The Ten Precepts
ការពន្យល់អំពីសីល ប្រកបដោយអង្គ ១០ ដោយព្រះសូត្រ ដូចតទៅ ពាក្យរបស់ព្រះពុទ្ធ។
សិក្ខាបទទាំងនេះ គឺសីលរបស់បព្វជិត (អ្នកចេញបួស) ទាំងឡាយ និងសាមណេរ និង សាមណេរី។
សីល ១០ បានមកពី សីល ប្រកបដោយអង្គ ៨ ដោយបំបែកសិក្ខាបទដែលទាក់ទងនឹងការកម្សាន្ត ជាពីរផ្នែក និងដោយបន្ថែមសិក្ខាបទមួយ ហាមឃាត់ការទទួល និងចាត់ចែងលុយ។
ការរស់នៅអាស្រ័យនូវគុណរបស់អ្នកដទៃ និងបដិសេធពីពាណិជ្ជកម្មទាំងឡាយ ផ្តល់ផ្លូវទៅកាន់ភាពបរិសុទ្ធក្នុងគុណធម៌ និងជួយអភិវឌ្ឍគំនិតត្រឹមត្រូវនៃការដឹងគុណ បំណុល គឺទុក្ខ ហើយ ការយល់ត្រូវ ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តខ្ពស់។
បព្វជិតប្រសដែលទទួលយកយ៉ាងពេញលេញ គឺភិក្ខុ ប្រតិបត្តិនូវសិក្ខាបទទាំង ២២៧ នៃ ភិក្ខុបាតិមោក្ខ ហើយស្រី គឺភិក្ខុនី ៣១១ សិក្ខាបទរបស់ ភិក្ខុនីបាតិមោក្ខ។
១. បាណាតិបាតា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។
២. អទិន្នាទានា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។
៣. អព្រហ្មចរិយា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តិនូវធម៌មិនប្រសើរ។
៤. មុសាវាទា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក។
៥. សុរាមេរយមជ្ជបមាទដ្ឋានា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
៦. វិកាលភោជនា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារ ក្នុងកាលខុស។
៧. នច្ច-គីត-វាទិត-វិសូកទស្សនា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌។
៨. មាលា-គន្ធ-វិលេបន-ធារណ-មណ្ឌន-វិភូសនដ្ឋានា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
៩. ឧច្ចាសយន-មហាសយនា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ។
១០. ជាតរូប-រជតបដិគ្គហណា វេរមណី-សិក្ខាបទំ សមាទិយាមិ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់ [លុយ]។
រកមើលជំនួយ | អំពីនេះ | ទំនាក់ទំនង | វិសាលភាពនៃអំណោយធម៌ | កិច្ចសហការ
អនុមោទនា បុណ្យកុសល!