km:atthakatha:sut:kn:dhp:sut.kn.dhp.042_att

ធម្មបទគាថា ទី ៤២ អដ្ឋកថា៖ "៨. រឿងនន្ទគោបាលកៈ"

សង្ខេប

រឿង​​​​​​ទាក់​ទងនឹង ​ធម្មបទគាថា ទី ៤២ អំពី​​នន្ទា ជា​​អ្នក​​ឃ្វាល​​គោ ដែលបាន​​​មើល​​ថែ​​គោ​​របស់​​អនាថបិណ្ឌិក​សេដ្ឋី។

sut kn dhp 042 att បាលី cs-km: sut.kn.dhp.042_att តិបិដក៖ sut.kn.dhp.042 PTS: ?

ធម្មបទគាថា ទី ៤២ អដ្ឋកថា

«៨. រឿងនន្ទគោបាលកៈ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ក្រុម​រៀប​រៀង​ព្រះអដ្ឋកថា (២៥៥៨) ការចម្លងអត្ថបទ និងប្រតិចារិកដោយ sangham.net

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ធម្មបទគាថា ទី ៤២ អដ្ឋកថា៖ "៨. រឿងនន្ទគោបាលកៈ"

៨. រឿងនន្ទគោបាលកៈ

៨. នន្ទគោបាលកវត្ថុ

ទ. ៦១៩ ព្រះសាស្តា កាលប្រថាប់នៅក្នុងកោសលជនបទ ទ្រង់ប្រារព្ធគោបាល ឈ្មោះ នន្ទៈ ត្រាស់ព្រះធម្មទេសនានេះថា ទិសោ ទិសំ (… ចោរឃើញចោរផងគ្នា) ជាដើម។

ដូចបានស្តាប់មក នាយគោបាលឈ្មោះនន្ទៈ ក្នុងក្រុងសាវត្ថី ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានសម្បត្តិច្រើន រក្សាហ្វូងគោរបស់គហបតីឈ្មោះ អនាថបិណ្ឌិកៈ។ ន័យថា នាយនន្ទគោបាលនោះ គេចចេញពីការបៀតបៀន របស់ព្រះរាជាដោយភេទបព្វជិត រក្សាកំណប់ទ្រព្យរបស់ខ្លួន។ គេកាន់យក បញ្ចគោរសអស់កាលសមគួរដល់កាល (តាមកំណត់វេលា) នាំទៅកាន់សម្នាក់ របស់លោកអនាថបិណ្ឌិកសេដ្ឋី គាល់ព្រះសាស្តា ហើយស្តាប់ធម៌ ទូលសូម ព្រះសាស្ដារដើម្បីយាងស្ដេចមកកាន់ទីលំនៅរបស់ខ្លួន។ ព្រះសាស្តាទ្រង់រង់ចាំ ការចាស់ក្លានៃញាណរបស់គេ ស្តេចមិនទាន់យាង (លុះ) ទ្រង់ជ្រាបថា គេមានញាណចាស់ក្លាហើយ ថ្ងៃមួយ មានភិក្ខុសង្ឃពួកធំហែហមហើយ ស្តេចចារិក ទៅ ទ្រង់ចុះចាកផ្លូវ ប្រថាប់គង់ត្រង់ដើមឈើមួយ ដែលនៅជិតទីនៅរបស់ទ. ៦២០ គេ។ នាយនន្ទៈ ទៅកាន់សំណាក់របស់ព្រះសាស្តា ថ្វាយបង្គំ ធ្វើបដិសណ្ឋារៈ យាងព្រះសាស្តា ហើយបានថ្វាយបញ្ចគោរសទានដ៏ប្រណីតដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ថ្ងៃ។ ក្នុងថ្ងៃទី៧ ព្រះសាស្តាទ្រង់អនុមោទនាស្រេចហើយ ត្រាស់អនុបុព្វីកថា មានទានកថាជាដើម។ ក្នុងវេលាចប់កថា នាយគោបាលឈ្មោះនន្ទៈ តាំងនៅក្នុងសោតាបត្តិផល ទទួលបាត្រព្រះសាស្តា តាមជូនព្រះសាស្តាទៅយ៉ាងឆ្ងាយ កាលព្រះសាស្តាត្រាស់ឲ្យត្រឡប់ដោយព្រះ តម្រាស់ថា “ម្នាលឧបាសក ចូរឈប់ចុះ”។ គេក៏ថ្វាយបង្គំព្រះសាស្តាត្រឡប់វិញ។ លំដាប់នោះ មានព្រានម្នាក់បានចាក់ ចាក់គេឲ្យស្លាប់ទៅ។ ពួកភិក្ខុដែលមកតាមក្រោយឃើញហើយ ទើបទៅក្រាបទូលព្រះសាស្តាថា “បពិត្រព្រះអង្គ នាយគោបាលឈ្មោះនន្ទៈ ថ្វាយមហាទានហើយក៏ជូនព្រះអង្គ កាលគេត្រឡប់ទៅវិញ ត្រូវព្រានម្នាក់សម្លាប់គេហើយ ព្រោះព្រះអង្គស្តេចយាងមកក្នុងទីនេះ ប្រសិនបើព្រះអង្គមិនបានស្តេចយាងមកទេ សេចក្តីស្លាប់នឹងមិនមានដល់គេឡើយ”។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគតមកក្តី មិនបានមកក្តីឈ្មោះថា ឧបាយជាគ្រឿងរួចចាកសេចក្តីស្លាប់របស់នាយនន្ទៈទ. ៦២១ នោះ សូម្បីគេទៅកាន់ទិសធំទាំង ៤ ទិសតូចទាំង ៤ រមែងមិនមាន ព្រោះថា ចិត្តប៉ុណ្ណោះបានតម្កល់ទុកខុសហើយ ដែលប្រព្រឹត្តទៅក្នុងខាងក្នុងរបស់ សត្វទាំងនោះ រមែងធ្វើសេចក្តីវិនាស ដែលពួកចោរ (ឬ) ពួកបុគ្គលចងពៀរ នឹងធ្វើ (ឲ្យ) មិនមាន ដូច្នេះ ទើបត្រាស់ព្រះគាថានេះថា៖

ទិសោ ទិស់ យន្តំ កយិរា វេរីវា បន មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ គតោ ករេ។

ចោរក្រឡេកឃើញចោរផងគ្នា ឬបុគ្គលមានពៀរក្រឡេកឃើញ បុគ្គលមានពៀរផងគ្នា គប្បីធ្វើសេចក្តីវិនាសណាមួយដល់គ្នា ចិត្ត ដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រលែងជាងសេចក្តីវិនាសនោះទៅទៀត។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ទិសោ ទិសំ (ចោរក្រឡេកឃើញចោរផងគ្នា) បានដល់ ចោរឃើញចោរ។ ស័ព្ទថា ទិស្វា (ឃើញ) ជាព្រះបាលី ដ៏សេស (បណ្ឌិតគប្បីបញ្ចូល)។ បទថា យន្តំ កយិរា (គប្បីធ្វើ (ដល់គ្នា)ទ. ៦២២ នោះបានដល់ គប្បីធ្វើសេចក្តីវិនាសនោះដល់ចោរ ឬបុគ្គលចងពៀរនោះ។ សូម្បីក្នុងបទទី២ ក៏មានន័យដូចគ្នា។ មានពាក្យអធិប្បាយថា “ចោរដែល ប្រទុស្តរាយចំពោះមិត្រម្នាក់ កាលប្រព្រឹត្តខុសក្នុងបុត្រ ភរិយា ស្រែ ចម្ការ គោ និងក្របីជាដើមរបស់ចោរម្នាក់ទៀត ខ្លួនខុសចំពោះចារណា ក៏ឃើញ ចោរនោះសូម្បីខុសក្នុងខ្លួនយ៉ាងនោះឯង ឈ្មោះថា គប្បីធ្វើសេចក្តីវិនាសណា ដល់ចោរ ឬបុគ្គលអ្នកចងពៀរនោះ គឺ គប្បីបៀតបៀនបុត្រ និងភរិយារបស់ ចោរ ឬបុគ្គលចងពៀរនោះ គប្បីធ្វើវត្ថុផ្សេងៗ មានស្រែជាដើមរបស់ចោរ ឬរបស់បុគ្គលអ្នកចងពៀរនោះឲ្យវិនាស ឬគប្បីផ្តាច់ជីវិតចោរ ឬបុគ្គលអ្នក ចងពៀរនោះ ព្រោះខ្លួនជាអ្នកកាចសាហាវ គឺ ព្រោះខ្លួនជាអ្នកធ្វើខុស ចិត្ត ឈ្មោះថា តាំងទុកខុស ព្រោះជាចិត្តតាំងទុកខុសក្នុងអកុសលកម្មបថ ១០ តប្បីធ្វើឲ្យគេអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះ គឺ ធ្វើបុរសនោះឲ្យជា បុគ្គលលាមកជាងហេតុនោះ ពិតហើយ ចោរក្តី បុគ្គលចងពៀរក្តី មានប្រការ ដូចពោលហើយ គប្បីញ៉ាំងទុក្ខឲ្យកើតឡើង ឬគប្បីធ្វើការអស់ទៅនៃជីវិត ដល់ចោរ ឬដល់អ្នកចងពៀរ (បាន) ក្នុងអត្តភាពនេះប៉ុណ្ណោះ ចំណែកចិត្តទ. ៦២៣ ដែលតាំងទុកខុសក្នុងអកុសលកម្មបថទាំងឡាយ រមែងញ៉ាំងបុគ្គលនោះឲ្យដល់សេចក្តីវិនាសក្នុងទិដ្ឋធម៌ខ្លះ រមែងធ្លាក់ទៅក្នុងអបាយ ៤ មិនឲ្យងើបសីសៈ ឡើងបាន ក្នុងពាន់អត្តភាពខ្លះ”។

ក្នុងកាលចប់ព្រះទេសនា ជនដ៏ច្រើនបានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ព្រះធម៌ទេសនារមែងមានប្រយោជន៍ដល់មហាជន យ៉ាងនេះ។ ក៏កម្មដែលឧបាសកបានធ្វើទុកក្នុងរវាងភព ពួកភិក្ខុមិនបានទូលសួរ ព្រោះដូច្នោះ (កម្មនោះ) ព្រះសាស្តាទើបមិនបានត្រាស់ប្រាប់។

ចប់ រឿងនន្ទគោបាលកៈ។

 

លេខយោង

km/atthakatha/sut/kn/dhp/sut.kn.dhp.042_att.txt · ពេលកែចុងក្រោយ: 2024/09/27 05:23 និពន្ឋដោយ Johann