km:tipitaka:abh:ds:abh.ds.01.05.05

(អប្បណិហិតមូលកប្បដិបទា)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 05 05 បាលី cs-km: abh.ds.01.05.05 អដ្ឋកថា: abh.ds.01.05.05_att PTS: ?

(អប្បណិហិតមូលកប្បដិបទា)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អប្បណិហិតមូលកបដិបទា)

[២៦៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជា​កុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួក​ធម៌​ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ ជាកុសល។

ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។​ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិលំបាក តែមាន​សេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ តែមានសេចក្តី​ត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ។ បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។

ចប់ អប្បណិហិតមូលកប្បដិបទា។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.05.05.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann