User Tools

Site Tools


Translations of this page?:
km:atthakatha:sut:kn:dhp:sut.kn.dhp_att_book_1

មាតិកា

namo_tassa_bhagavato_arahato_sammā
ព្រះ​អដ្ឋកថា ​ភាសា​ខ្មែរ - Atthakatha in Khmer language
ធម្មបទគាថា អដ្ឋកថា ភាគ ១ - Dhammapada Atthakatha Book 1

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika. This is a Work progress! Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: at sangham.net. Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​ការងារចម្លងអត្ថបទកំពុងដំណើរការ!
សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: at sangham.netសូម​អនុមោទនា!



sut.kn.dhp_att_book_1.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
sut.kn.dhp_att_book_1.pdf

លេខសម្គាល់
លេខទំព៍រ

ធម្មបទគាថា អដ្ឋកថា ភាគទី ១

ពាក្យប្រារព្ធគម្ពីរ

ទ. ១

សូមនមស្តារព្រះដ៏មានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ

ព្រះកុមារកស្សបត្ថេរ1) អ្នកហ្វឹកហាត់ខ្លួនល្អហើយ ប្រព្រឹត្តរៀបរយដោយប្រក្រតី មានចិត្តតាំងមាំ ប្រាថ្នាការតាំងនៅនៃព្រះសទ្ធម្ម ប្រាថ្នាហើយថា ព្រះសាស្តា ទ្រង់ឆ្លាតក្នុងធម៌ និងមិនមែនធម៌ ទ្រង់មានបទ គឺ ព្រះសទ្ធម្មដល់ព្រមហើយ ព្រះអង្គមានហឫទ័យពោរពេញទៅ ដោយព្រះករុណា ឲ្យឧស្សាហៈដោយល្អហើយ ទ្រង់បាន អាស្រ័យហេតុនោះៗ សំដែងធម្មបទណាដ៏ប្រសើរ ដែលជាគ្រឿងចម្រើនបីតិបាមោជ្ជៈ របស់ទេវតា និងមនុស្សទ. ២ ទាំងឡាយ ការពណ៌នាអត្ថនៃធម្មបទនោះដែលនាំតៗ គ្នា មកជាពាក្យដែលល្អិតសុខុម តាំងនៅដោយភាសារបស់ អ្នកកោះក្នុងតម្ពិបណ្ណិ2) រមែងមិនឲ្យសម្រេចការដល់ព្រម នៃប្រយោជន៍ដល់សត្វទាំងឡាយដ៏សេសបាន យ៉ាងណា ការពណ៌នាសេចក្តីនៃធម្មបទនោះ នឹងគប្បីឲ្យសម្រេចនូវ ប្រយោជន៍ដល់មនុស្សលោកទាំងពួងបាន។

ខ្ញុំដែលព្រះថេរៈនោះ អារាធនាដោយគោរពហើយ ទើបនមស្ការព្រះបាទនៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រទ្រង់ នូវសិរី ទ្រង់ទតឃើញទីបំផុតលោកបាន ទ្រង់មានឫទ្ធិ៍ ដ៏រុងរឿង កាលមនុស្សលោកត្រូវសេចក្តីងងឹត គឺ មោហៈ គ្របសង្កត់ ទ្រង់ញ៉ាំងប្រទីប គឺ ព្រះសម្មទ្ធឲ្យរុងរឿង ខ្ញុំសូមបូជាព្រះសម្មទ្ធនៃព្រះសម្ពុទ្ធអង្គនោះ និងធ្វើអញ្ជលី ដល់ព្រះសង្ឃនៃព្រះពុទ្ធអង្គនោះ ហើយទើបវៀរភាសាទ. ៣ នោះ និងលំដាប់នៃពាក្យពេជន៍ដែលពិស្តារពេក ហើយ លើកឡើងកាន់ភាសាបែបផែន (ភាសាបាលី) ដែលជាទី រីករាយនៃចិត្ត ហើយពោលអដ្ឋកថានៃធម្មបទនោះដោយ ខ្លឹមសារមិនសេសសល់ដោយភាសាដទៃ ធ្វើបទព្យញ្ជនៈ នៃគាថាទាំងឡាយក្នុងធម្មបទនោះ ដែលនៅមិនទាន់ជាក់ច្បាស់ ឲ្យជាក់ច្បាស់ នាំមកនៅបីតិបាមោជ្ជៈនៃចិត្ត ដែលអាស្រ័យអត្ថ និងធម៌ដល់អ្នកប្រាជ្ញទាំងឡាយ។

☸☸☸

យមកវគ្គ ទី ១

១. រឿង​ព្រះ​ចក្ខុបាលថេរៈ

១. ចក្ខុបាលត្ថេរវត្ថុ

ទ. ៤ [១១] មានបុច្ឆាថា ព្រះធម្មទេសនានេះថា៖

មនាបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ធេតិ ចក្កំវ វហតោ បទំ។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវ ទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ដូច្នេះ។

ព្រះសាស្តាត្រាស់ហើយ នៅក្នុងកន្លែងណា។ វិសជ្ជនាថា ព្រះអង្គត្រាស់ហើយនៅក្នុងក្រុងសាវត្ថី។ មានបុច្ឆា (ជាលំដាប់) ថា ព្រះអង្គទ្រង់ប្រារព្ធនរណា។

ទ. ៥ វិសជ្ជនាថា ព្រះអង្គទ្រង់ប្រារព្ធព្រះចក្ខុបាលត្ថេរ។

កដុម្ពិកធ្វើវិធីសូមបុត្រ

ដូចបានស្តាប់មក ក្នុងក្រុងសាវត្ថី មានសេដ្ឋីឈ្មោះមហាសុវណ្ណ ជាកុដុម្ពិកស្តុកស្តម មានទ្រព្យច្រើន មានសម្បត្តិច្រើន (ត) មិនមានបុត្រ។ ថ្ងៃមួយចូលទៅកាន់កំពង់ទឹក ងូតស្រេចហើយក៏ត្រឡប់មកវិញ ឃើញដើមឈើធំដែលជាមេឈើមួយដើម មានមែកបរិបូណ៌ក្នុងចន្លោះផ្លូវ គិតថា ដើមឈើនេះនឹងមានទេវតា ដែលមានសក្តិធំស្ថិតនៅ។ ដូច្នេះហើយ ទើបឲ្យសម្អាតខាងក្រោមដើមឈើនោះឲ្យស្អាត ឲ្យព័ទ្ធរបង រោយខ្សាច់ ឲ្យស្មើ លើកទង់ជ័យ និងទង់បដាសំពត់ឡើង តាក់តែងដើមឈើជាមេព្រៃនោះហើយ ធ្វើសេចក្តីប្រាថ្នា (គឺបន់) ថា ខ្ញុំបានបុត្រ ឬធិតាហើយ នឹងធ្វើសក្ការៈធំចំពោះលោក ដូច្នេះហើយ ក៏ចៀសចេញទៅ។

ក្មុងកាលជាលំដាប់មក ភរិយារបស់សេដ្ឋីក៏តាំងគត៌។ លោកក៏ឲ្យវិធីរក្សាគត៌3) ដល់នាង។ លុះកន្លងទៅ ១០ ខែ នាងប្រសូត្របុត្រទ. ៦ មួយរូប លោកសេដ្ឋីដាក់ឈ្មោះបុត្រនោះថា បាលៈ ព្រោះហេតុទារកនោះ ខ្លួនអាស្រ័យដើមឈើធំដែលជាមេព្រៃដែលខ្លួនអភិបាល ទើបបាន។ ក្នុងកាលតមក លោកសេដ្ឋីក៏បានបុត្រមួយរូបទៀត ដាក់ឈ្មោះបុត្រនោះថា ចុល្លបាល ដាក់ឈ្មោះបុត្រដំបូងថា មហាបាលៈ កាលកុមារទាំង ២ នោះ ចម្រើនវ័យឡើង មាតាបិតាក៏គិតចងចំណងដោយគ្រឿងចង គឺការគ្រប់ត្រងគេហដ្ឋាន។ ក្នុងកាលតមក មាតាបិតាបានធ្វើកាលកិរិយាស្លាប់ទៅ។ វង្សញាតិក៏បើកសម្បត្តិទាំងអស់ប្រគល់ឲ្យដល់បុត្រសេដ្ឋីទាំងពីរ។

ព្រះសាស្តាប្រថាប់នៅក្នុងក្រុងសាវត្តី ២៥ វស្សា

ក្នុងសម័យនោះ ព្រះសាស្តាប្រកាសព្រះធម្មចក្កឲ្យប្រព្រឹត្តទៅហើយ ស្តេចយាងទៅដោយលំដាប់ ប្រថាប់នៅក្នុងវត្តជេតពនមហាវិហារ ដែលអនាថបិណ្ឌិកសេដ្ឋីបរិច្ចាគទ្រព្យចំនួន ៥៤ កោដិសាងថ្វាយ ទ្រង់ទូន្មានមហាជនឲ្យតាំងនៅក្នុងផ្លូវសួគ៌ និងផ្លូវនិព្វាន។ ពិតហើយ ព្រះសាស្តា ស្តេចគង់ចាំវស្សាតែម្តងប៉ុណ្ណោះនៅនិគ្រោធមហាវិហារ ដែលព្រះញាតិវង្ស ខាងព្រះជននី ៨ ម៉ឺនត្រកូល ខាងព្រះជនក ៨ម៉ឺនត្រកូល រួមគ្នាជាទ. ៧ មួយសែនប្រាំមួយម៉ឺនត្រកូលសាងថ្វាយ ព្រះអង្គស្ដេចគង់ចាំវស្សានៅក្នុងជេតពនមហាវិហារ ដែលអនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ ១៥វស្សា

ស្តេចគង់ចាំវស្សានៅក្នុងបុព្វារាម ដែលខាងវិសាខាមហាឧបាសិកាបរិច្ចាគ ទ្រព្យចំនួន ២៧កោដិ សាងថ្វាយ ៦វស្សា។ ទ្រង់អាស្រ័យត្រកូល ទាំងពីរដែលជាអ្នកធំដោយគុណធម៌ ស្តេចគង់ចាំវស្សានៅក្នុងក្រុងសាវត្ថី (ជាគោចរក្រាម) បាន ២៥វស្សា ដោយប្រការដូច្នេះ។ ទាំងលោកអនាថបិណ្ឌិកសេដ្ឋី ទាំងនាងវិសាខាមហាឧបាសិកា រមែងចូលទៅកាន់ទីដើម្បី ឧបដ្ឋាកព្រះតថាគតក្នុងមួយថ្ងៃ ២ដងជាប្រចាំ។ ម្យ៉ាងទៀត កាលទៅ មិនធ្លាប់មានដៃទទេទៅទេ ដោយគិតថាក្រែងភិក្ខុកំលោះ និងសាមណេរឃើញដៃរបស់យើងដូច្នេះ កាលទៅមុខវេលាឆាន់អាហារ រមែងប្រើឲ្យមនុស្សកាន់របស់ទំពារជាដើមទៅ កាលទៅខាងក្រោយវេលាឆាន់អាហារ ប្រើឲ្យមនុស្សកាន់បញ្ចភេសជ្ជៈ4) និងអដ្ឋបាន5)។ មួយទៀត ក្នុងគេហដ្ឋាននៃលោកទាំងពីរនោះ គេរៀបចំអាសនៈទុកដើម្បីភិក្ខុមួយកន្លែងទ. ៨ ២ ពាន់អង្គជាប្រចាំ។ ភិក្ខុអង្គណា ប្រាថ្នាវត្ថុណា និងជាបាយ ទឹក ឬភេសជ្ជៈ វត្ថុនោះក៏សម្រេចដល់ភិក្ខុអង្គនោះសមតាមប្រាថ្នា។ លោកទាំងពីរនោះ អនាថបិណ្ឌិកសេដ្ឋី មិនធ្លាប់ទូលសួរបញ្ហាចំពោះព្រះសាស្តាសូម្បី តែមួយដង។ បានឮថា លោកគិតថា ព្រះតថាគតជាព្រះពុទ្ធ ទ្រង់ល្អិតល្អន់ ជាក្សត្រិយ៍ល្អិតល្អន់ កាលទ្រង់សំដែងធម៌ដល់យើង ដោយទ្រង់មានព្រះតម្រិះថា គហបតីមានឧបការៈដល់តថាគតច្រើន ដូច្នេះទ្រង់នឹងលំបាក ទើបមិនទួលសួរបញ្ហាដោយសេចក្តីស្រឡាញ់ក្នុងព្រះសាស្តា ដោយសេចក្តីស្រឡាញ់ដ៏ក្រៃលែង។ ឯព្រះសាស្តា ពេលសេដ្ឋីអង្គុយហើយ ទ្រង់មានព្រះពុទ្ធតម្រិះថា សេដ្ឋីម្នាក់នេះរក្សាតថាគត ក្នុងទីមិនគួររក្សា ហេតុថា តថាគតបានកាត់សីសៈរបស់តថាគត ដែលប្រដាប់ហើយ ខ្វេះគ្រាប់ភ្នែករបស់តថាគតចេញហើយ ចៀរសាច់បេះដូងរបស់តថាគតហើយ បំពេញបារមី ៤អសង្ខេយ្យមួយសែនកប្ប ក៏បំពេញហើយដើម្បីសំដែងធម៌ដល់អ្នកដទៃប៉ុណ្ណោះ សេដ្ឋីនេះរក្សាតថាគតក្នុងទីមិនគួររក្សា (លុះទ្រង់ទ. ៩ ព្រះពុទ្ធតម្រិះ) ដូច្នេះហើយ ក៏ត្រាស់ព្រះធម្មទេសនាក័ណ្ឌទីមួយ។ គ្រានោះ ក្នុងក្រុងសាវត្ថីមានមនុស្សនៅ ៧ កោដិ (៧០ លាននាក់)។ ក្នុងមនុស្សទាំងនោះ អ្នកបានស្តាប់ធម្មកថារបស់ព្រះសាស្តាហើយ បានជាអរិយសាវកប្រមាណ ៤កោដិ នៅជាបុថុជ្ជនប្រមាណ ២កោដិ។ ក្នុងមនុស្សទាំងនោះ កិច្ចរបស់ព្រះអរិយសាវកបានត្រឹមតែ ២យ៉ាងប៉ុណ្ណោះ គឺក្នុងពេលមុនឆាន់អាហារ លោកថ្វាយទាន ខាងក្រោយការឆាន់អាហារហើយ លោកកាន់គ្រឿងសក្ការៈបូជា មានរបស់ក្រអូប និងបាច់ផ្កាជាដើម ប្រើមនុស្សឲ្យកាន់ទេយ្យធម៌ មានសំពត់ ភេសជ្ជៈ និងទឹកបានៈជាដើម ទៅដើម្បីស្តាប់ធម៌។

ក្រោយមកថ្ងៃមួយ កុដុម្ពិកមហាបាលៈឃើញពួកអរិយសាវកកាន់ គ្រឿងសក្ការៈបូជា មានរបស់ក្រអូប និងបាច់ផ្កាជាដើមទៅកាន់វិហារ ទើបសួរថា មហាជនទាំងនេះនាំគ្នាទៅណា កាលបានឮថាទៅស្តាប់ធម៌ ក៏គិតថាយើងនឹងទៅដែរ កាលទៅដល់ ថ្វាយបង្គំព្រះសាស្តាហើយ អង្គុយនៅទ. ១០ ខាងក្រោយបរិស័ទ។

ធម្មតាព្រះពុទ្ធទាំងឡាយ កាលទ្រង់សំដែងធម៌ ទ្រង់ទតមើលនូវ ឧបនិស្ស័យនៃគុណ មានសរណៈ សីល និងបព្វជាជាដើម (ជាមុន) ទើប ទ្រង់សំដែងធម៌តាមអធ្យាស្រ័យ។ ព្រោះដូច្នោះ ថ្ងៃនោះព្រះសាស្តាទ្រង់ ឃើញឧបនិស្ស័យរបស់កុដុម្ពិកមហាបាលៈ កាលទ្រង់សំដែងធម៌ បានត្រាស់អនុបុព្វកថា គឺទ្រង់ប្រកាសទានកថា សីលកថា សត្តកថា ទោស សេចក្តីអាក្រក់ និងសេចក្តីសៅហ្មងនៃកាមទាំងឡាយ និងអានិសង្សក្នុងនេក្ខម្មៈ (គឺ ការចញចាកកាមទាំងឡាយ)។ កុដុម្ពិកមហាបាលៈ បានស្តាប់ធម៌នោះហើយ គិតថា បុត្រ និងធិតាក្តី ភោគសម្បត្តិក្តីរមែងទៅតាមអ្នកទៅកាន់បរលោកមិនបាន សូម្បីសរីរៈក៏ទៅតាមខ្លួនមិនបាន ប្រយោជន៍អ្វី ដែលយើងគ្រប់គ្រងផ្ទះ យើងនឹងបួស ពេលធម្មទេសនាចប់ គេក៏ចូលទៅគាល់ព្រះសាស្តា ទូលសូមបួស។ ខណៈនោះ ព្រះសាស្តាត្រាស់សួរគេថា ញាតិណាៗរបស់អ្នក ដែលនឹងត្រូវលាមិនមានទេឬ? គេទូលថា បពិត្រព្រះអង្គ ប្អូនប្រុសរបស់ខ្ញុំព្រះអង្គ មាន។

ទ. ១១ ព្រះសាស្តាត្រាស់ថា បើដូច្នោះ អ្នកចូរទៅលាគេ (ជាមុន)។ គេទូលទទួលថា ករុណាព្រះអង្គ ហើយថ្វាយបង្គំលាព្រះសាស្តា ទៅដល់ផ្ទះ ឲ្យហៅប្អូនប្រុសមក ប្រគល់ទ្រព្យសម្បត្តិឲ្យថា ខែប្អូន ទ្រព្យដែលមាន វិញ្ញាណក្តី ទ្រព្យដែលមិនមានវិញ្ញាណក្តី ឯណាមួយ ដែលមាននៅក្នុង ត្រកូលនេះ ទ្រព្យនោះចូរជាភារៈរបស់ឯងទាំងអស់ ឯងចុះថែរក្សាទ្រព្យនោះចុះ។

ប្អូនប្រុសសួរថា បងទៅណា?

បងប្រុសឆ្លើយថា បងនឹងបួសក្នុងសំណាក់ព្រះសាស្តា។

ប្អូននិយាយថា បងនិយាយអ្វី កាលមាតារបស់យើងស្លាប់ហើយ ប្អូនបានបងដូចជាមាតា កាលបិតាស្លាប់ហើយ បានបងដូចជាបិតា សម្បត្តិដ៏ច្រើនមាននៅក្នុងផ្ទះរបស់យើង យើងនៅគ្រប់គ្រងផ្ទះនោះហើយអាចធ្វើ បុណ្យបាន សូមបងកុំធ្វើយ៉ាងនោះឡើយ។ បងពោលថា បងបានស្តាប់ធម្មទេសនារបស់ព្រះសាស្តា ព្រោះ(ហេតុផល) ព្រះសាស្តាទ្រង់សំដែងធម៍មានគុណពីរោះ ទាំងក្នុងបទដើម

ទ. ១២ បទកណ្តាល បទចុង លើកឡើងកាន់ត្រៃលក្ខណៈ6) ដ៏ល្អិតសុខុម ធម៌នោះ នរណាៗ មិនអាចនឹងបំពេញឲ្យបរិបូណ៍ក្នុងកណ្តាលផ្ទះបាន បងនឹងទៅបួសហើយ។

ប្អូនអង្វរថា បង តែឥឡូវនេះបងនៅកំលោះ ចាំចាស់សិនសឹមបង ទៅបួសចុះ។

បងពោលទៀតថា ប្អូនអើយ មនុស្សចាស់ សូម្បីដៃ និងជើងរបស់ ខ្លួននៅតែមិនស្តាប់ មិនប្រព្រឹត្តទៅក្នុងអំណាច ចាំបាច់ពោលថ្វីដល់ញាតិទាំងឡាយ បងមិនអាចធ្វើតាមពាក្យរបស់ប្អូនឡើយ បងនឹងបំពេញសមណបដិបត្តិឲ្យបរិបូណ៌។

ដៃ និងជើងរបស់អ្នកណា ទ្រុឌទ្រោមទៅព្រោះជរា

ថាមិនស្តាប់ អ្នកនោះមានកម្លាំងដែលជរាកម្ចាត់ចេញទ. ១៣ ធុរៈ ២ យ៉ាងក្នុងព្រះសាសនា

កាលប្អូនប្រុសកំពុងយំមិនឲ្យទៅ គេក៏ទៅកាន់សម្នាក់របស់ព្រះសាស្តា ទូលសូមបួស និងបានបព្វជាឧបសម្បទាហើយនៅក្នុងសំណាក់នៃព្រះអាចារ្យ និង និងឧបជ្ឈាយ៍គ្រប់ ៥ វស្សា7) ចេញវស្សាបវារណាហើយចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ ទូលសួរថា បពិត្រព្រះអង្គ ក្នុងព្រះសាសនានេះ មានធុរៈប៉ុន្មានយ៉ាង?

ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ធុរៈមាន ២ យ៉ាងប៉ុណ្ណោះ គឺ គន្ថធុរៈ និងវិបស្សនាធុរៈ។

ព្រះមហាបាលៈ ទូលសួរថា បពិត្រព្រះអង្គ គន្ថធុរៈដូចម្តេច វិបស្សនាធុរៈដូចម្តេចព្រះអង្គ?

ព្រះ.៖ ម្នាលភិក្ខុ ធុរៈនេះ ការរៀននិកាយមួយក្តី និកាយពីរក្តី ចប់ពុទ្ធវចនៈ គឺ ព្រះត្រៃបិដកក្តី តាមសមគួរដល់បញ្ហារបស់ខ្លួន ហើយទ្រទ្រង់ចាំ ពោលប្រាប់ពុទ្ធវចនៈនោះ ឈ្មោះថា គន្ថធុរៈ។ ចំណែកការទ. ១៤ ផ្តើមតាំងការអស់ទៅ និងការសូន្យទៅទុកក្នុងអត្តភាព ញាំងវិបស្សនាចម្រើនដោយអំណាចនៃការធ្វើជាប់តគ្នា ហើយកាន់យកព្រះអរហត្ត របស់ភិក្ខុអ្នកមានការប្រព្រឹត្តស្រាល8) ត្រេកអរវ័តក្នុងសេនាសនៈ ដ៏ស្ងាត់ថា ឈ្មោះថា វិបស្សនាធុរៈ។

មហាបាលៈ៖ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គបួសហើយពេលចាស់ មិនអាចនឹងបំពេញគន្ថធុរៈឲ្យបរិបូណ៍បាន តែនឹងបំពេញវិបស្សនាធុរៈឲ្យបរិបូណ៍បាន សូមព្រះអង្គត្រាស់ប្រាប់កម្មដ្ឋានដល់ខ្ញុំព្រះអង្គផងចុះ។ លំដាប់នោះ ព្រះសាស្តាបានត្រាស់ប្រាប់កម្មដ្ឋានរហូតដល់ព្រះអរហន្ត ដល់ព្រះមហាបាលៈនោះ។ លោកថ្វាយបង្គំលាព្រះសាស្តា ស្វែងរកភិក្ខុនីងទៅជាមួយខ្លួន អស់ផ្លូវ១២០យោជន៍ ដល់ស្រុកជាយដែន ក្នុងតំបន់មួយ ទើបព្រមទាំងបរិវារចូលទៅបិណ្ឌបាត្រក្នុងស្រុកនោះ។ ពួកមនុស្ស ឃើញភិក្ខុទាំងឡាយអ្នកដល់ព្រមដោយវត្ត មានចិត្តទ. ១៥ ជ្រះថ្លា តាក់តែងអាសនៈ និងនិមន្តឲ្យគង់ អង្កៀសដោយអាហារដ៏ប្រណិត ហើយសួរថា លោកម្ចាស់ លោកម្ចាស់នឹងទៅទីណា? ពួកភិក្ខុក៏ឆ្លើយថា ឧបាសក ឧបាសិកាទាំងឡាយ ពួកអាត្មានឹងទៅកាន់ទីដែលសប្បាយ ដូច្នេះ មនុស្សដែលជាបណ្ឌិតដឹងថា លោកម្ចាស់ដ៏ចម្រើនទាំងឡាយ ស្វែងរក សេនាសនៈទីចាំវស្សា ទើបពោលអារាធនាថា លោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះរហូតអស់ត្រៃមាស ខ្ញុំម្ចាស់ទាំងឡាយ នឹងតាំងនៅក្នុងសរណៈ ហើយរក្សាសីល។ ចំណែកពួកភិក្ខុក៏គិតគ្នាថា យើងអាស្រ័យត្រកូលទាំងនេះ នឹងធ្វើការចេញចាកភពបាន ដូច្នេះទើបទទួលនិមន្ត។ ពួកមនុស្សទទួលប្តេជ្ញារបស់ភិក្ខុហើយ បាននាំគ្នាចាត់ចែងវិហារ ចាត់ចែងទីនៅក្នុងពេលយប់ និងទីនៅក្នុងពេលថ្ងៃ ហើយប្រគេន។ ក៏ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាតក្នុងតំបន់មួយ នាស្រុកនោះជាប្រចាំ។

គ្រានោះ ពេទ្យម្នាក់ទៅរកភិក្ខុទាំងនោះ បវារណាថា បពិត្រលោកម្ចាស់ដ៏ចម្រើន ធម្មតាក្នុងទីនៅរបស់មនុស្សច្រើន រមែងមានសេចក្តីមិនសប្បាយខ្លះ កាលសេចក្តីមិនសប្បាយនោះកើតឡើងហើយ លោកម្ចាស់ទាំងឡាយទ. ១៦ គប្បីប្រាប់ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណានឹងធ្វើភេសជ្ជៈប្រគេន។

ព្រះមហាបាល សមាទាននេសជ្ជិកធុតង្គ

ក្នុងថ្ងៃចូលវស្សា ព្រះថេរៈហៅភិក្ខុទាំងនោះមក (ព្រមគ្នា) ហើយសួរថា លោកមានអាយុទាំងឡាយ លោកទាំងឡាយនឹងឲ្យត្រៃមាសនេះ កន្លងទៅដោយឥរិយាបថប៉ុន្មាន?

ភិក្ខុទាំងឡាយឆ្លើយថា និងឲ្យកន្លងទៅដោយឥរិយាបថគ្រប់ទាំង៤ លោកម្ចាស់។

ម.៖ លោកមានអាយុទាំងឡាយ ក៏ប្រការនោះសមគួរលះឬ យើងទាំងឡាយគប្បីជាអ្នកមិនប្រមាទមិនមែនឬ ព្រោះយើងទាំងឡាយរៀនព្រះកម្មដ្ឋានមកក្នុងសំណាក់ព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ។ ក៏ធម្មតាថា ព្រះពុទ្ធទាំងឡាយ ដែលបុគ្គលប្រមាទ មិនអាចនឹងឲ្យទ្រង់រីករាយបាន ព្រោះថា ព្រះពុទ្ធទាំងឡាយនោះ ដែលបុគ្គលមានអធ្យាស្រ័យល្អ (ជំពូកខ្លះ) គប្បីឲ្យទ្រង់រីករាយបាន និងឈ្មោះថា អបាយទាំង៤ ដូចជាផ្ទះរបស់ខ្លួនឯង នៃបុគ្គលប្រមាទហើយ សូមលោកទាំងឡាយចូរជាអ្នកមិនប្រមាទចុះ។

ទ. ១៧ ភិ. ករុណា លោកម្ចាស់។

ម.៖ លោកដ៏មានអាយុទាំងឡាយ ខ្ញុំនឹងឲ្យត្រៃមាសនេះកន្លងទៅ ដោយឥរិយាបថ ៣ នឹងមិនទម្រេតខ្នងឡើយ។

ភិ.៖ សាធុ សូមលោកម្ចាស់ចូរជាអ្នកមិនប្រមាទចុះ។

កាលព្រះថេរៈមិនចុះកាន់និន្ទ្រា ក្នុងខែខាងដើមកន្លងទៅហើយ រោគក្នុងចក្ខុក៏កើតឡើង។ ទឹកភ្នែកក៏ហូរចេញពីភ្នែកទាំង ២ខាង ដូចឆ្នាំងដែលធ្លុះ។ លោកបំពេញ សមណធម៌រហូតអស់រាត្រី ក្នុងវេលាអរុណរះឡើង ទើបចូលបន្ទប់អង្គុយ។ ក្នុងវេលាភិក្ខាចារ ភិក្ខុទាំងឡាយទៅកាន់សំណាក់របស់ព្រះថេរៈពោលថា ដល់វេលាភិក្ខាចារហើយ លោកម្ចាស់។ ព្រះថេរៈឆ្លើយថា លោកដ៏មានអាយុទាំងឡាយ បើដូច្នោះ លោកទាំងឡាយ កាន់បាត្រ និងចីវរចុះ ហើយឲ្យភិក្ខុទាំងឡាយកាន់បាត្រ និងចីវរបស់ ខ្លួនចេញទៅ។ ភិក្ខុទាំងឡាយ ឃើញភ្នែកទាំងពីររបស់ព្រះថេរៈ មានទឹកភ្នែកហូរចេញ ទើបសួរថា នោះជាអ្វី លោកម្ចាស់។

ម.៖ លោកដ៏មានអាយុទាំងឡាយ ខ្យល់ចាប់ភ្នែករបស់ខ្ញុំ។

ទ. ១៨ ភិ.៖ លោកម្ចាស់ ពេទ្យបវារណាយើងទុកមិនមែនឬ យើងគួរប្រាប់ដល់គេ។

ម.៖ ល្អហើយ លោកដ៏មានអាយុទាំងឡាយ។

ភិក្ខុទាំងឡាយទើបបានប្រាប់ពេទ្យ។ ពេទ្យចម្អិនប្រេងបញ្ជូនទៅប្រគេន។ ព្រះថេរៈកាលបន្តក់ប្រេងនោះក្នុងច្រមុះ អង្គុយបន្តក់ហើយ ទើបចូលទៅក្នុងស្រុក។ ពេទ្យឃើញក៏សួរថា លោកម្ចាស់ បានឮជា ខ្យល់ចាក់ភ្នែករបស់លោកម្ចាស់ឬ។

ម.៖ អើ ឧបាសក។

ពេទ្យ.៖ លោកម្ចាស់ ខ្ញុំស្លប្រេងហើយបញ្ជូនទៅប្រយោន លោកម្ចាស់ បន្តក់តាមច្រមុះហើយឬ។

ទ. ១៩ ការបន្តក់ត្រឹមតែមួយដងប៉ុណ្ណោះទៅប្រគេនហើយ ហេតុអ្វី រោគទើបមិនជា ទើបសាកសួរថា លោកម្ចាស់ ប្រេងនោះលោកអង្គុយបន្តក់ ឬដេកបន្តក់។ ព្រះថេរៈនៅស្ងៀម លោកសូម្បីពេទ្យសាកសួរក៏មិននិយាយ។ ពេទ្យគិតថា យើងនឹងទៅកាន់វិហារមើលទីនៅដោយខ្លួនឯង ដូច្នេះហើយក៏ពោលថា បើដូច្នោះ សូមនិមន្តចុះ លោកម្ចាស់។ ពេទ្យគេចចេញពីព្រះថេរៈហើយ ក៏ទៅទៅកាន់វិហារមើលទីនៅរបស់ព្រះថេរៈ ឃើញតែទីចង្ក្រម និងទីអង្គុយប៉ុណ្ណោះ មិនឃើញទីដេក ទើបសាកសួរថា «លោកម្ចាស់ ប្រេងនោះ លោកម្ចាស់អង្គុយបន្តក់ ឬដេកបន្តក់”។ ព្រះថេរៈនៅស្ងៀម។ ពេទ្យអង្វរដដែលៗ ថា «លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់កុំធ្វើដូច្នោះ ធម្មតាសមណធម៌ កាលរាងកាយនៅប្រព្រឹត្តទៅ ក៏អាចធ្វើបាន សូមលោកម្ចាស់ដេកបន្តក់ថ្នាំចុះ”។

ព្រះមហាបាលប្រឹក្សាជាមួយការជ្ជកាយ

ព្រះថេរៈឆ្លើយថា “ទៅចុះ អ្នកមានអាយុ ខ្ញុំប្រឹក្សាហើយទើបសម្រេចចិត្ត”។ ក្នុងទីនោះ មិនមានញាតិសាលោហិតរបស់ព្រះថេរៈឡើយទ. ២០ លោកគប្បីប្រឹក្សាជាមួយនរណាហ្ន៎។ ក៏លោកប្រឹក្សាជាមួយករជ្ជកាយ9) ថា “នែ បាលិតៈដ៏មានអាយុ លោកចូរពោលមកមើល លោកនឹងឃើញ ដល់ចក្ខុ ឬនឹងឃើញដល់ព្រះពុទ្ធសាសនា ក៏ក្នុងសង្សារវដ្តដែលមានខាងដើម និងខាងចុង ដែលបុគ្គលដីងមិនបាន ខ្លួនលោកជាអ្នកខ្វាក់ភ្នែករាប់ មិនបានឡើយ តែព្រះពុទ្ធទាំងឡាយក៏បរិនិព្វានទៅហើយច្រើនរយ ច្រើនពាន់ព្រះអង្គ ក្នុងព្រះពុទ្ធទាំងនោះ ព្រះពុទ្ធសូម្បីតែមួយព្រះអង្គ លោកក៏កំណត់មិនបាន10) ក្រែងលោកតាំងចិត្តទុកខ្លួនឯងថា នឹងមិនដេករហូត អស់ ៣ខែ ក្នុងរដូវភ្លៀងនេះ ព្រោះដូច្នោះ ចក្ខុរបស់លោកត្រូវខូច ឬបែកធ្លាយក៏ដោយ លោកចូរជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាទុកចុះ កុំឃើញដល់ភ្នែកឡើយ” កាលពោលទូន្មានភូតកាយ បានភាសិតគាថាទាំងនេះថា

ចក្ខុដែលលោកប្រកាន់ថារបស់ខ្លួន ចូរវិនាសទៅចុះ ត្រចៀកក៏ចូរវិនាសទៅចុះ កាយក៏ដូចគ្នាយ៉ាងនោះចុះ សូម្បី គ្រប់វត្ថុដែលអាស្រ័យកាយនេះ ក៏ចូរវិនាសទៅចុះ បាលិតៈទ. ២១ ហេតុអ្វី លោកទើបប្រមាទ ចក្ខុដែលលោកប្រកាន់ថារបស់ខ្លួន ចូរទ្រុឌទ្រោមទៅចុះ ត្រចៀកក៏ចូរទ្រុឌទ្រោមទៅចុះ កាយក៏ដូចគ្នានោះចុះ សូម្បីវត្ថុគ្រប់យ៉ាងដែលអាស្រ័យ កាយនេះ ក៏ចូរទ្រុឌទ្រោមទៅចុះ បាលិតៈ ហេតុដូចម្តេច លោកទើបប្រមាទ ចក្ខុដែលលោកប្រកាន់ថាជារបស់ខ្លួន ចូរបែកធ្លាយទៅចុះ ត្រចៀកក៏ចូរបែកធ្លាយទៅចុះ រូបក៏ដូចគ្នា សូម្បីវត្ថុគ្រប់យ៉ាងដែលអាស្រ័យរូបនេះ ក៏ចូរបែកធ្លាយទៅចុះ បាលិតៈ ហេតុអ្វី លោកទើបប្រមាទ។ កាលព្រះថេរៈឲ្យឱវាទដល់ខ្លួនឯងដោយ ៣ គាថាយ៉ាងនេះហើយ បានអង្គុយធ្វើនត្ថុកម្ម11) ទើបចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ពេទ្យឃើញហើយសាកសួរថា “លោកម្ចាស់ ធ្វើនត្ថុកម្មហើយឬ”។

ម.៖ អើ ឧបាសក។

ពេទ្យ.៖ យ៉ាងណាហើយ លោកម្ចាស់។

ម.៖ នៅឈឺ ឧបាសក។

ទ. ២២ ពេទ្យ.៖ លោកម្ចាស់អង្គុយបន្តក់ ឬដេកបន្តក់។

ព្រះថេរៈនៅស្ងៀម លោកសូម្បីពេទ្យសួរដដែលៗ ក៏មិននិយាយអ្វី។ ពេលនោះ ពេទ្យពោលចំពោះលោកថា លោកម្ចាស់ដ៏ចម្រើន លោកម្ចាស់មិនធ្វើសប្បាយដល់ខ្លួន តាំងពីថ្ងៃនេះ សូមលោកម្ចាស់កុំពោលថា “ពេទ្យឯណោះ ផ្សំថ្នាំឲ្យយើង សូម្បីខ្ញុំក៏មិនពោលថា ខ្ញុំផ្សំថ្នាំប្រគេន លោកម្ចាស់”។ ព្រះថេរៈត្រូវពេទ្យរំឭកហើយ ត្រឡប់ទៅកាន់វិហារវិញ ត្រិះរិះថា លោកសូម្បីពេទ្យគេក៏ប្រាប់ច្រើនដងហើយ លោកកុំចូរលះ ឥរិយាបថឡើយ ហើយក៏ពោលទូន្មានខ្លួនដោយគាថានេះថា៖

បាលិតៈ អ្នកត្រូវពេទ្យគេប្រាប់ពីការឈប់រក្សាហើយ រង់ចាំតែមច្ចុរាជ ដូចម្តេចនៅតែប្រមាទទៀត។

ដូច្នេះហើយ ក៏ព្យាយាមបំពេញសមណៈធម៌។ លំដាប់នោះ ពេលមជ្ឈិមយាមកន្លងទៅហើយ ទាំងកែវភ្នែក ទាំងកិលេសរបស់លោកក៏បែកធ្លាយ មិនមុនមិនក្រោយគ្នា។ លោកក៏សម្រេចជាព្រះអរហន្តសុក្ខវិបស្សកៈ (ជាព្រះអរហន្តចំណែកវិបស្សនាសុទ្ធ ១) ហើយក៏ចូលទៅអង្គុយក្នុងបន្ទប់។

ទ. ២៣ ក្នុងវេលាភិក្ខាចារ ភិក្ខុទាំងឡាយទៅហៅថា លោកម្ចាស់ដ៏ចម្រើន ដល់វេលាភិក្ខាចារហើយ”។

ម.៖ ដល់វេលាហើយឬ លោកដ៏មានអាយុទាំងឡាយ។

ភិ.៖ ករុណាលោកម្ចាស់។

ម.៖ បើដូច្នោះ លោកទាំងឡាយទៅចុះ។

ភិ.៖ ចុះចំណែកលោកម្ចាស់។

ម.៖ ភ្នែករបស់ខ្ញុំ វិនាសហើយ លោកដ៏មានអាយុទាំងឡាយ។

ភិក្ខុទាំងឡាយមើលភ្នែករបស់លោកហើយ ដឹងថាភ្នែករបស់លោកបែកហើយ បានប្រាប់ព្រះថេរៈថា “លោកដ៏ចម្រើន លោកកុំគិតអ្វីឡើយ ខ្ញុំទាំងឡាយនឹងបដិបត្តិលោក ហើយធ្វើវត្តបដិបត្តិដែលគួរនឹងធ្វើ ទើបចូលទៅកាន់ស្រុក។ ពួកមនុស្សមិនឃើញព្រះថេរៈ សួរថា “បពិត្រលោកម្ចាស់ លោកម្ចាស់របស់យើងទាំងឡាយទៅណា”។ ជ្រាបដំណឹងនោះ ហើយ ក៏បញ្ជូនបាយទៅប្រគេនមុន និងកាន់យកបិណ្ឌបាតទៅដោយខ្លួនឯង ថ្វាយបង្គំព្រះថេរៈហើយ យំខ្សឹកខ្សួលនៅទៀបជើង (របស់លោក) ពោលទ. ២៤ ថា “បពិត្រលោកម្ចាស់ ខ្ញុំទាំងឡាយនឹងបដិបត្តិចំពោះលោកម្ចាស់ សូមលោកម្ចាស់កុំគិតអ្វីឡើយ” ហើយលាត្រឡប់។ តាំងអំពីនោះមក ពួកមនុស្សក៏បញ្ជូនបាយ និងភេសជ្ជៈទៅប្រគេនដល់វិហារជានិច្ច។ ចំណែក ព្រះថេរៈ ក៏ពោលទូន្មានភិក្ខុ ៦០អង្គក្រៅពីនេះជាប្រចាំ។ ភិក្ខុទាំងនោះ តាំងនៅក្នុងឱវាទរបស់លោក លុះដល់ថ្ងៃបវារណា ក៏សម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភីទាគ្រប់អង្គ។

ពួកភិក្ខុទៅគាល់ព្រះសាស្តា

ក៏ឯភិក្ខុទាំងឡាយចេញវស្សាហើយ ប្រាថ្នានឹងទៅគាល់ព្រះសាស្តា ទើបប្រាប់ព្រះថេរៈថា “ខ្ញុំទាំងឡាយប្រាថ្នាទៅគាល់ព្រះសាស្តា លោកម្ចាស់ ព្រះថេរៈបានស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយហើយ គិតថា “យើងជាមនុស្សទុព្វលភាព និងក្នុងចន្លោះផ្លូវដងព្រៃ ដែលអមនុស្សក៏សឹងមាន កាលយើងទៅជាមួយភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនឹងលំបាកព្រោះយើងមិន ខានឡើយ និងមិនអាចដើម្បីបានសូម្បីភិក្ខា យើងនឹងបញ្ជូនភិក្ខុទាំងនេះទៅ មុនចុះ” លំដាប់នោះ លោកទើបពោលនឹងភិក្ខុទាំងឡាយថា អ្នកមានអាយុទ. ២៥ ទាំងឡាយ លោកទាំងឡាយទៅមុនចុះ”។

ភិ.៖ ពោលថា ករុណាលោកម្ចាស់។

ម.៖ ខ្ញុំជាមនុស្សទុព្វល និងក្នុងចន្លោះផ្លូវ តាមដងព្រៃក្រាស់ដែល អមនុស្សស្ថិតនៅសឹងក៏មាន កាលខ្ញុំទៅជាមួយលោកទាំងឡាយ និងលំបាកទាំងអស់គ្នាព្រោះខ្ញុំ លោកទាំងឡាយទៅចុះ។

ភិ.៖ កុំធ្វើយ៉ាងនេះឡើយ ខ្ញុំទាំងឡាយនឹងទៅព្រមគ្នាជាមួយលោកម្ចាស់តែម្តង។

ព្រះថេរៈពោលថា លោកទាំងឡាយកុំពេញចិត្តយ៉ាងនេះឡើយ បើដូច្នោះ សេចក្តីមិនសប្បាយនឹងមានដល់ខ្ញុំ ប្អូនប្រុសរបស់ខ្ញុំឃើញលោក ទាំងឡាយហើយ គង់នឹងសូរ បើដូច្នោះ លោកទាំងឡាយគប្បីប្រាប់ថា ចក្ខុរបស់ខ្ញុំវិនាសហើយដល់គេ គេគង់នឹងបញ្ជូននរណាៗ មកកាន់សំណាក់របស់ខ្ញុំជាមិនខាន ខ្ញុំនឹងទៅជាមួយគេ លោកទាំងឡាយចូរថ្វាយបង្គំព្រះទសពល និងសំពះព្រះអសីតិមហាថេរៈតាមពាក្យរបស់ខ្ញុំ ដូច្នេះហើយក៏បញ្ជូនភិក្ខុទាំងនោះទៅ។

ទ. ២៦ ភិក្ខុទាំងឡាយខមាទោសព្រះថេរៈហើយ ចូលទៅខាងក្នុងស្រុក។ ពួកមនុស្សនិមន្តឲ្យគង់ ថ្វាយភិក្ខា ហើយសួរថា “លោកម្ចាស់ទាំងឡាយ នឹងនិមន្តទៅណាឬ”។

ភិក្ខុទាំងឡាយឆ្លើយថា “អើ ឧបាសក ឧបាសិកាទាំងឡាយ ពួកអាត្មាប្រាថ្នានឹងទៅគាល់ព្រះសាស្តា”។ ពួកគេអង្វរជាច្រើនដង បានជ្រាប ការពេញចិត្តរបស់ភិក្ខុទាំងឡាយនឹងទៅឲ្យបាន ទើបជូនដំណើរទៅ ហើយ នាំគ្នាត្រឡប់មកវិញទាំងយំខ្សឹកខ្សួល។ ចំណែកភិក្ខុទាំងឡាយ ទៅដល់ព្រះជេតពនតាមលំដាប់ ថ្វាយបង្គំព្រះសាស្តា និងថ្វាយបង្គំព្រះថេរៈទាំងឡាយ តាមពាក្យរបស់ព្រះថេរៈហើយ លុះព្រឹកឡើង ចូលទៅកាន់ទីទៅ ប្អូនប្រុសរបស់ព្រះថេរៈ ដើម្បីបិណ្ឌបាត។ កុដុម្ពិកចាំភិក្ខុទាំងឡាយបាន និមន្តឲ្យតង់ ធ្វើបដិសណ្ឋារៈហើយ សួរថា “ព្រះថេរៈ បងប្រុសរបស់ខ្ញុំនៅឯណា”។ លំដាប់នោះ ភិក្ខុទាំងឡាយក៏ប្រាប់ដំណឹងនោះ ដល់គេ។ គេយំខ្សឹកខ្សួលរៀបរាប់ទៀបជើងរបស់ភិក្ខុទាំងឡាយ សួរថា លោកម្ចាស់ទាំងឡាយ ឥឡូវនេះគួរធ្វើយ៉ាងណាល្អ។

ទ. ២៧ ភិ.៖ ព្រះថេរៈសង្ឃឹមការទៅរបស់នរណាៗ អំពីទីនេះ ក្នុងកាលទៅដល់ហើយ លោកនឹងមកជាមួយគេ។

កុ.៖ លោកម្ចាស់ បុរសម្នាក់នេះ ជាក្មួយរបស់ខ្ញុំ ឈ្មោះបាលីតៈ សូមលោកម្ចាស់ទាំងឡាយ បញ្ជូនបុរសនេះទៅចុះ។

ភិ.៖ បញ្ជូនទៅយ៉ាងនេះមិនបាន (ព្រោះ) អន្តរាយតាមផ្លូវមាន ត្រូវឲ្យបួសជាមុនសិនហើយបញ្ជូនទៅទើបគួរ។

កុ.៖ សូមលោកម្ចាស់ទាំងឡាយធ្វើយ៉ាងនោះហើយ បញ្ជូនទៅចុះ។

គ្រានោះ ភិក្ខុទាំងឡាយក៏ឲ្យគេបួស ហើយបង្រៀនឲ្យសិក្សាវត្ត បដិបត្តិ មានការស្លៀកដណ្តប់ចីវរជាដើមប្រមាណកន្លះខែ ហើយប្រាប់ផ្លូវ បញ្ជូនទៅ។ សាមណេរដល់ស្រុកនោះតាមលំដាប់ ឃើញបុរសចាស់ ម្នាក់ត្រង់ទ្វារស្រុក ទើបសួរថា “វិហារដែលតាំងនៅក្នុងព្រៃ អាស្រ័យស្រុកនេះ មានដែរឬទ។

បុ.៖ មាន លោកម្ចាស់។

សា.៖ នរណានៅទីនោះ។

ទ. ២៨ បុ.៖ ព្រះថេរៈ ឈ្មោះបាលិតៈ លោកម្ចាស់។

សា.៖ សូមលោកប្រាប់ផ្លូវដល់ខ្ញុំផង។

បុ.៖ លោកម្ចាស់ជាអ្វីនឹងព្រះថេរៈដែរ។

សា.៖ អាត្មាជាក្មួយរបស់ព្រះថេរៈ។

លំដាប់នោះ រកនាំសាមណេរចូលទៅកាន់វិហារ។ សាមណេរ ថ្វាយបង្គំព្រះថេរៈហើយ ធ្វើវត្តបដិបត្តិបម្រើព្រះថេរៈដោយល្អ ប្រមាណកន្លះខែ ទើបពោលថា “លោកម្ចាស់ដ៏ចម្រើន កុដុម្ពិកជាអ៊ុំប្រុសរបស់ខ្ញុំ ត្រូវការឲ្យលោកម្ចាស់ត្រឡប់ទៅ មកពួកយើងនឹងទៅជាមួយគ្នា។ ព្រះថេរៈពោលថា “បើដូច្នោះ អ្នកចូរចាប់ចុងឈើច្រត់របស់យើង។ សាមណេរ ចាប់ចុងឈើច្រត់ ចូលទៅក្នុងស្រុកជាមួយព្រះថេរៈ ពួកមនុស្សនិមន្តឲ្យ ព្រះថេរៈគង់ហើយ ពោលសួរថា «លោកម្ចាស់អ្នកដ៏ចម្រើន លោកម្ចាស់នឹងទៅទីណា”។ ព្រះថេរៈឆ្លើយថា “អើ ឧបាសកឧបាសិកាទាំងឡាយ អាត្មានឹងទៅថ្វាយបង្គំព្រះសាស្តា។ ពួកមនុស្សទាំងនោះ អង្វរដោយប្រការ ផ្សេងៗ កាលមិនបាន (ដូចប្រាថ្នា) ក៏ជូនព្រះថេរៈទៅបានពាក់កណ្តាលផ្លូវទ. ២៩ នាំគ្នាយំត្រឡប់មកវិញ។

សាមណេរដល់នូវសីលវិបត្តិ ព្រោះសំឡេងស្ត្រី

សាមណេរ នាំព្រះថេរៈទៅដោយចុងឈើច្រត់ក្នុងចន្លោះផ្លូវ ដល់ស្រុកដែលព្រះថេរៈធ្លាប់ចូលទៅស្នាក់អាស្រ័យ ឈ្មោះសង្កដ្ឋនគរ ជិតដងព្រៃ។ សាមណេរបានឮសំឡេងច្រៀងរបស់ស្ត្រីម្នាក់ ចេញពីស្រុកនោះច្រៀងបណ្តើរប្រមូលឧសបណ្តើរនៅក្នុងព្រៃ ក៏កាន់យកនិមិត្តក្នុងសំឡេង។ ពិតហើយ មិនមានសំឡេងដទៃ ដែលអាចផ្សាយទៅទូទាំងសរីរៈ របស់បុរសទាំងឡាយហើយតាំងនៅ ដូចសំឡេងស្ត្រី ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញសំឡេង ដទៃសូម្បីត្រឹមតែមួយ ដែលនឹងចាប់ចិត្តរបស់បុរសហើយតាំងនៅ ដូចជាសំឡេងស្ត្រី មិនមានឡើយ។

សាមណេរកាន់យកនិមិត្តក្នុងសំឡេងនោះហើយ ដាក់ឈើច្រត់ចុះ ហើយពោលថា “លោកម្ចាស់ សូមលោកម្ចាស់រង់ចាំសិន កិច្ខរបស់ខ្ញុំមាន” ដូច្នេះហើយក៏ទៅកាន់សំណាក់ស្រ្តីនោះ។ នាងឃើញលោកទ. ៣០ ហើយក៏នៅស្ងៀម។ លោកដល់នូវសីលវិបត្តិជាមួយស្ត្រីនោះ។ ព្រះថេរៈ គិតថា យើងបានឮសំឡេងច្រៀងនេះឯង ឯសំឡេងនោះ ជាសំឡេងស្ត្រី សូម្បីសាមណេរក៏ទៅបាត់យូរ លោកគង់នឹងដល់សីលវិបត្តិហើយ។ ចំណែកសមណេរនោះ ធ្វើកិច្ចរបស់ខ្លួនស្រេចត្រឡប់មកនិយាយថា លោកម្ចាស់ យើងទាំងឡាយបន្តដំណើរទៅមុខទៀត”។ ខណៈនោះ ព្រះថេរៈសូររលោកថា “សាមណេរ អ្នកក្លាយជាមនុស្សអាក្រក់ហើយឬ” លោកនៅស្ងៀម សូម្បីត្រូវព្រះថេរៈសួរដដែលៗ ក៏មិននិយាយអ្វីៗ។ លំដាប់នោះ ព្រះថេរៈពោលនិងសាមណេរថា “ធុរៈដោយការចាប់ចុងឈើ ច្រត់របស់យើងអំពីមនុស្សអាក្រក់ដូចអ្នក មិនមាន”។ លោកដល់នូវ សេចក្តីសង្វេគ ដោះសំពត់កាសាយៈចេញ ហើយស្លៀកដណ្តប់ជាគ្រហស្ថ និយាយថា “លោកម្ចាស់ដ៏ចម្រើន កាលមុខខ្ញុំជាសាមណេរ តែឥឡូវនេះ ខ្ញុំក្លាយជាគ្រហស្ថហើយ មួយទៀត កាលខ្ញុំបួសក៏មិនបានបួសដោយសទ្ធា បួសព្រោះខ្លាចអន្តរាយក្នុងចន្លោះផ្លូវ មកពួកយើងនឹងទៅជាមួយគ្នា។ ព្រះថេរៈនិយាយថា “អ្នកមានអាយុ គ្រហស្ថអាក្រក់ក្តី សមណៈអាក្រក់ទ. ៣១ ក្តី ក៏អាក្រក់នោះឯង អ្នកសូម្បីតាំងនៅក្នុងភាពជាសមណៈហើយ មិនអាច ដើម្បីធ្វើគុណត្រឹមតែសីលឲ្យបរិបូណ៍បាន កាលបើជាគ្រហស្ថហើយ នឹងធ្វើសេចក្តីល្អអ្វីបាន ធុរៈដោយការចាប់ចុងឈើច្រត់របស់យើង ដោយមនុស្ស អាក្រក់ដូចអ្នក រមែងមិនមាន”។ នាយបាលិតៈឆ្លើយថា “លោកម្ចាស់ដ៏ចម្រើន ក្នុងរវាងផ្លូវមានអមនុស្សប្រជុំគ្នា ឯលោកម្ចាស់ក៏ខូចភ្នែក និងនៅក្នុងទីនេះបានយ៉ាងណា”។ លំដាប់នោះ ព្រះថេរៈពោលចំពោះគេថា អ្នកមានអាយុ អ្នកកុំគិតយ៉ាងនេះឡើយ យើងនឹងដេកស្លាប់នៅក្នុងទីនេះក្តី និងដើរននៀលទៅក្នុងទីនេះក្តី ឈ្មោះថា ការទៅជាមួយអ្នក រមែងមិនមាន” ដូច្នេះ ហើយទើបពោលគាថាទាំងនេះថា៖

ណ្ហើយចុះ យើងជាអ្នកមានចក្ខុខូចហើយ មកកាន់ផ្លូវឆ្ងាយ ផ្លូវកន្តារ ទោះដេកក្តី នឹងមិនទៅ ព្រោះភាពជាសំឡាញ់ក្នុងជនពាល រមែងមិនមាន ណ្ហើយចុះ យើងជាអ្នកមានភ្នែកវិនាសហើយ មកកាន់ផ្លូវឆ្ងាយ ផ្លូវកន្តារ នឹងព្រមស្លាប់ នឹងមិនទៅ ព្រោះភាពជាទ. ៣២ សំឡាញ់ក្នុងជនពាល រមែងមិនមានឡើយ។

នាយបាលីតៈបានឮពាក្យនោះហើយ កើតសេចក្តីសង្វេគ នឹកថា “យើងធ្វើកម្មធ្ងន់ដោយភាពល្ងង់ខ្លៅ មិនសមគួរឡើយ” ដូច្នេះហើយ ឱប ដៃយំ រត់ចូលក្នុងព្រៃ បានចៀសចេញទៅដោយប្រការដូច្នេះឯង។

អាសនៈសក្កទេវរាជក្តៅ

ដោយតេជះនៃសីលរបស់ព្រះថេរៈ (ក្នុងខណៈនោះ) បណ្ឌុកម្ពល សិលាសនៈ12) របស់សក្កទេវរាជ បណ្តោយ ៦០ យោជន៍ ទទឹង ៤០ យោជន៍ កម្រាស់ ១៥ យោជន៍ មានពណ៌ដូចផ្កាជ័យព្រឹក មានប្រក្រតី ស្រុកចុះក្នុងវេលាប្រថាប់អង្គុយ និងផុសឡើងក្នុងវេលាដែលស្ដេចក្រោក ក៏សំដែងអាការក្តៅ។ សក្កទេវរាជទ្រង់ត្រិះរិះថា “នរណាហ្ន៎ ប្រាថ្នានឹង ញ៉ាំងឲ្យយើងឃ្លាតចាកស្ថាន” ដូច្នេះហើយ ទ្រង់សម្លឹងចុះមក បានទតឃើញ ព្រះថេរដោយទិព្វចក្ខុ។

ព្រោះហេតុនោះ បុរាណាចារ្យទាំងឡាយ ទើបពោលថា៖

ទ. ៣៣ ស្តេចសហ្សសនេត្រជាស្ដេចនៃទេវតា បញ្ចូនទិព្វចក្ខុ (ទ្រង់ជ្រាបថា) ព្រះបាលត្ថេរអង្គនេះ តិះដៀលមនុស្សបាប ជម្រះគ្រឿងចិញ្ចឹមជីវិតឲ្យបរិសុទ្ធហើយ ស្តេចសហ្សសនេត្រ ជាស្ដេចនៃទេវតា បញ្ចូនទិព្វចក្ខុ (ទ្រង់ជ្រាបថា) ព្រះបាលត្ថេរអង្គនេះ ធ្ងន់ក្នុងធម៌ ត្រេកអរក្នុងពាក្យទូន្មាន អង្គុយហើយ។

ខណៈនោះ ស្ដេចទ្រង់បានត្រិះរិះថា បើយើងមិនទៅកាន់សំណាក់ របស់ព្រះថេរៈជាអ្នកតិះដៀលមនុស្សបាប និងធ្ងន់ក្នុងធម៌បែបនោះ សីសៈរបស់យើងគប្បីបែកជា ៧ ភាគ យើងនឹងទៅកាន់សំណាក់របស់លោក។

ព្រោះហេតុនោះ (ព្រះបុរាណាចារ្យទាំងឡាយទើបពោលថា)

«ស្ដេចសហ្សសនត្រ ជាស្ដេចនៃទេវតា អ្នកទ្រទ្រង់នូវសិរីរបស់ទេវរាជ ស្តេចមកក្នុងខណៈនោះហើយ បានចូល ទៅជិតព្រះចក្ខុបាលត្ថេរ”។ ក៏គ្រានោះឯង ស្តេចចូលទៅជិត ហើយទ្រង់បានធ្វើសំឡេងព្រះបាទទ. ៣៤ ក្នុងទីជិតព្រះថេរៈ។ លំដាប់នោះ ព្រះថេរៈសួរសក្កទេវរាជថា “នរណាហ្នឹង”។

ស្តេចទេវរាជត្រាស់តបថា “ខ្ញុំជាអ្នកដើរផ្លូវ លោកម្ចាស់”។

ម.៖ លោកទៅណា ឧបាសក។

ទេវ.៖ ទៅក្រុងសាវត្ថី លោកម្ចាស់។

ម.៖ ទៅចុះ លោកដ៏មានអាយុ។

ទេវ.៖ លោកម្ចាស់នឹងទៅក្នុងទីណាដែរ។

ម.៖ យើងនឹងទៅក្នុងទីនោះដូចគ្នា។

ទេវ.៖ បើដូច្នោះ ពួកយើងទៅជាមួយគ្នាចុះ។

ម.៖ យើងជាមនុស្សទុព្វល ភាពយឺតយូរនឹងមានដល់លោកដែលទៅជាមួយយើងជាមិនខាន។

ទេវ.៖ កិច្ចប្រញាប់របស់ខ្ញុំមិនមាន សូមឲ្យខ្ញុំទៅជាមួយលោកម្ចាស់ នឹងបានបុណ្យណាមួយក្នុងបុញ្ញកិរិយាវត្ថុ ១០ប្រការ ពួកយើងទៅជាមួយគ្នាចុះ លោកម្ចាស់។

ទ. ៣៥ ព្រះថេរៈគិតថា “បុរសនេះនឹងជាសប្បុរស ទើបពោលថា បើដូច្នោះ ចាប់ចុងឈើច្រត់ចុះឧបាសក។ សក្កទេវរាជទ្រង់ធ្វើយ៉ាងនោះ ទ្រង់បាន បម្រួញផែនដី នាំព្រះថេរៈឲ្យដល់វត្តជេតពនក្នុងវេលាល្ងាច។ ព្រះថេរៈ បានឮសំឡេងជាគ្រឿងប្រគុំមានស័ង្ខ និងស្គរជាដើម ហើយសួរថា “នោះ សំឡេងមកពីទីណា”។

ទេវ.៖ ក្នុងក្រុងសាវត្ថី លោកម្ចាស់។

ម.៖ ក្នុងវេលាទៅ យើងទៅដោយប្រើវេលាយូរ។

ទេវ.៖ ខ្ញុំម្ចាស់ដីងផ្លូវកាត់ លោកម្ចាស់។

ខណៈនោះ ព្រះថេរៈកំណត់បានថា “បុគ្គលនេះមិនមែនជាមនុស្ស ប្រាកដជាទេវតា”។ (ហេតុនោះ ព្រះបុរាណាចារ្យទាំងឡាយទើបពោលថា)៖

“ស្តេចសហ្សសនេត្រជាស្ដេចនៃទេវតា អ្នកទ្រទ្រង់នូវសិរីរបស់ទេវរាជ បំព្រួមផ្លូវនោះ មួយរំពេចស្តេចមកដល់ក្រុងសាវត្ថីហើយ”។

ទ. ៣៦ សក្កទេវរាជ នាំព្រះថេរៈទៅកាន់បណ្ណសាលា ដែលកុដុម្ពិកជាប្អូនប្រុសសាងដើម្បីប្រយោជន៍ដល់ព្រះថេរៈ និមន្តឲ្យគង់លើផែនសំពត់ ហើយ និម្មិតជាមិត្តជាទីស្រឡាញ់ ទៅកាន់សំណាក់របស់កុដុម្ពិកចុល្លបាល ស្រែកហៅថា “នែបាលៈសំឡាញ់”។ កុដុម្ពិកចុល្លបាលសួរថា “អ្វីសំឡាញ់”។

ទេវ.៖ លោកដឹងថា ព្រះថេរៈមកហើយឬ។

ចុល្ល.៖ ខ្ញុំមិនទាន់ដីងទេ ក៏ព្រះថេរៈមកហើយឬ។

ទេវ.៖ អើ សំឡាញ់ ខ្ញុំទៅកាន់វិហារ ឃើញព្រះថេរៈគង់នៅក្នុង បណ្ណសាលាដែលលោកឲ្យសាង មកតែម្នាក់ឯង ដូច្នេះហើយ ស្តេចក៏គេចចេញទៅ។ ចំណែកកុដុម្ពិកទៅដល់វិហារ ឃើញព្រះថេរៈហើយ យំខ្សឹក ខ្សួលនៅទៀបជើង ពោលថា “លោកអ្នកដ៏ចម្រើន ខ្ញុំឃើញហេតុនេះហើយ ទើបមិនព្រមឲ្យលោកបួស ដូច្នេះ ជាដើម ហើយធ្វើក្មេងបម្រើ ២នាក់ឲ្យជាអ្នកជា ឲ្យបួសក្នុងសំណាក់របស់ព្រះថេរៈ ហើយប្រាប់ថា “អ្នកទាំង ឡាយ ចូរនាំយករបស់ឆាន់ មានបបរ និងបាយជាដើម មកអំពីខាងក្នុង ផ្ទះឧបដ្ឋាកព្រះថេរៈ” ដូច្នេះ។

សាមណេរទាំងនោះក៏ធ្វើវត្តបដិបត្តិឧបដ្ឋាកទ. ៣៧ ដល់ព្រះថេរៈ។

ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយអ្នកនៅក្នុងទិស (អ្នកនៅទីដទៃ) មកកាន់ព្រះជេតពនដោយបំណងថា “នឹងគាល់ព្រះសាស្តា ហើយថ្វាយ បង្គំព្រះសាស្តា សួរសុខទុក្ខព្រះអសីតិមហាសាវ័ក ហើយចារិកនៅក្នុងវិហារ ដល់ទីនៅរបស់ព្រះចក្ខុបាលត្ថេរ បានគិតថា “ពួកយើងនឹងមើល សូម្បីទីនេះ ដូច្នេះ ក្នុងវេលាល្ងាច ទើបឆ្ពោះទៅកាន់ទីនៅរបស់ព្រះថេរៈ។ ក្នុងខណៈនោះ មហាមេឃក៏តាំងឡើង។ ពួកលោកគិតថា ឥឡូវនេះល្ងាច ហើយ និងមេឃក៏តាំងឡើង យើងនឹងមកមើលអំពីព្រឹកម្តងវិញ ដូច្នេះក៏ត្រឡប់ទៅ។ ភ្លៀងធ្លាក់ក្នុងបឋមយាម ឈប់ក្នុងមជ្ឈិមយាម។ ព្រះថេរៈជាអ្នកប្រារព្ធសេចក្តីព្យាយាមដើរចង្រួមជានិច្ច ព្រោះដូច្នោះទើប ចុះកាន់ទីចង្រ្កមក្នុងបច្ឆិមយាម។ ក្នុងកាលនោះ មេភ្លៀងជាច្រើនកើតចុះកាន់ទីចង្រ្កមក្នុងបច្ឆិមយាម។ ក្នុងកាលនោះ មេភ្លៀងជាច្រើន កើតឡើងហើយលើដីដែលមានភ្លៀងធ្លាក់ថ្មីៗ។ មេភ្លៀងទាំងនោះ កាលព្រះថេរៈចង្ក្រម ក៏បានស្លាប់ដោយច្រើន។ ពួកអន្តេវាសិកមិនទាន់បានបោសសំអាតទីចង្រ្កមរបស់ព្រះថេរៈពីព្រឹក។ ចំណែកពួកភិក្ខុក្រៅពីនេះ មកទ. ៣៨ ដោយបំណងថា នឹងមើលទីនៅរបស់ព្រះថេរៈ ឃើញសត្វទាំងឡាយក្នុង ទីចង្រ្កមហើយ សួរថា “នរណា ចង្រ្កមក្នុងទីនេះ”។ ពួកអន្តេវាសិករបស់ ព្រះថេរៈឆ្លើយថា “ឧបជ្ឈាយ៍របស់ពួកខ្ញុំ លោកម្ចាស់”។ ភិក្ខុទាំងឡាយ តិះដៀលថា “លោកទាំងឡាយ ចូរមើលកម្មរបស់សមណៈចុះ ក្នុងវេលា ភ្នែកល្អ លោកក៏ដេក មិនធ្វើការងារៗ ក្នុងវេលាភ្នែកខ្វាក់ ទើបគិតថា យើងនឹងចង្ក្រម ដូច្នេះ ហើយធ្វើសត្វមានប្រមាណប៉ុណ្ណេះឲ្យស្លាប់ លោកគិតថា នឹងធ្វើប្រយោជន៍ បែរធ្វើការរកប្រយោជន៍មិនបាន”។ លំដាប់នោះ ភិក្ខុទាំងនោះទៅក្រាបទូលព្រះតថាគតថា “បពិត្រព្រះអង្គ ព្រះចក្ខុបាលត្ថេរ គិតថា យើងនឹងចង្ក្រម ដូច្នេះ បានធ្វើសត្វមានជីវិតជាច្រើនឲ្យស្លាប់”។ ព្រះមានព្រះភាគត្រាស់សួរថា “អ្នកទាំងឡាយ ឃើញលោកកំពុងធ្វើសត្វ មានជីវិតដ៏ច្រើនឲ្យស្លាប់ឬ”។ ភិក្ខុទាំងនោះក្រាបទូលថា “មិនបានឃើញទាំងនោះក្រាបទូលថា មិនបានឃើញទេ ព្រះអង្គ”។

ព្រះ.៖ អ្នកទាំងឡាយ មិនឃើញលោក (ធ្វើដូច្នោះ) យ៉ាងណា សូម្បីលោកក៏មិនឃើញសត្វមានជីវិតទាំងនោះ ដូច្នោះ ម្នាលភិក្ខុទាំងឡាយ ដែលទ. ៣៩ ឈ្មោះថា ចេតនាជាហេតុឲ្យស្លាប់ របស់ព្រះខីណាស្រពទាំងឡាយ (បុគ្គល អ្នកមានអាសវៈអស់ហើយមិនមាន។

ភិ.៖ បពិត្រព្រះអង្គ កាលឧបនិស្ស័យនៃព្រះអរហត្តមាន ហេតុអ្វី លោកទើបក្លាយជាមនុស្សខ្វាក់ភ្នែក។

ព្រះ. ដោយអំណាចកម្ម ដែលខ្លួនធ្វើទុកហើយនោះឯង។

ភិ.៖ ក៏លោកបានធ្វើកម្មអ្វីទុកហើយ ព្រះអង្គ។

ព្រះ.៖ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ (ទ្រង់ក៏បានត្រាស់រឿងនោះថា)។

បុព្វកម្មរបស់ចក្ខុបាលត្ថេរៈ

ក្នុងអតីតកាល គ្រាព្រះបាទពារាណសី ទ្រង់គ្រប់គ្រងរាជនៅក្នុងក្រុងពារាណសី ពេទ្យម្នាក់ចារិកធ្វើវេជ្ជកម្មនៅក្នុងស្រុក និងនិគមឃើញស្ត្រីទុព្វលភ្នែកម្នាក់ ទើបសួរថា “ការមិនជាសុខរបស់នាង យ៉ាងណា”។ ស្រ្តីនោះឆ្លើយថា “ភ្នែករបស់ខ្ញុំមើលមិនឃើញ”។

ពេទ្យ៖ ខ្ញុំនឹងធ្វើថ្នាំឲ្យខាង។

ទ. ៤០ ស្ត្រី៖ ធ្វើចុះ លោក។

ពេទ្យ.៖ នាងនឹងឲ្យអ្វីដល់ខ្ញុំ។

ស្ត្រី៖ បើលោកអាចធ្វើភ្នែករបស់ខ្ញុំឲ្យបានជា ជាប្រក្រតីវិញ ខ្ញុំនិងបុត្រធីតា នឹងជាទាសីរបស់លោក។

ពេទ្យទទួលថា “ល្អហើយ” ហើយក៏ផ្សំថ្នាំឲ្យ។ ភ្នែកត្រឡប់ជា ប្រក្រតីត្រឹមតែថ្នាំមួយដំណក់ប៉ុណ្ណោះ។ ស្ត្រីនោះគិតថា “យើងជាប់មាត់ នឹងពេទ្យនោះទុកថា យើងព្រមទាំងបុត្រធីតា នឹងជាទាសីរបស់គេ គេមុខ ជាមិនហៅយើងដោយវាចាផ្អែមល្ហែមឡើយ យើងនឹងកុហកគេ”។ កាលពេទ្យមកហើយ សួរថា “យ៉ាងណា នាងដ៏ចម្រើន” នាងឆ្លើយថា កាលមុនភ្នែករបស់ខ្ញុំឈឺតិចៗ ឥឡូវនេះឈឺខ្លាំងឡើង”។ ពេទ្យគិតថា “ស្ត្រីនេះ មានបំណងកុហកយើង ហើយមិនឲ្យអ្វីៗយើងមិនត្រូវការដោយតម្លៃឈ្នួល ដែលស្ត្រីនេះឲ្យ ឥឡូវនេះយើងនឹងធ្វើនាងឲ្យខ្វាក់ភ្នែក ដូច្នេះ ហើយទៅផ្ទះប្រាប់សេចក្តីនោះដល់ភរិយា។ ភរិយាបាននៅស្ងៀម។ ពេទ្យនោះ ផ្សំថ្នាំមួយតំណក់ ហើយទៅកាន់សំណាក់ស្ត្រីនោះ ប្រាប់ថា “នាងដ៏ចម្រើនទ. ៤១ សូមនាងបន្តក់ថ្នាំមួយតំណក់នេះ។ កែវភ្នែកទាំងពីរខាង បានរលត់មួយរំពេច ដូចអណ្តាតប្រទីបដែលរលត់។ ពេទ្យនោះបាន (មកកើត) ជា ចក្ខុបាលត្ថេរៈនេះឯង។

ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កម្មដែលបុត្ររបស់ តថាគតធ្វើហើយក្នុងកាលនោះ ជាប់តាមក្រោយលោករឿយៗ ពិតហើយ ឈ្មោះថា បាបកម្មនេះ រមែងជាប់តាមអ្នកធ្វើ ដូចកង់រទេះវិលតាមដានដើងគោពលិព័ទ្ធ (គោដែលគេទឹមរទេះផ្ទុកទំនិញ) នាំធុរៈទៅ ”លុះត្រាស់រឿងនេះហើយ ទ្រង់ជាព្រះធម្មរាជា ក៏ត្រាស់ព្រះគាថាបន្តអនុសន្ធិ ដូចព្រះរាជាប្រជាប់ព្រះរាជសាសន៍ ដែលមានដីស្អិតប្រចាំទុកហើយដោយព្រះរាជលញ្ចករ (ត្រា) ថា៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា រច បទុដ្ឋេន ភាសតិវា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។

ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរទ. ៤២ បំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គល បានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់ តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសរទេះទៅ ដូច្នោះ។

អធិប្បាយគាថា

ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤ សូម្បីទាំងអស់ មានកាមាវចរកុសលចិត្តជាដើម ឈ្មោះថា មនោ (ចិត្ត) ក្នុងព្រះគាថានោះ។ តែក្នុង បទនេះ ចិត្តដែលនិយមកំណត់ កំណត់ហើយ ដោយអំណាចចិត្តដែលកើត ឡើងដល់ពេទ្យនោះក្នុងគ្រានោះ រមែងបានចំពោះចិត្តដែលប្រព្រឹត្តទៅដោយ ទោមនស្សសម្បយុត្តដោយបដិឃៈ។ បទថា បុព្វង្គម (មានការដល់មុន) បានដល់ ប្រកបដោយចិត្តនោះ ដែលជាធម្មជាតិដល់មុខ។ ក្នុងបទថា ធម្មា (ធម៌ទាំងឡាយ) ធម៌៤ យ៉ាង គឺ គុណធម៌ ទេសនាធម៌ បរិយត្តិធម៌ និងនិស្សត្តនិជ្ជីវធម៌ ឈ្មោះថា ធម៌ទាំងឡាយ។ ក្នុងធម៌៤ ប្រការនោះ ធម៌ ក្នុងពាក្យថា៖

ទ. ៤៣ ធម៌ និងអធម៌ ២ប្រការ ឲ្យផលមិនដូចគ្នា អធម៌រមែងនាំទៅកាន់នរក ធម៌រមែងឲ្យដល់សុគតិ។

ឈ្មោះថា គុណធម៌។ ធម៌នេះ ក្នុងព្រះតម្រាស់ថា “ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ មានលម្អបទដើមដល់អ្នកទាំងឡាយជាដើម ឈ្មោះថា ទេសនាធម៌។ ធម៌ ក្នុងព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រពួកខ្លះក្នុងលោកនេះ រមែងរៀនធម៌ គឺ សុតៈ គេយ្យៈ ជាដើម ឈ្មោះថា បរិយត្តិធម៌។ ធម៌ ក្នុងព្រះតម្រាស់ថា ក៏សម័យនោះឯង ធម៌ទាំងឡាយរមែងមាន ខន្ធទាំងឡាយរមែងមាន” ជាដើមនេះឈ្មោះថា និស្សត្តធម៌។ ន័យសូម្បីក្នុងពាក្យថា “និជ្ជីវធម៌” ក៏ដូចគ្នា។ ក្នុងធម៌ ៤ប្រការនោះ និស្សត្តធម៌ ឬនិជ្ជីវធម៌ ព្រះសាស្តាទ្រង់បំណងហើយក្នុងទីនេះ។ និស្សត្តធម៌ ឬនិជ្ជីវធម៌នោះ ដោយអត្ថ ក៏គឺ អរូបកូន្ទ ៣ប្រការ បានដល់ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ។ ក៏អរូបកូន្ធ ៣ ប្រការនោះឈ្មោះថា មនោបុព្វង្គមាធម្មា (មានចិត្តដល់មុន) ព្រោះអត្ថថា មានចិត្ត ដល់មុននៃអរូបក្ខន្ធទាំងនោះ។ មានពាក្យសួរថា “ក៏ចិត្ត មានវត្ថុដូចគ្នាទ. ៤៤ មានអារម្មណ៍ដូចគ្នា កើតនៅក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ កើតព្រមគ្នាជាមួយធម៌ទាំងនោះ ឈ្មោះថា ដល់មុនបានយ៉ាងណា”។ មានពាក្យ ឆ្លើយថា ចិត្ត បានឈ្មោះថា ដល់មុន ព្រោះអត្ថថា ជាបច្ច័យ ជាគ្រឿងញ៉ាំងធម៌ឲ្យកើតឡើង។ ឧបមាថា កាលពួកចោរដ៏ច្រើន ធ្វើចោរកម្ម មានប្លន់អ្នកស្រុកជាដើមជាមួយគ្នា កាលមាននរណាសួរថា “នរណាជាមេរបស់ ពួកវា” អ្នកណាជាបច្ច័យរបស់ពួកវា គឺ ពួកចោរអាស្រ័យអ្នកណា ទើបធ្វើកម្មនោះបាន អ្នកនោះឈ្មោះថាទត្តៈក្តី ឈ្មោះមត្តៈក្តី គេហៅថា មេ របស់ពួកចោរ យ៉ាងណា ពាក្យឧបមេយ្យដែលជាគ្រឿងញ៉ាំងអត្ថដល់ព្រមនេះ បណ្ឌិតគប្បីដឹងច្បាស់ ដូច្នោះ។ ចិត្ត ឈ្មោះថាដល់មុននៃធម៌ទាំងឡាយនោះ ដោយអត្ថថា ជាបច្ច័យជាគ្រឿងញ៉ាំងធម៌ឲ្យកើតឡើង ដូច្នេះ ព្រោះហេតុនោះ ធម៌ទាំងឡាយនោះ ទើបឈ្មោះថា មានចិត្តដល់មុន។ ព្រោះកាលចិត្តមិនកើតឡើង ធម៌ទាំងនោះរមែងមិនអាចនឹងកើតឡើងបាន ដោយពិត។ មួយទៀត ចិត្តជាធំនៃធម៌ទាំងឡាយនោះ ដោយអំណាចជា អធិបតី ព្រោះហេតុនោះ ធម៌ទាំងឡាយនោះ ទើបឈ្មោះថា មនោសេដ្ឋាទ. ៤៥ (មានចិត្តជាធំ)។ ដូចឧបមាថា ចោរទាំងឡាយ មានមេចោរជាដើម យ៉ាងណា ចិត្តជាធំនៃធម៌ទាំងនោះ ក៏ដូច្នោះ ព្រោះហេតុនោះ ធម៌ទាំងនោះ ទើប ឈ្មោះថា មានចិត្តជាធំ។ ម្យ៉ាងទៀត វត្ថុទាំងឡាយនោះៗ សម្រេចហើយ ដោយវត្ថុ មានដើមឈើជាដើម ឈ្មោះថា ជាវត្ថុសម្រេចដោយឈើជាដើម យ៉ាងណា សូម្បីធម៌ទាំងនោះ ឈ្មោះថា មនោមយា (សម្រេចហើយដោយចិត្ត) ព្រោះសម្រេចអំពីចិត្ត ក៏ដូច្នោះ។ បទថា បទុដ្ឋេន (ប្រទូសហើយ) គឺ ដែលទោសមានអភិជ្ឈាជាដើម ដែលចូរមកប្រទូសរ៉ាយហើយ។ ពិតហើយ ចិត្តប្រក្រតី ឈ្មោះភវង្គចិត្ត ភវង្គចិត្តនោះ មិនត្រូវទោសប្រទូសរ៉ាយហើយ ដូចទឹកថ្លា សៅហ្មងព្រោះពណ៌ទាំងឡាយ មានពណ៌ខៀវជាដើម ដែលមកដល់ (ត្រឡប់) ជាទឹកផ្សេងដោយប្រភេទ មានទឹកខៀវជាដើម នឹងឈ្មោះថាទឹកថ្មីក៏មិនមែន និងឈ្មោះថាទឹកថ្លាដូចដើមក៏មិនមែន យ៉ាងណា ឯកវង្គចិត្តនោះ ដែលទោសមានអភិជ្ឈាជាដើម ចូលមកប្រទូសរាយហើយ នឹងឈ្មោះចិត្តដួងថ្មីក៏មិនមែន និងឈ្មោះថាភវង្គចិត្តដូចខាងដើមក៏មិនមែន ដូច្នោះ។ ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់ទើបត្រាស់ថា “ម្នាលភិក្ខុទ. ៤៦ ទាំងឡាយ ចិត្តនេះផូរផង់ តែចិត្តនោះឯងសៅហ្មងហើយ ព្រោះឧបក្តីលេស ទាំងឡាយដែលចរមក”។ បើបុគ្គល មានចិត្តប្រទូសហើយយ៉ាងនេះ។ បទថា ភាសតិ វា ករោតិ វា (និយាយក្តី ធ្វើក្តី) សេចក្តីថា កាលគេនិយាយ រមែងនិយាយតែ វចីទុច្ចរិត ៤យ៉ាង កាលធ្វើ រមែងធ្វើតែកាយទុច្ចរិត ៣យ៉ាង កាលមិននិយាយ កាលមិនធ្វើ ព្រោះភាពនៃខ្លួន ជាអ្នកមានចិត្តដែលទោស មានអភិជ្ឈាជាដើមប្រទូសរ៉ាយហើយនោះ រមែងធ្វើមនោទុច្ចរិត ៣យ៉ាង ឲ្យបរិបូណ៍។ អកុសលកម្មបថ ១០ យ៉ាង របស់គេ រមែនដល់នូវការពេញបរិបូណ៍ ដោយប្រការដូច្នេះ។ បទថា តតា នំ ទុក្ខមន្វេតិ (ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ) (សេចក្តីថា ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ព្រោះទុច្ចរិត ៣យ៉ាងនោះ គឺ ទុក្ខដែលជាផល ទាំងប្រព្រឹត្តទៅតាមផ្លូវកាយ ទាំងប្រព្រឹត្តទៅតាមផ្លូវចិត្ត ដោយបរិយាយនេះថា ទុក្ខមានកាយជាទីតាំងខ្លះ ទុក្ខមានចិត្តក្រៅអំពីនេះជាទីតាំងខ្លះ រមែងជាប់តាមអត្ថភាពនោះ ជាអ្នកទៅកាន់អបាយ ៤ក្តី ក្នុងពួក មនុស្សក្តី ព្រោះអានុភាពនៃទុច្ចរិត។ ទុក្ខរមែងជាប់តាមបុគ្គលនោះ យ៉ាងទ. ៤៧ ណា។ ដូចកង់រទេះវិលតាមដានជើងគោដែលអូសរទេះទៅដូច្នោះ។

បទថា ចក្កំវ វហតោ បទំ (ដូចកង់រទេះ វិលតាមដានជើងគោដែលកំពុង អូសរទៅ ដូច្នោះ) បានដល់ ដូចកង់រទេះវិលទៅតាមដានជើងគោពលិព័ទ ដែលគេទឹមទុកត្រង់នឹម ហើយនាំភារៈទៅ។ ឧបមាដូច គោអូសទៅ មួយថ្ងៃក្តី ពីរថ្ងៃក្តី ដប់ថ្ងៃក្តី កន្លះខែក្តី រមែងមិនអាចឲ្យវិលត្រឡប់ គឺមិន អាចលះបង់នូវកង់ទៅបាន ដោយន័យថា កាលវាឈានទៅខាងមុខ ទឹមក៏ បៀតបៀន (សង្កត់) នូវក (របស់វា), កាលវាថយក្រោយ កង់ក៏ទង្គិច (កកិត) នូវសាច់ភ្លៅរបស់វា។ កង់បៀតបៀនដោយហេតុ ២ ប្រការនេះ រមែងវិលតាមទៅស្នាមជើងរបស់វា យ៉ាងណា ទុក្ខទាំងដែលប្រព្រឹត្តទៅ តាមផ្លូវកាយ ទាំងដែលប្រព្រឹត្តទៅតាមផ្លូវចិត្ត ដែលមានទុច្ចរិតជាមូល រមែងជាប់តាមបុគ្គលអ្នកដែលមានចិត្តប្រទូសហើយ ធ្វើទុច្ចរិត ៣ប្រការឲ្យពេញបរិបូណ៍ ក្នុងទីដែលគេទៅនោះៗ មាននរកជាដើមនោះឯង។ ក្នុងកាលចប់គាថា ភិក្ខុ ៣.០០០រូប បានសម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទាទាំងឡាយ។ ព្រះទេសនាបានជាកថា មានប្រយោជន៍ មានទ. ៤៨ ផលដល់បរិស័ទដែលប្រជុំគ្នាហើយនោះឯង។

ចប់ រឿង​ព្រះ​ចក្ខុបាលថេរៈ។

២. រឿង​ព្រះ​មដ្ឋកុណ្ឌលី

២. មដ្ឋកុណ្ឌលីវត្ថុ

ទ. ៤៩ ចំណែកព្រះគាថាទីពីរថា៖

មនោ បុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្ធេតិ ឆាយាវ អនុបាយិនី។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្តី ធ្វើក្តី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់ តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។

ឯព្រះគាថាទីពីរថា មនោបុព្វង្គមា ធម្មា (មានចិត្តដល់មុន)13)

ជាដើម ព្រះមានព្រះភាគ ទ្រង់ប្រារព្ធមដ្ឋកុណ្ឌលីមាណព ទើបត្រាស់នូវ ភាសិតនេះក្នុងក្រុងសាវត្ថីនោះឯង។

បានស្តាប់មក ក្នុងក្រុងសាវត្ថី មានព្រាហ្មណ៍ម្នាក់ឈ្មោះ អទិន្នទ. ៥០ បុព្វកៈ។ គេមិនធ្លាប់ឲ្យវត្ថុអ្វីៗ ដល់នរណាៗ ព្រោះដូច្នោះ ប្រជុំជនទើបបានដាក់ឈ្មោះគេថា អទិន្នបុព្វកៈ។ គេមានបុត្រម្នាក់ជាទីស្រឡាញ់ពេញចិត្ត ក្រោយមកគេប្រាថ្នានឹងធ្វើគ្រឿងប្រដាប់ឲ្យបុត្រ គិតថា “បើយើង ជួលជាងមាស ក៏នឹងត្រូវឲ្យថ្ងៃឈ្នួល” ដូច្នេះទើបដុតមាសដំធ្វើជាក្រវិល ររលាងៗ ស្រេចហើយ បានឲ្យ (ដល់បុត្ររបស់ខ្លួន)។ ព្រោះដូច្នោះ បុត្ររបស់គេទើបបានប្រាកដឈ្មោះថា មដ្ឋកុណ្ឌលី។ ក្នុងវេលាបុត្រនោះអាយុ បាន១៦ឆ្នាំ កើតរោគស្គមលឿង។ មាតាក្រឡេកឃើញបុត្រហើយ ទើបនិយាយចំពោះព្រាហ្មណ៍ (ជាស្វាមី) ថា “ព្រាហ្មណ៍រោគកើតឡើងហើយ ដល់បុត្ររបស់លោក សូមលោករកពេទ្យមករក្សាគេផងចុះ”។ ព្រាហ្មណ៍ ឆ្លើយថា “នាងដ៏ចម្រើន បើយើងរកពេទ្យមក យើងនឹងត្រូវឲ្យឈ្នួលដល់គេ” នាងមិនមើលនូវការអស់ទ្រព្យរបស់យើង (ខ្លះទេឬ)”។ នាងព្រាហ្មណី សួរថា “បើដូច្នេះ លោកនឹងធ្វើយ៉ាងណា ព្រាហ្មណ៍” ព្រាហ្មណ៍ឆ្លើយថា “ទ្រព្យរបស់យើងនឹងមិនអស់ទៅបានយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ ព្រាហ្មណ៍នោះទៅកាន់សំណាក់ពួកពេទ្យហើយ សួរថា “ពួកលោកដាក់ថ្នាំទ. ៥១ ប្រភេទណាដល់មនុស្សដែលកើតរោគប្រភេទឯណោះ”។ លំដាប់នោះ ពួកពេទ្យក៏ប្រាប់ថ្នាំចំណែកសំបកឈើជាដើមដល់គេ។ គេ (ទៅ)ស្ទោះសំបកឈើជាដើម ដែលពួកពេទ្យប្រាប់នោះ មកធ្វើថ្នាំឲ្យដល់បុត្រ។ កាលព្រាហ្មណ៍ធ្វើដូច្នោះ រោគបានកម្រើកខ្លាំងជាងមុន (រហូត) គេដល់នូវភាព មិនមាននរណាព្យាបាលបាន។ ព្រាហ្មណ៍ដឹងថា បុត្រទុព្វលហើយ ទើបរកពេទ្យម្នាក់មក។ ពេទ្យនោះ មកពិនិត្យមើលហើយទើបនិយាយ(គេច)ថា ខ្ញុំនៅមានកិច្ច លោកចូររកពេទ្យដទៃមកឲ្យរក្សាចុះ ដូច្នេះហើយប្រាប់ ដល់ព្រាហ្មណ៍នោះ ក៏លាទៅ។ ព្រាហ្មណ៍វេលាថា បុត្ររបស់ខ្លួននឹងស្លាប់ បានគិតថា “ពួកជនដែលមក ដើម្បីត្រូវការនឹងសួរសុខទុក្ខបុត្រនេះ នឹងឃើញទ្រព្យសម្បត្តិខាងក្នុងផ្ទះ យើងនឹងយកគេទៅដាក់ខាងក្រៅដូច្នេះ ទើបនាំយកបុត្រចេញមក ឲ្យដេកត្រង់រានហាលផ្ទះខាងក្រៅ។

ព្រះពុទ្ធប្រមើលមើលឧបនិស្ស័យរបស់មដ្ឋកុណ្ឌលី

ក្នុងវេលាបច្ចុសម័យ (គឺវេលាជិតភ្លឺ) ថ្ងៃនោះ ព្រះមានព្រះភាគស្តេចចេញអំពីព្រះមហាករុណាសមាបត្តិ ទ្រង់ប្រមើលមើលលោក ដោយទ. ៥២ ពុទ្ធចក្ខុ មើលពួកសត្វដែលជាផៅពង្ស ដែលព្រះអង្គគួរណែនាំបាន ដែលមានកុសលសន្សំទុកមកហើយ មានសេចក្តីប្រាថ្នាក្នុងព្រះពុទ្ធពីអតីត ទាំងឡាយ។ ទ្រង់បានផ្សាយសំណាញ់ គឺញាណទៅក្នុងម៉ឺនចក្រវាឡ។ មដ្ឋកុណ្ឌលីមាណពប្រាកដហើយ នៅក្នុងសំណាញ់ គឺព្រះញាណនោះ ដោយអាការដែលដេកត្រង់របៀងខាងក្រៅផ្ទះនោះ។ ព្រះសាស្តាទ្រង់ទតឃើញគេហើយ ទ្រង់ជ្រាបថា ព្រាហ្មណ៍ដែលជាបិតា នាំគេមកខាងក្រៅផ្ទះ ហើយឲ្យដេកក្នុងទីនោះ ទ្រង់ត្រិះរិះថា “នឹងមានប្រយោជន៍ខ្លះ ឬមិនមានហ្ន៎ ដោយបច្ច័យដែលតថាគតទៅក្នុងទីនោះ” ទ្រង់កំពុងរំពឹងមើល ទ្រង់បានឃើញហេតុនេះថា មាណពនេះ នឹងធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគត ធ្វើកាលៈហើយ នឹងកើតក្នុងវិមានមាសកម្ពស់ប្រមាណ ៣០យោជន៍ ក្នុងតាវតឹង្សទេវលោក មាននាងអប្សរជាបរិវារមួយពាន់ ចំណែកព្រាហ្មណ៍នឹងធ្វើឈាបនកិច្ចសរីរៈនោះ យំនៅក្នុងព្រៃបច្ឆា ទេវបុត្រនឹងប្រមើលមើល អគ្គភាពខ្លួន កម្ពស់ប្រមាណ ៣គាវុធ (១២យោជន៍) ប្រដាប់ដោយទ. ៥៣ គ្រឿងអលង្ការ ដែលប្រើរទេះ ៦០គ្រឿងផ្ទុក មាននាងអប្សរជាបរិវារ មួយពាន់ គិតថា សិរីសម្បត្តិនេះ យើងបានដោយកម្មអ្វីហ្ន៎ ដូច្នេះហើយ ពិចារណាមើល ក៏ជ្រាបថា បានដោយចិត្តជ្រះថ្លាក្នុងតថាគត គិតថា “បិតា យើងមិនឲ្យពេទ្យផ្សំថ្នាំដល់យើង ព្រោះខ្លាចទ្រព្យនឹងអស់ទៅ ឥឡូវនេះ ទៅយំទៅព្រៃបច្ឆា យើងនឹងធ្វើគេឲ្យដល់ប្រការដែលប្លែក” ដូច្នេះ ដោយ សេចក្តីអន់ចិត្តក្នុងបិតា ទើបនិម្មិតខ្លួនដូចមដ្ឋកុណ្ឌលីមាណព មកអង្គុយ យំនៅក្នុងទីជិតព្រៃបច្ឆា ពេលនោះ ព្រាហ្មណ៍នឹងសួរគេថា អ្នកជានរណា គេនឹងឆ្លើយថា ខ្ញុំជាមដ្ឋកុណ្ឌលីមាណព បុត្ររបស់លោក ព្រាហ្មណ៍សូរថា លោកទៅកើតក្នុងភពណា? ទេវបុត្រឆ្លើយថា ក្នុងភពតាវគីង្ស កាលព្រាហ្មណ៍សួរថា ព្រោះធ្វើកម្មអ្វី? គេនឹងប្រាប់ថា កើតព្រោះចិត្តជ្រះថ្លា ក្នុងព្រះតថាគត។ ព្រាហ្មណ៍នឹងសួរតថាគតថា “ដែលឈ្មោះថា ការធ្វើ ចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ (ប៉ុណ្ណោះ) ហើយទៅក្នុងស្ថានសួគ៌ មានឬ?” ពេលនោះ តថាគតនឹងតបថា “មិនមាននរណា អាចនឹងកំណត់ដោយការរាប់បានថា មានប្រមាណប៉ុណ្ណេះរយ ឬពាន់ ឬសែនឡើយ ដូច្នេះហើយទ. ៥៤ និងពោលគាថាក្នុងធម្មបទ ក្នុងកាលចប់គាថា ការត្រាស់ដឹងធម៌នីងមាន ដល់សត្វប្រមាណ ៨៤.០០០។ មដ្ឋកុណ្ឌលីទេវបុត្រនីងបានជាព្រះសាតាបន្ន អទិន្នបុព្វកព្រាហ្មណ៍ក៏ដូចគ្នា អាស្រ័យកុលបុត្រនេះ ការបូជាធម៌ ដ៏ច្រើននឹងមានដោយប្រការដូច្នេះ។ កាលទ្រង់ជ្រាបហើយ លុះភ្លឺច្បាស់ហើយ ទ្រង់ធ្វើការបដិបត្តិ (ជម្រះ) ព្រះសរីរៈស្រេចហើយ មានភិក្ខុពួកធំហែហមហើយ ស្តេចចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាត ស្ដេចដល់ទ្វារផ្ទះរបស់ព្រាហ្មណ៍តាមលំដាប់។

ក្នុងខណៈនោះ មដ្ឋកុណ្ឌលីមាណព កំពុងដេកបែរមុខទៅខាងក្នុងផ្ទះ ព្រះសាស្តាទ្រង់ជ្រាបថា មិនឃើញព្រះអង្គ ទើបបានបញ្ចេញព្រះស្មើ ទៅប៉ះនឹងម្ខាងនៃជញ្ជាំង។ មាណពគិតថា នេះពន្លឺអ្វី ទើបដេកផ្ងារត្រឡប់មក ឃើញព្រះសាស្តា ហើយគិតថា យើងអាស្រ័យបិតាជាជនអន្ធពាល ទើបមិនបានចូលទៅគាល់ព្រះពុទ្ធ ធ្វើសេចក្តីខ្វល់ខ្វាយដោយកាយ ឬថ្វាយទាន ឬស្តាប់ធម៌ ឥឡូវនេះ សូម្បីដៃទាំងពីររបស់យើង ក៏លើកសំពះមិនបាន កិច្ចដែលគួរធ្វើយ៉ាងដទៃមិនមាន ដូច្នេះ ហើយបានធ្វើចិត្តប៉ុណ្ណោះទ. ៥៥ ឲ្យជ្រះថ្លា។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា “ល្មមដោយការដែលមាណពនេះ ធ្វើចិត្តឲ្យជ្រះថ្លាប្រមាណប៉ុណ្ណោះ ហើយក៏ស្តេចចៀសចេញទៅ។ កាលព្រះតថាគតស្ដេចបាត់ពីក្រខ្សែភ្នែកទៅ មាណពដែលមានចិត្តជ្រះថ្លា ធ្វើកាលៈហើយ ដូចជាដេកលក់ហើយភ្ញាក់ឡើងវិញ ទៅកើតក្នុងវិមានមាស កម្ពស់ប្រមាណ ៣០យោជន៍ ក្នុងទេវលោក។ ចំណែកព្រាហ្មណ៍ធ្វើ ឈាបនកិច្ចសរីរៈមាពណនោះហើយ មានតែការយំជាខាងមុខ ទៅកាន់ទីព្រៃ បច្ឆារាល់ៗថ្ងៃ យំរៀបរាប់ថា “កូនប្រុសតែមួយរបស់ពុកនៅទីណា កូនប្រុសតែមួយរបស់ពុកនៅទីណា”។

សូម្បីទេវបុត្រ កាលក្រឡេកមើលសម្បត្តិរបស់ខ្លួនហើយ គិតថា “សម្បត្តិនេះ យើងបានមកដោយកម្មអ្វី កាលពិចារណាទៅក៏ដឹងថា បានដោយចិត្តដែលជ្រះថ្លាក្នុងព្រះសាស្តា” ដូច្នេះហើយ ទើបគិតតទៅទៀតថា ព្រាហ្មណ៍នេះ ក្នុងកាលដែលយើងមិនសប្បាយ មិនបានរកពេទ្យមក ព្យាបាលឡើយ ឥឡូវនេះ បែរជាទៅយំស្រែកនៅព្រៃបច្ឆា យើងគួរធ្វើ គេឲ្យដល់នូវសេចក្តីប្លែក ដូច្នេះ ទើបនិម្មិតខ្លួនដូចជាមដ្ឋកុណ្ឌលីមាណពទ. ៥៦ មកហើយ បានឱបដៃយំនៅក្នុងទីដែលមិនឆ្ងាយពីបច្ឆា។ ព្រាហ្មណ៍ឃើញគេហើយ ទើបគិតថាយើងយំ ព្រោះសោកដល់បុត្រដែលស្លាប់ ឯមាណពនោះ យំត្រូវការអ្វីហ្ន៎ យើងនឹងសួរគេមើល ដូច្នេះកាលនឹងសួរ បានពោលគាថានេះថា៖

លោកតុបតែងហើយ ដូចមដ្ឋកុណ្ឌលី មានភារៈ គឺ របៀបផ្កាឈើ មានខ្លួនផ្សាយដោយច័ន្ទលឿង ឱបដៃទាំងពីរយំនៅក្នុងព្រៃបច្ឆា លោកមានទុក្ខអ្វីឬ?

មាណពពោលថា៖

ផ្ទះរថធ្វើដោយមាស ដ៏ផូរផង់កើតឡើងហើយ ដល់ខ្ញុំ ខ្ញុំរកគូនៃកង់នោះមិនបាន ខ្ញុំនឹងអស់ជីវិត ព្រោះសេចក្តីទុក្ខនោះ។

ពេលនោះ ព្រាហ្មណ៍បាននិយាយនឹងគេថា៖

ម្នាលមាពណដ៏ចម្រើន គូកង់នោះ នឹងធ្វើដោយ មាសក្តី ធ្វើដោយកែវក្តី ធ្វើដោយលោហៈក្តី ធ្វើដោយទ. ៥៧ ប្រាក់ក្តី អ្នកចូរប្រាប់ខ្ញុំចុះ ខ្ញុំនឹងធានាឲ្យអ្នកបាននូវ គូកង់នោះ។

មាណពបានស្តាប់ពាក្យនោះ គិតថា ព្រាហ្មណ៍នេះ មិនធ្វើថ្នាំឲ្យដល់បុត្រ លុះមកឃើញយើងរូបរាងស្រដៀងបុត្រ ឈរយំ ទើបនិយាយថា យើងនឹងធ្វើកង់រទេះ ដែលធ្វើដោយមាសជាដើមឲ្យ ណ្ហើយចុះ យើងផ្ចាញ់ផ្ចាលគេ ដូច្នេះ ទើបពោលថា លោកនឹងធ្វើគូនៃកង់ឲ្យដល់ខ្ញុំធំប៉ុនណា កាលព្រាហ្មណ៍នោះពោលថា លោកនឹងត្រូវការប៉ុនណា ទើបប្រាប់ថា៖

ខ្ញុំត្រូវការព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរដួង លោក ដែលខ្ញុំសូមហើយ មេត្តាឲ្យព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរ នោះដល់ខ្ញុំចុះ។

មាណពនោះពោលដដែលៗ ដល់គេថា ព្រះច័ន្ទ និងព្រះអាទិត្យបញ្ចេញពន្លឺជាគូគ្នា ក្នុងវិថីទាំងពីរ រថរបស់ខ្ញុំធ្វើដោយមាស រមែងស្អាតសមជាមួយទ. ៥៨ គូនៃកង់នោះ។

លំដាប់នោះ ព្រាហ្មណ៍និយាយជាមួយគេថា៖

មាណព លោកប្រាថ្នារបស់ដែលមិនគួរប្រាថ្នា ជា មនុស្សល្ងង់មែនពិត ខ្ញុំយល់ថា សូម្បីលោកស្លាប់ទៅក៏មិនបានព្រះច័ន្ទ និងព្រះអាទិត្យទាំងពីរឡើយ។

លំដាប់នោះ មាណពទើបនិយាយនឹងព្រាហ្មណ៍នោះថា ក៏បុគ្គល ដែលយំដើម្បីត្រូវការវត្ថុដែលប្រាកដ ជាមនុស្សល្ងង់ ឬថា បុគ្គលដែល យំដើម្បីត្រូវការវត្ថុដែលមិនប្រាកដ ជាមនុស្សល្ងង់ ដូច្នេះ ទើបពោលជាគាថាថា៖

សូម្បីការទៅ និងការមករបស់ព្រះច័ន្ទ និងព្រះអាទិត្យក៏ប្រាកដ ធាតុ គឺវណ្ណៈនៃព្រះច័ន្ទ និងព្រះអាទិត្យ ក៏ប្រាកដនៅក្នុងវិថីទាំងពីរ (ចំណែក) ជនដែលធ្វើកាលៈ លះលោកនេះទៅហើយ នរណាក៏មើលមិនឃើញ បណ្តាយើងទាំងពីរ អ្នកយំនៅក្នុងទីនេះ នរណាជាមនុស្សល្ងង់ ទ. ៥៩ ជាង។

ព្រាហ្មណ៍ស្តាប់ពាក្យនោះហើយ កំណត់បានថា មាណពនេះនិយាយ នេះត្រូវ ទើបពោលថា៖

ម្នាលមាណព លោកនិយាយពិតហើយ បណ្តាយើងទាំងពីរនាក់យំ (ក្នុងទីនេះ) ខ្ញុំជាមនុស្សល្ងង់ជាង ខ្ញុំប្រាថ្នាបានបុត្រដែលស្លាប់ហើយឲ្យត្រឡប់មក ដូចជា ទារកយំប្រាថ្នាបានព្រះច័ន្ទ។

ដូច្នេះហើយ ក៏ជាអ្នកបាត់សេចក្តីសោក ព្រោះពាក្យរបស់មាណពនោះ កាលនឹងធ្វើសេចក្តីសរសើរមាណព បានពោលគាថាទាំងនេះថា៖

លោកមកស្រោចខ្ញុំដែលជាអ្នកក្តៅខ្លាំង ដូចបុគ្គល លត់ភ្លើងដែលឆេះដោយទឹក ខ្ញុំរមែងញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងពួងឲ្យរលត់បាន លោកបន្ទោបង់សេចក្តីសោកព្រោះបុត្ររបស់ខ្ញុំ ដែលសេចក្តីសោកគ្របសង្កត់ហើយ បានដកនូវកូនសរ គឺសេចក្តីសោកដែលមុត

ទ. ៦០ ហឫទ័យខ្ញុំចេញបាន ខ្ញុំនោះជាអ្នកមានកូនសរដែលលោកដកចេញហើយ ជាអ្នកត្រជាក់ស្ងប់ហើយ ម្នាលមាណព ខ្ញុំវិនាសសេចក្តីសោក វិនាសការយំស្រែក ព្រោះបានស្តាប់ពាក្យរបស់លោក។

ខណៈនោះ ព្រាហ្មណ៍កាលនឹងសូរគេថា លោកឈ្មោះអ្វី? ទើបពោលថា៖

លោកជាទេវតា ឬគន្ធព្វ ឬថាជាស្តេចបរិន្ទទសក្កទេវរាជ លោកឈ្មោះអ្វី ឬជាបុត្ររបស់នរណា ខ្ញុំនឹង ស្គាល់លោកបានដូចម្តេច?

លំដាប់នោះ មាណពប្រាប់ដល់គេថា៖ លោកដុតបុត្រណា ក្នុងបច្ឆាដោយខ្លួនឯងហើយ រមែងយំរៀបរាប់ដល់បុត្រណា បុត្រអ្នកនោះ គឺ ខ្ញុំដែល ធ្វើកុសលធម៌ហើយ ដល់ភាពជាមិត្ររបស់ពួកត្រៃទស (ទេវតា)។

ទ. ៦១ ព្រាហ្មណ៍បានពោលថា៖

កាលលោកឲ្យទានតិច ឬច្រើនក្នុងផ្ទះរបស់ខ្លួន ឬរក្សាឧបោសថកម្ម ដូច្នោះ ខ្ញុំមិនដែលឃើញ លោកទៅទេវលោកបានព្រោះកម្មអ្វី។

មាណព ពោលថា៖

ខ្ញុំមានរោគ ជាទុក្ខ ឈឺចុកចាប់ មានកាយរសាប់ រសល់ នៅក្នុងផ្ទះរបស់ខ្លួន បានឃើញព្រះពុទ្ធទ្រង់ប្រាសចាកធូលី គឺកិលេស ឆ្លងសេចក្តីសង្ស័យចេញបាន ស្តេចទៅល្អហើយ មានព្រះបញ្ញាមិនអន់ថយ ខ្ញុំនោះ មានចិត្តរីករាយហើយ មានចិត្តជ្រះថ្លាហើយ បានថ្វាយអញ្ជលី ចំពោះព្រះតថាគត ខ្ញុំបានធ្វើកុសលកម្មនោះឯង ទើបបានដល់ភាពជាមិត្ររបស់ពួកត្រៃទស (ទេវតា)។ កាលមាណពនោះ កំពុងនិយាយរៀបរាប់នោះឯង សរីរៈទាំងអស់ របស់ព្រាហ្មណ៍ ក៏ពេញហើយដោយបីតិ។ គេកាលនឹងប្រកាសបីតិនោះ

ទ. ៦២ ទើបពោលថា៖

គួរអស្ចារ្យហ្ន៎ គួរចម្លែកហ្ន៎ វិបាកនៃការធ្វើអញ្ជលីនេះ ប្រព្រឹត្តទៅបានដូច្នេះ សូម្បីខ្ញុំមានចិត្តរីករាយហើយ មានចិត្តជ្រះថ្លាហើយ ដល់ព្រះពុទ្ធថា ជាសរណៈក្នុង ថ្ងៃនេះឯង។

លំដាប់នោះ មាណពបានពោលនឹងគេថា៖

លោកចូរជាអ្នកមានចិត្តជ្រះថ្លាចុះ ដល់ព្រះពុទ្ធ ទាំង ព្រះធម៌ ទាំងសង្ឃ ថាជាសរណៈក្នុងថ្ងៃនេះឯង លោក

ចូរជាអ្នកមានចិត្តជ្រះថ្លាយ៉ាងនោះឯង សមាទានសិក្ខាបទ ៥ កុំឲ្យដាច់ធ្លុះធ្លាយ ចូរប្រញាប់វៀរចាកបាណាតិបាត (ការសម្លាប់សត្វ) ចូរវៀររបស់ដែលម្ចាស់គេមិនបានឲ្យក្នុងលោក ចូរកុំផឹកទឹកស្រវឹង ចូរកុំនិយាយកុហក និងចូរជាអ្នកពេញចិត្តក្នុងភរិយារបស់ខ្លួន។ គេទទួលថា “សាធុ” បានពោលភាសិតគាថាទាំងនេះថា៖

ទ. ៦៣ យក្ស14) លោកជាអ្នកប្រាថ្នាប្រយោជន៍ដល់ខ្ញុំ ទេវតា លោកជាអ្នកប្រាថ្នាវត្ថុដែលចម្រើនដល់ខ្ញុំ ខ្ញុំនឹងធ្វើ (តាម) ពាក្យរបស់លោក លោកជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាសរណៈផង ខ្ញុំសូមដល់នូវព្រះធម៌ ដែលមិនមានវត្ថុដទៃ ក្រៃលែងជាងជាសរណៈផង ខ្ញុំសូមដល់នូវព្រះសង្ឃរបស់ ព្រះពុទ្ធដែលជាអគ្គបុគ្គល ដូចជាទេវតាថា ជាសរណៈផង ខ្ញុំនឹងប្រញាប់វៀរចាកបាណាតិបាត វៀរកាន់យករបស់ដែល ម្ចាស់របស់គេមិនបានឲ្យក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយកុហក និងជាអ្នកពេញចិត្តក្នុងភរិយារបស់ខ្លួន។ លំដាប់នោះ ទេវតាពោលនឹងគេថា ព្រាហ្មណ៍ ទ្រព្យក្នុងផ្ទះរបស់លោកមានច្រើន លោកចូរចូលទៅគាល់ព្រះសាស្តា ហើយថ្វាយទាន ចូរស្តាប់ធម៌ ចូរសួរធម៌ដូច្នេះ ហើយក៏អន្តរធានទៅក្នុងទីនោះឯង។ទ. ៦៤

ព្រាហ្មណ៍ថ្វាយទានដល់ព្រះពុទ្ធ

ចំណែកព្រាហ្មណ៍ទៅផ្ទះហើយ ហៅនាងព្រាហ្មណីមកនិយាយថា នាងដ៏ចម្រើន ខ្ញុំនឹងនិមន្តព្រះសមណគោតមហើយទូលសួរបញ្ហា ឯងចូរធ្វើ (ត្រៀម) សក្ការៈ ដូច្នេះ បានទៅកាន់វិហារមិនថ្វាយបង្គំព្រះសាស្តាឡើយ មិនធ្វើបដិសណ្ឋារៈ ឈរនៅក្នុងទីដ៏សមគួរមួយ ហើយក្រាបទូលថា ព្រះគោតមដ៏ចម្រើន សូមព្រះអង្គព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលកត្តាហាររបស់ខ្ញុំព្រះអង្គដើម្បីសោយក្នុងថ្ងៃនេះ។ ព្រះសាស្តាទ្រង់ទទួលហើយ។ គេបានជ្រាបថា ព្រះសាស្តាទ្រង់ទទួលហើយ ទើបប្រញាប់ត្រឡប់មកផ្ទះ ប្រើមនុស្សឲ្យតាក់តែងខាទនីយៈ ភោជនីយាហារទុកក្នុងផ្ទះរបស់ខ្លួន។ ព្រះសាស្តា មានពួកភិក្ខុសង្ឃហែហមហើយ ស្តេចយាងទៅកាន់ផ្ទះរបស់ ព្រាហ្មណ៍នោះ ប្រថាប់គង់លើអាសនៈដែលគេក្រាលទុក។ ព្រាហ្មណ៍ អង្គាសហើយដោយគោរព។ មហាជនក៏បានប្រជុំគ្នា។ បានឮថា កាលព្រះតថាគតដែលព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិនិមន្តហើយ ពួកជន ២ ពួក ក៏មកប្រជុំគ្នា គឺពួកជនជាមិច្ឆាទិដ្ឋិ ប្រជុំគ្នាដោយតាំងចិត្តថា ថ្ងៃនេះពួកយើងទ. ៦៥ និងមើលព្រះសមណគោតម ដែលត្រូវព្រាហ្មណ៍បៀតបៀនដោយការសួរបញ្ហា។ ពួកជនជាសម្មាទិដ្ឋិ ក៏ប្រជុំគ្នាដោយតាំងចិត្តថា ថ្ងៃនេះពួកយើងនឹងមើលពុទ្ធវិស័យ ពុទ្ធលីលា។ លំដាប់នោះ ព្រាហ្មណ៍ចូលទៅ គាល់ព្រះតថាគត ដែលទ្រង់ធ្វើភត្តកិច្ចស្រេចហើយ អង្គុយលើអាសនៈទាប បានទូលសួរបញ្ហាថា ព្រះគោតមដ៏ចម្រើន មានឬ ដែលឈ្មោះថា ពួកជនដែលមិនបានថ្វាយទានដល់ព្រះអង្គ មិនបានបូជាព្រះអង្គ មិនបាន ស្តាប់ធម៌ មិនបានរក្សាឧបោសថឡើយ បានទៅកើតក្នុងស្ថានសួគ៌ ដោយត្រឹមតែធ្វើចិត្តឲ្យជ្រះថ្លាតែម្យ៉ាងប៉ុណ្ណោះ។ ព្រះសាស្តាត្រាស់ថា ព្រាហ្មណ៍ ហេតុណាលោកមកសួរតថាគត ការដែលខ្លួនធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគត ហើយកើតក្នុងស្ថានសួគ៌ ដែលមដ្ឋកុណ្ឌលីបុត្ររបស់លោកប្រាប់ដល់លោក ហើយមិនមែនឬ។ ព្រាហ្មណ៍សួរថា ក្នុងកាលណា ព្រះគោតមដ៏ចម្រើន។ ព្រះសាស្តាត្រាស់ថា ថ្ងៃនេះ លោកទៅកាន់ព្រៃខ្មោចយំរៀបរាប់ ឃើញមាណពម្នាក់ឱបដៃយំនៅក្នុងទីមិនឆ្ងាយ ហើយសួរថាលោកតាក់តែងហើយដូចមដ្ឋកុណ្ឌលី មានភារៈ គឺទ. ៦៦ របៀបផ្កាឈើ មានខ្លួនផ្សាយដោយច័ន្ទលឿង។

ដូច្នេះជាដើម មិនមែនឬ។ កាលទ្រង់ប្រកាសពាក្យដែលជនទាំងពីរពោល ជាមួយគ្នាហើយ ទ្រង់បានត្រាស់រឿងមដ្ឋកុណ្ឌលីទាំងអស់។ ព្រោះដូច្នោះ រឿងមដ្ឋកុណ្ឌលីនោះ ទើបបានឈ្មោះថា ជាពុទ្ធភាសិត។ កាលព្រះសាស្តាត្រាស់រឿងមដ្ឋកុណ្ឌលីនោះហើយ ទើបត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតហើយ ទៅកើតក្នុងស្ថានសួគ៌ រាប់ថា មានមួយរយ ឬពីររយក៏ទេ ដោយពិត ពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លា ក្នុងតថាគត ហើយទៅកើតក្នុងស្ថានសួគ៌ មានចំនួនរាប់មិនបានឡើយ។ មហាជនក៏កើតសេចក្តីសង្ស័យហើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបដល់មហាជនទាំងនោះនៅមានសេចក្តីសង្ស័យ ទ្រង់បានអធិដ្ឋានថា សូមមដ្ឋកុណ្ឌលីទេវបុត្រ ចូរមកព្រមទាំងវិមាន។ ទេវបុត្រមានអត្ថភាពដែលប្រដាប់ហើយដោយគ្រឿងអភរណៈទិព្វ កម្ពស់ប្រមាណ ៣ គាវុត មក ហើយ ចុះចាកវិមាន ថ្វាយបង្គំព្រះសាស្តា ហើយបានឈរនៅក្នុងទីដ៏សមគួរមួយ។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរទេវបុត្រនោះថា លោកធ្វើទ. ៦៧ កម្មអ្វី ទើបបានសម្បត្តិនេះ ទ្រង់បានត្រាស់ព្រះគាថាថា៖

ទេវតា លោកមានកាយស្រស់ល្អក្រៃលែង ឈរធ្វើទិស ទាំងពួងឲ្យភ្លឺស្វាង ដូចផ្កាយព្រឹក ទេវតា យើងសូមសួរ លោកដែលមានអានុភាពច្រើន (កាល) លោកនៅជា មនុស្ស បានធ្វើបុណ្យអ្វីទុក។

ទេវបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សម្បត្តិនេះ ខ្ញុំព្រះអង្គបានហើយ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ។ ព្រះសាស្តាត្រាស់ថា សម្បត្តិនេះ លោកបានហើយ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងតថាគតឬ។ ទេវតាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើនពិតមែន។ មហាជនក្រឡេក មើលទេវបុត្រហើយ បានប្រកាសសេចក្តីត្រេកអរថា ខែបា! ពុទ្ធគុណគួរ អស្ចារ្យពិតហ្ន៎ បុត្ររបស់អទិន្នបុពួកព្រាហ្មណ៍មិនបានធ្វើបុណ្យអ្វីៗ យ៉ាងដទៃ ញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះតថាគតហើយ បានសម្បត្តិបែបនេះ។

ចិត្តជាធំក្នុងកម្មគ្រប់យ៉ាង

លំដាប់នោះ ព្រះសាស្តាត្រាស់ដល់មហាជនទាំងនោះថា ក្នុងការទ. ៦៨ ធ្វើកម្មដែលជាកុសល និងអកុសល ចិត្តមានសភាពដល់មុន ចិត្តជាធំ ព្រោះថា កម្មដែលធ្វើដោយចិត្តផូរផង់ហើយ រមែងមិនលះបុគ្គលដែលទៅ កាន់ទេវលោក មនុស្សលោក ដូចស្រមោលដូច្នោះ។ លុះត្រាស់រឿងនេះចប់ហើយ ទ្រង់ជាធម្មរាជា ត្រាស់ព្រះគាថានេះបន្តអនុសន្ធិ ដូចជាព្រះរាជាប្រថាប់ព្រះរាជសាសន៍ ដែលមានដីស្ថិតប្រចាំទុកហើយដោយព្រះរាជលញ្ជករថា៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសនន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្ធេតិ ឆាយាវ អនុបាយិនី។

ធម៌ទាំងឡាយ មានចិត្តដល់មុន មានចិត្តជាធំ សម្រេច15) ហើយដោយចិត្ត បើបុគ្គលមានចិត្តផូរផង់ហើយ ពោលក្តី ធ្វើក្តី សេចក្តីសុខរមែងទៅតាមគេព្រោះហេតុនោះ ដូចស្រមោលអន្ទោលតាមប្រាណដូច្នោះ។

ទ. ៦៩

អធិប្បាយគាថា

ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤16) សូម្បីទាំងអស់ហៅថា ចិត្តក្នុង ព្រះគាថានោះ ដោយមិនលាយឡំគ្នាសូម្បីក៏ពិត តែកាលនិយមកំណត់ កំណត់ចុះ ក្នុងពាក្យនេះ រមែងមានបានដល់ចិត្តជាកាមាវចរកុសល ៨ដួង ក៏កាលពោលដោយអំណាចវត្ថុ រមែងបានដល់ចិត្ត ដែលសហគតៈ ដោយសោមនស្សប្រកបដោយញាណ អំពីកាមាវចរកុសលចិត្ត ៨ដួង នោះ។ បទថា បុព្វង្គមា (មានសភាពដល់មុន) បានដល់ ប្រកបដោយ ចិត្តនោះ ដែលជាធម្មជាតិដល់មុន។ ខន្ធ៣ មានវេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធជាដើម ឈ្មោះថា ធម្មា (ធម៌ទាំងឡាយ)។ ពិតហើយ ចិត្ត មានសភាពដល់មុន អរូបខន្ធទាំង ៣ មានវេទនាខន្ធជាដើមនោះ ដោយ អត្ថថា ជាបច្ច័យ ជាគ្រឿងឲ្យកើតឡើង ព្រោះហេតុនោះ ខន្ធទាំង ៣ប្រការនោះ ទើបឈ្មោះថា មនោបុព្វង្គមា (មានចិត្តដល់មុន)។ ដូចពោលថា កាលទាយកជាច្រើនកំពុងធ្វើបុណ្យរួមគ្នា មានថ្វាយបាត្រ និងចីវរជាដើមដល់ភិក្ខុសង្ឃពួកធំក្តី មានការបូជា ស្តាប់ធម៌ តាំងប្រទីប និងទ. ៧០ ធ្វើសក្ការៈដោយកម្រងផ្កាដ៏ឧឡារិកជាដើមក្តី កាលមានអ្នកពោលថា នរណា ជាប្រធានរបស់ទាយកទាំងនោះ។ ទាយកណាជាបច្ច័យរបស់ពួកគេ គឺ ពួកគេអាស្រ័យទាយកណា ទើបធ្វើបុណ្យទាំងនោះបាន ទាយកនោះឈ្មោះ តិស្សៈក្តី ឈ្មោះបុស្សៈក្តី ប្រជុំជនរមែងហៅថា ជាប្រធានរបស់ពួកគេ យ៉ាងណា ពាក្យឧបមេយ្យដែលជាគ្រឿងឲ្យយល់អត្ថដល់ព្រមនេះ បណ្ឌិត គប្បីជ្រាបដូច្នោះ។ ចិត្តឈ្មោះថា មានការដល់មុនធម៌ទាំងនោះ ដោយ អត្ថថា ជាបច្ច័យ ជាគ្រឿងឲ្យកើតឡើងដោយប្រការដូច្នេះ ហេតុនោះ ធម៌ទាំងនេះ ទើបឈ្មោះថា មានចិត្តដល់មុន។ ពិតហើយ ធម៌ពួកនេះ កាលចិត្តមិនកើតឡើង រមែងមិនអាចនឹងកើតឡើងបាន ចំណែកចិត្ត កាលចេតសិកធម៌ពួកខ្លះ សូម្បីមិនកើតឡើង ក៏កើតឡើងបាន។ ចិត្ត ឈ្មោះថា ជាធំជាងធម៌ទាំងនេះ ដោយអំណាចជាអធិបតី ព្រោះដូច្នោះ ធម៌ទាំងនេះទើបឈ្មោះថា មនោសេដ្ឋា (មានចិត្តជាធំ)។ ដូចពោលថា បុរស ជាអធិបតីនៃប្រជុំជន មានគណៈជាដើម ក៏ហៅថា ជាធំនៃគណៈ ជាធំ នៃកងទ័ព យ៉ាងណា ចិត្តក៏ជាធំសូម្បីនៃធម៌ទាំងនោះ ព្រោះហេតុនោះទ. ៧១ ធម៌ទាំងនេះទើបមានឈ្មោះថា មានចិត្តជាធំ ដូច្នោះ។ ម្យ៉ាងទៀត វត្ថុទាំងឡាយនោះៗ សម្រេចហើយដោយវត្ថុមានមាសជាដើម ក៏ឈ្មោះថា សម្រេចហើយដោយមាសជាដើម យ៉ាងណា សូម្បីធម៌ទាំងនោះ ក៏បានឈ្មោះថា មនោមយា (សម្រេចហើយដោយចិត្ត) ព្រោះជារបស់សម្រេចហើយអំពីចិត្ត ដូច្នោះ។ បទថា បសន្នេន (ផូរផង់ហើយ) បានដល់ ផូរផង់ហើយដោយគុណទាំងឡាយ មានការមិនសម្លឹងរំពៃជាដើម។ បទថា ភាសតិ វា ករោតិ វា (និយាយក្តី ធ្វើក្តី) សេចក្តីថា បុគ្គលមាន ចិត្តបែបនេះ កាលនឹងនិយាយ រមែងនិយាយតែវិចីសុចរិត ៤ យ៉ាង កាលនឹងធ្វើ រមែងធ្វើតែកាយសុចរិត ៣យ៉ាង កាលមិននិយាយ កាលមិនធ្វើ រមែងធ្វើតែមនោសុចរិត ៣យ៉ាង ឲ្យបរិបូណ៍ ព្រោះខ្លួនមានចិត្ត ផូរផង់ហើយដោយគុណទាំងឡាយ មានការមិនសម្លឹងរំពៃជាដើមនោះ។ កុសលកម្មបថ ១០របស់គេ រមែងដល់នូវសេចក្តីបរិបូណ៍ ដោយប្រការយ៉ាងនេះ។ បទថា តតោ នំ សុខមន្វេតិ (សេចក្តីសុខរមែងជាប់តាម គេព្រោះហេតុនោះ) បានដល់ សេចក្តីសុខរមែងជាប់តាមបុគ្គលនោះទៅទ. ៧២ ព្រោះសុចរិត ៣យ៉ាងនោះ។ កុសលទាំង ៣ភូមិ17) ព្រះមានព្រះភាគ ទ្រង់បំណងហើយក្នុងទីនេះ ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបអធិប្បាយ ថា សេចក្តីសុខដែលជាផល ដែលប្រព្រឹត្តទៅតាមផ្លូវកាយ និងប្រព្រឹត្ត ទៅតាមផ្លូវចិត្ត (ដោយបរិយាយនេះ) ថា សេចក្តីសុខដែលមានកាយជា ទីតាំងខ្លះ សេចក្តីសុខមានចិត្តក្រៅពីនេះជាទីតាំងខ្លះ រមែងជាប់ទៅតាម គឺថា រមែងមិនលះបង់បុគ្គលនោះ ដែលកើតហើយក្នុងសុគតិភពក្តី តាំង ទៅហើយក្នុងទីដែលសោយសុខក្នុងសុគតិក្តី ព្រោះអានុភាពនៃសុចរិតដែល ប្រព្រឹត្តទៅក្នុងភូមិ ៣។ ដូចអ្វី។ ដូចស្រមោលអន្ទោលតាមប្រាណ ឆាយាវ អនុបាយិនី។ អធិប្បាយថា ធម្មតាស្រមោលជារបស់ជាប់តាម សរីរៈ កាលសរីរៈដើរទៅ វាក៏ដើរទៅ កាលសរីរៈឈប់ វាក៏ឈប់ កាលសរីរៈអង្គុយ វាក៏អង្គុយ មិនមាននរណាអាចពាលចំពោះស្រមោលនោះ ដោយពាក្យដ៏ល្អិតក្តី ដោយពាក្យគ្រោតគ្រាតក្តីថា “ឯងចូរត្រឡប់ទៅ” ឬ វាយ ហើយឲ្យត្រឡប់ទៅបាន ព្រោះហេតុអ្វី? ព្រោះស្រមោលជារបស់ទ. ៧៣ ជាប់ដោយសរីរៈ យ៉ាងណា សេចក្តីសុខដែលប្រព្រឹត្តទៅតាមផ្លូវកាយ និងប្រព្រឹត្តទៅតាមផ្លូវចិត្ត ផ្សេងដោយសុខ មានកាមាវចរសុខជាដើម ដែលមានកុសល នៃកុសលកម្មបថទាំង ១០នេះ ដែលបុគ្គលប្រព្រឹត្តច្រើន ហើយ និងប្រព្រឹត្តល្អហើយ ជាឫសគល់ រមែងមិនលះបង់ (បុគ្គលនោះ) ក្នុងទីដែលគេទៅហើយ ដូចស្រមោលជាប់តាមខ្លួន ក៏ដូច្នោះដែរ។

ក្នុងកាលចប់គាថា ការត្រាស់ដឹងធម៌ បានមានហើយដល់ពួកសត្វ ៨៤.០០០ មដ្ឋកុណ្ឌលីទេវបុត្រ តាំងនៅហើយក្នុងសោតាបត្តិផល អទិន្នបុព្វកព្រាហ្មណ៍ក៏ដូចគ្នា។ គេបានបូជាទ្រព្យសម្បត្តិដ៏ច្រើននោះទុកក្នុងព្រះ សាសនាហើយនោះឯង។

ចប់ រឿង​មដ្ឋកុណ្ឌលី។

៣. រឿង​ព្រះ​តិស្សត្ថេរៈ

៣. តិស្សត្ថេរវត្ថុ

ទ. ៧៤ គប្បីជ្រាបវិនិច្ឆ័យក្នុង រឿងព្រះតិស្សត្ថេរៈ ដូចតទៅនេះ៖

ព្រះសាស្តាកាលប្រថាប់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះតិស្សត្ថេរៈ ត្រាស់ព្រះធម្មទេសនានេះថា អក្កោធិ មំ អវធិ មំ (ជនឯណោះបានជេរអញ ជនឯណោះបានវាយអញ) ជាដើម។

បានឮថា ព្រះតិស្សត្ថេរនោះ ជាឱរសរបស់ព្រះបិតុច្ឆារបស់ព្រះមានព្រះភាគ បួសក្នុងកាលខ្លួនចាស់ បរិភោគលាភសក្ការៈដែលកើតឡើង ហើយក្នុងព្រះពុទ្ធសាសនា មានរាងកាយធំធាត់ មានចីវរដណ្តប់រៀបរយហើយ18) ដោយច្រើនអង្គុយនៅក្នុងរោងឆាន់កណ្តាលវិហារ។ ភិក្ខុអាគន្តុកៈ ទាំងឡាយមកហើយ កាលត្រូវការនឹងគាល់ព្រះតថាគត ទៅកាន់សំណាក់របស់លោក ដោយសំគាល់ថា លោកជាព្រះថេរៈមានវស្សាចាស់ ដូច្នេះ ហើយសួរដោយការអើពើដល់វត្ត19) សួរដោយការអើពើដល់កិច្ចគួរធ្វើ មានការគក់ច្របាច់ជើងជាដើម។ លោកអង្គុយស្ងៀម។ លំដាប់នោះ ភិក្ខុទ. ៧៥ កំលោះមួយរូបសួរលោកថា លោកម្ចាស់មានវស្សាប៉ុន្មានហើយ។ កាលលោកឆ្លើយ លោកមិនឆ្លើយថា “ខ្ញុំមិនទាន់បានវស្សាទ ខ្ញុំបួសហើយក្នុង កាលដែលខ្លួនចាស់” តែពោលថា “អ្នកដ៏មានអាយុ ទូន្មានលំបាក លោកមិនស្គាល់ប្រមាណ លោកឃើញព្រះថេរៈអ្នកធំប៉ុណ្ណេះហើយ មិនធ្វើវត្ត សូម្បីតែសាមីចិកម្ម កាលវត្តដែលព្រះថេរៈទាំងនេះសួរដោយអើពើ លោកនៅស្ងៀម សូម្បីត្រឹមតែការរង្កៀសក៏មិនមានដល់លោក” ដូច្នេះ ទើបផ្ទាត់ម្រាមដៃ (ដោយការរុកគួន)។ លោកធ្វើខន្តិយមានះឲ្យកើតឡើងហើយ សួរថា ពួកលោកមកកាន់សំណាក់នរណា កាលអាគន្តុកភិក្ខុទាំងនោះឆ្លើយថា មកកាន់សំណាក់របស់ព្រះសាស្តា ទើបពោលថា ក៏ពួកលោកស្គាល់ ខ្ញុំថាជានរណា។ ខ្ញុំនឹងកាត់មូល (កាត់ភាពសមណៈ) របស់លោកចេញឲ្យបាន ដូច្នេះហើយយំ ជាទុក្ខ ទាស់ចិត្តបានទៅកាន់សំណាក់របស់ព្រះសាស្តា។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរលោកថា តិស្សៈ មានអ្វីកើតឡើងទើបអ្នកមានទុក្ខ ទាស់ចិត្តមានទឹកភ្នែកស្រោចមុខ យំមក ដូច្នេះ។ ចំណែកភិក្ខុទាំងនោះ (គឺពួកភិក្ខុអាគន្តុកៈ) គិតថា ភិក្ខុនេះគង់ទ. ៧៦ ទៅធ្វើកម្មអាក្រក់អ្វីៗ ទើបទៅជាមួយព្រះតិស្សត្ថេរនោះ ថ្វាយបង្គំព្រះសាស្តាហើយ បានអង្គុយនៅក្នុងទីដ៏សមគួរមួយ។ ព្រះតិស្សត្ថេរនោះ ដែលព្រះសាស្តាត្រាស់សួរហើយ បានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះជេរខ្ញុំព្រះអង្គ។

ព្រះសាស្តា៖ ក៏អ្នកអង្គុយក្នុងទីណា។

តិស្សភិក្ខុ៖ ត្រង់រោងឆាន់កណ្តាលវិហារ ព្រះអង្គ។

ព្រះសាស្តា៖ ភិក្ខុទាំងនេះមក អ្នកបានឃើញឬ។

តិស្សភិក្ខុ៖ ឃើញព្រះអង្គ។

ព្រះសាស្តា៖ អ្នកបានក្រោកឡើងធ្វើការទទួលរាក់ទាក់ទេ។

តិស្សភិក្ខុ៖ មិនបានធ្វើទេ ព្រះអង្គ។

ព្រះសាស្តា៖ អ្នកបានសួរដោយការអើពើ ដល់ការទទួលបរិក្ខាររបស់ភិក្ខុទាំងនេះទេ។

តិស្សភិក្ខុ៖ ខ្ញុំព្រះអង្គមិនបានសួររដោយអើពើទេ ព្រះអង្គ។ ព្រះសាស្តា អ្នកបានសួរដោយអើពើដល់ធម្មទំនៀម ឬទឹកផឹកទេ។

ទ. ៧៧ តិស្សភិក្ខុ៖ ខ្ញុំព្រះអង្គមិនបានសួរដោយអើពើទេ ព្រះអង្គ។

ព្រះសាស្តា៖ អ្នកនាំអាសនៈមក ហើយធ្វើការគក់ច្របាច់ជើងឲ្យទេ។

តិស្សភិក្ខុ៖ មិនបានធ្វើទេ ព្រះអង្គ។

ព្រះសាស្តា៖ ម្នាលតិស្សៈ វត្តទាំងពួងនោះ អ្នកគួរធ្វើដល់ភិក្ខុចាស់ កាលអ្នកមិនបានធ្វើវត្តទាំងពួងនោះ អង្គុយនៅក្នុងកណ្តាលវិហារ មិនសមគួរ ទោសរបស់អ្នកមាន អ្នកចូរសូមខមាទោសភិក្ខុទាំងឡាយនោះចុះ។

តិស្សភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុនេះបានជេរខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមិនសូមខមាទោសលោកទេ។

ព្រះសាស្តា៖ ម្នាលតិស្សៈ អ្នកកុំធ្វើយ៉ាងនេះឡើយ ទោសរបស់អ្នកមាន អ្នកចូរសូមខមាទោសភិក្ខុទាំងនោះចុះ។

តិស្សភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនសូមខមាទោសភិក្ខុទាំងនេះទេ។

លំដាប់នោះ ព្រះសាស្តាកាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតិស្សត្ថេរនេះ ជាមនុស្សទូន្មានលំបាក ដូច្នេះហើយទ. ៧៨ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តិស្សភិក្ខុនេះ មិនមែនជាអ្នកទូន្មានដោយលំបាកក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ក្នុងកាលមុខ តិស្សភិក្ខុនេះក៏ជាអ្នក ទូន្មានលំបាកដូចគ្នា កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ជ្រាបសេចក្តីដែលលោកជាបុគ្គលទូន្មានបានដោយក្រ តែក្នុងកាលឥឡូវនេះប៉ុណ្ណោះ លោកបានធ្វើអ្វីទុកក្នុងកាលអតីត ដូច្នេះទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ ទើបទ្រង់នាំរឿងអតីតកាលមក។

បុព្វកម្មរបស់ព្រះតិស្សត្ថេរៈ

ក្នុងអតីតកាលកាល ព្រះរាជាក្រុងពារាណសី សោយរាជសម្បត្តិនៅក្នុងក្រុងពារាណសី តាបសឈ្មោះទេវលៈ នៅក្នុងហិមវន្តប្រទេស ៨ខែ ប្រាថ្នានឹងចូលទៅអាស្រ័យព្រះនគរ ៤ខែដើម្បីត្រូវការរសជូរ និងប្រៃ ទើបចេញចាកហិមវន្តប្រទេស ជួបអ្នករក្សាទ្វារនគរ បានសួរថាពួកបព្វជិតមកដល់នគរនេះហើយ រមែងស្នាក់នៅទីណា។ គេទាំងឡាយប្រាប់ ថាត្រង់រោងស្មូនឆ្នាំង លោកម្ចាស់។ លោកក៏ទៅកាន់រោងស្មូនឆ្នាំងទ. ៧៩ ហើយឈរទ្រង់ទ្វារ ពោលថា បើលោកមិនមានការចង្អៀតចង្អល់ ខ្ញុំសូមស្នាក់នៅក្នុងរោងនេះត្រឹមមួយរាត្រីបានឬទេ។ នាយស្មូនឆ្នាំងពោលថា ពេលយប់ កិច្ចរបស់ខ្ញុំក្នុងរោងមិនមាន រោងជារោងធំ និមន្តលោកម្ចាស់នៅតាមសប្បាយចុះ ដូច្នេះហើយប្រគល់រោងថ្វាយ។ កាលលោកចូលទៅអង្គុយហើយ តាបសដទៃម្នាក់ទៀត ឈ្មោះនារទៈ មកពីហិមវន្តប្រទេស បានសូមស្នាក់នៅមួយរាត្រីពីនាយស្មូនឆ្នាំង។ នាយស្មូនឆ្នាំងគិតថា តាបស ដែលមកមុន លោកពេញចិត្តនឹងនៅជាមួយតាបសនេះឬទេហ្ន៎ (ក៏មិនជ្រាប) យើងនឹងដោះខ្លួនចេញ ដូច្នេះហើយ ទើបពោលថា បើលោកម្ចាស់ដែលចូលទៅមុនពេញចិត្តសោត លោកម្ចាស់ចូរស្នាក់នៅតាមសេចក្តីពេញ ចិត្តរបស់តាបសនោះចុះ។ នារទតាបសនោះ ចូលទៅរកលោកហើយ ពោលថា “លោកអាចារ្យ បើលោកមិនចង្អៀតចង្អល់ទេ ខ្ញុំសូមស្នាក់នៅក្នុងរោងនេះមួយរាត្រីផង” កាលលោកពោលថា “រោងជារោងធំ លោក ចូរចូលទៅនៅត្រង់ចំណែកម្ខាងចុះ” ដូច្នេះ ទើបចូលទៅអង្គុយត្រង់ចំណែក ម្ខាងទៀតនៃតាបសដែលចូលទៅនៅមុន។ តាបសសូម្បីទាំងពីរនាក់ ក៏ទ. ៨០ និយាយប្រាស្រ័យនូវពាក្យគួរឲ្យរឭកដល់គ្នានឹងគ្នាហើយ ក្នុងវេលាដេក នារទតាបសកំណត់ទីដេកនៃទេវលតាបស និងទ្វារហើយទើបដេក ចំណែក ទេវលតាបសនោះ កាលនឹងដេក រកមិនបានកន្លែងដេក ទើបដេកទទឹង ត្រង់កណ្តាលទ្វារ។ នារទតាបស កាលចេញទៅក្នុងរាត្រី បានជាន់ជដា របស់លោក។ ទេវលតាបសពោលថា “នរណាជាន់យើង នារទតាបស ពោលថា “លោកអាចារ្យ ខ្ញុំ។ ទេវលតាបសពោលថា “ជដិលរកាង លោកមកអំពីព្រៃហើយ ជាន់ត្រង់ជដារបស់យើង”។ នារទតាបសឆ្លើយថា “លោកអាចារ្យ ខ្ញុំមិនដឹងថាលោកដេកត្រង់ទីនេះទេ សូមលោកអត់ទោសឲ្យខ្ញុំផងចុះ កាលលោកកំពុងនិយាយនោះឯង លោកក៏ចេញទៅ ខាងក្រៅទៅ។ ទេវលតាបសនេះគិតថា “តាបសនេះ កាលគេមកវិញនឹងគប្បីជាន់យើង” ដូច្នេះហើយ ទើបដេកត្រឡប់សីសៈទៅផ្លូវខាងជើង។ ចំណែកនារទតាបស កាលនឹងចេញទៅ គិតថា “កាលដំបូង យើងបានខុសហើយ ក្នុងលោកអាចារ្យ ឥឡូវនេះ យើងនឹងចូលទៅតាមផ្លូវខាងជើងរបស់លោក” ដូច្នេះកាលមក បានជាន់ត្រង់ករបស់ទេវលតាបសទ. ៨១ កាលលោកពោលថា “នេះនរណា” ទើបពោលថា “លោកអាចារ្យ គឺខ្ញុំ” កាលលោកពោលថា “ជដិលកោង មុនដំបូងលោកជាន់ត្រង់ជដារបស់យើង ហើយឥឡូវនេះ ជាន់ត្រង់កយើងទៀត យើងនឹងធ្វើឲ្យលោកវិនាស នារទតាបសពោលថា “លោកអាចារ្យ ទោសរបស់ខ្ញុំមិនមានទេ ខ្ញុំមិនដឹងថា លោកដេកយ៉ាងនេះ ខ្ញុំចូលមកដោយគិតថា សូម្បីដំបូងកំហុសរបស់យើងមាន ឥឡូវនេះយើងនឹងចូលទៅដោយផ្លូវខាងជើងលោក ដូច្នេះ សូមលោកអត់ទោសដល់ខ្ញុំផងចុះ”។ ទេវលតាបសពោលថា “ជដិលកោង យើងនឹងធ្វើឲ្យលោកវិនាស”។ នារទតាបសពាលថា “លោកអាចារ្យ លោកកុំធ្វើយ៉ាងនេះឡើយ”។

ទេវលតាបស មិនអើពើក្នុងពាក្យរបស់នារទតាបសនោះ បានដាក់បណ្តាសា នារទតាបសនោះ (ដោយគាថា) ថា៖

ព្រះអាទិត្យ មានរស្មីទាំង ១.០០០ មានតេជះទាំង ១០០ មានប្រក្រតីកម្ចាត់សេចក្តីងងឹត ពេលព្រះអាទិត្យរះឡើង មកក្នុងវេលាព្រឹក សូមសីសៈរបស់លោកបែកជា ៧ភាគ។

ទ. ៨២ នារទតាបសពោលថា “លោកអាចារ្យ ទោសរបស់ខ្ញុំមិនមានទេ កាលខ្ញុំកំពុងនិយាយ លោកបានផ្តាសាហើយ ទោសរបស់នរណាមាន សូមសីសៈរបស់អ្នកនោះចូរបែក អ្នកមិនមានទោស ចូរកុំបែក” ដូច្នេះហើយបានផ្តាសា (ដោយគាថា) ថា៖

ព្រះអាទិត្យ មានរស្មីទាំង ១.០០០ មានតេជៈទាំង ១០០ មានប្រក្រតីកម្ចាត់សេចក្តីងងឹត ពេលព្រះអាទិត្យរះឡើង មកក្នុងវេលាព្រឹក សូមសីសៈរបស់លោកបែកជា ៧ភាគ។

ក៏នារទតាបសនោះ មានអានុភាពច្រើន តាមរឭកជាតិបាន ៨០កប្ប គឺ ក្នុងអតីតកាល ៤០កប្ប ក្នុងអនាគតកាល ៤០កប្ប ព្រោះដូច្នោះ លោកគិតថា ពាក្យបណ្តាសាធ្លាក់ទៅខាងលើនៃនរណាហ្ន៎ កាលពិចារណាទៅ ក៏ជ្រាបថា នឹងធ្លាក់ទៅលើទេវលតាបស ដូច្នេះ អាស្រ័យសេចក្តីករុណាក្នុងតាបសនោះ ទើបបានឃាត់អរុណមិនឲ្យរះឡើងដោយ កម្លាំងឫទ្ធី។

អ្នកនគរ កាលអរុណមិនរះឡើង ក៏នាំគ្នាទៅកាន់ទ្វារព្រះរាជវាំងទ. ៨៣ ហើយទូលលំអុកថា “បពិត្រព្រះសម្មតិទេព កាលព្រះអង្គទ្រង់គ្រប់គ្រងរាជសម្បត្តិ ហេតុអ្វីអរុណមិនរះឡើង សូមព្រះអង្គទ្រង់ព្រះករុណាប្រោស ឲ្យអរុណរះឡើង ដើម្បីខ្ញុំព្រះអង្គទាំងឡាយផង” ព្រះរាជាទ្រង់ពិចារណា ចរិយានុវត្ត មានកាយកម្មជាដើមរបស់ព្រះអង្គ ទ្រង់មិនបានឃើញការមិនសមគួរអ្វីៗ ទើបទ្រង់ត្រិះរិះថា “មានហេតុអ្វីហ្ន៎” ទ្រង់ពិចារណាថា “ច្បាស់ ជាមានការវិវាទរបស់ពួកបព្វជិត” ដូច្នេះ ទើបត្រាស់សួរថា “ពួកបព្វជិត មានក្នុងនគរនេះខ្លះទេ”។ កាលមានអ្នកក្រាបទូលថា “កាលល្ងាចថ្ងៃម្សិលមិញ មានពួកបព្វជិតមកកាន់រោងនាយស្មូនឆ្នាំង ព្រះអង្គ”។ ព្រះរាជា ហែហមដោយរាជបុរសកាន់គប់ភ្លើងនាំស្ដេចទៅកាន់ទីនោះ ក្នុងទីនោះឯង ទ្រង់អភិវាទព្រះនារទតាបសហើយ ប្រថាប់នៅក្នុងទីដ៏សមគួរមួយ ហើយសួរថា៖

លោកម្ចាស់នារទៈ ការងារទាំងឡាយរបស់ពួកជនជម្ពូទ្វីប រមែងប្រព្រឹត្តទៅមិនបាន លោកកើតងងឹតហើយព្រោះហេតុអ្វី លោកម្ចាស់ដែលខ្ញុំសួរហើយ សូមមេត្តាប្រាប់ហេតុនោះទ. ៨៤ ដល់ខ្ញុំផងចុះ។

នារទតាបសនិយាយរឿងទាំងពួងថ្វាយស្ដេចហើយ ថ្វាយព្រះពរថា

អាត្មាភាព ដែលតាបសនេះដាក់បណ្តាសាហើយ ព្រោះហេតុនេះ ពេលនោះ អាត្មាភាពទើបបានដាក់បណ្តាសាខ្លះថា ទោសរបស់ខ្ញុំមិនមាន ទោសរបស់នរណាមាន ពាក្យបណ្តាសាចូរធ្លាក់លើនៃអ្នកនោះចុះ លុះបានដាក់ បណ្តាសាហើយ ទើបគិតថា ពាក្យបណ្តាសានីងធ្លាក់ទៅលើនៃនរណាហ្ម៎ កាលពិចារណាទៅ ក៏ឃើញថា ក្នុងវេលាដែលព្រះអាទិត្យរះឡើង សីសៈ របស់ទេវលតាបសនឹងបែកចេញជា ៧ភាគ ខ្ញុំអាស្រ័យសេចក្តីករុណាក្នុង លោកនោះ ទើបមិនឲ្យព្រះអាទិត្យរះឡើង។

ព្រះរាជា៖ ធ្វើយ៉ាងណា អន្តរាយនឹងមិនកើតមានដល់តាបសនោះ។

នារទៈ៖ បើតាបសសូមខមាទោសអាត្មាភាព អន្តរាយនឹងមិនគប្បីមាន។

ព្រះរាជា៖ បើដូច្នោះ លោកម្ចាស់ (ទេវលតាបស) ចូរសូមខមាទោស នារទតាបសចុះ។

ទ. ៨៥ ទេវល៖ ជដិលនេះជាន់អាត្មាភាពត្រង់ជដា និងត្រង់ក អាត្មាមិនសូមខមាទោសជដិលកោងនោះទេ។

ព្រះរាជា៖ លោកម្ចាស់ ចូរសូមខមាទោសចុះ លោកម្ចាស់កុំធ្វើយ៉ាងនេះឡើយ។

ទេវលតាបសទូលថា “អាត្មាភាព មិនព្រមសូមទោស សូម្បីកាល” ព្រះរាជាត្រាស់ថា “សីសៈរបស់លោកនឹងបែកជា ៧ភាគ” ក៏នៅតែមិនព្រមសូមទោសនោះឯង។ លំដាប់នោះ ព្រះរាជាត្រាស់ជាមួយតាបសនោះថា “លោកមិនព្រមសូមទោស តាមសេចក្តីពេញចិត្តរបស់ខ្លួនចុះ”។ ដូច្នេះ ទើបត្រាស់បង្គាប់ឲ្យរាជបុរសចាប់ទេវលតាបសនោះត្រង់ដៃ ត្រង់ជើង ត្រង់ពោះ ត្រង់ក ក៏ឲ្យក្រាបចុះទៀបជើងនារទតាបស។ នារទតាបសពោលថា “លោកអាចារ្យ សូមលោកក្រោកឡើងចុះ ខ្ញុំព្រមលើកទោសឲ្យដល់លោក” ហើយព្រះពរថា “មហាបពិត្រ តាបសនេះមិនបានសូមទោសអាត្មាដោយចិត្តស្មោះ មានស្រះនៅទីជិតនេះមួយកន្លែង សូមព្រះអង្គត្រាស់បង្គាប់ឲ្យតាសបនោះឈរទូលដុំដីស្អិត មុជទឹកក្នុងស្រះនោះត្រឹម ក”។ ព្រះទ. ៨៦ រាជាត្រាស់បង្គាប់ឲ្យធ្វើយ៉ាងនោះ។ នារទតាបសដាស់តឿន ទេវលតាបស ហើយពោលថា “លោកអាចារ្យ ពេលដែលខ្ញុំស្រាយឫទ្ធិ៍ហើយ កាលព្រះអាទិត្យបញ្ចេញពន្លឺ លោកគប្បីនៅស្ងៀមក្នុងស្រះទឹកនោះ ហើយផុសឡើងដោយទីដទៃ”។ ដុំដីស្ថិតនៅលើសីសៈរបស់ទេវលតាបសនោះ ស្មើគ្នានឹងរស្មីនៃព្រះអាទិត្យពាល់ត្រូវប៉ុណ្ណោះ ក៏បែកជា ៧ភាគចេញពីគ្នា។ ទេវលតាបសនោះ ឱនមុខចុះចៀសចេញទៅទីដទៃទៅ។

ពៀរមិនរម្ងាប់ដោយការចងពៀរ

ព្រះសាស្តា កាលទ្រង់នាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងកាលនោះបានជាអានន្ទ ទេវលតាបស បានជាតិស្សភិក្ខុ នារទតាបសបានជាតថាគតនោះឯង សូម្បីក្នុងកាលនោះ តិស្សភិក្ខុ ក៏ជាអ្នកប្រដៅក្រ ដូច្នេះ”។ ហើយត្រាស់ឲ្យហៅតិស្សត្ថេរៈថា “តិស្សៈ ក៏កាលភិក្ខុគិតថា យើងត្រូវអ្នកឯណោះជេរហើយ ត្រូវអ្នកឯណោះប្រហារហើយ ត្រូវអ្នកឯណោះឈ្នះហើយ អ្នកឯណោះបានលួចវត្ថុរបស់យើងទៅហើយ ដូច្នេះ ឈ្មោះថាពៀររមែងមិនរម្ងាប់បាន តែកាលភិក្ខុ

ទ. ៨៧ មិនចូលទៅចងទុកយ៉ាងនោះឯង ពៀររមែងរម្ងាប់បាន” ដូច្នេះ ទើបទ្រង់ភាសិតព្រះគាថាទាំងនេះថា៖

អក្កោច្ឆិ មំ អវធិ មំ អជិនី មំ អហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ។ អក្កោច្ឆិ មំ អវធិ ម៉ អជិនិ មំ អហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ
អ្នកឯណោះបានផ្ចាញ់អញ អ្នកឯណោះ បានលួចទ្រព្យ
របស់អញទៅហើយ បើអ្នកណាចងសេចក្តីក្រោធបែប
នោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ។
ចំណែកជនពួកណា មិនបានចងសេចក្តីក្រោធនោះទុកថា
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ
អ្នកឯណោះ បានឈ្នះអញ អ្នកឯណោះ បានលួចទ្រព្យរបស់
អញទៅហើយ ពៀររបស់ជននោះ រមែងរម្ងាប់បាន។

អធិប្បាយគាថា

ទ. ៨៨

បណ្តាបទទាំងនោះ បទថា អក្កោច្ឆិ (បានជេរ) គឺ បានជេរហើយ។ បទថា អវធិ (បានវាយ) គឺ ធ្វើបាបរាងកាយហើយ។ បទថា អជិនិ (បានឈ្នះ) គឺ បានឈ្នះយើងដោយការអាងសាក្សីកោងខ្លះ ដោយការពោល ប្រកែកខ្លះ ដោយការធ្វើឲ្យក្រៃលែងជាងការធ្វើខ្លះ។ បទថា អហាសិ (បានលួចទ្រព្យអញ) គឺ ជនឯណោះបានលួចទ្រព្យ គឺ បណ្តាវត្ថុទាំងឡាយ មានសំពត់ជាដើម ទ្រព្យណាមួយរបស់យើង។ បទថា យេ ច តំ (ក៏ ជនពួកណា “ចូលទៅចង” សេចក្តីក្រោធនោះ) ជាដើម សេចក្តីថា ជនពួកណាមួយ គឺ ទេវតា ឬមនុស្ស គ្រហស្ថ ឬបព្វជិត ចូលទៅចងសេចក្តីក្រោធនោះ មានវត្ថុជាដើមថា ជនឯណោះបានជេរយើង ដូច្នេះ ដូចពួកអ្នកបររទេះចងនឹមរទេះដោយកូនកំព្រា និងដូចពួកអ្នកនេសាទចងវត្ថុមានត្រីស្អុយជាដើមដោយវត្ថុមានស្បូវភ្លាំងជាដើម ពៀររបស់ពួកគេដែលកើត ឡើងហើយមួយគ្រា រមែងមិនរម្ងាប់ គឺថា រមែងមិនស្ងប់បាន។ បទថា យេ ច តំ នូបនយ្ហន្តិ (ចំណែកជនពួកណាមិនចូលទៅចងសេចក្តីក្រោធទ. ៨៩ ទុក) សេចក្តីថា ជនពួកណាមិនចូលទៅចងសេចក្តីក្រោធនោះ គឺ មានពាក្យជេរជាដើមជាទីតាំង ដោយអំណាចការមិនរឭកដល់ និងការមិនធ្វើ ទុកក្នុងចិត្តខ្លះ ដោយអំណាចការពិចារណារឃើញកម្ម យ៉ាងនេះថា “នរណាៗ ដែលមិនមានទោសបាន សូម្បីខ្លួនឯងក៏គង់នឹងជេរហើយក្នុងភពមុខ គង់នឹងប្រហារហើយ (ក្នុងភពមុន) គង់និងអាងសាក្សីកោងឈ្នះហើយ (ក្នុងភពមុន) ទ្រព្យរបស់អ្វីៗ របស់នរណាៗ ដែលខ្លួនឯងគង់នឹងសង្កត់សង្កិនយកហើយ (ក្នុងភពមុន) ព្រោះដូច្នោះ លោកសូម្បីជាបុគ្គលមិនមានទោស ក្នុងបច្ចុប្បន្ន) ក៏បានទទួលផលដែលមិនគួរប្រាថ្នា មានការរជរជាដើម”។ ពៀរ របស់ជននោះ សូម្បីកើតហើយព្រោះសេចក្តីប្រមាទ រមែងស្ងប់បានដោយការមិនចងសេចក្តី (ក្រាធ) នេះ ដូចភ្លើងមិនមានឧស កើតឡើងហើយក៏រលត់ទៅ ដូច្នេះឯង។

ក្នុងកាលចប់ទេសនា ភិក្ខុមួយសែនបានសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើម។ ព្រះធម្មទេសនាបានជាកថា មានប្រយោជន៍ដល់មហាជនហើយ។ ព្រះតិស្សត្ថេរ សូម្បីជាមនុស្សទូន្មានលំបាក ក៏ក្លាយទ. ៩០ ជាមនុស្សទូន្មានបានដោយងាយ។

ចប់ រឿង​ព្រះ​តិស្សត្ថេរៈ។

៤. រឿងរបស់នាងកាឡយក្ខិនី

៤. កាឡយក្ខិនីវត្ថុ

ទ. ៩១ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្ត្រីម្នាក់ ដែលគ្មានកូន ទើបត្រាស់ព្រះធម្មទេសនានេះថា៖ ន ហិ វេរេន វេរានិ (ពៀរ ទាំងឡាយ «ក្នុងលោកនេះរមែងមិនស្ងប់» ដោយពៀរឡើយ) ជាដើម។ បានស្តាប់មកហើយ បុត្រ។របស់កុដុម្ពីក៍ម្នាក់ កាលបិតាធ្វើកាលៈហើយ ធ្វើការងារទាំងពួង ទាំងទីស្រែទាំងទីផ្ទះដោយខ្លួនឯង ចិញ្ចឹមមាតា តមក មាតាបានប្រាប់ដល់គេថា កូន ម៉ែនឹងនាំនាងកុមារិកាមកឲ្យកូន។

កូន ម៉ែកុំនិយាយយ៉ាងនេះឡើយ ខ្ញុំនឹងថែរក្សាម៉ែរហូតអស់មួយជីវិត។

មាតា កូនសំឡាញ់ កូនតែម្នាក់ធ្វើការងារ ឯទីស្រែផង និងទាំងនៅផ្ទះផង ព្រោះហេតុនោះ ទើបម៉ែមិនមានសេចក្តីសប្បាយចិត្តឡើយ ម៉ែនឹងនាំនាងទារិកាមកឲ្យកូន។

គេសូម្បីហាម (មាតា) ច្រើនដងហើយមិនបានក៏នៅស្ងៀម។ មាតា នោះចេញចាកផ្ទះដើម្បីទៅកាន់ត្រកូលមួយ។ លំដាប់នោះ បុត្រសួរមាតាទ. ៩២ ថា ម៉ែនឹងទៅត្រកូលណា មាតាប្រាប់ថា នឹងទៅត្រកូលឈ្មោះឯណោះ ដូច្នេះ គេក៏ហាមការទៅកាន់ត្រកូលនោះ ហើយប្រាប់ត្រកូលដែលខ្លួនពេញចិត្ត។ មាតាបានទៅត្រកូលនោះ ដណ្ដឹងនាងទារិកាទុក ហើយកំណត់ថ្ងៃ (រៀបការ) នាំនាងកុមារិការនោះមក ឲ្យនៅក្នុងផ្ទះរបស់បុត្រ។ នាងកុមារិការនោះជាស្រ្តីអារ។ ពេលនោះ មាតាទើបនិយាយនឹងបុត្រថា បា កូនឲ្យម៉ែនាំនាងកុមារិកាមក តាមការពេញចិត្តរបស់កូនហើយ ឥឡូវនេះ ខាងកុមារិការនោះជាស្រីគ្មានកូន ក៏ធម្មតាត្រកូលដែលមិនមានបុត្រ រមែងវិនាស តំណវង្សរមែងមិនជាប់ទៅបាន ព្រោះហេតុនោះ ម៉ែនឹងនាំនាង ទារិកាដទៃមកឲ្យកូន សូម្បីបុត្រនោះក៏ពោលហាមថា កុំឡើយម៉ែ ដូច្នេះ តែម្តាយគេនៅតែពោល (យ៉ាងនោះ) រឿយៗ។ ស្រ្តីអារនោះបាន ឮពាក្យនោះ ទើបគិតថា ធម្មតាបុត្ររមែងមិនអាចប្រឆាំងពាក្យមាតាបិតាបាន ឥឡូវនេះ សូម្បីម្តាយក្មេកគិតនឹងនាំស្ត្រីដទៃ មិនមែនជាស្ត្រីអារមក ហើយនឹងប្រើយើងដូចជាទាសី បើដូច្នោះ យើងគប្បីនាំនាងកុមារិកាម្នាក់មកដោយខ្លួនឯង ដូច្នេះ ទើបទៅកាន់ត្រកូលមួយ សូមនាងកុមារិការដើម្បីទ. ៩៣ ប្រយោជន៍ដល់ស្វាមី ត្រូវពួកជនក្នុងត្រកូលនោះហាមថា នាងនិយាយអ្វី ដូច្នោះ ទើបនិយាយអង្វរថា ខ្ញុំជាស្រ្តីអារ ត្រកូលដែលមិនមានបុត្ររមែងវិនាស បុត្រីរបស់លោកបានបុត្រហើយ នឹងបានជាម្ចាស់នៃទ្រព្យសម្បត្តិ សូមលោកមេត្តាលើកបុត្រីនោះឲ្យដល់ស្វាមីខ្ញុំចុះ។ ដូច្នេះ ហើយញ៉ាំងត្រកូលនោះឲ្យយល់ព្រម ទើបនាំមកទុកក្នុងផ្ទះរបស់ស្វាមី។ ក្រោយមកស្ត្រីនោះ មានបរិវិតក្កៈថា បើនាងម្នាក់នេះបានបុត្រ ឬបុត្រី នឹងបានជាម្ចាស់នៃទ្រព្យសម្បត្តិតែម្នាក់ឯង គួរយើងធ្វើនាងកុំឲ្យបានទារកឡើយ។

លំដាប់នោះ ស្រ្តីអារទើបនិយាយចំពោះនាងនោះថា “គភ៌តាំងឡើងក្នុងផ្ទៃនាងកាលណា សូមនាងប្រាប់ដល់ខ្ញុំកាលនោះ”។ នាងនោះទទួលថា “ចា៎” កាលតាំងគភ៌ហើយ បានប្រាប់ដល់ស្ត្រីអារនោះ។ ចំណែកស្ត្រី អារនោះឲ្យបបរ និងបាយដល់នាងនោះជានិច្ច។ ក្រោយមក នាងបានឲ្យថ្នាំសម្រាប់ធ្វើគភ៌ឲ្យធ្លាក់ លាយជាមួយអាហារដល់នាងនោះ។ គភ៌ក៏ធ្លាក់។ កាលតាំងគភ៌ជាលើកទី២ នាងក៏បានប្រាប់ដល់នាងស្រ្តីអារនោះទៀត។ សូម្បីនាងអារនោះ ក៏បានធ្វើគភ៌ឲ្យធ្លាក់ដោយឧបាយនោះឯងជាលើកទី២។ លំដាប់ទ. ៩៤ នោះ ពួកស្ត្រីដែលស្និទ្ធស្នាលជាមួយនាង បានសួរនាងថា ស្ត្រីរួមស្វាមី ធ្វើអន្តរាយដល់នាងមិនមែនឬ។ នាងដឹងសេចក្តីនោះហើយ ត្រូវស្រីទាំង ទោះពោលថា ស្រីល្ងង់ ហេតុអ្វីទើបនាងធ្វើយ៉ាងនោះហ្ន៎ ស្រ្តីអារនេះបាន ផ្សំថ្នាំសម្រាប់ធ្វើគភ៌ឲ្យធ្លាក់ដល់នាង ព្រោះខ្លាចនាងជាធំ ហេតុនោះឯង គភ៌របស់នាងទើបធ្លាក់ នាងកុំធ្វើយ៉ាងនេះទៀត។ ក្នុងលើកទី៣ ទើបមិនប្រាប់។ តមក (ចំណែក ស្រ្តីអារឃើញពោះរបស់នាងនោះហើយ ទើបពោលថា ហេតុអ្វីនាងមិនប្រាប់នៅការតាំងគភ៌ដល់ខ្ញុំ នាងនោះពោលថា នាងនាំខ្ញុំមកហើយ ធ្វើគភ៌ឲ្យវិនាសអស់ ៣ដងហើយ ខ្ញុំនឹងប្រាប់ដល់នាងធ្វើអ្វី។ ស្ត្រីអារគិតថា “ឥឡូវនេះ យើងវិនាសហើយ” ដូច្នេះ រង់ចាំការប្រមាទរបស់នាងកុមារិការនោះ កាលគភ៌គ្រប់ខែហើយ ពេលបាន ចន្លោះ ក៏បានផ្សំថ្នាំឲ្យ។ គភ៌មិនអាចធ្លាក់ ព្រោះគភ៌ចាស់ (ទើបដេកទទឹងទ្វារ)។ វេទនាដ៏ខ្លាំងកើតឡើង។ នាងដល់នៅសេចក្តីសង្ស័យក្នុងជីវិត (ថាអញរស់ឬទេ)។ នាងតាំងសេចក្តីប្រាថ្នាថា យើងត្រូវស្ត្រីអារធ្វើឲ្យវិនាសហើយ នាងនាំយើងមក ធ្វើទារករបស់យើងឲ្យវិនាសអស់ ៣ ដងទ. ៩៥ ឥឡូវនេះ ខ្លួនយើងក៏វិនាស បើយើងឃ្លាតចាកអត្តភាពនេះ សូមឲ្យកើត ជានាងយក្ខិនី ហើយទំពារស៊ីទារករបស់នាងនោះវិញ ដូច្នេះ ហើយបានស្លាប់ទៅកើតជាមេឆ្មាក្នុងផ្ទះនោះឯង។ ចំណែកស្វាមី ចាប់ស្ត្រីអារនោះ ហើយពោលថា “នាងបានធ្វើការផ្តាច់ត្រកូលរបស់យើងឲ្យវិនាស” ហើយ វាយដោយអវយវៈទាំងឡាយ មានដៃ និងជើងជាដើមឲ្យរបួស។ ស្រីអារ នោះស្លាប់ព្រោះសេចក្តីឈឺចាប់នោះឯង ហើយបានកើតជាមេមាន់ក្នុងផ្ទះ នោះដូចគ្នា។

ព្រាត់គ្នាស្វែងរកគ្នាព្រោះការចងពៀរមួយជាតិ

ក្នុងកាលមិនយូរ មេមាន់បានកើតពងជាច្រើន។ មេឆ្មាក៏មកស៊ី ពងមាន់ទាំងនោះអស់។ សូម្បីលើកទី២ លើកទី៣ ឆ្មាក៏បានស៊ីដូចគ្នា។ មេមាន់បានធ្វើសេចក្តីប្រាថ្នាថា “វាស៊ីពងរបស់យើងអស់ ៣ដងហើយ ម្តងនេះវាក៏ប្រាថ្នាស៊ីខ្លួនយើងទៀត កាលបើយើងឃ្លាតចាកអត្តភាពនេះហើយ គប្បីបានស៊ីវាជាមួយកូនរបស់វា” ដូច្នេះ កាលឃ្លាតចាកអត្តភាពនោះ បានកើតជាមេខ្លា។ ចំណែកមេឆ្មា បានកើតជាមេម្រឺគ។ ក្នុងទ. ៩៦ វេលាដែលមេម្រឹគនោះកើតកូនហើយ មេខ្លា បានមកស៊ីកូនទាំងឡាយអស់ ៣លើក។ វេលានឹងស្លាប់ មេម្រឹគធ្វើសេចក្តីប្រាថ្នាថា “ពួកកូនរបស់យើងត្រូវមេខ្លានេះស៊ីអស់ ៣ដងហើយ” ឥឡូវនេះវាស៊ីទាំងខ្លួនយើងផង យើងឃ្លាតចាកអត្ថភាពនេះហើយ នឹងបានស៊ីវា និងកូនរបស់វាផងចុះ ដូច្នេះ ហើយបានស្លាប់ទៅកើតជានាងយក្ខិនី។ ចំណែកមេខ្លា ឃ្លាតចាក អត្ថភាពនេះហើយ បានកើតជាកុលធីតា20) ក្នុងក្រុងសាវត្ថី។ នាងដល់នូវេសចក្តីចម្រើនហើយ បានទៅកាន់ត្រកូលស្វាមីឯស្រុកជិតទ្វារក្រុង។ ក្នុងកាលតមកនាងបានប្រសូត្របុត្រម្នាក់។ នាងយក្ខិនីបានក្លែងខ្លួនជាស្រីសំឡាញ់ ដែលស្រឡាញ់នាងមកយូរហើយ សួរថា “សំឡាញ់របស់នាងខ្ញុំ នៅទីណា”។ ពួកអ្នកស្រុកបានប្រាប់ថា នាងប្រសូតបុត្រនៅខាងក្នុងបន្ទប់។ នាងយក្ខិនីស្ដាប់ពាក្យនោះ បានពោលថា “ស្រីជាសំឡាញ់របស់ ខ្ញុំប្រសូតបុត្រប្រុស ឬស្រី” ខ្ញុំនឹងទៅមើលក្មេងនោះ ក៏ចូលទៅមើល ចាប់ទារកនោះស៊ី ហើយក៏គេចចេញទៅ សូម្បីក្នុងលើកទី២ ក៏បានស៊ីដូចគ្នា។

ទ. ៩៧ ក្នុងលើកទី៣ នាងកុលធីតាមានគភ៌ចាស់ ហៅស្វាមីមកប្រាប់ថា អ្នកស្វាមី នាងយក្ខិនីម្នាក់ស៊ីបុត្ររបស់ខ្ញុំអស់ ២ដងហើយ ម្តងនេះ ខ្ញុំនឹងទៅកាន់ផ្ទះនៃត្រកូលរបស់ខ្ញុំប្រសូតបុត្រ ហើយទៅកាន់ផ្ទះនៃត្រកូលខ្លួន ប្រសូតបុត្រក្នុងទីនោះ។ ក្នុងកាលនោះ នាងយក្ខិនីនោះដល់វេនជញ្ជូនទឹក។ ព្រោះថា នាងយក្ខិនីទាំងឡាយ ត្រូវជញ្ជូនទឹកអំពីស្រះអនោត្ត ទូលលើសីសៈមកដើម្បីថ្វាយស្ដេចវេស្សវ័ណតាមវារៈ អស់៤ខែខ្លះ ទើបរួច (ចាកវារៈ) បាន។ នាងយក្ខិនីពួកដទៃមានកាយរបួស រហូតដល់អស់ជីវិតខ្លះក៏មាន។ ចំណែកនាងយក្ខិនីនោះ កាលផុតចាក វារៈជញ្ជូនទឹកនោះ ក៏ប្រញាប់ទៅកាន់ផ្ទះនោះ សួរថា ស្រីសំឡាញ់របស់ខ្ញុំនៅទីណា។ ពួកអ្នកស្រុកប្រាប់ថា “នាងនឹងបានជួបនាងក្នុងទីណា” នាងយក្ខិនីម្នាក់ស៊ីកូនរបស់នាងដែលប្រសូតនៅទីនេះ ព្រោះដូច្នេះ នាងទើបទៅកាន់ផ្ទះនៃត្រកូល។ នាងយក្ខិនីនោះគិតថា នាងនៅក្នុងទីណាៗក៏ដោយ មិនផុតអំពីយើងឡើយដូច្នេះ ដោយកម្លាំងពៀរឲ្យឧស្សាហ៍ ហើយក៏រត់បោះពួយទៅកាន់ក្រុង។ ចំណែកកុលធីតា ក្នុងថ្ងៃដាក់ឈ្មោះទ. ៩៨ ក៏ឲ្យទារកនេះងូតទឹក ដាក់ឈ្មោះហើយ ពោលចំពោះស្វាមីថា អ្នកជាស្វាមី ឥឡូវនេះយើងនាំគ្នាទៅកាន់ផ្ទះរបស់យើងចុះ បីបុត្រដើរទៅតាមផ្លូវកាត់តាមកណ្តាលវិហារជាមួយស្វាមី ប្រគល់បុត្រឲ្យស្វាមី ហើយចុះងូតទឹកក្នុងស្រះបោក្ខរណីម្ខាងនៃវិហារ ឡើងមកទទួលបុត្រ កាលស្វាមី កំពុងងូតទឹក ឈរឲ្យបុត្របៅដោះ ក្រឡេកឃើញនាងយក្ខិនីកំពុងមក ចាំបានក៏ស្រែកដោយសំឡេងខ្លាំងៗ ថា នាយ ប្រញាប់មកឲ្យលឿន នេះនាងយក្ខិនីនោះ មិនអាចឈររង់ចាំដល់ស្វាមីនោះមក ទើបត្រឡប់ថយក្រោយរត់ទៅកាន់ខាងក្នុងវិហារ។

ពៀរមិនរម្ងាប់ដោយពៀរ តែរម្ងាប់ដោយការមិនចងពៀរ

ក្នុងសម័យនោះ ព្រះសាស្តាទ្រង់សំដែងធម៌នៅក្នុងជំនុំបរិស័ទ។ នាងកុលធីតានោះ ឲ្យបុត្រដេកចុះក្បែរជិតខ្នងព្រះបាទនៃព្រះតថាគត ហើយបានក្រាបទូលថា ខាងខ្ញុំសូមថ្វាយបុត្រនេះដល់ព្រះអង្គ សូមព្រះអង្គប្រទានជីវិតដល់បុត្រខ្ញុំព្រះអង្គផងចុះ។ សុមនទេវតាអ្នកថែរក្សាត្រង់ខ្លោងទ្វារ មិនព្រមឲ្យយក្ខិនីចូលទៅខាងក្នុង។ ព្រះសាស្តាទ្រង់ហៅព្រះអានន្ទមក ហើយទ. ៩៩ ត្រាស់ថា អានន្ទអ្នកចូរទៅហៅនាងយក្ខិនីនោះមក។ ព្រះថេរៈហៅនាងយក្ខិនីនោះមក។ ព្រះអានន្ទហៅនាងយក្ខិនីនោះមកហើយ។ នាងកុលធីតា ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន នាងយក្ខិនីមកហើយ”។ ព្រះសាស្តា ត្រាស់ថា នាងយក្ខិនីមកចុះ ខាងកុំមានសេចក្តីលំបាកអ្វី ទើបបានត្រាស់ ចំពោះនាងយក្ខិនីដែលឈរហើយនោះថា “ហេតុអ្វី នាងទើបធ្វើយ៉ាងនោះ” ប្រសិនបើពួកនាងមិនមកនៅចំពោះព្រះភ័ក្ត្រព្រះពុទ្ធដូចជាតថាគតទេ ពៀររបស់ពួកនាងនឹងបានជាកម្មតាំងនៅអស់នៃកប្ប ដូចពៀររបស់ពស់ និងស្ការ របស់ខ្លាឃ្មុំ និងដើមពង្រ និងរបស់ក្អែកជាមួយសត្វមៀម ហេតុអ្វី ពួកនាងទើបធ្វើពៀរចំពោះគ្នានឹងគ្នា។ ព្រោះពៀររមែងស្ងប់ទៅបាន ដោយការមិនចងពៀរ មិនមែនរម្ងាប់បានដោយការចងពៀរទេ ហើយបាន ត្រាស់ព្រះគាថានេះថា៖

ន ហិ វេរេន វេវានិ សម្មត្តីធ កុទាចនំ អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ។

ក្នុងកាលណាៗ ពៀរទាំងឡាយក្នុងលោកនេះ រមែងមិនរម្ងាប់ទ. ១០០ ដោយពៀរឡើយ ក៏ប៉ុន្តែរមែងរម្ងាប់បានដោយការមិនចងពៀរ ធម៌នេះមានជាយូរមកហើយ។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ន ហិ វេរេន (រមែងមិនរម្ងាប់ដោយ ពៀរឡើយ) ជាដើម សេចក្តីថា ឧបមាថា បុគ្គល សូម្បីកាលលាងទីដែលប្រឡាក់ហើយដោយរបស់មិនស្អាត មានទឹកមាត់ និងទឹកសំបោរជាដើម ព្រោះរបស់មិនស្អាតទាំងនោះឯង រមែងមិនអាចធ្វើឲ្យជាទីស្អាត កម្ចាត់បង់ក្លិន អាក្រក់បាន ដោយពិត ទីនោះត្រឡប់ជាទីមិនស្អាត និងមានក្លិនស្អុយកាន់ខ្លាំងឡើង យ៉ាងណា បុគ្គលកាលជេរតបចំពោះជនដែលបានជេរ ប្រហារតបចំពោះជនដែលបានប្រហារ រមែងមិនអាចញ៉ាំងពៀរឲ្យរម្ងាប់ដោយពៀរបាន ដោយពិត គេឈ្មោះថា ធ្វើពៀរនោះឯងឲ្យក្រៃលែងឡើង ដូច្នេះ។ សូម្បីក្នុងកាលណាៗ ដែលឈ្មោះជា ពៀរទាំងឡាយ រមែងមិនស្ងប់ទៅ បានដោយពៀរ តាមពិត ពៀរមែងចម្រើនតែម្យ៉ាង ដោយប្រការដូច្នេះ។ បទថា អវេរេន ច សម្មន្តិ (ក៏ពៀរមែងរម្ងាប់បានដោយការមិនចងពៀរ) ទ. ១០១ សេចក្តីថា ឧបមាដូចរបស់មិនស្អាត មានទឹកមាត់ជាដើមនោះឯង ត្រូវបុគ្គលលាងដោយទឹកដែលថ្លាស្អាត រមែងកម្ចាត់ក្លិនស្អុយបាន ទីនោះរមែងជាទីដែលស្អាត មិនមានក្លិនស្អុយ យ៉ាងណា ពៀរទាំងឡាយរម្ងាប់ គឺ រមែងស្ងប់ បានដល់ការមិនមាន ដោយការមិនមានពៀរ គឺ ដោយទឹក គឺ ទន្តិ និងមេត្តា ដោយការធ្វើទុកក្នុងចិត្តដោយឧបាយ និងដោយការពិចារណា ដូច្នោះដូចគ្នា។ បទថា ឯស ធម្មោ សនន្តនោ (ធម៌នេះជារបស់ចាស់) សេចក្តីថា ធម៌នេះ គឺ ការស្ងប់ពៀរ ដោយការមិនចងពៀរជារបស់បុរាណ គឺ ជាផ្លូវនៃព្រះពុទ្ធគ្រប់ៗ ព្រះអង្គ ព្រះបច្ចេកពុទ្ធ និងព្រះទីណាស្រពទាំងឡាយ ដំណើរទៅហើយ។

ក្នុងកាលចប់ព្រះគាថា នាងយក្ខិនីក៏តាំងនៅក្នុងសោតាបត្តិផល។ ទេសនាបានជាកថាមានប្រយោជន៍សូម្បីដល់បរិស័ទអ្នកប្រជុំគ្នាហើយ។

ព្រះសាស្តាបានត្រាស់ចំពោះនាងកុលធីតាថា នាងចូរឲ្យបុត្ររបស់នាងដល់នាងយក្ខិនីនោះចុះ។

កុលធីតា៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គខ្លាច។

ទ. ១០២ ព្រះសាស្តា៖ កុំខ្លាចឡើយ អន្តរាយរមែងមិនមានដល់នាង ព្រោះអាស្រ័យនាងយក្ខិនីនោះឡើយ។

នាងក៏បានឲ្យបុត្រដល់នាងយក្ខិនីនោះ។ នាងយក្ខិនីនោះឱបទារកនោះថើប ហើយឲ្យត្រឡប់ទៅមាតាវិញ ក៏បានស្រែកយំ។ លំដាប់នោះ ព្រះសាស្តាក៏ត្រាស់សួរនាងយក្ខិនីនោះថា ហេតុអ្វីបាននាងយំ។ នាងយក្ខិនីនោះបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលមុខ ខ្ញុំព្រះអង្គ សូម្បីសម្រេចការចិញ្ចឹមជីវិតព្រោះមិនដឹងផ្លូវ មិនដែលបានអាហារពេញផ្ទៃ ឥឡូវនេះ ខ្ញុំព្រះអង្គនឹងចិញ្ចឹមជីវិតបានដោយដូម្តេច។ លំដាប់នោះ ព្រះសាស្តាត្រាស់តបទៅនាងយក្ខិនីថា នាងកុំគិតឡើយ ហើយត្រាស់នឹងនាងកុលធីតាថា នាងចូរនាំនាងយក្ខិនីនេះទៅកាន់ផ្ទះរបស់ខ្លួន ហើយចូរបដិបត្តិដោយបាយ និងបបរឲ្យល្អ។ នាងកុលធីតា នាំនាងយក្ខិនីទៅហើយ ឲ្យស្នាក់នៅក្នុងរោងត្បាល់ជាន់ បានបដិបត្តិដោយបាយ និងបបរដោយល្អហើយ។ ក្នុងវេលាត្បាល់បុកស្រូវ អង្រែ ប្រាកដដល់នាងយក្ខនីនោះឯង ហាក់ដូចវាយត្រូវសីសៈ។ នាងទើបហៅនាងកុលធីតា ដែលជាសំឡាញ់មក ទ. ១០៣ ហើយនិយាយថា ខ្ញុំមិនអាចនៅក្នុងទីនេះបាន សូមនាងឲ្យខ្ញុំស្នាក់នៅទីដទៃផងចុះ។ សូម្បីនាងជាសំឡាញ់ក៏ឲ្យស្នាក់ក្នុងទីនេះ គឺក្នុងរោងត្បាល់ជាន់ ជិតពាងទឹក ក្បែរចង្រ្កាន ក្រោមសំយាបផ្ទះ ក្បែរគំនរសម្រាម នាមាត់ទ្វារផ្ទះ។ នាងពោលថា ក្នុងរោងត្បាល់នេះ អង្រែរមែងប្រាកដដូចជាវាយសីសៈខ្ញុំ ឯក្បែរពាងទឹកនេះ ពួកក្មេងៗ រមែងជះទឹកដាក់គ្នាធ្លាក់ត្រូវខ្ញុំ ចំណែកទៅជិតចង្ក្រាននេះ ហ្វូងសុនខរមែងមកដេក ឯក្រោមសំយាបផ្ទះវិញ ពួកក្មេងរមែងធ្វើឲ្យជាស្មោកគ្រោក ត្រង់គំនរសម្រាម ជនទាំងឡាយរមែងចោលសម្រាម ឯត្រង់ទ្វារផ្ទះនោះ ពួកក្មេងអ្នកស្រុក រមែងលេងល្បែងភ្នាល់ ហើយបានហាមទីទាំងពួងនោះឯង។ គ្រានោះ នាងកុលធីតាទើបឲ្យនាងយក្ខិនីនោះស្នាក់នៅក្នុង ទីដែលស្ងាត់ខាងក្រៅស្រុក ហើយនាំភោជន មានបបរ និងបាយជាដើមយ៉ាងល្អទៅឲ្យនាងយក្ខិនីនោះ រក្សាឲ្យនៅក្នុងទីនោះឯង។ នាងយក្ខិនីគិតយ៉ាងនេះថា ម្តងនេះ មិត្តស្រីរបស់យើងជាអ្នកមានឧបការៈដល់យើងច្រើន យើងនឹងធ្វើការតបគុណ ដល់នាង ដូច្នេះហើយបានប្រាប់ដល់នាងជាមិត្តថា ក្នុងឆ្នាំនេះ មានភ្លៀងទ. ១០៤ ល្អ នាងចូរធ្វើស្រូវក្នុងទីទួលចុះ ក្នុងឆ្នាំនេះមិនមានភ្លៀង នាងចូរធ្វើស្រូវ ក្នុងទីទំនាបចុះ។ ស្រូវដែលពួកជនដ៏សេសធ្វើហើយ រមែងវិនាសដោយ ទឹកច្រើនខ្លះ ដោយទឹកតិចខ្លះ។ ចំណែកស្រូវរបស់នាងកុលធីតានោះ រមែងបរិបូណ៌ដោយលើសលុប។ គ្រានោះ ពួកជនដ៏សេសទាំងនោះនាំគ្នាសួរនាងថា “នាង ស្រូវដែលនាងធ្វើហើយ រមែងមិនវិនាសដោយទឹក ច្រើនខ្លះ រមែងមិនវិនាសដោយទឹកតិចខ្លះ នាងដឹងកាលនៃភ្លៀងធ្លាក់ និងភ្លៀងមិនធ្លាក់ឬ ទើបធ្វើការងារ”។ សេចក្តីនេះយ៉ាងណាហ្ន៎។ នាងប្រាប់ថា “នាងយក្ខិនីជាសំឡាញ់របស់ខ្ញុំ ប្រាប់កាលនៃភ្លៀងធ្លាក់ និងភ្លៀងមិនធ្លាក់ដល់ខ្ញុំ ខ្ញុំធ្វើស្រូវទាំងឡាយក្នុងទីទួល និងទីទំនាបតាមពាក្យរបស់នាង យកូនោះ ព្រោះហេតុនោះ ស្រូវរបស់ខ្ញុំទើបបរិបូណ៍” ពួកលោកមិនឃើញ ភោជនមានបបរ និងបាយជាដើម ដែលខ្ញុំនាំទៅអំពីផ្ទះជានិច្ចជាកាលទេឬ វត្តទាំងអស់នោះ ខ្ញុំនាំទៅឲ្យនាងយក្ខសំឡាញ់នោះឯង សូម្បីពួកលោកក៏ចូរនាំភោជនមានបបរ និងបាយជាដើមយ៉ាងល្អៗ ទៅឲ្យនាងយក្ខផងចុះ នាងយក្ខនឹងមើលការងាររបស់ពួក។ គ្រានោះ ពួកជនក្នុងស្រុកនាំគ្នាធ្វើទ. ១០៥ សក្ការៈដល់នាងយក្ខិនីនោះឯង។ តអំពីនោះមក នាងយក្ខិនីបានជួយរក្សា ការងារទាំងឡាយរបស់ជនទាំងពួង បានជាអ្នកមានលាភដ៏ច្រើន និងមានបរិវារដ៏ច្រើន។ ចាប់តាំងអំពីនោះមក ខាងយកូនោះផ្តើមធ្វើសលាកភត្ត ៨កន្លែង។ សលាកភត្តនោះ ជនទាំងឡាយបានថ្វាយរហូតមកដល់សព្វថ្ងៃនេះឯង។

ចប់ រឿងរបស់នាងកាឡយក្ខិនី។

៥. រឿងភិក្ខុអ្នកក្រុងកោសម្ពី

៥. កោសម្ពកវត្ថុ

ទ. ១០៦ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកអ្នកស្រុកកោសម្ពី ត្រាស់ព្រះធម្មទេសនានេះថា បរេ ន ច វិជានន្តិ ពួកជនដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួន ជាដើម។

សេចក្តីពិស្តារថា ភិក្ខុ២រូប គឺ ព្រះវិន័យធរ១រូប ព្រះធម្មកថិក១រូប មានបរិវារមួយរូបៗ ៥០០។ ថ្ងៃមួយ ក្នុងភិក្ខុ ២រូបនោះ ព្រះធម្មកថិក បានបន្សល់ទឹកទុកក្នងភាជនៈ ត្រង់ទ្វារបង្គន់ហើយចេញមក។ ក្រោយមក ព្រះវិន័យធរ ចូលទៅត្រង់ទ្វារបង្គន់នោះ ឃើញទឹកនោះ ចេញមកសួរ ព្រះធម្មកថិកថា “អ្នកមានអាយុលោកបន្សល់ទឹកនេះឬ”។

ធម្ម.៖ ករុណា លោកមានអាយុ។

វិ.៖ ក៏លោកមិនដឹងថាអាបត្តិ ព្រោះការបន្សល់ទឹកទុកទេឬ។

ធម្ម.៖ ករុណា ខ្ញុំមិនដីង។

វិ.៖ មិនដឹងក៏ហីចុះ អ្នកមានអាយុ នេះជាអាបត្តិក្នុងប្រការនេះ។

ទ. ១០៧ ធម្ម.៖ បើដូច្នោះ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ។

វិ.៖ អ្នកមានអាយុ បើសេចក្តីនោះលោកមិនពេញចិត្តធ្វើ ព្រោះការមិនមានសតិ មិនជាអាបត្តិ។

ព្រះធម្មកថិកនោះយល់ថា អាបត្តិ មិនមែនជាអាបត្តិ។ ចំណែក ព្រះវិន័យធរ បានប្រាប់ដល់ពួកនិស្សិតរបស់ខ្លួនថា “ព្រះធម្មកថិករូបនោះ សូម្បីត្រូវអាបត្តិក៏មិនដឹង”។ ពួកនិស្សិត របស់ព្រះវិន័យធរនោះ ឃើញពួក និស្សិត របស់ព្រះធម្មកថិកនោះហើយ បានពោលថា “ព្រះឧបជ្ឈាយ៍ របស់ពួកលោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងថាជាអាបត្តិ”។ ពួកនិស្សិត របស់ព្រះធម្មកថិកនោះ បានប្រាប់ដល់ព្រះឧបជ្ឈាយ៍របស់ខ្លួន។ ព្រះធម្ម កថិកនោះពោលយ៉ាងនេះថា “ព្រះវិន័យធររូបនេះ កាលមុននិយាយថា មិនជាអាបត្តិ តែឥឡូវនេះនិយាយថា ជាអាបត្តិ ព្រះវិន័យធរនោះ និយាយ មុសា”។ ពួកនិស្សិត របស់ព្រះធម្មកថិកនោះបានពោលថា “ព្រះឧបជ្ឈាយ៍ របស់ពួកលោកនិយាយមុសា”។ ពួកនិស្សិត របស់ព្រះវិន័យធរ និងរបស់ព្រះធម្មកថិកនោះ ធ្វើការទាស់ទែងគ្នានឹងគ្នាឲ្យចម្រើនឡើង ដោយប្រការទ. ១០៨ យ៉ាងនេះ។ ក្រោយមក ព្រះវិន័យធរបានឱកាស ទើបបានធ្វើឧក្ខេបនីយកម្ម (កម្មដែលសង្ឃគប្បីធ្វើដល់ភិក្ខុដែលសង្ឃហាមការគប់រក) ដល់ ព្រះធម្មកថិក ព្រោះទោសដែលមិនឃើញអាបត្តិ។ ក្នុងកាលនោះ សូម្បីពួកឧបដ្ឋាកដែលថ្វាយបច្ច័យបួនដល់ភិក្ខុ ២រូបនោះ ក៏បានចែកជា ២ចំណែក។ ពួកភិក្ខុនីអ្នកទទួលឱវាទក្តី ពួកអារក្ខទេវតាក្តី21) ពួកអាកាសទេវតាក្តី22) ដែលជាសំឡាញ់របស់អារក្ខទេវតាទាំងនោះក្តី ពួកបុថុជ្ជន ទាំងអស់រហូតដល់ព្រហ្មលោកក្តី ក៏បែកជា ២ចំណែក។ សភាពកាលាហលកឹកកងមានសំឡេងតែមួយ ប្រព្រឹត្តទៅរហូតដល់អកនិដ្ឋភព។

ព្រះសាស្ដាត្រាស់ទូន្មានឱ្យសាមគ្គីគ្នា

គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះសាស្តា ក្រាបទូលការឃើញ របស់ពួកភិក្ខុអ្នកលើកវត្តថា “ព្រះធម្មកថិករូបនេះ ត្រូវសង្ឃលើកវត្តហើយ ដោយកម្មដែលត្រូវតាមធម៌នោះឯង” និងការដែលឃើញរបស់ពួកភិក្ខុអ្នក ប្រព្រឹត្តតាមធម្មកថិកអ្នកដែលត្រូវសង្ឃលើកវត្តហើយថា “ព្រះឧបជ្ឈាយ៍ទ. ១០៩ របស់ពួកយើងត្រូវសង្ឃលើកវត្តហើយ ដោយកម្មមិនត្រូវតាមធម៌” និងដែលពួកភិក្ខុអ្នកប្រព្រឹត្តតាមទាំងនោះ សូម្បីត្រូវពួកភិក្ខុលើកវត្តហាមហើយ ក៏ចូលដៃដើរតាមព្រះធម្មកថិកនោះ។ ព្រះមានព្រះភាគទ្រង់បញ្ជូន ឱវាទទៅថា “ន័យថា ម្នាលភិក្ខុទាំងឡាយ ចូរព្រមព្រៀងគ្នា” សូម្បី ២ដង ទ្រង់ជ្រាបថា “បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងឡាយនឹងមិនប្រាថ្នាជាអ្នក ព្រមព្រៀងគ្នាទេ” ក្នុងលើកទី៣ ទ្រង់ជ្រាបថា “ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ” ទើបស្តេចទៅកាន់សំណាក់របស់ភិក្ខុទាំងឡាយនោះ ត្រាស់ទោសក្នុងការលើកវត្តរបស់ពួកភិក្ខុអ្នកលើកវត្ត និងទោសក្នុង ការមិនឃើញអាបត្តិរបស់ពួកភិក្ខុក្រៅពីនេះ ទើបទ្រង់អនុញ្ញាតសង្ឃកម្មទាំងឡាយ មានឧបោសថជាដើមក្នុងសីមាជាមួយគ្នា ត្រង់ឃោសិតារាមនោះឯង ដល់ភិក្ខុទាំងឡាយទៀត ហើយទ្រង់បញ្ញត្តិ វត្តក្នុងរោងឆាន់ថា “ម្នាលភិក្ខុទាំងឡាយ គប្បីអង្គុយក្នុងជួរមានអាសនៈមួយៗ ក្នុងចន្លោះៗ23) ដូច្នេះជាដើម” ដល់ភិក្ខុទាំងឡាយដែលកើតការបែកបាក់គ្នាក្នុងទីទាំងឡាយទ. ១១០ មានរោងឆាន់ជាដើម ហើយទ្រង់ស្តាប់ថា “សូម្បីម្តងនេះ ភិក្ខុទាំងឡាយក៏ទៅតែមានការបែកបាក់គ្នា” ទើបស្តេចយាងទៅកាន់រោងឆាន់ជាដើមនោះ ហើយត្រាស់ហាមថា “កុំឡើយភិក្ខុ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកកុំមានការបែកបាក់គ្នា” ជាដើម ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា ការបែកបាក់គ្នា ការឈ្លោះគ្នា ការមិនចុះសម្រុងគ្នា និងការវិវាទគ្នានោះ រមែងធ្វើសេចក្តីវិនាសឲ្យដោយពិត សូម្បីនាងបក្សីនកលដ្ឋុកិកា24) អាស្រ័យ ការឈ្លោះគ្នា អាចធ្វើស្តេចដំរីឲ្យដល់នូវសេចក្តីស្លាប់បាន” ហើយត្រាស់ លដ្ឋុកិកជាតក25) ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ សូមពួកអ្នកចូល ព្រមព្រៀមគ្នាចុះ កុំវិវាទគ្នាឡើយ ព្រោះថា សូម្បីសត្វចាបទាំងឡាយច្រើនពាន់ អាស្រ័យការវិវាទគ្នា ក៏បានដល់នូវការអស់ជីវិត” ហើយទ្រង់ត្រាស់ វដ្ឋកជាតក។26)

លុះពួកភិក្ខុទាំងនោះមិនជឿ មិនស្តាប់ព្រះតម្រាស់សូម្បីយ៉ាងនេះទ. ១១១ កាលភិក្ខុអ្នកជាធម្មវាទីរូបណាមួយ មិនប្រាថ្នាឲ្យព្រះតថាគតទ្រង់លំបាក ក៏ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់ជាម្ចាស់នៃធម៌ ទ្រង់រង់ចាំសិន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបដោយធម៌ជាគ្រឿងនៅជាសុខក្នុងទិដ្ឋធម៌ចុះ ពួកខ្ញុំព្រះអង្គនឹងប្រាកដ (បានទទួលផល) ព្រោះការបែកបាក់ ការឈ្លោះ ការមិនចុះសម្រុង និងការវិវាទគ្នានោះ”។ ព្រះមានព្រះភាគត្រាស់ ដល់រឿងដែលព្រះបាទទីឃីតិកោសលរាជ ត្រូវព្រះបាទព្រហ្មទត្តដណ្តើមយករាជសម្បត្តិ បន្លំខ្លួនមិនឲ្យអ្នកណាដឹងថាជាស្ដេច ហើយចាប់ផ្តាច់ព្រះជន្ម និងព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារទាំងនោះព្រមព្រៀងគ្នា ផ្តើមពីកាល ទីឃាវុកុមារថ្វាយព្រះជន្មរបស់ព្រះអង្គវិញ ថា “ម្នាលភិក្ខុទាំងឡាយ រឿងនេះធ្លាប់មានមកហើយ ក្នុងក្រុងពារាណសី មានព្រះរាជាក្រុងកាសី (មួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រហ្មទត្ត” ដូច្នេះជាដើម សូម្បីត្រាស់ទូន្មានថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីអត់ធន់ និងសេចក្តីស្ងប់ស្ងៀមបែបនោះ មានហើយដល់ព្រះរាជាទាំងនោះ អ្នកមានអាជ្ញាកាន់ទុកហើយ អ្នកមានសស្ត្រាទ. ១១២ កាន់ទុកហើយ សភាពដែលអ្នកទាំងឡាយបួសហើយក្នុងធម្មវិន័យ ដែលពោលល្អយ៉ាងនេះ គួរជាអ្នកអត់ធន់ ជាអ្នកស្ងប់ស្ងៀម និងគប្បីប្រព្រឹត្ត ស្អាតក្នុងធម្មវិន័យនេះឯង” ដូច្នេះ ក៏មិនអាចនឹងធ្វើភិក្ខុទាំងឡាយឲ្យព្រមព្រៀងគ្នាបានឡើយ។

ព្រះអង្គទ្រង់នឿយណាយព្រះទ័យ ព្រោះការនៅក្នុងសភាពច្របូក ច្របល់នោះ ទ្រង់មានព្រះតម្រិះថា “ឥឡូវនេះ តថាគតនៅដោយការច្របូក ច្របល់រមែងលំបាក ទាំងភិក្ខុពួកនេះមិនតាមពាក្យរបស់តថាគត បើដូច្នោះ តថាគតគប្បីចៀសចេញពីពួកភិក្ខុទាំងនេះនៅតែម្នាក់ឯង” ដូច្នេះ ស្ដេចត្រាច់ បិណ្ឌបាតក្នុងក្រុងកោសម្ពី មិនត្រាស់ប្រាប់ដល់ព្រះភិក្ខុសង្ឃ ទ្រង់ប្រដាប់បាត្រ និងចីវរបស់ព្រះអង្គ ស្តេចយាងទៅពាលកលោណការាមតែមួយ ព្រះអង្គឯង ត្រាស់ឯកចារិកវត្ត (វត្តបដិបត្តិរបស់ភិក្ខុអ្នកនៅម្នាក់ឯង) ដល់ព្រះភគុថេរៈត្រង់ពាលកលាណការាមនោះហើយ ត្រាស់អានិសង្សនៃការសាមគ្គីដល់កុលបុត្រ ៣នាក់ ត្រង់មិគទាយវ័ន27) ឈ្មោះបាចីនវង្សៈ ហើយទ. ១១៣ ស្តេចយាងទៅតាមផ្លូវស្រុកបារិលេយ្យកៈ។ ដូចបានស្ដាប់មក គ្រានោះព្រះមានព្រះភាគទ្រង់អាស្រ័យស្រុកបារិលេយ្យកៈ ដែលបានដំរីបារិលេយ្យកៈឧបដ្ឋាក ស្តេចចាំវស្សាតង់ទៅជាសុខត្រង់គល់ដើមសាលព្រឹក្សធំ ក្នុងដងព្រៃរក្ខិតវ័ន។

ចំណែកពួកឧបាសកឧបាសិកា អ្នកនៅក្នុងស្រុកកោសម្ពី ទៅកាន់វិហារមិនឃើញព្រះសាស្តា ទើបសួរថា លោកម្ចាស់ដ៏ចម្រើន ព្រះសាស្តាស្តេចទៅទីណា។ ភិក្ខុទាំងឡាយនោះពោលថា ព្រះអង្គស្ដេចទៅកាន់ព្រៃ បារិលេយ្យកៈហើយ។

ខបា.៖ ព្រោះហេតុអ្វី លោកម្ចាស់។

ភិ.៖ ព្រះអង្គទ្រង់ព្យាយាម នឹងធ្វើពួកយើងឲ្យព្រមព្រៀងគ្នា តែពួកយើងមិនព្រមព្រៀងគ្នា។

ខបា.៖ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយបួសក្នុងសំណាក់របស់ព្រះសាស្តាហើយ សូម្បីព្រះអង្គទ្រង់សមានសាមគ្គីហើយ ក៏មិនបានជាអ្នកសាមគ្គីគ្នាទៀតឬ។

ទ. ១១៤ ក.៖ យ៉ាងនោះហើយ អ្នកមានអាយុ។

ពួកមនុស្សគិតគ្នាថា “ភិក្ខុពួកនេះ បួសក្នុងសំណាក់របស់ព្រះសាស្តាហើយ កាលព្រះអង្គទ្រង់សមានសាមគ្គី ក៏មិនអាចសាមគ្គីគ្នាបាន ពួកយើងមិនបានឃើញព្រះសាស្តា ព្រោះអាស្រ័យពួកភិក្ខុទាំងនេះ ពួកយើងនឹងមិនថ្វាយអាសនៈ នឹងមិនធ្វើសាមីចិកម្ម មានការសំពះជាដើមដល់ពួកភិក្ខុពួកនេះ” ដូច្នេះ ចាប់តាំងពីនោះមក ក៏មិនធ្វើសូម្បីតែសាមីចិកម្មដល់ ភិក្ខុពួកនោះ។ ភិក្ខុទាំងឡាយស្គមស្គាំងព្រោះមានអាហារតិច ត្រឹមតែពីរ បីថ្ងៃប៉ុណ្ណោះ ក៏ជាអ្នកត្រង់ សំដែងទោសដែលកន្លងល្មើសដល់គ្នានីងគ្នា ភិក្ខុផ្សេងទៀតក៏សូមទោស ហើយពោលថា “ឧបាសកឧបាសិកាទាំងឡាយ ពួកយើងសាមគ្គីគ្នាហើយ ចំណែកពួកលោក សូមឲ្យជាដូចដើមដល់ពួកយើង”។

ឧបា.៖ លោកម្ចាស់ដ៏ចម្រើន ពួកលោកទូលសូមទោសព្រះសាស្តាហើយឬ។

ភិក្ខុ.៖ មិនទាន់បានចូលសូមទោសនៅឡើយទេ អ្នកមានអាយុ។

ទ. ១១៥ ឧបា.៖ បើដូច្នោះ សូមពួកលោកចូរទូលសូមទោសព្រះសាស្តា ចំណែកពួកខ្ញុំម្ចាស់នឹងជាដូចដើមចំពោះលោកម្ចាស់វិញ ក្នុងកាលពួកលោកម្ចាស់ទូលសូមទោសព្រះសាស្តាហើយ។

ភិក្ខុទាំងឡាយ មិនអាចទៅកាន់សំណាក់របស់ព្រះសាស្តាបាន ព្រោះនៅក្នុងវស្សា ព្រោះក្នុងវស្សានោះទៅដោយលំបាក។

ដំរីបារិលេយ្យកៈឧបដ្ឋាកព្រះសាស្តា

ចំណែកព្រះសាស្តា ទ្រង់បានដំរីនោះឧបដ្ឋាកហើយ ប្រថាប់គង់នៅជាសុខ។ ឯដំរីនោះ លះបង់ហ្វូងចូលទៅកាន់ដងព្រៃនោះ ដើម្បីត្រូវការនៅជាសុខ។ ព្រះធម្មសង្គាហកាចារ្យពោលទុកយ៉ាងណា។ លោកពោល ទុកថា (គ្រានោះ សេចក្តីត្រិះរិះបានមានដល់ស្តេចដំរីនោះថា) “យើងនៅ ច្របូកច្របល់ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ទំពាស៊ីនូវស្មៅដែលមានចុងរិចហើយ និងពួកគេរង់ចាំស៊ីមែកឈើ ដែលយើងកាច់ឲ្យ និងយើងផឹកទឹកដែលល្អក់ កាលយើងចុះ និងឡើងពីកំពង់ ពួកដំរីញី ដែលខ្លួនប្រឡាក់ដោយភក់មកត្រដុសនឹងកាយយើង” បើដូច្នោះ យើងនឹងទ. ១១៦ ចៀសចេញពីពួក នៅតែម្នាក់ឯង។ គ្រានោះឯង ស្តេចដំរីនោះគេចចេញចាកហ្វូងដំរី ចូលទៅនៅស្រុកបារិលេយ្យកៈ នាដងព្រៃរក្ខិតវ័ន ក្រោមដើមសាលព្រឹក្សធំ ត្រង់កន្លែងដែលព្រះមានព្រះភាគស្ដេចប្រថាប់នៅ លុះចូលទៅហើយ ថ្វាយបង្គំព្រះមានព្រះភាគ ក្រឡេកមើលមិនឃើញមានវត្ថុអ្វីៗដទៃ ទើបឈូសពង្រាបត្រង់គល់សាលព្រឹក្សដោយជើង ឲ្យរាបរយ យកប្រមោយចាប់មែកឈើបោសសំអាត តាំងពីនោះមក ស្ដេចដំរីនោះយក ប្រមោយចាប់ឆ្នាំងដងទឹកឆាន់ ទឹកប្រើមកតម្កល់ទុក កាលទ្រង់ព្រះបំណង (ដោយទឹកក្តៅ ក៏ចាត់ចែងទឹកក្តៅថ្វាយ។ ស្តេចដំរី នោះចាត់ចែងទឹកក្តៅ បានយ៉ាងណា។ ស្តេចដំរីនោះយកប្រមោយចាប់ឈើស្ងួតមកកួតឲ្យមានភ្លើង ដាក់ឧសឲ្យជាភ្នក់ភ្លើង ដុតសិលាក្នុងគំនរភ្លើងនោះ ហើយប្រមៀល ដុំសិលានោះដោយកំណាត់ឈើ ទម្លាក់ចុះក្នុងត្រពាំងតូច ដែលបានកំណត់ទុក តមក ក៏យកប្រមោយជ្រលក់ចុះទៅដឹងថា ទឹកក្តៅហើយ ទើបទៅថ្វាយបង្គំព្រះសាស្តា។ ព្រះសាស្តាត្រាស់ថា «បារិលេយ្យកៈ អ្នកដាំទឹក ហើយឬ” ដូច្នេះ ទើបបានស្តេចយាងទៅស្រង់ក្នុងទីនោះ។ ក្នុងកាលនោះទ. ១១៧ ស្តេចដំរីនោះនាំផ្លែឈើផ្សេងៗ មកថ្វាយចំពោះព្រះសាស្តា។ ក៏កាលព្រះសាស្តាស្ដេចចូលកាន់ស្រុកដើម្បីបិណ្ឌបាត្រ ស្តេចដំរីនោះកាន់បាត្រ ចីវរ របស់ព្រះសាស្តាទុកលើ (ខ្នង) តាមព្រះសាស្តាទៅ។ ព្រះសាស្ដាស្ដេច យាងទៅដល់ដែននៃស្រុកហើយត្រាស់ថា “បារិលេយ្យកៈ តាំងពីនេះ អ្នកមិនអាចទៅបានទេ អ្នកចូរយកបាត្រចីវររបស់តថាគតមក” ហើយឲ្យស្តេច ដំរីនោះយកបាត្រចីវរមកថ្វាយ ស្តេចយាងចូលកាន់ស្រុកដើម្បីបិណ្ឌបាត្រ។ ចំណែកស្តេចដំរីនោះ ឈរនៅទីនោះឯងរហូតដល់ព្រះសាស្តា ស្តេចយាងចេញមក ក្នុងវេលាដែលព្រះសាស្តាស្ដេចយាងចេញមក ធ្វើការក្រោកទទួល ហើយកាន់បាត្រចីវរ ដូចន័យមុននោះឯង (នាំទៅ) ដាក់ចុះត្រង់ទីប្រថាប់ ហើយសំដែងវត្ត បក់ថ្វាយដោយមែកឈើ។ ការពារអន្តរាយអំពីសត្វកាចក្នុងរាត្រី ស្តេចដំរីនោះយកប្រមោយចាប់កំណាត់ឈើធំ ត្រាច់ទៅក្នុងចន្លោះៗ នៃដងព្រៃរហូតដល់អរុណរះឡើង ដោយតាំងចិត្តថា “យើងនឹងរក្សាព្រះសាស្តា”។ បានឮថា ដងព្រៃនោះឈ្មោះថា រក្ខិតវ័នសណ្ឌៈ តាំងពីកាលនោះមក។ ពេលអរុណរះឡើងហើយ ស្តេចដំរីនោះ ធ្វើវត្តទាំងទ. ១១៨ ពួងដោយឧបាយនោះឯង តាំងពីការថ្វាយទឹកលប់ព្រះភ័ក្ត្រ។

គ្រានោះ ស្វាមួយបានឃើញដំរីនោះខ្នះខ្នែង ធ្វើអភិសមាចារវត្ត (គឺ ការបដិបត្តិ) ចំពោះព្រះសាស្តាហើយគិតថា “សូម្បីយើងក៏នឹងធ្វើអ្វីៗ ថ្វាយខ្លះ” ត្រាច់ទៅអស់មួយថ្ងៃ ឃើញសំបុកឃ្មុំត្រង់មែកឈើមិនមានមេ ក៏កាច់មែកឈើ ហើយនាំសំបុកឃ្មុំព្រមទាំងមែកឈើទៅកាន់សំណាក់ព្រះសាស្តា បានក្តិចស្លឹកចេកទ្រាប់ថ្វាយ។ ព្រះសាស្តាទ្រង់ទទួលហើយ។ ពានរក្រឡេកឃើញ បានគិតថា “ព្រះសាស្តាទ្រង់ធ្វើការសោយឬទេ” ឃើញព្រះសាស្តាទ្រង់ទទួលហើយគង់ស្ងៀម គិតថា “មានហេតុអ្វីហ្ន៎” ទើបចាប់ចុងមែកឈើត្រឡប់មើល ឃើញកូនឃ្មុំហើយ ទើបថ្នមៗ នាំកូនឃ្មុំ ទាំងនោះចេញ ទើបបានថ្វាយជាថ្មី។ ព្រះសាស្តាទ្រង់សោយហើយ។ ពានរនោះមានចិត្តរីករាយ បានចាប់មែកឈើនោះៗ ឈររាំ។ ក្នុងកាលនោះ មែកឈើដែលពានរនោះចាប់ហើយក្តី មែកឈើដែលពានរនោះជាន់ លើហើយក្តី ក៏បានបាក់។ ពានរនោះធ្លាក់ចុះត្រង់ចុងដង្កត់មួយ ត្រូវចុង ដង្កត់មុតជាប់ ទាំងចិត្តកំពុងជ្រះថ្លាក៏ធ្វើកាលកិរិយាទៅ បានទៅកើតនៅទ. ១១៩ ក្នុងវិមានមាសកម្ពស់ ៣០យោជន៍ ក្នុងភពតាវតិង្ស មានទេពអប្សរជាបរិវារមួយពាន់។

ព្រះសាស្តា ដែលបានស្តេចដំរីឧបដ្ឋាក ប្រថាប់នៅក្នុងដងព្រៃរក្ខិតវ័ននោះ ក៏បានប្រាកដក្នុងជម្ពូទ្វីបទាំងមូល។ ត្រកូលធំៗ ជាដើមយ៉ាងនេះ គឺ លោកសេដ្ឋីអនាថបិណ្ឌិកៈ និងនាងវិសាខាមហាឧបាសិកា បានបញ្ជូន ដំណឹងពីនគរសាវត្ថីទៅដល់ព្រះអានន្ទត្ថេរថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ ចូរសំដែងព្រះសាស្តាដល់ពួកខ្ញុំព្រះអង្គ។ ចំណែកភិក្ខុ ៥០០រូប អ្នកនៅក្នុងទិស ចេញវស្សាហើយចូលទៅរកព្រះអានន្ទត្រូវ អង្វរសូមថា “អានន្ទដ៏មានអាយុ ធម្មីកថាចំពោះព្រះភ័ក្ត្រព្រះមានព្រះភាគ ខ្ញុំទាំងឡាយខានបានស្តាប់យូរមកហើយ អានន្ទដ៏មានអាយុ សូមឱកាស ខ្ញុំទាំងឡាយ គប្បីបានស្តាប់ធម្មីកថាក្នុងទីចំពោះព្រះភ័ក្ត្រព្រះមានព្រះភាគផងចុះ។ ព្រះថេរៈនាំភិក្ខុទាំងនោះទៅក្នុងទីនោះ ហើយគិតថា “ការចូលទៅកាន់សំណាក់ព្រះតថាគត ស្តេចទៅមួយព្រះអង្គឯងរហូតត្រៃមាស ព្រមជាមួយភិក្ខុមានប្រមាណប៉ុណ្ណេះ មិនសមគួរ” ដូច្នេះ ទើបនាំភិក្ខុទាំងនោះឲ្យទ. ១២០ ចាំនៅខាងក្រៅ ហើយចូលទៅគាល់ព្រះសាស្តាតែមួយអង្គឯងប៉ុណ្ណោះ។ ស្តេចដំរីបារិលេយ្យកៈ ឃើញព្រះអានន្ទត្ថេរហើយ ចាប់កំណាត់ឈើរត់ ទៅរក។ ព្រះសាស្ដា ទត្តឃើញហើយ ត្រាស់ថា “ឈប់បារិលេយ្យកៈ កុំឃាត់ឡើយ ភិក្ខុនោះជាពុទ្ធុបដ្ឋាក”។ ស្តេចដំរីបារិលេយ្យកៈ ទម្លាក់កំណាត់ឈើចោលនៅក្នុងទីនោះឯង ហើយបានសម្តែងអាការអើពើ ដល់ការទទួលបាត្រចីវរ។ ព្រះថេរៈមិនបានឲ្យទេ។ ស្តេចដំរីគិតថា “បើភិក្ខុរូបនេះ មានវត្តដែលបានរៀនហើយ លោកនឹងមិនដាក់បរិក្ខាររបស់ខ្លួនទុក លើផែនសិលា ទីប្រថាប់របស់ព្រះសាស្ដាឡើយ”។ ព្រះថេរៈបានដាក់បាត្រ ចីវរទុកលើផ្ទៃដីហើយ។ ពិតហើយ បុគ្គលអ្នកដល់ព្រមហើយដោយវត្ត រមែងមិនដាក់បរិក្ខាររបស់ខ្លួនទុកលើទីអង្គុយ ឬលើទីដេករបស់គ្រូ។ ស្ដេច ដំរីឃើញអាការនោះ ក៏មានចិត្តជ្រះថ្លា។ ព្រះថេរៈ អភិវាទព្រះសាស្តាហើយ អង្គុយនៅក្នុងទីដ៏សមគួរមួយ។ ព្រះសាស្តាត្រាស់សួរថា អានន្ទ អ្នកមកតែម្នាក់ឯងទេឬ ទ្រង់ស្តាប់ថា ព្រះថេរៈមកព្រមជាមួយភិក្ខុ ៥០០ ហើយត្រាស់ថា ក៏ភិក្ខុទាំងនោះនៅទីណា កាលព្រះថេរៈទូលថា ខ្ញុំ ទ. ១២១ ព្រះអង្គមិនជ្រាបទឹកព្រះទ័យរបស់ព្រះអង្គ ទើបឲ្យភិក្ខុទាំងឡាយឈប់ចាំខាងក្រៅ ហើយចូលមកតែម្នាក់ឯង។ ត្រាស់ថា ហៅភិក្ខុទាំងឡាយមកចុះ។ ព្រះថេរៈបានធ្វើតាមព្រះតម្រាស់ហើយ។ ភិក្ខុទាំងនោះមកថ្វាយបង្គំព្រះសាស្តា ហើយអង្គុយទៅក្នុងទីដ៏សមគួរមួយ។ ព្រះសាស្តាទ្រង់ធ្វើ បដិសណ្ឋារៈទទួលភិក្ខុទាំងឡាយហើយ កាលភិក្ខុទាំងនោះទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគព្រះអង្គទ្រង់ប្រកបដោយសុខមាលជាតិ និងជាក្សត្រិយសុខមាលជាតិ ព្រះអង្គស្ដេចប្រថាប់ឈរ និងប្រថាប់គង់ មួយព្រះអង្គឯងអស់ត្រៃមាស ធ្វើកិច្ចដែលធ្វើបានដោយលំបាក អ្នកធ្វើវត្ត តូចធំក្តី អ្នកថ្វាយទឹកលប់ព្រះភ័ក្ត្រក្តី សូម្បីតែម្នាក់ក៏មិនមានឡើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងពួងរបស់តថាគត ស្តេចដំរីបារិ លេយ្យកៈធ្វើហើយ ក៏បុគ្គលដែលបានមិត្តបែបនេះ នៅជាមួយគ្នាគួរហើយ កាលមិនបានមិត្ត (បែបនេះ) ភាពជាអ្នកត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះប្រសើរជាង ហើយបានភាសិត ៣គាថា ក្នុងនាគវគ្គទាំងនេះថា៖

បើបុគ្គលបានសំឡាញ់អ្នកមានបញ្ញារក្សាខ្លួន មានបញ្ញាទ. ១២២ ជាគ្រឿងចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍ឲ្យសម្រេច ទុកជាអ្នកត្រាច់ទៅជាមួយគ្នាសោត (បុគ្គលអ្នក បានសំឡាញ់បែបនោះ) គួរមានចិត្តត្រេកអរ មានសតិ គ្របសង្កត់អន្តរាយ ដែលធ្លាប់បៀតបៀនជុំវិញទាំងពួងបាន ហើយត្រាច់ទៅជាមួយសំឡាញ់នោះ បើបុគ្គលមិនបាន សំឡាញ់អ្នកមានបញ្ញារក្សាខ្លួន មានបញ្ហាជាគ្រឿងចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍ឲ្យសម្រេច ទុកជា ត្រាច់ទៅជាមួយគ្នាសោត បុគ្គលនោះគួរតែត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះដែនដែលព្រះអង្គទ្រង់ឈ្នះ ហើយ ស្ដេចនៅតែម្នាក់ឯង (និង) ដូចស្ដេចដំរីឈ្មោះថា មាតង្គៈ ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង ការត្រាច់ទៅតែម្នាក់ឯងប្រសើរជាង (ព្រោះថា) ភាពជាមិត្តមិនមានក្នុងជនពាល បុគ្គលមិនបានសំឡាញ់បែបនោះ គួរមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅតែម្នាក់ឯង និងមិនគួរធ្វើបាបទាំងទ. ១២៣ ឡាយ ដូចស្ដេចដំរីឈ្មោះមាតង្គៈ ដែលមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង មិនបានធ្វើបាប។

ក្នុងកាលចប់គាថា ភិក្ខុទាំង ៥០០ រូប ក៏តាំងនៅក្នុងព្រះអរហត្ត។ ព្រះអានន្ទត្ថេរ ក្រាបទូលដំណឹងដែលត្រកូលធំៗ មានអនាថបិណ្ឌិកសេដ្ឋី ជាដើមបញ្ជូនមកហើយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវក ៥ កោដិ មានអនាថបិណ្ឌិកសេដ្ឋីជាប្រធាន រង់ចាំការស្តេចយាងរបស់ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា បើដូច្នោះ អ្នកចូរទទួលបាត្រចីវរ ហើយឲ្យព្រះថេរៈទទួលបាត្រចីវរ ស្តេចក៏យាងចេញទៅ។ ស្តេចដំរីបានទៅឈរឃាំងផ្លូវ។ ភិក្ខុទាំងឡាយឃើញដូច្នោះ ក៏ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចដំរីធ្វើអ្វី។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំរីប្រាថ្នានឹងថ្វាយភិក្ខារដល់អ្នកទាំងឡាយ ក៏ស្តេចដំរីនេះបានធ្វើឧបការៈដល់តថាគតអស់កាលដ៏យូរ ការធ្វើចិត្តរបស់ស្តេចដំរីនេះឲ្យទាស់ មិនគួរឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រឡប់ទៅចុះ។ ព្រះសាស្តាទ្រង់នាំភិក្ខុទាំងឡាយស្តេចយាងត្រឡប់ហើយ។ ចំណែកស្តេចដំរីទ. ១២៤ ក៏ចូលទៅកាន់ដងព្រៃ ប្រមូលផ្លែឈើផ្សេងៗ មានផ្លែខ្នុរ និងផ្លែចេកជាដើមមក ធ្វើឲ្យជាគំនរទុកក្នុងពេលអរុណរះឡើង បានថ្វាយដល់ភិក្ខុ ទាំងឡាយ។ ភិក្ខុ ៥០០រូប មិនអាចឆាន់ផ្លែឈើទាំងឡាយអស់បាន។ ក្នុងកាលសម្រេចភត្តកិច្ច ព្រះសាស្តា ទ្រង់ប្រដាប់បាត្រ និងចីវរ ហើយស្ដេចចេញទៅ។ ស្តេចដំរីដើរជែងទៅមុខតាមចន្លោះផ្លូវនៃភិក្ខុទាំងឡាយ បាន ឈរចំពោះព្រះភ័ក្ត្រព្រះសាស្តា។ ភិក្ខុទាំងឡាយឃើញដូច្នោះ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចដំរីធ្វើអ្វី។

ព្រះសាស្តា៖ ម្នាលភិក្ខុទាំងឡាយ (ស្តេចដំរីនេះនឹងជូនពួកអ្នកទៅ តែអង្វរឲ្យតថាគតត្រឡប់។

ភិក្ខុ៖ យ៉ាងនោះឬ ព្រះអង្គ។

ព្រះសាស្តា៖ យ៉ាងនោះឯង ភិក្ខុទាំងឡាយ។

លំដាប់នោះ ព្រះសាស្តាត្រាស់នឹងដំរីនោះថា បារិលេយ្យកៈ នេះជាការទៅមិនត្រឡប់របស់តថាគត ឈានក្តី វិបស្សនាក្តី មគ្គ និងផលក្តី រមែងមិនមានដល់អ្នកដោយអត្ថភាពនេះ អ្នកនៅទីនេះចុះ។ ស្តេចដំរីបានទ. ១២៥ ស្តាប់ព្រះតម្រាស់ដូច្នោះហើយ បានស៊កប្រមោយចូលមាត់ស្រែកយំ ដើរតាមអំពីខាងក្រោយៗ។ ក៏ស្ដេចដំរីនោះ កាលយាងព្រះសាស្តាត្រឡប់ មិនបាន ក៏បដិបត្តិដោយអាការនោះឯងរហូតអស់ជីវិត។ ឯព្រះសាស្តា ស្តេចយាងដល់ដែននៃស្រុកនោះហើយ ត្រាស់ថា បារិលេយ្យកៈ ចាប់អំពីទីនេះទៅ មិនមែនជាដែនរបស់អ្នកឡើយ ជាទីនៅរបស់ពួកមនុស្ស មានអន្តរាយបៀបបៀតដោយជុំវិញ អ្នកចូរឈប់ត្រង់នេះចុះ។ ដំរីនោះឈរ យំនៅក្នុងទីនោះឯង កាលព្រះសាស្តាទ្រង់ផុតពីគន្លងចក្ខុទៅ ស្តេចដំរីក៏បែកបេះដូងស្លាប់ បានទៅកើតនៅក្នុងកណ្តាលនាងទេពអប្សរមួយពាន់ ក្នុងវិមានមាសកម្ពស់ ៣០យោជន៍ ក្នុងភពតាវតឹង្ស ព្រោះសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា។ ទេវបុត្រនោះមានឈ្មោះថា បារិលេយ្យកៈទេវបុត្រ។ ចំណែកព្រះសាស្តា ស្តេចយាងដល់វត្តជេតពនហើយដោយលំដាប់។

ភិក្ខុអ្នកក្រុងកោសម្ពីទូលសូមទោសព្រះសាស្តា

ភិក្ខុអ្នកស្រុកកោសម្ពីស្តាប់ថា បានឮថា ព្រះសាស្ដាស្តេចយាងដល់ ក្រុងសាវត្ថីហើយ បានទៅកាន់ក្នុងទីនោះ ដើម្បីនិងក្រាបទូលសូមខមាទោសទ. ១២៦ ព្រះសាស្តា។ ស្ដេចកោសលស្តាប់ថា បានឮថា ពួកភិក្ខុអ្នកក្រុងកោសម្ពី ជាអ្នកបង្កការបាក់បែកគ្នាទាំងនោះមក ទើបចូលទៅគាល់ព្រះសាស្តា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់ដែន របស់ខ្ញុំព្រះអង្គឡើយ។ ព្រះសាស្តាត្រាស់តបថា មហារាជ ភិក្ខុទាំងនោះជាអ្នកមានសីល តែមិនកាន់យកពាក្យរបស់តថាគត ព្រោះវិវាទគ្នា នឹងគ្នាប៉ុណ្ណោះ ឥឡូវនេះភិក្ខុទាំងឡាយមកដើម្បីសូមខមាទោសតថាគត មហារាជ សូមភិក្ខុទាំងនេះចូលមកចុះ។ ចំណែកអនាថបិណ្ឌិកសេដ្ឋីទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គក៏មិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់វិហារ ក៏ត្រូវព្រះសាស្តាទ្រង់ហាមយ៉ាងនោះដូចគ្នា។ បានអង្គុយហើយ។ ក៏កាលភិក្ខុទាំងនោះដល់ក្រុងសាវត្ថីតាមលំដាប់ហើយ ព្រះមានព្រះភាគត្រាស់បង្គាប់ឲ្យប្រទានសេនាសនៈនៅក្នុងទីសមគួរមួយ ធ្វើឲ្យជាទីស្ងាត់ដល់ភិក្ខុទាំងឡាយ។ ភិក្ខុពួកដទៃមិនអង្គុយ មិនឈរ រួមជាមួយ ភិក្ខុពួកនោះ។ ពួកជនដែលមកហើយ ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ឯណាពួកភិក្ខុអ្នកក្រុងកោសម្ពី ដែលឈ្លោះទាស់ទែងគ្នាទ. ១២៧ នោះ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ភិក្ខុពួកនោះ”។ ភិក្ខុអ្នកក្រុងកោសម្ពី ទាំងនោះត្រូវពួកជនអ្នកមកហើយ ចង្អុលថា បានឮថា នុ៎ះពួកភិក្ខុអ្នកក្រុងកោសម្ពីដែលឈ្លោះទាស់ទែងគ្នា មិនអាចងើបសីសៈឡើង ព្រោះសេចក្តីអៀនខ្មាស ក្រាបចុះទៀបបាទមូលនៃព្រះមានព្រះភាគ ទូលសូមខមាទោស ព្រះមានព្រះភាគហើយ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយធ្វើកម្មធ្ងន់ហើយ ឈ្មោះថា អ្នកទាំងឡាយសូម្បីបួសហើយក្នុងសំណាក់របស់ព្រះពុទ្ធដូចតថាគត កាលតថាគតសមានសាមគ្គី មិនធ្វើ (តាម) ពាក្យរបស់តថាគត ចំណែកបណ្ឌិតដែលមាននៅក្នុងកាលមុន មិនស្តាប់ឱវាទរបស់មាតា និងបិតាអ្នកត្រូវទោសប្រហារជីវិត កាលមាតាបិតា ទោះសូម្បីត្រូវប្រហារជីវិត ក៏មិនកន្លងឱវាទនោះ ខាងក្រោយមក បានគ្រងរាជសម្បត្តិក្នុងដែន២ ទើបត្រាស់ទីឃាវុកុមារជាតក ម្តងទៀត ហើយត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ សូម្បីព្រះជនក និងព្រះជននី ត្រូវផ្តាច់ព្រះជន្មយ៉ាងនោះ ក៏មិនកន្លងឱវាទរបស់ព្រះជនក និងព្រះជននី ទាំងនោះឡើយ ក្រោយមកបានធីតារបស់ព្រះបាទព្រហ្មទត្ត គ្រប់គ្រងរាជក្នុងទ. ១២៨ ដែនកាសី និងដែនកោសលទាំងពីរ ចំណែកពួកអ្នកទាំងឡាយមិនធ្វើតាម ពាក្យរបស់តថាគត ធ្វើកម្មធ្ងន់” ទើបត្រាស់ព្រះគាថានេះថា៖

បរេ ន ច វិជានន្តិ មយមេត្ថ យមាម្ហសេ យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា។

ជនទាំងឡាយដទៃ (ក្រៅពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់ អំពីជនទាំងឡាយនោះ។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា បរេ (ជនពួកដទៃ) ជាដើម សេចក្តីថា ពួកជនអ្នកធ្វើការឈ្លោះទាស់ទែង វៀរបណ្ឌិតទាំងឡាយចេញ គឺ បុគ្គល ដទៃក្រៅអំពីបណ្ឌិតនោះ ឈ្មោះថា ជនពួកដទៃ។ ជនពួកដទៃនោះ ធ្វើទ. ១២៩ សេចក្តីខ្វល់ខ្វាយក្នុងជំនុំសង្ឃនោះ រមែងមិនដឹងថា យើងទាំងឡាយរមែងលំបាក គឺ វិនាស បានដល់ចូលទៅកាន់ទីជិត គឺសំណាក់មច្ចុជានិច្ច។ បទថា យេ ច តត្ថ វិជានន្តិ (ចំណែកជនពួកណាក្នុងសង្ឃនោះ រមែងដឹងច្បាស់) សេចក្តីថា ជនពួកណាដែលជាបណ្ឌិតក្នុងសង្ឃនោះ រមែងដឹង ថា យើងទាំងឡាយទៅកាន់ទីជិតមច្ចុ។ បទថា តតោ សម្មន្តិ មេធគា (សេចក្តីឈ្លោះទាស់ទែងគ្នានឹងគ្នា រមែងស្ងប់ ព្រោះការបដិបត្តិរបស់ជនពួកនោះ) សេចក្តីថា ជនទាំងនោះដឹងយ៉ាងនេះហើយ ញ៉ាំងការធ្វើទុកក្នុង ចិត្តដោយឧបាយដ៏ប្រពៃឲ្យកើតឡើង រមែងបដិបត្តិដើម្បីសេចក្តីស្ងប់ គឺ ការទាស់ទែងគ្នានោះ គឺ ការឈ្លោះគ្នា កាលដូច្នោះ ការឈ្មោះគ្នាទាំងនោះរមែងស្ងប់ ព្រោះការបដិបត្តិនោះ របស់បណ្ឌិតទាំងនោះ។ ម្យ៉ាងទៀត គប្បីជ្រាបអធិប្បាយក្នុងព្រះគាថានេះថា បទថា បរេ ច (ក៏ជនពួកដទៃ) ជាដើម សេចក្តីថា ជនទាំងឡាយ សូម្បីយើង (តថាគត) ពោលទូន្មាន ក្នុងកាលមុនថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូលកុំធ្វើការវិវាទគ្នា នឹងគ្នាឡើយ” ដូច្នេះជាដើម ក៏មិនកាន់យក ព្រោះមិនទទួលឱវាទរបស់ទ. ១៣០ តថាគត ឈ្មោះថា ជនពួកដទៃ។ ជនពួកដទៃនោះ រមែងមិនដឹងថា យើងទាំងឡាយប្រកាន់ខុសដោយអំណាចអគតិ មានឆន្ទាគតិជាដើម រមែងលំបាក បានដល់ ព្យាយាមដើម្បីសេចក្តីចម្រើននៃហេតុដែលធ្វើឲ្យវិនាស មានការ បាក់បែកគ្នាជាដើម ក្នុងជំនុំសង្ឃនេះ។ តែឥឡូវនេះ បុរសជាបណ្ឌិត ពួកណាក្នុងចំណោមនៃអ្នកទាំងឡាយក្នុងសង្ឃនោះ កាលពិចារណាដោយប្រពៃហើយ ក៏ដឹងច្បាស់ថា “កាលមុនយើងទាំងឡាយព្យាយាម ដោយអំណាចអគតិ មានឆន្ទាគតិជាដើម បដិបត្តិមិនប្រពៃ ទីនោះ ការប្រកាន់នោះ គឺ ការវិវាទគ្នាក្នុងកាលឥឡូវនេះ រមែងស្ងប់ ព្រោះអាស្រ័យបុរស ជាបណ្ឌិតទាំងនោះ ដែលមានក្នុងនៃសំណាក់បណ្ឌិតទាំងឡាយនោះឯង។

ក្នុងកាលចប់ព្រះគាថា ភិក្ខុដែលប្រជុំគ្នាបានតាំងនៅក្នុងអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើមនោះឯង។

ចប់ រឿងភិក្ខុអ្នកក្រុងកោសម្ពី។

៦. រឿងចូឡកាឡ និងមហាកាឡ

៦. មហាកាឡត្ថេរវត្ថុ

ទ. ១៣១ ព្រះសាស្តា កាលស្តេចចូលទៅអាស្រ័យសេតព្យនគរ ប្រថាប់នៅ ក្នុងដងព្រៃធ្នង់ ទ្រង់ប្រារព្ធចុល្លកាល និងមហាកាលត្រាស់ព្រះធម្មទេសនា នេះថា សុភានុបស្សី វិហរន្តំ (អ្នកតាមឃើញអារម្មណ៍ថាស្អាត) ជាដើម។

សេចក្តីពិស្តារថា កុដុម្ពីក៍28) អ្នកស្រុកសេតព្យនគរ ៣នាក់បងប្អូន គឺ ចុល្លកាល១ មជ្ឈមកាល១ មហាកាល១។ ក្នុងបងប្អូន៣នាក់នោះ បងប្រុសជាមួយប្អូនប្រុសពៅ ត្រាច់ទៅក្នុងទិសទាំងឡាយ ផ្ទុកទំនិញមកដោយរទេះ ៥០០រទេះ។ មជ្ឈមកាលលក់ទំនិញដែលបង និងប្អូន ទាំងពីរនាំមក។ តមកសម័យមួយ បងប្អូនទាំងពីរនោះ ដឹកទំនិញផ្សេងៗ ដោយរទេះ ៥០០ រទេះ ទៅកាន់ក្រុងសាវត្ថី (ឈប់សម្រាក) រទេះទាំងឡាយ ក្នុងរវាងក្រុងសាវត្ថី និងវត្តជេតពន។

ក្នុងបងប្អូនទាំងពីរនាក់នោះ មហាកាលឃើញអរិយសាវ័កទាំងឡាយ អ្នកក្រុងសាវត្ថី កាន់យកកម្រងផ្កា និងរបស់ក្រអូបជាដើម ទៅដើម្បីស្តាប់ទ. ១៣២ ធម៌ក្នុងវេលាល្ងាច ទើបសួរថា ជនទាំងនេះនាំគ្នាទៅណា។ បានស្តាប់ពាក្យទាំងនោះ គិតថា សូម្បីយើងក៏នឹងទៅ។ ហៅប្អូនប្រុសមក ហើយប្រាប់ថា “ប្អូន ឯងកុំប្រមាទក្នុងរទេះទាំងឡាយ ចំណែកយើងនឹងទៅស្តាប់ ធម៌” ហើយទៅថ្វាយបង្គំព្រះតថាគត អង្គុយខាងក្រោយបរិស័ទ។ ថ្ងៃនោះ ព្រះសាស្តា កាលនឹងត្រាស់អនុបុព្វកថាតាមអធ្យាស្រ័យរបស់មហាកាលនោះ ទើបត្រាស់អំពីទោសនៃការស្វែងរកដែលថោកទាប និងសេចក្តីសៅហ្មងនៃកាមទាំងឡាយដោយបរិយាយដ៏ច្រើន ដោយអំណាចនៃសូត្រ មានទុក្ខក្ខន្ធសូត្រជាដើម។ មហាកាលបានស្តាប់ព្រះធម្មទេសនានោះហើយ គិតថា “ន័យថា មនុស្សយើងនឹងត្រូវលះបង់វត្ថុទាំងពួងហើយទៅ ភោគៈ (និង) ញាតិទាំងឡាយរមែងមិនជាប់តាមបុគ្គលអ្នកទៅបរលោកឡើយ យើងត្រូវការអ្វីដោយការនៅគ្រប់គ្រងផ្ទះ យើងនឹងបួស” កាលមហាជនថ្វាយបង្គំចៀសចេញទៅហើយ ទូលសូមបព្វជាចំពោះព្រះសាស្តា ព្រះសាស្តាត្រាស់ថា មនុស្សដែលអ្នកគួរលាណាៗ មានដែរឬ។ ទូលថា “ខ្ញុំព្រះអង្គមាន ប្អូនប្រុស” ព្រះអង្គត្រាស់ថា “បើដូច្នោះ អ្នកចូរលាគេសិនចុះ” ទូលទទួលទ. ១៣៣ ថា ករុណាព្រះអង្គ។ ត្រឡប់មកផ្ទះ ហើយប្រាប់ប្អូនប្រុសថា “ប្អូន អ្នកចូរគ្រប់គ្រងសម្បត្តិទាំងអស់នេះចុះ”។ ចុល្លកាលពោលថា “ក៏បង ទៅណា”។ មហាកាលឆ្លើយថា “បងនឹងបួសក្នុងសម្នាក់ព្រះសាស្តា”។ គេអង្វរ បងនោះដោយប្រការផ្សេងៗ ក៏មិនអាចឲ្យត្រឡប់ចិត្តបាន ទើបពោលថា “ល្អហើយបង សូមបងធ្វើតាមអធ្យាស្រ័យចុះ“។ មហាកាលទៅបួស ក្នុងសំណាក់របស់ព្រះសាស្ដាហើយ។ ចំណែកចុល្លកាល ក៏ (ទៅ) បួស ដោយតាំងចិត្តថា “យើងនឹងដឹកនាំបងប្រុសឲ្យស័ក“។ ក្នុងកាលតមក មហាកាលបាឧបសម្បទាហើយ ចូលទៅគាល់ព្រះសាស្តា ទូលសួរដល់ធុរៈ ក្នុងព្រះសាសនា កាលព្រះសាស្តាត្រាស់ប្រាប់ធុរៈ ២យ៉ាងហើយ ទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនអាចបំពេញគន្ថធុរៈបាន ព្រោះ ខ្ញុំព្រះអង្គបួសក្នុងកាលជាមនុស្សចាស់ តែនឹងបំពេញវិបស្សនាធុរៈឲ្យបរិបូរ“ ទូលសូមឲ្យព្រះអង្គត្រាស់ប្រាប់សោសានិកធុតង្គរហូតដល់ព្រះអរហត្ត លុះ កន្លងបឋមយាម កាលជនទាំងឡាយដេកលក់គ្រប់គ្នាហើយ ទៅកាន់ព្រៃចោលខ្មោច វេលាអរុណជិតរះ កាលជនទាំងឡាយនៅមិនទាន់ក្រោកឡើងទ. ១៣៤ (ភ្ញាក់) ក៏ត្រឡប់មកកាន់វិហារវិញ។

គ្រានោះ ស្ត្រីម្នាក់ជាអ្នករកស៊ីរៀបចំខ្មោច ឈ្មោះកាឡី អ្នកចាំ ព្រៃខ្មោច ឃើញទីឈរ ទីអង្គុយ និងទីចង្ក្រមរបស់ព្រះថេរៈ បានគិតថា “នរណាហ្ន៎ មកក្នុងទីនេះ យើងនឹងឃ្លាំចាំចាប់” កាលមិនអាចចាប់បាន ថ្ងៃមួយ ទើបតាំងប្រទីបទុកត្រង់ខ្ទមជិតព្រៃខ្មោច នាំបុត្រធីតាទៅលាក់ក្នុងទីម្ខាង ឃើញព្រះថេរៈដើរមកក្នុងមជ្ឈឹមយាម ទើបទៅថ្វាយបង្គំ ហើយទូលថា «បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ជាអ្នកស្នាក់នៅក្នុងទី របស់ពួកខ្ញុំនេះឬ”។

មហាកាល៖ អើ ឧបាសិកា។

ស្ត្រី៖ បពិត្រលោកម្ចាស់ដ៏ចម្រើន ធម្មតាអ្នកនៅក្នុងព្រៃខ្មោចទាំងឡាយ រៀនរបៀប (មុន) ទើបគួរ។

ព្រះថេរៈមិនពោលថា “ក៏អាត្មានឹងប្រព្រឹត្តក្នុងរបៀបដែលញោម ប្រាប់ធ្វើអ្វី” ត្រឡប់ជាពោលថា “ធ្វើយ៉ាងណាទើបគួរ ឧបាសិកា”។

ស្ត្រី៖ លោកម្ចាស់ដ៏ចម្រើន ធម្មតាអ្នកនៅក្នុងព្រៃខ្មោចទាំងឡាយទ. ១៣៥ គួរដឹងច្បាស់នូវការដែលខ្លួននៅក្នុងព្រៃខ្មោចដល់អ្នកចាំព្រៃខ្មោច ព្រះមហាថេរៈនៅក្នុងវិហារ និងម្ចាស់ផ្ទះ។

មហាកាល៖ ព្រោះហេតុអ្វី។

ស្ត្រី៖ ព្រោះពួកចោរធ្វើកម្ម (ប្លន់គេ) ហើយ ត្រូវពួកម្ចាស់របស់ទ្រព្យដេញតាមស្នាមជើងទៅ ទើបលះបង់ចោលគណៈ (របស់) ទុកក្នុងព្រៃខ្មោចហើយគេចចេញទៅ ហេតុនោះ ពួកមនុស្សក៏ (ប្រចោម) ធ្វើ អន្តរាយដល់អ្នកនៅក្នុងព្រៃខ្មោច តែកាលបានប្រាប់សេចក្តីដល់ជនទាំងនោះហើយ ជនទាំងនោះនឹងជួយការពារអន្តរាយបាន ដោយពោលធានាថា ពួកខ្ញុំ ជ្រាបរឿងដែលលោកម្ចាស់ដ៏ចម្រើននៅក្នុងទីនេះ អស់កាលប្រមាណប៉ុណ្ណេះ លោកម្ចាស់មិនមែនជាចោរ ព្រោះដូច្នោះ គួរប្រាប់ដល់គេទាំងនោះ។

មហាកាល៖ កិច្ចដទៃអ្វី ដែលខ្ញុំគួរធ្វើ។

ស្ត្រី៖ លោកម្ចាស់ ធម្មតាភិក្ខុដែលនៅក្នុងព្រៃខ្មោច ត្រូវវៀរវត្ថុទាំងឡាយ មានត្រី សាច់ ម្សៅ ល្ងរ និងទឹកអំពៅជាដើមចេញ មិនគួរទ. ១៣៦ ធ្វើវត្តពេលថ្ងៃ មិនគួរជាអ្នកខ្ជិលច្រអូស គួរប្រារព្ធរសេចក្តីព្យាយាម គួរជាអ្នកមិនអួតអាង មិនមានមាយា ជាអ្នកមានអធ្យាស្រ័យល្អ វេលាល្ងាច កាលជនត្រឡប់ទៅវិញអស់ហើយ គប្បីមកពីវិហារ វេលាអរុណរះ កាលពួកមនុស្សគ្រប់គ្នាមិនទាន់ក្រោក (ភ្ញាក់ពីដេក) នៅឡើយ គប្បីចូលកាន់ វិហារ លោកម្ចាស់ដ៏ចម្រើន បើភិក្ខុជាអ្នកនៅក្នុងទីនេះដោយអាការយ៉ាងនេះសោត និងអាចញ៉ាំងកិច្ចបព្វជិតឲ្យដល់ទីបំផុតបាន បើពួកមនុស្សនាំ សពមកចោល ខ្ញុំម្ចាស់នឹងលើកឡើងកាន់ផ្ទះកំពូលដែលក្រាលដោយសំពត់កម្ពល29) ធ្វើសក្ការៈដោយវត្ថុទាំងឡាយ មានរបស់ក្រអូប និងផ្កាកម្រង ជាដើម និងធ្វើការដុតសាកសព ប្រសិនបើភិក្ខុជាអ្នកមិនអាចញ៉ាំងកិច្ច នៃបព្វជិតឲ្យដល់ទីបំផុតបានទេ ខាងខ្ញុំនឹងលើកឡើងកាន់ជើងថ្ករ ហើយបង្កាត់ ភ្លើងដុត យកទម្ពក់ទាញ (សាកសព) ថ្ពក់ទាញមកទុកខាងក្រៅ ចិញ្ច្រាំ ដោយពូថៅ ជ្រៀកឲ្យជាបន្ទះតូចធំហើយដាក់ក្នុងភ្លើង សំដែងដល់លោក(ម្ចាស់) ហើយទើបដុត។ ពេលនោះ ព្រះថេរៈប្រាប់នាងកាឡីនោះថាទ. ១៣៧ “ល្អហើយ នាងដ៏ចម្រើន ក៏នាងឃើញរូបារម្មណ៍ណាមួយហើយ ចូរប្រាប់ដល់អាត្មា”។ នាងកាឡីទទួលថា “បានលោកម្ចាស់”។ ព្រះថេរៈ ធ្វើសមណធម៌នៅក្នុងព្រៃខ្មោចតាមអធ្យាស្រ័យរបស់ខ្លួន។ ចំណែកព្រះចុល្លកាល ដេកក្រោកៗ ពិចារណាដល់ឃរាវាស គិតដល់បុត្រ និងភរិយា គិតថា “បងប្រុសរបស់យើងនេះ ធ្វើកម្មធ្ងន់ក្រៃលែង”។

លំដាប់នោះ កុលធីតាម្នាក់ បានស្លាប់ក្នុងវេលាល្ងាច នៅមិនទាន់ ស្លេកស្លាំង ព្រោះព្យាធិកម្រើកឡើងក្នុងគ្រាមួយរំពេចនោះ។ ពួកញាតិហែ សពកុលធីតានោះទៅកាន់ព្រៃខ្មោចក្នុងវេលាល្ងាច ព្រមទាំងគ្រឿងដុតផ្សេងៗ មានឧស និងប្រេងជាដើម ឲ្យឈ្នួលដល់ស្ត្រីដុតសពដោយប្រាប់ថា នាងចូរចាត់ចែងការដុតសពនេះ” ហើយប្រគល់ (សព) ឲ្យ ទើបនាំគ្នាចេញទៅ។ នាងផ្លាស់សំពត់ដណ្តប់របស់កុលធីតានោះចេញហើយ ឃើញសរីរៈ ដែលទើបតែស្លាប់ភ្លាមៗ សែនប្រណីត មានពណ៌ដូចមាស ទើបគិតថា“អារម្មណ៍នេះគួរនឹងសំដែងដល់លោកម្ចាស់ហើយ” ហើយទៅសំពះព្រះថេរៈ ពោលថា “លោកម្ចាស់ អារម្មណ៍បែបនេះមានហើយ សូមលោកម្ចាស់គប្បីទ. ១៣៨ (ទៅ) ពិចារណាចុះ”។ ព្រះថេរៈទទួលថា “ចម្រើនពរ” ដូច្នេះ ហើយទៅ ឲ្យទាញសំពត់ដណ្តប់ចេញ ពិចារណាតាំងអំពីចុងជើងដល់ចុងសក់ ហើយនិយាយថា “រូបនេះប្រណីតក្រៃលែង មានពណ៌ដូចជាមាស នាងគប្បីដាក់ រូបនេះក្នុងភ្លើង ក្នុងកាលដែលរូបនោះត្រូវអណ្តាតភ្លើងធំនេះហើយ គប្បី ប្រាប់ដល់អាត្មា” ក៏ទៅកាន់ទីដែលខ្លួននៅវិញ ហើយអង្គុយ។ នាងធ្វើយ៉ាងនោះ ហើយប្រាប់ដល់ព្រះថេរៈ។ ព្រះថេរៈទៅពិចារណា។ ក្នុងទី ដែលអណ្តាតភ្លើងពាល់ត្រូវហើយ ពណ៌នៃសរីរៈប្រាកដដូចជាមេគោដាង។ ជើងទាំងពីរពត់ខ្វៀនខ្វង់សំយុងចុះ ដៃទាំងពីរក្តាប់ចូល ថ្ងាសមានស្បែក របកចេញ។ ព្រះថេរៈពិចារណាថា “សរីរៈនេះជាធម្មជាតិធ្វើមិនឲ្យអស់ សេចក្តីស្រើបស្រាលដល់បុគ្គលដែលមើលត្រឹមតែម្តង តែឥឡូវនេះ ដល់នូវការអស់ទៅ សូន្យទៅហើយ ព្រះថេរៈត្រឡប់ទៅកាន់ទីនៅក្នុងវេលាយប់ អង្គុយពិចារណាដល់ការអស់ទៅ និងការសូន្យទៅ ពោលគាថាថា៖

សង្ខារទាំងឡាយមិនទៀងហ្ន៎ មានការកើតឡើង និងវិនាស ទៅវិញជាធម្មតា លុះកើតឡើងហើយរមែងរលត់ទៅ ការទ. ១៣៩ ស្ងប់នៃសង្ខារទាំងនោះជាសុខ។

ចម្រើនវិបស្សនា បានសម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភិទា។

កាលលោកសម្រេចព្រះអរហត្តហើយ ព្រះសាស្តាមានភិក្ខុសង្ឃហែហម ស្តេចចារិកទៅកាន់សេគព្យនគរ ស្តេចចូលទៅកានព្រៃធ្នង់។ ពួកភរិយារបស់ព្រះចុល្លកាល ឮដំណឹងថា ព្រះសាស្ដាស្ដេចយាងមកដល់ហើយ គិតថា “ពួកយើងនឹង (ជួយគ្នា) ចាប់ស្វាមីរបស់ពួកយើង ដូច្នេះ ហើយបញ្ជូន (មនុស្ស) ឲ្យទៅទូលនិមន្តព្រះសាស្តា។ ក៏ក្នុងស្ថានទីដែលព្រះពុទ្ធ ទាំងឡាយទ្រង់មិនធ្លាប់ជ្រាប គប្បីមានភិក្ខុមួយរូបអ្នកប្រាប់ការក្រាលអាសនៈ ត្រូវទៅមុន។ ក៏អាសនៈសម្រាប់ព្រះពុទ្ធទាំងឡាយ គប្បីឲ្យក្រាលក្នុងទី ពាក់កណ្តាល អាសនៈសម្រាប់ព្រះសារីបុត្រគប្បីឲ្យក្រាលខាងស្តាំ អាសនៈ សម្រាប់មហាមោគ្គល្លានគប្បីឲ្យក្រាលខាងឆ្វេង នៃអាសនៈរបស់ព្រះពុទ្ធ អាសនៈសម្រាប់ភិក្ខុសង្ឃ គប្បីឲ្យក្រាលទាំងពីរខាងបន្ទាប់អំពីទីនោះទៅ ព្រោះដូច្នោះ ព្រះមហាកាលថេរៈនៅក្នុងទីស្លៀកដណ្តប់ចីវរ ក៏ប្រាប់ព្រះចុល្លកាលថា “អ្នកចូរទៅមុនប្រាប់ការក្រាលអាសនៈ” ពួកជនក្នុងផ្ទះធ្វើការទ. ១៤០ សើចចំអកឲ្យលោក តាំងពីកាលដែលពួកគេឃើញលោក (បន្លំ) ក្រាលអាសនៈទាបក្នុងទីរបស់ព្រះសង្ឃត្ថេរៈ ក្រាលអាសនៈខ្ពស់ក្នុងទីរបស់ព្រះ សង្ឃនវកៈ។30) ព្រះចុល្លកាលប្រាប់ថា “ពួកនាងកុំធ្វើយ៉ាងនោះ ចូរក្រាល អាសនៈខ្ពស់ក្នុងខាងដើម ក្រាលអាសនៈទាបក្នុងទីខាងចុង”។ ពួកស្រីៗ ទាំងនោះធ្វើដូចមិនបានឮពាក្យរបស់លោក ពោលថា “លោកម្ចាស់ចាំបាច់ធ្វើអ្វី នាទីក្រាលអាសនៈមិនសមគួរដល់លោកម្ចាស់ឬ លោកម្ចាស់លា នរណាបួស នរណាអនុញ្ញាតឲ្យលោកបួស មកក្នុងទីនេះធ្វើអ្វី” ហើយនាំគ្នាចាប់ស្បង់ និងចីវរទាញចេញ ហើយឲ្យស្លៀកដណ្តប់សំពត់ស ពាក់ ផ្កាកម្រងលើសីសៈ បញ្ជូនទៅដោយពាក្យថា “លោកចូរទៅនាំព្រះសាស្តាមក ពួកខ្ញុំនឹងក្រាលអាសនៈ”។ ព្រះចុល្លកាលតាំងនៅក្នុងភាវៈនៃភិក្ខុ អស់កាលមិនយូរប៉ុន្មាន មិនទាន់មានវស្សានៅឡើយ ក៏សឹក ទើបមិនខ្មាសអៀន ព្រោះដូច្នោះ គេទើបមិនមានសេចក្តីរង្កៀសដោយកិរិយានោះ ទៅថ្វាយបង្គំព្រះសាស្តា នាំភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមក។ ក៏ក្នុងកាលទ. ១៤១ កាលស្រេចភត្តកិច្ចរបស់ភិក្ខុសង្ឃ ពួកភរិយារបស់ព្រះមហាកាល គិតគ្នាថា “ស្រីៗ ទាំងនេះរួមគ្នាចាប់ស្វាមីរបស់ខ្លួន (ចុល្លកាល) បាន ពួកយើង នឹងចាប់ស្វាមីរបស់ពួកយើង (មហាកាល) ដែរ”។ ទើបនិមន្តព្រះសាស្តា ដើម្បីប្រយោជន៍ដល់ការសោយកត្តាហារក្នុងថ្ងៃស្អែក។ ក៏ក្នុងកាលនោះ ភិក្ខុអង្គដទៃបានទៅ (ប្រាប់) ឲ្យក្រាលអាសនៈ។ ស្រីទាំងនោះមិនបានឱកាសក្នុងខណៈនោះ និមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឲ្យគង់ ហើយថ្វាយភិក្ខា។ ក៏ចុល្លកាលមានភរិយា ២ នាក់ មជ្ឈិមកាលមានភរិយា ៤ នាក់ មហាកាលមានភរិយា ៨ នាក់ ចំណែកភិក្ខុទាំងឡាយអ្នកប្រាថ្នា ធ្វើភត្តកិច្ច បានគង់ធ្វើភត្តកិច្ចហើយ ភិក្ខុដែលប្រាថ្នាទៅខាងក្រៅ ក៏បានក្រោកទៅហើយ ចំណែកព្រះសាស្តាប្រថាប់គង់ ទ្រង់ធ្វើភត្ថកិច្ច។ ក្នុងកាលស្រេចភត្តកិច្ចរបស់ព្រះអង្គ ស្រីទាំងនោះទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះមហាកាលធ្វើអនុមោទនាដល់ពួកខ្ញុំព្រះអង្គហើយ ទើបនឹងទៅ សូមព្រះអង្គស្ដេចយាងទៅមុនចុះ”។ ព្រះសាស្តាត្រាស់ថា “ល្អហើយ” ស្ដេចទ្រង់យាងត្រឡប់ទៅ។ កាលដល់ទ្វារស្រុក ភិក្ខុសង្ឃក៏លើកទោសទ. ១៤២ ថា “ហេតុអ្វី ព្រះសាស្តាទ្រង់ទើបធ្វើដូច្នេះ ព្រះអង្គទ្រង់ជ្រាបហើយទើប ទ្រង់ធ្វើ ឬទ្រង់មិនជ្រាបទើបទ្រង់ធ្វើ កាលម្សិលមិញ អន្តរាយនៃបព្វជ្ជា កើតឡើងដល់ចុល្លកាល ព្រោះការទៅមុន ថ្ងៃនេះ អន្តរាយរមែងមិនមាន ព្រោះភិក្ខុដទៃនិមន្តទៅមុន ឥឡូវនេះ ព្រះសាស្តាទ្រង់ត្រាស់ឲ្យព្រះមហាកាល នៅ ហើយស្តេចមក ក៏ភិក្ខុអ្នកមានសីល ដល់ព្រមហើយដោយអាចារៈ ស្រីទាំងនោះនឹងធ្វើអន្តរាយនៃបព្វជ្ជាដល់ព្រះមហាកាលនោះបាន ឬទេហ្ន៎ ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំងនោះហើយ ទ្រង់ស្ដេចត្រឡប់មក ប្រថាប់ឈរ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកពិភាក្សារឿងអ្វី” ភិក្ខុទាំងនោះទូលសេចក្តីនោះហើយ។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុ ទាំងឡាយ ក៏ពួកអ្នកសំគាល់មហាកាលដូចចុល្លកាលឬ”។ ភិក្ខុទាំងឡាយ ក្រាបទូលថា “យ៉ាងនោះហើយ ព្រះអង្គ ព្រោះចុល្លកាលនោះ មានភរិយា ២នាក់ (ចំណែក) ព្រះមហាកាលមានដល់ ៨នាក់ លោកត្រូវភរិយា ទាំង៨ រួមគ្នាចាប់ទុកហើយនឹងធ្វើអ្វីបាន ព្រះអង្គ”។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកកុំពោលយ៉ាងនោះឡើយ ចុល្លកាលដេកទ. ១៤៣ ក្រោកៗ ច្រើនទៅដោយអារម្មណ៍ថាស្អាត ដូចជាដើមឈើមួយដើមដែល មានកម្លាំងខ្សោយ (ដុះ) នៅតាមមាត់ជ្រោះ ចំណែកមហាកាលបុត្ររបស់ តថាកត តាមឃើញអារម្មណ៍ថាមិនស្អាត ជាអ្នកមិនរវើរវាយឡើយ ដូចភ្នំថ្មតាន់” ហើយបានត្រាស់គាថានេះថា៖

សុភានុបស្សី វិហរន្តំ ឥន្ទ្រីយេសុ អសំវុតំ ភោជនម្ហិ អមត្តញ្ញុំ កុសីតំ ហីនវិរិយំ តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ។ អសុភានុបស្សី វិហរន្តំ ឥន្ទ្រីយេសុ អសំវុតំ ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ អារទ្ធវិរិយំ តំ វេ នប្បសហតី មារោ វាតោ សេលំវនបព្វតំ។

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុង ឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ។

ទ. ១៤៤ ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួម ប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គល នោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា សុភានុបស្សី (អ្នកតាមឃើញអារម្មណ៍ ថាល្អ) បានដល់ អ្នកតាមពិចារណាឃើញអារម្មណ៍ថាស្អាត អធិប្បាយថា អ្នកបណ្តោយចិត្តទៅក្នុងអារម្មណ៍ដែលគួរប្រាថ្នា។ ក៏បុគ្គលណា កាល កាន់យកដោយនិមិត្ត31) ដោយអនុព្យញ្ជនៈ32) រមែងសម្គាល់ថា មាត់ទាំងឡាយស្អាត សម្គាល់ថាម្រាមដៃទាំងឡាយស្អាត សម្គាល់ថាដៃទាំងពីរ ជើងទាំងពីរ ស្មងទាំងពីរ ភ្លៅទាំងពីរ ចង្កេះ ពោះ ដោះទាំងពីរ ក បបូរមាត់ ធ្មេញទាំងឡាយ មាត់ ច្រមុះ ភ្នែកទាំងពីរ ត្រចៀកទាំងពីរ ចិញ្ចើមទាំងពីរ ថ្ងាស សក់ទាំងឡាយល្អស្អាត។ សម្គាល់ថាសក់ រោមទ. ១៤៥ ក្រចក ធ្មេញ ស្បែក ស្អាត (ឬ) សម្គាល់ថា ពណ៌សម្បុរស្អាត ទ្រង់ទ្រាយ ស្អាត បុគ្គលនេះ ឈ្មោះថា តាមឃើញអារម្មណ៍ថាស្អាត។ បុគ្គលតាម ឃើញអារម្មណ៍ថាស្អាត យ៉ាងនោះនុ៎ះឯង។ បទថា ឥន្ទ្រិយេសុ (ក្នុង ឥន្រ្ទិយទាំងឡាយ) បានដល់ ក្នុងឥន្រ្ទិយ33) ៦ មានចក្ខុជាដើម។ បទថា អសំវុតំ (មិនសង្រួម) បានដល់ អ្នកមិនរក្សាទ្វារទាំងឡាយ មានចក្ខុទ្វារជាដើម។ បទថា អមត្តញ្ញុំ (មិនដឹងប្រមាណ) (សេចក្តីថា ឈ្មោះថា បុគ្គលមិនដឹងប្រមាណក្នុងភោជន ព្រោះមិនដឹងប្រមាណនេះ គឺប្រមាណក្នុងការស្វែងរក ប្រមាណក្នុងការទទួល ប្រមាណក្នុងការបរិភោគ។ ន័យម្យ៉ាងទៀត ឈ្មោះថា អ្នកមិនដឹងប្រមាណ ព្រោះមិនដឹងប្រមាណសូម្បី នេះគឺ ប្រមាណក្នុងការពិចារណា ប្រមាណក្នុងការលះបង់ គឺមិនដឹងថា ភោជននេះប្រកបដោយធម៌ នេះមិនប្រកបដោយធម៌។ បទថា កុសីតំ (ខ្ជិលច្រអូស) បានដល់ ឈ្មោះថា អ្នកខ្ជិលច្រអូស ព្រោះជាអ្នកធ្លាក់ទៅ ក្នុងអំណាចកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹង្សាវិតក្កៈ។ បទថា ហីនទ. ១៤៦ វិរិយំ (មានសេចក្តីព្យាយាមធូរថយ) បានដល់ អ្នកមិនមានសេចក្តីព្យាយាម គឺ អ្នកវៀរចាកការធ្វើសេចក្តីព្យាយាមក្នុងឥរិយាបថទាំងបួន។

បទថា បសហតិ (បៀតបៀន) បានដល់ រមែងគ្របសង្កត់ គឺ ញាំញី។ បទថា វាតោ រុក្ខំវ ទុព្វលំ (ដូចខ្យល់ដែលគ្របសង្កត់ដើមឈើ ទុព្វលដូច្នោះ) បានដល់ ដូចខ្យល់មានកម្លាំងខ្លាំងបៀតបៀនដើមឈើដែល ទុព្វល កើតត្រង់មាត់ជ្រោះ។ សេចក្តីថា ខ្យល់នោះធ្វើចំណែកផ្សេងៗ មានផ្កា ផ្លែ ស្លឹកជាដើមរបស់ដើមនោះឲ្យរលំចុះខ្លះ បាក់មែកតូចខ្លះ បាក់ មែកធំខ្លះ សណ្តកទាំងដើមព្រមទាំងឫសខ្លះ ធ្វើឲ្យឫសឡើងទៅខាងលើ មែកចុះក្រោមខ្លះ យ៉ាងណា មារ គឺ កិលេស ដែលកើតក្នុងខាងក្នុង រមែងបៀតបៀនបុគ្គលអ្នកឃើញបែបនោះបាន ក៏ដូចគ្នា គឺ កិលេសមារ ធ្វើឲ្យត្រូវអាបត្តិតូចៗ ដូចខ្យល់មានកម្លាំងខ្លាំង បក់ចំណែកផ្សេងៗ មានផ្កា ផ្លែ ស្លឹកជាដើមរបស់ដើមឈើ ដែលមានកម្លាំងទុព្វលឲ្យរលំចុះខ្លះ ធ្វើឲ្យត្រូវអាបត្តិ មាននិស្សគ្គិយៈជាដើម ដូចខ្យល់មានកម្លាំងខ្លាំង ធ្វើការ បំបាក់មែកតូចៗ ខ្លះ ធ្វើឲ្យត្រូវអាបត្តិសង្ឃាទិសេស ១៣ ដូចខ្យល់មានទ. ១៤៧ កម្លាំងខ្លាំង ធ្វើការកាច់បំបាក់មែកធំៗ ខ្លះ ធ្វើឲ្យត្រូវអាបត្តិបារាជិក នាំចេញចាកសាសនាដែលព្រះមានព្រះភាគត្រាស់សួរហើយ ឲ្យដល់នូវភាពជា គ្រហស្ថត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ដូចខ្យល់មានកម្លាំងខ្លាំង ដក (ដើមឈើ ធ្វើឲ្យរលំចុះក្រោម មានឫសឡើងខាងលើ មានមែកចុះខាងក្រោមខ្លះ។ អធិប្បាយថា កិលេសមារ រមែងធ្វើបុគ្គលបែបនោះឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួន។

បទថា អសុភានុបស្សី (អ្នកតាមរឃើញអារម្មណ៍ថាមិនល្អ) បានដល់អ្នកឃើញអារម្មណ៍យ៉ាងណាមួយ ក្នុងអារម្មណ៍ដែលមិនស្អាត ១០ យ៉ាង34)ថា មិនស្អាត គឺ ប្រកបមនសិការដោយភាពជារបស់បដិកូល បានដល់ឃើញសក់ទាំងឡាយមិនស្អាត ឃើញរោម ក្រចក ធ្មេញ ស្បែក ពណ៌សម្បុរ ទ្រង់ទ្រាយ ជារបស់មិនស្អាត។ បទថា ឥន្ទ្រិយេសុ (ក្នុងទ. ១៤៨ ឥន្រ្ទិយទាំងឡាយ) បានដល់ ក្នុងឥន្រ្ទិយ៦។ បទថា សុសំវុតំ (សង្រួមល្អ) បានដល់ ជាអ្នកវៀរចាកការកាន់យកនិមិត្តជាដើម គឺ ជាអ្នកមានទ្វារ ដែលបិទហើយ។ ឈ្មោះថា ភោជនម្ហិ ច មត្តញ្ញុំ (ដឹងប្រមាណក្នុងភោជន) ព្រោះផ្ទុយជាមួយបុគ្គលមិនដឹងប្រមាណ។ បទថា សទ្ធំ (មានសទ្ធា) បានដល់ អ្នកប្រកបដោយលោកិយសទ្ធា មានការជឿកម្ម និងផលរបស់កម្ម ជាលក្ខណៈ និងប្រកបដោយលោកុត្តរសទ្ធា គឺ សេចក្តីជ្រះថ្លាដែលមិនញាប់ញ័រក្នុងវត្ថុ៣។35) បទថា អារទ្ធវិរិយំ (និងការប្រារព្ធព្យាយាម) បានដល់ អ្នកផ្គងសេចក្តីព្យាយាម គឺ អ្នកមានសេចក្តីព្យាយាមបរិបូណ៌។ បទថា តំ វេ (នោះឯង) បានដល់ បុគ្គលនោះ គឺ ឃើញយ៉ាងនោះ។ អធិប្បាយថា ខ្យល់មានកម្លាំងខ្សោយ បក់ស្រាលៗ រមែងមិនអាចធ្វើថ្ម តាន់ឲ្យញាប់ញ័របាន យ៉ាងណា កិលេសមារ ដែលមានកម្លាំងខ្សោយ សូម្បីកើតឡើងក្នុងខាងក្នុង រមែងបៀតបៀន (បុគ្គលនោះ) មិនបាន គឺ មិនអាចឲ្យញាប់ញ័រ កម្រើក រលំដួលបានដូច្នោះ។

ទ. ១៤៩ ពួកស្រីៗ ទាំងនោះឯង ដែលជាភរិយាចាស់របស់ព្រះមហាកាល ព័ទ្ធព្រះថេរៈហើយ ពោលពាក្យជាដើមថា “លោក លានរណាបួស ឥឡូវនេះ លោកនឹងជាគ្រហស្ថ ឬមិនជាគ្រហស្ថ ហើយត្រូវការនឹងដោះសំពត់ កាសាយៈទាំងឡាយ (របស់ព្រះថេរៈ) ចេញ។ ព្រះថេរៈកំណត់អាការ របស់ស្រីៗ ទាំងនោះបានហើយ ក្រោកចាកអាសនៈដែលអង្គុយ ហើយហោះ ឡើងដោយឫទ្ធី ទម្លាយដំបូលផ្ទះកំពូល ទៅតាមផ្លូវអាកាស។ ក្នុងកាល ព្រះសាស្តាត្រាស់ព្រះគាថាចប់ ក៏សរសើរព្រះសរីរៈដែលមានវណ្ណៈដូចជា មាសរបស់ព្រះសាស្តា ចុះមក ថ្វាយបង្គំព្រះយុគលបាទរបស់ព្រះតថាគតហើយ។

ក្នុងកាលចប់គាថា ភិក្ខុអ្នកប្រជុំគ្នាតាំងនៅក្នុងអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។

ចប់ រឿងចូឡកាឡ និងមហាកាឡេ។

៧. រឿងព្រះទេវទត្ត

៧. ទេវទត្តវត្ថុ

ទ. ១៥០ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបានសំពត់កាសាវៈ ដែលបុគ្គលនាំមកអំពីដែនគន្ធារៈចំពោះព្រះទេវទត្ត ក្នុងក្រុងរាជគ្រឹះ ត្រាស់ព្រះធម្មទេសនានេះថា អនិក្កសាវោ (មានកិលេសដូចទឹកចត់នៅមិនទាន់ដកចេញ) ជាដើម។

សេចក្តីពិស្តារថា សម័យមួយ ព្រះអគ្គសាវ័កទាំងពីរនាំបរិវាររបស់ខ្លួន មួយអង្គ ៥០០ រូប ទូលលាព្រះសាស្តា ចេញចាកវត្តជនពនទៅកាន់ក្រុងរាជគ្រឹះ។ អ្នកក្រុងរាជគ្រឹះ រួមជាក្រុម មានគ្នា ២ នាក់ខ្លះ ៣ នាក់ខ្លះ ច្រើននាក់ខ្លះ ថ្វាយអគន្តុកទាន36) អស់មួយថ្ងៃ ព្រះសារីបុត្រកាលនឹងធ្វើអនុមោទនា សំដែងធម៌យ៉ាងនេះថា ឧបាសក និងឧបាសិកាទាំងឡាយ ទាយកម្នាក់ថ្វាយទានដោយខ្លួនឯង (តែ) មិនបបួលអ្នកដទៃទាយកនោះរមែង បានភោគៈសម្បត្តិ ក្នុងទីដែលខ្លួនកើតហើយៗ (តែ) មិន បានបរិវារសម្បត្តិ ឯទាយកខ្លួនឯង បបួលអ្នកដទៃ ចំណែកខ្លួនឯងមិនថ្វាយទ. ១៥១ ទាយកនោះ រមែងបានបរិវារសម្បត្តិក្នុងទីដែលខ្លួនកើតហើយៗ (តែ) មិន បានភោគសម្បត្តិ ចំណែកទាយកម្នាក់ទៀត សូម្បីខ្លួនឯងក៏មិនថ្វាយ និងមិនបបួលសូម្បីអ្នកដទៃ ទាយកនេះ រមែងមិនបានសូម្បីវត្ថុត្រឹមតែបាយចុង អង្ករល្មមឆ្អែតពោះ រមែងជាមនុស្សអនាថា រកបច្ច័យមិនបានក្នុងទីដែលខ្លួន កើតហើយៗ។ ទាយកម្នាក់ទាំងខ្លួនឯងក៏ថ្វាយ ទាំងបបួលអ្នកដទៃ ទាយកនោះ រមែងបានទាំងភោគសម្បត្តិ ទាំងបរិវារសម្បត្តិ អស់រយអត្តភាពខ្លះពាន់អត្ថភាពខ្លះ សែនអត្តភាពខ្លះ ក្នុងទីដែលខ្លួនកើតហើយៗ។ បុរសជាបណ្ឌិតម្នាក់ ស្តាប់ព្រះធម្មទេសនានោះហើយ គិតថា “បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះធម្មទេសនានេះគួរអស្ចារ្យណាស់ លោកម្ចាស់សារីបុត្រពោលហេតុនៃសេចក្តីសុខ យើងគួរធ្វើកម្មដែលញ៉ាំងសម្បត្តិទាំងពីរនេះឲ្យសម្រេច” ដូច្នេះ ទើបនិមន្តព្រះថេរៈថា “លោកម្ចាស់ ព្រឹកនេះ សូមនិមន្តលោកម្ចាស់ ទទួលភិក្ខារបស់ខ្ញុំផងចុះ”។ ព្រះថេរៈសួរថា “លោកត្រូវការភិក្ខុប៉ុន្មានឧបាសក”។ ឧបាសកសួរវិញថា “ភិក្ខុដែលបរិវាររបស់លោកម្ចាស់មានប៉ុន្មាន។ ព្រះថេរៈបានឆ្លើយថា “មានប្រមាណមួយពាន់រូប ឧបាសក”។

ទ. ១៥២ ឧបាសកឆ្លើយថា “បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ព្រមទាំងភិក្ខុទាំងអស់អង្គ ប្រោសទទួលភិក្ខា (របស់ខ្ញុំ)”។ ព្រះថេរៈទទួលនិមន្តហើយ។ ឧបាសកត្រាច់ទៅតាមផ្លូវនគរ បបួលដោយពាក្យថា ពុកម៉ែ ទាំងឡាយ ខ្ញុំនិមន្តភិក្ខុមួយពាន់រូប លោកទាំងឡាយនឹងអាចថ្វាយភិក្ខាដល់ភិក្ខុចំនួនប៉ុនណា លោកទាំងឡាយនឹង អាចថ្វាយភិក្ខាដល់ភិក្ខុមានចំនួនប៉ុណ្ណោះ។ ពួកមនុស្សពោលដោយល្មមសមគួរ (ដល់កម្លាំង) រៀងៗខ្លួនថា ពួកខ្ញុំនឹងថ្វាយដល់ភិក្ខុ ១០ រូប ពួកខ្ញុំ ២០ រូប ពួកខ្ញុំ ១០០ រូប។ ឧបាសកពោលថា បើដូច្នោះ យើងទាំងឡាយនឹងប្រជុំរួមគ្នាក្នុងទីកន្លែងមួយ សូមលោកគ្រប់ៗ គ្នានាំវត្ថុផ្សេងៗ មានប្រេង ល្ង អង្ករ ទឹកដោះថ្លា ទឹកអំពៅជាដើម មករួមគ្នា ហើយឲ្យនាំមករួមទុកក្នុងទីកន្លែងមួយ។ គ្រានោះ កុដុម្ពីក៍ម្នាក់ឲ្យសំពត់កាសាវៈដែលនាំមកពីដែនគន្ធារៈដែលមានតំលៃមួយសែនដល់ឧបាសកនោះ ហើយប្រាប់ថា បើវត្ថុទាន (វត្ថុសម្រាប់ធ្វើបុណ្យ) របស់លោកមិនទាន់គ្រប់ លោកគប្បីចំណាយសំពត់នេះបន្ថែមឲ្យគ្រប់គ្រាន់ចុះ បើវត្ថុទានរបស់លោកគ្រប់គ្រាន់ហើយ លោកទ. ១៥៣ គប្បីថ្វាយ (សំពត់ផ្ទាំងនេះ) ដល់ភិក្ខុរូបណាតាមដែលលោកប្រាថ្នា។ ក្នុងកាលនោះ ទានវត្ថុគ្រប់យ៉ាងរបស់ឧបាសកនោះគ្រប់ល្មម អ្វីៗ ឈ្មោះថាខ្វះខាតរមែងមិនមាន។ ឧបាសកនោះទើបសួរមនុស្សទាំងឡាយថា សំពត់ កាសាវៈដ៏ប្រសើរកាត់ថ្លៃមិនបានផ្ទាំងនេះ ដែលកុដុម្ពីក៍ម្នាក់ពោលយ៉ាងនេះហើយប្រគល់ឲ្យ ទានវត្ថុ (របស់ពួកយើង) ក៏គ្រប់គ្រាន់ល្មមហើយ យើងទាំងឡាយនឹងថ្វាយសំពត់កាសាវៈផ្ទាំងនេះដល់ភិក្ខុរូបណាហ្ន៎។ ជនពួកខ្លះពោលថា “ថ្វាយដល់ព្រះសារីបុត្រ”។ ពួកខ្លះពោលថា “ព្រះថេរៈដែលមកក្នុងវេលាសន្ទូងចាស់ ហើយក៏ទៅ ព្រះទេវទត្តជាសំឡាញ់ក្នុងការងារជាមង្គល និងអព្វមង្គលទាំងឡាយរបស់ពួកយើង តាំងនៅជានិច្ច ដូចជាឆ្នាំងទឹកធំ (ពាងទឹក) ពួកយើងនឹងថ្វាយផ្ទាំងសំពត់នោះដល់លោក”។ សូម្បីកាលពាក្យប្រព្រឹត្តទៅច្រើនផ្លូវ (យ៉ាងនោះ) ពួកដែលពោលថា “គួរថ្វាយដល់ព្រះទេវទត្ត” មានចំនួនច្រើនជាង។ ដូច្នោះ ពួកគេទើបបានថ្វាយសំពត់កាសាវៈនោះដល់ព្រះទេវទត្ត។ ព្រះទេវទត្តកាត់សំពត់នោះហើយដេរ ជ្រលក់ ស្លៀកដណ្តប់ត្រាច់ទៅ។ ពួកមនុស្សឃើញលោកហើយ ទើបទ. ១៥៤ និយាយគ្នាថា “សំពត់ផ្ទាំងនេះមិនសមគួរដល់ព្រះទេវទត្តទេ សមគួរដល់ព្រះសារីបុត្រ ព្រះទេវទត្តស្លៀកដណ្តប់សំពត់ដែលមិនសមគួរដល់ខ្លួន ត្រាច់ទៅ។

គ្រានោះ ភិក្ខុអ្នកនៅទិសផ្សេងមួយរូប37) (ចេញ) ចាកក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ថ្វាយបង្គំព្រះសាស្តាហើយ ជាអ្នកដែលព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈ ត្រាស់សួរដល់ការនៅជាសុខរបស់ព្រះអគ្គសាវ័កទាំងពីរហើយ ទើបក្រាបទូលរឿងនោះទាំងអស់តាំងអំពីដើម។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុ ទេវទត្តនោះប្រើសំពត់ដែលមិនសមគួរដល់ខ្លួន មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន គេក៏ប្រើហើយដូចគ្នា“ ហើយទ្រង់នាំអតីតនិទានមក (ត្រាស់ថា)៖

គ្រាមុនព្រះទេវទត្តជាព្រានដំរី

ក្នុងអតីតកាល កាលស្តេចព្រហ្មទត្តគ្រប់គ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ព្រានដំរីអ្នកនគរពារាណសីម្នាក់ សម្លាប់ដំរីហើយ នាំភ្លុក ស្បែកទ. ១៥៥ ពោះវៀនធំ និងសាច់ មកលក់ចិញ្ចឹមជីវិត។ គ្រានោះដំរីច្រើនពាន់ ដើររកអាហារនៅក្នុងព្រៃមួយកន្លែង ជួបព្រះបច្ចេកពុទ្ធច្រើនអង្គ តាំងពីនោះមកកាលទៅ ក៏លុតជង្គង់ក្រាបចុះ38) ក្នុងកាលដែលឆ្លងកាត់ទៅមក (គ្រប់គ្រា)ទើបឆ្លងទៅ។ ថ្ងៃមួយ ព្រានដំរី ឃើញអាការនោះហើយគិតថា “យើងចាប់ដំរីទាំងនេះបានដោយលំបាក ក៏ក្នុងកាលឆ្លងកាត់ទៅ និងមក ដំរីទាំងនេះរមែងជួបព្រះបច្ចេកពុទ្ធទាំងឡាយ ដំរីឃើញអ្វីហ្ន៎ទើបគោរព” កំណត់បានថា“ឃើញសំពត់កាសាវៈ” ដូច្នេះ បានគិតថា “ឥឡូវនេះ សូម្បីយើងគួរបានសំពត់កាសាវៈ” កាលព្រះបច្ចេកពុទ្ធមួយអង្គចុះកាន់ជាតស្រះ39)ស្រង់ទឹក ដាក់សំពត់កាសាវៈទាំងឡាយលើមាត់ច្រាំង (ព្រាន) ទើបលួចយកចីវរមួយផ្ទាំងអង្គុយដណ្តប់គ្របជិតខ្លួនក្បែរមាត់ផ្លូវ ដែលដំរីទាំងនោះទៅមក។ ពួកដំរីឃើញគេហើយ ទើបគោរពដោយសំគាល់ថាជាព្រះបច្ចេកពុទ្ធ។ ហើយក៏ឆ្លងទៅ។ ព្រានដំរីនោះ ពួយលំពែងទៅត្រូវដំរីខាងក្រោយគេឲ្យស្លាប់ ហើយកាន់យកចំណែកផ្សេងៗ មានភ្លុកជាដើម ចំណែកដ៏សេសកប់ក្នុងដែនដីទ. ១៥៦ ហើយទៅ។ ក្នុងកាលកន្លងមក ព្រះពោធិសត្វចាប់បដិសន្ធិក្នុងកំណើតដំរី បានជាប្រធានដំរី ជាមេហ្វូង។ ក្នុងកាលនោះ ព្រានដំរីនោះក៏គង់ធ្វើយ៉ាងនោះ។ ព្រះមហាបុរសឈររង់ចាំការទៅនៃបរិស័ទរបស់ខ្លួន ទើបសួរថា “ដំរីទាំងនេះទៅណា ទើបសល់តិចទៅៗ” កាលពួកដំរីទាំងនោះឆ្លើយថា “មិនដឹងទេ” ទើបគិតថា “ដំរីទាំងឡាយទៅណាមិនប្រាប់យើង(មុន) ប្រហែលមានអន្តរាយ” នឹកសង្ស័យថា “អន្តរាយគប្បីមានពី សម្នាក់បុរសដែលអង្គុយឃ្លុំសំពត់កាសាវៈក្នុងទីកន្លែងមួយ” ដើម្បីនឹងចាប់បុរសនោះ ទើបបញ្ជាដំរីទាំងអស់ឲ្យទៅខាងមុខមុន ចំណែកខ្លួនមកខាងក្រោយ។ ព្រានដំរីនោះ កាលដំរីដ៏សេសគោរពហើយដើរទៅ ឃើញព្រះមហាបុរសកំពុងដើរមកដល់ ក៏លាត់ចីវរពួយលំពែងទៅ។ ព្រះមហាបុរសតាំងសតិដើរចូល ហើយត្រឡប់ថយទៅខាងក្រោយ គេចពីលំពែង ទើបរត់ចូលទៅដើម្បីចាប់ព្រានដំរី ដោយសំគាល់ថា “មនុស្សនេះឯងឲ្យដំរីពួកយើងវិនាស”។ ព្រានដំរីនោះក៏គេចឯបនឹងដើមឈើមួយដើម។ ពេលនោះព្រះមហាបុរស យកប្រមោយចាប់ព្រានរួបនឹងដើមឈើ ដោយតាំងចិត្តថាទ. ១៥៧ ចាប់បោកនឹងផែនដី (លុះ) ឃើញសំពត់កាសាវៈដែលគេនាំចេញមក ទើបមិនបោក ដោយគិតឃើញថា “បើយើងប្រទូសរ៉ាយ ក្នុងបុរសនេះសោតឈ្មោះថា សេចក្តីអៀនខ្មាសក្នុងព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពច្រើនពាន់អង្គ ក៏ឈ្មោះថា យើងជាអ្នកបំផ្លាញហើយ” ទើបសួរថា «ញាតិរបស់យើងប្រមាណប៉ុណ្ណេះ អ្នកធ្វើឲ្យវិនាសឬ”។ ព្រានដំរីទទួលសារភាពថា “បាទ នាយ”។ ព្រះមហាបុរសពោលថា “ព្រោះហេតុអ្វី អ្នកទើបធ្វើកម្មដ៏អាក្រក់យ៉ាងនេះ អ្នកដណ្តប់សំពត់ដែលមិនសមគួរដល់ខ្លួន ដែលសមគួរចំពោះតែលោកអ្នកប្រាសចាករាគៈទាំងឡាយ កាលធ្វើបាបកម្មបែបនេះ ឈ្មោះថា ធ្វើកម្មដ៏អាក្រក់” លុះពោលយ៉ាងនេះហើយ កាលនិងញាំញីឲ្យខ្លាំងឡើង ទើបពោលគាថានេះថា៖

អនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ អបេតោ ទមសច្ចេន ន សោ កាសាវមហេតិ។ យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតា ឧបេតោ ទមសច្ចេន សវេ កាសាវមហេតិ។

ទ. ១៥៨ អ្នកណា នៅមានទឹកចត់ គឺ រាគទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ការទូន្មាននូវឥន្រ្ទិយ និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ។

លុះតែអ្នណា មានទឹកចត់ គឺ រាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយ និងសច្ចៈអ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវៈបាន។

ដូច្នេះហើយពោលថា “អ្នកធ្វើកម្មដែលមិនសមគួរ” ហើយក៏លែងគេទៅ។

ព្រះសាស្គាលុះទ្រង់នាំព្រះធម្មទេសនានេះមក (សំដែង) ហើយ ទ្រង់សរុបជាតកថា “ព្រានដំរីក្នុងកាលនោះ បានជាទេវទត្ត (ក្នុងកាលឥឡូវនេះ) ដំរីដ៏ប្រសើរជាអ្នកញាំញីព្រានដំរីនោះ គឺ តថាគតនេះឯង” ហើយត្រាស់ថា “ម្នាលភិក្ខុ មិនមែនតែក្នុងកាលនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុននោះទ. ១៥៩ ទេវទត្តក៏ប្រើសំពត់មិនសមគួរដល់ខ្លួនដូចគ្នា” ហើយបានភាសិតព្រះគាថាទាំងនេះថា៖

យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ ឧបេតោ ទម សច្ចេន ស វេ កាសាវមរហតិ។

លុះតែអ្នកណា មានទឹកចត់ គឺ រាគាទិក្កិលេស ខ្ជាក់ ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយ និងសច្ចៈអ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់នូវសំពត់កាសាវៈបាន។

សេចក្តីនេះ បណ្ឌិតគប្បីសំដែងដោយឆទូន្តជាតក ដូច្នេះឯង។

អធិប្បាយគាថា

ក្នុងបទទាំងនោះ បទថា អនិក្កសាវោ (មានកិលេសដូចទឹកចត់ដែលនៅមិនទាន់ខ្ជាក់ចេញ) បានដល់ មានកិលេសដូចទឹកចត់ ព្រោះកិលេសដូចទឹកចត់ទាំងឡាយ មានកាមរាគៈជាដើម។ បទថា បរិទហេស្សតិ (និងទ. ១៦០ ស្លៀកដណ្តប់) បានដល់ នឹងប្រើប្រាស់ដោយអំណាចនៃការស្លៀកដណ្តប់ និងការក្រាល។ ព្រះបាលីថា “បរិទហិស្សតិ” ក៏មាន។ បទថា អបេតោ ទមសច្ចេន (ប្រាសចាកទមៈ និងសច្ចៈ) បានដល់ ប្រាសចាកការទូន្មានឥន្រ្ទិយ និងវចីសច្ចៈដែលជាចំណែកបរមត្ថសច្ចៈ អធិប្បាយថា ឫសគល់។ បទថា ន សោ (អ្នកនោះរមែងមិនគួរ) ជាដើម បានដល់ បុគ្គលនោះគឺ បុគ្គលបែបនោះ រមែងមិនគួរស្លៀកដណ្តប់សំពត់កាសាវៈ។

បទថា វន្តកសាវស្ស (អ្នកមានកិលេសដូចទឹកចត់ខ្ជាក់ចេញហើយ) បានដល់ គប្បីជាអ្នកមានកិលេសដូចទឹកចត់ដែលខ្ជាក់ចេញហើយ គឺមានកិលេសដូចទឹកចត់ដែលខ្ជាក់ចេញហើយ បានដល់ មានកិលេសដូចទឹកចត់ដែលខ្ជាក់អស់ហើយ ដោយមគ្គ ៤។ បទថា សីលេសុ (តាំងមាំល្អ) បានដល់ ជាអ្នកតាំងមាំដោយល្អ គឺ តាំងនៅដោយល្អ។ បទថា ឧបេតោ (ប្រកប) បានដល់ ប្រកបដោយការទូន្មានឥន្រ្ទិយ និងវចីសច្ចៈមានប្រការដូចពោលមកហើយ។ បទថា ស វេ (អ្នកនោះឯង) ជាដើម បានដល់បុគ្គលនោះ គឺ បុគ្គលបែបនោះ រមែងសមគួរ (ស្លៀកដណ្តប់) សំពត់ទ. ១៦១ កាសាវនោះ។

ក្នុងកាលចប់គាថា ភិក្ខុអ្នកនៅក្នុងទិសផ្សេងៗ នោះ ក៏បានសម្រេចជាព្រះសោតាបន្ន។ ជនសូម្បីពួកដទៃមានចំនួនច្រើន សម្រេចអរិយផលទាំងឡាយ មានសោតបត្តិផលជាដើម។ ទេសនាបានសម្រេចប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងព្រះទេវទត្ត។

៨. រឿងព្រះសារិបុត្តត្ថេរ (រឿងសញ្ជ័យ)

៨. សារិបុត្តត្ថេរវត្ថុ

ទ. ១៦២ ព្រះសាស្តា កាលប្រថាប់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការមិនមករបស់សញ្ជ័យ (បរិព្វាជក) ដែលព្រះអគ្គសាវ័កទាំងពីរក្រាបទូលហើយ ត្រាស់ធម្មទេសនានេះថា អសារេ សារមតិ (មានប្រក្រតីដឹងក្នុងវត្ថុដែលមិនជាសារៈថា ជាសារៈ) ជាដើម។ អនុបុព្វិកថាក្នុងរឿងសញ្ជ័យនោះ មានដូចតទៅនេះ៖

សេចក្ដីពិស្តារថា ក្នុងទីបំផុតនៃ ៤ អសង្ខេយ្យមួយសែនកប្ប រាប់ថយក្រោយពីកប្បនេះទៅ ព្រះសាស្តារបស់យើងទាំងឡាយ ជាព្រាហ្មណ៍កុមារ នាមថា សុមេធៈ ក្នុងអាមរវតីនគរ ដល់នូវការសម្រេចសិល្បៈគ្រប់យ៉ាង កាលមាតាបិតាធ្វើមរណកាលទៅ ក៏បរិច្ចាគទ្រព្យរាប់បានដោយច្រើនកោដិ បួសជាឥសីនៅក្នុងព្រៃហិមពាន្តប្រទេស ធ្វើឈាន និងអភិញ្ញាឲ្យកើតឡើង ទៅតាមអាកាស ឃើញមនុស្សត្រាយផ្លូវ ដើម្បីប្រយោជន៍ស្ដេចយាង ចាកសុទស្សនវិហារ ចូលទៅកាន់អមរវតីនគរ នៃព្រះទសពលទ្រង់ព្រះនាមថា ទីបង្ករ សូម្បីខ្លួនឯងក៏កាន់យក (ត្រាយផ្លូវ) ក្នុងទីមួយទ. ១៦៣ កន្លែង ទីនោះនៅមិនទាន់សម្រេច ក្រាលស្បែកខ្លាពណ៌លឿងលើភក់ល្បាប់ដេកសន្ធឹងខ្លួន ធ្វើជាស្ពានដើម្បីព្រះសាស្តាស្ដេចមក ដោយបំណងថា សូមព្រះសាស្តាព្រមទាំងព្រះសង្ឃសាវ័ក ទ្រង់កុំប្រលាក់ភក់ ចូរទ្រង់ជាន់លើយើង ហើយស្ដេចយាងចុះ។ពេលព្រះសាស្តាទតព្រះនេត្រហើយ ក៏ទ្រង់ព្យាករណ៍ថា បុគ្គលនេះជាពុទ្ធង្កូរ40) នឹងជាព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមថាគោតម ក្នុងទីបំផុត ៤ អសង្ខេយ្យ មួយសែនកប្ប ក្នុងការជាអនាគត។ ក្នុងសម័យតមកនៃព្រះសាស្ដាព្រះអង្គនោះក៏បានទទួលព្យាករណ៍ក្នុងសំណាក់ព្រះពុទ្ធ ២៣ ព្រះអង្គ ដែលស្ដេចឧប្បត្តិឡើង ញ៉ាំងលោកឲ្យភ្លឺស្វាងទាំងនេះគឺ៖

១ ព្រះកោឌញ្ញៈ ២ ព្រះសុមង្គលៈ ៣ ព្រះសូមនៈ
៤ ព្រះរេវតៈ ៥ ព្រះសោភិតៈ ៦ ព្រះអនោមទស្សី
៧ ព្រះបទុមៈ ៨ ព្រះនារទៈ ៩ ព្រះបទុមត្តរៈ
១០ ព្រះសុមេធៈ ១១ ព្រះសុជាតៈ ១២ ព្រះបិយទស្សី\\ទ. ១៦៤ ១៣ ព្រះអត្ថទស្សី ១៤ ព្រះធម្មទស្សី ១៥ ព្រះសិទ្ធត្ថៈ
១៦ ព្រះតិស្សៈ ១៧ ព្រះបុស្សៈ ១៨ ព្រះវិបស្សី
១៩ ព្រះសិខី ២០ ព្រះវេសភូ ២១ ព្រះកកុសន្ធៈ
២២ ព្រះកោនាគមនៈ ២៣ ព្រះកស្សបៈ

ទ្រង់បំពេញបារមីគ្រប់ ៣០ គឺបារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ កាលតាំងនៅក្នុងអត្ថភាពជាព្រះវេស្សន្តរ ឲ្យមហាទានធ្វើផែនដីឲ្យញាប់ញ័រ ៧ ដង ទ្រង់បរិច្ចាគព្រះឱរស និងព្រះជាយា ក្នុងទីបំផុតនៃព្រះជន្មាយុ ទ្រង់ក៏ឧប្បត្តិក្នុងសួគ៌ជាន់តុសិត តាំងនៅក្នុងតុសិតសួគ៌នោះរហូតអស់ព្រះជន្មាយុ កាលទេវតាក្នុងមួយម៉ឺនចក្រវាឡប្រជុំគ្នាអារាធនាថា៖

បពិត្រព្រះមហាវីរៈ កាលនេះ ជាកាលរបស់ព្រះអង្គ សូមព្រះអង្គចូរស្ដេចឧប្បត្តិក្នុងព្រះគភ៌ព្រះមាតា ត្រាស់ដឹងអមតបទ ញ៉ាំងលោកនេះ និងទេវលោកឲ្យឆ្លងផង។

ទ្រង់ពិចារណានូវឋានៈធំៗ ដែលគួរពិចារណា41) ៥ ស្ដេចចុតិចាក

ទ. ១៦៥ តុសិតសួគ៌នោះហើយ ទ្រង់ចាប់បដិសន្ធិក្នុងសក្យរាជត្រកូល ដែលព្រះញាតិវង្សបម្រើហើយដោយមហាសម្បត្តិក្នុងសក្យរាជត្រកូលនោះ ទ្រង់ដល់ការចម្រើនវ័យដោយលំដាប់ សោយសិរីរាជ្យសម្បត្តិក្នុងប្រាសាទទាំងបី ដែលសមគួរដល់រដូវទាំងបី ដូចសោយសិរីសម្បត្តិក្នុងទេវលោក។

ក្នុងសម័យដែលស្ដេចទៅដើម្បីប្រពាតព្រះឧទ្យាន ទ្រង់ឃើញទេវទូត ៣ គឺមនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ ដោយលំដាប់ ទ្រង់កើតសេចក្ដីសង្វែក ស្ដេចក៏យើងត្រឡប់មកវិញ។ ក្នុងវារៈទី ៤ ទ្រង់ឃើញបុព្វជិត ទ្រង់មានការពេញព្រះទ័យក្នុងការបុព្វជ្ជាឲ្យកើតឡើងថា ការបុព្វជ្ជាជាការល្អ ស្ដេចទៅកាន់ព្រះឧទ្យាន ញ៉ាំងថ្ងៃឲ្យអស់នៅក្នុងព្រះឧទ្យាននោះ ប្រថាប់អង្គុយក្បែរមាត់ស្រះបោក្ខរណីដែលជាមង្គល ដែលវិស្សុកម្មទេវបុត្រក្លែងភេទជាជាងកាត់សក់ មកតាក់តែងព្រះអង្គថ្វាយ ទ្រង់ដឹងដំណឹងប្រសូត្ររបស់ព្រះរាហុលកុមារ ទ្រង់ជ្រាបដល់ការស្រឡាញ់ក្នុងព្រះឱរសមានកម្លាំង ទ្រង់ត្រិះរិះថា «យើងនឹងកាត់គ្រឿងចងនេះ មិនឲ្យជាគ្រឿងចង (យើង) បាន» វេលាល្ងាចស្ដេចចូលទៅកាន់ព្រះនគរ ទ្រង់ស្ដាប់គាថានេះដែលទ. ១៦៦ ព្រះធីតារបស់ស្ដេចពូព្រះនាមថាកេសាគោតមី ភាសិតថា៖

ព្រះរាជកុមារនេះ ជាព្រះរាជឱរសនៃព្រះជននីណា ព្រះជនកណា និងជាព្រះស្វាមីរបស់ព្រះនាងណា ព្រះជននី និងព្រះជនកនោះៗ រលត់ត្រជាក់ចិត្តដោយពិតហើយ។

ទ្រង់ព្រះតម្រិះថា យើង ដែលព្រះនាងកេសាគតមីនេះ (សូត្រ) ឲ្យបានឮនិព្វុតបទហើយ ទើបដោះកែវមុក្តាហារពីព្រះក បញ្ជូនទៅប្រទានឲ្យព្រះនាង ហើយស្ដេចចុះទៅកាន់ទីនៅរបស់ព្រះអង្គ ប្រថាប់អង្គុយលើក្រឡាបន្ទុំដ៏មានសិរី ទតឃើញប្រការដែលចម្លែករបស់ពួកស្រីរបាំ ដែលដល់នូវការលក់ហើយ ទ្រង់ក៏មានព្រះទ័យនឿយណាយ ទើបដាស់នាយឆន្នៈឲ្យក្រោកឡើង ឲ្យនាំសេះកណ្ឋកៈ (កន្ថកៈ) មក ស្ដេចឡើងជិះសេះកណ្ឋកៈ មាននាយឆន្នៈជាសម្លាញ់ មានទេវតាក្នុងមួយម៉ឺនចក្រវាឡហែហមហើយស្ដេចចេញមហាភិនេស្រ្កមណ៍ ទ្រង់បុព្វជ្ជាត្រង់មាត់ច្រាំងស្ទឹងអនោមា ស្ដេចទៅដល់ក្នុងរាជគ្រឹះដោយលំដាប់ ស្ដេចយាងបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនោះ ប្រថាប់គង់ត្រង់ញកភ្នំបណ្ឌវៈ ដែលព្រះចៅផែនដីមគធៈទ្រង់ថ្វាយទ. ១៦៧ ដោយរាជ្យសម្បត្តិ ទ្រង់បដិសេធការថ្វាយនោះ ទ្រង់ឲ្យប្ដេជ្ញាដល់ព្រះរាជា ដើម្បីប្រយោជន៍ដល់ការបានសម្រេចព្រះសព្វញ្ញុតញ្ញាណ ហើយក៏ស្ដេចយាងមកកាន់ដែនរបស់ព្រះអង្គ ស្ដេចចូលទៅរកអាឡារតាបស និងឧទ្ទកតាបស ទ្រង់មិនពេញព្រះទ័យក្នុងគុណវិសេស ដែលទ្រង់បានសម្រេចក្នុងសំណាក់របស់តាបសទាំងពីរនោះ ទ្រង់តាំងសេចក្ដីព្យាយាមធំ ៦ ឆ្នាំ ក្នុងថ្ងៃវិសាខបុណ្ណមី ពេលព្រឹកសើចបាយបាយាស ដែលនាងសុជាតាថ្វាយហើយ ទ្រង់បណ្ដែតថាសមាសក្នុងស្ទឹងនេរញ្ជនា ឱ្យចំណែកនៃថ្ងៃ កន្លងទៅដោយសមាបត្តិផ្សេងៗ ក្នុងព្រៃមហាវ័ន ក្បែរមាត់ស្ទឹងនេរញ្ជនា វេលាល្ងាចទ្រង់ទទួលស្បូវភ្លាំងដោយនាយសោត្ថិយថ្វាយ មានព្រះគុណ ដែលស្ដេចកាឡនាគរាជសរសើរហើយ ស្ដេចឆ្ពោះទៅកាន់ដើមពោធិ ទ្រង់ក្រាលស្បូវភ្លាំងហើយ ធ្វើប្ដេជ្ញាថា យើងនឹងមិនទម្លាយភ្នែននេះ រហូតវេលាដែលចិត្តរបស់យើងមិនទាន់រួចផុតចាកអាសវៈទាំងឡាយ ដោយការមិនប្រកាន់មាំនោះ ប្រថាប់គង់ពត់ភ្នែនមានព្រះភ័ក្រ្តឆ្ពោះទៅកាន់ទិសបូព៌ា កាលព្រះអាទិត្យមិនទាន់អស្ដង្គត ទ្រង់កម្ចាត់មារ និងពលមារ ទ្រង់បានសម្រេចបុព្វេនិវាទ. ១៦៨ សញ្ញាណ42) ក្នុងបឋមយាម សម្រេចចុតូបបាតញ្ញាណ43) ញ៉ាំងព្រះញាណចុះក្នុងបច្ចយាការក្នុងទីបំផុតបច្ឆិមយាម ក្នុងវេលាអរុណរះឡើងទ្រង់ចាក់ធ្លុះសព្វញ្ញុតញ្ញាណ ដែលប្រដាប់ដូចគុណគ្រប់យ៉ាង មានទសពលញ្ញាណ និងចតុវេសារជ្ជញ្ញាណជាអាទិ៍ ទ្រង់ញ៉ាំងកាលឲ្យកន្លងទៅត្រង់គល់ពោធិព្រឹក្សអស់ ៧ សប្តាហ៍។ ក្នុងសប្តាហ៍ទី 8 ប្រថាប់គង់ត្រង់គល់ឈើអអជបាលនិគ្រោធ ទ្រង់ដល់ភាពជាអ្នកខ្វល់ខ្វាយតិច ដោយពិចារណាឃើញថា ធម៌មានសភាពជ្រាលជ្រៅ ដែលស្ដេចសហម្បតីព្រហ្ម មានព្រហ្មមួយម៉ឺនជាបរិវារអារាធនាទ្រង់សម្ដែងធម៌ ទ្រង់ពិចារណាមើលសត្វលោកដោយពុទ្ធចក្ខុហើយ ទ្រង់ទទួលការអរាធនារបស់ព្រហ្ម ទ្រង់មានព្រះតម្រិះថា តថាគតគប្បីសំដែងធម៌ដល់នរណា ជាមនុស្សដំបូង។ កាលទ្រង់ពិចារណា ជ្រាបថា អាឡារៈតាបស និងឧទ្ទកៈតាបស ធ្វើកាលៈហើយ ទ្រង់ត្រឡប់រឭកដល់ឧបការៈច្រើនរបស់ភិក្ខុបញ្ចាវគ្គិយៈ ស្ដេចក្រោកចាកអាសនៈយាងទៅកាន់កាសីបុរី ក្នុងរវាងផ្លូវ បានសន្ទនាជាមួយទ. ១៦៩ ឧបការជីវក ក្នុងថ្ងៃអាសាឡ្ហបុណ្ណមី ស្ដេចដល់ទីនៅរបស់ភិក្ខុបញ្ចវគ្គីយ ក្នុងព្រៃឥសិបនមិគទាយវ័ន ទ្រង់ញ៉ាំងភិក្ខុបញ្ចវគ្គិយទាំងនោះ ដែលស្រែកហៅព្រះអង្គ ដោយពាក្យដែលមិនសមគួរ ឱ្យភ្ញាក់រឭកហើយ កាលនឹងញ៉ាំងព្រហ្ម 18 កោដិ មានព្រះអញ្ញាកោណ្ឌញ្ញៈជាប្រធាន អោយផឹកទឹកអមតៈ ទើបទ្រង់សម្ដែងព្រះធម្មចក្ក ទ្រង់មានធម្មចក្លដ៏បវរឱ្យប្រព្រឹត្តទៅហើយ។ ក្នុងតិថីទី ៥ នៃបក្ខ ទ្រង់ញ៉ាំងភិក្ខុទាំងអស់នោះ ឱ្យតាំងនៅក្នុងព្រះអរហត្ត ក្នុងថ្ងៃជាមួយគ្នានោះ ទ្រង់ឃើញការដល់ព្រមនៃឧបនិស្ស័យរបស់យសកុលបុត្រហើយ ត្រាស់ហៅគេដែរនឿយណាយនិងផ្ទះ ចេញមកក្នុងពេលយប់ថា មកទីនេះចុះ យស ធ្វើគេឲ្យសម្រេចសោតាបត្តិផលក្នុងវេលាយប់នោះឯង ក្នុងវេលាអរុណរះឡើង ឲ្យបានសម្រេចព្រះអរហត្ត ទ្រង់ញ៉ាំងសំឡាញ់របស់យសកុលបុត្រនោះ សូម្បីពួកដទៃ ៥៤ នាក់ទៀត ឲ្យបុព្វជ្ចាជាឯភិក្ខុឧបសម្បទា ហើយឲ្យបានសម្រេចព្រះអរហត្ត។ទ. ១៧០

ព្រះសាស្ដាទ្រង់បញ្ជូនសាវ័កឲ្យប្រកាសព្រះសាសនា

ព្រះអរហន្ត ៦១ អង្គ កើតឡើងក្នុងលោក ដោយប្រការយ៉ាងនេះហើយ ព្រះសាស្ដាស្ដេចចាំវស្សាបវារណាហើយ ទ្រង់បញ្ជូនភិក្ខុ ៦០ អង្គ ទៅក្នុងទិសទាំងឡាយដោយព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចូលចារិកទៅចុះ ដូច្នេះជាដើម ចំណែកព្រះអង្គស្ដេចទៅ កាន់ឧរុវេលាប្រទេស ក្នុងរវាងផ្លូវទ្រង់បានណែនាំភទ្ទវគ្គិយកុមារ ៣០ នាក់នៅឯព្រៃកប្បាសិកវ័ន (ព្រៃកប្បាស) បណ្ដាភទ្ទវគ្គិយកុមារ ៣០ នាក់នោះ យ៉ាងទាបបំផុតត្រឹមសោតាបត្ន ខ្ពស់ជាងគេបង្អស់ បានជាព្រះអនាគាមី។ ព្រះពុទ្ធ ទ្រង់ឲ្យភទ្ទវគ្គិយទាំងអស់នោះបុព្វជ្ជាដោយភាពជាឯហិភិក្ខុនោះឯង ហើយទ្រង់បញ្ជូនទៅក្នុងទិសទាំងឡាយ ចំណែកព្រះអង្គ ស្ដេចយាងទៅកាន់ឧរុវេលាប្រទេស ទ្រង់សម្ដែងបដិហារិយ៍ ៣៥០០ យ៉ាងណែនាំជដិល ៣ នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម ដែលមានជដិលមានមួយពាន់នាក់ជាបរិវារ ឲ្យបុព្វជ្ជាដោយភាពជាឯហិភិក្ខុនោះឯង ទើបបានឲ្យប្រជុំគ្នាត្រង់គយាសីសៈប្រទេស ឲ្យតាំងនៅក្នុងព្រះអរហត្តដោយអាទិត្តបរិយាយទេសនាទ. ១៧១ មានព្រះអរហន្តមួយពាន់អង្គហែរហម ស្ដេចយាងទៅកាន់ឧទ្យានលដ្ធិវ័នជិតក្រុងរាជគ្រឹះ ដោយទ្រង់ព្រះរាជតម្រិះថា នឹងដោះប្ដេជ្ញាដែលទ្រង់ថ្វាយទុកដល់ព្រះបាទពិម្ពិសាល ត្រាស់ព្រះធម្មកថាដ៏ពិរោះដល់ព្រះរាជា ដែលទ្រង់ទទួលដំណឹងថា ជ្រាបថា ព្រះសាស្តាស្ដេចយាងមកហើយ ស្ដេចក៏មកគាល់ព្រមទាំងព្រាហ្មណ៍ និងគហបតី ១២ នហុត44) ញ៉ាំងព្រះរាជា និងព្រាហ្មណ៍ និងគហបតី ១១ នហុតទៀត ឲ្យតាំងនៅក្នុងសោតាបត្តិផល ១ នហុតទៀត ឲ្យតាំងនៅក្នុងសរណៈ ៣។ ស្អែកឡើងស្ដេចសក្កទេរាជដែលទ្រងក្លែងភេទជាមាណពសរសើរហើយ ស្ដេចចូលកាន់ក្រុងរាជគ្រឹះ ទ្រង់ធ្វើភត្តកិច្ចក្នុងព្រះរាជនិសន៍ ទ្រង់ទទួលវេឡុវនារាម45) ប្រថាប់នៅក្នុងវេឡុវនារាមនោះឯង។ ព្រះសារីបុត្រនិងព្រះមហាមោគ្គលាន ចូលទៅគាល់ព្រះអង្គក្នុងវេឡុវនារាមនោះ។ អនុបុព្វិកថាក្នុងរឿងព្រះសារីបុត្រនិងព្រះមហាមោគ្គលាននោះ ដូចតទៅ៖ទ. ១៧២

ប្រវត្តិព្រះសារីបុត្រ និងព្រះមហាមោគ្គលាន

សេចក្ដីពិស្ដារថា ការព្រះពុទ្ធទ្រង់មិនទាន់បានឧប្បត្តិឡើងហើយនោះឯង។ មានស្រុកព្រាហ្មណ៍ ២ ត្រកូលគឺឧបតិស្សគ្រាម ១ និងកោលិតគ្រាម ១ ក្នុងទីមិនឆ្ងាយអំពីក្រុងរាជគ្រឹះ។ ក្នុងស្រុក ២នោះ ក្នុងថ្ងៃដែលនាងព្រាហ្មណីឈ្មោះសារី ក្នុងឧបតិស្សគ្រាមតាំងគភ៌ សូម្បីនាងព្រាហ្មណីមនុស្សឈ្មោះមោគ្គលី ក្នុងកោលិតគ្រាមក៏តាំងគភ៌។ បានឮថា ក្មេងទាំងពីរនោះដល់វ័យចម្រើនហើយក៏បានដល់ការសម្រេចនូវសិល្បៈ ត្រកូលទាំងពីរនោះ បានជាសំឡាញ់ជាប់ទំនាក់ទំនងនឹងគ្នារហូតអស់ ៧ ជួរត្រកូលមកហើយ។ ព្រាហ្មណ៍ជាស្វាមី បានឲ្យពិធីរក្សាគភ៌ដល់ព្រាហ្មណីទាំងពីរនោះ ក្នុងថ្ងៃមួយជាមួយគ្នានោះឯង។ ដោយកាលកន្លងទៅ ១០ ខែនាងព្រាហ្មណីទាំងពីរនោះក៏ប្រសូត្របុត្រ។ ក្នុងថ្ងៃដាក់ឈ្មោះ ពួកញាតិតាំងឈ្មោះបុត្ររបស់នាងសារីព្រាហ្មណីថា ឧបតិស្សៈ ព្រោះជាបុត្ររបស់ត្រកូលម្ចាស់ស្រុក ក្នុងតំបន់ឧបតិស្សគ្រាម តាំងឈ្មោះរបស់មោគ្គលីព្រាហ្មណីថា កោលិតៈ ព្រោះជាបុត្រនៃត្រកូលម្ចាស់ស្រុក ក្នុងតំបន់កោលិតគ្រាម។ ក្មេងទាំងពីរនោះ ដល់វ័យចម្រើនហើយ ក៏បានដល់ការសម្រេចនូវសិល្បៈទ. ១៧៣ គ្រប់យ៉ាង។ ក្នុងវេលាទៅកាន់ស្ទឹង ឬសួន ដើម្បីនឹងលេង ឧបតិស្ស មាណពមានសង្រែកមាស ៥០០ ជាគ្រឿងហែហម កោលិតមាណព មានរថទឹមដោយសេះអាជានេយ្យ ៥០០ ជាគ្រឿងហែហម ជនទាំងពីរមានមាណពជាបរិវារម្នាក់ ៥០០។ ក៏ក្នុងក្រុងរាជគ្រឹះ មានមហោស្រពរាល់ៗឆ្នាំ។ ពួកញាតិបានយកគ្រែតម្រួតគ្នាដើម្បីកុមារទាំងពីរនោះ នៅក្នុងទីជាមួយគ្នានោះឯង។ សូម្បីកុមារទាំងពីរ ក៏អង្គុយមើលមហោស្រពជាមួយគ្នា រមែងសើចក្នុងឋានៈដែលគួរសើច រមែងដល់នៅការសង្វេគក្នុងឋានៈដែលគួរ សង្វេគ រមែងឲ្យរង្វាន់ក្នុងឋានៈដែលគួរឲ្យរង្វាន់។ ថ្ងៃមួយកាលកុមារទាំងពីរនាក់នោះមើលមហោស្រពតាមទំនងនេះ ការសើចក្នុងឋានៈដែលគួរសើច ឬការសង្វេគក្នុងឋានៈដែលគួរសង្វេគ ឬការឲ្យរង្វាន់ក្នុងឋានៈដែលគួរឲ្យរង្វាន់ មិនបានមានដូចក្នុងថ្ងៃមុនៗ ព្រោះញាណដល់នូវភាពចាស់ក្លាហើយ។ ក៏ជនទាំងពីរនាក់គិតគ្នាយ៉ាងនេះថា នឹងមានអ្វីដែលគួរមើលក្នុងទីនេះ ជនសូម្បីទាំងនេះ កាលនៅមិនទាន់ដល់ ១០០ ឆ្នាំ ក៏នឹងដល់នូវការបញ្ញត្តិមិនបាន ក៏យើងទាំងពីរនាក់គួរស្វែងរកធម៌ទ. ១៧៤ ជាគ្រឿងរួចផុតដ៏ឯក ដូច្នេះ ហើយ កាន់យកជាអារម្មណ៍ ក៏អង្គុយចុះ។ លំដាប់នោះ កោលិតៈនិយាយចំពោះឧបតិស្សៈថា ឧបតិស្សៈសំឡាញ់ ដូចម្ដេចលោកទើបមិនសើច សប្បាយដូចក្នុងថ្ងៃមុនៗ ថ្ងៃនេះ លោកមានចិត្តមិន រីករាយ លោកកំណត់អ្វីបានឬ។ ឧបតិស្សៈពោលថា កោលិតៈសំឡាញ់ យើងអង្គុយគិតដល់ហេតុនេះថា ក្នុងការមើលមនុស្សទាំងនេះ រកសារៈមិនបាន ការមើលនេះមិនមានប្រយោជន៍ យើងគួរស្វែងរកមោក្ខធម៌ដើម្បីខ្លួន ឯលោក ព្រោះហេតុអ្វីមិនរីករាយ។ សូម្បីកោតិតៈនោះ ក៏ប្រាប់យ៉ាងនោះដូចគ្នា។ លំដាប់នោះ ឧបតិស្សៈជ្រាបសេចក្ដីដល់កោលិតៈនោះ មានអធ្យាស្រ័យដូចគ្នានឹងខ្លួន ទើបពោលថា សំឡាញ់អើយ យើងទាំងពីរគិតល្អហើយ ក៏យើងគួរស្វែងរកមោក្ខធម៌ ធម្មតាអ្នកស្វែងរក ត្រូវតែបានបព្វជ្ជាភេទសិនទើបគួរ យើងទាំងពីរនឹងបព្វជ្ជាក្នុងសំណាក់អ្នកណាហ្ន៎។

ព្រះអស្សជិសម្ដែងបេះដូងព្រះសាសនា

ក៏សម័យនោះឯង សញ្ជ័យបរិព្វាជកអាស្រ័យនៅក្នុងក្រុងរាជគ្រឹះទ. ១៧៥ ជាមួយបរិព្វាជកបរិស័ទពួកធំ។ ឧបតិស្សៈ និងកោលិតៈ ទាំងពីរនាក់នោះ សន្យាគ្នាថា យើងនឹងបួសក្នុងសំណាក់សញ្ជ័យនោះ បញ្ជូនមាណព ៥០០ ទៅ ដោយពាក្យថា អ្នកទាំងឡាយចូលយកសង្រែក និងរថទៅចុះ។ ព្រមដោយមាណព ៥00 បួសហើយក្នុងសំណាក់របស់សញ្ជ័យ។ តាំងពីគេទាំងពីរនាក់បួសហើយ សញ្ជ័យក៏បានដល់នូវការប្រសើរដោយលាភ និងយសដ៏លើសលប់។ ទាំងពីរនាក់រៀនចប់លទ្ធិសម័យរបស់សញ្ជ័យគ្រប់យ៉ាង តែពីរបីថ្ងៃប៉ុណ្ណោះ ទើបសួរថា លោកអាចារ្យ លទ្ធិដែលលោកដឹង មានត្រឹមប៉ុណ្ណេះ ឬមានក្រៃលែងជាងនេះទៀត។ កាលសញ្ជ័យឆ្លើយថា មានត្រឹមតែប៉ុណ្ណេះ អ្នកទាំងពីររៀនចប់អស់ហើយ គេទាំងពីរទើបគិតគ្នាថា បើដូច្នេះ ការប្រព្រឹត្តព្រហ្មចារ្យក្នុងសំណាក់របស់លោកនេះក៏មិនមានប្រយោជន៍ យើងទាំងពីរចេញមកដើម្បីស្វែងរកមោក្ខធម៌ មោក្ខធម៌នេះ យើងមិនអាចឲ្យកើតឡើងបានក្នុងសំណាក់របស់លោក ជម្ពូទ្វីបនេះធំណាស់ យើងនឹងទៅកាន់គាម និគម ជនបទនិងរាជធានី គង់នឹងបានអាចារ្យអ្នកស្វែងរកមោក្ខធម៌មិនខានឡើយ តាំងពីនោះ នរណានិយាយទ. ១៧៦ ក្នុងទីណាៗថា សមណព្រាហ្មណ៍ជាបណ្ឌិត មានគេទាំងពីររមែងទៅធ្វើសាកច្ឆាក្នុងទីនោះៗ។ បញ្ហាដែលគេទាំងពីរសួរទៅ អាចារ្យពួកដទៃមិនអាចឆ្លើយតបបាន តែគេទាំងពីរនាក់រមែងឆ្លើយបញ្ហារបស់អាចារ្យទាំងនោះបាន។ គេសាកសួរទូទាំងជម្ពូទ្វីបយ៉ាងនោះហើយ ត្រឡប់មកកាន់ទីនៅរបស់ខ្លួន ទើបធ្វើកតិកាគ្នាថា កោលិតៈសំឡាញ់ ក្នុងយើងទាំងពីរនាក់ អ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះចូលប្រាប់ (ដល់គ្នា)។

កាលគេទាំងពីរនាក់ធ្វើកតិកាគ្នាយ៉ាងនេះហើយ ព្រះសាស្តាស្ដេចយាងដល់ក្រុងរាជគ្រឹះដោយលំដាប់ ដូចបានពោលហើយ ទ្រង់ទទួលវេឡុវ័នហើយ ប្រថាប់នៅក្នុងវេឡុវ័ន។ ក្នុងកាលនៅព្រះអស្សជិថេរៈ ក្នុងចំនួនព្រះបញ្ចវគ្គិយ ចំណោមព្រះអរហន្ត ៦១ អង្គ ដែលព្រះសាស្តាទ្រង់បញ្ជូនទៅដើម្បីប្រកាសគុណព្រះរតនត្រ័យ ដោយព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចូរចារិកទៅដើម្បីប្រយោជន៍ដល់ជនដ៏ច្រើនចុះ បានត្រឡប់មកនៅក្រុងរាជគ្រឹះហើយ។ ក្នុងថ្ងៃស្អែកនោះ ក៏ប្រដាប់បាត្រ និងចីវរទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាតអំពីព្រឹក។ សម័យនោះ ឧបតិស្សៈទ. ១៧៧ បរិព្វាជក ធ្វើភត្តកិច្ចអំពីព្រឹករួចហើយ ទៅកាន់អារាមរបស់បរិព្វាជក ជួបព្រះថេរៈ ទើបគិតថា អ្នកបួសបែបនេះយើងមិនធ្លាប់បានជួប ភិក្ខុរូបនេះគង់នឹងជាមនុស្សម្នាក់ក្នុងបណ្ដាអ្នកដែលជាព្រះអរហន្ត ឬជាអ្នកបានសម្រេចព្រះអរហត្តមគ្គក្នុងលោក យ៉ាងណាហ្ន៎ យើងគប្បីចូលទៅរកភិក្ខុនេះ ហើយសួរថា លោកអ្នកមានអាយុ លោកបួសឧទ្ទិសចំពោះអ្នកណា អ្នកណាជាសាស្តារបស់លោក ឬថា លោកពេញចិត្តក្នុងធម៌របស់អ្នកណា។ ពេលនោះបរិវិតក្កៈនេះ បានមានដល់គេថា កាលនេះមិនមែនជាការគួរសួរបញ្ហាចំពោះភិក្ខុនេះទេ ភិក្ខុនេះកំពុងចូលទៅកាន់ចន្លោះស្រុកដើម្បីត្រាច់បិណ្ឌបាត បើដូច្នេះ យើងកាលស្វែងរកមោក្ខធម៌ ដែលជាអ្នកត្រូវការនឹងដឹង គួរជាប់តាមភិក្ខុរូបនេះអំពីខាងក្រោយៗ។ គេឃើញព្រះថេរៈបានបិណ្ឌបាតហើយ ទៅកាន់ឱកាសកន្លែងមួយ ហើយជ្រាបសេចក្ដី ដែលព្រះថេរៈនោះប្រាថ្នានឹងអង្គុយ ទើបបានចាត់ចែងតាំងរបស់បរិព្វាជកសម្រាប់ថ្វាយខ្លួន។ សូម្បីក្នុងវេលាដែលលោកឆាន់ស្រេចហើយ ក៏បានថ្វាយទឹកក្នុងកុណ្ឌោរបស់ខ្លួនដល់ព្រះថេរៈ លុះធ្វើអាចរិយវត្តយ៉ាងនេះហើយទ. ១៧៨ ទើបធ្វើបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ជាមួយព្រះថេរៈ ដែលឆាន់ស្រេចហើយផ្ដើមសួរយ៉ាងនេះថា លោកមានអាយុ ឥន្ទ្រិយរបស់លោកផូរផង់ណាស់ ពណ៌សម្បុរបរិសុទ្ធផូរផង់ លោកអ្នកមានអាយុ លោកបួសឧទ្ទិសចំពោះអ្នកណា អ្នកណាជាសាស្ដារបស់លោក ឬលោកពេញចិត្តក្នុងធម៌របស់អ្នកណា។ ព្រះថេរៈគិតថា បណ្ដាបរិព្វាជកទាំងនេះ រមែងជាអ្នកបដិបក្ខចំពោះព្រះសាស្តា យើងនឹងសម្ដែងធម៌ដ៏មានជម្រៅក្នុងសាសនាដល់បរិព្វាជកនេះ កាលនឹងសំដែងការដែលខ្លួនបួសថ្មី ទើបពោលថា អ្នកមានអាយុ យើងនេះឯងជាអ្នកបួសថ្មី បួសហើយមិនយូរ ទើបតែមកកាន់ធម៌វិន័យនេះ យើងមិនអាចសម្ដែងធម៌ដោយពិស្តារបានទេ។ បរិព្វាជកឆ្លើយថា ខ្ញុំឈ្មោះឧបតិស្សៈ សូមលោកម្ចាស់ចូរពោលតិច ឬច្រើនតាមសេចក្ដីដែលអាចចុះ ប្រការនោះ ជាភារៈរបស់ខ្ញុំដើម្បីចាក់ធ្លុះដោយរយន័យ ពាន់ន័យ ហើយពោលថា៖

នឹងច្រើន ឬតិចក៏ដោយ សូមលោកម្ចាស់ចូរពោលចុះ ចូរប្រាប់ដល់ខ្ញុំត្រឹមតែសេចក្ដីប៉ុណ្ណោះ ខ្ញុំត្រូវការសេចក្ដី និងធ្វើព្យញ្ជនៈទ. ១៧៩ ឱ្យច្រើនទៅធ្វើអ្វី កាលគេនិយាយយ៉ាងនេះហើយ ព្រះថេរៈទើបពោលគាថាថា ៖ ធម៌ពួកណា មានហេតុជាដែនកើត ព្រះតថាគតត្រាស់ហេតុនៃធម៌ទាំងនោះ និងហេតុនៃការរលត់នៃធម៌ទាំងនោះ ព្រះមហាសមណៈមានប្រក្រតីត្រាស់យ៉ាងនេះ។

សំឡាញ់ពីរនាក់សម្រេចព្រះសោតាបន្ន

បរិព្វាជកស្ដាប់ត្រឹមតែ ២ បទខាងដើមប៉ុណ្ណេះ ក៏តាំងនៅក្នុងសោតាបត្តិផល ដល់ព្រមដោយពាន់ន័យ ព្រះថេរៈញ៉ាំង ២ បទក្រោយនេះឲ្យចប់ស្រេចក្នុងវេលាដែលគេជាព្រះសោតាបន្នហើយ។ គេជាព្រះសោតាបន្នហើយ កាលគុណវិសេសជាន់ខ្ពស់នៅមិនទាន់ប្រព្រឹត្តទៅ ក៏ឃាត់ថា ហេតុក្នុងវត្ថុនេះនឹងមាន ទើបសួរព្រះថេរៈថា លោកម្ចាស់ លោកមិនចាំបរិយាយធម្មទេសនាឲ្យក្រែលែងឡើងទេ ត្រឹមតែប៉ុណ្ណេះក៏ល្មម ព្រះសាស្ដារបស់ពួកយើងប្រថាប់នៅទីណា។ ព្រះថេរៈឆ្លើយថា ប្រថាប់នៅក្នុងវត្តវេឡុវ័ន អ្នកមានអាយុ គេសួរថា លោកម្ចាស់ដល់ចម្រើន បើដូច្នេះ សូមទ. ១៨០ លោកម្ចាស់និមន្តទៅមុនចុះ ខ្ញុំមានមិត្តម្នាក់ទៀត ហើយខ្ញុំទាំងពីរបានធ្វើកតិកាចំពោះគ្នានឹងគ្នាទុកថា អ្នកណាសម្រេចអមតធម៌មុន អ្នកនោះចូលប្រាប់គ្នា ខ្ញុំដោះប្ដេជ្ញានោះហើយ នឹងនាំសំឡាញ់ទៅកាន់សំណាក់របស់ព្រះសាស្ដាតាមដែលលោកម្ចាស់ទៅហើយនោះឯង ហើយក្រាបចុះទៀបព្រះបាទទាំងពីររបស់ព្រះថេរៈថ្វាយបង្គំដោយបញ្ចង្គប្រតិស្ថាន46) ធ្វើប្រទក្សិណ ៣ ជុំ និមន្តព្រះថេរៈទៅហើយ បានបែរមុខទៅកាន់អារាមរបស់បរិព្វាជកឃើញ។ កោលិតៈបរិព្វាជកឃើញគេមកអំពីចម្ងាយ គិតថា ថ្ងៃនេះសមុបុរមុខសំឡាញ់របស់យើងមិនដូចថ្ងៃដទៃៗ គេគង់បានសម្រេចអមតៈដោយពិត ទើបសួរដល់ការសម្រេចអមតៈ។ សូម្បីឧបតិស្សកៈបរិព្វាជកនោះ ក៏ទទួលថា អើ អ្នកមានអាយុ អមតៈយើងបានសម្រេចហើយ បានពោលភាសិតនោះឯង ដល់កាលិតៈបរិព្វាជកនោះ។ ក្នុងកាលចប់គាថា កាលិតាក៏តាំងនៅក្នុងសោតាបត្តិផល ហើយពោលថា សំឡាញ់ ដឹងថាព្រះសាស្ដាទ. ១៨១ របស់ពួកយើងប្រថាប់នៅទីណា។ ឧបតិស្សៈពោលថា ឮថា ប្រថាប់នៅក្នុងវត្តវេឡុវ័ន សំឡាញ់ ដំណឹងនេះ ព្រះអស្សជិជាអាចារ្យរបស់យើងបានប្រាប់។ កោលិតៈពោលថា សំឡាញ់ បើដូច្នេះ យើងទៅសម្គាល់ព្រះសាស្តាចុះ។ ក៏បណ្ដាព្រះសារីបុត្រថេរៈនេះ រមែងជាអ្នកបូជាអាចារ្យសូម្បីគ្រប់កាលវេលា ព្រោះដូច្នេះ ទើបពោលចំពោសំឡាញ់យ៉ាងនេះថា សំឡាញ់ យើងនឹងប្រាប់អមតៈដែលយើងទាំងពីរបានសម្រេច ដល់សញ្ជ័យបរិព្វាជកដែលជាអាចារ្យរបស់យើងខ្លះ លោកដឹងហើយក៏នឹងចាក់ធ្លុះ កាលបានចាក់ធ្លុះ ជឿពួកយើងហើយ នឹងទៅកាន់សំណាក់របស់ព្រះសាស្តា ស្ដាប់ទេសនារបស់ពុទ្ធបុគ្គល (ព្រះពុទ្ធ) ទាំងឡាយហើយ នឹងធ្វើការចាក់ធ្លុះនូវមគ្គ នឹងផល។ លំដាប់នោះ អ្នកទាំងពីរក៏បានទៅកាន់សំណាក់សញ្ជ័យ។ សញ្ជ័យពេលឃើញគេមកដល់ សួរថា បា ទាំងពីរ ពួកអ្នកបាននរណាសម្ដែងផ្លូវអមតៈហើយឬ។ សម្លាញ់ទាំងពីរឆ្លើយថា បានហើយ លោកអាចារ្យ ព្រះពុទ្ធស្ដេចឧប្បត្តិឡើងហើយក្នុងលោក ព្រះធម៌ក៏ឧប្បត្តិឡើងហើយ ព្រះសង្ឃក៏ឧប្បត្តិឡើងហើយ លោកអាចារ្យប្រព្រឹត្តទ. ១៨២ ធម៌ទទេ គ្មានសារៈ សូមលោកមកចុះ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះសាស្ដា។

សញ្ជ័យ៖ អ្នកទាំងពីរទៅចុះ ខ្ញុំមិនទៅទេ។

ឧប-កោ៖ ព្រោះហេតុអ្វី។

សញ្ជ័យ. យើងធ្លាប់ជាអាចារ្យរបស់មហាជនហើយ ការនៅជាអន្តេវាសិករបស់យើងនោះ ដូចជាការរញ្ជួយនៃទឹកក្នុងពាងយើង យើងមិនអាចនៅជាអន្តេវាសិកបានទេ។

ឧប-កោ៖ កុំធ្វើយ៉ាងនេះឡើយ លោកអាចារ្យ។

សញ្ជ័យ៖ ល្ហើយចុះ បា! នាំគ្នាទៅចុះ យើងមិនអាចទៅបាន។

ឧប-កោ៖ លោកអាចារ្យ តាំងពីកាលនៃព្រះពុទ្ធស្ដេចឧប្បត្តិឡើងក្នុងលោក មហាជនកាន់យករបស់ក្រអូប កម្រងផ្កាជាដើម ទៅបូជាព្រះអង្គប៉ុណ្ណោះ សូម្បីខ្ញុំទាំងពីរក៏នឹងទៅក្នុងទីនោះដូចគ្នា លោកអាចារ្យនឹងធ្វើអ្វី។

សញ្ជ័យ៖ អ្នកទាំងពីរ ក្នុងលោកនេះ មានមនុស្សល្ងង់ច្រើន ឬមានទ. ១៨៣ មនុស្សឆ្លាតច្រើន។

ឧប-កោ៖ មនុស្សល្ងង់ច្រើនជាង លោកអាចារ្យ មនុស្សដែលឆ្លាតមានត្រឹមតែតិចតួច។

សញ្ជ័យ៖ អ្នកទាំងពីរ បើដូច្នោះ ពួកអ្នកឆ្លាតៗ នឹងទៅកាន់សំណាក់ព្រះគោតម ពួកមនុស្សល្ងង់ៗ នឹងមកកាន់សំណាក់យើង បា! ទៅជាមួយគ្នាចុះ យើងមិនទៅទេ។

សំឡាញ់ទាំងពីរនោះ ទើបពោលថា លោកអាចារ្យ លោកប្រាកដហើយឬ ហើយក៏ចៀសចេញទៅ។ កាលសំឡាញ់ទាំងពីរនោះទៅ។ បរិស័ទរបស់សញ្ជ័យក៏បែកគ្នា។ ខណៈនោះអារាមនៅទទេ។ សញ្ជើញនោះឃើញអារាមទទេហើយ ក៏ក្អួតចេញឈាមក្ដៅៗ។ ក្នុង បរិព្វាជក ៥០០ នាក់ ដែលទៅជាមួយសម្លាញ់ទាំងពីរនោះ បរិស័ទ ២៥០ នាក់ ត្រឡប់មកវិញដើម្បីសញ្ជ័យ។ សម្លាញ់ទាំងពីរនាក់បានទៅកាន់វត្តវេឡុវ័ន ព្រមទាំងបរិព្វាជក ២៥០ នាក់ ដែលជាអន្តេវាសិករបស់ខ្លួន។

ព្រះសាស្ដាប្រថាប់គង់សំដែងធម៌ក្នុងកណ្ដាលបរិស័ទ ៤ ទតឃើញទ. ១៨៤ បរិព្វាជកទាំងនោះអំពីចំងាយហើយ ត្រាស់ហៅភិក្ខុទាំងឡាយ ដោយព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡាញ់ទាំងពីរនាក់នោះកំពុងមក គឺកាលិតៈ និងឧបាតិស្សៈ ទាំងពីរនាក់នោះឯង ជាគូនៃសាវ័កដ៏ប្រសើររបស់កថាគត។ សំឡាញ់ទាំងពីរថ្វាយបង្គំព្រះសាស្ដាហើយ អង្គុយនៅក្នុងទីដ៏សមគួរមួយ។ គេទាំងពីរបានក្រាបទូលពាក្យនេះចំពោះព្រះមានព្រះភាគថា ខ្ញុំព្រះអង្គគប្បីបានបព្វជ្ជា គប្បីបានឧបសម្បទាក្នុងសំណាក់របស់ព្រះមានប្រភាគផងចុះ ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា អ្នកទាំងឡាយ ចូរជាភិក្ខុចុះ ធម៌តថាគតសម្ដែងល្អហើយ ចូរប្រព្រឹត្តព្រហ្មចារ្យដើម្បីធ្វើនូវទីបំផុតនៃទុកដោយប្រពៃចុះ។ ជនទាំងអស់ បានជាអ្នកទ្រទ្រង់បាត្រចីវរដែលសម្រេចដោយឫទ្ធិ៍ ដូចព្រះថេរៈមានវស្សា ១០០។ គ្រានោះ ព្រះសាស្ដាទ្រង់បរិយាយព្រះធម្មទេសនា ដោយអំណាចចរិយានៃបរិស័ទរបស់សំឡាញ់ទាំងពីរនោះ។ វៀរព្រះអង្គសាវ័កទាំងពីរចេញ ជនដ៏សេស ក៏សម្រេចព្រះអរហត្តហើយ។ក៏កិច្ចដោយមគ្គជាន់ខ្ពស់របស់ព្រះអង្គសាវ័កទាំងពីរ មិនបានសម្រេចឡើយ។ ព្រោះហេតុអ្វី។ ព្រោះសាវ័កបារមីជាទ. ១៨៥ របស់ធំ។ តមកក្នុងថ្ងៃទី ៧ អំពីថ្ងៃដែលបួសហើយ ព្រះមហាមោគ្គលានត្ថេរ ចូលទៅអាស្រ័យក្នុងកល្លវាលៈ ក្នុងដែនមគធៈ កាលថីនមិទ្ធៈគ្របសង្កត់លោក ដែលព្រះសាស្តាទ្រង់ឲ្យសង្វេគហើយ ក៏បន្ទោបង់ថីនមិទ្ធៈបាន។ ក្នុងកាលកំពុងស្ដាប់ព្រះធាតុកម្មដ្ឋាន ដែលព្រះសាស្តាប្រទានហើយ បានញ៉ាំងកិច្ចក្នុងមគ្គ ៣ ខាងលើឲ្យសម្រេច។ សម្រេចនូវទីបំផុតនៃសាវកបារមីញាណហើយ។ ចំណែកព្រះសារីបុត្រ កន្លងទៅបានកន្លះខែអំពីថ្ងៃបួស ចូលទៅអាស្រ័យក្នុងក្រុងរាជគ្រឹះនោះឯង ត្រង់ល្អាងភ្នំសូករខាតា ជាមួយព្រះសាស្ដា កាលព្រះសាស្តាទ្រង់សម្ដែងវេទនាបរិគ្គហសូត្រ ដល់ទីឃនខបរិព្វាជកដែលជាក្មួយរបស់ខ្លួន បញ្ជូនញៀនទៅតាម ក្រសែនៃព្រះសូត្រ ក៏បានសម្រេចទីបំផុតនៃសាវ័កបារមីញាណ ដូចជាអ្នកបរិភោគភត្ត ដែលអ្នកដទៃដួសឲ្យ។ ក៏ព្រះសារីបុត្រជាអ្នកមានបញ្ញាច្រើនមែនឬ បើដូច្នេះ ព្រោះហេតុអ្វី? ទើបសម្រេចសាវ័កបារមីក្រោយព្រះមោគ្គលាន។ ព្រោះមានការបរិកម្មច្រើន។ ដូចឧបមាថា ពួកមនុស្សទុគ៌ត ប្រាថ្នានឹងទៅកាន់ទីណាៗ ក៏ចេញទៅបានរហ័ស ចំណែកព្រះរាជា ត្រូវបានត្រៀមទ. ១៨៦ ច្រើន មានការត្រៀមសេះព្រះរាជពាហនៈជាដើម។ ទើបគួរ យ៉ាងណាឧបមេយ្យនេះ ក៏គប្បីជ្រាបដូច្នេះ។ ក៏ក្នុងវេលាថ្ងៃត្រង់នោះឯង ព្រះសាស្តាទ្រង់ប្រជុំសាវ័កត្រង់វត្តវេឡុវ័ន ប្រទានតំណែងព្រះអង្គសាវ័កដល់ព្រះថេរៈទាំងពីរ ហើយទ្រង់សម្ដែងព្រះបាតិមោក្ខ។

ព្រះភិក្ខុតិះដៀលព្រះសាស្ដា

ពួកភិក្ខុអ្នកតិះដៀលពោលថា ព្រះសាស្ដាប្រទានតំណែង ដល់ភិក្ខុទាំងឡាយ ដោយយល់មុខ ធម្មតាព្រះអង្គកាលនឹងប្រទានតំណែងអគ្គសាវ័ក គួរប្រទានដល់បញ្ចវគ្គិយអ្នកបួសមុន បើមិនយល់ដល់បញ្ចវគ្គិយទាំងនោះ ក៏គួរប្រទានដល់ភិក្ខុ ៥៥ រូប មានព្រះយសថេរៈជាប្រធាន។ កាលមិនមើលដល់ភិក្ខុទាំងនោះ ក៏គួរប្រទានដល់ពួកភទ្ទវគ្គិយ កាលមិនមើលដល់ពួកព្រះភទ្ទវគ្គិយទាំងនេះ ក៏គួរប្រទានដល់ភិក្ខុ ៣ នាក់បងប្អូន មានព្រះឧរុវេលកស្សបៈជាដើម តែព្រះសាស្តាទ្រង់លះភិក្ខុទាំងនោះ មានប្រមាណប៉ុណ្ណេះ។ ការនឹងប្រទានដំណែងអគ្គសាវ័ក ក៏ទ្រង់យល់ដល់មុខ ប្រទានដល់អ្នកបួសក្រោយគេបង្អស់។ទ. ១៨៧

បុព្វកម្មរបស់ព្រះអញ្ញាកោណ្ឌញ្ញៈ

ព្រះសាស្ដាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកនិយាយគ្នាពីអ្វី។ កាលភិក្ខុទាំងនោះក្រាបទូលថា រឿងដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានយល់ដោយមុខ ហើយឲ្យតំណែងដល់ភិក្ខុបូសថ្មី តែតថាគតឲ្យតំណែងតាមដែលបុគ្គលម្នាក់ៗ ប្រាថ្នាហើយនោះឯង ដល់ភិក្ខុទាំងនេះ ក៏អញ្ញាកោណ្ឌញ្ញៈ កាលថ្វាយទានជាប់ទាក់ទងដោយស្រូវដ៏ប្រសើរ ៩ ដង ដល់ពេលធ្វើស្រែមួយរដូវ ក៏មិនបានប្រាថ្នាតំណែងអគ្គសាវ័ក តែបានប្រាថ្នាដើម្បីចាក់ធ្លុះព្រះអរហត្ត ដែលជាធម៌ដ៏ប្រសើរមុនសាវ័កទាំងអស់ប៉ុណ្ណោះ។ ភិក្ខុទាំងឡាយទូលថា កាលណាព្រះអង្គ។ ព្រះសាស្ដាទ្រង់សួរថា ពួកអ្នកនឹងស្ដាប់ឬ ភិក្ខុទាំងនោះទូលទទួលថាស្ដាប់ព្រះអង្គ។

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រាប់អំពីកប្បនេះថយទៅក្រោយ ៩១ កប្ប ព្រះមានព្រះភាគទ្រង់ព្រះនាមថាវិបស្សី ស្ដេចឧប្បត្តិទៅឡើងហើយក្នុងលោក។ ក្នុងកាលនោះ មានកុដុម្ពិក៍ ២ នាក់បងទ. ១៨៨ ប្អូន គឺ មហាកាល និងចុល្លកាល ឲ្យព្រោះស្រូវសាលីទុកជាច្រើន។ តមកថ្ងៃមួយចុល្លកាលទៅស្រែស្រូវសាលី ហែរស្រូវសាលីកំពុងផើមមួយដើម ហើយភ្លក់មើល។ ដឹងថារស់ឆ្ងាញ់។ គេប្រាថ្នានឹងថ្វាយសាលីគព្ភទាន47) ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន។ ទើបចូលទៅរកបងប្រុសហើយពោលថា បង ខ្ញុំនឹងបកស្រូវសាលីដើមណាផើម ធ្វើជារបស់គួរដល់ព្រះពុទ្ធទាំងឡាយ ហើយថ្វាយទាន។ បងប្រុសពោលថា អ្នកនិយាយអ្វី ការដែលបកស្រូវសាលីកំពុងផើមធ្វើទាន មិនធ្លាប់មានទេក្នុងអតីត និងមិនមានក្នុងអនាគត អ្នកកុំធ្វើស្រូវសាលីឲ្យវិនាសឡើយ។ គេក៏អង្វរហើយ អង្វរទៀត។ គ្រានោះ បងប្រុសទើបនិយាយចំពោះគេថា បើដូច្នេះ អ្នកត្រូវបែងជា ២ ចំណែក កុំប៉ះពាល់ចំណែករបស់យើង ចូរធ្វើចំណែកដែលអ្នកប្រាថ្នា ក្នុងស្រែដែលជាចំណែករបស់ខ្លួនចុះ។ គេទទួលថា ល្អហើយ ទើបបែងចែកគ្នា ហើយបានជួបមនុស្សជាច្រើនឲ្យបកស្រូវសាលីដែលផើម ឲ្យកិនជាទឹកដោះរហូតដល់ខាប់ ផ្សំជាមួយទឹកទ. ១៨៩ ដោះ ទឹកឃ្មុំ និងស្ករត្នោត ថ្វាយទានដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ក្នុងការសម្រេចភត្តកិច្ច ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទានដ៏ប្រសើររបស់ខ្ញុំព្រះអង្គនេះ ចូរប្រព្រឹត្តទៅដើម្បីដល់ការចាក់ធ្លុះធម៌ដ៏ប្រសើរ មុនសាវ័កទាំងពួង។ ព្រះសាស្ដាត្រាស់ថា ចូរជាយ៉ាងនោះចុះ ហើយទ្រង់បានធ្វើការអនុមោទនា។ គេទៅស្រែដើរមើល ឃើញស្រែដុះពេញដោយគួរស្រូវសាលី ដូចគេចងទុកជាជួរៗ ក្នុងស្រែទាំងអស់ បានបីតិ ៤ យ៉ាង ហើយគិតថា ជាលាភរបស់យើងហ្ន៎ ដល់រដូវអំបុក បានថ្វាយទានដ៏ប្រសើរដោយអំបុក បានថ្វាយទានទាក់ទងដោយសន្ទូងដ៏ប្រសើរព្រមជាមួយពួកអ្នកស្រុកទាំងឡាយ រដូវច្រូតបានថ្វាយទានដ៏ប្រសើរក្នុងការច្រូត ក្នុងការធ្វើជាកណ្ដាប់បានថ្វាយទានដ៏ប្រសើរក្នុងការធ្វើកណ្ដាប់ ក្នុងកាលជញ្ជូនកណ្ដាប់ដាក់លាន ក៏បានថ្វាយទានដ៏ប្រសើរក្នុងកាលនោះដែរ ក្នុងកាលបែនបោកបញ្ជាន់ ក៏បានថ្វាយទានដ៏ប្រសើរ ក្នុងការនាំស្រូវទុកក្នុងជម្រក បានថ្វាយទានដ៏ប្រសើរ រួមជា ៩ ដង ក្នុងរដូវស្រែតែម្ដង ដោយប្រការដូច្នេះ។ ទីស្រែដែលគេកាន់យកហើយ បានដុះស្រូវពេញដូចទ. ១៩០ ដើម គ្រប់ៗគ្រា។ ស្រូវបានដុះលូតលាស់សម្បូរណ៍ឡើងយ៉ាងក្រៃលែង។ ឈ្មោះថា ធម៌នេះរមែងរក្សានូវអ្នកដែលរក្សាខ្លួន។ សមដូចដែលព្រះមានព្រះភាគត្រាស់ទុកថា ៖

ធម៌នោះឯង រមែងរក្សាអ្នកដែលមានប្រក្រតីប្រព្រឹត្តធម៌ ធម៌ដែលប្រព្រឹត្តល្អហើយរមែងនាំសុខមកឱ្យ នេះជាអានិសង្សក្នុងធម៌ដែលគេប្រព្រឹត្តល្អ អ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងមិនទៅកាន់ទុក្ខគតិ។

អញ្ញាកោណ្ឌញ្ញៈប្រាថ្នាដើម្បីចាក់ធ្លុះធម៌ដ៏ប្រសើរមុនគេ ទើបបានថ្វាយទានដ៏ប្រសើរ ៩ ដង ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាម វិបស្សីដោយប្រការនេះឯង។ មួយទៀត សូម្បីក្នុងការនៃព្រះពុទ្ធព្រះនាមថាបទុមុត្តរៈ ក្នុងហង្សវតីនគរ ក្នុងទីបំផុត ១សែនកប្បអំពីកប្បនេះទៅ គេថ្វាយមហាទាន ៧ ថ្ងៃ ក្រាបចុះទៀបព្រះបាទមូលរបស់ព្រះមានព្រះភាគអង្គនោះ តាំងប្រាថ្នា ដើម្បីចាក់ធ្លុះធម៌ដល់ប្រសើរមុន (គេ) ដូចគ្នា។ តថាគតបានឲ្យផលដែលអញ្ញាកោណ្ឌញ្ញៈនេះ ប្រាថ្នាហើយតែម្យ៉ាង ដោយប្រការទ. ១៩១ ដូច្នេះ។ តថាគតមិនបានឃើញ ដោយយល់មុខហើយឲ្យតំណែងទេ។ 

បុព្វកម្មរបស់ជន ៥៥ នាក់ មានយសកុលបុត្តជាដើម

ភិក្ខុទាំងឡាយសួរថា ជន ៥៥ នាក់ មានយសកុលបុត្រជាប្រធាន ធ្វើកម្មអ្វីទុក្ខ ព្រះអង្គ។ ព្រះសាស្ដាត្រាស់ថា សូម្បីជូន ៥៥ នាក់ នោះប្រាថ្នាព្រះអរហត្តក្នុងសំណាក់ព្រះពុទ្ធមួយព្រះអង្គ ធ្វើកម្មដែលជាបុណ្យទុកច្រើនហើយ ក្រោយមក កាលព្រះពុទ្ឌទ្រង់មិនទាន់ឧប្បត្តិឡើង ជាសំឡាញ់គ្នា ធ្វើបុណ្យរួមគ្នា ដើរចាត់ចែងសពមនុស្សគ្មានទីពឹង ថ្ងៃមួយ ពួកគេជួបស្ត្រីស្លាប់ទាំងមានគភ៌ បានព្រមព្រៀងគ្នាថា នឹងដុត ទើបនាំទៅព្រៃខ្មោច។ ក្នុងពួកជនទាំងនោះ ក៏ទុកឲ្យស្នាក់នៅក្នុងព្រៃខ្មោច ៥ នាក់ ដោយប្រាប់ថា ពួកអ្នកចូរដុត អ្នកដ៏សេសចូលទៅស្រុកវិញ។ យសយកលើសូលចាក់សពនោះ ប្រែត្រឡប់ទៅត្រឡប់មក ក៏បាននៅអាសុភសញ្ញា។ គេសំដែងដល់សំឡាញ់ ៤ នាក់ទៀតថា លោកដ៏ចម្រើន ពួកលោកចូរមើលសពនេះ មានស្បែកត្រូវភ្លើងកម្ចាត់ហើយក្នុងទីនោះៗ ដូចជាគោដាង មិនស្អាតនស្អុយ គួរខ្ពើម ជនទាំង ៤ នាក់នោះ ក៏បាននូវទ. ១៩២ អាសុភសញ្ញាក្នុងសពនោះ។ គេទាំង ៥ នាក់ ទៅស្រុកប្រាប់ដល់សំឡាញ់ដ៏សេស។ ចំណែកយសមាណពទៅផ្ទះហើយ បានប្រាប់ដល់មាតាបិតា និងភរិយា។ មនុស្សទាំងអស់នោះ ក៏ចម្រើនបានអាសុភសញ្ញា។ នេះជាបុព្វកម្មរបស់មនុស្ស ៥៥ នាក់ ដែលមានយសកុលបុត្រជាប្រធាន។ ព្រោះដូច្នោះ ការសម្គាល់ក្នុងផ្ទះដែលច្រើនដោយស្ត្រីនោះ ដូចជាខ្មោចព្រៃ ទើបកើតមានដល់យសមាណព។ ដោយការដល់ព្រមនៃឧបនិស្ស័យនោះ ការសម្រេចគុណនូវវិសេសទើបកើតឡើងដល់ពួកគេទាំងនោះ។ ជនទាំងនេះ បានទទួលផលដែលខ្លួនប្រាថ្នាហើយ ដោយប្រការដូច្នេះ។ តថាគត មិនបានយល់ដោយមុខ ហើយឲ្យតំណែងនោះទេ។

បុព្វកម្មរបស់ភទ្ទវគ្គិយ ៣០ នាក់

ភិក្ខុទាំងឡាយក្រាបទូលថា ក៏ព្រះភទ្ទវគ្គិយដែលជាសំឡាញ់នឹងគ្នា បានធ្វើកម្មអ្វីទុកដែរ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីពួកភទ្ទវគ្គិយនោះ ក៏ប្រាថ្នាព្រះអរហត្តក្នុងសំណាក់នៃព្រះពុទ្ធក្នុងការមុន ហើយធ្វើបុណ្យ ខាងក្រោយមក កាលព្រះពុទ្ធមិនទាន់ឧប្បត្តិឡើងក្នុងទ. ១៩៣ លោក ជាអ្នកលេង ៣០ នាក់ ស្ដាប់តុណ្ឌិលោវាទសូត្រហើយ បានរក្សាសីល ៥ អស់ ៦០. ០០០ ឆ្នាំ។ សូម្បីភទ្ទវគ្គិយទាំងនេះ ក៏បានផលដែរខ្លួនប្រាថ្នាហើយៗ ដូចគ្នា ដោយប្រការយ៉ាងនេះ តថាគតមិនបានយល់មុខ ហើយឲ្យតំណែងទេ។

បុព្វកម្មរបស់ជដិល ៣ នាក់

ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក៏កស្សបៈ ៣នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម ធ្វើកម្មអ្វីទុក្ខ។ ព្រះអង្គត្រាស់ថា គេប្រាថ្នាជាព្រះអរហត្តដូចគ្នា ធ្វើបុណ្យហើយ។ ក៏ក្នុង ៩២ កប្បអំពីកប្បនេះទៅ ព្រះពុទ្ធ ២ព្រះអង្គ គឺព្រះតិស្សៈ ១ ព្រះផុស្សៈ48) ១ ស្ដេចឧប្បត្តិទៅហើយ។ ព្រះរាជាព្រះនាមថា មហិន្ទៈបានជាព្រះបិតារបស់ព្រះពុទ្ធទ្រង់ព្រះនាមថា ផុស្សៈ។ ក៏កាលព្រះអង្គទ្រង់បានសម្រេចសម្មាសម្ពោធិញ្ញាណហើយ ព្រះឱរសតូចរបស់ព្រះរាជា បានជាព្រះអគ្គសាវ័កទី១ បុត្របុរោហិត បានជាអគ្គសាវ័កទី ២។ ព្រះរាជាស្ដេចទៅកាន់សំណាក់ទ. ១៩៤ ព្រះសាស្តា ទ្រង់ពិនិត្យមើលជនទាំងនោះថា រាជឱរសអង្គច្បងរបស់យើងជាព្រះពុទ្ធ រាជឱរសតូចជាអគ្គសាវ័កទី១ បុត្របុរោហិតជាអគ្គសាវ័កទី២ ទ្រង់បន្លឺឧទាន ៣ ដងថា ព្រះពុទ្ធជារបស់ខ្ញុំប៉ុណ្ណោះ ព្រះធម៌ជារបស់ខ្ញុំប៉ុណ្ណោះ ព្រះសង្ឃជារបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំសូមនមស្ការដល់ព្រះមានប្រភាគទ្រង់ជាព្រះអរហន្ត ត្រាស់ដឹងប្រពៃដោយព្រះអង្គឯង ហើយក្រាបចុះទៀបព្រះបាទមូលរបស់ព្រះសាស្តា ទ្រង់ទទួលប្ដេជ្ញាថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ដូចជាវេលាដែលខ្ញុំព្រះអង្គអង្គុយលក់ ក្នុងទីបំផុតអាយុប្រមាណ ៩ ម៉ឺនឆ្នាំ សូមព្រះអង្គស្ដេចកុំទៅកាន់ទ្វារផ្ទះរបស់ជនពួកដទៃ សូមទ្រង់ទទួលបច្ច័យ ៤ របស់ខ្ញុំព្រះអង្គ អស់វេលាដែលខ្ញុំព្រះអង្គនៅមានជីវិត ហើយទ្រង់បានធ្វើជាពុទ្ធុប្បដ្ឋាកជាប្រចាំ។ ម្យ៉ាងទៀត ព្រះរាជាទ្រង់មានព្រះរាជឱរសដទៃ ៣ ព្រះអង្គទៀត។ បណ្ដាព្រះរាជឱរស ៣ ព្រះអង្គនោះ ព្រះអង្គបងមានបរិវារ ៥០០ ព្រះអង្គកណ្ដាលមាន ៣០០ ព្រះអង្គតូចមាន ២០០។ ព្រះរាជឱរស ៣ ព្រះអង្គនោះ ទូលសូមឱកាសចំពោះបិតាថា សូម្បីខ្ញុំព្រះអង្គទាំងឡាយ នឹងនិមន្តម្ចាស់បងសោយ សូម្បីទូលអង្វរទ. ១៩៥ រឿយៗ ក៏មិនបាន កាលបច្ចន្តជនបទកម្រើក ត្រូវបញ្ជូនទៅដើម្បីប្រយោជន៍រម្ងាប់បច្ចន្តជនបទនោះ បង្ក្រាបបច្ចន្តជនបទឲ្យស្ងប់ស្ងាត់ហើយ មកកាន់សំណាក់បិតា។ គ្រានោះ ព្រះបិតាទ្រង់ឱបឱរសទាំងបីនោះ ថើបត្រង់សីសៈ ត្រាស់ថា បា! ទាំងឡាយ បិតាឲ្យពរដល់ពួកបុត្រ។ ព្រះឱរសទាំងបីនោះទូលថា ព្រះករុណា ព្រះអង្គ បង្អោនទទួលព្រះពរ។ ដោយកាលកន្លងទៅពីរបីថ្ងៃ បិតាត្រាស់ទៀតថា បា! ទាំងឡាយ ពួកបុត្រនឹងទទួលពរចុះ ក្រាបទូលថា បពិត្រព្រះអង្គ សេចក្ដីប្រាថ្នាដោយវត្ថុអ្វីៗដទៃ របស់ខ្ញុំព្រះអង្គមិនមានទេ តែឥឡូវនេះ ខ្ញុំព្រះអង្គនឹងនិមន្តម្ចាស់បងសោយ សូមព្រះអង្គប្រោសមេត្តាព្រះរាជទានពរនេះដល់ខ្ញុំព្រះអង្គចុះ។

ព្រះរាជា៖ ឲ្យមិនបានទេ បា!។

ព្រះរាជឱរស៖ ការមិនព្រះរាជទានរហូត ក៏សូមព្រះរាជទានត្រឹមតែ ៧ ឆ្នាំ។

ព្រះរាជា៖ ឲ្យមិនបានទេ។

ព្រះឱរស៖ បើដូច្នោះ សូមព្រះរាជទានត្រឹម ៦ ឆ្នាំ ៥ ឆ្នាំ ៤ទ. ១៩៦ ឆ្នាំ ៣ ឆ្នាំ ២ ឆ្នាំ ១ ឆ្នាំ ៧ ខែ ៦ ខែ ៥ ខែ ៤ ខែ ៣ ខែ។

ព្រះរាជា៖ ឲ្យមិនបានទេ បា!។

ព្រះឱរស៖ បើដូច្នោះ សូមទ្រង់ព្រះរាជទានត្រឹមតែ ៣ ខែ ដល់ខ្ញុំព្រះអង្គទាំងឡាយ ម្នាក់មួយខែៗ។

ព្រះរាជា៖ ប្រពៃហើយ បា! បើដូច្នោះ បុត្រចូរនិមន្តព្រះមានព្រះភាគសោយ ៣ ខែចុះ។

ព្រះរាជបុត្រទាំង ៣ អង្គនោះ មាននាយឃ្លាំងម្នាក់ និងអ្នកចាត់ចែងកិច្ចការម្នាក់។ អ្នកទាំងពីរនោះ មានបុរស១២ នហុតជាបរិវារ។ ព្រះរាជរដ្ឋទាំងបី ត្រាស់បង្គាប់ឲ្យហើយមនុស្សទាំងពីរនោះមក ហើយត្រាស់ថា យើងទាំងបីនឹងទទួលសីល ១០ ស្លៀកដណ្ដប់សំពត់កាសាវៈ ២ ផ្ទាំង នៅរួមជាមួយព្រះសាស្តារហូតអស់ត្រៃមាសនេះ ពួកអ្នកគប្បីប្រើប្រាស់តម្លៃមានប្រមាណប៉ុណ្ណេះ ញ៉ាំរបស់ទំពារ និងរបស់បរិភោគគ្រប់យ៉ាងឲ្យប្រព្រឹត្តទូទៅដោយភិក្ខុ ៩ ម៉ឺនរូប និងអ្នកបម្រើយើងមួយពាន់អ្នកផង ព្រោះតាំងពីនេះទៅ ពួកយើងនឹងមិននិយាយអ្វីៗ។ ព្រះរាជឱរសទ. ១៩៧ ទាំងបីនោះ នាំបុរសជាបរិវារមួយពាន់សមាទានសីល ១០ ស្លៀកដណ្ដប់សំពត់កាសាវៈ នៅក្នុងវិហារ។ នាយឃ្លាំង និងអ្នកចាត់ចែងកិច្ចការងាររួមគ្នាបើកស្បៀងតាមវារៈៗ ពីឃ្លាំងទាំងឡាយរបស់ព្រះរាជបុត្រ បងប្អូនទាំងបីថ្វាយទាន។

បរិភោគអាហារដែលគេឧទ្ទិសចំពោះភិក្ខុសង្ឃ ស្លាប់ទៅកើតជាប្រេត

ក៏បុត្ររបស់ពួកអ្នកបម្រើការងារ យំទារបបរ និងភត្តជាដើម។ ពួកអ្នកបម្រើការងារទាំងនោះ កាលភិក្ខុសង្ឃមិនទាន់មក ក៏ឲ្យវត្ថុមានបបរ និងភត្តជាដើមដល់បុត្រទាំងនោះ។ ក្នុងវេលាដែលភិក្ខុសង្ឃឆាន់ស្រេចហើយ មិនដែលមានរបស់អ្វីសេសសល់ឡើយ។ ក្នុងកាលតមក ពួកអ្នកបម្រើការងារទាំងនោះនិយាយអាងថា យើងនឹងឲ្យដល់ពួកក្មេងតូចៗ ហើយក៏យកទៅបរិភោគខ្លួនឯង ឃើញអាហារដែលពេញចិត្ត ក៏មិនអាចអត់ទ្រាំបាន។ ក៏ពួកគេបានមានប្រមាណ ប្រាំបីម៉ឺនបួនពាន់នាក់។ ពួកគេបរិភោគអាហារដែលសម្រាប់ថ្វាយព្រះសង្ឃ ព្រោះកាយ (បែកធ្លាយ) បានទៅកើតក្នុងទ. ១៩៨ បេត្តវិស័យ ចំណែកព្រះរាជឱរសទាំង ៣ នាក់បងប្អូន ព្រមដោយបុរសមួយពាន់ ធ្វើកាលៈហើយ កើតក្នុងទេវលោក ចុតិពីទេវលោក ទៅកាន់ទេវលោក ញ៉ាំងកាលឲ្យអស់ទៅ ៩២ កប្ប។ ព្រះរាជឱរសទាំង ៣ នាក់បងប្អូននោះ ប្រាថ្នាព្រះអរហត្ត បានធ្វើកល្យាណកម្មក្នុងការនោះ ដោយប្រការដូច្នេះ។ ជដិល ៣ នាក់ បងប្អូននោះបាន ទទួលផលតែខ្លួនប្រាថ្នាហើយ ដូចគ្នា។ តថាគតមិនយល់ដល់មុខ ហើយឲ្យតំណែងឡើយ។

ចំណែកអ្នកចាត់ចែងកិច្ចការរបស់រាជឱរសទាំង ៣អង្គនោះ ក្នុងកាលនោះ បានមកជាព្រះបាទពិម្ពិសារ នាយឃ្លាំង បានមកជាវិសាខាឧបាសក។ ពួកអ្នកបម្រើការងាររបស់អ្នកទាំងពីរនោះ ក្នុងកាលនោះ កើតហើយក្នុងពួកប្រេត ត្រាច់រង្គាត់ទៅដោយអំណាចសុគតិ និងទុគ្គតិ ក្នុងកប្បនេះ កើតជាប្រេតនោះឯងអស់ ៤ ពុទ្ធន្តរ។ ប្រេតទាំងនោះចូលគាល់ព្រះមានព្រះភាគព្រះនាមថា កក្កុសន្ធៈ ដែលទ្រង់ព្រះជន្មាយុ ៤ ម៉ឺនឆ្នាំ ស្ដេចឧប្បត្តិឡើងមុនព្រះពុទ្ធគ្រប់ព្រះអង្គក្នុងកប្បនេះ ទូលថា សូមព្រះអង្គមេត្តាប្រោស ប្រាប់កាលដែលត្រូវបានអាហារដល់ខ្ញុំព្រះអង្គទាំងឡាយ។ទ. ១៩៩

ព្រះមានព្រះភាគត្រាស់ថា ពួកម្ចាស់មិនទាន់បានក្នុងកាលរបស់តថាគតទេ តែខាងក្រោយនៃតថាគត កាលមហាបឋវីដុះឡើងប្រមាណ ១ យោជន៍ ព្រះពុទ្ធព្រះនាមថា កោនាគមនៈ នឹងឧបឡើង ពួកអ្នកគប្បីទូលសួរព្រះអង្គចុះ។ ប្រេតទាំងនោះ ញ៉ាំងកាលមានប្រមាណប៉ុណ្ណោះឲ្យអស់ទៅ។ កាលព្រះពុទ្ធទ្រង់ព្រះនាមថា កោនាគមនៈ ស្ដេចឧប្បត្តិឡើងហើយ ទើបបានទូលសួរព្រះអង្គ សូម្បីព្រះពុទ្ធអង្គនោះ ក៏ដល់ថា ពួកអ្នកនឹងមិនទាន់បានក្នុងកាលរបស់តថាគត តែខាងក្រោយនៃតថាគត កាលមហាបឋវី។ដុះឡើងប្រមាណបាន ១ យោជន៍ ព្រះពុទ្ធទ្រង់ព្រះនាមថា កស្សបៈ ទ្រង់ឧប្បត្តិឡើង ពួកអ្នកគប្បីទូលសួរព្រះអង្គចុះ។ ប្រេតទាំងនោះនក៏ញ៉ាំងកាលមានប្រមាណប៉ុណ្ណោះឲ្យអស់ទៅហើយ កាលព្រះពុទ្ធព្រះនាមថា កស្សបៈ ស្ដេចឧប្បត្តិឡើងហើយក្នុងលោក ទើបទូលសួរព្រះអង្គ។ សូម្បីព្រះពុទ្ធអង្គនោះ ក៏ត្រាស់ថា ពួកអ្នកនឹងមិនទាន់បានក្នុងកាលរបស់តថាគតតែក្រោយនៃតថាគត កាលមហាបឋវីដុះឡើងប្រមាណបាន ១ យោជន៍ ព្រះពុទ្ធព្រះនាមថា គោតម ស្ដេចនឹងឧប្បត្តិឡើង ក្នុងកាលនោះ ញាតិទ. ២០០ របស់ពួកអ្នកនឹងជាព្រះរាជា ព្រះនាមថា ពិម្ពិសារ ព្រះរាជាពិម្ពិសារនោះថ្វាយទានដល់ព្រះសាស្ដាហើយ នឹងឲ្យចំណែកកុសលទានដល់ពួកអ្នក ពួកអ្នកនឹងបាន (អាហារ) ក្នុងគ្រានោះ។ ពុទ្ធន្តរមួយ បានប្រាកដដល់ប្រេតទាំងនោះដូចជាថ្ងៃស្អែក។ ប្រេតទាំងនោះ កាលព្រះតថាគតស្ដេចឧប្បត្តិឡើងហើយ កាលព្រះបាទពិម្ណិសារថ្វាយទានក្នុងថ្ងៃដំបូង ក្នុងចំណែករាត្រី បញ្ចេញសំឡេងយំគួរឲ្យខ្លាច សម្ដែងខ្លួនដល់ព្រះរាជា។ លុះព្រឹកឡើងស្ដេចមកកាន់វត្តវេឡុវ័ន ក្រាបទូលរឿងនោះដល់ព្រះតថាគត។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ក្នុងទីបំផុត ៩២ កប្ប រាប់ថយអំពីកប្បនេះទៅ ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមថា ផុស្សៈ ពួកប្រេតនោះ ជាញាតិរបស់ព្រះអង្គ បរិភោគអាហារដែលគេថ្វាយដល់ភិក្ខុសង្ឃ កើតក្នុងបេត្តលោកនេះ ហើយត្រាច់រង្គាត់ទៅមក បានទូលសួរព្រះពុទ្ធច្រើនព្រះអង្គ ដែលស្ដេចឧប្បត្តិឡើង មានព្រះពុទ្ធព្រះនាម កក្កុសន្ធៈជាអាទិ៍ ដែលព្រះពុទ្ធទាំងនោះត្រាស់ប្រាប់ពាក្យនេះៗ ហើយសង្ឃឹមដល់ទានរបស់ព្រះអង្គរហូតអស់កាលប៉ុណ្ណេះ ថ្ងៃនេះ កាលព្រះអង្គថ្វាយទានហើយ ពួកគេមិនបានទទួលទ. ២០១ ចំណែកបុណ្យ ទើបបានធ្វើយ៉ាងនេះ។ ព្រះរាជាទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ក៏កាលខ្ញុំព្រះអង្គថ្វាយទានសូម្បីក្នុងកាលឥឡូវនេះ ប្រេតទាំងនោះនឹងបានទទួលឬ។ ព្រះសាស្ដា ព្រះសាស្ដា លុះត្រាស់រឿងរបស់ជដិលដ ៣ នាក់បងប្អូនហើយ ទ្រង់នាំព្រះធម្មទេសនាសូម្បីនេះមក ដោយប្រការដូច្នេះ។ ត្រាស់ថា បាន មហាបពិត្ត។ ព្រះរាជាទ្រង់និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ថ្វាយមហាទានក្នុងថ្ងៃស្អែក ហើយបានព្រះរាជទានចំណែកបុណ្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមបាយ និងទឹកដែលជាទិព្វ ចូរសម្រេចដោយពួកប្រេតទាំងនោះអំពីមហាទាននេះ។ លុះព្រឹកឡើង ប្រេតទាំងនោះអាក្រាតកាយ សម្ដែងខ្លួន។ ហើយព្រះរាជាទូលសួរថា ថ្ងៃនេះប្រេតទាំងនោះអាក្រាតកាយ សំដែងខ្លួន ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ព្រះអង្គមិនបានថ្វាយសំពត់។ ព្រឹកឡើង ព្រះរាជាទ្រង់ថ្វាយសំពត់ចីវរទាំងឡាយដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ទ្រង់ឧទ្ទិសចំណែកបុណ្យថា សូមសំពត់ជាទិព្វទាំងឡាយ ចូរមានសម្រេចដល់ប្រេតទាំងនោះ អំពីចីវរទាននេះចុះ។ ក្នុងខណៈនោះឯង សំពត់ទិព្វ ក៏កើតឡើងដល់ប្រេតទាំងនោះ។ ព្រះសាស្ដា កាលទ្រង់អនុមោទនា ទ្រង់បានធ្វើការអនុមោទនាដោយ តិរោកុឌ្ឌសូត្រថា «តិរោកុឌ្ឌេសុ តិដ្ឋន្តិ»ទ. ២០២ ជាអាទិ៍។ ក្នុងទីបំផុតការអនុមោទនា ធម្មាភិសម័យ បានមានដល់សត្វ ៨៤ ០០០ នាក់។

បុព្វកម្មរបស់ព្រះអគ្គសាវ័កទាំងពីរ

ភិក្ខុទាំងឡាយទូលសួរថា ក៏ព្រះអគ្គសាវ័កទាំងពីរ បានធ្វើកម្មអ្វីទុក ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា អគ្គសាវ័កទាំងពីរធ្វើសេចក្ដីប្រាថ្នា ដើម្បីជាព្រះអគ្គសាវ័ក។ ពិតហើយ ក្នុងទីបំផុតមួយអសង្ខេយ្យក្រៃលែងដោយសែនកប្ប រាប់អំពីនេះទៅ សារីបុត្រកើតនៅក្នុងត្រកូលព្រាហ្មណ៍ មហាសាល មាននាមថា សរទមាណប។ មោគ្គលាន កើតក្នុងត្រកូលគហបតីមហាសាល មាននាមថា សិរីវឌ្ឍកុដុម្ពីក៍។ មាណពទាំងពីរនោះបានជាសម្លាញ់លេងធូលីរួមគ្នា។ សរទមាណប កាលបិតាស្លាប់ទៅ ក៏បានគ្រប់គ្រងទ្រព្យដ៏ច្រើនដែលជាមត៌ករបស់ត្រកូល ថ្ងៃមួយនៅក្នុងទីស្ងាត់គិតថា យើងរមែងដឹងអត្តភាពតែក្នុងលោកនេះប៉ុណ្ណោះ មិនដឹងអត្តភាពក្នុងលោកខាងមុខទេ ធម្មតាសេចក្ដីស្លាប់របស់សត្វដែលកើតហើយទាំងឡាយទ. ២០៣ ជារបស់មិនទៀង យើងគប្បីបួសជាបព្វជិត ធ្វើការស្វែងរកមោក្ខធម៌។ សរទមាណបនោះ ចូលទៅរកសំឡាញ់ហើយនិយាយថា សិរីវឌ្ឍសំឡាញ់ ខ្ញុំនឹងបួសស្វែងរកមោក្ខធម៌ លោកអាចបួសជាមួយយើង ឬមិនអាច។ សិរីវឌ្ឍឆ្លើយថា ខ្ញុំមិនអាចទេសំឡាញ់ លោកបួសម្នាក់ឯងចុះ។ សរទមាណបនោះគិតថា ធម្មតាអ្នកទៅកាន់បរលោក នាំសំឡាញ់ ឬញាតិមិត្តទៅជាមួយមិនបាន កម្មតែខ្លួនធ្វើហើយរមែងជាបស់ខ្លួនឯង។ តពីនោះ សរទមាណបទើបឲ្យបើកឃ្លាំងកែវ ហើយឲ្យមហាទានដល់មនុស្សកំព្រា អ្នកដើរផ្លូវ ស្មូមយាចកទាំងឡាយ ចូលទៅកាន់ជើងភ្នំ ហើយបួសជាឥសី។ ជនទាំងឡាយបួសតាមសរទនោះដោយអាការយ៉ាងនេះ គឺ ១ នាក់ ២ នាក់ ៣ នាក់ រហូតមានជដិលប្រមាណ ៧៤ ០០០ នាក់។ សរទជដិលនោះ ញ៉ាំងអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតហើយ និងបានប្រាប់កសិណបរិកម្មជដិលទាំងនោះ។ សូម្បីជដិលទាំងនោះ ក៏ញ៉ាំងអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងដែរ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមថា អនោមទស្សី ស្ដេចឧប្បត្តិឡើងហើយក្នុងលោក ព្រះនគរទ. ២០៤ មានឈ្មោះថា ចន្ទវតី ក្សត្រិយព្រះនាមថា យសវន្ត ជាព្រះបិតា ព្រះទេវី ព្រះនាមថា យសោធរា ជាព្រះមាតា ដើមអង្រ្កងជាទីត្រាស់ដឹង ព្រះអគ្គសាវ័កទាំងពីរ ឈ្មោះ និសភៈ ១ ឈ្មោះ អនោមៈ ១ ឧបដ្ឋាកឈ្មោះ វរុណៈ អគ្គសាវិកាទាំងពីរ ឈ្មោះ សុន្ទរា ១ សុមនា ១ ព្រះជន្មាយុ មួយសែនឆ្នាំ ព្រះសរីរៈកម្ពស់ ៥៨ ហត្ថ ព្រះរស្មីនៃសរីរៈផ្សាយទៅរហូត ១២ យោជន៍ ភិក្ខុមួយសែនអង្គជាបរិវារ។ ថ្ងៃមួយ ក្នុងវេលាជិតភ្លឺ ព្រះ ពុទ្ធអនោមទស្សី ស្តេចចេញចាកមហាករុណាសមាបត្តិ ទ្រង់ពិចារណាមើល សត្វលោក ទតឃើញសរទតាបសហើយ ទ្រង់ព្រះតម្រិះថា “ព្រោះតថាគត ទៅកាន់សំណាក់សរទតាបសក្នុងថ្ងៃនេះជាបច្ច័យ ព្រះធម្មទេសនានឹងមានគុណធំ ឯសរទតាបសនោះ នឹងប្រាថ្នាតំណែងជាព្រះអគ្គសាវ័ក សិរីវឌ្ឍ កុដុម្ពីក៍ដែលជាសំឡាញ់តាបសនោះ នឹងប្រាថ្នាតាំងតំណែងអគ្គសាវ័កទី ២ ក្នុងពេលចប់ទេសនា ជដិលប្រាំពីរម៉ឺនបួនពាន់ជាបរិវាររបស់តាបសនោះ នឹងសម្រេចព្រះអរហត្ត តថាគតគួរទៅក្នុងទីនោះ” ដូច្នេះ ហើយទ្រង់ប្រដាប់ បាត្រ និងចីវររបស់ព្រះអង្គ មិនត្រាស់ហៅភិក្ខុដទៃៗ ស្តេចយាងទៅមួយទ. ២០៥ ព្រះអង្គឯងដូចស្តេចរាជសីហ៍ កាលអន្តេវាសិកទាំងឡាយរបស់សរទតាបស ទៅរកផ្លែឈើ ទ្រង់អធិដ្ឋានថា “សូមសរទតាបសចូរជ្រាបថា តថាគតជា ព្រះពុទ្ធ” កាលសរទតាបសឃើញហើយនោះឯង ស្ដេចចុះចាកអាកាស ប្រថាប់ឈរលើផែនដី។ សរទតាបសឃើញព្រះពុទ្ធានុភាព និងសេចក្តី សម្រេចនៃព្រះសរីរៈ ស្វាធ្យាយមន្តសម្រាប់ទាយលក្ខណៈ ក៏ជ្រាបបានថា បុគ្គលប្រកបដោយលក្ខណៈទាំងនេះ បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ កាលចេញបួស រមែងបានជាព្រះសព្វញ្ញូពុទ្ធ ជាអ្នកមានកិលេស ជាគ្រឿងប្រក់បាំងបើកហើយក្នុងលោក បុរសនេះ ជាព្រះពុទ្ធដោយមិនមានសង្ស័យ ទើបធ្វើការក្រោកទទួល ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ថាន បានចាត់អាសនៈថ្វាយហើយ។ ព្រះមានព្រះភាគប្រថាប់គង់លើអាសនៈដែលចាត់ចែងទុក។ សូម្បីសរទតាបស ក៏កាន់យកអាសនៈដ៏សមគួរដល់ខ្លួន ហើយអង្គុយក្នុងទីដ៏សមគួរមួយ។ ក្នុងសម័យនោះ ជដិលប្រាំពីរម៉ឺនបួនពាន់នាក់ យកផលាផលទាំងឡាយដ៏ប្រណីតៗ ដែលមានឱជា មកដល់សំណាក់អាចារ្យ ហើយក្រឡេកមើលអាសនៈដែលព្រះពុទ្ធទ្រង់ប្រថាប់ និងទ. ២០៦ អាចារ្យរបស់ខ្លួន ទើបនិយាយថា “លោកអាចារ្យ ពួកខ្ញុំត្រាច់ទៅដោយ តាំងចិត្តថា ក្នុងលោកនេះអ្នកដែលធំជាងលោកអាចារ្យ រមែងមិនមាន ក៏បុរសនេះ ជាអ្នកធំជាងលោកអាចារ្យឬ”។ សរទតាបសឆ្លើយថា បា! ទាំងឡាយ ពួកអ្នកនិយាយអ្វី ពួកអ្នកប្រាថ្នាធ្វើភ្នំសិនេរុដែលមានកម្ពស់ ប្រាំមួយលានប្រាំបីសែនយោជន៍ ឲ្យស្មើនឹងគ្រាប់ស្ពៃ (ដូច្នេះឬ) អ្នកទាំងឡាយ ពួកអ្នកកុំធ្វើការប្រៀបធៀបយើងជាមួយព្រះសព្វញ្ញូពុទ្ធឡើយ។ គ្រា នោះតាបសទាំងនោះគិតថា បើបុរសនេះជាអ្នកតូចសោត លោកអាចារ្យ របស់ពួកយើងគង់មិនយកវត្ថុបែបនេះមកឧបមា បុរសនេះនឹងធំប៉ុណ្ណាហ្ន៎ ដូច្នេះ ទាំងអស់គ្នាទើបក្រាបចុះទៀបព្រះបាទទាំងពីរ ថ្វាយបង្គំដោយសិរសា។ គ្រានោះ អាចារ្យពោលចំពោះតាបសទាំងនោះថា អ្នកទាំងឡាយ ទេយ្យធម៌ដែលសមគួរដល់ព្រះពុទ្ធទាំងឡាយរបស់យើងមិនមាន ឯព្រះសាស្តា ក៏ស្តេចយាងមកក្នុងទីនេះក្នុងវេលាភិក្ខា ពួកយើងនឹងថ្វាយទេយ្យធម៌តាម ដែលអាច តាមកម្លាំង ពួកអ្នកចូរនាំផលាផលដ៏ប្រណីតដែលមានមក លុះឲ្យនាំមកហើយ ក៏បានលាងដៃទាំងពីរ លើកតម្កល់ទុកក្នុងបាត្ររបស់ព្រះទ. ២០៧ តថាគតដោយខ្លួនឯង។ កាលព្រះសាស្តាទ្រង់ទទួលផលាផល ទេវតាទាំងឡាយក៏ដាក់ឱជាជាទិព្វចុះ។ តាបសនោះ បានត្រងទឹកថ្វាយដោយខ្លួនឯង។ តអំពីនោះ កាលព្រះសាស្តាប្រថាប់គង់ធ្វើភត្តកិច្ចហើយ តាបសនោះ ហៅអន្តេវាសិកទាំងអស់មក ហើយពោលសារណីយកថាក្នុងទីជិត ព្រះសាស្តា។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា សូមអគ្គសាវ័កទាំងពីរ ចូរមកព្រមដោយភិក្ខុសង្ឃ។ ព្រះអគ្គសាវ័កទាំងពីរនោះជ្រាបព្រះតម្រិះរបស់ ព្រះសាស្តាហើយ មានព្រះខីណាស្រពមួយសែនអង្គជាបរិវារ មកថ្វាយបង្គំព្រះសាស្តា នឹងបានឈរនៅក្នុងទីដ៏សមគួរ។ លំដាប់នោះ សរទតាបស ហៅអន្តេវាសិកទាំងឡាយមក ពោលថា អ្នកទាំងឡាយ សូម្បីអាសនៈដែល ព្រះពុទ្ធប្រថាប់គង់ក៏នៅទាប ឯអាសនៈសម្រាប់សមណៈមួយសែនក៏មិនមាន ពួកអ្នកគួរធ្វើពុទ្ធសក្ការៈឲ្យឱឡាក្នុងថ្ងៃនេះ ចូរនាំផ្កាឈើទាំងឡាយ ដល់ព្រមដោយពណ៌ និងក្លិនមកអំពីជើងភ្នំ។ វេលាដែលនិយាយដូចជាយឺតយូរ តែវិស័យរបស់អ្នកមានឫទ្ធិ៍បុគ្គលមិនគួរគិត ព្រោះដូច្នោះដោយកាលត្រឹមតែមួយរំពេចប៉ុណ្ណោះ។ តាបសទាំងនោះ នាំផ្កាឈើទាំងឡាយទ. ២០៨ ដែលដល់ព្រមដោយពណ៌ និងក្លិនមកហើយ តាក់តែងអាសនៈផ្កាសម្រាប់ ព្រះពុទ្ធទាំងឡាយ ប្រមាណកម្ពស់ ១ យោជន៍ សម្រាប់ព្រះអគ្គសាវ័ក ទាំងពីរប្រមាណ ៣ គាវុត49) សម្រាប់ភិក្ខុដ៏សេសមានប្រមាណផ្សេងៗគ្នា មានប្រមាណកន្លះយោជន៍50) ជាដើម សម្រាប់ភិក្ខុបួសថ្មីក្នុងសង្ឃមាន ប្រមាណ ១ ឧសភៈ51) នរណាៗមិនគប្បីគិតថា ក្នុងអាស្រមបទតែមួយ នឹងតាក់តែងអាសនៈធំតូចដល់ម្លឹងបានយ៉ាងណា ព្រោះថានេះជាវិស័យរបស់ឫទ្ធិ៍ កាលតាក់តែងអាសនៈស្ដេចហើយយ៉ាងនោះ សរទតាបសឈរ ផ្គងអញ្ជលីឆ្ពោះព្រះភ័ក្ត្រព្រះតថាគត ហើយក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គស្ដេចឡើងកាន់អាសនៈផ្កានេះ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំព្រះអង្គអស់រាត្រីយូរ”។ ព្រោះដូច្នោះ ព្រះបុរាណាចារ្យ ទើបពោលទុកថា ៖

សរទតាបសយកផ្កាឈើផ្សេងៗ និងរបស់ក្រអូបរួមគ្នា តាក់តែងអាសនៈផ្កាឈើ ហើយបានក្រាបទូលពាក្យនេះថាទ. ២០៩ បពិត្រព្រះវីរៈ អាសនៈដែលខ្ញុំព្រះអង្គតាក់តែងហើយនេះ សមគួរដល់ព្រះអង្គ ព្រះអង្គកាលនឹងញ៉ាំងចិត្ត របស់ខ្ញុំ ព្រះអង្គឲ្យជ្រះថ្លា សូមទ្រង់ប្រថាប់គង់លើអាសនៈផ្កា ព្រះពុទ្ធទ្រង់បានញ៉ាំងចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លាហើយ ញ៉ាំងលោកនេះព្រមទាំងទេវលោកឲ្យរីករាយហើយ ទើប ប្រថាប់លើអាសនៈផ្ការហូត ៧យប់ ៧ថ្ងៃ។

កាលព្រះសាស្តាប្រថាប់គង់ហើយ ព្រះអគ្គសាវ័កទាំងពីរ និងភិក្ខុសង្ឃដ៏សេស ក៏គង់លើអាសនៈដែលសមគួររៀងៗខ្លួន។ សរទតាបស បានកាន់ឆ័ត្រផ្កាដ៏ធំ ឈរបាំងព្រះសីសៈរបស់ព្រះតថាគត។ ព្រះសាស្តា ទ្រង់អធិដ្ឋានថា “សូមសក្ការៈនេះ របស់ជដិលចូរមានផលច្រើន ដូច្នេះ ហើយទ្រង់ចូលនិរោធសមាបត្តិ»។ អគ្គសាវ័កទាំងពីរក្តី ភិក្ខុដ៏សេសក្តីបានជ្រាបថា ព្រះសាស្តាទ្រង់ចូលសមាបត្តិហើយ ក៏ចូលសមាបត្តិ។ កាលព្រះតថាគតប្រថាប់គង់ចូលនិរោធសមាបត្តិអស់ ៧ថ្ងៃ ពួកអន្តេវាសិក កាលដល់វេលាភិក្ខា ក៏បរិភោគមូលផលាផលក្នុងព្រៃនោះ ហើយឈរផ្គងទ. ២១០ អញ្ជលីចំពោះពុទ្ធបុគ្គលទាំងឡាយ រហូតកាលដ៏សេស។ ចំណែកសរទតាបស មិនបានសូម្បីចូលទៅកាន់ភិក្ខា បាំងឆ័ត្រផ្កានៅមួយកន្លែង ឲ្យវេលាកន្លងទៅដោយបីតិ និងសុខរហូតអស់ ៧ថ្ងៃ។ ព្រះសាស្តាស្ដេចចេញចាកនិរោធសមាបត្តិហើយ ត្រាស់ហៅនិសភត្ថេរ អគ្គសាវ័កស្តាំដែលគង់ ជិតព្រះហស្ថខាងស្តាំ ត្រាស់ថា “និសភៈ អ្នកចូរធ្វើអនុមោទនាអាសនៈ ផ្កាដល់តាបសទាំងឡាយអ្នកធ្វើសក្ការៈនេះចុះ”។ ព្រះថេរៈមានចិត្តរីករាយ ដូចជាមេទ័ពធំប្រសព្វលាភធំអំពីសំណាក់ស្តេចចក្រពត្តិ តាំងនៅក្នុងសាវ័ក បារមីញាណ រីករាយអនុមោទនាអាសនៈផ្កាហើយ។ ក្នុងទីបំផុតទេសនា របស់ព្រះទិសភៈនោះ ព្រះសាស្តាត្រាស់ហៅព្រះអគ្គសាវ័កទី ២ ត្រាស់ថា “ភិក្ខុ សូម្បីអ្នកក៏ចូរសំដែងធម៌”។ ព្រះអនោមត្ថេរ ពិចារណាព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក ពោលធម៌ហើយ។ ដោយទេសនារបស់ព្រះអគ្គសាវ័កទាំងពីរ ការត្រាស់ដឹងក៏មិនបានមានសូម្បីដល់តាបសមួយរូប។ គ្រានោះ ព្រះសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យមិនមានប្រមាណ ទ្រង់ផ្តើមព្រះធម្មទេសនា។ ក្នុងកាលចប់ធម្មទេសនា ជដិលប្រាំពីរម៉ឺនបួនពាន់នាក់ វៀរទ. ២១១ សរទតាបសចេញ ក៏បានសម្រេចព្រះអរហត្ថ។ ព្រះសាស្តាទ្រង់ដាក់ព្រះហស្ថត្រាស់ថា “អ្នកទាំងឡាយ ចូរជាភិក្ខុចុះ”។ ក្នុងរំពេចនោះឯងសក់ និងពុកមាត់របស់ជដិលទាំងនោះ បានអន្តរធានអស់ទៅ។ បរិក្ខារ ៨ បាន ប្រាកដដល់កាយព្រមគ្នា។ ព្រោះហេតុអ្វី សរទតាបសទើបមិនបានសម្រេច ព្រះអរហត្ត។ ព្រោះមានចិត្តរាយមាយ។ បានឮថា ផ្តើមតាំងពីកាល ដែលសរទតាបសនោះ ស្តាប់ធម៌ទេសនារបស់ព្រះអគ្គសាវ័កដែលគង់លើ អាសនៈទី ២ នៃពុទ្ធបុគ្គលទាំងឡាយ តាំងនៅក្នុងសាវ័កបារមីញាណ សំដែងធម៌ហើយ កើតការគិតថា “ឱហ្ន៎! សូម្បីយើងក៏គប្បីបានទទួលធុរៈ ដែលព្រះសាវ័ករូបនេះ បានទទួលក្នុងសាសនារបស់ព្រះពុទ្ធ ដែលស្តេចនឹងឧប្បត្តិក្នុងអនាគត។ ដោយបរិវិតក្កៈនោះ សរទតាបសនោះទើបមិនអាចចាក់ធ្លុះមគ្គ និងផលបាន។ ក៏លោកឈរថ្វាយការបាំងម្លប់ព្រះតថាគត ក្នុងទីចំពោះព្រះភ័ក្ត្រ ទើបក្រាបទូលថា “ព្រះអង្គដ៏ចម្រើន ភិក្ខុដែលគង់លើអាសនៈក្នុងលំដាប់នៃព្រះអង្គ មានឈ្មោះថាជានរណា ក្នុងសាសនារបស់ព្រះអង្គ”។ ព្រះសាស្តាត្រាស់ថា “ភិក្ខុ ជាអ្នកញ៉ាំងធម្មចក្កដែលទ. ២១២ តថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន សម្រេចទីបំផុតនៃសាវ័ក បារមីញាណ ចាក់ឆ្លុះដោយបញ្ញា ១៦ យ៉ាង តាំងនៅ ភិក្ខុនេះឈ្មោះថា ជាអគ្គសាវ័កក្នុងសាសនារបស់តថាគត។ តាបសក៏បានធ្វើសេចក្តីប្រាថ្នា ថា “បពិត្រព្រះអង្គ ដោយផលនៃសក្ការៈដែលខ្ញុំព្រះអង្គឈរបាំងឆ័ត្រផ្កា រហូត ៧ ថ្ងៃនេះ ខ្ញុំព្រះអង្គមិនបានប្រាថ្នាជាសក្កទេវរាជ ឬជាព្រាហ្មណ៍ដទៃណាទេ តែខ្ញុំព្រះអង្គ គប្បីបានជាអគ្គសាវ័ករបស់ព្រះពុទ្ធមួយព្រះអង្គ ក្នុងអនាគតដូចព្រះនិសភរត្ថេរផងចុះ”។ ព្រះសាស្តាទ្រង់បញ្ជូនព្រះអនាគតង្សញ្ញាណ ពិចារណាថា “សេចក្តីប្រាថ្នារបស់បុរសនេះ នឹងសម្រេចឬហ្ន៎ ទ្រង់បានជ្រាបថា កន្លងទៅ ១ អសង្ខេយ្យ ក្រៃលែងមួយសែនកប្ប និងបានសម្រេច លុះទ្រង់ជ្រាបហើយ ទើបត្រាស់ចំពោះសរទតាបសថា “ការប្រាថ្នារបស់អ្នក នឹងមិនឥតប្រយោជន៍ឡើយ ក៏ក្នុងអនាគតកន្លងទៅ មួយអសង្ខេយ្យ និងមួយសែនកប្ប ព្រះពុទ្ធព្រះនាមថា គោតម ស្តេចនឹងឧប្បត្តិ ឡើងក្នុងលោក ព្រះមាតារបស់ព្រះអង្គ មានព្រះនាមថា មហាមាយាទេវី ព្រះបិតារបស់ព្រះអង្គព្រះនាមថា សុទ្ធោទនមហារាជ ព្រះឱរសមានព្រះនាមទ. ២១៣ ថា រាហុល ពុទ្ធុប្បដ្ឋាកមាននាមថា អានន្ទ ព្រះសាវ័កទី ២ មាននាមថា មោគ្គល្លាន ចំណែកខ្លួនអ្នកនឹងជាព្រះអគ្គសាវ័ករបស់ព្រះអង្គ នាមថា ធម្ម សេនាបតីសារីបុត្រ”។ លុះទ្រង់ព្យាករណ៍ តាបសយ៉ាងនោះហើយ ទ្រង់ត្រាស់ធម្មកថា មានភិក្ខុសង្ឃហែហម ហោះទៅហើយ។

ចំណែកសរទតាបស ទៅកាន់សំណាក់របស់ព្រះថេរៈដែលជាអន្តវាសិក ហើយបញ្ជូនតំណឹងទៅដល់សិរីវឌ្ឍកុដុម្ពីក៍ជាសំឡញ់ថា “លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ទាំងឡាយចូរប្រាប់ដល់សំឡាញ់របស់ខ្ញុំថា “សរទតាបស ដែលជាសំឡាញ់របស់លោក បានប្រាថ្នាតំណែងព្រះអគ្គសាវ័កក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមថា គោតម ដែលទ្រង់នឹងឧប្បត្តិឡើងក្នុងអនាគត ទៀបបាទមូលរបស់ព្រះមានព្រះភាគព្រះនាម អនោមទស្សីហើយ លោកចូរប្រាថ្នាតំណែងព្រះអគ្គសាវ័កទី ២ ចុះ។ ក៏ក្នុងគ្រាពោល យ៉ាងនេះហើយ បានធ្វើដំណើរទៅមុនព្រះថេរៈទាំងឡាយ បានឈរនៅត្រង់មាត់ទ្វារផ្ទះរបស់សិរីវឌ្ឍ។ សិរីវឌ្ឍពោលថា “យូរណាស់ហើយ លោកម្ចាស់របស់យើងទើបមក” ហើយនិមន្តឲ្យគង់លើអាសនៈ ខ្លួនអង្គុយលើទ. ២១៤ អាសនៈទាបជាង ផ្តើមសួរថា “ហេតុអ្វី អន្តេវាសិកបរិស័ទរបស់លោកម្ចាស់បាត់ទៅណាអស់ហើយ”។

សរទៈ៖ សំឡាញ់ ព្រះអនោមទស្សីស្ដេចយាងមកកាន់អាស្រមរបស់ខ្ញុំទាំងឡាយ ពួកខ្ញុំធ្វើសក្ការៈចំពោះព្រះអង្គតាមកម្លាំងរបស់ខ្លួន ព្រះសាស្តា ទ្រង់សំដែងធម៌ប្រោសពួកខ្ញុំគ្រប់ៗគ្នា ក្នុងកាលចប់ទេសនា វៀវតែខ្ញុំចេញ ដ៏សេសសម្រេចព្រះអរហត្តហើយបួស ខ្ញុំឃើញព្រះនិសភត្ថេរ អគ្គសាវ័ក របស់ព្រះសាស្តា ទើបបានប្រាថ្នាតំណែងអគ្គសាវ័កក្នុងសាសនារបស់ព្រះ ពុទ្ធគោតម ដែលព្រះអង្គនឹងឧប្បត្តិឡើងក្នុងអនាគត សូម្បីលោកក៏ចូរប្រាថ្នា តំណែងសាវ័កទី ២ ក្នុងសាសនារបស់ព្រះអង្គចុះ។

សិរីវឌ្ឍ៖ ខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធទាំងឡាយឡើយ។

សរទេៈ៖ រឿងដែលនឹងទូលចំពោះព្រះអង្គជាភារៈរបស់ខ្ញុំ ឯលោក ចូរត្រៀមសក្ការៈធំទុកចុះ។

សិរីវឌ្ឍស្ដាប់ពាក្យរបស់សរទតាបសនោះហើយ ឲ្យចាត់ចែងធ្វើស្ថានទីប្រមាណ ៨ ករីសៈ52) ដូចលានហ្លួងត្រង់ទ្វារផ្ទះរបស់ខ្លួនឲ្យមានថ្ងៃរាបទ. ២១៥ រស្មី កៀរខ្សាច់ អោយផ្កាឈើ មានលាជជាទី ៥ ឲ្យធ្វើមណ្ឌបប្រក់ដោយ គ្មានឧប្បលខៀវ តុបតែងពុទ្ធាសនៈ ចាត់ចែងអាសនៈសូម្បីដល់ភិក្ខុដ៏សេស ត្រៀមសក្ការៈ និងគ្រឿងទទួលជាច្រើន ទើបបានឲ្យសញ្ញាដល់សរទតាបស ដើម្បីក្រាបទូលនិមន្តព្រះពុទ្ធទាំងឡាយ។ ព្រះតាបសបាននាំភិក្ខុសង្ឃមាន ព្រះពុទ្ធជាប្រធាន ទៅកាន់ទីនៅរបស់សិរីវឌ្ឍកុដុម្ពីក៍នោះឯង។ ចំណែក សិរីវឌ្ឍកុដុម្ពីក៍ ធ្វើការទទួលរាក់ទាក់ ទទួលបាត្រអំពីព្រះហស្ថរបស់ព្រះតថាគត និមន្តស្ដេចឲ្យចូលទៅកាន់មណ្ឌប ថ្វាយទឹកទក្ខិណាទកដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ដែលប្រថាប់គង់លើអាសនៈដែលចាត់ចែងទុក អង្កៀសដោយភោជនដ៏ប្រណីត ក្នុងវលាស្រេចភត្តកិច្ច និមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទ្រង់ស្លៀកដណ្តប់សំពត់ដែលមានតំលៃច្រើន បាន ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីរីករាយនេះមិនបានប្រព្រឹត្ត ទៅដើម្បីប្រយោជន៍ដល់តំណែងមានប្រមាណតិចតួចឡើយ សូមព្រះអង្គទ្រង់ធ្វើសេចក្ដីអនុគ្រោះដោយទំនងនេះរហូត ៧ ថ្ងៃ”។ ព្រះសាស្តាទ្រង់ទទួលទ. ២១៦ ហើយ។ គេញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដោយទំនងនោះ រហូតអស់ ៧ ថ្ងៃ ថ្វាយបង្គំព្រះមានព្រះភាគហើយ ឈរផ្គងអញ្ជលី ក្រាបទូលថា “បពិត្រ ព្រះអង្គដ៏ចម្រើន សរទតាបសសំឡាញ់របស់ខ្ញុំព្រះអង្គប្រាថ្នាថា យើងគប្បី ជាអគ្គសាវ័ករបស់ព្រះសាស្តាព្រះអង្គណា ខ្ញុំព្រះអង្គគប្បីជាអគ្គសាវ័កទី ២ របស់ព្រះសាស្តាអង្គនោះដូចគ្នា”។ ព្រះសាស្តាទ្រង់ពិចារណាដល់ អនាគតកាល ទ្រង់ឃើញភាវៈ គឺ សេចក្តីសម្រេចនៃសេចក្តីប្រាថ្នារបស់គេ ទើបទ្រង់ព្យាករណ៍ថា “តាំងអំពីនេះទៅ ១ អសង្ខេយ្យ និងមួយសែនកប្ប សូម្បីអ្នកក៏នឹងជាព្រះសាវ័កទី ២ របស់ព្រះពុទ្ធគោតម”។ សិរីវឌ្ឍស្តាប់ ពាក្យព្យាករណ៍របស់ព្រះពុទ្ធហើយ ក៏រីករាយក្រៃលែង។ ភិក្ខុទាំងឡាយ នេះជាមានសេចក្តីប្រាថ្នា ដែលបុត្ររបស់យើងប្រាថ្នាហើយក្នុងកាលនោះ អគ្គសាវ័កទាំងពីរនោះ បានតំណែងតាមដែលខ្លួនប្រាថ្នាហើយនោះៗឯង តថាគតមិនបានយល់ដល់មុខ ហើយឲ្យតំណែងឡើយ។

កាលព្រះសាស្តាត្រាស់ព្រះពុទ្ធវចនៈយ៉ាងនេះហើយ ព្រះអគ្គសាវ័ក ទាំងពីរថ្វាយបង្គំព្រះមានព្រះភាគ ទូលសួររឿងដែលជាបច្ចុប្បន្ន (ដែលកើតទ. ២១៧ ឡើងចំពោះមុខ) ទាំងអស់ថា “បពិត្រព្រះអង្គដ៏ចម្រើន (គ្រា) ខ្ញុំព្រះអង្គ នៅជាអ្នកគ្រប់គ្រងផ្ទះ ទៅមើលមហោស្រពលើកំពូលភ្នំ” ដូច្នេះជាដើម រហូតដល់ការចាក់ឆ្លុះសោតាបត្តិផល អំពីសំណាក់ព្រះអស្សជិត្ថេរ ហើយក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងពីរនាក់ទៅកាន់សម្នាក់ របស់លោកអាចារ្យសញ្ជ័យ ប្រាថ្នានឹងធ្វើលោកឲ្យមកកាន់បាទមូលរបស់ព្រះអង្គ ដោយដឹងថា លទ្ធិរបស់លោកមិនមានសារៈ ហើយពោលអានិសង្ឃក្នុងការមកកាន់ទីនេះ អាចារ្យសញ្ជ័យឆ្លើយថា ឥឡូវនេះឈ្មោះថា ការនៅជាអន្តេវាសិករបស់យើង រមែងដូចជាការកម្រើកនៃទឹកក្នុងពាង យើង មិនអាចនៅជាអន្តេវាសិកបានឡើយ កាលខ្ញុំព្រះអង្គប្រាប់ថា លោកអាចារ្យ (វេលានេះ មហាជនកាន់យកវត្ថុ មានរបស់ក្រអូប និងផ្កាកម្រងជាដើមទៅបូជាចំពោះព្រះសាស្តា លោកនឹងទៅយ៉ាងណា ឆ្លើយថា ក៏ក្នុងលោកនេះ មនុស្សឆ្លាតច្រើន ឬមនុស្សល្ងង់ច្រើន កាលខ្ញុំព្រះអង្គឆ្លើយថា មនុស្សល្ងង់ច្រើន ក៏ពោលថា បើដូច្នោះ មនុស្សឆ្លាតៗ នឹងទៅកាន់សំណាក់របស់ ព្រះសមណរតាគម ពួកមនុស្សល្ងង់នឹងមកកាន់សំណាក់របស់យើង លោកទ. ២១៨ ទាំងពីរទៅចុះ មិនប្រាថ្នានឹងមកទេ ព្រះអង្គ។ ព្រះសាស្តាទ្រង់ស្តាប់ពាក្យ នេះហើយ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ សញ្ជ័យប្រកាន់វត្ថុដែលមិនមានសារៈ ថាមានសារៈ និងវត្ថុដែលមានសារៈ ថាមិនមានសារៈទៅវិញ ព្រោះខ្លួនជាមិច្ឆាទិដ្ឋិ ចំណែកអ្នកទាំងឡាយ ដឹងវត្ថុដែលជាសារៈ ថាជា សារៈ និងវត្តដែលមិនមែនជាសារៈ ជាមិនមែនជាសារៈ លះបង់វត្ថុដែល មិនមានសារៈចេញ កាន់យកវត្ថុដែលមានសារៈប៉ុណ្ណោះ ព្រោះខ្លួនបណ្ឌិត ហើយទ្រង់ត្រាស់ភាសិតព្រះគាថាទាំងនេះថា៖

អសារេ សារមតិនោ សារេ ចាសារទស្សិនោ តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា។ សារញ្ច សារគោ ញត្វា អសារញ្ចនអសារតោ តេ សារំ អធិគច្ឆន្តិ សម្មាសង្កប្បគោចរា។

ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹមថាជាធម៌ មិនបានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិន បាននូវធម៌ដែលមានខ្លឹមឡើយ។ ជនទាំងឡាយ ដែលយល់ទ. ២១៩ ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញ នូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹម ជាអ្នកមានគម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា អសារេ សារមតិនោ (មានប្រក្រតីដឹង ក្នុងវត្តដែលមិនជាសារៈ ថាជាសារៈ) សេចក្តីថា សភាពនេះ គឺ បច្ច័យ ៤ មិច្ឆាទិដ្ឋិមានវត្ថុ ១០ ធម្មទេសនាដែលជាឧបនិស្ស័យនៃមិច្ឆាទិដ្ឋិនោះ ឈ្មោះថា វត្ថុដែលមិនមានសារៈ អធិប្បាយថា អ្នកមានប្រក្រតីឃើញវត្ថុ ដែលមិនជាសារៈនោះ “ថាជាសារៈ”។ បទថា សារេ ចាសារទស្សិនោ (ឃើញក្នុងវត្ថុដែលជាសារៈ ថាមិនជាសារៈ) សេចក្តីថា សភាពនេះ គឺ សម្មាទិដ្ឋិមានវត្ថុ ១០ ធម្មទេសនាដែលឧបនិស្ស័យនៃសម្មាទិដ្ឋិនោះ ឈ្មោះថា វត្ថុដែលជាសារៈ អធិប្បាយថា អ្នកមានប្រក្រតីរឃើញក្នុងវត្ថុដែលជាសារៈនោះ ថាជាវត្ថុមិនជាសារៈ “ថានេះមិនជាសារៈ”។ បទថា គេ សារី (ជនទាំងនោះ… វត្ថុដែលជាសារៈ ជាដើម សេចក្តីថា ជនទាំងនោះ គឺទ. ២២០ ជនអ្នកប្រកាន់មិច្ឆាទិដ្ឋិនោះឯង ជាអ្នកមានការត្រិះរិះខុសជាគោចរ ដោយអំណាចនៃវិតក្កៈទាំងឡាយ មានកាមវិតក្កៈជាដើម រមែងមិនលុះក្នុងសីលសារៈ សមាធិសារៈ បញ្ញាសារៈ វិមុត្តិសារៈ វិមុត្តិញាណទស្សនសារៈ និងព្រះនិព្វានដែលជាបរមត្ថសារៈ។

បទថា សារញ្ច (វត្ថុដែលជាសារៈ) សេចក្តីថា ដឹងសារៈ មានសីលសារៈជាដើមនោះៗឯងថា “នេះឈ្មោះថាសារៈ” និងដឹងវត្ថុដែលមិនជាសារៈ មានប្រការដូចដែលពោលហើយថា “នេះមិនជាសារៈ”។ បទថា តេ សារំ (ជនទាំងនោះ… វត្ថុដែលជាសារៈ) ជាដើម សេចក្តីថា ជនទាំងនោះ គឺ បណ្ឌិតអ្នកមានសម្មាទស្សនៈយ៉ាងនោះ ជាអ្នកមានការត្រិះរិះត្រូវជាគោចរ ដោយអំណាចសេចក្តីត្រិះរិះទាំងឡាយ មានការត្រិះរិះចេញចាកកាមជាដើម រមែងលុះក្នុងវត្ថុដែលជាសារៈ មានប្រការដូចដែល ពោលហើយនោះឯង។

ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនសម្រេចអរិយផលទាំងឡាយ មា សោតាបត្តិផលជាដើម។ ទេសនាបានជាប្រយោជន៍ដល់ជន ដែលប្រជុំគ្នាទ. ២២១ ហើយនោះឯង។

ចប់ រឿងព្រះសារិបុត្តត្ថេរត។

៩. រឿងព្រះនន្ទត្ថេរ

៩. នន្ទត្ថេរវត្ថុ

ទ. ២២២ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនន្ទ ត្រាស់ព្រះធម្មទេសនានេះថា យថា អគារំ ទុច្ឆន្នំ (ផ្ទះដែលប្រក់មិនបានល្អ) ជាដើម។

សេចក្តីពិស្តារថា ព្រះសាស្តាញ៉ាំងព្រះធម្មចក្រដ៏បវរឲ្យប្រព្រឹត្តទៅហើយ ស្តេចទៅកាន់ក្រុងរាជគ្រឹះ ប្រថាប់នៅក្នុងវត្តវេឡុវ័ន បណ្តាទូត ១០ នាក់ មានបរិវារម្នាក់ ១.០០០ ដែលព្រះបាទសុទ្ធោទនៈមហារាជទ្រង់បញ្ជូនទៅដោយត្រាស់បង្គាប់ថា “អ្នកទាំងឡាយចូរនាំបុត្ររបស់យើងមកចុះ”។ ព្រះកាឡុទាយីទៅក្រោយទូតទាំងនោះ បានសម្រេចព្រះអរហត្តហើយ ជ្រាបកាលដែលព្រះមានព្រះភាគទ្រង់ចារិក ក៏បានពណ៌នានូវគាថា ប្រមាណ ៦០ គាថា នាំស្តេច (ព្រះសាស្តា) មានព្រះខីណាស្រពពីរម៉ឺន ហែហមហើយ ទៅកាន់ក្រុងកបិលវត្ថុ ទ្រង់ធ្វើភ្លៀងបោក្ខរ័ក្សឲ្យជាហេតុកើត នៃរឿង ហើយត្រាស់មហាវេស្សន្តរជាតកក្នុងសមាគមព្រះញាតិ។ លុះថ្ងៃស្អែក ស្តេចយាងបិណ្ឌបាត ប្រោសព្រះបិតាឲ្យតាំងនៅក្នុងសោតាបត្តិផលទ. ២២៣ ដោយព្រះគាថាថា ឧត្តិដ្ឋេ នប្បមជ្ជេយ្យ ជាដើម ប្រាសព្រះនាងមហាបជាបតិគោតមីឲ្យតាំងនៅក្នុងសោតាបត្តិផល និងប្រោសព្រះរាជា (ព្រះបិតា) ឲ្យតាំងនៅក្នុងសកទាគាមិផល ដោយព្រះគាថាថា ធម្មញ្ចរេ សុចរិតំ ជាដើម។ ក៏ក្នុងកាលភត្តកិច្ចស្រេចហើយ ទ្រង់អាស្រ័យការពណ៌នាព្រះគុណរបស់រាហុលមាតា ត្រាស់ធន្ទកន្នរីជាតក ក្នុងថ្ងៃទី ៣ ថ្ងៃនោះ ជាថ្ងៃវិវាហមង្គល អភិសេកនន្ទកុមារ។ ស្តេចយាងទៅដើម្បីបិណ្ឌបាត ប្រទានបាត្រ ទុកក្នុងព្រះហត្ថរបស់នន្ទកុមារ ត្រាស់មង្គល (ឲ្យពរ) រួចស្ដេចក្រោកចាកអាសនៈចៀសចេញទៅ ទ្រង់មិនបានទទួលបាត្រអំពីដៃរបស់នន្ទកុមារ។ ចំណែកនន្ទកុមារនោះ ដោយសេចក្តីគោរពក្នុងព្រះតថាគត ទើបមិនអាចទូល(ប្រាប់)ថា សូមព្រះអង្គ ទទួលបាត្រវិញព្រះអង្គ។ តែគិតយ៉ាងនេះថា ព្រះសាស្តាទ្រង់គង់នឹងទទួលបាត្រត្រង់ក្បាលជណ្តើរ។ សូម្បីក្នុងទីនោះ ព្រះសាស្តាក៏ទ្រង់មិនទទួល។ នន្ទកុមារក៏គិតថា ទ្រង់នឹងទទួលត្រង់ព្រះលានហ្លួង។ សូម្បីក្នុងទ. ២២៤ ទីនោះ ព្រះសាស្តាក៏ទ្រង់មិនទទួល។ ព្រះកុមារបំណងនឹងត្រឡប់ (តែ) តាមស្តេចទៅដោយការមិនពេញព្រះទ័យ ព្រោះមានសេចក្តីគោរពក្នុងព្រះតថាគត ទើបមិនអាចទូលថា “សូមព្រះអង្គទ្រង់ទទួលបាត្រ” ទ្រង់ដើរផង គិតផងថា “ព្រះអង្គទ្រង់នឹងទទួលក្នុងទីនេះ ព្រះអង្គទ្រង់នឹងទទួលក្នុងទីនេះ”។ ក្នុងខណៈនោះ ស្ត្រីពួកដទៃឃើញអាការនោះហើយ ទើបប្រាប់ដល់នាងជនបទកល្យាណីថា “ម៉ែម្ចាស់ ព្រះមានព្រះភាគទ្រង់នាំនន្ទកុមារ ទៅហើយ គង់នឹងព្រាត់ចេញពីម៉ែម្ចាស់”។ ចំណែកខាងជនបទកល្យាណី នោះ បានឮពាក្យនោះហើយ មានទឹកភ្នែកហូរចេញតែម្យ៉ាង ដែលមានផ្ទួន សក់ក្រងបានពាក់កណ្តាល ប្រញាប់ទៅទូលថា “បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គឆាប់ត្រឡប់វិញ”។ ពាក្យរបស់នាងនោះ ដូចជាធ្លាក់ទៅតាំងនៅ ទទឹងក្នុងហឫទ័យរបស់នន្ទកុមារ។ សូម្បីព្រះសាស្តាក៏ទ្រង់មិនទទួលបាត្រ អំពីដៃរបស់នន្ទកុមារនោះឡើយ ទ្រង់នាំនន្ទកុមារនោះទៅកាន់វិហារ ហើយត្រាស់ថា “នន្ទ អ្នកបួសទេ”។ នន្ទកុមារ ដោយសេចក្តីគោរពក្នុងព្រះពុទ្ធ ទើបមិនចូលថា “មិនបួស” បានទួលទទួលថា បពិត្រព្រះអង្គដ៏ចម្រើន “ខ្ញុំទ. ២២៥ ព្រះអង្គបួស ព្រះអង្គ” ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរឲ្យនន្ទបួសចុះ”។

រាហុលកុមារទូលសូមសម្បត្តិចំពោះសាស្តា

ព្រះសាស្ដាស្ដេចទៅកាន់ក្រុងកបិលវត្ថុ ក្នុងថ្ងៃទី ៣ ទ្រង់ញ៉ាំង នន្ទកុមារឲ្យបួសហើយ ក្នុងថ្ងៃទី ៧ ព្រះមាតារបស់រាហុលទ្រង់តាក់តែងព្រះកុមារហើយ ទ្រង់បញ្ជូនទៅកាន់សំណាក់របស់ព្រះមានព្រះភាគដោយ ព្រះតម្រាស់ថា «បា! កូនចូរមើលព្រះសមណៈ ដែលមានសមណៈពីរម៉ឺន ហែហម ទ្រង់មានវណ្ណៈដូចមាស ទ្រង់មានវណ្ណៈនៃព្រះរូបដូចព្រហ្មនោះ ព្រះសមណៈនេះជាបិតារបស់កូន កំណប់ទ្រព្យធំបានមានហើយក្នុងវេលា ដែលព្រះបិតារបស់កូននោះប្រសូត តាំងពីព្រះអង្គចេញបួសម៉ែ មិនបានជួបឡើយ កូនចូរទៅទូលសូមមរតកចំពោះព្រះអង្គថា បពិត្រព្រះបិតា ខ្ញុំព្រះអង្គជាកុមារដល់នូវការអភិសេកហើយ និងជាស្តេចចក្រពត្តិ ខ្ញុំព្រះអង្គត្រូវការទ្រព្យ សូមព្រះបិតាប្រទានទ្រព្យដល់ខ្ញុំព្រះអង្គ ព្រោះបុត្ររមែងជាម្ចាស់នៃសម្បត្តិរបស់ព្រះបិតា”។ ព្រះកុមារ ស្តេចទៅកាន់សំណាក់របស់ទ. ២២៦ ព្រះមានព្រះភាគ ថ្វាយបង្គំហើយ ក៏បាននូវសេចក្តីស្រឡាញ់ក្នុងព្រះបិតា មានចិត្តរីករាយ ទូលថា “បពិត្រព្រះសមណៈ ព្រះឆាយារបស់ព្រះបិតា គួរឲ្យរីករាយ” បានឈរទូលពាក្យដទៃដ៏ច្រើន ដែលសមគួរដល់ខ្លួន។ ព្រះមានព្រះភាគទ្រង់ធ្វើភត្តកិច្ចហើយ ទ្រង់អនុមោទនា ស្ដេចក្រោកចាកអាសនៈចៀសចេញទៅ។ សូម្បីព្រះកុមារក៏ទូលសូមថា “បពិត្រព្រះសមណៈ សូមបានប្រទានមរតកដល់ខ្ញុំព្រះអង្គផងចុះ”។ បពិត្រព្រះសមណៈ សូមបានប្រទានមរតកដល់ខ្ញុំព្រះអង្គផងចុះ ដូច្នេះហើយស្តេចជាប់តាមព្រះមានព្រះភាគទៅ។ សូម្បីព្រះមានព្រះភាគ ក៏ស្ដេចមិនឲ្យកុមារត្រឡប់។ ចំណែក បរិជន (អ្នកជិតខាង) ក៏មិនអាចនឹងយាងព្រះកុមារដែលស្ដេចទៅជាមួយ ព្រះមានព្រះភាគឲ្យត្រឡប់បាន។ ព្រះកុមារនោះ ស្តេចបានដល់អារាម ជាមួយព្រះមានព្រះភាគ ដោយប្រការដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា “កុមារនេះប្រាថ្នាទ្រព្យដែលជាសម្បត្តិរបស់បិតា ទ្រព្យនោះប្រព្រឹត្តទៅក្នុងវដ្តៈ មានសេចក្តីចង្អៀតចង្អល់ច្រើន ណ្ហើយចុះ តថាគតនឹងឲ្យអរិយទ្រព្យ ៧ ប្រការ ដែលតថាតបានចំពោះត្រង់គល់ព្រះទ. ២២៧ ពោធិដល់គេ និងធ្វើគេឲ្យជាម្ចាស់នៃមរតកដែលជាលោកុត្តរៈ។

គ្រានោះឯង ព្រះមានព្រះភាគត្រាស់បង្គាប់ឲ្យរកព្រះសារីបុត្រមក ហើយត្រាស់ថា “សារីបុត្រ អ្នកចូរឲ្យរាហុលកុមារបួសចុះ”។ ព្រះថេរៈ ញ៉ាំងកុមារនោះឲ្យបួសហើយ។ ក៏កាលព្រះកុមារបួសហើយ ទុក្ខមាន ប្រមាណក្រៃលែងបានកើតឡើងដល់ព្រះរាជា ព្រោះទ្រង់បានស្ដាប់ដំណឹងនោះ។ ព្រះរាជាទ្រង់មិនអាចអត់ទ្រាំក្នុងសេចក្តីទុក្ខនោះបាន។ ស្ដេចក៏បានទៅកាន់សំណាក់ព្រះមានព្រះភាគ ទូលប្រាប់ ហើយសូមប្រទានពរថា “ព្រះអង្គ ខ្ញុំព្រះអង្គសូមប្រទានឱកាស ភិក្ខុទាំងឡាយមិនគប្បីញ៉ាំង បុត្រដែលមាតាបិតាមិនអនុញ្ញត្តិ ឲ្យបួស”។ ព្រះមានព្រះភាគ ប្រទានពរនោះដល់ព្រះរាជាហើយ។ ស្អែកឡើង ព្រះរាជាទ្រង់សោយព្រះក្រយាហារ ពេលព្រឹកក្នុងព្រះរាជនិវេសន៍ហើយ កាលព្រះរាជាប្រថាប់នៅក្នុងទីដ៏សមគួរមួយ ទូលថា «បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវេលាដែលព្រះអង្គបំពេញទុក្ករកិរិយា ទេវតាមួយអង្គចូលមករកខ្ញុំព្រះអង្គ ប្រាប់ថា ព្រះឱរសរបស់ព្រះ អង្គទិវង្គតហើយ ខ្ញុំព្រះអង្គមិនជឿពាក្យរបស់ទេវតានោះ ទើបជំទាស់នឹងទ. ២២៨ ទេវតានោះថា បុត្ររបស់ខ្ញុំនៅមិនទាន់សម្រេចពោធិញ្ញាណ រមែងមិនធ្វើកាលៈឡើយ» ព្រះមានព្រះភាគត្រាស់ថា «មហាបពិត្រ ឥឡូវនេះព្រះអង្គនឹងជឿម្តេចបាន សូម្បីក្នុងកាលមុនកាលគេសំដែងរាងឆ្អឹងដល់ព្រះអង្គ ទូលថាបុត្ររបស់ព្រះអង្គចូលទីវង្គតហើយ ព្រះអង្គក៏ទ្រង់មិនជឿ» បានត្រាស់មហាធម្មបាលជាតក ព្រោះហេតុកើតនៃរឿងនេះ។ ក្នុងកាលចប់ព្រះកថា ព្រះរាជាតាំងនៅក្នុងអនាគាមិផល។ ព្រះមានព្រះភាគប្រោសព្រះបិតាឲ្យតាំងនៅក្នុងផល ៣ ដោយប្រការដូច្នេះឯង។ ទ្រង់មានភិក្ខុសង្ឃហែហមហើយ ស្តេចក៏ត្រឡប់ទៅកាន់ក្រុងរាជគ្រឹះម្តងទៀត តពីនោះទ្រង់ប្តេជ្ញាទុកជាមួយអនាថបិណ្ឌិកសេដ្ឋី ដើម្បីប្រយោជន៍ដល់ព្រះអង្គយាងមកកាន់ក្រុងសាវត្ថី លុះព្រះជេតពនវិហារសម្រេចហើយ ស្តេចទៅចាំវស្សាក្នុងវត្តជេតពនវិហារនោះ។

ព្រះនន្ទប្រាថ្នាសឹក

កាលព្រះសាស្តាប្រថាប់នៅក្នុងព្រះជេតពន ព្រះនន្ទក៏កើតការអផ្សុក ទើបប្រាប់សេចក្តីនោះដល់ភិក្ខុទាំងឡាយថា «លោកមានអាយុ ខ្ញុំមិនត្រេកអរ ទ. ២២៩ ក្នុងការប្រព្រឹត្តព្រហ្មចារ្យ មិនអាចនឹងបន្តព្រហ្មចារ្យទៅបានទេ ខ្ញុំនឹងពោលលាសិក្ឋា ហើយសឹក»។ ព្រះមានព្រះភាគទ្រង់ស្តាប់ការប្រព្រឹត្តទៅនោះហើយ ទទួលត្រាស់ឲ្យហៅព្រះនន្ទមកគាល់ ទ្រង់ត្រាស់ថា «ពិតឬនន្ទ បានឮថា អ្នកពោលប្រាប់ដល់ភិក្ខុច្រើនរូបយ៉ាងនេះថា លោកមានអាយុ ខ្ញុំមិនត្រេកអរប្រព្រឹត្តព្រហ្មចារ្យ មិនអាចនឹងបន្តព្រហ្មចារ្យទៅបាន ខ្ញុំនឹងពោលលាសិក្ខា ហើយសឹក។

ព្រះនន្ទ៖ ពិតដូច្នោះមែន ព្រះអង្គ។

ព្រះ៖ នន្ទ ក៏អ្មកមិនត្រេកអរក្នុងការប្រព្រឹត្តព្រហ្មចារ្យ មិនអាចនឹងបន្តព្រហ្មចារ្យទៅបាន នឹងពោលលាសិក្ខាហើយសឹក ព្រោះអ្វី។

ព្រះនន្៖ទ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គចេញចាកផ្ទះ នាងជនបទកល្យាណីដែលជាសក្យៈ មានសក់ក្រងបានពាក់កណ្តាល បានស្រែកហៅដោយពាក្យនេះចំពោះខ្ញុំព្រះអង្គថា «បពិត្រអយ្យបុត្រ សូមអយ្យបុត្រឆាប់ត្រឡប់មកវិញ» បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរឭកដល់ពាក្យនោះទើបមិនត្រេកអរប្រព្រឹត្តព្រហ្មចារ្យ មិនអាចនឹងបន្តព្រហ្មចារ្យទៅបាន នឹងទ. ២៣០ ពោលលាសិក្ខា ដើម្បីសឹក។

គ្រានោះឯង ព្រះមានព្រះភាគទ្រង់ចាប់នន្ទត្រង់ព្រះពាហា ហើយនាំទៅកាន់តាវតឹង្សទេវលោកដោយកម្លាំងឫទ្ធិ៍ ក្នុងរវាងផ្លូវទ្រង់សំដែងមេស្វាបោចរោមមួយ មានត្រចៀក ច្រមុះ និងកន្ទុយដាច់ អង្គុយនៅលើចុងដង្គត់ឈើភ្លើងឆេះ ក្នុងស្រែដែលភ្លើងឆេះមួយកន្លែង ហើយទ្រង់សំដែងស្រីទេពអប្សរ ៥០០ ដែលមានជើងដូចជើងនៃសត្វព្រាប មកកាន់ទីទំនុកបម្រុងរបស់សក្កទេវរាជក្នុងភពតាវតឹង្ស។ លុះទ្រង់សម្តែងហើយ ត្រាស់យ៉ាងនេះថា «នន្ទ អ្នកសំគាល់សេចក្តីនោះយ៉ាងណា ចំណែកណា មានរូបស្អាតជាង គួរមើលជាង និងគួរពេញចិត្តជាង រវាងនាងជនបទកល្យាណីដែលជាសក្យៈ ឬនាងអប្សរ ៥០០ ដែលមានជើងដូចជើងនៃសត្វព្រាបនេះ» ព្រះនន្ទបានស្តាប់ព្រះតម្រាស់នោះ ហើយទូលថា «បពិត្រព្រះអង្គដ៏ចម្រើន មេស្វាមានខ្លួនបោចរោម មានត្រចៀក ច្រមុះ និងកន្ទុយដាច់ នោះយ៉ាងណា បពិត្រព្រះអង្គដ៏ចម្រើន នាងជនបទកល្យាណីដែលជាសក្យៈក៏ដូចគ្នានឹងស្វានោះ ដោយការប្រៀបធៀបគ្នា នាងរមែងមិនដល់ការទ. ២៣១ រាប់ខ្លះ មិនបាននូវចំរៀកខ្លះ មិនដល់នូវចំណែកខ្លះនៃនាងអប្សរ ៥០០ នេះដែលពិត នាងអប្សរ ៥០០ នេះឯងគួរមើលជាង និងគួរពេញចិត្តជាង»។

ព្រះ៖ នន្ទ អ្នកចូរត្រេកអរ នន្ទ អ្នកចូរត្រេកអរ តថាគតជាអ្នកធានារបស់អ្នក ដើម្បីបាននាងអប្សរ ៥០០ ដែលមានជើងដូចជាជើងនៃសត្វព្រាប។

ព្រះនន្ទ៖ បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគជាអ្នកធានាដល់ខ្ញុំព្រះអង្គ ដើម្បីបាននាងអប្សរ ៥០០ នាក់ ដែលមានជើងដូចជាជើងនៃសត្វព្រាបសោត បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងត្រេកអរក្មុងព្រហ្មចារ្យ។

គ្រានោះឯង ព្រះមានព្រះភាគទ្រង់នាំព្រះនន្ទត្រឡប់វិញ បានប្រាកដនៅក្នុងព្រះជេតពនដូចដើម។

ភិក្ខុទាំងឡាយបានស្តាប់ហើយថា «ឮដំណឹងថា ព្រះនន្ទជាព្រះភាតារបស់ព្រះមានព្រះភាគ ន័យថាព្រះមានព្រះភាគទ្រង់ជាអ្នកធានារបស់ព្រះនន្ទទ. ២៣២ នោះ ដើម្បីការបានចំពោះស្រីទេពអប្សរ ៥០០ ដែលមានជីងដូចជាជើង នៃសត្វព្រាប។ គ្រានោះឯង ពួកភិក្ខុដែលជាសំឡាញ់របស់ព្រះនន្ទ ហៅ ព្រះនន្ទដោយវាទៈថា ជាអ្នកទទួលឈ្នួលខ្លះ ដោយវាទៈថា ជាអ្នកដែល ព្រះមានព្រះព្រះភាគទ្រង់លោះទុកខ្លះ ថា “ន័យថា ព្រះនន្ទជាអ្នកស៊ីឈ្នួល ន័យថាជាអ្នកដែលព្រះសាស្តាលោះទុក ព្រះនន្ទប្រព្រឹត្តព្រហ្មចារ្យព្រោះហេតុ ហេតុនៃស្រីទេពអប្សរ ៥០០ បានឮថា ព្រះមានព្រះភាគទ្រង់ជាអ្នកធានារបស់លោក ដើម្បីបានស្រីទេពអប្សរ ៥០០ ដែលមានជើងដូចជាជើងនៃសត្វព្រាប”។ គ្រានោះ ព្រះនន្ទអៀនខ្មាស រង្កៀសដោយការទទួលវាទៈថា ជាអ្នកស៊ីឈ្នួលខ្លះ ដោយវាទៈថា ជាអ្នកដែលព្រះសាស្តាទ្រង់លោះទុកខ្លះ របស់ពួកភិក្ខុទាំងឡាយ ក៏គេចចេញទៅតែម្នាក់ឯង មិនប្រមាទមានសេចក្តីព្យាយាម មានខ្លួនបញ្ជូនទៅហើយ ក្នុងកាលមិនយូរប្រមាណ បានធ្វើឲ្យជាក់ច្បាស់នៅទីបំផុតនៃព្រហ្មចារ្យដ៏កំពូល ដែលកុលបុត្រទាំងឡាយចេញចាកផ្ទះ បួសមិនមានផ្ទះត្រូវការហើយដោយបញ្ហាដ៏ក្រៃលែង ក្នុងបច្ចុប្បន្នចូលដល់ហើយ ដឹងច្បាស់ថា “ជាតិអស់ហើយ ព្រហ្មចរិយៈទ. ២៣៣ នៅចប់ហើយ កិច្ចដែលត្រូវធ្វើ ធ្វើស្រេចហើយ កិច្ចដទៃទៀតដើម្បីសភាព ជាយ៉ាងនេះ មិនមាន” ព្រោះថា ព្រះនន្ទបានជាព្រះអរហន្តមួយអង្គ ក្នុងបណ្តាព្រះអរហន្តទាំងឡាយ។

គ្រានោះ ទេវតាមួយអង្គ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាងក្នុង ចំណែកនៃរាត្រី ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះនន្ទ ជាព្រះភាតារបស់ព្រះមានព្រះភាគ ឱរសរបស់ព្រះមាតុច្ឆា ធ្វើឲ្យជាក់ច្បាស់នៅចេតោវិមុត្តិ53) បញ្ញាវិមុត្តិ54) ជាអ្នកមិនមានអាសវៈ ព្រោះការអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ហាដ៏ក្រៃលែងឯងក្នុងបច្ចុប្បន្ន ចូលដល់ហើយ”។ ព្រះនន្ទនោះ ដោយកន្លងទៅ នៃរាត្រីនោះ បានចូលគាល់ព្រះមានព្រះភាគ ថ្វាយបង្គំហើយ បានក្រាបទូលពាក្យនេះថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគទ្រង់ធានាខ្ញុំព្រះអង្គ ដើម្បីបាននាងស្រីអប្សរ ៥០០ ដែលមានជើងដូចជាជើងនៃសត្វ ព្រាប ដោយការធានាណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ព្រះអង្គបានដោះព្រះទ. ២៣៤ មានព្រះភាគអំពីការធានានោះហើយ”។ ព្រះមានព្រះភាគត្រាស់ថា “នន្ទ សូម្បីតថាគតក៏កំណត់ក្នុងចិត្តរបស់អ្នកដោយចិត្ត (របស់តថាគត) ជ្រាបហើយថា នន្ទធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ហាដ៏ក្រៃលែងក្នុងបច្ចុប្បន្ន ចូលដល់ហើយ ដូច្នេះ សូម្បីទេវតាក៏ប្រាប់សេចក្តីនេះដល់ គថាគតថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះនន្ទ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលរកអាសវៈមិនបាន ព្រោះការអស់ទៅនៃអាសវៈ ទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែងឯងក្នុងបច្ចុប្បន្ន ចូលដល់ហើយ ”នន្ទ កាលណាចិត្តរបស់អ្នកផុតហើយចាកអាសវៈទាំងឡាយ ព្រោះមិនមានការ ប្រកាន់មាំ កាលនោះឯង តថាគតក៏ចាកការធានានោះ។ គ្រានោះឯង ព្រះមានព្រះភាគទ្រង់ជ្រាបសេចក្តីនេះហើយ ទ្រង់បន្លឺឧទាននេះក្នុងវេលានោះថា

ភក់ គឺ កាមដែលបុគ្គលណាឆ្លងបានហើយ បន្លា គឺ កាម ដែលបុគ្គលណាញាំញីបានហើយ បុគ្គលនោះ សម្រេចការអស់ទៅនៃមោហៈ រមែងមិនញាប់ញ័រព្រោះសុខ និងទុក្ខ។

ទ. ២៣៥ តមកថ្ងៃមួយ ភិក្ខុទាំងឡាយសួរព្រះនន្ទថា នន្ទមានអាយុ កាលមុន លោកពោលថា ខ្ញុំជាអ្នកអផ្សុកហើយ ឥឡូវនេះ ចិត្តរបស់លោកដូចម្តេច។ ព្រះនន្ទឆ្លើយថា លោកមានអាយុ ការជាប់ជំពាក់ក្នុងភាពជាគ្រហស្ថរបស់ ខ្ញុំមិនមានឡើយ។ ពួកភិក្ខុបានស្តាប់ពាក្យនោះហើយ ពោលថា ព្រះនន្ទនិយាយមិនពិត រមែងព្យាករណ៍អរហត្តផល ក្នុងថ្ងៃមុនៗពោលថា ខ្ញុំជាអ្នកអផ្សុកហើយ (តែ) ឥឡូវនេះពោលថា ការជាប់ជំពាក់ក្នុងភាពជាគ្រហស្ថ របស់ខ្ញុំមិនមានទេ ដូច្នេះបានទៅក្រាបទូលសេចក្តីនោះដល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃមុនៗ នោះ អត្តភាពរបស់នន្ទ ប្រាកដដូចជាផ្ទះដែលគេប្រក់មិនល្អ (តែ) ឥឡូវនេះ ដូចជាផ្ទះដែលគេប្រក់ល្អហើយ ព្រោះថានន្ទនេះ តាំងពីខ្លួនបានឃើញស្រីទេពអប្សរហើយ ក៏ព្យាយាមដើម្បីសម្រេចទីបំផុតនៃកិច្ចរបស់បព្វជិត បានសម្រេចកិច្ចនោះហើយ ទើបទ្រង់បានភាសិតព្រះគាថានេះថា៖

យថា អគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ ឯវំ អភាវិតំ ចិត្តំ វាគោ សមតិវិជ្ឈតិ។

ទ. ២៣៦ ផ្ទះដែលប្រក់ខ្ជីខ្ជាយហើយ ដំណក់ទឹកភ្លៀង រមែងលិច រហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុក ហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។

យថា អគារំ សុច្ឆន្នំ វុដ្ឋី ន សមតិវិជ្ឈតិ ឯវំ សុភាវិតំ ចិត្តំ វាគោ ន សមតិវិជ្ឈតិ។

ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលិច រហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អ ហើយ រាគៈរមែងចាក់ដោតមិនបាន យ៉ាងនោះឯង។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា អគារំ (ផ្ទះ) គឺ ផ្ទះប្រភេទណាមួយ។ បទថា ទុច្ឆន្នំ (ដែលប្រក់មិនល្អ) គឺ ដែលប្រក់រង្វើលៗ នៅមានចន្លោះប្រហោង។ បទថា សមតិវិជ្ឈតិ (រមែងលិច) គឺ គ្រាប់ភ្លៀងរមែងលិចបាន។ បទថា អភាវិតំ (ដែលមិនបានអប់រំ) ជាដើម។ សេចក្តីថា រាគៈ រមែងចាក់ដោតចិត្ត ដែលឈ្មោះថា មិនបានអប់រំ ព្រោះជាធម្មជាតិឃ្លាតទ. ២៣៧ ឆ្ងាយពីភាវនា ប្រៀបដូចជាភ្លៀង (លិចស្រក់) ក្នុងផ្ទះនោះបានដូច្នោះ មិនមែនតែរាគៈតែប៉ុណ្ណោះទេ កិលេសទាំងអស់មានទោសៈ មោហៈ និង មានះជាអាទិ៍ ក៏ចាក់ដោតចិត្តបែបនោះដូចគ្នា។

បទថា សុភាវិតំ (ដែលអប់រំល្អហើយ) បានដល់ ដែលអប់រំល្អហើយ ដោយសមថភាវនា និងវិបស្សនាភាវនា កិលេសទាំងឡាយមាន រាគៈជាដើម រមែងមិនអាចចាក់ដោតចិត្តបែបនោះបាន ប្រៀបដូចជាភ្លៀង មិនអាចស្រក់លិចផ្ទះ ដែលប្រក់ល្អហើយបានដូច្នោះ។

ក្នុងកាលចប់គាថា ជនដ៏ច្រើនបានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។ ទេសនាបានសម្រេចប្រយោជន៍ដល់ជនច្រើន។

តមក ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា “អាវុសោ ឈ្មោះថា ព្រះពុទ្ធទាំងឡាយជាអច្ឆរិយបុគ្គល ព្រះនន្ទ ឈ្មោះថាអាស្រ័យនាងជនបទកល្យាណី ក៏អផ្សុកហើយ ត្រូវព្រះសាស្ដាធ្វើពួកនាងទេពអប្សរឲ្យជា អាមិស (នុយ) រីណែនាំហើយ”។ ព្រះសាស្តាស្ដេចមក ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពេលនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វី”។ កាលភិក្ខុទ. ២៣៨ ទាំងនោះក្រាបទូលថា ដោយកថាឈ្មោះនេះ ទ្រង់បានត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុខ នន្ទនេះ តថាគតក៏បានបញ្ឆោតដោយមាតុគ្រាម ណែនាំហើយដូចគ្នា។ កាលភិក្ខុ ទាំងនោះទូលអង្វរ ទើបទ្រង់នាំអតីតនិទាន ត្រាស់ថា៖

បុព្វកម្មរបស់ព្រះនន្ទ

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី មានឈ្មួញអ្នកក្រុងពារាណសី (ម្នាក់) ឈ្មោះថា កប្បកៈ។ សត្វលារបស់គេមួយក្បាល នាំភារៈ (របស់) ទៅបានមួយកុម្ភៈ វាដើរទៅបានក្នុងមួយថ្ងៃ ៧ យោជន៍។ សម័យមួយ គេទៅកាន់ក្រុងតក្កសិលា (ព្រម) ទាំងភារៈដែលនាំទៅដោយសត្វលា បណ្តោយលាឲ្យដើរទៅដរាប លក់ទំនិញអស់។ គ្រានោះ លារបស់គេនោះត្រាច់ទៅលើខ្នងប្រឡាយ បាន ឃើញមេលាមួយក្បាល ទើបចូលទៅរក។ នាងលា កាលនឹងធ្វើបដិសណ្ឋារៈជាមួយលានោះ ទើបពោលថា “អ្នកមកអំពីណា”។

លាឈ្មោល៖ មកអំពីក្រុងពារាណសី។

ទ. ២៣៩ មេលា៖ អ្នកមកដោយកម្មអ្វី។

លាឈ្មោល៖ ដោយកម្មរបស់ឈ្មួញ។

មេលា៖ អ្នកនាំភារៈទៅបានប៉ុន្មាន។

លាឈ្មោល៖ ភារៈប្រមាណមួយកុម្ភៈ។

មេលា៖ អ្នកកាលនាំភារៈប្រមាណប៉ុណ្ណោះទៅ ទៅបានប្រមាណយោជន៍។

លាឈ្មោល៖ បាន ៧ យោជន៍។

មេលា៖ ក្នុងទីដែលអ្នកទៅ មានមេលាណាខ្លះ ដែលជាអ្នកធ្វើការគក់ច្របាច់ជើង ឬថ្នាក់ថ្នមដល់អ្នក។

លាឈ្មោល៖ មិនមានទេ នាងដ៏ចម្រើន។

មេលា៖ បើដូច្នោះ អ្នកគង់បានទទួលទុក្ខច្រើន។

ពិតហើយ ដែលឈ្មោះថា អ្នកធ្វើកម្មមានការគក់ច្របាច់ជើងជាដើមសម្រាប់សត្វតិរច្ឆានទាំងឡាយ រមែងមិនមានដោយពិត តែមេលាពោល ពាក្យនោះដោយទាក់ទងដល់កាមសំយោជនៈ។ លានោះ ក៏កើតសេចក្តីទ. ២៤០ រសាប់រសល់ដោយពាក្យរបស់មេលានោះឯង។ ចំណែកកប្បកពាណិជ្ជ លក់ភណ្ឌៈអស់ហើយ ទៅកាន់ទីដែលលាសម្រាក ពោលថា “មកចុះ បា! យើងនឹងទៅ”។ លានោះតបថា “លោកចូរទៅចុះ ខ្ញុំមិនទៅទេ”។ លំដាប់នោះ កប្បកៈអង្វរលានោះហើយអង្វរទៀត រួចគិតថា “យើងនឹងញ៉ាំងលានេះ ដែលមិនប្រាថ្នានឹងទៅ ឲ្យតក់ស្លុតហើយនឹងទៅឲ្យបាន” ដូច្នេះ ហើយ ពោលគាថានេះថា៖

យើងនឹងធ្វើជន្លួញមានបន្លាស្រួចប្រវែង ១៦ ម្រាមដល់ឯង យើងនឹងចាក់កាយរបស់ឯង នែលា អ្នកចូលដឹងយ៉ាងនេះចុះ។

លាបានស្តាប់ពាក្យនោះហើយ ពោលតបថា “បើដូច្នោះ ខ្ញុំនឹងដឹងកិច្ចដែលត្រូវធ្វើដល់លោក” ដូច្នេះ ទើបពោលគាថានេះថា៖

លោកធ្វើជន្លួញមានបន្លាស្រួចប្រវែង ១៦ ម្រាមដល់ខ្ញុំ ខ្ញុំនឹងទុបជ្រែងខាងមុខ ហើយលើកបំបះខាងក្រោយឡើង ធ្វើភណ្ឌរបស់លោកឲ្យធ្លាក់ កប្បកៈ លោកចូរដឹងយ៉ាងទ. ២៤១ នេះ។

ឈ្មួញបានស្តាប់ពាក្យនោះ ទើបត្រិះរិះថា “ព្រោះហេតុអ្វី ទើបលានេះ ពោលយ៉ាងនេះចំពោះយើង ”ដូច្នេះ កាលក្រឡេកមើលជុំវិញៗ ក៏បានឃើញមេលានោះ ទើបគិតថា “លានេះគង់នឹងត្រូវមេលានោះដឹកនាំ ហើយ យើងនឹងលួងវាដោយមាតុគ្រាមថា “ខ្ញុំនឹងនាំមេលាមានរូបយ៉ាងនេះមកឲ្យអ្នក ហើយក៏នាំទៅ” ដូច្នេះទើបពោលគាថានេះថា៖

យើងនឹងនាំមេលាក្មេង មានជើង ៤ មានមុខដូចស័ង្ខ មានសព៌ាង្គកាយស្អាត មកជាភរិយាអ្នក នែលាសំឡាញ់ អ្នកចូរដឹងយ៉ាងនេះចុះ។

លាបានស្តាប់ពាក្យនោះ មានចិត្តត្រេកអរ ពោលគាថានេះថា៖

លោកនឹងនាំនាងលាក្មេង មានជើង ៤ មានមុខដូចស័ង្ខ មានសព៌ាង្គកាយស្អាត មកជាភរិយារបស់ខ្ញុំ បពិត្រកប្បកៈ លោកចូរដឹងយ៉ាងនេះ ខ្ញុំនឹងទៅដោយរហ័សរហូតដល់ ១៤ យោជន៍ កប្បកៈ។

ទ. ២៤២ ពេលនោះ នាយកប្បកៈទើបពោលចំពោះលានោះថា “បើដូច្នោះ អ្នកចូរមកចុះ” ដូច្នេះ ហើយបានទាញទៅកាន់ទីរបស់ខ្លួន។ ដោយការកន្លងទៅពីរបីថ្ងៃ លានោះទើបពោលចំពោះនាយកប្បកៈថា “លោកបាន និយាយចំពោះខ្ញុំថា នឹងនាំភរិយាមកឲ្យខ្ញុំ ដូច្នេះមិនមែនឬ”។ នាយ កប្បកៈឆ្លើយថា “អើ យើងពោលហើយ យើងនឹងមិនទម្លាយពាក្យរបស់ ខ្លួនទេ នឹងនាំភរិយាមកឲ្យអ្នក តែយើងឲ្យអាហារដល់អ្នកប៉ុណ្ណោះ អាហារទោះគ្រប់គ្រាន់ដល់អ្នក ដែលមានខ្លួនជាទីពីរ ឬមិនគ្រប់គ្រាន់ក៏ដោយ អ្នកគប្បីដឹងដោយខ្លួនឯងចុះ សូម្បីកូនទាំងឡាយ អាស្រ័យការរួមសង្វាស របស់អ្នកទាំងពីរ ក៏នឹងកើតឡើង អាហារនោះគ្រប់គ្រាន់ដល់អ្នក និងកូន ដ៏ច្រើនក្តី មិនគ្រប់គ្រាន់ក្តី អ្នកគប្បីដឹងដោយខ្លួនឯងចុះ”។ កាលនាយ កប្បកៈពោលដូច្នោះ លាក៏បានជាអ្នកអស់អាល័យហើយ។

ព្រះសាស្តា គ្រាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ញ៉ាំង ជាតកឲ្យចប់ដោយព្រះតម្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មេលាក្នុងគ្រានោះ បានមកជានាងជនបទកល្យាណី លាឈ្មោលបានមកជានន្ទ ឈ្មួញបានមកទ. ២៤៣ ជាតថាគតនោះឯង សូម្បីក្នុងកាលមុន នន្ទនេះ តថាគតក៏បានលួងដោយ មាតុក្រាមណែនាំហើយ ដោយប្រការដូច្នេះឯង”។

ចប់ រឿងព្រះនន្ទត្ថេរ។

១០. រឿងចុន្ទសូករិក

១០. ចុន្ទសូករិកវត្ថុ

ទ. ២៤៤ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុរសឈ្មោះ ចុន្ទសូករិក ត្រាស់ព្រះធម្មទេសនានេះថា ឥធ សោចតិ បេច្ច សោចតិ (រមែងសោកសៅក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១) ជាដើម។

បានឮថា នាយចុន្ទសូករិកនោះ សម្លាប់ជ្រូកទាំងឡាយបរិភោគខ្លះ លក់ខ្លះ ចិញ្ចឹមជីវិតអស់ ៥៥ ឆ្នាំ។ ក្នុងវេលាស្រូវថ្លៃ គេដឹកស្រូវ ដោយរទេះទៅកាន់ជនបទ ដូរជាមួយកូនជ្រូកដោយស្រូវនោះប្រមាណ ១ នាឡិខ្លះ ២ នាឡិខ្លះ ដាក់ពេញរទេះហើយត្រឡប់មក ព័ទ្ធទីកន្លែងមួយ ដូចជាទ្រុងខាងក្រោយទីនៅ ហើយដាំបន្លែនៅក្នុងទីនោះឯងដើម្បីកូនជ្រូកទាំងនោះ កាលកូនជ្រូកទាំងនោះស៊ីបន្លែផ្សេងៗ រូបរាងក៏ធាត់ធំឡើង (គេ) មានបំណងនឹងសម្លាប់ជ្រូកមួយណា ក៏សម្លាប់ជ្រូកនោះ ក្នុងទីសម្លាប់ វាយដោយដំបង ៤ ជ្រុង ដើម្បីឲ្យសាច់ជ្រូករីកប៉ោងឡើង ដឹងថាសាច់រីកប៉ោងឡើងហើយ ក៏ទាញបើកមាត់ស៊កកំណាត់ឈើចូលទៅក្នុងចន្លោះធ្មេញ ចាក់ទឹកដ៏ក្តៅដាំពុះ ចូលទៅក្នុងមាត់ដោយនាឡិលោហៈ ទឹកក្តៅនោះចូលទ. ២៤៥ ទៅក្នុងពោះ នាំឧច្ចារៈចេញមកតាមទ្វារធំ ឧច្ចារៈតិចតួចនៅមានសល់ត្រឹមណា រមែងចេញមកដូចជាទឹកល្អក់ត្រឹមនោះ កាលពោះស្អាតហើយ ទើបចេញមកជាទឹកថ្លា ទើបចាក់ទឹកដែលនៅសល់ខាងលើខ្នងជ្រកនោះ ទឹកនោះបាននាំយកស្បែកដែលខ្មៅៗចេញ។ បន្ទាប់ពីនោះ ទើបរោលរោម ដោយគប់ភ្លើងស្មៅ ហើយកាត់ក្បាលដោយកាំបិតដ៏មុត ត្រងឈាមដែល ហូរចេញដោយភាជនៈ ច្របាច់សាច់នឹងឈាមចូលគ្នាចំអិន ហើយអង្គុយ បរិភោគជាមួយបុត្រ និងភរិយា និងលក់ចំណែកដ៏សេស។ កាលគេ ចិញ្ចឹមជីវិតដោយទំនងនោះឯង វេលាបានកន្លងទៅ ៥៥ ឆ្នាំ។ កាលព្រះតថាគតប្រថាប់នៅក្នុងវិហារជិត ទីនោះ ការបូជាដោយផ្កាឈើត្រឹម តែមួយក្តាប់ក្តី ការថ្វាយភិក្ខាត្រឹមតែមួយវែកក្តី ធ្វើបុណ្យដទៃតិចតួចក្តី ក៏មិនមានសូម្បីត្រឹមតែម្តង។ គ្រានេះ រោគកើតឡើងក្នុងរាងកាយរបស់គេ។ កំដៅក្នុងអវិចីមហានរកក៏ប្រាកដដល់គេទាំងដែលនៅរស់។ ដែលឈ្មោះថា សភាពក្តៅក្នុងអវិចី រមែងក្ដៅរហូតទម្លាយគ្រាប់ភ្នែករបស់អ្នក ឈរមើលក្នុងទីប្រមាណ ១០០ យោជន៍បាន។ សមដូចព្រះមានព្រះភាគទ. ២៤៦ គ្រាស់ទុកដូច្នេះថា៖

សភាពក្តៅក្នុងអវិចី ផ្សាយទៅរហូត ១០០ យោជន៍ ដោយជុំវិញ តាំងនៅគ្រប់កាល។

ម្យ៉ាងទៀត ព្រោះហេតុកំដៅនោះក្នុងអវិចីនោះ មានប្រមាណក្រៃលែងជាងកំដៅរបស់ភ្លើងដោយប្រក្រតី ទើបព្រះនាគសេនត្ថេរ ពោលឧបមាទុកថា “មហាបពិត្រ សូម្បីថ្មប្រមាណប៉ុនផ្ទះកំពូល ដែលបុគ្គលបោះទៅ ក្នុងរណ្តៅនរក រមែងដល់នូវការរលាយមួយរំពេច យ៉ាងណា ចំណែកសត្វដែលកើតនៅក្នុងនរកនោះ ហាក់ដូចជានៅក្នុងគភ៌មាតា ព្រោះកម្លាំងនៃកម្ម រមែងបែកធ្លាយទៅដូច្នោះមិនបាន។ កំដៅនោះ ប្រាកដដល់នាយចុន្ទសូករិកនោះហើយ អាការដែលសមគួរដល់កម្មក៏កើតឡើង។ គេស្រែក មានសំឡេងដូចជ្រូក បម្រះននៀលលូនក្នុងកណ្តាលផ្ទះនោះឯង ទៅកាន់ទិសខាងកើតខ្លះ ទៅកាន់ទិសខាងលិចខ្លះ។ លំដាប់នោះ ពួកមនុស្សក្នុង ផ្ទះរបស់គេ ចាប់គេទុកហើយបិទមាត់។ ធម្មតាផលនៃកម្មដែលនរណាៗ មិនអាចនឹងហាមបាន។ គេស្រែកយំម្តងទៅខាងនេះ ម្តងទៅខាងនោះ។

ទ. ២៤៧ មនុស្សនៅជុំវិញ ៧ ខ្នងផ្ទះ រមែងមិនអាចដេកលក់បាន។ មួយទៀត មនុស្សនៅក្នុងផ្ទះទាំងអស់ កាលមិនអាចហាមការចេញទៅខាងក្រៅរបស់គេ ដែលត្រូវមរណភ័យគ្របសង្កត់បាន ទើបបិទទ្វារផ្ទះ នៅរក្សាខាងក្រៅផ្ទះ ដោយប្រការដែលគេនៅខាងក្នុង មិនអាចនឹងដើរទៅខាងក្រៅបាន។ សូម្បីនាយចុន្ទសូករិកៈ ដើរស្រែកទៅខាងនេះខ្លះ ទៅខាងនោះខ្លះ ខាងក្នុងផ្ទះនោះឯង ព្រោះប្រសព្វការក្តៅដូចនៅក្នុងនរក។ គេដើរទៅយ៉ាងនោះ អស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៨ ក៏បានស្លាប់ទៅ ហើយកើតក្នុងអវិចីនរក។ អវិចីនរកនោះ បណ្ឌិតគប្បីពណ៌នាតាមទេវទូតសូត្រចុះ។ ពួកភិក្ខុដើរ ទៅតាមផ្លូវត្រង់ទ្វារផ្ទះរបស់គេ បានឮសំឡេងនោះហើយ ក៏មានការសម្គាល់ថា គេចិញ្ចឹមជ្រូក ទៅកាន់វិហារ អង្គុយក្នុងសំណាក់ព្រះសាស្តា ហើយក្រាបទូលយ៉ាងនេះថា “បពិត្រព្រះអង្គដ៏ចម្រើន កាលជ្រូកទាំងឡាយដែលចុន្ទសូករិកៈបិទទ្វារផ្ទះសម្លាប់ ថ្ងៃនេះជាទីថ្ងៃទី ៧ មង្គលកិរិយាណា ៗ នឹងមានក្នុងផ្ទះរបស់គេ បពិត្រព្រះអង្គដ៏ចម្រើន មេត្តាចិត្ត ឬសេចក្តីករុណា សូម្បីត្រឹមតែម្យ៉ាងរបស់គេដែលជាអ្នកសម្លាប់ជ្រូកទាំងឡាយ មិនធ្លាប់មានទ. ២៤៨ ឡើយ”។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ គេសម្លាប់ជ្រូក ត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះក៏មិនមែន ដែលផលដ៏សមគួរដល់កម្មកើតឡើង ហើយដល់គេ សភាពក្តៅក្នុងអវិចីមហានរករមែងប្រាកដដល់គេ ទាំងនៅមានជីវិតនោះឯង ព្រោះសេចក្តីក្តៅនោះ គេក៏ស្រែកដូចជាជ្រូក ដើរចុះឡើង ខាងក្នុងនិវេសន៍អស់ ៧ ថ្ងៃហើយ ថ្ងៃនេះបានស្លាប់ ហើយទៅកើតក្នុងអវិចី”។ កាលពួកភិក្ខុក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន គេសៅហ្មង យ៉ាងនេះក្នុងលោកនេះហើយ នៅទៅកើតក្នុងឋានៈដែលជាកន្លែងសៅហ្មង ដូចគ្នាទៀតឬ”។ ទ្រង់ត្រាស់ថា “យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ដែល ឈ្មោះថា អ្នកប្រមាទហើយ ជាគ្រហស្ថក្តី បព្វជិតក្តី រមែងសៅហ្មងក្នុង លោកទាំងពីរដោយពិត”។ ហើយត្រាស់ព្រះគាថានេះ៖

ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ។

បុគ្គលអ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺ សោកស្តាយក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលទ. ២៤៩ នោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើ សៅហ្មងរបស់ខ្លួន។

អធិប្បាយគាថា

បណ្ដាបទទាំងនោះ បទថា បាបការី (អ្នកធ្វើបាបជាប្រក្រតី) មានសេចក្តីថា បុគ្គលអ្នកធ្វើបាបមានប្រការផ្សេងៗ រមែងសោកសៅក្នុងលោកនេះ ក្នុងសម័យជិតស្លាប់ ក៏គិតតែម្យ៉ាងថា “កម្មល្អយើងមិនបានធ្វើទុក កម្មអាក្រក់យើងធ្វើទុកហើយ” នេះជាសេចក្តីសោកសៅព្រោះកម្មរបស់គេ ក៏កាលគេសោយផលហើយ ឈ្មោះថា ស្លាប់ទៅហើយ រមែងសោកសៅ នេះជាសេចក្តីសោកសៅ ព្រោះវិបាកក្នុងលោកខាងមុខរបស់គេ គេរមែង សោកសៅក្នុងលោកទាំងពីរយ៉ាងនេះឯង។ ព្រោះហេតុនោះឯង សូម្បី នាយចុន្ទសូករិកៈនោះ ឈ្មោះថា រមែងសោកសៅទាំងមានជីវិតរស់នៅនៅឡើយ។ បទថា ទិស្វា កម្មកិលិដ្ឋមត្តនោ (ឃើញកម្មសៅហ្មងរបស់ខ្លួន) សេចក្តីថា គេឃើញកម្មសៅហ្មងរបស់ខ្លួនហើយ រមែងសោកសៅ ត្អូញត្អែរ រៀបរាប់ដោយប្រការផ្សេងៗ ឈ្មោះថារមែងក្តៅក្រហាយ គឺទ. ២៥០ រមែងលំបាក។

ក្នុងកាលចប់ព្រះគាថា ភិក្ខុដ៏ច្រើនបានសម្រេចជាសោតាបន្នជាដើមហើយ ព្រះទេសនាមានប្រយោជន៍ដល់មហាជនដោយប្រការដូច្នេះឯង។

ចប់ រឿងចុន្ទសូករិក។

១១. រឿងធម្មិកឧបាសក

១១. ធម្មិកឧបាសកវត្ថុ

ទ. ២៥១ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធធម្មិកឧបាសក ត្រាស់ព្រះគាថានេះថា ឥធ មោទតិ បេច្ច មោទតិ (រមែងរីករាយ ក្នុងលោកនេះ រមែងរីករាយក្នុងលោកខាងមុខ) ជាដើម។

បានឮថា ក្នុងក្រុងសាវត្ថី មានឧបាសកអ្នកបដិបត្តិធម៌ប្រមាណ ៥០០ នាក់។ បណ្តាឧបាសកទាំងនោះ ម្នាក់ៗ មានឧបាសកជាបរិវារ ៥០០ នាក់។ ឧបាសកជាប្រធាននៃឧបាសកទាំងនោះមានបុត្រ ៧ នាក់ ធីតា ៧ នាក់។ បណ្តាបុត្រ និងធីតាទាំងនោះ។ ម្នាក់ៗ មានសលាកយាគូ សលាកភត្ត បក្ខិកភត្ត សង្ឃភត្ត ឧបោសថិកភត្ត អាគន្តុកភត្ត វស្សាវាសិកភត្ត ដូចគ្នា។ ជនសូម្បីទាំងនោះ ក៏បានឈ្មោះថា អនុជាតបុត្រ ដូចគ្នាទាំងអស់។ (ដែលថា) សលាកយាគូជាដើម ១៦ គឺ របស់បុត្រ១៤ នាក់ របស់ភរិយាមួយ របស់ឧបាសកមួយ រមែងប្រព្រឹត្តទៅដោយ ប្រការដូច្នេះ។ គេព្រមទាំងបុត្រ និងភរិយា ក៏ជាអ្នកមានសីល មានកល្យាណធម៌ មានសេចក្តីត្រេកអរក្នុងការចែកខាន ដោយប្រការដូច្នេះ។

ទ. ២៥២ តមកក្នុងសម័យមួយ រោគកើតឡើងដល់គេ។ អាយុសង្ខារវិនាសដោយ ជុំវិញហើយ គេប្រាថ្នានឹងស្តាប់ធម៌ ទើបបញ្ជូន (មនុស្ស) ទៅកាន់សម្នាក់ ព្រះសាស្តា ដោយក្រាបទូលថា “សូមព្រះអង្គអនុគ្រោះបញ្ជូនភិក្ខុ ៨ រូប ឬ ១៦ រូប ប្រោសដល់ខ្ញុំព្រះអង្គផង”។ ព្រះសាស្តាទ្រង់បញ្ជូនភិក្ខុទៅ។ ភិក្ខុទាំងនោះទៅហើយ គង់លើអាសនៈដែលតាក់តែងទុក ជុំវិញគ្រែរបស់គេ ឧបាសកពោលថា “បពិត្រលោកម្ចាស់ដ៏ចម្រើន ការឃើញលោកម្ចាស់ទាំងឡាយ របស់ខ្ញុំព្រះករុណាបានដោយលំបាក ព្រោះខ្ញុំព្រះករុណាជាអ្នកទុព្វល សូមលោកម្ចាស់ទាំងឡាយមេត្តាស្វាធ្យាយព្រះសូត្រណាមួយប្រោស ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងឡាយទើបសួរថា “លោកបំណងនឹងស្តាប់ សូត្រណាបាសក។ គេពោលថា “សតិប្បដ្ឋានសូត្រ ដែលព្រះពុទ្ធ គ្រប់ព្រះអង្គទ្រង់មិនលះបង់”។ ទើបផ្តើមសូត្រព្រះសូត្រព្រះថា “ឯកាយនោ អយំ ភិក្ខវេ មគ្គោ សត្តានំ វិសុទ្ធិយា” ជាដើម (ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវឯកដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ)។ ខណៈនោះ រថ ៦ គ្រឿង ប្រដាប់ដោយអលង្ការគ្រប់យ៉ាង ទឹមដោយសេះសិទ្ធពមួយទ. ២៥៣ ពាន់ ទំហំប្រមាណ ១៥០ យោជន៍ មកអំពីទេវលោក ៦ ជាន់។ ទេវតា ឈរនៅលើរថទាំងនោះ ក៏ពោលថា “ខ្ញុំនឹងនាំទៅកាន់ទេវលោករបស់ខ្ញុំ ខ្ញុំនឹងនាំទៅកាន់ទេវលោករបស់ខ្ញុំ លោកដ៏ចម្រើន សូមកើតក្នុងទីនេះៗ ដើម្បីសេចក្តីរីករាយក្នុងទេវលោករបស់ខ្ញុំ ដូចបុគ្គលទម្លាយភាជនៈដី ហើយកាន់យកភាជនៈមាស”។ ឧបាសកមិនប្រាថ្នានឹងឲ្យសេចក្ដីអន្តរាយ ដល់ការស្តាប់ធម៌ ទើបពោលថា “លោកទាំងឡាយ ចូររង់ចាំសិន ចូររង់ចាំសិន”។ ភិក្ខុទាំងឡាយក៏ឈប់ ដោយយល់ថា “ឧបាសកនិយាយជាមួយ ពួកយើង”។ លំដាប់នោះ បុត្រ និងធីតារបស់គេគិតថា “បិតារបស់ពួកយើង ពីមុនជាអ្នកមិនឆ្អែតដោយការស្តាប់ធម៌ តែឥឡូវនេះ ឲ្យនិមន្តភិក្ខុ មកស្វាធ្យាយ ហើយហាមដោយខ្លួនឯង ឈ្មោះថា សត្វដែលមិនខ្លាចចំពោះមរណៈមិនមាន” ដូច្នេះ ហើយក៏យំ”។ ពួកភិក្ខុប្រឹក្សាគ្នាថា “ឥឡូវនេះមិនមែនជាឱកាសទេ” ទើបក្រោកចាកអាសនៈចៀសចេញទៅ។ ឧបាសក ញ៉ាំងវេលាតិចតួចឲ្យកន្លងទៅ ត្រឡប់បានសតិ សួរកូនៗ ថា “ព្រោះហេតុអ្វី ពួកកូនទើបយំ”។ ពួកបុត្រទើបពោលថា “ពុក ពុកឲ្យនិមន្តភិក្ខុមកហើយទ. ២៥៤ ស្តាប់ធម៌ ស្រាប់តែហាមដោយខ្លួនឯងដូច្នោះ ពួកខ្ញុំទើបគិតថា (ឈ្មោះថា សត្វដែលមិនខ្លាចចំពោះមរណៈ រមែងមិនមាន ដូច្នេះទើបនាំគ្នាយំ”។

ឧបាសក៖ លោកម្ចាស់ទាំងឡាយ ទៅណាហើយ។

បុត្រ៖ ពុក លោកម្ចាស់ទាំងឡាយ លោកនិយាយគ្នាថា “មិនមែន ជាឱកាស” ក៏ក្រោកចាកអាសនៈចេញទៅហើយ។

ឧបាសក៖ ពុកមិនបាននិយាយនឹងលោកម្ចាស់ទេ។

បុត្រ៖ បើដូច្នោះ ពុកនិយាយជាមួយនរណា។

ឧបាសក៖ ទេវតាប្រដាប់រថ ៦ គ្រឿង នាំមកអំពីទេវលោក ៦ ជាន់ ស្ថិតក្នុងអាកាស ហើយបន្លឺសំឡេងថា “សូមលោកចូរត្រេកអរក្នុងទេវលោករបស់ខ្ញុំ សូមលោកចូរត្រេកអរក្នុងទេវលោករបស់ខ្ញុំ ពុកនិយាយនឹង ទេវតាទាំងនោះឯង។

បុត្រ៖ ពុក រថនៅទីណា ពួកខ្ញុំមិនឃើញ។

ឧបាសក៖ តើកម្រងផ្កាដើម្បីពុកមានទេ។

បុត្រ៖ មាន ពុក។

ទ. ២៥៥ ឧបាសក៖ ទេវលោកជាន់ណា គួរជាទីមនោរម្យ។

បុត្រ៖ តុសិតពិភព ដែលជាទីប្រថាប់នៅរបស់ព្រះពោធិសត្វគ្រប់ព្រះអង្គ របស់ព្រះពុទ្ធមាតា និងព្រះពុទ្ធបិតា ជាទីមនោរម្យ ពុក។

ឧបាសក៖ បើដូច្នោះ ពួកកូនចូរពោលថា សូមកម្រងផ្កាចូរជាប់ ត្រង់រថដែលមកអំពីស្ថានតុសិត ដូច្នេះ ហើយបោះកម្រងផ្កាទៅចុះ។

បុត្រទាំងនោះបានបោះទៅហើយ។ កម្រងផ្កានោះបានព្យួរជាប់ត្រង់ នឹមនៃរថក្នុងអាកាស។ មហាជនឃើញតែកម្រងផ្កានោះ មិនឃើញរថ។ ឧបាសកនិយាយថា “អ្នកទាំងឡាយឃើញកម្រងផ្កានោះទេ” កាលបុត្រឆ្លើយ ថា “ឃើញ” ទើបពោលថា “កម្រងផ្កានេះព្យួរត្រង់រថដែលមកអំពីតុសិត យើងនឹងទៅកាន់ស្ថានតុសិត ពួកអ្នកកុំទុក្ខសោកឡើយ បើពួកអ្នកមានសេចក្តីប្រាថ្នាទៅកាន់សំណាក់របស់យើង ក៏ចូរធ្វើបុណ្យទាំងឡាយតាម ទំនងដែលយើងធ្វើហើយចុះ” ដូច្នេះ ហើយធ្វើកាលកិរិយា តាំងនៅលើរថដែលមកពីស្ថានតុសិត។ អត្តភាពរបស់គេខ្ពស់ប្រមាណ ៣ គាវុត ប្រដាប់ដោយអលង្ការ មានទម្ងន់ប្រមាណ ៦០ រទេះ កើតនៅក្នុងទីនោះទ. ២៥៦ ឯងមួយរំពេច មានស្រីទេពអប្សរមួយពាន់ហែហមហើយ វិមានកែវប្រមាណ ២៥ យោជន៍ប្រាកដហើយ។ ព្រះសាស្តាត្រាស់សួរភិក្ខុទាំងនោះ ដែលមកដល់វិហារហើយដោយលំដាប់ថា “ម្នាលភិក្ខុទាំងឡាយ ឧបាសកបាន ស្តាប់ទេសនាហើយឬ”។

ភិក្ខុ៖ ស្តាប់ហើយព្រះអង្គ តែឧបាសក បានហាមនៅក្នុងចន្លោះនោះ ថា “សូមលោករង់ចាំសិន” លំដាប់នោះ បុត្រ និងធីតារបស់ឧបាសកទាំងនោះ ក៏នាំគ្នាយំ ពួកខ្ញុំព្រះអង្គប្រឹក្សាគ្នាថា ឥឡូវនេះមិនមែនជាឱកាស ទើបក្រោកចាកអាសនៈចេញមក។

ព្រះសាស្តា៖ ម្នាលភិក្ខុទាំងឡាយ ឧបាសកនោះមិនបានពោលចំពោះពួកអ្នកទេ ក៏ទេវតាប្រដាប់ដោយរថ ៦ គ្រឿង នាំមកពីទេវលោក ៦ ជាន់ អញ្ជើញឧបាសកនោះ ឯឧបាសកនោះមិនប្រាថ្នានឹងធ្វើឲ្យអន្តរាយដល់ការស្តាប់ធម៌ ទើបពោលចំពោះទេវតាទាំងនោះ។

ភិក្ខុ៖ យ៉ាងនោះឬ ព្រះអង្គ។

ព្រះសាស្តា៖ យ៉ាងនោះឯង ភិក្ខុទាំងឡាយ។

ទ. ២៥៧ ភិក្ខុ៖ ឥឡូវនេះ គេកើតហើយក្នុងទីណា ព្រះអង្គ។

ព្រះសាស្តា៖ ក្នុងភពតុសិតហើយ ភិក្ខុទាំងឡាយ។

ភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកនោះ រីករាយហើយក្នុង កណ្តាលញាតិក្នុងលោកនេះហើយ ក៏កើតក្នុងឋានៈដែលជាទីរីករាយនោះ ទៀតឬ។

ព្រះសាស្តាត្រាស់ថា “យ៉ាងនោះហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលមិនប្រមាទទាំងឡាយ សូម្បីគ្រហស្ថក្តី ជាបព្វជិតក្តី រមែងរីករាយ ក្នុងទីទាំងពួងតែម្យ៉ាង” ដូច្នេះ ទើបត្រាស់គាថានេះថា៖

ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួន។

អធិប្បាយគាថា

ទ. ២៦៨

បណ្ដាបទទាំងនោះ បទថា កតបុញ្ញោ (អ្នកធ្វើបុណ្យទុកហើយ) ជាដើម សេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយសេចក្តីរីករាយ ព្រោះកម្មក្នុងលោកនេះថា “កម្មអាក្រក់យើងមិនបានធ្វើឡើយ កម្មល្អយើងបានធ្វើហើយ” ស្លាប់ទៅ រមែងរីករាយដោយសេចក្តីរីករាយព្រោះវិបាក ឈ្មោះថា រមែងរីករាយក្នុងលោកទាំងពីរ យ៉ាងនេះ។ បទថា កម្មវិសុទ្ធិ (សេចក្តីបរិសុទ្ធនៃកម្ម) ជាដើម សេចក្តីថា សូម្បីធម្មិកឧបាសកឃើញកម្មដែលបរិសុទ្ធ គឺ ការដល់ព្រមនៃបុញ្ញកម្មរបស់ខ្លួនមុននឹងស្លាប់ រមែងរីករាយក្នុងលោកនេះ ស្លាប់ហើយក៏រមែងរីករាយ គឺ រមែងរីករាយដោយពិតសូម្បីក្នុងលោកខាងមុខ។

ក្នុងកាលចប់គាថា ជនដ៏ច្រើនបានជាអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងធម្មិកឧបាសក។

១២. រឿងព្រះទេវទត្ត

១២. ទេវទត្តវត្ថុ

ទ. ២៥៩ ព្រះសាស្តាប្រថាប់នៅក្នុងព្រះជេតពន ទ្រង់ប្រារព្ធព្រះទេវទត្ត ត្រាស់ ព្រះធម្មទេសនានេះថា ឥធ តប្បតិ បេច្ច តប្បតិ (ក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១) ជាដើម។

រឿងព្រះទេវទត្ត ព្រះសាស្តាត្រាស់ជាតកទាំងអស់ ដែលទ្រង់ប្រារព្ធ ព្រះទេវទត្តឲ្យពិស្តារ តាំងពីវេលាបួសរហូតដល់ផែនដីស្រូប។ ក៏សេចក្តី សង្ខេបនៅក្នុងរឿងព្រះទេវទត្តនេះ មានដូចតទៅនេះ៖

កាលព្រះសាស្តាទ្រង់អាស្រ័យនិគមឈ្មោះអនុបិយៈ នៃមល្លក្សត្រិយ៍ ប្រថាប់នៅក្នុងអនុបិយអម្ពវ័ននោះឯង ក្នុងថ្ងៃទទួលព្រះលក្ខណៈនៃព្រះតថាគតនោះ ត្រកូលព្រះញាតិប្រាំបីម៉ឺនប្រគល់ព្រះឱរសប្រាំបីម៉ឺនឲ្យ ដោយ ពាក្យថា “សិទ្ធត្ថកុមារ ជាព្រះរាជាក្តី ជាព្រះពុទ្ធក្តី នឹងមានក្សត្រិយ៍ជា បរិវារត្រាច់ទៅ”។ កាលព្រះឱរសទាំងនោះបួសហើយដោយច្រើន ពួកញាតិឃើញសក្យៈ ៦ ព្រះអង្គនេះ គឺ ភទ្ទិយរាជា អនុរុទ្ធៈ អានន្ទៈ កគុកិម្ពិលៈ ទេវទត្ត នៅមិនទាន់បានបួស ទើបសន្ទនាគ្នាថា “ពួកយើងនឹងឲ្យទ. ២៦០ កូនៗ របស់ខ្លួនបួស សក្យៈទាំង ៦ នេះ ប្រហែលជាមិនមែនព្រះញាតិ ទេដឹង ព្រោះដូច្នោះ ទើបទ្រង់មិនបួស”។ គ្រានោះ មហានាមសក្យៈចូល ទៅរកព្រះអនុរុទ្ធ ត្រាស់ថា “ប្អូន! អ្នកចេញបួសអំពីត្រកូលរបស់យើងនៅមិនទាន់មាន ប្អូននឹងបួស ឬថា បងនឹងបួស”។ ព្រះអនុរុទ្ធកុមារនោះ ជាក្សត្រិយ៍សុខុមាល មានភោគៈបរិបូណ៍ សូម្បីពាក្យថា “មិនមាន” ក៏ ព្រះអង្គមិនធ្លាប់បានឮ។ ពិតហើយ ថ្ងៃមួយកាលក្សត្រិយ៍ ៦ ព្រះអង្គនោះ ទ្រទ្រង់លេងកីឡាកូនខ្លុប (លេងឃ្លី) ព្រះអនុរុទ្ធទ្រង់បរាជ័យដោយនំ ហើយបញ្ជូន (មនុស្ស) ទៅដើម្បីត្រូវការនំ។ គ្រានោះ ព្រះមាតារបស់ទ្រង់ចាត់ចែងនំបញ្ជូនទៅឲ្យ។ ក្សត្រីយ៍ទាំង ៦ សោយហើយ ក៏ទ្រង់លេងតទៅទៀត។ ព្រះអនុរុទ្ធនោះឯងជាអ្នកចាញ់។ ចំណែកព្រះមាតាទ្រង់បញ្ជូនមនុស្សឲ្យនាំនំទៅអស់ ៣ ដង ក្នុងវារៈទី ៤ បញ្ជូនទៅថា “នំ មិនមាន”។ ព្រះកុមារទ្រង់សម្គាល់ថា “នំសូម្បីនេះនឹងជានំមួយប្រភេទ (នំមិនមាន) ព្រោះមិនធ្លាប់ទ្រង់បានឮពាក្យថា “មិនមាន”។ ទើបបញ្ជូន មនុស្សទៅថា “ចូរនាំនំមិនមាននោះឯងមកចុះ”។ ចំណែកព្រះមាតារបស់ទ. ២៦១ លោក កាលគេទូលថា “បពិត្រព្រះនាងម្ចាស់ សូមព្រះនាងម្ចាស់ចូរប្រទាន នំមិនមាន” ទើបទ្រង់ព្រះតម្រិះថា “កូនរបស់យើង មិនធ្លាប់បានឮពាក្យថា មិនមាន តែយើងនឹងឲ្យដឹងសេចក្តីនោះដោយឧបាយនេះ” ទើបទ្រង់បិទថាស មាសទទេ ដោយថាស មាសដទៃ ហើយបញ្ជូនទៅ។ ពួកទេវតាដែលរក្សា ព្រះនគរគិតថា “ព្រះអនុរុទ្ធសក្យៈបានថ្វាយភត្ត ដែលជាចំណែកខ្លួនដល់ ព្រះបច្ចេកពុទ្ធនាមថា ឧបរិដ្ឋ ក្នុងកាលដែលខ្លួនជានាយអន្នភារៈ ទ្រង់ធ្វើសេចក្តីប្រាថ្នាទុកថា សូមកុំឲ្យខ្ញុំបានឮពាក្យថា មិនមាន កុំឲ្យស្គាល់ទីកើតនៃភោជនៈ ប្រសិនបើ ព្រះអនុរុទ្ធនេះទ្រង់នឹងឃើញថាសទទេសាត ពួក យើងក៏នឹងមិនបានចូលទៅកាន់ទេវសមាគម ទាំងសីសៈរបស់ពួកយើងក៏ នឹងគប្បីបែកជា ៧ ភាគ”។ ពេលនោះ ទើបបានធ្វើថាសនោះ ឲ្យពេញដោយនំទិព្វល្មម ពេលគេដាក់ថាសនោះចុះត្រង់កន្លែងលេងឃ្លីហើយ បើកឡើង ក្លិននំក៏ផ្សាយត្រឡប់ទៅទូទាំងព្រះនគរ។ ដុំនំល្មមក្សត្រីយ៍ទាំង ៦ ចាប់ដាក់ចូលក្នុងព្រះឱស្ឋប៉ុណ្ណោះ ក៏ផ្សព្វផ្សាយទូទាំងបសាទដែលទទួលរសទាំង ៧.០០០។ ព្រះកុមារនោះទ្រង់ត្រិះរិះថា “យើងមិនជាទីស្រឡាញ់ទ. ២៦២ របស់ព្រះមាតាឬ បានជាព្រះមាតា ទ្រង់មិនរៀបចំនំឈ្មោះមិនមាននេះ ប្រទានដល់យើងអស់កាលវេលាប៉ុណ្ណេះ ចាប់ពីពេលនេះទៅ យើងនឹងមិនបរិភោគនំដទៃ” ដូច្នេះ ហើយស្ដេចទៅកាន់ព្រះដំណាក់ ទូលសួរព្រះមាតាថា ម៉ែ ខ្ញុំជាទីស្រឡាញ់របស់ម៉ែ ឬមិនមែនជាទីស្រឡាញ់។

មាតា. កូន កូនជាទីស្រឡាញ់ក្រៃលែងរបស់ម៉ែ ដូចភ្នែករបស់មនុស្សតែម្ខាង និងដូចជាបេះដូង (របស់ម៉ែ) ដូច្នោះ។

អនុរុទ្ធ. បើដូច្នោះ ហេតុអ្វី ម៉ែទើបមិនចាត់ចែងនំមិនមាន ប្រទានដល់កូន រហូតអស់វេលាប៉ុណ្ណោះ។

ព្រះនាងត្រាស់សួរព្រះកុមារដែលជិតស្និទ្ធថា “នំអ្វីៗ មាននៅក្នុងថាសឬ កូន” គេទូលថា “បពិត្រអ្នកម៉ែ ថាសពេញព្រៀបដោយនំ ឈ្មោះថា នំបែបនេះ ខ្ញុំព្រះអង្គក៏មិនធ្លាប់ឃើញ”។ ព្រះនាងទ្រង់ព្រះតម្រិះថា “បុត្ររបស់យើងជាអ្នកមានបុណ្យ មានអភិនិហារបានធ្វើទុកហើយ ទេវតាទាំងឡាយប្រាកដជា ដាក់នំពេញថាសទើបបញ្ជូនទៅ”។ លំដាប់នោះ ព្រះឱរស ទើបទូលព្រះមាតាថា “មាតា តាំងអំពីនេះទៅ ខ្ញុំព្រះអង្គមិនសោយនំដទៃទ. ២៦៣ សូមមាតាតាក់តែងតែនំមិនមានតែម្យ៉ាង”។ តាំងអំពីនោះមក កាលព្រះកុមារនោះទូលថា “ខ្ញុំព្រះអង្គត្រូវការសោយនំ” សូម្បីព្រះនាងក៏ទ្រង់គ្រប ថាសទទេនោះឯងដោយថាសដទៃ បញ្ជូនទៅឲ្យព្រះកុមារនោះ។ ទេវតា ទាំងឡាយដាក់នំទិព្វថ្វាយព្រះកុមារនោះរហូត ក្នុងវេលាដែលលោកនៅជា ឃរាវាស។

ព្រះកុមារនោះ កាលទ្រង់មិនជ្រាបសូម្បីពាក្យមានប្រមាណប៉ុណ្ណេះ នឹងទ្រង់ជ្រាបដល់ការបួសបានដូចម្តេច ព្រោះដូច្នោះ ព្រះកុមារទើបទូល សួរថាព្រះគាថា ថា “ការបួសនេះដូចម្តេច“ កាលព្រះមហានាមត្រាស់ថា “អ្នកបួស ត្រូវកោរសក់ និងពុកមាត់ ត្រូវស្លៀកដណ្តប់សំពត់កាសាយៈ ត្រូវដេកលើកម្រាលដោយឈើ ឬលើគ្រែដែលក្រងដោយផ្តៅ ដើរបិណ្ឌបាត នេះឈ្មោះថា ការបួស” ទើបទូលថា “ម្ចាស់បង ខ្ញុំជាសុខុមាលជាតិ ខ្ញុំ មិនអាចបួសបានទេ”។ ព្រះមហានាមត្រាស់ថា “ប្អូន បើដូច្នោះ ប្អូនចូររៀនការងាររបស់ឃរាវាសចុះ”។ ក៏ក្នុងយើងទាំងពីរ បើមិនបួសនរណាម្នាក់ មិនសមគួរឡើយ។ ខណៈនោះ អនុរុទ្ធកុមារ ទូលសួរម្ចាស់បងថាទ. ២៦៤ ឈ្មោះថា “ការងារនេះយ៉ាងណា” កុលបុត្រអ្នកមិនដឹងសូម្បីស្ថានទីកើត នៃភត្ត នឹងដឹងការងារបានដូចម្តេច។ ក៏ថ្ងៃមួយ ការសន្ទនាកើតឡើងដល់ ក្សត្រិយ៍ ៣ អង្គថា “ឈ្មោះថា ភត្តកើតឡើងពីទីណា កិម្ពិលកុមារទូលថា “កើតឡើងក្នុងជង្រុកស្រូវ”។ គ្រានោះ ភទ្ទិយកុមារត្រាស់ជំទាស់ កិម្ពិលកុមារនោះថា “លោកមិនជ្រាបការកើតឡើងនៃភត្តទេ ឈ្មោះថា ភត្ត រមែងកើតឡើងត្រង់ឆ្នាំងបាយ”។ អនុរុទ្ធត្រាស់ជំទាស់ថា “លោកទាំងពីរ ក៏នៅមិនទ្រង់ជ្រាប ធម្មតា ភត្តរមែងកើតឡើងក្នុងថាសមាសប្រមាណមួយ ហត្ថក្តាប់។ បានឮថា បណ្តាក្សត្រ ៣ ព្រះអង្គនោះ ថ្ងៃមួយ កិម្ពិលកុមារទ្រង់ឃើញគេដឹកស្រូវចេញពីជង្រុក ទ្រង់យល់ថា “ស្រូវទាំងនេះកើត ឡើងហើយក្នុងជង្រុកនោះឯង។ ចំណែកព្រះភទ្ទិយកុមារ ថ្ងៃមួយ ទ្រង់ឃើញគេដួសភត្តចេញអំពីឆ្នាំងបាយ ក៏យល់ថា “ភត្តនេះកើតឡើងក្នុងឆ្នាំងបាយនោះឯង”។ ចំណែកអនុរុទ្ធកុមារ ទ្រង់មិនធ្លាប់ឃើញអ្នកបុកស្រូវ អ្នកចាំបាយ ឬអ្នកដួសបាយ ទ្រង់ឃើញ តែបាយដែលគេដួសហើយតាំងទុកចំពោះព្រះភ័ក្ត្រប៉ុណ្ណោះ។ ទ្រង់ទើបយល់ថា “ភត្តកើតក្នុងថាស ក្នុងទ. ២៦៥ វេលាដែលត្រូវការបរិភោគ”។ ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់មិនជ្រាបសូម្បីទីកើតនៃភត្ត ដោយប្រការដូច្នេះ។ ព្រោះដូច្នោះ អនុរុទ្ធកុមារនេះ ទើបទូលសួរថា ឈ្មោះថា “ការងារនេះដូចម្តេច”។ លុះទ្រង់បាន ស្តាប់កិច្ចការដែលឃរាវាសនឹងគប្បីធ្វើជាប្រចាំក្នុងឆ្នាំ មានជាអាទិ៍ថា ជាដំបូង ត្រូវឲ្យភ្ជួរស្រែ ទើបត្រាស់ថា “កាលណា ទីបំផុតនៃការងារទាំងឡាយ ទើបនឹងប្រាកដ កាលណាខ្ញុំព្រះអង្គនឹងមានសេចក្តីខ្វល់ខ្វាយតិច ហើយ ប្រើប្រាសភោគៈបានហ្ន៎” កាលព្រះមហានាមត្រាស់ប្រាប់ការមិនមានទីបំផុត នៃការងារទាំងឡាយហើយ ក៏បានទូលថា “បើដូច្នោះ សូមម្ចាស់បងទ្រង់ គ្រប់គ្រងឃរាវាសចុះ ខ្ញុំមិនត្រូវការដោយឃរាវាសទេ” ដូច្នេះ ទើបចូលគាល់ព្រះមាតា ក្រាបទូលថា “ព្រះមាតា សូមព្រះមាតាអនុញ្ញាតខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹងបួស កាលព្រះនាងទ្រង់ហាមដល់ ២ ដង ហើយត្រាស់ថា “បើព្រះភទ្ទិយៈ សំឡាញ់របស់កូនបួស កូនចូលបួសជាមួយព្រះអង្គ ចុះ” ទើបចូលទៅជួបព្រះភទ្ទិយៈនោះ ត្រាស់ថា “សំឡាញ់ ការបួសរបស់ ខ្ញុំជាប់ដោយព្រះអង្គ។ ហើយបានញ៉ាំងភទ្ទិយៈនោះឲ្យទ្រង់ត្រេកអរដោយទ. ២៦៦ ប្រការផ្សេងៗ ក្នុងថ្ងៃទី ៧ ទ្រង់ទទួលប្តេជ្ញាដើម្បីប្រយោជន៍នឹងបួសជាមួយ ព្រះអង្គ។

តពីនោះ ក្សត្រទាំងប្រាំមួយអង្គនេះ គឺ ភទ្ទិយសក្យរាជ អនុរុទ្ធ អានន្ទ ភគុ កិម្ពិលៈ និងទេវទត្ត គម្រប់ ៧ ទាំងឧបាលីនាយភូសាមាលា ទ្រង់សោយមហាសម្បត្តិអស់ ៧ ថ្ងៃ ដូចទេវតាសោយទិព្វសម្បត្តិ ហើយ ស្តេចចេញទៅដោយចតុរង្គនីសេនា ហាក់ដូចជាស្តេចទៅកាន់ឧទ្យាន ដល់ព្រំដែនក្សត្រអង្គដទៃ ទ្រង់បញ្ជូនកងទ័ពទាំងអស់ឲ្យត្រឡប់ ដោយព្រះរាជអាជ្ញា ហើយស្តេចចូលកាន់ដែនក្សត្រដទៃ។ ក្នុង ៧ នាក់នោះ ក្សត្រ ៦ ព្រះអង្គ ទ្រង់ដោះអាភរណៈរៀងៗខ្លួន វិចជាបង្វិច ហើយត្រាស់បង្គាប់ថា “នែឧបាលី សូមអ្នកត្រឡប់ទៅវិញចុះ ទ្រព្យទាំងនេះ ល្មមចិញ្ចឹមជីវិតរបស់អ្នកបាន” ហើយទ្រង់ក៏ប្រទានដល់គេ។ ឧបាលីយំខ្សឹកខ្សួលក្រាបជិតព្រះបាទរបស់ក្សត្រទាំង ៦ អង្គនោះ កាលមិនអាចកន្លងអាជ្ញារបស់ ក្សត្រទាំងនោះ ទើបក្រោកឡើង កាន់បង្វិចនោះត្រឡប់ទៅ។ ក្នុងកាល នៃជនទាំងនោះបែកគ្នាជា ២ ពួក ព្រៃក៏ហាក់ដូចជាដល់នូវការយំ ផែនដីទ. ២៦៧ ហាក់ដូចជាមានអាការញាប់ញ័រ។ ចំណែកឧបាលីនាយភូសាមាលាទៅបានបន្តិចក៏ត្រឡប់វិញ គិតយ៉ាងនេះថា “ពួកសក្យៈនឹងប្រទូសជាមួយយើង ហើយគប្បីសម្លាប់យើង ដោយទ្រង់យល់ថា “កុមារទាំងឡាយមុខជាត្រូវ មនុស្សនេះផ្តាច់ព្រះជន្មហើយ” ដូច្នេះក៏បាន ព្រោះធម្មតាថា “សក្យៈទាំងនោះ ទ្រង់លះបង់សម្បត្តិបែបនេះ លះបង់អាករណៈដែលមិនអាចកាត់ថ្លៃបាន ទាំងនេះចេញ ដូចស្ដោះទឹកមាត់ចោលហើយបួស ចាំបាច់ពោលថ្មី ដល់យើង” លុះគិត (ដូច្នេះ) ទើបស្រាយបន្តិចចេញ យកអាភរណៈទាំងនោះព្យួរទុកលើដើមឈើ ហើយពោលថា “អ្នកមានសេចក្តីត្រូវការទាំងឡាយ ចូរកាន់យកចុះ” ហើយទៅកាន់សំណាក់របស់សក្យកុមារទាំងនោះ ត្រូវសក្យកុមារទាំងនោះសួរថា “អ្នកត្រឡប់មកធ្វើអ្វី” ក៏ក្រាបទូលសេចក្តីនោះ។ លំដាប់នោះ សក្យកុមារទាំងនោះ ទ្រង់នាំគេទៅកាន់សំណាក់ របស់ព្រះសាស្តា ថ្វាយបង្គំព្រះមានព្រះភាគហើយ ក្រាបទូលថា “បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ឈ្មោះថា ជាពួកសក្យៈ មានការប្រកាន់ខ្លួនជាប្រចាំ (សន្តាន) បុគ្គលនេះជាអ្នកបម្រើរបស់ពួកខ្ញុំព្រះអង្គអស់ទ. ២៦៨ រាត្រីយូរ សូមព្រះអង្គប្រោសឲ្យបុគ្គលនេះបួសមុន ខ្ញុំព្រះអង្គទាំងឡាយនឹង ធ្វើសាមីចិកម្ម មានការអភិវាទជាដើមដល់គេ ការប្រកាន់ខ្លួនរបស់ខ្ញុំព្រះអង្គនឹងអស់ទៅដោយអាការយ៉ាងនេះ” ហើយឲ្យឧបាលីនោះបួសមុន ក្រោយមកទើបទ្រង់បួស។ បណ្តាសក្យៈភិក្ខុ ៦ រូបនោះ ព្រះភទ្ទិយៈបានជា ព្រះអរហន្តតវិជ្ជា55) ក្នុងចន្លោះវស្សានោះឯង។ ព្រះអនុរុទ្ធជាអ្នកមាន ទិព្វចក្ខុ ក្រោយមកលោកស្តាប់មហាបុរិសវិតក្កសូត្រ ក៏បានសម្រេចជា ព្រះអរហន្ត។ ព្រះអានន្ទ បានតាំងនៅក្នុងសោតាបត្តិផល។ ព្រះភគុ និងព្រះកិម្ពិលៈ ក្រោយមកចម្រើនវិបស្សនាសម្រេច ក៏បានជាព្រះអរហន្ត។ ព្រះទេវទត្តសម្រេចឫទ្ធីដែលជារបស់បុថុជ្ជន។

ក្នុងកាលតមក កាលព្រះសាស្តាប្រថាប់នៅក្នុងក្រុងកោសម្តី លាភ និងសក្ការៈដ៏ច្រើន កើតឡើងដល់ព្រះតថាគតព្រមទាំងព្រះសង្ឃសាវ័ក។ មនុស្សទាំងឡាយក្នុងក្រុងកោសម្ពីនោះ យកសំពត់ និងភេសជ្ជៈជាដើម ចូលទៅកាន់វិហារ ហើយសួរគ្នាថា “ព្រះសាស្តាប្រថាប់នៅក្នុងទីណា ព្រះទ. ២៦៩ សារីបុត្រនៅក្នុងទីណា ព្រះមហាមោគ្គល្លាននៅក្នុងទីណា ព្រះមហាកស្សបៈ នៅក្នុងទីណា ព្រះភទ្ទិយៈនៅទីណា ព្រះអនុរុទ្ធនៅទីណា ព្រះអានន្ទនៅទីណា ព្រះភគុនៅទីណា ព្រះកិម្ពិលៈនៅទីណា ហើយដើរមើលទីអង្គុយ នៃព្រះអសីតិមហាសាវ័ក។ មានអ្នកសួរថា “ព្រះទេវទត្តគង់ ឬឈរទីណា ដូច្នេះ មិនមាន”។ ព្រះទេវទត្ត ទើបគិតថា យើងបួសជាមួយសក្យៈ ទាំងនេះដូចគ្នា សូម្បីសក្យៈទាំងនេះ ជាខត្តិយបព្វជិត សូម្បីយើងក៏ជា ខត្តិយបព្វជិត ពួកមនុស្សនាំលាភ និងសក្ការៈស្វែងរកលោកទាំងនេះ អ្នកដែលសួរដល់ឈ្មោះរបស់យើងមិនមាន យើងនឹងសេពគប់ជាមួយនរណាហ្ន៎ គប្បីញ៉ាំងនរណាឲ្យជ្រះថ្លា ហើយញ៉ាំងលាភ និងសក្ការៈឲ្យកើតឡើងដល់យើងបាន។ ពេលនោះ សេចក្តីសម្រេចចិត្តកើតមានដល់លោកថា ព្រះបាទពិម្ពិសារនេះព្រមទាំងបរិវារ ១១ នហុត ទ្រង់តាំងនៅក្នុងសោតាបត្តិផលហើយ ដោយការឃើញជាលើកដំបូងនោះឯង យើងមិនអាចសេពគប់ ជាមួយព្រះរាជានោះបានឡើយ សូម្បីជាមួយព្រះបាទកោសល យើងក៏មិនអាចនឹងសេពគប់បាន ចំណែកព្រះបាទអជាសត្រូវកុមារ ជាព្រះឱរសរបស់ទ. ២៧០ ព្រះរាជា (ព្រះបាទពិម្ពិសារ) នេះឯង មិនទាន់ដឹងគុណ និងទោសរបស់នរណាៗ យើងនឹងសេពគប់ជាមួយព្រះកុមារនោះ។ ព្រះទេវទត្ត ចេញពី ក្រុងកោសម្ពីទៅកាន់ក្រុងរាជគ្រឹះ និម្មិតភេទជាកុមារតូច រុំអសិរពិស ៤ ក្បាល ត្រង់ដៃ និងជើងទាំងបួន និងរុំត្រង់ក រុំធ្វើជាមកុដលើសីសៈ ធ្វើជាខ្សែឆៀងស្មា (សង្វារ) ចុះពីអាកាស ដោយសង្វារពស់នេះ អង្គុយលើភ្លៅរបស់អជាសត្រូវកុមារ កាលព្រះកុមារនោះទ្រង់ភ័យខ្លាចហើយ ត្រាស់ថា “លោកជានរណា” ទើបថ្វាយព្រះពរថា អាត្មា គឺ “ទេវទត្ត” ដើម្បីនឹង បន្ទោបង់សេចក្តីភ័យខ្លាចរបស់ព្រះកុមារ ក៏ត្រឡប់អត្ភភាពនោះវិញ ជាភិក្ខុទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ ឈរនៅខាងមុខ ញ៉ាំងព្រះកុមារនោះឲ្យជ្រះថ្លា ហើយញ៉ាំងលោភ និងសក្ការៈឲ្យកើតឡើង។

ព្រះទេវទត្តព្យាយាមសម្លាប់ព្រះពុទ្ធ

ព្រះទេវទត្តនោះ ត្រូវលាភ និងសក្ការៈគ្របសង្កត់ហើយ ក៏ញ៉ាំង ការគិតដ៏លាមកឲ្យកើតឡើងថា “យើងនឹងគ្រប់គ្រងភិក្ខុសង្ឃ” ដូច្នេះ ទើបវិនាសចាកឫទ្ធី ព្រមដោយចិត្តុប្បាទនោះ ថ្វាយបង្គំព្រះសាស្តា ដែលទ្រង់ទ. ២៧១ កំពុងសំដែងធម៌ដល់បរិស័ទព្រមទាំងព្រះរាជាក្នុងព្រះវេឡុវ័នវិហារ ក្រោកចាកអាសនៈហើយ ផ្គងអញ្ជលីក្រាបទូលថា “បពិត្រព្រះអង្គ (វេលានេះ ព្រះមានព្រះភាគទ្រង់ជរាដល់វ័យចាស់ហើយ សូមព្រះមានព្រះភាគទ្រង់ជា អ្នកមានសេចក្តីខ្វល់ខ្វាយតិច ប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅសប្បាយ ក្នុងទិដ្ឋធម៌ចុះ ខ្ញុំព្រះអង្គនឹងរក្សាភិក្ខុសង្ឃ សូមព្រះអង្គប្រោសប្រគល់ភិក្ខុសង្ឃដល់ខ្ញុំព្រះអង្គចុះ” ដូច្នេះ ត្រូវព្រះសាស្តាទ្រង់រារាំងដោយខេឡាសិកវាទ56) ទ្រង់ហាមហើយ លោកមិនពេញចិត្ត បានចងអាឃាតនេះក្នុងព្រះតថាគតជាលើកដំបូង ហើយចៀសចេញទៅ។ គ្រានោះព្រះមានព្រះភាគ ត្រាស់ឲ្យធ្វើបកាសនីយកម្ម57) ក្នុងក្រុងរាជគ្រឹះដល់លោក។ លោកគិតថា “ឥឡូវនេះយើងត្រូវព្រះសមណគោតមកម្ចាត់ចេញហើយ យើងនឹងធ្វើសេចក្តីវិនាសដល់ព្រះសមណគោតមនោះ” ដូច្នេះ ទើបទៅគាល់ព្រះបាទ អជាសត្រូវកុមារ ទូលថា “ព្រះកុមារ កាលមុនមនុស្សទាំងឡាយមានអាយុវែង ឥឡូវនេះមានអាយុខ្លី ឯព្រះអង្គគប្បីចូលទីវង្គតតាំងពីព្រះរាជកុមារទ. ២៧២ នោះជាឋានៈរបស់ព្រះរាជកុមារ បើដូច្នោះ ព្រះអង្គគួរសម្រេចទោសព្រះបិតា ហើយតាំងជាព្រះរាជាចុះ អាត្មាសម្រេចទោសព្រះមានព្រះភាគហើយ នឹងធ្វើជាព្រះពុទ្ធ” កាលព្រះកុមារនោះតាំងនៅក្នុងរាជសម្បត្តិហើយ បាន តែងតាំងបុរសទាំងឡាយដើម្បីសម្លាប់ព្រះតថាគត លុះបុរសទាំងនោះសម្រេច សោតាបត្តិផលត្រឡប់ទៅហើយ គេទើបបានឡើងភ្នំគិជ្ឈកូដដោយខ្លួនឯង ប្រមៀលថ្ម ដោយតាំងចិត្តថា “យើងនឹងផ្តាច់ព្រះជន្មព្រះសមណគោតម” បានធ្វើកម្ម គឺ ញ៉ាំងព្រះលោហិតឲ្យពុរពងឡើង កាលមិនអាចសម្លាប់ ដោយឧបាយសូម្បីនេះ ទើបឲ្យលែងដំរីនាឡាគិរីទៀត។ កាលដំរីនោះ កំពុងដើរមក ព្រះអានន្ទត្ថេរព្រមលះបង់ជីវិតរបស់ខ្លួន ថ្វាយព្រះសាស្តា បានឈរឃាំងអំពីខាងមុខ។ ព្រះសាស្តាទ្រង់ទូន្មានដំរីហើយ ស្តេចចេញចាកព្រះនគរមកកាន់វិហារ សោយមហាទាន ដែលពួកឧបាសកឧបាសិកា ច្រើនពាន់នាំមកហើយ ទ្រង់សំដែងអនុបុព្វកថាប្រោសអ្នកក្រុងរាជគ្រឹះរាប់បាន ១៨ កោដិ ដែលប្រជុំគ្នាក្នុងថ្ងៃនោះ។ ធម្មាភិសម័យ កើតមានដល់សត្វ ៨៤.០០០ នាក់។ ព្រះមានព្រះភាគទ្រង់ស្តាប់កថាពណ៌នាគុណរបស់ទ. ២៧៣ ព្រះថេរៈថា “អស្ចារ្យណាស់ហ្ន៎ ព្រះអានន្ទមានគុណច្រើន កាលស្តេចដំរីនោះមកហើយ ហ៊ានលះបង់ជីវិតរបស់ខ្លួនឈរឃាំងអំពីខាងមុខព្រះសាស្តា” ដូច្នេះទើបទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ក្នុងកាលមុន អានន្ទនេះក៏ហ៊ានលះបង់ជីវិតដើម្បីប្រយោជន៍ ដល់តថាគតដូចគ្នា” កាលភិក្ខុទាំងឡាយក្រាបទូលអង្វរហើយ ទើបត្រាស់ ចុល្លហង្សជាតក មហាហង្សជាតក និងកក្កដកជាតក។

កម្មសូម្បីរបស់ទេវទត្ត ព្រោះញ៉ាំងព្រះអជាសត្រូវកុមារឲ្យសម្រេច ទោសរបស់ព្រះរាជា (សម្លាប់ព្រះបិតា) ចេញក្តី ព្រោះតែងតាំងនាយខ្មាន់ធ្នូក្តី ព្រោះប្រមៀលថ្មក្តី មិនបានប្រាកដដូចការបញ្ជូនដំរីនាឡាគិរីឡើយ។ គ្រានោះឯង មហាជនបានប្រជុំគ្នាឡើងថា “សូម្បីព្រះរាជា ក៏ព្រះទេវទត្តនោះឯង ជាអ្នកឲ្យសម្រេចទោសហើយ សូម្បីនាយខ្មាន់ធ្នូក៏ព្រោះព្រះទេវខេត្តនោះតែងតាំងឡើង សូម្បីសិលាក៏ព្រះទេវទត្តប្រមៀលចុះដូចគ្នា និងឥឡូវនេះ លោកបានឲ្យលែងដំរីនាឡាគិរី ព្រះរាជាទ្រង់សេពគប់មនុស្សលាមកបែបនេះ”។ ព្រះរាជាទ្រង់ស្តាប់ពាក្យរបស់មហាជនហើយ ទើបឲ្យទ. ២៧៤ នាំសម្រាប់ ៥០០ រទេះមក ស្ដេចមិនបានទៅកាន់ទីឧបដ្ឋាករបស់ព្រះទេវទត្ត នោះទៀតទេ។ ពួកអ្នកនគរក៏មិនបានថ្វាយសូម្បីវត្តត្រឹមតែភិក្ខាដល់លោក ដែលចូលទៅកាន់ត្រកូល។ ព្រះទេវទត្តនោះវិនាសចាកលាភ និងសក្ការៈ ហើយប្រាថ្នានឹងផ្តាច់ជីវិតដោយការកុហក ទើបចូលទៅគាល់ព្រះសាស្តា ទូលសូមវត្ថុ ៥ ប្រការ ដែលព្រះមានព្រះភាគទ្រង់ហាមថា “កុំឡើយ ទេវទត្ត អ្នកណាប្រាថ្នា អ្នកនោះក៏ចុះនៅព្រៃចុះ” ដូច្នេះ ហើយពោលថា “អ្នកមានអាយុពាក្យរបស់នរណានឹងត្រឹមត្រូវ របស់ព្រះតថាគត ឬរបស់ខ្ញុំ ក៏ខ្ញុំពោលដោយអំណាចវត្តបដិបត្តិដ៏ឧក្រិដ្ឋយ៉ាងនេះថា បពិត្រព្រះអង្គ សូម ព្រះអង្គប្រទានឱកាស សូមភិក្ខុទាំងឡាយចូរអ្នកនៅព្រៃ ត្រាច់បិណ្ឌបាត ជាវត្ត ទ្រទ្រង់សំពត់បង្សុកូល នៅក្រោមគល់ឈើ កុំគប្បីឆាន់ត្រី និងសាច់អស់មួយជីវិត។ អ្នកណាប្រាថ្នានឹងរួចផុតចាកទុក្ខ អ្នកនោះចូលមកជាមួយយើង” ដូច្នេះ ហើយក៏ចៀសចេញទៅ។ ភិក្ខុពួកខ្លះបួសថ្មី មានការដឹងតិចតួច បានស្តាប់ពាក្យរបស់ព្រះទេវទត្តនោះហើយ បបួលគ្នាថា “ព្រះទេវទត្តនិយាយត្រូវ” ពួកយើងនឹងទៅជាមួយព្រះទេវទត្តនោះ។

ទ. ២៧៥ ដូច្នេះ ហើយក៏បានសមាគមជាមួយលោក។ ព្រះទេវទត្តនោះ ព្រមដោយភិក្ខុ ៥០០ រូប ញ៉ាំងជនអ្នកជ្រះថ្លាក្នុងរបស់សៅហ្មង ឲ្យព្រមទទួលដោយ វត្ថុ ៤ ប្រការនោះ ដើរសូម (បច្ច័យ) ក្នុងត្រកូលមកបរិភោគ ព្យាយាម ដើម្បីបំបែកសង្ឃហើយ។ លោកដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ថា “ទេវទត្ត បានឮថា អ្នកព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីទម្លាយចក្រ ពិតមែនឬ”។ ទូលថា “ពិតមែន ព្រះមានព្រះភាគ” សូម្បីព្រះអង្គទ្រង់ឲ្យ ឱវាទដោយព្រះពុទ្ធវចនៈមានជាអាទិ៍ថា “ទេវទត្ត ការបំបែកសង្ឃ មានទោសច្រើន” ក៏មិនជឿ មិនកាន់យកព្រះវាចារបស់ព្រះសាស្តា ហើយគេចចេញទៅ ជួបព្រះអានន្ទដែលកំពុងត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទើបពោលថា “អានន្ទដ៏មានអាយុ តាំងពីថ្ងៃនេះទៅជាដើម ខ្ញុំនឹងធ្វើឧបោសថ និងធ្វើសង្ឃកម្ម វៀរចាកព្រះមានព្រះភាគ វៀរចាកភិក្ខុសង្ឃ”។ ព្រះថេរៈ ទូលសេចក្តីនោះដល់ព្រះមានព្រះភាគ។ ព្រះសាស្តាទ្រង់ជ្រាបសេចក្តីនោះហើយ ទ្រង់កើតធម្មសង្វេគ ទ្រង់បរិវិតក្កៈថា “ទេវទត្តធ្វើកម្មជាហេតុឲ្យខ្លួនឆេះក្នុងអវិចីដែលទាក់ទងដល់សេចក្តីវិនាសដល់សត្វលោកទាំងទេវទ. ២៧៦ លោកដូច្នេះ ទើបទ្រង់ត្រាស់ព្រះគាថានេះថា៖

កម្មទាំងឡាយដែលមិនល្អ និងមិនជាប្រយោជន៍ដល់ខ្លួន ធ្វើបានងាយ កម្មឯណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ធ្វើបានលំបាកក្រៃលែង។

ទ្រង់បន្លឺព្រះឧទាននេះទៀតថា៖

កម្មល្អមនុស្សល្អធ្វើបានដោយងាយ កម្មល្អមនុស្សអាក្រក់ ធ្វើបានដោយលំបាក កម្មអាក្រក់ មនុស្សអាក្រក់ធ្វើបាន ដោយងាយ កម្មអាក្រក់ព្រះអរិយទាំងឡាយធ្វើបានលំបាក។

គ្រានោះឯង ព្រះទេវទត្តគង់នៅក្នុងទីដ៏សមគួរមួយព្រមដោយបរិស័ទ របស់ខ្លួន ក្នុងថ្ងៃឧបោសថ ពោលថា “វត្ថុ ៤ ប្រការទាំងនេះ រមែងពេញចិត្តដល់អ្នកណា អ្នកនោះចូរចាប់ស្លាក” កាលពួកភិក្ខុវជ្ជីបុត្រ ៥០០ រូប អ្នកបួសថ្មី នៅមិនទាន់ដឹងធម៌វិន័យដែលព្រះមានព្រះភាគទ្រង់បញ្ញត្តិ ទូទៅ ក៏នាំគ្នាចាប់ស្លាក ក៏បានបំបែកសង្ឃហើយ បាននាំភិក្ខុទាំងនោះទៅ កាន់គយាសីសៈប្រទេស។ ព្រះសាស្តាទ្រង់ស្តាប់ការដែលទេវទត្តនោះទៅទ. ២៧៧ ទីនោះហើយ ទើបទ្រង់បញ្ជូនព្រះអគ្គសាវ័កទាំងពីរទៅដើម្បីប្រយោជន៍នាំ ភិក្ខុទាំងនោះមកវិញ។ ព្រះអគ្គសាវ័កទាំងពីរទៅកាន់ទីនោះហើយ ពោលទូន្មានដោយពាក្យទូន្មានដែលជាអាទេសនាបាដិហារ្យ និងឥទ្ធិបាដិហារ្យ ញ៉ាំងភិក្ខុទាំងនោះឲ្យផឹកអមតធម៌ហើយ បាននាំមកតាមផ្លូវអាកាស។ ចំណែក ព្រះកោកាលិកៈពោលថា “ទេវទត្តដ៏មានអាយុ ក្រោកឡើង ព្រះសារីបុត្រ និងព្រះមោគ្គល្លាន នាំយកភិក្ខុទាំងនេះទៅអស់ហើយ ខ្ញុំប្រាប់លោកហើយ មិនមែនឬថា អ្នកមានអាយុ លោកកុំទុកចិត្តព្រះសារីបុត្រ និងព្រះមោគ្គ ល្ខោន (ព្រោះ) ព្រះសារីបុត្រ និងព្រះមោគ្គល្លានមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក” ដូច្នេះ ហើយយកជង្គង់បុកត្រង់ ដើមទ្រូង (ព្រះទេវទត្ត)។ លោហិតក្តៅៗ បានផុលចេញអំពីមាត់របស់ព្រះទេវទត្តក្នុងទីនោះឯង។

បុព្វកម្មរបស់ព្រះទេវទត្ត

ចំណែកពួកភិក្ខុ ឃើញព្រះសារីបុត្រមានភិក្ខុសង្ឃហែហមមកតាម ផ្លូវអាកាសហើយ បានក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្រទ. ២៧៨ ក្នុងវេលាទៅមានខ្លួនជាគម្រប់ ២ ប៉ុណ្ណោះ ឥឡូវនេះ មានបរិវារជាច្រើន មកជាមួយ អស្ចារ្យហ្ន៎។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន កាលលោកកើតក្នុងកំណើតសត្វតិរច្ឆាន បុត្ររបស់យើង មកកាន់សំណាក់របស់យើង ក៏រមែងអស្ចារ្យដូចគ្នា” ដូច្នេះ ហើយបានត្រាស់ជាតកនេះថា៖

សេចក្តីចម្រើន រមែងមានដល់អ្នកមានសីលទាំងឡាយ អ្នកប្រព្រឹត្តបដិសណ្ឋារៈ អ្នកចូរមើលម្រឹគឈ្មោះលក្ខណៈដែលពួកញាតិហែហមមកហើយ អ្នកចូរមើលម្រឹគឈ្មោះកាលៈនេះ ដែលវិនាសចាកញាតិទាំងឡាយ។

ដូច្នេះជាដើម កាលពួកភិក្ខុក្រាបទូលទៀតថា “បពិត្រព្រះអង្គដ៏ចម្រើន បានជ្រាបថា ព្រះទេវទត្តឲ្យអគ្គសាវ័ក ២ អង្គនោះ គង់សងខាង ហើយពោលថា យើងនឹងសំដែងធម៌ដោយពុទ្ធលីលា ធ្វើកិរិយាតាមព្រះអង្គ”។ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តនេះក៏ព្យាយាមធ្វើត្រាប់តាមតថាគតដែរ តែមិនទ. ២៧៩ អាច ដូច្នេះ ទើបបានត្រាស់នទីចរកាកជាតក ថា៖

អើ វីរកៈ អ្នករមែងឃើញបក្សីឈ្មោះសវិដ្ឋកៈ ដែលស្រែកយំមានសំឡេងពីរោះ មានសម្រងកដូចជាសត្វក្ងោក ដែលជាស្វាមីរបស់ខ្ញុំទេ បក្សីសវិដ្ឋកៈ ធ្វើត្រាប់តាមបក្សីដែលត្រាច់ទៅបានទាំងក្នុងទឹក និងលើគោក ស៊ីត្រីស្រស់ជានិច្ចនោះ ត្រូវសារាយព័ទ្ធស្លាប់ហើយ។

ដូច្នេះជាដើម សូម្បីក្នុងថ្ងៃដទៃៗទៀត ទ្រង់ប្រារព្ធកថានោះដូចគ្នា ត្រាស់ជាតកទាំងឡាយជាដើមយ៉ាងនេះថា៖

សត្វត្រសេះនេះ កាលនឹងចោះនូវដើមឈើទាំងឡាយ បាន ត្រាច់ទៅហើយហ្ន៎ ត្រង់ដើមឈើដែលមានមែកជាឈើងាប់ មិនមានខ្លឹម ក្រោយមកត្រាច់ទៅដល់ដើមឈើដែលមានខ្លឹម ហើយក៏បានទម្លាយនូវក្បាលហើយ។

និងថា៖

ខួរឆ្អឹងរបស់អ្នកធ្លាយចេញផង អំបែងក្បាលរបស់អ្នក ដែលទ. ២៨០ ដំរីជាន់ហើយ គ្រោងឆ្អឹងគ្រប់ចំណែករបស់អ្នកដែលដំរី កាច់បំបាក់ហើយ គ្រានេះអ្នកនៅមានមុខស្រស់អ្វីទៀត សំឡាញ់។

ទ្រង់ប្រារព្ធកថាថា “ទេវទត្តជាបុគ្គលអកតញ្ញូ” ទើបត្រាស់ជាតក ទាំងឡាយមានជាអាទិ៍ទៀតថា៖

ខ្ញុំបានធ្វើកិច្ចឲ្យដល់អ្នករហូតអស់កម្លាំងរបស់ខ្ញុំដែលមានហើយ បពិត្រមឺគរាជ ខ្ញុំសូមនមស្ការចំពោះលោក តើខ្ញុំ នឹងបានអ្វីៗខ្លះទេ។ ប្រការដែលអ្នកនៅក្នុងចន្លោះនៃធ្មេញរបស់យើង ដែលមានលោហិតជាភក្សា ធ្វើកម្មដ៏អាក្រក់ជានិច្ច ក៏នៅជាអ្នករស់បាន នេះជាលាភរបស់អ្នកហើយ។

ទ្រង់ប្រារព្ធការតោងឡើង ដើម្បីនឹងសម្លាប់ (ព្រះអង្គ) របស់ព្រះទេវទត្ត នោះទៀត ក៏ត្រាស់ជាតកទាំងឡាយជាដើមថា៖

ម្នាលដើមចំបក់ ប្រការដែលអ្នកជម្រះផ្លែមកនេះ យើងទ. ២៨១ ដឹងហើយ យើងនឹងទៅនៅដើមចំបក់ដទៃ ព្រោះថាផ្លែ របស់អ្នក យើងមិនពេញចិត្ត។

កថានៅប្រព្រឹត្តទៅទៀតថា “ព្រះទេវទត្តវិនាសចាកផល ២ ប្រការ គឺ ចាកលាភ និងសក្ការៈប្រការមួយ ចាកសាមញ្ញផលប្រការមួយ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏វិនាសហើយដូចគ្នា” ដូច្នេះ ទើបទ្រង់ត្រាស់ ជាតកទាំងឡាយថា៖

ភ្នែកទាំងពីរបែកហើយ សំពត់ក៏វិនាសហើយ ទាំងមិត្រ អ្នកស្រុកក៏ទាស់ទែងគ្នា ប្តី និងប្រពន្ធទាំងពីរនោះ មាន ការងារវិនាសហើយទាំងពីរផ្លូវ គឺ ទាំងផ្លូវទឹក ទាំងផ្លូវគោក។

ព្រះសាស្តា កាលប្រថាប់នៅក្នុងក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធព្រះទេវទត្ត ត្រាស់ជាតកដ៏ច្រើនដោយប្រការយ៉ាងនេះហើយ ស្តេចយាង (ចេញ) ចាកក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ប្រថាប់នៅក្នុងព្រះជេតពនមហាវិហារ។

ព្រះទេវទត្តឱ្យសាវ័កនាំទៅគាល់ព្រះសាស្តា

ទ. ២៨២

ចំណែកព្រះទេវទត្តនោះឯង មានជំងឺអស់ ៩ ខែ ក្នុងគ្រាចុងក្រោយ ប្រាថ្នានឹងគាល់ព្រះសាស្តា ទើបប្រាប់ពួកសាវ័ករបស់ខ្លួនថា “យើងប្រាថ្នា នឹងទៅគាល់ព្រះសាស្តា អ្នកទាំងឡាយចូរសំដែងព្រះសាស្តាដល់យើងចុះ”។ កាលសាវ័កទាំងនោះឆ្លើយថា “លោកម្ចាស់ក្នុងពេលដែលអាច លោកម្ចាស់ បានប្រព្រឹត្តជាអ្នកមានពៀរជាមួយព្រះសាស្តា ខ្ញុំទាំងឡាយនាំលោកម្ចាស់ ទៅក្នុងទីដែលព្រះសាស្តាប្រថាប់មិនបានទេ” ព្រះទេវទត្តក៏ពោលថា “អ្នកទាំងឡាយកុំឲ្យខ្ញុំវិនាសឡើយ ខ្ញុំចងអាឃាតក្នុងព្រះសាស្តា (ក៏ពិត) តែ ចំពោះព្រះសាស្តាមិនមានអាឃាតនឹងខ្ញុំឡើយ សូម្បីត្រឹមតែចុងសក់”។ ពិតហើយ ព្រះមានព្រះភាគអង្គនោះ៖

ទ្រង់មានព្រះទ័យស្មើក្នុងបុគ្គលទូទៅ គឺ ក្នុងនាយខ្មាន់ធ្នូ ក្នុងព្រះទេវទត្ត ក្នុងចោរអង្គុលិមាល ក្នុងដំរីធនបាល និង ក្នុងព្រះរាហុល។

ព្រោះដូច្នោះ ព្រះទេវទត្តទើបអង្វរហើយអង្វរទៀតថា “សូមអ្នកទាំងឡាយ ទ. ២៨៣ ចូរសម្តែងព្រះមានព្រះភាគដល់ខ្ញុំ”។ ពេលនោះ សាវ័កទាំងនោះទើបនាំ ព្រះទេវទត្តចេញទៅដោយគ្រែស្នែងតូច។ ភិក្ខុទាំងឡាយ បានឮដំណឹង ការមករបស់ព្រះទេវទត្តនោះ ទើបក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គ ដ៏ចម្រើន ឮដំណឹងថា ព្រះទេវទត្តមកដើម្បីត្រូវការនឹងគាល់ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទេវទត្តមិនបានឃើញតថាគត ដោយអត្តភាពនេះ”។ ន័យថា ព្រះទេវទត្ត រមែងមិនបានឃើញព្រះពុទ្ធទៀត ផ្តើមតាំងពីកាលដែលសូមវត្ថុ ៥ ប្រការម្លេះ។ ពួកភិក្ខុក្រាបទូលថា “ព្រះទេវទត្តមកដល់ទីនោះ និងទីនោះហើយ ព្រះអង្គ។

ព្រះសាស្តា៖ ទេវទត្តចូរធ្វើវត្ថុដែលខ្លួនប្រាថ្នាចុះ (តែយ៉ាងណា) គេក៏នឹងមិនបានឃើញតថាគត។

ភិក្ខុ៖ បពិត្រព្រះអង្គដ៏ចម្រើន ព្រះទេវទត្តមកដល់ទីប្រមាណមួយ យោជន៍អំពីទីនេះហើយ (និងទូលតៗ ទៅទៀតថា) មកដល់កន្លះយោជន៍ហើយ មួយគាវុធហើយ មកដល់ទីជិតស្រះបោក្ខរណីហើយ ព្រះអង្គ។

ព្រះសាស្តា៖ សូម្បីទេវទត្តនឹងចូលមកខាងក្នុងព្រះជេតពន ក៏មិនទ. ២៨៤ បានឃើញតថាគតដែរ។

ពួកសាវ័កនាំព្រះទេវទត្តមក ដាក់គ្រែស្នែងចុះត្រង់មាត់ស្រះបោក្ខរណី ជិតវត្តជេតពនហើយ ក៏ចុះទៅដើម្បីងូតទឹកក្នុងស្រះបោក្ខរណី។ សូម្បី ព្រះទេវទត្តនោះឯង ក៏ក្រោកចាកគ្រែហើយអង្គុយដាក់ជើងទាំងពីរលើផែនដី ជើងទាំងពីរនោះក៏លិចចុះក្នុងផែនដី។ លោកបានលិចចុះក្នុងផែនដីដោយ លំដាប់ ត្រឹមកជើង ត្រឹមក្រៅ ត្រឹមចង្កេះ ត្រឹមដោះរហូតដល់ក ក្នុងវេលា ដែលឆ្អឹងចង្កាដល់ផែនដី បានពោលគាថានេះថា៖

ខ្ញុំព្រះអង្គសូមដល់ព្រះពុទ្ធអង្គនោះ ព្រះអង្គជាបុគ្គល ដ៏ប្រសើរ ជាទេវតាក្រៃលែងជាងទេវតា ជាសារថីហ្វឹក ហាត់នរជន មានព្រះចក្ខុដោយជុំវិញ មានព្រះលក្ខណៈតែមួយកើតពីបុណ្យទាំងរយ ថាជាទីពឹង ព្រមដោយឆ្អឹងទាំងនេះ និងខ្យល់ដង្ហើមចេញចូល។

ន័យថា ព្រះតថាគតទ្រង់ឃើញឋានៈនេះឯង ទើបទ្រង់ព្រះមេត្តាឲ្យ ព្រះទេវទត្តបួស។ ប្រសិនបើព្រះទេវទត្តនោះ មិនបានបួសទេ ហើយនៅទ. ២៨៥ ជាគ្រហស្ថ នឹងបានធ្វើកម្មធ្ងន់ (ច្រើនជាងនេះ) នឹងមិនអាចធ្វើបច្ច័យនៃ ការអស់ភពបាន លុះបួសហើយ សូម្បីធ្វើកម្មធ្ងន់ក៏ពិត តែនឹងអាចធ្វើបច្ច័យ នៃការអស់ភពបាន ព្រោះដូច្នោះ ព្រះសាស្តាទើបអនុញ្ញាតឲ្យលោកបួសហើយ។ ពិតហើយ ព្រះទេវទត្តនោះ នឹងជាព្រះបច្ចេកពុទ្ធមាននាមថា អដ្ឋិស្សរៈ ក្នុងទីបំផុតនៃសែនកប្បអំពីកប្បនេះ។ ព្រះទេវទត្តនោះលិចចុះ ក្នុងដីហើយកើតក្នុងអវិចី លោកជាអ្នកកម្រើកមិនបាន ត្រូវភ្លើងឆេះ ព្រោះជាអ្នកធ្វើខុសក្នុងព្រះពុទ្ធដែលទ្រង់មិនញាប់ញ័រ។ សរីរៈរបស់លោកមានកម្ពស់ប្រមាណ ១០០ យោជន៍ កើតក្នុងរណ្តៅអវិចី ដែលមានប្រមាណ ៣០០ យោជន៍ សីសៈកប់ចូលទៅកាន់ផែនដែកក្នុងខាងលើរហូតដល់គុម្ពត្រចៀក។ ជើងទាំងពីរលិចចុះក្នុងផែនដែកចុះទៅខាងក្រោមរហូតដល់កជើង លំពែងដែកមានប្រមាណប៉ុនដើមត្នោតធំ ចេញអំពីជញ្ជាំងខាងក្រោយ ចាក់ទម្លុះខ្នងឆ្ងាយមកខាងទ្រូង ដោតជាប់ជញ្ជាំងខាងមុខ លំពែងមួយទៀត ចេញអំពីជញ្ជាំងខាងស្តាំ ចាក់ទម្លុះពីខាងស្តាំធ្លាយចេញខាងឆ្វេង ដោត ជាប់ជញ្ជាំងខាងឆ្វេង លំពែងមួយទៀត ចេញពីផ្ទៃខាងលើ ចាក់ទម្លុះត្រង់ទ. ២៨៦ ក្បាលធ្លុះទៅចំណែកខាងក្រោម ដោតចុះទៅក្នុងផែនដែក។ ព្រះទេវទត្ត នោះមិនអាចកម្រើកបាន ត្រូវភ្លើងឆេះក្នុងអវិចីនោះ ដោយប្រការដូច្នេះ។

ភិក្ខុទាំងឡាយសន្ទនាគ្នាថា “ព្រះទេវទត្តដល់ឋានៈប្រមាណប៉ុណ្ណេះ មិនទាន់បានគាល់ព្រះសាស្តា ផែនដីក៏ស្រូបទៅហើយ”។ ព្រះសាស្តាទ្រង់ ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ទេវទត្តប្រព្រឹត្តខុសក្នុងតថាគត ផែនដី ស្រូបទៅ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុខ គេក៏ត្រូវ ផែនដីស្រូបហើយ ដូចគ្នា” ទើបទ្រង់សំដែងរឿងកាលដែលបុរសវរង្វងផ្លូវ ដែលព្រះអង្គស្រោចស្រង់ហើយ លើកដាក់លើខ្នងរបស់ខ្លួននាំឲ្យដល់ទីក្សេម ត្រឡប់ជាមកកាត់អស់ភ្លុក ៣ ដង យ៉ាងនេះ គឺ ត្រង់ចុង ត្រង់កណ្តាល ត្រង់គល់ ក្នុងវារៈទី ៣ កាលកន្លងផុតគន្លងចក្ខុនៃមហាបុរសហើយ ក៏ត្រូវផែនដីស្រូប ក្នុងកាលព្រះអង្គជាស្តេចដំរី ទើបត្រាស់ជាតកនេះជាដើមថា៖

ប្រសិនបើនឹងឲ្យផែនដីទាំងអស់ដល់បុគ្គលអកតញ្ញូ អ្នក សម្លឹងទោសជានិច្ច ក៏មិនញ៉ាំងគេឲ្យត្រេកអរបានឡើយ។

ទ. ២៨៧ កាលកថាតាំងឡើងហើយដូច្នោះទៀត ទ្រង់ទើបត្រាស់ខន្តិវាទិជាតក ដើម្បីទ្រង់សំដែងដល់ព្រះទេវទត្តនោះ កាលនៅជាព្រះបាទកលាពុ ប្រព្រឹត្តខុសក្នុងព្រះអង្គដែលជាទន្តិវាទីតាបស ហើយក៏ត្រូវផែនដីស្រូប និងត្រាស់ ចុល្លធម្មបាលជាតក ដើម្បីទ្រង់ចំពោះព្រះទេវទត្តនោះ កាលជាព្រះបាទមហាបតាបៈ ប្រព្រឹត្តខុសក្នុងព្រះអង្គដែលជាចុល្លធម្មបាល ក៏ត្រូវផែនដីស្រូប។

ក៏កាលព្រះទេវទត្តលិចចុះក្នុងផែនដីហើយ មហាជនរីករាយត្រេកអរ ឲ្យលើកទង់ជ័យ ទង់បដា និងដើមចេក តាំងឆ្នាំងទឹកដែលពេញហើយ លេងមហោស្រពធំ ដោយប្រារព្ធថា “ជាលាភរបស់ពួកយើងហ្ន៎”។ ពួក ភិក្ខុក្រាបទូលសេចក្តីដល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលព្រះទេវទត្តស្លាប់ហើយ មហាជនត្រេកអរមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ត្រេកអរហើយដូចគ្នា។ ដើម្បីទ្រង់សំដែងដល់មហាជនដែលជាអ្នកត្រេកអរ ក្នុងកាល ជាព្រះរាជាព្រះនាមថា បិង្គលៈ ក្នុងក្រុងពារាណសីដែលកាចសាហាវ មិនទ. ២៨៨ ជាទីស្រឡាញ់របស់ជនទូទៅចូលទិវង្គតហើយ ទើបត្រាស់បិង្គលជាតកនេះ ជាដើមថា៖

ព្រះពោធិសត្វពោលសួរថា

ជនទាំងអស់ ដែលព្រះបាទបិង្គលៈបៀតបៀនហើយ កាល ស្តេចចូលទិវង្គតហើយ ជនទាំងឡាយរមែងសោយបីតិ ព្រះបាទបិង្គលៈមានព្រះនេត្រមិនខ្មៅ បានជាទីស្រឡាញ់របស់អ្នក ឬ នែ៎នាយទ្វារបាល ហេតុអ្វី អ្នកទើបយំ។

នាយទ្វារបាលពោលតបថា

ព្រះរាជា មានព្រះនេត្រមិនខ្មៅ មិនជាទីស្រឡាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចការត្រឡប់មករបស់ព្រះរាជានោះ ព្រោះថា ព្រះរាជាអង្គនោះ ស្តេចទៅកាន់ទីនោះហើយ គប្បីបៀតបៀនមច្ចុរាជ មច្ចុរាជនោះត្រូវបៀតបៀនហើយ គប្បីនាំព្រះអង្គត្រឡប់មកទីនេះម្តងទៀត។

ភិក្ខុទាំងឡាយ ទូលសួរព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើនទ. ២៨៩ ឥឡូវនេះ ព្រះទេវទត្តកើតហើយនៅក្នុងទីណា”។ ព្រះសាស្តាត្រាស់ថា “ក្នុងអវិចីមហានរក ភិក្ខុទាំងឡាយ”។ ភិក្ខុទាំងនោះក្រាបទូលថា “ព្រះទេវទត្តប្រព្រឹត្តក្តៅក្រហាយក្នុងលោកនេះហើយ ក៏ទៅកើតក្នុងទីដែលក្តៅ ក្រហាយនោះឯងទៀតឬ។ ព្រះសាស្តាត្រាស់ថា “យ៉ាងនោះឯង ភិក្ខុទាំងឡាយ ជនទាំងឡាយ ទោះជាបព្វជិតក្តី ជាគ្រហស្ថក្តី មានប្រក្រតីនៅដោយសេចក្តីប្រមាទ រមែងក្តៅក្រហាយក្នុងលោកទាំងពីរតែម្យ៉ាង ដូច្នេះទើប ត្រាស់គាថានេះថា៖

ឥធ តប្បតិ បេច្ច តប្បតិ បាបការី ឧភយត្ថ តប្បតិ បាបំ មេ កតន្តិ តប្បតិ ភិយ្យោ តប្បតិ ទុគ្គតិ៍ គតោ។

បុគ្គលអ្នកធ្វើអំពីបាប តែងក្តៅក្រហាយក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង។

អធិប្បាយគាថា

ទ. ២៩០

បណ្តាបទទាំងនោះ ពីរបទថា ឥធ តប្បតិ (រមែងក្តៅក្រហាយក្នុង លោកនេះ) សេចក្តីថា រមែងក្តៅក្រហាយក្នុងលោកនេះ ព្រោះហេតុត្រឹម តែទោមនស្ស ដោយសេចក្តីក្តៅក្រហាយព្រោះកម្ម។ បទថា បេច្ច (លះ លោកនេះហើយ) សេចក្តីថា ចំណែកក្នុងលោកខាងមុខ រមែងក្តៅក្រហាយ ព្រោះទុក្ខក្នុងអបាយដែលលំបាកដ៏ក្រៃលែង។ ដោយសេចក្តីក្តៅក្រហាយ ព្រោះវិបាក។ បទថា បាបការី (អ្នកធ្វើបាបជាប្រក្រតី) (សេចក្តីថា អ្នកធ្វើបាបមានប្រការផ្សេងៗ។ បទថា ឧកយត្ថ(ទាំងពីរ) សេចក្តីថា ឈ្មោះថារមែងក្តៅក្រហាយក្នុងលោកទាំងពីរ ដោយសេចក្តីក្តៅក្រហាយ មានប្រការដូចពោលហើយនេះឯង។ ពីរបទថា បាបំ មេ (កម្មអាក្រក់យើង បានធ្វើទុកហើយ) សេចក្តីថា ក៏បុគ្គលមានប្រក្រតីធ្វើអាក្រក់នោះ កាលក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកម្ម ឈ្មោះថា រមែងក្តៅក្រហាយ ដោយគិតថា “កម្មអាក្រក់យើងបានធ្វើទុកហើយ” ប្រការនោះ ជាសេចក្តីក្តៅក្រហាយមានប្រមាណតិចតួច តែកាលក្តៅក្រហាយ ដោយទ. ២៩១ សេចក្តីក្តៅក្រហាយព្រោះវិបាក ទៅកាន់ទុគ្គតិហើយ គឺ រមែងក្តៅក្រហាយ ដ៏លើសលុប ព្រោះសេចក្តីក្តៅក្រហាយដ៏គ្រោតគ្រាតក្រៃលែង។

ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនបានជាព្រះអរិយបុគ្គល មានព្រះសោតាបន្នជាដើមហើយ។ ព្រះទេសនាមានប្រយោជន៍ដល់មហាជនដូច្នេះ។

ចប់ រឿងព្រះទេវទត្ត។

១៣. រឿងនាងសុមនាទេវី

១៣. សុមនាទេវីវត្ថុ

ទ. ២៩២ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងសុមនាទេវី ត្រាស់ព្រះធម្មទេសនានេះថា

ឥធ នន្ទតិ បេច នន្ទតិ (រមែង ត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១) ជាដើម។

សេចក្តីពិស្តារថា ភិក្ខុសង្ឃពីរពាន់អង្គ រមែងឆាន់ក្នុងផ្ទះរបស់ អនាថបិណ្ឌិកសេដ្ឋីក្នុងក្រុងសាវត្ថីរាល់ៗ ថ្ងៃ ក្នុងផ្ទះរបស់នាងវិសាខាមហាឧបាសិកាក៏ដូច្នោះ។ ក៏បុគ្គលណាៗ ក្នុងក្រុងសាវត្ថី ជាអ្នកប្រាថ្នានឹងថ្វាយទាន បុគ្គលនោះៗ ត្រូវសូមឱកាសអំពីលោកទាំងពីរនោះមុន ទើបធ្វើបាន។ ព្រោះហេតុអ្វី។ ព្រោះអ្នកដទៃៗ សួរថា “លោកអនាថបិណ្ឌិកសេដ្ឋី ឬនាងវិសាខាមកកាន់រោងទានរបស់អ្នកហើយឬ”។ កាលគេឆ្លើយ ថា “មិនបានមក” រមែងតិះដៀលសូម្បីទានដែលបុគ្គលលះបង់ទ្រព្យទាំងសែនហើយធ្វើ ថា “នេះឈ្មោះថាទានអ្វី”។ ព្រោះថា លោកទាំងពីរនោះ រមែងជាអ្នកដឹងនូវសេចក្តីពេញចិត្តរបស់ភិក្ខុសង្ឃ និងកិច្ចដែលសមគួរដល់ ភិក្ខុសង្ឃ។ កាលលោកទាំងពីរនោះនៅហើយ ពួកភិក្ខុសង្ឃឆាន់បានតាមទ. ២៩៣ ការពេញចិត្ត។ ព្រោះដូច្នោះ គ្រប់ៗមនុស្សដែលប្រាថ្នានឹងថ្វាយទាន ទើបអញ្ជើញលោកទាំងពីរនោះទៅ។ លោកទាំងពីរនោះ រមែងមិនបានដើម្បី នឹងអង្គាសភិក្ខុសង្ឃទាំងឡាយក្នុងផ្ទះរបស់ខ្លួន ព្រោះហេតុនោះ នាងវិសាខា កាលពិចារណាថា “នរណាហ្ន៎ នឹងតាំងនៅក្នុងតំណែងរបស់យើង អង្គាសភិក្ខុសង្ឃ ឃើញធីតារបស់បុត្រហើយ ទើបតាំងគេទុកក្នុងតំណែងរបស់ខ្លួន។ នាងអង្គាសភិក្ខុសង្ឃក្នុងផ្ទះរបស់នាងវិសាខានោះឯង។ ចំណែក លោកអនាថបិណ្ឌិកសេដ្ឋី ក៏តាំងធីតាធំឈ្មោះមហាសុទ្ទា។ ក៏នាងមហាសុភទ្ទានោះ ធ្វើការខ្វល់ខ្វាយដល់ភិក្ខុសង្ឃទាំងឡាយ (និង) ស្តាប់ធម៌បានជា ព្រះសោតាបន្ន ហើយបានទៅកាន់ត្រកូលនៃស្វាមី។ បន្ទាប់នោះ លោកសេដ្ឋីទើបតាំងនាងចុល្លសុភទ្ទា (ជំនួស)។ សូម្បីខាងចុល្លសុភទ្ទាក៏ធ្វើយ៉ាងនោះដូចគ្នា ជាសោតាបន្នហើយ ក៏ទៅកាន់ត្រកូលនៃស្វាមី។ លំដាប់នោះ លោកសេដ្ឋីទើបតាំងធីតាតូចនាមថា សុមនាទេវី (ជំនួស)។ ឯនាងសុមនាទេវី ស្តាប់ធម៌ហើយ សម្រេចជាសកទាគាមិផល នៅជាកុមារិកា (វ័យក្រមុំ) នៅឡើយ ក៏រសាប់រសល់ដោយសេចក្តីមិនសប្បាយ បរិភោគអាហារមិនបានទ. ២៩៤ មានបំណងចង់ឃើញបិតា ទើបឲ្យអញ្ជើញបិតាមក។ លោកសេដ្ឋីពេលបានឃើញបាយរបស់ធីតាក្នុងរោងទានមួយកន្លែង ក៏មករក ហើយសួរថា “កូនកើតអ្វីឬ សុមនា”។ ធីតាឆ្លើយប្រាប់បិតាថា “មិនមានអ្វីទេ ប្អូនប្រុស”

បិតា៖ កូនរវីយរវាយឬ។

សុមនា៖ មិនរវីរវាយទេ ប្អូនប្រុស។

បិតា៖ កូនភ័យខ្លាចឬ។

សុមនា៖ មិនភ័យខ្លាចទេ ប្អូនប្រុស។

នាងសុមនាទេវីពោលបានត្រឹមតែប៉ុណ្ណោះ ក៏បានស្លាប់ទៅ លោកសេដ្ឋីនោះ សូម្បីជាព្រះសោតាបន្ន ក៏មិនអាចនឹងរារាំងសេចក្តីសោកដែលកើតឡើងព្រោះធីតា បានឲ្យធ្វើការបញ្ចុះសពរបស់ធីតាស្រេចហើយ ដើរយំទៅកាន់សំណាក់ព្រះសាស្តា កាលព្រះអង្គត្រាស់ថា “គហបតី ហេតុអ្វី លោកទើបមានទុក្ខ ខូចចិត្ត មានមុខជោគដោយទឹកភ្នែក ដើរយំ ដូច្នេះ“ ទើបក្រាបទូលថា សុមនាទេវីកូនរបស់ខ្ញុំព្រះអង្គ ស្លាប់ហើយព្រះអង្គ។

ព្រះសាស្តា៖ បើដូច្នោះ ហេតុអ្វីលោកទើបសោក សេចក្តីស្លាប់រមែងទ. ២៩៥ ប្រព្រឹត្តទៅដោយពិតដល់សព្វសត្វ មិនមែនឬ។

អនាថ៖ ខ្ញុំព្រះអង្គដឹង ព្រះអង្គ តែធីតារបស់ខ្ញុំព្រះអង្គដល់ព្រម ដោយហិរិ និងឱតប្បៈបែបនេះ ក្នុងវេលាជិតស្លាប់ នាងមិនអាចគ្រប់គ្រងសតិទុកបាន និយាយរវើរវាយហើយស្លាប់ ព្រោះហេតុនោះ ទោមនស្សដ៏ខ្លាំង ទើបកើតឡើងដល់ខ្ញុំព្រះអង្គ។

ព្រះសាស្តា៖ មហាសេដ្ឋី ក៏នាងនិយាយអ្វីខ្លះ។

អនាថ៖ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសួរនាងថា “មានរឿងអ្វីឬ សុមនាកូន ពេលនោះនាងក៏ពោលចំពោះខ្ញុំព្រះអង្គថា “អ្វី ប្អូនប្រុស” តអំពីនោះ ខ្ញុំព្រះអង្គពោលថា “កូនរវើរវាយឬ នាងឆ្លើយថា “មិនរវើរវាយទេ ប្អូនប្រុស”។ កាលខ្ញុំព្រះអង្គសួរថា “កូនភ័យខ្លាចឬ” នាងឆ្លើយថា “មិនភ័យខ្លាចទេ ប្អូនប្រុស”។ ពេលពោលបានប៉ុណ្ណេះ ក៏ស្លាប់ទៅ។

លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋីថា “មហាសេដ្ឋី ធីតារបស់លោក មិនបានរវើរវាយទេ”។

ទ. ២៩៦ អនាថ៖ បើដូច្នោះ ហេតុអ្វីនាងទើបពោលយ៉ាងនេះ ព្រះអង្គ។

ព្រះសាស្តា៖ ព្រោះលោកជាប្អូនរបស់នាងពិតៗ (ទើបនាងនិយាយ ដូច្នោះចំពោះលោក) គហបតី ក៏ធីតារបស់លោកធំជាងលោកដោយមគ្គ និងផល ព្រោះលោកត្រឹមតែជាសោតាបន្ន ចំណែកធីតារបស់លោកជា សកទាគាមិនី ព្រោះនាងជាធំដោយមគ្គ និងផល នាងទើបពោលដូច្នោះ ចំពោះលោក។

អនាថ៖ ដូច្នោះឬ ព្រះអង្គ។

ព្រះសាស្តា៖ ដូច្នោះឯង គហបតី។

អនាថ៖ ពេលនេះនាងកើតទីណា ព្រះអង្គ។

កាលព្រះសាស្តាត្រាស់ថា “ក្នុងភពតុសិត គហបតី” លោកសេដ្ឋី ទើបក្រាបទូលថា ធីតារបស់ខ្ញុំព្រះអង្គ រីករាយហើយក្នុងពពួកញាតិក្នុង លោកនេះ សូម្បីទៅអំពីលោកនេះ ក៏កើតក្នុងទីដែលគួររីករាយដូចគ្នាឬ ព្រះអង្គ។ ពេលនោះ ព្រះសាស្តាត្រាស់ចំពោះសេដ្ឋីនោះថា “យ៉ាងនោះឯងគហបតី ធម្មតាបុគ្គលមិនប្រមាទ ជាគ្រហស្ថក្តី ជាបព្វជិតក្តី រមែងទ. ២៩៧ រីករាយក្នុងលោកនេះ និងលោកខាងមុខដោយពិត” ទើបទ្រង់ត្រាស់គាថា នេះថា៖

ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតី គតោ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺ ត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះរមែងត្រេកអរ ដោយគិតឃើញថា បុណ្យ អញបានធ្វើទុកហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ឥធ (ក្នុងលោកនេះ) សេចក្តីថា រមែងត្រេកអរក្នុងលោក ដោយសេចក្តីត្រេកអរព្រោះកម្ម។ បទថាបេច្ច (ស្លាប់ទៅហើយ) (សេចក្តីថា រមែងត្រេកអរក្នុងលោកខាងមុខ ដោយសេចក្តី ត្រេកអរព្រោះវិបាក។ បទថា កតបុញ្ញោ (ធ្វើបុណ្យទុកហើយ) គឺ អ្នកទ. ២៩៨ ដែលធ្វើបុណ្យមានប្រការផ្សេងៗ។ បទថា ឧភយត្ថ (ក្នុងលោកទាំងពីរ) សេចក្តីថា រមែងត្រេកអរក្នុងលោកនេះ ដោយគិតថា “កុសលយើងបាន ធ្វើទុកហើយ បាបយើងមិនបានធ្វើ”។ កាលសោយវិបាក ឈ្មោះថា រមែងត្រេកអរក្នុងលោកខាងមុខ។ ពីរបទថា បុញ្ញំ មេ (បុណ្យយើងបានធ្វើ ទុកហើយ) សេចក្តីថា ក៏កាលត្រេកអរក្នុងលោកនេះ ឈ្មោះថា រមែងត្រេកអរ អាស្រ័យហេតុព្រោះសេចក្តីត្រេកអរក្នងកម្ម ដោយហេតុត្រឹមតែ សោមនស្សប៉ុណ្ណោះ ថា “បុណ្យយើងធ្វើទុកហើយ”។ បទថា ភិយ្យោ (ក្រៃលែងឡើង) ជាដើម សេចក្តីថា ក៏គេទៅកាន់សុគតិហើយ កាលសោយទិព្វសម្បត្តិ រហូត ៤៧ កោដិឆ្នាំខ្លះ ៦ លានឆ្នាំខ្លះ រមែងឈ្មោះ ថាត្រេកអរយ៉ាងក្រៃលែងក្នុងតុសិតសួគ៌ ដោយសេចក្តីត្រេកអរ ព្រោះវិបាក។

ក្នុងកាលចប់គាថា ជនជាច្រើនបានជាអរិយបុគ្គល មានសោតាបន្ន ជាដើម។ ព្រះធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងនាងសុមនាទេវី។

១៤. រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា

១៤. ទ្វេសហាយកភិក្ខុវត្ថុ

ទ. ២៩៩ ព្រះសាស្តាកាលប្រថាប់នៅក្នុងវត្តជតពន ទ្រង់ប្រារព្ធភិក្ខុ ២ រូប ជាសំឡាញ់នឹងគ្នា ទើបត្រាស់ធម្មទេសនានេះថា ពហុម្បិ ចេ សហតំ ភាសមានោ (ប្រសិនបើ នរជនពោលព្រះពុទ្ធវចនៈដែលមានប្រយោជន៍ សូម្បីច្រើន) ជាដើម។

សេចក្តីពិស្តារ កុលបុត្រ ២ នាក់ អ្នកក្រុងសាវត្តី ជាសំឡាញ់នឹងគ្នា ទៅកាន់វិហារ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ ក៏លះបង់កាមទាំងឡាយ បួសថ្វាយជីវិតក្នុងសាសនារបស់ព្រះសាស្តា នៅក្នុង សំណាក់ព្រះអាចារ្យ និងព្រះឧបជ្ឈាយ៍រហូត ៥ឆ្នាំហើយ ចូលទៅគាល់ព្រះសាស្តា ទូលសួរដល់ធុរៈក្នុងព្រះសាសនា បានស្តាប់វិបស្សនាធុរៈ និងគន្ថធុរៈដោយពិស្តារ មួយអង្គក្រាបទូលមុនថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបួសហើយក្នុងកាលខ្លួនចាស់ មិនអាចនឹងបំពេញគន្ថធុរៈបាន តែនឹងបំពេញវិបស្សនាធុរៈ” ដូច្នេះហើយ ទូលសូមព្រះសាស្ដាត្រាស់វិបស្សនា រហូតដល់ព្រះអរហត្ត ទើបព្យាយាមរហូតដល់សម្រេចព្រះអរហត្ត ព្រមទាំងទ. ៣០០ បដិសម្ភិទាទាំងឡាយ។ ចំណែកភិក្ខុក្រៅពីនេះ គិតគ្នាថា “យើងនឹងបំពេញ គន្ថធុរៈ” ដូច្នេះ ទើបរៀនព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក ដោយលំដាប់ គោលធម៌ សូត្រសរភញ្ញក្នុងទីដែលខ្លួនទៅហើយៗ ដើរប្រាប់ធម៌ដល់ភិក្ខុ ៥០០ រូប បានជាអាចារ្យរបស់គណៈធំ ១៨ គណៈ។ ភិក្ខុទាំងឡាយរៀន ព្រះកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តាហើយ ទៅកាន់ទីនៅរបស់ព្រះថេរៈមួយ អង្គទៀត (អង្គដែលបំពេញវិបស្សនា) តាំងនៅក្នុងឱវាទរបស់លោក ក៏សម្រេចព្រះអរហត្តហើយ នមស្ការព្រះថេរៈពោលថា “ខ្ញុំទាំងឡាយបំណង នឹងគាល់ព្រះសាស្តា”។ ព្រះថេរៈពោលថា “ទៅចុះ អ្នកមានអាយុ អ្នក ទាំងឡាយចូរថ្វាយបង្គំព្រះសាស្តា នមស្ការព្រះមហាថេរៈទាំង ៨០ អង្គ តាមពាក្យរបស់យើង ចូរប្រាប់ព្រះថេរៈ ដែលជាសំឡាញ់របស់យើងថា “លោកអាចារ្យរបស់ខ្ញុំទាំងឡាយ សូមនមស្ការលោកម្ចាស់” ដូច្នេះហើយ បញ្ជូនទៅ។ ភិក្ខុទាំងនោះទៅកាន់វិហារ ថ្វាយបង្គំព្រះសាស្តា និងនមស្ការព្រះអសីតិមហាសាវ័កហើយ ក៏ទៅកាន់សំណាក់ព្រះគន្ថិកត្ថេរ ពោលថា “លោកម្ចាស់ លោកអាចារ្យរបស់ពួកខ្ញុំសូមថ្វាយបង្គំលោកម្ចាស់ ទៀបព្រះទ. ៣០១ បាទ”។ ក៏កាលព្រះថេរៈសួរថា “អាចារ្យរបស់ពួកលោកជានរណា”។ ភិក្ខុទាំងនោះពោលថា “ជាសំឡាញ់របស់លោកម្ចាស់”។ កាលព្រះថេរៈ (វិបស្សនាភិក្ខុ) បញ្ជូនដំណឹងសួរសុខទុក្ខយ៉ាងនេះរឿយៗ ភិក្ខុនោះ (គន្ថិកៈ) អត់ទ្រាំបានក្នុងកាលតិចតួច ក្រោយមកមិនអាចអត់ទ្រាំបាន ពេលដែល ពួកអាគន្តុកភិក្ខុពោលថា “លោកអាចារ្យរបស់ពួកខ្ញុំសូមនមស្ការលោកម្ចាស់ ដូច្នេះទើបពោលថា “អាចារ្យរបស់ពួកលោកនោះជានរណា” កាលភិក្ខុទាំងឡាយប្រាប់ថា “ភិក្ខុជាសំឡាញ់របស់លោកម្ចាស់”។ ទើបពោលថា “ហេតុអ្វី ក៏ពួកលោករៀនក្នុងសំណាក់របស់ភិក្ខុនោះ”។ បណ្តានិកាយ មាន ទីឃនិកាយជាដើម និកាយណាមួយ ឬបណ្តាបិដកទាំង ៣ បិដកណាមួយ ឬ” ដូច្នេះ ហើយគិតថា “សំឡាញ់របស់យើងរមែងមិនចេះគាថាសូម្បីប្រកបដោយ ៤ បាទ សមាទានបង្សុកូលចូលព្រៃ តាំងតែអំពីកាលបួសហើយ នៅមានអន្តេវាសិកច្រើនទៀតហ្ន៎ ក្នុងកាលដែលលោកមក យើងគួរសួរបញ្ហាខ្លះមើល។ ក្នុងកាលតមក ព្រះថេរៈ (វិបស្សកៈ) បានមកគាល់ព្រះសាស្តា ទុកដាក់បាត្រចីវរក្នុងសំណាក់របស់ព្រះថេរៈដែលជាសំឡាញ់ហើយ ក៏ទៅទ. ៣០២ ថ្វាយបង្គំព្រះសាស្តា និងនមស្ការព្រះអសីតិមហាសាវ័ក ហើយក៏ត្រឡប់ មកទីនៅរបស់ព្រះថេរៈជាសំឡាញ់។ លំដាប់នោះ ព្រះគន្ថិកត្ថេរឲ្យភិក្ខុ ទាំងឡាយធ្វើវត្តដល់លោកហើយ ក៏កាន់យកអាសនៈមានប្រមាណស្មើគ្នា អង្គុយដោយតាំងចិត្តថា នឹងសួរបញ្ហា។ ខណៈនោះ ព្រះសាស្តាទ្រង់ ជ្រាបថា គន្ថិកភិក្ខុនេះ បៀតបៀនបុត្ររបស់តថាគតមួយរូបនេះហើយ នឹងទៅកើតក្នុងនរក។ ដោយទ្រង់មេត្តាក្នុងភិក្ខុនោះ ក៏ទ្រង់ស្ដេចចារិកទៅក្នុងវិហារ ស្ដេចដល់ស្ថានទីដែលភិក្ខុទាំងពីរអង្គុយហើយ ទ្រង់ប្រថាប់គង់ លើពុទ្ធាសនៈដែលភិក្ខុទាំងឡាយរៀបចំហើយ។ ពិតណាស់ ភិក្ខុទាំងឡាយកាលនឹងអង្គុយក្នុងទីនោះៗ ក៏បានរៀបចំអាសនៈសម្រាប់ព្រះពុទ្ធមុន ទើបអង្គុយ។ ព្រោះហេតុនោះ ព្រះសាស្តាទើបប្រថាប់គង់លើពុទ្ធាសនៈ ដែលព្រះគត្ថិកភិក្ខុនោះចាត់ចែងទុកដោយប្រក្រតីនោះឯង។ លុះទ្រង់ប្រថាប់គង់ហើយ ទើបត្រាស់សួរបញ្ហាក្នុងបឋមឈានចំពោះគន្ថិកភិក្ខុ កាលលោក ទូលឆ្លើយមិនបាន ទើបត្រាស់សួរបញ្ហាក្នុងរូបសមាបត្តិ និងអរូបសម្បត្តិ ទាំងប្រាំបី តាំងអំពីទុតិយឈានជាដើមទៅ។ គន្ថិកភិក្ខុក៏មិនអាចទូលឆ្លើយទ. ៣០៣ បានសូម្បីត្រឹមតែមួយបញ្ហា។ ព្រះវិបស្សកត្ថេរ ទូលឆ្លើយបញ្ហានោះបាន ទាំងអស់។ ពេលនោះ ព្រះសាស្តាត្រាស់សួរបញ្ហាក្នុងសោតាបត្តិមគ្គ ចំពោះលោក ព្រះគន្ថិកភិក្ខុក៏មិនអាចទូលឆ្លើយបាន។ ទើបត្រាស់សួរ ចំពោះព្រះខីណាសវត្ថេរ។ ព្រះថេរៈក៏ទូលឆ្លើយបាន។ ព្រះសាស្តាទ្រង់ អនុមោទនាថា សាធុៗ ហើយត្រាស់សួរបញ្ហាសូម្បីក្នុងមគ្គដ៏សេសទាំងឡាយតាមលំដាប់។ ព្រះគន្ថិកត្ថេរក៏មិនអាចឆ្លើយបញ្ហាដែលត្រាស់សួរ ហើយនោះៗ បាន។ ព្រះសាស្តាបានប្រទានសាធុការដល់ព្រះខីណាស្រពនោះ ក្នុងឋានៈទាំងបួន។ ទេវតាទាំងឡាយតាំងអំពីភុម្មទេវតារហូតដល់ ព្រហ្មលោក នាគ និងគ្រុឌ បានឮ សាធុការនោះហើយ ក៏បានឲ្យសាធុការ តាម។ ពួកអន្តេវាសិក និងពួកសិទ្ធិវិហារិករបស់ព្រះគន្ថិកត្ថេរ បានឮ សាធុការនោះហើយ លើកទោសរបស់ព្រះសាស្តាថា ព្រះសាស្តាទ្រង់ធ្វើកម្មអ្វីនេះ ព្រះអង្គបានប្រទានសាធុការដល់ព្រះមហល្លកត្ថេរ (ព្រះថេរៈ ចាស់) ដែលមិនដឹងអ្វីៗ ក្នុងឋានៈទាំងបួន ចំណែកលោកអាចារ្យរបស់ពួកយើង ជាអ្នកទ្រទ្រង់នូវព្រះបរិយត្តិធម៌ទុកបានទាំងអស់ ជាប្រធានភិក្ខុទ. ៣០៤ ប្រមាណ ៥០០ រូប ព្រះអង្គទ្រង់មិនបានធ្វើសូម្បីត្រឹមតែការសរសើរ។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ ពួកអ្នកពោលអ្វី” កាលភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះហើយ ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ អាចារ្យរបស់ពួកអ្នកដូចគ្នានឹងអ្នករក្សាគោទាំងឡាយ ដើម្បីថ្លៃឈ្នួលក្នុងសាសនារបស់តថាគត ចំណែកបុត្ររបស់តថាគត ដូចជាម្ចាស់ ជាអ្នកបរិភោគបញ្ចគោរស58) តាមពេញចិត្ត”។ ដូច្នេះ ទើបទ្រង់ភាសិតព្រះគាថាទាំងនេះថា៖

ពហុម្បិ ចេ សហិតំ ភាសមានោ ន តក្ករោ ហោតិ នរោ បមត្តោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ។

បើនរជន ពោលព្រះពុទ្ធវចនៈដែលមានប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទហើយ មិនធ្វើតាមព្រះពុទ្ធវចនៈនោះ គេរមែងទ. ៣០៥ ជាអ្នកមិនមានចំណែកនៃសាមញ្ញផលឡើយ ដូចជាអ្នករក្សាគោ រាប់គោទាំងឡាយប្រគល់ឲ្យអ្នកដទៃ រមែងជាអ្នកមិនមានចំណែកនៃបញ្ចគោរស ដូច្នោះ។

អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ហោតិ អនុធម្មចារី រាគញ្ច ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ។

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកមានចំណែក ទ. ៣០៦ នៃសាមញ្ញផល។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា សហិតំ (ដែលមានប្រយោជន៍) នេះជា ឈ្មោះនៃព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក នរជនចូលទៅរកអាចារ្យទាំងឡាយ រៀនព្រះពុទ្ធវចនៈនោះហើយ ពោល គឺប្រាប់ បានដល់ ការសំដែងនូវ ព្រះពុទ្ធវចនៈសូម្បីច្រើនដល់ជនពួកដទៃ (តែ) ជាអ្នកមិនធ្វើកិច្ចដែលការបុគ្គលស្តាប់ធម៌នោះហើយនឹងគប្បីធ្វើមិនបាន គឺមិនញ៉ាំងការធ្វើទុកក្នុងចិត្តឲ្យប្រព្រឹត្តទៅដោយអំណាចនៃត្រៃលក្ខណៈ មានអនិច្ចលក្ខណៈជាដើម សូម្បីខណៈត្រឹមតែមាន់ទទះស្លាប នរជននោះ រមែងជាអ្នកមានចំណែក នៃផលត្រឹមតែការធ្វើវត្តបដិបត្តិ អំពីសំណាក់នៃអន្តេវាសិកទាំងឡាយតែម្យ៉ាង គឺ ជាអ្នកមិនមានចំណែកនៃគុណរបស់សមណៈ ដូចជាអ្នករក្សាគោ រក្សាគោទាំងឡាយដើម្បីថ្ងៃឈ្នួលប្រចាំថ្ងៃ ដេញ (គោ) ទៅអំពីព្រឹក វេលាល្ងាច រាប់ (គោ) ប្រគល់ឲ្យម្ចាស់គេ ទទួលយកត្រឹមតែតម្លៃចាយវាយប្រចាំថ្ងៃ តែមិនបានដើម្បីបរិភោគបញ្ចគោរសតាមការពេញចិត្ត ដូច្នោះឯង។ ឧបមា ទ. ៣០៧ ថា ម្ចាស់របស់គោម្នាក់ រមែងបរិភោគបញ្ចគោរសនៃគោទាំងឡាយ ដែលនាយគោបាលប្រគល់ឲ្យហើយ យ៉ាងណា ការបុគ្គលទាំងឡាយស្តាប់ធម៌ ដែលនរជននោះពោលហើយ បដិបត្តិតាមនរជននោះទូន្មានហើយ ក៏ដូច្នោះ ពួកខ្លះសម្រេចបឋមឈានជាដើម ពួកខ្លះចម្រើនវិបស្សនាហើយសម្រេចមគ្គ និងផល ក៏ចាត់ថា ជាអ្នកមានចំណែកនៃគុណរបស់សមណៈ ដូចពួកម្ចាស់ គោ រមែងជាអ្នកមានចំណែកនៃបញ្ចគោរស ដូច្នោះ។ ព្រះសាស្តាត្រាស់ គាថាទី ១ ដោយអំណាចនៃភិក្ខុអ្នកបរិបូណ៌ដោយសីល អ្នកមានសុត្តៈច្រើន (តែ) មានប្រក្រតីនៅដោយសេចក្តីប្រមាទ មិនប្រព្រឹត្តក្នុងការធ្វើទុកក្នុងចិត្ត ដោយឧបាយត្រឹមត្រូវដោយអំណាចនៃត្រៃលក្ខណៈ មានអនិច្ចលក្ខណៈជាដើម ទ្រង់មិនបានត្រាស់ដល់ភិក្ខុអ្នកទ្រុស្តសីល ដោយប្រការដូច្នេះ។

ចំណែកគាថាទី ២ ព្រះអង្គត្រាស់ដោយអំណាចនៃការបុគ្គល សូម្បីជាអ្នកមានសុតៈតិច (តែ) ធ្វើកម្មក្នុងការធ្វើទុកក្នុងចិត្តដោយឧបាយត្រឹមត្រូវ។ ក្នុងបទទាំងនោះ បទថា អប្បម្បិ ចេ (ប្រសិនបើ… សូម្បីតិច) សេចក្តីថា តិច គឺ សូម្បីត្រឹមតែ ១ វគ្គ ឬ ២ វគ្គ។ បទថា ធម្មស្សទ. ៣០៨ ហោតិ អនុធម្មចារី (អ្នកមានប្រក្រតីប្រព្រឹត្តធម៌សមគួរដល់ធម៌) ជាដើម សេចក្តីថា នរជនដឹងអត្ថ ដឹងធម៌ហើយ រមែងប្រព្រឹត្តធម៌ដែលសមគួរដល់ លោកុត្តរធម៌ ៩ គឺ ប្រភេទនៃធម៌ មានបារិសុទ្ធិសីល ៤ ធុតង្គគុណ និង អសុភកម្មដ្ឋានជាដើម ដែលរាប់ថា ជាវត្តបដិបត្តិចំណែកខាងដើម រមែងជាអ្នកឈ្មោះថា មានប្រក្រតីប្រព្រឹត្តធម៌សមគួរដល់ធម៌ គឺ រមែងប្រព្រឹត្ត សង្ឃឹមដល់ការចាក់ធ្លុះថា “យើងនឹងចាក់ធ្លុះក្នុងថ្ងៃនេះ យើងនឹងចាក់ធ្លុះ ក្នុងថ្ងៃនេះឯង”។ នរជននោះ លះរាគៈ ទោសៈ និងមោហៈ ដោយវត្តបដិបត្តិត្រឹមត្រូវនេះហើយ កំណត់ដឹងធម៌ដែលគួរកំណត់ដឹងដោយល្អ គឺដោយហេតុ ដោយន័យ មានចិត្តរួចផុតស្រឡះល្អហើយដោយអំណាចនៃ តទង្គវិមុត្តិ វិក្ខម្ភនវិមុត្តិ សមុច្ឆេទវិមុត្តិ បដិបស្សទ្ធិវិមុត្តិ និងនិស្សរណវិមុត្តិ អស់ការប្រកាន់មាំក្នុងលោកនេះ ឬក្នុងលោកដទៃ គឺ មិនចូលដល់ ការប្រកាន់ខន្ធ អាយតនៈ និងធាតុទាំងឡាយ ដែលរាប់បញ្ចូលក្នុងលោកនេះ និងលោកដទៃ ឬដែលជាខាងក្នុង និងខាងក្រៅ ដោយឧបាទាន59) ៤ ឈ្មោះថា ជាមហាខីណាស្រព រមែងជាអ្នកមានចំណែកនៃគុណរបស់សមណៈ ទ. ៣០៩ គឺ ផល ដែលមកហើយដោយអំណាចនៃគុណរបស់សមណៈ ពោលគឺ មគ្គ និងនៃគុណរបស់សមណៈ គឺ គំនរនៃអសេកូធម៌60) ៤។ ព្រះសាស្តាទ្រង់ រួបរួមកំពូលនៃព្រះទេសនាដោយព្រះអរហត្ថ ដូចមេជាងកាន់យកកំពូលនៃផ្ទះ ដោយកំពូលកែវ ដូច្នោះឯង។

ក្នុងកាលចប់ព្រះគាថា ជនដ៏ច្រើនបានជាអរិយបុគ្គល មានព្រះសោតាបន្នជាដើម។ ទេសនាមានប្រយោជន៍ដល់មហាជនដូច្នេះឯង។

ចប់ រឿងភិក្ខុ ២ ​រូបជាសំឡាញ់នឹងគ្នា។

ចប់យមកវគ្គវណ្ណនា វគ្គទី១

ក្នុងវគ្គនេះ រួមមាន១៤ រឿង៖

១. រឿងព្រះចក្ខុបាលត្ថេរៈ
៣. រឿងព្រះតិស្សត្ថេរៈ
៥. រឿងភិក្ខុក្រុងកោសម្ពី
៧. រឿងព្រះទេវទត្ត
៩. រឿងព្រះនន្ទត្ថេរៈ
១១. រឿងធម្មិកឧបាសក
១៣. រឿងនាងសុមនាទេវី

២. រឿងមដ្ឋកុណ្ឌលី
៤. រឿងនាងកាឡយក្ខិណី
៦. រឿងចុល្លកាល-មហាកាល
៨. រឿងសញ្ជ័យ
១០.រឿងនាយចន្ទស្វករិកៈ
១២. រឿងទេវទត្ត
១៤. រឿងភិក្ខុជាសំឡាញ់ ២រូប

ចប់ យមកវគ្គ។

អប្បមាទវគ្គ ទី ២

១. រឿងព្រះនាងសាមាវតី

…no transcription yet, see sut.kn.dhp.021_att

២. រឿងកុម្ភឃោសកៈ

២. កុម្ភឃោសកសេដ្ឋិវត្ថុ

ទ. ៤៤៧ ព្រះសាស្តា កាលទ្រង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ កុម្ភឃោសកៈ ត្រាស់ព្រះធម្មទេសនាដូច្នេះថា ឧដ្ឋានវតោ (យសរមែងចម្រើនក្រៃលែង) ដល់អ្នកមានសេចក្តីព្យាយាម ដូច្នេះជាដើម។

សេចក្តីពិស្តារថា ក្នុងក្រុងរាជគ្រឹះ អហិវាតករោគប (រោគកើតអំពីខ្យល់មានពិសដូចជាពិសពស់) បានកើតឡើងក្នុងផ្ទះរបស់រាជគហសេដ្ឋី។ កាលអហិវាតរោគនោះកើតឡើងហើយ សត្វតិរិច្ឆានទាំងឡាយតាំងពីរុយក្បាលខៀវរហូតដល់គោ រមែងស្លាប់មុន បន្ទាប់អំពីនោះមកទាសៈនិងកម្មករ ក្រោយគេបង្អស់គឺម្ចាស់ផ្ទះ ព្រោះហេតុនោះរោគនោះក៏កើតដល់សេដ្ឋី និងភរិយាក្រោយគេបង្អស់ ពីរនាក់ស្វាមីភរិយានោះកាលត្រូវរោគពាល់ត្រូវហើយ សម្លឹងមើលបុត្តដែលឈរនៅជិត មាននេត្រាទាំងពីរពេញដោយទឹកភ្នែកពោលទៅកាន់បុត្តថា «នែ៎កូនសម្លាញ់ បានឮថាកាលរោគប្រភេទនេះកើតឡើង ជនទាំងឡាយទម្លាយជញ្ជាំងរត់គេចចេញទៅ ទើបបានជីវិត» កូនមិនចាំបាច់ហួងហែង ឬក៏អាលោះអាល័យចំពោះយើងទាំងពីរទេ គប្បីរត់ចេញទៅឲ្យប្រញាប់ កាលមានជីវិតរស់នៅ គប្បីទ. ៤៤៨ ត្រឡប់មកវិញ ហើយគាស់យកទ្រព្យ ៤០ កោដិ ដែលយើងទាំងពីរនាក់កប់ទុកក្នុងទីឯណោះចិញ្ចឹមជីវិតចុះ»។

សេដ្ឋីបុត្រស្តាប់ពាក្យរបស់មាតា និងបិតានោះហើយ យំសំពះមាតាបិតា ខ្លាចចំពោះមរណភ័យទើបទម្លាយជញ្ជាំងផ្ទះរត់ចេញទៅកាន់ស្បាតនៃភ្នំ នៅក្នុងួនោះអស់ ១២ឆ្នាំ ទើបត្រឡប់មកកាន់លំនៅរបស់មាតាបិតាវិញ។ គ្រានោះ នរណាៗ ក៏មិនស្គាល់សេដ្ឋីបុត្រនោះ ព្រោះសេដ្ឋីបុត្រនោះទៅក្នុងកាលដែលខ្លួននៅក្មេង ត្រឡប់មកក្នុងកាលមានសក់ ពុកមាត់ ពុកចង្កាដុះឡើងទ្រុបទ្រុល។ សេដ្ឋីបុត្រនោះ ទៅកាន់ទីកប់កំណប់ទ្រព្យដោយអំណាចនៃគ្រឿងសម្គាល់ដែលមាតាបិតាឲ្យហើយ ដឹងថា ទ្រព្យនៅមិនទាន់វិនាស ក៏គិតថា «នរណាៗ ក៏មិនស្គាល់យើង»។ ប្រសិនបើយើងនឹងគាស់កំណប់ទ្រព្យឡើងប្រើប្រាស់សោត ជនទាំងឡាយគប្បីគិតថា «បុរសទុគ៌តម្នាក់នេះ គាស់កំណប់ទ្រព្យឡើងហើយ គប្បីចាប់យើងហើយបៀតបៀន បើដូច្នោះយើងគប្បីធ្វើការស៊ីឈ្នួលគេចិញ្ចឹមជីវិតចុះ» គ្រានោះសេដ្ឋីបុត្រនោះស្លៀកសំពត់ចាស់មួយផ្ទាំង ដើរសួរថា «មាននរណាត្រូវការអ្នកបម្រើឬទេ» (ទៅ) ដល់ភូមិដែលជាលំនៅនៃពួកកម្មករ។ ខណៈនោះទ. ៤៤៩ ពួកអ្នកមានឃើញសេដ្ឋីបុត្រនោះហើយ ពោលថា «ប្រសិនបើឯងធ្វើការងាររបស់ពួកយើងបានត្រឹមតែមួយសោត ពួកយើងនឹងឲ្យថ្លៃឈ្នួលសម្រាប់ទិញភត្ត»។

សេដ្ឋីបុត្រនោះសួរថា «តើពួកលោកនឹងឲ្យខ្ញុំធ្វើការងារអ្វី?» ពួកអ្នកជួលប្រាប់ថា «ការងារ គឺការដាស់ ប្រសិនបើឯងអាចធ្វើបានសោត ឯងចូរក្រោកឡើងពីព្រលឹមដើរដាស់ពួកកម្មករថា ម្នាលអ្នកទាំងឡាយ អ្នកទាំងឡាយចូរក្រោកឡើង ចូរត្រៀមរទេះទាំងឡាយ ចូរទឹមគោទាំងឡាយ វេលានេះជាវេលាទៅរកស្មៅសំរាប់សត្វពាហនៈទាំងឡាយ មានដំរី និងសេះជាដើមដើម្បីត្រូវការស៊ីស្មៅ ម្នាលនាងទាំងឡាយ សូម្បីនាងទាំងឡាយចូរក្រោកឡើង ចូរចម្អិនបបរ និងភត្ត «គេទទួលថា «បាន»។ លំដាប់នោះពួកអ្នកជូលបានឲ្យផ្ទះមួយខ្នងដល់សេដ្ឋីបុត្រនោះ ដើម្បីប្រយោជន៍ដល់ការនៅក្នុងទីជិត។ សេដ្ឋីបុត្របានធ្វើការងារនោះរាល់ៗ ថ្ងៃ។

ថ្ងៃមួយ ព្រះបាទពិម្ពិសារ ទ្រង់បានព្រះសណ្តាប់សំឡេងរបស់គេហើយ។ ក៏ស្តេចជាអ្នកទ្រង់ចេះស្តេចសំឡេងរបស់សត្វទាំងឡាយ ព្រោះហេតុនោះ ទើបត្រាស់ថា «នេះជាសំឡេងរបស់បុគ្គលមានទ្រព្យច្រើន»។

ទ. ៤៥០ គ្រានោះ ស្រីស្នំរបស់ព្រះរាជាម្នាក់ ដែលឈរគាល់ព្រះរាជានៅក្នុងទីជិតគិតថា «ធម្មតាព្រះរាជាមិនត្រាស់នូវពាក្យផ្តេសផ្តាស យើងគួរដឹងនូវហេតុនេះឲ្យជាក់ច្បាស់»។ ទើបបញ្ជូនបុរសម្នាក់ទៅ (ស៊ើប) ដោយពាក្យថា «នែ៎អ្នក អ្នកចូរទៅស៊ើបឲ្យដឹងច្បាស់នូវរឿងរបស់នោះ ហើយត្រឡប់មកប្រាប់យើង»។ បុរសនោះទៅយ៉ាងប្រញាប់ ជួបកុម្ភឃោសកៈនោះហើយក៏ត្រឡប់មកប្រាប់ថា «នុ៎ះជាបុរសទុគ៌តម្នាក់ ដែលធ្វើការស៊ីឈ្នួលជនទាំងឡាយដើម្បីចិញ្ចឹមជីវិត»។ ព្រះរាជាទ្រង់សណ្តាប់ពាក្យរបស់បុរសនោះហើយ ក៏ទ្រង់តណ្ហីភាព (ស្ងៀម) ក្នុងថ្ងៃទី ២ក្តី ទី ៣ក្តី លុះទ្រង់ព្រះសណ្តាប់សំឡេងរបស់កុម្ភឃោសកៈនោះហើយ ក៏ទ្រង់ត្រាស់យ៉ាងនោះទៀត។ ស្រីស្នំនោះ ក៏គិតយ៉ាងនោះទៀត បញ្ជូន (បុរស) ទៅច្រើនដង កាលបុរសនោះប្រាប់ថា «ជាមនុស្សទុគ៌ត» ក៏គិតថា «ព្រះរាជាសូម្បីទ្រង់ព្រះសណ្តាប់នូវពាក្យថា «បុរសនោះជាមនុស្សទុគ៌ត» ក៏ទ្រង់មិនជឿ ហើយទ្រង់ត្រាស់ពាក្យដដែលៗ ទៀតថា «នុ៎ះជាសំឡេងរបស់អ្នកមានទ្រព្យច្រើន» ក្នុងសេចក្តីនេះប្រាកដជាមានហេតុ យើងគួរតែស្គាល់បុរសនោះឲ្យបានដឹងតាមសេចក្តីពិត»។ ស្រីស្នំនោះ ក៏ក្រាបទូលព្រះរាជាថា «បពិត្រទ. ៤៥១ ព្រះសម្មតិទេព នាងខ្ញុំម្ចាស់ កាលបានទ្រព្យមួយពាន់នឹងនាំធីតាទៅ (ធ្វើនូវឧបាយ) ឲ្យទ្រព្យនោះចូលមកកាន់រាជត្រកូលឲ្យទាល់តែបាន”។ ព្រះរាជា ត្រាស់បង្គាប់ឲ្យព្រះរាជទានទ្រព្យមួយពាន់ដល់នាងស្នំ។ នាងទទួលព្រះរាជទ្រព្យនោះហើយ ឲ្យធីតាស្លៀកសំពត់ចាស់មួយផ្ទាំង ធ្វើដំណើរចេញចាកព្រះរាជវាំងជាមួយនឹងធីតានោះធ្វើអាការដូចជាអ្នកដើរផ្លូវ ទៅកាន់ភូមិដែលជាទីនៅរបស់ពួកអ្នកមាន បានចូលទៅកាន់ផ្ទះមួយហើយនិយាយថា “ម្នាលនាងដ៏ចម្រើន ខ្ញុំទាំងពីរនាក់ធ្វើដំណើរមកអំពីទីឆ្ងាយ (ហត់នឿយ ខ្លាំងណាស់) សូមសម្រាកនៅក្នុងផ្ទះនេះ ២-៣ ថ្ងៃ បានដែរឬទេ” ។ ស្ត្រី ដែលជាម្ចាស់ផ្ទះពោលថា “ម្នាលនាងដ៏ចម្រើន មនុស្សដែលនៅផ្ទះនេះមានច្រើននាក់ណាស់ នាងមិនអាចសម្រាកក្នុងផ្ទះនេះបានទេ ផ្ទះរបស់នាយកុម្ភឃោសកៈនោះទំនេរ នាងអញ្ជើញទៅ (សុំសម្រាក) ក្នុងផ្ទះនោះចុះ”។ នាងស្នំទៅកាន់ផ្ទះរបស់កុម្ភឃោសកៈនោះហើយពោលថា “នែ៎អ្នកដ៏ចម្រើន យើងខ្ញុំទាំងពីរនាក់ជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ នឹង (សុំសម្រាក) នៅក្នុងផ្ទះនេះមួយថ្ងៃ ឬក៏ពីរថ្ងៃ សូម្បីត្រូវកុម្ភឃោសកៈហាមឃាត់ហើយច្រើនដង ក៏ដោយ ក៏នៅតែនិយាយអង្វរថា “នែអ្នកដ៏ចម្រើន ខ្ញុំទាំងពីរនាក់នឹងសូមទ. ៤៥២ សម្រាកនៅក្នុងផ្ទះនេះមួយថ្ងៃ ព្រឹកឡើងនឹងទៅហើយ» តែមិនប្រាថ្នានឹងចេញទៅទេ។ នាងសម្រាកនៅក្នុងផ្ទះរបស់កុម្ភឃោសកៈនោះឯង លុះព្រឹកឡើង ក្នុងវេលាដែលកុម្ភឃោសកៈនោះចេញទៅព្រៃ ក៏និយាយថា «នែ៎ អ្នកដ៏ចម្រើន សូមអ្នកចូរប្រគល់តម្លៃអាហារសម្រាប់អ្នកទុក ហើយសឹមទៅចុះ ខ្ញុំនឹង (ចាត់ចែង) ដាំស្លទុកដើម្បីអ្នក»។ កាលកុម្ភឃោសកៈពោលថា «កុំអីនាង ខ្ញុំនឹងដាំស្លស៊ីខ្លួនឯងបាន» ក៏និយាយអង្វររឿយៗ រហូតទាល់តែបានសម្រេច ធ្វើទ្រព្យដែលកុម្ភឃោសកៈឲ្យនោះ ឲ្យជាទ្រព្យដែលខ្លួនបានទទួលទុកហើយប៉ុណ្ណោះ ប្រើគេឲ្យនាំភោជន និងវត្ថុផ្សេងៗមានអង្ករដ៏បរិសុទ្ធជាដើមមកអំពីផ្សារ ដាំបាយឲ្យឆ្ងាញ់ និងធ្វើម្ហូបអាហារពីរបីមុខដែលមានរសជាតិឆ្ងាញ់ ដូចការដាំស្លក្នុងរាជត្រកូលឲ្យដល់កុម្ភឃោសកៈដែលមកអំពីព្រៃ។ លុះដឹងថា កុម្ភឃោសកៈបរិភោគហើយជាអ្មកមានចិត្តរីករាយ ក៏និយាយថា «នែ៎អ្នកដ៏ចម្រើន ខ្ញុំទាំងពីរនាក់ជាអ្នកនឿយហត់សូមសម្រាកនៅផ្ទះនេះពីរបីថ្ងៃទៀតចុះ» កុម្ភឃោសកៈក៏ទទួលថា «បាន»។ គ្រានោះ នាងក៏ចំអិនអាហារយ៉ាងឆ្ងាញ់ពិសា ទាំងក្នុងវេលាល្ងាច ទាំងក្នុងវេលាព្រឹកឲ្យដល់កុម្ភឃោសកៈ។ លុះដឹងថា គេមានចិត្តរឺករាយហើយទ. ៤៥៣ ក៏អង្វរ (ទៀត) ថា “នែអ្នកដ៏ចម្រើន យើងទាំងពីរនាក់សុំនៅក្នុងផ្ទះនេះ ពីរបីថ្ងៃទៀត” ដូច្នេះ ហើយក៏នៅក្នុងផ្ទះនោះទៅ កាលនៅក្នុងផ្ទះនោះ ក៏យកសស្ត្រាដ៏មុតកាត់គ្រែខាងក្រោមនៃមេគ្រែរបស់គេក្នុងទីនោះៗ។ កាលគេមកវិញ គ្រាន់តែអង្គុយចុះប៉ុណ្ណោះ គ្រែក៏ធ្លាក់ចុះទៅខាងក្រោម។ គេបានពោលថា “ហេតុអ្វី ទើបគ្រែនេះបាក់យ៉ាងនេះ”។

នាងស្នំ៖ នាយ ខ្ញុំមិនអាចហាមពួកក្មេងៗបាន ដែលមកប្រជុំគ្នាលេងលើគ្រែនេះ។

កុម្ភឃោសកៈ៖ ម្នាលនាង ព្រោះអាស្រ័យអ្នកទាំងពីរ ទុក្ខនេះកើតឡើងដល់ខ្ញុំ ក្នុងកាលមុនខ្ញុំទៅទីណាៗ ក៏បិទទ្វារហើយទើបទៅ។

នាងស្នំ៖ ឲ្យខ្ញុំធ្វើដូចម្តេច បើខ្ញុំមិនអាចហាមឃាត់បាន ។

នាងស្នំនោះកាត់ (ជើងគ្រែ) ដូចលើកមុនទៀតអស់ពីរបីថ្ងៃ សូម្បីត្រូវកុម្ភឃោសកៈនោះលើកទោស ហើយតិះដៀលក៏ដោយក៏នៅតែពោល (ដោះខ្លួន) ដដែលទៀត ហើយកាត់ខ្សែដ៏សេសទាំងឡាយទៀត បន្សល់ទុក តែខ្សែពីរសេសៃប៉ុណ្ណោះ។ ថ្ងៃនោះ កាលកុម្ភឃោសកៈគ្រាន់អង្គុយចុះ ប៉ុណ្ណោះ (ព័ត្រ) ទាំងអស់ក៏ធ្លាក់ចុះលើផែនដី។ សិរសា (របស់កុម្ភឃោទ. ៤៥៤ សកៈ) បាន (ធ្លាក់ចុះ) ទៅជាមួយនឹងជង្គង់ទាំងឡាយ កុម្ភឃោសកៈនោះក្រោកឡើងហើយ ក៏បាននិយាយថា “ខ្ញុំនឹងធ្វើដូចម្តេច?» ឥឡូវនេះ ខ្ញុំនឹង ទៅទីណា? ខ្ញុំជាអ្នកត្រូវពួកនាងធ្វើមិនឲ្យជាម្ចាស់នៃកគ្រែដេកហើយ”។ នាងស្នំលួងលោមថា “នែ៎អ្នកដ៏ចម្រើន នឹងធ្វើដូចម្តេចទៅ បើខ្ញុំមិនអាចហាមឃាត់ពួកក្មេងៗ ដែលវាមកលេងលើគ្រែយ៉ាងនេះបាន ណ្ហើយចុះ អ្នកកុំគិតឡើយ អ្នកនឹងទៅណាបានឥឡូវនេះ» ដូច្នេះហើយ ហៅធីតាប្រាប់ថា “នែ៎កូន កូនឯងចូរធ្វើឱកាសសម្រាប់ ជាទីដេកដល់បងប្រុសរបស់ក្នឯងផងចុះ»។ ធីតានោះដេកក្នុងចំណែកម្ខាងហើយ ពោលថា “បពិត្រអ្នកជាម្ចាស់ សូមមកដេកទីនេះចុះ” សូម្បីនាងស្នំក៏ពោលនឹងកុម្ភឃោសកៈនោះថា “នែអ្នកដ៏ចម្រើន សូមអ្នកទៅដេកជាមួយនឹងប្អូនស្រីចុះ”។ កុម្ភឃោសកៈដេកលើគ្រែមួយជាមួយនឹងធីតារបស់នាងស្នំនោះ បានធ្វើនូវសន្ថវៈក្នុងថ្ងៃនោះឯង។ នាងកុមារិការនោះទួញយំ ។ ក្នុងពេលនោះ មាតារបស់នាងក៏សួរនាងថា “នែ៎កូនស្រី ហេតុដូចម្តេចបានជាកូនឯងយំ”។ ធីតា ពោលថា “កម្មឈ្មោះនេះកើតឡើងហើយ ម៉ែ”។ មាតានិយាយថា “ណ្ហើយចុះកូន យើងអាចធ្វើអ្វីបាន កាលកូនបានបុរសនេះជាស្វាមីក្តី កុម្ភឃោសកៈទ. ៤៥៥ នេះបានស្ត្រីអ្នកបបម្រើម្នាក់ក្តី ក៏សមគួរហើយ និងព្រមទទួលកុម្ភឃោសកៈនោះជាកូនប្រសារបស់ខ្លួន។ គេទាំងពីរនាក់ក៏នៅរួមរស់ជាមួយគ្នា។

ដោយកាលកន្លងទៅ ២-៣ ថ្ងៃ នាងស្នំនោះក៏បញ្ជូនដំណឹងទៅ (ក្រាបទូល) ព្រះរាជាថា «បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រាស់បង្គាប់ឲ្យធ្វើការឃោសនាថា “មហាជន ចូរចាត់ចែងលេងមហោស្រពក្នុងតំបន់នៃពួកអភិជន ក៏បុគ្គលណាមិនចាត់ចែងមហោស្រពក្នុងផ្ទះ ត្រូវពិន័យប្រមាណប៉ុណ្ណោះដល់បុគ្គលនោះ។ ព្រះរាជាក៏ត្រាស់បង្គាប់ឲ្យធ្វើយ៉ាងនោះ។ គ្រានោះ ម្តាយក្មេកនិយាយនឹងកុម្ភឃោសកៈថា “នែ៎អ្នកដ៏ចម្រើន យើងចាំបាច់ត្រូវចាត់ចែងមហោស្រពក្នុងទីដែលពួកកម្មកររស់នៅ តាមព្រះរាជបញ្ជាយើងនឹងធ្វើដូចម្តេច”។

កុម្ភឃោសកៈ៖ ម៉ែ ខ្ញុំនេះសូម្បីតែធ្វើការបម្រើគេ ក៏ស្ទើរតែមិនអាចរស់បានផង នឹងចាត់ចែងធ្វើមហោស្រពបានដូចម្តេចទៅ។

ម្តាយក្មេក៖ ម្នាលកូន ធម្មតាបុគ្គលអ្នកនៅគ្រប់គ្រងផ្ទះទាំងឡាយ ត្រូវតែទទួលយកបំណុលនេះ ព្រះរាជាទ្រង់ចេញព្រះរាជបញ្ជាហើយ មិនធ្វើតាមមិនបាន យើងអាចរួចផុតចាកបំណុលបាន ដោយឧបាយណាមួយទ. ៤៥៦ ណ្ហើយចុះ កូនឯងចូរទៅនាំយកកហាបណៈ ១-២ កហាបណៈអំពីទីណាៗ ក៏បាន។ គេទាស់ចិត្តបណ្តើរ ទៅនាំយកកហាបណៈ ១ កហាបណៈ មកអំពីទឹកប់កំណប់ទ្រព្យ ៤០ កោដិនោះ ហុចឲ្យនាងស្នំ នាងស្ទំក៏បញ្ជូនមួយ កហាបណៈនោះទៅថ្វាយព្រះរាជា ហើយ (ចាត់ចែង) ធ្វើមហោស្រពដោយ កហាបណៈរបស់ខ្លួន ដោយកាលកន្លងទៅ ២-៣ ថ្ងៃ ក៏បញ្ជូនដំណឹងទៅថ្វាយព្រះរាជាដូចលើកមុនទៀត។ ព្រះរាជាក៏ទ្រង់បញ្ជារាជបុរសឲ្យដើរឃោសនាទៀតថា “មហាជនចូរចាត់ចែងធ្វើមហោស្រព កាលបុគ្គលណា មិនធ្វើ មានពិន័យប្រមាណប៉ុណ្ណេះ” កុម្ភរឃោសកៈនោះ ត្រូវម្តាយក្មេកពោលបង្ខិតបង្ខំដូចលើកមុននោះឯង ទើបទៅយកកហាបណៈមក ១ កហាបណៈ ទៀត នាងសួរនោះក៏បញ្ជូនកហាបណៈទាំងនោះទៅ (ថ្វាយ) ព្រះរាជាទៀត ដោយកាលកន្លងទៅ ២-៣ ថ្ងៃ ក៏បញ្ជូនដំណឹងទៅ (ថ្វាយ) ព្រះរាជាទៀត ថា “ឥឡូវនេះ សូមព្រះអង្គទ្រង់បញ្ជូនរាជបុរសមក បង្គាប់ឲ្យហៅកុម្ភឃោសកនេះទៅ (គាល់)។ ព្រះរាជាក៏ទ្រង់បញ្ជូនរាជបុរសទៅ។ ពួករាជបុរសទៅកាន់លំនៅឋានដែលពួកកម្មករនោះនៅ ហើយសួររកថា «អ្នកណសឈ្មោះកុម្ភរឃោសកៈ” បានជួបកុម្ភឃោសកៈហើយប្រាប់ថា “អ្នកដ៏ចម្រើនទ. ៤៥៧ ព្រះរាជាមានរាជបញ្ជាឲ្យអ្នកចូលគាល់”។ កុម្ភឃោសកៈក៏ភ័យតក់ស្លុត ពោលពាក្យដោះខ្លួនជាដើមថា “ព្រះរាជាទ្រង់មិនស្គាល់ខ្ញុំទេ” ហើយមិនប្រាថ្នានឹងចូលទៅគាល់។ ពេលនោះ ពួករាជបុរសក៏ចាប់គេត្រង់អវយវៈទាំងឡាយមានដៃជាដើម ទាញមកដោយកម្លាំងរបស់ខ្លួន។ ស្ត្រីដែលជាម្តាយក្មេករបស់កុម្ភឃោសកៈនោះ ឃើញបុរសទាំងនោះហើយក៏ធ្វើដូចជាគំរាមថា “នែ៎បុគ្គលប្រដៅក្រ ពួកអ្នកមិនគួរមកចាប់កូនប្រសាររបស់អញត្រង់អវយវៈទាំងឡាយ មានដៃជាដើមទេ” ហើយក៏លួងលោមថា “នែ៎កូន កូនឯងកុំខ្លាចឡើយ មាតាចូលគាល់ព្រះរាជាហើយ នឹងក្រាបទូលឲ្យព្រះរាជា កាត់ដៃរបស់ពួកអ្នកដែលចាប់កូនមានដៃជាដើម” ហើយក៏នាំបុត្រីទៅមុន ដល់ព្រះរាជដំណាក់ហើយផ្លាស់ភេទ ប្រដាប់តុបតែងនូវគ្រឿងអលង្ការទាំងពួង បានឈរគាល់ព្រះរាជានៅក្នុងទីដ៏សមគួរមួយ។ ឯកុម្ភឃោសកៈត្រូវ ពួករាជបុរសចាប់មក (ថ្វាយ) ព្រះរាជាដែរ។ គ្រានោះ ព្រះរាជាទ្រង់ត្រាស់ទៅកាន់កុម្ភឃោសកៈដែលមកថ្វាយបង្គំ ហើយឈរគាល់នោះថា “អ្នកនេះ ឬ? ឈ្មោះកុម្ភឃោសកៈ”។

កុម្ភឃោសកៈ៖ ព្រះករុណាថ្លៃវិសេស។

ទ. ៤៥៨ ព្រះរាជា៖ ព្រោះហេតុអ្វី ទើបអ្នកបិទបាំងទ្រព្យជាច្រើនទុក?។

កុម្ភឃោសកៈ៖ បពិត្រព្រះសម្មតិទេព ទ្រព្យរបស់ទូលបង្គំនឹងមានមកអំពីទីណា? ទូលព្រះបង្គំជាអ្នកធ្វើការស៊ីឈ្នួលគេចិញ្ចឹមជីវិត។

ព្រះរាជា៖ អ្នកកុំធ្វើយ៉ាងនោះឡើយ អ្នកកុហកយើងធ្វើអ្វី?។

កុម្ភឃោសកៈ៖ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនបានកុហកព្រះអង្គទេ ទ្រព្យរបស់ទូលព្រះបង្គំមិនមានពិតមែន។

គ្រានោះ ព្រះរាជាទ្រង់បង្ហាញកហាបណៈទាំងនោះដល់កុម្ភឃោសកៈ ហើយត្រាស់សួរថា “កហាបណៈទាំងនេះជារបស់នរណា?”។ គេចាំ (កហាបណៈ) បាន ក៏គិតថា “ឱអញវិនាសហើយ ហេតុអ្វីកហាបណៈទាំងនេះ ទើបធ្លាក់មកដល់ព្រះហស្ថរបស់ព្រះរាជាទៅវិញ? ក្រឡេកមើលខាងនោះខាងនេះ ក៏ឃើញស្ត្រីទាំងពីរនោះ ប្រដាប់តាក់តែងឈរគាល់ព្រះរាជានៅក្បែរទ្វារបន្ទប់ ទើបគិតថា “កម្មនេះធ្ងន់ណាស់ ប្រហែលជាព្រះរាជាចាត់ស្ត្រីទាំងនេះ (ទៅបោកបញ្ឆោតយើងទេដឹង)”។ ខណៈនោះ ព្រះរាជាត្រាស់ទៅកាន់កុម្ភឃោសកៈថា “ម្នាលអ្នកដ៏ចម្រើន អ្នកឯងនិយាយទៅចុះ ហេតុអ្វីទើបអ្នកធ្វើយ៉ាងនោះ”។

ទ. ៤៥៩ កុម្ភឃោសកៈ៖ បពិត្រព្រះសម្មតិទេព ព្រោះទីពឹងរបស់ទូលបង្គំមិនមាន។

ព្រះរាជា៖ មនុស្សដូចជាយើង មិនគួរជាទីពឹងរបស់អ្នកទេឬ?

កុម្ភឃោសកៈ៖ បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គទ្រង់ជាទីពឹងរបស់ខ្ញុំព្រះអង្គ ក៏ជាព្រះករុណាដ៏ក្រៃលែងណាស់។

ព្រះរាជា៖ អ្នកដ៏ចម្រើន “បាន” ទ្រព្យរបស់អ្នកមានចំនួនប៉ុន្មាន?

កុម្ភឃោសកៈ៖ បពិត្រព្រះសម្មតិទេព ទ្រព្យរបស់ខ្ញុំព្រះអង្គមាន ៤០ កោដិ។

ព្រះរាជា៖ បានអ្វីយកទៅជញ្ជូន ទើបគួរ?។

កុម្ភឃោសកៈ៖ រទេះទាំងឡាយ ព្រះអង្គ។

ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យចាត់ចែងរទេះទាំងឡាយ ច្រើនរយរទេះហើយបញ្ជូនឲ្យទៅនាំទ្រព្យនោះមក ត្រាស់ឲ្យធ្វើជាគំនរទុកនៅត្រង់ព្រះលានហ្លួង ហើយត្រាស់ឲ្យអ្នកក្រុងរាជគ្រឹះមកប្រជុំគ្នា ទ្រង់ត្រាស់សួរថា “ក្នុង ព្រះនគរនេះ មាននរណាមានទ្រព្យប្រមាណបុណ្ណោះដែរឬទេ? កាលអ្នកក្រុងក្រាបទូលថា “ព្រះករុណាថ្លៃវិសេស មិនមានទេ ទ្រង់ត្រាស់សួរទៀតទ. ៤៦០ ថា បើដូច្នោះ យើងគួរធ្វើយ៉ាងណាដល់កុម្ភឃោសកៈ កាលពួកមហាជននោះក្រាបទូលថា “បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់តែងតាំងកុម្ភឃោសកៈនោះទុកក្នុងតំណែងសេដ្ឋីទៅសមគួរហើយ” ទើបទ្រង់តែងតាំង កុម្ភឃោសកៈនោះ ទុកក្នុងតំណែងសេដ្ឋីដោយសក្ការៈដ៏ធំ ព្រះរាជទានបុត្រី របស់ស្រីស្នំនោះដល់កុម្ភឃោសកៈ ហើយស្តេចទៅកាន់សំណាក់ព្រះសាស្តា ព្រមទាំងកុម្ភឃោសកសេដ្ឋីនោះ ថ្វាយបង្គំ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គទ្រង់ទតមើលបុរសនេះចុះ ដែលឈ្មោះថា អ្នកមានបញ្ញាជាគ្រឿងទ្រទ្រង់បែបនេះ មិនមានបុរសសូម្បីមានទ្រព្យសម្បត្តិដល់ ៤០ កោដិ ក៏មិនធ្វើអាការឆ្មើងឆ្មៃ ឬលើកតម្កើងខ្លួន មើលងាយអ្នកដទៃ (ធ្វើ) ដូចជាមនុស្សកំព្រា ស្លៀកសំពត់ចាស់ៗ ធ្វើការបម្រើគេចិញ្ចឹមជីវិត ខ្ញុំព្រះអង្គដឹងបានដោយឧបាយនេះ លុះដឹងហើយ ទើបឲ្យហៅមកសាកសួរ ដេញចោលឲ្យសារភាពថា ខ្លួនជាអ្នកមានទ្រព្យហើយ ឲ្យជញ្ជូនទ្រព្យនោះមក និងបានតែងតាំងទុកក្នុងតំណែងជាសេដ្ឋី (មិនមែនតែប៉ុណ្ណោះ) ខ្ញុំព្រះអង្គ ថែមទាំងបានព្រះរាជទានធីតាឲ្យដល់គេទៀតផង បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលមានបញ្ញាជាគ្រឿងទ្រទ្រង់បែបនេះ ខ្ញុំព្រះអង្គមិនធ្លាប់ឃើញឡើយ។

ទ. ៤៦១ ព្រះសាស្តាទ្រង់ព្រះសណ្តាប់នូវរឿងនោះហើយ ទ្រង់ត្រាស់ថា “ថ្វាយព្រះពរ មហាបពិត្រ ជីវិតរបស់បុគ្គលអ្នករស់នៅយ៉ាងនោះឈ្មោះថា រស់នៅប្រកបដោយធម៌ ក៏កម្មមានចោរកម្មជាដើម រមែងបៀតបៀន (អ្នកធ្វើ) ទាំងក្នុងលោកនេះផង ទាំងក្នុងលោកខាងមុខផង ឈ្មោះថា សេចក្តីសុខដែលមាន កម្មនោះជាហេតុ ក៏មិនមែន ក៏បុរសធ្វើការបម្រើគេក្តី ធ្វើស្រែក្តី ចិញ្ចឹម ជីវិតក្នុងកាលវិនាសនូវទ្រព្យនោះឯង ឈ្មោះថា ជីវិតប្រកបដោយធម៌ ព្រោះថាភាពជាធំ (យស) រមែងចម្រើនឡើងតែម្យ៉ាងដល់បុគ្គលអ្នកដល់ព្រម ដោយសេចក្តីព្យាយាម បរិបូណ៍ដោយសតិ មានការងារដ៏បរិសុទ្ធដោយទ្វារទាំងឡាយ មានកាយទ្វារ និងវចីទ្វារជាដើម មានប្រក្រតីពិចារណាដោយ បញ្ញាហើយទើបធ្វើ អ្នកដែលសង្រួមនូវទ្វារទាំងឡាយ មានកាយទ្វារជាដើម ចិញ្ចឹមជីវិតដោយធម៌ តាំងនៅក្នុងសេចក្តីមិនប្រមាទបែបនេះឯង”។ ដូច្នេះ ទើបត្រាស់ព្រះគាថានេះថា៖

ឧដ្ឋានវតោ សតិមតោ សុចិកម្មស្ស និសម្មការិនោ សញ្ញតស្ស ច ធម្មជីវិនោ អប្បមត្តស្ស យសោភិវឌ្ឍតិ

យស តែងចម្រើនកុះករ ដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែងទ. ៤៦២ មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណារួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ឧដ្ឋានវតោ (អ្នកមានសេចក្តីព្យយាម) គឺ អ្នកមានសេចក្តីព្យាយាមជាហេតុដាស់តឿន។ បទថា សតិមតោ (មានសតិ) គឺ សម្បូណ៍ដោយសតិ។ បទថា សុចិកម្មស្ស (មានការងារស្អាត) គឺ ប្រកបដោយការងារទាំងឡាយ មានការងារតាមផ្លូវកាយជាដើម ប្រាសចាកទោស គឺ មិនមានការខុសឆ្គាំឆ្គង។ បទថា និសម្មការិនោ (មាន ប្រក្រតីពិចារណាហើយទើបធ្វើ) បានដល់ពិចារណា គឺ ពិចារណាយ៉ាងនេះថា “ប្រសិនបើផលយ៉ាងនេះមាន យើងនឹងធ្វើយ៉ាងនេះ” ឬថា “កាល ការងារនេះដែលយើងធ្វើហើយយ៉ាងនេះ ផលបែបនេះនឹងមាន” ដូច្នេះ ទើប ធ្វើនូវការងារទាំងពួង ដូចគ្រូពេទ្យត្រួតពិនិត្យដើមហេតុ (របស់រោគ) ហើយទើបព្យាបាលរោគ ដូច្នោះ ។ បទថា សញ្ញតស្ស (សង្រួមហើយ) បានដល់ សង្រួមហើយក្នុងទ្វារទាំងឡាយមានកាយជាដើម។ បទថា ធម្មទ. ៤៦៣ ជីវិនោ (ចិញ្ចឹមជីវិតប្រកបដោយធម៌) គឺ បើជាគ្រហស្ថ វៀរចាកនូវអំពើកោងទាំងឡាយ មានអំពើកោងដោយភ្នែកជញ្ជីងជាដើម ចិញ្ចឹមជីវិតដោយ ការងារដ៏ប្រពៃទាំងឡាយមានធ្វើស្រែ និងចិញ្ចឹមគោជាដើម បើជាបព្វជិត វៀរចាកអនេសនាកម្មទាំងឡាយ មានវេជ្ជកម្ម និងទូតកម្មជាដើម ចិញ្ចឹមជីវិតដោយភិក្ខាចារដ៏ប្រពៃតាមធម៌។ បទថា អប្បមត្តស្ស (មិនប្រមាទ) គឺ មិនប្រាសចាកសតិ។ បទថា យសោភិវឌ្ឍតិ (យសមែងចម្រើន) សេចក្តីថា យសពោលគឺ ភាពជាធំ ការមានភាគសម្បត្តិ និងការរាប់អាន និងពោលគឺការមានកេរ្តិ៍ឈ្មោះ និងការសរសើររមែងចម្រើន។

ក្នុងកាលចប់ព្រះគាថា កុម្ភឃោសកៈតាំងនៅក្នុងសោតាបត្តិផល។ ជនដទៃជាច្រើន ក៏បានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ទេសនាបានសម្រេចជាប្រយោជន៍ហើយដល់មហាជនដូច្នេះឯង។

ចប់ រឿងកុម្ភឃោសកៈ។

៣. រឿងព្រះចូឡបន្ថកត្ថេរ

៤. រឿងនក្ខត្តប្ញក្សរបស់ពាល

៤. ពាលនក្ខត្តសង្ឃុដ្ឋវត្ថុ

ទ. ៤៩២ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនក្ខត្តឫក្សរបស់ ជនពាល ត្រាស់ព្រះធម្មទេសនានេះថា “បមាទមនុយុញ្ជន្តិ” ដូច្នេះជាដើម។

សេចក្តីពិស្តារថា បានស្តាប់មកក្នុងសម័យមួយគេវាយគងប្រកាស នក្ខត្តឫក្សរបស់ជនពាលក្នុងនគរសាវត្ថី។ ក្នុងនក្ខត្តឫក្សនោះ ពួកជនពាល ដែលអប្បឥតបញ្ញា យកផេះ និងអាចម៍គោលាបរាងកាយ ដើរពាលវាចារបស់ជនអសប្បុរសរហូតអស់ ៧ថ្ងៃ ឃើញនរណាៗ ជាញាតិក៏ដោយ ជាសម្លាញ់ក៏ដោយ ជាបព្វជិតក៏ដោយ ឈ្មោះថា មាននូវសេចក្តីអៀនខ្មាសមិនមាន ឈរពាលវាចារបស់អសប្បុរសទៀបទ្វារផ្ទះអ្នកស្រុក។ មនុស្ស ទាំងឡាយ មិនអាចស្តាប់អសប្បុរិសវាទរបស់ពួកជនពាលនោះបាន ទើបបញ្ជូនទ្រព្យទៅឲ្យកន្លះបាទខ្លះ ១បាទខ្លះ ១កហាបណៈខ្លះ តាមកម្លាំងរបស់ខ្លួន ពួកជនពាលកាន់យកទ្រព្យដែលបានហើយ ត្រង់ទ្វារនៃផ្ទះរបស់មនុស្សទាំងនោះហើយ ទើបចៀសចេញទៅ។ ក៏ក្នុងកាលនោះ ក្នុងក្រុងសាវត្ថី មានព្រះអរិយសាវកប្រមាណ ៥កោដិ។ ព្រះអរិយសាវកទាំងនោះ បញ្ជូនដំណឹងទៅថ្វាយព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានទ. ៤៩៣ ព្រះភាគព្រមទាំងភិក្ខុសង្ឃ ស្ដេចកុំចូលទៅកាន់ព្រះនគរ សូមប្រថាប់នៅ តែក្នុងព្រះវិហារអស់ ៧ថ្ងៃ” ក៏ក្នុងកាល ៧ថ្ងៃនោះ លោកទាំងនោះបាន ចាត់ចែងយាគូ និងភត្តជាដើម បញ្ជូនទៅកាន់វិហារដើម្បីកិក្ខុសង្ឃ សូម្បី ខ្លួនឯងក៏មិនចេញអំពីផ្ទះដែរ។ ក៏ក្នុងកាលពាលនក្ខត្តឫក្សចប់ហើយ ក្នុង ថ្ងៃទី៨ អរិយសាវកទាំងនោះ និមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធាន យាងស្តេចចូលទៅកាន់ព្រះនគរថ្វាយមហាទាន អង្គុយក្នុងទីដ៏សមគួរមួយ ហើយ ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ៧ថ្ងៃរបស់ពួកខ្ញុំព្រះអង្គកន្លងទៅបានដោយលំបាកណាស់ កាលពួកខ្ញុំព្រះអង្គ បានឮនូវវាចាមិនមែនរបស់ សប្បុរសនៃពួកជនពាល ត្រចៀកទាំង២ ហាក់ដូចជាដល់នូវអាការបែកធ្លាយ នរណាៗ ក៏មិនមានសេចក្តីអៀនខ្មាសនឹងនរណាៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គទើបមិនយាងព្រះអង្គស្តេចចូលកាន់ព្រះនគរ សូម្បីពួកខ្ញុំព្រះអង្គ ក៏មិនអាចចេញអំពីផ្ទះបានដែរ។ ព្រះសាស្តា ទ្រង់ព្រះសណ្តាប់ នូវពាក្យរបស់អរិយសាវកទាំងនោះហើយ ត្រាស់ថា “កិរិយារបស់ពួកបុគ្គល ដែលអប្បឥតបញ្ញា រមែងដូច្នេះឯង ចំណែកបុគ្គលអ្នកមានបញ្ញាទាំងឡាយ រក្សានូវសេចក្តីមិនប្រមាទទុក ដូចជាទ្រព្យដ៏មានខ្លឹមសារ រមែងសម្រេចនូវទ. ៤៩៤ សម្បត្តិ គឺ អមតមហានិព្វាន“ ដូច្នេះ ទើបទ្រង់បានត្រាស់ព្រះគាថាទាំងនេះថា៖

បមាទ មនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ។ មា បមាទ មនុយុញ្ចេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បាតិ វិបុលំ សុខំ។

ពួកជនពាលអបឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទដូចទ្រព្យដ៏ប្រសើរ។ អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗនូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗនូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ត្បិតបុគ្គលមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាននូវសេចក្តីសុខដ៏ទូលាយ។

អធិប្បាយគាថា

បណ្តាបទទាំងនោះ បទថា ពាលា (ពួកជនពាល) បានដល់ អ្នកប្រកបដោយភាពជាជនពាល គឺអ្នកដែលមិនស្គាល់ប្រយោជន៍ក្នុងលោកនេះទ. ៤៩៥ និងលោកខាងមុខ។

បទថា ទុម្មេធិនោ (អ្នកមានបញ្ញាថោកទាប) គឺ ឥតបញ្ញា។ ពួកជនពាលនោះ កាលមិនឃើញទោសក្នុងសេចក្តីប្រមាទ រមែងប្រកបរឿយៗ នូវសេចក្តីប្រមាទ គឺ រមែងញ៉ាំងកាលឲ្យកន្លងទៅដោយសេចក្តីប្រមាទ។ បទថា មេធាវី (អ្នកមានបញ្ញា) ជាដើម សេចក្តីថា ចំណែកបណ្ឌិតដែលប្រកបដោយបញ្ញាដ៏រុងរឿងក្នុងធម៌ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចទ្រព្យ គឺ រតនៈ៧ ប្រការដ៏ប្រសើរ គឺដ៏ខ្ពង់ខ្ពស់ ដែលជាប់តមកអំពី វង្សត្រកូល អធិប្បាយថា ដូចជនទាំងឡាយ កាលឃើញអានិសង្សក្នុងទ្រព្យថា “យើងទាំងឡាយអាស្រ័យទ្រព្យដ៏ខ្ពង់ខ្ពស់ ទើបដល់នូវសម្បត្តិ គឺ កាមគុណ ទើបធ្វើផ្លូវជាទីទៅកាន់បរលោកឲ្យបរិសុទ្ធបាន” រមែងរក្សាទ្រព្យនោះទុក យ៉ាងណាមិញ សូម្បីបណ្ឌិតក៏ដូច្នោះ កាលឃើញអានិសង្សនៃសេចក្តី មិនប្រមាទថា “បុគ្គលអ្នកមិនប្រមាទហើយ រមែងបានចំពោះនូវឈានទាំងឡាយ មានបឋមឈានជាដើម រមែងសម្រេចលោកុត្តរធម៌ មានមគ្គ និងផល ជាដើម រមែងញ៉ាំងវិជ្ជា ៣ (និង) អភិញ្ញា ៦61) ឲ្យដល់ព្រមបាន” រមែងរក្សាទ. ៤៩៦ សេចក្តីមិនប្រមាទទុក ដូចជារក្សាទ្រព្យដ៏ប្រសើរ។ បទថា មា បមាទំ (កុំតាមប្រកប) សេចក្តីប្រមាទ សេចក្តីថា ព្រោះហេតុនោះ អ្នកទាំងឡាយចូរកុំតាមប្រកបរឿយៗ នូវសេចក្តីប្រមាទ គឺកុំញ៉ាំងកាលវេលាឲ្យកន្លងទៅ ដោយសេចក្តីប្រមាទ។ បទថា មា កាមរតិសន្ថវំ (កុំតាមប្រកបសេចក្តីស្និទ្ធស្នាល ដោយសេចក្តីត្រេកអរក្នុងកាម) សេចក្តីថា ចូរកុំប្រកបគឺកុំគិត បានដល់កុំបានចំពោះសូម្បីនូវសេចក្តីស្និទ្ធស្នាលដោយអំណាចនៃ តណ្ហា ពោលគឺ សេចក្តីត្រេកអរក្នុងវត្ថុកាម និងកិលេសកាម។ បទថា អប្ប មត្តោ ហិ(ព្រោះថាបុគ្គលមិនប្រមាទហើយ) ជាដើម សេចក្តីថា ព្រោះថា បុគ្គលអ្នកមិនប្រមាទហើយ ដោយភាពជាអ្នកមានសតិតាំងមាំ ខំសង្កេតពិនិត្យ រមែងសម្រេចនិព្វានសុខដ៏ទូលំទូលាយ គឺ ដ៏ឱឡា។

ក្នុងកាលចប់គាថា ជនជាច្រើនបានជាអរិយបុគ្គលមានសោតាបន្នជាដើម ធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង។

ចប់ រឿងនក្ខត្តប្ញក្សរបស់ពាល។

៥. រឿងព្រះមហាកស្សបត្ថេរ

៥. មហាកស្សបត្ថេរវត្ថុ

ទ. ៤៩៧ ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះមហាកស្សបៈ ត្រាស់ព្រះធម្មទេសនានេះថា បមាទំ អប្បមាទេន “… សេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ” ដូច្នេះជាដើម។

សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះថេរៈគង់នៅក្នុងបិប្ផលិគុហា ត្រាច់ទៅបិណ្ឌបាត ខាងក្រោយភត្តគង់ចម្រើនអាលោកកសិណ ពិចារណាមើលសត្វ ទាំងឡាយដែលប្រមាទ និងមិនប្រមាទ ដែលកំពុងស្លាប់ និងដែលកំពុងកើតក្នុងទីទាំងឡាយ មានទឹក ផែនដី និងភ្នំជាដើម ដោយទិព្វចក្ខុ។ ព្រះសាស្តាទ្រង់ប្រថាប់នៅក្នុងវត្តជតពននោះឯង ទ្រង់ពិចារណាមើលដោយ ទិព្វចក្ខុថា “ថ្ងៃនេះ កស្សបៈបុត្តរបស់តថាគត នៅដោយវិហារធម៌អ្វីហ្ន៎” ទ្រង់ជ្រាបថា “កំពុងពិចារណាមើលនូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ទើបត្រាស់ថា “ដែលឈ្មោះថា ការចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ប្រសិនបើពុទ្ធញ្ញាណមិនកំណត់ហើយ នរណាៗ ក៏មិនអាចនឹងធ្វើការកំណត់ ដឹងសត្វទាំងឡាយដែលបដិសន្ធិក្នុងផ្ទៃនៃមាតា ដែលមាតាបិតាមិនទាន់បានដឹង ក៏ចុតិ ហើយបានការដឹងចុតិ និងបដិសន្ធិរបស់សត្វទាំងនោះ មិនមែនទ. ៤៩៨ វិស័យរបស់អ្នកទេ ម្នាលកស្សបៈ វិស័យរបស់អ្នកមានប្រមាណតិច ឯការដឹង ការឃើញសត្វទាំងឡាយដែលកំពុងចុតិ និងបដិសន្ធិដោយប្រការទាំងពួងនោះ ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ” ដូច្នេះហើយទ្រង់ផ្សាយ ព្រះរស្មីទៅ ហាក់ដូចជាទ្រង់ប្រថាប់នៅក្នុងទីចំពោះមុខ ហើយត្រាស់ព្រះគាថានេះថា៖

បមាទ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនី បជំ បព្វតដ្ឋោវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ។

កាលណា បណ្ឌិតបន្ទោរបង់នូវសេចក្តីប្រមាទ ដោយ សេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញនូវ សត្វដែលមានសោក ធីរជន តែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើល ពួកជនដែលនៅលើផែនដី ដូច្នេះឯង។

អធិប្បាយគាថា

ទ. ៤៩៩

បណ្តាបទទាំងនោះ បទថា នុទតិ (បន្ទោបង់) ជាដើម សេចក្តីថា កាលណាបណ្ឌិតចម្រើន កពូននូវអប្បមាទលក្ខណៈ មិនឲ្យឱកាសដល់សេចក្តីប្រមាទ ឈ្មោះថា បន្ទោបង់ គឺរមែងបណ្តេញបង់នូវសេចក្តីប្រមាទនោះ ដោយកម្លាំងនៃសេចក្តីមិនប្រមាទ ដូចទឹកថ្មីដែលហូរចូលកាន់ស្រះបោក្ខរណី ញ៉ាំងទឹកចាស់ឲ្យខ្ចាត់ចេញហើយ មិនឲ្យឱកាសដល់ទឹកចាស់នោះ រមែងច្រានចេញ គឺរមែងញ៉ាំងទឹកចាស់នោះឲ្យហូរចេញទៅ ដោយទីបំផុតនៃខ្លួន ដូច្នេះ។ កាលនោះ បណ្ឌិតនោះ មានសេចក្តីប្រមាទដែលបន្ទោបង់ហើយ បំពេញបដិបទាដ៏សមគួរដល់សេចក្តីមិនប្រមាទនោះ ឡើងកាន់បញ្ញាដូចជាប្រាសាទ ពោលគឺ ទិព្វចក្ខុដ៏បរិសុទ្ធ ព្រោះអត្ថថា ជាធម្មជាតិដ៏ខ្ពង់ខ្ពស់ក្រៃលែង ដោយបដិបទានោះ ដូចបុគ្គលឡើងកាន់ប្រាសាទតាមកាំជណ្តើរដូច្នោះ ដែលឈ្មោះថា អ្នកមិនមានសេចក្តីសោកសៅ ព្រោះភាពជាអ្នកលះបង់នូវកូនសរ គឺសេចក្តីសោកចេញបានហើយ រមែងពិចារណាឃើញ គឺរមែងក្រឡេកឃើញនូវប្រជា គឺ ពពួកសត្វដែលមាននូវសេចក្តីសោក ព្រោះជាអ្នកលះបង់នូវកូនសរ គឺសេចក្តីសោកមិនទាន់បាន ដែលកំពុង ទ. ៥០០ ចុតិ និងបដិសន្ធិដោយទិព្វចក្ខុ។

សួរថា ដូចអ្វី?

ឆ្លើយថា ដូចបុគ្គលដែលឈរនៅលើកំពូលភ្នំ រមែងក្រឡេកឃើញ បុគ្គលដែលឈរនៅលើផែនដីបាន ដូច្នោះ (បព្វតដ្ឋោវ ភុម្មដ្ឋេ) អធិប្បាយ ថា បុគ្គលដែលឈរនៅលើកំពូលភ្នំ រមែងមើលឃើញបុគ្គលដែលឈរនៅលើផែនដីបាន ឬបុគ្គលដែលឈរនៅខាងលើប្រាសាទជាន់លើ រមែងមើលឃើញបុគ្គល ដែលឈរនៅក្នុងបរិវេណនៃប្រាសាទបាន ដោយមិនលំបាកយ៉ាងណា អ្នកប្រាជ្ញ គឺបណ្ឌិត បានដល់ព្រះមហាខីណាស្រពរូបនោះ ក៏រមែងពិចារណាឃើញបុគ្គលពាលទាំងឡាយ ដែលមានពូជ គឺវដ្តមិនទាន់ បានកាត់ផ្តាច់កំពុងចុតិ និងបដិសន្ធិ ដោយមិនលំបាកដូច្នោះ។

កាលចប់គាថា ជនជាច្រើន បានធ្វើឲ្យជាក់ច្បាស់ហើយនូវអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម។

ចប់ រឿងព្រះមហាកស្សបត្ថេរ។

៦. រឿងភិក្ខុជាសំឡាញ់នឹងគ្នា ២ ​រូប"

៧. រឿងសក្កទេវរាជា"

៨. រឿងភិក្ខុមួយ​រូប

៩. រឿងនិគមវាសិតិស្សត្ថេរ

ចិត្តវគ្គ ទី៣

៣. ចិត្តវគ្គោ

១. រឿងព្រះ​មេឃិយត្ថេរ

១. មេឃិយត្ថេរវត្ថុ

…no transcription yet, see sut.kn.dhp.033_att

២. រឿង​ភិក្ខុ​មួយ​រូប

២. អញ្ញតរភិក្ខុវត្ថុថុ

ទ. ៥៥៤ ព្រះសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ទុន្និគ្គហស្ស លហុនោ (ដែលសង្កត់សង្កិនបាន លំបាក ជាធម្មជាតិលឿនរហ័ស) ជាដើម។

បានឮថា មានស្រុកមួយដែលមានមនុស្សរស់នៅកកកុញ ឈ្មោះ មាតិកគ្រាម ក្បែរជើងភ្នំ ក្នុងដែនរបស់ព្រះបាទកោសល។ ថ្ងៃមួយ មានភិក្ខុប្រមាណ ៦០ រូប ទូលអារាធនាព្រះមានព្រះភាគឲ្យទ្រង់ត្រាស់ប្រាប់ព្រះកម្មដ្ឋានដរាបដល់ព្រះអរហត្ត ហើយបានទៅកាន់ស្រុកនោះ ដើម្បីបិណ្ឌបាត។ លំដាប់នោះ មេស្រុកឈ្មោះមាតិកៈណា មាតារបស់មេស្រុកនោះ ឃើញ ភិក្ខុទាំងនោះហើយ និមន្តឲ្យគង់ក្នុងផ្ទះ អង្កៀសដោយបាយ យាគូ និងភត្ត ដែលមានរសឆ្ងាញ់ផ្សេងៗ ហើយសួរថា “លោកម្ចាស់ទាំងឡាយ បំណង នឹងទៅកាន់ទីណា?” ភិក្ខុទាំងនោះប្រាប់ថា “ពួកអាត្មា មានបំណងនឹងទៅ កាន់ទីដែលសប្បាយ មហាឧបាសិកា”។ នាងជ្រាបថា លោកម្ចាស់ទាំងឡាយ ប្រហែលជាស្វែងរកទីនៅ សម្រាប់ចាំវស្សា ទើបក្រាបចុះជិតព្រះបាទហើយទ. ៥៥៥ ពោលថា “បើលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះអស់៣ខែសោត នាងខ្ញុំនឹងដល់សរណៈ ៣ សីល ៥ (និង) ធ្វើឧបោសថកម្ម”។ ភិក្ខុទាំងឡាយ ប្រឹក្សាគ្នាថា “យើងទាំងឡាយ កាលអាស្រ័យឧបាសិកានេះ នឹងមិនមាន សេចក្តីលំបាកដោយភិក្ខា នឹងអាចធ្វើការរលាស់ចេញចាកភពបាន” ដូច្នេះ ទើបទទួលពាក្យនិមន្ត។ នាងបានជម្រះវិហារត្រង់ទីនៅប្រគេនដល់ភិក្ខុទាំងនោះ។ ភិក្ខុទាំងនោះ កាលនៅក្នុងទីនោះ ថ្ងៃមួយបានប្រជុំគ្នា ហើយដាស់តឿនគ្នានឹងគ្នាថា អ្នកមានអាយុ ពួកយើងមិនគួរប្រព្រឹត្តក្នុងសេចក្តីប្រមាទឡើយ ព្រោះថា មហានរក ៨ រណ្តៅ មានទ្វារបើករង់ចាំពួកយើង ដូចជាផ្ទះរបស់ខ្លួន។ ក៏ពួកយើងបានរៀនព្រះកម្មដ្ឋានក្នុងសំណាក់របស់ព្រះពុទ្ធ ដែលទ្រង់នៅព្រះជន្ម ហើយទើបមក។ ក៏ធម្មតាព្រះពុទ្ធទាំងឡាយ ដែល នរណាៗ ជាអ្នកអួតអាង សូម្បីត្រាច់ទៅតាមស្នាមព្រះបាទ ក៏មិនអាចឲ្យទ្រង់ប្រោសប្រាណបាន(តែ) បុគ្គលអ្នកមានអធ្យាស្រ័យជាប្រក្រតីប៉ុណ្ណោះ ទើបឲ្យទ្រង់ប្រោសប្រាណបាន លោកទាំងឡាយ ចូរជាអ្នកមិនប្រមាទចុះ ពួកយើងមិនគួរឈរ មិនគួរអង្គុយនៅក្នុងកន្លែងមួយ ២រូប តែថាក្នុងកាលទ. ៥៥៦ ជាទីទំនុកបម្រុងព្រះថេរៈ ក្នុងវេលាល្ងាចនោះឯង និងក្នុងកាលភិក្ខាចាវេលាព្រឹកប៉ុណ្ណោះ ពួកយើងនឹងរួមគ្នា (តែ) ក្នុងកាលដ៏សេសមិនគួរនៅរួមគ្នា ២រូបឡើយ។ ម្យ៉ាងទៀត កាលភិក្ខុអ្នកមិនសប្បាយ មកវាយរគាំង ត្រង់កណ្តាលវិហារហើយ ពួកយើងទើបមកតាមសញ្ញានៃរគាំង ធ្វើថ្នាំឲ្យដល់ភិក្ខុនោះ។

កាលភិក្ខុទាំងនោះធ្វើកតិកាគ្នាយ៉ាងនេះ ថ្ងៃមួយឧបាសិកានោះឲ្យបុគ្គលកាន់ភេសជ្ជៈទាំងឡាយ មានទឹកដោះថ្លា និងទឹកអំពៅជាដើម ដែលជនទាំងឡាយមានទាសៈ និងកម្មករជាដើមហែហមហើយ ទៅកាន់វិហារនោះក្នុងវេលាល្ងាច មិនឃើញភិក្ខុទាំងឡាយក្នុងវិហារ ទើបសួរពួកបុរសថា “លោកម្ចាស់ទាំងឡាយទៅក្នុងទីណា?” កាលពួកគេប្រាប់ថា “ម៉ែម្ចាស់ លោកម្ចាស់ទាំងឡាយ នីងជាអ្នកគង់ក្នុងទីស្នាក់នៅ ពេលយប់ និងពេលថ្ងៃរៀងៗខ្លួន(ប៉ុណ្ណោះ)”។ ទើបពោលថា “ខ្ញុំធ្វើយ៉ាងណា ទើបបានជួបលោកម្ចាស់ទាំងនោះ?” លំដាប់នោះ មនុស្សទាំងឡាយ ដឹងកតិកាវត្តរបស់ ភិក្ខុសង្ឃ ទើបប្រាប់ចំពោះឧបាសិកានោះថា “ម៉ែម្ចាស់ លោកម្ចាស់នឹងប្រជុំទ. ៥៥៧ គ្នាក្នុងកាលដែលវាយរគាំង”។ នាងទើបឲ្យវាយរគាំង។ ភិក្ខុទាំងឡាយបានឮសំឡេងរគាំងហើយ ចេញចាកទីនៅរៀងៗខ្លួន ដោយសំគាល់ថា មានភិក្ខុរូបខ្លះ នឹងមិនសប្បាយ ទើបមកប្រជុំគ្នាក្នុងកណ្តាលវិហារ។ ភិក្ខុឈ្មោះថា និមន្តមកក្នុងផ្លូវតែមួយជាមួយគ្នាសូម្បី ២រូប រមែងមិនមាន។ ឧបាសិកា ឃើញភិក្ខុមួយរូបៗប៉ុណ្ណោះ និមន្តមកពីទីកន្លែងមួយៗ ទើបគិតថា “ប្រហែល ជាលោកម្ចាស់បុត្ររបស់យើងនឹងមានការឈ្លោះគ្នាទេដឹង ដូច្នេះទើបសំពះ ភិក្ខុសង្ឃហើយសួរថា “លោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយមានការឈ្លោះគ្នាឬ?”

ភិក្ខុទាំងឡាយ ពួកអាត្មាមិនមានការឈ្លោះគ្នាទេ មហាឧបាសិកា។

ឧបាសិកា៖ “លោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់មិនមានការឈ្លោះគ្នាទេ ហេតុអ្វីលោកម្ចាស់ទាំងឡាយ ទើបមិនមកដោយការរួមគ្នា ដូចកាលមកកាន់ផ្ទះរបស់នាងខ្ញុំ(ត្រឡប់ជា) មកតែមួយអង្គៗ អំពីទីកន្លែងមួយៗ?”។

ភិក្ខុ៖ “មហាឧបាសិកា ពួកអាត្មាអង្គុយធ្វើសមណធម៌ក្នុងទីកន្លែងរៀងៗខ្លួន”។

ទ. ៥៥៨ ឧបាសិកា៖ លោកម្ចាស់ទាំងឡាយ ឈ្មោះថា សមណធម៌ គឺអ្វី។

ភិក្ខុ៖ “មហាឧបាសិកា ពួកខ្ញុំធ្វើការស្វាយធ្យាយអាការ ៣២ ប្រការ62) ផ្តើមតាំងពីការអស់ទៅ និងសូន្យទៅក្នុងអត្តភាពនេះ”។

ឧបាសិកា៖ “លោកម្ចាស់ ការស្វាធ្យាយអាការ៣២ និងផ្តើមតាំងពីការអស់ទៅ សូន្យទៅក្នុងអត្ថភាពនេះ រមែងសមគួរដល់ពួកលោកម្ចាស់ ប៉ុណ្ណោះ ឬរមែងសមគួរដល់ពួកនាងខ្ញុំផងដែរ?”។

ភិក្ខុ៖ “មហាឧបាសិកា ធម៌នេះ ព្រះមានព្រះភាគទ្រង់មិនបានហាមដល់នរណាៗឡើយ”។

ឧបាសិកា៖ “បើដូច្នោះ សូមលោកម្ចាស់អនុគ្រោះឲ្យអាការ ៣២ និងសូមប្រាប់អំពីការពិចារណានូវការអស់ទៅ និងសូន្យទៅក្នុងអត្តភាពរនេះ ដល់ខាងខ្ញុំផង”។

ពួកភិក្ខុពោលថា “មហាឧបាសិកា បើដូច្នោះ នាងចូររៀនចុះ” ហើយទ. ៥៥៩ ក៏ឲ្យរៀនទាំងអស់ តាំងអំពីនោះមក ឧបាសិកានោះក៏បានធ្វើការស្វាធ្យាយអាការ៣២ ពិចារណាការអស់ទៅ និងសូន្យទៅក្នុងខ្លួន ក៏បានលុះមគ្គ៣ ផល៣ មុនភិក្ខុទាំងនោះឯង។ បដិសម្ភិទា៤ និងលោកិយអភិញ្ញា បានមកដល់ឧបាសិកានោះដោយមគ្គនោះឯង នាងចេញចាកសុខដែលកើតអំពីមគ្គ និងផលហើយ មើលដោយទិព្វចក្ខុពិចារណាថា លោកម្ចាស់ជាបុត្ររបស់យើងសម្រេចធម៌នេះ ក្នុងកាលណាហ្ន៎ហើយពិចារណាថា «លោកម្ចាស់ទាំងនេះ នៅមានរាគៈ ទោសៈ មោហៈ លោកម្វាស់ទាំងនេះ មិនមានគុណធម៌សូម្បីត្រឹមតែឈាន និងវិបស្សនាឡើយ ឧបនិស្ស័យនៃព្រះអរហត្តរបស់លោកម្ចាស់ដែលជាបុត្ររបស់យើង មានឬមិនមាន ឃើញថា «មាន» ដូច្មេះទើបពិចារណាសេនាសនៈជាទីសប្បាយ នឹងមាន ឬមិនមានហ្ន៎ សូម្បីឃើញសេនាសនៈជាទីសប្បាយមានហើយ ទើបពិចារណាថា លោកម្ចាស់ទាំងឡាយរបស់យើងមិនទាន់បានបុគ្គលជាទីសប្បាយ ឬហ្ន៎ ក៏ឃើញថា អាហារទ. ៥៦០ ដែលជាទីសប្បាយនៅមិនទាន់មានដល់លោក”។ តអំពីនោះ ក៏ចាត់ចែង បាយយាគូមានច្រើនយ៉ាង របស់ទំពារជាអនេកប្បការ និងភោជនមានរស ផ្សេងៗ ដ៏ច្រើន និមន្តភិក្ខុទាំងឡាយឲ្យគង់ ហើយថ្វាយទឹកទក្ខិណោទក63) ដោយពាក្យថា “បពិត្រលោកដ៏ចម្រើន លោកម្ចាស់ពេញចិត្តក្នុងវត្ថុណា១ សូមទទួលវត្ថុនោះៗ ចុះ”។ ភិក្ខុទាំងនោះទទួលយកវត្ថុទាំងឡាយ មានបាយ យាគូជាដើម ហើយឆាន់តាមសេចក្តីពេញចិត្ត។ កាលភិក្ខុទាំងនោះបាន អាហារជាទីសប្បាយ ចិត្តក៏ជាធម្មជាតិមានអារម្មណ៍តែមួយ។ ពួកលោក មានចិត្តតាំងស៊ប់ក្នុងវិបស្សនា តមកកាលមិនយូរ ក៏បានសម្រេចព្រះអរហត្ត ព្រមដោយបដិសម្ភិទាទាំងឡាយ ហើយគិតថា “ឱហ្ន៎! មហាឧបាសិកា ជាទីពឹងរបស់ពួកយើង បើពួកយើងមិនបានអាហារដែលជាទីសប្បាយទេ ការចាក់ធ្លុះមគ្គ និងផលនឹងមិនមានដល់ពួកយើងដោយពិត”។ ឥឡូវនេះ ពួកយើងនៅចាំវស្សា បវារណាហើយ នឹងទៅកាន់សំណាក់របស់ព្រះសាស្តា។ ពួកលោកលាឧបាសិកាថា “ពួកអាត្មាប្រាថ្នានឹងគាល់ព្រះសាស្តា”។ មហាទ. ៥៦១ ឧបាសិកាពោលថា “សាធុ លោកម្ចាស់ទាំងឡាយ” ហើយតាមជូនដំណើរ ភិក្ខុទាំងនោះ ពោលពាក្យដែលជាទីស្រឡាញ់ដ៏ច្រើនថា “សូមលោកម្ចាស់ ទាំងឡាយគប្បី (មក) សួរសុខទុក្ខនាងខ្ញុំផង ដូច្នេះជាដើម ទើបត្រឡប់វិញ”។ ចំណែកភិក្ខុទាំងនោះដល់ក្រុងសាវត្ថីហើយ ថ្វាយបង្គំ ព្រះសាស្តា រួចគង់ក្នុងទីដ៏សមគួរមួយ ភិក្ខុដែលព្រះសាស្តាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ (សេរីយន្តមានចក្រ ៤ មានទ្វារ ៩) ពួកអ្នកអត់ធន់បានដែរឬ ពួកអ្នកល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេឬ មួយទៀត ពួកអ្នកមិនលំបាក ដោយការបិណ្ឌបាតទេឬ” ទើបក្រាបទូលថា “ល្មមអត់ធន់បាន ព្រះអង្គ ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានព្រះអង្គ ម្យ៉ាងទៀតខ្ញុំព្រះអង្គទាំងឡាយ មិនបានលំបាកដោយការបិណ្ឌបាតឡើយ ព្រោះថា ឧបាសិកាម្នាក់ ឈ្មោះ មាតិកមាតា ជ្រាបវារៈចិត្តរបស់ពួកខ្ញុំព្រះអង្គ កាលពួកខ្ញុំព្រះអង្គគិតយ៉ាងណា មហាឧបាសិកានឹងចាត់ចែងអាហារឈ្មោះនេះ ដើម្បីពួកខ្ញុំព្រះអង្គ។ (នាង) ក៏បានចាត់ចែងអាហារថ្វាយតាមដែលពួកខ្ញុំព្រះអង្គគិតហើយ។ ដូច្នេះ ហើយក៏ពោលសរសើរគុណរបស់មហាឧបាសិកានោះ”។

ទ. ៥៦២ ភិក្ខុមួយរូប ស្តាប់ពាក្យសរសើរគុណរបស់មហាឧបាសិកានោះហើយ ជាអ្នកប្រាថ្នានឹងទៅកាន់ទីនោះ រៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តាហើយ ទូលលាព្រះសាស្តាថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងទៅកាន់ស្រុកនោះ” ហើយចេញអំពីវត្តជេតពន ដល់ស្រុកនោះតាមលំដាប់ ក្នុងថ្ងៃដែល ខ្លួនចូលទៅកាន់វិហារ គិតថា “បានឮដំណឹងថា ឧបាសិកានេះ រមែងដឹងហេតុ ដែលបុគ្គលដទៃគិតហើយៗ ក៏យើងហត់នឿយហើយតាមផ្លូវ មិនអាចនឹង សម្អាតវិហារបាន យ៉ាងណា ឧបាសិកានេះ នឹងបញ្ជូនមនុស្សអ្នកសម្អាតវិហារមកដើម្បីយើង”។ ឧបាសិកាអង្គុយក្នុងផ្ទះនោះឯង បានពិចារណាដឹងសេចក្តីនោះហើយ ទើបបញ្ជូនមនុស្សឲ្យទៅ ដោយពាក្យថា “អ្នកចូរទៅ សម្អាតវិហារហើយទើបមក”។ ចំណែកភិក្ខុនោះប្រាថ្នាឆាន់ទឹក ទើបគិតថា ធ្វើដូចម្តេចឧបាសិកានេះនឹងគប្បីធ្វើទឹកផឹក លាយដោយស្ករបញ្ជូនមកឲ្យយើង។ ឧបាសិកា ក៏បានបញ្ជូនទឹកនោះទៅប្រគេន។ លោកគិតទៀតថា “សូមឧបាសិកា ចូរបញ្ជូនបាយយាភូមានរសឆ្ងាញ់ និងសម្លមកដើម្បីយើងក្នុងថ្ងៃស្អែកនេះ អំពីព្រលឹមចុះ”។ ឧបាសិកាក៏បានធ្វើយ៉ាងនោះ។

ទ. ៥៦៣ ភិក្ខុនោះឆាន់បាយយាគូហើយគិតថា “ធ្វើម្តេចហ្ន៎ ឧបាសិកាគប្បីបញ្ជូននូវ របស់ទំពារបែបនេះមកដើម្បីយើង”។ ឧបាសិកាក៏បានបញ្ជូនរបស់ទំពារ សូម្បីនោះទៅហើយ លោកគិតថា “ឧបាសិកានេះ បញ្ជូនវត្ថុដែលយើងគិតហើយគ្រប់ៗ វត្ថុមក យើងប្រាថ្នានឹងជួបឧបាសិកានោះ ធ្វើដូចម្តេច នាង គប្បីឲ្យអ្នកកាន់ភេសជ្ជៈ មានរសដ៏សេសផ្សេងៗ ដើម្បីយើង មកដោយខ្លួនឯងហ្ន៎”។ ឧបាសិកាគិតថា “ភិក្ខុអ្នកជាបុត្ររបស់យើងប្រាថ្នានឹងឃើញយើង សង្ឃឹមការទៅរបស់យើង” ដូច្នេះ ទើបឲ្យមនុស្សកាន់ភេសជ្ជៈទៅកាន់វិហារ ហើយបានថ្វាយដល់ភិក្ខុនោះ។ ភិក្ខុនោះធ្វើភត្តកិច្ចស្រេចហើយ សួរថា “មហាឧបាសិកា នាងឬ ឈ្មោះថា មាតិកមាតា”។

ឧបាសិកា៖ “ត្រូវហើយ លោកម្ចាស់”។

ភិក្ខុ៖ “ឧបាសិកា នាងដឹងចិត្តរបស់អ្នកដទៃឬ”។

ឧបាសិកា៖ “សួរខ្ញុំធ្វើអ្វី លោកម្ចាស់”។

ភិក្ខុ៖ “នាងបានដឹងគ្រប់ៗ វត្ថុដែលអាគ្នាគិតហើយ ព្រោះដូច្នោះ អាត្មាទើបសួរនាង”។

ទ. ៥៦៤ ឧបាសិកា៖ “លោកកូន ភិក្ខុដែលដឹងចិត្តរបស់អ្នកដទៃក៏មានច្រើន”។

ភិក្ខុ៖ “អាត្មាមិនបានសួរដល់អ្នកដទៃទេ សួរចំពោះឧបាសិកា”។

សូម្បីយ៉ាងនោះ ឧបាសិកាក៏មិនបានឆ្លើយ (ត្រង់ៗ) ថា ខាងខ្ញុំដឹង ចិត្តរបស់អ្នកដទៃ (ត្រឡប់ជា) ពោលថា «លោកកូនអើយ ធម្មតាអ្នកដឹង ចិត្តរបស់អ្នកដទៃ រមែងធ្វើយ៉ាងនោះបាន”។ ភិក្ខុនោះគិតថា “កម្មនេះធ្ងន់ ណាស់ ធម្មតាបុថុជ្ជនរមែងគិតដល់អារម្មណ៍ដែលស្អាតខ្លះ មិនស្អាតខ្លះ បើយើងគិតវត្ថុដែលមិនសមគួរហើយនោះសោត ឧបាសិកានេះគប្បីញ៉ាំងយើង ឲ្យដល់នៅប្រការដែលប្លែក ដូចចាប់ចោរត្រង់កណ្តាលនៃផ្នួងសក់ ដូច្នោះ យើងគួរចៀសចេញអំពីទីនេះ” ហើយពោលថា “ឧបាសិកា អាត្មាលានឹងទៅ ហើយ”។

ឧបាសិកា៖ “លោកម្ចាស់ និមន្តទៅណា”។

ភិក្ខុ៖ ”អាត្មានឹងទៅកាន់សំណាក់របស់ព្រះសាស្តា ឧបាសិកា”។

ឧបាសិកា៖ “សូមលោកម្ចាស់ ចូរនៅក្នុងទីនេះសិនចុះ”។

ភិក្ខុនោះពោលថា “អាត្មាមិននៅទេ នឹងត្រូវទៅហើយ” ហើយបានទ. ៥៦៥ ដើរចេញ (អំពីទីនោះ) ទៅកាន់សំណាក់របស់ព្រះសាស្តា។

លំដាប់នោះ ព្រះសាស្តាត្រាស់សួរលោកថា “ភិក្ខុ អ្នកនៅក្នុងទីនោះ មិនបានឬ”។

ភិក្ខុ៖ “ដូច្នោះហើយ ព្រះអង្គ ខ្ញុំព្រះអង្គមិនអាចនៅក្នុងទីនោះបាន”។

ព្រះសាស្តា៖ “ព្រោះហេតុអ្វី ភិក្ខុ”។

ភិក្ខុ៖ “បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះថា) ឧបាសិកានោះរមែងដឹង រឿងដែលអ្នកដទៃគិតហើយគ្រប់ប្រការ ខ្ញុំព្រះអង្គគិតថា “ក៏ធម្មតា បុថុជ្ជន រមែងគិតអារម្មណ៍ដែលល្អខ្លះ មិនល្អខ្លះ បើយើងគិតវត្ថុខ្លះដែលមិនសម គួរហើយសោត ឧបាសិកានោះ ក៏នឹងញ៉ាំងយើងដល់នៅប្រការដែលប្លែក ដូចចាប់ចោរត្រង់កណ្តាលនៃផ្នួងសក់ដូច្នោះ ដូច្នេះហើយទើបបានមក”។

ព្រះសាស្តា៖ “ម្នាលភិក្ខុ អ្នកគួរនៅក្នុងទីនោះឯង”។

ភិក្ខុ៖ “ខ្ញុំព្រះអង្គមិនអាចទេ ខ្ញុំព្រះអង្គនៅក្នុងទីនោះមិនបានទេ”។

ព្រះសាស្តា៖ “ម្នាលភិក្ខុ បើដូច្នោះ អ្នកអាចរក្សាវត្ថុតែមួយប៉ុណ្ណោះ បានទេ”។

ទ. ៥៦៦ ភិក្ខុ៖ “រក្សាអ្វីទៅ ព្រះអង្គ”។

ព្រះសាស្តាត្រាស់ថា «អ្នកចូររក្សាចិត្តរបស់អ្នកនោះឯង ធម្មតាចិត្តនេះ បុគ្គលរក្សាបានដោយលំបាក អ្នកចូរហាមចិត្តរបស់អ្នកទុកឲ្យបាន កុំគិតដល់អារម្មណ៍អ្វីៗ យ៉ាងដទៃ ធម្មតាចិត្តដែលបុគ្គលហាមឃាត់បានដោយ លំបាក ដូច្នេះ ទើបទ្រង់ត្រាស់ព្រះគាថានេះថា៖

ខុទ្ឋិត្គហស្ស លហុនា យត្ថ កាមនិបាតិនោ ចិត្តស្ស ទមថោ សាធុ ចិត្តំ ទត្តំ សុខាវហំ។

ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក ជាធម្មជាតិរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ។

អធិប្បាយគាថា

បណ្ឌិតគប្បីជ្រាបវិគ្រោះក្នុងព្រះគាថានេះ (ដូចតទៅនេះ) ធម្មតាចិត្ត នេះ ដែលបុគ្គលរមែងសង្កត់សង្កិនបានដោយលំបាក ព្រោះដូច្នោះ ទើបទ. ៥៦៧ ឈ្មោះថា សង្កត់សង្កិនបានលំបាក។ ចិត្តនេះ រមែងកើត និងរលត់រហ័ស ព្រោះដូច្នោះ ទើបឈ្មោះថា រហ័ស។ ចិត្តនោះ ដែលសង្កត់សង្កិនបាន លំបាក (ទុន្និគ្គហស្ស) ជាធម្មជាតិរហ័ស (លហុនោ)។ បទថា យត្ថ កាមនិបាតិនោ (មានប្រក្រតីធ្លាក់ទៅក្នុងអារម្មណ៍តាមសេចក្តីប្រាថ្នា) សេចក្តីថា ធ្លាក់ទៅក្នុងអារម្មណ៍ណាមួយនោះឯង។ ពិតហើយ ចិត្តនេះរមែងមិនដឹងឋានៈដែលសមគួរ ឬឋានៈដែលមិនសមគួរ រមែងមិនពិចារណាមើល ជាតិ មិនពិចារណារមើលត្រកូល មិនពិចារណារមើលវ័យ រមែងធ្លាក់ទៅ ក្នុងអារម្មណ៍ដែលខ្លួនប្រាថ្នាតែម្យ៉ាង។ ព្រោះរហតុនោះ ព្រះមានព្រះភាគ ទើបត្រាស់ថា “ធ្លាក់ទៅក្នុងអារម្មណ៍តាមសេចក្តីប្រាថ្នា”។ ការហ្វឹកហាត់ ចិត្តបែបនោះ ជាការល្អ គឺ ចិត្តដែលបុគ្គលហ្វឹកហាត់ដោយអរិយមគ្គ ៤ បានដល់ ចិត្ត ដែលបុគ្គលធ្វើហើយដោយប្រការដែលចិត្តអស់អំណាចបាន ជាការល្អ។ ព្រោះហេតុអ្វី? ព្រោះថា ចិត្តនេះ ដែលបុគ្គលហ្វឹកហាត់ហើយ រមែងជាហេតុនាំមកនូវសេចក្តីសុខ គឺថា ចិត្តដែលបុគ្គលហ្វឹកហាត់ហើយ បានដល់ ធ្វើឲ្យអស់អំណាច រមែងនាំមកនូវសេចក្តីសុខដែលកើតឡើងអំពីទ. ៥៦៨ អរិយផល និងសុខ គឺ ព្រះនិព្វានដែលជាបរមត្ថ។

ក្នុងកាលចប់ទេសនា បរិស័ទដែលមកប្រជុំគ្នាដ៏ច្រើន ក៏បានសម្រេច ជាអរិយបុគ្គល មានសោតាបន្នជាដើម។ ព្រះធម៌ទេសនាសម្រេចប្រយោជន៍ ដល់មហាជនហើយ ដូច្នេះ។

ភិក្ខុនោះត្រឡប់ទៅកាន់មាតិកក្រាមវិញ

ព្រះសាស្តា លុះប្រទានឱវាទនេះដល់ភិក្ខុនោះហើយ ទើបទ្រង់បញ្ជូន ទៅដោយព្រះតម្រាស់ថា “ទៅចុះភិក្ខុ អ្នកកុំគិតអ្វីយ៉ាងដទៃ ចូរនៅក្នុងទីនោះ ចុះ”។ ភិក្ខុនោះបានព្រះឱវាទអំពីសំណាក់របស់ព្រះសាស្តាហើយ ទើបទៅ (នៅ) ក្នុងទីនោះ មិនបានគិតអ្វីៗ ដែលចិត្តនាំឲ្យគិតក្នុងខាងក្រៅឡើយ។ ចំណែកមហាឧបាសិកា កាលពិចារណាដោយទិព្វចក្ខុ ក៏បានឃើញព្រះថេរៈ ហើយកំណត់ (ដីង) ដោយញាណរបស់ខ្លួនថា “ឥឡូវនេះ ភិក្ខុជាបុត្ររបស់ យើងបានអាចារ្យឲ្យឱវាទហើយ ទើបត្រឡប់មកវិញ ក៏បានចាត់ចែងអាហារ ដែលជាទីសប្បាយប្រគេនដល់ព្រះថេរៈនោះ ព្រះថេរៈបានភាជនដែលជាទីសប្បាយហើយ ក្នុងរវាង ២-៣ ថ្ងៃប៉ុណ្ណោះ ក៏បានសម្រេចព្រះអរហត្តទ. ៥៦៩ នៅដោយសេចក្តីសុខដែលកើតពីមគ្គ និងផល គិតថា “គួរអស្ចារ្យហ្ន៎ មហាឧបាសិកា បានជាទីពឹងរបស់យើងហើយ យើងអាស្រ័យមហាឧបាសិការនេះ ទើបដល់នូវការរលាស់ចេញចាកភពបាន ហើយពិចារណាថា មហាឧបាសិកា នេះ បានជាទីពឹងរបស់យើងតែក្នុងអត្ថភាពនេះ ឬក៏កាលយើងត្រាច់រង្កាត់ ក្នុងសង្សារវដ្ត មហាឧបាសិកានេះធ្លាប់ជាទីពឹងក្នុងអត្តភាពដទៃៗ ដែរ”។ ទើបតាមរឭកទៅរហូត ៩៩ អត្តភាព។ សូម្បីមហាឧបាសិកានោះ ក៏បាន ជាបាទបរិចារិកា (ភរិយា) របស់ព្រះថេរៈក្នុងអត្តភាពទី ៩៩ ជាអ្នកមាន ចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ ទើបឲ្យសម្លាប់ព្រះថេរៈនោះ។ ព្រះថេរៈលុះ ឃើញទោសរបស់មហាឧបាសិកានោះត្រឹមតែប៉ុណ្ណេះហើយ ទើបគិតថា “គួរ ឲ្យសង្វេគ មហាឧបាសិកានេះបានធ្វើកម្មធ្ងន់មកហើយ។ ចំណែកឧបាសិកា អង្គុយក្នុងផ្ទះនោះឯង ពិចារណាថា “កិច្ចនៃបព្វជិតរបស់ភិក្ខុដែលជាបុត្រ យើង ដល់ទីបំផុតហើយឬនៅហ្ន៎” ជ្រាបថា ព្រះថេរៈនោះសម្រេចព្រះអរហត្ត ហើយ ទើបពិចារណាតទៅទៀត ក៏ជ្រាបថា “ភិក្ខុអ្នកជាបុត្ររបស់យើង សម្រេចព្រះអរហត្តហើយ គិតថា គួរជ្រះថ្លាណាស់ ឧបាសិកានេះបានជាទីទ. ៥៧០ ពឹងរបស់យើងដ៏សំខាន់ ដូច្នេះ ហើយពិចារណា (តទៅទៀត) ថា សូម្បី ក្នុងអតីតកាល ឧបាសិកានេះបានធ្លាប់ជាទីពឹងរបស់យើង ឬមិនធ្លាប់ទេ”។ តាមរឭកទៅរហូត ៩៩ អគ្គភាព តែយើងបានឃុបឃិតជាមួយបុរសដទៃ សម្លាប់ព្រះថេរៈនោះក្នុងអត្តភាពទី ៩៩ ព្រះថេរៈនេះបានឃើញទោសមាន ប្រមាណប៉ុណ្ណេះរបស់យើងហើយ គិតថា គួរឲ្យសង្វេគ ឧបាសិកាបានធ្វើ កម្មធ្ងន់ហើយ។ ខាងពិចារណា (តទៅទៀត) ថា “យើងកាលត្រាច់រង្គាត់ ទៅក្នុងសង្សារវដ្ត យើងធ្លាប់បានធ្វើឧបការៈដល់ភិក្ខុដែលជាបុត្រនេះ ឬ មិនធ្លាប់ហ្ន៎” បានរឭកដល់អត្ថភាពទី ១០០ ក៏ជ្រាបថា ក្នុងអគ្គភាពទី ១០០ យើងជាបាទបរិចារិកានៃព្រះថេរៈនោះ បានឲ្យជីវិតជាទានក្នុងទីដែលត្រូវ សម្លាប់មួយកន្លែង គួរអស្ចារ្យណាស់ហ្ន៎ យើងធ្វើឧបការច្រើនដល់ភិក្ខុដែលជាបុត្ររបស់យើង អង្គុយនៅក្នុងផ្ទះនោះឯង ពោលថា “សូមលោកម្ចាស់ ពិចារណាមើលឲ្យក្រៃលែងឡើងចុះ”។ ព្រះថេរៈនោះ បានស្តាប់សំឡេង (របស់ឧបាសិកានោះ) ដោយសោតធាតុដែលជាទិព្វហើយ រឭកដល់អត្តភាពទី ១០០ ក៏ឃើញថា ឧបាសិកានោះ បានឲ្យជីវិតដល់ខ្លួនក្នុងទ. ៥៧១ អត្តភាពទី ១០០ ទើបគិតថា “គួរអស្ចារ្យ ឧបាសិកានេះធ្លាប់ធ្វើឧបការៈដល់យើង ដូច្នេះ ហើយមានចិត្តរីករាយពោលបញ្ហាក្នុងមគ្ក ៤ ផល ៤ ក្នុងទីនោះឯងដល់ឧបាសិកា លោកបានបរិនិព្វានហើយ ដោយនិព្វានធាតុដែលជាអនុបាទិសេស”។

ចប់ រឿងភិក្ខុមួយរូប

៣. រឿងឧក្កណ្ឋិតភិក្ខុ

៣. អញ្ញតរឧក្កណ្ឋិតភិក្ខុវត្ថុ

…no transcription yet, see sut.kn.dhp.036_att

៤. រឿង​ព្រះ​ភាគិនេយ្យសង្ឃរក្ខិតត្ថេរ

៤. សង្ឃរក្ខិតភាគិនេយ្យត្ថេរវត្ថុ

…no transcription yet, see sut.kn.dhp.037_att

៥. រឿង​ព្រះចិត្តហត្ថត្ថេរ

៥. ចិត្តហត្ថត្ថេរវត្ថុ

…no transcription yet, see sut.kn.dhp.038_att

៦. រឿង​ភិក្ខុអ្នកប្រារព្ឋវិបស្សនា ​(ភិក្ខុ ៥០០ ​រូប)

៦. បញ្ចសតភិក្ខុវត្ថុ

…no transcription yet, see sut.kn.dhp.040_att

៧. រឿងព្រះបូតិគត្តតិស្សត្ថេរ

៧. បូតិគត្តតិស្សត្ថេរវត្ថុ

…no transcription yet, see sut.kn.dhp.041_att

៨. រឿងនន្ទគោបាលកៈ

៨. នន្ទគោបាលកវត្ថុ

…no transcription yet, see sut.kn.dhp.042_att

៩. រឿងព្រះសោរេយ្យត្ថេរ

៩. សោរេយ្យត្ថេរវត្ថុ

…no transcription yet, see sut.kn.dhp.043_att

លេខយោង

1)
ជាឈ្មោះរបស់ព្រះសង្ឃត្ថេរមួយអង្គ ក្នុងសម័យព្រះពុទ្ធឃោសាចារ្យ មិនមែនជា ព្រះកុមារកស្សបៈក្នុងសម័យពុទ្ធកាលទេ។
2)
កោះជាទីនៅរបស់ពួកជនអ្នកមានបាតដៃក្រហម គឺ កោះលង្កា។
3)
ជាពិធីមួយក្នុងសាសនាព្រាហ្មណ៍ គេធ្វើ២ដង គឹធ្វើកាលភរិយាតាំងគត៌បាន៥ខែម្តង ហៅថា បំចាម្រឹតមៈ ធ្វើកាលតាំងគត៌បាន៧ខែម្តង ហៅថា សច្តាម្រឹតមៈ។
4)
ភេសជ្ជៈ ៥ គឺ ទឹកដោះថ្លា.១ ទឹកដោះខាប់.២ ប្រេង.៣ ទឹកឃ្មុំ.៤ ទឹកអំពៅ.៥។
5)
អដ្ឋបានៈ ៨ គឺ ១.ទឹកស្វាយ ២.ទឹកព្រីង ៣.ទឹកចេកមានគ្រាប់ ៤.ទឹកចេកមិនមានគ្រាប់ ៥.ទឹកស្រគំ ៦.ទឹកចន្ទ ឬទឹកទំពាំងបាយជូរ ៧.ទឹកក្រអៅឈូក ៨.ទឹកម៉ាក់ប្រាំង។
6)
ត្រៃលក្ខណៈ គឹអនិច្ចលក្ខណៈ ទុក្ខលក្ខណៈ អនត្តលក្ខណៈ
7)
បើស្តាប់តាមនេះ ព្រះមហាបាលៈបុព្វជាឧបសម្បទដោយញ្ញាតិចុត្ថកម្មវាចា មិនមែនជាឯហិភិក្ខុសម្បទាទេ
8)
ធ្វើខ្លួនឲ្យមានភារៈតិច ឬជាអ្នកដែលមានសេចក្តីត្រូវការ ដែលគេបដិបត្តិតាមបានងាយ ឬមានបរិក្ខារត្រឹមតែ៨។
9)
កាយដែលកើតពីធូលីក្នុងសរីរៈ
10)
មិនធ្លាប់ជួប
11)
ប្រែថា ផ្លុំ ឬបន្តក់ប្រេង
12)
ផែនសិលាទីប្រថាប់ មានពណ៌ដូចសំពត់រោមសត្វពណ៌លឿង
13)
បិដកប្រែថា ប្រធាន
14)
ពាក្យនេះក្នុងទីដទៃសំដៅដល់បុគ្គលកាច តែក្នុងទីនេះសំដៅដល់បុគ្គលគួរបូជា
15)
ប្រែសេចក្តីតាមអដ្ឋកថា។
16)
គឺ កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។
17)
គឺ កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ១។
18)
អកោដិតប្បច្ចារកោដិតេហិ ប្រែថា វាយហើយ និងវាយចំពោះហើយ។
19)
ការសំដែងវត្ត។
20)
ស្រីក្រមុំរបស់ត្រកូល ស្រីក្រមុំក្នុងត្រកូល ឬស្រីមានស្វាមីក្នុងត្រកូល។
21)
ទេវតាអ្នកគ្រប់គ្រងថែរក្សា។
22)
ទេវតាអ្នកស្ថិតនៅក្នងអាកាស។
23)
អង្គុយជាជួរ ទុកចន្លោះឲ្យភិក្ខុដទៃជ្រៀតចូលអង្គុយបានមួយរូបៗ ក្នុងចន្លោះ។
24)
សត្វចាបចៀបកប្បាស
25)
ខុទ្ទនិកាយ ជាតក ឯកនិបាត តទដ្ឋកថា។
26)
ខុទ្ទកនិកាយ ជាតក ឯកនិបាត កូរដាសមោទមានជាតក។
27)
ព្រៃដែលប្រទានឲ្យពួកម្រឺគអាស្រ័យនៅ ព្រៃប្រភេទនេះ នរណាក៏ធ្វើអន្តរាយដល់ពួកសត្វមិនបាន។
28)
កុដុម្ពីក៍ គឺ អ្នកស្តុកស្តម្ភ អ្នកបានទ្រព្យសម្បត្តិច្រើន អ្នកគ្រប់គ្រងផ្ទះ ម្ចាស់ផ្ទះ អ្នកមើលការងារ។
29)
សំពត់ធ្វើដោយរោមសត្វ។
30)
អ្នកបួសថ្មីក្នុងសង្ឃ សេចក្តីថា អ្នកបានវស្សាតិចជាងភិក្ខុគ្រប់រូបក្នុងពួកនោះ។
31)
កាន់យកចំណែកទាំងអស់។
32)
កាន់យកជាចំណែកមួយៗ ដូចជា សក់ស្អាត ក្រចកស្អាតជាដើម។
33)
ចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្ទ្រិយ ជីវ្ហិន្រ្ទិយ កាយិន្រ្ទិយ មនិន្រ្ទិយ។
34)
អារម្មណ៍ដែលមិនស្អាតមាន ១០ គឺ ១. ឧទ្ធុមាតកអសុភ អសុភដែលហើមប៉ោង
២. វិនីលកអសុភ អសុភដែលមានពណ៌ខៀវ
៣. វិបុព្វកអសុភ អសុភមានខ្ទុះហូរចេញ
៤. វិច្ឆិទូកអសុភ អសុភដែលដាច់ចេញពីគ្នាៗ
៥. វិក្ខាយិតកអសុភ អសុភដែលសត្វហែកស៊ី
៦. វិក្ខិត្តកអសុភ អសុភដែលដាច់ពាក់កណ្តាល
៧. ហតវិក្ខិត្តកអសុភ អសុភដែលដាច់រាត់រាយ
៨. លោហិតកអសុក អសុភមានឈាមហូរចេញ
៩. បុឡុវកអសុភ អសុភដែលពួកដង្កូវរូងជញ្ជក់
១០. អដ្ឋិកអសុភ អសុភដែលមានតែរាងឆ្អឹង។
35)
វត្ថុ៣ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
36)
ទានដែលថ្វាយដល់ភិក្ខុអ្នកមកថ្មី គឺ អ្នកជាភ្ញៀវ។
37)
ភិក្ខុអ្នកនៅក្រុងផ្សេង។
38)
កិរិយារបស់ដំរីដែលធ្វើសេចក្តីគោរព ត្រូវជាមួយពាក្យថា សំពះ។
39)
ជាតស្រះ ស្រះដែលមិនមាននរណាជីក។
40)
ជាពូជពង្ស ខ្សែស្រឡាយ នៃព្រះពុទ្ធ
41)
ឋានៈធំដែលគួរជ្រើសរើស ៥ គឺ ១.កាល ២.ប្រទេស ៣.ទ្វីប ៤.ត្រកូល ៤.មាតា។
42)
ញាណក្នុងការរឭកជាតិបាន
43)
ញាណក្នុងការកំណត់ចុតិ និងឧប្បត្តិ ក្នុងមជ្ឈិមយាម
44)
នហុត= ១០០០០ នាក់
45)
ជាមូលហេតុនៃការថ្វាយវត្តក្នុងព្រះពុទ្ធសាសនា ក្នុងកាលតៗ មក
46)
បញ្ចង្គប្រតិស្ថាន បានដល់ ការតាំងទុកចំពោះអវយវៈ ៥ គឺក្បាល១ ដៃទាំងពីរ និងជើងទាំងពីរ ក្រាបដល់ដែនដី
47)
ទានអំពីស្រូវសាលីដែលកំពង់ផើម
48)
ខុ. ពុទ្ធវង្ស ក្នុងទីនោះប្រាកដនាមថា បុស្សៈ និងព្រះបិតាព្រះនាមថា ជយសេន
49)
មួយគាវុតស្មើ ១០០ ខ្សែ
50)
មួយយោជន៍ស្មើ ៤ គាវុត
51)
មួយឧសភៈស្មើ ២៥ ព្យាម
52)
ករីសៈជាមាត្រាមួយប្រភេទ ១ ករីសៈ = ១២៤ ហស្ថ ឬ ១ ខ្សែ ១១ ព្យាម ១ ហត្ថ។
53)
ផុតចាកកិលេសដោយចិត្ត (សមថៈ)
54)
ផុតចាកកិលេសដោយបញ្ញា។
55)
វិជ្ជា ៣ គឺ បុព្វេនិវាសានុស្សតិញ្ញាណ ១ ចុតូបបាតញ្ញាណ ១ អាសវក្ខយញ្ញាណ ១។
56)
ដោយអត្ថថា អ្នកបរិភោគបច្ច័យដូចទឹកមាត់។
57)
កម្មដែលសង្ឃគួរប្រកាស។
58)
បញ្ចគោរស ៥ យ៉ាង ទឹកដោះស្រស់, ទឹកដោះជូរ, ទឹកដោះចម្អិនមួយរំពុះ, ទឹកដោះថ្លា, ទឹកដោះឆាប់។
59)
បានដល់ កាមុបាទាន (ការប្រកាន់ក្នុងកាម ១), ទិដ្ឋុបាទាន (ការប្រកាន់ដោយទិដ្ឋិ ១), សីលព្វតុបាទាន (ការប្រកាន់ក្នុងសីលវត្ថុ ១). អត្ថវាទុបាទាន (ការប្រកាន់ក្នុងវាទៈថាខ្លួន ១)។
60)
បានដល់ សីលក្ខន្ធ គុណ គី សីល ១), សមាធិក្ខន្ធ (គុណគី សមាធិ ១) បញ្ញាក្ខន្ធ (គុណគីបញ្ហា ១), វិមុត្តិក្ខន្ធ (គុណ គីវិមុត្តិ ១) វិមុត្តិញ្ញាណទស្សនក្ខន្ធ (គុណគឺវិមុត្តិញ្ញាណទស្សនៈ ១)។
61)
ឥទ្ធិវិធី សម្តែងឫទ្ធិបាន, ទិព្វសោត ត្រចៀកទិព្វ, ចេតោបរិយញ្ញាណ កំណត់ដឹងចិត្តអ្នកដទៃ, បុព្វេនិវាសានុស្សតិ រឭកជាតិបាន, ទិព្វចក្ខុ ភ្នែកទិព្វ, អាសវក្ខយញ្ញាណ ញាណធ្វើអាសវៈឲ្យអស់ទៅ, រួមជាអភិញ្ញា ៦។ ៣ ខាងចុង ហៅថា វិជ្ជា៣ ក៏បាន។
62)
អាការ ៣២ - សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ១០ បេះដូង ថ្លើម ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ទឹកប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកប្រមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ និងខួរក្នុងក្បាល។
63)
ប្រែថាៈ ទឹកដើម្បីជាទក្ខិណា។
km/atthakatha/sut/kn/dhp/sut.kn.dhp_att_book_1.txt · ពេលកែចុងក្រោយ: 2024/09/20 12:55 និពន្ឋដោយ Johann