User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.01.02.10

(វារៈ ៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 02 10 បាលី cs-km: abh.ds.01.02.10 អដ្ឋកថា: abh.ds.01.02.10_att PTS: ?

(វារៈ ៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អដ្ឋក្ខត្តុកំ)

[១៨១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ​ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច បានស្ងាត់​ចាក​កាម​ទាំងឡាយ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញដូច្នេះ បាន​ស្ងាត់​ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះ​ពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើត​ក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្រប​សង្កត់​នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាម​ទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួក​ធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់​នូវរូប​ខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តី​មិនរាយ​មាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើ​ដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួក​រូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមាន​ប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌​ជា​កុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវ​រូប​ទាំង​នោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណ​មិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវ​ពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យ​នោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមាន​ប្រមាណ​តូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តី​ត្រាស់ដឹងឆាប់ មានប្រមាណមិនបាន​ មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជា​កុសល។

ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។​ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍​ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍​ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណ​មិន​បាន មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។ បេ។ មានសេចក្តីប្រតិបត្តិ​ងាយ មានសេចក្តី​ត្រាស់ដឹង​ឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច​ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌​ជា​កុសល។

ចប់ វារៈ ៨។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.02.10.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann