ត្រងគេហដ្ឋាន។ ក្នុងកាលតមក មាតាបិតាបានធ្វើកាលកិរិយាស្លាប់ទៅ។ វង្សញាតិក៏បើកសម្បត្តិទាំងអស់ប្រគល់ឲ្យដល់បុត្រសេដ្ឋីទាំងពីរ។
ក្នុងសម័យនោះ ព្រះសាស្តាប្រកាសព្រះធម្មចក្កឲ្យប្រព្រឹត្តទៅហើយ ស្តេចយាងទៅដោយលំដាប់ ប្រថាប់នៅក្នុងវត្តជេតពនមហាវិហារ ដែលអនាថបិណ្ឌិកសេដ្ឋីបរិច្ចាគទ្រព្យចំនួន ៥៤ កោដិសាងថ្វាយ ទ្រង់ទូន្មានមហាជនឲ្យតាំងនៅក្នុងផ្លូវសួគ៌ និងផ្លូវនិព្វាន។ ពិតហើយ ព្រះសាស្តា ស្តេចគង់ចាំវស្សាតែម្តងប៉ុណ្ណោះនៅនិគ្រោធមហាវិហារ ដែលព្រះញាតិវង្ស ខាងព្រះជននី ៨ ម៉ឺនត្រកូល ខាងព្រះជនក ៨ម៉ឺនត្រកូល រួមគ្នាជាទ. ៧ មួយសែនប្រាំមួយម៉ឺនត្រកូលសាងថ្វាយ ព្រះអង្គស្ដេចគង់ចាំវស្សានៅក្នុងជេតពនមហាវិហារ ដែលអនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ ១៥វស្សា
ស្តេចគង់ចាំវស្សានៅក្នុងបុព្វារាម ដែលខាងវិសាខាមហាឧបាសិកាបរិច្ចាគ ទ្រព្យចំនួន ២៧កោដិ សាងថ្វាយ ៦វស្សា។ ទ្រង់អាស្រ័យត្រកូល ទាំងពីរដែលជាអ្នកធំដោយគុណធម៌ ស្តេចគង់ចាំវស្សានៅក្នុងក្រុងសាវត្ថី (ជាគោចរក្រាម) បាន ២៥វស្សា ដោយប្រការដូច្នេះ។ ទាំងលោកអនាថបិណ្ឌិកសេដ្ឋី ទាំងនាងវិសាខាមហាឧបាសិកា រមែងចូលទៅកាន់ទីដើម្បី ឧបដ្ឋាកព្រះតថាគតក្នុងមួយថ្ងៃ ២ដងជាប្រចាំ។ ម្យ៉ាងទៀត កាលទៅ មិនធ្លាប់មានដៃទទេទៅទេ ដោយគិតថាក្រែងភិក្ខុកំលោះ និងសាមណេរឃើញដៃរបស់យើងដូច្នេះ កាលទៅមុខវេលាឆាន់អាហារ រមែងប្រើឲ្យមនុស្សកាន់របស់ទំពារជាដើមទៅ កាលទៅខាងក្រោយវេលាឆាន់អាហារ ប្រើឲ្យមនុស្សកាន់បញ្ចភេសជ្ជៈ2) និងអដ្ឋបាន3)។ មួយទៀត ក្នុងគេហដ្ឋាននៃលោកទាំងពីរនោះ គេរៀបចំអាសនៈទុកដើម្បីភិក្ខុមួយកន្លែងទ. ៨ ២ ពាន់អង្គជាប្រចាំ។ ភិក្ខុអង្គណា ប្រាថ្នាវត្ថុណា និងជាបាយ ទឹក ឬភេសជ្ជៈ វត្ថុនោះក៏សម្រេចដល់ភិក្ខុអង្គនោះសមតាមប្រាថ្នា។ លោកទាំងពីរនោះ អនាថបិណ្ឌិកសេដ្ឋី មិនធ្លាប់ទូលសួរបញ្ហាចំពោះព្រះសាស្តាសូម្បី តែមួយដង។ បានឮថា លោកគិតថា ព្រះតថាគតជាព្រះពុទ្ធ ទ្រង់ល្អិតល្អន់ ជាក្សត្រិយ៍ល្អិតល្អន់ កាលទ្រង់សំដែងធម៌ដល់យើង ដោយទ្រង់មានព្រះតម្រិះថា គហបតីមានឧបការៈដល់តថាគតច្រើន ដូច្នេះទ្រង់នឹងលំបាក ទើបមិនទួលសួរបញ្ហាដោយសេចក្តីស្រឡាញ់ក្នុងព្រះសាស្តា ដោយសេចក្តីស្រឡាញ់ដ៏ក្រៃលែង។ ឯព្រះសាស្តា ពេលសេដ្ឋីអង្គុយហើយ ទ្រង់មានព្រះពុទ្ធតម្រិះថា សេដ្ឋីម្នាក់នេះរក្សាតថាគត ក្នុងទីមិនគួររក្សា ហេតុថា តថាគតបានកាត់សីសៈរបស់តថាគត ដែលប្រដាប់ហើយ ខ្វេះគ្រាប់ភ្នែករបស់តថាគតចេញហើយ ចៀរសាច់បេះដូងរបស់តថាគតហើយ បំពេញបារមី ៤អសង្ខេយ្យមួយសែនកប្ប ក៏បំពេញហើយដើម្បីសំដែងធម៌ដល់អ្នកដទៃប៉ុណ្ណោះ សេដ្ឋីនេះរក្សាតថាគតក្នុងទីមិនគួររក្សា (លុះទ្រង់ទ. ៩ ព្រះពុទ្ធតម្រិះ) ដូច្នេះហើយ ក៏ត្រាស់ព្រះធម្មទេសនាក័ណ្ឌទីមួយ។ គ្រានោះ ក្នុងក្រុងសាវត្ថីមានមនុស្សនៅ ៧ កោដិ (៧០ លាននាក់)។ ក្នុងមនុស្សទាំងនោះ អ្នកបានស្តាប់ធម្មកថារបស់ព្រះសាស្តាហើយ បានជាអរិយសាវកប្រមាណ ៤កោដិ នៅជាបុថុជ្ជនប្រមាណ ២កោដិ។ ក្នុងមនុស្សទាំងនោះ កិច្ចរបស់ព្រះអរិយសាវកបានត្រឹមតែ ២យ៉ាងប៉ុណ្ណោះ គឺក្នុងពេលមុនឆាន់អាហារ លោកថ្វាយទាន ខាងក្រោយការឆាន់អាហារហើយ លោកកាន់គ្រឿងសក្ការៈបូជា មានរបស់ក្រអូប និងបាច់ផ្កាជាដើម ប្រើមនុស្សឲ្យកាន់ទេយ្យធម៌ មានសំពត់ ភេសជ្ជៈ និងទឹកបានៈជាដើម ទៅដើម្បីស្តាប់ធម៌។
ក្រោយមកថ្ងៃមួយ កុដុម្ពិកមហាបាលៈឃើញពួកអរិយសាវកកាន់ គ្រឿងសក្ការៈបូជា មានរបស់ក្រអូប និងបាច់ផ្កាជាដើមទៅកាន់វិហារ ទើបសួរថា មហាជនទាំងនេះនាំគ្នាទៅណា កាលបានឮថាទៅស្តាប់ធម៌ ក៏គិតថាយើងនឹងទៅដែរ កាលទៅដល់ ថ្វាយបង្គំព្រះសាស្តាហើយ អង្គុយនៅទ. ១០ ខាងក្រោយបរិស័ទ។
ធម្មតាព្រះពុទ្ធទាំងឡាយ កាលទ្រង់សំដែងធម៌ ទ្រង់ទតមើលនូវ ឧបនិស្ស័យនៃគុណ មានសរណៈ សីល និងបព្វជាជាដើម (ជាមុន) ទើប ទ្រង់សំដែងធម៌តាមអធ្យាស្រ័យ។ ព្រោះដូច្នោះ ថ្ងៃនោះព្រះសាស្តាទ្រង់ ឃើញឧបនិស្ស័យរបស់កុដុម្ពិកមហាបាលៈ កាលទ្រង់សំដែងធម៌ បានត្រាស់អនុបុព្វកថា គឺទ្រង់ប្រកាសទានកថា សីលកថា សត្តកថា ទោស សេចក្តីអាក្រក់ និងសេចក្តីសៅហ្មងនៃកាមទាំងឡាយ និងអានិសង្សក្នុងនេក្ខម្មៈ (គឺ ការចញចាកកាមទាំងឡាយ)។ កុដុម្ពិកមហាបាលៈ បានស្តាប់ធម៌នោះហើយ គិតថា បុត្រ និងធិតាក្តី ភោគសម្បត្តិក្តីរមែងទៅតាមអ្នកទៅកាន់បរលោកមិនបាន សូម្បីសរីរៈក៏ទៅតាមខ្លួនមិនបាន ប្រយោជន៍អ្វី ដែលយើងគ្រប់គ្រងផ្ទះ យើងនឹងបួស ពេលធម្មទេសនាចប់ គេក៏ចូលទៅគាល់ព្រះសាស្តា ទូលសូមបួស។ ខណៈនោះ ព្រះសាស្តាត្រាស់សួរគេថា ញាតិណាៗរបស់អ្នក ដែលនឹងត្រូវលាមិនមានទេឬ? គេទូលថា បពិត្រព្រះអង្គ ប្អូនប្រុសរបស់ខ្ញុំព្រះអង្គ មាន។
ទ. ១១ ព្រះសាស្តាត្រាស់ថា បើដូច្នោះ អ្នកចូរទៅលាគេ (ជាមុន)។ គេទូលទទួលថា ករុណាព្រះអង្គ ហើយថ្វាយបង្គំលាព្រះសាស្តា ទៅដល់ផ្ទះ ឲ្យហៅប្អូនប្រុសមក ប្រគល់ទ្រព្យសម្បត្តិឲ្យថា ខែប្អូន ទ្រព្យដែលមាន វិញ្ញាណក្តី ទ្រព្យដែលមិនមានវិញ្ញាណក្តី ឯណាមួយ ដែលមាននៅក្នុង ត្រកូលនេះ ទ្រព្យនោះចូរជាភារៈរបស់ឯងទាំងអស់ ឯងចុះថែរក្សាទ្រព្យនោះចុះ។
ប្អូនប្រុសសួរថា បងទៅណា?
បងប្រុសឆ្លើយថា បងនឹងបួសក្នុងសំណាក់ព្រះសាស្តា។
ប្អូននិយាយថា បងនិយាយអ្វី កាលមាតារបស់យើងស្លាប់ហើយ ប្អូនបានបងដូចជាមាតា កាលបិតាស្លាប់ហើយ បានបងដូចជាបិតា សម្បត្តិដ៏ច្រើនមាននៅក្នុងផ្ទះរបស់យើង យើងនៅគ្រប់គ្រងផ្ទះនោះហើយអាចធ្វើ បុណ្យបាន សូមបងកុំធ្វើយ៉ាងនោះឡើយ។ បងពោលថា បងបានស្តាប់ធម្មទេសនារបស់ព្រះសាស្តា ព្រោះ(ហេតុផល) ព្រះសាស្តាទ្រង់សំដែងធម៍មានគុណពីរោះ ទាំងក្នុងបទដើម
ទ. ១២ បទកណ្តាល បទចុង លើកឡើងកាន់ត្រៃលក្ខណៈ4) ដ៏ល្អិតសុខុម ធម៌នោះ នរណាៗ មិនអាចនឹងបំពេញឲ្យបរិបូណ៍ក្នុងកណ្តាលផ្ទះបាន បងនឹងទៅបួសហើយ។
ប្អូនអង្វរថា បង តែឥឡូវនេះបងនៅកំលោះ ចាំចាស់សិនសឹមបង ទៅបួសចុះ។
បងពោលទៀតថា ប្អូនអើយ មនុស្សចាស់ សូម្បីដៃ និងជើងរបស់ ខ្លួននៅតែមិនស្តាប់ មិនប្រព្រឹត្តទៅក្នុងអំណាច ចាំបាច់ពោលថ្វីដល់ញាតិទាំងឡាយ បងមិនអាចធ្វើតាមពាក្យរបស់ប្អូនឡើយ បងនឹងបំពេញសមណបដិបត្តិឲ្យបរិបូណ៌។
ដៃ និងជើងរបស់អ្នកណា ទ្រុឌទ្រោមទៅព្រោះជរា
ថាមិនស្តាប់ អ្នកនោះមានកម្លាំងដែលជរាកម្ចាត់ចេញទ. ១៣ ធុរៈ ២ យ៉ាងក្នុងព្រះសាសនា
កាលប្អូនប្រុសកំពុងយំមិនឲ្យទៅ គេក៏ទៅកាន់សម្នាក់របស់ព្រះសាស្តា ទូលសូមបួស និងបានបព្វជាឧបសម្បទាហើយនៅក្នុងសំណាក់នៃព្រះអាចារ្យ និង និងឧបជ្ឈាយ៍គ្រប់ ៥ វស្សា5) ចេញវស្សាបវារណាហើយចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ ទូលសួរថា បពិត្រព្រះអង្គ ក្នុងព្រះសាសនានេះ មានធុរៈប៉ុន្មានយ៉ាង?
ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ធុរៈមាន ២ យ៉ាងប៉ុណ្ណោះ គឺ គន្ថធុរៈ និងវិបស្សនាធុរៈ។
ព្រះមហាបាលៈ ទូលសួរថា បពិត្រព្រះអង្គ គន្ថធុរៈដូចម្តេច វិបស្សនាធុរៈដូចម្តេចព្រះអង្គ?
ព្រះ.៖ ម្នាលភិក្ខុ ធុរៈនេះ ការរៀននិកាយមួយក្តី និកាយពីរក្តី ចប់ពុទ្ធវចនៈ គឺ ព្រះត្រៃបិដកក្តី តាមសមគួរដល់បញ្ហារបស់ខ្លួន ហើយទ្រទ្រង់ចាំ ពោលប្រាប់ពុទ្ធវចនៈនោះ ឈ្មោះថា គន្ថធុរៈ។ ចំណែកការទ. ១៤ ផ្តើមតាំងការអស់ទៅ និងការសូន្យទៅទុកក្នុងអត្តភាព ញាំងវិបស្សនាចម្រើនដោយអំណាចនៃការធ្វើជាប់តគ្នា ហើយកាន់យកព្រះអរហត្ត របស់ភិក្ខុអ្នកមានការប្រព្រឹត្តស្រាល6) ត្រេកអរវ័តក្នុងសេនាសនៈ ដ៏ស្ងាត់ថា ឈ្មោះថា វិបស្សនាធុរៈ។
មហាបាលៈ៖ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គបួសហើយពេលចាស់ មិនអាចនឹងបំពេញគន្ថធុរៈឲ្យបរិបូណ៍បាន តែនឹងបំពេញវិបស្សនាធុរៈឲ្យបរិបូណ៍បាន សូមព្រះអង្គត្រាស់ប្រាប់កម្មដ្ឋានដល់ខ្ញុំព្រះអង្គផងចុះ។ លំដាប់នោះ ព្រះសាស្តាបានត្រាស់ប្រាប់កម្មដ្ឋានរហូតដល់ព្រះអរហន្ត ដល់ព្រះមហាបាលៈនោះ។ លោកថ្វាយបង្គំលាព្រះសាស្តា ស្វែងរកភិក្ខុនីងទៅជាមួយខ្លួន អស់ផ្លូវ១២០យោជន៍ ដល់ស្រុកជាយដែន ក្នុងតំបន់មួយ ទើបព្រមទាំងបរិវារចូលទៅបិណ្ឌបាត្រក្នុងស្រុកនោះ។ ពួកមនុស្ស ឃើញភិក្ខុទាំងឡាយអ្នកដល់ព្រមដោយវត្ត មានចិត្តទ. ១៥ ជ្រះថ្លា តាក់តែងអាសនៈ និងនិមន្តឲ្យគង់ អង្កៀសដោយអាហារដ៏ប្រណិត ហើយសួរថា លោកម្ចាស់ លោកម្ចាស់នឹងទៅទីណា? ពួកភិក្ខុក៏ឆ្លើយថា ឧបាសក ឧបាសិកាទាំងឡាយ ពួកអាត្មានឹងទៅកាន់ទីដែលសប្បាយ ដូច្នេះ មនុស្សដែលជាបណ្ឌិតដឹងថា លោកម្ចាស់ដ៏ចម្រើនទាំងឡាយ ស្វែងរក សេនាសនៈទីចាំវស្សា ទើបពោលអារាធនាថា លោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះរហូតអស់ត្រៃមាស ខ្ញុំម្ចាស់ទាំងឡាយ នឹងតាំងនៅក្នុងសរណៈ ហើយរក្សាសីល។ ចំណែកពួកភិក្ខុក៏គិតគ្នាថា យើងអាស្រ័យត្រកូលទាំងនេះ នឹងធ្វើការចេញចាកភពបាន ដូច្នេះទើបទទួលនិមន្ត។ ពួកមនុស្សទទួលប្តេជ្ញារបស់ភិក្ខុហើយ បាននាំគ្នាចាត់ចែងវិហារ ចាត់ចែងទីនៅក្នុងពេលយប់ និងទីនៅក្នុងពេលថ្ងៃ ហើយប្រគេន។ ក៏ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាតក្នុងតំបន់មួយ នាស្រុកនោះជាប្រចាំ។
គ្រានោះ ពេទ្យម្នាក់ទៅរកភិក្ខុទាំងនោះ បវារណាថា បពិត្រលោកម្ចាស់ដ៏ចម្រើន ធម្មតាក្នុងទីនៅរបស់មនុស្សច្រើន រមែងមានសេចក្តីមិនសប្បាយខ្លះ កាលសេចក្តីមិនសប្បាយនោះកើតឡើងហើយ លោកម្ចាស់ទាំងឡាយទ. ១៦ គប្បីប្រាប់ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណានឹងធ្វើភេសជ្ជៈប្រគេន។
ក្នុងថ្ងៃចូលវស្សា ព្រះថេរៈហៅភិក្ខុទាំងនោះមក (ព្រមគ្នា) ហើយសួរថា លោកមានអាយុទាំងឡាយ លោកទាំងឡាយនឹងឲ្យត្រៃមាសនេះ កន្លងទៅដោយឥរិយាបថប៉ុន្មាន?
ភិក្ខុទាំងឡាយឆ្លើយថា និងឲ្យកន្លងទៅដោយឥរិយាបថគ្រប់ទាំង៤ លោកម្ចាស់។
ម.៖ លោកមានអាយុទាំងឡាយ ក៏ប្រការនោះសមគួរលះឬ យើងទាំងឡាយគប្បីជាអ្នកមិនប្រមាទមិនមែនឬ ព្រោះយើងទាំងឡាយរៀនព្រះកម្មដ្ឋានមកក្នុងសំណាក់ព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ។ ក៏ធម្មតាថា ព្រះពុទ្ធទាំងឡាយ ដែលបុគ្គលប្រមាទ មិនអាចនឹងឲ្យទ្រង់រីករាយបាន ព្រោះថា ព្រះពុទ្ធទាំងឡាយនោះ ដែលបុគ្គលមានអធ្យាស្រ័យល្អ (ជំពូកខ្លះ) គប្បីឲ្យទ្រង់រីករាយបាន និងឈ្មោះថា អបាយទាំង៤ ដូចជាផ្ទះរបស់ខ្លួនឯង នៃបុគ្គលប្រមាទហើយ សូមលោកទាំងឡាយចូរជាអ្នកមិនប្រមាទចុះ។
ម.៖ លោកដ៏មានអាយុទាំងឡាយ ខ្ញុំនឹងឲ្យត្រៃមាសនេះកន្លងទៅ ដោយឥរិយាបថ ៣ នឹងមិនទម្រេតខ្នងឡើយ។
ភិ.៖ សាធុ សូមលោកម្ចាស់ចូរជាអ្នកមិនប្រមាទចុះ។
កាលព្រះថេរៈមិនចុះកាន់និន្ទ្រា ក្នុងខែខាងដើមកន្លងទៅហើយ រោគក្នុងចក្ខុក៏កើតឡើង។ ទឹកភ្នែកក៏ហូរចេញពីភ្នែកទាំង ២ខាង ដូចឆ្នាំងដែលធ្លុះ។ លោកបំពេញ សមណធម៌រហូតអស់រាត្រី ក្នុងវេលាអរុណរះឡើង ទើបចូលបន្ទប់អង្គុយ។ ក្នុងវេលាភិក្ខាចារ ភិក្ខុទាំងឡាយទៅកាន់សំណាក់របស់ព្រះថេរៈពោលថា ដល់វេលាភិក្ខាចារហើយ លោកម្ចាស់។ ព្រះថេរៈឆ្លើយថា លោកដ៏មានអាយុទាំងឡាយ បើដូច្នោះ លោកទាំងឡាយ កាន់បាត្រ និងចីវរចុះ ហើយឲ្យភិក្ខុទាំងឡាយកាន់បាត្រ និងចីវរបស់ ខ្លួនចេញទៅ។ ភិក្ខុទាំងឡាយ ឃើញភ្នែកទាំងពីររបស់ព្រះថេរៈ មានទឹកភ្នែកហូរចេញ ទើបសួរថា នោះជាអ្វី លោកម្ចាស់។
ម.៖ លោកដ៏មានអាយុទាំងឡាយ ខ្យល់ចាប់ភ្នែករបស់ខ្ញុំ។
ទ. ១៨ ភិ.៖ លោកម្ចាស់ ពេទ្យបវារណាយើងទុកមិនមែនឬ យើងគួរប្រាប់ដល់គេ។
ម.៖ ល្អហើយ លោកដ៏មានអាយុទាំងឡាយ។
ភិក្ខុទាំងឡាយទើបបានប្រាប់ពេទ្យ។ ពេទ្យចម្អិនប្រេងបញ្ជូនទៅប្រគេន។ ព្រះថេរៈកាលបន្តក់ប្រេងនោះក្នុងច្រមុះ អង្គុយបន្តក់ហើយ ទើបចូលទៅក្នុងស្រុក។ ពេទ្យឃើញក៏សួរថា លោកម្ចាស់ បានឮជា ខ្យល់ចាក់ភ្នែករបស់លោកម្ចាស់ឬ។
ម.៖ អើ ឧបាសក។
ពេទ្យ.៖ លោកម្ចាស់ ខ្ញុំស្លប្រេងហើយបញ្ជូនទៅប្រយោន លោកម្ចាស់ បន្តក់តាមច្រមុះហើយឬ។
ទ. ១៩ ការបន្តក់ត្រឹមតែមួយដងប៉ុណ្ណោះទៅប្រគេនហើយ ហេតុអ្វី រោគទើបមិនជា ទើបសាកសួរថា លោកម្ចាស់ ប្រេងនោះលោកអង្គុយបន្តក់ ឬដេកបន្តក់។ ព្រះថេរៈនៅស្ងៀម លោកសូម្បីពេទ្យសាកសួរក៏មិននិយាយ។ ពេទ្យគិតថា យើងនឹងទៅកាន់វិហារមើលទីនៅដោយខ្លួនឯង ដូច្នេះហើយក៏ពោលថា បើដូច្នោះ សូមនិមន្តចុះ លោកម្ចាស់។ ពេទ្យគេចចេញពីព្រះថេរៈហើយ ក៏ទៅទៅកាន់វិហារមើលទីនៅរបស់ព្រះថេរៈ ឃើញតែទីចង្ក្រម និងទីអង្គុយប៉ុណ្ណោះ មិនឃើញទីដេក ទើបសាកសួរថា «លោកម្ចាស់ ប្រេងនោះ លោកម្ចាស់អង្គុយបន្តក់ ឬដេកបន្តក់”។ ព្រះថេរៈនៅស្ងៀម។ ពេទ្យអង្វរដដែលៗ ថា «លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់កុំធ្វើដូច្នោះ ធម្មតាសមណធម៌ កាលរាងកាយនៅប្រព្រឹត្តទៅ ក៏អាចធ្វើបាន សូមលោកម្ចាស់ដេកបន្តក់ថ្នាំចុះ”។
ព្រះថេរៈឆ្លើយថា “ទៅចុះ អ្នកមានអាយុ ខ្ញុំប្រឹក្សាហើយទើបសម្រេចចិត្ត”។ ក្នុងទីនោះ មិនមានញាតិសាលោហិតរបស់ព្រះថេរៈឡើយទ. ២០ លោកគប្បីប្រឹក្សាជាមួយនរណាហ្ន៎។ ក៏លោកប្រឹក្សាជាមួយករជ្ជកាយ7) ថា “នែ បាលិតៈដ៏មានអាយុ លោកចូរពោលមកមើល លោកនឹងឃើញ ដល់ចក្ខុ ឬនឹងឃើញដល់ព្រះពុទ្ធសាសនា ក៏ក្នុងសង្សារវដ្តដែលមានខាងដើម និងខាងចុង ដែលបុគ្គលដីងមិនបាន ខ្លួនលោកជាអ្នកខ្វាក់ភ្នែករាប់ មិនបានឡើយ តែព្រះពុទ្ធទាំងឡាយក៏បរិនិព្វានទៅហើយច្រើនរយ ច្រើនពាន់ព្រះអង្គ ក្នុងព្រះពុទ្ធទាំងនោះ ព្រះពុទ្ធសូម្បីតែមួយព្រះអង្គ លោកក៏កំណត់មិនបាន8) ក្រែងលោកតាំងចិត្តទុកខ្លួនឯងថា នឹងមិនដេករហូត អស់ ៣ខែ ក្នុងរដូវភ្លៀងនេះ ព្រោះដូច្នោះ ចក្ខុរបស់លោកត្រូវខូច ឬបែកធ្លាយក៏ដោយ លោកចូរជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាទុកចុះ កុំឃើញដល់ភ្នែកឡើយ” កាលពោលទូន្មានភូតកាយ បានភាសិតគាថាទាំងនេះថា
ចក្ខុដែលលោកប្រកាន់ថារបស់ខ្លួន ចូរវិនាសទៅចុះ ត្រចៀកក៏ចូរវិនាសទៅចុះ កាយក៏ដូចគ្នាយ៉ាងនោះចុះ សូម្បី គ្រប់វត្ថុដែលអាស្រ័យកាយនេះ ក៏ចូរវិនាសទៅចុះ បាលិតៈទ. ២១ ហេតុអ្វី លោកទើបប្រមាទ ចក្ខុដែលលោកប្រកាន់ថារបស់ខ្លួន ចូរទ្រុឌទ្រោមទៅចុះ ត្រចៀកក៏ចូរទ្រុឌទ្រោមទៅចុះ កាយក៏ដូចគ្នានោះចុះ សូម្បីវត្ថុគ្រប់យ៉ាងដែលអាស្រ័យ កាយនេះ ក៏ចូរទ្រុឌទ្រោមទៅចុះ បាលិតៈ ហេតុដូចម្តេច លោកទើបប្រមាទ ចក្ខុដែលលោកប្រកាន់ថាជារបស់ខ្លួន ចូរបែកធ្លាយទៅចុះ ត្រចៀកក៏ចូរបែកធ្លាយទៅចុះ រូបក៏ដូចគ្នា សូម្បីវត្ថុគ្រប់យ៉ាងដែលអាស្រ័យរូបនេះ ក៏ចូរបែកធ្លាយទៅចុះ បាលិតៈ ហេតុអ្វី លោកទើបប្រមាទ។ កាលព្រះថេរៈឲ្យឱវាទដល់ខ្លួនឯងដោយ ៣ គាថាយ៉ាងនេះហើយ បានអង្គុយធ្វើនត្ថុកម្ម9) ទើបចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ពេទ្យឃើញហើយសាកសួរថា “លោកម្ចាស់ ធ្វើនត្ថុកម្មហើយឬ”។
ម.៖ អើ ឧបាសក។
ពេទ្យ.៖ យ៉ាងណាហើយ លោកម្ចាស់។
ម.៖ នៅឈឺ ឧបាសក។
ទ. ២២ ពេទ្យ.៖ លោកម្ចាស់អង្គុយបន្តក់ ឬដេកបន្តក់។
ព្រះថេរៈនៅស្ងៀម លោកសូម្បីពេទ្យសួរដដែលៗ ក៏មិននិយាយអ្វី។ ពេលនោះ ពេទ្យពោលចំពោះលោកថា លោកម្ចាស់ដ៏ចម្រើន លោកម្ចាស់មិនធ្វើសប្បាយដល់ខ្លួន តាំងពីថ្ងៃនេះ សូមលោកម្ចាស់កុំពោលថា “ពេទ្យឯណោះ ផ្សំថ្នាំឲ្យយើង សូម្បីខ្ញុំក៏មិនពោលថា ខ្ញុំផ្សំថ្នាំប្រគេន លោកម្ចាស់”។ ព្រះថេរៈត្រូវពេទ្យរំឭកហើយ ត្រឡប់ទៅកាន់វិហារវិញ ត្រិះរិះថា លោកសូម្បីពេទ្យគេក៏ប្រាប់ច្រើនដងហើយ លោកកុំចូរលះ ឥរិយាបថឡើយ ហើយក៏ពោលទូន្មានខ្លួនដោយគាថានេះថា៖
បាលិតៈ អ្នកត្រូវពេទ្យគេប្រាប់ពីការឈប់រក្សាហើយ រង់ចាំតែមច្ចុរាជ ដូចម្តេចនៅតែប្រមាទទៀត។
ដូច្នេះហើយ ក៏ព្យាយាមបំពេញសមណៈធម៌។ លំដាប់នោះ ពេលមជ្ឈិមយាមកន្លងទៅហើយ ទាំងកែវភ្នែក ទាំងកិលេសរបស់លោកក៏បែកធ្លាយ មិនមុនមិនក្រោយគ្នា។ លោកក៏សម្រេចជាព្រះអរហន្តសុក្ខវិបស្សកៈ (ជាព្រះអរហន្តចំណែកវិបស្សនាសុទ្ធ ១) ហើយក៏ចូលទៅអង្គុយក្នុងបន្ទប់។
ទ. ២៣ ក្នុងវេលាភិក្ខាចារ ភិក្ខុទាំងឡាយទៅហៅថា លោកម្ចាស់ដ៏ចម្រើន ដល់វេលាភិក្ខាចារហើយ”។
ម.៖ ដល់វេលាហើយឬ លោកដ៏មានអាយុទាំងឡាយ។
ភិ.៖ ករុណាលោកម្ចាស់។
ម.៖ បើដូច្នោះ លោកទាំងឡាយទៅចុះ។
ភិ.៖ ចុះចំណែកលោកម្ចាស់។
ម.៖ ភ្នែករបស់ខ្ញុំ វិនាសហើយ លោកដ៏មានអាយុទាំងឡាយ។
ភិក្ខុទាំងឡាយមើលភ្នែករបស់លោកហើយ ដឹងថាភ្នែករបស់លោកបែកហើយ បានប្រាប់ព្រះថេរៈថា “លោកដ៏ចម្រើន លោកកុំគិតអ្វីឡើយ ខ្ញុំទាំងឡាយនឹងបដិបត្តិលោក ហើយធ្វើវត្តបដិបត្តិដែលគួរនឹងធ្វើ ទើបចូលទៅកាន់ស្រុក។ ពួកមនុស្សមិនឃើញព្រះថេរៈ សួរថា “បពិត្រលោកម្ចាស់ លោកម្ចាស់របស់យើងទាំងឡាយទៅណា”។ ជ្រាបដំណឹងនោះ ហើយ ក៏បញ្ជូនបាយទៅប្រគេនមុន និងកាន់យកបិណ្ឌបាតទៅដោយខ្លួនឯង ថ្វាយបង្គំព្រះថេរៈហើយ យំខ្សឹកខ្សួលនៅទៀបជើង (របស់លោក) ពោលទ. ២៤ ថា “បពិត្រលោកម្ចាស់ ខ្ញុំទាំងឡាយនឹងបដិបត្តិចំពោះលោកម្ចាស់ សូមលោកម្ចាស់កុំគិតអ្វីឡើយ” ហើយលាត្រឡប់។ តាំងអំពីនោះមក ពួកមនុស្សក៏បញ្ជូនបាយ និងភេសជ្ជៈទៅប្រគេនដល់វិហារជានិច្ច។ ចំណែក ព្រះថេរៈ ក៏ពោលទូន្មានភិក្ខុ ៦០អង្គក្រៅពីនេះជាប្រចាំ។ ភិក្ខុទាំងនោះ តាំងនៅក្នុងឱវាទរបស់លោក លុះដល់ថ្ងៃបវារណា ក៏សម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភីទាគ្រប់អង្គ។
ក៏ឯភិក្ខុទាំងឡាយចេញវស្សាហើយ ប្រាថ្នានឹងទៅគាល់ព្រះសាស្តា ទើបប្រាប់ព្រះថេរៈថា “ខ្ញុំទាំងឡាយប្រាថ្នាទៅគាល់ព្រះសាស្តា លោកម្ចាស់ ព្រះថេរៈបានស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយហើយ គិតថា “យើងជាមនុស្សទុព្វលភាព និងក្នុងចន្លោះផ្លូវដងព្រៃ ដែលអមនុស្សក៏សឹងមាន កាលយើងទៅជាមួយភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនឹងលំបាកព្រោះយើងមិន ខានឡើយ និងមិនអាចដើម្បីបានសូម្បីភិក្ខា យើងនឹងបញ្ជូនភិក្ខុទាំងនេះទៅ មុនចុះ” លំដាប់នោះ លោកទើបពោលនឹងភិក្ខុទាំងឡាយថា អ្នកមានអាយុទ. ២៥ ទាំងឡាយ លោកទាំងឡាយទៅមុនចុះ”។
ភិ.៖ ពោលថា ករុណាលោកម្ចាស់។
ម.៖ ខ្ញុំជាមនុស្សទុព្វល និងក្នុងចន្លោះផ្លូវ តាមដងព្រៃក្រាស់ដែល អមនុស្សស្ថិតនៅសឹងក៏មាន កាលខ្ញុំទៅជាមួយលោកទាំងឡាយ និងលំបាកទាំងអស់គ្នាព្រោះខ្ញុំ លោកទាំងឡាយទៅចុះ។
ភិ.៖ កុំធ្វើយ៉ាងនេះឡើយ ខ្ញុំទាំងឡាយនឹងទៅព្រមគ្នាជាមួយលោកម្ចាស់តែម្តង។
ព្រះថេរៈពោលថា លោកទាំងឡាយកុំពេញចិត្តយ៉ាងនេះឡើយ បើដូច្នោះ សេចក្តីមិនសប្បាយនឹងមានដល់ខ្ញុំ ប្អូនប្រុសរបស់ខ្ញុំឃើញលោក ទាំងឡាយហើយ គង់នឹងសូរ បើដូច្នោះ លោកទាំងឡាយគប្បីប្រាប់ថា ចក្ខុរបស់ខ្ញុំវិនាសហើយដល់គេ គេគង់នឹងបញ្ជូននរណាៗ មកកាន់សំណាក់របស់ខ្ញុំជាមិនខាន ខ្ញុំនឹងទៅជាមួយគេ លោកទាំងឡាយចូរថ្វាយបង្គំព្រះទសពល និងសំពះព្រះអសីតិមហាថេរៈតាមពាក្យរបស់ខ្ញុំ ដូច្នេះហើយក៏បញ្ជូនភិក្ខុទាំងនោះទៅ។
ទ. ២៦ ភិក្ខុទាំងឡាយខមាទោសព្រះថេរៈហើយ ចូលទៅខាងក្នុងស្រុក។ ពួកមនុស្សនិមន្តឲ្យគង់ ថ្វាយភិក្ខា ហើយសួរថា “លោកម្ចាស់ទាំងឡាយ នឹងនិមន្តទៅណាឬ”។
ភិក្ខុទាំងឡាយឆ្លើយថា “អើ ឧបាសក ឧបាសិកាទាំងឡាយ ពួកអាត្មាប្រាថ្នានឹងទៅគាល់ព្រះសាស្តា”។ ពួកគេអង្វរជាច្រើនដង បានជ្រាប ការពេញចិត្តរបស់ភិក្ខុទាំងឡាយនឹងទៅឲ្យបាន ទើបជូនដំណើរទៅ ហើយ នាំគ្នាត្រឡប់មកវិញទាំងយំខ្សឹកខ្សួល។ ចំណែកភិក្ខុទាំងឡាយ ទៅដល់ព្រះជេតពនតាមលំដាប់ ថ្វាយបង្គំព្រះសាស្តា និងថ្វាយបង្គំព្រះថេរៈទាំងឡាយ តាមពាក្យរបស់ព្រះថេរៈហើយ លុះព្រឹកឡើង ចូលទៅកាន់ទីទៅ ប្អូនប្រុសរបស់ព្រះថេរៈ ដើម្បីបិណ្ឌបាត។ កុដុម្ពិកចាំភិក្ខុទាំងឡាយបាន និមន្តឲ្យតង់ ធ្វើបដិសណ្ឋារៈហើយ សួរថា “ព្រះថេរៈ បងប្រុសរបស់ខ្ញុំនៅឯណា”។ លំដាប់នោះ ភិក្ខុទាំងឡាយក៏ប្រាប់ដំណឹងនោះ ដល់គេ។ គេយំខ្សឹកខ្សួលរៀបរាប់ទៀបជើងរបស់ភិក្ខុទាំងឡាយ សួរថា លោកម្ចាស់ទាំងឡាយ ឥឡូវនេះគួរធ្វើយ៉ាងណាល្អ។
ទ. ២៧ ភិ.៖ ព្រះថេរៈសង្ឃឹមការទៅរបស់នរណាៗ អំពីទីនេះ ក្នុងកាលទៅដល់ហើយ លោកនឹងមកជាមួយគេ។
កុ.៖ លោកម្ចាស់ បុរសម្នាក់នេះ ជាក្មួយរបស់ខ្ញុំ ឈ្មោះបាលីតៈ សូមលោកម្ចាស់ទាំងឡាយ បញ្ជូនបុរសនេះទៅចុះ។
ភិ.៖ បញ្ជូនទៅយ៉ាងនេះមិនបាន (ព្រោះ) អន្តរាយតាមផ្លូវមាន ត្រូវឲ្យបួសជាមុនសិនហើយបញ្ជូនទៅទើបគួរ។
កុ.៖ សូមលោកម្ចាស់ទាំងឡាយធ្វើយ៉ាងនោះហើយ បញ្ជូនទៅចុះ។
គ្រានោះ ភិក្ខុទាំងឡាយក៏ឲ្យគេបួស ហើយបង្រៀនឲ្យសិក្សាវត្ត បដិបត្តិ មានការស្លៀកដណ្តប់ចីវរជាដើមប្រមាណកន្លះខែ ហើយប្រាប់ផ្លូវ បញ្ជូនទៅ។ សាមណេរដល់ស្រុកនោះតាមលំដាប់ ឃើញបុរសចាស់ ម្នាក់ត្រង់ទ្វារស្រុក ទើបសួរថា “វិហារដែលតាំងនៅក្នុងព្រៃ អាស្រ័យស្រុកនេះ មានដែរឬទ។
បុ.៖ មាន លោកម្ចាស់។
សា.៖ នរណានៅទីនោះ។
ទ. ២៨ បុ.៖ ព្រះថេរៈ ឈ្មោះបាលិតៈ លោកម្ចាស់។
សា.៖ សូមលោកប្រាប់ផ្លូវដល់ខ្ញុំផង។
បុ.៖ លោកម្ចាស់ជាអ្វីនឹងព្រះថេរៈដែរ។
សា.៖ អាត្មាជាក្មួយរបស់ព្រះថេរៈ។
លំដាប់នោះ រកនាំសាមណេរចូលទៅកាន់វិហារ។ សាមណេរ ថ្វាយបង្គំព្រះថេរៈហើយ ធ្វើវត្តបដិបត្តិបម្រើព្រះថេរៈដោយល្អ ប្រមាណកន្លះខែ ទើបពោលថា “លោកម្ចាស់ដ៏ចម្រើន កុដុម្ពិកជាអ៊ុំប្រុសរបស់ខ្ញុំ ត្រូវការឲ្យលោកម្ចាស់ត្រឡប់ទៅ មកពួកយើងនឹងទៅជាមួយគ្នា។ ព្រះថេរៈពោលថា “បើដូច្នោះ អ្នកចូរចាប់ចុងឈើច្រត់របស់យើង។ សាមណេរ ចាប់ចុងឈើច្រត់ ចូលទៅក្នុងស្រុកជាមួយព្រះថេរៈ ពួកមនុស្សនិមន្តឲ្យ ព្រះថេរៈគង់ហើយ ពោលសួរថា «លោកម្ចាស់អ្នកដ៏ចម្រើន លោកម្ចាស់នឹងទៅទីណា”។ ព្រះថេរៈឆ្លើយថា “អើ ឧបាសកឧបាសិកាទាំងឡាយ អាត្មានឹងទៅថ្វាយបង្គំព្រះសាស្តា។ ពួកមនុស្សទាំងនោះ អង្វរដោយប្រការ ផ្សេងៗ កាលមិនបាន (ដូចប្រាថ្នា) ក៏ជូនព្រះថេរៈទៅបានពាក់កណ្តាលផ្លូវទ. ២៩ នាំគ្នាយំត្រឡប់មកវិញ។
សាមណេរ នាំព្រះថេរៈទៅដោយចុងឈើច្រត់ក្នុងចន្លោះផ្លូវ ដល់ស្រុកដែលព្រះថេរៈធ្លាប់ចូលទៅស្នាក់អាស្រ័យ ឈ្មោះសង្កដ្ឋនគរ ជិតដងព្រៃ។ សាមណេរបានឮសំឡេងច្រៀងរបស់ស្ត្រីម្នាក់ ចេញពីស្រុកនោះច្រៀងបណ្តើរប្រមូលឧសបណ្តើរនៅក្នុងព្រៃ ក៏កាន់យកនិមិត្តក្នុងសំឡេង។ ពិតហើយ មិនមានសំឡេងដទៃ ដែលអាចផ្សាយទៅទូទាំងសរីរៈ របស់បុរសទាំងឡាយហើយតាំងនៅ ដូចសំឡេងស្ត្រី ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញសំឡេង ដទៃសូម្បីត្រឹមតែមួយ ដែលនឹងចាប់ចិត្តរបស់បុរសហើយតាំងនៅ ដូចជាសំឡេងស្ត្រី មិនមានឡើយ។
សាមណេរកាន់យកនិមិត្តក្នុងសំឡេងនោះហើយ ដាក់ឈើច្រត់ចុះ ហើយពោលថា “លោកម្ចាស់ សូមលោកម្ចាស់រង់ចាំសិន កិច្ខរបស់ខ្ញុំមាន” ដូច្នេះហើយក៏ទៅកាន់សំណាក់ស្រ្តីនោះ។ នាងឃើញលោកទ. ៣០ ហើយក៏នៅស្ងៀម។ លោកដល់នូវសីលវិបត្តិជាមួយស្ត្រីនោះ។ ព្រះថេរៈ គិតថា យើងបានឮសំឡេងច្រៀងនេះឯង ឯសំឡេងនោះ ជាសំឡេងស្ត្រី សូម្បីសាមណេរក៏ទៅបាត់យូរ លោកគង់នឹងដល់សីលវិបត្តិហើយ។ ចំណែកសមណេរនោះ ធ្វើកិច្ចរបស់ខ្លួនស្រេចត្រឡប់មកនិយាយថា លោកម្ចាស់ យើងទាំងឡាយបន្តដំណើរទៅមុខទៀត”។ ខណៈនោះ ព្រះថេរៈសូររលោកថា “សាមណេរ អ្នកក្លាយជាមនុស្សអាក្រក់ហើយឬ” លោកនៅស្ងៀម សូម្បីត្រូវព្រះថេរៈសួរដដែលៗ ក៏មិននិយាយអ្វីៗ។ លំដាប់នោះ ព្រះថេរៈពោលនិងសាមណេរថា “ធុរៈដោយការចាប់ចុងឈើ ច្រត់របស់យើងអំពីមនុស្សអាក្រក់ដូចអ្នក មិនមាន”។ លោកដល់នូវ សេចក្តីសង្វេគ ដោះសំពត់កាសាយៈចេញ ហើយស្លៀកដណ្តប់ជាគ្រហស្ថ និយាយថា “លោកម្ចាស់ដ៏ចម្រើន កាលមុខខ្ញុំជាសាមណេរ តែឥឡូវនេះ ខ្ញុំក្លាយជាគ្រហស្ថហើយ មួយទៀត កាលខ្ញុំបួសក៏មិនបានបួសដោយសទ្ធា បួសព្រោះខ្លាចអន្តរាយក្នុងចន្លោះផ្លូវ មកពួកយើងនឹងទៅជាមួយគ្នា។ ព្រះថេរៈនិយាយថា “អ្នកមានអាយុ គ្រហស្ថអាក្រក់ក្តី សមណៈអាក្រក់ទ. ៣១ ក្តី ក៏អាក្រក់នោះឯង អ្នកសូម្បីតាំងនៅក្នុងភាពជាសមណៈហើយ មិនអាច ដើម្បីធ្វើគុណត្រឹមតែសីលឲ្យបរិបូណ៍បាន កាលបើជាគ្រហស្ថហើយ នឹងធ្វើសេចក្តីល្អអ្វីបាន ធុរៈដោយការចាប់ចុងឈើច្រត់របស់យើង ដោយមនុស្ស អាក្រក់ដូចអ្នក រមែងមិនមាន”។ នាយបាលិតៈឆ្លើយថា “លោកម្ចាស់ដ៏ចម្រើន ក្នុងរវាងផ្លូវមានអមនុស្សប្រជុំគ្នា ឯលោកម្ចាស់ក៏ខូចភ្នែក និងនៅក្នុងទីនេះបានយ៉ាងណា”។ លំដាប់នោះ ព្រះថេរៈពោលចំពោះគេថា អ្នកមានអាយុ អ្នកកុំគិតយ៉ាងនេះឡើយ យើងនឹងដេកស្លាប់នៅក្នុងទីនេះក្តី និងដើរននៀលទៅក្នុងទីនេះក្តី ឈ្មោះថា ការទៅជាមួយអ្នក រមែងមិនមាន” ដូច្នេះ ហើយទើបពោលគាថាទាំងនេះថា៖
ណ្ហើយចុះ យើងជាអ្នកមានចក្ខុខូចហើយ មកកាន់ផ្លូវឆ្ងាយ ផ្លូវកន្តារ ទោះដេកក្តី នឹងមិនទៅ ព្រោះភាពជាសំឡាញ់ក្នុងជនពាល រមែងមិនមាន ណ្ហើយចុះ យើងជាអ្នកមានភ្នែកវិនាសហើយ មកកាន់ផ្លូវឆ្ងាយ ផ្លូវកន្តារ នឹងព្រមស្លាប់ នឹងមិនទៅ ព្រោះភាពជាទ. ៣២ សំឡាញ់ក្នុងជនពាល រមែងមិនមានឡើយ។
នាយបាលីតៈបានឮពាក្យនោះហើយ កើតសេចក្តីសង្វេគ នឹកថា “យើងធ្វើកម្មធ្ងន់ដោយភាពល្ងង់ខ្លៅ មិនសមគួរឡើយ” ដូច្នេះហើយ ឱប ដៃយំ រត់ចូលក្នុងព្រៃ បានចៀសចេញទៅដោយប្រការដូច្នេះឯង។
ដោយតេជះនៃសីលរបស់ព្រះថេរៈ (ក្នុងខណៈនោះ) បណ្ឌុកម្ពល សិលាសនៈ10) របស់សក្កទេវរាជ បណ្តោយ ៦០ យោជន៍ ទទឹង ៤០ យោជន៍ កម្រាស់ ១៥ យោជន៍ មានពណ៌ដូចផ្កាជ័យព្រឹក មានប្រក្រតី ស្រុកចុះក្នុងវេលាប្រថាប់អង្គុយ និងផុសឡើងក្នុងវេលាដែលស្ដេចក្រោក ក៏សំដែងអាការក្តៅ។ សក្កទេវរាជទ្រង់ត្រិះរិះថា “នរណាហ្ន៎ ប្រាថ្នានឹង ញ៉ាំងឲ្យយើងឃ្លាតចាកស្ថាន” ដូច្នេះហើយ ទ្រង់សម្លឹងចុះមក បានទតឃើញ ព្រះថេរដោយទិព្វចក្ខុ។
ព្រោះហេតុនោះ បុរាណាចារ្យទាំងឡាយ ទើបពោលថា៖
ទ. ៣៣ ស្តេចសហ្សសនេត្រជាស្ដេចនៃទេវតា បញ្ចូនទិព្វចក្ខុ (ទ្រង់ជ្រាបថា) ព្រះបាលត្ថេរអង្គនេះ តិះដៀលមនុស្សបាប ជម្រះគ្រឿងចិញ្ចឹមជីវិតឲ្យបរិសុទ្ធហើយ ស្តេចសហ្សសនេត្រ ជាស្ដេចនៃទេវតា បញ្ចូនទិព្វចក្ខុ (ទ្រង់ជ្រាបថា) ព្រះបាលត្ថេរអង្គនេះ ធ្ងន់ក្នុងធម៌ ត្រេកអរក្នុងពាក្យទូន្មាន អង្គុយហើយ។
ខណៈនោះ ស្ដេចទ្រង់បានត្រិះរិះថា បើយើងមិនទៅកាន់សំណាក់ របស់ព្រះថេរៈជាអ្នកតិះដៀលមនុស្សបាប និងធ្ងន់ក្នុងធម៌បែបនោះ សីសៈរបស់យើងគប្បីបែកជា ៧ ភាគ យើងនឹងទៅកាន់សំណាក់របស់លោក។
ព្រោះហេតុនោះ (ព្រះបុរាណាចារ្យទាំងឡាយទើបពោលថា)
«ស្ដេចសហ្សសនត្រ ជាស្ដេចនៃទេវតា អ្នកទ្រទ្រង់នូវសិរីរបស់ទេវរាជ ស្តេចមកក្នុងខណៈនោះហើយ បានចូល ទៅជិតព្រះចក្ខុបាលត្ថេរ”។ ក៏គ្រានោះឯង ស្តេចចូលទៅជិត ហើយទ្រង់បានធ្វើសំឡេងព្រះបាទទ. ៣៤ ក្នុងទីជិតព្រះថេរៈ។ លំដាប់នោះ ព្រះថេរៈសួរសក្កទេវរាជថា “នរណាហ្នឹង”។
ស្តេចទេវរាជត្រាស់តបថា “ខ្ញុំជាអ្នកដើរផ្លូវ លោកម្ចាស់”។
ម.៖ លោកទៅណា ឧបាសក។
ទេវ.៖ ទៅក្រុងសាវត្ថី លោកម្ចាស់។
ម.៖ ទៅចុះ លោកដ៏មានអាយុ។
ទេវ.៖ លោកម្ចាស់នឹងទៅក្នុងទីណាដែរ។
ម.៖ យើងនឹងទៅក្នុងទីនោះដូចគ្នា។
ទេវ.៖ បើដូច្នោះ ពួកយើងទៅជាមួយគ្នាចុះ។
ម.៖ យើងជាមនុស្សទុព្វល ភាពយឺតយូរនឹងមានដល់លោកដែលទៅជាមួយយើងជាមិនខាន។
ទេវ.៖ កិច្ចប្រញាប់របស់ខ្ញុំមិនមាន សូមឲ្យខ្ញុំទៅជាមួយលោកម្ចាស់ នឹងបានបុណ្យណាមួយក្នុងបុញ្ញកិរិយាវត្ថុ ១០ប្រការ ពួកយើងទៅជាមួយគ្នាចុះ លោកម្ចាស់។
ទ. ៣៥ ព្រះថេរៈគិតថា “បុរសនេះនឹងជាសប្បុរស ទើបពោលថា បើដូច្នោះ ចាប់ចុងឈើច្រត់ចុះឧបាសក។ សក្កទេវរាជទ្រង់ធ្វើយ៉ាងនោះ ទ្រង់បាន បម្រួញផែនដី នាំព្រះថេរៈឲ្យដល់វត្តជេតពនក្នុងវេលាល្ងាច។ ព្រះថេរៈ បានឮសំឡេងជាគ្រឿងប្រគុំមានស័ង្ខ និងស្គរជាដើម ហើយសួរថា “នោះ សំឡេងមកពីទីណា”។
ទេវ.៖ ក្នុងក្រុងសាវត្ថី លោកម្ចាស់។
ម.៖ ក្នុងវេលាទៅ យើងទៅដោយប្រើវេលាយូរ។
ទេវ.៖ ខ្ញុំម្ចាស់ដីងផ្លូវកាត់ លោកម្ចាស់។
ខណៈនោះ ព្រះថេរៈកំណត់បានថា “បុគ្គលនេះមិនមែនជាមនុស្ស ប្រាកដជាទេវតា”។ (ហេតុនោះ ព្រះបុរាណាចារ្យទាំងឡាយទើបពោលថា)៖
“ស្តេចសហ្សសនេត្រជាស្ដេចនៃទេវតា អ្នកទ្រទ្រង់នូវសិរីរបស់ទេវរាជ បំព្រួមផ្លូវនោះ មួយរំពេចស្តេចមកដល់ក្រុងសាវត្ថីហើយ”។
ទ. ៣៦ សក្កទេវរាជ នាំព្រះថេរៈទៅកាន់បណ្ណសាលា ដែលកុដុម្ពិកជាប្អូនប្រុសសាងដើម្បីប្រយោជន៍ដល់ព្រះថេរៈ និមន្តឲ្យគង់លើផែនសំពត់ ហើយ និម្មិតជាមិត្តជាទីស្រឡាញ់ ទៅកាន់សំណាក់របស់កុដុម្ពិកចុល្លបាល ស្រែកហៅថា “នែបាលៈសំឡាញ់”។ កុដុម្ពិកចុល្លបាលសួរថា “អ្វីសំឡាញ់”។
ទេវ.៖ លោកដឹងថា ព្រះថេរៈមកហើយឬ។
ចុល្ល.៖ ខ្ញុំមិនទាន់ដីងទេ ក៏ព្រះថេរៈមកហើយឬ។
ទេវ.៖ អើ សំឡាញ់ ខ្ញុំទៅកាន់វិហារ ឃើញព្រះថេរៈគង់នៅក្នុង បណ្ណសាលាដែលលោកឲ្យសាង មកតែម្នាក់ឯង ដូច្នេះហើយ ស្តេចក៏គេចចេញទៅ។ ចំណែកកុដុម្ពិកទៅដល់វិហារ ឃើញព្រះថេរៈហើយ យំខ្សឹក ខ្សួលនៅទៀបជើង ពោលថា “លោកអ្នកដ៏ចម្រើន ខ្ញុំឃើញហេតុនេះហើយ ទើបមិនព្រមឲ្យលោកបួស ដូច្នេះ ជាដើម ហើយធ្វើក្មេងបម្រើ ២នាក់ឲ្យជាអ្នកជា ឲ្យបួសក្នុងសំណាក់របស់ព្រះថេរៈ ហើយប្រាប់ថា “អ្នកទាំង ឡាយ ចូរនាំយករបស់ឆាន់ មានបបរ និងបាយជាដើម មកអំពីខាងក្នុង ផ្ទះឧបដ្ឋាកព្រះថេរៈ” ដូច្នេះ។
សាមណេរទាំងនោះក៏ធ្វើវត្តបដិបត្តិឧបដ្ឋាកទ. ៣៧ ដល់ព្រះថេរៈ។
ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយអ្នកនៅក្នុងទិស (អ្នកនៅទីដទៃ) មកកាន់ព្រះជេតពនដោយបំណងថា “នឹងគាល់ព្រះសាស្តា ហើយថ្វាយ បង្គំព្រះសាស្តា សួរសុខទុក្ខព្រះអសីតិមហាសាវ័ក ហើយចារិកនៅក្នុងវិហារ ដល់ទីនៅរបស់ព្រះចក្ខុបាលត្ថេរ បានគិតថា “ពួកយើងនឹងមើល សូម្បីទីនេះ ដូច្នេះ ក្នុងវេលាល្ងាច ទើបឆ្ពោះទៅកាន់ទីនៅរបស់ព្រះថេរៈ។ ក្នុងខណៈនោះ មហាមេឃក៏តាំងឡើង។ ពួកលោកគិតថា ឥឡូវនេះល្ងាច ហើយ និងមេឃក៏តាំងឡើង យើងនឹងមកមើលអំពីព្រឹកម្តងវិញ ដូច្នេះក៏ត្រឡប់ទៅ។ ភ្លៀងធ្លាក់ក្នុងបឋមយាម ឈប់ក្នុងមជ្ឈិមយាម។ ព្រះថេរៈជាអ្នកប្រារព្ធសេចក្តីព្យាយាមដើរចង្រួមជានិច្ច ព្រោះដូច្នោះទើប ចុះកាន់ទីចង្រ្កមក្នុងបច្ឆិមយាម។ ក្នុងកាលនោះ មេភ្លៀងជាច្រើនកើតចុះកាន់ទីចង្រ្កមក្នុងបច្ឆិមយាម។ ក្នុងកាលនោះ មេភ្លៀងជាច្រើន កើតឡើងហើយលើដីដែលមានភ្លៀងធ្លាក់ថ្មីៗ។ មេភ្លៀងទាំងនោះ កាលព្រះថេរៈចង្ក្រម ក៏បានស្លាប់ដោយច្រើន។ ពួកអន្តេវាសិកមិនទាន់បានបោសសំអាតទីចង្រ្កមរបស់ព្រះថេរៈពីព្រឹក។ ចំណែកពួកភិក្ខុក្រៅពីនេះ មកទ. ៣៨ ដោយបំណងថា នឹងមើលទីនៅរបស់ព្រះថេរៈ ឃើញសត្វទាំងឡាយក្នុង ទីចង្រ្កមហើយ សួរថា “នរណា ចង្រ្កមក្នុងទីនេះ”។ ពួកអន្តេវាសិករបស់ ព្រះថេរៈឆ្លើយថា “ឧបជ្ឈាយ៍របស់ពួកខ្ញុំ លោកម្ចាស់”។ ភិក្ខុទាំងឡាយ តិះដៀលថា “លោកទាំងឡាយ ចូរមើលកម្មរបស់សមណៈចុះ ក្នុងវេលា ភ្នែកល្អ លោកក៏ដេក មិនធ្វើការងារៗ ក្នុងវេលាភ្នែកខ្វាក់ ទើបគិតថា យើងនឹងចង្ក្រម ដូច្នេះ ហើយធ្វើសត្វមានប្រមាណប៉ុណ្ណេះឲ្យស្លាប់ លោកគិតថា នឹងធ្វើប្រយោជន៍ បែរធ្វើការរកប្រយោជន៍មិនបាន”។ លំដាប់នោះ ភិក្ខុទាំងនោះទៅក្រាបទូលព្រះតថាគតថា “បពិត្រព្រះអង្គ ព្រះចក្ខុបាលត្ថេរ គិតថា យើងនឹងចង្ក្រម ដូច្នេះ បានធ្វើសត្វមានជីវិតជាច្រើនឲ្យស្លាប់”។ ព្រះមានព្រះភាគត្រាស់សួរថា “អ្នកទាំងឡាយ ឃើញលោកកំពុងធ្វើសត្វ មានជីវិតដ៏ច្រើនឲ្យស្លាប់ឬ”។ ភិក្ខុទាំងនោះក្រាបទូលថា “មិនបានឃើញទាំងនោះក្រាបទូលថា មិនបានឃើញទេ ព្រះអង្គ”។
ព្រះ.៖ អ្នកទាំងឡាយ មិនឃើញលោក (ធ្វើដូច្នោះ) យ៉ាងណា សូម្បីលោកក៏មិនឃើញសត្វមានជីវិតទាំងនោះ ដូច្នោះ ម្នាលភិក្ខុទាំងឡាយ ដែលទ. ៣៩ ឈ្មោះថា ចេតនាជាហេតុឲ្យស្លាប់ របស់ព្រះខីណាស្រពទាំងឡាយ (បុគ្គល អ្នកមានអាសវៈអស់ហើយមិនមាន។
ភិ.៖ បពិត្រព្រះអង្គ កាលឧបនិស្ស័យនៃព្រះអរហត្តមាន ហេតុអ្វី លោកទើបក្លាយជាមនុស្សខ្វាក់ភ្នែក។
ព្រះ. ដោយអំណាចកម្ម ដែលខ្លួនធ្វើទុកហើយនោះឯង។
ភិ.៖ ក៏លោកបានធ្វើកម្មអ្វីទុកហើយ ព្រះអង្គ។
ព្រះ.៖ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ (ទ្រង់ក៏បានត្រាស់រឿងនោះថា)។
ក្នុងអតីតកាល គ្រាព្រះបាទពារាណសី ទ្រង់គ្រប់គ្រងរាជនៅក្នុងក្រុងពារាណសី ពេទ្យម្នាក់ចារិកធ្វើវេជ្ជកម្មនៅក្នុងស្រុក និងនិគមឃើញស្ត្រីទុព្វលភ្នែកម្នាក់ ទើបសួរថា “ការមិនជាសុខរបស់នាង យ៉ាងណា”។ ស្រ្តីនោះឆ្លើយថា “ភ្នែករបស់ខ្ញុំមើលមិនឃើញ”។
ពេទ្យ៖ ខ្ញុំនឹងធ្វើថ្នាំឲ្យខាង។
ពេទ្យ.៖ នាងនឹងឲ្យអ្វីដល់ខ្ញុំ។
ស្ត្រី៖ បើលោកអាចធ្វើភ្នែករបស់ខ្ញុំឲ្យបានជា ជាប្រក្រតីវិញ ខ្ញុំនិងបុត្រធីតា នឹងជាទាសីរបស់លោក។
ពេទ្យទទួលថា “ល្អហើយ” ហើយក៏ផ្សំថ្នាំឲ្យ។ ភ្នែកត្រឡប់ជា ប្រក្រតីត្រឹមតែថ្នាំមួយដំណក់ប៉ុណ្ណោះ។ ស្ត្រីនោះគិតថា “យើងជាប់មាត់ នឹងពេទ្យនោះទុកថា យើងព្រមទាំងបុត្រធីតា នឹងជាទាសីរបស់គេ គេមុខ ជាមិនហៅយើងដោយវាចាផ្អែមល្ហែមឡើយ យើងនឹងកុហកគេ”។ កាលពេទ្យមកហើយ សួរថា “យ៉ាងណា នាងដ៏ចម្រើន” នាងឆ្លើយថា កាលមុនភ្នែករបស់ខ្ញុំឈឺតិចៗ ឥឡូវនេះឈឺខ្លាំងឡើង”។ ពេទ្យគិតថា “ស្ត្រីនេះ មានបំណងកុហកយើង ហើយមិនឲ្យអ្វីៗយើងមិនត្រូវការដោយតម្លៃឈ្នួល ដែលស្ត្រីនេះឲ្យ ឥឡូវនេះយើងនឹងធ្វើនាងឲ្យខ្វាក់ភ្នែក ដូច្នេះ ហើយទៅផ្ទះប្រាប់សេចក្តីនោះដល់ភរិយា។ ភរិយាបាននៅស្ងៀម។ ពេទ្យនោះ ផ្សំថ្នាំមួយតំណក់ ហើយទៅកាន់សំណាក់ស្ត្រីនោះ ប្រាប់ថា “នាងដ៏ចម្រើនទ. ៤១ សូមនាងបន្តក់ថ្នាំមួយតំណក់នេះ។ កែវភ្នែកទាំងពីរខាង បានរលត់មួយរំពេច ដូចអណ្តាតប្រទីបដែលរលត់។ ពេទ្យនោះបាន (មកកើត) ជា ចក្ខុបាលត្ថេរៈនេះឯង។
ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កម្មដែលបុត្ររបស់ តថាគតធ្វើហើយក្នុងកាលនោះ ជាប់តាមក្រោយលោករឿយៗ ពិតហើយ ឈ្មោះថា បាបកម្មនេះ រមែងជាប់តាមអ្នកធ្វើ ដូចកង់រទេះវិលតាមដានដើងគោពលិព័ទ្ធ (គោដែលគេទឹមរទេះផ្ទុកទំនិញ) នាំធុរៈទៅ ”លុះត្រាស់រឿងនេះហើយ ទ្រង់ជាព្រះធម្មរាជា ក៏ត្រាស់ព្រះគាថាបន្តអនុសន្ធិ ដូចព្រះរាជាប្រជាប់ព្រះរាជសាសន៍ ដែលមានដីស្អិតប្រចាំទុកហើយដោយព្រះរាជលញ្ចករ (ត្រា) ថា៖
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា រច បទុដ្ឋេន ភាសតិវា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរទ. ៤២ បំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គល បានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់ តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសរទេះទៅ ដូច្នោះ។
ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤ សូម្បីទាំងអស់ មានកាមាវចរកុសលចិត្តជាដើម ឈ្មោះថា មនោ (ចិត្ត) ក្នុងព្រះគាថានោះ។ តែក្នុង បទនេះ ចិត្តដែលនិយមកំណត់ កំណត់ហើយ ដោយអំណាចចិត្តដែលកើត ឡើងដល់ពេទ្យនោះក្នុងគ្រានោះ រមែងបានចំពោះចិត្តដែលប្រព្រឹត្តទៅដោយ ទោមនស្សសម្បយុត្តដោយបដិឃៈ។ បទថា បុព្វង្គម (មានការដល់មុន) បានដល់ ប្រកបដោយចិត្តនោះ ដែលជាធម្មជាតិដល់មុខ។ ក្នុងបទថា ធម្មា (ធម៌ទាំងឡាយ) ធម៌៤ យ៉ាង គឺ គុណធម៌ ទេសនាធម៌ បរិយត្តិធម៌ និងនិស្សត្តនិជ្ជីវធម៌ ឈ្មោះថា ធម៌ទាំងឡាយ។ ក្នុងធម៌៤ ប្រការនោះ ធម៌ ក្នុងពាក្យថា៖
ទ. ៤៣ ធម៌ និងអធម៌ ២ប្រការ ឲ្យផលមិនដូចគ្នា អធម៌រមែងនាំទៅកាន់នរក ធម៌រមែងឲ្យដល់សុគតិ។
ឈ្មោះថា គុណធម៌។ ធម៌នេះ ក្នុងព្រះតម្រាស់ថា “ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ មានលម្អបទដើមដល់អ្នកទាំងឡាយជាដើម ឈ្មោះថា ទេសនាធម៌។ ធម៌ ក្នុងព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រពួកខ្លះក្នុងលោកនេះ រមែងរៀនធម៌ គឺ សុតៈ គេយ្យៈ ជាដើម ឈ្មោះថា បរិយត្តិធម៌។ ធម៌ ក្នុងព្រះតម្រាស់ថា ក៏សម័យនោះឯង ធម៌ទាំងឡាយរមែងមាន ខន្ធទាំងឡាយរមែងមាន” ជាដើមនេះឈ្មោះថា និស្សត្តធម៌។ ន័យសូម្បីក្នុងពាក្យថា “និជ្ជីវធម៌” ក៏ដូចគ្នា។ ក្នុងធម៌ ៤ប្រការនោះ និស្សត្តធម៌ ឬនិជ្ជីវធម៌ ព្រះសាស្តាទ្រង់បំណងហើយក្នុងទីនេះ។ និស្សត្តធម៌ ឬនិជ្ជីវធម៌នោះ ដោយអត្ថ ក៏គឺ អរូបកូន្ទ ៣ប្រការ បានដល់ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ។ ក៏អរូបកូន្ធ ៣ ប្រការនោះឈ្មោះថា មនោបុព្វង្គមាធម្មា (មានចិត្តដល់មុន) ព្រោះអត្ថថា មានចិត្ត ដល់មុននៃអរូបក្ខន្ធទាំងនោះ។ មានពាក្យសួរថា “ក៏ចិត្ត មានវត្ថុដូចគ្នាទ. ៤៤ មានអារម្មណ៍ដូចគ្នា កើតនៅក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ កើតព្រមគ្នាជាមួយធម៌ទាំងនោះ ឈ្មោះថា ដល់មុនបានយ៉ាងណា”។ មានពាក្យ ឆ្លើយថា ចិត្ត បានឈ្មោះថា ដល់មុន ព្រោះអត្ថថា ជាបច្ច័យ ជាគ្រឿងញ៉ាំងធម៌ឲ្យកើតឡើង។ ឧបមាថា កាលពួកចោរដ៏ច្រើន ធ្វើចោរកម្ម មានប្លន់អ្នកស្រុកជាដើមជាមួយគ្នា កាលមាននរណាសួរថា “នរណាជាមេរបស់ ពួកវា” អ្នកណាជាបច្ច័យរបស់ពួកវា គឺ ពួកចោរអាស្រ័យអ្នកណា ទើបធ្វើកម្មនោះបាន អ្នកនោះឈ្មោះថាទត្តៈក្តី ឈ្មោះមត្តៈក្តី គេហៅថា មេ របស់ពួកចោរ យ៉ាងណា ពាក្យឧបមេយ្យដែលជាគ្រឿងញ៉ាំងអត្ថដល់ព្រមនេះ បណ្ឌិតគប្បីដឹងច្បាស់ ដូច្នោះ។ ចិត្ត ឈ្មោះថាដល់មុននៃធម៌ទាំងឡាយនោះ ដោយអត្ថថា ជាបច្ច័យជាគ្រឿងញ៉ាំងធម៌ឲ្យកើតឡើង ដូច្នេះ ព្រោះហេតុនោះ ធម៌ទាំងឡាយនោះ ទើបឈ្មោះថា មានចិត្តដល់មុន។ ព្រោះកាលចិត្តមិនកើតឡើង ធម៌ទាំងនោះរមែងមិនអាចនឹងកើតឡើងបាន ដោយពិត។ មួយទៀត ចិត្តជាធំនៃធម៌ទាំងឡាយនោះ ដោយអំណាចជា អធិបតី ព្រោះហេតុនោះ ធម៌ទាំងឡាយនោះ ទើបឈ្មោះថា មនោសេដ្ឋាទ. ៤៥ (មានចិត្តជាធំ)។ ដូចឧបមាថា ចោរទាំងឡាយ មានមេចោរជាដើម យ៉ាងណា ចិត្តជាធំនៃធម៌ទាំងនោះ ក៏ដូច្នោះ ព្រោះហេតុនោះ ធម៌ទាំងនោះ ទើប ឈ្មោះថា មានចិត្តជាធំ។ ម្យ៉ាងទៀត វត្ថុទាំងឡាយនោះៗ សម្រេចហើយ ដោយវត្ថុ មានដើមឈើជាដើម ឈ្មោះថា ជាវត្ថុសម្រេចដោយឈើជាដើម យ៉ាងណា សូម្បីធម៌ទាំងនោះ ឈ្មោះថា មនោមយា (សម្រេចហើយដោយចិត្ត) ព្រោះសម្រេចអំពីចិត្ត ក៏ដូច្នោះ។ បទថា បទុដ្ឋេន (ប្រទូសហើយ) គឺ ដែលទោសមានអភិជ្ឈាជាដើម ដែលចូរមកប្រទូសរ៉ាយហើយ។ ពិតហើយ ចិត្តប្រក្រតី ឈ្មោះភវង្គចិត្ត ភវង្គចិត្តនោះ មិនត្រូវទោសប្រទូសរ៉ាយហើយ ដូចទឹកថ្លា សៅហ្មងព្រោះពណ៌ទាំងឡាយ មានពណ៌ខៀវជាដើម ដែលមកដល់ (ត្រឡប់) ជាទឹកផ្សេងដោយប្រភេទ មានទឹកខៀវជាដើម នឹងឈ្មោះថាទឹកថ្មីក៏មិនមែន និងឈ្មោះថាទឹកថ្លាដូចដើមក៏មិនមែន យ៉ាងណា ឯកវង្គចិត្តនោះ ដែលទោសមានអភិជ្ឈាជាដើម ចូលមកប្រទូសរាយហើយ នឹងឈ្មោះចិត្តដួងថ្មីក៏មិនមែន និងឈ្មោះថាភវង្គចិត្តដូចខាងដើមក៏មិនមែន ដូច្នោះ។ ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់ទើបត្រាស់ថា “ម្នាលភិក្ខុទ. ៤៦ ទាំងឡាយ ចិត្តនេះផូរផង់ តែចិត្តនោះឯងសៅហ្មងហើយ ព្រោះឧបក្តីលេស ទាំងឡាយដែលចរមក”។ បើបុគ្គល មានចិត្តប្រទូសហើយយ៉ាងនេះ។ បទថា ភាសតិ វា ករោតិ វា (និយាយក្តី ធ្វើក្តី) សេចក្តីថា កាលគេនិយាយ រមែងនិយាយតែ វចីទុច្ចរិត ៤យ៉ាង កាលធ្វើ រមែងធ្វើតែកាយទុច្ចរិត ៣យ៉ាង កាលមិននិយាយ កាលមិនធ្វើ ព្រោះភាពនៃខ្លួន ជាអ្នកមានចិត្តដែលទោស មានអភិជ្ឈាជាដើមប្រទូសរ៉ាយហើយនោះ រមែងធ្វើមនោទុច្ចរិត ៣យ៉ាង ឲ្យបរិបូណ៍។ អកុសលកម្មបថ ១០ យ៉ាង របស់គេ រមែនដល់នូវការពេញបរិបូណ៍ ដោយប្រការដូច្នេះ។ បទថា តតា នំ ទុក្ខមន្វេតិ (ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ) (សេចក្តីថា ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ព្រោះទុច្ចរិត ៣យ៉ាងនោះ គឺ ទុក្ខដែលជាផល ទាំងប្រព្រឹត្តទៅតាមផ្លូវកាយ ទាំងប្រព្រឹត្តទៅតាមផ្លូវចិត្ត ដោយបរិយាយនេះថា ទុក្ខមានកាយជាទីតាំងខ្លះ ទុក្ខមានចិត្តក្រៅអំពីនេះជាទីតាំងខ្លះ រមែងជាប់តាមអត្ថភាពនោះ ជាអ្នកទៅកាន់អបាយ ៤ក្តី ក្នុងពួក មនុស្សក្តី ព្រោះអានុភាពនៃទុច្ចរិត។ ទុក្ខរមែងជាប់តាមបុគ្គលនោះ យ៉ាងទ. ៤៧ ណា។ ដូចកង់រទេះវិលតាមដានជើងគោដែលអូសរទេះទៅដូច្នោះ។
បទថា ចក្កំវ វហតោ បទំ (ដូចកង់រទេះ វិលតាមដានជើងគោដែលកំពុង អូសរទៅ ដូច្នោះ) បានដល់ ដូចកង់រទេះវិលទៅតាមដានជើងគោពលិព័ទ ដែលគេទឹមទុកត្រង់នឹម ហើយនាំភារៈទៅ។ ឧបមាដូច គោអូសទៅ មួយថ្ងៃក្តី ពីរថ្ងៃក្តី ដប់ថ្ងៃក្តី កន្លះខែក្តី រមែងមិនអាចឲ្យវិលត្រឡប់ គឺមិន អាចលះបង់នូវកង់ទៅបាន ដោយន័យថា កាលវាឈានទៅខាងមុខ ទឹមក៏ បៀតបៀន (សង្កត់) នូវក (របស់វា), កាលវាថយក្រោយ កង់ក៏ទង្គិច (កកិត) នូវសាច់ភ្លៅរបស់វា។ កង់បៀតបៀនដោយហេតុ ២ ប្រការនេះ រមែងវិលតាមទៅស្នាមជើងរបស់វា យ៉ាងណា ទុក្ខទាំងដែលប្រព្រឹត្តទៅ តាមផ្លូវកាយ ទាំងដែលប្រព្រឹត្តទៅតាមផ្លូវចិត្ត ដែលមានទុច្ចរិតជាមូល រមែងជាប់តាមបុគ្គលអ្នកដែលមានចិត្តប្រទូសហើយ ធ្វើទុច្ចរិត ៣ប្រការឲ្យពេញបរិបូណ៍ ក្នុងទីដែលគេទៅនោះៗ មាននរកជាដើមនោះឯង។ ក្នុងកាលចប់គាថា ភិក្ខុ ៣.០០០រូប បានសម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទាទាំងឡាយ។ ព្រះទេសនាបានជាកថា មានប្រយោជន៍ មានទ. ៤៨ ផលដល់បរិស័ទដែលប្រជុំគ្នាហើយនោះឯង។
ចប់ រឿងព្រះចក្ខុបាលថេរៈ។