រឿងទាក់ទងនឹង ធម្មបទគាថា ទី ៣៣-៣៤ អំពីភិក្ខុមួយដែលបានគិតថា អាចគង់ក្នុងព្រៃតែម្នាក់ឯងបាន។
sut kn dhp 033-34 att បាលី cs-km: sut.kn.dhp.033_att តិបិដក៖ sut.kn.dhp.033 PTS: ?
ធម្មបទគាថា ទី ៣៣-៣៤ អដ្ឋកថា
«១. រឿងព្រះមេឃិយត្ថេរ»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុមរៀបរៀងព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
សូមមើល មេឃិយសូត្រ ដែរ។
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
៣. ចិត្តវគ្គោ
១. មេឃិយត្ថេរវត្ថុ
ទ. ៥៤៨ ព្រះសាស្តា កាលប្រថាប់នៅលើភ្នំឈ្មោះបាលិកា ទ្រង់ប្រារព្ធ ព្រះមេឃិយៈត្រាស់ព្រះធម្មទេសនានេះថា ជន្មនំ ផន្ទនំ ចិត្តំ (ចិត្តដែល ញាប់ញ័រឃ្លេងឃ្លោង) ជាដើម ។
មេឃិយៈទាំងអស់ បណ្ឌិតគប្បី (សំដែង) ឲ្យពិស្តារដើម្បីឲ្យរឿង នៃព្រះមេឃិយត្ថេរៈនោះជាក់ច្បាស់។ ក៏ព្រះសាស្តាទ្រង់ហៅព្រះមេឃិយៈ ដែលលោកមិនអាចប្រកបសេចក្តីព្យាយាមក្នុងអម្ពវ័ននោះបាន ព្រោះលោក ត្រូវវិតក្កៈ ៣ គ្របសង្កត់ ត្រឡប់មកហើយ ទើបត្រាស់ថា មេឃិយៈ អ្នកលះបង់ចោលតថាគតឲ្យទៅម្នាក់ឯង ហើយស្រែកយំថា មេឃិយៈ យើងនៅ តែឯងៗ អ្នកចូររង់ចាំ រហូតដល់ភិក្ខុដទៃនឹងប្រាកដ ដូច្នេះ (ឈ្មោះថា) ធ្វើកម្មដ៏ធ្ងន់ក្រៃលែង។ ដែលឈ្មោះថា ភិក្ខុជាអ្នកធ្លាក់នៅក្នុងអំណាចរបស់ចិត្តទ. ៥៤៩ យ៉ាងនេះ មិនគួរឈ្មោះថា ចិត្តជាធម្មជាតិ (ស្ទុះទៅ) រហ័ស ការញ៉ាំងចិត្តនោះឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួន រមែងគួរ ដូច្នេះទើបទ្រង់បានកាសិតព្រះគាថា ២ គាថានេះថា៖
ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ ឧជុំ ករោតិ មេធាវី ឧសុករោវ តេជនំ។ វារិជោវ ថលេ ខិត្តោ ឱកមោកត ឧព្ភតោ បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ។
អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សា បានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់។ ចិត្តនេះដែល បុគ្គលលើកឡើងចាកអាល័យ គឺកាមគុណ ៤ បោះទៅ ក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅ គឺទឹក បោះទៅលើគោក ដូច្នោះឯង។
បណ្ដាបទទាំងនោះ បទថា ជន្មនំ (ញាប់ញ័រ) គឺ ញាប់ញ័រនៅក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម។ បទថា ចបលំ (ឃ្លេងឃ្លោង) បានដល់ មិនតាំងនៅក្នុងអារម្មណ៍តែមួយបាន ដូចទារកក្នុងផ្ទះ នៅមិនស្ងៀម ដោយឥរិយាបថណាមួយដូច្នោះ ទើបឈ្មោះថា ឃ្លេងឃ្លោង។ បទថា ចិត្តំ (ចិត្ត) បានដល់ វិញ្ញាណ។ ក៏វិញ្ញាណនោះ ព្រះមានព្រះភាគត្រាស់ហៅថា ចិត្ត ព្រោះជាធម្មជាតិវិចិត្រ ដោយភូមិ វត្ថុអារម្មណ៍ និងវិថីចិត្ត មានកិរិយាចិត្តជាដើម។ បទថា ទុរក្ខំ (រក្សាបានលំបាក) បានដល់ ឈ្មោះថា ដែលបុគ្គលរក្សាបានដោយលំបាក ព្រោះតាំងទុកបានលំបាកក្នុងអារម្មណ៍ ដែលជាទីសប្បាយណាមួយនោះឯង។ បទថា ទុន្និវារយំ (ហាមឃាត់បាន ដោយលំបាក) បានដល់ឈ្មោះថា ដែលបុគ្គលហាមបានលំបាក ព្រោះជា ធម្មជាតិរក្សាបានដោយលំបាក ដើម្បីនឹងហាម (រារាំង) ចិត្តដែលទៅកាន់ វិសភាគារម្មណ៍។ បទថា ឧសុការោវ តេជនំ (ដូចអ្នកពត់ព្រួញ ពត់ព្រួញឲ្យត្រង់ ដូច្នោះ) សេចក្តីថា នាយជាងព្រួញនាំយកកំណាត់ឈើមួយទ. ៥៥១ កំណាត់មកអំពីព្រៃហើយ បកសំបកចេញ លាបដោយទឹកបាយ និងប្រេង រោលត្រង់ក្បឿងធ្យូងភ្លើង កាត់ត្រង់ចម្ពាមឈើ ធ្វើឲ្យបាត់កោង គឺ ឲ្យត្រង់ ឲ្យជារបស់គួរដល់ការបាញ់រោមទ្រាយបាន។ ក៏គ្រាធ្វើហើយ ទើបសំដែង សិល្បៈចំពោះព្រះរាជា និងរាជមហាមាត្យ រមែងបានសក្ការៈ និងសេចក្តីរាប់អានដ៏ច្រើន យ៉ាងណា បុរសអ្នកមានបញ្ហា គឺ បណ្ឌិត បានដល់ អ្នកដឹងច្បាស់ ក៏ដូច្នោះដូចគ្នា (គឺ) ធ្វើចិត្តនេះ ដែលមានសភាពញាប់ញ័រជាដើម ឲ្យអស់សំបក គឺ ឲ្យប្រាសចាកកិលេសដែលត្រាគគ្រាត ដោយអំណាច ធុតង្គ និងការនៅព្រៃ ហើយលាបដោយជ័រ គឺ សទ្ធា រោលដោយសេចក្តីព្យាយាមដែលប្រព្រឹត្តទៅផ្លូវកាយ និងផ្លូវចិត្ត កាត់ត្រង់ចម្ពាម គឺ សមថៈ និងវិបស្សនា ធ្វើឲ្យត្រង់ បានដល់ ឲ្យអស់អំណាច លុះធ្វើហើយ ពិចារណា សង្ខារទាំងឡាយ ទម្លាយគំនរអវិជ្ជាធំបានហើយធ្វើគុណវិសេសនេះ គឺ វិជ្ជា ៣1) អភិញ្ញា ៦2) លោកុត្តរធម៌ ៩3) ឲ្យនៅក្នុងទីក្នុងកណ្តាប់ដៃរបស់ទ. ៥៥២ ខ្លួន រមែងបានជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ។
បទថា វារិជោវ (ដូចត្រី) បានដល់ ដូចមច្ឆា។ បទថា ថេល ខិត្តោ (ត្រូវ…បោះទៅលើគោក) បានដល់ ត្រូវបោះទៅលើគោកដោយដៃ ឬជើង ឬដោយគ្រឿងចាប់ មានសំណាញ់ជាដើមយ៉ាងណាមួយ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ឱកមោកតឧព្ភតោ (ដែលត្រូវលើកឡើងអំពីទីនៅ គឺ ទឹក) (ដូចតទៅនេះ) ទឹក ឈ្មោះថា ឱកៈ ក្នុងបទនេះថា ឱកបុណ្ណហិ ចិវរេហិ (ភិក្ខុអ្នកក្រុងបាឋា មានចីវរទទឹកដោយទឹក)។ អាល័យ ឈ្មោះថា ឱកំ បហាយ អនិកេតសារំ (មុនីលះបង់ អាល័យហើយ មិនជាប់នៅ)។ សូម្បីបទទាំងពីរ ក៏រមែងបានក្នុងបាទព្រះគាថានេះ។ ក្នុង បទថា ឱកមោកតោ នេះ មានសេចក្តីយ៉ាងនេះថា ចាកទីនៅ គឺ ទឹក គឺ ចាកទីអាល័យ គឺ ទឹក។ បទថា ឧព្ភតោ (លើកឡើង) បានដល់ ត្រូវលើកឡើងហើយ។ បទថា បរិផន្ទតិទំ ចិត្តំ (ចិត្តនេះរមែងញាប់ញ័រ) សេចក្តីថា ចិត្តនេះ គឺ ដែលត្រេកអរហើយក្នុងអាល័យ គឺ កាមគុណ ៥ ដែលព្រះយោគាវចរលើកឡើងហើយអំពីអាល័យ គឺ កាមគុណ ៥ នោះទ. ៥៥៣ បោះទៅក្នុងវិបស្សកម្មដ្ឋាន ដុតដោយសេចក្តីព្យាយាមដែលប្រព្រឹត្តទៅតាម ផ្លូវកាយ និងផ្លូវចិត្ត ដើម្បីលះវដ្តៈ ពោលគឺ អន្ទាក់មារ រមែងញាប់ញ័រ គឺ មិនអាចតាំងនៅក្នុងវិបស្សនាកម្មដ្ឋាននោះបាន ដូចជាត្រីដែលត្រូវលើកឡើងចាកទីអាល័យ បោះទៅលើគោក កាលមិនបានទឹក រមែងញាប់ញ័រ ដូច្នោះ។ ចំណែកបុគ្គលអ្នកមានបញ្ញា មិនដាក់ធុរៈ រមែងធ្វើចិត្តនោះឲ្យ ត្រង់ គឺ ឲ្យគួរដល់ការងារ ដោយន័យដូចពោលហើយនោះឯង។
ន័យម្យ៉ាងទៀត ចិត្តនេះ ដែលលះបង់អន្ទាក់មារ គឺ កិលេសវត្តៈ មិនបាន ហើយតាំងនៅ រមែងញាប់ញ័រដូចត្រីនោះដូច្នោះ ព្រោះដូច្នោះ ព្រះ យោគាវចរគប្បីលះបង់ អន្ទាក់មាររចេញ គឺ គួរលះបង់អន្ទាក់មារ ពោលគឺ កិលេសវដ្តដែលជារហតុញាប់ញ័រនៃចិត្តនោះ ដូច្នេះឯង ។
ក្នុងកាលចប់គាថា ព្រះមេឃិយត្ថេរៈបានតាំងនៅក្នុងព្រះសោតាបត្តិ - ផល ។ ជនសូម្បីពួកដទៃដ៏ច្រើន ក៏បានជាអរិយបុគ្គល មានសោតាបត្តិផល ជាដើមនោះឯង ។
ចប់ រឿងព្រះមេឃិយត្ថេរ។