km:atthakatha:sut:kn:dhp:sut.kn.dhp.036_att

ធម្មបទគាថា ទី ៣៦ អដ្ឋកថា៖ "៣. រឿងឧក្កណ្ឋិតភិក្ខុ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៣៦ អំពី​ផ្លូវ​របស់​កូន​ប្រុស​អ្នក​មាន​ម្នាក់ ដែល​បាន​ទៅខ្ពស់​បំផុត។ គ្មាន​ទេព​កោសល្យ​ក្នុង​ការ​សិក្សា មិន​មែន​ជាឧបសគ្គទេ។

sut kn dhp 036 att បាលី cs-km: sut.kn.dhp.036_att តិបិដក៖ sut.kn.dhp.036 PTS: ?

ធម្មបទគាថា ទី ៣៦ អដ្ឋកថា

«៣. រឿងឧក្កណ្ឋិតភិក្ខុ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ធម្មបទគាថា ទី ៣៦ អដ្ឋកថា៖ "៣. រឿងឧក្កណ្ឋិតភិក្ខុ"

៣. រឿងឧក្កណ្ឋិតភិក្ខុ

៣. អញ្ញតរឧក្កណ្ឋិតភិក្ខុវត្ថុ

ទ. ៥៧២ ព្រះសាស្តា កាលប្រថាប់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុដែល អផ្សុក (ចង់ស័ក) មួយរូប ត្រាស់ព្រះធម្មទេសនានេះថា សុទ្ធស្សំ (…ដែល ឃើញបានសែនលំបាក) ជាដើម។

ដូចបានស្តាប់មក កាលព្រះសាស្តាប្រថាប់នៅក្នុងក្រុងសាវត្ថី បុត្រសេដ្ឋីបានចូលទៅរកព្រះថេរៈជាជីតុន1) របស់ខ្លួន ពោលថា “លោកដ៏ចម្រើន ខ្ញុំប្រាថ្នានឹងរួចចាកទុក្ខ សូមលោកម្ចាស់ប្រោសប្រាប់អាការដែលឲ្យរួចចាកទុក្ខដល់ខ្ញុំ ត្រឹមតែមួយ”។ ព្រះថេរៈពោលថា “ល្អហើយ អ្នកមានអាយុ បើលោកប្រាថ្នានឹងរួចចាកទុក្ខសោត លោកចូរថ្វាយសលាកភត្ត2) ថ្វាយបក្ខិកភត្ត3) ថ្វាយវស្សាវាសិកភត្ត4) ថ្វាយបច្ច័យទាំងឡាយមានចីវរជាដើម បែងចែកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យជា ៣ចំណែក ប្រកបការងារដោយទ្រព្យ ១ចំណែក ចិញ្ចឹមបុត្រ និងភរិយា ១ចំណែក ថ្វាយទ្រព្យទុកក្នុងព្រះពុទ្ធទ. ៥៧៣ សាសនា ១ ចំណែក”។ គេទទួលថា “សាធុ លោកម្ចាស់ ហើយធ្វើកិច្ចគ្រប់យ៉ាងតាមលំដាប់នៃកិច្ចដែលព្រះថេរៈប្រាប់ ហើយសួរព្រះថេរៈទៀតថា “ខ្ញុំនឹងធ្វើបុណ្យអ្វីដទៃឲ្យក្រៃលែងជាងនេះទៀត លោកម្ចាស់” ព្រះថេរៈ ឆ្លើយថា “អ្នកមានអាយុ លោកចូរទទួលត្រៃសរណៈ (និង) សីល ៥។ គេទទួលត្រៃសរណៈ និងសីល ៥ សូម្បីទាំងនោះហើយ ទើបសួរដល់បុញ្ញកម្មដែលក្រៃលែងជាងនោះទៀត។ ព្រះថេរៈក៏ណែនាំថា “បើដូច្នោះ លោក ចូរទទួលសីល ១០។ គេពោលថា “សាធុ លោកម្ចាស់”។ ហើយក៏ទទួលសីល ១០។ ព្រោះហេតុដែលគេធ្វើបុញ្ញកម្មយ៉ាងនោះដោយលំដាប់ គេទើបមាននាមថា អនុបុព្វសេដ្ឋីបុត្រ។ គេសួរទៀតថា “បុញ្ញកម្មដែល ខំធ្វើសូម្បីក្រៃលែងជាងនេះ នៅមានឬលោកម្ចាស់?” កាលព្រះថេរៈពោលថា “បើដូច្នោះ លោកចូរបួស” ទើបចេញបួសហើយ។ ភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្មមួយរូបបានជាអាចារ្យរបស់លោក ភិក្ខុអ្នកទ្រទ្រង់វិន័យមួយរូប បានជាព្រះឧបជ្ឈាយ៍។ កាលកុលបុត្រនោះបួសហើយ អាចារ្យពោលបញ្ហា ក្នុងព្រះអភិធម្មក្នុងវេលាដែលលោកមកកាន់សំណាក់របស់ខ្លួនថា “ឈ្មោះថាទ. ៥៧៤ ក្នុងព្រះពុទ្ធសាសនា ភិក្ខុធ្វើកិច្ចនេះទើបគួរ ធ្វើកិច្ចនេះមិនគួរ”។ ចំណែក ព្រះឧបជ្ឈាយ៍ក៏បានពាលបញ្ហាក្នុងព្រះវិន័យ ក្នុងវេលាដែលលោកមកកាន់សំណាក់របស់ខ្លួនថា “ឈ្មោះថា ក្នុងព្រះពុទ្ធសាសនា ភិក្ខុធ្វើវត្ថុនេះគួរ ធ្វើវត្ថុនេះមិនគួរ វត្ថុនេះសម វត្ថុនេះមិនសម”។ លោកគិតថា “ឱហ្ន៎ កម្មនេះធ្ងន់ យើងប្រាថ្នានឹងរួចផុតចាកទុក្ខទើបបួស តែក្នុងព្រះពុទ្ធសាសនានេះ អ្វីដែលក្នុងកណ្តាប់ដៃរបស់យើងមិនប្រាកដ យើងនៅក្នុងផ្ទះក៏អាចរួចចាកទុក្ខក្នុងវដ្តបាន យើងគួរជាគ្រហស្ថ (ល្អជាង)”។ តាំងពីនោះមក លោកក៏អផ្សុក (ចង់ស័ក) អស់សេចក្តីត្រេកអរ (ក្នុងព្រហ្មចារ្យ) មិនធ្វើការស្វាធ្យាយក្នុងអាការ ៣២។ មិនរៀនឧទ្ទេស ស្គម ស្លេកស្លាំង មានខ្លួនពេញទៅដោយសរសៃ ត្រូវសេចក្តីខ្ជិលក្រអូសគ្រប់សង្កត់ ពាសពេញ ហើយដោយរោគរមាស់។ លំដាប់នោះ ពួកភិក្ខុកំលោះ និងសាមណេរសួរ លោកថា “អ្នកមានអាយុ ហេតុអ្វីលោកឈរនៅក្នុងទីដែលឈរ ហើយអង្គុយក្នុងទីដែលអង្គុយហើយ ត្រូវរោគស្គមស្គាំងគ្របសង្កត់ ស្គម ស្លេកស្លាំង មានខ្លួនពេញទៅដោយសរសៃ ត្រូវសេចក្តីខ្ជិលក្រអូសគ្របសង្កត់ ពាសពេញទ. ៥៧៥ ហើយដោយរោគរមាស់ លោកធ្វើកម្មអ្វីហ្ន៎?”។

ភិក្ខុ៖ អ្នកមានអាយុ ខ្ញុំជាអ្នកនឿយណាយ។

ភិក្ខុកម្លោះ និងសាមណេរ៖ ព្រោះហេតុអ្វី?

ភិក្ខុនោះប្រាប់ព្រឹត្តិការណ៍នោះហើយ។ ភិក្ខុកម្លោះ និងសាមណេរ ទាំងនោះ ក៏ប្រាប់ដល់ព្រះអាចារ្យ និងព្រះឧបជ្ឈាយ៍របស់លោកហើយ។ ព្រះអាចារ្យ និងព្រះឧបជ្ឈាយ៍បាននាំភិក្ខុនោះទៅកាន់សម្នាក់របស់ព្រះសាស្តា ព្រះសាស្តាត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកមកដោយកិច្ចអ្វី”។

អាចារ្យ និងព្រះឧបជ្ឈាយ៍៖ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុរូបនេះ នឿយណាយក្នុងព្រះសាសនារបស់ព្រះអង្គ។

ព្រះសាស្តា៖ បានឮថា យ៉ាងនោះឬ ភិក្ខុ?

ភិក្ខុ៖ យ៉ាងនោះមែន ព្រះអង្គ។

ព្រះសាស្តា៖ ព្រោះហេតុអ្វី?

ភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះ) ខ្ញុំព្រះអង្គប្រាថ្នានឹងរួចចាក ទុក្ខទើបបានបួស ព្រះអាចារ្យរបស់ខ្ញុំព្រះអង្គ ពោលព្រះអភិធម្មកថា ព្រះទ. ៥៧៦ ឧបជ្ឈាយ៍ ពោលវិន័យកថា។ ខ្ញុំព្រះអង្គបានធ្វើការសម្រេចចិត្តថា ក្នុងព្រះពុទ្ធសាសនានេះ អ្វីដែលស្ថិតក្នុងកណ្តាប់ដៃមិនប្រាកដឡើយ យើងជាគ្រហស្ថក៏អាចរួចចាកទុក្ខបាន យើងនឹងជាគ្រហស្ថ ព្រះអង្គ។

ព្រះសាស្តា៖ ម្នាលភិក្ខុ បើអ្នកអាចរក្សាបានត្រឹមវត្ថុតែមួយប៉ុណ្ណោះ កិច្ច គឺការរក្សាវត្ថុទាំងឡាយដ៏សេស រមែងមិនមានឡើយ។

ភិក្ខុ; អ្វីទៅ ព្រះអង្គ?

ព្រះសាស្តា៖ អ្នកនឹងអាចរក្សាចិត្តរបស់អ្នក បានទេ?

ភិក្ខុ៖ អាចរក្សាបាន ព្រះអង្គ។

ព្រះសាស្តាប្រទានព្រះឱវាទនេះថា “បើដូច្នោះ អ្នកចូររក្សាចិត្តរបស់ខ្លួនចុះ អ្នកនឹងអាចផុតចាកទុក្ខបាន” ដូច្នេះ ទើបត្រាស់ព្រះគាថានេះជា៖

សុទុទ្ទសំ សុនិបុណំ យត្ថ កាមនិបាតិនំ ចិត្ត រក្ខេថ មេធាវី ចិត្តំ គុត្តំ សុខាវហំ។

អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញបានដោយកម្រក្រៃពេក ដែលល្អិតក្រៃពេក មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងទ. ៥៧៧ អារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា សុទុទ្ទសំ (ដែលឃើញដោយកម្រក្រៃ (ពេក) បានដល់លំបាកនឹងឃើញបានដោយល្អ។ បទថា សុនិបុណំ (ដែល ល្អិតក្រៃពេក) បានដល់ល្អិតជាទីបំផុត គឺល្អិតក្រៃលែង។ បទថា យត្ថ កាមនិបាតិនំ (មានប្រក្រតីធ្លាក់ចុះទៅក្នុងសេចក្តីប្រាថ្នា) សេចក្តីថា ប្រាថ្នាមិនពិចារណាមើលឋានៈទាំងឡាយមានជាតិជាដើម ធ្លាក់ទៅក្នុងអារម្មណ៍ ណាមួយ ក្នុងឋានៈដែលគប្បីបាន ឬមិនគប្បីបាន សមគួរ ឬមិនសមគួរ។ បទថា ចិត្តំ រក្ខេថ មេធាវី (អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយ កម្រក្រពេក) សេចក្តីថា ជនអន្ធពាល មានបញ្ញាថោកទាប ឈ្មោះថា អាចរក្សាចិត្តរបស់ខ្លួនទុកបាន រមែងមិនមាន គេជាអ្នកប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួន រមែងដល់សេចក្តីវិនាស។ ចំណែកអ្នកមានបញ្ញា គឺជាបណ្ឌិត រមែងអាចរក្សាចិត្តទុកបាន ព្រោះថា ចិត្តនេះ ដែលគ្រប់គ្រងបាន ជាហេតុទ. ៥៧៨ នាំសុខមកឲ្យ គឺ រមែងនាំមកនូវសេចក្តីសុខ ដែលកើតអំពីមគ្គផល និងព្រះនិព្វាន។

ក្នុងកាលចប់ព្រះធម៌ទេសនា ភិក្ខុនោះ ក៏បានសម្រេចសោតាបត្តិផល ជនសូម្បីពួកដទៃដ៏ច្រើន ក៏បានជាព្រះអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម៌ទេសនា មានសម្រេចប្រយោជន៍ដល់មហាជន ដោយប្រការដូច្នេះ ឯង។

ចប់ រឿងឧក្កណ្ឋិតភិក្ខុ។

 

លេខយោង

1)
កុលបកៈ អ្នកចូលទៅកាន់ត្រកូល
2)
ភត្តដែលទាយកថ្វាយតាមស្លាក
3)
ភត្តដែលទាយក ថ្វាយក្នុងថ្ងៃបក្ស
4)
ភត្តដែលទាយកថ្វាយដល់ភិក្ខុអ្នកចាំវស្សា។
km/atthakatha/sut/kn/dhp/sut.kn.dhp.036_att.txt · ពេលកែចុងក្រោយ: 2024/09/27 05:18 និពន្ឋដោយ Johann