km:tipitaka:abh:ds:abh.ds.01.02.17

(អភិភាយតនៈ មានវារៈ ១៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 02 17 បាលី cs-km: abh.ds.01.02.17 អដ្ឋកថា: abh.ds.01.02.17_att PTS: ?

(អភិភាយតនៈ មានវារៈ ១៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ឥមានិបិ អភិភាយតនានិ សោឡសក្ខត្តុកានិ)

[១៨៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុល​ប្រាប់ថាខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុង សម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបលឿង មាន​ពណ៌លឿង ជាទីចង្អុលប្រាប់ថាលឿង មានពន្លឺលឿង។ បេ។ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថាក្រហម មានពន្លឺក្រហម។ បេ។ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួក​ធម៌ជា​កុសល។ បេ។

នេះជាអភិភាយតនៈ មានវារៈ ១៦។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.02.17.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann