km:tipitaka:abh:ds:abh.ds.01.02.20

(អសុភជ្ឈាន មានវារៈ ១៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 02 20 បាលី cs-km: abh.ds.01.02.20 អដ្ឋកថា: abh.ds.01.02.20_att PTS: ?

(អសុភជ្ឈាន មានវារៈ ១៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អសុភឈានំ សោឡសក្ខត្តុកំ)

[១៩១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់​នូវ​អសុភហើមប៉ោង ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូច​ម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់​បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់នូវអសុភមានពណ៌ខៀវ។ បេ​។ ប្រកបដោយ​សេចក្តី​សំគាល់នូវអសុភមានខ្ទុះហូរចេញ។ បេ។ ប្រកបដោយសេចក្តីសំគាល់​នូវអសុភដាច់​ពាក់កណ្តាលខ្លួន។ បេ។​ ប្រកបដោយសេចក្តីសំគាល់​ នូវអសុភដែលសត្វកកេរស៊ី។ បេ។ ប្រកប​ដោយសេចក្តីសំគាល់​នូវអសុភដែលរាត់រាយ។ បេ។ ប្រកបដោយសេចក្តីសំគាល់​នូវ​អសុភ​ដែលគេកាប់ចិញ្ច្រាំ។ បេ។ ប្រកបដោយសេចក្តីសំគាល់​នូវអសុភ​ដែលប្រឡាក់​ឈាម។ បេ។ ប្រកបដោយសេចក្តីសំគាល់​នូវអសុភដែលមានដង្កូវចោះ។ បេ។ ប្រកប​ដោយ​សេចក្តី​សំគាល់​នូវអសុភដែលសល់តែ រាងឆ្អឹង ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យ​នោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ចប់ អសុភជ្ឈាន មានវារៈ ១៦។

ចប់ រូបាវចរកុសល។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.02.20.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann