User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.01.05.06

(មហាន័យ ២០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 05 06 បាលី cs-km: abh.ds.01.05.06 អដ្ឋកថា: abh.ds.01.05.06_att PTS: ?

(មហាន័យ ២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(វីសតិ មហានយា)

[២៦៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើន​នូវសតិប្បដ្ឋាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវ​ឥទ្ធិបាទ ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពលៈ ជា​លោកុត្តរៈ។ បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។ បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធាតុ ជា​លោកុត្តរៈ។ បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។ បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវសញ្ញា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចេតនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចិត្តជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិន​សន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាក​កាមទាំង​ឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។

ចប់ មហាន័យ ២០។​

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.05.06.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann