User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ហ

មាតិកា

វចនានុក្រម ជួន ណាត [ហ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ហ]

៖ ព្យញ្ជនៈទី៣១តាមលំដាប់ពួកព្យញ្ជនៈ៣៣តួ, ជាព្យញ្ជនៈទី៦ក្នុងសេសវគ្គឬអវគ្គសម្រាប់ប្រើក្នុងភាសាសំស្ក្រឹត, បាលីនិងភាសាខ្មែរ, ជាកណ្ឋជៈ មានសំឡេងកើតក្នុងបំពង់ក។ តាមរបៀបព្យញ្ជនៈសម្រាប់ភាសាសំស្ក្រឹតជាព្យញ្ជនៈទី៨ក្នុងអវគ្គ។ តួ ហ នេះខ្មែរប្រើសំឡេងជាពីរគឺ ហ និង ហ៊។ ខ្មែរប្រើផ្សំ ហ រួមជាមួយនឹងព្យញ្ជនៈឯទៀតបានតាមគួរដល់ការផ្សំប្រើគឺ ណ, ន, ម, ល, វ ផ្សំជា ណ្ហ, ហ្ន, ហ្ម, ល្ហ, ហ្ល, ហ្វ។ ណ្ហ និង ល្ហ ចេញសំឡេងជាមួយនឹង ណ, ល ដូចជា ណ្ហើយ, ណ្ហើយចុះ, ផ្លែល្ហុង, ស្វាយល្ហួតជាដើម។ ហ្ន គ្រាន់តែនាំតួ ន ឱ្យមានសំឡេងខ្ពស់ខុសពីប្រក្រតីដើម : អ្វីហ្ន! អ្នកណាហ្ន!។ កាលបើឱ្យ ហ្ន មានសំឡេងខ្ពស់ស្រួចឡើងទៀត ត្រូវដាក់កាកបាទ (+) នេះពីលើផង : អ្វីហ្ន៎!, អើហ្ន៎!, ល្អណាស់ហ្ន៎!។ ហ្នឹងហើយ, មិនមែនហ្នឹងទេ មានសំឡេងចុះក្រោមមកខាងបំពង់ក។ ហ្ម មិនប្រើសំឡេងខ្ពស់ទេ គ្រាន់តែនាំ ម ឱ្យមានសំឡេងជា ម៉ មិនបាច់ដាក់មូសិកទន្ត (៉) នេះប៉ុណ្ណោះ, ដូចជា ពេទ្យហ្ម, ហ្មដំរី, ចុតហ្មាយ, ហ្មត់ចត់ ជាដើម។ ហ្ល ក៏ដែរ គ្រាន់តែនាំ ល ឱ្យជា ល៉ ប៉ុណ្ណោះ, ដូចជា ហ្លួង, ទាំងហ្លាយ…។ ហ្វ មានសំឡេងដូចអក្សរ F បារាំងសែស, ដូចជា ហ្វឹកហ្វឺន, ហ្វឹកហាត់, ហ្វូងគោ …, ឬភាសាបរទេស, ដូចជា ហ្វ្រង្ក Franc (ប្រាក់ហ្រ្វង្ក), អាហ្វ្រិគ Afrique …។ ហ អាចឱ្យប្រើដាក់ពីលើឬដាក់ពីក្រោមតួអក្សរឯទៀត បំបែរសំឡេងក៏បាន, ដូចជា អ្ហ, អ្ហ៊, ឧទាហរណ៍ : នែអ្ហឺប្រយ័ត្នភ្លើងអ្ហឺ!; អាអ្ហែង (អាឯង); អ្ហែ: អីអ៊ីចុះ! (នែ : អីអ៊ីចុះ); មិនទៅទេអ្ហ៊ៃ? (មិនទៅទេឬ?) …។ ផ្សំជាមួយនឹងអក្សរឯទៀតក្រៅពីខាងលើនេះក៏បាន, ដូចជា ស្ហែហ្វChef «នាយ» ម៉ាស៊្ហីន Machine «គ្រឿងយន្ត»; គ្ហារ ឬហ្គ៊ារ Gare «ស្ថានីយ៍អយស្ម័យយាន (រ៉ា)»; គ្ហោម ឬហ្គោម Gomme «ជ័រលុប»…។ បុរសឈ្មោះ ហ្សង់ Jean; ស្ត្រីឈ្មោះ ហ្សាន Jeanne, ហ្សាន'ដារក៍ Jeanne D'are។ ល។

ហ!

ហ! និបាតសព្ទ៖ ពាក្យសម្រាប់ប្រើក្នុងការហុច, ក្នុងការប្រគល់អ្វីៗឲ្យគ្នា ឬប្រើក្នុងការតឿនជាសញ្ញាឱ្យស្រុះគ្នា; ប្រើបានចំពោះតែទៅរកបុគ្គលអ្នកតូចជាងឬស្មើគ្នា។ ហ ជាពាក្យបង្អូសវែងសម្រាប់តឿនឲ្យស្រុះគ្នា ឬឲ្យអ្វីៗយ៉ាងយឺតមិនប្រញាប់ មិនបង្ខំ ហ លើក!។
ហ៏ ជាពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រើការប្រញាប់
ហ៏ យកចុះ!។ មើលក្នុងពាក្យ ហេៈហ៏ហែៈហ៏ ផង។

ហ៏!

ហ៏! និបាតសព្ទ៖ មើលក្នុងពាក្យ ហ!

ហ៊

ហ៊ ឧទានសព្ទ៖ សូរសុនខធំៗ ព្រុសគំរាម។

ហ៊ៗ

ហ៊ៗ ឧទានសព្ទ៖ មើលក្នុងពាក្យ ហ៊

ហៈ

ហៈ និបាតសព្ទ៖ ឬ : ដូច្នេះទេហៈ? ឯណោះទេហៈ?។ អេះ?; (ព. សា អ៊ីចេះ?; មាតាបិតាត្រូវសង្គ្រោះបុត្រធីតាដោយស្ថានប៉ុន្មានយ៉ាងហៈអ្នក? (ប្រើក្នុងការទេសនាបុប្ផា-វិស្សជ្ជនា)។

ហក

ហក គុណសព្ទ៖ ដែលរើសាឡើងវិញ, ដែលរើរឹតឡើងវិញ ហកដំបៅ ឬដំបៅហក។
ដែលភ្លាត់, ធ្លោយ, ជ្រុល, ស៊ុន
ហកដំណើរ ឬដំណើរហក, ហកសម្តី។

ហក់

ហក់ កិរិយាសព្ទ៖ ធ្លាក់ពីលើដាំក្បាលចុះមកក្រោមដូចគេច្រាន កូនក្មេងហក់ពីលើរានហាលផ្ទះ
ស្ទុះលោតក្រទីក្រទា
ហក់គុនដំបង, ហក់ចុះហក់ឡើង។

ហង

ហង បុសសព្វនាម៖ មេ, ឯង។ ពាក្យសម្រាប់អ្នកធំឬចាស់និយាយទៅរក ស្រីដែលតូចទាបជាងខ្លួន ឬនិយាយដោយស្មោះស្មើទៅរកស្រីស្មើភាពនឹងខ្លួន
នែហង!, ហងឯងទៅណា? (ព.សា. ថា អ្ងែង និយាយថា : ចុះអ្ងែងធ្វើអី?; មើលក្នុងពាក្យ នេះទៀតផង)។

ហង្ស

ហង្ស៖ (ហង់) នាមសព្ទ៖ (សំ.បា. ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ)។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិច មាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់ គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឱ្យតែចង់ មើលហើយមើលទៀត។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិបោ «ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក»។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងសត្វហង្សហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ។ ហង្ស នេះបើរៀងភា្ជប់ពីខាងដើមសព្ទដទៃ អ.ថ. ហង់-សៈ ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។ ហង្សគាមិនី ស្ត្រីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។ ហង្សនាទ សម្រែកហង្ស។ ហង្សពាហៈ,—ពាហនៈ ឬ —រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម)។ ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន)។ ហង្សរាជ ស្ដេចហង្ស ឬ ហង្សជាស្ដេចនៃបក្សី (រាជហង្ស)។ ហង្សសេត ឬ ហង្សស្វេត សដូចសម្បុរស្លាបហង្ស។ ល។

ហង្ស—

ហង្ស—៖ (ហង់-សៈ—) មើលក្នុងពាក្យ ហង្ស។

ហង្សបាទ

ហង្សបាទ៖ (ហង់-ស្បាត) នាមសព្ទ៖ (សំ. ហំសបាទ) ព័ណ៌ក្រហមដូចជាសម្បុរជើងហង្ស។

គុណសព្ទ៖ ដែលក្រហមដូចជាសម្បុរជើងហង្ស (មញ្ជេដ្ឋ)
ព័ណ៌ហង្សបាទ, រស្មីហង្សបាទ។

ហដ្ដចោរក

ហដ្ដចោរក៖ (ហ័ត-ដៈចោរ៉ក់) នាមសព្ទ៖ (សំ. ហដ្ត «ផ្សារ; ទីលេងមហោស្រព; ទីប្រជុំជន» +ចោរក «អ្នកលួច, អ្នកឆក់») ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឲ្យមហាជនមើល (បើស្រ្តីជា ហដ្ដចោរិកា)។ ព.កា. ថា
ហដ្ដចោរក វារែងលបឆក់ ទ្រព្យគេឥតក្រែង ច្រើនតែគេចាប់ បានខ្លួនពុំលែង ទ្រព្យឆក់ជាក់ស្តែង ជាព័ស្តុនៅដៃ។ រួចពីជាប់គុក នៅតែលុយលុក ឆក់ទៀតទាំងថ្ងៃ ត្រូវកូនប្រុសស្រី ជៀសកុំប្រាស្រ័យ នឹងជនចង្រៃ នេះដោយដាច់ខាត។

ហដ្ដចោរិកា

ហដ្ដចោរិកា៖ (ហ័ត-ដៈ—) មើលពាក្យ ហដ្ដចោរក។

ហដ្ដវិលាសិនី

ហដ្ដវិលាសិនី៖ (ហ័ត-ដៈ-វិ—) នាមសព្ទ៖ (សំ. ហដ្ដ«ផ្សារ»+ វិលាសិនី«ស្ត្រីអ្នកលេងឫក») ស្រ្តីអ្នកលេងឫកក្នុងផ្សារ (ស្រីផ្សារ; ស្រីពេស្យា)។

ហដ្ឋចិត្ត

ហដ្ឋចិត្ត៖ (ហ័ត-ឋៈចិត) នាមសព្ទ៖ (បា.; សំ. ហ្ឫឞ្ដមានស៑) ចិត្តរីករាយ
មានហដ្ឋចិត្ត។

គុណសព្ទ៖ ដែលមានចិត្តរីករាយ
មនុស្សហដ្ឋចិត្ត។

ហឋយោគ

ហឋយោគ៖ (ហៈឋៈយោក) នាមសព្ទ៖ (សំ.) ការហាត់ប្រព្រឹត្តយ៉ាងតឹងតាមលទ្ធិនិគ្រន្ថ (មានហាត់ឈរតែជើងម្ខាងជ្រោងដៃទាំងពីរត្រង់ភ្លឹងទៅលើជាដើម)
ពួកនិគ្រន្ថធ្វើហឋយោគ។

ហឋវិទ្យា

ហឋវិទ្យា៖ (ហៈឋៈវិត-ទ្យា) នាមសព្ទ៖ (សំ.) វិទ្យាដែលចេះមកពីហឋយោគ
ហឋវិទ្យារបស់ពួកនិគ្រន្ថ។

ហត់

ហត់ កិរិយាសព្ទ៖ ដកដង្ហើមខ្លីៗញាប់ៗប្រផុតប្រផើយដោយខ្សោយកម្លាំងព្រោះរត់ជាដើម
ខំប្រឹងរត់ទាល់តែហត់។ ហត់នឿយ ឬនឿយហត់ នឿយខ្លាំងដល់ហត់តែម្តងៗ។

គុណសព្ទ៖ ដកដង្ហើមខ្លីៗញាប់ៗប្រផុតប្រផើយដោយខ្សោយកម្លាំងព្រោះរត់ជាដើម
ខំប្រឹងរត់ទាល់តែហត់។ ហត់នឿយ ឬនឿយហត់ នឿយខ្លាំងដល់ហត់តែម្តងៗ។

ហតក្កិលេស

ហតក្កិលេស៖ (ហៈត័ក-កិល៉ែស) គុណសព្ទ៖ (បា; សំ. ហតក្លេឝ) ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្ដានហើយ (ព្រះអរហន្ត)។

នាមសព្ទ៖ (បា; សំ. ហតក្លេឝ) ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្ដានហើយ (ព្រះអរហន្ត)។

ហ័តហោង

ហ័តហោង គុណសព្ទ៖ (សំ.បា. ហត «បៀតបៀន; ដែលត្រូវគេបៀតបៀន») ដែលស្ងាត់គួរខ្លាច ព្រោះតែងតែមានសត្រូវចាំបៀតបៀន
ព្រៃហ័តហោង។ ព.កា. ថា : នាព្រៃហ័តហោង សឹងមានគោតខ្លោង សាហាវយង់ឃ្នង កុំទៅម្នាក់ឯង កណ្ដែងកន្លង ចរចូលម្ដងៗ ត្រូវឲ្យមានគ្នា។ បើមានគ្រោះកាច ដែលគួរតែខ្លាច ព្រោះការពាធា នៃសត្វសាហាវ ឬជនពាលា ចរចូលឥតគ្នា រែងភិតភ័យខ្លាំង។ (មើលក្នុងពាក្យ ព្រៃ១ ន. ផង។)

ហាត់ហោង

ហាត់ហោង គុណសព្ទ៖ មើលក្នុងពាក្យ ហ័តហោង

ហត្ថ

ហត្ថ៖ (ហ័ត) នាមសព្ទ៖ (បា.; សំ. ហស្ដ) ដៃ; ប្រមោយដំរី; ផ្នួងសក់។ ឈ្មោះនក្សត្រឬផ្កាយឫក្សពួកទី១៣មាន៥ដួងសណ្ឋានស្រដៀងនឹងដៃ។ ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្តាល ប្រវែងមួយហត្ថមួយចំអាម។ ហត្ថក្រពុំ ខ្នាតរង្វាស់ប្រវែងមួយគក់។ ហត្ថខ្នាត ឬ ហត្ថជាងឈើ រង្វាស់ប្រវែងមួយហត្ថ ដែលជាខ្នាតសម្រាប់ជាងឈើក្នុងបុរាណសម័យ (ប្រវែងកន្លះម៉ែត្របារាំងសែស) ហៅ វឌ្ឍកីហត្ថ ឬហត្ថមជ្ឈិមបុរស ក៏បាន។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហ័ត-ថៈ ដូចជា ហត្ថកម្ម ឬ—កិច្ច ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង។ ហត្ថកម្មមូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ។ ហត្ថកោសល្យ ឬ–សល្ល (–សល់) ការឈ្លាសដោយដៃ, ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃ មានការគូរវាសឬកាត់ដេរខោអាវជាដើម។ ហត្ថគត (–គត់) ដែលដល់ដៃ, ដែលនៅក្នុងកណ្តាប់ដៃ; អ្វីៗដែលនៅក្នុងកណ្តាប់ដៃ។ ហត្ថច្ឆេទ (ហ័ត-ថ័ច-ឆែត) កាត់ដៃ; ការកាត់ដៃ : ទោសហត្ថច្ឆេទ ទោសកាត់ដៃ។ ហត្ថប្បហារ (ហ័ត-ថ័ប-ប៉ៈហា) ការប្រហារដោយដៃ (មានវាយ, ទះ, តប់ជាដើម): ធ្វើហត្ថប្បហារ។ ហត្ថពល កម្លាំងដៃ។ ហត្ថលេខា លាយដៃ, ថ្នាំងដៃ។ សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯង : ចុះហត្ថលេខា (ចុះស៊ីញេ); រ.ស. ប្រើជា ព្រះហស្ដលេខា (មើលក្នុងពាក្យ ឡាយព្រះហស្ដឡាយព្រះហស្តលេខា ទៀតផង)។ ហត្ថសូត្រ អំបោះចំណងដៃ (ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម)។ ហត្ថហារីយ៍ ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន : របស់នេះជាហត្ថហារីយ៍។ ហត្ថាភរណៈ ឬហត្ថាលង្ការ (បា.<ហត្ថ « ដៃ » + អាភរណ ឬ អលង្ការ «គ្រឿងប្រដាប់») គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ (មានចិញ្ចៀនជាដើម)។ ល។

ហត្ថ—

ហត្ថ—៖ មើលក្នុងពាក្យ ហត្ថ

ហត្ថបាស

ហត្ថបាស៖ (ហ័ត-ថ្បាស) នាមសព្ទ៖ (បា.; សំ. ហស្ដ«ដៃ»+បាឝ«អន្ទាក់») អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ
ភិក្ខុគង់ហត្ថបាស, ប្រគេនអីវ៉ាន់លោកហត្ថបាស។

ហត្ថា—

ហត្ថា—៖ (ម. ក្នុង ព. ហត្ថហត្ថី)។

ហត្ថិគោបក

ហត្ថិគោបក៖ (ហ័ត-ថិ-គោ-ប៉ៈកៈឬ—បក់) នាមសព្ទ៖ (បា. < ហត្ថី «ដំរី» + គោបក «អ្នករក្សា») អ្នករក្សាដំរី, គង្វាលដំរី, បើស្ត្រីជា ហត្ថិគោបិកា (ប្រើជា ហត្ថិបាល ក៏បាន; បើស្ត្រីជា ហត្ថិបាលិកា អ.ថ.—ប៉ា—)។

ហត្ថិគោបិកា

ហត្ថិគោបិកា៖ (ហ័ត-ថិ-គោ-ប៉ិកា) មើលពាក្យ ហត្ថិគោបក។

ហត្ថិនី

ហត្ថិនី៖ មើលក្នុងពាក្យ ហត្ថី

ហត្ថិបាល

ហត្ថិបាល៖ មើលក្នុងពាក្យ ហត្ថិគោបក

ហត្ថិបាលិកា

ហត្ថិបាលិកា៖ មើលក្នុងពាក្យ ហត្ថិបាល

ហត្ថិមារក

ហត្ថិមារក៖ (ហ័ត-ថិ-មារៈកៈឬ—រក់) នាមសព្ទ៖ (បា. < ហត្ថី «ដំរី» + មារក «អ្នកសម្លាប់») អ្នកសម្លាប់ដំរី (ព្រានអ្នកបាញ់ដំរី, ព្រានដំរី)។

ហត្ថិលិង្គ

ហត្ថិលិង្គ៖ (ហ័ត-ថិលឹង) នាមសព្ទ៖ (បា.< ហត្ថី «ដំរី» + លិង្គ «ភេទ, បែបភាព», សំ. ហស្ដិន៑ > ហស្ដី + លិង្គ) សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺឧទេនកុមារ ដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់ មានជាប្រពៃណីឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មានភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន)។

ហត្ថី

ហត្ថី៖ (ហ័ត-ថី) នាមសព្ទ៖ (បា.; សំ. ហស្ដិន៑) សត្វមានដៃ គឺមានប្រមោយ (ដំរីឈ្មោល); បើញីជា ហត្ថិនី។ រ.ស. ព្រះទីន័ងហត្ថី ដំរីឈ្មោលជាជំនិះក្សត្រិយ៍ទ្រង់រាជ្យ (ព្រះទីន័ងគជេន្ទ្រ)។ ហត្ថាចារ្យ (—បា; បា. ហត្ថី + សំ. អាចាយ៌) អ្នកបង្ហាត់ដំរី (ហ្មដំរី)។ ហត្ថានីក (បា. ហត្ថី + អនីក «ពួក, កង, ប្រជុំ») កងទ័ពអ្នកជិះដំរី (កងទ័ពដំរី)។ ល។

ហទ័យ

ហទ័យ៖ (ហៈទៃ) នាមសព្ទ៖ (បា. ហទយ; សំ. ហ្ឬទយ) បេះដូង, ដួងចិត្ត, ចិត្ត; ទ្រូង។ រ.ស. ព្រះហឫទ័យ ឬព្រះរាជហឫទ័យ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ត្រូវសរសេរហទយ អ.ថ. ហៈទៈយៈ, ដូចជា
ហទយពិការ ឬ—វិការ ពិការបេះដូង, ដំណើរខូចបេះដូង។ ហទយរូប រូបបេះដូង, តួបេះដូង។ ហទយរោគ រោគបេះដូង; រោគឈឺចិត្ត។ ហទយវត្ថុ លំនៅរបស់ចិត្ត (តួបេះដូង)។ ល។

ហឫទ័យ

ហឫទ័យ៖ (ហៈរឺទៃ) នាមសព្ទ៖ មើលក្នុងពាក្យ ហទ័យ

ហ្ឬទ័យ

ហ្ឬទ័យ៖ (ហ្រឺទៃ) នាមសព្ទ៖ មើលក្នុងពាក្យ ហទ័យ

ហ័ន

ហ័ន កិរិយាសព្ទ៖ (សំ. ហន៑; បា. ហនហន៑ «បៀតបៀន; ធ្វើឲ្យលំបាក; បំផ្លាញ; ប្រហារដោយសស្ត្រាវុធ; សម្លាប់») កាត់សង្កត់ផ្ទាប់ឲ្យដាច់ជាភាគតូចៗឬល្អិតៗ (ធ្លាប់សរសេរ ហាន់មកយូរហើយ)
ហាន់សាច់, ហាន់ថ្នាំ, ហាន់ស្លឹកគ្រៃ។

ហាន់

ហាន់ កិរិយាសព្ទ៖ មើលក្នុងពាក្យ ហ័ន

ហនុមាន

ហនុមាន៖ (ហៈនុម៉ាន) នាមសព្ទ៖ (សំ. ហនុមត៑, ហនុមន្ត,—មាន៑, —មាន្ត ឬ ហនូ—) ឈ្មោះស្តេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ (ហៅ ពាយុបុត្រ ឬ វាយុបុត្រ ក៏បាន)។

ហនុមាន្ដ

ហនុមាន្ដ នាមសព្ទ៖ មើលក្នុងពាក្យ ហនុមាន

ហនូ

ហនូ៖ (ហៈ—) និបាតសព្ទ៖ (ព. បុៈ) ឬ : ដូច្នោះទេហនូ?, ឯណោះទេហនូកូវ? (ច្រើនប្រើក្នុងសាស្ត្រាទេសន៍និងកាព្យបុរាណ)។

ហនូកូវ

ហនូកូវ និបាតសព្ទ៖ មើលក្នុងពាក្យ ហនូ

ហនេយ្យុំ

ហនេយ្យុំ៖ (ហៈនៃ-យុង) កិរិយាសព្ទ៖ (បា.) គប្បីសម្លាប់។ ខ្មែរប្រើក្លាយជា គុ. សំដៅសេចក្តីថា «ដែលត្រូវតែប្រហារជីវិតបង់»
ចោរហនេយ្យុំ ចោរកំណាចដែលត្រូវតែសម្លាប់ចោល (និយាយក្លាយឃ្លាតទៅទៀតជា ចោរហន្ទយុំ ក៏មាន អ.ថ. ហ័ន-ទៈយុង ប៉ុន្តែបើចង់ឲ្យត្រឹមត្រូវកុំប្រើ ហន្ទយុំ គួរប្រើ ហនេយ្យុំ វិញ)។

ហន្ទយុំ

ហន្ទយុំ៖ មើលក្នុងពាក្យ ហនេយ្យុំ

ហប

ហប កិរិយាសព្ទ៖ ហត់ទន់ខ្សោយកម្លាំងដល់ដកដង្ហើមផ្សេសៗ
មាន់ជល់គ្នាទាល់តែហបទាំងពីរ, ដាល់គ្នាដល់ហបរាល់ខ្លួន។ ហបហត់ ហត់ម្ហបៗ។

គុណសព្ទ៖ ហត់ទន់ខ្សោយកម្លាំងដល់ដកដង្ហើមផ្សេសៗ
មាន់ជល់គ្នាទាល់តែហបទាំងពីរ, ដាល់គ្នាដល់ហបរាល់ខ្លួន។ ហបហត់ ហត់ម្ហបៗ។

ហប់

ហប់ គុណសព្ទ៖ ដែលមានរបាំងរាំងផ្លូវខ្យល់ ពុំសូវមានខ្យល់ចេញចូល
ទីហប់, កន្លែងហប់ខ្យល់។

នាមសព្ទ៖ ប៉ែកផ្ទះពីខាងមុខឬពីខាងក្រោយបំផុតដែលតភ្ជាប់ពីមេដំបូល មានចែងឆ្វេងស្តាំ
ផ្ទះរោងមានហប់មុខ, ផ្ទះមានហប់មុខហប់ក្រោយ។

កិរិយាសព្ទ៖ ឆ្ពុងរបស់អយោម័យឲ្យនៅក្នុងកម្ដៅភ្លើងដើម្បីមិនឲ្យច្រែះចាប់ ហប់បាត្រដែក។
ដុតរបស់លោហម័យឲ្យរលាយក្នុងពុម្ពដើម្បីភ្ជិតស្នាមប្រេះឆាឬស្នាមបែក ហប់ផ្តិលបែក។
ចាប់ផ្អោបសរសៃធ្មៃ, សរសៃជក់ត្នោតជាដើម ត្រកួញដើម្បីវេញខ្សែ
ហប់ជក់ត្នោត។

ហ៊ប!

ហ៊ប! កិរិយាសព្ទ៖ ឯងចូរឈប់! ឬ ចូរឈប់!; សម្ដីសាមញ្ញសម្រាប់ឲ្យសញ្ញាដល់គោឬក្របីឲ្យឈប់ (ប្រើជា ឈប! សំឡេងបង្អូសវែងក៏បាន)។

ហម្មិយ

ហម្មិយ៖ (ហ័ម-មិ-យៈ) នាមសព្ទ៖ (បា. ហម្មិយ; សំហម៌្យ) ប្រាសាទថ្មរាងកណ្ដូង; រោងថែវរៀបថ្មឬរៀបឥដ្ឋរាងកណ្ដូង; គូហារៀបថ្មឬឥដ្ឋ
ហម្មិយៈជាលំនៅនៃពួកបព្វជិត អ្នករៀនវិបស្សនាធុរៈ។

ហម្មិយៈ

ហម្មិយៈ នាមសព្ទ៖ មើលក្នុងពាក្យ ហម្មិយ

ហយ—

ហយ—៖ (ហៈយៈ—) ម. ក្នុង ព. ហយៈ ឬហ័យ។

ហយៈ

ហយៈ៖ (ហៈយៈ) នាមសព្ទ៖ (សំ.បា. ហយ) សេះ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហយ អ.ថ. ហៈយៈ ដូចជា ហយជវ័ន ល្បឿនសេះ; ដែលមានល្បឿនដូចសេះ។ ហយពល (—ពល់) កម្លាំងសេះ។ ហយពាហនៈ ឬ —វាហនៈ យានសេះ។ ហយពិសស សេះសម្រាប់បម្រុងការត្រូវប្រើមួយដងមួយកាល។ ហយរថ រថទឹមសេះ។ ហយានីក (សំ.បា. < ហយ + អនីក «ពួក, កង, ប្រជុំ») ពួកទាហានសេះ, កងទ័ពសេះ (អស្សានីក)។ ហយោត្តម (ហៈយោត -ដំ; សំ.បា. < ហយ + ឧត្តម) សេះយ៉ាងល្អ, សេះពូកែ, សេះលឿន។ ល។

ហ័យ

ហ័យ៖ (ហៃ) នាមសព្ទ៖ មើលក្នុងពាក្យ ហយៈ

ហយា—

ហយា—៖ (ម. ក្នុង ព. ហយៈ ឬ ហ័យ)។

ហយិន

ហយិន៖ (ហៈ—) នាមសព្ទ៖ (សំ. ឬ បា.) អ្នកជិះសេះ; ទាហានសេះ។

ហយី

ហយី នាមសព្ទ៖ មើលក្នុងពាក្យ ហយិន

ហយោ—

ហយោ—៖ (ម. ក្នុង ព. ហយៈ ឬហ័យ)។

ហរ—

ហរ—៖ (ហៈរៈ—) មើលពាក្យ ហរៈ។

ហរៈ

ហរៈ៖ (ហៈរៈ) នាមសព្ទ៖ (សំ.បា. ហរ) ព្រះសិវៈ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហរ អ.ថ. ហៈរៈ, ដូចជា ហរនេត្រ នេត្រព្រះសិវៈ។ ហរពល (—ពល់) កម្លាំងព្រះសិវៈ; (ព.ប្រ.) អ្នកមានកម្លាំងដូចជាព្រះសិវៈ។ ល។

ហរិ

ហរិ៖ (ហៈ—) នាមសព្ទ៖ (សំ.បា.) ព្រះនារាយណ៍; ព្រះឥន្ទ្រ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ព័ណ៌លឿង។ ល។ គុ. បៃតង; លឿង។ ហរិចន្ទន៍ ចន្ទន៍លឿង។ ហរិរក្ខ ឬ-រក្ស ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍។ ព្រះបរមនាមនៃក្សត្រិយ៍កម្ពុជរដ្ឋមួយព្រះអង្គ សោយរាជ្យគង់នៅក្នុងក្រុងឧត្ដុង្គមានជ័យ : ព្រះបាទសម្ដេចព្រះហរិរក្ស ឬ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គ ដួង)។ ហរិរាជ (ព.ប្រ.) ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ។ ស្ដេចសីហៈ (រាជសីហ៍)។ ល។

ហរិ—

ហរិ—៖ (ម. ក្នុង ព. ហរិ)។

ហរិត

ហរិត៖ (ហៈ—) គុណសព្ទ៖ (បា.; សំ. ហរិត) បៃតង; ខៀវខ្ចី; លឿង; លឿងទុំ; ខ្ចី។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហៈរិ-តៈ, ដូចជា ហរិតជាតិ ជាតិអ្វីៗស្រស់ដែលមានសម្បុរខៀវ យ៉ាងដូចស្មៅស្រស់ជាដើម។ ហរិតបណ្ណ ឬ —បត្រ (—ប័ន ឬ—ប័ត) ស្លឹកខៀវខ្ចី; ស្លឹកស្រស់។ ហរិតផល ផ្លែខ្ចី; ផ្លែឈើស្រស់។ ល។

ហរិតាល

ហរិតាល៖ (ហៈ—) នាមសព្ទ៖ (សំ.បា.) វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចី ដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម។ ហរិតាលមនោសិលា (—ល៉ៈ—) មនោសិលាសម្បុរលឿងខ្ចី។ ហរិតាលម័យ (—ល៉ៈម៉ៃ) ដែលធ្វើដោយហរិតាល។ ល។

ហឫទ័យ

ហឫទ័យ៖ (ហៈរឺទៃ) នាមសព្ទ៖ មើលក្នុងពាក្យ ហទ័យ

ហល់

ហល់ កិរិយាសព្ទ៖ (សំ.បា. ហល «បៀតបៀន» < ហន, ន > ល; ន. «នង្គ័ល») ទល់ខ្យល់ហេលហាល សេះហល់; ហល់ផ្ទៃ។
ថ្នាំហល់ផ្ទៃ (ព.ប្រ.) គ្រឿងបរិភោគចម្អែតអាត្មា។

គុណសព្ទ៖ (សំ.បា. ហល «បៀតបៀន» < ហន, ន > ល; ន. «នង្គ័ល») ទល់ខ្យល់ហេលហាល សេះហល់; ហល់ផ្ទៃ។
ថ្នាំហល់ផ្ទៃ (ព.ប្រ.) គ្រឿងបរិភោគចម្អែតអាត្មា។

ហលាហល

ហលាហល៖ (ហៈល៉ាហល់) គុណសព្ទ៖ (សំ.បា.) ក្លាខ្លាំង; ដែលបណ្ដាលឲ្យក្ដៅអន្ទះអន្ទែង (ច្រើនប្រើខាងថ្នាំឬពិស)
ថ្នាំហលាហល, ពិសហលាហល។

នាមសព្ទ៖ ថ្នាំ ឬ ពិសក្លាខ្លាំង។

ហ័វ

ហ័វ៖ (ហៅ) កិរិយាសព្ទ៖ (សំ.បា. ហវហវ៑) បន្លឺសម្តីចេញឈ្មោះ, ស្រែកដង្ហោយចំឈ្មោះ; ពោលពាក្យចេញឈ្មោះ; ឲ្យឈ្មោះ (ខែ្មរបុរាណប្រើជា ហាវ, សម័យសព្វថ្ងៃនេះប្រើជាហៅ, មើលក្នុងពាក្យ នេះ)។ តាំងហោមពិធី, ធ្វើបូជាយញ្ញ។

នាមសព្ទ៖ ការតាំងហោមពិធី, ការធ្វើយញ្ញពិធី។

ហវិស

ហវិស៖ (ហៈ—) នាមសព្ទ៖ (សំ. ហវិស៑; បា. ហវិ) ទឹកដោះថ្លាសម្រាប់បូជាព្រះអគ្និឬបូជាទេវតា; ភោជនាហារដែលរៀបបួងសួងទេវតា, សង្វោយទេវតា; គ្រឿងបូជាយញ្ញ
រៀបហវិសបូជាទេវតា (តាមលទ្ធិព្រាហ្មណ៍)។

ហស

ហស ឧទានសព្ទ៖ សូរដកដង្ហើមហត់ខ្លាំង ហត់ហសៗ …។
សូរសើចខ្លាំង សើចហស ឬ សើចហសៗ …។
ដែលហត់ខ្លាំង
រត់ហសចុះហសឡើង, រត់ហសៗមករក។

ហសៗ

ហសៗ ឧទានសព្ទ៖ មើលក្នុងពាក្យ ហស

ហ៊ស

ហ៊ស ឧទានសព្ទ៖ សូរសើចខ្លាំង
សើចហ៊ស ឬ សើចហ៊សៗ …។

ហ៊សៗ

ហ៊សៗ ឧទានសព្ទ៖ មើលក្នុងពាក្យ ហ៊ស

ហសន—

ហសន—៖ (ហៈសៈន៉ៈ) មើលក្នុងពាក្យ ហសនៈ។

ហសនៈ

ហសនៈ៖ (ហៈសៈន៉ៈ) នាមសព្ទ៖ (សំ.បា. ហសន) សំណើច; សេចក្តីរីករាយ។

បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា ហសន អ.ថ. ហៈសៈន៉ៈ, ដូចជា ហសនភាព ភាវៈសើច, ការសើចសប្បាយ; ការរីករាយ។ ហសនវិទ ឬ–វិទូ អ្នកស្គាល់សូរសំណើច (អាចទាយបាន …)។ ហសនាការ (–ន៉ា–; សំ.បា. < ហសន + អាការ) អាការនៃហសនៈ។ ហសនោបាយ (–ន៉ោ–; សំ.បា. < ហសន + ឧបាយ) ឧបាយនៃហសនៈ; ការសើចជាឧបាយ, ជាកិច្ចកល។ ល។

ហសនា—

ហសនា—៖ (ហៈសៈន៉ា—) មើលក្នុងពាក្យ ហសនៈ។

ហសនីយ

ហសនីយ៖ (ហៈសៈន៉ីយ៉ៈ) គុណសព្ទ៖ (សំ.បា. ហាសនីយ) ដែលគួរឲ្យសើច; ដែលគួររីករាយ
ល្បែងហសនីយ។ ហសនីយកីឡា (—យ៉ៈ—) ល្បែងដែលគួរសើច, ដែលគួររីករាយ, ដែលគួរឲ្យចង់មើល។ ហសនីយដ្ឋាន ទីហសនីយ។ ល។

ហាសនីយ

ហាសនីយ៖ (—ន៉ី ឬ ហាសៈ—) គុណសព្ទ៖ មើលក្នុងពាក្យ ហសនីយ

ហសនីយ—

ហសនីយ—៖ (ម. ក្នុង ព. ហសនីយ)។

ហសនោ—

ហសនោ—៖ (ហៈសៈន៉ោ—) ម. ក្នុង ព. ហសនៈ។

ហសាភិប្រាយ

ហសាភិប្រាយ៖ (ហៈ—) នាមសព្ទ៖ (សំ. < ហស ឬហស៑ «សើច; រីករាយ» + អភិប្រាយ «បំណង; ចំណង់; សេចក្តីប្រាថ្នា»; បា. ហសាធិប្បាយ < ហស + អធិប្បាយ) ការនឹកចង់សើច; ការមានបំណងដើម្បីសើចលេងសប្បាយ; បំណងក្នុងការរីករាយសប្បាយ
បព្វជិតមិនគួរបណ្ដោយចិត្តឲ្យមានហសាភិប្រាយក្នុងពេលណាមួយឡើយ។

ហសិកា

ហសិកា៖ (ហៈ—) នាមសព្ទ៖ (សំ.) សំណើច, សំណើចក្អាកក្អាយសប្បាយភ្លេចខ្លួន
កុំធ្វើហសិកាភ្លេចខ្លួន ក្រែងគ្រោះមកជួន នៅនាលោកីយ៍។ ព. កា ថាៈ ហៃនាងកញ្ញា ធ្វើហសិកា ត្រូវគិតមុខក្រោយ គិតការណ៍រាក់ជ្រៅ ពុំត្រូវបណ្ដោយ ឲ្យចិត្តទន់ខ្សោយ ត្រអាលភ្លេចខ្លួន។

ហសិត

ហសិត៖ (ហៈសិត, បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហៈសិ-តៈ) កិរិយាសព្ទ៖ (សំ.បា.) សើច, សើចហើយ; រីករាយ។

គុណសព្ទ៖ ដែលគួរឲ្យសើច; ដែលគួរឲ្យរីករាយ : ល្បែងហសិត។

នាមសព្ទ៖ សំណើច; សេចក្ដីរីករាយ។ ហសិតភាព ភាវៈសើច; ការសើចសប្បាយ; ការរីករាយ។ ហសិតុប្បាទចិត្ត (ហៈសិ-តុប-ប៉ាទៈចិត; បា. < ហសិត + ឧប្បាទ «កើត, កើតឡើង» + ចិត្ត) ចិត្តដែលនាំឲ្យកើតសំណើច, ឲ្យញញឹម ឬឲ្យកើតសេចក្ដីរីករាយ (ព.អ.)។ ល។

ហសិត—

ហសិត—៖ (ម. ក្នុង ព. ហសិត)។

ហស្ដ

ហស្ដ៖ (ហ៊ាស់) នាមសព្ទ៖ (សំ.; បា. ហត្ថ) ដៃ។ ខ្មែរប្រើជា រ.ស. ព្រះហស្ដ។
ព្រះហស្ដលេខា (—ហ៊ាស់-ស្ដៈ—) អក្សរដែលក្សត្រិយ៍ទ្រង់សរសេរឬព្រះនាមដែលទ្រង់ចុះស៊ីញេ។

ឡាយព្រះហស្ដ ឬ ឡាយព្រះហស្ដលេខា (—ហ៊ាស់-ស្ដៈ—) ទ្រង់សរសេរអក្សរឬទ្រង់ចុះព្រះនាម (ចុះស៊ីញេ)។ ល។ (មើលក្នុងពាក្យ ហត្ថ ផង; គួរកុំច្រឡំ ហស្ដ ជា ហស្ថ)។

ហស្ដិន

ហស្ដិន៖ (ជើង ដ, អ.ថ. ហ័ស-ស្ពិន) នាមសព្ទ៖ ដូចគ្នានឹង ហត្ថី ដែរ (មើលក្នុងពាក្យ នេះ)។

ហហ្មុក

ហហ្មុក៖ (ហ៏-ហ៉្មុក) នាមសព្ទ៖ (ស. ហ្ច់ហ្មក អ.ថ. ហ-ហ្មុក«ខ្ចប់-កប់») ឈ្មោះម្ហូបមួយប្រភេទធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានកាពិបុកនិងខ្ទិះដូងជាដើម ខ្ចប់ចំហុយ
ហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្ដែងដាក់ស្លឹកញ (គួរកុំច្រឡំហៅ អាម៉ុក ព្រោះជាសម្តីពុំគួរសោះឡើយ)។

ហា

ហា កិរិយាសព្ទ៖ របើកហើបច្រហឡើង; ធ្វើឲ្យរបើកហើបឡើង; បើកមាត់ច្រហឡើង
ហាមាត់។

គុណសព្ទ៖ ដែលរបើកហើបឡើង, ដែលប្រេះហើបច្រហ : លៀសហាលថ្ងៃហា, ផ្លែសំរោងទុំប្រេះហា។ ហាទៅត្រង់ណាចេះតែកើតការ និយាយទៅត្រង់ណាចេះតែកើតការទាំងអស់។ ហាមាត់មិនរួច ហើបមាត់ស្ដីមិនកើត ឬហើបមាត់ស្ដីថាមិនកើតព្រោះទើសទាល់។ ហាហៅ ស្រែកហៅ (ព.កា.) អ្នកមានពូជផៅ ឃើញភ្ញៀវហាហៅ ចៅរ៉ៅរាក់ទាក់ ចរចាស្មោះស្មើ អើពើដោយស្ម័គ្រ ហៅលោកហៅអ្នក តាមការប្រាស្រ័យ។ ល។

បកតិសំខ្យា៖ (ស.ល. ហា) ប្រាំ (៥)
ចោរហារយ ចោរប្រាំរយ (មានប្រើខ្លះតែក្នុងសាស្ត្រាបុរាណ)។

ហា!

ហា! ឧទានសព្ទ៖ សូរសើចខ្លាំងព្រមគ្នា សើចហា!។
(សំ.បា. ហាហាហា) សូរសព្ទបន្លឺដោយមានទុក្ខព្រួយខ្លាំងឬនិន្ទាជាដើម, ត្រូវនឹងពាក្យខ្មែរថា ឱ!; អា!; ព្ធយា!

ហាក់

ហាក់ និបាតសព្ទ៖ ដូចជា, ទំនងជា; កួនជា; លោជា ហាក់នឹងថា, ហាក់នឹងទៅ។ ហាក់ក៏នឹងថា ដូចជានឹងថា។ ហាក់ជា ប្រហែលជា (ច្រើនប្រើក្នុងកាព្យ)។
ហាក់ដូច ឬ ហាក់ដូចជា ក្រែងដូច, ប្រាកដដូច
បើយើងមិនទៅហាក់ដូចជាយើងមិនរាប់អានគេ។ ហាក់បើថា ដូចជាថា។ ល។

ហាក់ៗ

ហាក់ៗ កិរិយាវិសេសន៍៖ ភ្លាមៗ ដោយអាការកំពុងរហាក់ ឬដោយនឿយហត់, អស់កម្លាំង
ទើបនឹងមកដល់ហាក់ៗស្រាប់តែឮដំណឹងមិនល្អ។

ហាង

ហាង គុណសព្ទ៖ ល្វីងលាយប្រហាត (ដូចយ៉ាងរសទំពាំងឫស្សីព្រៃជាដើម) រសហាង។
ដែលធុំខ្មោះប្រហាត (ដូចយ៉ាងក្លិនសេះជាដើម)
ក្លិនហាង។

នាមសព្ទ៖ (ចិ. ហ័ង; យ. យកមកប្រើជាហាង; ស. ប្រើជា ហាង) ផ្ទះលក់ទំនិញធំៗ, ឃ្លាំងទំនិញ
ហាងលក់សំពត់គ្រប់យ៉ាង, តាំងហាង។

នាមសព្ទ៖ (ស.) កន្ទុយ : ខ្សែហាង ខ្សែកន្ទុយគឺខ្សែដែលតភ្ជាប់ពីចុងកែបមកពាក់ក្រោមគល់កន្ទុយសេះ
រឹតខ្សែអុកពាក់ខ្សែហាង រឹតខ្សែទ្រូងពាក់ខ្សែកន្ទុយ (ច្រើនប្រើក្នុងសាស្ត្រាទេសន៍បុរាណ ឬប្រើក្នុងពាក្យកាព្យបុរាណ)។

ហាច់

ហាច់ កិរិយាសព្ទ៖ ត្រាច់ចរប៉ើចចុះប៉ើចឡើង មិននឹងនួន (ច្រើនប្រើចំពោះស្ត្រី)
ចុះហាច់ទៅរកប្រុសឯណាតាំងពីព្រលឹមដល់ព្រលប់? (ព.ទ្រ.)។

ហាច់ជា

ហាច់ជា និបាតសព្ទ៖ (ព.សា.) ក្រែងតែ, ស្មានជា, ស្មានថា
ហាច់ជាគេមិនមក, ហាច់ជាស្រេចទៅហើយ (ប្រើតាមទម្លាប់និយាយ)។

ហាដក

ហាដក៖ (—ដក់) នាមសព្ទ៖ (សំ.បា.) មាស (សុវណ្ណ)។ ហាដកម័យ (—ដៈកៈម៉ៃ) ដែលធ្វើដោយមាស, ដែលយកមាសធ្វើ។ ហាដកវិចិត្រ (—ដៈកៈ—) ដែលវិចិត្ររចនាដោយមាស។ ល។

ហាណូយ

ហាណូយ នាមសព្ទ៖ ឈ្មោះក្រុងធំរបស់ដែនតុងកាំង (វៀតណាមខាងជើង)
ក្រុងហាណូយ។

ហាត់

ហាត់ កិរិយាសព្ទ៖ ធ្វើឲ្យជំនាញ, រៀនឲ្យស្ទាត់, ហ្វឹក ហាត់សរសេរ, ហាត់គុន, ហាត់ភ្លេង។ ហាត់ប្រាណ ហាត់ខ្លួនឲ្យថ្នឹក, បង្វឹកខ្លួន; ហាត់ឲ្យយឺតសរសៃក្នុងខ្លួនជាដើម : ល្បែងហាត់ប្រាណ ល្បែងដែលនាំឲ្យយឺតសរសៃ, ឲ្យស្រួលខ្លួន, ឲ្យមានកម្លាំងច្រើន, ឲ្យថ្នឹកក្នុងការលើកទម្ងន់ជាដើម; ល្បែងបុរាណយ៉ាងដូច ទាញព្រ័ត្រ, ចោលឈូង, លោតអន្ទាក់, ទាត់សី ជាដើម; ល្បែងសម័យឥឡូវដូចយ៉ាងហាត់ពត់ខ្លួន, ទាត់បាល់, វាយកូនគ្លី, ហាត់លោតតោង ជាដើម។
វិជ្ជាហាត់ប្រាណ វិជា្ជមានបែបបទផ្សេងៗឲ្យហាត់ប្រាណ។ ល។

ហាត់ព្យាម

ហាត់ព្យាម កិរិយាសព្ទ៖ ព្យាយាមហាត់, ហាត់ដោយយកចិត្តទុកដាក់ (ព.កា.)
ឧស្សាហ៍ហាត់ព្យាម រមែងមាននាម ជាអ្នកសម្ភី ពុំសូវមានអន់ ច្រើនចេះខ្ទេចខ្ទី ឡើងជាមុនី ក៏សឹងតែមាន។

ហាត់ហោង

ហាត់ហោង គុណសព្ទ៖ មើលក្នុងពាក្យ ហ័តហោង

ហាន

ហាន កិរិយាសព្ទ៖ ហ៊ាន។ ហានក្លា ក្លាហាន, មោះមុត
ចិត្តហានក្លា។ អាចហាន អាចហ៊ាន, អង់អាច, មិនខ្លាច។

ហាន់

ហាន់ កិរិយាសព្ទ៖ មើលក្នុងពាក្យ ហ័ន

ហ៊ាន

ហ៊ាន កិរិយាសព្ទ៖ មិនខ្លាច, អាច
ហ៊ានទៅម្នាក់ឯងទាំងយប់ស្ងាត់, ហ៊ានស្ដីឲ្យ។ ហ៊ានថ្លៃ ហ៊ានទិញមិនគិតពីថ្លៃថោក។ ហ៊ានស៊ី អាចទិញស៊ីមិនកំណាញ់។ ល។

ហានតែថា

ហានតែថា និបាតសព្ទ៖ (ព.សា.) គួរបើដែរ, គួរអ្វី, ពុំសមបើ
គេស្ដីឲ្យម្តងរួចទៅហើយ ហានតែថាខំចូលទទ្របទៅរកគេទៀត!

ហ៊ាន—

ហ៊ាន— និបាតសព្ទ៖ មើលក្នុងពាក្យ ហានតែថា

ហានភាគិនី

ហានភាគិនី៖ (—នៈ—) មើលពាក្យ ហានភាគី។

ហានភាគិយ

ហានភាគិយ៖ (—នៈភា-គិយៈ ឬ—គី) គុណសព្ទ៖ (បា.) ដែលបានតែខាងវិនាស (មិនចម្រើន)
ការសេពគប់ជនពាលជាហានភាគិយ។ ព.ផ្ទ. វឌ្ឍនភាគិយ, វិសេសភាគិយ។

ហានភាគី

ហានភាគី៖ (—នៈ—) គុណសព្ទ៖ (បា.) ដែលមានចំណែកខាងវិនាស; អ្នកដែលមានចំណែកទៅខាងតែវិនាស, អ្នកដែលចេះតែវិនាស
មនុស្សប្រព្រឹត្តអំពើវៀចជាហានភាគី; បើស្ត្រីជា ហានភាគិនី។ ព.ផ្ទ. វឌ្ឍនភាគី, —គិនី។

នាមសព្ទ៖ (បា.) ដែលមានចំណែកខាងវិនាស; អ្នកដែលមានចំណែកទៅខាងតែវិនាស, អ្នកដែលចេះតែវិនាស
មនុស្សប្រព្រឹត្តអំពើវៀចជាហានភាគី; បើស្ត្រីជា ហានភាគិនី។ ព.ផ្ទ. វឌ្ឍនភាគី, —គិនី។

ហាប

ហាប នាមសព្ទ៖ (ស. ហាប « រែក, អម្រែក ») ទម្ងន់មួយរយនាឡិឬពីរចុង (៦០គីឡូក្រាម)
អង្ករមួយហាប, ថ្លឹងឲ្យគ្រប់មួយហាប។

ហាប់

ហាប់ គុណសព្ទ៖ ណែន, ណែនរឹងច្រឺះ; ណែនក្ដន់មិនជ្រោកមិនជ្រាយ
ដីហាប់; សាច់ហាប់។ ឈឺហាប់ថ្ងាស ឈឺធ្ងន់ខ្លាំងឡើងសាច់ថ្ងាសហាប់រលោង។

ហាម

ហាម កិរិយាសព្ទ៖ ប្រាម, ឃាត់
ហាមមិនឲ្យចូល, ហាមពួកក្មេងមិនឲ្យមាត់។ ហាមឃាត់ ឃាត់យ៉ាងតឹងតែង។ ហាមប្រាម ប្រាមប្រាប់ឬប្រាប់ប្រាម; ឃាត់ដោយមានបម្រាម។

នាមសព្ទ៖ រឹម (ចំពោះតែវត្ថុរឹងដែលមានកម្រាស់តិច)
ហាមថាស, ហាមតុ។

ហាយន—

ហាយន—៖ មើលក្នុងពាក្យ ហាយនៈ

ហាយនៈ

ហាយនៈ៖ (—យៈនៈ) នាមសព្ទ៖ (សំ.បា. ហាយន) ឆ្នាំ។ សេចក្ដីវិនាស, សេចក្ដីសាបសូន្យ; ដំណើរទ្រុឌទ្រោម
ការប្រព្រឹត្តអាក្រក់នាំឲ្យមានហាយនៈ។ ព.ផ្ទ. វឌ្ឍនៈ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហាយន អ.ថ. —យៈនៈ, ដូចជា ហាយនការណ៍ ហេតុនៃសេចក្ដីវិនាស, ហេតុដែលនាំឲ្យវិនាស។ ហាយនធម៌ ធម៌គឺបែបបទដែលនាំឲ្យវិនាស។ ហាយនភាព ភាវៈឬដំណើរនៃសេចក្ដីវិនាស។ ល។

ហារ

ហារ នាមសព្ទ៖ (សំ.បា.) ការនាំយកអ្វីៗទៅ; អ្វីៗដែលល្មមនាំយកទៅបាន។ ខ្សែជាគ្រឿងប្រដាប់ក; កង-ក។

កិរិយាសព្ទ៖ ចែក, បែងជាចំណែក, រកឲ្យឃើញជាចំណែក (ពាក្យប្រើក្នុងក្បួននព្វន្ត)
ហារលេខ។ លេខហារ លេខចែក។ មុក្ដាហារ ឬមុត្ដាហារ (មើលក្នុងពាក្យ មុក្ដាមុត្តា)។

ហារិន

ហារិន នាមសព្ទ៖ (សំ. ឬ បា.) អ្នកដែលនាំយកអ្វីៗទៅ; បើស្ត្រីជា ហារិនី។

អទិន្នហារិន ឬ—ហារី (អ.ថ. អៈទិន-នៈ—) អ្នកយករបស់ដែលគេមិនឲ្យ (ចោរ); បើស្ត្រីជា អទិន្នហារិនី (ចោរស្រី)។ ល។

ហារី

ហារី នាមសព្ទ៖ មើលក្នុងពាក្យ ហារិន

ហារិនី

ហារិនី៖ មើលក្នុងពាក្យ ហារិនហារី

ហារី

ហារី នាមសព្ទ៖ មើលក្នុងពាក្យ ហារិន

ហាល

ហាល កិរិយាសព្ទ៖ ធ្វើឲ្យស្ងួតដោយអំណាចកម្ដៅថ្ងៃឬដោយអំណាចខ្យល់
ហាលសំពត់ទទឹក។ ហាលខ្យល់ នៅក្នុងទីមានខ្យល់, នៅក្នុងទីកណ្ដាលវាលមានខ្យល់បក់ខ្លាំង។ ហាលងៀត (មើលក្នុងពាក្យ ងៀត)។ ហាលថ្ងៃ នៅក្នុងទីមានកម្ដៅថ្ងៃ : ឈរហាលថ្ងៃ។ ហាលភ្លៀង នៅក្នុងភ្លៀង, ទ្រាំឲ្យទទឹកភ្លៀង : ឈរហាលភ្លៀង, ធ្វើការហាលភ្លៀង។ ហាលមុខ ចេញមុខក្នុងទីប្រជុំកណ្ដាលវាលឬក្នុងទីវាលមានប្រជុំជន :ឈរហាលមុខ។ ហាលអាកាស យកខ្យល់អាកាស, សំដិលខ្លួនក្នុងទីមានអាកាសល្អ ដើម្បីឲ្យស្រួលខ្លួន។ ល។

ហាវ

ហាវ៖ មើលក្នុងពាក្យ ហ័វ និង ហៅ

កិរិយាវិសេសន៍៖ ភ្លាម; រោលៗ
ឧសឆេះហាវៗ ឧសដែលដុតឆេះភ្លាមៗអស់ឬឆេះរោលៗ។

នាមសព្ទ៖ ភាវៈឬដំណើរឆាប់ភ្លាម; ស្របក់
ភ្លើងឆេះព្រៃតែមួយហាវរលត់អស់; ខឹងតែមួយហាវបាត់ (ខឹងតែមួយឆាវបាត់)។

ហាវ!

ហាវ! កិរិយាសព្ទ៖ ពាក្យសម្រាប់ស្រែកបង្គាប់ឲ្យដំរីឈប់ គឺ បង្គាប់ថា ឈប់! ឬថា ចូរឈប់!; ឯងចូរឈប់!, ដូចជា ហាវ អាប្រកប! (ឈប់អាប្រកប!)។

ហាស!

ហាស! ឧទានសព្ទ៖ សូរសើចសប្បាយឬសើចចំអក
សើចហាស! ឬសើចហាសៗ, សើចហាសហាយ។

ហាស

ហាស៖ (—សៈ) នាមសព្ទ៖ (សំ.បា.) សំណើច, ការសើចសប្បាយ; សេចក្ដីរីករាយ (ហសនៈ)។ ហាសការណ៍ ហេតុដែលនាំឲ្យបានសើច, ឲ្យកើតសេចក្ដីរីករាយ។ ហាសចិត្ត ចិត្តរីករាយ។ ហាសភាព ភាវៈឬដំណើរសើចសប្បាយឬរីករាយ។ ហាសវត្ថុ រឿងដែលនាំឲ្យបានសើច, រឿងសើច, រឿងកំប្លែង។ ល។

ហាសនីយ

ហាសនីយ៖ (—ន៉ី ឬ ហាសៈ—) គុណសព្ទ៖ មើលក្នុងពាក្យ ហសនីយ

ហាសនី—

ហាសនី—៖ មើលក្នុងពាក្យ ហាសនីយ

ហាសហាយ!

ហាសហាយ! ឧទានសព្ទ៖ សូរសំណើចសប្បាយឬសំណើចចំអក
សើចហាសហាយ។

ហាសហឺយ

ហាសហឺយ ឧទានសព្ទ៖ សូរកណ្ដាស់ខ្លាំង។

ហាសិប

ហាសិប បុរណសំខ្យា៖ (ស.ល. ហាសិប អ.ថ. —ស៊ិប < ហា «ប្រាំ» + ស៊ិប «ដប់») ដប់ប្រាំដង (៥០)
ហាសិបពីរដងជា ១០០។

ហាហា

ហាហា នាមសព្ទ៖ (សំ.) គន្ធ័ព្វ។

ឧទានសព្ទ៖ ពាក្យបន្លឺដោយអស្ចារ្យឬដោយមានសេចក្ដីទុក្ខព្រួយខ្លាំង (ព.កា. ឬ ព.ទេ.; ត្រូវនឹងពាក្យខ្មែរថា យី!, យីអើ!, យីអើហ្ន៎!, ព្ធ!, ព្ធយា!)។ ហាហាការ ការធ្វើឲ្យកើតទុក្ខព្រួយខ្លាំង; ការនាំឲ្យកើតកោលាហល, ឲ្យជ្រួលជ្រើម។

ហាអឺៗ

ហាអឺៗ ឧទានសព្ទ៖ ពាក្យបន្ទរក្នុងបទច្រៀងពួកខ្លះមានបទអុំទូកពាក្យបួនជាដើម
បងអុំទូកទៅ បោចស្មៅយាប្លង យកស្រីទៅផង ហាអឺៗ បានជាពីរនាក់។

ហ៊ិ

ហ៊ិ៖ (មើលពាក្យ ហ៊ឹ ឬ ហ៊ឹះ)។

ហិង្គុ

ហិង្គុ៖ (ហិង-គុ) នាមសព្ទ៖ (សំ.បា.) មហាហិង្គុ។

ហិង្គុល

ហិង្គុល នាមសព្ទ៖ (បា. ហិង្គុលជាតិហិង្គុល) ជាតិហិង្គុល (ច្រើនសរសេរ ជាត—)។

ហិង្សា

ហិង្សា៖ (ហិង-សា) នាមសព្ទ៖ (សំ.បា. ហឹសា) ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា
មនុស្សត្រូវកុំឲ្យមានហិង្សារកគ្នា។

ហឹសា

ហឹសា នាមសព្ទ៖ មើលក្នុងពាក្យ ហិង្សា

ហិច

ហិច បរិវារសព្ទ៖ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យហក់, ហើរ, ហោះថា : ហិចហក់ ហក់ភ្លែតចុះភ្លែតឡើង; ហិចហើរ ហើរឆ្វាត់ឆ្វៀលខ្ពស់ៗទាបៗ; ហិចហោះ ហោះភ្លែតចុះភ្លែតឡើង, ហោះឆ្វៀលឆ្វាត់សន្លឹមលន្លឹម (ព. កា)
ពួកយក្សកំលោះ ស្ទុះឡើងហិចហោះ ផ្លោះលើជួរភ្នំ បញ្ចេញឫទ្ធី ជាភ្លើងយ៉ាងធំ ឆេះឆាបរង្គំ រង្គាលពេញព្រៃ។

ហិញ

ហិញ គុណសព្ទ៖ (ព.សា.) ជូរខ្លាំង, ជូរធ្វើមុខស្ញេញ
ជូរហិញ។

ហេញ

ហេញ គុណសព្ទ៖ មើលក្នុងពាក្យ ហិញ

ហិណ្ឌិក

ហិណ្ឌិក នាមសព្ទ៖ (សំ.) ហោរ
តាហិណ្ឌិកកំពុងនឹករកទំនាយ។ ហិណ្ឌិកាចារ្យ ហោរាចារ្យ។

ហិណ្ឌូ

ហិណ្ឌូ នាមសព្ទ៖ មនុស្សអ្នកប្រទេសឥណ្ឌា, មានច្រើនជាតិច្រើនពួក
ពួកហិណ្ឌូ, ជាតិហិណ្ឌូ, លទ្ធិហិណ្ឌូ។ ហិណ្ឌូស្ដាន (< ហិណ្ឌូ + ស្ថាន) ប្រទេសជាទីនៅនៃពួកហិណ្ឌូ (មើលក្នុងពាក្យ ស្ថានផង)។ ហិណ្ឌូស្ដានីឬ—ស្ដានីយ (—នី; < ហិណ្ឌូ + ស្ថានី) ប្រទេស, ស្រុក, ភូមិ, លំនៅនៃពួកហិណ្ឌូ (មើលក្នុងពាក្យ ស្ថានីយ ផង)។ ល។]

ហិត

ហិត កិរិយាសព្ទ៖ (បា. ហិត«ស្រូបខ្យល់វែងៗ, ហឺត») ដាក់ច្រមុះជិតស្រូបឬស្រងយ៉ាងស្រាលឲ្យដឹងក្លិន
ហិតផ្កា, ហិតក្លិន។

នាមសព្ទ៖ (សំ.បា.) ផលប្រយោជន៍, ប្រយោជន៍ដ៏ល្អ; សេចក្ដីសុខក្សេមក្សាន្ត; ការទំនុកបម្រុងឬផ្ចុងផ្ដើម; សំឡាញ់ភ្ងា;…។ ហិតករ ឬ—ការកៈ;—ការី, —ក្រឹត អ្នកធ្វើផលប្រយោជន៍ឲ្យ, អ្នកទំនុកបម្រុងឬផ្ចុងផ្ដើម (បើស្ត្រីជា ហិតការិកា, —ការិនី)។ ហិតពាក្យ ឬ-វាចា សម្ដីមានផលប្រយោជន៍។ ហិតមិត្រ មិត្រអ្នកផ្ចុងផ្ដើមផលប្រយោជន៍ឲ្យ។ ហិតវាទិន ឬ—វាទី អ្នកដែលពេញចិត្តនិយាយតែអំពីការមានផលប្រយោជន៍ (បើស្ត្រីជា ហិតវាទិនី)។ ហិតានុពន្ធិន ដែលទាក់ទងដោយផលប្រយោជន៍, ដែលនាំឲ្យមានផលប្រយោជន៍ ឬឲ្យមានសេចក្ដីសុខក្សេមក្សាន្ត។ ហិតានុហិតប្រយោជន៍ ផលប្រយោជន៍តូចធំឬតិចច្រើន។ ហិតេសី (បា. < ហិត + ឯសី «អ្នកស្វែង, អ្នកត្រូវការ»; សំ. ហិតៃឞិន៑ < ហិត + ឯឞិន៑) អ្នកស្វែងរកឬអ្នកត្រូវការផលប្រយោជន៍ (បើស្ត្រីជា ហិតេសិនី)។ ល។

ហិត—

ហិត—៖ (ម. ក្នុង ព. ហិត ន.)។

ហិតប្រណី

ហិតប្រណី៖ (—ត័ប-ប្រៈ—ឬ—តៈប្រ—) នាមសព្ទ៖ (សំ.) អ្នកស៊ើបឲ្យដឹងការណ៍, អ្នកស៊ើបការណ៍។

ហិតរោគ

ហិតរោគ៖ (—តៈ—) នាមសព្ទ៖ (បា.) រោគហឺត។

ហិតា—

ហិតា— នាមសព្ទ៖ (ម. ក្នុង ព. ហិត ន.)។

ហិតេ—

ហិតេ— នាមសព្ទ៖ មើលក្នុងពាក្យ ហិតា—

ហិន

ហិន កិរិយាសព្ទ៖ (សំ.បា. ហីន គុ. «ថយថោក, ថោកទាប, ទន់ទាប») វិនាស, សាបសូន្យ, លាញ, លិចលង់
ហិនទ្រព្យ, ហិនខ្លួន។

គុណសព្ទ៖ ថោក, ថោកទាប, ថយថោក
ហិនលក្ខណ៍ ឬ—លក្សណ៍ ដែលមានលក្ខណ៍ថោក, ខាតលក្ខណ៍ៈ មនុស្សហិនលក្ខណ៍ (មើលក្នុងពាក្យ ហីនលក្ខណ៍ ឬ—លក្សណ៍ ទៀតផង)។ ហិនហៃ ដែលថយថោកផងហៃខាងខូចផង, ដែលវិនាសឬថយថោកជានិច្ច : មនុស្សហិនហៃ, មារយាទហិនហៃ។ ហិនហោច ហិនផងហោចផង ឬហិននាំឲ្យហោច; នាំឲ្យសាបសូន្យ។ ល។

ហិនហុន

ហិនហុន នាមសព្ទ៖ (ស. ហេ៏ន អ.ថ. ហិ៎ន «ឃើញ»+ ហន អ.ថ. ហុ៎ន «ផ្លូវ; ទិស; គ្រា; ដង») ការឃើញផ្លូវឃើញទំនង; ការស្គាល់ទិសទី; ការស្គាល់ខុសត្រូវ រាក់ជ្រៅ ខ្ពស់ទាប; ដាស់ដែរ
វានៅក្មេងណាស់មិនទាន់ដឹងហិនហុនអ្វីទេ កុំប្រកាន់ទោសវា! (ព.សា.)។

ហិម—

ហិម—៖ មើលក្នុងពាក្យ ហិមៈ

ហិមៈ

ហិមៈ គុណសព្ទ៖ (សំ.បា. ហិម) ទឹកសន្សើម។ គុ. ត្រជាក់; រងា។ បើរៀងភ្ជាប់នៅខាងដើមសព្ទដទៃ សរសេរជា ហិម អ.ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ (ព្រះចន្ទ្រ)។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ។ ហិមទ្យោតិ (ទ្យោត) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ (ព្រះចន្ទ្រ)។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា។ ហិមវ័ន្តឬ—វា,—វាន្ត (—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត (ភ្នំហិមាល័យ)។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង។ ល។ ហិមាគម (—គំ; សំ.បា. < ហិម + អាគម «ជាទីមក») កាលឬសម័យជាទីមកនៃទឹកសន្សើម (រដូវរងា)។ ហិមាទ្រិ (សំ. < ហិម + អទ្រិ «ភ្នំ») ភ្នំដែលស្រោបដោយទឹកសន្សើម (ភ្នំហិមពាន្ត)។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក។ ល។

នាមសព្ទ៖ (សំ.បា. ហិម) ទឹកសន្សើម។ គុ. ត្រជាក់; រងា។ បើរៀងភ្ជាប់នៅខាងដើមសព្ទដទៃ សរសេរជា ហិម អ.ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ (ព្រះចន្ទ្រ)។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ។ ហិមទ្យោតិ (ទ្យោត) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ (ព្រះចន្ទ្រ)។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា។ ហិមវ័ន្តឬ—វា,—វាន្ត (—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត (ភ្នំហិមាល័យ)។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង។ ល។ ហិមាគម (—គំ; សំ.បា. < ហិម + អាគម «ជាទីមក») កាលឬសម័យជាទីមកនៃទឹកសន្សើម (រដូវរងា)។ ហិមាទ្រិ (សំ. < ហិម + អទ្រិ «ភ្នំ») ភ្នំដែលស្រោបដោយទឹកសន្សើម (ភ្នំហិមពាន្ត)។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក។ ល។

ហិមពាន្ដ

ហិមពាន្ដ៖ (ហិ-មៈពាន) នាមសព្ទ៖ (បា. ហិមវន្តុ «មានទឹកសន្សើម» > ហិមវន្ត; ខ្មែរប្រើ វ > ព, ព > ពា) ប្រទេសឬភ្នំមានទឹកសន្សើម
ព្រៃហិមពាន្ត, ភ្នំហិមពាន្ត (មើលក្នុងពាក្យ ហិម ផង)។ ខ្មែរប្រើក្លាយជា ហេមពាន្ត ក៏មាន, ប្រើក្លាយឃ្លាតទៅទៀតជា ហេម្បូពាន្ត ក៏មាន, ព.កា. ប្រើជា ហិមវ័ត, ហេមវ័ត, ហិមវ័ន្ត ហេមវ័ន្ត, ហេមវា ក៏មាន; សម័យសព្វថ្ងៃនេះលេចឮឈ្មោះក្នុងសកលលោកថា ហិមាល័យហិមាលយា (មើលក្នុងពាក្យ នេះទៀតផង)។]

ហិមវ័ត

ហិមវ័ត៖ (—មៈ—) គុណសព្ទ៖ (សំ. ហិមវត៑; បា. ហិមវន្តុ > ហិមវន្ត) ដែលមានទឹកសន្សើម (មើលក្នុងពាក្យ ហិមៈផង)។

នាមសព្ទ៖ ភ្នំហិមពាន្ត : ភ្នំហិមវ័ត (ព.កា.) : ហិមវ័ត-ហិមវ័ន្ត- និងហេមវា មានន័យដូចគ្នាតែមួយបែប ជាវេវចនៈសម្រាប់អែប អែបនែបលែបខាយជាជើងកាព្យ។ ជួនប្រើជាពាក្យហេមពាន្ត ឲ្យមានសម្ផស្សស្រស់មិនសាប កវីប្រើតាមលំអានកាព្យ កំណាព្យសម្បូរណ៍សម្ដីប្រើ។ នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថា ហេមវតី ឬហែមវតី «ធីតា ឬបុត្រីនៃហិមវ័ត» (តាមលទ្ធិព្រាហ្មណ៍)។

ហិមា—

ហិមា—៖ មើលក្នុងពាក្យ ហិមៈ

ហិមាល័យ

ហិមាល័យ៖ (ហិ-ម៉ាល៉ៃ) នាមសព្ទ៖ (សំ.បា. < ហិម «ទឹកសន្សើម» + អាលយ «លំនៅ» =លំនៅនៃទឹកសន្សើម) ឈ្មោះដងភ្នំច្រើនសង្កាត់ជាប់តៗគ្នា រាំងព្រំដែនប្រទេសឥណ្ឌាពីទិសខាងកើតទៅទិសពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រនិងទន្លេឥណ្ឌុសឬស៊ិន្ទ (ក្នុងសម័យបុរាណហៅ ភ្នំហិមវ័ត ឬ ភ្នំហិមវ័ន្ត, ខ្មែរច្រើនហៅ ភ្នំហិមពាន្ត ឬ ហេមពាន្ត) ពួកអ្នកភូមិសាស្ត្របានពិនិត្យមើលដោយគ្រឿងវាស់ សម័យបច្ចុប្បន្នឃើញបណ្ដោយដងភ្នំនេះ ២. ២៥០ គីឡូម៉ែត្រ, ត្រង់កំពូលដែលខ្ពស់ៗជាងគេខ្លះមានកម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះខ្ពស់ ៨. ៥៨១ ម៉ែត្រ, ខ្លះខ្ពស់ ៨. ៥៨០ ម៉ែត្រ; កំពូលក្រៅពីនេះក៏សុទ្ធសឹងតែខ្ពស់ៗត្រដឹមត្រដែតចុះតាមលំដាប់ៗគ្នា, ជាដងភ្នំមានឈ្មោះលេចឮប្រាកដពេញសកលលោក … (មើលក្នុងពាក្យ ហិមៈ និង ហិមពាន្ត ផង)។

ហិមាលយា

ហិមាលយា៖ (—ល៉ៈ-យ៉ា) នាមសព្ទ៖ មើលក្នុងពាក្យ ហិមាល័យ

ហិរញ្ញ

ហិរញ្ញ៖ (—រ៉ាញ់) នាមសព្ទ៖ (បា. ឬ សំ.) ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់ (ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្ដី ដែលរម្លាយសិតជារូបប្រាក់រូបមាសសម្រាប់ចាយក្ដី) ទ្រព្យ។
សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ«ប្រាក់» ប៉ុណ្ណោះ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. —រ៉ាញ់-ញៈ ឬ—រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬហិរណ្យ—ជាងប្រាក់ (បើស្ត្រីជា—ការិកា)។ ហិរញ្ញគព្ភ ឬហិរណ្យគ័ភ៌ (—គ័ប ឬ—គ័រ) ព្រះព្រហ្ម។ ហិរញ្ញប័ដ, —បដ្ដ ឬ ហិរណ្យ—ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់ (ហៅ ធនបត្រ ក៏បាន)។ ហិរញ្ញភណ្ឌ គ្រឿងប្រាក់។ ហិរញ្ញម័យ ឬហិរណ្យ— ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ របស់ហិរញ្ញម័យ។
ហិរញ្ញមូល ឬហិរណ្យ—ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន។ ហិរញ្ញវត្ថុ ឬហិរណ្យព័ស្ដុ (—ព័ស) ប្រាក់សម្រាប់ចាយ។ ល។

ហិរណ្យ

ហិរណ្យ៖ (—រ៉ាន់) នាមសព្ទ៖ មើលក្នុងពាក្យ ហិរញ្ញ

ហិរញ្ញ—

ហិរញ្ញ—៖ មើលក្នុងពាក្យ ហិរញ្ញហិរណ្យ

ហិរណ្យ—

ហិរណ្យ—៖ មើលក្នុងពាក្យ ហិរណ្យ

ហិរិ

ហិរិ នាមសព្ទ៖ (បា.; សំ. ហ្រី) សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប មនុស្សមានហិរិ។
ហិរិនិសេធ អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ ព្រោះមានហិរិ (បើស្ត្រីជា ហិរិនិសេធា)។ ហិរិមន្ត (—ម៉ន់) អ្នកមានហិរិ : មនុស្សហិរិមន្ត (បើស្ត្រីជា ហិរិមតី ឬ—មន្តី)។ ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ (—ឱត-ត័ប-ប៉ៈ ឬ ហិរោត-ត័ប-ប៉ៈ) ហិរិ និងឱត្តប្បៈ (សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប)
ហិរិឱត្តប្បៈជាធម៌សំខាន់របស់មនុស្ស។ ល។

ហិរី

ហិរី នាមសព្ទ៖ មើលក្នុងពាក្យ ហិរិ

ហិរិ—

ហិរិ—៖ មើលក្នុងពាក្យ ហិរិ

ហិរោត្តប្បៈ

ហិរោត្តប្បៈ៖ មើលក្នុងពាក្យ ហិរិ និង ឱត្តប្បឱត្តប្បៈ

ហិល

ហិល គុណសព្ទ៖ រិលមុខមិនសូវមុត ព្រោះកាប់ដីឬកាប់ជ្រលួសត្រូវដីរឿយៗ
ចបហិលមុខ; កាន់កាំបិតចែតកាប់ជ្រលួសត្រូវដីហិលមុខអស់។

ហ៊ិះ

ហ៊ិះ ឧទានសព្ទ៖ សូរលាន់មាត់ដោយមិនគាប់ចិត្ត, ដោយស្អប់, ដោយធុញទ្រាន់, ដោយមានទុក្ខព្រួយ, … ឬសូរសើចតិចៗ (លាន់មាត់ឮ ហ៊ិ ឬ ហ៊ិ ក៏មាន)។

ឧទានសព្ទ៖ មើលក្នុងពាក្យ ហ៊ិ

ហ៊ី

ហ៊ី ឧទានសព្ទ៖ សូរមនុស្សយំ
យំហ៊ីៗ … (សំ. ហី ឧ. សូរលាន់មាត់ដោយព្រួយចិត្តអស់សង្ឃឹម ឬដោយអស្ចារ្យ)។

នាមសព្ទ៖ (ចិ.) ល្ខោន, ងីវ
ចិនលេងហ៊ី។

ហ៊ីង

ហ៊ីង នាមសព្ទ៖ សត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មានមាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ិងជ័រ មានមាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ។ ព.កា. ថា
ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះតែមាត់។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ ឥតការទៀងទាត់ និយាយព្រតៗ ដោយក្ដីភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រឥលឥតគ្រឿងទប់។

ហ៊ីងហ៊ាង

ហ៊ីងហ៊ាង កិរិយាសព្ទ៖ ស្ទាក់ស្ទើរ, មិនដាច់ស្រេចទៅខាងណា
នាំឲ្យហ៊ីងហ៊ាងមិនប្រាកដជាត្រូវទៅឬត្រូវនៅ។

គុណសព្ទ៖ ដែលស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរនៅ, រារែក, អល់អែក ដំណើរហ៊ីងហ៊ាង, គំនិតហ៊ីងហ៊ាង។

ហីន

ហីន៖ (ហី-នៈ ឬ ហិន) គុណសព្ទ៖ (សំ.បា.) ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (មើលក្នុងពាក្យ ហិន ផង)។

បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហី-នៈ ; ដូចជា ហីនកម្ម អំពើឬការថោកទាប។ ហីនជាតិ ជាតិទាប។ ហីនធម៌ ធម៌ថោកទាប, អកុសលធម៌។ ហីនប្បណីត ឬ—ប្រណីត (—ន៉ាប់-ប៉ៈណេត ឬ—ប្រៈ—) ឧត្តមនិងថយថោក។ ហីនប្បណីតភាព ឬ-ប្រណីតភាព (—តៈភាប) ភាពឧត្តមនិងថយថោក។ ហីនភេទ ភេទទាប។ ហីនលក្ខណ៍ ឬ—ល័ក្សណ៍ (ហីនៈល័ក ឬហិន—) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព.កា. ថា
រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេទ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ។ ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ)។ ហីនវាចា ឬ—វាទ សម្ដីថោកទាប, សម្ដីខ្ជីខ្ជាឬផ្ដេសផ្តាស។ ហីនវាទិន ឬ—វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្ដេសផ្ដាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្ដីឥតតម្លៃ (បើស្ត្រីជា ហីនវាទិនី)។ ល។

ហីន—

ហីន—៖ មើលក្នុងពាក្យ ហីន

ហីនយាន

ហីនយាន៖ (—នៈ—) នាមសព្ទ៖ (សំ.បា.) យានថោកទាប; យានតូច។

គុណសព្ទ៖ ដែលមានយានថោកទាបឬតូច។ ឈ្មោះលទ្ធិឬពួកពុទ្ធសាសនិកដែលជាគូគ្នានឹងមហាយាន កើតមានឡើងដោយពួកមហាយានសន្មតហៅ, សំដៅសេចក្ដីថា«យានតូចឬមានធម៌ជាយាននាំសត្វដ៏តូច»; ហៅ ថេរវាទី ឬទក្ខិណនិកាយ ក៏បាន (មើលក្នុងពាក្យ មហាយាន ផង)។

ហីរ

ហីរ៖ (—រៈ) នាមសព្ទ៖ (សំ.) ពេជ្រ។ ហីរការ ជាងច្នៃពេជ្រ (ស្ត្រីជា ហីរការិកា)។

ហ៊ឹ!

ហ៊ឹ!៖ (ហ៊ឹៈ) មើលពាក្យ ហ៊ឹះ ឬ ហ៊ឹះ!

ហ៊ឹក

ហ៊ឹក នាមសព្ទ៖ វេលាខ្លី, កាលខ្លី, ស្របក់, រំពេច
មានខ្យល់តែមួយហ៊ឹកស្ងប់ឈឹង។

ហ៊ឹកហ៊ាក់

ហ៊ឹកហ៊ាក់ កិរិយាវិសេសន៍៖ រុងរឿង
បុណ្យកថិនហ៊ឹកហ៊ាក់, មង្គលការហ៊ឹកហ៊ាក់; ធ្វើបុណ្យហ៊ឹកហ៊ាក់, តែងខ្លួនហ៊ឹកហ៊ាក់។

គុណសព្ទ៖ រុងរឿង
បុណ្យកថិនហ៊ឹកហ៊ាក់, មង្គលការហ៊ឹកហ៊ាក់; ធ្វើបុណ្យហ៊ឹកហ៊ាក់, តែងខ្លួនហ៊ឹកហ៊ាក់។

ហ៊ឹង

ហ៊ឹង គុណសព្ទ៖ ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀក ស្ដាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក
ត្រចៀកហ៊ឹង ឬ ហ៊ឹងត្រចៀក។

នាមសព្ទ៖ ឈ្មោះល្បែងក្មេងប្រុសមួយប្រភេទ លេងឆ្កឹះវាយកំណាត់ឈើឬកំណាត់ឫស្សីមួយវែងមួយខ្លី… អ្នកបាញ់ត្រូវរត់លើទីមានកំណត់ បញ្ចេញសំឡេងឮ ហ៊ឹង! មិនឲ្យដាច់សូរ
ពួកក្មេងលេងហ៊ឹង។

នាមសព្ទ៖ កំណាត់ក្ដារចងបន្តោងអែបផ្ទប់នឹងជញ្ជាំង សម្រាប់ដាក់អ្វីៗ
ចងហ៊ឹង, ក្តារហ៊ឹង។ ហ៊ឹងអារក្ស ក្ដារហ៊ឹងដាក់តោកអារក្សឬដាក់ដូងទុំច្រុះនិងគ្រឿងបូជាអារក្ស ជាគ្រឿងសម្គាល់ថាជាកន្លែងលំនៅនៃខ្មោចអារក្ស (របស់ប្រជាជនខ្លះអ្នកប្រកាន់ជឿខ្មោចអារក្ស)។

ហឹប

ហឹប នាមសព្ទ៖ (ស. ហីប អ.ថ. ហ៊ីប) ប្រដាប់ធ្វើដោយឈើ, ដោយដែក, ដោយស្ពាន់ជាដើម មានសណ្ឋានបែបឡាំង មានគម្រប មានត្រចៀក មានថតឬឥតថតក៏មាន មានសោឬឥតសោក៏មាន សម្រាប់ដាក់វត្ថុផ្សេងៗ
សំពត់អាវមួយហឹបធំ, ប្រាក់មួយហឹបដែកតូច។ ហឹបជើងដំរី ប្រដាប់ធ្វើដោយឈើ មានសណ្ឋានមូលឈរ មានថត មានគម្របឬឥតគម្របក៏មាន សម្រាប់ដាក់គ្រឿងម្លូស្លា។ ហឹបស្លា ប្រដាប់ធ្វើដោយឈើជាដើមមានរាងផ្សេងៗសម្រាប់ដាក់គ្រឿងម្លូស្លា។ ល។

ហិប

ហិប៖ មើលក្នុងពាក្យ ហឹប

ហ៊ឹប

ហ៊ឹប ឧទានសព្ទ៖ សូរលាន់មាត់ឲ្យសញ្ញាគ្នាឲ្យលើកអ្វីដែលធ្ងន់ឬឲ្យរត់ព្រមគ្នាជាដើម
ហ៊ឹប លើក! (ហលើក!)។

ហ៊ឹមៗ

ហ៊ឹមៗ ឧទានសព្ទ៖ សូរនិយាយតិចៗ (រហ៊ឹមៗ) លុះតែផ្អៀងត្រចៀកស្ដាប់ជិតណាស់ទើបឮច្បាស់
និយាយគ្នាហ៊ឹមៗ។

ហឹរ

ហឹរ គុណសព្ទ៖ ដែលមានរសផ្សាក្ដៅឆួល (ដូចយ៉ាងរសម្ទេសខ្មាំង, ម្រេច)
រសហឹរ, សម្លហឹរ (និយាយក្លាយជា ហើរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ដូចជា ខ្នុរ, ឆ្នាំកុរ, សម្បុរ ដែលនិយាយក្លាយជា ខ្នោរ, ឆ្នាំកោរ, សម្បោរនោះដែរ)។

ហឹសា

ហឹសា នាមសព្ទ៖ មើលក្នុងពាក្យ ហិង្សា

ហ៊ឹះ

ហ៊ឹះ ឧទានសព្ទ៖ សូរលាន់មាត់ដោយក្រោធ, ដោយតូចចិត្ត, … ឬសូរថ្ងូរ
លាន់មាត់ហ៊ឹះ!; ថ្ងូរហ៊ឹះៗ …។

ហឺ

ហឺ ឧទានសព្ទ៖ សូរលាន់មាត់ឬហ៊ោដោយអស្ចារ្យ, ដោយរីករាយសប្បាយខ្លាំងឬ ដោយចំអកឲ្យគ្នា។

ហ៊ឺ

ហ៊ឺ ឧទានសព្ទ៖ សូរលាន់មាត់ដោយស្ងើច, ដោយព្រួយខ្លាំង, … ឬសូរថ្ងូរ
ថ្ងូរហ៊ឺៗ …។

ហ៊ឺៈ!

ហ៊ឺៈ! និបាតសព្ទ៖ ហ!, ហ៏!; ពាក្យសម្រាប់ប្រើក្នុងការហុចអ្វីៗឲ្យគ្នា ឬឲ្យសញ្ញាឲ្យប្រឹងលើករបស់ធ្ងន់ជាដើម (ចំពោះតែទៅរកមនុស្សតូចជាងឬស្មើភាពគ្នា)
ហ៊ឺៈយកចុះ!; ហ៊ឺៈ លើក!។ ហៈ, ឬៈដូច្នោះទេហ៊ឺៈ? (ព. បុ) ប្រើសំឡេងខ្លីជា ហ៊ឹ!ឬ ហ៊ឹ! ក៏មាន។

ហឺត

ហឺត កិរិយាសព្ទ៖ ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់ ហឺតផ្សែងបារី, ជក់បារីហឺតផ្សែង។
ប្រើជា ន. ក៏បាន
ជក់ពីរបីហឺត (< ហិត កិ.បា. ដែរ)។

នាមសព្ទ៖ ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់ ហឺតផ្សែងបារី, ជក់បារីហឺតផ្សែង។
ប្រើជា ន. ក៏បាន
ជក់ពីរបីហឺត (< ហិត កិ.បា. ដែរ)។

នាមសព្ទ៖ (បា. ហិតរោគ) ឈ្មោះរោគមួយប្រភេទមានអាការហបហត់ដកដង្ហើមវែងៗ ប៉ផ្តឺតប៉ផ្តក់ បណ្ដាលមកពីស្លេស្ម៍ពិការក្នុងសួត
រោគហឺត។

កិរិយាសព្ទ៖ ដកដង្ហើមហបហត់វែងៗ ប៉ផ្តឺតប៉ផ្តក់ព្រោះរោគហឺត
គាត់កំពុងតែហឺតទៅណាមិនរួចទេ។

ហឺប

ហឺប នាមសព្ទ៖ (យ.) ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយទម្លាក់កាសឬសេនលើដុំឥដ្ឋលើបន្ទះក្បឿងឬក្ដារឲ្យរមៀលទៅ, មានគំនូសដីជាកម្រិតទី, ជាល្បែងក្មេង
ពួកក្មេងលេងហឺប (សព្វថ្ងៃនេះគ្មានទេ)។

ហឺយ!

ហឺយ! និបាតសព្ទ៖ នែ! ពាក្យសម្រាប់ហៅគ្នាឬប្រើជាសញ្ញាហាមឃាត់មិនឲ្យធ្វើអ្វីៗ (ជាសម្ដីទ្រគោះពុំសមគួរ ប្រើចំពោះតែទៅរកអ្នកតូចទាបឬកូនក្មេង)
ហឺយ! មកណេះ; ហឺយ!កុំចូលមក!

ហ៊ឺយ

ហ៊ឺយ ឧទានសព្ទ៖ សូរដេញគោឬក្របីឲ្យដើរ។

ហ៊ឺហា

ហ៊ឺហា កិរិយាវិសេសន៍៖ ដែលឆ្មើងឆ្មៃ, ក្រអឺតក្រអោង, លេងខ្លួន; ហ៊ឺកហ៊ាក់
ឫកហ៊ឺហា, អ្នកលេងហ៊ឺហា; តែងខ្លួនហ៊ឺហា, ដើរលេងហ៊ឺហា។

គុណសព្ទ៖ ដែលឆ្មើងឆ្មៃ, ក្រអឺតក្រអោង, លេងខ្លួន; ហ៊ឺកហ៊ាក់
ឫកហ៊ឺហា, អ្នកលេងហ៊ឺហា; តែងខ្លួនហ៊ឺហា, ដើរលេងហ៊ឺហា។

ហុកសិប

ហុកសិប បកតិសំខ្យា៖ (ស. ហកសិប អ.ថ. ហុកសិប < ហុក «ប្រាំមួយ» + ស៊ិប «ដប់» ដប់ប្រាំមួយដង (៦០)។

ហុង

ហុង កិរិយាសព្ទ៖ មូររុំព័ទ្ធជាសំណុំ, ជាដុំមូល ហុងអំបោះ។
ខ្ចប់ដោយក្រដាសឲ្យជាកញ្ចប់រាងមូលឈរឬចងក្របួចសំពត់ឲ្យជាថង់រាងមូលឈរច្រកគ្រាប់អ្វីៗ ហុងស្ករ-ស, ហុងអង្ករ។
ចម្អិនសាច់ជ្រូកដោយគ្រឿងផ្សំស្រដៀងនឹងខ
ហុងសាច់ជ្រូក។

គុណសព្ទ៖ សាច់ជ្រូកហុង។

នាមសព្ទ៖ សាច់ជ្រូកដែលចម្អិនដោយផ្សំគ្រឿងស្រដៀងនឹងខ ហុងជ្រូក។
រមូរសរសៃអំបោះឬខ្សែឆ្មារដែលមូររុំព័ទ្ធជាដុំមូល
អំបោះមួយហុង។

គុណសព្ទ៖ ដែលហុងហើយ
អំបោះហុង; ជ្រូកហុង។

ហុច

ហុច កិរិយាសព្ទ៖ ចាប់កាន់អ្វីៗឲ្យដោយដៃតែម្ខាងប្រយោល ហុចបារីឱ្យ។
លូកដៃឬជើងម្ខាងប្រយោលទៅរក ហុចដៃ, ហុចជើង។
ព. ប្រ បោះសម្ដីទៅរក ហុចសម្ដីឲ្យដឹងចិត្ត។
ប្រគល់ខ្លួនឬសម្ដែងខ្លួនឲ្យប្រើប្រាស់តាមត្រូវការ
ហុចខ្លួនឲ្យប្រើ។

គុណសព្ទ៖ ដែលមានលំនាំឬដំណើរ, សណ្ឋានដូចជាហុច
មនុស្សជើងហុច មនុស្សមានជើងពិការដើរទៅមានលំនាំដូចជាហុចៗភ្លឹងៗ។

ហុត

ហុត កិរិយាសព្ទ៖ ស្រូបយកតែទឹកឬវត្ថុរាវ
ហុតទឹកសម្ល, ហុតឈាម។

នាមសព្ទ៖ ចំនួនដែលស្រូបយកតែទឹកឬវត្ថុរាវ : ទឹកសម្លមួយហុត។ ព.ទ.បុ. ហុតទឹកសំដៅកាក ឲ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់ សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រុងនឹងឲ្យបានមកជាកូនប្រសាជាដើម : ខ្ញុំទំនុកបម្រុងវាដោយស្មោះត្រង់ពិតៗ មិនមែនហុតទឹកសំដៅកាកទេ។

នាមសព្ទ៖ (សំ.បា. ហុត) ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន, ការសែនព្រេន។ ហុតកម្ម ការធ្វើហុតៈ។ ហុតករ ឬ-ការ អ្នកធ្វើហុត (បើស្ត្រីជា ហុតការិកា)។ ហុតកោវិទ អ្នកឈ្លាសក្នុងហុតកម្ម។ ហុតពិធី ពិធីហុតកម្ម, ពិធីបូជាភ្លើង។ ហុតភុជ, ហុតពៈ ឬ ហុតវហៈ, ហុតាសន៍ ព្រះអគ្គី ឬព្រះអគ្និ (ភ្លើង)។ ហុតាចារ្យ អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង (ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា)។ ល។

ហ៊ុត

ហ៊ុត កិរិយាសព្ទ៖ (សំ. ហុឌ «ប្រមូល, រួបរួម») ក្របួចបបូរមាត់បន្តិចបញ្ចេញសូរឮ ហ៊ុត យោងភ្លើងដែលឆេះក្រដាសប៉ុយជាដើមឲ្យមានអណ្ដាតឡើង
ក្រដាសនេះឆេះល្អណាស់ ហ៊ុតតែម្ដងបានអណ្ដាតភ្លើង។

ហុត

ហុត កិរិយាសព្ទ៖ ស្រូបយកតែទឹកឬវត្ថុរាវ
ហុតទឹកសម្ល, ហុតឈាម។

នាមសព្ទ៖ ចំនួនដែលស្រូបយកតែទឹកឬវត្ថុរាវ : ទឹកសម្លមួយហុត។ ព.ទ.បុ. ហុតទឹកសំដៅកាក ឲ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់ សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រុងនឹងឲ្យបានមកជាកូនប្រសាជាដើម : ខ្ញុំទំនុកបម្រុងវាដោយស្មោះត្រង់ពិតៗ មិនមែនហុតទឹកសំដៅកាកទេ។

នាមសព្ទ៖ (សំ.បា. ហុត) ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន, ការសែនព្រេន។ ហុតកម្ម ការធ្វើហុតៈ។ ហុតករ ឬ-ការ អ្នកធ្វើហុត (បើស្ត្រីជា ហុតការិកា)។ ហុតកោវិទ អ្នកឈ្លាសក្នុងហុតកម្ម។ ហុតពិធី ពិធីហុតកម្ម, ពិធីបូជាភ្លើង។ ហុតភុជ, ហុតពៈ ឬ ហុតវហៈ, ហុតាសន៍ ព្រះអគ្គី ឬព្រះអគ្និ (ភ្លើង)។ ហុតាចារ្យ អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង (ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា)។ ល។

ហុតៈ

ហុតៈ នាមសព្ទ៖ មើលក្នុងពាក្យ ហុត

ហុត—

ហុត—៖ មើលក្នុងពាក្យ ហុតហុតៈ

ហុតា—

ហុតា—៖ មើលក្នុងពាក្យ ហតុ—

ហ៊ុន

ហ៊ុន នាមសព្ទ៖ (ចិ.) ប្រាក់ដើមទុនដែលព្រមព្រៀងចូលរួបរួមជាមួយគ្នាធ្វើជំនួញ
ចូលហ៊ុនគ្នាទិញពោត។

គុណសព្ទ៖ ដែលចូលជាហ៊ុនហើយ
ប្រាក់ហ៊ុន។

នាមសព្ទ៖ (ចិ.) សង់ទីម៉ែត្រ (១០លី)
ទទឹង ១០ ហ៊ុន បណ្ដោយ ៣៥ ហ៊ុន។

ហ៊ុនហយ

ហ៊ុនហយ នាមសព្ទ៖ ហ៊ុនរាយរង
មានហ៊ុនហយជាមួយគ្នា។

ហ៊ុម

ហ៊ុម កិរិយាសព្ទ៖ (ស. ហុម អ.ថ. ហ៊ុម់«រុំ, ដាស, ពាស, ព័ទ្ធជុំវិញ») បាំងព័ទ្ធជុំវិញ; ឈរឬអង្គុយព័ទ្ធជុំជិត
ហ៊ុមសំពត់ជិតមើលពុំឃើញ; ឈរហ៊ុមជិត។

ហ៊ុមព្រែ

ហ៊ុមព្រែ នាមសព្ទ៖ (ស. ហុម@##ព្រ អ.ថ. ហ៊ុមផ្រែ) នាទីឬតំណែងយសស័ក្ដិរបស់មហាតលិករងពីទីបាចុះមក (តូចជាងទីបា)
មហាតលិកទីហ៊ុមព្រែ, ពួកហ៊ុមព្រែ (ប្រើតែក្នុងសម័យបុរាណខ្លះ)។

ហ៊ុមរោង

ហ៊ុមរោង នាមសព្ទ៖ មើលក្នុងពាក្យ ហោមរោង។

ហ៊ុមហ

ហ៊ុមហ កិរិយាសព្ទ៖ (ស. ហុម អ.ថ. ហ៊ុម់ «រុំ, ដាស, ពាស, ព័ទ្ធជុំវិញ»; ហ្ច់ អ.ថ. ហ «ខ្ចប់») បាំងព័ទ្ធជុំវិញជិតដូចគេខ្ចប់
ហ៊ុមហជិតមើលមិនឃើញ។

នាមសព្ទ៖ ទីដែលបាំងព័ទ្ធជិតដូចគេខ្ចប់
ត្រូវបាំងឲ្យមានហ៊ុមហ, ទីមានហ៊ុមហ។

ហុយ

ហុយ កិរិយាសព្ទ៖ ផ្សាយអណ្ដែតឡើង, ផ្សាយអណ្ដែតដង្គោលឡើង ផ្សែងហុយ ឬ ហុយផ្សែង, ហុយធូលី។ បាយហុយៗ បាយក្ដៅៗ ដែលនៅមានផ្សែងហុយ។
ផ្សាយចេញ ហុយក្លិនស្អុយចេញពីក្នុងក្ដារមឈូស។
ព.ប្រ. ផ្សាយខ្ចរខ្ចាយ, លេចឮសាយសុស
ហុយកេរ្តិ៍អាក្រក់ទៅសព្វស្រុក។ ប្រយ័ត្នកុំឲ្យហុយហ្ន៎ះ! ប្រយ័ត្នកុំឲ្យលេចឮតទៅទៀតហ្ន៎ះ។

នាមសព្ទ៖ រន្ធផើយ
ជាសចេញតាមរន្ធហុយ (មើលក្នុងពាក្យ រន្ធ ទៀតផង)។

ហុយហាយ

ហុយហាយ កិរិយាសព្ទ៖ (ព.សា.) សាយភាយលេចឮសុសសព្វ
ដំណឹងនុ៎ះហុយហាយសព្វទិសទីអស់ទៅហើយ។

ហុរៗ

ហុរៗ ឧទានសព្ទ៖ សូរឮដោយត្រសុលចូលស្រាលៗ (យ៉ាងដូចស្រមោចចូលត្រចៀកជាដើម)
ស្រមោចបង្រះក្នុងត្រចៀកហុរៗ។

ហុលៗ

ហុលៗ ឧទានសព្ទ៖ មើលក្នុងពាក្យ ហុរៗ

ហ៊ុះៗ

ហ៊ុះៗ ឧទានសព្ទ៖ សូរសើចឬនិយាយគ្នាតិចៗ
សើចហ៊ុះៗ។

ហ៊ូ

ហ៊ូ ឧទានសព្ទ៖ សូរខ្យល់បក់ខ្លាំង
ខ្យល់បក់ហ៊ូៗ។

នាមសព្ទ៖ វេលា, ខណៈ, ស្របក់ នៃខ្យល់បក់ខ្លាំង ខ្យល់បក់តែមួយហ៊ូស្ងប់ឈឹង។

ហូត

ហូត កិរិយាសព្ទ៖ ទាញដកយកឲ្យរបូតចេញពីក្នុងទីដែលធូរ
ហូតដាវចេញពីស្រោម, ហូតឆ្អឹងត្រីស្ងោរ។ ហូតងារ ដកងារ។ ហូតពន្ធ យកពន្ធទំនិញដោយគិតតាមតម្លៃដើមនិងចំនួនរបស់ : គយហូតពន្ធក្នុងមួយរយយកបី (ដូចយ៉ាងត្រីឆ្អើរថ្លៃដើម ១ ចង្កាក់ ១០ រៀលក្នុង ១០០ចង្កាក់ គយហូតយកតែ ៣ ចង្កាក់ គឺយកពន្ធ ៣០ រៀល)។

គុណសព្ទ៖ ដែលទាញដកយកឲ្យរបូតចេញបាន
ថតហូត ថតតុជាដើមដែលទាញហូតចេញបាន។

នាមសព្ទ៖ ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយអ្នកដែលជាមេចាប់កាសឬសេនចេញឲ្យទ្រេល, … ការស៊ីសងមានទំនងស្រដៀងនឹងធួ
ពួកក្មេងលេងហូត (សព្វថ្ងៃនេះគ្មានទេ)។

ហូតថ្នាក់

ហូតថ្នាក់ គុណសព្ទ៖ ដែលនៅថ្មោងឥតទាន់សៅហ្មង, បរិសុទ្ធស្អាត, ថ្មីចែស; ដែលនៅកំលោះឬនៅក្រមុំសុទ្ធសាធ
របស់ថ្មីហូតថា្នក់; កំលោះហូតថ្នាក់, ក្រមុំហូតថ្នាក់។ (ព.កា.) កំលោះហូតថ្នាក់ ត្រូវយល់ឲ្យជាក់ នូវមាត្រាច្បាប់ កូនគេក្រមុំ កុំហ៊ានពាល់ចាប់ ពុំបានទេស្លាប់ ប្រយោជន៍លោកីយ៍។ ក្រមុំហូតថ្នាក់ ត្រូវរក្សាលក្ខណ៍ ប្រយ័ត្នអប្រីយ៍ ត្រូវប្រើឫកពា ចរិយាកូនស្រី ទោះនឹងស្រដី ឲ្យត្រូវបែបបទ។

ហូនហ៊ក់

ហូនហ៊ក់ គុណសព្ទ៖ ចាស់គ្រាំគ្រាខ្លាំង, ចាស់ណាស់
ចាស់ហូនហ៊ក់។

ហូប

ហូប កិរិយាសព្ទ៖ បរិភោគភោជនាហារ (ស៊ី)។ សម្ដីសម្រាប់ហៅការបរិភោគនៃមនុស្សស្មើភាពនឹងខ្លួនឬតូចជាងខ្លួន ដោយសេចក្ដីគួរសម, ជាសម្ដីខ្ពស់ជាងពាក្យ អាស្រ័យ ទាបជាងពាក្យ ពិសា
អ្នកហូបបាយហើយឬនៅ?, ឯងរាល់គ្នាម៉េចក៏មិននាំគ្នាហូបបាយឲ្យហើយពីថ្ងៃពីភ្លឺទៅ?

ហ៊ូពាន់

ហ៊ូពាន់ នាមសព្ទ៖ (សំ. ហ័្វព័ន អ.ថ. ហួ៎ផាន់ «នាយពាន់») មេទ័ពឬមន្ត្រីអ្នកត្រួតពលរាប់ពាន់។ ពាក្យសម្រាប់ប្រើជាគ្រឿងសម្គាល់ក្នុងបណ្ដាស័ក្ដិមន្រ្តី មានអត្ថន័យថាជាអ្នកមានអំណាចត្រួតពលបានប៉ុណ្ណោះៗពាន់ (ក្នុងកាលដែលមានសឹកសង្គ្រាម)
ស័ក្ដិ ៩ ហ៊ូពាន់, ស័ក្ដិ ១០ ហ៊ូពាន់ (មានអំណាចត្រូវត្រួតពលបានចំនួន ៩ ពាន់នាក់, ចំនួន ១០ ពាន់នាក់); និយាយកាត់ខ្លីថា ស័ក្ដិ ៩ ពាន់, ស័ក្ដិ ១០ ពាន់ ប៉ុន្តែកាលណាសរសេរ តែងប្រើ ហ៊ូពាន់ ជាដរាប។

ហ៊ូពូ

ហ៊ូពូ នាមសព្ទ៖ ឈ្មោះបក្សីមួយប្រភេទ យំឮសូរ ហ៊ូពូៗ … (ហៅតាមសូរយំនេះ)។

ហូរ

ហូរ កិរិយាសព្ទ៖ រឥលជ្រុលទៅឯង នៃទឹកឬវត្ថុរាវ, នៃខ្សាច់ជាដើម ទឹកហូរ, ឈាមហូរ, ទឹកភ្នែកហូររហាម។
បោលជ្រំៗជើង (ចំពោះតែគោ, ក្របី)
គោហូរ។

កិរិយាវិសេសន៍៖ (ព.ប្រ.) រឥលឥតទើសទាក់, មិនរអាក់រអួល : និយាយហូរ, មើលសំបុត្រហូរ, សម្ដីហូរ។ ហូរហៀរ (មើលក្នុងពាក្យ ហៀរ)។ ហូរហែ កិ.វិ. ដែលហែៗគ្នាមិនដាច់, ដែលចេះតែមានបន្ដគ្នាមិនដាច់ : មានគេទៅមកហូរហែ។ ព.ទ.បុ. បែកជាអូរហូរទៅជាស្ទឹង (មើលក្នុងពាក្យ បែក)។

គុណសព្ទ៖ (ព.ប្រ.) រឥលឥតទើសទាក់, មិនរអាក់រអួល : និយាយហូរ, មើលសំបុត្រហូរ, សម្ដីហូរ។ ហូរហៀរ (មើលក្នុងពាក្យ ហៀរ)។ ហូរហែ កិ.វិ. ដែលហែៗគ្នាមិនដាច់, ដែលចេះតែមានបន្ដគ្នាមិនដាច់ : មានគេទៅមកហូរហែ។ ព.ទ.បុ. បែកជាអូរហូរទៅជាស្ទឹង (មើលក្នុងពាក្យ បែក)។

ហូល

ហូល នាមសព្ទ៖ ឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធលើកជាគោមជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំណេះនិងសេចក្តីពេញចិត្តនៃអ្នកត្បាញ, ជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវ របស់ស្ត្រីខ្មែរ
ហូលប្រុស, ហូលស្រី។ ហូលជរ ហូលដែលត្បាញលើកជាក្បាច់ជរត្រង់ជាយ។ ព.កា. ថាៈ មេបាស្លៀកហូលជរ សម្ដីខ្ទរប្រកាន់ច្បាប់ ឲ្យត្រូវតាមទម្លាប់ សណ្ដាប់ធ្នាប់ទម្រង់ការ។ ពីបូរាណព្រេងព្រឹទ្ធ ត្រូវតែគិតតាមវោហារ ចាស់ទុំជាអាចារ្យ ទើបកិច្ចការបានចម្រើន។

ហួង

ហួង កិរិយាសព្ទ៖ (ស. ហ្វង អ.ថ. ហួ៎ង«រក្សា, គ្រប់គ្រងរក្សា, ថែទាំ; មិនចង់ឲ្យ» ឬ ហ្វ់ង អ.ថ. ហួង «កួចកាន់; តោងទាម; មានកង្វល់ទៅរក») ទាមយក, តោងទាម; ខារខាំង
ហួងយកទ្រព្យសម្បាច់; ហួងប្រយោជន៍ឲ្យបានតែខ្លួនម្នាក់ឯង។

គុណសព្ទ៖ ដែលមានក្លិនល្អឬអាក្រក់ធុំច្បាស់ប្រាកដ, ដែលធុំក្លិនភាយ
ធុំក្លិនក្រអូបហួង, ធុំក្លិនស្អុយហួង។

នាមសព្ទ៖ (ស. ព្ចេ៍ង អ.ថ. ហ្វឿង់«ប្រាក់តម្លៃ៨អ័ដ្ឋសម័យពីដើម=១២សតាង្គកន្លះសម័យបច្ចុប្បន្ន») ឈ្មោះរូបប្រាក់សម័យបុរាណ សម្រាប់ចាយក្នុងកម្ពុជរដ្ឋ តម្លៃ១០ សេនសម័យសព្វថ្ងៃ
ពីរហួងជាមួយស្លឹង បួនស្លឹងជាមួយបាទ (=៨០សេន); ប៉ុន្តែក្នុងរជ្ជកាលខ្លះគិតតម្លៃមួយហួងត្រឹមតែ៧សេនកន្លះ, ពីរហួងជាមួយស្លឹង=(១៥សេន), បួនស្លឹងជាមួយបាទ=(៦០សេន)។ ចាស់ទុំពីដើមច្រើនប្រដៅកូនចៅថា : បានប្រាក់មួយហួងមួយស្លឹងត្រូវសន្សំទុក កុំចាយវាយកញ្ជះកញ្ជាយពេក!

ហួងហែង

ហួងហែង កិរិយាសព្ទ៖ (ស. ហ្វង អ.ថ. ហួ៎ង«រក្សា, គ្រប់គ្រង, ថែទាំ; មិនចង់ឲ្យ», @##ហន អ.ថ. ហែ៎ន«កាន់កាប់, បីបាច់, ចាំរក្សា» > ហ្វង@##ហន អ.ថ. ហួ៎ងហែ៎ន) កាន់កាប់រក្សាឲ្យនៅក្នុងអំណាចខ្លួន, ខារខាំងមិនឱ្យបានទៅអ្នកដទៃ ហួងហែងទ្រព្យ, ហួងហែងរក្សាស្រែចម្ការ។
ហែរហៃឲ្យស្រេចលើខ្លួន
ម្ហូបចំណីទាំងនេះជាសាធារណៈ មិនត្រូវអ្នកណាហួងហែងទេ! (និយាយថាហួងហែនក៏មាន តែមិនសូវប្រើ)។

ហួងហែន

ហួងហែន៖ មើលក្នុងពាក្យ ហួងហែង

ហួច

ហួច កិរិយាសព្ទ៖ បង្ហើបក្របួចបបូរមាត់បញ្ចេញសូរសព្ទតូចគ្រលួច (ច្រើនប្រើជាបទភ្លេង)
ហួចបទអុំទូក។

ហួញ

ហួញ គុណសព្ទ៖ គ្រែត; ស្ញូញ (ចំពោះតែជូរ)
អម្ពិលជូរហួញ; មុខជូរហួញ។

ហួត

ហួត កិរិយាសព្ទ៖ ជ្រាបបាត់អស់, ជ្រាបរីងអស់ ទឹកហួតអស់។
គុ. ដែលឆាប់ជ្រាបឬឆាប់រីង
ដីនេះច្រើនខ្សាច់ឆាប់ហួតទឹកណាស់។ ហួតហែង ហួតស្ងួត; រីងស្ងួត (មើលក្នុងពាក្យ ហែង ផង)។

ហួម

ហួម ឧទានសព្ទ៖ សូរស្ងាបខ្លាំង
ស្ងាបហួម។

ហួម៉ៃ

ហួម៉ៃ នាមសព្ទ៖ (ស. ហ្វ័មៃ អ.ថ. ហួ៎ម៉ាយ់ < ហ្វ័«ក្បាល» + មៃ «ឈើ» = ក្បាលស៊ូធន់ការវាយកាប់ដូចជាឈើ) អ្នកលេងកាប់ចាក់ដៃជាឬយ៉ាងប៉ិន, យ៉ាងពូកែ
ពួកហួម៉ៃ, អ្នកលេងហួម៉ៃ។

ហួយ

ហួយ នាមសព្ទ៖ (ចិ. ហូយហួយ) ឈ្មោះល្បែងស៊ីសងមួយប្រភេទ មានដើមកំណើតអំពីពួកចិនលេងដោយចេញ រូបមាន៣៦រូបណាមួយ ឬចេញតួអក្សរ, តួលេខ ៣៦ តួ តួណាមួយ, ចេញក្នុងមួយថ្ងៃពីរពេល ព្រឹកម្ដងល្ងាចម្ដង ឲ្យពួកអ្នកចូលចិត្តលេងចាក់ផ្សងតាមសំណាង, ជាល្បែងនាំឲ្យមនុស្សទាំងឡាយញៀនជាប់ចិត្តមិនងាយលែងលេង, នាំឲ្យខាតវេលាធ្វើការរបរ និងការសិក្សា ហិនហោចទ្រព្យសម្បត្តិមិនភ្ញាក់ខ្លួន (មានតែក្នុងសម័យដើម)
អ្នកលេងហួយច្រើនតែផ្សងយល់សប្ន ឬស្វែងរកគ្រូចេះយឹតចេះខាប។

ហួរ

ហួរ កិរិយាសព្ទ៖ ស្រូបរាវដោយចំពុះ (ចំពោះតែសត្វពួកទាពួកក្ងាន)
ទាហួរ, ប្រវឹកហួរ។ ហួរហែក ឬ ហែកហួរ ហែកច្រៀកខ្ទេចខ្ទី ឬហែកឈ្លីញីញក់។

ហួល

ហួល គុណសព្ទ៖ ឈឺអួលស្រយង់ខ្លាំងដោយមានប៉ះទង្គុកទង្គិចត្រូវសរសៃអណ្ឌៈ។

ហួស

ហួស កិរិយាសព្ទ៖ កន្លងឬរំលងហើយ ហួសពេល។
ផុតរលត់ (ស្លាប់)
ហួសហើយ (ព.សា.)។

កិរិយាវិសេសន៍៖ ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលែង; លុបលើ; ជ្រុល; ជាង; …។ ហួសកម្លាំង លើសពីកម្លាំង, លុបលើកម្លាំង។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ។ ហួសកំណត់ លើសពីកំណត់។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់។ ហួសខ្នាត លើសពីខ្នាត។ ហួសគិត អស់គិតទៅទៀតកើត។ ហួសចិត្ត ហួសគំនិត, ហួសគិត។ ហួសប្រមាណ លើសពីប្រមាណ។ ហួសពេក ជ្រុលពេក។ ហួសមាឌ ឬ-មាត្រ លុបមាឌ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ។ ហួសហេតុ ក្រៃលែងជាងហេតុ។ ហួសពីនោះទៅរំលងពីនោះទៅ។ ចេះហួស ចេះជ្រុល។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ។ ល។

និបាតសព្ទ៖ ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលែង; លុបលើ; ជ្រុល; ជាង; …។ ហួសកម្លាំង លើសពីកម្លាំង, លុបលើកម្លាំង។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ។ ហួសកំណត់ លើសពីកំណត់។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់។ ហួសខ្នាត លើសពីខ្នាត។ ហួសគិត អស់គិតទៅទៀតកើត។ ហួសចិត្ត ហួសគំនិត, ហួសគិត។ ហួសប្រមាណ លើសពីប្រមាណ។ ហួសពេក ជ្រុលពេក។ ហួសមាឌ ឬ-មាត្រ លុបមាឌ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ។ ហួសហេតុ ក្រៃលែងជាងហេតុ។ ហួសពីនោះទៅរំលងពីនោះទៅ។ ចេះហួស ចេះជ្រុល។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ។ ល។

គុណសព្ទ៖ ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលែង; លុបលើ; ជ្រុល; ជាង; …។ ហួសកម្លាំង លើសពីកម្លាំង, លុបលើកម្លាំង។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ។ ហួសកំណត់ លើសពីកំណត់។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់។ ហួសខ្នាត លើសពីខ្នាត។ ហួសគិត អស់គិតទៅទៀតកើត។ ហួសចិត្ត ហួសគំនិត, ហួសគិត។ ហួសប្រមាណ លើសពីប្រមាណ។ ហួសពេក ជ្រុលពេក។ ហួសមាឌ ឬ-មាត្រ លុបមាឌ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ។ ហួសហេតុ ក្រៃលែងជាងហេតុ។ ហួសពីនោះទៅរំលងពីនោះទៅ។ ចេះហួស ចេះជ្រុល។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ។ ល។

ហើប

ហើប កិរិយាសព្ទ៖ របើកងើបឃ្លាតពីទីប្រក្រតី ក្ដារជញ្ជាំងហើប។
អណ្ដែតងើបខ្ពស់ឡើង លុះកើបយកស្រូវខ្លះចេញទៅ មាឌទូកហើបពីក្នុងទឹកបានមួយចំអាម។
លើកឬក្រោកឲ្យឃ្លាតឡើងបន្តិច (បង្ហើប) ទាញឡើងឲ្យហើប, លើកមិនហើប; ក្រោកមិនហើបពីកន្ទេល។
បញ្ចេញវាចាឬចេញស្ដី ទុកជាស្ដីឲ្យយ៉ាងណាក៏មិនហ៊ានហើប។
ហើបមាត់ បើកមាត់ឬហាមាត់ស្ដី។ ហើបមាត់មិនរួច ស្ងៀមឈឹង; ស្ដីថាមិនកើត, មិនហ៊ានស្ដីថា។ ហើបហា ហាមាត់ឬបើកមាត់ស្ដី។ ល។

ហើម

ហើម កិរិយាសព្ទ៖ ទុលប៉ោងសាច់ឡើងកំពុងធំខ្ពស់ជាងប្រក្រតីដើម
ហើមជើង, ហើមពោះ; ខ្មោចហើមស្ពីង, ជើងស្ដាំហើមខ្លាំងមិនស្រក។

គុណសព្ទ៖ ទុលប៉ោងសាច់ឡើងកំពុងធំខ្ពស់ជាងប្រក្រតីដើម
ហើមជើង, ហើមពោះ; ខ្មោចហើមស្ពីង, ជើងស្ដាំហើមខ្លាំងមិនស្រក។

ហើមស្រក

ហើមស្រក នាមសព្ទ៖ ឈ្មោះជំងឺមួយប្រភេទ ហើមៗស្រកៗសាចុះសាឡើងរឿយៗ
ជំងឺហើមស្រក។

ហើយ

ហើយ កិរិយាវិសេសន៍៖ ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច
ធ្វើការមិនទាន់ហើយ, ធ្វើនេះហើយធ្វើនុះទៀត។ ហើយក៏ និ. រួចក៏។ ហើយគ្នា និ. ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត : ហើយគ្នាតែប៉ុណ្ណេះ ឬតែប៉ុណ្ណេះក៏ហើយគ្នា។ ពាក្យលាន់មាត់ដោយនឹកស្ដាយ, ដោយតូចចិត្ត ឬដោយអស់សង្ឃឹម : ហើយគ្នា! អស់កើតជាអីហើយ!; ច្រើនថា ហើយគ្នាតែម្ដង!។ ហើយដោយ ឬ ដ៏ហើយដោយ គុ. ដែលធ្វើដោយ : ហើយដោយមាស ឬ ដ៏ហើយដោយមាស ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ត្រូវនឹង បា. មយ ដែលយើងប្រើជា –ម័យ, ដូចជា លោហម័យ, សុវណ្ណម័យ ជាដើម)។ ហើយពី និ. រួចពី, អស់ពី : ហើយពីនុ៎ះនោះ រួចពីនុ៎ះនោះ។ ហើយហោង (–អ្ហង) ស្រេចហោង (មើលក្នុងពាក្យ ហោង និ. ផង)។ ល។

គុណសព្ទ៖ ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច
ធ្វើការមិនទាន់ហើយ, ធ្វើនេះហើយធ្វើនុះទៀត។ ហើយក៏ និ. រួចក៏។ ហើយគ្នា និ. ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត : ហើយគ្នាតែប៉ុណ្ណេះ ឬតែប៉ុណ្ណេះក៏ហើយគ្នា។ ពាក្យលាន់មាត់ដោយនឹកស្ដាយ, ដោយតូចចិត្ត ឬដោយអស់សង្ឃឹម : ហើយគ្នា! អស់កើតជាអីហើយ!; ច្រើនថា ហើយគ្នាតែម្ដង!។ ហើយដោយ ឬ ដ៏ហើយដោយ គុ. ដែលធ្វើដោយ : ហើយដោយមាស ឬ ដ៏ហើយដោយមាស ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ត្រូវនឹង បា. មយ ដែលយើងប្រើជា –ម័យ, ដូចជា លោហម័យ, សុវណ្ណម័យ ជាដើម)។ ហើយពី និ. រួចពី, អស់ពី : ហើយពីនុ៎ះនោះ រួចពីនុ៎ះនោះ។ ហើយហោង (–អ្ហង) ស្រេចហោង (មើលក្នុងពាក្យ ហោង និ. ផង)។ ល។

ហ៊ើយ!

ហ៊ើយ! ឧទានសព្ទ៖ សូរសម្ដីដេញគោក្របីឲ្យដើរ។

ហើរ

ហើរ កិរិយាសព្ទ៖ ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់ សត្វហើរព្រាត។
រសាត់ឡើងដោយកម្លាំងខ្យល់ ស្លឹកឈើហើរ។
ឡើងទៅឯអាកាសដោយជក់ខ្យល់ ខ្លែងហើរ។
ខ្ចរខ្ចាយទៅ
សម្ដីហើរតាមខ្យល់ សម្ដីខ្ចរខ្ចាយវែងឆ្ងាយទៅ។

គុណសព្ទ៖ ដែលលូតវែងខ្ពស់ឡើង (ចំពោះតែទំពាំង)
ទំពាំងហើរ។ ហោះហើរ (មើលក្នុងពាក្យ ហោះ)។

គុណសព្ទ៖ (ព. ប្រ) ដែលថយខ្សោយព័ណ៌, សៅសម្បុរព្រោះត្រូវកម្ដៅថ្ងៃជាដើម
សំពត់ហើរព័ណ៌។

គុណសព្ទ៖ ពាក្យសាមញ្ញនិយាយក្លាយមកពីហឹរ (មើលក្នុងពាក្យ នេះ)។

ហៀ

ហៀ គុណសព្ទ៖ ស្ដើងណាស់
ស្ដើងហៀ, សម្ដើងហៀ គឺស្ដើងសើកប៉ប្រើក។

ហៀន

ហៀន នាមសព្ទ៖ ឈ្មោះខ្យងគោកមួយប្រភេទ រាងត្រមៀចសម្បុរ-ស, កាលណាបញ្ចេញខ្លួនពីក្នុងសំបកមានសាច់ពីរដុំវែងៗសណ្ឋានជាស្នែង, នៅអាស្រ័យនឹងដើមឈើក្នុងព្រៃត្រជាក់ ខ្យងហៀន។
គូទខ្យងទាំងពួងដែលមានសណ្ឋានវិលវៀនខាងក្នុងតូចខាងក្រៅធំ ហៀនគូទខ្យង។
ឈ្មោះក្បាច់មានសណ្ឋានកួចចូលជ្រៅស្ដើងម្ខាងវិលវៀនស្រដៀងនឹងគូទខ្យង ក្បាច់ហៀន ឬក្បាច់មានហៀន។
ដំបារប្រាក់ឬស្ពាន់មានសណ្ឋានមូលមានក្បាច់ចម្លាក់ ប្រើការដាក់ភ្ជាប់នឹងឃ្លុំសេះ
ហៀនឃ្លុំសេះ។

ហៀបនឹង

ហៀបនឹង និបាតសព្ទ៖ ទៀបនឹង, ជិតនឹង រកកល់នឹង, អង្រៀតនឹង
ហៀបនឹងដល់, ហៀបនឹងបាន។

ហៀរ

ហៀរ កិរិយាសព្ទ៖ កំពប់ហូរចេញព្រោះពេញខ្លាំងហួសប្រមាណ, ព្រោះខ្ពុរឡើងឬព្រោះធ្លាក់រឥលជ្រុលចុះមក ទឹកត្នោតហៀរពីមាត់បំពង់, ទឹកបបរពុះហៀរពីមាត់ឆ្នាំង, សំបោរហៀរ។
ប្រើជា គុ. ក៏បាន ទឹកហៀរភ្លឺ ទឹកច្រើនពេកហៀរលើភ្លឺ។
ដែលច្រើនពេកចង្អៀតអង្គុយឬឈរមិនអស់គ្នា
មនុស្សច្រើនហៀរសាលា។ ហៀរហូរ ឬ ហូរហៀរ (ព.ប្រ.) សម្បូណ៌គរគោក (ច្រើនប្រើ ហូរហៀរ ជាង): ម្ហូបចំណីសម្បូណ៌ហូរហៀរ។

ហៀវ

ហៀវ នាមសព្ទ៖ ចង្កូមសេះឈ្មោល
សេះដុះហៀវ (ដុះក្នុងកាលដែលពេញទំហំ)។ ព.ទ.បុ. សេះញីដុះហៀវ មាន់ញីរងាវ ស្រីច្រៀងខាតល័ក្ខណ៍ (សេចក្ដីងាយមិនបាច់អធិប្បាយ; ប៉ុន្តែក្នុងសម័យនេះ សកលលោករាប់អានស្រីចេះច្រៀងពីរោះថា«មានតម្លៃ» មិនបង្អាប់ថា«ខាតល័ក្ខណ៍» ដូច ព.ទ.បុ. នេះទេ)។

គុណសព្ទ៖ (ស. ប្រើជា ហ្យើ់វ អ.ថ. ហ្យើ់វ) ហួត, ហួតហែង
ប្រេងហៀវ។ ហៀវហែង ហៀវហួត, រីងស្ងួត (មើលក្នុងពាក្យ ហែង ផង)។

ហៀវហោះ

ហៀវហោះ កិរិយាសព្ទ៖ ហោះលឿនប្លៀវ, ហោះផ្លេកផ្លោះច្រៀវច្រៃ
យក្សហៀវហោះ (ច្រើនប្រើក្នុងកាព្យ): យន្តមេឃហៀវហោះ រម្លងចន្លោះ ដងភ្នំនានា ត្រដែតត្រដឹម សន្លឹមនេត្រា ព្ធដ៏វេហាស៍ ដូចក្រៀលបក្សី។ អ្នកជិះក្នុងយន្ត ក្រឡេកគយគន់ មើលមកផែនដី ឃើញឆ្ងាយលន្លឹម គួរព្រឹមហឫទ័យ បែរជាឥតភ័យ ព្រោះអាងគ្រឿងចក្រ។

ហេ

ហេ កិរិយាវិសេសន៍៖ ដែលស្ទុះឬរត់សំដៅត្រង់មិនទទីមទទាម
ស្ទុះហេចូលទៅ, រត់ហេចុះហេឡើង។

ឧទានសព្ទ៖ សូរសម្រែកសេះ។

ហេ!

ហេ! អាល៖ ពាក្យស្រែកហៅមិនចេញឈ្មោះដោយការឥតគោរព, ដោយមើលងាយ
ហេ! កុំចូលមក!។

ឧទានសព្ទ៖ សូរស្រែកហ៊ោច្រើនគ្នា ដោយសេចក្ដីរីករាយសប្បាយ ឬដោយអំណរព្រោះមានជ័យជម្នះជាដើម។

ហ៊េ!

ហ៊េ! អាល៖ មើលក្នុងពាក្យ ហេ!

ឧទានសព្ទ៖ មើលក្នុងពាក្យ ហេ!

ហេ!

ហេ! អាល៖ ពាក្យស្រែកហៅមិនចេញឈ្មោះដោយការឥតគោរព, ដោយមើលងាយ
ហេ! កុំចូលមក!។

ឧទានសព្ទ៖ សូរស្រែកហ៊ោច្រើនគ្នា ដោយសេចក្ដីរីករាយសប្បាយ ឬដោយអំណរព្រោះមានជ័យជម្នះជាដើម។

ហ៊េ!

ហ៊េ! អាល៖ មើលក្នុងពាក្យ ហេ!

ឧទានសព្ទ៖ មើលក្នុងពាក្យ ហេ!

ហេៈ

ហេៈ ឧទានសព្ទ៖ សូរលាន់មាត់ដោយភ្ញាក់, ដោយស្លន់ជាដើម
លាន់មាត់ហេៈ។

ហែៈ

ហែៈ ឧទានសព្ទ៖ មើលក្នុងពាក្យ ហេៈ

ហេង

ហេង គុណសព្ទ៖ ក្ដៅរហេងរហាង, ក្ដៅខ្លាំង (ដោយកម្ដៅថ្ងៃ)
ធ្វើការកណ្ដាលថ្ងៃក្ដៅហេង។

គុណសព្ទ៖ (ចិ.) ដែលចម្រើន, ឡើងដៃ, មានលាភ, មានចំណេញ, សមប្រកប, មានជោគ
ត្រូវលើថ្ងៃហេង ត្រូវលើថ្ងៃមានលាភ, មានចំណេញ។ ព.ផ្ទ. ស៊យ។

ហេងហាង

ហេងហាង គុណសព្ទ៖ ក្ដៅរហេងរហាងខ្លាំង
ក្ដៅហេងហាង។ ចិត្តហេងហាង ចិត្តរសាប់រសល់ឬស្ទាក់ស្ទើរ។

ហេញ

ហេញ គុណសព្ទ៖ មើលក្នុងពាក្យ ហិញ

ហេដ្ឋិម

ហេដ្ឋិម៖ (ហេត-ឋិម៉ៈ) គុណសព្ទ៖ (បា.) ដែលជាខាងក្រោម, ជាខាងក្រោយ; ដែលយ៉ាងអន់, យ៉ាងទាបឬយ៉ាងចុងគេបំផុត។ ហេដ្ឋិមដ្ឋាន ទីខាងក្រោម។ ហេដិ្ឋមទិស (ហេត-ឋិម៉ៈទឹស) ន. (បា. ហេដ្ឋិមទិសា) ទិសខាងក្រោម (រាប់ក្នុងពួកទិស ១០)។ ហេដិ្ឋមបរិច្ឆេទ ការកំណត់យ៉ាងទាបឬយ៉ាងចុងគេបំផុត។ ហេដ្ឋិមភាគ ភាគខាងក្រោម។ ហេដ្ឋិមភូមិ (–ភូម) ជាន់ឬថ្នាក់ខាងក្រោម។ ល។

ហេតុ

ហេតុ៖ (ហែត) នាមសព្ទ៖ (សំ.បា.) ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ; ផ្លូវសេចក្ដី; វិធី; បំណង។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា «ដំណើរឬរឿងដែលកើតឡើង; រឿងរ៉ាវ, ការទាស់ទែងគ្នា»
មានហេតុ, កើតហេតុនឹងគ្នា, បង្កហេតុ, នាំបណ្ដាលហេតុ។ ព្រោះហេតុនោះ ព្រោះដំណើរនោះ។ ឲ្យហេតុ ឲ្យទំនង។ ល។ បើរៀបភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហេ-តុ ដូចជា ហេតុឃាត ការសម្លាប់ហេតុ, ការបំបាត់ហេតុ។ ហេតុឃាតក ឬ–ឃាតកៈ (–ដក់ ឬ–តៈកៈ) អ្នកសម្លាប់ឬបំបាត់ហេតុ (បើស្រ្តីជា ហេតុឃាតិកា)។ ហេតុនិទាន ទីតាំងនៃហេតុ, រឿងហេតុ។ ហេតុប្បភព ឬ–ប្រភព (–តុប-ប៉ៈភប់ ឬ–ប្រៈភប់; បា. ហេតុប្បភវ; សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត (តណ្ហាជាហេតុសេចក្ដីទុក្ខជាផល)។ ហេតុផលសន្ធាន (–ផៈល៉ៈ–) ពាក្យតហេតុនិងផល គឺពាក្យសម្រាប់ប្រើក្នុងប្រយោគ ប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថា ព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា (ព.វ.)។ ហេតុភូត ដែលកើតជាហេតុ។ ហេតុម័ត ឬ–មន្ត (–ម៉ាត់ ឬ–ម៉ន់) ដែលមានហេតុ (បើឥត្ថីលិង្គជា ហេតុមតី ឬ–មន្តី)។ ហេតុមូល ឬមូលហេតុ (–លៈហែត) ហេតុដើមឬដើមហេតុ។ ហេតុរូប រូបហេតុ, តួហេតុ។ ហេតុវាទ ការជជែករកឲ្យឃើញហេតុ; សម្ដីដែលលើកយកហេតុមកនិយាយ។ ហេតុវាទក ឬ–វាទកៈ (–ទក់ ឬ–ទៈកៈ) អ្នកដែលនិយាយជជែករកឲ្យឃើញហេតុ (បើស្រ្តីជា ហេតុវាទិកា)។ ហេតុវាទិន ឬ –វាទី អ្នកដែលចូលចិត្តឬហៃជជែករកឲ្យឃើញហេតុ (បើស្រ្ដីជា ហេតុវាទិនី)។ ហេតុវិជ្ជា, –វិទ្យា ឬ–សាស្ត្រ វិជ្ជាដែលត្រិះរិះរកឲ្យឃើញតាមហេតុ (តក្កវិជ្ជា)។ ព.កា. ថា : ហេតុវិជ្ជា អ្នកប្រាជ្ញនានា ក្នុងលោកទាំងមូល រមែងស្រាវជ្រាវ រាវដោយអនុកូល រកឃើញប្រមូល ប្រមុំតាមពិត។ ហេតុនិងបច្ច័យ មានការប្រាស្រ័យ ជាគូការគិត រាវរកខុសត្រូវ តាមផ្លូវពិនិត្យ បើទាល់ការគិត ពុំអាចរកឃើញ។ ល។

ហេតុ—

ហេតុ—៖ មើលក្នុងពាក្យ ហេតុ

ហេបៗ

ហេបៗ កិរិយាវិសេសន៍៖ ដែលដុនដាបកម្លាំងមានដង្ហើមខ្សោយតិចៗ
ឈឺហេបៗ, អស់កម្លាំងហេបៗ; ដកដង្ហើមហេបៗ (ប្រើជា ម្ហេបៗ ក៏បាន)។

គុណសព្ទ៖ ដែលដុនដាបកម្លាំងមានដង្ហើមខ្សោយតិចៗ
ឈឺហេបៗ, អស់កម្លាំងហេបៗ; ដកដង្ហើមហេបៗ (ប្រើជា ម្ហេបៗ ក៏បាន)។

ហេម

ហេម៖ (ហេ-មៈ) នាមសព្ទ៖ (សំ.បា.) មាស (សុវណ្ណ)។ ឈ្មោះត្រកូលដំរីពួកមួយ។ ហេមការ ឬ–ការកៈ អ្នកធ្វើមាស, ជាងមាស (បើស្ត្រីជា ហេមការិកា)។ ហេមគិរី (សំ.បា. –គិរិ) ភ្នំមាស; ភ្នំដែលកើតមាស។ ហេមម័យ ដែលធ្វើដោយមាស។ ហេមវិចិត្រ ដែលវិចិត្រដោយមាស; ដែលទឹបមាស។ ហេមហង្ស (ហេ-មៈហង់ ឬហែម–) ហង្សមាស; ហង្សដែលមានសម្បុរស្លាបដូចមាស។ ល។ (ហេម នេះប្រើផ្សំជាមួយនឹងសព្ទដទៃឯទៀតបានតាមគួរដល់ការប្រកបដូច សុវណ្ណ ដែរ; មើលក្នុងពាក្យ នេះ)។

ហេម—

ហេម—៖ មើលក្នុងពាក្យ ហេម

ហេមន្ត

ហេមន្ត៖ (— ម៉ន់-តៈ ឬ— ម៉ន់) នាមសព្ទ៖ (សំ.បា.) ឈ្មោះរដូវមានទឹកសន្សើម, រដូវរងា
រដូវហេមន្ត; ហៅ ហេមន្តកាល, —រដូវ, —សម័យ ក៏បាន «កាល, រដូវ, សម័យ មានទឹកសន្សើម» (មើលក្នុងពាក្យ រតូវ ឬរដូវ ទៀតផង)។

ហេមន្ត—

ហេមន្ត—៖ មើលក្នុងពាក្យ ហេមន្ត

ហេមពាន្ដ

ហេមពាន្ដ៖ (— មៈពាន) មើលក្នុងពាក្យ ហិមពាន្ដ។

ហេមវ័ត

ហេមវ័ត៖ (— មៈ—) មើលក្នុងពាក្យ ហិមៈ។

ហេមវតី

ហេមវតី៖ (— មៈវៈតី) នាមសព្ទ៖ (បា. ឬ សំ.) ស្ត្រីជាបុត្រីនៃហិមវ័ត គឺនាងឧមា (មើលក្នុងពាក្យ ហិមវ័ត ផង)។

ហៃមវតី

ហៃមវតី៖ (—ដី) សព្វនាម៖ មើលក្នុងពាក្យ ហេមវតី

នាមសព្ទ៖ មើលពាក្យ ហេមវតី ឬ ហិមវ័ត។

ហេមវ័ន្ដ

ហេមវ័ន្ដ៖ (— មៈ—) មើលក្នុងពាក្យ ហិមពាន្ត។

ហេមវា

ហេមវា៖ មើលក្នុងពាក្យ ហេមវ័ន្ដ

ហេម្បូពាន្ដ

ហេម្បូពាន្ដ៖ (ហែម-បូពាន) ម. ក្នុង ព. ហិមពាន្ដ។

ហេមាទ្រិ

ហេមាទ្រិ៖ (ហេម៉ាទ្រិ) នាមសព្ទ៖ (សំ. <ហេម «មាស» + អទ្រិ «ភ្នំ»; បា. ហេមទ្ទិ < ហេម + អទ្ទិ «ភ្នំ» =ភ្នំមាស) ហេមគិរីឬសុវណ្ណគិរី, សុព័ណ៌បព៌ត; (ភ្នំព្រះសុមេរុ)។ ឈ្មោះប្រាសាទថ្មបុរាណមួយខ្ពស់ត្រដឹម មានសណ្ឋានស្រដៀងនឹងភ្នំយ៉ាងតូច នៅក្នុងកំពែងមហានគរ (នគរធំ) ខាងប៉ែកទិសពាយ័ព្យនៃប្រាសាទបាយ័ន (ក្នុងខែត្រសៀមរាប)។ ប្រាសាទហេមាទ្រិ «ប្រាសាទភ្នំមាស ឬប្រាសាទសុមេរុ» នេះ ព្រះបាទឧទយាទិត្យវរ្ម័ន (មហាក្សត្រខ្មែរក្នុងសម័យមហានគរ) ទ្រង់ចាត់ការឲ្យកសាង ក្នុងរវាងសតវត្សរ៍ទី១៦ និងទី១៧នៃពុទ្ធសករាជ (ព.ស. ១៥៩២ ដល់១៦០៨); សព្វថ្ងៃនេះហៅ ប្រាសាទបាពួន។

ហេរញ្ញិក

ហេរញ្ញិក៖ (— រ៉ាញ់-ញិក) នាមសព្ទ៖ (បា. < ហិរញ្ញ + ណិក > ឥក, ហិ > ហេ; សំ. រូប្យាធ្យក្ស) អ្នករក្សាប្រាក់ ឬអ្នករក្សាមាសប្រាក់, អ្នកទុកដាក់ប្រាក់; អ្នកកាន់កាប់ប្រាក់; នាយឃ្លាំងប្រាក់ (បើស្ត្រីជា ហេរញ្ញិកា។ គួរប្រយ័ត្នច្រឡំ, កុំប្រើជា ហិរញ្ញិក ឬ ហិរញ្ញិកា ឡើយ)។

ហេរញ្ញិកា

ហេរញ្ញិកា៖ (— រ៉ាញ់-ញិកា) ម. ក្នុង ព. ហេរញ្ញិក។

ហេរិក

ហេរិក នាមសព្ទ៖ (សំ.) អ្នកស៊ើប, ចារបុរស; អ្នកសម្ដែងសេចក្ដីស្និទ្ធស្នាលដើម្បីស៊ើបយកការណ៍ពិត (បើស្រ្តីជា ហេរិកា)។ ព.កា. ថា
រីពួកហេរិក មានយោបល់ញឹក សង្កេតហេតុការណ៍ គេប្រើការស៊ើប ដោយនូវវិចារណ៍ ច្រើនតែបានការ- ពិតពុំសូវឃ្វាង។

ហេរិកា

ហេរិកា៖ មើលក្នុងពាក្យ ហេរិក

ហេលហល

ហេលហល គុណសព្ទ៖ ដែលចេះតែប្រែប្រួលៗឬប្រែចុះប្រែឡើង ដោយហេតុតឹងពោះព្រោះបរិភោគអាហារច្រើនហួសកំណត់ឬព្រោះអំណាចខ្យល់ធាក់ច្រាស់ឡើង, ហល់ផ្ទៃ
បរិភោគអាហារច្រើនជ្រុលទាល់តែហេលហល។

ហែលហល

ហែលហល៖ មើលក្នុងពាក្យ ហេលហល គុ.។ (មើលក្នុងពាក្យ ហេលហល)។

ហេលហាល

ហេលហាល គុណសព្ទ៖ ដែលអស់ទីពឹងឬអស់សង្ឃឹម, ដែលវាលចិត្តឬវាលខ្លួន
ចិត្តហេលហាលឬហេលហាលចិត្ត។

ហេវ

ហេវ កិរិយាសព្ទ៖ (ស. ហិវ អ.ថ. ហ៊ិ៎វ «ឃ្លាន» អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ
ខ្ញុំហេវណាស់ធ្វើការមិនកើត; កម្លាំងហេវក្រោកមិនរួច។

គុណសព្ទ៖ (ស. ហិវ អ.ថ. ហ៊ិ៎វ «ឃ្លាន» អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ
ខ្ញុំហេវណាស់ធ្វើការមិនកើត; កម្លាំងហេវក្រោកមិនរួច។

នាមសព្ទ៖ (ស. ហេវ «ប្រឡាយតូចជ្រៅនៅទីភ្នំ») រន្ធតូចក្រហេវជ្រៅ
រន្ធហេវ។

ហេៈហ៏

ហេៈហ៏ ឧទានសព្ទ៖ សូរបន្លឺសំឡេងហេៈៗហ៏ៗឬហែៈៗហ៏ៗក្នុងវេលាធ្វើការអ្វីៗ មានគ្នាច្រើន
បើមិនស្រួលខ្លួន លើកសែងនឹងគេមិនកើត គ្រាន់តែជួយហេៈហ៏ក៏បានហើយ!

ហែៈហ៏

ហែៈហ៏ ឧទានសព្ទ៖ មើលក្នុងពាក្យ ហេៈហ៏

ហេហា

ហេហា ឧទានសព្ទ៖ សូរសើចសប្បាយ
សើចហេហា។

គុណសព្ទ៖ ដែលចូលចិត្តតែខាងសើចសប្បាយ
មនុស្សហេហា។ ប្រើជា កិ.វិ. ក៏មានៈ ដើរលេងហេហា។

ហេះៗ

ហេះៗ ឧទានសព្ទ៖ សូរសើចឬសូរសំឡេងបន្លឺលោមទោមឲ្យស្រួលស្រប។

ហែ

ហែ កិរិយាសព្ទ៖ ដើរជាក្បួនចោមរោមមនុស្សឬអ្វីៗ ដែលត្រូវសម្ដែងសេចក្ដីគោរពទៅរក ហែនាគ, ហែសព, ហែព្រះពុទ្ធរូប, ហែកថិន។
រ.ស. ជូនឬតាមជូនជាយសបរិវារ; ទៅឬមកកំដរជាគ្នា : ហែព្រះករុណា ឬ ហែហ្លួង; ហែព្រះអង្គម្ចាស់។ ដើរបណ្ដោយគ្នាជាជួរ : ដើរហែៗតាមគ្នា (ដើរដង្ហែគ្នា)។

នាមសព្ទ៖ ការដើរចោមរោមជារបៀប ក្បួនហែ, ទៅមើលហែ។ ហែៗ កិ.វិ. (ព.ប្រ.) ដែលមានតៗមកដូចគេដើរដង្ហែគ្នា, រៀងៗមកឥតអាក់ : មានហែៗមក។ ហូរហែ (មើលក្នុងពាក្យ ហូរ)។

ហ៊ែ

ហ៊ែ ឧទានសព្ទ៖ សូរពញ្ញាក់គ្នា។

ហ៊ែៈ

ហ៊ែៈ៖ មើលក្នុងពាក្យ ហេៈ

ហែក

ហែក កិរិយាសព្ទ៖ ធ្វើឲ្យរហែក ហែកសំពត់, ហែកក្រដាស។
ចាប់ញែកឲ្យរបើក, ឲ្យច្រហ
ហែកមាត់ច្រកថ្នាំ។ ហែកកេរ្តិ៍ និយាយពីកេរ្តិ៍ឈ្មោះអាក្រក់, និយាយបរិហារពីរឿងអាក្រក់ : ហែកកេរ្តិ៍គេ, ហែកកេរ្តិ៍ខ្លួនឯង។ ហែកហួរ (មើលក្នុងពាក្យ ហួរ)។

ហែង

ហែង គុណសព្ទ៖ (ស. @##ហង អ.ថ. ហែង់ «ស្ងួត») ស្ងួតខ្លាំង, ស្ងួតក្រៀមខ្លាំង
ស្ងួតហែង។ ក្បាលហែង ក្បាលដែលមានសក់ស្ដើងរ៉ុយៗ (ព.ព.)។ ហែងហួត ឬហួតហែង (មើលក្នុងពាក្យ ហួត)។

ហែប

ហែប កិរិយាសព្ទ៖ ងើបឬបង្ហើបក្បាលដកដង្ហើមក្រៅទឹក (ចំពោះតែមច្ឆជាតិ)
ត្រីហែប។ ហែបហែល ហែបខ្លះហែលខ្លះ : ពួកមច្ឆាហែបហែលអង្កែលអង្កៃ។

នាមសព្ទ៖ រន្ធមួយរបស់ខ្លុយដោយឡែកផ្សេងអំពីរន្ធឯទៀត សម្រាប់បិទក្រដាសស្ដើង ឲ្យមានសូរសព្ទលាន់ឮរ៉ែ
ហែបខ្លុយ (ស. @##ហប អ.ថ. ហែប គុ. «ដែលមានសូរសព្ទស្ងួត, ស្អា មិនស្រឡះ»)។

ហែម

ហែម នាមសព្ទ៖ (សំ.បា. ហេម «មាស») ប្រដាប់ធ្វើដោយមាសឬប្រាក់ រាងច្រឡោសណ្ឋានស្រដៀងនឹងជើងពានតែឥតក្រចាប់ សម្រាប់តម្កល់អ្វីៗផ្សេងៗ ហែមមាស។
ក្ដារមឈូសរាងខ្លី តូចក្រោមរីកលើ មានគម្របកំពូល វិចិត្រដោយក្បាច់រចនា សម្រាប់ដាក់រាងអដ្ឋិដែលនឹងធ្វើឈាបនកិច្ច (ច្រើនតែដាក់រាងអដ្ឋិឥស្សរជន)
លើករាងអដ្ឋិដាក់ក្នុងហែម ហើយនឹងដង្ហែទៅធ្វើឈាបនកិច្ច។

ហែហៃ

ហែហៃ កិរិយាសព្ទ៖ ត្រួតត្រាបង្គាប់បញ្ជាលើ; ត្រួតត្រាខារខាំង (ច្រើនប្រើចំពោះតែការត្រួតត្រាលើអ្វីៗដែលមិនមែនជារបស់ខ្លួនឬដែលជាសាធារណៈ)
មិនត្រូវខ្លួនមកហែហៃលើរបស់អស់នេះទេ!

ហែលហល

ហែលហល៖ មើលក្នុងពាក្យ ហេលហល គុ.។ (មើលក្នុងពាក្យ ហេលហល)។

ហែៈហ៏

ហែៈហ៏ ឧទានសព្ទ៖ មើលក្នុងពាក្យ ហេៈហ៏

ហែហម

ហែហម កិរិយាសព្ទ៖ (ស. @##ហ់ហ៌្ចម អ.ថ. ហែហម់) ហែអបអម, ហែចោមរោម, ហែជុំជិត : ហែហមចោមរោមជាយសបរិវារ។

ហែហួច

ហែហួច នាមសព្ទ៖ ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយយកផ្លែឈើ ឬយកអ្វីៗមានសណ្ឋានមូលមកចងនឹងខ្សែតូចវែងប្រមាណមួយលូកឬខ្លីជាងនេះ ចាប់ចុងខ្សែគ្រវីលែងចោលពេញកម្លាំងដៃម្ខាងឲ្យលឿនឡើងទៅឯអាកាសខាងលើ ស្រែកថា ហែហួច ខ្ពស់គ្រលួចជាងគេ!, បើរបស់អ្នកណាឡើងខ្ពស់ជាងគេ ទុកថាជាឈ្នះ (ជាល្បែងហាត់ចោលឲ្យឡើងខ្ពស់)
ពួកក្មេងលេងហែហួច។

ហែះ

ហែះ៖ មើលក្នុងពាក្យ ហ៊ែះហ៊ែះៗ

ហែះៗ

ហែះៗ៖ មើលក្នុងពាក្យ ហែះ

ហ៊ែះ

ហ៊ែះ ឧទានសព្ទ៖ សូរសើច
សើចហ៊ែះៗ (សើចឮ ហែះ ឬហែះៗ ក៏មាន)។

ហ៊ែះៗ

ហ៊ែះៗ ឧទានសព្ទ៖ មើលក្នុងពាក្យ ហ៊ែះ

ហៃ

ហៃ អាយតនិបាត៖ (សំ.) ម្នាល, នែ
កុម្ភណ្ឌផ្ដាំទេពី ថាហៃកែវៗកល្យាណ បងទៅយូរប៉ុន្មាន ទន់ទាបតិចបងយាត្រា (សាស្ត្រាស័ង្ខសិល្បជ័យ)។

កិរិយាវិសេសន៍៖ (យ. Hay) ដែលរហ័សខាង…, ប៉ិនតែខាង …; ដែលច្រើនខាង …, ដែលចេះតែឬច្រើនតែ
មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត។

គុណសព្ទ៖ (យ. Hay) ដែលរហ័សខាង…, ប៉ិនតែខាង …; ដែលច្រើនខាង …, ដែលចេះតែឬច្រើនតែ
មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត។

ហៃណាំ

ហៃណាំ នាមសព្ទ៖ ឈ្មោះកោះមួយរបស់ចិន នៅក្នុងមហាសមុទ្រចិន ខាងកើតដែនវៀតណាមភាគខាងជើងនិងខាងអាគ្នេយ៍ដែនតុងកាំង (វៀតណាមខាងជើង) កោះហៃណាំ។
ជនជាតិចិនដែលកើតនៅក្នុងកោះនោះ
ចិនហៃណាំ។

ហៃមពណ៌

ហៃមពណ៌៖ (ហៃមៈព័រ) នាមសព្ទ៖ (សំ. ហៃម «ដែលជាមាស ឬដែលដូចមាស» + វណ៌ «សម្បុរ», វ > ព ; បា. ហេម + វណ្ណ) ព័ណ៌មាស ឬព័ណ៌ដូចមាស
សំពត់ហៃមព័ណ៌។

ហៃមព័ណ៌

ហៃមព័ណ៌៖ (ហៃម៉ៈ—) នាមសព្ទ៖ មើលក្នុងពាក្យ ហៃមពណ៌

ហៃមវតី

ហៃមវតី៖ (—ដី) សព្វនាម៖ មើលក្នុងពាក្យ ហេមវតី

នាមសព្ទ៖ មើលពាក្យ ហេមវតី ឬ ហិមវ័ត។

ហៃរិក

ហៃរិក៖ (ហៃ— ឬ ហែ—) នាមសព្ទ៖ (សំ.) ចោរ, ចោរលបលួច (បើស្រ្តីជា ហៃរិកា) ព.កា.
រីគ្រឿងចាប់ចង គ្រឿងឃុំឃាំងផង គឺពួកហៃរិក វាផ្ដើមបង្កើត ជាគ្រឿងគួរភ្លឹក បើគ្មានហៃរិក គុកក៏មិនមាន។ មូសបង្កើតមុង ហៃរិកព្រយុង ព្រយឹតឈ្លានពាន នាំឲ្យរាជការ នៅស្ងៀមពុំបាន បាបហៃរិកច្រាន ឲ្យសង់គុកចាំ។

ហៃសាន

ហៃសាន នាមសព្ទ៖ ឈ្មោះឈើព្រៃមួយប្រភេទ មានផ្កាលឿង សណ្ឋានស្រដៀងនឹងផ្កាអង្កាញ់ស្ទើរចាប់ច្រឡំ មានរសល្វីង, មានខ្លឹមខ្មៅសាច់រឹង, ប្រើធ្វើជាថ្នាំរម្ងាប់រោគបានច្រើនប្រភេទ
ខ្លឹមហៃសាន។

ហៃអើ!

ហៃអើ! ឧទានសព្ទ៖ ពាក្យបន្ទរក្នុងល្បែងអុំទូក-ងប្រណាំងជាដើម, ប្រើក្នុងវេលាប៉ប្រះទូក (អ្នកម្នាក់ស្រែកថា)
ទូក-ងផ្កាចារ, (អ្នកទាំងអស់ស្រែកព្រមគ្នាថា) ហៃអើៗ! (ប្រើសំឡេងយឺតៈ ហៃ-អើ ហៃ-អើ)។

ហោ

ហោ កិរិយាសព្ទ៖ (ស. ហ្ច់ អ.ថ. ហ «ខ្ចប់») ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង ហោស្ករ-ស។
រុំសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម
ហោព្រះបរមសព, ហោព្រះសព, ហោសព (ប្រើតាមថ្នាក់ឥស្សរជន)។

នាមសព្ទ៖ (ស. ហ្ច់ អ.ថ. ហ «កញ្ចប់») កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ។
ចំនួនអំបោះ ២០ ដុំ (ក្នុងមួយដុំ១០ប៉ោយ ក្នុងមួយប៉ោយ ៧ កម្រង ក្នុងមួយកម្រង ៨០ សរសៃ
អំបោះមួយហោ។

គុណសព្ទ៖ ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ (ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់)
សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឲ្យហោ!

គុណសព្ទ៖ (ចិ.) ល្អ; ត្រូវ
ធ្វើយ៉ាងហ្នឹងមិនហោទេ! (ព.សា.)។

នាមសព្ទ៖ (ស. ហ្ច អ.ថ. ហ៎) មន្ទីរ។ ហោគ្រឿង មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជា ឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ (ធ្វើក្នុងព្រះបរមរាជវាំង)។ ហោណ័ង ឬហោណាំង (ស. ហ្ចន័់ង អ.ថ. ហ៎ណ័ង «ផ្ទះសម្រាប់អង្គុយលេងឬសម្រាប់ទទួលភ្ញៀវ») ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមក បណ្ដោយប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ។ ហោត្រ័យ ឬ ហោត្រៃ (ស. ហ្ច «មន្ទីរ» +សំ. ត្រយឬត្រៃ «៣») មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ (ធ្វើតែក្នុងទីវត្ត)។ ហោព្រះ មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ (ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង)។ ហោព្រះអដិ្ឋ មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ (ធ្វើក្នុងព្រះបរមរាជវាំង)។ ល។

ហ៊ោ

ហ៊ោ កិរិយាសព្ទ៖ ស្រែកបន្លឺសូរសព្ទ ឮខ្ពស់គ្រលួចស្រួចឡើងឬស្រែកបន្លឺសូរសព្ទ គឹកកងខ្ពស់គ្រលួចស្រួចឡើងព្រមគ្នាយកជ័យឬដោយសេចក្ដីរីករាយក្នុងការលេងកំសាន្តសប្បាយជាដើម
ហ៊ោយកជ័យ, ហ៊ោសប្បាយ, ហ៊ោក្រេវៗ។ ហ៊ោកញ្ជ្រៀវ ហ៊ោខ្ញៀវខ្ញារ។

ហោ—

ហោ—៖ មើលក្នុងពាក្យ ហោ ន.។

ហោក

ហោក គុណសព្ទ៖ ដែលសឹកធំហួសពីកំណត់ដើម
ដុំរទេះហោក។ ហោក-ក រលុងបំពង់កព្រោះខំប្រឹងស្រែកខ្លាំងហួសប្រមាណ។ ស្ដីថាហោកមាត់ហោក-ក (ព. ប្រ) ស្ដីប្រដៅរឿយៗពេកឥតអាក់ខាន។

ហោង

ហោង នាមសព្ទ៖ ឈ្មោះខ្យងមួយប្រភេទ រាងមូល សំបករលីង សម្បុរស្នែងគោឬស្នែងក្របី, ច្រើនកើតនៅក្នុងបឹង
ខ្យងហោង។

និបាតសព្ទ៖ (ព.បុ.) ពាក្យសម្រាប់ប្រើក្នុងខាងចុងបំផុតនៃដំណើរសេចក្ដីដែលចប់ស្រេច ចប់តែប៉ុណ្ណេះហោង; ចូរធ្វើសទ្ទសញ្ញាថា សាធុឲ្យព្រមគ្នាទៅហោង!។
បុរាណប្រើសំដៅសេចក្ដីថា«ឯង» ក៏មាន
នេះហោង នេះឯង; បាហោង បាឯង; អ្នកហោង អ្នកឯងឬខ្លួនអ្នក។ ស្រេចហោង! ស្រេចតែម្ដង!

ហោច

ហោច កិរិយាវិសេសន៍៖ ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន
របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច។ ព.ទ.បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ (មានន័យស្រដៀងគ្នានឹង ព.ទ.បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ)។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ (ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប): ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច (មើលក្នុងពាក្យ ហិន)។

គុណសព្ទ៖ ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន
របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច។ ព.ទ.បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ (មានន័យស្រដៀងគ្នានឹង ព.ទ.បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ)។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ (ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប): ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច (មើលក្នុងពាក្យ ហិន)។

ហោចល្អោញ

ហោចល្អោញ កិរិយាវិសេសន៍៖ (ព.សា.) ហោចពន់ពេក, ហោចណាស់
របស់ហោចល្អោញ; រកបានយ៉ាងហោចល្អោញ។

គុណសព្ទ៖ (ព.សា.) ហោចពន់ពេក, ហោចណាស់
របស់ហោចល្អោញ; រកបានយ៉ាងហោចល្អោញ។

ហោជាង

ហោជាង នាមសព្ទ៖ (ធៀប ស. ហូជាង អ.ថ. ហូ៎ឆាង«ត្រចៀកដំរី», ប្រើជាឈ្មោះបន្ទះក្ដារផ្គុំភ្ជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងនឹងត្រចៀកដំរី) របាំងដាក់ត្រង់ខាងក្រោមចុងដំបូលគ្រឹះវិហារឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើភាគឬស្រួចខាងលើជាងបន្តិច ធ្វើជាឋានលាតក៏មាន ឆ្លាក់ឬគូរជាក្បាច់រចនាក៏មាន
ហោជាងស្លឹក, ហោជាងឈើ, ហោជាងបាយអ, ហោជាងបេតុង; ហោជាងប្រាសាទ, ហោជាងវិហារ។

ហោណ័ង

ហោណ័ង៖ មើលក្នុងពាក្យ ហោ ន.។

ហោណាំង

ហោណាំង៖ មើលក្នុងពាក្យ ហោណ័ង

ហោតិល

ហោតិល នាមសព្ទ៖ (បារ. ហូតែល Hotel) ផ្ទះសម្រាប់ជួលដេក ព្រមទាំងមានលក់ភោជនាហារគ្រប់ព្រមផង; ភោជនាគារ, ភត្តាគារ នាំគ្នាទៅបរិភោគភោជនាហារឯហោតិល។
ខ្មែរប្រើដោយន័យផ្សេងទៀត ជាឈ្មោះបែបកាត់សក់ខ្លីមានសណ្ឋានស្មើខាងលើ ឬខូងកណ្ដាលបន្តិច
កាត់សក់ហោតិល (សម័យឥឡូវមិនសូវប្រើ)។

ហោត្រ

ហោត្រ៖ (ហោត-ត្រៈ ឬ ហោត) នាមសព្ទ៖ (សំ.) វត្ថុដ៏ឧត្ដមសម្រាប់បូជាភ្លើង; ទឹកដោះថ្លាសម្រាប់ថ្វាយព្រះអគ្និ; ការបូជាយញ្ញ (តាមលទ្ធិព្រាហ្មណ៍)។

ហោត្រ័យ

ហោត្រ័យ៖ (ម. ក្នុង ព. ហោ ន.)។

ហោត្រៃ

ហោត្រៃ៖ មើលក្នុងពាក្យ ហោត្រ័យ

ហោប៉ៅ

ហោប៉ៅ នាមសព្ទ៖ (ស. ក្រះប៉ៅ៎ អ.ថ. ក្រៈប៉ៅ៎) ថង់ដេរភ្ជាប់នឹងអាវឬខោជាដើម
ហោប៉ៅ៎អាវ, ហោប៉ៅ៎ខ្សែក្រវាត់ស្បែក (ហៅ កាប៉ៅ៎ ក៏បាន)។ ហោប៉ៅ៎ស្បែក សំពៀតស្បែក (ហៅ កាប៉ៅ៎ស្បែក ក៏បាន)។ (ព.ប្រ.) ធូរហោប៉ៅ៎ នៅសល់ប្រាក់បន្តិចបន្តួច ចាយវាយមិនគ្រប់គ្រាន់។ ស្ងួតហោប៉ៅ៎ អស់ប្រាក់ចាយ។ ល។

ហោម

ហោម នាមសព្ទ៖ (សំ.បា.) ការបូជាទេវតាដោយសាចទឹកដោះថ្លាទៅក្នុងភ្លើង (តាមលទ្ធិព្រាហ្មណ៍); ការបូជាយញ្ញ; ការសែន, ការសែនព្រេន។ ហោមកម្ម (–មៈក័ម) ការធ្វើហោម។ ហោមការ ឬ–ការកៈ (–មៈ–) អ្នកធ្វើហោម (បើស្ត្រីជា ហោមការិកា)។ ហោមកាល (–មៈ–) កាលឬពេលដែលត្រូវធ្វើហោម។ ហោមពិធី (ហោ-មៈ– ឬ ហោម–) ពិធីធ្វើហោម; ការតាំងពិធីប្រសិទ្ធីសិល្បវិទ្យាជាដើម : តាំងហោមពិធី, ធ្វើហោមពិធី។ ហោមភណ្ឌ (–មៈភ័ន) ប្រដាប់សម្រាប់ប្រើក្នុងការធ្វើហោម, គ្រឿងហោម។ ហោមវេស្ម័ន, ហោមសាលា (–មៈ–) ឬហោមាគារ រោងសម្រាប់ធ្វើហោម។ ល។

ហោម—

ហោម—៖ មើលក្នុងពាក្យ ហោម

ហោមា—

ហោមា—៖ មើលក្នុងពាក្យ ហោម—

ហោមរោង

ហោមរោង នាមសព្ទ៖ (បា. ហោម ន. «ការបូជា») ការបូជារោង គឺការតាំងហោមពិធីមុនបង្អស់ក្នុងពេលចូលរោងពិធីបុណ្យធំឬពិធីមង្គលការអាពាហ៍ពិពាហ៍, គេត្រូវឲ្យអ្នកភ្លេងលេងបទតន្ត្រីឈ្មោះ ហោមរោង មុនបទភ្លេងឯទៀត។ អ្នកភ្លេងស្រុកខ្លះហៅក្លាយឃ្លាតថា ភ្លេងហ៊ុមរោង, ខ្លះហៅក្លាយមកទៀតថា ភ្លេងឃុំរោង; គួរហៅ ហោមរោង វិញ ទើបត្រឹមត្រង់តាមប្រភពរបស់ពាក្យ។ ប្រើជាកិ. ក៏មាន ល្ខោនហោមរោង ល្ខោនផ្ដើមបើកឆាក។

ហោរ

ហោរ៖ (ហោ) នាមសព្ទ៖ (ពាក្យឃ្លាតក្លាយមកពី សំ. ហោរា) អ្នកចេះហោរាសាស្ត្រឬអ្នកចេះតារាសាស្ត្រ, ហិណ្ឌិក
ក្បួនហោរ, ទំនាយហោរ។ ព.ទ.បុ. ភូតនៅហោរ ចោរនៅជាង ធម្មតាហោរច្រើនតែភូតកុហកផ្សំខ្លះ, ធម្មតាជាងមាសប្រាក់ ច្រើនតែលបគៃកិបយកមាសប្រាក់ដែលគេយកមកជួលឲ្យធ្វើគ្រឿងមាសប្រាក់ខ្លះ (ប៉ុន្តែបើតាមពិត, មិនមែនសុទ្ធតែដូច្នោះទាំងអស់គ្នាទេ)។ ហោរាសាស្ត្រ (—រ៉ាសាស) ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្ត្រ ឬជោតិសាស្ត្រ។ ហោរាចារ្យ (—រ៉ាចា; សំ. ហោរា + អាចាយ៌) អ្នកស្ទាត់ជំនាញខាងហោរាសាស្ត្រ, គ្រូហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ។ ព.កា. ថា : ពួកហោរព្យាករ ថាបុត្របវរ កបដោយលក្ខណា នៅជាគ្រហស្ថ នឹងបានឡើងជា ចក្រពត្រា- ធិរាជអង្គឯក។ បើទ្រង់ព្រះផ្នួស នឹងបានឡើងហួស ដល់ធម៌ដ៏ប្លែក គឺជាព្រះពុទ្ធ វិសុទ្ធក្រៃពេក ជាសាស្ដាឯក តែមួយក្នុងលោក។ (ពួកហោរថ្វាយទំនាយចំពោះព្រះសិទ្ធត្ថកុមារ)។

ហោរ—

ហោរ—៖ មើលក្នុងពាក្យ ហោរ

ហោរា

ហោរា៖ (—រ៉ា) នាមសព្ទ៖ (សំ.) កម្រិតវេលា, កម្រិតរាសី, ដំណើរនៃចក្ករាសី; ម៉ោង; ជតាឬជាតា, ជតារាសី; លក្ខណៈ; លេខា។ ហោរាចារ្យ (មើលក្នុងពាក្យ ហោរ)។ ហោរាសាស្ដ្រ ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្ដ្រ ឬ ជោតិសាស្ដ្រ។ ល។

ហោរា—

ហោរា—៖ មើលក្នុងពាក្យ ហោរ និង ហោរា

ហោរ៉ា

ហោរ៉ា នាមសព្ទ៖ ឈ្មោះក្ដាតមួយប្រភេទ ស្លឹកធំៗឡើងគល់ជាមើមធំ មានរសជាតិរមាស់ខ្លាំង
ក្ដាតហោរ៉ាច្រើនដុះក្នុងម្លប់មានដីសើម។

ហោល

ហោល កិរិយាសព្ទ៖ ដុតថ្នាំរម្ងាប់រោគឲ្យហុយផ្សែង ទទូរសំពត់ហ៊ុមជិតស្រូបផ្សែង ដើម្បីឲ្យសះជារោគដោយអំណាចថ្នាំនោះ
ហោលថ្នាំឫសដូង។ មើលក្នុងពាក្យ ឆ្ពុង និង រំ ផង។

ហោលៗ

ហោលៗ គុណសព្ទ៖ រហោលៗ (ម. ប្រ., ច្រ. ប្រ. រហោលៗ ជាង)។

ហោះ

ហោះ កិរិយាសព្ទ៖ ទៅអាឯកាស, អណ្ដែតទៅឯអាកាស ទេវតាហោះ, យក្សហោះ។ ព.ប្រ. ទៅមកភ្លែតចុះភ្លែតឡើងឬប៉ើចចុះប៉ើចឡើងៈ ក្នុងមួយថ្ងៃៗគ្មាននៅផ្ទះទេ ចេះតែហោះចុះហោះឡើងពីនេះទៅនុះពីនុ៎ះទៅឯណោះ!។
ហោះធ្យាន ទៅតាមផ្លូវអាកាសដោយអំណាចធ្យានឬដោយឫទ្ធិនៃធ្យាន (មើលក្នុងពាក្យ ធ្យាន ផង)។ ហោះហើរ ហោះលឿនភ្លែតដូចបក្សីហើរ។ គោមហោះ គោមធ្វើដោយក្រដាសស្ដើង រាងធំច្រឡោ បាតជិត មាត់ច្រហ, លឿនទៅឯអាកាស ដោយកម្លាំងផ្សែងបំប៉ោងឡើងច្រានឲ្យអណ្ដែតទៅ។ យន្តហោះ យន្តមានមនុស្សជិះអណ្ដែតលឿនទៅតាមអាកាស (អាកាសយាន)។ ល។

ហៅ

ហៅ កិរិយាសព្ទ៖ (សំ. ហវ៑ ឬ ហៅ; បា. ហវហវ៑) ពោលពាក្យចេញឈ្មោះដល់ មាតាហៅបុត្រឲ្យមកបរិភោគអាហារ។
ស្រែកដង្ហោយចេញឈ្មោះពីចម្ងាយ ស្រែកហៅគ្នាឲ្យយកទូកមកចម្លង។
ថា, ឈ្មោះថា, មានឈ្មោះថា នេះហៅអី?; —គាត់ឈ្មោះមាសហៅសុវណ្ណ។
ឲ្យឈ្មោះថា, សន្មតនាមថា មនុស្សបង្ខូចប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ហៅថាពាល។
បង្គាប់ឲ្យមកឬឲ្យទៅ មានដីកាហៅខ្លួនឲ្យចូលទៅសាលាដំបូង។
ហៅភ្ញៀវ អញ្ជើញភ្ញៀវក្នុងអាវាហមង្គលជាដើម។ ហៅរក ហៅចេញឈ្មោះដោយសេចក្ដីរាប់អានកាលណាបាត់មុខតែងសួររក។ ល។ ខ្មែរបុរាណប្រើជា ហាវ (មើលក្នុងពាក្យ ហ័វ ផង)។

ហ៊ៅ

ហ៊ៅ កិរិយាសព្ទ៖ (យ. ហូវ Hâú) គំនាប់; ឈរឱបដៃគំនាប់; ឈរឱបដៃប្ដឹងឥស្សរជន
ពួករាស្ត្រឡើងហ៊ៅលោកអភិបាលខែត្រ …។ ឈរហ៊ៅ ឈរឱបដៃស្ងៀមមិនស្ដីថាអ្វីគ្រាន់តែសម្ដែងខ្លួនឲ្យលោកអ្នកធំឃើញ ហើយលោកនឹងសួរឲ្យដឹងការណ៍។ ព.ប្រ. ឈរធ្មឹងមិនស្ដី។

ហៅហាន

ហៅហាន គុណសព្ទ៖ (ស. ប្រើជា ហាវហាញ អ.ថ. ហាវ់ហ៎ាន) មោះមុត, ក្លាហានខ្លាំង
ចិត្តហៅហាន, មនុស្សហៅហាន (ប្រើជា ហាវហាន ក៏មាន)។

ហំ

ហំ គុណសព្ទ៖ មាំ, មាំមួន, មាំសាច់ហាប់; សំណំ
មាឌហំ, រាងហំ។ (ព.កា.): អ្នកប្រុសមាឌហំ ទាស់តែមិនខំ រកស៊ីធ្វើការ ដល់ពេលប្រពន្ធ ចម្អិនអាហារ ទើបចូលមកស្ដារ ពមញាត់ពមញាត់។ កូនប្រុសទាំងឡាយ អ្នកកុំរាយមាយ ឥតប្រឹងនឿយហត់ កើតជាកូនប្រុស ត្រូវខំខាំមាត់ កាន់ការឲ្យស្ទាត់ កុំធ្វើលែនលន។

ហ្ន

ហ្ន និបាតសព្ទ៖ ពាក្យលាន់មាត់ ដោយស្ងើច, ដោយឆ្ងល់, ដោយត្អូញជាដើម។ ហ្ន ជាពាក្យមានសំឡេងខ្ពស់ស្រទន់បន្តិច ល្អណាស់ហ្ន!; អ្វីហ្ន?; ពិបាកណាស់តើហ្ន!។
ហ្ន៎ ជាពាក្យមានសំឡេងខ្ពស់ស្រទន់ខ្លាំង
អើហ្ន៎!; អ្នកណាហ្ន៎?; ពិបាកអ្វីម្ល៉េះហ្ន៎!

ហ្ន៎

ហ្ន៎ និបាតសព្ទ៖ មើលក្នុងពាក្យ ហ្ន

ហ្ន័ង

ហ្ន័ង៖ មើលក្នុងពាក្យ ណាំង

នាមសព្ទ៖ (ស. ហ្ន័ង អ.ថ. ហ្ន័ង«ស្បែក») ឈ្មោះខ្នុរមានសាច់ក្លែបរឹងបន្តិច, មានឈ្មោះច្រើនយ៉ាងតាមបែបដែលផ្សេងគ្នា (ច្រើនសរសេរ ណាំង ជាង)
ខ្នុរណាំងរមៀត ខ្នុរណាំងសាច់ក្លែបលឿងដូចសម្បុរសាច់មើមរមៀត។ ខ្នុរណាំងល្មុត ឬ ខ្នុរល្មុត ខ្នុរណាំង សាច់ក្លែបជ្រាយបន្តិច ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ មានរសផ្អែមឈ្ងុយ។ ខ្នុរណាំងស្បែក ខ្នុរណាំងសាច់ស្វិតបន្តិច។ ល។

ហ្នាំង

ហ្នាំង៖ មើលក្នុងពាក្យ ណាំង

នាមសព្ទ៖ មើលក្នុងពាក្យ ហ្ន័ង ន.។

ហ្ន័ង

ហ្ន័ង៖ មើលក្នុងពាក្យ ណាំង

នាមសព្ទ៖ (ស. ហ្ន័ង អ.ថ. ហ្ន័ង«ស្បែក») ឈ្មោះខ្នុរមានសាច់ក្លែបរឹងបន្តិច, មានឈ្មោះច្រើនយ៉ាងតាមបែបដែលផ្សេងគ្នា (ច្រើនសរសេរ ណាំង ជាង)
ខ្នុរណាំងរមៀត ខ្នុរណាំងសាច់ក្លែបលឿងដូចសម្បុរសាច់មើមរមៀត។ ខ្នុរណាំងល្មុត ឬ ខ្នុរល្មុត ខ្នុរណាំង សាច់ក្លែបជ្រាយបន្តិច ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ មានរសផ្អែមឈ្ងុយ។ ខ្នុរណាំងស្បែក ខ្នុរណាំងសាច់ស្វិតបន្តិច។ ល។

ហ្នាំង

ហ្នាំង៖ មើលក្នុងពាក្យ ណាំង

នាមសព្ទ៖ មើលក្នុងពាក្យ ហ្ន័ង ន.។

ហ៎ា្ន!

ហ៎ា្ន!៖ មើលក្នុងពាក្យ ណ៎ះ!ណ៎ា!

ហ្នឹង

ហ្នឹង វិសេសនសព្វនាម៖ នុះ
ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ។

និបាតសព្ទ៖ (ព.សា.) ដូច្នឹង, អីចឹង; អើ (អ្នកម្នាក់ប្រាប់ថា): ទៅកុំខានហ្ន៎ះ!, (អ្នកម្នាក់ឆ្លើយតបថា) ហ្នឹង!។ ហ្នឹងហើយ! អ៊ីចឹងហើយ!។ ហ្នឹងឯង! អ៊ីចឹងឯង។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក (+) នេះពីលើជា ហ្នឹ៎ ងហើយ!; ហ្នឹ៎ងឯ៎ង! (សម្រាប់សម្ដីសាមញ្ញ)។

ហាំ្នង

ហាំ្នង៖ មើលក្នុងពាក្យ ណាំង និង ហ្ន័ង

ហ្ន៎ះ!

ហ្ន៎ះ!៖ មើលក្នុងពាក្យ ណ៎ះ!ណ៎ា!

ហ្ម

ហ្ម នាមសព្ទ៖ (ស. ហ្ម្ច អ.ថ. ហ្ម៎ «ពេទ្យ» អ្នកស្ទាត់ជំនាញក្នុងកិច្ចការនោះៗ) អ្នកចេះមើលជំងឺ, អ្នកចេះថ្នាំរម្ងាប់រោគ, គ្រូមើលជំងឺ, ពេទ្យ ទៅរកហ្មមកមើលជំងឺ។
អ្នកទាក់ដំរី ឬអ្នករក្សាដំរី
ហ្មដំរី។ ហ្មថាវ (ស. ហ្ម្ចឍៅ់ អ.ថ. ហ្ម៎ថាវ់) ហ្មចាស់ទុំជាគ្រូឬជាអធិបតីលើអស់ហ្មដំរីក្នុងពួកមួយៗ។ ហ្មនួត (ស. ហ្ម្ចន្វត អ.ថ. ហ្ម៎នួត់) អ្នកប្រសប់ចាប់សរសៃ គឺអ្នកដែលចេះចាប់ច្របាច់រឹតកែសម្រួលសរសៃឲ្យអន់អស់កម្លាំងឬឲ្យស្រួលខ្លួន។ ហ្មពេទ្យ ឬ ពេទ្យហ្ម គ្រូពេទ្យ (ហៅ គ្រូហ្ម ក៏បាន)។

ហ្ម—

ហ្ម—៖ មើលក្នុងពាក្យ ហ្ម

ហ្មគ្វាម

ហ្មគ្វាម គុណសព្ទ៖ (ស. ហ្ម្ចគ្វាម អ.ថ. ហ្ម៎ខ្វាម «អ្នកប៉ិនខាងការដោះដំណើរក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី») ដំណើរបណ្តោះបណ្ដៃគេចកែ; ដំណើរជជែកដោះស្រាយដោយសាញប្រដាញ, សម្ដីលូកលមិនចេះដាច់ស្រេច
មនុស្សនុ៎ះមានហ្មគ្វាមច្រើនណាស់។

នាមសព្ទ៖ (ស. ហ្ម្ចគ្វាម អ.ថ. ហ្ម៎ខ្វាម «អ្នកប៉ិនខាងការដោះដំណើរក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី») ដំណើរបណ្តោះបណ្ដៃគេចកែ; ដំណើរជជែកដោះស្រាយដោយសាញប្រដាញ, សម្ដីលូកលមិនចេះដាច់ស្រេច
មនុស្សនុ៎ះមានហ្មគ្វាមច្រើនណាស់។

កិរិយាសព្ទ៖ បញ្ចេញសម្ដីលែបខាយច្រើន និយាយលូកលច្រើន
កុំហ្មគ្វាមច្រើនពេក!។

កិរិយាវិសេសន៍៖ ដែលចេញបែបលែបខាយឬលូកលច្រើន
សម្ដីហ្មគ្វាម; និយាយហ្មគ្វាម។

គុណសព្ទ៖ ដែលចេញបែបលែបខាយឬលូកលច្រើន
សម្ដីហ្មគ្វាម; និយាយហ្មគ្វាម។

ហ្មង

ហ្មង គុណសព្ទ៖ (ស. ហ្ម្ចង អ.ថ. ហ្ម៎ង) ដែលមិនបរិសុទ្ធ, មិនស្អាត; ល្អក់
ហ្មងចិត្ត ចិត្តសៅហ្មង។

នាមសព្ទ៖ សេចក្ដីមិនបរិសុទ្ធ, មិនស្អាត; សេចក្ដីឆ្គាំឆ្គង; ដំណើរលើសលស់ : ពុំដែលមានហ្មង, ឥតមានហ្មង។ ហ្មងឆ្គង ខុសឆ្គង, ទាស់ឆ្គង, ឆ្គាំឆ្គង។ ហ្មងសៅ សៅហ្មង; ឆ្គាំឆ្គង។ មោះហ្មង មោះមៃ។ ព.កា. ថា: តាំងពីយូរហើយ ជាសុខកន្តើយ ពុំដែលមោះហ្មង ទើបតែគ្រានេះ ទៅជាហ្មងឆ្គង មកពីរំលង សុជីវធម៌។ ល។

ហ្មត់

ហ្មត់ កិរិយាសព្ទ៖ (ស. ហ្មត អ.ថ. ហ្មុត) អស់, អស់រលីង, មិនមាន, មិនសល់
ហ្មត់តែម្ដង!; ស៊ីហ្មត់, ចោរលួចហ្មត់, ទាំងហ្មត់ (សរសេរជា ម៉ត់ ក៏មាន តែមិនសូវប្រើ ច្រើនប្រើតាមប្រភពដើមថា ហ្មត់ នេះឯង)។

កិរិយាវិសេសន៍៖ (ស. ហ្មត អ.ថ. ហ្មុត) អស់, អស់រលីង, មិនមាន, មិនសល់
ហ្មត់តែម្ដង!; ស៊ីហ្មត់, ចោរលួចហ្មត់, ទាំងហ្មត់ (សរសេរជា ម៉ត់ ក៏មាន តែមិនសូវប្រើ ច្រើនប្រើតាមប្រភពដើមថា ហ្មត់ នេះឯង)។

ហ្មត់ចត់

ហ្មត់ចត់ កិរិយាវិសេសន៍៖ (ស. ហ្មតចត អ.ថ. ហ្មុតចុត) ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ; គ្រប់គ្រាន់; ដែលគួរដល់ការ
មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់; ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់ (សរសេរជា ម៉ត់ចត់ ក៏មាន តែមិនសូវប្រើ ច្រើនតែប្រើតាមប្រភពដើមថា ហ្មត់ចត់ នេះឯង)។

គុណសព្ទ៖ (ស. ហ្មតចត អ.ថ. ហ្មុតចុត) ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ; គ្រប់គ្រាន់; ដែលគួរដល់ការ
មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់; ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់ (សរសេរជា ម៉ត់ចត់ ក៏មាន តែមិនសូវប្រើ ច្រើនតែប្រើតាមប្រភពដើមថា ហ្មត់ចត់ នេះឯង)។

ហ្មត់ហ្មង

ហ្មត់ហ្មង គុណសព្ទ៖ (ស. ហ្មត អ.ថ. ហ្មុត«អស់»+ហ្ម្ចង អ.ថ. ហ្ម៎ង «ដែលមិនស្អាត; ល្អក់») ដែលអស់សេចក្ដីសៅហ្មង, អស់មន្ទិល; សុទ្ធសូន្យ; ល្អប្រពៃ; ស្អាតប្រពៃ; ស្អាតបាត
ចិត្តហ្មត់ហ្មង, ជ្រះហ្មត់ហ្មង, ល្អហ្មត់ហ្មង (សរសេរជា ម៉ត់ហ្មង ក៏មាន តែមិនសូវប្រើ ច្រើនប្រើតាមប្រភពដើមថា ហ្មត់ហ្មង នេះឯង)។ មើលក្នុងពាក្យ ហ្មត់ និង ហ្មង ផង)។

ហ្មប

ហ្មប កិរិយាសព្ទ៖ (ស. ហ្ម្ចប អ.ថ. ហ្មប) អង្គុយបត់ជើងច្រត់ដុំដៃទាំងពីរលើផ្ទៃឱនបន្ទាបខ្លួនចុះ ឬអង្គុយបត់ជើងដាក់ដុំដៃទាំងពីរលើជង្គង់ឱនបន្ទាបខ្លួនបញ្ឆៀងបន្តិចទៅខាងឆ្វេង (បែបបទអង្គុយគាល់ឥស្សរជនមានក្សត្រិយ៍ជាដើម)
ពួកមន្ត្រីធំតូច អង្គុយហ្មបត្រៀបត្រាក្នុងក្រឡាព្រះគំនាល់។

ហ្មបហ្មាយ

ហ្មបហ្មាយ កិរិយាសព្ទ៖ ហ្មបដោយគោរព
ហ្មបហ្មាយក្សត្រិយ៍មន្ត្រី (មើលក្នុងពាក្យ ហ្មប ផង)។

ហ្មាយ

ហ្មាយ កិរិយាសព្ទ៖ (ស.អ.ថ. ហ្ម៎ាយ) សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ ខ្មែរប្រើជា ម៉ៃ (មើលក្នុងពាក្យ នេះ)។

នាមសព្ទ៖ សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ : មានហ្មាយឲ្យហៅខ្លួន (ប្រើតែក្នុងសម័យពីដើម)។ ចុតហ្មាយ (ស. ចតហ្មាយ អ.ថ. ចុតហ្មា៎យ) សំបុត្រដែលសរសេរទៅមករកគ្នា (ប្រើក្នុងសម័យពីដើម); សំបុត្រក្រាបពិតក្រាបទូល (ប្រើក្នុងសម័យបច្ចុប្បន្ន): ធ្វើចុតហ្មាយថ្វាយ។ ចុតហ្មាយហេតុ (ស. ចត—អ.ថ. ចុតហ្មា៎យហេតុ) សំបុត្រសម្គាល់ឬប្រាប់ហេតុ គឺសំបុត្រកត់ដំណឹងឬប្រាប់ដំណឹងក្នុងគ្រាដែលកន្លងទៅហើយ (ម. ប្រ., ច្រ. ប្រ. កំណត់ហេតុ)។

ហ្មឺន

ហ្មឺន៖ មើលក្នុងពាក្យ ម៉ឺន

ហ្មូត

ហ្មូត នាមសព្ទ៖ ដូចគ្នានឹង ម៉ូត (ច្រើនប្រើ ម៉ូត ជាង)។

ហ្មេ!

ហ្មេ!៖ មើលក្នុងពាក្យ មេ!

ហ្រស្វ

ហ្រស្វ៖ (ហ្រាស់-ស្វៈ) គុណសព្ទ៖ (សំ. ហ្រស្វ; បា. រស្ស) ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិលឬកន្តុញ។

នាមសព្ទ៖ មនុស្សឬសត្វតឿ។ ស្រៈមានសំឡេងខ្លី (មើលក្នុងពាក្យ រស្សរស្សៈ)។

ហ្រស្វៈ

ហ្រស្វៈ គុណសព្ទ៖ មើលក្នុងពាក្យ ហ្រស្វ

នាមសព្ទ៖ មើលក្នុងពាក្យ ហ្រស្វ

ហ្រស្វ

ហ្រស្វ៖ (ហ្រាស់-ស្វៈ) គុណសព្ទ៖ (សំ. ហ្រស្វ; បា. រស្ស) ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិលឬកន្តុញ។

នាមសព្ទ៖ មនុស្សឬសត្វតឿ។ ស្រៈមានសំឡេងខ្លី (មើលក្នុងពាក្យ រស្សរស្សៈ)។

ហ្រស្វៈ

ហ្រស្វៈ គុណសព្ទ៖ មើលក្នុងពាក្យ ហ្រស្វ

នាមសព្ទ៖ មើលក្នុងពាក្យ ហ្រស្វ

ហ្រ្វង្ក

ហ្រ្វង្ក៖ (ហ្រ្វង់) នាមសព្ទ៖ (បារ. Franc) ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងប្រទេសបារាំងសែស (ខែ្មរហៅ ត្រណោត ធៀបដោយកាសដែលចាយក្នុងសម័យពីដើម)។

ហ្រ្វ័ង

ហ្រ្វ័ង នាមសព្ទ៖ (បារ. Frein) ដែកបង្ហៀរ ដែលបង្ខាំក្នុងមាត់សេះ; គ្រឿងសម្រាប់ទប់កង់យានមិនឲ្យលឿនឬឲ្យឈប់នៅនឹង ហ្រ្វ័ងរថយន្ត។ ទប់ហ្រ្វ័ង ចាប់គ្រឿងទប់កង់យានឃាត់មិនឲ្យលឿនឬឲ្យឈប់នៅនឹង។
ព.ប្រ. ទប់មាត់, ទប់ដំណើរលឿនទៅ
ខំទប់ហ្រ្វ័ងមិនឲ្យជ្រុលមាត់ (ព.ទ.)។

ហ្រ្វាំង

ហ្រ្វាំង នាមសព្ទ៖ មើលក្នុងពាក្យ ហ្រ្វ័ង

ហ្ឫទ័យ

ហ្ឫទ័យ៖ មើលក្នុងពាក្យ ហទ័យ

ហ្ល័ក

ហ្ល័ក នាមសព្ទ៖ មើលក្នុងពាក្យ ហ្លាក់។

ហ្ល័កហ្ល័ង

ហ្ល័កហ្ល័ង កិរិយាសព្ទ៖ មើលក្នុងពាក្យ ហ្លាក់ហ្លាំង។

ហ្លាក

ហ្លាក៖ (ល៉ាក) មើលពាក្យ ឡាក។

ហ្លាក់

ហ្លាក់ នាមសព្ទ៖ (ល.ស. ហ្ល័ក) បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់
មានហ្លាក់ជាអាង (ម. ប្រ.)។ ហ្លាក់ខាំ (ល. ហ្ល័កគាំ អ.ថ. ─ខាំ«បង្គោលមាស») សមណស័ក្តិថ្នាក់ខ្ពស់របស់លាវ : លោកហ្លាក់ខាំ …។ ហ្លាក់ឋាន មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្ដុតាង, គ្រឿងអាង : មានហ្លាក់ឋានជាសំអាង។ ហ្លាក់មឿង គោលដែលបោះទុកជាផ្ចិតរបស់ស្រុក។ ហ្លាក់ហ្លែម ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញាហ្លាក់ហ្លែម។ ល។ (ប្រើជា ហ្ល័ក ក៏បាន)។

ហ្លាក—

ហ្លាក—៖ មើលក្នុងពាក្យ ហ្លាក់

ហ្លាក់ហ្លាំង

ហ្លាក់ហ្លាំង កិរិយាសព្ទ៖ (ស. សល័ក អ.ថ. សៈល៉ាក់«ឆ្លាក់»+ហ្ល័ង«ខ្នង») សរសេរសេចក្ដីបន្ថែមលើខ្នងពាក្យបណ្ដឹង ហ្លាក់ហ្លាំងពាក្យ (ម. ប្រ.)។
និយាយសម្រេចគ្នា, និយាយយកជាការប្រាកដប្រជា
ហ្លាក់ហ្លាំងគ្នាឲ្យដាច់ស្រេច, និយាយហ្លាក់ហ្លាំងគ្នា (ប្រើជា ហ្ល័កហ្ល័ង ក៏បាន)។

ហ្លាយ

ហ្លាយ កិរិយាវិសេសន៍៖ (ស.ល. ហ្លាយ «ច្រើន») ខ្មែរប្រើជា ឡាយ ផងក៏បាន (មើលក្នុងពាក្យ ឡាយ គុ. ឬ កិ.វិ.)។

គុណសព្ទ៖ (ស.ល. ហ្លាយ «ច្រើន») ខ្មែរប្រើជា ឡាយ ផងក៏បាន (មើលក្នុងពាក្យ ឡាយ គុ. ឬ កិ.វិ.)។

ហ្លួង

ហ្លួង នាមសព្ទ៖ (ស.ល. ហ្ល្វង អ.ថ. ហ្លួ៎ង) ព្រះរាជា (ព្រះករុណាជាម្ចាស់ជីវិត) ហ្លួងស្ដេចចេញប្រទានរង្វាន់ដល់ពួកសិស្សសាលា …(ពាក្យធម្មតា)។
ប្រើជាពាក្យផ្ដើមហៅសម្ដេចព្រះអគ្គមហេសីឬសម្ដេចព្រះមហាឧបរាជផងក៏បាន ហ្លួងស្ត្រី, ហ្លួងឧបរាជ។
ឋានន្តរស័ក្តិឬបណ្ដាស័ក្តិមន្ត្រីថ្នាក់តូចជាងទីព្រះ ធំជាងទីឃុន
ហ្លួងសេនានុរក្ស។

ហ្លួងព្រះបាង

ហ្លួងព្រះបាង នាមសព្ទ៖ នគរលានជាង (មើលក្នុងពាក្យ សតនាគនហុត ផង)។

ហ្លេវហ្លៃ

ហ្លេវហ្លៃ៖ មើលក្នុងពាក្យ ឡេវឡៃ

ហ្វង់

ហ្វង់៖ មើលក្នុងពាក្យ វ៉ង់

ហ្វារ

ហ្វារ នាមសព្ទ៖ (បារ. Phare) ចង្កៀងមានពន្លឺចាំងខ្លាំងសម្រាប់រថយន្តជាដើម។ ហ្វារសមុទ្រ ហ្វារសម្រាប់បញ្ចាំងពន្លឺភ្លែតៗប្រាប់ផ្លូវនាវាសមុទ្រ។ ល។

ហ៊្វីល

ហ៊្វីល នាមសព្ទ៖ (អ. Film) បន្ទះកញ្ចក់ថត; ខ្សែភាពយន្ត
ថតរូបអស់ហ្វ៊ីលមួយប្រអប់។

ហ្វឹក

ហ្វឹក កិរិយាសព្ទ៖ (ស. ផឹក អ.ថ. ហ៊្វឹក) ហាត់, ហាត់ឲ្យថ្នឹក, បង្វឹក
ហ្វឹកខ្លួន, ហ្វឹកហាត់ (ម. ប្រ.)។

ហ្វឹកហ្វឺន

ហ្វឹកហ្វឺន៖ (ច្រើន អ.ថ. វ៉ឹកវ៉ឺន) កិរិយាសព្ទ៖ ហ្វឹករឿយៗ
ហ្វឹកហ្វឺនប្រដៅ (សរសេរជា វ៉ឹកវ៉ឺន ក៏មាន។ មើលក្នុងពាក្យ ហ្វឹក ផង)។

ហ្វូង

ហ្វូង នាមសព្ទ៖ (ស. ផូ៍ង អ.ថ. ហ៊្វូ៎ង) ពួក; ប្រជុំ (ចំពោះតែសត្វតិរច្ឆាន)
ហ្វូងគោ, ហ្វូងបក្សី។

ហ្វូងហ្វាយ

ហ្វូងហ្វាយ នាមសព្ទ៖ (ស. ផូ៍ង អ.ថ. ហ៊្វូ៎ង «ពួក» + ផ៍ាយ អ.ថ. ហ្វាយ «ចំណែក; ចំណែកខាង; ខាង») ពួកដោយឡែកៗពីគ្នា, ពួកទីទៃៗពីគ្នា
ទៅជាហ្វូងហ្វាយ (មើលក្នុងពាក្យ ហ្វូង ផង)។

ហ្វូងដិន

ហ្វូងដិន នាមសព្ទ៖ (ស. ផូ៍ង អ.ថ. ហ៊្វូ៎ង «ពួក» + ដេ់ន« ដែលមិនកំបាំង, ច្បាស់») ហ្វូងទីទៃពីគ្នា ប៉ុន្តែមើលទៅឃើញច្បាស់មិនច្រឡំ
ហ្វូងដិននៃបក្សី (មើលក្នុងពាក្យ ហ្វូង ផង)។

ហ្វេ

ហ្វេ៖ (វ៉េ) នាមសព្ទ៖ (យ. Hué) មើលពាក្យ វ៉េ។

ហ្វៅ

ហ្វៅ៖ (ច្រើន អ.ថ. វ៉ៅ) បរិវារសព្ទ៖ (ស. ផ៍ៅ អ.ថ. ហ្វាវ់ «ចាំ, ចាំរក្សា; គាល់») ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ គាល់ថា
គាល់ហ្វៅ គាល់ប្រចាំកាបម្រើ (សរសេរជា វ៉ៅ ក៏មាន : គាល់វ៉ៅ)។

km/dictionary/ជួន_ណាត_ហ.txt · ពេលកែចុងក្រោយ: 2023/01/24 14:00 និពន្ឋដោយ Johann