រឿងទាក់ទងនឹង ធម្មបទគាថា ទី ៥ អំពីគូប្រជែង ជាយូរក្នុងជីវិតជាច្រើនរបស់ស្ត្រី ២នាក់ ដែលជួបព្រះពុទ្ធ ពេលកើតជាមាតា និងយក្ស។
sut kn dhp 005 att បាលី cs-km: sut.kn.dhp.005_att តិបិដក៖ sut.kn.dhp.005 PTS: ?
ធម្មបទគាថា ទី ៥ អដ្ឋកថា
«៤. រឿងរបស់នាងកាឡយក្ខិនី»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
៤. កាឡយក្ខិនីវត្ថុ
ទ. ៩១ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្ត្រីម្នាក់ ដែលគ្មានកូន ទើបត្រាស់ព្រះធម្មទេសនានេះថា៖ ន ហិ វេរេន វេរានិ (ពៀរ ទាំងឡាយ «ក្នុងលោកនេះរមែងមិនស្ងប់» ដោយពៀរឡើយ) ជាដើម។ បានស្តាប់មកហើយ បុត្រ។របស់កុដុម្ពីក៍ម្នាក់ កាលបិតាធ្វើកាលៈហើយ ធ្វើការងារទាំងពួង ទាំងទីស្រែទាំងទីផ្ទះដោយខ្លួនឯង ចិញ្ចឹមមាតា តមក មាតាបានប្រាប់ដល់គេថា កូន ម៉ែនឹងនាំនាងកុមារិកាមកឲ្យកូន។
កូន ម៉ែកុំនិយាយយ៉ាងនេះឡើយ ខ្ញុំនឹងថែរក្សាម៉ែរហូតអស់មួយជីវិត។
មាតា កូនសំឡាញ់ កូនតែម្នាក់ធ្វើការងារ ឯទីស្រែផង និងទាំងនៅផ្ទះផង ព្រោះហេតុនោះ ទើបម៉ែមិនមានសេចក្តីសប្បាយចិត្តឡើយ ម៉ែនឹងនាំនាងទារិកាមកឲ្យកូន។
គេសូម្បីហាម (មាតា) ច្រើនដងហើយមិនបានក៏នៅស្ងៀម។ មាតា នោះចេញចាកផ្ទះដើម្បីទៅកាន់ត្រកូលមួយ។ លំដាប់នោះ បុត្រសួរមាតាទ. ៩២ ថា ម៉ែនឹងទៅត្រកូលណា មាតាប្រាប់ថា នឹងទៅត្រកូលឈ្មោះឯណោះ ដូច្នេះ គេក៏ហាមការទៅកាន់ត្រកូលនោះ ហើយប្រាប់ត្រកូលដែលខ្លួនពេញចិត្ត។ មាតាបានទៅត្រកូលនោះ ដណ្ដឹងនាងទារិកាទុក ហើយកំណត់ថ្ងៃ (រៀបការ) នាំនាងកុមារិការនោះមក ឲ្យនៅក្នុងផ្ទះរបស់បុត្រ។ នាងកុមារិការនោះជាស្រ្តីអារ។ ពេលនោះ មាតាទើបនិយាយនឹងបុត្រថា បា កូនឲ្យម៉ែនាំនាងកុមារិកាមក តាមការពេញចិត្តរបស់កូនហើយ ឥឡូវនេះ ខាងកុមារិការនោះជាស្រីគ្មានកូន ក៏ធម្មតាត្រកូលដែលមិនមានបុត្រ រមែងវិនាស តំណវង្សរមែងមិនជាប់ទៅបាន ព្រោះហេតុនោះ ម៉ែនឹងនាំនាង ទារិកាដទៃមកឲ្យកូន សូម្បីបុត្រនោះក៏ពោលហាមថា កុំឡើយម៉ែ ដូច្នេះ តែម្តាយគេនៅតែពោល (យ៉ាងនោះ) រឿយៗ។ ស្រ្តីអារនោះបាន ឮពាក្យនោះ ទើបគិតថា ធម្មតាបុត្ររមែងមិនអាចប្រឆាំងពាក្យមាតាបិតាបាន ឥឡូវនេះ សូម្បីម្តាយក្មេកគិតនឹងនាំស្ត្រីដទៃ មិនមែនជាស្ត្រីអារមក ហើយនឹងប្រើយើងដូចជាទាសី បើដូច្នោះ យើងគប្បីនាំនាងកុមារិកាម្នាក់មកដោយខ្លួនឯង ដូច្នេះ ទើបទៅកាន់ត្រកូលមួយ សូមនាងកុមារិការដើម្បីទ. ៩៣ ប្រយោជន៍ដល់ស្វាមី ត្រូវពួកជនក្នុងត្រកូលនោះហាមថា នាងនិយាយអ្វី ដូច្នោះ ទើបនិយាយអង្វរថា ខ្ញុំជាស្រ្តីអារ ត្រកូលដែលមិនមានបុត្ររមែងវិនាស បុត្រីរបស់លោកបានបុត្រហើយ នឹងបានជាម្ចាស់នៃទ្រព្យសម្បត្តិ សូមលោកមេត្តាលើកបុត្រីនោះឲ្យដល់ស្វាមីខ្ញុំចុះ។ ដូច្នេះ ហើយញ៉ាំងត្រកូលនោះឲ្យយល់ព្រម ទើបនាំមកទុកក្នុងផ្ទះរបស់ស្វាមី។ ក្រោយមកស្ត្រីនោះ មានបរិវិតក្កៈថា បើនាងម្នាក់នេះបានបុត្រ ឬបុត្រី នឹងបានជាម្ចាស់នៃទ្រព្យសម្បត្តិតែម្នាក់ឯង គួរយើងធ្វើនាងកុំឲ្យបានទារកឡើយ។
លំដាប់នោះ ស្រ្តីអារទើបនិយាយចំពោះនាងនោះថា “គភ៌តាំងឡើងក្នុងផ្ទៃនាងកាលណា សូមនាងប្រាប់ដល់ខ្ញុំកាលនោះ”។ នាងនោះទទួលថា “ចា៎” កាលតាំងគភ៌ហើយ បានប្រាប់ដល់ស្ត្រីអារនោះ។ ចំណែកស្ត្រី អារនោះឲ្យបបរ និងបាយដល់នាងនោះជានិច្ច។ ក្រោយមក នាងបានឲ្យថ្នាំសម្រាប់ធ្វើគភ៌ឲ្យធ្លាក់ លាយជាមួយអាហារដល់នាងនោះ។ គភ៌ក៏ធ្លាក់។ កាលតាំងគភ៌ជាលើកទី២ នាងក៏បានប្រាប់ដល់នាងស្រ្តីអារនោះទៀត។ សូម្បីនាងអារនោះ ក៏បានធ្វើគភ៌ឲ្យធ្លាក់ដោយឧបាយនោះឯងជាលើកទី២។ លំដាប់ទ. ៩៤ នោះ ពួកស្ត្រីដែលស្និទ្ធស្នាលជាមួយនាង បានសួរនាងថា ស្ត្រីរួមស្វាមី ធ្វើអន្តរាយដល់នាងមិនមែនឬ។ នាងដឹងសេចក្តីនោះហើយ ត្រូវស្រីទាំង ទោះពោលថា ស្រីល្ងង់ ហេតុអ្វីទើបនាងធ្វើយ៉ាងនោះហ្ន៎ ស្រ្តីអារនេះបាន ផ្សំថ្នាំសម្រាប់ធ្វើគភ៌ឲ្យធ្លាក់ដល់នាង ព្រោះខ្លាចនាងជាធំ ហេតុនោះឯង គភ៌របស់នាងទើបធ្លាក់ នាងកុំធ្វើយ៉ាងនេះទៀត។ ក្នុងលើកទី៣ ទើបមិនប្រាប់។ តមក (ចំណែក ស្រ្តីអារឃើញពោះរបស់នាងនោះហើយ ទើបពោលថា ហេតុអ្វីនាងមិនប្រាប់នៅការតាំងគភ៌ដល់ខ្ញុំ នាងនោះពោលថា នាងនាំខ្ញុំមកហើយ ធ្វើគភ៌ឲ្យវិនាសអស់ ៣ដងហើយ ខ្ញុំនឹងប្រាប់ដល់នាងធ្វើអ្វី។ ស្ត្រីអារគិតថា “ឥឡូវនេះ យើងវិនាសហើយ” ដូច្នេះ រង់ចាំការប្រមាទរបស់នាងកុមារិការនោះ កាលគភ៌គ្រប់ខែហើយ ពេលបាន ចន្លោះ ក៏បានផ្សំថ្នាំឲ្យ។ គភ៌មិនអាចធ្លាក់ ព្រោះគភ៌ចាស់ (ទើបដេកទទឹងទ្វារ)។ វេទនាដ៏ខ្លាំងកើតឡើង។ នាងដល់នៅសេចក្តីសង្ស័យក្នុងជីវិត (ថាអញរស់ឬទេ)។ នាងតាំងសេចក្តីប្រាថ្នាថា យើងត្រូវស្ត្រីអារធ្វើឲ្យវិនាសហើយ នាងនាំយើងមក ធ្វើទារករបស់យើងឲ្យវិនាសអស់ ៣ ដងទ. ៩៥ ឥឡូវនេះ ខ្លួនយើងក៏វិនាស បើយើងឃ្លាតចាកអត្តភាពនេះ សូមឲ្យកើត ជានាងយក្ខិនី ហើយទំពារស៊ីទារករបស់នាងនោះវិញ ដូច្នេះ ហើយបានស្លាប់ទៅកើតជាមេឆ្មាក្នុងផ្ទះនោះឯង។ ចំណែកស្វាមី ចាប់ស្ត្រីអារនោះ ហើយពោលថា “នាងបានធ្វើការផ្តាច់ត្រកូលរបស់យើងឲ្យវិនាស” ហើយ វាយដោយអវយវៈទាំងឡាយ មានដៃ និងជើងជាដើមឲ្យរបួស។ ស្រីអារ នោះស្លាប់ព្រោះសេចក្តីឈឺចាប់នោះឯង ហើយបានកើតជាមេមាន់ក្នុងផ្ទះ នោះដូចគ្នា។
ក្នុងកាលមិនយូរ មេមាន់បានកើតពងជាច្រើន។ មេឆ្មាក៏មកស៊ី ពងមាន់ទាំងនោះអស់។ សូម្បីលើកទី២ លើកទី៣ ឆ្មាក៏បានស៊ីដូចគ្នា។ មេមាន់បានធ្វើសេចក្តីប្រាថ្នាថា “វាស៊ីពងរបស់យើងអស់ ៣ដងហើយ ម្តងនេះវាក៏ប្រាថ្នាស៊ីខ្លួនយើងទៀត កាលបើយើងឃ្លាតចាកអត្តភាពនេះហើយ គប្បីបានស៊ីវាជាមួយកូនរបស់វា” ដូច្នេះ កាលឃ្លាតចាកអត្តភាពនោះ បានកើតជាមេខ្លា។ ចំណែកមេឆ្មា បានកើតជាមេម្រឺគ។ ក្នុងទ. ៩៦ វេលាដែលមេម្រឹគនោះកើតកូនហើយ មេខ្លា បានមកស៊ីកូនទាំងឡាយអស់ ៣លើក។ វេលានឹងស្លាប់ មេម្រឹគធ្វើសេចក្តីប្រាថ្នាថា “ពួកកូនរបស់យើងត្រូវមេខ្លានេះស៊ីអស់ ៣ដងហើយ” ឥឡូវនេះវាស៊ីទាំងខ្លួនយើងផង យើងឃ្លាតចាកអត្ថភាពនេះហើយ នឹងបានស៊ីវា និងកូនរបស់វាផងចុះ ដូច្នេះ ហើយបានស្លាប់ទៅកើតជានាងយក្ខិនី។ ចំណែកមេខ្លា ឃ្លាតចាក អត្ថភាពនេះហើយ បានកើតជាកុលធីតា1) ក្នុងក្រុងសាវត្ថី។ នាងដល់នូវេសចក្តីចម្រើនហើយ បានទៅកាន់ត្រកូលស្វាមីឯស្រុកជិតទ្វារក្រុង។ ក្នុងកាលតមកនាងបានប្រសូត្របុត្រម្នាក់។ នាងយក្ខិនីបានក្លែងខ្លួនជាស្រីសំឡាញ់ ដែលស្រឡាញ់នាងមកយូរហើយ សួរថា “សំឡាញ់របស់នាងខ្ញុំ នៅទីណា”។ ពួកអ្នកស្រុកបានប្រាប់ថា នាងប្រសូតបុត្រនៅខាងក្នុងបន្ទប់។ នាងយក្ខិនីស្ដាប់ពាក្យនោះ បានពោលថា “ស្រីជាសំឡាញ់របស់ ខ្ញុំប្រសូតបុត្រប្រុស ឬស្រី” ខ្ញុំនឹងទៅមើលក្មេងនោះ ក៏ចូលទៅមើល ចាប់ទារកនោះស៊ី ហើយក៏គេចចេញទៅ សូម្បីក្នុងលើកទី២ ក៏បានស៊ីដូចគ្នា។
ទ. ៩៧ ក្នុងលើកទី៣ នាងកុលធីតាមានគភ៌ចាស់ ហៅស្វាមីមកប្រាប់ថា អ្នកស្វាមី នាងយក្ខិនីម្នាក់ស៊ីបុត្ររបស់ខ្ញុំអស់ ២ដងហើយ ម្តងនេះ ខ្ញុំនឹងទៅកាន់ផ្ទះនៃត្រកូលរបស់ខ្ញុំប្រសូតបុត្រ ហើយទៅកាន់ផ្ទះនៃត្រកូលខ្លួន ប្រសូតបុត្រក្នុងទីនោះ។ ក្នុងកាលនោះ នាងយក្ខិនីនោះដល់វេនជញ្ជូនទឹក។ ព្រោះថា នាងយក្ខិនីទាំងឡាយ ត្រូវជញ្ជូនទឹកអំពីស្រះអនោត្ត ទូលលើសីសៈមកដើម្បីថ្វាយស្ដេចវេស្សវ័ណតាមវារៈ អស់៤ខែខ្លះ ទើបរួច (ចាកវារៈ) បាន។ នាងយក្ខិនីពួកដទៃមានកាយរបួស រហូតដល់អស់ជីវិតខ្លះក៏មាន។ ចំណែកនាងយក្ខិនីនោះ កាលផុតចាក វារៈជញ្ជូនទឹកនោះ ក៏ប្រញាប់ទៅកាន់ផ្ទះនោះ សួរថា ស្រីសំឡាញ់របស់ខ្ញុំនៅទីណា។ ពួកអ្នកស្រុកប្រាប់ថា “នាងនឹងបានជួបនាងក្នុងទីណា” នាងយក្ខិនីម្នាក់ស៊ីកូនរបស់នាងដែលប្រសូតនៅទីនេះ ព្រោះដូច្នេះ នាងទើបទៅកាន់ផ្ទះនៃត្រកូល។ នាងយក្ខិនីនោះគិតថា នាងនៅក្នុងទីណាៗក៏ដោយ មិនផុតអំពីយើងឡើយដូច្នេះ ដោយកម្លាំងពៀរឲ្យឧស្សាហ៍ ហើយក៏រត់បោះពួយទៅកាន់ក្រុង។ ចំណែកកុលធីតា ក្នុងថ្ងៃដាក់ឈ្មោះទ. ៩៨ ក៏ឲ្យទារកនេះងូតទឹក ដាក់ឈ្មោះហើយ ពោលចំពោះស្វាមីថា អ្នកជាស្វាមី ឥឡូវនេះយើងនាំគ្នាទៅកាន់ផ្ទះរបស់យើងចុះ បីបុត្រដើរទៅតាមផ្លូវកាត់តាមកណ្តាលវិហារជាមួយស្វាមី ប្រគល់បុត្រឲ្យស្វាមី ហើយចុះងូតទឹកក្នុងស្រះបោក្ខរណីម្ខាងនៃវិហារ ឡើងមកទទួលបុត្រ កាលស្វាមី កំពុងងូតទឹក ឈរឲ្យបុត្របៅដោះ ក្រឡេកឃើញនាងយក្ខិនីកំពុងមក ចាំបានក៏ស្រែកដោយសំឡេងខ្លាំងៗ ថា នាយ ប្រញាប់មកឲ្យលឿន នេះនាងយក្ខិនីនោះ មិនអាចឈររង់ចាំដល់ស្វាមីនោះមក ទើបត្រឡប់ថយក្រោយរត់ទៅកាន់ខាងក្នុងវិហារ។
ក្នុងសម័យនោះ ព្រះសាស្តាទ្រង់សំដែងធម៌នៅក្នុងជំនុំបរិស័ទ។ នាងកុលធីតានោះ ឲ្យបុត្រដេកចុះក្បែរជិតខ្នងព្រះបាទនៃព្រះតថាគត ហើយបានក្រាបទូលថា ខាងខ្ញុំសូមថ្វាយបុត្រនេះដល់ព្រះអង្គ សូមព្រះអង្គប្រទានជីវិតដល់បុត្រខ្ញុំព្រះអង្គផងចុះ។ សុមនទេវតាអ្នកថែរក្សាត្រង់ខ្លោងទ្វារ មិនព្រមឲ្យយក្ខិនីចូលទៅខាងក្នុង។ ព្រះសាស្តាទ្រង់ហៅព្រះអានន្ទមក ហើយទ. ៩៩ ត្រាស់ថា អានន្ទអ្នកចូរទៅហៅនាងយក្ខិនីនោះមក។ ព្រះថេរៈហៅនាងយក្ខិនីនោះមក។ ព្រះអានន្ទហៅនាងយក្ខិនីនោះមកហើយ។ នាងកុលធីតា ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន នាងយក្ខិនីមកហើយ”។ ព្រះសាស្តា ត្រាស់ថា នាងយក្ខិនីមកចុះ ខាងកុំមានសេចក្តីលំបាកអ្វី ទើបបានត្រាស់ ចំពោះនាងយក្ខិនីដែលឈរហើយនោះថា “ហេតុអ្វី នាងទើបធ្វើយ៉ាងនោះ” ប្រសិនបើពួកនាងមិនមកនៅចំពោះព្រះភ័ក្ត្រព្រះពុទ្ធដូចជាតថាគតទេ ពៀររបស់ពួកនាងនឹងបានជាកម្មតាំងនៅអស់នៃកប្ប ដូចពៀររបស់ពស់ និងស្ការ របស់ខ្លាឃ្មុំ និងដើមពង្រ និងរបស់ក្អែកជាមួយសត្វមៀម ហេតុអ្វី ពួកនាងទើបធ្វើពៀរចំពោះគ្នានឹងគ្នា។ ព្រោះពៀររមែងស្ងប់ទៅបាន ដោយការមិនចងពៀរ មិនមែនរម្ងាប់បានដោយការចងពៀរទេ ហើយបាន ត្រាស់ព្រះគាថានេះថា៖
ន ហិ វេរេន វេវានិ សម្មត្តីធ កុទាចនំ អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ។
ក្នុងកាលណាៗ ពៀរទាំងឡាយក្នុងលោកនេះ រមែងមិនរម្ងាប់ទ. ១០០ ដោយពៀរឡើយ ក៏ប៉ុន្តែរមែងរម្ងាប់បានដោយការមិនចងពៀរ ធម៌នេះមានជាយូរមកហើយ។
បណ្តាបទទាំងនោះ បទថា ន ហិ វេរេន (រមែងមិនរម្ងាប់ដោយ ពៀរឡើយ) ជាដើម សេចក្តីថា ឧបមាថា បុគ្គល សូម្បីកាលលាងទីដែលប្រឡាក់ហើយដោយរបស់មិនស្អាត មានទឹកមាត់ និងទឹកសំបោរជាដើម ព្រោះរបស់មិនស្អាតទាំងនោះឯង រមែងមិនអាចធ្វើឲ្យជាទីស្អាត កម្ចាត់បង់ក្លិន អាក្រក់បាន ដោយពិត ទីនោះត្រឡប់ជាទីមិនស្អាត និងមានក្លិនស្អុយកាន់ខ្លាំងឡើង យ៉ាងណា បុគ្គលកាលជេរតបចំពោះជនដែលបានជេរ ប្រហារតបចំពោះជនដែលបានប្រហារ រមែងមិនអាចញ៉ាំងពៀរឲ្យរម្ងាប់ដោយពៀរបាន ដោយពិត គេឈ្មោះថា ធ្វើពៀរនោះឯងឲ្យក្រៃលែងឡើង ដូច្នេះ។ សូម្បីក្នុងកាលណាៗ ដែលឈ្មោះជា ពៀរទាំងឡាយ រមែងមិនស្ងប់ទៅ បានដោយពៀរ តាមពិត ពៀរមែងចម្រើនតែម្យ៉ាង ដោយប្រការដូច្នេះ។ បទថា អវេរេន ច សម្មន្តិ (ក៏ពៀរមែងរម្ងាប់បានដោយការមិនចងពៀរ) ទ. ១០១ សេចក្តីថា ឧបមាដូចរបស់មិនស្អាត មានទឹកមាត់ជាដើមនោះឯង ត្រូវបុគ្គលលាងដោយទឹកដែលថ្លាស្អាត រមែងកម្ចាត់ក្លិនស្អុយបាន ទីនោះរមែងជាទីដែលស្អាត មិនមានក្លិនស្អុយ យ៉ាងណា ពៀរទាំងឡាយរម្ងាប់ គឺ រមែងស្ងប់ បានដល់ការមិនមាន ដោយការមិនមានពៀរ គឺ ដោយទឹក គឺ ទន្តិ និងមេត្តា ដោយការធ្វើទុកក្នុងចិត្តដោយឧបាយ និងដោយការពិចារណា ដូច្នោះដូចគ្នា។ បទថា ឯស ធម្មោ សនន្តនោ (ធម៌នេះជារបស់ចាស់) សេចក្តីថា ធម៌នេះ គឺ ការស្ងប់ពៀរ ដោយការមិនចងពៀរជារបស់បុរាណ គឺ ជាផ្លូវនៃព្រះពុទ្ធគ្រប់ៗ ព្រះអង្គ ព្រះបច្ចេកពុទ្ធ និងព្រះទីណាស្រពទាំងឡាយ ដំណើរទៅហើយ។
ក្នុងកាលចប់ព្រះគាថា នាងយក្ខិនីក៏តាំងនៅក្នុងសោតាបត្តិផល។ ទេសនាបានជាកថាមានប្រយោជន៍សូម្បីដល់បរិស័ទអ្នកប្រជុំគ្នាហើយ។
ព្រះសាស្តាបានត្រាស់ចំពោះនាងកុលធីតាថា នាងចូរឲ្យបុត្ររបស់នាងដល់នាងយក្ខិនីនោះចុះ។
កុលធីតា៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គខ្លាច។
ទ. ១០២ ព្រះសាស្តា៖ កុំខ្លាចឡើយ អន្តរាយរមែងមិនមានដល់នាង ព្រោះអាស្រ័យនាងយក្ខិនីនោះឡើយ។
នាងក៏បានឲ្យបុត្រដល់នាងយក្ខិនីនោះ។ នាងយក្ខិនីនោះឱបទារកនោះថើប ហើយឲ្យត្រឡប់ទៅមាតាវិញ ក៏បានស្រែកយំ។ លំដាប់នោះ ព្រះសាស្តាក៏ត្រាស់សួរនាងយក្ខិនីនោះថា ហេតុអ្វីបាននាងយំ។ នាងយក្ខិនីនោះបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលមុខ ខ្ញុំព្រះអង្គ សូម្បីសម្រេចការចិញ្ចឹមជីវិតព្រោះមិនដឹងផ្លូវ មិនដែលបានអាហារពេញផ្ទៃ ឥឡូវនេះ ខ្ញុំព្រះអង្គនឹងចិញ្ចឹមជីវិតបានដោយដូម្តេច។ លំដាប់នោះ ព្រះសាស្តាត្រាស់តបទៅនាងយក្ខិនីថា នាងកុំគិតឡើយ ហើយត្រាស់នឹងនាងកុលធីតាថា នាងចូរនាំនាងយក្ខិនីនេះទៅកាន់ផ្ទះរបស់ខ្លួន ហើយចូរបដិបត្តិដោយបាយ និងបបរឲ្យល្អ។ នាងកុលធីតា នាំនាងយក្ខិនីទៅហើយ ឲ្យស្នាក់នៅក្នុងរោងត្បាល់ជាន់ បានបដិបត្តិដោយបាយ និងបបរដោយល្អហើយ។ ក្នុងវេលាត្បាល់បុកស្រូវ អង្រែ ប្រាកដដល់នាងយក្ខនីនោះឯង ហាក់ដូចវាយត្រូវសីសៈ។ នាងទើបហៅនាងកុលធីតា ដែលជាសំឡាញ់មក ទ. ១០៣ ហើយនិយាយថា ខ្ញុំមិនអាចនៅក្នុងទីនេះបាន សូមនាងឲ្យខ្ញុំស្នាក់នៅទីដទៃផងចុះ។ សូម្បីនាងជាសំឡាញ់ក៏ឲ្យស្នាក់ក្នុងទីនេះ គឺក្នុងរោងត្បាល់ជាន់ ជិតពាងទឹក ក្បែរចង្រ្កាន ក្រោមសំយាបផ្ទះ ក្បែរគំនរសម្រាម នាមាត់ទ្វារផ្ទះ។ នាងពោលថា ក្នុងរោងត្បាល់នេះ អង្រែរមែងប្រាកដដូចជាវាយសីសៈខ្ញុំ ឯក្បែរពាងទឹកនេះ ពួកក្មេងៗ រមែងជះទឹកដាក់គ្នាធ្លាក់ត្រូវខ្ញុំ ចំណែកទៅជិតចង្ក្រាននេះ ហ្វូងសុនខរមែងមកដេក ឯក្រោមសំយាបផ្ទះវិញ ពួកក្មេងរមែងធ្វើឲ្យជាស្មោកគ្រោក ត្រង់គំនរសម្រាម ជនទាំងឡាយរមែងចោលសម្រាម ឯត្រង់ទ្វារផ្ទះនោះ ពួកក្មេងអ្នកស្រុក រមែងលេងល្បែងភ្នាល់ ហើយបានហាមទីទាំងពួងនោះឯង។ គ្រានោះ នាងកុលធីតាទើបឲ្យនាងយក្ខិនីនោះស្នាក់នៅក្នុង ទីដែលស្ងាត់ខាងក្រៅស្រុក ហើយនាំភោជន មានបបរ និងបាយជាដើមយ៉ាងល្អទៅឲ្យនាងយក្ខិនីនោះ រក្សាឲ្យនៅក្នុងទីនោះឯង។ នាងយក្ខិនីគិតយ៉ាងនេះថា ម្តងនេះ មិត្តស្រីរបស់យើងជាអ្នកមានឧបការៈដល់យើងច្រើន យើងនឹងធ្វើការតបគុណ ដល់នាង ដូច្នេះហើយបានប្រាប់ដល់នាងជាមិត្តថា ក្នុងឆ្នាំនេះ មានភ្លៀងទ. ១០៤ ល្អ នាងចូរធ្វើស្រូវក្នុងទីទួលចុះ ក្នុងឆ្នាំនេះមិនមានភ្លៀង នាងចូរធ្វើស្រូវ ក្នុងទីទំនាបចុះ។ ស្រូវដែលពួកជនដ៏សេសធ្វើហើយ រមែងវិនាសដោយ ទឹកច្រើនខ្លះ ដោយទឹកតិចខ្លះ។ ចំណែកស្រូវរបស់នាងកុលធីតានោះ រមែងបរិបូណ៌ដោយលើសលុប។ គ្រានោះ ពួកជនដ៏សេសទាំងនោះនាំគ្នាសួរនាងថា “នាង ស្រូវដែលនាងធ្វើហើយ រមែងមិនវិនាសដោយទឹក ច្រើនខ្លះ រមែងមិនវិនាសដោយទឹកតិចខ្លះ នាងដឹងកាលនៃភ្លៀងធ្លាក់ និងភ្លៀងមិនធ្លាក់ឬ ទើបធ្វើការងារ”។ សេចក្តីនេះយ៉ាងណាហ្ន៎។ នាងប្រាប់ថា “នាងយក្ខិនីជាសំឡាញ់របស់ខ្ញុំ ប្រាប់កាលនៃភ្លៀងធ្លាក់ និងភ្លៀងមិនធ្លាក់ដល់ខ្ញុំ ខ្ញុំធ្វើស្រូវទាំងឡាយក្នុងទីទួល និងទីទំនាបតាមពាក្យរបស់នាង យកូនោះ ព្រោះហេតុនោះ ស្រូវរបស់ខ្ញុំទើបបរិបូណ៍” ពួកលោកមិនឃើញ ភោជនមានបបរ និងបាយជាដើម ដែលខ្ញុំនាំទៅអំពីផ្ទះជានិច្ចជាកាលទេឬ វត្តទាំងអស់នោះ ខ្ញុំនាំទៅឲ្យនាងយក្ខសំឡាញ់នោះឯង សូម្បីពួកលោកក៏ចូរនាំភោជនមានបបរ និងបាយជាដើមយ៉ាងល្អៗ ទៅឲ្យនាងយក្ខផងចុះ នាងយក្ខនឹងមើលការងាររបស់ពួក។ គ្រានោះ ពួកជនក្នុងស្រុកនាំគ្នាធ្វើទ. ១០៥ សក្ការៈដល់នាងយក្ខិនីនោះឯង។ តអំពីនោះមក នាងយក្ខិនីបានជួយរក្សា ការងារទាំងឡាយរបស់ជនទាំងពួង បានជាអ្នកមានលាភដ៏ច្រើន និងមានបរិវារដ៏ច្រើន។ ចាប់តាំងអំពីនោះមក ខាងយកូនោះផ្តើមធ្វើសលាកភត្ត ៨កន្លែង។ សលាកភត្តនោះ ជនទាំងឡាយបានថ្វាយរហូតមកដល់សព្វថ្ងៃនេះឯង។
ចប់ រឿងរបស់នាងកាឡយក្ខិនី។