» បណ្ណាល័យ » អ្នកនិពន្ធ »
Contributing Authors and Translators
អ្នកនិពន្ធ និង អ្នកបកប្រែ
ការសំគាល នៃជីវប្រវត្ដិ
សូមមើលផងដែរសន្ទស្សន៍ តាមអ្នកនិពន្ធ និង តាមចំណងជើង
These biographical notes were adapted from the sources that follow each entry.
This is a work in progress. We welcome your help in filling any of the gaping biographical holes. If you have any information to provide, please let us know. We'd be especially grateful for references to previously published sources (book, newspaper, magazine, official website, etc.) that we can cite as trustworthy references.
sabbatical 20120823 This is a work in progress. I welcome your help in filling any of the gaping biographical holes. If you have any information to provide, please let me know. I'd be especially grateful for references to previously published sources (book, newspaper, magazine, official website, etc.) that I can cite as trustworthy references.
ពុទ្ធឃោសាចារ ពិក្ខុ, សម្តេចព្រះឧត្តមមុនី (ហេង លាង ហោ) {Buddhaghosācāra Bhikkhu} (២៥៦៦/១៩២២ - ២៥៥៤/២០១០ ៨៨វស្សា)
ព្រះពុទ្ធឃោសាចារធ្លាប់ជាចៅអធិកាផរ វក្ក ព្រះពុទ្ធមានបុណ្យ។ សម្តេចព្រះឧត្តមមុនី ហេង លាងហោ [អានថា៖ ហេង-លាង-ហោ] គឺជាសមាជិកក្រុមជំនុំព្រះត្រៃបិដក, ជាអនុប្រធាន ទី១ ថេរសភា, នាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត, ជាអនុគណខ័ណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី។
ព្រះជីវប្រវត្តិ សម្តេចឧត្តមមុនី ហេង លាងហោ ប្រសូតនៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំកុរ ព.ស.២៤៦៦ គ.ស.១៩២២ ក្នុងភូមិតាពោ ឃុំកន្តឿងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង។ បិតាព្រះអង្គព្រះនាម ហេង គឹម និងមាតា ព្រះនាម ងួន សាង។
ព្រះអច្ឆរិយ សម្តេចឧត្តមមុនី ហេង លាងហោ ព្រះអង្គមានចំណេះដឹងខ្ពង់ខ្ពស់ខាងបាលី ចេះសរសេរ និងនិយាយភាសាបារាំង យ៉ាងខ្ទាត់ជំនាញ មានចំណេះ ខាងបាតិមោក្ខយ៉ាងស្ទាត់ មានឯកទេស ខាងការគ្រប់គ្រង និងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ឯក។
ឋានន្តរសក្តិ និងតួនាទីផ្សេងៗ សម្តេចព្រះឧត្តមមុនី ហេង លាងហោ មាននាមបញ្ញតិ «វិសារទប្បញ្ញោ» ព្រះអង្គគឺជាសមាជិក ក្រុមជំនុំព្រះត្រៃបិដក និងជាធនធានមនុស្ស ដ៏កំពូលមួយក្នុងចំណោម ព្រះរូបព្រះត្រៃបិដក ដែលនៅរស់រាន មានព្រះជន្ម តែប៉ុន្មានអង្គប៉ុណ្ណោះ ដូចជា សម្តេចធម្មលិខិត លាស់ ឡាយ ជាដើម។ ក្រៅពីកិច្ចការក្នុងក្រុមជំនុំព្រះត្រៃបិដក សម្តេចព្រះឧត្ដមមុនី ហេង លាងហោ មានមុខនាទីជាអនុប្រធាន ទី១ ថេរសភា, នាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត, ជាអនុគណខ័ណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី។
អនិច្ចធម្ម សម្តេចព្រះឧត្តមមុនី ហេង លាងហោ បានទទួលអនិច្ចធម្ម នៅថ្ងៃអាទិត្យ ៩កើត ខែអស្សុជ ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង៥.០០នាទីល្ងាច ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ។[ ឯកសារដើម: វិរសមណ ហេង លាង ហោ, watkhmers.org នីង សម្ដេចព្រះឧត្ដមមុនី ហេង លាងហោ, preyvengkhmer.blogspot.com ]
វជិរប្បញ្ញោ ពិក្ខុ, (ល្វី ឯម) សម្តេចព្រះធម្មលិខិត ឧត្តមប្រឹក្សា {Vajirappañño} (១៨៧៩ - ១៩៥៧)
សម្តេចព្រះធម្មលិខិត ឧត្តមប្រឹក្សា ល្វី ឯម បានបំបួសកុមារ ដែលមានជន្មាយុ ១៥ ឆ្នាំ ជាសាមណេរ មានសម្ដេចព្រះមហាសង្ឃរាជ ទៀង ជាព្រះឧបជ្ឈាយ៍ ក្នុងវត្តឧណ្ណាលោម ពី ព. ស. ២៤៣៧។ សម្ដេចព្រះមហាសង្ឃរាជ បានតាំងភិក្ខុ ឯម ដែលទើបនឹងបានឧបសម្បទាថ្មី ៗ ឲ្យធ្វើជាអាចារ្យបង្ហាត់សូត្រធម៌ភាណវារបាលី ឲ្យប្រើខ្យល់វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវតាមវិធីភាសាបាលី ដូចគំរូភាសាបាលី ដែលប្រើក្នុងភាសាបាលីជាន់ខ្ពស់សព្វថ្ងៃនេះ ។ ភិក្ខុ ឯម ព្យាយាមបង្ហាត់សូត្រធម៌ ក្នុងវត្តឧណ្ណាលោមផង ក្នុងវត្តកំពង់ឆ្នាំងជាដើមផង អស់វេលាពីរឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេចព្រះមហាសង្ឃរាជ បានចាត់លោកគ្រូអាចារ្យ ឯម ឲ្យទៅធ្វើចៅអធិការវត្តស៊ីធរ ឃុំស៊ីធរ ស្រុកស្រីស៊ីធរ ខេត្តព្រៃវែង (សព្វថ្ងៃនេះ រួចចូលក្នុងស្រុកខ្សាច់កណ្ដាល) ។ លោកគ្រូចៅអធិការ ឯម បានរៀបចំវត្តស៊ីធរ ដែលជាវត្តចាស់មានទីសេនាសនៈបាក់បែក ឲ្យទៅជាវត្តមួយមានព្រះវិហារដ៏រុងរឿង មានកុដិសាលាធំ ៗ ចំនួន ៣ ខ្នង មានដំណាំឈើធំ ៗ និងផលព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏ច្រើនរយដើម ព្រមទាំងបង្រៀនគម្ពីរបាលីដល់ពួកភិក្ខុសាមណេរច្រើនអង្គ អស់វេលា ៩ ឆ្នាំ មានកិត្តិសព្ទល្បីល្បាញខាងការសម្ដែងធម៌ទេសនានិងការបង្ហាត់បង្រៀន ព្រមទាំងការកសាងវត្តអារាម ។… [ឯកសារដើម: ល្វី ឯម, Wikipedia ]
សេក កាឡូ, ឧបាសក បណ្ឌិតមហា អតីតនិស្សិត {Sek Kāḷū} (? - )
សែម សូរ, ឧបាសក {Seim Sūr} (? - )
សាយ ហឿន, ឧបាសក {Sāy Hoeun} (? - )
ពុទ្ធបរិស័ទសង្ឃំ.net {sangham.net Buddhaparisada} (? - )
authors ? [Source: …]
ឧត្តមមុនី ភិក្ខុ, ព្រះសពព្រះ (អ៊ុម ស៊ូរ) {Uttamamunī} (២៤៣៣/១៨៨០ - ?)
ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការ ងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។
យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារអ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោចខែផល្គុនឆ្នាំម្សាញ់ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹកនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ ចេះមើលអានសរសរបាន។អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរ ស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បាន បព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។
សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧ គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះវស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។
បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមក ឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។
ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលកច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួននិងព្រះមហាវិមលធម្មថោង។
វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ [Source: រស្មី ព្រះធម៌ Facebook ]
ឱម ណាគ្រី, ឧបាសក {Om Ṇagrī} (? - )
[amar]
The four characters in square brackets that follow the names of translators are Reserved Translator Codes, which are used in assigning file names to Pali translations.
ជំនួយ | អំពី | ទំនាក់ទំនង | ទានព្រះធម៌ | សាមគ្គីក្នៀរ
អនុមោទនា បុញ្ញកុសល!