km:tipitaka:abh:ds:abh.ds.01.10.04

(សហេតុកកាមាវចរកិរិយា)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 10 04 បាលី cs-km: abh.ds.01.10.04 អដ្ឋកថា: abh.ds.01.10.04_att PTS: ?

(សហេតុកកាមាវចរកិរិយា)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(សហេតុកកាមាវចរកិរិយា)

[៤៩២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជា​កុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក កើតឡើងហើយ ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ។ បេ។ ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ។ បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយ​ឧបេក្ខា ប្រកប​ដោយ​ញាណ។ បេ។ ច្រឡំដោយ​ឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។ បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ។ បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។ បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍​ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៩៣] អលោភៈ មានអព្យាក្រឹតជាមូល។ បេ។ អទោសៈ មានអព្យាក្រឹតជាមូល។ បេ។ អមោហៈ មានអព្យាក្រឹតជាមូល។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ កាមាវចរកិរិយា។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.10.04.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann