User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ល

មាតិកា

វចនានុក្រម ជួន ណាត [ល]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ល]

៖ ព្យព្ជានៈទី ២៨ តាមលំដាប់ពួកព្យព្ជានៈទាំង៣៣តួ, ជាព្យព្ជានៈទី៣ក្នុងសេសវគ្គឬអវគ្គ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ។ សម្រាប់ភាសាខ្មែរមានសំឡេង ២ យ៉ាងគឺ ល និង ល៉, ល ជាឃោសៈ, ល៉ ជាអឃោសៈ; សំ.បា.អ.ថ. លៈ ឬ ល៉ៈ។

កិរិយាសព្ទ៖ ល្បង, លង លឲ្យដឹង; កុំអាល ចាំលមើលសិន!។
ជន្លល្បងមើល លកាប់។
លលើកាប់ក្រោម កិ.វិ. ឬ គុ. (ព.ប្រ.) ដែលនិយាយលូកលរាវរកផ្លូវ រកទំនង ហាក់ដូចគេលើកគ្រឿងសស្ត្រាជន្លខាងលើឲ្យភ័ន្ដហើយលូកកាប់ខាងក្រោម និយាយលលើកាប់ក្រោម; សម្ដី—។

លលេង

{} លលេង៖ ល្បងលេង, ជន្លលេង និយាយលលេង; សម្ដី—។

លលែងៗ

{} លលែងៗ៖ លហើយលែងៗហើយលរឿយៗ។ ល។ ព.ទ.បុ. យកកទៅលអន្ទាក់ ហុចទំនងឲ្យជាប់កុនជាប់ដំណើរ …។

ល។

។ ល។ ៖ (អ.ថ. ល៉ៈ) ម.ព. បេយ្យាល

លក

លក កិរិយាសព្ទ៖ ជីក, ចូក, ចូរ, ដាប់ ឲ្យមានជាប្រឡាយ ជាចង្អូរ, ជាគន្លង, ជាហែប, ជាអណ្ដាត លកប្រឡាយ, លកសាច់ឈើ។
លកញីឈ្មោល លកសាច់ឈើឲ្យមានជាអណ្ដាតផ្ទុយគ្នាសម្រាប់ផ្គុំឬបិទឲ្យជិតមិនឲ្យមានប្រហោង
លកក្ដារញីឈ្មោល។

នាមសព្ទ៖ ឈ្មោះឫស្សីមួយប្រភេទ
ឫស្សីលក។

លក់

លក់ កិរិយាសព្ទ៖ ចំណាយទំនិញ, ឲ្យរបស់ទៅអ្នកទិញដោយយកថ្លៃ លក់ទំនិញ។
ពិន័យតាមច្បាប់បញ្ញត្ត ត្រូវគយលក់ ៣០ រៀល។

កិរិយាសព្ទ៖ ដេកស៊ប់ស្ងាត់អារម្មណ៍មិនដឹងខ្លួន លក់មួយល្បក់។

លក់ខ្លួន

{លក់} លក់ខ្លួន៖ ចំណាយខ្លួន ឲ្យជាអ្នកនៅបម្រើគេ។

លក់ជឿ

{លក់} លក់ជឿ៖ លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឲ្យពុំខាន។

លក់ដូរ

{លក់} លក់ដូរ៖ លក់ខ្លះដូរខ្លះ គឺលក់របស់រប៉ិចរប៉ីរាយរង។

លក់ដុំ

{លក់} លក់ដុំ៖ លក់ទាំងដុំៗទីទៃពីលក់រាយ។

លក់រាយ

{លក់} លក់រាយ៖ លក់រាយៗ តាមតែគេទិញអ្វីៗប៉ុន្មានៗក៏ដោយ ទីទៃពីលក់ដុំ។

លក់ព្នៃ

{លក់} លក់ព្នៃ៖ ពិន័យលក់ទ្វេគុណ (ក្លាយមកពីពាក្យថា លក់ពិន័យ ឬ ពិន័យលក់; មើលក្នុងពាក្យ ព្នៃ និង ពិន័យ ទៀតផង)។ ពាក្យ លក់ នេះបើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់ និងអ្នកទិញត្រូវថា ជាវ ដូចគ្នា ជាវគម្ពីរ, ជាវបាត្រ, ជាវត្រៃចីវរ, ជាវសៀវភៅធម៌។ ល។
បើបុព្វជិតនិងអ្នកលក់ត្រូវថា ពិចារណា ដូចជាថា
លោកគ្រូឲ្យគេពិចារណាតែបាត្រមួយទេ ឬឲ្យគេពិចារណាគ្រឿងបរិក្ខារអ្វីទៀតដែរ? …។ ល។

លក់លង់

{លក់} លក់លង់៖ លក់ជ្រុលដំណេក។

លក់លន់

{លក់} លក់លន់៖ ឬ លន់លក់ លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់ (ព.កា.) លក់លន់លង់ជ្រៅ ទោះខ្លួនដេកនៅ ក្នុងគ្រឹហាឋាន មានចោរកំណាច អាចគាស់ទ្វារបាន លួចទ្រព្យហើយច្រាន ទ្វារបិទដូចដើម។

លក់ស្វា

{លក់} លក់ស្វា៖ លក់ពភ្លឹមពភ្លែត គឺស្ទើរលក់ស្ទើរភ្ញាក់ (បាលីហៅ កបិមិទ្ធ «លក់ស្វា», ការយល់សប្នឃើញអ្វីៗ ទោះពិតក្ដីមិនពិតក្ដី ឃើញត្រង់ស្របក់នេះឯង ពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់ គឺត្រង់ចន្លោះលក់និងភ្ញាក់; ព.វិ. ពុ.)។ ព.ប្រ. ដេកលក់ ឬ លក់ជានិច្ច ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវឬប្រហែស ធ្វេសជានិច្ច។

ល័ក្កចាន់

ល័ក្កចាន់៖ (លាក់-កៈ—) នាមសព្ទ៖ (ស. ល័កច័ន អ.ថ. ល៉ាក់-កៈចាន់) ក្អមឬថូទឹក ច្រើនតែធ្វើដោយឈើក្រឡឹង ឬដោយបន្ទោះត្បាញខ្មុកម្រ័ក្សណ៍ មានខ្សែសម្រាប់យួរឬស្ពាយបាន, សម្រាប់ដាក់ទឹក ប្រើក្នុងវេលាដើរដំណើរ, ជាបរិក្ខាររបស់បព្វជិត
ល័ក្កចាន់របស់លោកអ្នកកាន់ធុតង្គ សម្រាប់ដាក់ទឹកប្រើប្រាស់។

លក្ខ

លក្ខ៖ (ល័ក-ខៈ) នាមសព្ទ៖ (បា. ឬ សំ.) កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង។ សំខ្យា. ចំនួនសែន, មួយសែន (១០០, ០០០)។

លក្ខមូល

{លក្ខ} លក្ខមូល៖ តម្លៃមួយសែន (ហៅ អនេកត្ថសំខ្យា ប្រើជា ន.)។

លក្ស

លក្ស៖ (ល័ក-ក្សៈ) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខ

លក្ខខណ្ឌ

លក្ខខណ្ឌ៖ (លាក់ខាន់) នាមសព្ទ៖ (បា. លក្ខ + ខណ្ឌ) កម្រិត; សង្កាត់, ប៉ែកដោយឡែក; កំណត់; គោល; ព្រំ
ទីមានល័ក្ខខ័ណ្ឌ, សម្ដីមានល័ក្ខខ័ណ្ឌ, ត្រូវធ្វើលក្ខខណ្ឌឲ្យទៀងទាត់។

ល័ក្ខខ័ណ្ឌ

ល័ក្ខខ័ណ្ឌ៖ (លាក់ខាន់) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខខណ្ឌ

លក្ខណ

លក្ខណ៖ (ល័ក-ខៈណៈ) នាមសព្ទ៖ (បា. លក្ខណ; សំ. លក្សណ) គ្រឿងសម្គាល់, គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណ ចង្អុលឲ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ លក្ខណ:មានបុណ្យ, —ឥតបុណ្យ; ហោរទាយលក្ខណ:។

លក្ខណញ្ញូ

{លក្ខណ} លក្ខណញ្ញូ៖ អ្នកស្គាល់លក្ខណ:; ហោរ។

លក្ខណវិទូ

{លក្ខណ} លក្ខណវិទូ៖ មើលក្នុងពាក្យ​លក្ខណញ្ញូ

លក្ខណវិទ

{លក្ខណ} លក្ខណវិទ៖ មើលក្នុងពាក្យ​លក្ខណញ្ញូ

លក្ខណប្បញ្ញត្តិ

{លក្ខណ} លក្ខណប្បញ្ញត្តិ៖ បញ្ញត្តិតាមលក្ខណ:ច្បាប់។

លក្ខណមន្ត

{លក្ខណ} លក្ខណមន្ត៖ ឬ (—វិជ្ជា) មន្តឬចំណេះសម្រាប់ទាយលក្ខណ:ខ្លួនប្រាណ។

លក្ខណហេតុ

{លក្ខណ} លក្ខណហេតុ៖ ឬ លក្ខណការណ៍ ហេតុឬការណ៍ដែលប្រកបដោយលក្ខណ:, ដែលត្រូវលក្ខណ:។

លក្ខណវិបត្តិ

{លក្ខណ} លក្ខណវិបត្តិ៖ វិបត្តិលក្ខណ:, ការខូចលក្ខណ:, ទាស់លក្ខណ:។

លក្ខណសម្បត្តិ

{លក្ខណ} លក្ខណសម្បត្តិ៖ ការគ្រប់ព្រមដោយលក្ខណ:។

លក្ខណាការ

{លក្ខណ} លក្ខណាការ៖ អាការនៃលក្ខណៈ។ ល។

លក្ខណ:

លក្ខណ:៖ (ល័ក-ខៈណៈ) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខណ

លក្ខណ៍

លក្ខណ៍៖ (ល័ក) នាមសព្ទ៖ លក្ខណ:។

មនុស្សខាតលក្ខណ៍

{លក្ខណ៍} មនុស្សខាតលក្ខណ៍៖ មនុស្សមានលក្ខណ:អភ័ព្វឬមានឫកពាថោក។

ស្ត្រីគ្រប់លក្ខណ៍

{លក្ខណ៍} ស្ត្រីគ្រប់លក្ខណ៍៖ ស្ត្រីដែលបរិបូណ៌ដោយលក្ខណ:ល្អ។ ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន។ មើលក្នុងពាក្យ លក្ស្មណ: ឬ លក្ស្មណ៍ ផង)។

លក្សណ៍

លក្សណ៍៖ (ល័ក) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខណ៍។ (មើលក្នុងពាក្យ លក្ខណ៍លក្សណ៍)។

ល័ក្ខណ៍

ល័ក្ខណ៍៖ មើលក្នុងពាក្យ លក្ខណ៍លក្សណ៍

ល័ក្សណ៍

ល័ក្សណ៍៖ (ម. ព លក្ខណ៍ ឬ លក្សណ៍)។ (មើលក្នុងពាក្យ លក្ខណ៍លក្សណ៍)។

លក្ខណា

លក្ខណា៖ (ល័ក-ខៈ—) នាមសព្ទ៖ លក្ខណៈ; (ព.កា.)
រីនាងកញ្ញា កបដោយលក្ខណា ឥតមានទាស់ឆ្គង គួរឲ្យមាតា បិតាគ្រប់គ្រង តាមដោយគន្លង ចាស់ព្រឹទ្ធព្រេងនាយ។

លក្ខន្តិក

លក្ខន្តិក៖ (ល័ក-ខ័ន-តិកៈ) នាមសព្ទ៖ (បា.សំ.; < បា. លក្ខ «សេចក្ដីកំណត់» + អន្តិក «ដែលមានក្នុងទីបំផុត, ដែលដាច់ស្រេច») កំណត់ដែលដាច់ស្រេច; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះលក្ខខ័ណ្ឌច្បាប់ សម្រាប់ក្រសួងរាជការឬសម្រាប់សមាគមនីមួយៗ មានការចូលហ៊ុនគ្នាធ្វើជំនួញជាដើម (បារ. ស្តាទុយ Statut)
លក្ខន្តិកៈនៃអ្នករាជការក្នុងព្រះរាជាណាចក្រ; លក្ខន្តិកៈនៃពុទ្ធិកសមាគម។

លក្ខន្តិកប្បញ្ញត្តិ

{លក្ខន្តិក} លក្ខន្តិកប្បញ្ញត្តិ៖ (—ប័ញ-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់លក្ខន្តិក: ឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិក:។

លក្ខន្តិកសញ្ញា

{លក្ខន្តិក} លក្ខន្តិកសញ្ញា៖ (—ស័ញ-ញ៉ា) សញ្ញាតាមរបៀបច្បាប់លក្ខន្តិក: ឬសញ្ញារបស់ច្បាប់លក្ខន្តិក:។ ល។

លក្ខន្តិក:

លក្ខន្តិក:៖ (ល័ក-ខ័ន-តិកៈ) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខន្តិក

ល័ក្ត

ល័ក្ត៖ (លាក់) នាមសព្ទ៖ (សំ. លក្តក, អលក្ត, លាក្សា; បា. លាខា, អលត្តក) ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ, អម្បោះជាដើម ល័ក្តស្រម៉។

ល័ក្តជុំកន្លង់

{ល័ក្ត} ល័ក្តជុំកន្លង់៖ ស្រម៉ល័ក្តដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ។

កាកល័ក្ត

{ល័ក្ត} កាកល័ក្ត៖ ឬ អាចម៍ល័ក្ត កាករបស់ល័ក្តស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ។

ចងល័ក្ត

{ល័ក្ត} ចងល័ក្ត៖ ឬ បន្ទំល័ក្ត យកស្រម៉ល័ក្តដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឲ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត របរចងល័ក្ត។
ផង់ល្អិតឬកករឹងជាដុំមានព័ណ៌ផ្សេងៗ សម្រាប់ប្រើជាគ្រឿងជ្រលក់ ល័ក្តខៀវ, —បៃតង, —ស្វាយ, —លឿងទុំ…។
ឈ្មោះឈើឬដំណាំដែលមានសម្បុរដូចល័ក្តស្រម៉
ចេកល័ក្ត, ម្ទេសល័ក្ត…។

ល័ខ

ល័ខ៖ (លាក់) នាមសព្ទ៖ មើលក្នុងពាក្យ ល័ក្ត។ (មើលក្នុងពាក្យ ល័ក្ត)។

លក្សណ៍

លក្សណ៍៖ (ល័ក) នាមសព្ទ៖ មើលក្នុងពាក្យ លក្ខណ៍។ (មើលក្នុងពាក្យ លក្ខណ៍លក្សណ៍)។

ល័ក្សណ៍

ល័ក្សណ៍៖ (ម. ព លក្ខណ៍ ឬ លក្សណ៍)។ (មើលក្នុងពាក្យ លក្ខណ៍លក្សណ៍)។

លក្ស្មណ:

លក្ស្មណ:៖ (ល័ក-ស្មៈណៈ) នាមសព្ទ៖ (សំ. លក្ស្មណ) នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី
ព្រះរាមនិងព្រះលក្ស្មណ៍ (សរសេរជា លក្ខណ៍ ឬ លក្សណ៍ ក៏មាន)។

លក្ស្មណ៍

លក្ស្មណ៍៖ (ល័ក) នាមសព្ទ៖ មើលក្នុងពាក្យ លក្ស្មណ

លក្ស្មី

លក្ស្មី៖ (ល័ក-ស្មី) នាមសព្ទ៖ (សំ.; បា. លក្ខី) សិរី, ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ, សម្បត្តិ; បុណ្យ, បុណ្យភ័ព្វ; លក្ខណៈល្អ។ នាមទេវធីតាអ្នកបង្កើតលាភនិងស្រីសួស្ដី (តាមលទ្ធិព្រាហ្មណ៍)។ នាមរបស់ជាយានៃវិស្ណុ។ ល។

លក្ស្មីបតី

{លក្ស្មី} លក្ស្មីបតី៖ (—ប៉:ដី) ប្ដីនៃនាងលក្ស្មី (វិស្ណុ)។ ល។ ម្ចាស់នៃសម្បត្តិ (ក្សត្រទ្រង់រាជ្យ)។

លក្ស្មីបុស្ប

{លក្ស្មី} លក្ស្មីបុស្ប៖ (—បុស) ផ្ការបស់លក្ស្មី (ត្បូងទទឹម)។

លក្ស្មីវ័ត

{លក្ស្មី} លក្ស្មីវ័ត៖ គុ. ឬ ន. (សំ. — វត៑) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ មានសម្បត្តិ។ ល។

ល័ខ

ល័ខ៖ (លាក់) នាមសព្ទ៖ មើលក្នុងពាក្យ ល័ក្ត។ (មើលក្នុងពាក្យ ល័ក្ត)។

លគុឌ

លគុឌ៖ (លៈគុត) នាមសព្ទ៖ (សំ ; បា. លគុឡ) ដំបង (ព.កា.)
ពួកពលករកាន់លគុឌ ស្ទុះចូលតយុទ្ធប្រឡូកយកជ័យរាល់ប្រាណ។

លឃុ

លឃុ៖ (លៈ—) គុណសព្ទ៖ (សំ; បា. លហុ) រហ័ស, ឆាប់, រួសរាន់; ស្រាល។

លឃុក្រម

{លឃុ} លឃុក្រម៖ ឬ (— វិក្រម) (—ក្រំ) ជំហានរហ័ស; ដែលឈានជើងញាប់, ដែលមានដំណើរលឿន។

លឃុចិត្ត

{លឃុ} លឃុចិត្ត៖ ឬ លហុ— ចិត្តរហ័ស; ដែលមានចិត្តរហ័សឬស្រាល។

លឃុចិន្ដា

{លឃុ} លឃុចិន្ដា៖ ឬ (លហុ—) គំនិតរហ័ស, គំនិតវៃ។ ល។ (មើលក្នុងពាក្យ លហុ ផង)។

លង

លង កិរិយាសព្ទ៖ ល្បង លងឲ្យដឹងដៃ, លងមើល
សម្ដែងអាការបន្លាចល្បងមើល
ខ្មោចលង (បិសាចលង)។

នាមសព្ទ៖ ដង្កូវល្អិតមួយប្រភេទ កើតក្នុងសាច់ឈើបាក់គាំឬពុកបន្តិចៗ ស៊ីសាច់ឈើនោះជាអាហារ
ឈើលងស៊ី (ហៅ កូនលង ក៏បាន)។

លង់

លង់ កិរិយាសព្ទ៖ ជ្រុល, ស៊ុន, ហួស លង់គំនិត, លង់ដៃ, លង់សម្ដី។

គុណសព្ទ៖ យូរពេក, យូរក្រៃ
អស់កាលដ៏លង់ ឬ —ដ៏យូរលង់ (ព.កា.) : អស់កាលយូរលង់ ព្រះពោធិពង្ស ទ្រង់សាងសីលា ពុំមានប្រមាទ ឲ្យឃ្លាតចរិយា ទើបមហាក្សត្រា ភ្នកនឹកដល់ទាន។

លង់ទឹក

{លង់} លង់ទឹក៖ លិចក្នុងទឹកត្រដរហែលឡើងពុំរួច។

លង់លុះ

{លង់} លង់លុះ៖ និ. លុះដល់, ហួសមកដល់, ដរាបមកដល់ (ព.កា.)
លង់លុះអធ្រាត្រ ស្ដេចយាងព្រះបាទ ចូលក្នុងដំណាក់ ទតឃើញអាមាត្យ រាជសេវ័ក ឥតសល់មួយនាក់ លក់លង់ស្ងាត់សូន្យ។

លង់ទ្រនេស

លង់ទ្រនេស កិរិយាសព្ទ៖ ដួលដេកជាប់ក្រោកទៅណាពុំរួច គោចាស់លង់ទ្រនេសនៅក្បែរភូមិ; ដួលលង់ទ្រនេស។
ព.ប្រ. អស់ប្រាក់ចាយ ឬអស់ស្បៀងអាហារ ទាល់ផ្លូវទាល់ដំណើរទៅណាពុំរួច
អស់ប្រាក់ចាយលង់ទ្រនេសនៅស្រុកគេជាងមួយខែ។

កិរិយាវិសេសន៍៖ ដួលដេកជាប់ក្រោកទៅណាពុំរួច គោចាស់លង់ទ្រនេសនៅក្បែរភូមិ; ដួលលង់ទ្រនេស។
ព.ប្រ. អស់ប្រាក់ចាយ ឬអស់ស្បៀងអាហារ ទាល់ផ្លូវទាល់ដំណើរទៅណាពុំរួច
អស់ប្រាក់ចាយលង់ទ្រនេសនៅស្រុកគេជាងមួយខែ។

លង់លុះ

លង់លុះ និបាតសព្ទ៖ លុះដល់
លង់លុះយប់ស្ងាត់, លង់លុះអធ្រាត្រ (មើលក្នុងពាក្យ លង់ ផង)។

លង់ហិន

លង់ហិន នាមសព្ទ៖ លោហ:មួយប្រភេទសាច់រឹងស្រួយ កើតអំពីរំលាយផ្សំលោហជាតិច្រើនមុខបញ្ជូលគ្នា
ផ្តិលលង់ហិន, កាំបិតលង់ហិន។

លង្ហិន

លង្ហិន នាមសព្ទ៖ មើលក្នុងពាក្យ លង់ហិន។ (មើលក្នុងពាក្យ លង់ហិន)។

លង្កា

លង្កា៖ (លុ័ង-កា ឬ ល៉ង់-កា) នាមសព្ទ៖ (សំ.បា.) ឈ្មោះកោះធំមួយ ក្នុងមហាសមុទ្រឥណ្ឌា នៅខាងត្បូងមធ្យមប្រទេស (ហៅ លង្កាទ្វីប ក៏បាន; បារ. សៃឡង់ Ceylan; អ. សៃឡន Ceylon; មើលក្នុងពាក្យ សីហល ផង)។

លង្កាទ្វីប

លង្កាទ្វីប៖ (លុ័ង-កា—) នាមសព្ទ៖ (សំ.; បា. —ទីប) កោះលង្កា។

លង្ឃន:

លង្ឃន:៖ (ល័ង-ឃៈនៈ) នាមសព្ទ៖ (សំ.បា. លង្ឃន) ដំណើរលោត, ការផ្លោះរំលង។

លង្ឃនកម្ម

{លង្ឃន:} លង្ឃនកម្ម៖ ការហាត់លោត, ហាត់ផ្លោះ។

លង្ឃនកីឡា

{លង្ឃន:} លង្ឃនកីឡា៖ ល្បែងលោត, ល្បែងហក់ផ្លោះរំលង។ ល។

លង្វែក

លង្វែក នាមសព្ទ៖ កាលឬសម័យជាចន្លោះ, ជារវាង លង្វែកសាសនា។
ទីឬច្រកជាចន្លោះ, ជារវាង
ដើរតាមលង្វែកផ្ទះ។

នាមសព្ទ៖ ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុក ហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញនៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ
បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់។

លង្ហិន

លង្ហិន នាមសព្ទ៖ មើលក្នុងពាក្យ លង់ហិន។ (មើលក្នុងពាក្យ លង់ហិន)។

លជ្ជាភាព

លជ្ជាភាព៖ (ល័ច-ជា-ភាប) នាមសព្ទ៖ (សំ.បា. លជ្ជា + ភាវ) ភាវ:នៃសេចក្ដីខ្មាស, ដំណើរអៀនខ្មាស
ចូលទៅរកគេដោយលជ្ជាភាព។

លជ្ជិនី

លជ្ជិនី៖ មើលក្នុងពាក្យ លជ្ជី

លជ្ជី

លជ្ជី៖ (ល័ច-ជី) គុណសព្ទ៖ (បា.) ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស មនុស្សលជ្ជី។

នាមសព្ទ៖ (បា.) ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស មនុស្សលជ្ជី។
បើស្ដ្រីជា លជ្ជិនី (ព.ផ្ទ. អលជ្ជី; អលជ្ជិនី)។

លជ្ជីភាព

{លជ្ជី} លជ្ជីភាព៖ (បា. លជ្ជិភាវ) ភាព, ដំណើរ របស់អ្នកមានសេចក្ដីខ្មាស (ព. ផ្ទ. អលជ្ជីភាព)។ ល។

លញ់

លញ់ កិរិយាសព្ទ៖ ធ្វើវត្ថុទន់ជ្រាយឲ្យមូលដោយយកបាតដៃប្រមៀលទៅប្រមៀលមករឿយៗ លញ់ទៀន, លញ់ដី។
ពពៀចដីជ្រាយវីវាចរឿយៗឲ្យស្មើឲ្យស្អាត លញ់លាន។
អង្អែលឈ្លីរឿយៗ លញ់កំភួនជើង, លញ់សរសៃ។
ឈូសឈើឲ្យមូលឲ្យស្អាត លញ់សសរ។

សសរលញ់

{លញ់} សសរលញ់៖ សសរមូលដែលឈូសសម្អាតរួចហើយ។ ព.ប្រ. ធ្វើការស្ទើរៗមិនពេញដៃមិនពេញកម្លាំង
ធ្វើការលញ់ៗ។

លញ្ច

លញ្ច៖ (លុ័ញ-ចៈ) នាមសព្ទ៖ (បា.) សំណូក។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជា : លញ្ចទាន ការឲ្យសំណូក (ការសូក)។

លញ្ចទាយក

{លញ្ញ} លញ្ចទាយក៖ (—យក់) អ្នកឲ្យសំណូក (អ្នកសូក); បើស្ត្រីជា លញ្ចទាយិកា។

លញ្ចប្បដិគ្គាហក

{លញ្ញ} លញ្ចប្បដិគ្គាហក៖ (លុ័ញ-ច័ប-ប៉:-ដិក-គាហ:ក: ឬ —ហក់) អ្នកទទួលសំណូក (អ្នកស៊ីសំណូក); បើស្ត្រីជា លញ្ចប្បដិគ្គាហិកា។

លញ្ចលាភ

{លញ្ញ} លញ្ចលាភ៖ ការបានសំណូក។ ល។

លញ្ឆករ

លញ្ឆករ៖ (លុ័ញ-ឆៈក) នាមសព្ទ៖ (បា. លញ្ឆ + ករ; សំ. លាញ្ឆ + ករ) ត្រា (សម្រាប់បោះ); ប្រើជា រ.ស. ព្រះលញ្ឆករ (ព្រះរាជមុទ្រា)។

លញ្ឆការ

លញ្ឆការ៖ (លុ័ញ-ឆៈកា) នាមសព្ទ៖ (បា.; សំ. លាញ្ឆ + ការ) ជាងឆ្លាក់ត្រា។

លញ្ជិកា

លញ្ជិកា៖ (លុ័ញ-ជិកា) នាមសព្ទ៖ (សំ.) ស្រីពេស្យា។

លត

លត នាមសព្ទ៖ ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឲ្យឆ្អិនឲ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឲ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬផើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ
លតម្សៅដំណើប, លតម្សៅជ្រែ។

លត់

លត់ កិរិយាសព្ទ៖ ធ្វើឲ្យរលត់ លត់ភ្លើង។
ជ្រលក់ដែកដែលកំពុងឆេះទៅក្នុងទឹក ដោយស្ទង់ល្បត់តាមត្រូវការ លត់ដែក, លត់កាំបិត។
ព.ប្រ. ធ្វើឲ្យបាត់ក្ដៅ, បំបាត់ក្រោធ
លត់ភ្លើងទុក្ខភ្លើងកិលេស, លត់កំហឹង។

លតា

លតា៖ (លៈដា) នាមសព្ទ៖ (សំ.បា.) វល្លិ។

លតាជាតិ

{លតា} លតាជាតិ៖ (ល:ដាជាត) ជាតិវល្លិ, វល្លិគ្រប់ប្រភេទ; ជាតិដំណាំឡើងទ្រើងឬដំណាំផ្សេងៗដែលបោះទងវារគ្រប់ប្រភេទ។

លតាមណី

{លតា} លតាមណី៖ (ល:ដាម:នី) កែវប្រពាល។

លតាម្រឹគ

{លតា} លតាម្រឹគ៖ ទោច; ស្វា។ ល។

លទ្ធ

លទ្ធ៖ (លុ័ត-ធៈ) គុណសព្ទ៖ (បា.; សំ. លព្ធ) ដែលបានហើយ។ ប្រើជាបទសមាស : លទ្ធផល ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ, កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ : បានទទួលលទ្ធផល, គ្មានលទ្ធផល។

លទ្ធភាព

{លទ្ធ} លទ្ធភាព៖ ភាពនៃអ្វីៗដែលបានសម្រេចហើយ។ ភាពដែលនឹងត្រូវបានត្រូវមាន, ផ្លូវ ឬដំណើរទំនងដែលនឹងអាចធ្វើឲ្យកើតការ, ការដែលអាចធ្វើឬអាចប្រព្រឹត្តទៅបាន : រឿងនេះ យើងនឹងលៃលករិះរកលទ្ធភាពយ៉ាងណា ទាល់តែបានសម្រេចពុំខាន; ខ្ញុំគ្មានលទ្ធភាពនឹងសម្រេចកិច្ចការនោះជូនអ្នកបានទេ។

លទ្ធភោជន

{លទ្ធ} លទ្ធភោជន

លទ្ធលាភលទ្ធសម្បត្តិ ភោជន, លាភ, សម្បត្តិ ដែលបានហើយ។ ល។

លទ្ធិ

លទ្ធិ៖ (លុ័ត-ធិ) នាមសព្ទ៖ (បា.; សំ. លព្ធិ) ការឃើញ, សេចក្ដីយល់ឃើញ; សេចក្ដីប្រកាន់ជឿ, ជំនឿ (យ៉ាងដូចជឿសាសនាជាដើម); ការប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់; ពិធី, បែបបទ; ការនិយម
លទ្ធិពុទ្ធ, លទ្ធិព្រាហ្មណ៍, លទ្ធិនិគ្រន្ថ, លទ្ធិហោរ, មនុស្សមានលទ្ធិផ្សេងគ្នា។

លន

លន កិរិយាសព្ទ៖ លាបដោយម្រ័ក្សណ៍, ដោយជាតហិង្គុល ឲ្យឡើងសម្បុររលោង; លនម្រ័ក្សណ៍, លនជាតហិង្គុល។

លាបលន

{លន} លាបលន៖ លាបម្រ័ក្សណ៍ហើយលនជាតហិង្គុលថែមពីលើទៀត។

រទេះលន

{លន} រទេះលន៖ រទេះដែលលនម្រ័ក្សណ៍ឬជាតហិង្គុល។

លន់

លន់ កិរិយាវិសេសន៍៖ ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ ល្អលន់, ច្រើនលន់, ប្រសើរលន់; លើសលន់ (ព.កា.)។
លន់លក់ ឬ លក់លន់ (មើលក្នុងពាក្យ លក់ កិ.)។

គុណសព្ទ៖ ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ ល្អលន់, ច្រើនលន់, ប្រសើរលន់; លើសលន់ (ព.កា.)។
លន់លក់ ឬ លក់លន់ (មើលក្នុងពាក្យ លក់ កិ.)។

លន់តួ

លន់តួ កិរិយាសព្ទ៖ អង្វរសូមទោសដោយទទួលកំហុសលើខ្លួន
ឯងខុសហើយ ត្រូវលន់តួគេទៅ!

លន្តែ

លន្តែ៖ (លន់តែ) នាមសព្ទ៖ ឈ្មោះឈើតូចមួយប្រភេទមានផ្កាក្រអូប។

លន្លង់

លន្លង់ គុណសព្ទ៖ ឆ្ងាយសន្លឹមស្រងាត់ ឆ្ងាយលន្លង់។
ច្រើននិយាយផ្សំនឹងពាក្យ លន្លោច ថា លន្លង់លន្លោច លន្លង់គួរឲ្យលន្លោចចិត្ត (ព.កា. ប្រើជា លន្លោចលន្លង់ ក៏បាន)។
ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត
ចិត្តលន្លង់លន្លោច។

លន្លាម

លន្លាម គុណសព្ទ៖ ដែលធំល្ហល្ហេវមើលទៅឃើញល្ហាច
ទឹកលិចវាលលន្លាម។

លន្លឹម

លន្លឹម គុណសព្ទ៖ ឆ្ងាយឬខ្ពស់មើលទៅឃើញលឹមៗ, សន្លឹម
ឆ្ងាយលន្លឹម, ខ្ពស់លន្លឹម។

លន្លោច

លន្លោច គុណសព្ទ៖ ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត ចិត្តលន្លោច ឬ លន្លោចចិត្ត។
ដែលឆ្ងាយស្រឡោច
ឆ្ងាយលន្លោច (មើលក្នុងពាក្យ លន្លង់ ផង)។

លប

លប នាមសព្ទ៖ ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្ដេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស
លបផ្ដេក, លបបញ្ឈរ។

កិរិយាសព្ទ៖ ពួន, សំងំ, អែបខ្លួន, ធ្វើដោយស្ងាត់, ឈ្លប, ឃ្លាំ, ចូលឬចេញមិនឲ្យគេដឹង លបមើល, លបស្ដាប់, លបចូល, លបរត់, ឆ្មាលបកណ្ដុរ។
លបៗ កិ.វិ. សន្សឹមៗ មិនឲ្យឮសូរ ដើរលបៗ។

លបលាក់

{លប} លបលាក់៖ លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឲ្យគេឃើញ។

លប់

លប់ នាមសព្ទ៖ ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់
លប់លលក, លប់ទទា; លលកព្រៃជាប់លប់។ (មើលក្នុងពាក្យ លុប, គួរប្រើ លុប វិញ តាមប្រភពរបស់ពាក្យ)។

លពបុរី

លពបុរី៖ (លប់បុរ៉ី) មើលពាក្យ លវោ។

ល័ព្ធ

ល័ព្ធ៖ (ល៉័ប) គុណសព្ទ៖ (សំ. លព្ធ; បា. លទ្ធ) ដែលបានហើយ, ដែលស្រេចហើយ
លេខល័ព្ធ លេខដែលគិតឃើញជាចំនួនស្រេចហើយត្រាទុក។

លម

លម នាមសព្ទ៖ ប្រដាប់ធ្វើដោយសំពត់ ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នា សម្រាប់ប្រើការដាក់ប្រាក់ជាដើម
លមប្រាក់, លមបារី។

លម៉ើ

លម៉ើ៖ (លៈ—) នាមសព្ទ៖ ឈ្មោះឈើមួយប្រភេទសន្ដានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម
លម៉ើច្រើនដុះក្នុងប្រទេសក្ដៅ (សរសេរជា ល្ម៉ើ ក៏បាន តែនាំឲ្យទើសទែងច្រើនជាន់)។

លម្បដ

លម្បដ៖ (លំបត់) នាមសព្ទ៖ (សំ.) អ្នកធ្ងន់ក្នុងកាម, អ្នកងប់ចិត្តទៅរកកាម
មនុស្សលម្បដ។

លម្ហ

លម្ហ នាមសព្ទ៖ ទីដែលវាលល្ហ លម្ហសមុទ្រ។
ឋានក្រោមជើងហោជាងនៃប្រាសាទ ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ ព្រោះមិនមានដំបូលបាំងសាច
លំហនាងច្រាល គឺលំហនិងនាងច្រាល (មើលក្នុងពាក្យ នាងច្រាល ផង) សរសេរជា រម្ហរំហ ក៏មាន។

លំហ

លំហ នាមសព្ទ៖ មើលក្នុងពាក្យ លម្ហ។ (មើលក្នុងពាក្យ លម្ហ, លំហរម្ហ, រំហ)។

លម្ហាច

លម្ហាច នាមសព្ទ៖ ទីវាលដែលមានទឹកល្ហាច វាលមានទឹកប៉ាចល្ហាច លម្ហាចទឹក, ទឹកជន់ចូលវាលបែកលំហាច។
បឹងរាក់ដែលក្នុងរដូវភ្លៀងមានទឹកល្ហាច បឹងលំហាច។
សរ. ជា រម្ហាច ឬ រំហាច ក៏មាន។

លំហាច

លំហាច នាមសព្ទ៖ មើលក្នុងពាក្យ លម្ហាច។ (មើលក្នុងពាក្យ លម្ហាច, លំហាចរម្ហាច, រំហាច)។

លម្ហើយ

លម្ហើយ កិរិយាសព្ទ៖ ធ្វើឲ្យល្ហើយ, ហាលខ្យល់ឲ្យល្ហើយ ឈរលម្ហើយខ្លួន។
ព.ប្រ. ឈប់អំពីកិច្ចការសម្រាកខ្លួនមានកំណត់កាលវេលា
ឈប់លម្ហើយខ្លួន។

នាមសព្ទ៖ រដូវដែលធ្លាក់ខ្យល់ពីទិសឧត្ដរបក់មក
រដូវលំហើយ, លំហើយ (សរទរដូវ)។ សរ. ជា រម្ហើយ ឬ រំហើយ ក៏មាន។

លំហើយ

លំហើយ កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្ហើយ

នាមសព្ទ៖ មើលក្នុងពាក្យ លម្ហើយ

កិរិយាសព្ទ៖ (ម.ព. លម្ហើយ, លំហើយ ឬ រម្ហើយ, រំហើយ)។

លម្ហើយ

លម្ហើយ កិរិយាសព្ទ៖ ធ្វើឲ្យល្ហើយ, ហាលខ្យល់ឲ្យល្ហើយ ឈរលម្ហើយខ្លួន។
ព.ប្រ. ឈប់អំពីកិច្ចការសម្រាកខ្លួនមានកំណត់កាលវេលា
ឈប់លម្ហើយខ្លួន។

នាមសព្ទ៖ រដូវដែលធ្លាក់ខ្យល់ពីទិសឧត្ដរបក់មក
រដូវលំហើយ, លំហើយ (សរទរដូវ)។ សរ. ជា រម្ហើយ ឬ រំហើយ ក៏មាន។

លំហើយ

លំហើយ កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្ហើយ

នាមសព្ទ៖ មើលក្នុងពាក្យ លម្ហើយ

កិរិយាសព្ទ៖ (ម.ព. លម្ហើយ, លំហើយ ឬ រម្ហើយ, រំហើយ)។

លម្ហែ

លម្ហែ កិរិយាសព្ទ៖ ធ្វើឲ្យល្ហែ, ឲ្យទំនេរមានកាលកំណត់
លម្ហែខ្លួន, ឈប់លំហែ។ សរ. ជា រម្ហែ ឬ រំហែ ក៏មាន។

លំហែ

លំហែ កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្ហែ

កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្ហែ, លំហែរម្ហែ, រំហែ

លម្អ

លម្អ នាមសព្ទ៖ សេចក្ដីល្អ, ភាវ:ល្អ គឺបែបភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា… ដែលល្អ
លម្អរូប; ខន្តីជាលំអរបស់អ្នកបា្រជ្ញ។

លំអ

លំអ នាមសព្ទ៖ មើលក្នុងពាក្យ លម្អ

នាមសព្ទ៖ មើលក្នុងពាក្យ លម្អលំអ

លម្អក់

លម្អក់ កិរិយាសព្ទ៖ ធ្វើឲ្យល្អក់
លម្អក់ទឹក, លំអក់ចិត្ត។

លំអក់

លំអក់ កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អក់

កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អក់លំអក់

លម្អក់ព័ណ៌

លម្អក់ព័ណ៌៖ (—ព័រ) កិរិយាសព្ទ៖ ធ្វើពណ៌ឲ្យល្អក់ គឺសម្ដែងអាការកិរិយាពុំសមគួរនៅមុខអ្នកដទៃ
គួរបើដែរ, វាមកលម្អក់ព័ណ៌នៅកណ្ដាលប្រជុំជន!; និយាយលំអក់ព័ណ៌ក្នុងកណ្ដាលជំនុំ។

លំអក់ព័ណ៌

លំអក់ព័ណ៌៖ (—ព័រ) កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អក់ព័ណ៌

កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អក់ព័ណ៌លំអក់ព័ណ៌

លម្អង

លម្អង នាមសព្ទ៖ ផង់ល្អិត, ធូលីល្អិតផង់
លម្អងផ្កា, លំអងធូលី, លំអងឃ្មុំ។

លំអង

លំអង នាមសព្ទ៖ មើលក្នុងពាក្យ លម្អង

នាមសព្ទ៖ មើលក្នុងពាក្យ លម្អងលំអង

លម្អន់

លម្អន់ បរិវារសព្ទ៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លម្អិត ឬ លំអិត កិ. ថា លម្អិតលម្អន់ ធ្វើឲ្យល្អិតល្អន់ គឺធ្វើឲ្យល្អិតប៉ន់, ឲ្យល្អិតខ្ទេចខ្ទី។
ព.ប្រ. ធ្វើឲ្យខ្ទេចខ្ទី; ឲ្យវិនាសអន្តរាយមិនឲ្យលូតលាស់ចម្រើនតទៅទៀត។

លំអន់

លំអន់ បរិវារសព្ទ៖ មើលក្នុងពាក្យ លម្អន់

បរិវារសព្ទ៖ (ម. ព. លម្អន់ ឬ លំអន់)។

លម្អិត

លម្អិត កិរិយាសព្ទ៖ ធ្វើឲ្យល្អិត លម្អិតឲ្យខ្ទេច។
ព.ប្រ. ធ្វើឲ្យវិនាស, ឲ្យអស់អំណាច; ឲ្យផុតពូជ
លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ (ប្រើជា លំឥត ក៏បាន)។

នាមសព្ទ៖ កម្ទេចឬផង់ល្អិត, ម្សៅផង់
លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍។ ប្រើជា លំឥត ក៏បាន។

លំអិត

លំអិត កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អិត

នាមសព្ទ៖ មើលក្នុងពាក្យ លម្អិត

កិរិយាសព្ទ៖ (ម.ព. លម្អិត ឬ លំអិត កិ.)។

នាមសព្ទ៖ មើលក្នុងពាក្យ លម្អិតលំអិត ន.។

លម្អិត

លម្អិត កិរិយាសព្ទ៖ ធ្វើឲ្យល្អិត លម្អិតឲ្យខ្ទេច។
ព.ប្រ. ធ្វើឲ្យវិនាស, ឲ្យអស់អំណាច; ឲ្យផុតពូជ
លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ (ប្រើជា លំឥត ក៏បាន)។

នាមសព្ទ៖ កម្ទេចឬផង់ល្អិត, ម្សៅផង់
លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍។ ប្រើជា លំឥត ក៏បាន។

លំអិត

លំអិត កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អិត

នាមសព្ទ៖ មើលក្នុងពាក្យ លម្អិត

កិរិយាសព្ទ៖ (ម.ព. លម្អិត ឬ លំអិត កិ.)។

នាមសព្ទ៖ មើលក្នុងពាក្យ លម្អិតលំអិត ន.។

លម្អៀង

លម្អៀង កិរិយាសព្ទ៖ ធ្វើឲ្យល្អៀង, ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាង (ចំពោះតែផ្លូវចិត្ត)
លម្អៀងចិត្ត, លំអៀងសេចក្ដី; ចៅក្រមកាត់ក្ដីលំអៀង។

លំអៀង

លំអៀង កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អៀង

កិរិយាសព្ទ៖ មើលក្នុងពាក្យ លម្អៀងលំអៀង

លយ

លយ កិរិយាសព្ទ៖ (ស. ល្ចយ អ.ថ. ល៉យ) បណ្ដែត
លយកន្ទោង, លយប្រទីប។

កិរិយាវិសេសន៍៖ ដែលមានសណ្ឋានឬអាការលូកចេញមិនស្មើគ្នា
ព្រំដីលយម្ខាង; ដើរលយគ្នា, អណ្ដែតលឿនលយតាមអាកាស។

គុណសព្ទ៖ ដែលមានសណ្ឋានឬអាការលូកចេញមិនស្មើគ្នា
ព្រំដីលយម្ខាង; ដើរលយគ្នា, អណ្ដែតលឿនលយតាមអាកាស។

ទុងលយសំពៅ

{លយ} ទុងលយសំពៅ៖ (ព.ប្រ.) ទុងហែលទឹកបណ្ដែតខ្លួនបណ្ដោយគ្នា ឬតម្រៀបគ្នា។

លយៈ

លយៈ៖ (លៈយៈ) នាមសព្ទ៖ (សំ.បា. លយ) ឈ្មោះមាត្រារាប់វេលាចំនួន១០ខណ: គឺ១០០ ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណ ប្រាប់បែបឲ្យរាប់ថា ការផ្ទាត់ម្រាមដៃ (បន្តគ្នាមិនដាច់) ១០ដង ជា១ខណៈ, ដប់ខណៈជា ១ លយៈ, ដប់លយៈជា ១ ខណលយៈ, ដប់ខណលយៈជា១ មុហុត្ត,  ដប់មុហុត្ត ជា ១ ខណមុហុត្ត។
សំឡេងច្រៀងលាយជាមួយនឹងសូរតន្ត្រី ឬចង្វាក់ភ្លេងនិងចម្រៀងត្រូវលាយគ្នា។
លយៈភ្លេង; តន្ត្រីនិងចម្រៀងត្រូវលយៈគ្នា។

លយកែវ

លយកែវ នាមសព្ទ៖ (ស. ល្ចយ@##កវ់ អ.ថ. ល៉យកែវ «បណ្ដែតកែវ») ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើ មានរសជូរ ឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្ដែតក្នុងទឹកលាយស្ករនិងអំបិលខ្លះ មានរសផ្អែមលាយជូរប្រៃបន្តិចៗ (បើធ្វើកំពឹសក្រូច ខ្មែរហៅ កំពឹសក្រូចបណ្ដែត)។

លយឆាយ

លយឆាយ កិរិយាសព្ទ៖ (ស. ល្ចយជាយ អ.ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន
ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន)។

កិរិយាវិសេសន៍៖ (ស. ល្ចយជាយ អ.ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន
ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន)។

លលក

លលក នាមសព្ទ៖ ឈ្មោះបក្សីមួយប្រភេទ ពួកទទា, ឈ្មោលចេះរងាវ។

លលកទ្រោល

{លលក} លលកទ្រោល៖ លលកឈ្មោលក្លារងាវខ្ទរ។

លលកបរ

{លលក} លលកបរ៖ លលកឈ្មោលដើរដំណើរក្រទា ពង់ករធ្វើងីកងាកៗ បញ្ចេញសូរសព្ទរនញាប់រន្ថាន់ កៀងញីឬអួតដល់គ្នា។

លលកបូល

{លលក} លលកបូល៖ លលកបញ្ចេញសំឡេងឯកសព្ទផ្ទួនពីរៗស្រាលៗរង្វើលៗ។

លលកខ្មោច

លលកខ្មោច នាមសព្ទ៖ ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឺមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត, ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្សឬគោ, ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឲ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃ ឬស្វិតជើង ហៅថា រោគលលកប្រះ។

លលកទ្រាំង

លលកទ្រាំង នាមសព្ទ៖ ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែតូចខ្លីជាង, យំឮសូរញាប់រន្ថាន់។

លលកប្រះ

លលកប្រះ នាមសព្ទ៖ ឈ្មោះរោគស្រយង់ស្វិតដៃឬស្វិតជើងកើតអំពីលលកខ្មោចហើរប៉ះត្រូវ (មើលក្នុងពាក្យ លលកខ្មោច ផង)។

លលកស

លលកស នាមសព្ទ៖ ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ
បទលលកស, ភ្លេងលលកស។

លលា

លលា៖ (លៈ—) គុណសព្ទ៖ (សំ.បា. លលាលាលា «ទឹកមាត់») ឆ្កួតទឹកមាត់, ល្មេញល្មើ, ពភ្លីពភ្លើ មនុស្សលលា។
អាលលា! អាល្មេញល្មើ! (ព.ទ្រ.)។ និយាយក្លាយជា លេលា ក៏មាន។ (មើលក្នុងពាក្យ លលាដលលាដ៍)។

លលាដ

លលាដ៖ (លៈលាដៈ, លៈលាត) នាមសព្ទ៖ (សំ.បា. លលាដ) ថ្ងាស (មើលក្នុងពាក្យ នលាដ ផង)។ ឆ្អឹងក្បាល; ត្រឡោក
លលាដ៍ក្បាល; លលាដ៍ដូង (សរសេរជា លលា ឬ រលា ក៏មាន)។

លលាដ៍

លលាដ៍៖ (លៈលា) នាមសព្ទ៖ មើលក្នុងពាក្យ លលាដ

លលាដបដ្ត

លលាដបដ្ត៖ (លៈលាដៈប័ត) នាមសព្ទ៖ (សំ.បា. —បដ្ត) ក្បាំងមុខ; របៃមុខ។

លលាដប័ដ្ត

លលាដប័ដ្ត៖ (លៈលាដៈប័ត) នាមសព្ទ៖ មើលក្នុងពាក្យ លលាដបដ្ត

លលាតែ

លលាតែ គុណសព្ទ៖ ល្មេញល្មើខ្លាំង
មនុស្សលលាតែ។

កិរិយាវិសេសន៍៖ (ព.ប្រ.) ពភ្លីពភ្លើ
ដើរលលាតែ ដើរសាត់អណ្ដែតចោលផ្ទះលំនៅ ដូចមនុស្សពភ្លីពភ្លើ ឬល្មេញល្មើខ្លាំង។

លលាម

លលាម កិរិយាវិសេសន៍៖ (សំ.គុ. «ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង»; ន. «ទង់») ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក។
ដែលបាញ់រស្មីព្រាតៗវែងៗ
ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន។ មើលក្នុងពាក្យ ពភ្លាម ផង)។ (ព.កា.) : រេហ៍ពលចូលកាន់សង្គ្រាម ឥតមានទីមទាម ពព្លាមលលាមរាល់ប្រាណ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ។

គុណសព្ទ៖ (សំ.គុ. «ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង»; ន. «ទង់») ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក។
ដែលបាញ់រស្មីព្រាតៗវែងៗ
ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន។ មើលក្នុងពាក្យ ពភ្លាម ផង)។ (ព.កា.) : រេហ៍ពលចូលកាន់សង្គ្រាម ឥតមានទីមទាម ពព្លាមលលាមរាល់ប្រាណ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ។

លលិត

លលិត៖ (លៈ—) គុណសព្ទ៖ (សំ.) ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; ល្មមល្មៃ។ លលិតវិស្ដារ ឈ្មោះគម្ពីរមួយខាងសំស្ក្រឹត…។

លលីមលលាម

លលីមលលាម កិរិយាវិសេសន៍៖ លលាមក្រៃពេក, ពភ្លីមពភ្លាម
ឫកលលីមលលាម, ភ្នែក—, កិរិយា—; ដើរ—។

គុណសព្ទ៖ លលាមក្រៃពេក, ពភ្លីមពភ្លាម
ឫកលលីមលលាម, ភ្នែក—, កិរិយា—; ដើរ—។

លលឹម

លលឹម គុណសព្ទ៖ ពភ្លឹម, ពព្រឹម
ភ្នែកលលឹម។

លលួង

លលួង កិរិយាសព្ទ៖ លួងរឿយៗ, លួងទទូចដោយឧបាយ, លួងទទូចឲ្យសុខចិត្ត
លលួងឲ្យព្រមតាម។

លលេ

លលេ៖ មើលក្នុងពាក្យ រលេ

លលៃ

លលៃ នាមសព្ទ៖ ឈ្មោះប្រាសាទបុរាណមួយតូចនៅខាងជើងប្រាសាទបាគោ ក្នុងស្រុកសូទ្រនិគម ខែត្រសៀមរាប
ប្រាសាទលលៃ។

គុណសព្ទ៖ ដែលលៃខ្ពស់ល្ហេវ; ដែលវែងស្រលួត
ខ្ពស់លលៃ; វែងលលៃ (និយាយថា រលៃ ក៏មាន)។

លវោ

លវោ៖ (លៈ—) នាមសព្ទ៖ (ស. លះវោ អ.ថ. ល៉: វ៉ូ) ឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀម មាននិយាយចេញឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថា នគរលវោ; ពួកជនចាស់ៗច្រើនហៅ នគរស្រីលវោ; លុះមកខាងក្រោយសៀមប្រែឈ្មោះហៅ លពបុរី វិញ។

លស់

លស់ កិរិយាសព្ទ៖ ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះមិនឲ្យនៅតាមចំនួនដើម ក្នុងចំនួន ១០ លស់៣ចេញនៅសល់៧។
រំលង គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ។
លស់ចោល រំលងចោលខ្លះ។

ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះ ខ្លីខ្លះចម្រុះគ្នា។ ល។

លស់លា

លស់លា កិរិយាសព្ទ៖ បន្ថយទោសចេញខ្លះ, លើកកំហុសចោលខ្លះ
គួរលស់លាខ្លះទៅ កុំប្រកាន់គ្នា!។ លស់លាត្រាប្រណី បន្ថយទោសចេញខ្លះដោយត្រាប្រណី។

លហុ

លហុ៖ (លៈហ៊ុ) គុណសព្ទ៖ (បា.; សំ. លឃុ) ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយរង;…។

នាមសព្ទ៖ (ព.វ.) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ និយាយត្រឹមត្រូវតាមគរុល ហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា ស:រ៉:ប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម។ មើលក្នុងពាក្យ អក្ខរប្បភេទ ផង។

លហុកម្ម

{លហុ} លហុកម្ម៖ កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង។

លហុចិត្ត

{លហុ} លហុចិត្ត៖ លហុចិន្ដា (មើលក្នុងពាក្យ លឃុ)។

លហុទណ្ឌកម្ម

{លហុ} លហុទណ្ឌកម្ម៖ ទណ្ឌកម្មស្រាល។

លហុទោស

{លហុ} លហុទោស៖ ទោសស្រាល។

លហុបរិក្ខារ

{លហុ} លហុបរិក្ខារ៖ ឬ លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម។

លហុភាព

{លហុ} លហុភាព៖ ភាពឬភាវៈស្រាល។

លហុភារៈ

{លហុ} លហុភារៈ៖ ភារៈស្រាល, បន្ទុកស្រាល។ ល។

លហុកាបត្តិ

លហុកាបត្តិ៖ (លៈហ៊ុកាប័ត) នាមសព្ទ៖ (បា. < លហុក + អាបត្តិ) អាបត្តិស្រាល គឺអាបត្តិ ៥ កង តាំងពីថុល្លច្ច័យចុះទៅដល់ទុព្ភាសិត (ព.វិ. ពុ.)។ ព.ផ្ទ. គរុកាបត្តិ។

លា

លា កិរិយាសព្ទ៖ លាត ឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្ដាប់ឬក្ដោប ឲ្យរលា លារបុំកន្ទេល, លាដៃ, លាសំពត់។
ប្រាប់ឲ្យដឹងថាត្រូវលាកចាកគ្នាទៅ លាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ!។
ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀត
លាងារ, លាឈប់ លែងធ្វើការ។

កិរិយាវិសេសន៍៖ ដែលរលា, ដែលរីកត្រដាង ផ្កាព្រលឹតលាកំពាង។

គុណសព្ទ៖ ដែលរលា, ដែលរីកត្រដាង ផ្កាព្រលឹតលាកំពាង។

គុណសព្ទ៖ មាតាឬបិតារបស់លួត ជីដូនលា, ជីតាលា។
កូនរបស់ចៅលួត
ចៅលា (មើលក្នុងពាក្យ ជីលាផង)។

នាមសព្ទ៖ មាតាឬបិតារបស់លួត ជីដូនលា, ជីតាលា។
កូនរបស់ចៅលួត
ចៅលា (មើលក្នុងពាក្យ ជីលាផង)។

នាមសព្ទ៖ សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង។

លាបាបលាកម្ម

{លា} លាបាបលាកម្ម៖ តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត។

លាបំណន់

{លា} លាបំណន់៖ និយាយរៀបរាប់ស្រាយបំណន់។

លាលាក

{លា} លាលាក៖ (មើលក្នុងពាក្យ លាក)។

លាសិក្ខា

{លា} លាសិក្ខា៖ ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស, ចាកសិក្ខា។

លាសឹក

{លា} លាសឹក៖ ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស)។

លាសម្ដី

{លា} លាសម្ដី៖ លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ។ ល។

ម្លិះលា

{លា} ម្លិះលា៖ ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (មើលក្នុងពាក្យ ម្លិះ ផង)។

លាក

លាក កិរិយាសព្ទ៖ (ស. លាក អ.ថ. ល៉ាក «ទាញ, អូស») ងាក, បែរ, ថយ, ទាស, ឃ្លាតចាកទី, ចាកគ្នា ឬឃ្លាតចាកប្រក្រតី លាកចិត្ត, លាកចាកគ្នា។
លាកលា លាដើម្បីចេញចាកគ្នា ឬលារួចហើយចេញចាកគ្នា (ព.កា. ប្រើជា លាលាក ក៏បាន)
បើបានជាលាលាក ចូរកុំងាកបែរមើលក្រោយ ទោះរស់ស្លាប់ក៏ដោយ ត្រូវកុំឲ្យលំបាកទៀត។

លាក់

លាក់ កិរិយាសព្ទ៖ ធ្វើឲ្យមានគន្លាក់ លាក់ឈើ។
បិទបាំង, បំបាំង ឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង លាក់របស់, លាក់ខ្លួន, លាក់ពុត។

លាក់កំនួច

{លាក់} លាក់កំនួច៖ លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច, លាក់ចំណេះ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្ដើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់ មិនបំបាំង លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក។

លាក់លៀប

{លាក់} លាក់លៀប៖ ឬ លាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ។

លាក់សុំ

{លាក់} លាក់សុំ៖ លាក់ទុកត្រដក់ត្រសុំ។ ល។

លាក់កន្សែង

លាក់កន្សែង នាមសព្ទ៖ ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្ដាច់មិនឲ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬ យកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក
លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឲ្យវៃ)។

លាក់កូនកាស

លាក់កូនកាស នាមសព្ទ៖ ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្ដែតទឹក ហើយនាំគ្នាកញ្រ្ជោកទឹកពន្លិចខ្នាច់នោះ រួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្ដែតឡើងវិញ, បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នា ស្រែកថា ញៀច! … រួចខ្លួនតែអ្នកដែលមុជទឹកទាន់
លេងលាក់កូនកាស (អ្នកស្រុកខ្លះហៅ លេងទះខ្នាច់, ខ្លះហៅ លេងទះកាច់ ; ជាល្បែងហាត់បង្វឹកភ្នែកឲ្យវៃ)។

លាក់ធ្យូង

លាក់ធ្យូង នាមសព្ទ៖ ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្ដូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្ដោបដាក់លើក្បាលជង្គង់,  មានក្មេងពីរនាក់មិនអង្គុយសណ្ដូកជើងទេ, ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្ដោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់ លាក់ធ្យូងក្នុងដៃណាមួយ, ម្នាក់ទៀតចាំទាយ, បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្ដូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ, អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត
លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្ស ព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន)។

លាកុដិក

លាកុដិក៖ (—ដិក ឬ —កៈ) នាមសព្ទ៖ (សំ.) អ្នកបម្រើ; បើស្ត្រីជា លាកុដិកា (ព.កា.) លាកុដិក ផឹកស្រវឹង មិនដឹងខ្លួន, តែគាប់ជួន កុដិកា ជួយដោះស្រាយ, ឲ្យផុតទោស ដោយសន្ដោស នៃចៅហ្វាយ, ដែលលោកស្រាយ មិនប្រកាន់ បានរួចខ្លួន។
លាកុដិកា លុប លា ចេញ ទុកត្រឹមតែ កុដិកា ហៅថា អាទិលុប, ដូច ឧបាសក> បាសក ដែរ។

លាឃវ:

លាឃវ:៖ (—ឃវៈ) នាមសព្ទ៖ (សំ. លាឃវ) ការស្រាល; ការប្រញាប់, រំហ័ស; គំនិតរហ័ស, វាងវៃ; អនាម័យ (ព.កា.)
កូនឯងជាលាឃព ពុំគួរងប់នឹងការលេង ទ្រព្យធនរលីងធេង ព្រោះតែល្បែងបង្ហិនខ្លួន។

លាឃព

លាឃព៖ (—ឃប់) នាមសព្ទ៖ មើលក្នុងពាក្យ លាឃវ

លាង

លាង កិរិយាសព្ទ៖ ជម្រះ, សម្អាត ដោយវត្ថុរាវមានទឹកជាដើម លាងដៃ, លាងចាន, យកប្រេងកាតលាងដៃឲ្យជ្រះម្រ័ក្សណ៍។

លាងមុខ

{លាង} លាងមុខ៖ ជម្រះមុខ, លុបមុខ។

លាងចិត្ត

{លាង} លាងចិត្ត៖ (ព.ប្រ.) ជម្រះចិត្ត, សម្អាតចិត្ត ឲ្យបរិសុទ្ធ។

លាងបាប

{លាង} លាងបាប៖ ជម្រះឲ្យអស់បាប (តាមលទ្ធិព្រាហ្មណ៍ជាដើម)។

លាងពៀរ

{លាង} លាងពៀរ៖ ជម្រះពៀរ គឺលែងចងពៀរតទៅទៀត។ ល។

លាងសាធ

លាងសាធ៖ (—សាត) កិរិយាសព្ទ៖ ព្រមសុខចិត្តសះជាលែងប្ដឹងប្រកាន់គ្នាតទៅទៀត ព្រមទទួលលាងសាធ។
ប្រើជា គុ. ក៏បាន
ក្ដីលាងសាធ ឬ ក្ដីសាធ (មើលក្នុងពាក្យ សាធ ទៀតផង)។

លាជ

លាជ៖ (លាច) នាមសព្ទ៖ (សំ.បា.) គ្រាប់ធញ្ញជាតិមានស្រូវជាដើម ដែលផ្ទុះបែករីកព្រោះលីង
លាជដំណើប, លាជថ្ពៅ។

លាជផ្ទុះ

លាជផ្ទុះ៖ (លាច—) នាមសព្ទ៖ ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ, ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម, ផ្ការីកមានសម្បុរ-ស សណ្ឋានដូចលាជដែលលីងផ្ទុះ, ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន។

លាញ

លាញ កិរិយាសព្ទ៖ ខូច, វិនាស, អន្តរាយ ភ្លើងឆេះផ្ទះលាញទ្រព្យសម្បត្តិអស់គ្មានសល់។
លាញទៅ! ខូចទៅ! (ពាក្យផ្ដន្ទា)។ អាលាញ! អាខូច!, អាហិនហោច! (ពាក្យជេរ)។

លាត

លាត កិរិយាសព្ទ៖ លា, ត្រដាង; សន្ធឹង; ក្រាល; ធ្វើឲ្យរលា
លាតដៃ, លាតជើង; លាតតម្បាញ; លាតកម្រាល; លាតស្លឹក។

គុណសព្ទ៖ រលីងទទេ ឥតក្បាច់, ឥតផ្កា, ឥតភ្ញី, ឥតស្នាមគំនូស ហោជាងលាត, សំពត់លាត, ក្រដាសលាត។
ព.ប្រ. ដែលនៅលីវសុទ្ធសូន្យ កំលោះលាត។
ដែលគ្មានចំណេះអ្វី សូម្បីតែអក្សរក៏ពុំចេះ
មនុស្សលាត។

លាត់

លាត់ កិរិយាសព្ទ៖ សើយត្រឡប់យកក្នុងជាក្រៅ ពីក្រោមឡើងលើ លាត់សំពត់, លាត់ជើងខោ។
បកទាញស្បែកត្រឡប់យកក្នុងជាក្រៅ លាត់ស្បែកពស់, លាត់កង្កែប។

លាត់កង្ខើញចូល

{លាត់} លាត់កង្ខើញចូល៖ លាត់សម្លៀកកង្ខើញចូល។

លាត់សើយ

{លាត់} លាត់សើយ៖ ឬ សើយលាត់ លាត់ៗសើយៗ ឬសើយៗលាត់ៗ ឬក៏លាត់ផងសើយផង។

អ្នកលេងលាត់សើយ

{លាត់} អ្នកលេងលាត់សើយ

ឬ (-សើយលាត់) អ្នកលេងកោងកាចដែលរមែងតែលាត់សើយ ឬសើយលាត់ដើរឥតក្រែង។ (ព.កា.)
អ្នកលេងលាត់សើយ កាលអស់ទ្រព្យហើយ ធ្វើទុក្ខបងប្អូន ជួនជេរប្រពន្ធ ជួនវាយធាក់កូន អស់ទាំងបងប្អូន គេខ្ពើមរាល់គ្នា។

លាទា

លាទា កិរិយាវិសេសន៍៖ ដែលទទេ ឥតការងារ, ឥតទីពឹង, ឥតពំនាក់; ណែលណោល
មនុស្សលាទា; ដើរលាទា (ព.កា.) : រីមនុស្សលាទា ឥតមានគ្នីគ្នា ណាជួយជ្រោមជ្រែង កាលណាទាល់ច្រក លបលេងតែល្បែង- ស៊ីសងឥតក្រែង- ច្បាប់ដែលរដ្ឋហាម។

គុណសព្ទ៖ ដែលទទេ ឥតការងារ, ឥតទីពឹង, ឥតពំនាក់; ណែលណោល
មនុស្សលាទា; ដើរលាទា (ព.កា.) : រីមនុស្សលាទា ឥតមានគ្នីគ្នា ណាជួយជ្រោមជ្រែង កាលណាទាល់ច្រក លបលេងតែល្បែង- ស៊ីសងឥតក្រែង- ច្បាប់ដែលរដ្ឋហាម។

លាន

លាន បកតិសំខ្យា៖ ចំនួនដប់សែន (១. ០០០. ០០០)។

នាមសព្ទ៖ ទីដីវាលរលីង, ទីវាលដែលលញ់ ឬបូករលីង លានចេតិយ, លានបោកស្រូវ។
ព្រះលាន ឬ មុខព្រះលាន ធ្លាធំនៅមុខព្រះរាជវាំង។

លាន់

លាន់ កិរិយាសព្ទ៖ បញ្ចេញសូរសព្ទឮខ្លាំងឬតិចក៏មាន, ធ្វើឲ្យឮរំពង ផ្គរលាន់, មែកឈើលាន់នឹងបាក់, លាន់សរសៃ។
ធ្លាយវាចាចេញមកដោយទប់មាត់ឲ្យនៅស្ងៀមពុំបាន
លាន់មាត់, លាន់សម្ដី។

កិរិយាវិសេសន៍៖ ដែលមានសូរឮស៊ានឬកងរំពង និយាយលាន់, លាន់មាត់។
ព.ប្រ. លាន់ទឹកលាន់ដី គគ្រឹកគគ្រេង, កងរំពង, ឈូឆរ គេទៅលាន់ទឹកលាន់ដី។
ព.សា. លាន់ពុទ្ធោ លាន់មាត់រកពុទ្ធោ។ ល។

នាមសព្ទ៖ នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល
អន្ទង់ចូលក្នុងលាន់។

លានជាង

លានជាង នាមសព្ទ៖ (ល.ស. លានជាង ឬ លានជាង, ល.អ.ថ. ល៉ានសាង់, ស.អ.ថ. ល៉ានឆាង់ «ដំរីមួយលាន ឬ លាន (ចង) ដំរី») ឈ្មោះរាជធានីមួយក្នុងប្រទេសលាវប៉ែកខាងជើងភាគខាងកើត នៅជាប់នឹងត្រើយខាងឆ្វេងនៃទន្លេមេគង្គ គឺនគរស្រីសតនាគនហុត ឬ នគរហ្លួងព្រះបាងសព្វថ្ងៃនេះ
នគរលានជាង, តាមទម្លាប់លាវ ច្រើនប្រើថា នគរលានជាង ហ្លួងព្រះបាង។

លាប

លាប កិរិយាសព្ទ៖ (សំ.បា. លេប < លិប) ធ្វើវត្ថុខាប់រាវឬផង់ ឲ្យដិតជាប់, ឲ្យជោក, ឲ្យប្រឡាក់; ផាត់ លាបថ្នាំ, លាបប្រេង, លាបម្សៅ។
ព.ប្រ. សេពគប់, ជិតដិត, ដិតដោយ, ចូលដៃ, ចូលគំនិត
កុំលាបដោយមនុស្សខូច; យកឈ្មោះគេមកលាប។

លាបលន

{លាប} លាបលន៖ (មើលក្នុងពាក្យ លន)។

លាប់

លាប់ កិរិយាសព្ទ៖ រើឈឺឡើងវិញព្រោះទាស់ចំណីជាដើម
ជំងឺលាប់, លាប់ចំណី, លាប់ទឹក។

កិរិយាវិសេសន៍៖ ដែលជ្រុលហួសលើសប្រមាណ, ហួសកំណត់, លុបមាត្រ
សំឡេងលាប់, សម្លលាប់គ្រឿង; ធ្វើការធ្ងន់លាប់ហួសកម្លាំង, សម្លបង់គ្រឿងលាប់។

គុណសព្ទ៖ ដែលជ្រុលហួសលើសប្រមាណ, ហួសកំណត់, លុបមាត្រ
សំឡេងលាប់, សម្លលាប់គ្រឿង; ធ្វើការធ្ងន់លាប់ហួសកម្លាំង, សម្លបង់គ្រឿងលាប់។

លាភ

លាភ នាមសព្ទ៖ (សំ.បា.) ការបាន, ដំណើរប្រទះលើការបាន, អ្វីៗដែលគួរបាន; ចំណេញ មានលាភ, កើតលាភ, ខាតលាភ។
ប្រើជាបទសមាស បើរៀងពីខាងដើម អ.ថ. លាភ:, រៀងពីខាងចុង អ.ថ. លាប, ដូចជា ៖

លាភគិទ្ធ

{លាភ} លាភគិទ្ធ៖ ដែលជាប់ជំពាក់ដោយលាភ, ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្តីជាប់ចិត្តក្នុងលាភ។

លាភតណ្ហា

{លាភ} លាភតណ្ហា៖ (—តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ។

លាភន្តរាយ

{លាភ} លាភន្តរាយ៖ (លាភ័ន-ត:រ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ។

លាភវិនាស

{លាភ} លាភវិនាស៖ ការខូចលាភ, ដំណើរខាតខានបាន។

លាភសក្ការ:

{លាភ} លាភសក្ការ:៖ លាភនិងសក្ការ:។

លាភសន្ដោស

{លាភ} លាភសន្ដោស:៖ (—សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន។

លាភសម្ប័ទ

{លាភ} លាភសម្ប័ទ៖ ឬ (—សម្បទា) (—សំ-ប័ត ឬ—ស័មប៉:ទា) សេចក្ដីសមប្រកបដោយការបាន។

លាភាលាភ

{លាភ} លាភាលាភ៖ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់។ ល។

ធនលាភ

{លាភ} ធនលាភ៖ (ធ:ន:—) ការបានទ្រព្យ។

ធម្មលាភ

{លាភ} ធម្មលាភ៖ (ធ័ម-ម:—) ឬ ធម្មិកលាភ (ធ័ម-មិក:—) ការបានដោយធម៌ (បានដោយត្រឹមត្រូវ)។

បច្ចយលាភ

{លាភ} បច្ចយលាភ៖ (បុ័ច-ច:យ៉:—) ការបាននូវបច្ច័យ។

បុញ្ញលាភ

{លាភ} បុញ្ញលាភ៖ (ប៉ុញ-ញ៉:—) ការបានដោយសារបុណ្យ។

បុត្តលាភ

{លាភ} បុត្តលាភ៖ (ប៉ុត-ត:—) ការបានកូន។

មិត្តលាភ

{លាភ} មិត្តលាភ៖ (មិត-ត:—) ការបានមិត្ត។ ល។

លាភ:

លាភ: នាមសព្ទ៖ មើលក្នុងពាក្យ លាភ

លាភូបនិសា

លាភូបនិសា៖ (—ប៉:—) នាមសព្ទ៖ (បា. < លាភ + ឧបនិសា; សំ.— + ឧបនិឞទ៑) បដិបទា ឬប្រតិប័ទអាស្រ័យលាភ គឺប្រតិប័ទអែបសម្រួលឲ្យកើតលាភ។

លាភោបនិស័ទ

លាភោបនិស័ទ៖ (—ប៉:—) នាមសព្ទ៖ មើលក្នុងពាក្យ លាភូបនិសា

លាម

លាម កិរិយាសព្ទ៖ បន្លាយឲ្យវែងចេញទៅ, បន្តខ្សែវែងពីខ្សែខ្លីចេញទៅ
លាមខ្សែ។

នាមសព្ទ៖ ខ្សែបន្លាយ គឺខ្សែវែងមានតែក្រវិលឥតស្រលៀង សម្រាប់ចងតពីខ្សែបង្គត់មក បន្លាយឲ្យគោដើរស៊ីស្មៅក្នុងទីវាល
ខ្សែលាម (ច្រើនហៅ ខ្សែបន្លាយ ជាង)។

នាមសព្ទ៖ (ស. ល់ាម អ.ថ. ល៉ាម់) អ្នកប្រែភាសា (ប្រើតែក្នុងខែត្របាត់ដំបងខ្លះ ក្នុងសម័យពីដើម)។

លាមក

លាមក៖ (—មក់) គុណសព្ទ៖ (បា.) អាក្រក់, ពុំប្រសើរ, ថោកទាប, ថយថោក អំពើលាមក, មនុស្សលាមក។
ខ្មែរប្រើជា ន. សំដៅសេចក្ដីថា «ឧច្ចារៈ» ក៏បាន បន្ទោលាមក, ស្អុយដូចលាមក។
ប្រើជាបទសមាស (អ.ថ. លាមៈកៈ)៖

លាមកកម្ម

{លាមក} លាមកកម្ម៖ អំពើអាក្រក់។

លាមកធម៌

{លាមក} លាមកធម៌៖ ធម៌លាមក គឺសភាវៈដែលនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់។

លាមកភណ្ឌ

{លាមក} លាមកភណ្ឌ៖ របស់ថោកទាប។

លាមកភាព

{លាមក} លាមកភាព៖ ភាពថោកទាប។ ល។

លាយ

លាយ កិរិយាសព្ទ៖ ដាក់ច្រឡុងជាមួយគ្នា ឬធ្វើឲ្យច្រឡូកជាមួយគ្នា
លាយថ្នាំ, លាយទឹកគ្រឿង។

កិរិយាវិសេសន៍៖ ដែលច្រឡុង ឬច្រឡូកជាមួយគ្នា
ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក។

គុណសព្ទ៖ ដែលច្រឡុង ឬច្រឡូកជាមួយគ្នា
ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក។

នាមសព្ទ៖ នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សីក្រងរាងតូចវែង មាត់រីកកំពាង ឥតប្រឹស ឥតសន្ទះ ចងក្របួចគូទ, មាន២ប្រភេទគឺ លាយក្រង លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច; លាយរូត លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយ មានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច។

នាមសព្ទ៖ (ស.អ.ថ. ល៉ាយ) ស្នាម, គំនូសឆ្នូត, អញ្ចាញ
លាយដៃ អញ្ចាញដៃ, ថ្នាំងដៃ; លាយលក្ខណ៍ ស្នាមលក្ខណៈនៅបាតដៃបាតជើង។

លាយដៃ

លាយដៃ៖ មើលក្នុងពាក្យ លាយ ន.។

លាយទែង

លាយទែង នាមសព្ទ៖ ដង្កៀបដែកតូចស្រួចស្ដើង សម្រាប់ចាប់ថ្កៀបរបស់ល្អិតមានកម្ទេចមាសជាដើម។ ការឡើងក្បាលដែករបស់ជាងទង។

លាយនកម្ម

លាយនកម្ម៖ (លាយ:ន:ក័ម) នាមសព្ទ៖ (បា.) ការច្រូត, ការច្រូតកាត់
ពួកកសិករធ្វើលាយនកម្ម។

លាយលក្ខណ៍

លាយលក្ខណ៍៖ មើលក្នុងពាក្យ លាយ ន.។

លាយល័ក្ត

លាយល័ក្ត នាមសព្ទ៖ ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងនាងនួន សំបកក្រៅមានក្រមរ សំបកខាងក្នុងសាច់ក្រហម បើស្ទោះយកមកត្រាំទឹក ចេញក្រហមដូចគេដាក់ល័ក្ត។

លាយល័ខ

លាយល័ខ នាមសព្ទ៖ មើលក្នុងពាក្យ លាយល័ក្ត។ (មើលក្នុងពាក្យ លាយល័ក្ត)។

លាយសាំ

លាយសាំ កិរិយាវិសេសន៍៖ ដែលលាយចម្រុះគ្នាសាំដដែលៗ
ដាក់លាយសាំ; របស់លាយសាំ។

គុណសព្ទ៖ ដែលលាយចម្រុះគ្នាសាំដដែលៗ
ដាក់លាយសាំ; របស់លាយសាំ។

លាយឡំ

លាយឡំ កិរិយាវិសេសន៍៖ ដែលលាយបន្លំគ្នា ឬលាយច្រឡូកច្រឡំគ្នា
ដាក់លាយឡំ, អង្គុយលាយឡំគ្នា; របស់លាយឡំ។

គុណសព្ទ៖ ដែលលាយបន្លំគ្នា ឬលាយច្រឡូកច្រឡំគ្នា
ដាក់លាយឡំ, អង្គុយលាយឡំគ្នា; របស់លាយឡំ។

លាវ

លាវ នាមសព្ទ៖ (ស.ល.អ.ថ. ល៉ាវ) ជាតិមនុស្សក្នុងដែនមួយក្នុងភាគផែនដីឥណ្ឌូចិន, ហៅតាមគោត្រកូលក្នុងសម័យពីដើមមានច្រើនពួកគឺ លាវកាវ, លាវភុងដាំ, លាវភុងខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉:វ៉:, ល៉:វ៉ា ឬ លួ:, ថៃ, ភូថៃ, ថូ, យ៉, យ៉ូយ, កល៉ឺង ជាដើម; ហៅដោយរួបរួមថា លាវៗ ដូចគ្នា
ជាតិលាវ, ប្រទេសលាវ។

លាវក

លាវក៖ (—វ:ក: ឬ —វក់) នាមសព្ទ៖ (សំ.បា.) អ្នកច្រូត, អ្នកច្រូតកាត់ (បើស្ត្រីជា លាវិកា)។

លាវ័ណ្យ

លាវ័ណ្យ៖ (—វ័ន) នាមសព្ទ៖ (សំ. លាវណ្យ) រសប្រៃ; លម្អ, លម្អគួរឲ្យស្រឡាញ់; មនុស្សដែលគួរគេស្រឡាញ់ (ស្ត្រី លាវណ្យា)។ (ព.កា.)
លាវ័ណ្យលាវណ្យា បណ្ដើរគ្នាទាំងពីរប្រាណ ប្រកបដោយសុខសាន្ដ ស្រាប់តែបានជួបពួកចោរ។

លាវិកា

លាវិកា៖ មើលក្នុងពាក្យ លាវក

លាស

លាស គុណសព្ទ៖ ដែលមានចម្ងាយរយាល, រង្វើល, ស្រយាល; កន្ធែក ឃ្លាតពីគ្នា
អំពៅថ្នាំងលាស, គោស្នែងលាស។

លាស់

លាស់ កិរិយាសព្ទ៖ លូតបែកចេញត្រួយចេញស្លឹក
ស្លឹកឈើលាស់, សន្ទូងលាស់។

គុណសព្ទ៖ ដែលលូតវែង ក្រចកលាស់។
ព.ប្រ. ដែលគិតឃើញវែងឆ្ងាយ, វាងវៃ, ស្រួចស្រាល់
គំនិតលាស់, ប្រាជ្ញាលាស់ (មើលក្នុងពាក្យ លូត ផង)។

លាសក

លាសក៖ (—ស:ក: ឬ —សក់) នាមសព្ទ៖ (សំ.បា.) អ្នកចាក់ក្បាច់កែក្រាយ, អ្នករាំ, ល្ខោន (បើស្ត្រីជា លាសិកា «ស្រីល្ខោន, ស្រីរបាំ»)។ (ព.កា.)
លាសកលាសិកា មកមូលគ្នាលេងសស្រាំ សុទ្ធតែអ្នករបាំ ថ្ងៃចូលឆ្នាំរាំកំសាន្ដ។

លាសន

លាសន៖ (—ស:ន៉: ឬ —សន់) នាមសព្ទ៖ (សំ.បា.) ដំណើរ ឬលំនាំចាក់ក្បាច់កែក្រាយ, ការរាំ។

លាសនវិធី

{លាសន} លាសនវិធី៖ (—ស:ន៉ៈ—) ពិធីរាំ។

លាសនវិជ្ជា

{លាសន} លាសនវិជ្ជា៖ ឬ (—វិទ្យា) (—ស:ន៉:—) ចំណេះរាំ, ចំណេះល្ខោន។

លាសនាការ

{លាសន} លាសនាការ៖ (—ស:ន៉ាកា, < លាសន + អាការ) អាការនៃដំណើររាំ។ (ព.កា.)
វិជ្ជាលាសន ពុំមែនសិល្ប៍អន់ អាប់ឱនអសារ អ្នកចេះមុតមាំ នាំឲ្យបានការ ប្រយោជន៍ខ្លឹមសារ តែកុំលែនលន។ ល។

លាសិកា

លាសិកា៖ មើលក្នុងពាក្យ លាសក

លិកេ

លិកេ៖ មើលក្នុងពាក្យ យីកេ

លិក្ខា

លិក្ខា នាមសព្ទ៖ (បា. ឬ សំ.) ពងចៃ។ ឈ្មោះមាត្រាវាស់យ៉ាងល្អិតទំហំមួយពងចៃ; រាប់តាមលំដាប់ថា : ៣៦ បរមាណូ ជា ១ អណូ,  ៣៦ អណូ ជា ១ តជ្ជារី, ៣៦ តជ្ជារី ជា ១ រថរេណូ, ៣៦ រថរេណូ ជា ១ លិក្ខា ឬ លិក្សា, ៧ លិក្ខា ជា ១ ឩកា, ៧ ឩកា ជា ១ ធញ្ញមាស, ៧ ធញ្ញមាស ជា ១ អង្គុល: (អង្គុលី), ១២អង្គុល: ជា ១ វិទត្ថិ (មួយចំអាម), ២ វិទត្ថិ ជា ១ រតន: (មួយហត្ថ), ៧ រតន: ជា ១ យដ្ឋិ, ២០ យដ្ឋិ ជា ឧសភ: (=១៤០ហត្ថ), ៨០ ឧសភ:ជា ១ គាវុត (=១១. ២០០ ហត្ថ) ៤ គាវុត ជា ១ យោជន៍ (=៤៤. ៨០០ ហត្ថ; ន័យខ្លះថា ៤០០សិន)។

លិក្សា

លិក្សា នាមសព្ទ៖ មើលក្នុងពាក្យ លិក្ខា

លិខនកម្ម

លិខនកម្ម៖ (លិខ:ន៉:ក័ម) នាមសព្ទ៖ (បា.) ការសរសេរ, ការគូរវាស
ចិញ្ចឹមជីវិតដោយលិខនកម្ម។

លិខនកិច្ច

លិខនកិច្ច៖ (លិខ:ន៉:កិច) នាមសព្ទ៖ (បា. ឬ សំ. —ក្ឫត្យ) ដំណើររវល់ដោយការសរសេរ ឬ ដោយការគូរ
កំពុងមានលិខនកិច្ច។

លិខនក្រឹត្យ

លិខនក្រឹត្យ៖ (លិខ:ន៉:ក្រឹត) នាមសព្ទ៖ មើលក្នុងពាក្យ លិខនកិច្ច

លិខិត

លិខិត គុណសព្ទ៖ (សំ.បា.) ដែលសរសេរឬដែលគូររួចហើយ។

កិរិយាសព្ទ៖ សរសេរ, គូរ (ច្រើនប្រើតែក្នុងការតែងកាព្យឃ្លោង)។

នាមសព្ទ៖ សំបុត្រ, ចុតហ្មាយ, ដីកា (បុរាណប្រើចំពោះតែសំបុត្ររបស់បព្វជិត) លិខិតរបស់លោកចៅអធិការវត្ត…។
ខ្មែរច្រើនប្រើជាបទសមាសភ្ជាប់នឹងសព្ទដទៃជាឋានន្តរសម្រាប់ពួកស្មៀនឬក្រៅពីពួកស្មៀនក៏មានខ្លះ ដូចជា លិខិតប្រីជា, បវរលិខិត, អក្ខរលិខិត, ប្រសើរលិខិត។
ធម្មលិខិត ឋានន្តរព្រះរាជាគណៈសម្រាប់ឯកមួយអង្គក្នុងកម្ពុជរដ្ឋ
ព្រះធម្មលិខិត …។

លិខិតគោចរ

លិខិតគោចរ នាមសព្ទ៖ លិខិតរបស់លោកចៅអធិការវត្តបញ្ជាក់បរិសុទ្ធិនៃភិក្ខុឬសាមណេរដែលចេញចរទៅកាន់ខែត្រដទៃតាមបញ្ញត្តិសម្រាប់ប្រទេសកម្ពុជា ដោយប្រយ័ត្នក្រែងមានបព្វជិតក្លែងក្លាយបន្លំថាខ្លួនជាអ្នកបួសបរិសុទ្ធ …។

លិខិតឆ្លងដែន

លិខិតឆ្លងដែន នាមសព្ទ៖ លិខិតដែលក្រសួងមានសមត្ថកិច្ចបានចេញឲ្យធ្វើដំណើរឆ្លងដែននៃរដ្ឋមួយទៅកាន់រដ្ឋដទៃ
សុំលិខិតឆ្លងដែនទៅកាន់បរទេស (បារ. Passeport ប៉ាស្ពរ): បានពិនិត្យលិខិតឆ្លងដែនរបស់ឈ្មោះ ហ្នឹង ឃើញមានទិដ្ឋាការសព្វគ្រប់ហើយ (បារ. Visa វីហ្សា): ទិដ្ឋាការចេញ, ទិដ្ឋាការចូល … (មើលក្នុងពាក្យ ទិដ្ឋាការ នេះទៀតផង)។

លិង្គ

លិង្គ៖ (លិង ឬ ត.ទ. លឹង) នាមសព្ទ៖ (សំ.បា.) ភេទ; គ្រឿងសម្គាល់; លក្ខណ:; អង្គជាតរបស់បុរស។

ភេទឬលក្ខណ:ជាគ្រឿងសម្គាល់ក្នុងភាសាបាលី ឬសំស្ក្រឹត កំណត់តាមការន្ដ, មាន ៣ យ៉ាងគឺ បុំលិង្គបុល្លិង្គ ភេទប្រុស; ឥត្ថីលិង្គ ឬ ស្ត្រីលិង្គ ភេទស្រី; នបុំសកលិង្គ ភេទខ្ទើយ គឺមិនមែនភេទប្រុសស្រី; ឬរាប់យក អលិង្គ ដែលមិនប្រាកដជាភេទអ្វីមកផ្សំផងជា ៤ យ៉ាង (ព.វ.)។ ឯខាងភាសាខ្មែរមានត្រឹមតែ ជាតិលិង្គ គឺលិង្គ ដែលកំណត់តាមភេទរបស់ជាតិស្រេចស្រាប់ហើយប៉ុណ្ណោះដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំមាន សម្មតិលិង្គ គឺលិង្គដែលសន្មតហៅដូចសំស្ក្រឹតនិងបាលីឡើយ។

លិង្គព្រះឥសូរ

{លិង្គ} លិង្គព្រះឥសូរ៖ ឬ សិវលិង្គ ដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ (មើលក្នុងពាក្យ អង្គ ន. ផង)។

លិង្គត្ថេនក:

លិង្គត្ថេនក:៖ (លិង-គ័ត-ថេន៉:ក:) នាមសព្ទ៖ (បា. —នក; សំ. —ស្តេនក) អ្នកលួចភេទ គឺបុរសដែលក្លែងធ្វើជាអ្នកបួសខ្លួនឯង, ឥតមានគ្រូឧបជ្ឈាយ៍ឬអាចារ្យណាបំបួសឡើយ, ប្រកាសខ្លួនថាជាសាមណេរ នៅរួមជាមួយនឹងសាមណេរមែនទែន, ហៅថា ថេយ្យសំវាសកៈ ហាមមិនឲ្យបួស (ព.វិ. ពុ.។ មើលក្នុងពាក្យ ថេយ្យសំវាសកៈ ផង)។

លិង្គនាសនា

លិង្គនាសនា៖ (លិង-គ:នាស:ន៉ា) នាមសព្ទ៖ (បា.) មើលក្នុងពាក្យ នាសនង្គ (ព.វិ. ពុ.)។

លិង្គព្រឹត្តិ

លិង្គព្រឹត្តិ៖ (លិង-គ:ព្រឹត) នាមសព្ទ៖ (សំ. —វ្ឫត្តិ) ប្រព្រឹត្តិត្រឡប់មុខជាក្រោយៗជាមុខ; អ្នកប្រព្រឹត្តអំពើត្រឡប់មុខជាក្រោយ, មនុស្សមានគំនិតត្រឡប់ត្រឡិន។

លិង្គវិបល្លាស

លិង្គវិបល្លាស៖ (លិង-គ: វិបុ័ល-ល៉ាស) នាមសព្ទ៖ (បា.; សំ.—វិបយ៌ាស) ដំណើរវិបរិតឬប្រែប្រួលលិង្គ គឺបុំលិង្គប្រើជាឥត្ថីលិង្គ ឬឥត្ថីលិង្គប្រើជាបុំលិង្គជាដើម (ព.វ.)។

លិង្គអរិយៈ

លិង្គអរិយៈ៖ (លិង-គៈអៈរិយៈ) នាមសព្ទ៖ (បា. —អរិយ) បព្វជិតដែលប្រសើរត្រឹមតែភេទ ឬដែលល្អដោយសារតែភេទ គឺអ្នកបួសទ្រុស្តសីល ប៉ុន្តែស្លៀកដណ្ដប់ត្រឹមត្រូវតាមបែបបទ ធ្វើឫកពាស្រគត់ស្រគំ ល្មមឲ្យអ្នកផងពេញចិត្ត (មើលក្នុងពាក្យ អរិយៈ ផង)។

លិង្គារិយៈ

លិង្គារិយៈ នាមសព្ទ៖ មើលក្នុងពាក្យ លិង្គអរិយៈ

លិច

លិច កិរិយាសព្ទ៖ លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច។
អស្ដង្គត ព្រះអាទិត្យលិច (ថ្ងៃលិច)។
ព.ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត
លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ។

គុណសព្ទ៖ ដែលធ្ងន់មិនអណ្ដែតទឹក ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្ដែត។
ដែលទាបឬជ្រៅតែងតែលិចទឹក ដីលិចទឹក, ព្រៃទឹកលិច។

នាមសព្ទ៖ ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច។
ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយ ក៏មាន)។

លិចកញ្ជង់

{លិច} លិចកញ្ជង់៖ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច មនុស្សលិចកញ្ជង់។

លិចកញ្ជង់លង់កញ្ជើ

{លិច} លិចកញ្ជង់លង់កញ្ជើ៖ (ព.សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់។

លិចកណ្ដេងដី

{លិច} លិចកណ្ដេងដី៖ វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង។

លិចក្បាលទ្រទូងដៃ

{លិច} លិចក្បាលទ្រទូងដៃ៖ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ។

លិចក្រជាំ

{លិច} លិចក្រជាំ៖ វិនាសទ្រព្យធន់អាប់កេរ្ដិ៍ឈ្មោះ។ លិចតែម្ដង! ខូចតែម្ដង; ! លិចទៅ! ខូចទៅ! (ពាក្យឧទាន)។

លិចលង់

{លិច} លិចលង់៖ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក។

លិចលង់ផុងកៃ

{លិច} លិចលង់ផុងកៃ៖ (ព.សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច។

លិចអណ្ដែត

{លិច} លិចអណ្ដែត៖ ឬ លិចៗអណ្ដែតៗ ឬ ក៏ លិចអណ្ដែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ។ អាលិច! អាខូច! (ពាក្យជេរលេង)។ ល។

លិញ

លិញ និបាតសព្ទ៖ (យ.) ទាហាន (យោធា)។

លិញគិញ

លិញគិញ នាមសព្ទ៖ (យ.) ទាហានសម្ងាត់ គឺចារបុរស, អ្នករាជការស៊ើបការសម្ងាត់។

លិឍ

លិឍ៖ (លិត ឬ ត.ទ. ស្រ. លឹត) កិរិយាសព្ទ៖ (សំ. ឬ បា. <លិហ, ហ > ឍ ឬ ទ្ធ) កេវ, កាវ, កោយដោយអណ្ដាត ឬផ្ដិតចុងអណ្ដាតលើអ្វីមួយ
លិឍបបូរមាត់, លិឍដៃ; លិទ្ធមើលឲ្យដឹងរស។

លិទ្ធ

លិទ្ធ៖ មើលក្នុងពាក្យ លិឍ

លិនជី

លិនជី៖ (ស. លិនចី អ.ថ. លិនជី) នាមសព្ទ៖ គូលែន (ច្រើនប្រើតែក្នុងខែត្របាត់ដំបងក្នុងសម័យពីដើម)។

លិបិការ

លិបិការ៖ (លិប៉ិកា) នាមសព្ទ៖ (សំ.បា.) អ្នកធ្វើអក្សរ គឺស្មៀន, ស្មេរ; ជាងឆ្លាក់អក្សរ; បើស្ត្រីជា លិបិការិកា (វេវ. លេខកៈ, លេខិកា)។

លិបិការកម្ម

{លិបិការ} លិបិការកម្ម៖ (លិប៉ិការ៉ៈក័ម) ការឬមុខការរបស់ស្មៀន (វេវ. លេខកកម្ម)។

លិបិការកិច្ច

{លិបិការ} លិបិការកិច្ច៖ ឬ (—ក្រឹត្យ) (លិប៉ិការ៉ៈ—) ការរវល់របស់ស្មៀន (វេវ. លេខកកិច្ច។

លិបិការដ្ឋាន

{លិបិការ} លិបិការដ្ឋាន៖ ឬ (—ស្ថាន) (លិប៉ិការុ័ត-ឋាន ឬ —រុ័ស-ស្ថាន) ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន (វេវ. លេខកដ្ឋាន ឬ —ស្ថាន)។ ល។

លិបិការិកា

លិបិការិកា៖ មើលក្នុងពាក្យ លិបិការ

លិបិក្រម

លិបិក្រម៖ (លិប៉ិក្រំ) នាមសព្ទ៖ (សំ.បា.; លិបិក្កម) លំដាប់ឬរបៀបអក្សរ។

លិបិសជ្ជា

លិបិសជ្ជា៖ (លិប៉ិស័ច-ជា) នាមសព្ទ៖ (សំ.បា.) គ្រឿងសរសេរ។

លិប្ដា

លិប្ដា៖ (លិប-ប៉្ដា ឬ —ដា) នាមសព្ទ៖ (សំ.) ឈ្មោះមាត្រាវាស់ឬកំណត់វេលាស្មើគ្នានឹង១នាទី (១ មីនុត); បើគិតជាមាត្រារង្វាស់ល្វែងមេឃវិញ ៦០ លិប្ដា ជា ១ អង្សា (ព.ហ.)។ មើលក្នុងពាក្យ រាសី និង អង្សា ផង។

លិប្សា

លិប្សា៖ (លិប ប្សា) នាមសព្ទ៖ (សំ.) សេចក្ដីប្រាថ្នា; បំណង (ព.កា.)។

លិម្បកម្ម

លិម្បកម្ម៖ (លិម-ប៉ៈក័ម) នាមសព្ទ៖ (បា.; សំ. —កម៌ន៑ ឬ សំ.បា. លិម្បន) ការលាប; ការលាបថ្នាំ; កាបូកបាយអ
ធ្វើលិម្បកម្ម (ប្រើជា លេបកម្ម ក៏បាន)។

លិម្បការ

លិម្បការ៖ (លិម-ប៉ៈកា) នាមសព្ទ៖ (សំ.បា.) អ្នកលាប; ជាងលាបថ្នាំ; ជាងកំបោរ; បើស្ត្រីជា លិម្បការិកា (ប្រើជាលេបការ; លេបការិកា ក៏បាន)។

លិម្បការិកា

លិម្បការិកា៖ (លិម-ប៉:—) នាមសព្ទ៖ មើលពាក្យ លិម្បការ។

លី

លី កិរិយាសព្ទ៖ ដាក់អ្វីមួយទាំងស្រុងឬទាំងមូលលើស្មា
លីឧស, លីឈើ។

នាមសព្ទ៖ (ចិ. ហ្លី) មីល្លីម៉ែត្រ (១០ លី ជា ១ ហ៊ុន)
ដែកទំហំ ៥ លី (មើលក្នុងពាក្យ ម៉ែត្រ ផង)។

លីកលាន

លីកលាន កិរិយាវិសេសន៍៖ (ព.បុ.) ដែលលែនលន, ឡេះឡោះ, លូកល, លលេង, ជន្លជន្លេញ, ពាយងាយ
ធ្វើការលីកលាន; មនុស្សលីកលាន, គំនិតលីកលាន។ (ព.កា.) : នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឲ្យហ៊ាន បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលីកលាន ដោយចិត្តអន្ធពាល។ (សាស្ត្រាច្បាប់ក្រម)។ មើលក្នុងពាក្យ លេលាប់ ទៀតផង។

គុណសព្ទ៖ (ព.បុ.) ដែលលែនលន, ឡេះឡោះ, លូកល, លលេង, ជន្លជន្លេញ, ពាយងាយ
ធ្វើការលីកលាន; មនុស្សលីកលាន, គំនិតលីកលាន។ (ព.កា.) : នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឲ្យហ៊ាន បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលីកលាន ដោយចិត្តអន្ធពាល។ (សាស្ត្រាច្បាប់ក្រម)។ មើលក្នុងពាក្យ លេលាប់ ទៀតផង។

លីង

លីង កិរិយាសព្ទ៖ ដាក់អ្វីៗក្នុងអំបែងឬក្នុងខ្ទះដាំលើភ្លើង កូរវីវាចទៅមកៗដោយឈើអន្លីង លីងលាជ, លីងពោត។
ព.ប្រ. ឈឺកកេរខ្ញាំខ្មួលខ្មាញ់
លីងកន្លាស់, លីងចង្កេះ; ឈឺលីងក្នុងពោះ។

លីងល័ក្ត

លីងល័ក្ត នាមសព្ទ៖ ឈ្មោះបក្សីមួយប្រភេទក្នុងពួករនាល, សម្បុរចម្រុះក្រហមព័ណ៌ល័ក្ត រនាលលីងល័ក្ត។
ឈ្មោះជីរមួយប្រភេទ សម្បុរដេមនិងស្លឹកស្រដៀងនឹងព័ណ៌ល័ក្ត
ជីរលីងល័ក្ត។

លីងល័ខ

លីងល័ខ នាមសព្ទ៖ មើលក្នុងពាក្យ លីងល័ក្ត

លីងលាជ

លីងលាជ៖ (—លាច) កិរិយាសព្ទ៖ (ព.ប្រ.) ហើរខ្ពស់ត្រដែតក្រឡឹងវិលវង់ច្រើនសាច្រើនត្រឡប់
ពួកកុកលីងលាជព្រាត; សត្វហើរលីងលាជ។

កិរិយាវិសេសន៍៖ (ព.ប្រ.) ហើរខ្ពស់ត្រដែតក្រឡឹងវិលវង់ច្រើនសាច្រើនត្រឡប់
ពួកកុកលីងលាជព្រាត; សត្វហើរលីងលាជ។

លីលា

លីលា នាមសព្ទ៖ (សំ.បា.) ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ លីលាល្ខោន។
ខ្មែរប្រើជា កិ. ឬ កិ.វិ. ឬ គុ. ក៏មាន ចរលីលា, ដើរលីលា, លីលាយាត្រា, ដំណើរលីលា។

លីលាកមល

{លីលា} លីលាកមល៖ ឬ (—បទុម) (—កៈម៉ល់ ឬ —ប៉ៈទុម) ផ្កាឈូកដែលគេកាន់ដើរលេងឬកាន់រាំ។

លីលាគ្រឹះ

{លីលា} លីលាគ្រឹះ៖ ឬ (—មន្ទីរ) ផ្ទះសម្រាប់លេងសប្បាយ; រោងរាំ, រោងល្ខោន។

លីលារតិ

{លីលា} លីលារតិ៖ (—រៈតិ) តម្រេកក្នុងល្បែង, សេចក្ដីត្រេកត្រអាលក្នុងការលេង។

លីលាវតី

{លីលា} លីលាវតី៖ (—វៈតី ឬ វៈដី) ឬ លីលានារី ស្ត្រីមានរូបល្អ, នាងល្អ។

លីលាវាបី

{លីលា} លីលាវាបី៖ (—ប៉ី) ស្រះឬបឹងសម្រាប់លេងសប្បាយ។

លីលាគារ

{លីលា} លីលាគារ៖ (< លីលា + អគារ «ផ្ទះ; រោង») ដូចគ្នានឹង លីលាគ្រឹះ ដែរ។

លីលាភរណ៍

{លីលា} លីលាភរណ៍៖ (< លីលា + អាភរណ) គ្រឿងតែងខ្លួនឬស្អិតស្អាងខ្លួនលេងសប្បាយ (ចំពោះតែរបស់ថោកៗសម្រាប់ប្រើតែម្តងៗហើយចោល, ដូចយ៉ាងផ្កាកម្រងជាដើម)។

លីលោទ្យាន

{លីលា} លីលោទ្យាន៖ (< លីលា + ឧទ្យាន) ឧទ្យានសម្រាប់លេងសប្បាយ, សម្រាប់ដើរលេងកំសាន្ដ។ ល។

លីលាប់

លីលាប់ កិរិយាសព្ទ៖ (ស. លីល័ប អ.ថ. លីល៉ាប់) បាត់, សូន្យ, អស់; វិលវល់; ឡែឡប់
សត្វទាំងឡាយតែងលីលាប់នៅក្នុងវដ្ដសង្សារ។ (ព.កា.) : សត្វផងកើតស្លាប់ សុទ្ធសឹងលីលាប់ ក្នុងភពតូចធំ កើតស្លាប់ស្លាប់កើត កំណើតរង្គំ រង្គាលឆេះងំ ដោយភ្លើងរាគា។

លីលាស

លីលាស៖ ដូចគ្នានឹង លីលា ដែរ (ព.កា.)
ល្ខោនចេញរាំ ទន្ទេងទន្ទាំ លីលាសកែក្រាយ អម្ពរស្អាតស្អំ ជជួរជជាយ អស់ជនសម្ទាយ ពុំងាយធ្វើតាម។

លីវ

លីវ គុណសព្ទ៖ ដែលមិនទាន់មានប្រពន្ធឬមានប្ដីសោះនៅឡើយ
មនុស្សលីវ; នៅលីវ។

លីឡ្ហា

លីឡ្ហា៖ (លីល-ហា) នាមសព្ទ៖ (បា.) លំអ, លំអដ៏រុងរឿង; ដំណើរយាងយាសដ៏សមរម្យ, ឥតឆ្គង។

ពុទ្ធលីឡ្ហា

{លីឡ្ហា} ពុទ្ធលីឡ្ហា៖ ដំណើរយាងយាសនៃព្រះពុទ្ធ។

រាជលីឡ្ហា

{លីឡ្ហា} រាជលីឡ្ហា៖ ដំណើរយាងយាសនៃព្រះរាជា (ព.ទេ. ឬ ព.កា.)។

លឹន

លឹន កិរិយាសព្ទ៖ ដេរជាយសំពត់កុំឲ្យរសាត់
លឹនសំពត់។

នាមសព្ទ៖ អង្គជាតសត្វចតុប្បាទឈ្មោល លឹនគោ, លឹនសេះ, លឹនដំរី។
សេះគម្លង់លឹន សេះដែលមានតួលឹនពពាលដូចសម្បុរឃ្លង់ល្ពៅ។

លឹប

លឹប កិរិយាសព្ទ៖ ថយចូលផុតទៅខាងក្នុងឬមកខាងក្រោម
ពស់លឹបក្បាលចូលក្នុងរូងឈើ។

លឹបលៗ

{លឹប} លឹបលៗ៖ (លឹបលលឹបល) រលឹបរល
ចូលក៏មិនចូលចេញក៏មិនចេញ ចេះតែឈរលឹបលៗ។

លឹមៗ

លឹមៗ កិរិយាវិសេសន៍៖ ដែលឃើញមិនច្បាស់, ព្រឹមៗ ព្រោះឆ្ងាយ ឬព្រោះមិនសូវភ្លឺ
មើលឃើញលឹមៗ។

លឺ

លឺ បុសសព្វនាម៖ (ចិ.) អ្នក; ពាក្យសម្រាប់និយាយក្នុងទីចំពោះមុខទៅរកចិនសុទ្ធ (ចិនឆៅ)
លឺមកមានការអ្វី? = អ្នកមកមានការអ្វី? (គួរប្រើ លឺ នេះវិញ កុំប្រើ ចិក ឬ ហ៊ា ទួទៅ)។

លឺជ័យ

លឺជ័យ៖ មើលក្នុងពាក្យ ឮជ័យ។

លឺជា

លឺជា៖ មើលក្នុងពាក្យ ឮជា។

លឺលាន់

លឺលាន់៖ មើលក្នុងពាក្យ ឮលាន់។

លឺសាយ

លឺសាយ៖ មើលក្នុងពាក្យ ឮសាយ។

លុក

លុក កិរិយាសព្ទ៖ ចូលសំរុកមិនឲ្យដឹងខ្លួន; ចូលរុកទម្លាយ; ចូលរុករាន លុកទ័ព; លុកព្រៃ; ចូលលុកក្នុងផ្ទះ។
ធ្វើទឹកឲ្យកម្រើករំជួល, ឲ្យល្អក់ ក្មេងលុកទឹកល្អក់អស់!។
លុកលុយ ឬ លុយលុក រុករានទន្ទ្រានចូល, រុករានចូលសុសសព្វ, ដើរចូលសព្វអន្លើ
លុកលុយឥតញញើត; គោលុកលុយដំណាំ។

លុង

លុង កិរិយាសព្ទ៖ ជីកឬដាប់ឲ្យកើតជារំលុង, ជាប្រហោងធំ, ជារណ្ដៅក្អេង, ជារូង
លុងដី, លុងឈើ; ជីកលុង, ដាប់លុង។

លុត

លុត កិរិយាសព្ទ៖ បញ្ជច់ជង្គង់ចុះដល់ផ្ទៃទី លុតជង្គង់។
លុតក្រាប លុតជង្គង់ក្រាបក្បាលចុះ។

កិរិយាសព្ទ៖ (ស. ហ្លុត) ថ្លោះ, របូត, របូតផុត
នាឡិកាលុត នាឡិកាដែលមានឡានរបូត គឺឡានដែលមួលតឹងហើយរបូតខ្លះឲ្យដឹងថាត្រូវឈប់លែងមួលទៅទៀត។

នាមសព្ទ៖ ខ្សែពួរសម្រាប់ទាញលើក ឬទាញដាក់ដងក្ដោងទូកធំ ឬសំពៅ ឬខ្សែរូតក្ដោងតូច
ខ្សែលុត។

លុត្ត

លុត្ត កិរិយាសព្ទ៖ (បា.; សំ. លុប្ត) លុបចោលហើយ គឺធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ, ឲ្យវិនាស, ឲ្យសូន្យហើយ។

គុណសព្ទ៖ ដែលលុបចោលហើយ។ លុត្តបទ (លុត-តៈបត់) បទដែលលុបចេញមិនឲ្យមាន, ដូចជា : សត្វ-នៅក្នុង-ទឹក, លុប នៅក្នុង ចេញ ទុកត្រឹមតែ សត្វទឹក, បទដែលលុបចេញហៅថា លុត្តបទ (ព.វ.; មើលក្នុងពាក្យ មជ្ឈេលុប ផង)។

លុត្តសមាស

{លុត្ត} លុត្តសមាស៖ (លុត-តៈសៈម៉ាស) សមាសដែលលុបវិភត្តិចេញទុកឲ្យនៅតែរូបសព្ទភ្ជាប់គ្នា, ដូចជា : សង្ឃស្ស-ទាន លុប ស្ស ចេញ ទុកត្រឹមតែ សង្ឃទាន «ទានដើម្បីសង្ឃឬអំណោយដែលគេឲ្យដល់សង្ឃ» (ព.វ.)។ ល។

លុទ្ទ:

លុទ្ទ: នាមសព្ទ៖ (បា. លុទ្ទ ឬ លុទ្ទក; សំ. លុព្ធលុព្ធក) អ្នកធ្វើអំពើដ៏សៅហ្មង; ព្រាន, នេសាទ។

លុទ្ទកម្ម

{លុទ្ទ:} លុទ្ទកម្ម៖ អំពើ, ការ, របរ របស់ព្រាន; ការបរបាញ់។

លុទ្ទកុល

{លុទ្ទ:} លុទ្ទកុល៖ ត្រកូលព្រាន, ពូជនេសាទ។ ល។

លុទ្ទក:

លុទ្ទក: នាមសព្ទ៖ មើលក្នុងពាក្យ លុទ្ទ

លុទ្ធបុគ្គល

លុទ្ធបុគ្គល៖ (លុត-ធ:បុក-គល់) នាមសព្ទ៖ (បា.; សំ. លុព្ធ + បុទ្គល) បុគ្គលលោភ, មនុស្សលោភ, អ្នកល្មោភ, អ្នកដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន។ (ព.កា.)
លុទ្ធបុគ្គល រមែងតែយល់ ប្រយោជន៍ផ្ទាល់ខ្លួន បើឃើញគេបាន ទ្រព្យធនផ្ទួនៗ ច្រើនតែរុកកួន រអ៊ូរទាំ។

លុន

លុន កិរិយាសព្ទ៖ បោលលឿនតែថយជាងផាយ រាយបំភ្លៃជើងទាំង ៤ ឲ្យញាប់រន្ថាន់ស្មើ (ចំពោះតែសេះ)
សេះលុន, លុនរាប។ ព.ផ្ទ. ដើរ, រត់យួន, ផាយ។

លុប

លុប៖ (លប់) កិរិយាសព្ទ៖ (សំ.បា.) ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ; ធ្វើឲ្យវិនាស, ឲ្យសូន្យ; បំបាត់មិនឲ្យមាន លុបអក្សរ, លុបដាន, លុបឈ្មោះ។
បំពេញក្រហូង, ជម្រៅ, រណ្ដៅ ឲ្យបាត់ លុបអណ្ដូង, លុបរណ្ដៅ។
លាង, ជម្រះ ស្រលាប ដោយទឹក លុបមុខ, លុបខ្លួន។
គ្របលើ, លើសជាង សម្ដីលុបលើ, សំឡេងឮលុបគេទាំងអស់។
លុបគុណ បំបាត់គុណ គឺបំបាត់មិនឲ្យលេចឮថាគេមានគុណចំពោះខ្លួន។

គុណសព្ទ៖ ដែលបំបាត់គុណគេ
មនុស្សលុបគុណគេ, សម្ដីលុបគុណ។

លុបថ្លុក

{លុប} លុបថ្លុក៖ (ព.ប្រ.) បំបាត់ដំណើរដើម ឬសម្ដីដើមមិនឲ្យលេចឮតទៅទៀត និយាយលុបថ្លុក; សម្ដីលុបថ្លុក។

លុបមាត្រ

{លុប} លុបមាត្រ៖ លើសមាត្រ, ហួសកម្លាំង លីធ្ងន់លុបមាត្រ; ខ្លាំងលុបមាត្រ។

លុបលាង

{លុប} លុបលាង៖ ឬ កាយកប់លុបលាង (ព.ប្រ.) បំបាត់ឲ្យសូន្យឈឹងឬបំបិទបំបាំងមិនឲ្យលេចឮ។ ល។ (សរសេរក្លាយជា លប់ តាមសូរសម្ដីក៏មាន គួរប្រើ លុប នេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ)។ មើលក្នុងពាក្យ លោប ទៀតផង។

លុបន័យ

លុបន័យ៖ (—ប៉:នៃ) នាមសព្ទ៖ (បា. —នយ) វិធី, បែបនៃការលុបអក្សរក្នុងពាក្យឬក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះ ទោះលុបតួខាងដើមក្ដី តួកណ្ដាលក្ដី តួចុងក្ដី លុបប៉ុន្មានតួទុកតែត្រឹមប៉ុន្មានតួក្ដី តាមគួដល់ការលុបនិងការទុក, វិធីលុបយ៉ាងនេះ ហៅថា លុបន័យ ឬ លោបន័យ, ដូចជា ឧបាសក, ឧបាសិកា លុបទុកតែត្រឹម បាសក, សិកា; សុតៈ «ស្ដាប», ចិន្ត «គិត», បុច្ឆ «សួរ», លិខ «សរសេរ, កត់ត្រា»; លុបទុកតែត្រឹម សុ.ចិ. បុ. លិ; បុរិស «ប្រុស», ភិក្ខុ «លោកភិក្ខុ», ធម្ម «ធម៌», មហឹស «ក្របី», បង្ក «ភក់», ហំស «សត្វហង្ស», បោក្ខរណី «ស្រះឬត្រពាំងមានឈូក» (បញ្ចូលពាក្យ ថី «ស្ត្រី» មួយម៉ាត់ឲ្យបានគត់គូ) ជា ថី-បុ, ខុ-ធំ, ហឹ-បំ, ហំ-បោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជា លុបន័យ ឬ លោបន័យ (មើលក្នុងពាក្យ លុប, លោប និង រមតិ ទៀតផង)។

លោបន័យ

លោបន័យ៖ (—ប៉:នៃ) នាមសព្ទ៖ មើលក្នុងពាក្យ លុបន័យ

លុម្បក

លុម្បក៖ (—ប៉:ក:) នាមសព្ទ៖ (សំ.បា.) ចោរប្លន់ (សរសេរជា លុម្បក: ឬ វិ— ក៏បាន); បើចោរស្រីជា លុម្បិកា ឬ វិលុម្បិកា។

លុម្បកកម្ម

{លុម្បក} លុម្បកកម្ម៖ ឬ វិ— អំពើរបស់ចោរប្លន់, អំពើប្លន់, ការប្លន់ (ប្រើជា លុម្បកម្ម ឬ វិលុម្បកម្ម ក៏បាន)។ ព.កា. ថា
រីពួកលុម្បក ប៉ិនខាងការឆ្មក់ ចូលប្លន់អ្នកស្រុក វាហ៊ានចូលប្លន់ ព្រោះមានរនុក ប្រាប់ឲ្យចូលលុក កុំបីញញើត។

លុម្បកម្ម

លុម្បកម្ម៖ មើលក្នុងពាក្យ លុម្បក

លុម្បកកម្ម

លុម្បកកម្ម៖ មើលក្នុងពាក្យ លុម្បកម្ម

លុម្បិកា

លុម្បិកា៖ (—ប៉ិកា) (មើលពាក្យ លុម្បក)។

លុម្ពិនី

លុម្ពិនី នាមសព្ទ៖ (សំ.បា.) ឈ្មោះទីតំបន់ដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត; សព្វថ្ងៃនេះហៅក្លាយជា រុម្មិណ្ដេ ក៏មាន, នៅខាងទិសឦសានក្រុងពារាណសី, ខាងទិសពាយ័ព្យ នគរកុសិនារា, ក្នុងមធ្យមប្រទេសប៉ែកខាងកើត។

លុយ

លុយ កិរិយាសព្ទ៖ ដើរក្នុងទឹករាក់ លុយទឹក។
ដើរកាត់ឬដើរទន្ទ្រានចូល
លុយដំណាំ, ដើរលុយស្បូវ។ លុយលុក ឬ លុកលុយ (មើលក្នុងពាក្យ លុក)។

នាមសព្ទ៖ លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាពឬត្រានិងអក្សរជាសម្គាល់, សម្រាប់ប្រើចាយជាជំនួសបា្រក់; ក្នុងកម្ពុជរដ្ឋសម័យពីដើម មានតម្លៃ២ សេននិង១ សេន, សព្វថ្ងៃនេះ មានតែតម្លៃ១ សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម …។ ពាក្យសាមញ្ញហៅប្រាក់ដែលសម្រាប់ចាយវាយក្នុងកម្ពុជរដ្ឋសព្វថ្ងៃថា គេមានលុយច្រើន, អស់លុយចាយរលីង។
ចាស់ទុំលោកថា កុំហៅប្រាកពាន់ម៉ឺនថា លុយ ពីព្រោះលុយមានតម្លៃតូចជាងប្រាក់ គឺ កុំនិយាយបន្ទាបវត្ថុមានតម្លែឲ្យថយថោក (ចាស់ៗថា មាត់ស៊ីអំបិលព្រហក់)។

លុះ

លុះ កិរិយាសព្ទ៖ ចុះ, ចុះចូល, នៅក្នុងអំណាច លុះក្នុងអំណាចគេ, លុះក្នុងកណ្ដាប់ដៃសត្រូវ។
សម្រេចត្រាស់ដឹង
បានលុះមគ្គផល។

គុណសព្ទ៖ ដែលហ៊ាន, អង់អាច, ហ៊ានប្រថុយ, រលុះរលាញ, មិនរួញរា
ចិត្តលុះ; មនុស្សនុ៎ះលុះណាស់ យើងមិនលុះដូចគេទេ។

និបាតសព្ទ៖ ដល់; កាល, កាលដែល; ពាក្យសម្រាប់និយាយបន្តសង្កាត់សេចក្ដីប្រាប់ដំណើរ ដែលដាច់ស្រឡះដោយឡែក លុះអាយុ២០ឆ្នាំ …; លុះខ្លួនធំហើយ …; លុះបរិភោគអាហាររួចហើយ . .។
លុះដល់ ដរាបដល់, ត្រាតែដល់; កាលដែលដល់ លុះដល់វេលាអធ្រាត្រ …។
លុះណាតែ កាលណាបើ, ទាល់តែ លុះណាតែគេឲ្យទើបខ្ញុំហ៊ានយក។
លុះតែ ទាល់តែ, ត្រាតែ
លុះតែឲ្យប្រាក់ដល់ដៃ ទើបគេលក់ឲ្យ។

លូ

លូ កិរិយាសព្ទ៖ បន្លឺសម្រែកសូរវែងៗ (ចំពោះតែសុនខ, ចចក, ស្វាន)
ឆ្កែលូ, ចចកលូ, ស្វានលូ។

នាមសព្ទ៖ ឈើធំវែងដែលលុងជាបំពង់, ពាងឈើ; បំពង់ធំចាក់បេតុងអារម៉េមានប្រហោងរហូត សម្រាប់បង្កប់ក្នុងដីជាផ្លូវទឹក
លូដាក់ទឹក, បង្កប់លូក្នុងថ្នល់ជាផ្លូវទឹក។

លូក

លូក កិរិយាសព្ទ៖ លាតឬឈោងដៃចេញ លូកដៃទទួលអីវ៉ាន់។
លាតដៃចុះឬកាយយក លូកដៃក្នុងពាងទឹក; លូកផ្អកពីក្នុងឳទឹន។
លាតដៃចាប់កាន់, ហ៊ានទិញ ទំនិញឥឡូវថ្លៃណាស់ លូកមិនចុះទេ។
បង្ខិតចូល ឬ ចេញ
បោះរបងលូកចូលក្នុងដីគេ។

កិរិយាវិសេសន៍៖ ដែលលយចេញឬចូល ដីដុះលូកចូលក្នុងទន្លេ។
លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ និយាយលូកលើសើក្រោម។ ល។
ព.ទ.បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត។

គុណសព្ទ៖ ដែលលយចេញឬចូល ដីដុះលូកចូលក្នុងទន្លេ។
លូកនាយលូកអាយ លូកខាងណេះបន្តិចខាងណោះបន្តិច។ លូកល លូកលមើល, ហុចល្បងមើល។ លូកលើសើក្រោម លូកចាប់ខាងលើសើរើខាងក្រោមជន្លឲ្យកើតការ និយាយលូកលើសើក្រោម។ ល។
ព.ទ.បុ. លូកព្រហក់ឲ្យកប់ដៃ បានជាជ្រុលដៃធ្វើហើយ ត្រូវតែធ្វើឲ្យពេញកម្លាំងកុំញញើត។

លូកឃុន

លូកឃុន នាមសព្ទ៖ (ស. លូកខុន អ.ថ. —ឃុន «អ្នកជម្រះក្ដី») ឈ្មោះមន្ទីរតុលាការជាសាលាដំបូងក្នុងក្រុងភ្នំពេញ
សាលាលូកឃុន។ បានកែប្រែឲ្យហៅថា សាលាដំបូងភ្នំពេញ វិញ (តាមសមាជជាតិលើទី ១៣ គ.ស. ១៩៦២)។

លូកលាន់

លូកលាន់ កិរិយាសព្ទ៖ លូកបិចឬលូកចឹបបន្តិចបន្តួច; លូកនាយលូកអាយ, លូកកឹះកៀវ
អាហារទាំងនេះនៅថ្មោងឥតមានអ្នកណាទាន់លូកលាន់ទេ; វាចេះតែលូកលាន់គ្នាទៅវិញទៅមក។

លូខ

លូខ៖ (លូក) គុណសព្ទ៖ (បា.; សំ. លូក្ស, រូក្ស) លៅហ្មង; ថោកថយ ឬថយថោក, ថោកទាប ឬទាបថោក; ទន់ទាប, ទន់ថយ; ខ្ជីខ្ជា; ក្រីក្រ; ដែលត្រដាបត្រដួស។ ប្រើជាបទសមាសបានតាមការប្រកប អ.ថ. លូខៈ ដូចជា ៖

លូខកម្ម

{លូខ} លូខកម្ម៖ អំពើសៅហ្មង; ការងារថោកទាប។

លូខជីវិត

{លូខ} លូខជីវិត៖ ការរស់នៅដោយសៅហ្មង; ការរស់ត្រដាបត្រដួស។

លូខជីវិន

{លូខ} លូខជីវិន៖ ឬ (—ជីវី) ដែលរស់នៅត្រដាបត្រដួស (បើស្ត្រីជា លូខជីវិនី)។

លូខប្បណីតភាព

{លូខ} លូខប្បណីតភាព៖ (លូខ័ប-ប៉:ណីត:ភាប) ភាពឬភាវ:សៅហ្មងឬថោកទាបនិងឧត្ដម។

លូខប្រណីត

{លូខ} លូខប្រណីត៖ ថោកថយខ្លះឧត្ដមខ្លះ : អាហារលូខប្រណីត។

លូខព័ណ៌

{លូខ} លូខព័ណ៌៖ សម្បុរសៅហ្មង, អន់, ស្រអាប់។

លូខភាព

{លូខ} លូខភាព៖ សេចក្ដីសៅហ្មង, ដំណើរថោកទាប។

លូខភោជន

{លូខ} លូខភោជន៖ ភោជនថោកទាប។

លូខវាចា

{លូខ} លូខវាចា៖ ឬ (—វាទ) សម្ដីខ្ជីខ្ជា, ពាក្យពុំគាប្បី។

លូខវាទិន

{លូខ} លូខវាទិន៖ ឬ(—វាទី) អ្នកដែលពោលពាក្យខ្ជីខ្ជាពុំគាប្បី (បើស្ត្រីជា លូខវាទិនី)។ ព.កា. ថា : លូខវាទី ច្រើនប្រើសម្ដី ខ្ជីខ្ជាឥតបទ វាចង់ថាអ្វី ស្រេចតែនឹងមាត់ ពោលថាខុសភ្លាត់ ពុំបានការឡើយ។ ខាង លូខវាទិនី ថា : លូខវាទិនី ជាស្រីញីកុំហៅស្រី ព្រោះវាប្រើសម្ដី ជាវចីពុំបានការ។ ល។

លូច

លូច កិរិយាសព្ទ៖ ពន្លៀនចេញ ពីក្នុងស្រោម, ពីក្នុងក្លែប, ពីក្នុងសំបក (ព.អា.; ព.គ. បន្លិច, បញ្ចេញ)។

លូត

លូត កិរិយាសព្ទ៖ ដុះចម្រើនកើន, ដុះចម្រើនខ្ពស់ឡើង
លំពង់ឈើលូត។

គុណសព្ទ៖ (ព.ប្រ.) ដែលកើនហួស, លើសប្រមាណ សម្ដីលូត។

លូតលាស់

{លូត} លូតលាស់៖ លូតបែកមែកបែកសន្លឹក ឈើលូតលាស់។
ព.ប្រ. ចម្រើនដោយទ្រព្យធន, បុណ្យស័ក្ដិ មនុស្សកតញ្ញូរមែងតែលូតលាស់មិនដែលថយចុះ។
ព.ទ.បុ. ឈើតូចលូតតាមឈើធំ កាលបើអ្នកធំសង្គ្រោះទំនុកបម្រុង អ្នកតូចរមែងតែលូតលាស់ខ្ពស់តាម។

លូន

លូន កិរិយាសព្ទ៖ ពន្លឿនសព៌ាង្គកាយដែលមានពោះដិតលើផ្ទៃខាងក្រោមឲ្យជ្រុលទៅមុខដោយប្រឹងរង្កៀក ពស់លូន។
រំកិលខ្លួនដែលមានទ្រូងដិតលើផ្ទៃខាងក្រោម ឲ្យលឿនជ្រុលទៅមុខដោយជើងទធាក់ដៃប្រវា មនុស្សលូន។

សត្វលូន

{លូន} សត្វលូន៖ សត្វដែលទៅមកបានតែដោយលូន (ឧរគសត្វ)។

រត់លូន

{លូន} រត់លូន៖ (មើលក្នុងពាក្យ រត់)។ (ព.ប្រ.) : សូមលូនចូលមកសូមជ្រកក្រោមម្លប់ … សូមចូលមកដោយសភាពរាបទាបហាក់ដូចជាលូន…។

លួង

លួង កិរិយាសព្ទ៖ ពោលពាក្យទន់ផ្អែមល្ហែមសម្រួលចិត្តអ្នកដទៃឲ្យធូរឲ្យស្រួល ម្ដាយលួងកូន។

លួងលោម

{លួង} លួងលោម៖ លោមដោយលួងចិត្ត, ល្បួងលួងឲ្យស្រួលចិត្ត។

លួច

លួច កិរិយាសព្ទ៖ លបយកអ្វីមួយរបស់អ្នកដទៃដែលគេមិនឲ្យដោយថេយ្យចិត្ត លួចទ្រព្យគេ។

លួចគំនិត

{លួច} លួចគំនិត៖ លបធ្វើតាមគំនិតគេ ឬលបបំបាត់គំនិតដែលគេបង្គាប់ ធ្វើតាមគំនិតខ្លួនវិញ។

លួចចិត្ត

{លួច} លួចចិត្ត៖ ក្បត់ចិត្ត។

លួចចំណេះ

{លួច} លួចចំណេះ៖ លបយកចំណេះដោយមិនបាច់រៀនផ្ទាល់ពីគេ។

លួចឈ្មោះ

{លួច} លួចឈ្មោះ៖ លបសរសេរចុះឈ្មោះគេ ឬលបយកឈ្មោះគេទៅថ្លែង។

លួចប្ដីគេ

{លួច} លួចប្ដីគេ៖ ឬ លួចប្រពន្ធគេ លបធ្វើអំពើស្មន់អន្ធករជាមួយនឹងប្ដីឬប្រពន្ធគេ។

លួចភេទ

{លួច} លួចភេទ៖ ក្លែងភេទធ្វើជាអ្នកបួសខ្លួនឯង (ព.វិ. ពុ.)។

លួចលាក់

{លួច} លួចលាក់៖ លបលាក់។

លួចល្បក់

{លួច} លួចល្បក់៖ លបធ្វើក្នុងពេល ឬ ក្នុងស្របក់ដែលគេប្រហែសធ្វេស។

លួចល្បិច

{លួច} លួចល្បិច៖ លបយកល្បិចគេ។

លួចសព

{លួច} លួចសព៖ លបយកសពក្នុងវេលាយប់ស្ងាត់ពីក្នុងទីសាមញ្ញមកតម្កល់ក្នុងទីដ៏រុងរឿង ដើម្បីនឹងដង្ហែឲ្យគគ្រឹកគគ្រេង។

លួចសំវាស

{លួច} លួចសំវាស៖ (-ស័ង-វ៉ាស) ក្លែងធ្វើជាភិក្ខុ រួមសំវាសជាមួយនឹងភិក្ខុសង្ឃ (ព.វិ. ពុ.)។ ល។

លួត

លួត គុណសព្ទ៖ មាតាឬបិតារបស់ទួត ជីដូនលួត, ជីតាលួត។
កូនរបស់ចៅទួត
ចៅលួត (ម.ព. ជីលួត និង ជីលួតមួយ ផង)។

នាមសព្ទ៖ មាតាឬបិតារបស់ទួត ជីដូនលួត, ជីតាលួត។
កូនរបស់ចៅទួត
ចៅលួត (ម.ព. ជីលួត និង ជីលួតមួយ ផង)។

លួស

លួស កិរិយាសព្ទ៖ កាត់, ច្រាស់ ទ្រួសៗ ឲ្យដាច់មែកតូចៗ ឬសំបករាក់ៗជាដើម
លួសមែកឈើ, លួសរនាប, លួសអំពៅ។

នាមសព្ទ៖ ខ្សែធ្វើដោយលោហធាតុផ្សេងៗ ឬធ្វើដោយប្រាក់, មាស
លួសស្ពាន់, លួសទង់ដែង, លួសសំណ, លួសបា្រក់, លួសមាស។

លើ

លើ និបាតសព្ទ៖ ខាងខ្ពស់, ដែលជាប៉ែកខាងខ្ពស់ លើដំបូល, លើរាន, លើគោក។
ចំពោះត្រង់ ចាប់មន្ទិលលើមនុស្សម្នាក់។
ប្រើអំណាចឆ្ពោះទៅរក
ត្រួតត្រាលើ, និយាយលើ។ ល។

អាយតនិបាត៖ ពាក្យសម្រាប់ទទួលរងដំណើរអំពីអកម្មកិរិយាមានពាក្យ ដេក, អង្គុយ ជាដើម
ដេកលើគ្រែ អង្គុយលើកៅអី (ព. វ.)។

លើក

លើក កិរិយាសព្ទ៖ យកពីក្រោមឡើងទៅលើ, យកពីទីទាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឲ្យខ្ពស់, ដាក់បំពេញឬពូនឲ្យខ្ពស់ លើកអីវ៉ាន់ពីដីដាក់លើផ្ទះ; លើកដៃ; លើកបាយ; លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ។

លើកកំណាព្យ

{លើក} លើកកំណាព្យ៖ តែងកាព្យ។

លើកកម្ពស់

{លើក} លើកកម្ពស់៖ អួតយកកម្ពស់ និយាយលើកកម្ពស់; មនុស្សលើកកម្ពស់។

លើកខ្មោច

{លើក} លើកខ្មោច៖ គាស់ខ្មោច បុណ្យលើកខ្មោច (ព.សា.); លើកខ្មោចស្រោចឆ្អឹង គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង (ព.សា.)។

លើកខ្លួន

{លើក} លើកខ្លួន៖ អួតខ្លួន, តម្កើងខ្លួន និយាយលើកខ្លួន; មនុស្ស—។

លើកគ្នា

{លើក} លើកគ្នា៖ នាំគ្នាច្រើននាក់។

លើកចោល

{លើក} លើកចោល៖ បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ។

លើកជើង

{លើក} លើកជើង៖ សរសើរ ឬ បញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត និយាយលើកជើង។

លើកដាក់

{លើក} លើកដាក់៖ លើកឲ្យអង្គុយ ហើយដាក់ផ្ដេកទៅវិញ ឈឺលើកដាក់ (ឈឺធ្ងន់ក្រោកមិនរួច)។

លើកតម្កើង

{លើក} លើកតម្កើង៖ ធ្វើឲ្យថ្កើង និយាយលើកកម្កើង។

លើកទ័ព

{លើក} លើកទ័ព៖ នាំកងទ័ពចេញទៅឬត្រឡប់មក។

លើកទុក

{លើក} លើកទុក៖ បញ្ឈប់ទុក, ស្លេះទុក; លើកលែង។

លើកទោស

{លើក} លើកទោស៖ ពោលទោស។

លើកទោសចោល

{លើក} លើកទោសចោល៖ លែងប្រកាន់ទោស, បដិសេធទោស។

លើកបំណន់

{លើក} លើកបំណន់៖ តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់។

លើកមនុស្ស

{លើក} លើកមនុស្ស៖ តម្កើងមនុស្ស ស្រុកលើកមនុស្ស។

លើកមុខ

{លើក} លើកមនុស្ស៖ នាំឲ្យពេញមុខ, ឲ្យមានសេចក្ដីសរសើរ កូនលើកមុខឪពុកម្ដាយ, សិស្សលើកមុខគ្រូ។

លើកយក

{លើក} លើកមនុស្ស៖ នាំយក
លើកយករឿងមកតំណាល។

លើករាសី

{លើក} លើករាសី៖ (មើលក្នុងពាក្យ រាសី)។

លើករឿង

{លើក} លើករឿង៖ តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន។

លើកល៉:

{លើក} លើកល៉:៖ (< លើក។ ល។) រំលងចោលខ្លះមិនឲ្យសព្វគ្រប់ : និយាយលើកល៉:។

លើកលែង

{លើក} លើកលែង៖ ឈប់លែង; បដិសេធចោល; វៀរលែង។

លើកលែងតែ

{លើក} លើកលែងតែ៖ វៀរលែងតែ លើកលែងតែមនុស្សពិការ។

លើកសត្វ

{លើក} លើកសត្វ៖ លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វ ដើម្បីបាញ់ឬឲ្យជាប់ដោយនេសាទុបករណ៍។

លើកសព

{លើក} លើកសព៖ (—សប់) គាស់សព (ព. ខ្ព.; ព.សា. លើកខ្មោច)។

លើកសពសំស្ការ

{លើក} លើកសពសំស្ការ៖ (លើកសពសង្ការ) លើកសពសង្ខារ គឺគាស់សពហើយធ្វើឈាបនកិច្ច (ព. ខ្ព.; ព.សា. លើកខ្មោចស្រោចឆ្អឹង)។

លើកស្លា

{លើក} លើកស្លា៖ លើកជំនូនធំជូនមាតាបិតាខាងស្រី។ ល។

លើក!

លើក! កិរិយាសព្ទ៖ ជា ឧ. ចូរលើក!; ពាក្យបង្គាប់ឲ្យលើកអ្វីៗព្រមគ្នា ឬបង្គាប់សត្វពាហនៈ មានគោក្របីជាដើមឲ្យលើកជើង។

លើង

លើង កិរិយាសព្ទ៖ ធ្វើឲ្យរលីង, គាស់រំលើង
លើងគល់ឈើ, ជីកលើង។

លើស

លើស កិរិយាសព្ទ៖ ហួស, កន្លង
ចេះឥតមានអ្នកណាលើស។

និបាតសព្ទ៖ ដែលហួសប្រមាណ, ហួសពីចំនួន, កន្លង, ក្រៃលែង ច្រើនលើស, ល្អលើសគេ, មានទ្រព្យលើសគេ។

លើសខ្វះ

{លើស} លើសខ្វះ៖ លើសឬខ្វះ, លើសខ្លះខ្វះខ្លះ។

លើសប្រមាណ

{លើស} លើសប្រមាណ៖ ហួសប្រមាណ។

លើសមាត្រ

{លើស} លើសមាត្រ៖ ហួសមាត្រ, លុបមាត្រ ខ្លាំងលើសមាត្រ។

លើសមាត្រា

{លើស} លើសមាត្រា៖ ហួសខ្នាត, លើសប្រមាណ; ហួសកម្រិតច្បាប់។

លើសលន់

{លើស} លើសលន់៖ លើសក្រៃ, លើសក្រៃពេក។

លើសលស់

{លើស} លើសលស់៖ លើសខ្វះ, មិនសព្វគ្រប់; ឆ្គាំឆ្គង, ឃ្លាតឃ្លៀងល្អៀងពីច្បាប់, ពីបែបបទ។

លើសលប់

{លើស} លើសលប់៖ (—លប់) លើសហួសកំណត់, ហួសប្រមាណ។

លើសលែង

{លើស} លើសលែង៖ ក្រៃលែង; ពន់ពេក។

លើសវិស័យ

{លើស} លើសវិស័យ៖ ហួសវិស័យ។

លើសសម័យ

{លើស} លើសសម័យ៖ កន្លងសម័យ។ ល។

លឿង

លឿង គុណសព្ទ៖ ដែលមានពណ៌ដូចសាច់រមៀតឬដូចសម្បុររង្គ, ដូចសម្បុរមាសសុទ្ធ ព័ណ៌លឿង, សាច់លឿង។

នាមសព្ទ៖ ឈ្មោះរោគមួយប្រភេទ បណ្ដាយឲ្យឡើងសាច់សព៌ាង្គកាយលឿង
រោគលឿង, រោគស្គមលឿង (បណ្ឌុរោគ)។

លឿងខ្ចី

{លឿង} លឿងខ្ចី៖ លឿងស្រគាំ ព័ណ៌សាច់មើមពន្លៃ។

លឿងចាស់

{លឿង} លឿងចាស់៖ លឿងស្រអាប់។

លឿងទុំ

{លឿង} លឿងទុំ៖ លឿងលាយក្រហម, លឿងខ្លាំង។ ល។

លឿងឮ

លឿងឮ គុណសព្ទ៖ (ពាក្យសៀមលាយខ្មែរ, លឿង សៀម «កងរំពង; ល្បី, ល្បីល្បាញ; សាយសុស», ឮ ខ្មែរ, សៀមសរសេរ ល្ចើ់ងល្ចឺ អ.ថ. លឿងលឺ) ដែលល្បីលេចឮសាយសុស ដោយមានអ្នកនិយាយតំណាលតៗគ្នាទៅ
កេរ្ដិ៍ឈ្មោះពីរោះលឿងឮ (ច្រើនប្រើក្នុងកាព្យ): លោកមានកេរ្ដិ៍ឈ្មោះ លឿងឮពីរោះ ពេញទាំងនគរ ពួកជនទាំងពួង សុទ្ធសឹងសាទរ ប្រសិទ្ធិពរ ជូនពីចម្ងាយ។

លឿន

លឿន កិរិយាវិសេសន៍៖ ឆាប់, ដែលមានល្បឿនឬសន្ទុះខ្លាំង ដើរលឿន, រត់លឿន; ដំណើរលឿន។

គុណសព្ទ៖ ឆាប់, ដែលមានល្បឿនឬសន្ទុះខ្លាំង ដើរលឿន, រត់លឿន; ដំណើរលឿន។
ជឿន; ដែលចម្រើន, កើន ធ្វើការលឿនទៅមុខ, លើកទ័ពលឿនចូលជ្រុលទៅមុខ។
លឿនទី ផ្លាស់ទីពីតូចទៅធំ ឬពីទាបទៅខ្ពស់, ឡើងពីមុខងារតូចទៅមុខងារធំ, ឡើងយសស័ក្តិ លឿនទីពីអភិបាលស្រុក ទៅជាអភិបាលខែត្រ។

លឿនលយ

{លឿន} លឿនលយ៖ អណ្ដែតលឿនគ្រឿនៗតាមអាកាស អណ្ដែតលឿនលយតាមនភាល័យ។

លឿនសម្ដី

{លឿន} លឿនសម្ដី៖ ដែលច្រើននិយាយជ្រុលហួសលើសហេតុ; ជាងពាក្យ
មនុស្សលឿនសម្ដី។ ល។

លឿម

លឿម នាមសព្ទ៖ (ស. ##ល្ចឺ់ម អ.ថ. លឿម) លោហជាតិឬប្រាក់, មាស ដែលគេធ្វើឲ្យមានរូបស្ដើងមូលតូចសំប៉ែតមានប្រហោងកណ្ដាល សម្រាប់ដោតប៉ាក់ការវិចិត្រផ្សេងៗ
លឿមស្ពាន់, លឿមប្រាក់, លឿមមាស (ខ្មែរហៅ ភ្នែកមាន់)។

លឿយ

លឿយ កិរិយាសព្ទ៖ (ស. ##ល្ចឺ់យ អ.ថ. លឿយ «រណារ; អារដោយរណារ») អារសើយយកស្បែកចេញ
លឿយស្បែកត្រី, អារលឿយស្បែក។

លៀង

លៀង កិរិយាសព្ទ៖ (ស. ល្យើង; ស. ល្យង អ.ថ. លៀង) ចិញ្ចឹម, ចិញ្ចឹមរក្សា លៀងជីវិត, លៀងសត្វ។
រៀប ឬចំណាយប្រាក់ចាត់ចែងភោជនាហារ ឲ្យភ្ញៀវបរិភោគ លៀងភ្ញៀវ, ស៊ីលៀង។

លៀងលោម

{លៀង} លៀងលោម៖​រៀបពិធីបូជាលោមអង្វរអារក្ស។

លៀងអារក្ស

{លៀង} លៀងអារក្ស៖ រៀបពិធីមានបាយចំណីព្រមទាំងឲ្យលេងភ្លេងផងបូជាអារក្ស។ ព.ប្រ. លបឲ្យសំណូក, សូកប៉ាន់ (មើលក្នុងពាក្យ សែន កិ. ផង)។

លៀងភា

លៀងភា នាមសព្ទ៖ (ស. ល្យើងផា អ.ថ. លៀង—) សត្វចតុប្បាទព្រៃមួយប្រភេទ រូបរាងស្រដៀងនឹង (សត្វ) កែះតែមាត្រតូចជាង។

លៀត

លៀត កិរិយាសព្ទ៖ សៀតទ្រាប់ឬស៊កត្រង់ចន្លោះកណ្ដាល កុំឲ្យត្រដុសគ្នា (ប្រើតាមទម្លាប់ដោយស្រុក, អ្នកខ្លះថា សៀត, ស៊ក)។

លៀន

លៀន កិរិយាសព្ទ៖ លេចចេញ, ចេញបន្លឹម ពីក្នុងទីដែលលឹប ឬដែលកប់ សំបោរលៀនចេញពីក្នុងច្រមុះ។
បញ្ចេញអណ្ដាតពីក្នុងមាត់
លៀនអណ្ដាត។

គុណសព្ទ៖ ដែលចេញត្លែ ឬដែលឡើងត្លោត
ភ្នែកលៀន, ដំបៅលៀន។

លៀប

លៀប នាមសព្ទ៖ ឈ្មោះឈើពួកជ្រៃ, មាន ២ ប្រភេទ គឺ លៀបធំ មានស្លឹកធំ, លៀបតូច មានស្លឹកតូច; ត្រួយខ្ចីលៀបទាំង ២ ប្រភេទនេះ មានរសចត់បន្តិចៗ ប្រើជាអន្លក់ឬរបោយបាន។

លៀម

លៀម កិរិយាសព្ទ៖ (ស. ល្យើ់ម អ.ថ. លៀម) ចងកណ្ដាប់មាត់ពែង, ប៉ាន់ជាដើម ដោយចម្រៀកដំបារលោហជាតិឬប្រាក់, មាស
លៀមពែង, លៀមប៉ាន់; ពែងលៀមប្រាក់។

នាមសព្ទ៖ ឈ្មោះខ្វែវមួយប្រភេទ ផ្លែរាងខុបខាងចុងដងវែងក៏បានខ្លីក៏បាន សម្រាប់ប្រើការកាប់ឆ្ការ។ ឈ្មោះលំនាំក្បាច់ល្ខោនមួយប្រភេទ។

លៀវ

លៀវ នាមសព្ទ៖ (ស. ល្យើវ អ.ថ. លៀវ) ដងសាវក្ដោង, ខ្សែសាវក្ដោង។ ខ្មែរហៅចំពោះតែខ្សែសាវក្ដោងតូច
ខ្សែលៀវ (ម. ប្រ., ច្រ. ប្រ. ខ្សែសាវ)។

លៀស

លៀស នាមសព្ទ៖ សត្វមួយប្រភេទពួកគ្រំ សំបកទាំងពីរខាងជាប្រអប់ ខាងគូទតូច ខាងមាត់រីកកំពាង រស់នៅក្នុងភក់ ឬ ដីខ្សាច់ក្នុងទឹក។

កំបោរលៀស

{លៀស} កំបោរលៀស៖ កំបោរដែលកើតពីសំបកលៀសដុតសុសផុស។ ស៊ីលៀសរអៀសខ្លួន (មើលក្នុងពាក្យ រអៀស)។

លេខ

លេខ៖ (ល៉េក) នាមសព្ទ៖ (ស.បា.) គំនូសប្រាប់ចំនួនសំខ្យា
លេខ ១, ២, … ៩, ១០។

នាមសព្ទ៖ (សំ.បា.) ការសរសេរ; ការគូស, គូរ, វាស; គំនូរ; ស្នាម, គំនូស; អក្សរ; សំបុត្រ; ចុតហ្មាយ; គ្រឿងសម្គាល់; ទេវតា; …។

លេខចតុព្វិធ

{លេខ} លេខចតុព្វិធ៖ (ល៉េក-ចៈតុប-ពិត) លេខ៤យ៉ាងគឺ លេខបូក, លេខសង, លេខគុណ, លេខចែក។

លេខផា

{លេខ} លេខផា៖ (ព.សា.) លេខនព្វន្ត (បុរាណច្រើនប្រើក្នុងក្បួនហោរ)។

លេខយ័ន្ត

{លេខ} លេខយ័ន្ត៖ (ព.បុ.) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ ចេះលេខយ័ន្តមន្តអាគម។

លេខវិជ្ជា

{លេខ} លេខវិជ្ជា៖ ឬ (—វិទ្យា) (ល៉េខ:—) វិជ្ជាសម្រាប់គិតចំនួន, វិជ្ជានព្វន្ត។

លេខវិញ្ញូ

{លេខ} លេខវិញ្ញូ៖ (—វិទ), (—វិទូ) (ល៉េខ:—) អ្នកចេះលេខវិជ្ជា, អ្នកពូកែខាងវិជ្ជានព្វន្ត។

មេលេខ

{លេខ} មេលេខ៖ មេទន្ទេញក្នុងលេខវិជ្ជា, មេនព្វន្ត។ ល។

លេខចុណ្ណិកា

{លេខ} លេខចុណ្ណិកា៖ ដី-ស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ។

លេខបត្រ

{លេខ} លេខបត្រ៖ ឬ (លេខ្យ—) (ស៉េខ:ប័ត ឬ ល៉េខ្យ:—) ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ។

លេខភណ្ឌ

{លេខ} លេខភណ្ឌ៖ (លេខៈភ័ន) ប្រដាប់សម្រាប់ប្រើការសរសេរ មានប៉ាកកានិងខ្មៅដៃជាដើម អ្នករៀនត្រូវមានលេខភណ្ឌឲ្យសព្វគ្រប់ កុំឲ្យខ្វះនេះខ្វះនោះ។

លេខហារិន

{លេខ} លេខហារិន៖ ឬ (—ហារី) បុរសអ្នកនាំសំបុត្រ, អ្នករត់សំបុត្រ, បុរសប្រៃសណីយ៍; បើស្ត្រីជា លេខហារិនី។ ល។

លេខក:

លេខក:៖ (ល៉េខ:ក:) នាមសព្ទ៖ (សំ.បា. លេខក) អ្នកសរសេរ, ស្មេរ, ស្មៀន; បើស្ត្រីជា លេខិកា (វេវ . លិបិកា, លិបិការិកា)។

លេខកកម្ម

{លេខក:} លេខកកម្ម៖ ការឬមុខការរបស់ស្មៀន (វេវ. លិបិការកម្ម)។ លេខកកិច្ច ការរវល់របស់ស្មៀន (វេវ. លិបិការកិច្ច)។

លេខកដ្ឋាន

{លេខក:} លេខកដ្ឋាន៖ ឬ (—ស្ថាន) ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន, ការិយាល័យស្មៀន (វេវ. លិបិការដ្ឋាន ឬ —ស្ថាន)។ ល។

លេខទោ

លេខទោ៖ (ព.ម. អាមេណ្ឌិតសញ្ញា)។

លេខនី

លេខនី៖ (ល៉េខ:—) នាមសព្ទ៖ (សំ.) ស្លាបប៉ាកកា; ប៉ាកកៃ។

លេខនីករណ្ឌ

{លេខនី} លេខនីករណ្ឌ៖ (—ក:រ៉ន់) ប្រអប់ដាក់ស្លាបប៉ាកកា, ប្រអប់ស្លាបប៉ាកកា។

លេខនីទណ្ឌ

{លេខនី} លេខនីទណ្ឌ៖ (—ទ័ន) ដងប៉ាកកា។ ល។

លេខបត្រ

លេខបត្រ៖ មើលក្នុងពាក្យ លេខ ន.។

លេខហារី

លេខហារី៖ មើលក្នុងពាក្យ លេខ ន.។

លេខហារិនី

លេខហារិនី៖ មើលក្នុងពាក្យ លេខហារី

លេខអស្ដា

លេខអស្ដា៖ (ជើង ដ, ល៉េក-អ័ស-ស្ដា) នាមសព្ទ៖ (សំ. លេខ + អឞ្ដ) លេខ ៨។ ខ្មែរប្រើជាវណ្ណយុត្តសម្រាប់ដាក់លើអក្សរទោល កញ្ឆក់សំឡេងឲ្យខ្លីរហ័ស, ដូចជា
ក៏បាន, ក៏ដោយ, ដ៏ប្រសើរ, ឰដ៏អាកាស; ហ៏!, ហ៏ យកចុះ!; នុ៎ន៏!; អុញន៏! ជាដើម។

លេខា

លេខា នាមសព្ទ៖ (សំ.បា.) ការសរសេរ; សេចក្ដីដែលសរសេរ, សំបុត្រ, ចុតហ្មាយ; ការគូស, ស្នាម, គំនូស; ការគូរ, វាស; គំនូរ; គ្រឿងសម្គាល់; …។

លេខាធិការ

{លេខា} លេខាធិការ៖ (សំ. ឬ បា.ស.; < សំ.បា. លេខលេខា + អធិការ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ (បារ. Secrétaire) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា។

លេខាធិការដ្ឋាន

{លេខា} លេខាធិការដ្ឋាន៖ មុខងារ ឬការិយាល័យរបស់លេខាធិការ។

លេខានុការ

{លេខា} លេខានុការ៖ (សំ. ឬ បា.ស.; < សំ.បា. លេខលេខា + អនុការ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា។ ល។

ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា ៖

ចក្កលេខា

{លេខា} ចក្កលេខា៖ ឬ ចក្រ— (ច័ក-ក: — ឬ ច័ក ក្រ:—) ស្នាមកង់, គំនូរចក្រ។

ចន្ទលេខា

{លេខា} ចន្ទលេខា៖ ឬ ចន្ទ្រ— (ច័ន-ទ:— ឬ ច័ន-ទ្រ:—) ស្នាម ឬគ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ។ ល។

លេខាធិការ

លេខាធិការ៖ មើលក្នុងពាក្យ លេខា

លេខាធិការិកា

លេខាធិការិកា៖ មើលក្នុងពាក្យ លេខាធិការ

លេខានុការ

លេខានុការ៖ មើលក្នុងពាក្យ លេខា

លេខានុការិកា

លេខានុការិកា៖ មើលក្នុងពាក្យ លេខានុការ

លេង

លេង កិរិយាសព្ទ៖ ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ។
សម្រេចកិច្ចឬប្រព្រឹត្តបែបបទដោយកម្សាន្ដសប្បាយ មិនយកជាការមែន និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង។
​​​​

លេងកល

{លេង} លេងកល៖ ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ។

លេងកាព្យ

{លេង} លេងកាព្យ៖ ញៀនជាប់ចិត្តក្នុងការតែងកាព្យ។

លេងកំណាព្យ

{លេង} លេងកំណាព្យ៖ ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ។

លេងខ្លួន

{លេង} លេងខ្លួន៖ ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក។

លេងភ្លេង

{លេង} លេងភ្លេង៖ វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា។

លេងសម្ដី

{លេង} លេងសម្ដី៖ ប្រើសម្ដីម៉េតប្រាយឬលែបខាយ។

លេងសំនួន

{លេង} លេងសំនួន៖ ប្រើសំនួន។

លេងឬក

{លេង} លេងឬក៖ ប្រើឬកពាខ្ពស់ហួសបែបភាព។

លេងឲ្យពេញដៃ

{លេង} លេងឲ្យពេញដៃ៖ ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង។ ល។

លេច

លេច កិរិយាសព្ទ៖ ចេញពីទីកំបាំង ស្រាប់តែឃើញលេចប្លឺមពីក្នុងព្រៃមក។
ជ្រាបហូរចេញ ទឹកលេចពីភ្លឺស្រែ។
លៀនចេញឬទុលចេញ គ្រាប់ឈើដុះលេចពន្លកពីក្នុងដី។
ធ្លាយឬលាន់ចេញ, ផ្សាយចេញ លេចសម្ដី, លេចដំណឹង។
បង្ហាញមុខឬចេញមុខឲ្យឃើញ ចុះទើបនឹងលេចមុខមកពីណាហ្នឹង? (ព. ស្ន.)។
ដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត។ លេចឮ លេចដំណឹងឮដល់។ ល។ ព.ទ.បុ. លេចទឹកលេចត្រី ការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត (ស្រដៀងគ្នានឹង ក្អែកមួយជាក្អែកដប់ ដែរ)។

គុណសព្ទ៖ ដែលមិនគត់ ក្អមលេច, ផ្ទះលេច, ការុងលេច។
ព.ប្រ. មាត់លេច មាត់រអិលចេះតែធ្លាយសម្ដីចេញទៅទប់មិនទាន់
មនុស្សមាត់លេច (និយាយថា មាត់ដាច ក៏បាន)។

នាមសព្ទ៖ ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើង ឬកែងជើងលៀនសាច់រឹងចេញមក
កើតដំបៅលេច។

លេញ

លេញ នាមសព្ទ៖ ឈ្មោះត្រីស្រកាមួយប្រភេទរូបតូចសម្បុរ-ស រាងដំបារ ជាពួកត្រីរៀល
ត្រីលេញ។

លេញលេង

លេញលេង កិរិយាសព្ទ៖ លេងជន្លជន្លេញ គឺចំអែចំអន់លេងហើយលេងទៀតដដែលៗ
និយាយលេញលេង; ច្រើនប្រើក្នុងកាព្យ : បាត់យសដ្បិតខ្ជិល បាត់ញាណទានលីល ដ្បិតសេពសុរា ប្រមាទបាត់បុណ្យ ខឹងបាត់ ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់ (សាស្ត្រាច្បាប់រាជនេតិ)។

លេញ្ជា

លេញ្ជា កិរិយាសព្ទ៖ រំជែលេងសាំទាំច្រំដែលនាំឲ្យខឹង
លេញ្ជាឲ្យខឹង។

គុណសព្ទ៖ ដែលហៃរំជែលេងសាំទាំច្រំដែល
មនុស្សលេញ្ជា; សម្ដីលេញ្ជា។

លេឌ្ឌុបាត

លេឌ្ឌុបាត៖ (លេត-ឌុ—) នាមសព្ទ៖ (បា.; សំ. លេឞ្តុ—) ការធ្លាក់ចុះនៃដុំដី; ចម្ងាយទីមួយទំហឹងបោះដុំដីពេញកម្លាំងដៃ
ចម្ងាយមួយលេឌ្ឌុបាត (បុ.សរ. លេណ្ឌុបាត ក៏មាន)។

លេណដ្ឋាន

លេណដ្ឋាន នាមសព្ទ៖ (បា. < លេណ + ឋាន «គុហាដែលកើតឯងក្នុងភ្នំ, រូង; ទីសម្រាប់ពួន; ព្រះនិព្វាន») រូងភ្នំ; ទីសម្រាប់ពួន; រូងដែលគេជីកសម្រាប់ចូលលាក់ខ្លួនពួនអាត្មាការពារភ័យអន្តរាយ
រត់ពួនក្នុងលេណដ្ឋាន (បារ. Tranchée)។

លេណ្ឌុបាត

លេណ្ឌុបាត៖ មើលក្នុងពាក្យ លេឌ្ឌុបាត

លេប

លេប កិរិយាសព្ទ៖ គ្រលៀវឲ្យចូលតាមបំពង់ក លេបបាយ, លេបទឹក, លេបថ្នាំ។
ជក់ជា្របចូល ឬហួតចូល សាច់ឈើលេបថ្នាំប្រេង, ដីខ្សាច់លេបទឹក។
ព.ប្រ. ស្រូបឬចុះចំនួនច្រើន ការនុ៎ះលេបទឹកប្រាក់ច្រើនណាស់។
បាំងឃើញមិនច្បាស់ ឬបាំងបាត់; លើសលុប
ផ្ទះធំលេបផ្ទះតូច; រាហូលេបព្រះចន្ទ្រ។ ល។

លេបកម្ម

លេបកម្ម៖ (លេប៉:ក័ម) មើលពាក្យ លិម្បកម្ម។

លេបការ

លេបការ៖ (លេប៉:—) មើលពាក្យ លិម្បការ។

លេបការិកា

លេបការិកា៖ (លេប៉:—) (មើលក្នុងពាក្យ លេបការ)។

លេលា

លេលា៖ មើលក្នុងពាក្យ លលា និង លលាតែ

លេលាប់

លេលាប់ កិរិយាវិសេសន៍៖ (ព.បុ.) ដែលលែនលន, លិកលាន, ស្មោះងារ, ខ្ជីខ្ជា
ធ្វើការលេលាប់; មនុស្សលេលាប់, គំនិតលេលាប់។ (ព.កា.) : សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញ័ប្ដ កុំធ្វើលេលាប់ ដោយចិត្តមាក់ងាយ។ (សាស្ត្រា ច្បាប់ក្រម។ មើលក្នុងពាក្យ លីកលាន ទៀតផង)។

គុណសព្ទ៖ (ព.បុ.) ដែលលែនលន, លិកលាន, ស្មោះងារ, ខ្ជីខ្ជា
ធ្វើការលេលាប់; មនុស្សលេលាប់, គំនិតលេលាប់។ (ព.កា.) : សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញ័ប្ដ កុំធ្វើលេលាប់ ដោយចិត្តមាក់ងាយ។ (សាស្ត្រា ច្បាប់ក្រម។ មើលក្នុងពាក្យ លីកលាន ទៀតផង)។

លេស

លេស គុណសព្ទ៖ (បា.; សំ. លេឝ) តិច, តិចតួច; តូច, ឆ្មារ។

នាមសព្ទ៖ ហេតុបន្តិចបន្តួច; ការតូចតាច; ពុត; កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង
យកជំងឺបន្តិចបន្តួចជាលេស ឈប់មិនទៅធ្វើការ; អាងកូនក្មេងជាលេស។

លេសភាព

{លេស} លេសភាព៖ (លេស:ភាប) ភាវ:នៃលេស, ដំណើរលេស។

លេសមត្ត

{លេស} លេសមត្ត៖ ឬ (—មាត្រ) (លេស:ម៉ាត់ឬ —មាត) ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស។

លេសាបទេស

{លេស} លេសាបទេស៖ (—ប៉:ទេស; < លេស + អបទេស «ការអាង») ការអាងលេស, ដំណើរយកលេសជាអាង។ ល។

លេះ

លេះ៖ (ម . ព. លែះ)។

នាមសព្ទ៖ មើលក្នុងពាក្យ លែះ

លែ

លែ កិរិយាសព្ទ៖ (ស. @##ល អ.ថ. ល៉ែ) មើល, រមឹល, រមឹលមើស, ក្រឡេកមើល; ខ្មែរច្រើននិយាយចំពោះរូបឆោមដែលអន់ ឬចាស់ ដោយប្រើពាក្យបដិសេធផង
រូបឯងចាស់ម៉្លេះទៅហើយ គ្មានអ្នកណាគេលែទេ! (ព.ម.)។

លែង

លែង កិរិយាសព្ទ៖ ឈប់, លើកឈប់ធ្វើ, មិនរវល់; លះស្រឡះ មិនត្រូវការ លែងឲ្យ, លែងយក, លែងបរិភោគ; លែងប្រពន្ធ។
បណ្ដោយឲ្យទៅតាមការ, បើកអំណាចឲ្យចេញ លែងគោ, លែងមនុស្សទោស, លែងចោរ។
បណ្ដោយឲ្យរបូត, ឲ្យឃ្លាតចេញពីកណ្ដាប់ដៃ លែងខ្សែពីដៃ។
ចំហខ្លួន លែងខ្លួន។ ល។

លែងលះ

{លែង} លែងលះ៖ ឬ លះលែង លែងគ្នាស្រឡះ ឬលែងដាច់ស្រឡះមិនត្រូវការតទៅទៀត
លែងលះប្ដីប្រពន្ធ។

លែនពែន

លែនពែន នាមសព្ទ៖ ឈ្មោះវល្លិមួយប្រភេទ ដើមសំប៉ែតដំបារសាច់ទន់ជ្រាក
វល្លិលែនពែនច្រើនដុះក្នុងព្រៃរនាម; ចងក្រៀកឈើហុបនឹងវល្លិលែនពែន។

លែនលន

លែនលន កិរិយាវិសេសន៍៖ ភែលភល, យឺតៗ ស្ទើរៗ, ដែលចាប់មិនពេញដៃមិនពេញកម្លាំង
ធ្វើការលែនលន; ដំណើរលែនលន, គំនិតលែនលន។

គុណសព្ទ៖ ភែលភល, យឺតៗ ស្ទើរៗ, ដែលចាប់មិនពេញដៃមិនពេញកម្លាំង
ធ្វើការលែនលន; ដំណើរលែនលន, គំនិតលែនលន។

លែបខាយ

លែបខាយ កិរិយាវិសេសន៍៖ ដែលចេញម៉េតប្រាយ សម្ដីលែបខាយ; និយាយលែបខាយ។
មនុស្សលែបខាយ មនុស្សដែលច្រើនប្រើសម្ដីម៉េតប្រាយ។

គុណសព្ទ៖ ដែលចេញម៉េតប្រាយ សម្ដីលែបខាយ; និយាយលែបខាយ។
មនុស្សលែបខាយ មនុស្សដែលច្រើនប្រើសម្ដីម៉េតប្រាយ។

លែះ

លែះ នាមសព្ទ៖ (សំ.បា. លិហ > លេហ «លិទ្ធ, ជញ្ជក់») វត្ថុដែលត្រូវលិទ្ធភ្លក្ស, ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្ដួចស្ដើង អស់អង្ករអស់ម្ហូបទៅហើយ មានលែះអីស៊ី!; អស់ប្រាក់រលីងទៅហើយ បានលែះអីចាយ!។

កណ្ដាច់លែះ

{លែះ} កណ្ដាច់លែះ៖ ដែលទ័លក្ររហាមរកនេះបាត់រកនោះគ្មាន
មនុស្សកណ្ដាច់លែះ (ព.ម.)។

លេះ

លេះ៖ (ម . ព. លែះ)។

នាមសព្ទ៖ មើលក្នុងពាក្យ លែះ

លៃ

លៃ កិរិយាសព្ទ៖ បែង, ចែក, រលែក, គ្នេរ ដោយស្ទង់តាមប្រមាណ
លៃឲ្យស្មើគ្នា, លៃខ្នាតមើល, ត្រូវលៃកុំឲ្យខ្វះ។

គុណសព្ទ៖ ខ្ពស់ស្រោង, ខ្ពស់ល្ហេវ ត្នោតលៃ, ដូងលៃ។
(ព.ប្រ.) មនុស្សលៃ មនុស្សខ្ពស់ចង្គ្រោងលើសគេទាំងពួង (ព.សា.)។

លៃលក

លៃលក កិរិយាសព្ទ៖ គ្នេរគ្នាន់ឲ្យល្មមដល់ការ, ស្ទង់មើលតាមប្រមាណ
កុំអាលយក ចាំលៃលកមើលសិន!

លោ

លោ កិរិយាសព្ទ៖ យោគខ្លួនទៅមុខ, យោគខ្លួនស្ទុះចូល លោចូលទៅចាប់។
ហែលទឹកយោគខ្លួនធ្លោៗ
ហែលលោ។

នាមសព្ទ៖ លំនាំឬទំហឹងដែលយោគខ្លួនទៅមុខ
ស្ទឹងនុ៎ះតូចទេ ហែលឆ្លងប្រហែលប្រាំបីប្រាំបួនលោដល់ទៅត្រើយម្ខាង។

និបាតសព្ទ៖ ក្រែង, ចួនក្រែង ចុះបើលោគេសួរឲ្យខ្ញុំប្រាប់គេថាម៉េច?។
ហាក់ដូច លោធ្វើជាមិនឃើញ ធ្វើហាក់ដូចជាមិនឃើញ។
ចួនជា លោជាមិនកើត។
ត្រឡប់បែរជា
លោបែរជាមិនឲ្យទៅវិញ។ ល។ (មើលក្នុងពាក្យ ចួនជួន និ. ផង។)

លោក

លោក នាមសព្ទ៖ (សំ.បា.) សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ ល។ ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ.ថ. លោកៈ, ដូចជា លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម។

បុសសព្វនាម៖ ព្រះអង្គ; អ្នក; គាត់។ ពាក្យគោរពសម្រាប់និយាយជាជំនួសឈ្មោះបុគ្គលថ្នាក់ខ្ពស់ជាងខ្លួន ឬថ្នាក់ស្មើនឹងខ្លួន ដែលត្រូវនិយាយទៅរក ឬដែលត្រូវនិយាយដល់ អញ្ជើញលោកពិសា!; លោកមិនអញ្ជើញមកទេ។
សម្រាប់ប្រើផ្សំពីខាងដើមនាមនាម ដែលគួរប្រកបដោយសេចក្ដីគោរព លោកអ្នកឲកញ៉ា…, លោកអភិបាលខែត្រ, លោកនាយ, លោកឪពុក, លោកគ្រូ, លោកតា, លោកយាយ, លោកមា, លោកក្មួយ។ ល។
សម្រាប់ហៅបព្វជិតទាំងពួង : និមន្តលោកឆាន់។ ល។

លោកកថា

{លោក} លោកកថា៖ រឿងរ៉ាវសម្រាប់លោក, រឿងព្រេង។

លោកកោលាហល

{លោក} លោកកោលាហល៖ (—កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក។

លោកខាណុ

{លោក} លោកកោលាហល៖ ឬ (—ស្ថាណុ) (ព.ប្រ.) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្គត់ឬដូចជាចម្រូងក្នុងលោក។

លោកគតិ

{លោក} លោកគតិ៖ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុសឬសត្វ។

លោកគរុ

{លោក} លោកគរុ៖ ឬ (—គុរុ) អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។

លោកចក្ខុ

{លោក} លោកចក្ខុ៖ ឬ (—ចក្សុ) ភ្នែករបស់លោក គឺព្រះអាទិត្យ។

លោកចលាចល

{លោក} លោកចលាចល៖ (—ចៈល៉ាចល់) ការកម្រើករំពើកក្នុងលោក។

លោកចិន្ដា

{លោក} លោកចិន្ដា៖ (—ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក។

លោកជនក

{លោក} លោកជនក៖ (—ជ:នក់) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬ វិស្ណុ (តាមលទ្ធិព្រាហ្មណ៍)។

លោកជននី

{លោក} លោកជននី៖ (—ជៈនៈ—) ឬ លោកមាតា មាតារបស់លោក គឺនាងឧមា ឬ លក្ស្មី (តាមលទ្ធិព្រាហ្មណ៍។

លោកជេដ្ឋ

{លោក} លោកជេដ្ឋ៖ (—ជេស្ឋ) ឬ (—សេដ្ឋ) អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។

លោកត្ថចរិយា

{លោក} លោកត្ថចរិយា៖ (លោក័ត-ថៈចៈរ៉ិយ៉ា) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត)។

លោកត្រ័យ

{លោក} លោកត្រ័យ៖ លោកបី គឺ មនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬបាតាល។

លោកធម្មតា

{លោក} លោកធម្មតា៖ (—ធ័ម-មៈដា) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក។

លោកធម៌

{លោក} លោកធម៌៖ ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១- លាភៈ ការបាន; ២- អលាភៈ ការខានបានឬខាតបង់; ៣ យសៈ ការមានយសស័ក្ដិ; ៤- អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥- និន្ទា ការតិះដៀល; ៦- បសំសា ការសរសើរ; ៧- សុខៈ ការបានសុខ; ៨- ទុក្ខៈ ការបានទុក្ខ។

លោកធាតា

{លោក} លោកធាតា៖ ឬ (—ធាត្)ឫ អ្នកបង្កើតលោកគឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍)។

លោកធាតុ

{លោក} លោកធាតុ៖ (—ធាត) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ។

លោកនាថ

{លោក} លោកនាថ៖ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះនារាយណ៍។

លោកនាយក

{លោក} លោកនាយក៖ (—យក់) អ្នកដឹកនាំសត្វលោក (ព្រះសព្វញ្ញុពុទ្ធ)។

លោកនិន្នាទ

{លោក} លោកនិន្នាទ៖ (—និន-នាត) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក។

លោកនិយម

{លោក} លោកនិយម៖ (—យំ) ធម្មតារបស់លោក។

លោកនិស្សរណធម៌

{លោក} លោកនិស្សរណធម៌៖ (—និស-សៈរ៉ៈណៈធ័រ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌)។

លោកនិស្សិត

{លោក} លោកនិស្សិត៖ ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក។

លោកន្តគូ

{លោក} លោកន្តគូ៖ (លោក័ន-តៈគូ; បា. < លោក + អន្ត «ទីបំផុត» + គូ «អ្នកដល់») អ្នកដល់នូវទីបំផុតលោក (ព្រះខីណាស្រព)។

លោកន្តទស្សី

{លោក} លោកន្តទស្សី៖ (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត «ទីបំផុត» + ទស្សី «អ្នកឃើញ») អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិព្វាន (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។

លោកន្តរ

{លោក} លោកន្តរ៖ (លោក័ន-តៈរ៉ៈ ឬ លោកន់-ដ; បា. < លោក + អន្តរ «ចន្លោះ») ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅលោកន្តរនរក ក៏បាន)។

លោកន្ដរិកសត្វ

{លោក} លោកន្ដរិកសត្វ៖ (លោក័ន-តៈ រ៉ិកៈស័ត) សត្វដែលកើតក្នុងលោកន្តរនរក។

លោកបថ

{លោក} លោកបថ៖ ឬ (—បទ) (—បត់) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស។

លោកបាល

{លោក} លោកបាល៖ អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក (មើលក្នុងពាក្យ ចតុលោកបាល ផង)។

លោកបិតាមហា

{លោក} លោកបិតាមហា៖ (សំ.បា. —បិតាមហ) ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍)។

លោកប្បវត្តិ

{លោក} លោកប្បវត្តិ៖ ឬ (—ប្រវត្តិ) (—ប៉ៈវ័ត ឬ —ប្រវ័ត) ពង្សាវតារលោក។

លោកប្រទីប

{លោក} លោកប្រទីប៖ ប្រទីប (ពន្លឺ) របស់លោក (ព្រះសព្វញ្ញុពុទ្ធ)។

លោកប្រសិទ្ធ

{លោក} លោកប្រសិទ្ធ៖ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស។

លោកយាត្រា

{លោក} លោកយាត្រា៖ ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅ របស់សត្វលោក។

លោកវឌ្ឍនៈ

{លោក} លោកវឌ្ឍនៈ៖ ឬ (—វុឌ្ឍិ) សេចក្ដីចម្រើនរបស់លោក។

លោកវាទ

{លោក} លោកវាទ៖ ឬ (—វោហារ) សម្ដីឬវោហាររបស់លោក។

លោកវិជ្ជា

{លោក} លោកវិជ្ជា៖ ឬ (—វិទ្យា) វិជ្ជាសម្រាប់លោក (តាមសម័យនិយម)។

លោកវិទ

{លោក} លោកវិទ៖ អ្នកចេះវិជ្ជាសម្រាប់លោក។

លោកវិទូ

{លោក} លោកវិទូ៖ អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ)។

លោកវិនាស

{លោក} លោកវិនាស៖ សេចក្ដីវិនាសលោក, ការប្រល័យលោក។

លោកសក្ខី

{លោក} លោកសក្ខី៖ ឬ (—សាក្សី) (សំ. —សាក្សិន៑) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម។

លោកសង្គ្រោះ

{លោក} លោកសង្គ្រោះ៖ (សំ. —សំគ្រហ) ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព។

លោកសណ្ឋាន

{លោក} លោកសណ្ឋាន៖ ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល។

លោកសន្តិភាព

{លោក} លោកសន្តិភាព៖ សេចក្ដីស្ងប់របស់លោក។

លោកសន្តិសុខ

{លោក} លោកសន្តិសុខ៖ ដំណើរសុខសាន្តរបស់លោក។

លោកសន្និវាស

{លោក} លោកសន្និវាស៖ ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់។

លោកសព្ទ

{លោក} លោកសព្ទ៖ (—ស័ប) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក។

លោកស្ថិតិ

{លោក} លោកស្ថិតិ៖ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី។

លោកហាស

{លោក} លោកហាស៖ ឬ (—ហាសៈ) សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស។ ល។

លោកាធិបតី

{លោក} លោកាធិបតី៖ (—ធិ ប៉ៈដី; សំ.បា. —តិ < លោក + អធិបតិ) អធិបតីរបស់លោក (មហាព្រហ្ម); ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្ដេចចក្រពត្តិ)។

លោកាធិបតេយ្យ

{លោក} លោកាធិបតេយ្យ៖ (—ធិប៉ៈតៃ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន។

លោកាធិប្បាយ

{លោក} លោកាធិបតេយ្យ៖ ឬ លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន។

លោកានុវត្តន៍

{លោក} លោកានុវត្តន៍៖ ឬ លោកានុវត្តិ (—វ័ត; បា. < លោក + អនុវត្តនអនុវត្តិ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា។

លោកាមិស

{លោក} លោកាមិស៖ ឬ —សៈ (បា. —ស; សំ. —ឞ, < លោក + អាមិស ឬ —ឞ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស)។

លោកាយតៈ

{លោក} លោកាយតៈ៖ ឬ លោកាយតសាស្ត្រ (—យ៉ៈតៈ ឬ —សាស) គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន។

លោកាយតិកៈ

{លោក} លោកាយតិកៈ៖ (—យ៉ៈតិ-កៈ) អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ; បើស្ត្រីជា លោកាយតិកា។

លោកុត្តរ

{លោក} លោកុត្តរ៖ (—កុត-តៈរ៉ៈ ឬ —កុត-ដ; បា. < លោក + ឧត្តរ «ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង») ឬ លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក គឺ មគ្គ ៤, ផល ៤, និព្វាន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន (ព.ពុ.)។

លោកុត្តរចិត្ត

{លោក} លោកុត្តរចិត្ត៖ (—កុត-តៈរ៉ៈចិត) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ (ព.ពុ.)។

លោកុត្តរសម្បត្តិ

{លោក} លោកុត្តរសម្បត្តិ៖ (—កុត-តៈរ៉ៈសំប័ត) មគ្គផលនិព្វាន (ព.ពុ.)។

លោកុត្តរាភិសម័យ

{លោក} លោកុត្តរាភិសម័យ៖ (—កុត-តៈរ៉ាភិសៈម៉ៃ; បា. < លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល (ព.ពុ.)។

លោកុត្តរារិយមគ្គ

{លោក} លោកុត្តរារិយមគ្គ៖ (—កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្ដរ + អរិយ + មគ្គ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព.ពុ.)។

លោកេសគ

{លោក} លោកេស៖ (បា. < លោក + ឦស ឬ សំ. —ឦឝ «ដែលជាធំ») អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថា មហាព្រហ្ម)។

លោកេស្វរ:

{លោក} លោកេស្វរ:៖ (—កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ «ដែលជាធំ»; បា. លោកិស្សរ < លោក + ឥស្សរ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ (ហៅ អវលោកេស្វរៈក៏បាន)។ ល។

ភាជនលោក

{លោក} ភាជនលោក:៖ (ភាជៈនៈលោក) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ។

ទេវលោក

{លោក} ទេវលោក៖ ឋានសួគ៌។

បរលោក

{លោក} បរលោក៖ (ប៉ៈរៈ— ឬ ប-ល៉ោក) លោកខាងមុខ។

បេតលោក

{លោក} បេតលោក៖ ឬ (ប្រេត—) (ប៉េតៈ—) ឬ (ប្រេតៈ—) ឋានប្រេត, លំនៅរបស់ពួកប្រេត។

ព្រហ្មលោក

{លោក} ព្រហ្មលោក៖ ឋានព្រហ្ម។

មនុស្សលោក

{លោក} មនុស្សលោក៖ ឋានមនុស្ស; មនុស្សប្រុសស្រី។

យមលោក

{លោក} យមលោក៖ ឬ អបាយលោក អបាយភូមិ។

សត្តលោក

{លោក} សត្តលោក៖ ឬ (សត្វ—) ពពួកសត្វ។

ឥធលោក

{លោក} ឥធលោក៖ (អ៊ិធៈ—) លោកនេះ, ជាតិនេះ។

ឱកាសលោក

{លោក} ឱកាសលោក៖ (ឱកាសៈ—) ភាគអាកាស។ ល។

លោក—

លោក—៖ មើលក្នុងពាក្យ លោក ន.។

លោកន្តរនរក

លោកន្តរនរក៖ (លោកន់-ត:រ៉:នរក់ ឬ លោកន់-ដ—) នាមសព្ទ៖ (បា. លោក + អន្តរ «ចន្លោះ» + នរក «រណ្ដៅ») រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈ្មោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យ គ្មានបាបសួគ៌នរកអ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង។ ល។ (ព.ពុ.)
លទ្ធិពុទ្ធនិយមថា សត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតតទៅទៀតទេ, បុថុជ្ជននោះ កាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរក ភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ (ព.បុ. ហៅ និព្វាននរក)។ មើលក្នុងពាក្យ លោក ទៀតផង។

លោកា

លោកា នាមសព្ទ៖ (បា. ពហុ. < លោក) លោកទាំងឡាយ (ព.កា.)
រីអង្គព្រះសម្ពុទ្ធ សុវិសុទ្ធសេដ្ឋា ជាគ្រូនៃលោកា មនុស្សទេព្ដាសឹងគោរព។ ព្រះអង្គទ្រង់មេត្តា ត្រាស់ទេស្នាប្រាប់សព្វគ្រប់ ឲ្យសត្វក្នុងត្រៃភព ជ្រកក្នុងម្លប់សន្តិសុខ។

លោកា—

លោកា—៖ មើលក្នុងពាក្យ លោក ន.។

លោកិយ

លោកិយ៖ (—កិយ៉: ឬ —កី) គុណសព្ទ៖ (បា.; សំ. លៅកិក, លៅក្យ) ដែលមានក្នុងលោក; ដែលជាប់ទាក់ទងដោយលោក; សម្រាប់លោក។ ព.ផ្ទ. លោកុត្តរ។ ប្រើជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ.ថ. —កិយ៉:, ដូចជា ៖

លោកិយចិត្ត

{លោកិយ} លោកិយចិត្ត៖ ចិត្តរបស់លោកិយសត្វ។

លោកិយជន

{លោកិយ} លោកិយជន៖ ឬ (—មហាជន) ជនឬមហាជនដែលមានក្នុងលោក។

លោកិយទ្រព្យ

{លោកិយ} លោកិយទ្រព្យ៖ ឬ (—សម្បត្តិ) ទ្រព្យឬសម្បត្តិសម្រាប់លោកិយជន។

លោកិយធម៌

{លោកិយ} លោកិយធម៌៖ ធម៌សម្រាប់លោកិយសត្វធម្មតា ឬសណ្ដាប់ធ្នាប់របស់លោកិយសត្វ។

លោកិយសត្ត

{លោកិយ} លោកិយសត្ត៖ ឬ (—សត្វ) សត្វដែលមានក្នុងលោក។

លោកិយសទ្ធា

{លោកិយ} លោកិយសទ្ធា៖ ជំនឿរបស់លោកិយជន; ការជឿកម្មផលរបស់លោកិយជន។ ល។

លោកីយ៍

លោកីយ៍៖ (—កី) គុណសព្ទ៖ ដូចគ្នានឹង លោកិយ : សម្បត្តិលោកីយ៍ សម្បត្តិសម្រាប់លោកិយជន។

ជំងឺលោកីយ៍

{លោកីយ៍} ជំងឺលោកីយ៍៖ ជំងឺសម្រាប់សត្វក្នុងលោក; ប៉ុន្តែខ្មែរប្រើតាមទម្លាប់សំដៅសេចក្ដីថា អាសន្នរោគ ឬ អហិវាតករោគ។ ព.សា. រំបល់, រំលែះ
អាលោកីយ៍កាច់! អារំបល់កាច់! (ពាក្យជេរទ្រគោះ)។

លោកុត្តរ

លោកុត្តរ៖ មើលក្នុងពាក្យ លោក ន.។

លោកុត្តរា—

លោកុត្តរា—៖ មើលក្នុងពាក្យ លោកុត្តរ

លោកេស្វរ:

លោកេស្វរ:៖ មើលក្នុងពាក្យ លោក ន.។

លោង

លោង នាមសព្ទ៖ ប៉ែកអវយវ:មនុស្សឬសត្វ ពីត្រឹមត្រគាកចុះមកដល់ខាងលើជង្គង់
ស្វិតលោងម្ខាង។

នាមសព្ទ៖ (ស. លោង អ.ថ. ល៉ូង) ក្ដារមឈូស (ម. ប្រ.)។

លោណម្ពិល

លោណម្ពិល៖ (លោ-ណ័ម-ពិល) គុណសព្ទ៖ (បា. លោណ «ប្រៃ» + អម្ពិល «ជូរ» > លោណម្ពិល) ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ។ ព.កា. ថា
តាបសចាស់ៗ នៅព្រៃយូរណាស់ ឆាន់ឥតអំបិល ស្រាប់តែនឹកភ្នក ដល់លោណម្ពិល ក៏នាំគ្នាវិល មករកក្រុងម្ដង។ អ្នកក្រុងឈូឆរ ដោយក្ដីត្រេកអរ នាំគ្នាត្រសង មករកឥសី យកអ្វីមកផង បំពេញបំណង តាបសរាល់រូប។

នាមសព្ទ៖ (បា. លោណ «ប្រៃ» + អម្ពិល «ជូរ» > លោណម្ពិល) ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ។ ព.កា. ថា
តាបសចាស់ៗ នៅព្រៃយូរណាស់ ឆាន់ឥតអំបិល ស្រាប់តែនឹកភ្នក ដល់លោណម្ពិល ក៏នាំគ្នាវិល មករកក្រុងម្ដង។ អ្នកក្រុងឈូឆរ ដោយក្ដីត្រេកអរ នាំគ្នាត្រសង មករកឥសី យកអ្វីមកផង បំពេញបំណង តាបសរាល់រូប។

លោត

លោត កិរិយាសព្ទ៖ ស្ទុះឡើងលើផុតពីទីប្រក្រតី លោតតន្ត្រំ។
ស្ទុះផ្លោះរំលង លោតរំលងប្រឡាយ; ស្វាលោតពីដើមអម្ពិលទៅដើមស្វាយ។
បោលផ្នាលៗ បរគោបំបោលឲ្យលោតពេញកម្លាំង។
ដាលខ្លាំង
គ្រុនក្ដៅជីពចរលោតខ្លាំង។

គុណសព្ទ៖ (ព.ប្រ.) ដែលស្ទុះខ្ពស់ជាងគេ; ដែលមានទ្រព្យច្រើនជាងគេ ឬដែលគ្រាន់បើជាងគេ បណ្ដាកូន ៥ នាក់ បានតែម្នាក់លោតជាងគេ។ ល។

លោតកញ្ឆាត់

{លោត} លោតកញ្ឆាត់៖ លោតវាយកញ្ជាត់ គឺលោតវាយកែងផ្ទប់នឹងកំប៉េះគូទ។

លោតកញ្ឆេង

{លោត} លោតកញ្ឆេង

បោលលោតពីចិត្តឯងដោយអំណាចសេចក្ដីក្លាសប្បាយខ្លាំង គោក្លាលោតកញ្ឆេង។
ព.ប្រ. ខឹងច្រឡោតខ្លាំង ឬអរខ្លាំង បញ្ចេញលំនាំស្ទុះលោតទាំងបង្គុយឬទាំងជំហរ ខឹងច្រឡោត លោតកញ្ឆេង; អរលោតកញ្ឆេង។

លោតឆ្ដោ

{លោត} លោតឆ្ដោ៖ លោតក្រមាល់ លោតច្រឡោតទាំងស្រុងទាំងក្រមាល់
ខឹងលោតឆ្ដោលោតក្រមាល់។ ល។

លោតកន្ទ្រង់

លោតកន្ទ្រង់ កិរិយាសព្ទ៖ មើលក្នុងពាក្យ ចាក់កន្ទ្រង់ កិ.។

នាមសព្ទ៖ មើលក្នុងពាក្យ ចាក់កន្ទ្រង់ ន.។

លោតអង្រែ

លោតអង្រែ នាមសព្ទ៖ ឈ្មោះល្បែងមួយប្រភេទ សម្រាប់ក្មេងប្រុសជំទង់ឬកំលោះលេង, មនុស្សពីរនាក់អង្គុយកាន់អង្រែតូចវែងពីរ ដំទង្គិចអង្រែឲ្យមនុស្សម្នាក់លោតក្នុងចន្លោះ មិនឲ្យអង្រែត្រូវជើង; ជាល្បែងហាត់ប្រាណឲ្យប៉ិនខាងវិធីលោតផ្លោះ
លេងលោតអង្រែ។

លោតអន្ទាក់

លោតអន្ទាក់ នាមសព្ទ៖ ឈ្មោះល្បែងមួយប្រភេទ សម្រាប់ពួកក្មេងប្រុសលេង, ចែកអ្នកលេងជាពីរពួក, មួយពួកអង្គុយដំកង់ឲ្យឃ្លាតៗ ចាប់កាន់ចុងដៃគ្នា, មួយពួកចាំលបលោតរំលងអន្ទាក់ដៃចូលក្នុងវង់អ្នកអង្គុយ ហើយលោតចេញវិញ, បើអ្នកអង្គុយលើកដៃគ្រវាសត្រូវជើងអ្នកលោត, ត្រូវឲ្យពួកអ្នកលោតមកអង្គុយដំកង់កាន់ដៃគ្នា, ពួកអ្នកអង្គុយដំកង់មុនត្រូវលោតវិញ; ជាល្បែងហាត់ប្រាណ ឲ្យប៉ិនខាងការលួចល្បក់ចូលក្នុងចំណោម ឬដោះខ្លួនចេញពីចំណោម
គេច្រើនលេងលោតអន្ទាក់តែក្នុងវេលាយប់ខែភ្លឺ។

លោតែ

លោតែ និបាតសព្ទ៖ ស្រាប់តែ
លោតែមក, លោតែបាន, លោតែលេចប្លឺមមកពីណា។

លោទ

លោទ៖ (លោត) នាមសព្ទ៖ (បា. លោទ្ទ; សំ. លោធ្រ) ឈ្មោះឈើមួយប្រភេទ សំបកក្រាស់ស្រដៀងនឹងគគឹត ស្លឹកស្រដៀងនឹងព្រីង តែមានរសជូរ
ស្ងោរស្លឹកលោទលាងសំពត់។

លោប

លោប នាមសព្ទ៖ (សំ.បា.) ការលុបចោល; ការបំបាត់មិនឲ្យមាន; ការលើកចោល; ការរំលាង។

នាមសព្ទ៖ (សំ.បា.) ការលុប (ព.វ.) ការលុបតួអក្សរឬពាក្យចេញខ្លះ; លុបតួអក្សរ ឬពាក្យដើមហៅ អាទិលោប (ឬ អាទិលុប (—លប់) ក៏បាន), បា. ដូចជា ឧបាសក > បាសក; ឧបាសិកា > សិកា (លុបពីរតួចេញ គឺលុបតួដើមផងកណ្ដាលផង, សម្រាប់ខ្មែរប្រើតាមស្រួលមាត់ហៅថា វាចាសិលិដ្ឋ «តាមស្រួលមាត់»); សម្រាប់សម្ដីខ្មែរសុទ្ធដូចជា ស៊ីបាយហើយឬនៅ? > បាយហើយឬនៅ? (លុប ស៊ី ចេញ)។ ល។ លុបអក្សរឬពាក្យត្រង់កណ្ដាលចេញខ្លះហៅ មជ្ឈេលោប (ឬ មជ្ឈេលុប ក៏បាន), សំ. ឬ បា. ដូចជា អយស្ម័យមាគ៌យាន < សំ. អយស៑ «ដែក» + មយ (បច្ច័យ) + មាគ៌ «មាគ៌ា (ផ្លូវ)» + យាន > អយស្ម័យមាគ៌យាន «យានដែលរឥលទៅមកតាមផ្លូវដែក», លុប មាគ៌ កណ្ដាលចេញ > អយស្ម័យយាន (អ:យ៉ាស់-ស្មៃ-យាន) នៅមានសេចក្ដីដូចខាងលើដដែល (បារ. Chemin de fer) គឺរថភ្លើង ឬរទេះភ្លើង (ព.សា.); សម្រាប់សម្ដីខ្មែរសុទ្ធសាធ ដូចជា ទៅកាន់ផ្ទះ > ទៅផ្ទះ (លុប កាន់ ចេញ), របស់នៃខ្ញុំ ឬ របស់ផងខ្ញុំ > របស់ខ្ញុំ (លុប នៃ ឬ ផងចេញ)។ ល។ លុបអក្សរឬពាក្យខាងចុងចេញខ្លះ ហៅ ឧត្ដរលោប (ឬ ឧត្ដរលុប ក៏បាន), បា. ដូចជា សារីបុត្តមោគ្គល្លាន > សារីបុត្តា «ព្រះសារីបុត្រនិងព្រះមោគ្គល្លាន»; មាតាបិតា > មាតរោ មាតានិងបិតា (បាលីហៅ ឧត្តរលោប ជា ឯកសេស (ឧត្ដរេកសេស) «សល់បទចុង»; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅភ្ជួរស្រែ > ទៅភ្ជួរ; ទៅរាស់ដី > ទៅរាស់។ ល។

សម្រាប់ប្រើជាបទសមាស, បើរៀងពីខាងដើម អ.ថ. លោប៉:, បើរៀងពីខាងចុង អ.ថ. លោប, ដូចជា ៖

លោបកម្ម

{លោប} លោបកម្ម៖ ការដែលលុបលាង, ដែលលើកចោល។

លោបការណ៍

{លោប} លោបការណ៍៖ ហេតុ, ដំណើរ, រឿង ដែលលើកចោល។

លោបសន្ធិ

{លោប} លោបសន្ធិ៖ ការតអក្សរខាងភាសាសំស្ក្រឹតឬបាលី ដោយវិធីលុបស្រ:ឬព្យព្ជាន:ចេញខ្លះ (ព.វ.)។ ល។

អាទិលោប

{លោប} អាទិលោប៖ (មើលក្នុងពាក្យ លោប ន. ទៀតផង)។ ល។

មជ្ឈេលោប

{លោប} មជ្ឈេលោប៖ មើលក្នុងពាក្យ អាទិលោប

ឧត្ដរលោប

{លោប} ឧត្ដរលោប៖ មើលក្នុងពាក្យ អាទិលោប

លោបន័យ

{លោប} លោបន័យ៖ (លោប៉:នៃ) ម.ព. លុបន័យ។

លោភ

លោភ៖ (លោភ: ឬ លោប) នាមសព្ទ៖ (សំ.បា.) សេចក្ដីជំពាក់ចិត្ត; សេចក្ដីប្រាថ្នា, បំណងចង់បាន ប្រឹងរកទ្រព្យដោយលោភ; កម្ចាត់លោភ (សរសេរជា លោភ: ក៏បាន តាមដំណើរប្រើ)។

លោភចិត្ត

{លោភ} លោភចិត្ត៖ ឬ (—ចេតនា) (លោភ:—) ចិត្តឬគំនិតប្រកបដោយលោភ។

លោភមូល

{លោភ} លោភមូល៖ (លោភ:—) ឫស, ទីតាំង របស់លោភ; ចិត្តដែលជាមូលរបស់លោភ (អកុសលចិត្ត)។

លោភលន់

{លោភ} លោភលន់៖ (លោប—) លោភហួស។ ល។ ខ្មែរប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា «ចង់បានច្រើនឬដែលចង់បានហួសពេក» ក៏មាន
កុំលោភពេក!; មនុស្សលោភ, ចិត្តលោភ។

លោភ:

លោភ:៖ មើលក្នុងពាក្យ លោភ

លោភោ

លោភោ គុណសព្ទ៖ (បា.ន. < លោក) ដែលចង់បានហួសពេក
មនុស្សលោភោ, ចិត្តលោភោ។

លោម

លោម កិរិយាសព្ទ៖ និយាយសម្រួលចិត្តដោយសម្ដីទន់
លោមឲ្យបាត់ខឹង; និយាយលោម (មើលក្នុងពាក្យ លួង ផង)។

នាមសព្ទ៖ (បា.សំ. លោមន៑) រោម។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃបានដូច រោម ដែរ (មើលក្នុងពាក្យ នុះ)។

លោមទោម

លោមទោម កិរិយាសព្ទ៖ និយាយលោមដោយទទូច
លោមទោមឲ្យសុខចិត្ត; និយាយលោមទោម, អង្វរលោមទោម។

លោមព័ណ៌

លោមព័ណ៌៖ (លោម-ព័រ) នាមសព្ទ៖ (សំ. លោមន៑ + វណ៌; បា. លោម + វណ្ណ) សម្បុររោម។ ខ្មែរប្រើសំដៅសេចក្ដីថា «លំអរូប», ច្រើននិយាយថា រូបឆោមលោមព័ណ៌។

លោមសារ

លោមសារ៖ (លោម:សា) នាមសព្ទ៖ (សំ.) កែវឬត្បូងមរកត
ត្បូងលោមសារ។

លោមា

លោមា នាមសព្ទ៖ (បា. ពហុ. < លោម) រោមទាំងឡាយ
ព្រឺលោមា; (រ.ស.) : ព្រះលោមា។

នាមសព្ទ៖ ឈ្មោះត្រីសមុទ្រមួយប្រភេទ មាត្រធំ
ត្រីលោមា។

លោលតា

លោលតា៖ (លោល:—) នាមសព្ទ៖ (សំ.បា. —តា ឬ —កាវ) ភាវ: ឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម៉្ងក់, សើវ៉ើ។

លោលភាព

លោលភាព៖ (លោល:—) នាមសព្ទ៖ មើលក្នុងពាក្យ លោលតា

លោលា

លោលា គុណសព្ទ៖ (សំ.បា. < លោល) ដែលលេះលោះ ឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ (ចំពោះតែស្រី)
ស្រីលោលា ស្រីដែលមានឫកពាឡេះឡោះទៅរកបុរស។

លោលុប

លោលុប គុណសព្ទ៖ (សំ.បា.) ដែលល្មោភ, លោភលន់, រវះរវាម
មនុស្សលោលុប។

លោលុបចារ

{លោលុប} លោលុបចារ៖ (—ប៉:ចា) ប្រព្រឹត្តិលោភលន់, រវះរវាម។

លោលុភ

លោលុភ គុណសព្ទ៖ មើលក្នុងពាក្យ លោលុប

លោហ:

លោហ: នាមសព្ទ៖ (សំ.បា. —ហ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ៊្វា;…។

លោហកម្ម

{លោហ:} លោហកម្ម៖ ឬ (—កិច្ច) ការធ្វើលោហ:, មុខរបរលោហ:។

លោហកាន្ត

{លោហ:} លោហកាន្ត៖ (—កាន-ត: ឬ —កាន) មេដែក។

លោហការ

{លោហ:} លោហការ៖ ឬ (—ការី) អ្នកធ្វើលោហ:, ជាងលោហ: (មានជាងដែកជាដើម); បើស្ត្រីជា លោហការិកា ឬ —ការិនី។

លោហកុម្ភ:

{លោហ:} លោហកុម្ភ:៖ ឆ្នាំងលោហ: (មានឆ្នាំងស្ពាន់ជាដើម)។

លោហកុម្ភី

{លោហ:} លោហកុម្ភី៖ ឈ្មោះនរកមានស្រះលោហ:ធំមានទឹកពុះកញ្ជ្រោលជានិច្ច…។

លោហជាតិ

{លោហ:} លោហជាតិ៖ (—ជាត) ជាតិលោហ:, លោហ:ទាំងពួង។

លោហជាល

{លោហ:} លោហជាល៖ សំណាញ់ ឬបណ្ដាញលោហ:។

លោហជិត

{លោហ:} លោហជិត៖ ពេជ្រ។

លោហធាតុ

{លោហ:} លោហធាតុ៖ ធាតុលោហ:; រ៉ែលោហ:។

លោហនាឡិ

{លោហ:} លោហនាឡិ៖ (—នាល) នាឡិ ឬបោយលោហ:។

លោហភណ្ឌ

{លោហ:} លោហភណ្ឌ៖ (—ភ័ន) របស់ដែលធ្វើដោយលោហ:។

លោហភាជនៈ