km:tipitaka:abh:ds:abh.ds.01.02.07

(អភិភាយតនានិ បរិត្តានិ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 02 07 បាលី cs-km: abh.ds.01.02.07 អដ្ឋកថា: abh.ds.01.02.07_att PTS: ?

(អភិភាយតនានិ បរិត្តានិ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អភិភាយតនានិ បរិត្តានិ)

[១៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់​រូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។

(ចប់ អភិភាយតនានិ បរិត្តានិ។)

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.02.07.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann