User Tools

Site Tools


Translations of this page?:
km:ptf:dhamma:sila:pancasila

សីល ៥៖ បញ្ចសីល

The Eight Precepts

សង្ខេប

ការ​​ពន្យល់​​អំពីសីល​​ ៥ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

សីល ៥

បញ្ចសីល

អានដោយ ឧបាសក សុខវិបុល

សិក្ខាបទ​ជា​មូលដ្ឋាន​នេះ​ត្រូវ​បាន​ពុទ្ធសាសនិកជន​ទាំង​ឡាយ​ប្រតិបត្តិ​តាម​ធម៌​ទាំងឡាយ។ សិក្ខាបទ​ច្រើន​តែ​សូត្រ​បន្ទាប់​ពី​សូត្រ​​សម្រាប់​ប្រជុំនៃទីពឹង ក្នុង​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ

សីល ៥៖ បញ្ចសីល

១. បាណាតិបាតា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​សម្លាប់​សត្វ។

២. អទិន្នាទានា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ការ​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ។

៣. កាមេសុ មិច្ឆាចារា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។

៤. មុសាវាទា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុវៀរ​ចាក​ការ​ពោល​នូវ​ពាក្យកុ​ហក

៥. សុរាមេរយមជ្ជបមាទដ្ឋានា វេរមណី-សិក្ខាបទំ សមាទិយាមិ។

ខ្ញុំ​ព្រះ​ករុណា សូម​សមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរ​ចាក​ហេតុ​ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។

អំណោយ​ដែល​គ្មាន​កំហុស​ចំនួន ៥

«… ម្នាលភិក្ខុ​ទាំងឡាយ ទាន​ទាំង ៥ យ៉ាងនេះ ចាត់ជា​មហាទាន ដែលអ្នក​ប្រាជ្ញ​ដឹងថា ជារបស់​ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្ត​ទៅ អស់​រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណ​ជន) ជារបស់​មានមក​ក្នុងកាល​មុន ជារបស់​មិន​រោយរាយ ជារបស់​មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់ខ្ចាយ (ក្នុងកាល​ឥឡូវ​នេះ) និង​​មិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួក​សមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀល​ឡើយ។ ទាន ៥ យ៉ាង តើដូចម្តេច​ខ្លះ។

ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជាអ្នកវៀរចាក​បាណាតិបាត ឈ្មោះថា​ឲ្យនូវ​អភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិនមាន​ទុក្ខ ដល់សត្វទាំងឡាយ មាន​ប្រមាណ​មិនបាន លុះឲ្យនូវ​អភ័យ ឲ្យនូវ​អំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិន​មានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមានភ័យ មិនមាន​ពៀរ មិនមាន​ទុក្ខ មាន​ប្រមាណ​មិនបានវិញ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាទាន ទី១ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា​ ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណជន) ជារបស់មាន​មកក្នុង​កាលមុន ជារបស់​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែងមិន​ខ្ចាត់ខ្ចាយ នឹង​មិនខ្ចាត់ខ្ចាយ ពួកសមណ​​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃសេចក្តី​សុខ ជាធម៌ឲ្យ​នូវអារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។

ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន។បេ។

… លះបង់​កាមេសុមិច្ឆាចារ វៀរចាក​កាមេសុមិច្ឆាចារ។បេ។

… លះបង់​មុសាវាទ វៀរចាក​មុសាវាទ។បេ។

… លះបង់​សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថា​ឲ្យនូវអភ័យ ឲ្យនូវ​អំពើមិន​មានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មានប្រមាណ​មិនបាន​ លុះ​ឲ្យ​នូវអភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមាន​ភ័យ មិនមានពៀរ មិន​មានទុក្ខ មានប្រមាណ​មិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជា​មហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជា​វង្សនៃ (កល្យាណជន) ជារបស់​មានមកក្នុង​កាលមុន ​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់​ខ្ចាយ នឹង​មិន​ខ្ចាត់ខ្ចាយ ពួកសមណ​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផលនៃ​សេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ។…»

sut.an.08.039

ចរិត​ធម្មជាតិ​របស់អរិយ​បុគ្គល

«… ម្នាលសារីបុត្ត ពួកអ្នកគួរដឹងនូវគ្រហស្ថនីមួយ ដែលស្លៀកស មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្តជាសុខ ក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិក ដ៏ខ្ពងខ្ពស់ទាំង ៤ ផង កាលបើគ្រហស្ថនោះ ប្រាថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល មិនមានការធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ។

គ្រហស្ថដែលមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការ តើដូចម្តេច។

ម្នាលសារីបុត្ត អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។

គ្រហស្ថ ជាអ្នកមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះ។…»

sut.an.05.179


km/ptf/dhamma/sila/pancasila.txt · ពេលកែចុងក្រោយ: 2024/03/01 15:48 និពន្ឋដោយ Cheav Villa