User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.01.10.05

(រូបាវចរកិរិយា)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 01 10 05 បាលី cs-km: abh.ds.01.10.05 អដ្ឋកថា: abh.ds.01.10.05_att PTS: ?

(រូបាវចរកិរិយា)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(រូបាវចរកិរិយា)

[៤៩៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុង​បច្ចុប្បន្ន បានស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

[៤៩៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុង​បច្ចុប្បន្ន បានរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។ បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។ បេ។ នេះពួកធម៌ជាអព្យាក្រឹត។ បេ។

ចប់ រូបាវចរកិរិយា។

 

លេខយោង

km/tipitaka/abh/ds/abh.ds.01.10.05.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann