User Tools

Site Tools


Translations of this page?:
km:dictionary:ជួន_ណាត_ឳ

វចនានុក្រម ជួន ណាត [ឳ]

— —

និវេទនិ

ព័ត៌មាន​ខាង​លើ​គឺ​សម្រាប់​បង្ហាញ​នៅ​លើ​ទំព័រ​ដែល​មាន​ពាក្យ​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វចនានុក្រម សូម​មើល សន្ទស្សន៍​និង​សេចក្តី​ផ្តើម.

ថេនថ៍

[ឳ]

ឳ!

ឳ! ឧទានសព្ទ៖ ពាក្យស្រែកពន្យុះ, ញុះ, បញ្ឈឺចិត្ត, បញ្ជោរចិត្ត, បង្ខំឲ្យដាល់, ឲ្យវាយ, ឲ្យដេញខាំជាដើម
អៅៗ! (មើលក្នុងពាក្យ បង្អៅ)។ ឳ នេះគឺតួ ឱ និង វ ជាឱវ (អៅ), ខ្មែរអ្នកអក្សរសាស្ត្រក្នុងសម័យបុរាណព្រេងនាយ សរសេរជា ឳ ដោយយកអក្សរ វ ដាក់ភ្ជាប់ពីខាងចុង ឱ ជាតួប្រកបស្រេចតែម្ដងដូច ឧ៊ (ឧក), ឪ (អុវ ឬ អូវ), ឱ្យ (ឱយ) នោះដែរ; ដោយហេតុនេះ យើងត្រូវទុកឲ្យនៅ ពុំគួរកែប្រែឡើយ, វៀរលែងតែ ឧ៊ មួយនេះដ្បិតធ្លាប់ប្រើជា ឧក យូរដែរហើយ។ មើលក្នុងពាក្យ ឧកញ៉ា និង ទៀតផង។

ឳទក

ឳទក៖ មើលក្នុងពាក្យ ឱទក

km/dictionary/ជួន_ណាត_ឳ.txt · ពេលកែចុងក្រោយ: 2023/01/24 14:18 និពន្ឋដោយ Johann