➥ — —
ព័ត៌មានខាងលើគឺសម្រាប់បង្ហាញនៅលើទំព័រដែលមានពាក្យដែលមិនមាននៅក្នុងវចនានុក្រម។
សម្រាប់ព័ត៌មានបន្ថែមអំពីវចនានុក្រម សូមមើល សន្ទស្សន៍និងសេចក្តីផ្តើម.
➥ ឡ៖ ព្យញ្ជនៈទី ៣២ តាមលំដាប់ពួកព្យញ្ជនៈ ៣៣តួ, ជាព្យញ្ជនៈទី ៧ ក្នុងសេសវគ្គឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល។ សម្រាប់បាលីភាសា មិនដែលប្រើជាតួដើមពាក្យឡើយ មានប្រើបន្តិចបន្តួចតែជាតួចុងពាក្យ ដូចជា កីឡា, ចក្កវាឡ, ចូឡា, ចូឡាមណិ ជាដើម។ សម្រាប់ភាសាសំស្ក្រឹត មិនមានប្រើសោះ, ត្រង់ពាក្យណាដែលបាលីភាសាប្រើតួ ឡ សំស្ក្រឹតប្រើជាតួ ឌ ដូចជា បា. គរុឡ, កីឡា, ចូឡា, ចូឡាមណិ; សំ. គរុឌ, ក្រីឌា, ចូឌា, ចូឌាមណិ; ពាក្យខ្លះសំស្ក្រឹតប្រើតួ ល ត្រង់កន្លែងដែលបាលីជា ឡ ក៏មាន, ដូចជា បា. ចក្កវាឡ, កាឡបក្ខ, កាឡសីហ; សំ. ចក្រវាល, កាលបក្ស, កាលសឹហ ជាដើម។ សម្រាប់ភាសាខ្មែរក្នុងសម័យបុរាណជាន់ដើម មិនប្រើសោះ ប្រើតែ ល ឬ ល៉, ក្នុងសម័យបុរាណជាន់បន្ទាប់ជាលំដាប់មក មានប្រើខ្លះបន្តិចបន្តួច, លុះចំណេរតមកដល់សម័យបច្ចុប្បន្ននេះ ខ្មែរប្រើតួ ឡ ច្រើនជាងពីដើម; ពាក្យណាដែលមានសំឡេងជា ឡ ដូចជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យបុរាណប្រើជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង …(ប៉ុន្តែសម្លាញ់, សម្លេង សម័យឥឡូវក៏នៅប្រើដែរ)។ ល។
នាមសព្ទ៖ គុកឬជើងក្រានគុកធំទូលាយ បិទភ្ជិតទុកឲ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុក សម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្ដៅឲ្យឆ្អិន
ឡឥដ្ឋ, ឡក្បឿង, ឡធ្យូង។
ឧទានសព្ទ៖ សូរស្រែកឬយំឮខ្លាំង
ស្រែកឡ, យំឡ។
➥ ឡក កិរិយាសព្ទ៖ (ស. ហ្ល្ចក អ.ថ. ហ្លក ”លង; បន្លាច”) ប្រើសម្ដីលូក-លឲ្យដឹងខ្លួនឬឲ្យអន់ចិត្ត, និយាយចំអកឲ្យ ឡកឲ្យឈឺចិត្ត, និយាយឡក។
សម្ដែងអាការក្រមាច់ក្រមើម មានញាក់មុខជាដើម (អាការរបស់ត្លុក) ឡកមុខ, ឡកឆៃយ៉ាំ។
(ព.ប្រ.) ត្រឡប់មុខជាក្រោយក្រោយជាមុខ
ឡកចុះឡកឡើង, ឡកមុខឡកក្រោយ។
➥ ឡងៗ ឧទានសព្ទ៖ (ព.សា.) ពាក្យសម្រាប់ក្មេងយកដៃស្ទាបអង្អែលគូទគោឬក្របី លោមឲ្យកងកន្ទុយឡើង
ឡងៗកងកន្ទុយ! …។
➥ ឡង់ នាមសព្ទ៖ តាំងយូក្រដាសតូចសាច់រឹងរាងខុបក្រឡូមសម្រាប់ថ្វាយអ្នកតា (របស់ចិនយួន)
បន់អ្នកតាថ្វាយឡង់, រូបអ្នកតាបាំងឡង់។
➥ ឡត នាមសព្ទ៖ (ស. ហ្ល្ចត អ.ថ. ហ្លត “លំផូង; បំពង់តូច; … ”) បំពង់តូចមានប្រហោងរហូត សម្រាប់ដាក់ប្រហកខាងក្នុងប្រហោងអ្វីៗ
ឡតស្ពាន់។
➥ ឡប់ កិរិយាសព្ទ៖ ភ័ន្តវិលវល់ស្មារតី ព្រោះស្លន់ឬព្រោះគេនិយាយបន្លប់ជាដើម
ឡប់គំនិតគិតមិនឃើញ។ ឡប់ពុទ្ធោ ឡប់រកនឹកពុទ្ធោពុំឃើញ : ភ័យឡប់ពុទ្ធោ។ ព.សា. ត្រឡប់វិញ, វិលវិញ : ឡប់មកវិញ។
គុណសព្ទ៖ ដែលផ្សាយក្លិនធុំអាក្រក់ខ្លាំង ស្អុយឡប់, ឆ្ងៀមឡប់
ព.ប្រ. ដែលខូចកេរ្តិ៍ឈ្មោះ អាប់អន់លេចឮសាយសុសសព្វទិសទី
កេរ្តិ៍ឈ្មោះស្អុយឡប់។ (ព.កា.) : កេរ្តិ៍ឈ្មោះស្អុយឡប់ ទោះលាបទឹកអប់ ក៏កែមិនឡើង ទោះបីមានបុណ្យ យសស័ក្ដិធ្លាប់ថ្កើង ប្រើឫកចើងម៉ើង ក៏ឡើងមិនរួច។
➥ ឡប់ៗ កិរិយាវិសេសន៍៖ ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់
និយាយឡប់ៗ, សម្ដីឡប់ៗ។
គុណសព្ទ៖ ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់
និយាយឡប់ៗ, សម្ដីឡប់ៗ។
➥ ឡប់ឡែ នាមសព្ទ៖ (ស. ហ្លប អ.ថ. ហ្លុប “គេច, មិនឲ្យចួប; បំបាំង; កំបាំង; ជិត, បិទជិត”+ លេ អ.ថ. ល៉ែ “មើល, រមិលមើល”) របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឲ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ
ឡប់ឡែបាំងមាត់ទ្វារ, អង្គុយក្នុងឡប់ឡែ។
➥ ឡាក កិរិយាសព្ទ៖ (ស. ហ្លាក គុ. ឬ កិ.វិ. «ដែលផ្សេងឬប្លែកពីប្រក្រតី») ជ្រួស, ជ្រលួស (ពាក្យប្រើក្នុងល្បែងឡូ) បោះលុយឡាក។
ព.ប្រ. ងាកឬទាសគំនិតចេញទៅរកបុរសឬស្រីដទៃ
ឡាកចោលប្តី។ ឡាកគំនិត ឬ គំនិតឡាក ទាសឬជ្រួសគំនិតខុសផ្លូវខុសទំនង (យ. ក៏ថា ឡាក ដែរ)។
➥ ឡាចៅ គុណសព្ទ៖ ដែលលូក-ល, លូកនាយលូកអាយ, លូកលើសើក្រោមចែប៉ប្រែនាំឲ្យអផ្សុក សម្ដីឡាចៅ។
ដែលប្រើសម្ដីលូក-លចែប៉ប្រែ
មនុស្សឡាចៅ។
➥ ឡាញ់ នាមសព្ទ៖ (យ. ឡាន់ Lanh « ត្រជាក់ ») ឈ្មោះព្រែយួនមានសាច់ជិតម៉ដ្ឋរលីងរលើបត្រជាក់
ព្រែឡាញ់, ខោឡាញ់។
➥ ឡាន នាមសព្ទ៖ រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឲ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំងគ្រឿងចក្រឲ្យដើរជាដើម ឡាននាឡិកា។
ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឲ្យពន្លឺភ្លើងភ្លឺថ្លា ចង្កៀងឡាន។
ព.ប្រ. រថយន្ត
បើកឡាន, ជិះឡាន (រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឲ្យតឹងរត់រឥលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ, បើមានគេសួរ យើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយ តាមប្រភពនៃពាក្យនេះ)។
➥ ឡាន់ បរិវារសព្ទ៖ ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ ឡែក ថា
ឡែកឡាន់ ឡែកទីទៃៗ; ប្រើជា ដោយឡែកដោយឡាន់ ក៏បាន : ដាក់ដោយឡែកដោយឡាន់ ដាក់ដោយជួរដោយសង្កាត់ ឬដោយមុខដោយប៉ែកទីទៃៗ។
➥ ឡាប នាមសព្ទ៖ (ល. លាប អ.ថ. ល៉ាប) ឈ្មោះម្ហូបភ្លាលាវមួយប្រភេទ ធ្វើដោយហាន់សាច់ស្រស់ឬត្រីស្រស់ផ្សំគ្រឿងផ្សេងៗ មានលាយទឹកអង្ករលីងផង
ឡាបត្រីរ៉ស់, ឡាបមាន់។
➥ ឡាយ កិរិយាសព្ទ៖ (រ.ស.) ចុះព្រះបរមនាមឬចុះព្រះនាម (ស៊ីញេ)
ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ឡាយលើចុតហ្មាយ ដែលបណ្ដារាស្ត្រក្រាបបង្គំទូលសូម …។
នាមសព្ទ៖ ព្រះបរមនាមឬនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្ដព្រះអង្គ ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ។
ច្រើនប្រើពាក្យ ឡាយព្រះហស្ដ, ឡាយព្រះហស្ដលេខា (មើលក្នុងពាក្យ ហត្ថ និង ហស្ដ ផង; គួរកុំច្រឡំសរសេរឡាយព្រះហស្ថ ឬ ឡាយព្រះហស្ថលេខា (ព្រោះ បា. ហត្ថ, សំ. ហស្ដ)។
គុណសព្ទ៖ ដែលមានព័ណ៌ឆ្នូតៗ វែងៗ
ឈឺសាច់ឡាយ។
នាមសព្ទ៖ សាច់ឆ្នួតៗ វែងៗ : ពកធ្នង់មានឡាយ (បើឈើស្រឡៅហៅ អង្កាញ់ ថា : ស្រឡៅអង្កាញ់)។
កិរិយាវិសេសន៍៖ រយាល, ដែលចេះតែឃ្លាតៗ វេលា
ចេះតែឡាយៗទៅមិនបានទៅមករកគ្នា (ប្រើជា ហ្លាយ ក៏បាន)។
គុណសព្ទ៖ រយាល, ដែលចេះតែឃ្លាតៗ វេលា
ចេះតែឡាយៗទៅមិនបានទៅមករកគ្នា (ប្រើជា ហ្លាយ ក៏បាន)។
➥ ឡាយឡុង កិរិយាសព្ទ៖ (ស. លេហ្ល័ង អ.ថ. ល៉េហ្ល័៎ង) លក់របស់ដោយបើកឱកាសឲ្យអ្នកទិញដេញថ្លៃគ្នា អ្នកណាហ៊ានថ្លៃជាងគេបានអ្នកនោះ
ឡាយឡុងរបស់, លក់ឡាយឡុង (លក់ជារាជការឬដោយមានអនុញ្ញាតពីរាជការ)។
➥ ឡាវ នាមសព្ទ៖ បំពង់មានមាត់រីក ប៉ែកខាងក្រោមស្ដួចរៀវតូចសម្រាប់ស៊កក្នុងមាត់ដបជាដើម ចាក់ប្រេងឬទឹកកុំឲ្យហៀរចេញមកខាងក្រៅ
ឡាវចាក់ប្រេង (បារ. Ontonnoir)។
➥ ឡិកឡក់ កិរិយាវិសេសន៍៖ ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ (ព្រោះនៅជាក្មេងតូច)
ក្មេងតូចនិយាយឡិកឡក់; នៅក្មេងឡិកឡក់; និយាយឡិកឡក់ដូចជាកូនក្មេង។
គុណសព្ទ៖ ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ (ព្រោះនៅជាក្មេងតូច)
ក្មេងតូចនិយាយឡិកឡក់; នៅក្មេងឡិកឡក់; និយាយឡិកឡក់ដូចជាកូនក្មេង។
➥ ឡិងឡង់ កិរិយាវិសេសន៍៖ ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ
ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់។
គុណសព្ទ៖ ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ
ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់។
➥ ឡិងឡាំង កិរិយាសព្ទ៖ ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី
ខ្ញុំទៅជាឡិងឡាំងគិតអ្វីមិនទាន់; គំនិតឡិងឡាំង។
គុណសព្ទ៖ ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី
ខ្ញុំទៅជាឡិងឡាំងគិតអ្វីមិនទាន់; គំនិតឡិងឡាំង។
➥ ឡិន នាមសព្ទ៖ (ស. ហ្លេន អ.ថ. ហ្លេ៎ន) ចៅទួត។ ខ្មែរប្រើស្ទើរជាបរិវារសព្ទ សម្រាប់និយាយបានតែផ្សំជាមួយនឹងពាក្យ ចៅ ថា: ចៅឡិន ចៅទួតឬចៅដែលជាប់ក្រសែញាតិឆ្ងាយទៅហើយ។ (ព.កា.)
ត្រកូលញាតិផៅ ពីកូនដល់ចៅ រៀងដល់ចៅឡិន គួរប្រុងប្រយ័ត្ន កុំឲ្យហោចហិន គំនិតឲ្យឆ្អិន កុំឲ្យឃ្លៀងឃ្លាត។ ពូជពង្សធ្លាប់ខ្ពស់ ធ្លាប់មានស័ក្តិយស ត្រូវរក្សាជាតិ កុំធ្វើលែនលន ឲ្យបង់មារយាទ ត្រូវយោងវង្សញាតិ ដោយក្ដីឃ្មាតខ្មី។ ខ្លួនបានធំថ្កើង កុំឲ្យចើងម៉ើង ឲ្យញាតិប្រុសស្រី គេធុញគេទ្រាន់ គេស្អប់មិនស្ដី សូវបង់អ្វីៗ កុំឲ្យបង់ឈ្មោះ។
➥ ឡិបឡុប កិរិយាវិសេសន៍៖ ឡុបៗញ័រមាត់ញ័រ-កមិនសូវច្បាស់លាស់
និយាយឡិបឡុប; សម្ដីឡិបឡុប; និយាយឡិបឡុបៗពិបាកស្ដាប់ណាស់!
គុណសព្ទ៖ ឡុបៗញ័រមាត់ញ័រ-កមិនសូវច្បាស់លាស់
និយាយឡិបឡុប; សម្ដីឡិបឡុប; និយាយឡិបឡុបៗពិបាកស្ដាប់ណាស់!
➥ ឡិមឡុម កិរិយាវិសេសន៍៖ ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ
សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុម។ (ព.កា.) : ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឲ្យគេធុញទ្រាន់។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើភ័ន្ត នែៈៗញយៗ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល។
គុណសព្ទ៖ ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ
សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុម។ (ព.កា.) : ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឲ្យគេធុញទ្រាន់។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើភ័ន្ត នែៈៗញយៗ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល។
➥ ឡឹប កិរិយាសព្ទ៖ លួចកឹបបន្លំលាក់ទុកខ្លះ, កឹបបំបាត់យកខ្លះ
ឡឹបប្រាក់រាជការ, ឡឹបប្រាក់ពន្ធ និយាយថា ស៊ីឡឹប ក៏បាន (ព.កា.) : កុំប្រើកលឡឹប លៃលកកាញ់កឹប បំបាត់បំបែរ យើងកើតជាមនុស្ស ស្រីប្រុសជាតិខ្មែរ ដឹងខុសត្រួវដែរ ត្រូវកាន់ទៀងត្រង់។ ព្រះពុទ្ធត្រាស់ថា សត្វក្នុងលោកា រាល់រូបរាល់អង្គ បើចង់បានសុខ ត្រូវខំផ្ចិតផ្ចង់ កាន់ធម៌ត្រង់ៗ សុខកើតមានឯង។ មើលក្នុងពាក្យ ស៊ី កិ.។
➥ ឡឹមៗ គុណសព្ទ៖ ក្រឡឹមឬកំប្លឹមចេញចូលៗបន្តិចៗឬខ្ពស់ៗទាបៗ
ពស់នៅក្នុងរន្ធឈើឃើញតែក្បាលឡឹមៗ (ច្រ. ប្រ. ក្រឡឹម ឬ កំប្លឹម ជាង)។
➥ ឡឺត គុណសព្ទ៖ (ស. លើត អ.ថ. ល៉ឺត «លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាងល្អ; ប្រសើរ») ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន
ឫកឡឺត, មនុស្សឡឺត (ព.សា.)។ ព.កា. ពន្យល់កុំឲ្យធ្វើឬកឡឺតថា : កុំធ្វើឫកឡឺត ក្រឱងក្រអឺត ឱ្យគេមើលងាយ ទោះជនធំតូច ទោះជនសម្ចាយ អ្នកផងទាំងឡាយ គេស្អប់ឫកឡឺត។
➥ ឡឺនឡង់ កិរិយាវិសេសន៍៖ ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ
ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់។
គុណសព្ទ៖ ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ
ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់។
➥ ឡឺម កិរិយាវិសេសន៍៖ ដែលបង្ហាញមុខឱ្យឃើញមួយភ្លែតៗ; ដែលចួនឃើញចួនបាត់ឬភ្លាមឃើញភ្លាមបាត់
ដើរឡឺមចុះឡឺមឡើង, ដើរឡឺមៗក្នុងព្រៃ។
➥ ឡុកឡាក់ កិរិយាសព្ទ៖ (យ. Lúc lác «រង្កៀក») រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ
កប៉ាល់កឿងនាំគ្នាឡុកឡាក់ឱ្យរបូតពីកន្លែងដែលជាប់។
កិរិយាសព្ទ៖ (ព.ប្រ.) ធ្វើអុកឡុងវឹកវរ, ធ្វើយុកយាក់ឲ្យជ្រួលច្របល់
វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ។
កិរិយាវិសេសន៍៖ (ព.ប្រ.) ធ្វើអុកឡុងវឹកវរ, ធ្វើយុកយាក់ឲ្យជ្រួលច្របល់
វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ។
នាមសព្ទ៖ ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់ ៣ សណ្ឋានបួនជ្រុងស្មើភាគ មានភ្នែកដូចមេអាប៉ោង, អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្រប ហើយចាប់អង្រង់, អ្នកចាក់ត្រូវចាក់លើផ្ទាំងសំពត់ឬផ្ទាំងក្រដាស មានរូប ដោយស្មានតាមស្ម័គ្រចិត្ត
ឡុកឡាក់ជាល្បែងរបស់យួនចិន (មើលក្នុងពាក្យ ឡុកឡាក់ កិ. ផង)។
➥ ឡុងចុង កិរិយាវិសេសន៍៖ (ចិ.) ទាំងអស់ ដែលខាតបង់ឬខូចខាតទាំងអស់
ខាតឡុងចុង; មិនកើតការទេ ឡុងចុងអស់ទៅហើយ! (ព.កា.) : ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឱ្យឃ្វាង ដូចកាលមុនទៀត។
គុណសព្ទ៖ (ចិ.) ទាំងអស់ ដែលខាតបង់ឬខូចខាតទាំងអស់
ខាតឡុងចុង; មិនកើតការទេ ឡុងចុងអស់ទៅហើយ! (ព.កា.) : ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឱ្យឃ្វាង ដូចកាលមុនទៀត។
➥ ឡុងបុត នាមសព្ទ៖ (ស. រ្ចើបត អ.ថ. រឿបុត; បារ. កាណូត៍ Canot) កាណូត មានរូបសណ្ឋាននិងឈ្មោះផ្សេងៗ
ឡុងបុតក្ដោង, ឡុងបុតចែវ, ឡុងបុតយន្ត ឬ ឡុងបុតម៉ាស៊ីន, ឡុងបុតស្រង់ ឬ ឡុងបុតជួយជីវិត, … (ខ្មែរសម័យបុរាណហៅ សំប៉ាន មានរូបសណ្ឋានដូចឡុងបុតដែរ សម្រាប់ប្រើការជាជំនួយឬជាគ្រឿងកំដរសំពៅ)។
➥ ឡុងសុង នាមសព្ទ៖ (ស. រ្ចងទ្រង អ.ថ. រ៉ងសុង «រងទ្រង់») ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ចម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ
កាត់សក់ឡុងសុង។ ព.កា. ថា : សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនេះពុំគង់ នៅយូរប៉ុន្មាន។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អាន តាំងពីបូរាណ រៀងដល់ឥឡូវ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ។
នាមសព្ទ៖ (ស. លងស្រង អ.ថ. ល៉ុងសុ៎ង «ចុះស្រង់», សៀមមួយម៉ាត់ ខ្មែរមួយម៉ាត់ ផ្សំគ្នា) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន (ទ្រង់ស្រង់)
លេងភ្លេងឡុងសុង (លេងភ្លេងស្ដេចស្រង់); ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ។ ព.កា. ថា : មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់ ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្ក្រាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធសួស្ដី។
➥ ឡុបៗ កិរិយាវិសេសន៍៖ ញាប់ៗ ប្រឡិបប្រឡុប ឬ រឡិបរឡុបពុំសូវច្បាស់លាស់
និយាយឡុបៗ; សម្ដីឡុបៗ។
គុណសព្ទ៖ ញាប់ៗ ប្រឡិបប្រឡុប ឬ រឡិបរឡុបពុំសូវច្បាស់លាស់
និយាយឡុបៗ; សម្ដីឡុបៗ។
➥ ឡុលៗ កិរិយាវិសេសន៍៖ ដែលមានសូរក្អុលៗឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់
និយាយឡុលៗ; សម្ដីឡុលៗ។
គុណសព្ទ៖ ដែលមានសូរក្អុលៗឬគ្រលរមិនច្បាស់ ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់
និយាយឡុលៗ; សម្ដីឡុលៗ។
➥ ឡូ កិរិយាវិសេសន៍៖ អំពីសូរស្រែកខ្លាំងឮគ្រលួច ឬសូរនិយាយខ្លាំងពេញសំឡេង
ស្រែកឡូ, និយាយឡូៗ។
នាមសព្ទ៖ (បារ. ឡូត៍ Lot) ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ ដីមួយឡូ, បែងចែកជាឡូត៍។
ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់ ៦ គូ ឬ ចំនួន ១២ (ដូចយ៉ាងចាននិងដបជាដើម)
ចានមួយឡូ (ចាន១២), ថ្នាំដប់ពីរឡូ (ថ្នាំទឹក ២៤ ដប)។
នាមសព្ទ៖ (យ. ហ្លូ៎ Lo «រន្ធ; ប្រហោង») ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបោះកាសឬលុយឱ្យចូលក្នុងរន្ធដីតូច … ជាល្បែងក្មេង
ពួកក្មេងលេងឡូ (សព្វថ្ងៃរាជរដ្ឋាភិបាលហាមមិនឱ្យលេង ព្រោះជាល្បែងស៊ីសងនាំឱ្យហិនហោចប្រយោជន៍គ្រប់យ៉ាង)។
នាមសព្ទ៖ មើលក្នុងពាក្យ ចាប៉ឹក។
➥ ឡូ កិរិយាវិសេសន៍៖ អំពីសូរស្រែកខ្លាំងឮគ្រលួច ឬសូរនិយាយខ្លាំងពេញសំឡេង
ស្រែកឡូ, និយាយឡូៗ។
នាមសព្ទ៖ (បារ. ឡូត៍ Lot) ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ ដីមួយឡូ, បែងចែកជាឡូត៍។
ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់ ៦ គូ ឬ ចំនួន ១២ (ដូចយ៉ាងចាននិងដបជាដើម)
ចានមួយឡូ (ចាន១២), ថ្នាំដប់ពីរឡូ (ថ្នាំទឹក ២៤ ដប)។
នាមសព្ទ៖ (យ. ហ្លូ៎ Lo «រន្ធ; ប្រហោង») ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបោះកាសឬលុយឱ្យចូលក្នុងរន្ធដីតូច … ជាល្បែងក្មេង
ពួកក្មេងលេងឡូ (សព្វថ្ងៃរាជរដ្ឋាភិបាលហាមមិនឱ្យលេង ព្រោះជាល្បែងស៊ីសងនាំឱ្យហិនហោចប្រយោជន៍គ្រប់យ៉ាង)។
នាមសព្ទ៖ មើលក្នុងពាក្យ ចាប៉ឹក។
➥ ឡូញ គុណសព្ទ៖ (ព. បុ) មូលស្រួចជ្រលមសណ្ឋានគូទត្រល់ (សម័យឥឡូវមិនដែលប្រើ)។ ព.សា. មិនឡូញទេ មិនកើតទេ; មិនផេះទេ។ ចួនកាលប្រើសំដៅសេចក្ដីថា «ខូច, វិនាស; មិនកើតការ» ក៏មាន
ឡូញហើយ! វិនាសហើយ!, អស់កើតជាការហើយ!; ប្រើជា ក្បាលឡូញ ក៏មាន : អស់កើតជាក្បាលឡូញអីហើយ! (ព.សា.)។
➥ ឡូយ កិរិយាវិសេសន៍៖ ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា «ផ្ដាស, ផ្ដេសផ្ដាស»
មនុស្សឡូយ, គំនិតឡូយ, កុំឡូយពេក! (មើលក្នុងពាក្យ ឡូយថូយ ផង)។
គុណសព្ទ៖ ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា «ផ្ដាស, ផ្ដេសផ្ដាស»
មនុស្សឡូយ, គំនិតឡូយ, កុំឡូយពេក! (មើលក្នុងពាក្យ ឡូយថូយ ផង)។
➥ ឡូយថូយ កិរិយាវិសេសន៍៖ (យ.) ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស
គំនិតឡូយថូយ; ធ្វើការឡូយថូយ (ពាក្យសាមញ្ញទំនើបថ្មី)។
គុណសព្ទ៖ (យ.) ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស
គំនិតឡូយថូយ; ធ្វើការឡូយថូយ (ពាក្យសាមញ្ញទំនើបថ្មី)។
➥ ឡើង កិរិយាសព្ទ៖ ទៅខាងលើ, ទៅពីក្រោមទៅលើ (ទីទៃពីចុះ) ឡើងជណ្ដើរ។
ស្ទុះខ្ពស់ទៅលើ ខ្លែងឡើង។
ចាប់តោងជាន់ប្រវាទៅលើ ឡើងដើមឈើ, ឡើងត្នោត។
ចាប់តោងលូតទៅលើ ម្លូឡើងជន្លង់, សណ្ដែកឡើងទ្រើង។
ជន់ចម្រើនទឹកខ្ពស់ឬជ្រៅ ទឹកឡើង (ព.ផ្ទ. ទឹកស្រក)។
ប៉ោងសាច់ខ្ពស់ជាងប្រក្រតី នំអាកោឡើង។
ស្ទុះពីក្រោមមកលើ
➥ ស្លេស្ម៍ឡើង៖ [ ឡើង ] ភ្ញាក់ហើយក្រោកពីដេក ឡើងពីដេក (ព.សា.)។ ល។
ឡើង-ក ដែលមានកនិងបូគធំ គោឡើង-ក។
ឡើងគណ (–គន់) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ (ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម)។
ឡើងចាង ឬ ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់ ថ្នមកូនហួសពេក ទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ!; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត។
ឡើងចិត្ត ឬ ឡើងទឹកចិត្ត បានចិត្ត។ ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់ ម្លូជាដំណាំឡើងជន្លង់។
ឡើងជា ទៅជា។
ឡើងជោរ, ឡើងជំនោរ ឬ ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ។
ឡើងឈរ ក្រោកឈរ (ព.សា.)។
ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស …។
ឡើងឋានសួគ៌ ឬ ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌។
ឡើងទឹកមុខ ចេញទឹកមុខ ឡើងទឹកមុខស្រស់បំព្រង។
ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើង ដំណាំឡើងទ្រើង។
ឡើងបាយ ចេញពកសត្រង់ប្រស្រីមានសណ្ឋានស្រដៀងនឹងគ្រាប់បាយ ភ្នែកឡើងបាយ។
ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា។
ឡើងបុណ្យ, ឡើងបុណ្យស័ក្ដិ ឬ ឡើងបុណ្យឡើងស័ក្ដិ លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ។
ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី។
ឡើងរាជ្យ (–រាច) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។
ព.ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង (ហាក់ដូចជាបានសោយរាជ្យ) ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ។
ឡើងរាសី មានស្រីសួស្ដី។
ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស (ក្នុងរោងសង់ថ្មី) តាមកាលកំណត់ដែលត្រូវធ្វើ។
ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី ពារឡើងស័ក ឬ ថ្ងៃឡើងស័ក (មើលក្នុងពាក្យ សង្ក្រាន្ត និង ស័ក ផង)។
ឡើងសាច់ មានសាច់ (ធាត់ជាងពីដើម)។
ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន។
ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងមុន។
ឡើងសម្ដី បញ្ចញសម្ដីឥតញញើត។
ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម។
ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត។
ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា។ ល។
គុណសព្ទ៖ ដែលចេះតែចម្រើនទៅខាងលើ
ខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង!
➥ ឡើយ និបាតសព្ទ៖ ជាដាច់ខាត។ ពាក្យសម្រាប់ដាក់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន, … ដូចជា
កុំឡើយ, កុំឲ្យឡើយ; គ្មានអ្វីសោះឡើយ, ពុំបានឡើយ; មិនដែលឃើញឡើយ; អង្គឺខ្ញុំឡើយ (ព.បុ.) : ឥតមានអ្នកណាម្នាក់ឡើយ; ឥតអង្គឺមានឡើយ។ ព.កា. ឡើយណា ទេណា, សោះណា។ ឡើយនៃ ទេនៃ។ ឡើយហោង សោះហោង។ ល។ (ព.កា.) : រីពាក្យកាព្យថា ឡើយនៃ, ឡើយណា និងពាក្យឡើយហោង កវីប្រើផ្សំកុំឲ្យចួនឆ្គង បើឲ្យហ្មត់ហ្មង គួរកុំសូវប្រើ។
➥ ឡើយនីលែង អាយតនិបាត៖ (ព.បុ. ពាក្យជា និទ្ធារណៈ គឺដកយកពីក្នុងចំនួនមកនិយាយ) បណ្ដា, ជំនុំ, លាំ
ខ្ញុំមានកូនប្រាំនាក់សុទ្ធតែប្រុស, ឡើយនីលែងកូនទាំងនោះ កូនម្នាក់មិនចេះអក្សរ (សម័យឥឡូវមិនដែលប្រើ; ប្រើញឹកញយតែពាក្យ បណ្ដា; ឯពាក្យ ជំនុំ ប្រើរង្វើលៗ): នារី ២០ នាក់នាំគ្នាទៅងូតទឹកទន្លេ, បណ្ដានារីទាំង ២០ នាក់នោះ, ក្រពើគោះម្នាក់ស្លាប់ទៅ, នារី ១៩ នាក់ត្រឡប់មកផ្ទះវិញ ដោយសំណោកខ្លាំងក្រៃ ព្រោះអាឡោះអាល័យនាងដែលស្លាប់ (បណ្ដា នេះជា អា.និ. និទ្ធារណៈ ប្រើជាជំនួស ឡើយនីលែង និង ជំនុំ, លាំ ដែលបុរាណធ្លាប់ប្រើ, ព.វ.; កុំប្រើ ក្នុងបណ្ដា, ក្នុងជំនុំ, ក្នុងលាំ, ក្នុងឡើយនីលែង ព្រោះពាក្យ ក្នុង ក៏ជា អា.និ. ដែរ, បើប្រើ ក្នុង ផ្សំផងទៅជា អា.និ. ពីរដងប្រគរគ្នា; បារ. Parmi)។
➥ ឡេមឡឺម កិរិយាវិសេសន៍៖ ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឈរឡេមឡឺម; មនុស្សឡេមឡឺម។ ព.ទ.បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ)។
គុណសព្ទ៖ ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឈរឡេមឡឺម; មនុស្សឡេមឡឺម។ ព.ទ.បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ)។
➥ ឡេវ នាមសព្ទ៖ ដុំតូចមូលក្រាស់ឬមូលសំប៉ែត មានរន្ធឬក៏ក្រវិល សម្រាប់ភ្ជាប់នឹងអាវជាដើម
ឡេវអាវ, ឡេវខ្យង, ឡេវចាន, ឡេវមាស, ឡេវប្រាក់, ពាក់អាវចំហឡេវ, ឡេវក្ឌុមចីពរ ឬ ឡេវក្ឌុមសង្ឃាដី។
គុណសព្ទ៖ (ស. លេវ អ.ថ. ល៉េវ «ថយថោក, ឥតតម្លៃ; មិនល្អ») ដែលឥតឋានន្តរ, ឥតបណ្ដាស័ក្ដិ គឺដែលមិនទាន់មានការងារជាអ្វីនៅឡើយ
ពួកឡេវ (ច្រើនហៅចំពោះតែអ្នកធ្វើរាជការក្នុងព្រះរាជសម្នាក់)។
➥ ឡេវឡៃ គុណសព្ទ៖ (ស. ហ្លេវហ្លៃ អ.ថ. ហ្លេ៎វហ្លៃ៎) ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ
សម្ដីឡេវឡៃ, មនុស្សឡេវឡៃ (ប្រើជា ហ្លេវហ្លៃ ក៏មាន; ម. ប្រ.)។
➥ ឡេះឡោះ កិរិយាវិសេសន៍៖ ដែលលាយដោយការលេង យកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ
សម្ដីឡេះឡោះ; និយាយឡេះឡោះ។
គុណសព្ទ៖ ដែលលាយដោយការលេង យកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ
សម្ដីឡេះឡោះ; និយាយឡេះឡោះ។
➥ ឡេះឡះ កិរិយាវិសេសន៍៖ ឡះៗក្រៃពក; ឡះចុះឡះឡើង ឬឡះៗទៅមកៗ
បង្រះឡេះឡះ, ឈឺឡេះឡះ, ដំណើរឡេះឡះ។
គុណសព្ទ៖ ឡះៗក្រៃពក; ឡះចុះឡះឡើង ឬឡះៗទៅមកៗ
បង្រះឡេះឡះ, ឈឺឡេះឡះ, ដំណើរឡេះឡះ។
➥ ឡែក នាមសព្ទ៖ ប៉ែក, ប៉ែកផ្សេង, ប៉ែកទីទៃ
ដាក់ដោយឡែក ដាក់ដោយប៉ែកផ្សេងឬដោយខ្លួនផ្សេង។ មួយឡែកពីឡែក មួយប៉ែកពីរប៉ែកទីទៃពីគ្នា។
➥ ឡែបឡប កិរិយាសព្ទ៖ អែបអប, ប្រចុបប្រចែងអែបអបឲ្យតែបានស៊ីបានចាយ
ឡែបឡបស៊ី។
គុណសព្ទ៖ ដែលជាអ្នកអែបអប
មនុស្សឡែបឡប។
កិរិយាវិសេសន៍៖ ដោយអែបអប
រកស៊ីឡែបឡប។ (ព.កា.) រីមនុស្សឡែបឡប ច្រើនតែអែបអប ពោលចាក់បណ្ដោយ ប្រើពាក្យប្រចុប ត្រឡប់មុខក្រោយ កាលបើគេឲ្យ នេះនោះដើរចេញ។
➥ ឡែមៗ គុណសព្ទ៖ ដែលមានរសផ្អែមបន្តិចៗ, ផ្អែមឡមៗ : ផ្អែមឡែមៗ (ម. ប្រ., ច្រ. ប្រ. ឡមៗ ជាង)។ ឧ. ពាក្យកូនក្មេងនិយាយបញ្ញែមគ្នាលេង។
➥ ឡែឡ កិរិយាវិសេសន៍៖ ក្អេងក្អាងខ្លាំងៗឥតប្រយោជន៍ ឥតគោរពកោតក្រែង : សម្ដីឡែឡ; និយាយឡែឡ។ ឧ. សូរឡែៗឡៗរឿយៗ, សូរឡែរឡ។
គុណសព្ទ៖ ក្អេងក្អាងខ្លាំងៗឥតប្រយោជន៍ ឥតគោរពកោតក្រែង : សម្ដីឡែឡ; និយាយឡែឡ។ ឧ. សូរឡែៗឡៗរឿយៗ, សូរឡែរឡ។
➥ ឡែឡប់ កិរិយាវិសេសន៍៖ ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឲ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឲ្យឡប់គំនិត
សម្ដីឡែឡប់; និយាយឡែឡប់។
គុណសព្ទ៖ ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឲ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឲ្យឡប់គំនិត
សម្ដីឡែឡប់; និយាយឡែឡប់។
កិរិយាសព្ទ៖ លីលាប់
សត្វទាំងឡាយតែងឡែឡប់កើតស្លាប់ ឥតឈប់ឥតស្រាក (ព.បុ.)។
ឧទានសព្ទ៖ សូរឡែរៗរឿយៗនាំឲ្យឡប់, រឡែរឡប់ (ម. ប្រ.)។
➥ ឡោម កិរិយាសព្ទ៖ (ស. ល្ចម អ.ថ. ល៉ម់) ព័ទ្ធឬចោមជុំវិញ, ចោមព័ទ្ធជុំវិញ
ឡោមជុំជិត, កងទ័ពឡោមបន្ទាយបច្ចាមិត្ត។ (ព.កា.) : មេទ័ពឈ្លាសស្ទាត់ សត្រូវឡោមព័ទ្ធ ក៏ឥតភាំងភ្លឹក មិនស្លុតមិនស្លន់ មិនភ័ន្តវរវឹក ពួកខ្មាំងសន្ធឹក ក៏វាយតបាន។ ជាមេជំនាញ ឈរបង់ជំទាញ នាំពលឲ្យហ៊ាន ទប់ទ័ពសត្រូវ អស់ផ្លូវរុករាន ពុំអាចទន្រ្ទាន រុកចូលមកទៀត។ ប្រើជា ល៉ោម ក៏បាន។
➥ ឡៅ កិរិយាសព្ទ៖ ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឲ្យនៅតែសំបកខាងក្នុងជមរំលីងឲ្យស្អាត ឡៅដូងខ្ចី, ឡៅត្នោតខ្ចី។
ចិតវៀលក្រឡឹងឲ្យស្អាត ឡៅអំពៅ។
កោរសក់ពីខាងជុំវិញ ទុកឲ្យនៅតែកំប៉ោយកណ្ដាល
ឡៅសក់, កោរឡៅ។
កិរិយាវិសេសន៍៖ (ស. ល់ៅ អ.ថ. ល៉ាវ់ កិ. « និយាយរាប់រៀបរឿងរ៉ាវប្រាប់, ថ្លែងរឿងរ៉ាវឲ្យអ្នកដទៃស្ដាប់, និយាយតំណាលរឿងរ៉ាវប្រាប់; សូត្ររៀន, ទន្ទេញ») ដែលស្រែកហៅឮច្បាស់ឆ្ពោះត្រង់ក្នុងទីមើលគ្នាឃើញ ឬដែលនិយាយឮខ្លាំងៗ ច្បាស់ៗ
ស្រែកហៅឡៅ, និយាយឡៅៗ។ (មើលក្នុងពាក្យ ឡៅតេង)។
➥ ឡៅតេង នាមសព្ទ៖ (ចិ.) ថ្នាក់ខាងលើ, ជាន់ខាងលើ (នៃគ្រឹហា) នៅលើឡៅតេង, ដាក់ទំនិញលើឡៅតេង។
ចិនកើតនៅស្រុកអាយប្រើកាត់ខ្លីត្រឹមតែ ឡៅ ក៏មាន
ដាក់អីវ៉ាន់លើឡៅ។
➥ ឡាំ នាមសព្ទ៖ (ស.ល. លាំ អ.ថ. លុ័ម «ភ្លេង; បទឃ្លោង») បទភ្លេងឬបទទំនុកច្រៀងមានរយៈចង្វាក់ញឹករន្ថាន់
ភ្លេងឡាំ, បទឡាំ, ច្រៀងឡាំ។
➥ ឡាំង នាមសព្ទ៖ បន្ទះឈើដែលវាយដែកគោលបោះភ្ជាប់មានរាងស្រដៀងនឹងហឹបបួនជ្រុងឬទ្រវែងបន្តិចសម្រាប់ដាក់អីវ៉ាន់ផ្សេងៗ
ឡាំងសំពត់, ឡាំងប្រេងកាត, សំបកឡាំង។
កិរិយាសព្ទ៖ ដេរដានចេសយ៉ាងញឹកយកជាការប្រើបាន
ឡាំងចង្កេះខោ (និយាយតាមទម្លាប់ដោយស្រុក, ខ្លះធ្លាប់និយាយថា ដេរដានញឹក ឬ ដានសម្រេច)។ ឡាំងចោល ដេរត្រង់ជាយសំពត់ដោយដៃឬដោយយន្តមិនក្បៀសត្រឡប់មុខព្រុយចូល : គ្រាន់តែឡាំងចោលបានហើយមិនបាច់ផ្ដួលទេ!(អ្នកខ្លះធ្លាប់និយាយថា ដានចោល)។
➥ ឡាំប៉ា កិរិយាសព្ទ៖ (យ. ឡាំប៉ា Lâm-pa) ទម្លាក់ក្រាញតឹងទារពុំលែងឬរំអុក, ទទូច, ផ្ដែកវេរ ក្រាញមិនទៅណា
ឡាំប៉ាយកទាល់តែបាន។ យំឡាំប៉ា យំទទូចមិនលែង, យំក្រាញនៅមិនទៅណា, យំបោកខ្លួនទធាក់ទម្លាក់ក្រាញ។ យ. ខ្លះថា ឡាំយ៉ា Lâm-gia។
➥ ឡាំសាំ កិរិយាវិសេសន៍៖ (ចិនគឹងតាំងឬក្វាងទុង) ផ្ដាស, ផ្ដេសផ្ដាស
ធ្វើឡាំសាំ, និយាយឡាំសាំ; សម្ដីឡាំសាំ (ព.ទ.)។
គុណសព្ទ៖ (ចិនគឹងតាំងឬក្វាងទុង) ផ្ដាស, ផ្ដេសផ្ដាស
ធ្វើឡាំសាំ, និយាយឡាំសាំ; សម្ដីឡាំសាំ (ព.ទ.)។
➥ ឡះ កិរិយាវិសេសន៍៖ រហើតរហាំង, សស្លើតសស្លក់; តះចុះតះឡើង
ដើរឡះចុះឡះឡើង, ដើរឡះៗទាំងថ្ងៃត្រង់; ដំណើរឡះៗ។
គុណសព្ទ៖ រហើតរហាំង, សស្លើតសស្លក់; តះចុះតះឡើង
ដើរឡះចុះឡះឡើង, ដើរឡះៗទាំងថ្ងៃត្រង់; ដំណើរឡះៗ។