(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 01 05 07 បាលី cs-km: abh.ds.01.05.07 អដ្ឋកថា: abh.ds.01.05.07_att PTS: ?
(អធិបតី)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(អធិបតិ)
[២៧០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។ បេ។ បានដល់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។ បេ។ ចម្រើននូវសតិប្បដ្ឋាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥទ្ធិបាទ ជាលោកុត្តរៈ។ បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពលៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។ បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវធាតុ ជាលោកុត្តរៈ។ បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។ បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។ បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវសញ្ញា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចេតនា ជាលោកុត្តរៈ។ បេ។ ចម្រើននូវចិត្ត ជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។ បេ។ មានវីរិយៈជាអធិបតី។ បេ។ មានចិត្តជាអធិបតី។ បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ អធិបតី។
ចប់ មគ្គ ទី ១។
[២៧១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ (សកទាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ មគ្គ ទី ២។
[២៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់កាមរាគ និងព្យាបាទឲ្យអស់រលីង ដើម្បីដល់នូវតតិយភូមិ (អនាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
ចប់ មគ្គ ទី ៣។
[២៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវកាមរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជាឲ្យអស់រលីង ដើម្បីដល់នូវភូមិ ទី ៤ (អរហត្តមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ អញ្ញិន្ទ្រិយ។ បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាកុសល។ បេ។
[២៧៤] អញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលបុគ្គលដឹង ឃើញ ដល់ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ហើយណា នេះអញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាកុសល។
ចប់ មគ្គ ទី ៤។
ចប់ លោកុត្តរចិត្ត។