(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 01 បាលី cs-km: abh.ds.01 អដ្ឋកថា: abh.ds.01_att PTS: ?
ចិត្តុប្បាទកណ្ឌ (ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(កាមាវចរកុសលំ)
(បទភាជនី)
[១៦] ពួកធម៌ជាកុសល ដូចម្តេចខ្លះ។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬថា ប្រារព្ធតែអារម្មណ៍ណាមួយហើយកើតឡើង ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១៧] ផស្សៈកើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះ ផស្សៈកើតមានក្នុងសម័យនោះ។
[១៨] វេទនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសារប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ វេទនាកើតមានក្នុងសម័យនោះ។
[១៩] សញ្ញាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ ភាពនៃសេចក្តីសំគាល់ណា ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ ក្នុងសម័យនោះ នេះ សញ្ញាកើតមានក្នុងសម័យនោះ។
[២០] ចេតនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ភាពនៃការត្រិះរិះណា ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ ក្នុងសម័យនោះ នេះ ចេតនាកើតមានក្នុងសម័យនោះ។
[២១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នាហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះ ចិត្តកើតមានក្នុងសម័យនោះ។
[២២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះ វិតក្កៈកើតមានក្នុងសម័យនោះ។
[២៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ វិចារៈកើតមានក្នុងសម័យនោះ។
[២៤] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះ បីតិកើតមានក្នុងសម័យនោះ។
[២៥] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈរបស់ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈរបស់ចិត្តណា ក្នុងសម័យនោះ នេះ សុខកើតមានក្នុងសម័យនោះ។
[២៦] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅរបស់ចិត្ត ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[២៧] សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធិន្ទ្រិយកើតមានក្នុងសម័យនោះ។
[២៨] វិរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៩] សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣០] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅរបស់ចិត្ត ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣១] បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះ បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣២] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ ភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះ មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៣] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតឡើងអំពីផស្សៈនៃចិត្តណា ក្នុងសម័យនោះ នេះ សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការយឺននៅ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៥] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សាស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[៣៦] សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះ សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។
[៣៧] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចុះនូវធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ។
[៣៨] សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សម្មាសតិ កើតមានក្នុងសម័យនោះ។
[៣៩] សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សម្មាសមាធិ កើតមានក្នុងសម័យនោះ។
[៤០] សទ្ធាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធាពលៈ កើតមានក្នុងសម័យនោះ។
[៤១] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ វីរិយពលៈ កើតមានក្នុងសម័យនោះ។
[៤២] សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សតិពលៈ កើតមានក្នុងសម័យនោះ។
[៤៣] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សមាធិពលៈ កើតមានក្នុងសម័យនោះ។
[៤៤] បញ្ញាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះ បញ្ញាពលៈ កើតមានក្នុងសម័យនោះ។
[៤៥] ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ហិរិពលៈ កើតមានក្នុងសម័យនោះ។
[៤៦] ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។
[៤៧] អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អលោភៈ កើតមានក្នុងសម័យនោះ។
[៤៨] អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អទោសៈ កើតមានក្នុងសម័យនោះ។
[៤៩] អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការសំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញគឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ គឺអមោហៈ ជាកុសលមូល ណា ក្នុងសម័យនោះ នេះ អមោហៈ កើតមានក្នុងសម័យនោះ។
[៥០] អនភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អនភិជ្ឈា កើតមានក្នុងសម័យនោះ។
[៥១] អព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអព្យាបាទ កើតមានក្នុងសម័យនោះ។
[៥២] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះ សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[៥៣] ហិរិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិ កើតមានក្នុងសម័យនោះ។
[៥៤] ឱត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ឱត្តប្បៈ កើតមានក្នុងសម័យនោះ។
[៥៥] សេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ។
[៥៦] សេចក្តីស្ងប់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ងប់ចិត្ត កើតមានក្នុងសម័យនោះ។
[៥៧] សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ។
[៥៨] សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅដោយរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ។
[៥៩] សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ។
[៦០] សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ។
[៦១] កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ។
[៦២] ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ។
[៦៣] សេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ។
[៦៤] សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ។
[៦៥] សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ។
[៦៦] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។
[៦៧] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះ សតិ កើតមានក្នុងសម័យនោះ។
[៦៨] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត ការយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះសម្បជញ្ញៈ កើតមានក្នុងសម័យនោះ។
[៦៩] សមថៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សមថៈ កើតមានក្នុងសម័យនោះ។
[៧០] វិបស្សនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះវិបស្សនា កើតមានក្នុងសម័យនោះ។
[៧១] សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ឃ្មាតខ្មី ខ្នះខ្នែង សេចក្តីសង្វាត មិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ។
[៧២] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។
[៧៣] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
ចប់ បទភាជនីយ។
ចប់ បឋមភាណវារៈ។
(កោដ្ឋាសវារោ)
[៧៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៥ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មនាយតនៈ ១ មនិន្ទ្រិយ ១ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[៧៥] ខន្ធ ៤ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ វេទនាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនាខន្ធ កើតមានក្នុងសម័យនោះ។ សញ្ញាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបានណា ក្នុងសម័យនោះ នេះសញ្ញាខន្ធ កើតមានក្នុងសម័យនោះ។ សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងដោយអាស្រ័យហេតុ ក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ វិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតិដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះវិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ។ នេះ ពួកខន្ធ ៤ កើតមានក្នុងសម័យនោះ។
[៧៦] អាយតនៈ ២ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនាយតនៈ ធម្មាយតនៈ។ មនាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះ មនាយតនៈ កើតមានក្នុងសម័យនោះ។ ធម្មាយតនៈកើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ កើតមានក្នុងសម័យនោះ។ នេះ អាយតនៈ ២ កើតមានក្នុងសម័យនោះ។
[៧៧] ធាតុ ២ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនោវិញ្ញាណធាតុ ធម្មធាតុ។ មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនោ វិញ្ញាណធាតុ កើតមានក្នុងសម័យនោះ។ ធម្មធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ កើតមានក្នុងសម័យនោះ។ នេះធាតុ ២ កើតមានក្នុងសម័យនោះ។
[៧៨] អាហារ ៣ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ។ ផស្សាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិច ណា ក្នុងសម័យនោះ នេះផស្សាហារ កើតមានក្នុងសម័យនោះ។ មនោសញ្ចេតនាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា ក្នុងសម័យនោះ នេះមនោសញ្ចេតនាហារ កើតមានក្នុងសម័យនោះ។ វិញ្ញាណាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះវិញ្ញាណាហារ កើតមានក្នុងសម័យនោះ។ នេះអាហារ ៣ កើតមានក្នុងសម័យនោះ។
[៧៩] ឥន្ទ្រិយ ៨ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធិន្ទិ្រយ វីរិយិន្ទិ្រយ សតិន្ទិ្រយ សមាធិន្ទិ្រយ បញ្ញិន្ទិ្រយ មនិន្ទិ្រយ សោមនស្សិន្ទិ្រយ ជីវិតិន្ទិ្រយ។ សទ្ធិន្ទិ្រយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈ ណា ក្នុងសម័យនោះ នេះសទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ។ វីរិយិន្ទិ្រយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធ ព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះ នូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសតិន្រ្ទិយ កើតមានក្នុងសម័យនោះ។ សមាធិន្រ្ទិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះបញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។ មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតិផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សោមនស្សិន្ទ្រិយកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅ ការយឺននៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។ នេះឥន្ទ្រិយ ៨ កើតមានក្នុងសម័យនោះ។
[៨០] ឈាន ប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វិតក្កៈ ១ វិចារៈ ១ បីតិ ១ សុខ ១ ឯកគ្គតារបស់ចិត្ត ១។ វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។ វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។ បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។ សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សរបស់ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសុខ កើតមានក្នុងសម័យនោះ។ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។ នេះឈានប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ។
[៨១] មគ្គប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ សេចក្តីកំណត់ សេចក្តីកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះ សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។ សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះ តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះសម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះ នូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវិរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ។ សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសម្មាសតិ កើតមានក្នុងសម័យនោះ។ សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះ សម្មាសមាធិ កើតមានក្នុងសម័យនោះ។ នេះមគ្គប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ។
[៨២] ពលៈ ៧ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ។ សទ្ធាពលៈ កើតមានក្នុង សម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះសទ្ធាពលៈ កើតមានក្នុងសម័យនោះ។ វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ ណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុង សម័យនោះ។ សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសតិពលៈ កើតមានក្នុងសម័យនោះ។ សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះសមាធិពលៈ កើតមានក្នុងសម័យនោះ។ បញ្ញាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ សេចក្តីកំណត់ សេចក្តីកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះបញ្ញាពលៈ កើតមាន ក្នុងសម័យនោះ។ ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិពលៈ កើតមានក្នុងសម័យនោះ។ ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។ នេះពលៈ ៧ កើតមានក្នុងសម័យនោះ។
[៨៣] ហេតុ ៣ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។ អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអលោភៈ កើតមានក្នុងសម័យនោះ។ អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអទោសៈ កើតមានក្នុងសម័យនោះ។ អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ សេចក្តីកំណត់ សេចក្តីកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ អមោហៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអមោហៈ កើតមានក្នុងសម័យនោះ។ នេះហេតុ ៣ កើតមានក្នុងសម័យនោះ។
[៨៤] ផស្សៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ ១ កើតមានក្នុងសម័យនោះ។
[៨៥] វេទនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា ១ កើតមានក្នុងសម័យនោះ។
[៨៦] សញ្ញា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ណា ក្នុងសម័យនោះ នេះសញ្ញា ១ កើតមានក្នុងសម័យនោះ។
[៨៧] ចេតនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា ក្នុងសម័យនោះ នេះចេតនា ១ កើតមានក្នុងសម័យនោះ។
[៨៨] ចិត្ត ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះចិត្ត ១ កើតមានក្នុងសម័យនោះ។
[៨៩] វេទនាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត ណា ក្នុងសម័យនោះ នេះវេទនាខន្ធ ១ កើតមានក្នុងសម័យនោះ។
[៩០] សញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ណា ក្នុងសម័យនោះ នេះសញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ។
[៩១] សង្ខារក្ខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ កាយប្បស្សទ្ធិ ចិត្តប្បស្សទ្ធិ កាយលហុតា ចិត្តលហុតា កាយមុទុតា ចិត្តមុទុតា កាយកម្មញ្ញតា ចិត្តកម្មញ្ញតា កាយបាគុញ្ញតា ចិត្តបាគុញ្ញតា កាយុជុកតា ចិត្តុជុកតា សតិ សម្បជញ្ញៈ សមថៈ វិបស្សនា បគ្គាហៈ អវិក្ខេបៈ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង ដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ ១ កើតមានក្នុងសម័យនោះ។
[៩២] វិញ្ញាណក្ខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះវិញ្ញាណក្ខន្ធ ១ កើតមានក្នុងសម័យនោះ។
[៩៣] មនាយតនៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនាយតនៈ ១ កើតមានក្នុងសម័យនោះ។
[៩៤] មនិន្ទ្រិយ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ ១ កើតមានក្នុងសម័យនោះ។
[៩៥] មនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើម នោះ ណា ក្នុងសម័យនោះ នេះមនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ។
[៩៦] ធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ។
[៩៧] ធម្មធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ ១ កើតមានក្នុងសម័យនោះ។
[៩៨] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
ចប់ កោដ្ឋាសវារៈ។
(សុញ្ញតវារោ)
(បឋមំ ចិត្តំ)
[៩៩] ពួកធម៌ កើតមានក្នុងសម័យនោះ ពួកខន្ធ ពួកអាយតនៈ ពួកធាតុ ពួកអាហារ ពួកឥន្ទ្រិយ ឈាន មគ្គ ពួកពលៈ ពួកហេតុ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មនាយតនៈ មនិន្ទ្រិយ មនោវិញ្ញាណធាតុ ធម្មាយតនៈ ធម្មធាតុ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១០០] ពួកធម៌ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ កើតមានក្នុងសម័យនោះ។
[១០១] ពួកខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកខន្ធ កើតមានក្នុងសម័យនោះ។
[១០២] ពួកអាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនាយតនៈ ធម្មាយតនៈ នេះពួកអាយតនៈ កើតមានក្នុងសម័យនោះ។
[១០៣] ពួកធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនោវិញ្ញាណធាតុ ធម្មធាតុ នេះពួកធាតុ កើតមានក្នុងសម័យនោះ។
[១០៤] ពួកអាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ នេះពួកអាហារ កើតមានក្នុងសម័យនោះ។
[១០៥] ពួកឥន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ នេះពួកឥន្ទ្រិយ កើតមានក្នុងសម័យនោះ។
[១០៦] ឈាន កើតមានក្នុងសម័យនោះ តើដូចម្តេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត នេះឈាន កើតមានក្នុងសម័យនោះ។
[១០៧] មគ្គ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មវាយាមៈ សម្មាសតិ សម្មាសមាធិ នេះមគ្គ កើតមានក្នុងសម័យនោះ។
[១០៨] ពួកពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ នេះពួកពលៈ កើតមានក្នុងសម័យនោះ។
[១០៩] ពួកហេតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ នេះពួកហេតុ កើតមានក្នុងសម័យនោះ។
[១១០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[១១១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះវេទនា កើតមានក្នុងសម័យនោះ។
[១១២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[១១៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះចេតនា កើតមានក្នុងសម័យនោះ។
[១១៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះចិត្ត កើតមានក្នុងសម័យនោះ។
[១១៥] វេទនាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះវេទនាខន្ធ កើតមានក្នុងសម័យនោះ។
[១១៦] សញ្ញាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះសញ្ញាខន្ធ កើតមានក្នុងសម័យនោះ។
[១១៧] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។
[១១៨] វិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះវិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ។
[១១៩] មនាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះមនាយតនៈ កើតមានក្នុងសម័យនោះ។
[១២០] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[១២១] មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បេ។ នេះ មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ។
[១២២] ធម្មាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ កើតមានក្នុងសម័យនោះ។
[១២៣] ធម្មធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ កើតមានក្នុងសម័យនោះ។
[១២៤] មួយទៀត ពួកអរូបធម៌ដទៃណា កើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
ចប់ សុញ្ញតវារៈ។
ចប់ បឋមចិត្ត។
(ទុតិយំ ចិត្តំ)
[១២៥] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណាផស្សៈក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ ទុតិយចិត្ត។
(តតិយំ ចិត្តំ)
[១២៦] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរៈកុសល ច្រឡំដោយសោមនស្ស ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១២៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១២៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថាពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ក៏កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ តតិយចិត្ត។
(ចតុត្ថំ ចិត្តំ)
[១២៩] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយក៏កើតមាន។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ ចតុត្ថចិត្ត។
(បញ្ចមំ ចិត្តំ)
[១៣០] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា កើតមានក្នុងសម័យនោះ នេះផស្សៈកើតមានក្នុងសម័យនោះ។ វេទនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ការទទួលអារម្មណ៍មិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។ បេ។ ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខ មិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។ បេ។ ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[១៣២] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៥ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៣៣] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ បញ្ចមចិត្ត។
(ឆដ្ឋំ ចិត្តំ)
[១៣៤] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមាន។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ ឆដ្ឋចិត្ត។
(សត្តមំ ចិត្តំ)
[១៣៥] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយហើយកើតឡើង ក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៣៦] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៣៧] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ ជាកុសល។ បេ។
ចប់ សត្តមចិត្ត។
(អដ្ឋមំ ចិត្តំ)
[១៣៨] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមាន។ បេ។ នេះពួកធម៌ជាកុសល។
ចប់ អដ្ឋមចិត្ត។
ចប់ កាមាវចរមហាកុសលចិត្តទាំង ៨។
ចប់ ទុតិយភាណវារៈ។
(រូបាវចរកុសលំ)
(ចតុក្កនយោ)
[១៣៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមាន។ បេ។ នេះពួកធម៌ជាកុសល។
[១៤០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះស្ងប់រម្ងាប់នៃវិតក្កៈ និងវិចារៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤១] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤២] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
[១៤៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាននឿយណាយចាកបីតិរួចហើយ ជាបុគ្គលប្រកបដោយឧបេក្ខា មានសតិសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលអ្នកចូលតតិយជ្ឈាននោះថា បុគ្គលអ្នកចូលតតិយជ្ឈាន ប្រកបដោយឧបេក្ខា មានសតិ មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ដោយតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ឈ្មោះបឋវីកសិណ កើតមានក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៤៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង លះទុក្ខផង ធ្វើសោមនស្ស និងទោមនស្ស ឲ្យវិនាសអស់ក្នុងកាលមុន បានដល់នូវចតុត្ថជ្ឈាន ឈ្មោះបឋវីកសិណ មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថាពួកអរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៤៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ចតុក្កន័យ។
(បញ្ចកនយោ)
[១៤៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ ហើយបានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន។ បេ។ នេះពួកធម៌ជាកុសល។
[១៥០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថាពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥១] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥២] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៥៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់នូវវិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់តតិយជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៥៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានជិនណាយចាកបីតិ។ បេ។ បានដល់ចតុត្ថជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៥៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៥៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៦០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[១៦១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។ បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ បញ្ចកន័យ។
(ចតស្សោ បដិបទា)
[១៦២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងរហ័ស ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ បដិបទា ៤។
(ចត្តារិ អារម្មណានិ)
[១៦៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណតូច តែមានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៦៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រមាណមិនបាន តែមានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានប្រមាណតូច តែមានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ ប្រមាណមិនបាន តែមានអារម្មណ៍តូច។ បេ។ ឈ្មោះបឋវីកសិណ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ពួកអារម្មណ៍ ៤។
(សោឡសក្ខត្តុកំ)
[១៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ ប្រមាណមិនបាន មានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន តែមានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[១៧៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះ បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ វារៈ ១៦។
(អដ្ឋកសិណំ សោឡសក្ខត្តុកំ)
[១៧៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះអាបោកសិណ។ បេ។ ឈ្មោះតេជោកសិណ។ បេ។ ឈ្មោះវាយោកសិណ។ បេ។ ឈ្មោះនីលកសិណ។ បេ។ ឈ្មោះបីតកសិណ។ បេ។ ឈ្មោះលោហិតកសិណ។ បេ។ ឈ្មោះឱទាតកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ កសិណ ៨ មានវារៈ ១៦។
(អភិភាយតនានិ បរិត្តានិ)
[១៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់រូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
(ចប់ អភិភាយតនានិ បរិត្តានិ។)
(ចតស្សោ បដិបទា)
[១៧៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយហើយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើនមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ បដិបទា ៤។
(ទ្វេ អារម្មណានិ)
[១៨០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ពួកអារម្មណ៍ ២។
(អដ្ឋក្ខត្តុកំ)
[១៨១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច បានស្ងាត់ចាកកាមទាំងឡាយ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ វារៈ ៨។
(ឥទម្បិ អដ្ឋក្ខត្តុកំ)
[១៨២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
នេះក៏ជាឈានមានវារៈ ៨ ដែរ។
(អប្បមាណានិ)
[១៨៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
(ចប់ អប្បមាណានិ។)
(ចតស្សោ បដិបទា)
[១៨៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ បដិបទា ៤។
(ទ្វេ អារម្មណានិ)
[១៨៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ពួកអារម្មណ៍ ២។
(អបរម្បិ អដ្ឋក្ខត្តុកំ)
[១៨៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើនមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ វារៈ ៨ ដទៃទៀត។
(ឥទម្បិ អដ្ឋក្ខត្តុកំ)
[១៨៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
នេះក៏ជាវារៈ ៨ ដែរ។
(ឥមានិបិ អភិភាយតនានិ សោឡសក្ខត្តុកានិ)
[១៨៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថាខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុង សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថាលឿង មានពន្លឺលឿង។ បេ។ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថាក្រហម មានពន្លឺក្រហម។ បេ។ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
នេះជាអភិភាយតនៈ មានវារៈ ១៦។
(តីណិ វិមោក្ខានិ សោឡសក្ខត្តុកានិ)
[១៨៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាននូវរូបជ្ឈាន ឃើញនូវពួករូប បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប ខាងក្រៅ បានស្ងាត់ចាកកាមទាំងឡាយហើយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មានចិត្តត្រាច់ចុះកាន់អារម្មណ៍ល្អ1) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
នេះវិមោក្ខ ៣ មានវារៈ ១៦។
(ចត្តារិ ព្រហ្មវិហារឈានានិ សោឡសក្ខត្តុកានិ)
[១៩០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ប្រាសចាកបីតិ។ បេ។ បានដល់តតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម ទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខកើតពីសមាធិ ជាឈានប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់តតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ប្រាសចាកបីតិផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយករុណា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយករុណា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ព្រហ្មវិហារជ្ឈានទាំង ៤ មានវារៈ ១៦។
(អសុភឈានំ សោឡសក្ខត្តុកំ)
[១៩១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់នូវអសុភហើមប៉ោង ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់នូវអសុភមានពណ៌ខៀវ។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភមានខ្ទុះហូរចេញ។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដាច់ពាក់កណ្តាលខ្លួន។ បេ។ ប្រកបដោយសេចក្តីសំគាល់ នូវអសុភដែលសត្វកកេរស៊ី។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដែលរាត់រាយ។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដែលគេកាប់ចិញ្ច្រាំ។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដែលប្រឡាក់ឈាម។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដែលមានដង្កូវចោះ។ បេ។ ប្រកបដោយសេចក្តីសំគាល់នូវអសុភដែលសល់តែ រាងឆ្អឹង ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ អសុភជ្ឈាន មានវារៈ ១៦។
ចប់ រូបាវចរកុសល។
(អរូបាវចរកុសលំ)
(ចត្តារិ អរូបឈានានិ សោឡសក្ខត្តុកានិ)
[១៩២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់ នូវវិញ្ញាណញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ អរូបជ្ឈាន ៤ មានវារៈ ១៦។
ចប់ អរូបាវចរកុសល។
(តេភូមកកុសលំ)
(កាមាវចរកុសលំ)
[១៩៣] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជាចិត្តច្រឡំដោយសោមនស្ស ប្រកបដោយញាណដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជាចិត្តច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ កាមាវចរកុសល។
(រូបាវចរកុសលំ)
[១៩៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ រូបាវចរកុសល។
(អរូបាវចរកុសលំ)
[១៩៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញាដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតី ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសា ជាអធិបតី ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព កន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់នូវសុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតី ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសា ជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតី ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់នូវសុខផង ដោយអាការទាំងពួង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញាដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី។ បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម។ បេ។ មានវីមំសាជាអធិបតី ដ៏ថោកទាប។ បេ។ ជាកណ្តាល។ បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ អរូបាវចរកុសល។
(លោកុត្តរកុសលំ)
(សុទ្ធិកបដិបទា)
[១៩៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ជាឈានដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាដំបូង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ ដ៏កើតអំពីទីស្ងាត់នោះ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ2) សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតឡើងក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាកុសល។
[១៩៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[១៩៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[១៩៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបានណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ នេះសញ្ញាកើតមានក្នុងសម័យនោះ។
[២០០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[២០១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[២០២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺសម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[២០៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
[២០៤] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្ត គឺបីតិសម្ពោជ្ឈង្គៈណា កើតមានក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។
[២០៥] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសុខកើតមានក្នុងសម័យនោះ។
[២០៦] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមាន ក្នុងសម័យនោះ។
[២០៧] សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះសទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២០៨] វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២០៩] សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី សេចក្តីនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១០] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១១] បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិ កំចាត់បង់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះបញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១២] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១៣] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១៤] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការយឺននៅ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាគឺជីវិត ជីវិតិន្ទ្រិយណា នៃអរូបធម៌ទាំងនោះ ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១៥] អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ ការដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដែលសត្វមិនទាន់ស្គាល់ មិនទាន់ឃើញ មិនទាន់ដល់ មិនទាន់ដឹងច្បាស់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២១៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តី ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[២១៧] សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះសម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។
[២១៨] សម្មាវាចា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកវចីទុច្ចរិត ទាំង ៤ គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស ការមិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាវាចា ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាវាចា កើតមានក្នុងសម័យនោះ។
[២១៩] សម្មាកម្មន្តៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកកាយទុច្ចរិត ទាំង ៣ គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស មិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាកម្មន្តៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាកម្មន្តៈ កើតមានក្នុងសម័យនោះ។
[២២០] សម្មាអាជីវៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកការចិញ្ចឹមជីវិតខុស គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស មិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាអាជីវៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាអាជីវៈ កើតមានក្នុងសម័យនោះ។
[២២១] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាវាយាមៈ កើតមានក្នុងសម័យនោះ។
[២២២] សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ ការរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាសតិ កើតមានក្នុងសម័យនោះ។
[២២៣] សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសម្មាសមាធិ កើតមានក្នុងសម័យនោះ។
[២២៤] សទ្ធាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ ការជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈ ណា ក្នុងសម័យនោះ នេះ សទ្ធាពលៈ កើតមានក្នុងសម័យនោះ។
[២២៥] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុងសម័យនោះ។
[២២៦] សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះសតិពលៈ កើតមានក្នុងសម័យនោះ។
[២២៧] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិន ឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា របស់ចិត្ត ក្នុងសម័យនោះ នេះ សមាធិពលៈ កើតមានក្នុងសម័យនោះ។
[២២៨] បញ្ញាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះ បញ្ញាពលៈ កើតមាន ក្នុងសម័យនោះ។
[២២៩] ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិពលៈ កើតមាន ក្នុងសម័យនោះ។
[២៣០] ឱត្តប្បពលៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។
[២៣១] អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអលោភៈ កើតមានក្នុងសម័យនោះ។
[២៣២] អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូល ណា ក្នុងសម័យនោះ នេះអទោសៈ កើតមានក្នុងសម័យនោះ។
[២៣៣] អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះអមោហៈ កើតមានក្នុងសម័យនោះ។
[២៣៤] អនភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអនភិជ្ឈា កើតមានក្នុងសម័យនោះ។
[២៣៥] អព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអព្យាបាទ កើតមានក្នុងសម័យនោះ។
[២៣៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមាន ក្នុងសម័យនោះ។
[២៣៧] ហិរិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុ ដែលគួរខ្មាស ខ្មាសដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិ កើតមានក្នុងសម័យនោះ។
[២៣៨] ឱត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះឱត្តប្បៈ កើតមានក្នុងសម័យនោះ។
[២៣៩] សេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ គឺបស្សទ្ធិសម្ពោជ្ឈង្គៈ ក្នុងសម័យនោះ នេះសេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ។
[២៤០] សេចក្តីស្ងប់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវិញ្ញាណក្ខន្ធ គឺ បស្សទ្ធិសម្ពោជ្ឈង្គៈ ក្នុងសម័យនោះ នេះសេចក្តីស្ងប់ចិត្ត កើតមានក្នុងសម័យនោះ។
[២៤១] សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅដោយរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ។
[២៤២] សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅដោយរហ័ស ការមិនយឺតយូរ ការមិនទំរន់ ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ។
[២៤៣] សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីទន់កាយ កើតមានក្នុងសម័យនោះ។
[២៤៤] សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹង ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ។
[២៤៥] កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះកាយគួរដល់ការងារ កើតមានក្នុងសម័យនោះ។
[២៤៦] ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ។
[២៤៧] សេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ។
[២៤៨] សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ។
[២៤៩] សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ។
[២៥០] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។
[២៥១] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីតាំងស្មារតីចំពោះ ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសតិ កើតមានក្នុងសម័យនោះ។
[២៥២] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះសម្បជញ្ញៈ កើតមានក្នុងសម័យនោះ។
[២៥៣] សមថៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា របស់ចិត្ត ក្នុងសម័យនោះ នេះសមថៈកើតមានក្នុងសម័យនោះ។
[២៥៤] វិបស្សនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តី ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះវិបស្សនា កើតមានក្នុងសម័យនោះ។
[២៥៥] សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ។
[២៥៦] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្ត មិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។
[២៥៧] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។
[២៥៨] ខន្ធ៤ កើតមានក្នុងសម័យនោះ អាយនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៩ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៨ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មនាយតនៈ ១ មនិន្ទ្រិយ ១ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។ បេ។
[២៥៩] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬក៏ ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[២៦០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[២៦១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[២៦២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង ចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[២៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
[២៦៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ សុទ្ធិកប្បដិបទា។
(សុញ្ញតំ)
[២៦៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន សូន្យ (ចាគរាគៈជាដើម) ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ សុញ្ញតៈ។
(សុញ្ញតមូលកបដិបទា)
[២៦៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក តែមានសេចក្តីត្រាស់ដឹងឆាប់ ដ៏សូន្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ សុញ្ញតមូលកប្បដិបទា។
(អប្បណិហិតំ)
[២៦៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ (និព្វានគ្មានកិលេសជាគ្រឿងតំកល់ខ្ជាប់) ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ ឈានជាអប្បណិហិតៈ។
(អប្បណិហិតមូលកបដិបទា)
[២៦៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ ជាកុសល។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក តែមានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។
ចប់ អប្បណិហិតមូលកប្បដិបទា។
(វីសតិ មហានយា)
[២៦៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើននូវសតិប្បដ្ឋាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥទ្ធិបាទ ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពលៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។ បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធាតុ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។ បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវសញ្ញា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចេតនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចិត្តជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ មហាន័យ ២០។
(អធិបតិ)
[២៧០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើននូវសតិប្បដ្ឋាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥទ្ធិបាទ ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពលៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។ បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធាតុ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។ បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវសញ្ញា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចេតនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចិត្ត ជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ អធិបតី។
ចប់ មគ្គ ទី ១។
[២៧១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ (សកទាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ មគ្គ ទី ២។
[២៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់កាមរាគ និងព្យាបាទឲ្យអស់រលីង ដើម្បីដល់នូវតតិយភូមិ (អនាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ មគ្គ ទី ៣។
[២៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវកាមរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជាឲ្យអស់រលីង ដើម្បីដល់នូវភូមិ ទី ៤ (អរហត្តមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
[២៧៤] អញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលបុគ្គលដឹង ឃើញ ដល់ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ហើយណា នេះអញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាកុសល។
ចប់ មគ្គ ទី ៤។
ចប់ លោកុត្តរចិត្ត។
(ទ្វាទស អកុសលានិ)
[២៧៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ច្រឡំដោយសោមនស្ស ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធនូវអារម្មណ៍ ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[២៧៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្ផ័ស្ស ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[២៧៧] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីស្រួលប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[២៧៨] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[២៧៩] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[២៨០] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើតមានក្នុងសម័យនោះ។
[២៨១] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺមិច្ឆាសង្កប្បៈណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[២៨២] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការសំឡឹងនៃចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
[២៨៣] បីតិ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។
[២៨៤] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសុខ កើតមានក្នុងសម័យនោះ។
[២៨៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[២៨៦] វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៨៧] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៨៨] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៨៩] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៩០] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៩១] មិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីយល់ សេចក្តីឃើញ សេចក្តីសាំញ៉ាំគឺទិដ្ឋិ កន្តារៈគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីស្ទុះស្ទាគឺទិដ្ឋិ ធម្មជាតិជាគ្រឿងប្រកបព្រមគឺទិដ្ឋិ ការចាប់ប្រកាន់ ការប្រកាន់មាំ ការតាំងមាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ គន្លងខុស សេចក្តីខុស ធម្មជាតិជាកំណើតនៃសេចក្តីវិនាស គឺលទ្ធិដូចកំពង់សម្រាប់ឆ្លង ការប្រកាន់ព្រោះស្វែងរកខុសណា ក្នុងសម័យនោះ នេះមិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[២៩២] មិច្ឆាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺមិច្ឆាសង្កប្បៈណា ក្នុងសម័យនោះ នេះមិច្ឆាសង្កប្បៈ កើតមានក្នុងសម័យនោះ។
[២៩៣] មិច្ឆាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត ការសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈ ណា ក្នុងសម័យនោះ នេះមិច្ឆាវាយាមៈ កើតមានក្នុងសម័យនោះ។
[២៩៤] មិច្ឆាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណា ក្នុងសម័យនោះ នេះមិច្ឆាសមាធិ កើតមានក្នុងសម័យនោះ។
[២៩៥] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុងសម័យនោះ។
[២៩៦] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណា ក្នុងសម័យនោះ នេះសមាធិពលៈ កើតមានក្នុងសម័យនោះ។
[២៩៧] អហិរិកពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គល មិនខ្មាស ដោយអំពើទុច្ចរិតដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនូវពួកអកុសលធម៌ដ៏លាមកណា ក្នុងសម័យនោះ នេះអហិរិកពលៈ កើតមានក្នុងសម័យនោះ។
[២៩៨] អនោត្តប្បពលៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយអំពើទុច្ចរិតដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនូវពួកអកុសលធម៌ដ៏លាមក ណា ក្នុងសម័យនោះ នេះអនោត្តប្បពលៈ កើតមានក្នុងសម័យនោះ។
[២៩៩] លោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការចង់បាន ការជាប់ចំពាក់ សេចក្តីជាប់ចំពាក់ តម្រេកខ្លាំង ត្រេកត្រអាល សេចក្តីត្រេកត្រអាល ការសំឡឹងរំពៃ គឺលោភៈ ជាអកុសលមូល ណា ក្នុងសម័យនោះ នេះលោភៈ កើតមានក្នុងសម័យនោះ។
[៣០០] មោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនដឹង មិនឃើញ ការមិនដល់ព្រមចំពោះ ការមិនត្រាស់ដឹងនូវធម៌តាមសមគួរ ការមិនដឹងធម៌ដ៏ស្ងប់ ការមិន ចាក់ធ្លុះចំពោះ ការមិនកាន់យក ការមិនចុះចិត្ត ការមិនឃើញស្មើ ការមិនពិចារណាការមិនធ្វើឲ្យជាក់ច្បាស់ ការយល់ខុស សេចក្តីល្ងង់ សេចក្តីមិនដឹងខ្លួន សេចក្តីវង្វេង សេចក្តីវង្វេងខ្លាំង សេចក្តីវង្វេងសព្វ សេចក្តីមិនដឹងច្បាស់ អន្លង់គឺអវិជ្ជា គ្រឿងប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា សេចក្តីគ្របសង្កត់គឺអវិជ្ជា គន្លឹះគឺអវិជ្ជា គឺមោហៈ ជាអកុសលមូលណា ក្នុងសម័យនោះ នេះមោហៈ កើតមានក្នុងសម័យនោះ។
[៣០១] អភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីចង់បាន ការជាប់ចំពាក់ ភាពជាប់ចំពាក់ តម្រេកខ្លាំង ការត្រេកត្រអាល ភាពត្រេកត្រអាល គឺអភិជ្ឈា លោភៈ ជាអកុសលមូល ណា ក្នុងសម័យនោះ នេះអភិជ្ឈា កើតមានក្នុងសម័យនោះ។
[៣០២] មិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីយល់ សេចក្តីឃើញ សាំញ៉ាំគឺទិដ្ឋិ កន្តារៈគឺទិដ្ឋិ ចំរូងគឺទិដ្ឋិ សេចក្តីស្ទុះស្ទាគឺទិដ្ឋិ ធម្មជាតិជាគ្រឿងប្រកបគឺទិដ្ឋិ ការចាប់ប្រកាន់ ការប្រកាន់មាំ ការតាំងមាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ គន្លងខុស សេចក្តីខុស ធម្មជាតិជាកំណើតនៃសេចក្តីវិនាស គឺលទ្ធិដូចជាកំពង់សម្រាប់ឆ្លង ការប្រកាន់ព្រោះស្វែងរកខុស ណា ក្នុងសម័យនោះ នេះមិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[៣០៣] អហិរិកៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាស ដោយអំពើទុច្ចរិតដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនូវពួកអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះអហិរិកៈ កើតមានក្នុងសម័យនោះ។
[៣០៤] អនោត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយអំពើទុច្ចរិតដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនូវពួក អកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះអនោត្តប្បៈ កើតមាន ក្នុងសម័យនោះ។
[៣០៥] សមថៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង គឺសមថៈ សមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិ ណា របស់ចិត្ត ក្នុងសម័យនោះ នេះសមថៈ កើតមានក្នុងសម័យនោះ។
[៣០៦] ការផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះការផ្គងឡើង កើតមានក្នុងសម័យនោះ។
[៣០៧] ការមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតំកល់ស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិ ណា របស់ចិត្ត ក្នុងសម័យនោះ នេះការមិនរាយមាយ កើតមានក្នុងសម័យនោះ។
[៣០៨] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣០៩] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣១០] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
[៣១១] ពួកធម៌ជាអកុសល តើដូចម្តេច។ ចិត្តជាអកុសល ច្រឡំដោយសោមនស្ស ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣១២] ពួកធម៌ជាអកុសល តើដូចម្តេច។ ចិត្តជាអកុសល ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣១៣] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១ កើតមាន ក្នុងសម័យនោះ។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣១៤] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើត ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣១៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយសោមនស្ស តែប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣១៦] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ច្រឡំដោយឧបេក្ខា ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣១៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។ បេ។ ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត ណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។ បេ។ ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣១៨] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានមានអង្គ ៤ មគ្គមានអង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣១៩] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
[៣២០] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣២១] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣២២] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣២៣] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
[៣២៤] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ តែប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣២៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយទោមនស្ស ប្រកបដោយសេចក្តីចង្អៀតចង្អល់ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ទុក្ខ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ទោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ អរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣២៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមាន ក្នុងសម័យនោះ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។ បេ។ ទុក្ខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះទុក្ខ កើតមានក្នុងសម័យនោះ។ បេ។ ទោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះទោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីខឹង ការប្រទូស្ត ភាពប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពព្យាបាទ សេចក្តីខុស សេចក្តីភ្លាត់ សេចក្តីកាច សំដីអសុរោះ សេចក្តីមិនត្រេកអរនៃចិត្តណា ក្នុងសម័យនោះ នេះទោសៈ កើតមានក្នុងសម័យនោះ។ បេ។ ព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីខឹង ការប្រទូស្ត ភាពប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពព្យាបាទ សេចក្តីខុស សេចក្តីភ្លាត់ សេចក្តីកាច សំដីអសុរោះ សេចក្តីមិនត្រេកអរនៃចិត្តណា ក្នុងសម័យនោះ នេះព្យាបាទ ក៏កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣២៧] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានមានអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣២៨] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
[៣២៩] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយទោមនស្ស ប្រកបដោយសេចក្តីចង្អៀតចង្អល់ ទាំងប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។ បេ។
[៣៣០] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកបដោយវិចិកិច្ឆា មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ វីរិយពលៈ អហិរិកពលៈ អនោត្តប្បពលៈ វិចិកិច្ឆា មោហៈ អហិរិកៈ អនោត្តប្បៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ បេ។ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។ បេ។ វិចិកិច្ឆា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឆ្ងល់ អាការឆ្ងល់ ភាពឆ្ងល់ សេចក្តីយល់ស្ទាក់ស្ទើរ សេចក្តីងឿងឆ្ងល់ ចិត្តបែកជាពីរ ចិត្តញែកជា ២ ផ្លូវ សេចក្តីសង្ស័យ ការប្រកាន់ដោយចំណែកច្រើន ការដកថយមិនរួច ការទំលុះទំលាយទៅមិនបាន ការប្រកាន់មិនមាំ សេចក្តីរឹងត្អឹងរបស់ចិត្ត ការរសេមរសាមចិត្តណា ក្នុងសម័យនោះ នេះវិចិកិច្ឆា កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣៣២] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៤ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ២ ពលៈ ៣ ហេតុ ១ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣៣៣] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ វីរិយពលៈ អហិរិកពលៈ អនោត្តប្បពលៈ វិចិកិច្ឆា មោហៈ អហិរិកៈ អនោត្តប្បៈ បគ្គាហៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
[៣៣៤] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកបដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣៣៥] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិច ណា ក្នុងសម័យនោះ នេះផស្សៈ កើតមាន ក្នុងសម័យនោះ។ បេ។ ឧទ្ធច្ចៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ការអណ្តែតអណ្តូងចិត្ត ការមិនស្ងប់រម្ងាប់ ការរាយមាយចិត្ត ការភ្ញាក់ផ្អើលចិត្ត ណា ក្នុងសម័យនោះ នេះឧទ្ធច្ចៈ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣៣៦] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ១ ផស្សៈ ១។ បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។ បេ។
[៣៣៧] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអកុសល។
ចប់ អកុសលចិត្ត ១២។
(អព្យាកតវិបាកោ)
(កុសលវិបាកបញ្ចវិញ្ញាណានិ)
[៣៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៣៩] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៣៤០] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៣៤១] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការចងចាំ ភាពចំណាំ ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៣៤២] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការគិត ភាពគិត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[៣៤៣] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើតមានក្នុងសម័យនោះ។
[៣៤៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។
[៣៤៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៣៤៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត ការដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៥០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ ចក្ខុវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៣៥១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៣៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ ព្រោះបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល។ បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើងហើយ។ បេ។ ជីវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។ បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សុខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៥៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៣៥៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៣៥៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៣៥៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[៣៥៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងនូវអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[៣៥៨] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះសុខកើតមានក្នុងសម័យនោះ។
[៣៥៩] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៣៦០] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៦១] សុខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះសុខិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៦២] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៦៣] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៦៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ កាយវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៣៦៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ បញ្ចវិញ្ញាណ មានវិបាកជាកុសល។
(កុសលវិបាកមនោធាតុ)
[៣៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៦៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៣៦៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៣៦៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៣៧០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[៣៧១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[៣៧២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[៣៧៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
[៣៧៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។
[៣៧៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៣៧៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៧៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៧៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៧៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៨០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៣៨១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ មនោធាតុ មានវិបាកជាកុសល។
(កុសលវិបាកមនោវិញ្ញាណធាតុសោមនស្សសហគតា)
[៣៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៨៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៣៨៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរ ដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៣៨៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៣៨៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[៣៨៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[៣៨៨] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[៣៨៩] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
[៣៩០] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួលចិត្ត សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរនៃចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។
[៣៩១] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈនៃចិត្តណា ក្នុងសម័យនោះ នេះសុខកើតមានក្នុងសម័យនោះ។
[៣៩២] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៣៩៣] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៩៤] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៩៥] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៩៦] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាអព្យាក្រឹត។
[៣៩៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៣៩៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ កុសលវិបាកសោមនស្សសហគតមនោវិញ្ញាណធាតុ។
(កុសលវិបាកមនោវិញ្ញាណធាតុឧបេក្ខាសហគតា)
[៣៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤០០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៤០១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៤០២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៤០៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការត្រិះរិះ ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
[៤០៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[៤០៥] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្តណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[៤០៦] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
[៤០៧] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។
[៤០៨] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៤០៩] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៤១០] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៤១១] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៤១២] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤១៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤១៤] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ កុសលវិបាកឧបេក្ខាសហគតមនោវិញ្ញាណធាតុ។
(អដ្ឋមហាវិបាកា)
[៤១៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយសោមនស្ស ប្រកបដោយញាណ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល។ បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏បា្ររព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤១៦] អលោភៈ មានអព្យាក្រឹតជាមូល។ បេ។ អទោសៈ មានអព្យាក្រឹតជាមូល។ បេ។ អមោហៈ មានអព្យាក្រឹតជាមូល។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ មហាវិបាក ៨។
(រូបាវចរវិបាកា)
[៤១៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានលះបង់សុខផង។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ រូបាវចរវិបាក។
(អរូបាវចរវិបាកា)
[៤១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បានលះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤១៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសល ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង អរូបភព ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ អរូបាវចរវិបាក។
(លោកុត្តរវិបាក-បឋមមគ្គវិបាកា)
(សុទ្ធិកបដិបទា)
[៤២២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ (សូន្យចាកកិលេស) ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈានជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់នូវបឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ សុទ្ធិកប្បដិបទា។
(សុទ្ធិកសុញ្ញតំ)
[៤២៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។ បេ។ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ ជាអនិមិត្ត ដូច្នេះ ជាវិបាក។ បេ។ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ សុទ្ធិកសុញ្ញតៈ។
(សុញ្ញតបដិបទា)
[៤៣១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ សុញ្ញតបដិបទា។
(សុទ្ធិកអប្បណិហិតំ)
[៤៣៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៣៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក។ បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។ បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ សុទ្ធិកអប្បណិហិតៈ។
(អប្បណិហិតបដិបទា)
[៤៤០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ អប្បណិហិតប្បដិបទា។
(វីសតិ មហានយា)
[៤៤៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើននូវលោកុត្តរសតិប្បដ្ឋាន។ បេ។ ចម្រើននូវលោកុត្តរសម្មប្បធាន។ បេ។ ចម្រើននូវ លោកុត្តរឥទ្ធិបាទ។ បេ។ ចម្រើននូវលោកុត្តរឥន្ទ្រិយ។ បេ។ ចម្រើននូវលោកុត្តរពលៈ។ បេ។ ចម្រើននូវលោកុត្តរពោជ្ឈង្គ។ បេ។ ចម្រើននូវលោកុត្តរសច្ចៈ។ បេ។ ចម្រើននូវលោកុត្តរសមថៈ។ បេ។ ចម្រើននូវលោកុត្តរធម៌។ បេ។ ចម្រើននូវលោកុត្តរក្ខន្ធ។ បេ។ ចម្រើននូវលោកុត្តរអាយតនៈ។ បេ។ ចម្រើននូវលោកុត្តរធាតុ។ បេ។ ចម្រើននូវលោកុត្តរអាហារ។ បេ។ ចម្រើននូវលោកុត្តរផស្សៈ។ បេ។ ចម្រើននូវលោកុត្តរវេទនា។ បេ។ ចម្រើននូវលោកុត្តរសញ្ញា។ បេ។ ចម្រើននូវលោកុត្តរចេតនា។ បេ។ ចម្រើននូវលោកុត្តរចិត្ត ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលចិត្ត ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ។ បេ។ ជាអនិមិត្ត។ បេ។ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ មហាន័យ ២០។
(ឆន្ទាធិបតេយ្យសុទ្ធិកបដិបទា)
[៤៤៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៤៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ ឆន្ទាធិបតេយ្យសុទ្ធិកបដិបទៈ។)
(ឆន្ទាធិបតេយ្យសុទ្ធិកសុញ្ញតា)
[៤៥១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្តៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ ជាអព្យាក្រឹត។
[៤៥៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ ឆន្ទាធិបតេយ្យសុទ្ធិកសុញ្ញតាៈ។)
[៤៥៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈានជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៥៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាកក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើននូវលោកុត្តរសតិប្បដ្ឋាន។ បេ។ ចម្រើននូវលោកុត្តរសម្មប្បធាន។ បេ។ ចម្រើននូវលោកុត្តរឥទ្ធិបាទ។ បេ។ ចម្រើននូវលោកុត្តរឥន្ទ្រិយ។ បេ។ ចម្រើននូវលោកុត្តរពលៈ។ បេ។ ចម្រើននូវលោកុត្តរពោជ្ឈង្គ។ បេ។ ចម្រើននូវលោកុត្តរសច្ចៈ។ បេ។ ចម្រើននូវលោកុត្តរសមថៈ។ បេ។ ចម្រើននូវលោកុត្តរធម៌។ បេ។ ចម្រើននូវលោកុត្តរក្ខន្ធ។ បេ។ ចម្រើននូវលោកុត្តរអាយតនៈ។ បេ។ ចម្រើននូវលោកុត្តរធាតុ។ បេ។ ចម្រើននូវលោកុត្តរអាហារ។ បេ។ ចម្រើននូវលោកុត្តរផស្សៈ។ បេ។ ចម្រើននូវលោកុត្តរវេទនា។ បេ។ ចម្រើននូវលោកុត្តរសញ្ញា។ បេ។ ចម្រើននូវលោកុត្តរចេតនា។ បេ។ ចម្រើននូវលោកុត្តរចិត្ត ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលចិត្តជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ។ បេ។ ជាអនិមិត្ត។ បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។ បេ។ ជាវីរិយាធិបតេយ្យ។ បេ។ ជាចិត្តាធិបតេយ្យ។ បេ។ ជាវីមំសាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ វិបាកក្នុងបឋមមគ្គ។
(ទុតិយាទិមគ្គវិបាកោ)
[៤៧០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ។ បេ។ ដើម្បីលះកាមរាគៈ និងព្យាបាទ មិនឲ្យមានសេសសល់ ដើម្បីដល់នូវតតិយភូមិ។ បេ។ ដើម្បីលះរូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យមានសេសសល់ ដើម្បីដល់នូវចតុត្ថភូមិ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំង។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញាតាវិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៧១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ បេ។
អញ្ញាតាវិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីដឹងទួទៅ ការដឹងសព្វនូវធម៌ទាំងនោះ ដែលបុគ្គលដឹងទួទៅ ការពិចារណា ការជ្រើសរើស ការជ្រើសរើសសព្វ ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកជ្រះស្អាត ភាពនៃអ្នកភ្លឺច្បាស់ ការគិត ការត្រិះរិះ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ ការដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា បា្រសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះអញ្ញាតាវិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ វិបាកក្នុងទុតិយាមគ្គ។
ចប់ លោកុត្តរវិបាក។
(អកុសលវិបាកអព្យាកតំ)
(អកុសលវិបាកបញ្ចវិញ្ញាណានិ)
[៤៧២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល។ បេ។ សោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ។ បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើងហើយ។ បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។ បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ទុក្ខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ទុក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៧៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ ទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។ បេ។
ទុក្ខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីលំបាក ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនា មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះទុក្ខ កើតមានក្នុងសម័យនោះ។ បេ។
ទុក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីលំបាក ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនា មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះទុក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៧៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ កាយវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៧៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ អកុសលវិបាកបញ្ចវិញ្ញាណានិ។)
(អកុសលវិបាកមនោធាតុ)
[៤៧៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៧៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៧៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ អកុសលវិបាកមនោធាតុ។)
(អកុសលវិបាកមនោវិញ្ញាណធាតុ)
[៤៧៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៨០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោវិញ្ញណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៨១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ អកុសលវិបាក ជាអព្យាក្រឹត។
(អហេតុកកិរិយាអព្យាកតំ)
(កិរិយាមនោធាតុ)
[៤៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។ បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៨៤] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ កិរិយាមនោធាតុ។)
(កិរិយាមនោវិញ្ញាណធាតុសោមនស្សសហគតា)
[៤៨៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការប៉ះពាល់ ការពាល់ត្រូវ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ បេ។
ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតាំងនៅស៊ប់ ការតាំងនៅមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្រ្ទិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។ បេ។
វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសង្វាត ឱហាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់សេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ សេចក្តីផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅស៊ប់ ការតំកល់នៅនឹង ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៧] ខន្ធ ៤ កើតមាន ក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៨៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ កិរិយាមនោវិញ្ញាណធាតុសោមនស្សសហគតៈ។)
(កិរិយាមនោវិញ្ញាណធាតុឧបេក្ខាសហគតា)
[៤៨៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៩០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៩១] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ កិរិយាមនោវិញ្ញាណធាតុឧបេក្ខាសហគតៈ។)
(សហេតុកកាមាវចរកិរិយា)
[៤៩២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក កើតឡើងហើយ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៩៣] អលោភៈ មានអព្យាក្រឹតជាមូល។ បេ។ អទោសៈ មានអព្យាក្រឹតជាមូល។ បេ។ អមោហៈ មានអព្យាក្រឹតជាមូល។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ កាមាវចរកិរិយា។
(រូបាវចរកិរិយា)
[៤៩៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៩៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
ចប់ រូបាវចរកិរិយា។
(អរូបាវចរកិរិយា)
[៤៩៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវពួករូបសញ្ញា ដោយប្រការទាំងពួង បានកំចាត់បង់ពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៩៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៩៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។ បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៥០០] អលោភៈ មានអព្យាក្រឹតជាមូល។ បេ។ អទោសៈ មានអព្យាក្រឹតជាមូល។ បេ។ អមោហៈ មានអព្យាក្រឹតជាមូល។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ អរូបាវចរកិរិយា។
ចប់ ចិត្តុប្បាទក័ណ្ឌ។
ចប់ ភាគ៧៨។