km:atthakatha:sut:kn:dhp:sut.kn.dhp.037_att

ធម្មបទគាថា ទី ៣៧ អដ្ឋកថា៖ "៤. រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៣៧ អំពីព្រះ​សង្ឃ​វ័យ​ក្មេង​មួយ​អង្គ ដែល​អនុញ្ញាត​ឱ្យ​ចិត្ត​វង្វេង ហើយ​​ព្រះ​​ថេរៈ​ជ្រាប​​ពី​​គំនិត​​របស់​​ព្រះអង្គ។

sut kn dhp 037 att បាលី cs-km: sut.kn.dhp.037_att តិបិដក៖ sut.kn.dhp.037 PTS: ?

ធម្មបទគាថា ទី ៣៧ អដ្ឋកថា

«៤. រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ធម្មបទគាថា ទី ៣៧ អដ្ឋកថា៖ "៤. រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ"

៤. រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ

៤. សង្ឃរក្ខិតភាគិនេយ្យត្ថេរវត្ថុ

ទ. ៥៧៩ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុឈ្មោះ សង្ឃរក្ខិត ត្រាស់ព្រះធម្មទេសនារនេះថា ទូរង្គមំ ឯកចរំ (…ដែលទៅក្នុងទីឆ្ងាយ ត្រាច់ទៅតែឯង) ជាដើម។

ដូចបានស្ដាប់មក កុលបុត្រមួយរូបក្នុងក្រុងសាវត្តី ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្ដាហើយចេញបួស បានឧបសម្បទា មាននាមថា សង្ឃរក្ខតត្ថេរ ក្នុងរវាង ២-៣ ថ្ងៃចុះណ្ណោះ ក៏សម្រេចព្រះអរហត្តផល។ ប្អូន ប្រុសរបស់លោកបានបុត្រហើយ ក៏បានតាំងឈ្មោះរបស់ព្រះថេរៈ ដល់បុត្រ (នោះ)។ គេមាននាមថា ភាគិនេយ្យសង្ឃរក្ខិត ចម្រើនវ័យហើយ ក៏បាន បព្វជ្ជាឧបសម្បទាក្នុងសំណាក់របស់ព្រះថេរៈ គេទៅចាំវស្សាក្នុងវត្តជិតស្រុក បានសំពត់វស្សាវាសិកសាដក (សំពត់ដែលប្រគេនដល់ភិក្ខុអ្នកនៅចាំវស្សា ហើយ) ២ ផ្ទាំង គឺ ប្រវែង ៧ ហស្ថមួយឆ្នាំង ប្រវែង ៨ ហស្ថមួយផ្ទាំង កំណត់ថា សំពត់ផ្ទាំងប្រវែង ៨ ហស្ថ និងជារបស់ព្រះឧបជ្ឈាយ៍យើង។ គិតថា សំពត់ផ្ទាំងប្រវែង ៧ ហស្ថ នឹងជារបស់យើង។ ចេញវស្សាហើយទ. ៥៨០ ប្រាថ្នានឹងសួរសុខទុក្ខព្រះឧបជ្ឈាយ៍ និមន្តមកបិណ្ឌបាតក្នុងចន្លោះផ្លូវ គ្រាមក (ដល់) ហើយ កាលព្រះថេរៈមិនទាន់ត្រឡប់មកកាន់វិហារនោះឯង គេចូលទៅកាន់វិហារ ហើយសម្អាតទីសម្រាប់ស្នាក់នៅពេលថ្ងៃរបស់ព្រះថេរៈ ចាត់ចែងទឹកលាងជើង ក្រាលអាសនៈ ហើយអង្គុយចាំមើលផ្លូវព្រះថេរៈមក។ លុះជ្រាបដំណឹងព្រះថេរៈមកដល់ហើយ ក៏ធ្វើការទទួលរាក់ទាក់ ទទួលបាត្រ ចីវរ អារាធនាព្រះថេរៈឲ្យគង់ដោយពាក្យថា “សូមលោកម្ចាស់គង់ចុះ”។ កាន់ផ្លិតស្លឹកត្នោតបក់ ហើយថ្វាយទឹកឆាន់ លាងជើងទាំងពីរ នាំសំពត់ សាដកនោះមកទុកក្នុងទីជិតជើង ពោលថា “លោកម្ចាស់ សូមលោកម្ចាស់ ប្រើប្រាស់សំពត់សាដកផ្ទាំងនេះ” ដូច្នេះ ហើយបានឈរបក់លោក។ លំដាប់នោះ ព្រះថេរៈពោលចំពោះលោកថា “សង្ឃរក្ខិតៈ ចីវរបស់ខ្ញុំបរិបូរណ៍ហើយ លោកចូរប្រើប្រាស់ចុះ“។

ព្រះសង្ឃរក្ខិត៖ លោកម្ចាស់ សំពត់សាដកនេះ ខ្ញុំកំណត់ទុកដើម្បី លោកម្ចាស់តែម្យ៉ាង តាំងពីវេលាដែលខ្ញុំបានហើយ សូមលោកម្ចាស់ប្រើប្រាស់ចុះ។

ទ. ៥៨១ ព្រះថេរៈ៖ ណ្ហើយចុះ សង្ឃរក្ខិតៈ ចីវរបស់ខ្ញុំសម្បូរហើយ លោកទុកប្រើប្រាស់ចុះ។

ព្រះសង្ឃរក្ខិតៈ៖ លោកម្ចាស់ សូមលោកម្ចាស់កុំធ្វើយ៉ាងនោះឡើយ (ព្រោះ) កាលលោកម្ចាស់ប្រើប្រាស់សំពត់នេះ ផលច្រើននឹងមានដល់ខ្ញុំ។

លំដាប់នោះ កាលព្រះសង្ឃរក្ខិតសូម្បីពោល (អង្វរ) ហើយ ព្រះថេរៈក៏មិនប្រាថ្នាសំពត់ផ្ទាំងនោះ។ លោកឈរបក់ ទាំងស្លុងគំនិតយ៉ាងនេះថា ក្នុងវេលាជាគ្រហស្ថ យើងជាចៅរបស់ព្រះថេរៈ ក្នុងវេលាបួសហើយ យើងក៏ជាសទ្ធិវិហារិក (របស់លោក) សូម្បីយ៉ាងនេះ ព្រះឧបជ្ឈាយ៍ក៏មិន ប្រាថ្នាធ្វើការប្រើប្រាស់រួមជាមួយនឹងយើង បើព្រះឧបជ្ឈាយ៍មិនប្រើប្រាស់ រួមជាមួយយើង យើងនឹងត្រូវការអ្វីដោយភាពជាសមណៈ យើងនឹងជាត្រហស្ថ (ល្អជាង)។ ខណៈនោះ លោកមានការគិតឃើញថា ការគ្រប់គ្រង ផ្ទះបានដោយលំបាក យើងជាគ្រហស្ថនឹងធ្វើអ្វីក្នុងការចិញ្ចឹមជីវិត តពីនោះគិតថា យើងនឹងលក់សំពត់សាដកផ្ទាំងវែង ៨ ហស្ថ ហើយទិញមេពពែ មួយក្បាល ធ្វើឲ្យជាដើមទុន កាលរួមដើមទុនបានច្រើន និងនាំស្រីម្នាក់មកទ. ៥៨២ ធ្វើជាភរិយា នាងនឹងប្រសូត្របុត្រម្នាក់ ក្នុងកាលនោះ យើងនឹងតាំងឈ្មោះ របស់អ៊ុំប្រុសដល់បុត្រនោះ ហើយឲ្យអង្គុយក្នុងយានតូច នាំបុត្រ និងនាង ជាភរិយារបស់យើងមកថ្វាយបង្គំលោកអ៊ុំ ពេលដើរមក នឹងនិយាយចំពោះ ភរិយារបស់យើងក្នុងចន្លោះផ្លូវថា នាងចូរហុចបុត្រមកឲ្យយើង យើងនឹងនាំចូលទៅ នាងនឹងនិយាយថា អ្នកនឹងត្រូវការអ្វីដោយបុត្រ អ្នកចូរមក ចូរចោលនូវយានតូចនេះទៅ ហើយក៏ពរបុត្រទៅដោយតាំងចិត្តថា យើងនឹងនាំគេទៅ កាលមិនអាចនាំទៅបាន យើងនឹងដាក់ត្រង់ដានកង់រទេះ កាលនោះ កង់រទេះនឹងកិនសរីរៈរបស់គេ ពេលនោះយើងនឹងនិយាយចំពោះ នាងថា នាងមិនឲ្យបុត្ររបស់ខ្ញុំដល់ខ្ញុំ នាងក៏មិនអាចនាំបុត្រនោះទៅបានដែរ បុត្រនោះរមែងជាអ្នកដែលនាងឲ្យវិនាសហើយ និងយកដងជន្លេញវាយខ្នងភរិយា។ លោកក្មួយនោះគិតយ៉ាងនោះ ក្នុងខណៈឈរបក់ផ្លិតនោះឯង ក៏យកដងផ្លិតស្លឹកត្នោតវាយសីសៈរបស់ព្រះថេរៈហើយ។ ព្រះថេរៈពិចារណាថា “ព្រោះហេតុអ្វី យើងទើបត្រូវសង្ឃរក្ខិតវាយសីសៈ” ដឹងរឿងដែល ក្មួយប្រុសនោះគិតហើយទាំងអស់ ទើបនិយាយថា “សង្ឃរក្ខិតៈ អ្នកវាយមិនទ. ៥៨៣ ត្រូវស្ត្រីនោះទេ ក្នុងរឿងនេះយើងមានទោសអ្វី។” លោកគិតថា ស្លាប់ហើយ យើងវិនាសហើយ ន័យថា “ព្រះឧបជ្ឈាយ៍ដឹងរឿងដែលយើងគិតហើយ យើងនឹងត្រូវការអ្វីដោយភាពជាសមណៈ” ដូច្នេះ ទើបបោះផ្លិតស្លឹកត្នោតចោល ផ្តើមនឹងគេចចេញទៅ។ លំដាប់នោះ ភិក្ខុកំលោះ និងសាមណេរទាំងឡាយ ក៏តាមចាប់ភិក្ខុនោះ នាំមកកាន់សំណាក់របស់ព្រះសាស្តា។ ព្រះសាស្តាទតឃើញភិក្ខុទាំងនោះហើយ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកមកធ្វើអ្វី ពួកអ្នកបានភិក្ខុមួយរូបនេះ?” ពួកភិក្ខុទូលថា “ករុណាព្រះអង្គ ពួកខ្ញុំព្រះអង្គនាំភិក្ខុកំលោះរូបនេះដែលអផ្សុក (ចង់សឹក) ហើយ ហើយលបរត់ នាំមកកាន់សំណាក់របស់ព្រះអង្គ”។ ព្រះសាស្តាត្រាស់ថា “បានឮថា យ៉ាងនោះឬ ភិក្ខុ?” ព្រះសង្ឃរក្ខិតៈទូលថា “ករុណា ព្រះអង្គ”។

ព្រះសាស្តា៖ ម្នាលភិក្ខុ អ្នកធ្វើកម្មធ្ងន់យ៉ាងនេះដើម្បីអ្វី អ្នកជាបុត្រ របស់ព្រះពុទ្ធដែលព្រះអង្គជាអ្នកប្រារព្ធសេចក្តីព្យាយាម បួសក្នុងសាសនា របស់ព្រះពុទ្ធដូចជាតថាគតមិនមែនឬ មិនអាចឲ្យគេរហៅខ្លួនថា ព្រះសោតាបន្ន ព្រះសកគាមី ព្រះអនាគាមី ឬព្រះអរហន្ត បានធ្វើកម្មធ្ងន់យ៉ាងនេះដើម្បីអ្វី។

ទ. ៥៨៤ ព្រះសង្ឃរក្ខិតៈ៖ ខ្ញុំព្រះអង្គអផ្សុក (ចង់សឹក) ព្រះអង្គ។

ព្រះសាស្តា៖ ព្រោះហេតុអ្វី អ្នកទើបអផ្សុក (ចង់សឹក)។

ព្រះសង្ឃរក្ខិតៈ៖ ក្រាបទូលរឿងទាំងអស់នោះដល់ព្រះសាស្តា ចាប់តាំងពីថ្ងៃបានសំពត់វស្សាវាសិកសាដក រហូតដល់យកដងផ្ចិតស្លឹកត្នោត វាយសីសៈព្រះថេរៈ ហើយក្រាបទូលថា “ព្រោះហេតុនេះ ខ្ញុំព្រះអង្គទើប (គិត) លបរត់ចេញទៅ”។

លំដាប់នោះ ព្រះសាស្តាត្រាស់ចំពោះលោកថា “មកចុះភិក្ខុ អ្នកកុំគិតឡើយ ធម្មតាចិត្តនេះមាននាទីទទួលអារម្មណ៍ សូម្បីមាននៅក្នុងទីឆ្ងាយ ភិក្ខុគប្បីព្យាយាម ដើម្បីប្រយោជន៍ដល់ការរួចផុតអំពី គ្រឿងចង គឺ រាគៈ ទោសៈ មោហៈ” ដូច្នេះ ហើយត្រាស់ព្រះគាថានេះថា៖

ទូរង្គមំ ឯកចរំ អសរីរំ គុហាសយំ យេ ចិត្តំ សញ្ញាមេស្សន្តិ មោក្ខន្តិ មារពន្ធនា។

អ្នកទាំងឡាយ នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា ភី មហាភូតរូប ៤ ជាទីទ. ៥៨៥ អាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា ទូរតង្គមំ (ដែលទៅក្នុងទីឆ្ងាយ) ជាដើម (គប្បីវិនិច្ឆ័យដូចតទៅនេះ) ក៏ឈ្មោះថា ការទៅ និងការមករបស់ចិត្ត ដោយ ចំណែកនៃទិសបូព៌ជាដើម សូម្បីមួយរយៈស្វាដេកលក់ រមែងមិនមាន ចិត្ត នោះរមែងទទួលអារម្មណ៍សូម្បីមាននៅក្នុងទីឆ្ងាយ ព្រោះហេតុនោះ ទើបឈ្មោះថា ដែលទៅក្នុងទីឆ្ងាយ។ ម្យ៉ាងទៀត ចិត្ត ៧-៨ ដួង ឈ្មោះថា អាចកើតឡើងជាប់តគ្នារដោយការរួមគ្នាក្នុងខណៈតែមួយ រមែងមិនមាន ក្នុងកាលកើតឡើង ចិត្តរមែងកើតឡើងមួយដួងៗ កាលចិត្តដួងនោះរលត់ ចិត្តដួងថ្មីក៏កើតឡើងមួយដួងទៀត ព្រោះហេតុនោះ ទើបឈ្មោះថា ឯកចរំ (ត្រាច់ទៅតែមួយដួង)។ សរីរសណ្ឋានក្តី ប្រភេទនៃពណ៌ មានពណ៌ខៀវ ជាដើមក្តីរបស់ចិត្ត រមែងមិនមាន ព្រោះហេតុនោះ ទើបឈ្មោះថា អសរីរំ (មិនមានសរីរៈ)។ គុហា គឺ មហាភូតរូប ៤ ឈ្មោះថា គុហា ក៏ចិត្តនេះ អាស្រ័យហទយរូបប្រព្រឹត្តទៅ ព្រោះហេតុនោះ ទើបឈ្មោះថា គុហាសយំទ. ៥៨៦ (មានគូហាជាទីអាស្រ័យ)។ បទថា យេ ចិត្តំ (ជនពួកណា “នីងសង្រួម” ចិត្ត) សេចក្តីថា ជនពួកណាមួយ គឺ ជាបុរស ឬស្ត្រី ជាគ្រហស្ថ ឬបុព្វជិត ញ៉ាំងកិលេសដែលមិនមាន ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង លះកិលេសដែលកើតឡើងហើយព្រោះការហ្វឹកហាត់សតិ ឈ្មោះថា សង្រួមចិត្ត គឺ ធ្វើចិត្តឲ្យស្ងប់ បានដល់មិនឲ្យរាយមាយ។ បទថា មោក្ខន្តិ មារ ពន្ធនា (រមែងរួចពីចំណងនៃមារ) សេចក្តីថា ជនពួកនោះទាំងអស់ ឈ្មោះថា នឹងផុតចាកវដ្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលរាប់ថា ជាគ្រឿងចងរបស់មារ ព្រោះមិនមានគ្រឿងចង គឺកិលេស។

ក្នុងកាលចប់ព្រះទេសនា ព្រះភាគិនេយ្យសង្ឃរក្ខិតត្ថេរៈបានសម្រេច សោតាបត្តិផលហើយ។ ជនសូម្បីដទៃដ៏ច្រើន ក៏បានជាអរិយបុគ្គលមាន ព្រះសោតាបន្នជនដើម។ ព្រះទេសនាបានសម្រេចនូវប្រយោជន៍ដល់មហាជន ដោយប្រការដូច្នេះ។

ចប់ រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ។

 

លេខយោង

km/atthakatha/sut/kn/dhp/sut.kn.dhp.037_att.txt · ពេលកែចុងក្រោយ: 2024/09/27 05:20 និពន្ឋដោយ Johann