User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.01.02.05

(វារៈ ១៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 02 05 បាលី cs-km: abh.ds.01.02.05 អដ្ឋកថា: abh.ds.01.02.05_att PTS: ?

(វារៈ ១៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(សោឡសក្ខត្តុកំ)

[១៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់​ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់​បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់​ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

[១៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ មាន​ប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាក​កាម​ទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ ប្រមាណមិនបាន មានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះ​ពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុង​រូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

[១៧៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ​ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់​ដឹងយឺតយូរ ប្រមាណមិនបាន តែមានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏​កើត​មានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិងាយ​ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

[១៧៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​ងាយ​ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុង​សម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ​ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំង​ឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់​ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់​ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

[១៧៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់​វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍​ប្រមាណមិនបាន។ បេ។ ឈ្មោះ បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់​ដឹង​ឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីក​សិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មាន​អារម្មណ៍​ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។ បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើត​មានក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។

ចប់ វារៈ ១៦។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.02.05.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann