(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 01 10 02 បាលី cs-km: abh.ds.01.10.02 អដ្ឋកថា: abh.ds.01.10.02_att PTS: ?
(កិរិយាមនោវិញ្ញាណធាតុសោមនស្សសហគតៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(កិរិយាមនោវិញ្ញាណធាតុសោមនស្សសហគតា)
[៤៨៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការប៉ះពាល់ ការពាល់ត្រូវ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ បេ។
ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតាំងនៅស៊ប់ ការតាំងនៅមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្រ្ទិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។ បេ។
វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសង្វាត ឱហាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់សេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ សេចក្តីផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅស៊ប់ ការតំកល់នៅនឹង ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៧] ខន្ធ ៤ កើតមាន ក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។ បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ បេ។
[៤៨៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។
(ចប់ កិរិយាមនោវិញ្ញាណធាតុសោមនស្សសហគតៈ។)