User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ឮ

វចនានុក្រម ជួន ណាត [ឮ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ឮ]

នាមសព្ទ៖ ស្រៈសំស្រ្កឹត ជាទីឃ: (អ.ថ. លឺ) ជាទន្តជ:មានសំឡេងកើតត្រង់ប្រទល់ធ្មេញ (ដូច ល ដែរ), មានប្រើបន្តិចបន្តួច ដូចជា ព.បុ. ថា
ឮជ័យ, ឮជា ជាដើម (មើលក្នុងពាក្យ ទាំងនោះ)។

កិរិយាសព្ទ៖ ចាប់យកសូរសព្ទបានឬបានដឹងសូរសព្ទដោយសោត្រប្រសាទ ឮគេនិយាយគ្នា, ឮដំណឹង។
លាន់សូរសព្ទចេញ ផ្គរលាន់ឮខ្លាំង។
ឮឈ្មោះ ឬ ឮនាម ល្បីឈ្មោះ, សាយឈ្មោះ។

ឮមាត់ឮក ឮសូរជជែកប្រកែកគ្នា, កើតមានជម្លោះប្រកែក។ ល។

ឮជ័យ

ឮជ័យ នាមសព្ទ៖ ទីដែលលេចឮឈ្មោះថាជាទីមានជ័យ គឺជានាមដំបូងបង្អស់នៃក្រុងឧដុង្គ ដែលក្នុងសម័យនោះហៅថា បន្ទាយ បន្ទាយឮជ័យ គឺក្រុងឧដុង្គឮជ័យ (សរសេរជា លឺជ័យ ក៏បាន)។
លុះចំណេរកាលតមក ទើបព្រះរាជធានីនេះប្រែនាមថា ក្រុងឧដុង្គមានជ័យ វិញ
ឧដុង្គមានជ័យ ជារាជធានីចាស់ នៅក្នុងអាណាខេត្តកំពង់ស្ពឺ (សព្វថ្ងៃនេះ)។

ឮជា

ឮជា កិរិយាវិសេសន៍៖ (ព.បុ.) ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន។ ច្រើនប្រើតែក្នុងកាព្យ, ដូចជា
សេនាអង់អាច មានឫទ្ធិអំណាច អាចហានឮជាអស់ពួកសត្រូវ ទួទាំងទិសា សឹងខ្លាចចេស្ដា តេជះជាញជ័យ។ សរសេរជា លឺជា ក៏បាន។

គុណសព្ទ៖ (ព.បុ.) ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន។ ច្រើនប្រើតែក្នុងកាព្យ, ដូចជា
សេនាអង់អាច មានឫទ្ធិអំណាច អាចហានឮជាអស់ពួកសត្រូវ ទួទាំងទិសា សឹងខ្លាចចេស្ដា តេជះជាញជ័យ។ សរសេរជា លឺជា ក៏បាន។

ឮលាន់

ឮលាន់ កិរិយាវិសេសន៍៖ ដែលគ្រាន់តែឮលាន់កងរំពង ប៉ុន្តែឮពុំប្រាកដជាសូរសព្ទអ្វីឬរឿងហេតុអ្វីឡើយ។ ច្រើនប្រើជាពាក្យលាយក្នុងកាព្យ, ដូចជា
មានការណ៍ឮលាន់ តើមានអាសន្ន អ្វីប្លែកយ៉ាងណា គួរសួរបញ្ជាក់ឲ្យអ្នករាល់គ្នា បានដឹងច្បាស់ថា ជារឿងហេតុអ្វី? (សរសេរជា លឺលាន់ ក៏បាន)។

គុណសព្ទ៖ ដែលគ្រាន់តែឮលាន់កងរំពង ប៉ុន្តែឮពុំប្រាកដជាសូរសព្ទអ្វីឬរឿងហេតុអ្វីឡើយ។ ច្រើនប្រើជាពាក្យលាយក្នុងកាព្យ, ដូចជា
មានការណ៍ឮលាន់ តើមានអាសន្ន អ្វីប្លែកយ៉ាងណា គួរសួរបញ្ជាក់ឲ្យអ្នករាល់គ្នា បានដឹងច្បាស់ថា ជារឿងហេតុអ្វី? (សរសេរជា លឺលាន់ ក៏បាន)។

ឮសាយ

ឮសាយ កិរិយាវិសេសន៍៖ (ព.បុ.) ដែលមានកេរ្ដិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្ដិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន លោកឮសាយសប្បាយអស្ចារ្យណាស់។
ច្រើនប្រើលាយក្នុងកាព្យ, ដូចជា
អាពុកនិងម្ដាយ នូវញាតិទាំងឡាយ សប្បាយពន់ពេក ព្រោះឮថាកូន ឮសាយចម្លែក គេអរអនេក ឯកឥតគណនា។

គុណសព្ទ៖ (ព.បុ.) ដែលមានកេរ្ដិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្ដិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន លោកឮសាយសប្បាយអស្ចារ្យណាស់។
ច្រើនប្រើលាយក្នុងកាព្យ, ដូចជា
អាពុកនិងម្ដាយ នូវញាតិទាំងឡាយ សប្បាយពន់ពេក ព្រោះឮថាកូន ឮសាយចម្លែក គេអរអនេក ឯកឥតគណនា។

នាមសព្ទ៖ ព្រះមហាក្សត្រិយ៍
ព្រះឮសាយ ទ្រង់ចំណាយព្រះរាជទ្រព្យជាទានបរិច្ចាគ…។ សរសេរជា លឺសាយ ក៏បាន។

km/dictionary/ជួន_ណាត_ឮ.txt · ពេលកែចុងក្រោយ: 2023/01/24 14:16 និពន្ឋដោយ Johann