User Tools

Site Tools


Translations of this page?:
km:ptf:dhamma:sila:atthasila

សីល ប្រកបដោយអង្គ ៨៖ អដ្ឋង្គសីល

The Eight Precepts

សង្ខេប

ការ​​ពន្យល់​​អំពី​​សីល ប្រកបដោយអង្គ ៨ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

សីល ប្រកបដោយអង្គ ៨

អដ្ឋង្គសីល

អានដោយ ឧបាសិកា វិឡា

សិក្ខាបទ​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រតិបត្តិ​ដោយ​ឧបាសក ក្នុង​ថ្ងៃ​ឧបោសថ និង​បើ​ព្យាយាម​​ក្នុង​​ការ​​ស្វែង​រក​ការ​រីកចម្រើន និង​មើល​ឃើញ​ភ័យក្នុង​កម​លោក។ សិក្ខាបទទាំង ៨ គឺ​ផ្អែក​លើ​សីល ៥ ដោយសិក្ខាបទទី ៣ ត្រូវ​បាន​ពង្រីក​ដើម្បី​ហាម​ឃាត់ ទាំងអស់ សកម្មភាពផ្លូវ​ភេទ និង​សិក្ខាបទ ៣ បន្ថែម​ទៀត​ដែល​គាំទ្រ​ជា​ពិសេស​ដល់​ការ​អនុវត្ត​សមាធិ។

សីល ប្រកបដោយអង្គ ៨៖

១. បាណាតិបាតា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​សម្លាប់​សត្វ។

២. អទិន្នាទានា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ។

៣. អព្រហ្មចរិយ វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​ប្រព្រឹត្តិ​នូវ​ធម៌​មិន​ប្រសើរ។

៤. មុសាវាទា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុវៀរ​ចាក​ការ​ពោល​នូវ​ពាក្យកុ​ហក

៥. សុរាមេរយមជ្ជបមាទដ្ឋានា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ហេតុ​ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។

៦. វិកាលភោជនា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​បរិភោគ​នូវ​ភោជនាហារ ក្នុង​កាល​ខុស។

៧. នច្ច-គីត-វាទិត-វិសូកទស្សនា មាលា-គន្ធ-វិលេបន-ធារណ-មណ្ឌន-វិភូសនដ្ឋានា វេរមណី-សិក្ខាបទំ សមាទិយាមិ។

៨. ឧច្ចាសយន-មហាសយនា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាកសេនាសនៈ​ដ៏​ខ្ពស់ (ហួស​ប្រមាណ) និង​សេនាសនៈ​ដ៏​ប្រសើរ


km/ptf/dhamma/sila/atthasila.txt · ពេលកែចុងក្រោយ: 2024/03/12 16:38 និពន្ឋដោយ Cheav Villa