User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ឦ

វចនានុក្រម ជួន ណាត [ឦ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ឦ]

ឦស

ឦស៖ (អ៊ីសៈ) នាមសព្ទ៖ (បា.; សំ. ឦឝ) អ្នកធំ អធិប, អធិបតី, អ្នកដែលជាម្ចាស់លើគេ។ ឦសភាព ឥស្សរភាព។ ពាក្យកាព្យឬឋានន្តរមន្ត្រី, ខ្មែរបុរាណច្រើនរៀង ឦស ភ្ជាប់ពីខាងចុងសព្ទដទៃដែលមានចុងសព្ទជាស្រៈ អ, ផ្លាស់ ឦស ជា ឯស តាមវិធីសន្ធិសំស្ក្រឹត, ប្រើជា គុ. ក៏មាន, ប្រើជា សកត្ថ ឬ បទបូរណៈ គឺគ្រាន់តែរៀងភ្ជាប់មកសម្រួលពាក្យមិនសំដៅសេចក្ដីរបស់សព្ទ ឦស ក៏មាន, ដូចជា នគរេស «ក្រុងធំ» ឬ «ក្រុង»; នរេស «អ្នកដែលជាម្ចាស់នៃនរជន» (ព្រះរាជា)។ ព.កា. ថា
ព្រះបាទសម្តេចព្រះនរេស ជ័យជេស្ឋគ្រប់គ្រងរាជរដ្ឋា មានព្រះតម្រាស់ឲ្យសេនា ចូលមកគ្រប់គ្នាក្នុងវាំងជ័យ។ ពានរេស «ស្ដេចពានរ»; ភូបេស «ព្រះរាជា»; ភូមេន្ទ្រេស «រាជាធិរាជ» ឬ «ព្រះរាជា»; រាជាធិបេស «អធិបតីតាងព្រះនេត្រព្រះកាណ៌នៃព្រះរាជា»; វង្សាធិបេស «អធិបតីរាជវង្ស» ឬ «អធិបតីរក្សាព្រះរាជវង្សានុវង្ស»។ ល។ (លោក-អ្នកខ្លះដែលពេញចិត្តប្រើតាមសំនៀងលាវ-សៀម, ក៏សរសេរជា នគរេត, នរេត, ភូបេត, ភូមេន្ទ្រេត, រាជាធិបេត, វង្សាធិបេត ទៅអស់ ព្រោះលាវ-សៀមអានតួ ស ប្រកបមានសំឡេងជា ដ ឬ ត ប្រកបទៅវិញ; តាមការណ៍ពិត, គួរអានតាមសំឡេងអក្សរជាសំនៀងភាសាជាតិរៀងខ្លួនជាការត្រឹមត្រូវល្អ)។

ឦសធរ

ឦសធរ៖ (អ៊ីសៈធ) នាមសព្ទ៖ (បា.; សំ. ឦឝាធរ) ឈ្មោះភ្នំមួយក្នុងពួកភ្នំសត្តបរិភណ្ឌ (ហៅ ឥសិន្ធរ ក៏បាន, ខ្មែរប្រើពាក្យនេះជាងថា ភ្នំឥសិន្ធរ)។

ឦសាន

ឦសាន៖ (អ៊ី–) នាមសព្ទ៖ (បា.; សំ. ឦឝាន) ព្រះឥសូរ; ពន្លឺ; លម្អ។

ទិសព្រះឥសូរ គឺទិសតូចឬទិសជ្រុងត្រង់ចន្លោះទិសឧត្ដរនិងទិសបូព៌
ទិសឦសាន។

ឦសូរ

ឦសូរ៖ (អ៊ី ឬ អី–) មើលក្នុងពាក្យ ឥសូរ

ឦស្វរៈ

ឦស្វរៈ៖ (អ៊ីស្វៈរ៉ៈ) ដូចគ្នានឹង ឥស្សរៈ, ឥសូរ។

km/dictionary/ជួន_ណាត_ឦ.txt · ពេលកែចុងក្រោយ: 2023/01/24 14:11 និពន្ឋដោយ Johann